Category: សង្គម និងសេដ្ឋកិច្ច

  • អ៊ិន សុភិន នាំតារាៗទៅប្រកួតបាល់នៅថៃ និងរកជំនួយជូនមន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា

    អ៊ិន សុភិន នាំតារាៗទៅប្រកួតបាល់នៅថៃ និងរកជំនួយជូនមន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា

    ក្រុមតារាៗពីក្រុមមហាហង្សចំនួន៦រូប និងក្រុមបឹងកេត៦រូប ត្រូវបានជ្រើសឱ្យទៅប្រកួតនៅក្នុងប្រទេសថៃ ដែលសុទ្ធសឹងតែជាកីឡាករប្រចាំក្រុមដែលមានថ្វីជើងល្អ ដូចជាលោកខេម  លោក គូម៉ា  លោក  ភឹម តារាវិបុល លោក សេង មង្គល និង ប៉ែន តុលា គឺសុទ្ធតែជាតារាៗ ដែលមានស្នាដៃខ្លាំងក្នុងការប្រកួតកន្លងមក គ្រោងចេញទៅប្រកួតបាល់ទាត់ជាមួយក្រុមតារាថៃដូចគ្នានៅទីក្រុងបាងកក។

    លោក អ៊ិន សុភិន អ្នកដឹកនាំក្រុមទៅប្រទេសថៃនៅព្រឹកថ្ងៃទី 9 ខែមេសានេះ បានប្រាប់ឡារ៉ែនថា ក្រុមរបស់លោក នឹងត្រលប់មកវិញបន្ទាប់ពីការប្រកួតបញ្ចប់មួយថ្ងៃ ដោយក្រោយប្រកួតចប់ គឺនៅពេលរាត្រីទាំងតារាខ្មែរ  និង ថៃ ក៏មានការប្រគំតន្ត្រី និងរាំលេងជុំគ្នាផងដែរ។ ដោយការប្រកួតលក់សំបុត្រ ដែលទទួលបានគឺនឹងប្រើជួយដល់មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា ៥០ភាគរយនៅក្នុងប្រទេសថៃ និង៥០ភាគនៅក្នុងប្រទេសកម្ពុជា។

    លោក អ៊ិន សុភិន បញ្ជាក់ដែរថា មូលហេតុដែលនាំឱ្យមានការប្រកួតជាលក្ខណៈឆ្លងប្រទេសហើយធ្វើឡើងនៅប្រទេសថៃនេះឡើង គឺដោយសារតែក្រុមបាល់ទាត់របស់ថៃបានស្នើមកកាន់ក្រុមបឹងកេតអលស្ដារ ហើយក្រុមបឹងកេតអលស្ដារ ក៍បានសហការជាមួយក្រុមតារាមហាហង្ស ដើម្បីអោយមានតារាៗដែលមាថ្វីជើងល្អៗចូលរួមក្នុងបំណងមិត្តភាព និងដើម្បីស្វែងរកមូលនិធិ ជួយដល់សង្គមក្នុងប្រទេសទាំងពីរ។ លោកថា ក្រោយប្រកួតមិត្តភាពនេះ គឺទោះជាចាញ់ ឬឈ្នះ ក៏ក្រុមអលស្តារបស់ប្រទេសនឹងមកប្រកួតនៅប្រទេសកម្ពុជាវិញម្ដង ក្នុងគោលបំណងដូចគ្នា ដោយគ្រាន់តែមិនទាន់កំណត់ពេលវេលា៕

  • ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ថា​អ្នកបើក​កង់​បី​ជាង90​% មិន​ស្គាល់​ច្បាប់​ហេតុនេះ3ខែក្រោយ​ត្រូវតែ​មាន​បណ្ណ​បើកបរ​

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ថា​អ្នកបើក​កង់​បី​ជាង90​% មិន​ស្គាល់​ច្បាប់​ហេតុនេះ3ខែក្រោយ​ត្រូវតែ​មាន​បណ្ណ​បើកបរ​

    បច្ចុប្បន្ន​នេះ​ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ និង​ការ​ចរាចរណ៍​យានយន្ត​នាំចូល​មក​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​រម៉ក​កង់​បី​ដឹក​ភ្ញៀវ​កាន់តែ​ច្រើន​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

    កំណើន​នៃ​ចំនួន​កង់​បី​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​មួយចំនួន​មាន​ភាព​ងាយស្រួល​ក្នុង​ការជួល​សេវា​ធ្វើដំណើរ​តាមរយៈ​ការ​ហៅ​តាម​ និង​ជួល​ឱ្យ​ដឹក​ជញ្ចូន​ជាដើម​ តែ​វា​ក៏បាន​ផ្តល់​ក្តី​កង្វល់​ផង​ដែរ​ចំពោះ​បញ្ហា​ប្រឈម​ដែល​កើតឡើង​ដោយសារ​អ្នក​បើក​កង់​បី​មួយចំនួន​ធំមិន​ទាន់​គោរពច្បាប់​ចរាចរណ៍​បាន​ល្អ​នៅឡើយ​។ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​កង់​បី​រុល​គ្រប់​ច្រកល្ហក​ បើ​ទោះបីជា​ផ្លូវ​នោះ​ជា​គន្លង​ឡាន​ឬជា​គន្លង​ម៉ូតូ​ក៏ដោយ​។ ក្រៅពី​នេះ​វា​បាន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឃជាច្រើន​ករណី​ក្នុង​មួយ​ថ្ងៃ​ៗដោយសារតែ​ការ​បើកបរ​មិន​គោរព​ល្បឿន​ និង​អាទិភាព​ដែល​កំណត់ដោយច្បាប់​។

    ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​លបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក​នា​ព្រឹក​ថ្ងៃទី09​ ខែមេសា​ ឆ្នាំ2019​ នេះ​ថា​រម៉ក​កង់​បី​ប្រមាណ​ 98​% មិន​ស្គាល់​ច្បាប់​ព្រោះ​មិន​មាន​បណ្ណ​បើកបរ​។ ហេតុនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ទុក​ពេល​ឱ្យ3ខែ​ទៀត​សម្រាប់​ការ​ទៅរៀន​បើកបរ​ បើមិនដូច្នោះទេ​ រយៈពេល03ខែក្រោយ​ប្រសិនបើ​គ្មាន​បណ្ណ​បើកបរ​ទេ​ នឹង​ទទួលការ​ផាកពិន័យ​ជាក់ជា​មិនខាន​៕ ​

  • ភាពយន្ត​ផ្សាយ​ពាណិជ្ជកម្ម​រថយន្ត​ BMW​ មួយ​ អៃ​ឌៀ​ខ្ពស់​មែនទែន​ សូម្បីតែ​ខ្មោច​ក៏​ខ្លាច​ដែរ​

    ភាពយន្ត​ផ្សាយ​ពាណិជ្ជកម្ម​រថយន្ត​ BMW​ មួយ​ អៃ​ឌៀ​ខ្ពស់​មែនទែន​ សូម្បីតែ​ខ្មោច​ក៏​ខ្លាច​ដែរ​

    ក្រុមហ៊ុន​រថយន្ត​ BMW​ បាន​បញ្ចេញ​ឃ្លី​បវីដេអូ​ខ្លី​មួយ​ ដែល​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​របស់​ខ្លួន​ ដែល​សាច់រឿង​នៅក្នុង​វីដេអូ​នោះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ត្រង់​ឈុត​ឆាក​ខ្មោចលង​បន្លាច​នៅ​តាមផ្លូវ​។

    ខ្មោច​ស្រី​បាន​ព្យាយាម​លង​បន្លាច​រថយន្ត​ដែល​បើកបរ​តាម​ដងផ្លូវ​ ដោយ​បាន​ទៅ​ឈរ​នៅ​ពីមុខ​រថយន្ត​ ប៉ុន្តែ​ខ្មោច​ស្រី​បែរជា​ត្រូវ​រថយន្ត​បន្លាច​បាន​វិញ​ ដោយសារ​រថយន្ត​នោះ​អាច​បើកបរ​ទៅមុខ​ដោយ​គ្មាន​មនុស្ស​។ ចង់​ដឹង​កាន់តែ​លម្អិត​ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ៖

  • Toyota​ អនុញ្ញាត្ត​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ប្រើ​ប៉ាតង់​ Hybrid​ ហ្វ្រ៊ី​…

    Toyota​ អនុញ្ញាត្ត​ឱ្យ​ក្រុមហ៊ុន​ផ្សេង​ប្រើ​ប៉ាតង់​ Hybrid​ ហ្វ្រ៊ី​…

    ក្នុង​គោលដៅ​ផ្សព្វផ្សាយ​អំពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ Hybrid​ ​;ក្រុមហ៊ុន​ Toyota​ នឹង​បើក​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដទៃទៀត​នៅ​លើ​ពិភពលោក​ប្រើប្រាស់​ប៉ាតង់​បច្ចេកវិទ្យា​រថយន្ត​ Hybrid​ របស់​ខ្លួន​ចាប់ពី​ពេលនេះ​រហូតដល់​ឆ្នាំ2030​។

    ផ្អែក​តាម​ការប្រកាស​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​របស់​ជប៉ុន​មួយ​នេះ​បានឱ្យ​ដឹង​ថា​ មាន​ប៉ាតង់​បច្ចេកវិទ្យា​ជិត​ 24,000ប៉ាតង់​ដែល​ខ្លួន​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ ដែល​មាន​ទាក់ទង​នឹង​ម៉ូទ័រ​អគ្គិសនី​ Converter​ និង​អាគុយ​ផង​ដែរ​។

    ប៉ាតង់​ដ៏​ច្រើនលើស​លប់​នេះ​មាន​រួមបញ្ចូល​ទាំង​បច្ចេក​វិទ្យា​ទំនើប​ៗដែល​មាន​ប្រើ​នៅលើរថយន្ត​អគ្គិសនី​ ដូចជា​ប្រភេទ​រថយន្ត​ Hybrid​ ប្រភេទ​ Plug​-in​ Hybrid​ និង​ប្រភេទ​រថយន្ត​ Fuel​ Cell​ ដែល​បាន​ជួយ​ឱ្យ​ Toyota​ អាច​ផលិត​បាន​រថយន្ត​ដែល​មាន​កម្លាំង​ខ្លាំង​ ទំហំ​តូច​ និង​ចំណាយ​ដើមទុន​តិច​ទៀតផង​។

    ការ​ដាក់​ឱ្យ​ប្រើ​ប៉ាតង់​ដោយ​ឥតគិតថ្លៃ​នេះ​ ក៏​ជាផ្នែក​មួយ​នៃ​ការ​ជួយ​កាត់បន្ថយ​ការ​បំពុលបរិស្ថាន​ដោយ​រថយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដែល​កំពុង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​៕

  • Audi​ បង្ហើប​ឱ្យ​ដឹង​ថា​ ខ្លួន​នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី​ SUV​ នៅ​ឆ្នាំ2020​

    Audi​ បង្ហើប​ឱ្យ​ដឹង​ថា​ ខ្លួន​នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី​ SUV​ នៅ​ឆ្នាំ2020​

    ក្នុង​ពិព័រណ៍​យានយន្ត​នៅ​សហរដ្ឋអាមេរិក​ Genova​ Motor​ Show​ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​ Audi​ បាន​ដាក់​បង្ហាញ​រថយន្ត​នា​ថ្ងៃ​អនាគត​របស់​ខ្លួន​ គឺ​រថយន្ត​ប្រើ​ចរន្ត​អគ្គិសនី​ SUV​ លក្ខណៈ​គ្រួសារ​ដែល​នឹង​មាន​លក់​នៅ​ឆ្នាំ2020​។

    យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ រថយន្ត​ដ៏​ទំនើប​ប្រភេទ​ e-tron​ Sportback​ នេះ​ស្ថិត​ក្នុង​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ ដែល​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ ដោយ​ខាងក្នុង​បង្កប់​សុទ្ធ​ប្រព័ន្ធ​ឌីជីថល​ដូចជា​ ផ្ទាំង​ផ្តល់​ដំណឹង​(តាប្លូ​)ទំហំ​ 12.3អ៊ិ​ញដ៏​ឆ្លាតវៃ​។ អំពូលភ្លើង​បំភ្លឺ​ផ្លូវ​ LED​ ឆ្លាតវៃ​ និង​មាន​បង្កប់​សេន​ស័រ​ ក៏ដូចជា​កាមេរ៉ា​មុខ​-ក្រោយ​ ងាក​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ មើលឃើញ​ 360ដឺក្រេ​ រួម​នឹង​បច្ចេកវិទ្យា​ជាច្រើន​។ ឯផ្នែក​ខាងក្រៅ​វិញ​មានការ​រចនា​យ៉ាង​ស្រស់​សង្ហា​។

    Audi​ e-tron​ Sportback​ នឹង​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន2​ ផ្តល់​កម្លាំង​ 300គីឡូវ៉ាត់​ដែល​អាច​រត់​បាន​ល្បឿន​អតិបរមា​ពី​ ០ ដល់​ 100គីឡូម៉ែត្រ​ក្នុង​ 1ម៉ោង​ដោយ​ចំណាយពេល​ត្រឹមតែ​ 5.5វិនាទី​ប៉ុណ្ណោះ​។ ក្នុង​នោះ​ដែរ​ រថយន្ត​នេះ​ក៏​មាន​អាគុយ​ប្រភេទ​ Lithium​-ion​ ជំនាន់​ថ្មី​ ថាមពល​ 95គីឡូវ៉ាត់​ម៉ោង​ បំពាក់​បច្ចេកវិទ្យា​សាក​បញ្ចូល​ភ្លើង​លឿន​ ដែល​សាក​ពេញ​ហើយ​អាច​រត់​បាន​ចម្ងាយ​ 402គីឡូម៉ែត្រ​។

    Audi​ នៅតែ​រក្សា​បច្ចេកវិទ្យា​ឆ្លាតវៃ​បំពាក់​លើ​កង់​ទាំង4​ គឺ​ Quatto​ all​-wheel​ drive​ ជួយ​រក្សា​លំនឹង​រថយន្ត​បាន​ល្អ​ ទោះជា​មាន​ឧបសគ្គ​បែប​ណាក៏ដោយ​ តែ​តម្លៃ​វិញ​ នៅ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​៕

    ទស្សនា​វីដេអូ​ខាងក្រោម​៖

     

  • បើ​ដឹង​តម្លៃ​អ៊ី​នធើ​ណិ​ត 5G​ នៅ​កូរ៉េ​ខាងត្បូង​ហើយ​ ប្រាកដជា​ញាក់សាច់​តែម្ដង​!

    បើ​ដឹង​តម្លៃ​អ៊ី​នធើ​ណិ​ត 5G​ នៅ​កូរ៉េ​ខាងត្បូង​ហើយ​ ប្រាកដជា​ញាក់សាច់​តែម្ដង​!

    កូរ៉េ​ខាងត្បូង​ គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​ទំនាក់ទំនង​ជំនាន់​ទី​5 (5G​) ដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​5 ខែមេសា​កន្លងមក​។

    មុន​ការ​ដាក់​ឱ្យ​ដំណើរការ​នេះ​ មានការ​អនុញ្ញាត​ពី​និយតករ​ដោយ​កំណត់​តម្លៃ​ប្រចាំខែ​ចន្លោះ​ពី​ 50​ ដុល្លារ​ ទៅ​ 110​ដុល្លារ​ ប៉ុន្តែ​ទទួល​បាន​ Data​ តិច​បំផុត​។ បើ​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ Yonhap​ បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​ដាក់​តម្លៃ​ផ្តល់​សេវា​ 5G​ ដូច​ខាងក្រោម​៖

    ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ SK​ Telecom​ ទទួល​បានការ​អនុញ្ញាត​ដើម្បី​ផ្ដល់​ជូន​នូវ​គម្រោង​ដូច​ខាងក្រោម​នេះ​ ៖

    Data​ ទំហំ​ 8GB​ ជាមួយ​តម្លៃ​ 49​ដុល្លារ​

    Data​ ទំហំ​ 150​GB​ ជាមួយ​តម្លៃ​ 66​ដុល្លារ​

    Data​ ទំហំ​ 200​GB​ ជាមួយ​តម្លៃ​ 84​ដុល្លារ​

    Data​ ទំហំ​ 300​GB​ ជាមួយ​តម្លៃ​ 110​ដុល្លារ​

    ក្រុមហ៊ុន​ SK​ Telecom​ បាន​និយាយ​ថា​ ប្រព័ន្ធ​ទំនាក់ទំនង​របស់​ខ្លួន​នឹងអាច​ផ្ដល់​ជូន​ល្បឿន​លឿន​បំផុត​ដល់​ 2.7Gbps​ ដោយ​ប្រើប្រាស់​ Galaxy​ S10​ 5G​។ ក្នុង​ល្បឿន​លឿន​ប៉ុណ្ណេះ​ អ្នកប្រើ​ប្រាស់​អាច​ប្រើ​គម្រោង​ប្រចាំខែ​ 8GB​ អស់​ក្នុង​ពេល​មិនដល់​ 25​វិនាទី​ឡើយ​ ហើយ​គម្រោង​ 300​GB​ អាច​ទប់​បានតែ​ 15​នាទី​ប៉ុណ្ណោះ​។

    ក្រុមហ៊ុន​ LG​ Uplus​ ក៏​មាន​ផ្ដល់​សេវា​ 5G​ ផង​ដែរ​ ជាមួយ​គម្រោង​ ​9GB​ តម្លៃ​ប្រមាណ​ 49​ដុល្លារ​ គម្រោង​ 150​GB​ តម្លៃ​ប្រមាណ​ 66​ដុល្លារ​ និង​គម្រោង​ ​250​GB​ តម្លៃ​ប្រមាណ​ 84​ដុល្លារ​។ ក្រុមហ៊ុន​មួយទៀត​គឺ​ KT​ ជាមួយ​តម្លៃ​ចាប់ពី​ 49ដុល្លារ​ដូច​ក្រុមហ៊ុន​ 2ទៀត​ដែរ​៕

  • Casandre​ Tubbs​ ដណ្តើម​បាន​មេដាយមាស​តេ​ក្វាន់​ដូ​ពិភពលោក​ នៅ​ប្រទេស​ព័រតូរីកូ​ មួយទៀត​ហើយ​

    Casandre​ Tubbs​ ដណ្តើម​បាន​មេដាយមាស​តេ​ក្វាន់​ដូ​ពិភពលោក​ នៅ​ប្រទេស​ព័រតូរីកូ​ មួយទៀត​ហើយ​

    កីឡាការិនី​កូនកាត់​ខ្មែរ​-អាមេរិកាំង​ Casandre​ Tubbs​ បាន​ប្រកួត​ឈ្នះ​មេដាយមាស​ 1គ្រឿង​ពី​ការប្រកួត​ដណ្ដើម​ជើងឯក​តេ​ក្វាន់​ដូ​ Puerto​ Rico​ Open​ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក​ចាប់ពី​ថ្ងៃទី5​-7 ខែមេសា​ ឆ្នាំ2019​ នៅ​ប្រទេស​ព័រតូរីកូ​។

    មិកស៊ិក​ គឺជា​ប្រទេស​ដែល​បាន​ឈ្នះ​មេដាយមាស​ច្រើនជាង​គេ​ ដោយ​ឈ្នះ​មេដាយមាស​ចំនួន​ 10គ្រឿងក្នុង​ចំណោម​មេដាយមាស​ចំនួន​ 16គ្រឿង​នៃ​ព្រឹត្តិ​ការណ៍​នេះ​ទាំងមូល​។ ខណៈ​ម្ចាស់ផ្ទះ​ព័រតូរីកូ​ និង​កាណាដា​ឈ្នះ​មេដាយមាស​ចំនួន​ 2ដូចគ្នា​ ចំណែក​ប្រទេស​កម្ពុជា​ និង​ដាណឺម៉ាក​ឈ្នះ​មេដាយមាស​ 1ម្នាក់​ដូចគ្នា​។

    គ្រូបង្វឹក​តេ​ក្វាន់​ដូ​ លោក​ Greg​ Tubbs​ ដែល​ជា​ឪពុកបង្កើត​របស់​កីឡាការិនី​កូនកាត់​ខ្មែរ​-អាមេរិកាំង​រូប​នេះ​ បាន​បញ្ជាក់​ថា​ កូន​របស់​លោក​បាន​ប្រកួត​ក្នុង​វិញ្ញាសា​នារី​ទម្ងន់​ 62គីឡូក្រាម​ តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ដោយ​បាន​ជួយ​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​ 1 ខណៈ​កាណាដា​បាន​មេដាយ​ប្រាក់​ ឯព័រតូរីកូ​ និង​មិកស៊ិក​បាន​មេដាយ​សំរឹទ្ធ​ម្នាក់1​៕

  • កង្វះ​បទ​ពិសោធ​ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុម​ខេត្ត​កំពង់ចាម​របូត​គ្រាប់​បាល់​ដល់ទៅ​ 22គ្រាប់​ត្រឹម​ 2សប្ដាហ៍​ប៉ុណ្ណោះ​

    កង្វះ​បទ​ពិសោធ​ គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ក្រុម​ខេត្ត​កំពង់ចាម​របូត​គ្រាប់​បាល់​ដល់ទៅ​ 22គ្រាប់​ត្រឹម​ 2សប្ដាហ៍​ប៉ុណ្ណោះ​

    ក្រុម​ខេត្ត​កំពង់ចាម​បាន​បន្ត​របូត​គ្រាប់​បាល់​ 11គ្រាប់​ទៀត​ក្នុង​ជំនួប​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​កាលពី​ថ្ងៃអាទិត្យ​ ដែល​ជា​ការ​បរាជ័យ​ 2លើ​កផ្ទួន​ៗក្នុង​ការប្រកួត​លី​កកំពូល​កម្ពុជា​នា​សប្តាហ៍​ទី3​ នេះ​។

    ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​កូនក្រុម​របស់​លោក​ធ្វើ​មិនបាន​ល្អ​បែបនេះ​ គ្រូបង្វឹក​ក្រុមបាល់ទាត់​ខេត្ត​កំពង់ចាម​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ នេះ​មក​ពី​កូនក្រុម​របស់​លោក​នៅ​ស្ទើរ​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​ធំៗ​ ម្យ៉ាងទៀត​យើង​មាន​កីឡាករ​របួស​ច្រើន​ទៀត​ ទើប​ជាហេតុ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​ពិបាក​ក្នុង​ការប្រកួត​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ខេត្ត​កំពង់ចាម​កំពុង​ឈរ​នៅ​លេខរៀង​ទី12​ ក្នុងចំណោម​ 14ក្រុម​នៃ​លី​កកំពូល​កម្ពុជា​ ដែល​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​រកបាន​ 3ពិន្ទុ​ក្នុង​ជំនួប​បើកឆាក​ដំបូង​ តែ​ការ​ប្រកួត​ក្រោយ​ៗមក​ ពួកគេ​បាន​ភ្លាត់ស្នៀត​ចាញ់​ក្រុម​អង្គ​រថា​យហ្គឺរ​ និង​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល​ដូចគ្នា​បេះបិទ​ គឺ11​ ទល់នឹង0​ ក្នុង​សប្តាហ៍​ទី2​ និង​ទី3​ ជាបន្តបន្ទាប់​៕

  • គ្រូបង្វឹក​យុទ្ធ​គុន​ ខម​ មួយ​រូប​ទទួលមរណភាព​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

    គ្រូបង្វឹក​យុទ្ធ​គុន​ ខម​ មួយ​រូប​ទទួលមរណភាព​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

    កាលពី​ព្រឹក​ថ្ងៃទី​8 ខែមេសា​ ឆ្នាំ2019​ ម្សិលមិញ​នេះ​ គ្រូបង្ហាត់​ក្បាច់​យុទ្ធ​គុន​ ខម​ ម្នាក់​បាន​ស្លាប់​បាត់បង់ជីវិត​បន្ទាប់ពី​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្តព្រះវិហារ​ ដោយសារ​មាន​ឈាមកក​នៅក្នុង​ខួរក្បាល​ក្រោយពេល​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។

    គណនី​ហ្វេ​សប៊ុ​កមួយ​ឈ្មោះ​ Nakrak​ Neakky​ បាន​បង្ហោះ​សារ​មួយ​ដែល​បាន​បញ្ជាក់​ពី​ការបាត់បង់​ជីវិត​របស់​គ្រូបង្ហាត់​យុទ្ធ​ក្រម​ខម​មួយ​រូប​ ហើយ​បាន​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ សោកស្ដាយ​ និង​ចូលរួម​រំលែកទុក្ខ​ដោយ​អារម្មណ៍​សោក​សង្វេគ​យ៉ាង​ខ្លាំង​ ដោយសារតែ​ក្បាច់គុន​មួយ​នេះ​មិនសូវ​មាន​អ្នកចេះ​ ហើយ​គ្រូបង្វឹក​វ័យក្មេង​រូប​នោះ​បាន​ជួយ​លើកតម្កើង​ក្បាច់គុន​ដ៏​កម្រ​នេះ​។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​ គឺ​មិនបាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ឡើយ​ ដោយ​គ្រាន់តែ​ឱ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពីយប់មិញ​(ថ្ងៃទី8​) នៅក្នុង​ខេត្តព្រះវិហារ​ ដោយ​គ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​ទាន់ពេល​វេលា​បាន​ឡើយ​ ក្រោយពី​គ្រូបង្វឹក​រូប​នេះ​មាន​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល​៕

  • ឆ្នាំ​នេះ​ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ មិន​អាច​បំបែក​ឯកទគ្គ​កម្ម​ អ្នក​មក​ទស្សនា​ផ្ទាល់​លី​កកំពូល​កម្ពុជា​បាន​ឡើយ​

    ឆ្នាំ​នេះ​ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ មិន​អាច​បំបែក​ឯកទគ្គ​កម្ម​ អ្នក​មក​ទស្សនា​ផ្ទាល់​លី​កកំពូល​កម្ពុជា​បាន​ឡើយ​

    លោក​ Akihiro​ Kato​ ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ ដែល​ជា​ជនជាតិ​ជប៉ុន​បាន​ប្រកាស​ថា​ លោក​នឹង​បំបែក​ឯកទគ្គ​កម្ម​នៃ​ចំនួន​អ្នកគាំទ្រ​បាល់ទាត់​លី​កកំពូល​កម្ពុជា​ក្នុង​រដូវ​កាល2019នេះ​។

    លោក​បាន​ជ្រើសរើស​យក​ថ្ងៃទី7​ ខែមេសា​ ឆ្នាំ2019​ ដែល​ជា​ថ្ងៃ​ជំនួប​រវាង​ក្លិប​របស់​លោក​ជាមួយ​ក្លិប​បាល់ទាត់​បឹង​កេត​ ជា​ថ្ងៃ​ដែល​លោក​ត្រៀម​បំបែក​ឯកទគ្គ​កម្ម​មួយ​នេះ​ ដោយ​លោក​បាន​ត្រៀម​កម្មវិធី​ពិ​សេស​ៗជាច្រើន​សម្រាប់​ស្វាគមន៍​អ្នកទស្សនា​ដែល​មក​ចូលរួម​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​មួយ​នេះ​ដោយ​ផ្ទាល់​។ តែ​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​នោះ​មិនបាន​កើតឡើង​ឡើយ​ ដោយសារ​មាន​អ្នក​មក​ទស្សនា​ និង​គាំទ្រ​ត្រឹមតែ​ 3,090នាក់​តែប៉ុណ្ណោះ​។

    គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ឆ្នាំមុន​ កីឡដ្ឋាន​ ខេត្តសៀមរាប​ បាន​បំបែក​ឯកទគ្គ​កម្ម​ជា​កីឡដ្ឋាន​ដែល​មាន​អ្នកចូលរួម​ទស្សនា​ ច្រើនជាង​គេ​បំផុត​ប្រចាំ​រដូវ​កាល2018​ ដោយមាន​អ្នកទស្សនា​ 4,200នាក់​។