Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា​ត្រៀមខ្លួន​ចូលក្នុង​បដិវត្តន៍​ឧស្សាហកម្ម4.0​ តែ​បារម្ភ​ពី​ផល​ប៉ះពាល់​ចំពោះ​អាជីព​ការងារ​

    កម្ពុជា​ត្រៀមខ្លួន​ចូលក្នុង​បដិវត្តន៍​ឧស្សាហកម្ម4.0​ តែ​បារម្ភ​ពី​ផល​ប៉ះពាល់​ចំពោះ​អាជីព​ការងារ​

    កម្ពុជា​ កំពុង​ជំរុញ​កាន់តែ​ខ្លាំង​លើ​ការរៀបចំ​ដាក់បញ្ចូល​ប្រព័ន្ធ​ឌីជីថល​ទៅ​ក្នុង​សេវា​សាធារណៈ​ និង​វិស័យ​ឯកជន​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​លឿន​ក្នុង​បរិបទ​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ ដែល​នឹង​ចូល​មកដល់​នា​ពេល​ឆាប់​ៗនេះ​។

    នៅ​ឆ្នាំ​ 2019​ នេះ​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​បាន​ចាប់​យក​ប្រធានបទ​សំខាន់​គឺ​ “ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះទៅ​កាន់​ឧស្សាហកម្ម​ 4.0​” ស្រប​ពេល​ដែល​យើង​ទើបតែ​ប្រកាស​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​ នា​ពេល​ថ្មី​ៗនេះ​។ ក្រៅពី​នេះ​ កម្ពុជា​ក៏​កំពុង​រៀបចំ​តំបន់​ជាច្រើន​ឱ្យ​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​ និង​រៀបចំ​ប្រព័ន្ធ​សេវាកម្ម​រដ្ឋបាល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ (e-government​) ផង​ដែរ​។ លើស​ពីនេះ​ទៅទៀត​កម្ពុជា​ក៏​កំពុង​ជំរុញ​ខ្លាំង​លើ​ការ​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​តំបន់​ ដែល​ប្រទេស​នានា​ក្នុង​តំបន់​ក៏​កំពុង​ជំរុញ​សកម្មភាព​ដូចគ្នា​ដើម្បី​ទាញ​យក​ឱកាស​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0នេះ​។

    ទោះជា​យ៉ាងនេះ​ក្តី​ នៅក្នុង​សន្និសីទ​ស្តី​ពី​ចក្ខុវិស័យ​កម្ពុជា​ ដែល​ផ្តោត​លើ​ការប្រែប្រួល​ និង​ឱកាស​ផ្នែក​ឌីជីថល​នៅ​ឆ្នាំនេះ​ បាន​រក​ឃើញ​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ ដូចជា​កិច្ចពិភាក្សា​ពី​ការរអាក់រអួល​ និង​ការបាត់បង់​ ឬបង្កើត​ការងារ​ដោយ​ប្រព័ន្ធ​ឌីជីថល​។

    ពាក់ព័ន្ធ​នឹង​ការរៀបចំ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​លើកឡើង​ថា​ បដិវត្តន៍​ឧស្សាហកម្ម​ជា​កត្តា​គន្លឹះ​មួយ​ក្នុង​ការកំណត់​និន្នាការ​វិវឌ្ឍន៍​នៃ​សង្គម​ សេដ្ឋកិច្ច​ និង​គ្រប់​ទិដ្ឋភាព​ ជាមួយនឹង​ការបង្កើត​ទាំង​ឱកាស​ និង​កត្តា​ប្រឈម​សម្រាប់​សកលលោក​ទាំងមូល​។ បច្ចុប្បន្ន​នេះ​ បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការកំណត់​ឡើងវិញ​នូវ​កត្តាផលិតកម្ម​ ទំនាក់ទំនង​ផលិតកម្ម​ ឥរិយាបថ​នៃ​ការប្រើ​ប្រាស់​ និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ដូចជា​ការប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI​ Artificial​ Intelligence​) ការប្រើ​ប្រាស់​រ៉ូបូ​ត និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​។ បច្ចេកវិទ្យា​ទាំងអស់​នេះ​ នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​លឿន​ដែល​មិនធ្លាប់​មាន​ក្នុង​វិស័យ​ផលិតកម្ម​ អប់រំ​ សុខាភិបាល​ ធុរកិច្ច​ រដ្ឋបាល​សាធារណៈ​ និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។

    សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ធ្វើ​ឌីជីថល​រូប​នី​យក​ម្ម​ នឹង​ក្លាយជា​កត្តា​ជំរុញ​ឱ្យ​មាន​កំណើន​ថ្មី​មួយ​ តាមរយៈ​ការ​បង្កើន​ផលិតភាព​ និង​ប្រសិទ្ធភាព​ការងារ​ ដែល​ធ្វើ​ឱ្យ​សហគ្រាស​ធន​តូច​ និង​មធ្យម​ មានលទ្ធភាព​ផ្សារភ្ជាប់​ទៅ​នឹង​ចង្វាក់​ផលិតកម្ម​តំបន់​ និង​ពិភពលោក​ រួម​ទាំង​អាច​ស្វែងរក​នវានុវត្តន៍​ភាព​នៅក្នុង​ទំនិញ​ និង​សេវាកម្ម​ផង​ដែរ​។ កត្តា​ទាំងនេះ​ធ្វើ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ឬប្រទេស​កំពុង​អភិវឌ្ឍន៍​អាច​ចាប់​យក​ឱកាស​ក្នុង​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗសម្រាប់​ផ្លាស់​ប្តូរ​ពី​ឧស្សាហកម្ម​បែប​ប្រពៃណី​ ទៅជា​ឧស្សាហកម្ម​ទំនើប​បាន​។ ទោះជា​យ៉ាងនេះ​ក្តី​ សម្តេច​បាន​លើកឡើង​ផង​ដែរ​ពី​ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ថ្មីនេះ​ ចំពោះ​ប្រជាជន​ ដូចជា​ការបាត់បង់​ឱកាស​ការងារ​ដោយសារតែ​ម៉ាស៊ីន​ធ្វើការ​ជំនួស​មនុស្ស​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ចាំបាច់​ត្រូវ​មានការ​អប់រំ​ខ្លាំង​ និង​ជំ​នាញ​ខ្ពស់​ៗដើម្បី​ចាប់​យក​ឱកាស​ការងារ​ថ្មី​ ការ​ទទួលយក​ផលប្រយោជន៍​មិន​ស្មើគ្នា​ដោយសារ​កត្តា​ចំណេះដឹង​ និង​បច្ចេកវិទ្យា​ រួម​ទាំង​កត្តា​ជាច្រើន​ទៀត​ដូចជា​ឧក្រិដ្ឋ​កម្ម​បច្ចេកវិទ្យា​ជាដើម​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ចរន្ត​នៃ​បដិ​វត្ត​ន៍ដ​ឧស្សាហកម្ម​ក៏​ជាផ្នែក​មួយ​ក្នុងចំណោម​ឧបសគ្គ​មួយចំនួន​សម្រាប់​ទីផ្សារ​ការងារ​ ព្រោះ​បច្ចុប្បន្ន​មានការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ (AI​) ដែល​អាច​ជំនួស​មនុស្ស​លើ​វិស័យ​ជាច្រើន​ ដែល​ធ្វើ​ឱ្យ​សហគ្រាស​ និង​ក្រុមហ៊ុន​មួយចំនួន​កាត់បន្ថយ​ការប្រើ​ប្រាស់​មនុស្ស​។ទោះជា​យ៉ាងនេះ​ក្តី​ យើង​ក៏បាន​ព្យាយាម​ជំរុញ​ផង​ដែរ​នូវ​គោលនយោបាយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​បច្ចេកទេស​ ជំរុញ​បន្ថែម​ឱ្យ​មានការ​បណ្តុះបណ្តាល​ដោយ​ប្រើ​បច្ចេកវិទ្យា​ និង​រៀបចំ​គម្រោង​ជាច្រើន​ផ្សេងទៀត​ដើម្បី​ជំរុញ​ឱ្យ​ធនធានមនុស្ស​របស់​កម្ពុជា​ មាន​សមត្ថភាព​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​កាន់តែ​ទូលំទូលាយ​។

    លោក​សាស្ត្រា​ចារ្យ​ ជី​ គឹម​អុី​ ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ នៃ​សាកល​វិទ្យាល័យ​បៀ​លប្រាយ​ បាន​លើកឡើង​ថា​ ទន្ទឹម​នឹង​ស្ថាប័ន​សាធារណៈ​ ក៏ដូចជា​ស្ថាប័ន​អប់រំ​ព្យាយាម​ក្នុង​ការជំរុញ​ការ​បណ្តុះបណ្តាល​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​សិស្ស​និស្សិត​ខ្លួនឯង​ ក៏​ត្រូវ​ដឹងពី​ចរន្ត​ការងារ​នា​ពេល​អនាគត​ផង​ដែរ​។ ធនធានមនុស្ស​ជំនាន់​ថ្មី​ គួរ​ព្យាយាម​ចាប់​យក​ឱកាស​ក្នុង​ការ​ស្វែងយល់​ពី​បច្ចេក​វិទ្យា​ថ្មី​ៗដែល​ពិភពលោក​កំពុង​ប្រើប្រាស់​ និង​ចាកចេញ​ពី​ការងារ​ដដែល​ ដោយ​ការស្វែងរក​គំនិត​បង្កើត​គំ​និ​តថ្មី​ៗឱ្យ​កាន់តែ​ឆ្លាតវៃ​ និង​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​កាន់តែ​ខ្លាំង​បើ​ទោះបីជា​ទីផ្សារ​ក្នុង​ប្រទេស​មិនសូវ​មានការ​ប្រកួតប្រជែង​ខ្លាំង​ក៏ដោយ​។

    លោក​សាស្ត្រា​ចារ្យ​ ជី​ គឹម​អុី​ បាន​និយាយ​ថា​៖ “យើង​ត្រូវ​ចាំ​ថា​ ពិភពលោក​កាន់តែ​មានការ​ប្រកួតប្រជែង​ និង​បើកទូលាយ​ ហេតុនេះ​និស្សិត​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំង​ ព្រោះ​ទន្ទឹម​នឹង​យើង​ដើរ​ គេ​ក៏​កំពុង​រត់​ដែរ​។ អ្វី​ដែល​និស្សិត​ធ្វើ​បាន​ គឺ​ខំ​ បើ​មិន​ខំ​ យើង​នឹង​នៅ​ក្រោយគេ​”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ សម័យ​បច្ចេកវិទ្យា​នេះ​ យើង​មាន​ទាំង​ឱកាស​ និង​កត្តា​ប្រឈម​ ប្រសិនបើ​យើង​ចេះ​ចាប់​ឱកាស​ នោះ​យើង​នឹងអាច​ទទួល​បានការ​ងារ​ ហើយ​ក្លាយជា​មនុស្ស​ខ្លាំង​ និង​អាច​ធ្វើការងារ​នៅ​ប្រទេស​ធំៗ​បាន​ថែមទៀត​ផង​ តែ​ប្រសិនបើ​យើង​បណ្តែតបណ្តោយ​ នោះ​កុំថាឡើយ​ការងារ​ក្នុង​តំបន់​ តែ​ការងារ​ក្នុង​ប្រទេស​ក៏​យើង​មិន​អាច​ប្រកួត​ឈ្នះ​គេ​ដែរ​៕

  • ញាក់សាច់! តារាសិល្បៈល្បីៗមិនតិចជាង 60 នាក់ បង្ហាញខ្លួនច្រូងច្រាងក្នុងពិធីកាត់ខ្សែបូរយប់មិញ

    ញាក់សាច់! តារាសិល្បៈល្បីៗមិនតិចជាង 60 នាក់ បង្ហាញខ្លួនច្រូងច្រាងក្នុងពិធីកាត់ខ្សែបូរយប់មិញ

    ខុសពីពិធីសម្ពោធកាត់ខ្សែបូរក្រុមហ៊ុននានា កាលពីយប់ថ្ងៃទី៧ មេសា គេកត់សម្គាល់ថាតារាសិល្បៈចាស់ក្មេងយ៉ាងច្រើនកុះករមិនតិចជាង៦០នាក់នោះទេ បានបង្ហាញខ្លួនច្រូងច្រាងនៅក្នុងពិធីបើកសម្ពោធក្រុមហ៊ុនអ៊ីណារីតា ដែលជាក្រុមហ៊ុនចម្រុះសេវាកម្មធំមួយទើបបើកដំណើរការ ដោយក្នុងក្រុមហ៊ុនមួយនេះរួមមានសេវាកម្មពុះដីឡូតិ៍លក់ សេវាកម្មផលិតទឹកសុទ្ធ និងសេវាផលិតស្ពតជាដើម។

    តារាសិល្បៈដែលបានបង្ហាញខ្លួនចូលរួមនៅក្នុងកម្មវិធីនោះត្រូវបានគេកត់សម្គាល់ថា មានការបែងចែកជា2ក្រុមគឺក្រុមតារាដែលមកសម្ដែងដើម្បីឱ្យបងប្អូនសប្បាយៗ និងក្រុមតារាសិល្បៈដែលចូលរួមជាភ្ញៀវកិត្តិយស។ តារាសិល្បៈដែលចូលរួមក្នុងពិធីទម្លាក់ក្រណាត់ក្រហមប្រកាសបើកយីហោក្រុមហ៊ុនអុីណារីតានោះ រួមមាន កញ្ញា ផន ស្រីខួច, កុមារាពេជ្រ ថៃ, ពិធីករលោក សាហារ៉ា, តារាសម្ដែង លោក យន សុភ័ក្រ, តារបង្ហាញម៉ូដ និងតារាសម្ដែង លោក រុន ណាកូ, លោក ម៉ៃ សុគន្ធ, អ្នកនាង សាង សុរិយា, អ្នកស្រី ញឹម សុខា, អ្នកស្រី អ៊ឺម ផល្លារ, អ្នកនាង ចាន់ ផល្លារ, លោក ឯករាវ័ណ្ឌ, លោក ស៊ឹម ស៊ីណាត, នាយគ្រឿន, នាយ BIG, អ្នកស្រី រ៉េតរ៉ូស, លោក ឃុន វត្ថា, លោក ពិសាលម៉ារ៉ូ, លោក ច័ន្ទ ណារ័ត្ន, លោក ពុធ វណ្ឌី, ទ្រង់ស៊ីសុវត្ថិ ឯលរ៉ូរាឌ, លោក ចាន់ សម័យ, លោក ម៉ៃ សុគន្ធ, កញ្ញា វ៉ាន់ លីលី, កញ្ញា ចូចូ, លោក សន សុវណ្ណារ៉ា, លោក ង៉ែត្រ សុភ័ក្ត្រ ,លោក លន់ សុីឡូ, អ្នកស្រី រីយ៉ាមីសែលត្រាណេ, លោក លី ណាកូ, លោកម៉ាដូណា, កញ្ញាព្រះអាទិត្យតូច, លោក ពិសាស័ក្ត, ក្រុមតារាRA Group , និងតារាប្រុសស្រី ជាច្រើនរូបទៀតសរុបប្រមាណជាង៦០រូប។ តារាទាំងអស់ភាគច្រើនសុទ្ធសុឹងតែជាពិធីករ តារាសម្ដែង និងជាតារាចម្រៀងកំពុងឡើងកូដ និងពន្លកថ្មី របស់”គ្រួសារតារាកម្ពុជា” ទើបញាំងឱ្យពិធីទាំងស្អេកស្កះថោយតារាស្អាតៗ។ វត្តមានតារាបានញាំងឱ្យកម្មវិធីសម្ពោធក្រុមហ៊ុននេះ កកកុញដោយតារាសិលក្បៈ ខណៈដែលភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ ក៏មានវត្តមានយ៉ាងកុះករដល់ថ្នាក់លើសតុដែលបានគ្រោងទុក។

    លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុនអុីណារីតា បានថ្លែងក្រោយកាត់ខ្សែបូរ និងបើកក្រណាត់ក្រហមបើកបង្ហាញក្រុមហ៊ុនថាអុីណារីតា បានអអាងទៅ ស្របគ្នាដែលក្រុមហ៑ននេះក៍មានយុទ្ធសាស្ត្រច្បាស់ធ្វើអោយខ្លួន។ ជាក់ស្ដែងដីឡូតិ៍នៅតំបន់ត្រាកុដិដែលជារមណីយដ្ឋាននៅខេត្តសៀមរាប គ្រាន់តែប្រកាស់ភ្លាម គឹមានអ្នកកក់ដល់រាប់រយឡូតិ៍បាត់ទៅហើយ។ ដើម្បីជាការលើកទឹកចិត្ត ក្រុមហ៑ុនក៍បានបញ្ចុះម្លៃដីក្នុងមួយឡូតិ៍២ពាន់ភ្លាមៗអមដោយខ្សែកមាសទម្ងន់មួយជី សម្រាប់អ្នកកក់ទិញក្នុងថ្ងៃសម្ពោធ ទើបធ្វើអោយគម្រោងទាំងមូលគ្រាន់តែដាក់លក់ភ្លានក៍មានអ្នកកក់ និងចាប់អារម្មណ៍ខ្លាំង។ ក្នុងនោះបណ្ដាភ្ញៀវចូលរួម ក៍មានការចាប់រង្វាន់ ទទួលបានទូរស័ព្ទ ប័ណ្ណបញ្ចុះតម្លៃដី និងរង្វាន់ដីមួយឡូតិ៍តម្លៃ១២០០០ ដើម្បីជាការទាក់ទាញ។ លោកទទូចសុំទោសចំពោះបណ្ដាភ្ញៀវកិត្តិយស និងក្រុមតារាសិល្បៈ ដែលមិនបានទទួលដិតដល់នៅពេលបងភ្ញៀវបុកមកច្រើន៕

  • ចង់​ដឹង​ទេ​ថា​ បច្ចុប្បន្ន​ ច្រឹង​ ពលរដ្ឋ​ កំពុង​ស្ថិតនៅ​ក្លិប​ណា​?

    ចង់​ដឹង​ទេ​ថា​ បច្ចុប្បន្ន​ ច្រឹង​ ពលរដ្ឋ​ កំពុង​ស្ថិតនៅ​ក្លិប​ណា​?

    កីឡាករ​កម្ពុជា​ ច្រឹង​ ពលរដ្ឋ​ ត្រូវ​បាន​ក្លិប​ជើងឯក​លី​កកំពូល​របស់​ថៃ​ Buriram​ United​ (ប៊ុ​រី​រ៉ាំ​ យូ​ណៃ​ថិត​) ចុះ​កុងត្រា​ខ្ចី​ជើង​យក​កីឡាករ​រូប​នេះ​ទៅលេង​កាលពី​ខែសីហា​ ឆ្នាំ2018​។

    ប៉ុន្តែ​មកដល់ពេលនេះ​ កីឡាករ​រូប​នេះ​មិន​ទាន់​អាច​ចួល​រួម​លេង​ជាមួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​នេះ​បាន​នៅឡើយ​ទេ​ ដោយសារតែ​មិនទាន់​ជាសះស្បើយ​ពីរ​បួស​សរសៃពួរ​ជង្គង់​។

    មកទល់​នឹង​ពេលនេះ​ ឈ្មោះ​កីឡាករ​ ច្រឹង​ ពលរដ្ឋ​ ត្រូវ​បាន​ក្លិប​ក្រសួងការពារជាតិ​ដាក់បញ្ចូល​ជា​កីឡាករ​របស់​ក្លិប​សម្រាប់​ចូលរួម​លេង​ក្នុង​លី​កកំពូល​កម្ពុជា​ ទោះបីជា​កីឡាករ​រូប​នេះ​នៅ​ជាប់​កុងត្រា​ខ្ចី​ជើង​ជាមួយនឹង​ក្រុម​នៅ​ប្រទេស​ថៃ​ក៏ដោយ​៕

  • សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​មហា​គ្រួសារ​កីឡា​កម្ពុជា​

    សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ អញ្ជើញ​ជា​កិត្តិយស​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​មហា​គ្រួសារ​កីឡា​កម្ពុជា​

    សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​មហា​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ក្នុង​មហា​គ្រួសារ​កីឡា​ជាមួយ​កីឡាករ​ កីឡាការិនី​ មន្ត្រី​កីឡា​ និង​គ្រូបង្វឹក​ សរុប​ចំនួន​ 4.096នាក់​ នា​ល្ងាច​ថ្ងៃទី4​ ខែមេសា​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។

    ជា​រៀងរាល់​ឆ្នាំ​ កម្មវិធី​នេះ​តែងតែ​ប្រារព្ធ​ឡើង​ដោយមាន​ការចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពីសំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រៀងរាល់​មុន​ពិធី​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចូល​មកដល់​។

    ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ អត្តពលិក​កម្ពុជា​ និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​កីឡា​ជាង​ 4ពាន់​នាក់​នេះ​ ម្នា​ក់ៗ​នឹង​ទទួល​បាន​ថរិកា​ឧបត្ថម្ភ​ចំនួន​ 10ម៉ឺន​រៀល​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ដែល​សម្តេច​អនុញ្ញាត​ឱ្យ​អត្តពលិក​ទាំងអស់​ជួបជុំ​ទទួលទាន​អាហារ​មហា​គ្រួសារ​កីឡា​កម្ពុជា​ប្រចាំឆ្នាំ​នេះ​៕

  • រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ស្នើ​ប្រតិភូ​ មូល​និ​ធិហ្សិន​ចិន​ ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​សុវត្ថិភាព​ព័ត៌មាន​

    រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ស្នើ​ប្រតិភូ​ មូល​និ​ធិហ្សិន​ចិន​ ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​សុវត្ថិភាព​ព័ត៌មាន​

    រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​ ​;(Shenzhen​)នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឱ្យ​ជួយ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(E-Commerce​) បច្ចេកវិទ្យា​ និង​សុវត្ថិភាព​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការសម្រប​សម្រួល​គម្រោង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ WeChat​ ជា​ខេមរភាសា​ ជាមួយ​ក្រុមហ៊ុន​ ថេ​នសេន​ (Tencent​) ដែល​ជា​ស្ថាបនិក​កម្មវិធី​ WeChat​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ តៅ​ យី​តៅ​ (Tao​ Yitao​) អនុប្រធាន​មូល​និ​ធិហ្សិន​ចិន​បាន​គូសបញ្ជាក់​ថា​៖“ ក្រសួង​ពាណិជ្ជកម្ម​ ចង់បាន​កម្មវិធី​ទូរស័ព្ទ​ដៃ​ WeChat​ ជា​ភាសាខ្មែរ​ ដោយសារ​កម្មវិធី​នេះ​ ផ្តល់​ឱ្យ​អ្នកប្រើ​ប្រាស់​ធ្វើការ​ទំនាក់ទំនង​គ្នា​គ្រប់​ទីកន្លែង​ ទូទាត់​ចំណាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-payment​) ដោយ​ប្រើប្រាស់​បា​កូដ​ និង​អាច​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ (Fake​ News​) នៅ​លើ​ប្រព័ន្ធ​អុីន​ធើ​ណិ​តថែមទៀត​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជម្រាប​គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​ អំពី​កំណែទម្រង់​របស់ក្រ​សួង​ពាណិជ្ជកម្ម​ និង​ការ​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​ សមាហរណកម្ម​ពាណិជ្ជកម្ម​ (CTIS​) ឆ្នាំ2019​-2023​ ដែល​មាន​ដាក់បញ្ចូល​សេវាកម្ម​ ឧស្សាហកម្ម​ធុន​ស្រាល​ ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​ ក៏ដូចជា​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ ជាគោល​ដៅ​អាទិភាព​សម្រាប់​អភិវឌ្ឍន៍​។

    លោកស្រី​ តៅ​ យី​តៅ​ បាន​ឆ្លើយតប​ និង​ថ្លែងអំណរគុណ​លោក​រដ្ឋមន្ត្រី​សម្រាប់​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ គណៈប្រតិភូ​មូល​និ​ធិហ្សិន​ចិន​យ៉ាង​កក់ក្តៅ​ និង​បាន​សន្យា​នាំ​យក​សំណើ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ទៅ​ជម្រាប​ក្រុម​ហ៊ុន​ថេ​នសេន​ (Tencent​) ដើម្បី​សិក្សា​អំពី​លទ្ធភាព​បង្កើត​កម្មវិធី​ WeChat​ ជា​ខេមរភាសា​ សម្រាប់​អ្នកប្រើ​ប្រាស់​ទូរស័ព្ទចល័ត​នៅក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ និង​សេដ្ឋកិច្ច​ឌីជីថល​ ជាមួយ​រាជរដ្ឋាភិបាល​។

    នៅក្នុង​ឱកាស​នោះ​ដែរ​ ដើម្បី​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ​នៅក្នុង​ក្រសួង​ និង​នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ខេត្ត​ និង​ជា​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​តំបន់​ហ្សិន​ចិន​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ក្រោម​ក្របខ័ណ្ឌ​មេគង្គ​-ឡាន​ឆាន​ លោកស្រី​ តៅ​ យី​តៅ​ និង​គណៈប្រតិភូ​បាន​ចុះ​កិច្ចសន្យា​ផ្តល់​កុំព្យូទ័រ​យួរដៃ​ (Laptop​) ចំនួន​ 50គ្រឿង​ ដែល​ជាអំណោយ​របស់​សាកល​វិទ្យាល័យ​ ហ្សិន​ចិន​ ជូន​លោក​រដ្ឋមន្ត្រី​ និង​ក្រសួង​ពាណិជ្ជកម្ម​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ ក៏បាន​អំពាវនាវ​ដល់​មូល​និ​ធិហ្សិន​ចិន​ និង​គណៈប្រតិភូ​ទាំងអស់​ សិក្សា​លម្អិត​ និង​ជួយ​គាំទ្រ​កម្ពុជា​តាមរយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​ ដោយសារ Shenzhen​ គឺជា​តំបន់​មួយ​ដែល​មានការ​អភិវឌ្ឍ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ និង​ឈានមុខ​គេ​នៅក្នុង​ផលិតកម្ម​ ឧស្សាហកម្ម​ និង​សេវាកម្ម​ ជាពិសេស​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​៕

  • ដាំ​ផ្ទីដូង​ងាយស្រួល​ថែទាំ​ និង​ឆាប់​បាន​ប្រមូល​ផល​លក់​ជាង​បន្លែ​ដទៃ​

    ដាំ​ផ្ទីដូង​ងាយស្រួល​ថែទាំ​ និង​ឆាប់​បាន​ប្រមូល​ផល​លក់​ជាង​បន្លែ​ដទៃ​

    ផ្ទីដូង​ជា​ប្រភេទ​បន្លែ​ដែល​ងាយស្រួល​ដាំដុះ​ ងាយស្រួល​ថែទាំ​ និង​ឆាប់​បាន​ប្រមូល​ផល​ជាង​បន្លែ​ផ្សេង​ៗទៀត​ និង​មាន​តម្រូវការ​ខ្ពស់​គួរសម​នៅ​លើ​ទីផ្សារ​ផង​ដែរ​ ដោយសារតែ​បន្លែ​ប្រភេទ​នេះ​ គេ​អាចយ​កទៅ​ចម្អិន​ធ្វើជា​អាហារ​បាន​ច្រើន​ប្រភេទ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​គ្រួសារ​នី​មួយ​ៗ ដូចជា​ ស្រុស​ធ្វើជា​អន្លក់​ជ្រលក់​ប្រហុក​ ឬញ៉ាំ​ជាមួយ​ទឹកគ្រឿង​ ធ្វើជា​បន្លែ​ស្ងោរ​ជា​មួយ​ឆ្អឺង​ជំ​នី​ជ្រូក​ ឬស្ងោរ​ជាមួយ​សាច់​មាន់​ក៏បាន​ និង​ថែមទាំង​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង​។

    លោក​ ប៉ែន​ វណ្ណៈ​ អ្នកមើល​ការ​ទូទៅ​ក្នុង​សហគមន៍​ដាំ​បន្លែ​សម្បូរសប្បាយ​ មាន​ទីតាំងនៅ​ភូមិ​ព្រៃ​ក្តួច​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មានប្រសាសន៍​ថា​ ផ្ទីដូង​ពិតជា​ងាយស្រួល​ដាំដុះ​ ងាយស្រួល​ថែទាំ​មែន​ និង​ប្រើ​រយៈពេល​ខ្លី​ត្រឹម​រយៈពេល​តែ​ 1ខែ​ ឬ10ខែ​ 10ថ្ងៃ​ ប៉ុណ្ណោះ​គេ​អាច​កាត់​វាយ​កម​កធ្វើម្ហូប​ពិសា​ ឬយក​ទៅ​ដាក់​លក់​នៅ​លើ​ទីផ្សារ​បាន​ហើយ​ និង​ថែមទាំង​មាន​តម្រូវការ​ច្រើន​គួរសម​នៅ​លើ​ទីផ្សារ​ទៀតផង​។

    លោក​បាន​រៀបរាប់​ និង​បង្ហាញ​ពីរ​បៀ​បដាំ​ដុះ​បន្លែ​ផ្ទីដូង​នេះ​ថា​ មុនដំបូង​គេ​ត្រូវ​ធ្វើ​ធ្នើរៀ​បចំ​ថ្នាល​សម្រាប់​បណ្តុះ​កូន​ផ្ទី​ឱ្យ​ខ្ពស់​ផុត​ពី​ដី​ប្រមាណ​ជា​ 1ម៉ែត្រ​ ដែល​មាន​ទទឹង​ប្រហែល1.5ម៉ែត្រ​ និង​បណ្តោយ​ប្រហែល10ម៉ែត្រ​ ហើយ​យក​ដីដំបូក​លាយ​ជាមួយ​ជី​អាចម៍គោ​ ដោយ​ត្រូវ​លាយ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ដែល​មាន​អត្រា​ល្បាយ​ស្មើគ្នា​ រវាង​ដី​ និង​ជី​អាចម៍គោ​ ពោល​គឺ50​%ម្នាក់​ បន្ទាប់មក​គេ​ត្រូវ​យក​ធ្យូង​អង្កាម​ទៅ​លាយ​ជាមួយ​ ដោយ​ដាក់​ធ្យូង​អង្កាម1គីឡូ​ក្នុងចំណោម​ដីជី10ទៅ15គីឡូក្រាម​ រួច​យក​ទៅ​ចាក់​លើ​ធ្នើ​កម្រាស់​ជាង1តឹក​ ហើយ​ផ្អាប់​ទុក​រហូត​ដី​ត្រជាក់​មាន​ដុះ​ស្មៅ​ខ្លះ​ហើយ​ ទើប​យក​គ្រាប់​ផ្ទី​ទៅ​បាច​ពីលើ​ឱ្យ​ល្មម​ៗ ដែល​ត្រូវ​ចេះ​ប៉ាន់ស្មាន​ដោយខ្លួនឯង​ កុំឱ្យ​ស្តើង​ពេក​ កុំឱ្យ​ក្រាស​ពេក​ បន្ទាប់មក​ត្រូវ​យក​ដីស្រទាប់លើ​ទៅ​រោយ​ពីលើ​ស្តើង​ធ្វើជា​គម្រប​កប់​គ្រាប់​ផ្ទី​ ការពារ​ការ​ហើរ​ប៉ើង​គ្រាប់​ ឬសត្វ​ស្លាប​ចុះ​ចឹកស៊ី​បាន​ ហើយ​ត្រូវ​ស្រោចទឹក​ព្រឹ​កល្ងាច​ៗរៀងរាល់ថ្ងៃ​ ដោយ​ប្រើ​បោយ​ទឹក​ផ្កាឈូក​ស្រោច​ កុំ​យក​ទឹក​ទុយោ​ទៅ​បាញ់​ស្រោច​ នាំ​ឱ្យ​ប៉ើង​គ្រាប់​ផ្ទី​ដុះ​មិន​ស្មើ​ល្បាយ​។ រហូត​កូន​ផ្ទី​អាយុ​បាន10ថ្ងៃ​ទើប​គេ​ដក​យក​ទៅ​ស្ទូង​នៅ​លើ​ដី​ទៅតាម​រង​នីមួយ​ដែល​អាច​ដាំ​ឃ្លាតពី​គ្នា​ប្រមាណ​ជា​ 2.5តឹក​កន្លះ​ក្នុង​មួយ​ដើម​ឬមួយ​គុម្ព​ ហើយ​រង​នី​មួយ​ៗមាន​ទទឹង​ប្រហែល1ម៉ែត្រ​ និង​បណ្តោយ​វែង​ក៏បាន​ខ្លី​ក៏បាន​ទៅតាម​ផ្ទៃដី​ដាំដុះ​របស់​កសិករ​ម្នា​ក់ៗ​ បន្ទាប់ពី​ស្ទូង​ហើយ​ គ្រាន់តែ​ស្រោចទឹក​មួយថ្ងៃ​ពីរ​ដង​រួច​មើលថែ​ទាំ​សត្វល្អិត​ជាការស្រេច​។ ជាទូទៅ​ផ្ទីដូង​ មិនសូវ​មាន​សត្វល្អិត​បំផ្លាញ​នោះ​ទេ​ ដោយពេល​ខ្លះ​មាន​សត្វ​ស្រមោច​យាយី​ម្តងម្កាល​កើ​ដែរ​ តែ​គេ​គ្រាន់តែ​យក​ផេះ​ទៅ​រោយ​ចំកន្លែង​ស្រមោច​រោម​នោះ​ វា​នឹង​រត់ចេញ​អស់​ទៅវិញ​មិនខាន​។

    អ្នកជំនាញ​កសិកម្ម​ខាងលើ​អះអាង​ថា​ ក្រោយពី​ស្ទូង​កូន​បាន​ប្រមាណ​ជា​ 15ទៅ20ថ្ងៃ​មក​ដើម​ផ្ទី​ចាប់ផ្តើម​បែកខ្នែង​ ដែលគេ​អាច​កាត់​យក​ទៅ​ធ្វើម្ហូប​ឬលក់​នៅ​លើ​ទីផ្សារ​បាន​ហើយ​ ដែល​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​ចន្លោះ​ពី​ 3.000ទៅ4000រៀល​។ ហើយ​ជួនកាល​មាន​អ្នកភូមិ​មក​សុំ​ចែក​យក​ទៅ​ធ្វើម្ហូប​ឆា​ឬស្ងោរ​ ទៅតាម​ចំណង់​ចំណូលចិត្ត​គ្រួសារ​នី​មួយ​ៗ ប៉ុន្តែ​ភាគច្រើន​ការ​ដាំដុះ​ផ្ទី​ខាងលើ​នេះ​ គឺ​ដើម្បី​ផ្គត់ផ្គង់​ទៅ​ឱ្យ​ផ្សារ​សហគមន៍​កសិផល​ធម្មជាតិ​ សេដា​ក (CEDAC​) ក្នុង​ក្រុងភ្នំពេញ​។ ក្រោយពី​កាត់​លក់​លើក​ទី1​ បើ​មានការ​ថែ​ទា​ល្អ​ដាក់ជី​ហើយ​ស្រោចទឹក​ឱ្យ​បាន​ទៀងទាត់​មួយថ្ងៃ​ 2ដង​មួយ​សប្តាហ៍​ក្រោយមក​គេ​អាច​កាត់​មែក​ទៅ​លក់​ម្តង​ទៀត​ ហើយ​វា​ផ្តល់​ផល​បាន​យូរ​រហូតដល់​អាយុ​ 6ខែ​ឯណោះ​ បើសិនជា​មានការ​ថែទាំ​ល្អ​។

    សម្រាប់​ផ្ទៃដី​ដាំដុះ​ផ្ទីដូង​មាន​ទំ​ហុំ​ 20គុណ​នឹង50ម៉ែត្រ​ គេ​អាច​ប្រមូល​ផល​ផ្ទី​បាន​ប្រមាណ​ជា50ទៅ60គីឡូក្រាម​ក្នុង​មួយ​ខែ​ ហើយ​ការដែល​ផ្ទីដូង​នៅក្នុង​កសិដ្ឋាន​ខាងលើ​ ផ្តល់​ផល​តិច​នេះ​ដោយសារតែ​ផ្ទៃដី​កសិដ្ឋាន​ខាងលើ​ ដាំដុះ​បន្លែ​ចម្រុះ​ផ្សេង​ៗ មាន​ដូចជា​ត្រប់ស្រួយ​ ម្ទេសប្លោក​ ប៉េងប៉ោះ​ និង​បន្លែ​ផ្សេង​ៗទៀត​ប្រមាណ​ជា​ 20មុខ​ឯណោះ​។ ព្រោះថា​ការ​ដាំដុះ​បន្លែ​ច្រើន​ប្រភេទ​នៅ​លើ​ទីតាំង​ដី​តែមួយ​ ងាយស្រួល​ប្រមូល​ផល​បន្លែ​ច្រើន​ប្រភេទ​ សម្រាប់​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​នៅ​លើ​ទីផ្សារ​។

    អ្នក​ប្រឹក្សា​អំពី​សុខភាព​លើកឡើង​ថា​ ការ​ទទួលទាន​ផ្ទីដូង​ ផ្តល់​គុណប្រយោជន៍​បាន​ល្អ​ជាង​ការ​ទទួលទាន​បន្លែ​ផ្សេង​ៗទៀត​ ប៉ុន្តែ​ការ​ផ្តល់​សារធាតុ​បន្លែ​របស់​ផ្ទីដូង​ នៅ​ចាញ់​ការ​ផ្តល់​សារធាតុ​បន្លែ​របស់​ស្លឹក​បាស់​នៅឡើយ​ទេ​៕

  • តារា​សម្តែង​ម៉ា​កវី​នស្នើ​ឱ្យ​អ្នក​ជំពាក់​លុយ​គួរ​យល់​អារម្មណ៍​ម្ចាស់បំណុល​

    តារា​សម្តែង​ម៉ា​កវី​នស្នើ​ឱ្យ​អ្នក​ជំពាក់​លុយ​គួរ​យល់​អារម្មណ៍​ម្ចាស់បំណុល​

    តារា​សម្តែង​រាង​សង្ហា​ដែល​បាន​លេចមុខ​មាត់​នៅក្នុង​សង្គម​ច្រើន​ទាំង​មនុស្សធម៌​ទាំង​ការងារ​សិល្បៈ​លោក​ម៉ា​កវី​នហាក់​មាន​អារម្មណ៍​ខ្លោចចិត្ត​អាណិត​ដល់​បងស្រី​របស់​ខ្លួន​ត្រូវ​បាន​មនុស្ស​រាប់អាន​ទុកចិត្ត​ម្នាក់​បែរជា​មានការ​បំផ្លាញ​មិត្តភាព​រហូត​បាន​ប្រាក់​ដល់ដៃ​ហើយ​មិនព្រម​បង្វិល​លុយ​មកវិញ​។ ទង្វើ​គេច​ចេញពី​បញ្ហា​ក្រោម​លេស​រាប់​រយ​ធ្វើ​ឱ្យ​តារា​សម្តែង​ម៉ា​វី​ននិង​បងស្រី​ហួសចិត្ត​ហើយ​ផ្តាំ​ដល់​មនុស្ស​ទាំងអស់​គួរតែ​កុំ​ជឿ​ទុកចិត្ត​ពេក​នៅពេល​មានការ​ពឹងពាក់​រាល់​លុយកាក់​។

    លោក​ Mavin​ បាន​បង្ហាញ​នូវ​ការ​ទម្លាយ​មូលហេតុ​បែបនេះ​ព្រោះតែ​លោក​យល់ថា​មនុស្ស​ក្នុង​សង្គម​រស់នៅ​ជាមួយគ្នា​គួរ​កុំ​បោកប្រាស់​គ្នា​ត្រូវ​ស្មោះត្រង់​ជាមួយគ្នា​គួរ​បង្ហាញ​ទង្វើ​ល្អ​ដាក់គ្នា​ពេល​មាន​បញ្ហា​នោះ​គ្មាន​ការ​មើល​រំលង​។ ជាក់ស្តែង​បងស្រី​លោក​ត្រូវ​បាន​ខកចិត្ត​ជាមួយ​នារី​ម្នាក់​ដែល​ជំពាក់​លុយ​យូរ​ៗទៅ​លែង​សង​ពោល​បាន​បំផ្លាញ​ការ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។ លោក​ចង់ឱ្យ​គេ​ស្គាល់​មុខ​ស្ត្រី​រូប​នេះ​ដើម្បី​ជា​សារ​ដល់​បងប្អូន​ទាំងអស់​ត្រូវ​ប្រយ័ត្ន​ប្រយែង​គួរ​កុំ​ចាញ់បោក​ស្ត្រី​ខាង​លើ​ក្រែង​លចេញ​ស្នៀត​លួងលោម​ចេញ​ពិស​ខ្ចីបុល​ ព្រោះ​ដឹង​តែ​គាត់​គេច​មិន​សង​វិញ​ទេ​នាំ​តែ​ខាតពេល​និង​ប្រកែកគ្នា​ទុក​លុយ​ប្រើការ​រកស៊ី​វិញ​ល្អ​ជាង​។ ចូរ​ប្រយ័ត្ន​ចំពោះ​ស្ត្រី​ម្នាក់​ហ្នឹង​ព្រោះ​មាន​អ្នក​ស្គាល់​ដែរ​គួរ​តែ​នៅឲ​ឆ្ងាយ​ខ្លាច​ភ្លាត់​ចាញ់ល្បិច​។

    លោក​ ម៉ា​វីន​ ជាតា​រា​សម្ដែង​មួយ​រូប​ដែល​បាន​ប្រឡូក​លើ​ការងារ​សិល្បៈ​ច្រើន​គួរសម​ ហើយ​ប្រិយមិត្ត​មួយចំនួន​ក៏​ធ្លាប់​បានឃើញ​លោក​នៅក្នុង​រឿង​ភាគ​ទូរទស្សន៍​មួយចំនួន​ផង​ដែរ​ ដូចជា​ រឿង​ ភ្លើង​ ជាដើម​។ ការ​តស៊ូ​ព្យាយាម​ដើរ​លើ​វិថី​សិល្បៈ​ដែល​ខ្លួន​ស្រលាញ់​ កម្លោះ​សង្ហា​កូន​អ្នក​កំពង់ចាម​រូប​នេះ​ មិន​ចុះញ៉ម​ចំពោះ​ឧបសគ្គ​ និង​ការរិះគន់​ឡើយ​ តែ​ផ្ទុយទៅវិញ​លោក​នៅតែ​បន្ត​ការ​ខិតខំ​បោះជំហាន​ទៅមុខ​ជានិច្ច​ ដើម្បី​កែប្រែ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

  • ខ្សែប្រយុទ្ធ​ភ្នំ​ពេញ​ក្រោ​នម្នាក់​ ត្រូវ​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​ភ្លាម​ៗក្រោយ​មាន​បញ្ហា​របួស​ធ្ងន់ធ្ងរ​

    ខ្សែប្រយុទ្ធ​ភ្នំ​ពេញ​ក្រោ​នម្នាក់​ ត្រូវ​ត្រឡប់ទៅ​ស្រុកកំណើត​វិញ​ភ្លាម​ៗក្រោយ​មាន​បញ្ហា​របួស​ធ្ងន់ធ្ងរ​

    ខ្សែប្រយុទ្ធ​របស់​ក្លិប​ភ្នំ​ពេញ​ក្រោ​ន Darlan​ Martins​ ត្រូវ​វិលត្រឡប់​ទៅកាន់​ទឹកដី​កំណើត​នៅ​ប្រទេស​ប្រេស៊ីល​វិញ​ ក្រោយពី​រង​របួស​កាលពី​សប្តាហ៍​មុន​នៅក្នុង​ការប្រកួត​លី​កកំពូល​កម្ពុជា​។

    ដូចនេះ​នៅក្នុង​ជំនួប​នា​សប្តាហ៍​ទី3នៃ​លី​កកំពូល​កម្ពុជា​នៅ​ចុង​សប្តាហ៍​នេះ​នៅ​កីឡដ្ឋាន​របស់​ក្លិប​ភ្នំ​ពេញ​ក្រោ​នដែ​លក្រុម​ម្ចាស់ផ្ទះ​មួយ​នេះ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​វិសាខា​ ជា​ដែល​សម្បូរ​ធនធាន​កីឡាករ​នោះ​ កីឡាករ​ខ្សែប្រយុទ្ធ​មាឌធំ​ កម្ពស់​ខ្ពស់​រូប​នេះ​នឹង​ត្រូវ​អវត្តមាន​។ ​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​កម្ពស់​ 193សង់ទីម៉ែត្រ​រូប​នេះ​កើត​នៅ​ទីក្រុង​ Rio​ de​ Janeiro​ ប្រទេស​ប្រេស៊ីល​បាន​ចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ក្លិប​ Flamengo​ FC​ នៅ​ឆ្នាំ2015​ លេង​នៅ​ក្លិប​ Olaria​ FC​ នៅ​ឆ្នាំ2016​ ហើយ​បាន​ទៅលេង​នៅ​ក្លិប​ Arendal​ Fotball​ របស់​ប្រទេស​ Norway​ នៅ​ឆ្នាំ2017​ និង​លេង​នៅ​ក្លិប​ Mageese​ FC​ ឆ្នាំ2018​ មុននឹង​មកដល់​កម្ពុជា​នៅ​ឆ្នាំ2019នេះ​៕

  • Lexus​ RC​ ស៊េរី​ 2019​ មាន​លក់​នៅ​វៀតណាម​ហើយ​!

    Lexus​ RC​ ស៊េរី​ 2019​ មាន​លក់​នៅ​វៀតណាម​ហើយ​!

    ថ្មី​ៗនេះ​ រថ​យន្ត​ស្ព័រ​ដ៏​ទំនើប​ស៊េរី​ឆ្នាំ2019​ Lexus​ RC​ luxury​ sports​ coupé​ កំពុង​មាន​វត្តមាន​លើទឹក​ដី​វៀតណាម​នៅក្នុង​ឃ្លាំងលក់​រថយន្ត​ 2កន្លែង​ ដែល​មួយ​មានឈ្មោះ​ថា​ Thang​ Long​ នៅ​ទីក្រុង​ហាណូយ​ និង​មួយ​ទីតាំង​ទៀត​នៅ​ទីក្រុង​ ហូជីមិញ​ ស៊ី​ធី​ ឬសៃហ្គន​ កាលពី​ថ្ងៃទី1​ ខែមេសា​ ឆ្នាំ2019​ កន្លងទៅ​នេះ​។

    Lexus​ RC​ 300​ ដ៏​ទំនើប​នេះ​បំពាក់​ម៉ាស៊ីន​ V6​ ចំណុះ​ 3.5លីត្រ​ ប្រភេទ​ Twin​-Turbocharged​ ដែល​មាន​កម្លាំង​ 260សេះ​។

    ចំពោះ​តម្លៃ​ដាក់​លក់​ Lexus​ RC​ 300​ នៅ​វៀតណាម​គឺ​ប្រមាណ​ជា​ 3.3ប៊ី​លាន​ដុង​ប្រមាណ​ជា​ 142.200ដុល្លារ​អាមេរិក​៕

  • iPhone​ 11​ អាច​នឹង​ដាក់​កាមេរ៉ា​ 3គ្រាប់​បែបនេះ​

    iPhone​ 11​ អាច​នឹង​ដាក់​កាមេរ៉ា​ 3គ្រាប់​បែបនេះ​

    iPhone​ XI​ កាមេរ៉ា​ 3គ្រាប់​ បាន​បង្ហាញ​រូបភាព​ដែលគេ​សង្ស័យ​ថា​ជា​គ្រោង​កណ្ដាល​របស់​ iPhone​ ជំនាន់​ថ្មី​ បាន​លេចចេញ​ឡើង​ ហើយ​វា​ក៏​ដូចគ្នា​ទៅ​នឹង​រូបភាព​ Render​ និង​គំនូសបំព្រួញ​ដែល​ធ្លាប់​បាន​ចេញផ្សាយ​កាលពី​កន្លងទៅ​ដែរ​។

    ជា​ធម្មតា​គ្រោងឆ្អឹង​កណ្ដាល​ គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​នៃ​រចនាប័ទ្ម​របស់​ទូរស័ព្ទ​ វា​មាន​ផ្ទុក​នូវ​គ្រឿងបន្លាស់​ ដូចជា​ Motherboard​ ថ្ម​ និង​អេក្រង់​ជាដើម​។ ក្នុងករណី​នេះ​ គ្រោងឆ្អឹង​មួយ​នេះ​បានឱ្យ​ជា​សញ្ញា​ថា​ iPhone​ XI​ មានការ​ផ្គុំ​កាមេរ៉ា​ចំនួន​ 3គ្រាប់​។

    រន្ធ​មូល​ៗ3​ គឺជា​រន្ធ​សម្រាប់​បំពាក់​កាមេរ៉ា​ ចំណែក​រន្ធ​ 2ទៀត​ អាច​ជា​រន្ធ​ Flash​ និង​រន្ធ​កាមេរ៉ា​វាស់​ជម្រៅ​។ នៅ​ចំកណ្ដាល​ក៏​គេ​ឃើញ​មាន​រង្វង់​មូល​ដ៏​ធំ​មួយ​ ដែល​ជាទី​តាំងរបស់​ដុំ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​។

    តាមរយៈ​គ្រោងឆ្អឹង​ដែល​លេច​ធ្លាយ​នេះ​ គេ​អាច​ស្រមើស្រមៃ​ចេញ​ជារូបរាង​ខាងក្រោយ​របស់​ iPhone​ ជំនាន់​ថ្មី​ និង​បង្កើត​បាន​ជា​រូបភាព​ Render​ ដូច​ខាងក្រោម​នេះ​ ៖