Category: សង្គម និងសេដ្ឋកិច្ច

  • រក​ឃើញ​ហើយ​ ក្រុម​ជើងឯក​ពានរង្វាន់​យុវជន​ និង​យុវនារី​

    រក​ឃើញ​ហើយ​ ក្រុម​ជើងឯក​ពានរង្វាន់​យុវជន​ និង​យុវនារី​

    ការប្រកួត​បាល់ទាត់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​ 15ឆ្នាំ​ 17ឆ្នាំ​ និង​លី​កបាល់ទាត់​នារី​កម្រិត​ទី1​ និង​ទី2​ ឆ្នាំ2018​ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ បាន​ធ្វើការ​បិទ​បញ្ចប់​ជាស្ថាពរ​ហើយ​ ដោយ​បាន​រក​ឃើញ​ជើងឯក​អស់​រួចរាល់​ហើយ​។

    នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ពានរង្វាន់​ទាំងអស់​ត្រូវ​បាន​ធ្វើ​រួមគ្នា​នៅក្នុង​ទីលាន​នៃ​វិទ្យាល័យ​ហ៊ុន​ សែន​ ខ្លា​កូន​ របស់​សាលា​តម្រង់​ទិស​នៃ​ខេត្ត​បន្ទាយមានជ័យ​ ​;ដោយ​ពាន​យុវជន​ U15​ បាន​ទៅ​ក្រុម​សាលា​តម្រង់​ទិស​ខេត្តបាត់ដំបង​ ឯពានរង្វាន់​ U17​ បាន​ទៅលើ​ក្រុម​សាលា​តម្រង់​ទិស​ខេត្ត​កំពង់ឆ្នាំង​ ចំណែក​លី​កបាល់ទាត់​នារី​កម្រិត​ទី1​ ក្រុម​សាលា​តម្រង់​ទិស​ខេត្តស្វាយរៀង​ជា​ក្រុម​ដែល​គ្រង​តំណែង​ជើងឯក​ ឯក្រុម​សាលា​តម្រង់​ទិស​ខេត្ត​កំពង់ចាម​បាន​លើក​ពាន​លី​កបាល់ទាត់​នារី​កម្រិត​ទី2​។

    ការប្រកួត​ដណ្ដើម​ពានរង្វាន់​ទាំងនេះ​មានការ​ចូលរួម​ពីសា​លា​តម្រង់​ទិស​កីឡាបាល់ទាត់​ទូទាំង​ 25រាជធានី​-ខេត្ត​ ដើម្បី​ចម្រាញ់​ធនធាន​កីឡាករ​-កីឡា​កា​រិនី​ឆ្នើម​ៗត្រៀម​ស៊ី​ហ្គេម​ឆ្នាំ2023​ ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​៕

  • ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រទី1​) ដាក់​ឱ្យ​ដំណើរការ​

    ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រទី1​) ដាក់​ឱ្យ​ដំណើរការ​

    ដូច​អ្វី​ដែល​បាន​គ្រោងទុក​នោះ​ គឺ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​(ស្ពាន​ជ្រោយ​ចង្វា​រទី1​) ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​លោក​ ហ៊ី​ដេ​ហ៊ី​សា​ ហូរី​ណូ​ឈិ​(Hidehisa​ HORINOUCHI​) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​នា​ព្រឹក​ថ្ងៃទី3​ ខែមេសា​ ម្សិលមិញ​នេះ​ បន្ទាប់ពី​បាន​ដំណើរការ​ជួសជុល​កែ​លម្អ​ឡើងវិញ​អស់​រយៈពេល​ពេល​ជិត​ 2ឆ្នាំ​រួចមក​។

    ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​ជួសជុល​ទាំង​ភាគី​ជប៉ុន​ និង​កម្ពុជា​ដោយ​បាន​ធ្វើការ​ទាំងថ្ងៃទាំងយប់​នោះ​ ធ្វើ​ឱ្យ​ការ​ជួសជុល​ត្រូវ​បាន​បញ្ចប់​មុន​កាលកំណត់​ និង​បាន​ជ្រើស​យក​ថ្ងៃទី3​ ខែមេសា​ម្សិលមិញ​នេះ​ជា​ថ្ងៃ​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។

    ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​គូសបញ្ជាក់​ថា​ ការ​ជួសជុល​ស្ពាន​នេះ​ គឺ​មានគុណ​ភាពរឹងមាំ​ល្អ​ប្រសើរ​ក្រោម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ជប៉ុន​ និង​កម្ពុជា​។ ក្រោយពី​ការ​ជួសជុល​ចប់​រួចរាល់​ ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​នេះ​អាច​ប្រើ​បាន​រយៈពេល​ 50ឆ្នាំទៅ​មុខ​ទៀត​។

    ឯកឧត្ដម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ការ​ជួសជុល​ស្ពាន​នេះ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​ 30លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។

    ស្ពាន​ជ្រោយ​ចង្វា​រទី1​ គឺជា​ស្ពាន​ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​តភ្ជាប់​រាជធានី​ភ្នំពេញ​ ឆ្លងកាត់​លើ​ទន្លេសាប​ទៅ​តំបន់​ត្រើយម្ខាង​ដែល​បាន​សាងសង់​ឡើង​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ1963តាមរយៈ​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ស្ពាន​នេះ​មាន​ប្រវែង​ 971ម៉ែត្រ​ និង​មាន​ទទឹង​ទំហំ​ 13ម៉ែត្រ​។

    ប៉ុន្តែ​ដោយសារ​សង្គ្រាមស៊ីវិល​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ1970​ (ឆ្នាំ1972​ ពេល​ប្រទេស​កម្ពុជា​ជួប​ភ្លើងសង្គ្រាម​) ស្ពាន​ត្រូវ​ទទួលរង​នូវ​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​។ អំឡុង​នៃ​ពេល​ការ​ដាច់​ស្ពាន​នោះ​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ​ ដោយ​ត្រូវ​ជិះទូក​ ឬកាណូតដ​ឆ្លងកាត់​ទន្លេ​ដ៏​ធំ​មួយ​នេះ​។ រហូតមកដល់​ឆ្នាំ1992​ ទើប​ស្ពាន​នេះ​ត្រូវ​បាន​ជួសជុល​ និង​ស្ដារ​លទ្ធភាព​ឡើងវិញ​ ​;ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ហើយ​បាន​បើក​ឱ្យ​ដំណើរការ​ជាថ្មី​ម្ដងទៀត​នៅ​ឆ្នាំ1996​ និង​បាន​ក្លាយជា​ច្រករបៀង​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ដែល​តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​ បណ្ដា​ខេត្ត​ភាគ​ខាងកើត​ឆៀង​ខាង​ជើង​ផ្សេង​ៗរបស់​ប្រទេស​កម្ពុជា​។

    នៅពេល​នោះ​ស្ពាន​ជ្រោយ​ចង្វា​រទី1នេះ​ត្រូវ​បាន​ដាក់ឈ្មោះ​ថ្មី​ថា​ «ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​» ហើយ​ស្ពាន​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​តាមរយៈ​ការ​ដឹកជញ្ជូន​ទំនិញ​មកកាន់​ទីក្រុង​ភ្នំពេញ​។

    ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ហើយ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ និង​លំហូរ​ចរាចរណ៍​កើនឡើង​ជាលំដាប់​នោះ​ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ ដែល​ដំណើរការ​ជួសជុល​ឡើងវិញ​នេះ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជួសជុល​នៅ​ថ្ងៃទី15​ ខែកញ្ញា​ ឆ្នាំ2017​ និង​ពាន​បញ្ចប់​មុន​កាលកំណត់​ និង​ជ្រើស​យក​ថ្ងៃទី3​ ខែមេសា​ម្សិលមិញ​នេះ​ ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ដើម្បី​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

    ដើម្បី​បញ្ជ្រាប​ការយល់​ដឹងពី​ការប្រើ​ប្រាស់​គន្លង​ផ្លូវ​នៅ​លើ​ស្ពាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​រចាស់​ដែល​ទើប​ជួសជុល​ហើយ​រួចរាល់​នេះ​ក៏​មាន​រូបគំនូរ​ម៉ូតូ​សម្រាប់​ផ្លូវ​ម៉ូតូ​ និង​រូប​មនុស្ស​ដើរ​លើ​គន្លង​ផ្លូវ​ថ្មើរជើង​ផង​ដែរ​។ ក្រៅពីនោះ​ក៏​មានការ​អញ្ជើញ​សិស្សានុសិស្ស​ទៅ​ទស្សនកិច្ច​នៅ​លើ​ស្ពាន​ និង​អប់រំ​ពួកគេ​អំពី​ការប្រើ​ប្រាស់​ផ្លូវ​នៅ​លើ​ស្ពាន​នោះ​ផង​ដែរ​៕

  • កូរ៉េ​ខាងត្បូង​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដំណើរការ​ 5G​

    កូរ៉េ​ខាងត្បូង​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដំណើរការ​ 5G​

    ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​មាន​ប្រព័ន្ធ​ 5G​ ប្រើប្រាស់​ជា​សាធារណៈ​ ដោយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃទី5​ ខែមេសា​នេះ​តែម្ដង​។

    នៅ​ថ្ងៃទី5​ ខែមេសា​ខាងមុខនេះ​ដែរ​ ទូរស័ព្ទ​ 5G​ របស់​ Samsung​ ម៉ូដែល​ Galaxy​ S10​ 5G​ ក៏​នឹង​ចេញ​លក់​ជា​ផ្លូវការ​ផង​ដែរ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដោយ​ការ​កុម្ម៉ង់​ទិញ​បាន​បើក​ទទួល​ហើយ​ចាប់ពី​ពេលនេះ​តទៅ​។

    Galaxy​ S10​ 5G​ ដែល​លក់​មុនគេ​នៅ​កូរ៉េ​ខាងត្បូង​មានតម្លៃ​ប្រមាណ​ 1,231ដុល្លារ​ សម្រាប់​ទំហំ​ 256GB​ និង​ម៉ូដែល​ទំហំ​ 512GB​ មានតម្លៃ​ប្រមាណ​ 1,366ដុល្លារ​។

    សហរដ្ឋអាមេរិក​នឹង​ក្លាយជា​ទីផ្សារ​បន្ទាប់​ដែល​នឹង​មាន​លក់​ Galaxy​ S10​ 5Gនេះ​ដែរ​ ខណៈ​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​នឹង​ដំណើរការ​សេវា​ 5G​ របស់​ខ្លួន​ នៅ​ថ្ងៃទី11​ ខែមេសា​ខាងមុខនេះ​ដែរ​ គ្រាន់តែ​មិនទាន់​ដឹងពី​តម្លៃ​លក់​នៅឡើយ​ប៉ុណ្ណោះ​៕

  • ណាហ្គាវើលដ៍ ទក់សាច់របស់ក្រុមមកពីសិង្ហបុរី

    ណាហ្គាវើលដ៍ ទក់សាច់របស់ក្រុមមកពីសិង្ហបុរី

    ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ដែលតំណាងឱ្យកម្ពុជាក្នុងពានរង្វាន់ AFC CUP បានប្រកួតចាញ់ក្រុមជើងឯកលីកកំពូលរបស់សិង្ហបុរី Tampine Rover ក្នុងលទ្ធផល 5 ទល់នឹង 1។

    នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមណាហ្គាវើលដ៍បាននាំមុខក្រុមភ្ញៀវ 1គ្រាប់មុន ដែលរកបានដោយកីឡាករ គួច ដានី ក្រោយការបញ្ជូនបាល់ពីកីឡាករបរទេស Paul Omogba ប៉ុន្តែក្រុមម្ចាស់ផ្ទះបានភ្លាត់ស្នៀតរបូត 1គ្រាប់វិញនៅចុងតង់ទី1 និងបញ្ចប់តង់ទី1នេះដោយលទ្ធផល 1ស្មើ។

    ចូលដល់តង់ទី2 ក្រុមម្ចាស់ផ្ទះបានបើកការវាយសម្រុកយ៉ាងមើលឃើញច្បាស់ៗ ម្តងជា2ដងដែរ ប៉ុន្តែមិនបានសម្រេច ផ្ទុយទៅវិញក្រុមភ្ញៀវបែរជារកបាន 4គ្រាប់ផ្ទួនៗនៅតែប៉ុន្មាននាទីមុនចប់ការប្រកួត ដោយសរុបទាំងអស់បាន 5គ្រាប់នៅតង់ទី2 និងជាលទ្ធផលក្រុមម្ចាស់ផ្ទះបានចាញ់ក្រុមភ្ញៀវក្នុងទឹកដីខ្លួនឯងយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល 5 ទល់នឹង 1៕


  • ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ ដកខ្លួន​ចេញពី​ពានរង្វាន់​ HUN​ SEN​ CUP​

    ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ ដកខ្លួន​ចេញពី​ពានរង្វាន់​ HUN​ SEN​ CUP​

    ក្រុម​យុវជន​នៃ​សាលា​បាល់ទាត់​ជាតិ​បាទី​ បានសម្រេច​ដកខ្លួន​ចេញពី​ការប្រកួត​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​ តេជោ​ ហ៊ុន​សែន​ ឆ្នាំ​2019​ ហើយ​ ដោយសារ​ប៉ះពាល់​ដល់​កាលវិភាគ​ការសិក្សា​របស់​កីឡាករ​ដែល​ភាគច្រើន​ជា​យុវជន​ដែល​ កំពុង​នៅ​សិក្សា​។

    ដោយឡែក​ការប្រកួត​នៅក្នុង​លី​កកំពូល​កម្ពុជា​ ក្រុម​មួយ​នេះ​នៅតែ​រក្សាខ្លួន​នៅ​ដដែល​ ដោយសារតែ​សាលា​បាល់ទាត់​ជាតិ​បាទី​ ចង់ឱ្យ​យុវជន​ទាំងនេះ​ជួប​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង​ៗ ដើម្បី​បន្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​ប្រកួត​ធំៗ​ដែល​ជា​បទ​ពិសោធ​សម្រាប់​ពួកគេ​ទៅ​ថ្ងៃ​អនាគត​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​យុវជន​បាទី​បាន​ចូលរួម​លី​កកំពូល​កម្ពុជា​នៅ​ឆ្នាំ2019នេះ​ ដោយ​យក​ឈុត​អាយុ​ក្រោម​ 18ឆ្នាំ​របស់​ខ្លួន​មក​ចូលរួម​ និង​យក​ទឹកដី​សាលា​បាល់ទាត់​ជាតិ​បាទី​ ជា​កីឡដ្ឋាន​ផ្ទាល់ខ្លួន​៕

  • ភ្លើងបំភ្លឺ​នៅក្នុង​កីឡដ្ឋាន​ វិសាខា​ ត្រូវ​បាន​បំពាក់​រួចរាល់​ ហើយ​រាល់​ការប្រកួត​នឹង​ធ្វើឡើង​នៅពេល​យប់​ទាំងអស់​

    ភ្លើងបំភ្លឺ​នៅក្នុង​កីឡដ្ឋាន​ វិសាខា​ ត្រូវ​បាន​បំពាក់​រួចរាល់​ ហើយ​រាល់​ការប្រកួត​នឹង​ធ្វើឡើង​នៅពេល​យប់​ទាំងអស់​

    កាលពី​ពេល​ថ្មី​ៗនេះ​ ក្លិប​វិសាខា​ បាន​បំពាក់​ភ្លើងបំភ្លឺ​សម្រាប់​ការប្រកួត​នៅពេល​យប់​រួចរាល់​សព្វគ្រប់​អស់ហើយ​ ដែល​អនុញ្ញាត​ឱ្យ​ក្រុម​មួយ​នេះ​អាច​ធ្វើការ​ប្រកួត​នៅពេល​យប់​បាន​ដោយ​រលូន​។

    ចំពោះ​កាលវិភាគ​ប្រកួត​នៅ​កីឡដ្ឋាន​មួយ​នេះ​ ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការប្រកួត​ជាតិ​កម្ពុជា​ សម្រេច​អនុញ្ញាត​ឱ្យ​លើកពេល​ទៅ​ប្រកួត​នៅពេល​យប់​វិញ​ហើយ​ ដែល​ខុសពី​ពេលមុន​ កាលវិភាគ​ប្រកួត​ទាំងអស់​នៅ​កីឡដ្ឋាន​នេះ​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង​ 3:30​នាទី​រសៀល​។

    គួរ​រំឭក​ផង​ដែរ​ថា​ ក្រុមបាល់ទាត់​ វិសាខា​ បាន​ឡើង​ពី​លី​ក2​ មកកាន់​លី​កកំពូល​កម្ពុជា​កាលពី​ឆ្នាំមុន​ ដោយ​ឈរ​នៅ​លេខ3​ នៃ​លី​កកំពូល​កម្ពុជា​កាលពី​រដូវ​កាលមុន​ ដែល​ក្នុង​ឆ្នាំនេះ​ក្រុម​មួយ​នេះ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ ហើយ​ថែមទាំង​បាន​ក្រសោប​យក​កីឡា​ករល្អៗ​ពី​ក្លិប​ដទៃ​ និង​បាន​ចំណាយ​ថរិកា​ជាច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ក្លិប​ទៀតផង​៕

  • Nokia​ X71​ តម្លៃ​ជិត​ 400ដុល្លារ​ ចេញ​លក់​ជា​ផ្លូវការ​ហើយ​!

    Nokia​ X71​ តម្លៃ​ជិត​ 400ដុល្លារ​ ចេញ​លក់​ជា​ផ្លូវការ​ហើយ​!

    Nokia​ X71​ ជា​ស្មា​តហ្វូ​នដំ​បូង​គេ​ដែល​ប្រើ​រចនាប័ទ្ម​ចោះ​រន្ធ​លើ​អេក្រង់​ដូចជា​ស្មា​តហ្វូ​ន Samsung​។ ស្មា​តហ្វូ​ននេះ​មាន​បំពាក់​អេក្រង់​ប្រភេទ​ FHD​+ ទំហំ​ 6.39អ៊ីញ​ ដែល​លាតសន្ធឹង​រហូតដល់​ 93​% និង​មាន​កាមេរ៉ា​ Selfie​ ទំហំ​ 16MP​។ ក្រុមហ៊ុន​ HMD​ Global​ បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​តហ្វូ​នតម្លៃ​ធុន​មធ្យម​ម៉ូដែល​ថ្មី​ Nokia​ X71​ រួមគ្នា​ជាមួយ​ស្មា​តហ្វូ​នលំដាប់​កំពូល​ Nokia​ 9 PureView​ នៅ​លើទឹក​ដី​តៃវ៉ាន់​ នា​ថ្ងៃទី2​ មេសា​ ម្សិលមិញ​នេះ​។

    នៅ​ខាងក្នុង​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon​ 660​ គួបផ្សំ​ដោយ​ RAM​ ទំហំ​ 6GB​ និង​មាន​អង្គ​ផ្ទុក​ទំហំ​ 128GB​ អាច​បន្ថែម​ទំហំ​ដល់​ 256GB​ ដោយ​ប្រើ​មេ​ម៉ូ​រី​កាត​។ កាមេរ៉ា​ខាងក្រោយ​ជា​ប្រភេទ​កែ​វលេនស៍​ Zeiss​ ដែល​មានកម្រិត​ 48MP​ កម្រិត​ 8MP​ សម្រាប់​ថតរូប​បែប​ធំ​ទូលាយ​ និង​កម្រិត​ 5MP​ សម្រាប់​វាស់​ជម្រៅ​រូបភាព​។

    Nokia​ X71​ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android​ 9.0​ Pie​។ ស្មា​តហ្វូ​ននេះ​មាន​ថ្ម​ទំហំ​ 3500mAh​ ដែល​អាច​សាក​បំពេញ​បាន​លឿន​ដោយ​ប្រើ​ដុំ​សាក​ Fast​ Charge​ ដែល​មាន​ក្នុង​ប្រអប់​ស្រាប់​។ Nokia​ X71​ បាន​កំណត់​តម្លៃ​លក់​ប្រមាណ​ 385ដុល្លារ​នៅ​លើ​ទីផ្សារ​តៃវ៉ាន់​ ដោយ​នឹង​ចេញ​លក់​ចាប់ពី​ថ្ងៃទី30​ ខែមេសា​។

    បើ​ផ្អែក​តាម​ពាក្យ​ចចាមអារ៉ាម​កន្លងមក​ Nokia​ X71​ នឹង​ចេញ​លក់​លើ​ទីផ្សារ​សកល​ដោយ​ប្រើ​ឈ្មោះថា​ Nokia​ 8.1​ Plus​៕

  • កម្ពុជា​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ប្រទេស​មួយ​សិន​ មុននឹង​មាន​សិទ្ធិ​ចូលរួម​វគ្គ​ជម្រុះ​ World​ Cup​

    កម្ពុជា​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​ប្រទេស​មួយ​សិន​ មុននឹង​មាន​សិទ្ធិ​ចូលរួម​វគ្គ​ជម្រុះ​ World​ Cup​

    ឮឪក្រុមជម្រើសជាតិ​កម្ពុជា​ត្រូវ​មាន​ភារកិច្ច​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ជាមួយ​ប្រទេស​ណាមួយ​ជាមុន​សិន​ មុននឹង​ត្រូវ​បាន​ឡើង​ទៅ​វគ្គ​ជម្រុះ​ចែក​ពូល​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​។

    ប្រទេស​ទាំង12​ ដែល​មាន​ចំណាត់ថ្នាក់​ពិភពលោក​ទាប​ជាងគេបង្អស់​ ប្រចាំ​តំបន់​អាស៊ី​ដែល​រួមមាន​ទាំង​កម្ពុជា​ផង​នោះ​ នឹង​ត្រូវ​ប្រកួត​គ្នា​ចំនួន​ 2ជើង​នៅ​លើទឹក​ដី​រៀង​ៗខ្លួន​ ដើម្បី​ដណ្តើម​កៅអី​ចំនួន6​ ទៅ​ចួល​រួម​វគ្គ​ជម្រុះ​ចែក​ពូល​ជា​បន្ត​។

    ប្រទេស​ចំនួន6​ ដែល​មាន​ ម៉ាឡេស៊ី​ កម្ពុជា​ ម៉ាកាវ​ ឡាវ​ ប៊ូតាន់​ និង​ម៉ុងហ្គោលី​ ត្រូវ​ចាប់ឆ្នោត​ប៉ះ​ជាមួយនឹង​ក្រុម​ចំនួន6ទៀត​គឺ​ បង់​ក្លា​ដែស​ កោះ​ហ្គួម​ ប្រ៊ុយណេ​ ទីម័រខាងកើត​ ប៉ាគីស្ថាន​ និង​ស្រីលង្កា​ ដែល​ការ​ចាប់ឆ្នោត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ខែក្រោយ​៕

  • គ្រូបង្វឹក​ មាស​ ចាន់​ណា​ ថា​ ស្តា​ដអូឡាំពិក​នាំ​សំណាង ​ខណៈ​គ្រូបង្វឹក​ Tampine​ ថា​ ណា​ហ្គាវើលដ៍​ជា​ក្រុម​ខ្លាំង​ក្នុងទឹក​ដី​ខ្លួនឯង

    គ្រូបង្វឹក​ មាស​ ចាន់​ណា​ ថា​ ស្តា​ដអូឡាំពិក​នាំ​សំណាង ​ខណៈ​គ្រូបង្វឹក​ Tampine​ ថា​ ណា​ហ្គាវើលដ៍​ជា​ក្រុម​ខ្លាំង​ក្នុងទឹក​ដី​ខ្លួនឯង

    ​ការប្រកួត​ពានរង្វាន់​ AFC​ CUP​ 2019​ នឹង​ចាប់ផ្តើម​នៅ​វេលា​ម៉ោង​ 5ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ខណៈ​ដែល​ក្រុម​ទាំង2​ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​សម្រាប់​ប្រកួត​នា​ពេលល្ងាច​នេះ​។

    នៅពេល​ជាមួយគ្នា​ នៅក្នុង​កម្មវិធី​សន្និសីទ​កាសែត​មុន​ការប្រកួត​ លោក​ មាស​ ចាន់​ណា​ គ្រូបង្វឹក​បង្គោល​របស់​ក្រុ​មណាហ្គាវើលដ៍​ ដែល​តំណាង​ឱ្យ​កម្ពុជា​បាន​ថ្លែង​ថា​ ទឺក​ដី​ស្តា​ដអូឡាំពិក​ គឺជា​ទីកន្លែង​នាំ​សំណាង​ដល់​ក្រុម​របស់​លោក​ ដោយសារ​កូនក្រុម​ទាំងអស់​ស៊ាំ​ និង​ធ្លាប់​ជាមួយនឹង​ទីលាន​មួយ​នេះ​ ហើយ​កាលពី​សប្តាហ៍​មុន​ ក្រុម​លោក​បាន​ឈ្នះ​នៅ​ទីនេះ​ ដូច្នេះ​ក្រុម​របស់​លោក​ពេញចិត្ត​នឹង​លេង​នៅ​លើ​ទីលាន​នេះ​ណាស់​។

    ចំណែក​លោក​ Tampine​ Rover​ ដែល​ជា​គ្រូបង្វឹក​របស់​ក្រុម​ជើងឯក​លី​កកំពូល​សិង្ហបុរី​បាន​ថ្លែង​ថា​ ក្រុម​លោក​មិន​មាន​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​ក្រុម​លោក​នឹង​ប្រុងប្រយ័ត្ន​ជានិច្ច​ក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​ ដ្បិតអី​ក្រុម​របស់​កម្ពុជា​មួយ​នេះ​ គឺជា​ក្រុម​មួយ​ដែល​ខ្លាំង​រាល់​ការប្រកួត​ក្នុង​ទឺក​ដី​របស់​ពួកគេ​។ ​

  • គ្រូបង្គោល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​៖…មិនទាន់​ដល់ពេល​គិត​ពី​រឿងលើក​ពាន​នៅឡើយ

    គ្រូបង្គោល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​៖…មិនទាន់​ដល់ពេល​គិត​ពី​រឿងលើក​ពាន​នៅឡើយ

    ​ទោះបីជា​ក្រុម​ស្ថិតនៅ​កំពូល​តារាង​ក៏ដោយ​លោក​ Conor​ Nestor​ Lauren​ គ្រូបង្វឹក​បង្គោល​របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​និយាយ​ថា​ ក្រុម​របស់​លោក​មិនទាន់​ហ៊ាន​រំពឹង​ពី​ការ​លើក​ពានរង្វាន់​លី​កកំពូល​នៅឡើយ​ទេ​ ទោះបីជា​ក្រុម​របស់​លោក​ កំពុង​ឈរ​លើកំពូល​តារាង​ និង​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ក៏ដោយ​។

    ក្នុង​កិច្ច​សម្ភាស​ក្រោយពី​បញ្ចប់​ការប្រកួត​ លោក​ Conor​ បាន​បញ្ជាក់​ថា​ លោក​មានការ​ពេញចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូនក្រុម​ ប៉ុន្តែ​ក្រុម​លោក​នៅ​មាន​ចន្លោះ​ខ្វះខាត​នៅឡើយ​ ដូចនេះ​អ្វី​ដែល​លោក​ត្រូវ​គិតជា​បន្ត​ទៀត​ គឺ​កែប្រែ​ចំណុច​ខ្វះខាត​ទាំងនោះ​នៅក្នុង​ការប្រកួត​លើ​កក្រោយ​ៗទៀត​ និង​មិនទាន់​ហ៊ាន​រំពឹង​ដល់​រឿងលើក​ពានរង្វាន់​លី​កកំពូល​របស់​កម្ពុជា​នៅឡើយ​ ដោយសារតែ​នៅសល់​ច្រើនជាង​ 20ប្រកួត​ទៀត​ឯណោះ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ មួយ​នេះ​កំពុងតែ​ឈរ​នៅ​លេខរៀង​ទី1​ មាន​ 6ពិន្ទុ​ពេញ​ ដោយ​បាន​ប្រកួត​ 2ដង​ ឈ្នះ​ទាំង​ 2ប្រកួត​ និង​ទាត់បាល់​បញ្ចូល​ទី​បាន​ 3គ្រាប់​ ហើយ​មិនទាន់​របូត​គ្រាប់​បាល់​ 1គ្រាប់​នៅឡើយ​៕