Category: សង្គម និងសេដ្ឋកិច្ច

  • ក្លិប​ PKNS​ របស់​វឌ្ឍនា​កា​ ឡើង​ទៅ​វគ្គ​ 8ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ Malaysia​ FA​ CUP​ ក្រោយ​បំបាក់​ JDT​

    ក្លិប​ PKNS​ របស់​វឌ្ឍនា​កា​ ឡើង​ទៅ​វគ្គ​ 8ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ Malaysia​ FA​ CUP​ ក្រោយ​បំបាក់​ JDT​

    ក្រុមបាល់ទាត់​ PKNS​ FC​ ​;របស់​ ចាន់​ វឌ្ឍនា​កា​ បាន​ឡើង​ដល់​វគ្គ​ 1/4 ឫវគ្គ​ 8ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​ Malaysia​ FA​ CUP​ ហើយ​ ក្រោយពី​បំបាក់​ក្រុម​ខ្លាំង​ JDT​ ដែល​ជា​ម្ចាស់​ជើងឯក​លី​កកំពូល​ម៉ាឡេស៊ី​ និង​កំពុងតែ​ឈរ​លេខ1​ ក្នុង​ពានរង្វាន់​លី​កកំពូល​ឆ្នាំនេះ​ផង​ដែរ​ក្នុង​លទ្ធផល​ 1 ទល់នឹង​ 0។

    គួរ​រំឭក​ផង​ដែរ​ថា​ កាលពី​ឆ្នាំមុន​ក្លិប​ PKNS​ FC​ បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រាត់​នៃ​ពានរង្វាន់​មួយ​នេះ​ តែ​ភ្លាត់ស្នៀត​ចាញ់​ក្រុម​ Pahang​ FA​ ក្នុង​លទ្ធផល​ 2 ទល់នឹង​ 0 ដែល​កាលនោះ​ ចាន់​ វឌ្ឍនា​កា​ គឺជា​សមាជិក​ក្រុម​ Pahang​ FA​ ដែល​ជា​ចំណែក​ក្នុង​ការ​ជួយ​ក្រុម​មួយ​នេះ​ឱ្យ​លើក​ពានរង្វាន់​មួយ​នេះ​កាលពី​ឆ្នាំមុន​៕

    https://youtu.be/0-HZMRoZ_RY?list=PL8GXfRI06UfZRBiEX-QXY0PdOv1_RHfyD

  • ណា​ហ្គាវើលដ៍​ ចាញ់​ Tampine​ Rover​ 2 ទល់នឹង​ 4 ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​សិង្ហបុរី​

    ណា​ហ្គាវើលដ៍​ ចាញ់​ Tampine​ Rover​ 2 ទល់នឹង​ 4 ក្នុង​ពានរង្វាន់​ AFC​ CUP​ នៅ​សិង្ហបុរី​

    ក្នុង​ការប្រកួត​លើក​ទី4​ របស់​ខ្លួន​ក្នុង​ពានរង្វាន់​ធំជាង​គេ​លំដាប់​ទី2​ នៃ​ទ្វីបអាស៊ី​ AFC​ CUP​ 2019​ នៅ​លើទឹក​ដី​សិង្ហបុរី​ ​;ក្រុ​មណាហ្គាវើលដ៍​បាន​ប្រកួត​ចាញ់​ក្រុម​ជើងឯក​លី​កកំពូល​សិង្ហបុរី​ Tampine​ Rover​ ក្នុង​លទ្ធផល​ 2 ទល់នឹង​ 4។

    គិត​មកទល់​នឹង​ពេលនេះ​ ណា​ហ្គាវើលដ៍​ បាន​ឆ្លងកាត់​ 4ប្រកួត​រួចហើយ​ ដោយ​ក្នុង​នោះ​ឈ្នះ1​ ចាញ់3​ មាន​ 3ពិន្ទុ​ឈរ​នៅ​លេខ3​ ក្នុងចំណោម​ក្រុម​លី​កកំពូល​ទាំង4​ នៃ​ពូល​ F ប្រចាំ​តំបន់​អាស៊ាន​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ណា​ហ្គាវើលដ៍​ ជា​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​ពាន​ AFC​ CUP​ នេះ​ត្រូវ​ប្រកួត​ទល់នឹង​ក្លិប​បាល់ទាត់​ជើងឯក​លី​កកំពូល​មក​ពី​ប្រទេស​សិង្ហបុរី​ (Tampons​ Rover​) មីយ៉ាន់ម៉ា​ (Yangon​ United​) និង​វៀតណាម​ (Hanoi​ FC​) ៕

  • តារា​សិល្បៈ​ធ្វើ​រឿង​សប្បុរសធម៌​ និង​ទប់ទឹក​ភ្នែក​មិន​ជាប់​ពេល​ជួប​ចែក​អំណោយ​កុមារ​បាត់បង់​សតិបញ្ញា​ និង​ ឳពុក​ម្ដាយ​បោះបង់ចោល​

    តារា​សិល្បៈ​ធ្វើ​រឿង​សប្បុរសធម៌​ និង​ទប់ទឹក​ភ្នែក​មិន​ជាប់​ពេល​ជួប​ចែក​អំណោយ​កុមារ​បាត់បង់​សតិបញ្ញា​ និង​ ឳពុក​ម្ដាយ​បោះបង់ចោល​

    តារា​សិល្បៈ​ម្នា​ក់ៗ​សុទ្ធ​តែ​សម្ដែ​អារម្មណ៍​ក្ដុកក្ដួល​ និង​អាណិត​ក្មេង​ដែល​នៅក្នុង​មណ្ឌល​ចិញ្ចឹម​កុមារ​បាត់បង់​សតិបញ្ញា​ និង​ ឳពុក​ម្ដាយ​បោះបង់ចោល​ធំជាង​គេ​ដែល​កំពុង​រង​ការ​ខ្វះខាត​ គឺ​មាន​ទីតាំងនៅ​ម្ដុំ​ផ្លូវ​ដួង​ងៀប២០០៤​ គឺ​បុរី​ទារក​ និង​កុមារ​ជាតិ​ ខណៈ​ដែលតា​រា​សិល្បៈ​មួយ​ក្រុម​នេះ​ បាន​ចូលរួម​ចែក​អំណោយ​ជាមួយ​អ្នកស្រី​ វណ្ណា​ ហៅ​អ្នកស្រី​ មី​ស៊ុប​កូនកាត់​ នៅ​ព្រឹក​ថ្ងៃទី​ 19​ មេសា​ នេះ​។ ក្មេង​ៗនៅ​ទីនោះ​ភាគច្រើន​ គឺ​ត្រូវ​បាន​ឳពុក​ម្ដាយ​ បោះបង់ចោល​ក្នុង​ពេទ្យ​ ហើយ​ត្រូវ​បាន​មណ្ឌល​ យក​មក​ចិញ្ចឹម​បីបាច់​ បើ​ទោះជា​មណ្ឌល​ ក៏​មិន​មាន​ជំនួយ​គ្រប់គ្រាន់​ ក្រៅពី​បាន​ថវិការ​រដ្ឋ​មួយ​ចំ​ណែ​កៗ​ រាល់​ឆ្នាំ​ តែ​មិន​គ្រប់​តាម​តម្រូវការ​។

    អ្នកស្រី​គ្រ​ត លោក​ សាយ​ សៀ​រ៉ា​ នាយ​តាក់ស៊ី​ អ្នក​នាង​ភីម​ អ្នកនាង​មី​ស៊ុប​កូនកាត់​កោះ​ពេជ្រ​ និង​ក្រុមការងារ​មួយចំនួន​ទៀត​បាន​ចុះទៅ​ជួប​ និង​រួមគ្នា​ប្រគល់​អំណោយ​រួមមាន​ អង្ករ40បេ​ សៀង50 យួរ មីជាច្រើនកេស ទឹកត្រី​ទឹកស៊ីអ៊ីវ​ជាច្រើន​យួរ​ និង​ថវិកាជាង 1 លានរៀល ប្រគល់​ជូន​មណ្ឌល​។ ក្រៅពី​ចែក​អំណោយ​ហើយ​ តារា​សិល្បៈ​ម្នា​ក់ៗ​ ក៏បាន​ច្រៀងរាំ​ធ្វើ​ឲ្យ​ក្មេង​ៗទាំងនោះ​ សប្បាយ​រហូតដល់​ចប់​ ដោយ​តារា​ម្នា​ក់ៗ​និយាយ​ថា​ ខ្លួន​ពិតជា​ក្ដុកក្ដួល​ណាស់​ នៅពេល​ឃើញ​សភាព​ពិត​របស់​ក្មេង​ៗ ស្របគ្នា​ដែល​ម្ចាស់​មណ្ឌល​ ក៏​អះអាង​ថា​មណ្ឌល​នេះ​ មិនសូវ​មានការ​ផ្តល់​ជំនួយ​ពី​សប្បុរសជន​ខាងក្រៅ​ ដែល​អាច​បណ្ដាលមកពី​សប្បុរសជន​ភាគច្រើន​ មិនសូវ​ស្គាល់​ និង​មិនសូវ​ដឹងពី​ការ​លំបាក​របស់​មណ្ឌល​។

    អ្នកស្រី​ វណ្ណា​ ហៅ​អ្នកស្រី​ មី​ស៊ុប​កូនកាត់​កោះ​ពេជ្រ​ បាន​អះអាង​ថា​ ថវិកា​ដែល​បាន​ទិញ​ជា​អង្ករ​ និង​គ្រឿង​ឩប​ភោគ​ បរិភោគ​ទាំងនេះ​ មិនមែន​ជា​ថវិកា​ របស់​អ្នកស្រី​ទាំងនោះ​ទេ​ ដោយ​ថវិការ​មួយចំនួន​ ក៏បាន​ពី​ក្រុម​តារា​សិល្ប​: ដែល​បាន​ចុះ​ចែក​អំណោយ​ តាម​រយ:ការ​បើក​វេ​ទិ​ការ​ច្រៀងរាំ​ នៅ​ហាង​មី​ស៊ុប​កូនកាត់​នៅ​កោះ​ពេជ្រ​ ដែល​ជា​ហាង​ប្រើប្រាស់​តែ​ឆ្នាំងដី​ របស់​បងប្អូន​អ្នក​ខេត្ត​កំពង់ឆ្នាំង​ ប្រមាណ​ជា​ជិត២០ថ្ងៃ​ តាំងពី​មុន​ថ្ងៃចូលឆ្នាំ​នោះ​ផង​ដែរ​។

    យ៉ាងណាមិញ​អ្នកស្រី​ថា​ ថវិកា​ដែល​បាន​មក​មិន​ច្រើន​នោះ​ទេ​ ដោយ​ថវិកា​ភាគច្រើន​ គឺ​បាន​ពី​ការ​កាត់​ផល​ចំណេញ​ ក្នុង​ហាង​មី​ស៊ុប​កូនកាត់​នៅ​កោះ​ពេជ្រ​ និង​ហាង​សមុទ្រ​ខៀវ​ ដែល​អ្នកស្រី​បើក​អាជីវកម្ម​ប៉ុណ្ណោះ​។ អ្នកស្រី​ថា​ ការ​ប្រគល់​អំណោយ​ ជួយ​ដល់​បុរី​ទារក​ និង​កុមារ​ជាតិ​ ដែល​មាន​ជន​ពិបាក​បាត់បង់​សតិបញ្ញា​ប្រមាណ​ជិត១៥០នាក់​ រស់នៅ​នៅក្នុង​មណ្ឌល​នេះ​ គឺជា​លើក​ទី១​ ប៉ុន្តែ​សម្រាប់​សកម្មភាព​សប្បុរស​ធម៍​ផ្សេងទៀត​ ដូចជា​ជួយ​ដល់​គន្ធបុប្ផា​ និង​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​ផ្សេងទៀត​ គឺ​អ្នកស្រី​ និង​ក្រុម​តារា​សិល្ប:ខាងលើ​បាន​ធ្វើ​ច្រើន​លើក​មក​ហើយ​៕

  • ប្រធាន​ក្លិប​ និង​អ្នកចាត់ការ​ក្រុម​ PKNS​ មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​

    ប្រធាន​ក្លិប​ និង​អ្នកចាត់ការ​ក្រុម​ PKNS​ មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​

    កាលពី​ពេល​ថ្មី​ៗនេះ​ ក្លិប​ PKNS​ FC​ បាន​ធ្វើទស្សនកិច្ច​មកកាន់​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​ ប្រធាន​ក្លិប​ លោកស្រី​ Hajah​ Siti​ Zubaidah​ Abd​. Jabar​ អមដំណើរ​ដោយ​អ្នកចាត់ការ​ក្រុម​មួយ​នេះ​ផង​ដែរ​។

    ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​នេះ​ លោកស្រី​ Hajah​ Siti​ Zubaidah​ Abd​. Jabar​ ប្រធាន​ក្លិប​នៃ​លី​កកំពូល​ម៉ាឡេស៊ី​រូប​នេះ​ បាន​ចូល​ជួបពិភាក្សា​ និង​ជូន​វត្ថុ​អនុស្សាវរីយ៍​របស់​ក្លិប​ជូន​ឯកឧត្តម​ Osman​ Hassan​ ប្រធាន​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

    ឆ្លៀត​ក្នុង​ដំណើរ​នេះ​ ភាគី​ទាំងសងខាង​ក៏​មាន​ផង​ដែរ​នូវ​ការ​ចុះ​កិច្ច​ព្រមព្រៀង​យោគយល់​គ្នា​មួយ​ តែ​ភាគី​ទាំងសងខាង​មិនបាន​បញ្ជាក់​ពីអ​ត្ថ​ន័យ​នៃ​កិច្ច​ព្រមព្រៀង​គ្នា​នោះ​ឡើយ​៕

    THE​ PRESIDENT​ OF​ PKNS​ FC​, Mrs​ Hajah​ Siti​ Zubaidah​ Abd​. Jabar​ With​ Pkns’s​ management​ line​ submitted​ the​ PKNS​ FC​ TEAM​ JERSEY​ TO​ YB​ Osman​ Hassan​, minister​ in​ the​ prime​ minister​ of​ Cambodia’s​ department​ as​ a sign​ of​ memories​ in​ his​ office​,

  • កម្ពុជា​ត្រូវ​ជួប​ប៉ាគីស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​ជម្រុះ​បឋម​ World​ Cup​

    កម្ពុជា​ត្រូវ​ជួប​ប៉ាគីស្ថាន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​វគ្គ​ជម្រុះ​បឋម​ World​ Cup​

    ព្រឹត្តិ​ការណ៍​ FIFA​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​ត្រូវ​បាន​បែងចែក​ជា​ 6តំបន់​ គឺ​តំបន់​អាស៊ី​ (AFC​) តំបន់​អាហ្វ្រិក​ (CAF​) តំបន់​អាមេរិក​ខាងជើង​ កណ្ដាល​ និង​ការី​បៀន​ (CONCACAF​) តំបន់​អាមេរិក​ខាងត្បូង​ (CONMEBOL​) តំបន់​អូ​សេ​អា​នី​ (OFC​) និង​តំបន់​អឺរ៉ុប​ (UEFA​)។

    ចំណែក​ឯនៅ​ទ្វីបអាស៊ី​វិញ​មាន​ប្រទេស​ចំនួន12​ រួមមាន​ ម៉ាឡេស៊ី​ កម្ពុជា​ ម៉ាកាវ​ ឡាវ​ ប៊ូតាន់​ ម៉ុងហ្គោលី​ បង់​ក្លា​ដែស​ កោះ​ហ្គួម​ ប្រ៊ុយណេ​ ទីម័រខាងកើត​ ប៉ាគីស្ថាន​ និង​ស្រីលង្កា​ ដែល​សុទ្ធតែ​ស្ថិតនៅ​បាត​តារាង​នៃ​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​ និង​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ​រវាង​គ្នា​ជាមុន​សិន​ មុននឹង​មាន​សិទ្ធិ​បាន​ឡើង​ទៅ​វគ្គ​ជម្រុះ​ចែក​ពូល​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​។

    ការ​ចាប់ឆ្នោត​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី17​ ខែមេសា​ ម្សិលមិញ​នេះ​នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន​ AFF​ ស្ថិតនៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ាឡេស៊ី​ ហើយ​ជា​លទ្ធផល​ កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​ប៉ាគីស្ថាន​ដែល​នឹង​ត្រូវ​ប្រកួត​គ្នា​ចំនួន​ 2ជើង​បែប​ផ្លាស់​ប្តូរ​ទឹកដី​គ្នា​ ដោយ​ការប្រកួត​ជើង​ទី1​ នឹង​ធ្វើ​នៅ​ថ្ងៃទី6​ ខែមិថុនា​ ឆ្នាំ2019​ នៅ​ទឹកដី​កម្ពុជា​ និង​ជើង​ទី2​ ថ្ងៃទី​ ខែមិថុនា​ ឆ្នាំ2019​ នៅ​ទឹកដី​ប៉ាគីស្ថាន​៕

  • ចាន់​ វឌ្ឍនា​កា​ រក​ឃើញ​គ្រាប់​បាល់​ទី3​ នៅ​លី​កកំពូល​ម៉ាឡេស៊ី​ហើយ​ ក្រោយពី​ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​របស់​គេ​ Pahang​ FA​

    ចាន់​ វឌ្ឍនា​កា​ រក​ឃើញ​គ្រាប់​បាល់​ទី3​ នៅ​លី​កកំពូល​ម៉ាឡេស៊ី​ហើយ​ ក្រោយពី​ស៊ុត​បញ្ចូល​ទី​ក្រុម​ចាស់​របស់​គេ​ Pahang​ FA​

    កីឡាករ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្លងដែន​ពី​កម្ពុជា​ ចាន់​ វឌ្ឍនា​កា​ បាន​រក​គ្រាប់​បាល់​ទី3​ របស់​ខ្លួន​ជូន​ក្រុម​ PKNS​ FC​ បាន​សម្រច​ហើយ​នៅ​ឯម៉ាឡេស៊ី​ ក្នុង​ជំនួប​ប្រកួត​លី​កកំពូល​ម៉ាឡេស៊ី​ទល់នឹង​អតីត​ក្រុម​របស់​គេ​ Pahang​ FA​។

    ទោះបីជា​ ចាន់​ វឌ្ឍនា​កា​ រក​គ្រាប់​បាល់​នាំមុខ​មុន​ក្នុង​ការប្រកួត​បាន​មែន​ តែ​ក្រុម​របស់​គេ​នៅតែ​មិន​អាចយ​កឈ្នះ​ការប្រកួត​នេះ​បាន​ដដែល​ ក្រោយពី​របូត​គ្រាប់​បាល់​ទៅវិញ​ដល់ទៅ​ 2គ្រាប់​ ហើយ​ត្រូវ​ចាញ់​ក្នុង​លទ្ធផល​ 2 ទល់នឹង​ 1។

    លទ្ធផល​នេះ​មិនបាន​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​របស់​ក្រុម​ទាំង2​ ប្រែប្រួល​នោះ​ទេ​ ពោល​គឺ​ PKNS​ នៅតែ​ឈរ​លេខ5​ ខណៈ​ Pahang​ នៅតែ​ឈរ​លេខ2​ ដដែល​ ប៉ុន្តែ​ចាញ់​ពិន្ទុ​ក្រុម​ឈរ​លើកំពូល​តារាង​ Johor​ Darul​ Ta’zim​ តែ​ 2ពិន្ទុ​ប៉ុណ្ណោះ​៕

  • មូលហេតុ​អ្វីខ្លះ​ដែល​នាំ​ឱ្យ​កើតមាន​សាលា​ជំនាន់​ថ្មី​នៅ​កម្ពុជា​?

    មូលហេតុ​អ្វីខ្លះ​ដែល​នាំ​ឱ្យ​កើតមាន​សាលា​ជំនាន់​ថ្មី​នៅ​កម្ពុជា​?

    ក្រោយពី​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ការបង្កើត​សាលា​ជំនាន់​ថ្មី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ក្លាយជា​ចំណុច​អាទិភាព​មួយ​ក្នុងចំណោម​ចំណុច​ចម្បង​ជាច្រើន​ផ្សេងទៀត​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ និង​ការប្រកួត​ប្រជែង​លើ​វិស័យ​អប់រំ​ក្នុង​តំបន់​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ កម្ពុជា​បង្កើត​សាលា​ជំនាន់​ថ្មី​ឡើង​ដើម្បី​ឆ្លើយតប​នឹង​និន្នាការ​សំខាន់​ចំនួន​ 3 គឺ​ ទី1​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កើត​ចេញពី​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតទាប​ ហើយ​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ គឺ​ចង់ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ 2030​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។ ចំណែក​ឯនិន្នាការ​ទី2​ គឺ​ប្រជាជន​កម្ពុជា​ជាង50​% គឺជា​ប្រជាជន​ដែល​មាន​អាយុ​ក្រោម​ 30ឆ្នាំ​ ហេតុនេះ​យុវជន​ត្រូវការ​ជំនាញ​ ត្រូវការ​ចំណេះដឹង​ដើម្បី​ក្លាយ​ខ្លួន​ទៅជា​ពលករ​មួយ​ដែល​មានគុណ​ភាព​ អាច​ចូលរួម​នៅក្នុង​ការ​អភិវឌ្ឍ​សង្គម​បាន​។

    ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ មានប្រសាសន៍​ថា​៖ “យើង​ជា​ប្រទេស​ដែល​មាន​ចំនួន​យុវជន​ច្រើន​ ដែល​នេះ​ជា​ចំណុចខ្លាំង​របស់​យើង​ តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើជា​ចម្បង​គឺ​ការកែច្នៃ​ និង​បណ្តុះបណ្តាល​ធនធាន​ជំនាន់​ថ្មី​របស់​យើង​ឱ្យ​មាន​ជំនាញ​ស្រប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​ក្នុង​សង្គម​ និង​បរិបទ​សកល​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​”។

    រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ផង​ដែរ​ថា​ និន្នាការ​សំខាន់​ទី3​ គឺ​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​កំពុង​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ហើយ​យើង​ក៏​កំពុង​ស្ថិត​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ (Industry​ revolution​ 4.0​) ដែល​ទាមទារ​ឱ្យ​ប្រព័ន្ធ​អប់រំ​ត្រូវតែ​ដើរ​ឱ្យ​ទាន់​សភាពការណ៍​ និង​មាន​ប្រព័ន្ធ​អប់រំ​វៃឆ្លាត​ទៀតផង​។ ហេតុនេះ​ការបង្កើត​សាលា​ជំនាន់​ថ្មីនេះ​ជា​ដំណោះស្រាយ​យ៉ាង​សំខាន់​ដើម្បី​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​សំ​ខាន់​ៗ និង​ស្រប​ទៅតាម​បរិបទ​សង្គម​ដែល​កំពុង​ត្រូវការ​ការអប់រំ​បែប​ទំនើប​។

    ក្រៅពី​នេះ​យើង​មើលឃើញ​ហើយ​ថា​ កម្ពុជា​មាន​បញ្ហា​គម្លាត​ជំនាញ​ ហេតុនេះ​ការបង្កើត​សាលា​ជំនាន់​ថ្មី​ជា​ប្រព័ន្ធ​មួយ​ដែល​អាច​កាត់បន្ថយ​គម្លាត​ជំនាញ​ និង​ធ្វើ​ឱ្យ​យុវជន​មាន​ជំនាញ​ មាន​បច្ចេកទេស​គ្រប់គ្រាន់​ដើម្បី​ងាយស្រួល​បន្ត​ទៅ​ថ្នាក់​ឧត្តម​សិក្សា​។ នៅពេល​ដែល​យុវជន​បាន​ត្រៀមខ្លួន​ល្អ​ មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ គាត់​អាច​នឹង​អភិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ទូលំទូលាយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ នៅ​កម្រិត​ឧត្តម​សិក្សា​ ទាំង​ការសិក្សា​ក្នុង​សាលា​ និង​ការស្រាវជ្រាវ​តាម​បណ្តាញ​បច្ចេកវិទ្យា​។

    អគ្គនាយករង​ នៃ​អគ្គនាយក​ដ្ឋាន​អប់រំ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​កម្មវិធី​សាលា​ជំនាន់​ថ្មី​ ឯកឧត្តម​ ឡោ​ ឆវណ្ណា​ បាន​លើកឡើង​ថា​ ដើម្បី​ឱ្យ​ការអប់រំ​កាន់តែ​អភិវឌ្ឍ​បាន​លឿន​ យើង​បាន​ធ្វើ​ទំនើបកម្ម​ដោយ​ការ​បំពាក់​ឧបករណ៍​បង្រៀន​អេឡិចត្រូនិក​ ប្រើ​ LCD​ តុ​ កៅអី​សម្រាប់​រៀន​ស្អាត​ និង​មាន​កន្លែង​ដាក់​សម្ភារ​ជំនួយ​ដល់​ការ​បង្រៀន​ត្រឹមត្រូវ​សម្រាប់​ថ្នាក់រៀន​ទាំងមូល​នៅក្នុង​សាលា​ជំនាន់​ថ្មី​។ ក្រៅពី​នេះ​សាលារៀន​ជំនាន់​ថ្មី​ក៏​ជា​សាលា​ដែល​មាន​បន្ទប់​ពិសោធន៍​វិទ្យាសាស្ត្រ​សម្រាប់​អនុវត្ត​ជាក់ស្តែង​លើ​គ្រប់មុខ​វិជ្ជា​ទាំងអស់​ ដែល​សិស្ស​អាច​ចូល​ទៅ​អនុវត្ត​ក្រោយពេល​រៀន​ទ្រឹ​ស្តី​ចប់​។ ការ​ពិសោធ​នេះ​អាច​ធ្វើ​ឱ្យ​សិស្សរបស់​យើង​មានទម្លាប់​ល្អ​ និង​យល់​មេរៀន​កាន់តែ​ស៊ីជម្រៅ​មុន​ពេល​ពួកគេ​ចូល​ទៅ​ថ្នាក់​ឧត្តម​សិក្សា​។ ក្រៅពី​នេះ​ដើម្បី​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ យើង​ក៏បាន​រៀបចំ​ឱ្យ​មាន​បន្ទប់​កុំព្យូទ័រ​ដែល​សិស្ស​អាច​រៀន​បាន​មិន​ត្រឹមតែ​ក្នុង​ប្រព័ន្ធ​អប់រំ​ទេ​ តែ​គាត់​អាច​សិក្សា​ស្រាវជ្រាវ​ពី​ខាងក្រៅ​ដើម្បី​ដាក់បញ្ចូល​ក្នុង​សាលារៀន​ជំនាន់​ថ្មីនេះ​បាន​ទៀតផង​។

    ឯកឧត្តម​ ឡោ​ ឆវណ្ណា​ បាន​មានប្រសាសន៍​ថា​៖ “សាលា​ជំនាន់​ថ្មីនេះ​ក៏​ត្រូវ​រៀបចំ​ឱ្យ​មាន​ស្តង់​ដា​ល្អ​ដោយ​គិតគូរ​ទាំង​សិស្ស​ និង​សាស្ត្រា​ចារ្យ​ ព្រោះ​យើង​ក៏បាន​រៀបចំ​បន្ទប់​សម្រាប់​សាស្ត្រា​ចារ្យ​ ដែល​ក្រោយពី​បង្រៀន​ចប់​ គាត់​អាចម​កសម្រាក​នៅ​បន្ទប់​សាស្ត្រា​ចារ្យ​ ពិភាក្សា​ ដោះស្រាយ​លើ​បញ្ហា​ដែល​គាត់​ជួបប្រទះ​ផង​ដែរ​”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ សម្រាប់​ប្រព័ន្ធ​ថ្មីនេះ​ ក្រៅពី​ការ​គិតគូរ​ពី​បច្ចេកទេស​ និង​ភាព​ងាយស្រួល​ហើយ​ យើង​ក៏បាន​រៀបចំ​ឱ្យ​មាន​បណ្ណាល័យ​ទំនើប​ ដែលគេ​តែង​នាំគ្នា​និយាយ​ថា​ បណ្ណាល័យ​សតវត្សរ៍​ទី21​ ដោយ​យើង​បំពាក់​ដោយ​សៀវភៅ​គ្រប់​ប្រភេទ​ច្រើនមុខ​។ ក្រៅពីនោះ​ក៏​មាន​បំពាក់​ទៅ​ដោយ​ Internet​ ដើម្បី​ឱ្យ​សិស្ស​ស្រាវជ្រាវ​បាន​ ហើយ​យើង​ក៏​មាន​ Tablet​ សម្រាប់​ឱ្យ​សិស្ស​ប្រើប្រាស់​បាន​ទៀតផង​។ លើស​ពីនេះ​ទៅទៀត​យើង​ក៏បាន​រៀបចំ​ឱ្យ​មាន​ក្លិប​សិក្សា​របស់​សិស្ស​ និង​និស្សិត​ ដែល​ចូលរៀន​នៅក្នុង​សាលារៀន​ជំនាន់​ថ្មី​ ដែល​ក្រោយពី​គាត់​រៀនចប់​ម៉ោង​រៀន​របស់​គាត់​ គាត់​នឹងអាច​ចូល​ទៅ​ក្នុង​ក្លិប​សិក្សា​បាន​។ កន្លងមក​ក្លិប​សិក្សា​នេះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​មាន​ដូចជា​ ក្លិប​ឌីហ្សាញ​ កាត់ត​រូបភាព​ កាត់ត​វីដេអូ​ ក្លិប​អ្នកនិពន្ធ​ ក្លិប​គណិតវិទ្យា​ ក្លិប​គីមីវិទ្យា​ និង​មាន​ក្លិប​ខ្លះ​ឈាន​ទៅដល់​ការបង្កើត​រូ​ប៉ូ​ត (Robot​) ថែមទៀត​ផង​។ ក្រៅពី​នេះ​សាលារៀន​ជំនាន់​ថ្មី​ក៏បាន​រៀបចំ​ឱ្យ​មានការ​ប្រឹក្សា​អាជីព​ដើម្បី​តម្រង់​ទិស​របស់​សិស្ស​ចាប់ពី​ក្មេង​រហូតដល់​ចូល​ឧត្តម​សិក្សា​ផង​ដែរ​។គួរ​បញ្ជាក់​ផង​ដែរ​ថា​ សាលារៀន​ជំនាន់​ថ្មី​ជា​សាលា​គំរូ​សាកល្បង​ដែល​ក្រសួង​រៀបចំ​នៅក្នុង​សាលា​គំរូ​មួយចំនួន​ដែល​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​បញ្ចូល​នូវ​ប្រព័ន្ធ​ និង​វិធីសាស្ត្រ​អប់រំ​តាម​បែប​ទំនើប​ ហើយ​ជំហាន​បន្តបន្ទាប់​ក្រសួង​គ្រោង​នឹង​យក​គំរូ​នេះ​ដាក់បញ្ចូល​ទៅ​ក្នុង​សាលារៀន​នានា​នៅក្នុង​ប្រទេស​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​៕

  • កីឡាករ​ថៃ​សន្លប់ឈឹង​នៅ​ទឹក​ទី3​ ក្រោម​ថ្វី​កែង​ ធឿន​ ធា​រ៉ា​ ក្នុង​ថ្ងៃចូលឆ្នាំ​ខ្មែរ​

    កីឡាករ​ថៃ​សន្លប់ឈឹង​នៅ​ទឹក​ទី3​ ក្រោម​ថ្វី​កែង​ ធឿន​ ធា​រ៉ា​ ក្នុង​ថ្ងៃចូលឆ្នាំ​ខ្មែរ​

    កីឡាករ​ ធឿន​ ធា​រ៉ា​ បាន​ឡើង​សង្វៀន​ Max​ Muay​ Thai​ ជាថ្មី​ក្នុង​តំណែង​ជាគូ​ឯក​ដោយ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​ដែល​កំពុង​គ្រង​ខ្សែក្រវាត់​ប្រចាំ​កម្មវិធី​នេះ​ទៀតផង​។

    ក្នុង​ពេលនោះ​ កីឡាករ​ ធឿន​ ធា​រ៉ា​ របស់​កម្ពុជា​រូប​នេះ​បាន​ផ្តួល​កីឡាករ​ Boonlong​ Puyfourman​ ដែល​ជា​ម្ចាស់​ទឹកដី​ឱ្យ​សន្លប់​ក្នុងទឹក​ទី3​ ដោយ​ ធា​រ៉ា​ បាន​វាយសម្រុក​តាំងពី​ចាប់ផ្តើម​ការប្រកួត​ក្នុងទឹក​ទី1​ រហូតដល់​កីឡាករ​ថៃ​រូប​នេះ​ដួលសន្លប់​ស្តូកស្ដឹង​ដល់ទៅ​ 3លើក​។

    រំឭក​ដែរ​ថា​ ការប្រកួត​របស់​ ធឿន​ ធា​រ៉ា​ លើក​នេះ​គឺជា​ការ​បង្ហាញខ្លួន​លើក​ទី1​ ក្រោយពី​ខកខាន​មិនបាន​ឡើង​សង្វៀន​នេះ​ជិត​ 3ខែ​មក​ហើយ​ ដោយ​លើក​ចុងក្រោយ​បំផុត​ចាញ់​ពិន្ទុ​ជើងខ្លាំង​ Luke​ Bar​ កាលពី​ខែកុម្ភៈ​កន្លងទៅ​៕

  • ការ​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​បាន​ធ្វើឲ្យ​កក្រើក​ខេត្ត​កំពង់ចាម​យប់​ថ្ងៃទី១​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

    ការ​ប្រគំ​តន្ត្រី​យក្ស​របស់​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​បាន​ធ្វើឲ្យ​កក្រើក​ខេត្ត​កំពង់ចាម​យប់​ថ្ងៃទី១​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

    កំពង់ចាម​៖ ការ​ប្រគំតន្ត្រី​យក្ស​ក្នុង​ឱកាស​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​កាលពី​យប់​ថ្ងៃទី​ ១៤​ ខែមេសា​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ បាន​ធ្វើឲ្យ​កក្រើក​ខេត្ត​កំពង់ចាម​ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារាចម្រៀង​ល្បី​ជាច្រើន​រូប​។

    ​កម្មវិធី​ប្រគំតន្ត្រី​របស់​ស្រា​បៀរ​អាន់​ឆ័​រនៅ​ខេត្ត​កំពង់ចាម​មានការ​ចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​;ព្រមទាំង​តារា​ចំរៀង​កំពុង​និយម​ជាច្រើន​រូប​ទៀត​ដូចជា​អ្នកនាង​ ពេជ្រ​ សោភា​ លោក​ ឆន​ សុវណ្ណ​រាជ​ កញ្ញា​ ឱក​ សុគន្ធ​កញ្ញា​ លោក​ នី​កូ​ អ្នកនាង​សុគន្ធ​ នី​សា​ អ្នកនាង​ សុខ​ ស្រី​នាង​ លោក​ ហ្សូ​ណូ​ កញ្ញា​ សួស​ វី​សា​ កញ្ញា​ ទេព​ បូ​ព្រឹក្ស​ លោក​ នី​ រតនា​ ជី​ដេ​តូ​តូ​ (DJ​ Tot​o) និង​តារា​ជាច្រើន​រូប​ទៀត​។

    ដើម្បី​អបអរសាទរ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​កទីពីរ​ឆ្នាំ​ ២០១៩នេះ​ អតិថិជន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ពី​ ៦ កំប៉ុង​/ដប​ នឹង​ទទួល​បាន​ឱកាស​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ ដូចជា​ អាវយឺត​ កន្សែង​ និង​ កំ​រាល​សម្រាប់​ដំណើរ​កម្សាន្ត​ ដែល​អាច​ក្រាល​នៅ​ឆ្នេរ​សមុទ្យ​សម្រាប់​អង្គុយលេង​។

    កម្មវិធី​នេះ​នាំមក​ជួន​លោកអ្នក​ដោយ​ ស្រា​បៀរ​ អាន់​ឆ័រ​។ ស្រា​បៀរ​ អាន់​ឆ័រ​ ជា​ស្រាបៀ​រដែ​លពេ​ញនិ​យម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី​ គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណភាព​ជាបន្តបន្ទាប់​សរុប​ជាង​ ៣០​ មេដាយ​ រសជាតិ​ស្រទន់​លើសគេ​ ផ្តល់​នូវ​អារម្មណ៍​រីករាយ​ ស្រស់ថ្លា​ ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង​ គ្រប់​កម្មវិធី​។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​ប្រគំ​តន្រ្តី​យក្ស​នេះ​

    សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ករបស់​ស្រា​បៀរ​អាន់​ឆ័រ​៖ https​://www.facebook.com​/AnchorBeerKH​/ ។

    ពិសា​ដោយ​ការទទួលខុសត្រូវ​៕

  • លោក ឡេង ណាវ៉ាត្រា ដឹកនាំតារាសិល្បករជាច្រើនរូបចេញទៅរាំវង់ខ្នាតធំ និងរ៉ៃអង្គាសជួយមន្ទីរពេទ្យគន្ធបុប្ផា

    លោក ឡេង ណាវ៉ាត្រា ដឹកនាំតារាសិល្បករជាច្រើនរូបចេញទៅរាំវង់ខ្នាតធំ និងរ៉ៃអង្គាសជួយមន្ទីរពេទ្យគន្ធបុប្ផា

    មុនពេលចាកចេញពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនៅយប់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ នេះ លោក ឡេង ណាវ៉ាត្រា បានប្រាប់សារព័ត៌មានឡារ៉ែនថា ខណៈនេះលោកដឹកនាំតារាល្បីរហូតដល់ជាង១០រូឱ្យ ទៅច្រៀងរាំដើម្បីឱ្យបងប្អូនជាពលករកូរ៉េបានសប្បាយក្នុងឱកាសចុងសប្ដាហ៍ក្រោយចប់ចូលឆ្នាំ នៅទីក្រុងប៊ូសាន។

    លោកបន្ដថា ការប្រគំតន្ត្រីនោះ លោកចង់ឃើញបងប្អូនពលករចូលរួមមករាំកម្សាន្តរាប់ម៉ឺននាក់ ដោមិនគិតថ្លៃអ្វីទាំងអស់ ហើយសម្រាប់បងប្អូនដែលបរិច្ចាគថវិកាជួយដល់កម្មវិធី រូបលោកនឹងយកមកប្រគល់ជូនមន្ទីរពេទ្យគន្អបុប្ផាទាំងអស់ដោយមិនយកមកស៊ីសងលើការចំណាយសូម្បីមួយរៀលឡើយ។ យ៉ាងណាមិញក្នុងការប្រគំតន្ត្រីនេះទៀតសោត គឺលោកចង់ឃើញបងប្អូនជាពលករជាពលការិនីនៅក្នុងប្រទេសកូរ៉េ ជឿជាក់ក្រុមហ៊ុននបុរីឡេងណាវ៉ាត្រាឱ្យកាត់តែច្បាស់ ហើយហ៊ានវិនិយោគ តាមរយៈទិញផ្ទះ ទិញដី ដើម្បីទុករស់នៅ ឬ ទុកលក់យកចំណេញ ដើម្បីជាបង្អែកក្រោយអស់ការងារ។

    លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកចំណាយទុនទាំងស្រុងក៏បានទទូចឱ្យពលកររស់នៅ និងបម្រើការនៅក្នុងប្រទេសកូរ៉េ ចេះជួយខ្លួនឯង មុនពេលការងារនៅក្នុងប្រទេសកូរ៉េត្រូវបានបញ្ចប់ ហើយត្រលប់មកធ្វើការនៅកម្ពុជាវិញ។ លោកថាហេតុផលតែមួយគត់ ដែលលោកសម្រេចចិត្តដឹកនាំតារាល្បីៗពីប្រទេសកម្ពុជា ទៅច្រៀងរាំនៅក្នុងប្រទេសកូរ៉េ គឺចង់អោយបងប្អូនជាក្រុមពលករកូរ៉េស្គាល់ច្បាស់ពីក្រុមហ៊ុនឡេងណាវ៉ាត្រារបស់ខ្លួន ហើយហ៊ានបោះទុនវិនិយោគតាមរយៈគម្រោងទិញបុរី ឬ ទិញដី ទុកលក់យកចំណេញ ឬទុករស់នៅ ដោយលោកបានហៅអ្នកហ៑ានវិនិយោគលើគម្រោងមួយនេះថា ជាការរៀនជួយខ្លួនឯង មុនពេលការងានៅក្នុងប្រទេសកូរ៉េត្រូវបញ្ចប់។

    ក្នុងដំណើរដឹកនាំតារាចម្រៀងច្រើនរូបចាកចេញពីកម្ពុជាទៅប្រទេសកូរ៉េ គេឃើញមាន លោកខេម កញ្ញាយូរី លោកBmo កញ្ញាឡូរ៉ាម៉ម លោកចន ច័ន្ទតារា លោកចាន់ សម័យ លោក យឹម តាស្រង់ លោក Tempo លោកអូន និង លោក ប៉ែន ចំរ៉ុងជាដើម ដែលគ្រោងសម្ដែងរួមគ្នានៅក្នុងកម្មវិធីសង្ក្រាននៅប្រទេសកូរ៉េនាថ្ងៃ២០ មេសា នេះ។ សូមជម្រាបថា ឆ្នាំនេះ គឺពិតជាកក្រើកជាងឆ្នាំមុន ដោយសារតែអ្នករៀបចំព្រឹត្តិការណ៍ នឹងបើកព្រឹត្តិការណ៍រាំចង្វាក់រាំវង់ក្នុងលក្ខណៈជាវង់ធំ ដើម្បីបំបែកកំណត់ត្រា ខណៈដែលកម្មវិធីនេះ ក៏​ដើម្បីស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យគម្ធបុប្ផានៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថា ដឹកនាំដោយលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និងក្រុមការងារឯកទេសៗជាច្រើនទៀត។ សង្ក្រាន្តនៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា ធ្វើទ្រង់ទ្រាយធំជាងមុនក្រោមការបោះទុនពីក្រុមហ៊ុនយក្ស ឡេង ណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួនអញ្ជើញតារាល្បីៗឱ្យទៅបង្ហាញខ្លួនក្នុងប្រទេសនេះច្រើនលើកមកហើយ៕