Category: សង្គម និងសេដ្ឋកិច្ច

  • សូមកុំ​យល់​ច្រឡំ​! គ្មាន​ទេ​ ការប្រកួត​រវាង​ប្រស៊ី​ល និង​កម្ពុជា​នៅ​ខែមិថុនា​ឆ្នាំនេះ​

    សូមកុំ​យល់​ច្រឡំ​! គ្មាន​ទេ​ ការប្រកួត​រវាង​ប្រស៊ី​ល និង​កម្ពុជា​នៅ​ខែមិថុនា​ឆ្នាំនេះ​

    មាន​ព័ត៌មាន​មិន​ពិតជា​ច្រើន​បាន​ចេញផ្សាយ​ចាប់តាំងពី​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​នៃ​ក្រុម​ភ្នំ​ពេញ​ក្រោ​ន(ឈុត​ធំ​) បាន​និយាយលេងសើច​កាលពី​ថ្ងៃទី1​ ខែមេសា​ ឆ្នាំ2019​ ក្ន​ងឳកាស​ថ្ងៃ​ April​ Fool’s​ Day​។

    ការ​និយាយលេងសើច​នេះ​ត្រូវ​បាន​សារព័ត៌មាន​ជាច្រើន​យក​ទៅចុះ​ផ្សាយ​បន្ត​ថា​ ពិតជា​មានការ​ប្រកួត​នោះ​មែន​នៅ​ខែមិថុនា​ខាងមុខនេះ​ ទោះបីជា​មិន​មាន​ប្រភព​ច្បាស់លាស់​ក៏ដោយ​។

    ទាក់ទង​នឹង​បញ្ហា​នេះ​ ប្រភព​ដែល​ស្និទ្ធ​នឹង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ក្រុម​កម្ពុជា​ត្រូវ​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ World​ Cup​ 2022​ ជាមួយនឹង​ប៉ាគីស្ថាន​ នៅ​ថ្ងៃទី6​ និង11​ ខែមិថុនា​ ហើយ​មិន​មាន​គម្រោង​អ្វី​ផ្សេង​ដោយឡែក​ជាមួយនឹង​ប្រេស៊ីល​នេះ​ឡើយ​៕

  • កីឡាករ​ជនជាតិ​ថៃ​ វ័យ​ 16ឆ្នាំ​ បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​ចំនួន6​ លើ​ពាន​រង្វាន់​ល្បី​ៗជាច្រើន​

    កីឡាករ​ជនជាតិ​ថៃ​ វ័យ​ 16ឆ្នាំ​ បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​ចំនួន6​ លើ​ពាន​រង្វាន់​ល្បី​ៗជាច្រើន​

    Suphanat​ Mueanta​ ដែល​បច្ចុប្បន្ន​ជាស​មា​ជិ​ករបស់​ក្លិប​ជើងឯក​លី​កកំពូល​ថៃ​ 7សម័យកាល​ Buriram​ United​ ជា​កីឡាករ​វ័យក្មេង​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​តាមដាន​កីឡាបាល់ទាត់​នៅ​ប្រទេស​ថៃ​ ដោយ​រូបគេ​រកបាន​កំណត់​ត្រា​ល្អ​ៗចំនួន6​ ទាំង​លំដាប់ថ្នាក់​ជាតិ​ និង​អន្តរជាតិ​។

    1-ជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​បង្ហាញខ្លួន​ក្នុង​លី​កកំពូល​ថៃ​ ដោយមាន​អាយុ​ត្រឹម​ 15ឆ្នាំ​ 8ខែ​ និង22ថ្ងៃ​ប៉ុណ្ណោះ​

    2-ជា​កីឡាករ​វ័យក្មេង​ជាងគេ​ដែល​បាន​ចាប់ផ្ដើម​ទាត់​បញ្ចូល​ទី​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​កកំពូល​របស់​ថៃ​ក្នុង​វ័យ​ 15ឆ្នាំ​ 9ខែ​ និង25ថ្ងៃ​។

    3-ជា​កីឡាករ​ថៃ​ក្មេង​ជាងគេ​ដែល​មានឱកាស​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​ក្លិប​បាល់ទាត់​ធំ​លំដាប់​ទី1​ ប្រចាំ​ទ្វីបអាស៊ី​ ( AFC​ Champions​ League​ ) ត្រឹម​វ័យ​ 16ឆ្នាំ​ 7ខែ​ និង11ថ្ងៃ​។

    4-ជា​កីឡាករ​ក្មេង​ជាងគេបង្អស់​ដែល​បាន​ទាត់បាល់​បញ្ចូល​ទី​ក្នុង​ពាន​ AFC​ U-23​ វគ្គ​ជម្រុះ​ ត្រឹម​វ័យ​ 16ឆ្នាំ​ 7ខែ​ និង22ថ្ងៃ​

    5-ជា​កីឡាករ​ក្មេង​ជាងគេបង្អស់​ដែល​ទាត់បាល់​បញ្ចូល​ទី​ក្នុង​ពាន​ក្លិប​បាល់ទាត់​ធំ​លំដាប់​ទី1​ ប្រចាំ​ទ្វីបអាស៊ី​ ( AFC​ Champions​ League​ ) ត្រឹម​វ័យ​ 16ឆ្នាំ​ 8ខែ​ និង7ថ្ងៃ​

    ឯកំ​ណត់​ត្រា​ចុងក្រោយ​ គឺជា​កំណត់ត្រា​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ពិសេស​ជាង​គេប​ផុត​ក្នុង​អាជីព​របស់​កីឡាករ​វ័យក្មេង​រូប​នេះ​ ដោយសារ​គេ​អាច​រក​គ្រាប់​បាល់​ក្នុង​ការប្រកួត​ពាន​ក្លិប​បាល់ទាត់​ធំ​លំដាប់​ទី1​ ប្រចាំ​ទ្វីបអាស៊ី​ ( AFC​ Champions​ League​ ) ក្នុងនាម​ជា​កីឡាករ​ក្មេង​ជាងគេបង្អស់​ និង​មុនគេ​បង្អស់​ បើ​ទោះបីជា​មិន​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ក៏​ពិតមែន​៕

  • ក្រសួង​អប់រំ​ ​សម្រេច​ចេញ​ម៉ោង​សិក្សា​ថ្មី​សម្រាប់​សិស្ស​ដោយសារ​អាកាសធាតុ​ក្តៅ​ពេក​

    ក្រសួង​អប់រំ​ ​សម្រេច​ចេញ​ម៉ោង​សិក្សា​ថ្មី​សម្រាប់​សិស្ស​ដោយសារ​អាកាសធាតុ​ក្តៅ​ពេក​

    ​មួយរយៈពេល​ចុងក្រោយ​នេះ​ដោយសារតែ​អាកាសធាតុ​កើន​កម្តៅ​ឡើង​ខ្លាំង​ ​ធ្វើ​ឱ្យ​សិស្សានុសិស្ស​នៅ​តាម​សាលា​កំពុង​ប្រឈម​បញ្ហា​ជាច្រើន​ ​ជាពិសេស​គឺ​ក្មេង​តូច​ៗ​។​ ​

    ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ដំណាក់កាល​ដែល​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បានសម្រេច​អនុវត្ត​ម៉ោង​បង្រៀន​ ​និង​រៀន​ក្នុង​រដូវប្រាំង​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​។​ ​
    ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ថា​ ​ដោយសារតែ​នៅ​រដូវប្រាំង​ឆ្នាំ​ ​2019​ ​មាន​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង​ ​និង​អាច​មាន​សីតុណ្ហភាព​លើស​ពី​ ​40អង្សាC​ ​ជាពិសេស​ចន្លោះ​ម៉ោង​ ​10​:​00ព្រឹក​ ​ដល់ម៉ោង​ ​2​:​00រសៀល​នោះ​ ​ក្រសួង​សម្រេច​ចេញ​វិធានការ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ ​និង​ចៀសវាង​ជំ​ងឺ​ផ្សេង​ៗ​ ​ដែល​អាច​ប៉ះពាល់​ដល់​សុភាព​ ​ការរៀនសូត្រ​ ​និង​ការ​បំពេញការងារ​របស់​សិស្សានុសិស្ស​ ​លោកគ្រូ​-​អ្នកគ្រូ​ ​ជាពិសេស​កុមា​រតូចៗ​។​ ​

    ​ក្នុង​ដំណាក់កាល​នេះ​សិស្ស​ត្រូវ​ចូលរៀន​ម៉ោង​ ​7ព្រឹក​ ​និង​ចេញ​នៅ​ម៉ោង​ ​10​:​30នាទី​ព្រឹក​ ​ហើយ​ ​សម្រាប់​វេន​រសៀល​ត្រូវ​ចូលរៀន​នៅ​ម៉ោង​ ​13​:​30នាទី​ ​និង​ចេញ​វិញ​នៅ​ម៉ោង​ ​17​:​00នាទី​៕​ ​

  • Avengers​: Endgame​ វគ្គ​ផ្ដាច់ព្រ័ត្រ​ចាក់​បញ្ចាំង​ជាលើកដំបូង​លើ​អេក្រង់​IMAX​® កាលពីយប់មិញ​

    Avengers​: Endgame​ វគ្គ​ផ្ដាច់ព្រ័ត្រ​ចាក់​បញ្ចាំង​ជាលើកដំបូង​លើ​អេក្រង់​IMAX​® កាលពីយប់មិញ​

    ភ្នំពេញ​៖ ថ្ងៃពុធ​ ទី​24​ ខែមេសា​ ឆ្នាំ2019​ នៅ​លើ​អេក្រង់​ IMAX​® ដែល​មាន​ទំហំ​ធំជាង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​ចាក់​បញ្ចាំង​រឿងAvengers​: Endgame​ ដែល​មាន​រយៈពេល​ 3ម៉ោង​ 2នាទី​ នៅ​ឯរោងកុន​ MajorCineplex​ by​ Smart​ Aeon​ Mall​ Sen​ Sok​ City​ រួម​ជាមួយនឹង​វត្តមាន​ភ្ញៀវ​កត្តិ​យស​ជាច្រើន​។

    Avengers​: Endgame​ គឺជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​ហេ្វនៗ​របស់Avengers​ ទន្ទឹងរង់ចាំ​ហេ​រ៉ូ​ (Hero​) របស់​ខ្លួន​ជាយូរមកហើយ​ដូច្នេះ​ខាង​រោងកុន​ Major​ Cineplex​ by​ Smart​នឹង​ធ្វើការ​ចាក់​បញ្ចាំង​ស្ទើរតែ​ 24​ ម៉ោង​ពេញ​តែម្តង​ដោយ​បាន​បន្ថែម​ Midnight​ Show​ និង​ Early​ Show​ ម៉ោង​ 07​:30​។

    នៅក្នុង​អំឡុង​ពេល​នៃ​ការ​ចាក់​បញ្ចាំង​រឿង​ Avengers​ Endgame​ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៥​ ខែមេសា​ នេះ​តទៅ​នឹង​មានការ​រៀបចំ​កម្មវិធី​ពី​ Oppo​ និង​ Grab​ នៅ​ឯសាខា​ Major​ Cineplex​ by​ Smart​ AeonMall​ 1 និង​ Major​ Cineplex​ by​ SmartAeon​ Mall​ Sen​ Sok​។ រាល់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​រឿង​ AvengersEndgame​ នឹង​មានឱកាស​ឈ្នះ​រង្វាន់​ Limited​ Edition​ របស់​ Avengers​: Endgame​ ពី​ Oppo​ និង​ Grab​។

    Avengers​: Endame​ នៅ​លើ​អេក្រង់​ IMAX​® ​ដែល​ធំជាង​អេក្រង់​ធម្មតា​ដល់ទៅ​ 4ដង​ជាមួយនឹង​ប្រព័ន្ធ​ Dual​-Projector​ នឹង​បង្ហាញ​រូបភាព​គ្រីស្តាល់​ភ្លឺ​ជាង​មុន​បាន​ដល់ទៅ60​% និង​ថ្លា​ច្បាស់​ដូច​រូបភាព​ពិ​តៗ​ បាន​ដល់ទៅ​ 40​%។ ចំណែក​ឯសំ​ម្លេ​ងរ​ញួយ​ដី​របស់​ IMAX​® នឹង​លឺ​ខ្លាំង​បាន​ដល់ទៅ​ 10​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រភេទ​អេក្រង់​ធម្មតា​។ចំណែក​ឯវិស្វកម្ម​រូបរាង​សាល​ និង​កន្លែង​អង្គុយ​ជុំវិញ​អេក្រង់​ IMAX​® នាំ​លោកអ្នក​ទស្សនា​ឱ្យទៅ​កាន់តែ​ជិត​ជាមួយនឹង​សកម្មភាព​ដូច​ក្នុង​រឿង​។

    អ្នកដឹកនាំ​រឿង​Avengers​: Endgame​ លោក​ JoeRusso​ និង​លោក​ Anthony​ Russo​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​រឿង​ Avengers​: Endgame​ វគ្គ​ផ្ដាច់​ព្រ័ត្រូ​វបាន​ថត​ដោយ​កាមេរ៉ា​ ALEXAIMAX​ 65mm​ ទាំងស្រុង​ ដែល​វា​ជា​ប្រភេទ​កាមេរ៉ា​ឌីជីថល​ 2D​ជំនាន់​ថ្មី​មួយ​ដែល​ត្រូវ​បាន​ផលិត​ឡើង​រវាង​ ARRI​ និង​ IMAX​ ហើយ​វា​ក៏​ជា​ប្រភេទ​កាមេរ៉ា​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ថត​ផលិត​ខ្សែភាពយន្ត​ខ្នាត​ធំៗ​និង​អាច​ចាក់​បញ្ចាំង​នៅអេ​ក្រង់​របស់​ IMAX​® ​តែប៉ុណ្ណោះ​។ កាមេរ៉ា​ ALEXA​ IMAX​ 65mm​ គឺ​នៅពេល​ដែល​វា​រួមបញ្ចូល​គ្នា​រវាង​ដំណើរការ​ឌីជីថល​ឌីជីថល​ថ្មី​របស់​ IMAX​® ​វា​នឹង​ផ្តល់​កម្រិត​រូបភាព​ឌីជីថល​បាន​យ៉ាង​ ស្អាត​ហើយ​ច្បាស់​ ទោះបីជា​ត្រូវ​បាន​ចាក់​សារ​ឡើងវិញ​ជាច្រើន​ដង​ក៏ដោយ​ ក៏​គុណភាព​នៃ​រូបភាព​របស់​រឿង​នៅតែ​ច្បាស់​និង​ផ្តល់​ពន្លឺ​គ្រប់គ្រាន់​ ជាពិសេស​ពណ៌​ដ៏​ស្រស់​ឆើតឆាយ​នៃ​សាច់រឿង​តែម្តង​។ គួរ​បញ្ជាក់​ថា​កាមេរ៉ា​ប្រភេទ​នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ​សម្រាប់​ប្អូនប្រុស​របស់​Russo​ ដែល​កាលពី​លើក​មុន​លោក​បាន​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​នេះ​ក្នុង​ការ​ថត​រឿង​ CivilWar​ ហើយ​បន្ទាប់មក​ទៀត​វីរបុរស​រូប​នេះ​ក៏បាន​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​នេះ​ថត​រឿង​Avengers​ InfinityWar​ ផង​ដែរ​។ សាច់រឿង​ Avengers​: Endgame​ វគ្គ​ផ្ដាច់ព្រ័ត្រ​គឺ​មានតែ​ទស្សនិកជន​ដែល​បាន​ទស្សនា​នៅ​លើ​អេក្រង់​IMAX​® ​តែប៉ុណ្ណោះ​ ដែល​នឹង​ទទួល​បាន​បទ​ពិសោធ​យ៉ាង​ពេញលេញ​ និង​អស្ចរ្យ​ពី​សាច់រឿង​ទាំងមូល​ជាពិសេស​ទស្សនិកជន​នឹង​យល់​ពី​គោលបំណង​របស់​ប្អូនប្រុស​ Russo​៕

  • តារាសម្ដែង វ៉ាន់​ វល័​ក្ខ​ ត្រូវ​នារី​ម្នាក់​ទម្លាយ​រឿង​រកស៊ី​ផ្លូវភេទ​

    តារាសម្ដែង វ៉ាន់​ វល័​ក្ខ​ ត្រូវ​នារី​ម្នាក់​ទម្លាយ​រឿង​រកស៊ី​ផ្លូវភេទ​

    ប្រិយមិត្ត​ស្គាល់​ទេ​តារា​សម្ដែង​ស្រី​ស៊ី​ចស៊ី​ដែល​មាន​ដើមទ្រូង​ធំ​ហើយ​បាន​បញ្ចេញ​សាច់​សខ្ចី​ដ៏​រលោង​ធ្វើ​ឱ្យ​ប្រុស​ៗស្រក់​ទឹកមាត់​នោះ​គឺ​ នាង​ វ៉ាន់​ វល័​ក្ខ​ ដោយ​មុន​នេះ​បន្តិច​ស្រាប់តែ​មាន​នារី​ជា​អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​បាន​បង្ហោះ​ថា​ ក្រៅពី​ថត​កុន​វ៉ាន់​ វល័​ក្ខ​មាន​រកស៊ី​ផ្លូវភេទ​ដែល​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​មាន​កា​ភ្ញាក់ផ្អើល​ខ្លាំង​ តែ​យ៉ាងណា​មិនទាន់​បានឃើញ​ម្ចាស់​សមី​ខ្លួន​ចេញមុខ​ដោះស្រាយ​នៅឡើយ​។

    នេះ​ដោយ​យោង​តាម​គណនី​របស់Da​ Lin​ បាន​បង្ហោះ​ ថា​ «ក្រៅពី​ការងារ​ថតកុន​ ថត​សិច​ វា​នៅ​រកស៊ី​ផ្លូវភេទ​ទៀត​ ស្រី​គីមី​គ្រប់កន្លែង​ឈ្មោះ​វា​ ស្រី​ អស់​ ល័ក្ខ​ សំផឹង​អស់សាច់​ ចង់​ដេក​ជាមួយ​វា​អាច​ខល​សួរ​តម្លៃ​វា​បាន​$ 010​ 899​ 909​/ 090899909​ ព្រោះ​វា​ចង់បាន​លុយ​ក្រៅ​ម៉ោង​ ទុក​ចាក់សាំង​ឡាន​ និង​ប្រើ​របស់​ប្រ៊េនៗ​…សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​ផង​!»។ ក្រោយ​ចេញ​សារ​បែបនេះ​ កញ្ញា​ វ៉ាន់​ វល័​ក្ខ​ មិន​ចេញ​ប្រតិកម្ម​អ្វី​ឡើយ​ដោយ​គ្រាន់តែ​បង្ហោះ​ថា​៖«ខ្ញុំ​អត់​ខ្វល់​ទេ​ថា​អ្នកណា​ធ្វើ​អី​ធ្វើ​ទៅ​ សំខាន់​ខ្ញុំ​មិនបាន​ខុស​ បើ​មាន​ភស្តុតាង​ សូម​យកចេញ​មក​ទៅ​ប្រឈម​នឹង​ច្បាប់​ទាំងអស់​»៕

  • រឿន​ ណាត​ ប្រឡូក​កាន់តែ​ខ្លាំង​ក្នុង​វី​ថី​តារា​សម្ដែង​ ​

    រឿន​ ណាត​ ប្រឡូក​កាន់តែ​ខ្លាំង​ក្នុង​វី​ថី​តារា​សម្ដែង​ ​

    ថ្មី​ៗនេះ​ប្រិយមិត្ត​បានដឹង​មក​ហើយ​ រឿន​ ណាត​អតីត​បវរកញ្ញា​ចក្រវាល​តំណាង​ប្រទេស​កម្ពុជា​ពិតជា​មមាញឹក​ខ្លាំង​ណាស់​ជាមួយនឹង​ការងារ​ដើរ​បង្ហាញ​ម៉ូដ​ឬក៏​ថត​ពាណិជ្ជកម្ម​តំណាង​ផលិ​តផ្សេង​ៗជាដើម​។ (more…)

  • ច្រឹង​ ពលរដ្ឋ​ សះស្បើយ​ពីរ​បួស​ 100​% ហើយ​

    ច្រឹង​ ពលរដ្ឋ​ សះស្បើយ​ពីរ​បួស​ 100​% ហើយ​

    កីឡាករ​រូប​សង្ហា​ ច្រឹង​ ពលរដ្ឋ​ ដែល​បាន​អវត្តមាន​ពី​ការ​លេង​ និង​ហ្វឹកហាត់​អស់​ជាច្រើន​ខែ​ដោយសារ​មូលហេតុ​ចម្បង​គឺ​មក​ពី​ខ្លួន​មានរបួស​សរសៃពួរ​ក្បាលជង្គង់​ ដែល​របួស​នេះ​តម្រូវ​ឱ្យធ្វើ​ការសម្រាក​ជើង​ និង​ជង្គង់​ដោយ​មិន​អាច​ធ្វើការ​ហ្វឹកហាត់​បាន​ឡើយ​នោះ​ ពេលនេះ​បាន​ជាសះស្បើយ​ពេញលេញ​វិញ​ហើយ​។

    មកទល់​នឹង​ពេលនេះ​ កីឡាករ​វ័យក្មេង​រូប​នេះ​បាន​ជាសះស្បើយ​ 100ភាគរយ​ពីរ​បួស​ហើយ​។ គ្រូបង្វឹក​ក្លិប​ក្រសួងការពារជាតិ​ បាន​ថ្លែង​ក្នុង​ការប្រកួត​លី​កកំពូល​កម្ពុជា​កាលពី​សប្តាហ៍​មុន​ថា​ លោក​បាន​ត្រៀមខ្លួន​ដាក់​កីឡាករ​រូប​នេះ​ឱ្យ​ចូលលេង​វិញ​ហើយ​ ដោយ​កាលពី​សប្តាហ៍​មុន​លោក​បាន​ដាក់​ឱ្យ​គេ​អង្គុយ​នៅ​កៅអី​បម្រុង​។

    គួរ​រំឭក​ផង​ដែរ​ថា​ កីឡាករ​រូប​នេះ​ត្រូវ​បាន​ក្លិប​កំពូល​ថៃ​ ប៊ុ​រី​រ៉ាំ​ ចុះ​កុងត្រា​ខ្ចី​ជើង​ពី​ក្រសួងការពារជាតិ​រយៈពេល​ 1រដូវ​កាល​ ក៏ប៉ុន្តែ​កីឡាករ​រូប​នេះ​មាន​បញ្ហា​របួស​ដែល​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ព្យាបាល​ដែល​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​ព្យួរ​ស្បែកជើង​អស់​ពាក់កណ្តាល​រដូវ​កាល​រហូតដល់​ចុងក្រោយ​ក៏​មកលេង​នៅ​លី​កកំពូល​កម្ពុជា​វិញ​នា​ជើង​ទី2​ នៃ​រដូវ​កាល2019នេះ​៕

  • ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​មេដាយ​ច្រើនជាង​គេ​ក្នុង​ការប្រកួត​ហែលទឹក​ពានរង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង​

    ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​មេដាយ​ច្រើនជាង​គេ​ក្នុង​ការប្រកួត​ហែលទឹក​ពានរង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង​

    ការប្រកួត​កីឡាហែលទឹក​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម​ ស ខេង​ លើក​ទី6​ ឆ្នាំ2019​ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី11​ ខែមេសា​ នា​មជ្ឈមណ្ឌល​កីឡាហែលទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ មរតក​តេជោ​ មកទល់​នឹង​ពេលនេះ​បាន​បិទ​បញ្ចប់​ជាស្ថាពរ​ហើយ​ ដោយ​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ទាំងស្រុង​ដោយ​សម្ដេច​ក្រឡាហោម​ ស ខេង​។

    ក្នុង​នោះ​ដែរ​ក្លិប​ហែលទឹក​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​យកឈ្នះ​មេដាយមាស​ច្រើនជាង​គេ​ ចំនួន​ 4វិញ្ញាសា​ ក្នុងចំណោម​ 15វិញ្ញាសា​ ដោយ​ឈរ​លើ​ចំណាត់ថ្នាក់​លេខ1​ នៃ​ការប្រកួត​កីឡាហែលទឹក​ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស ខេង​ លើក​ទី6​ ប្រចាំឆ្នាំ2019​ នេះ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​កីឡាករ​-កីឡា​ការ​នី​ ដែល​ឈ្នះ​មេដាយមាស​នឹង​បាន​ទទួល​រង្វាន់​អម​ដោយ​មេដាយ​ 1គ្រឿង​ និង​ទឹកប្រាក់​ចំនួន​ 3០០,០០០រៀល​។ មេដាយ​ប្រាក់​ 2០០,០០០រៀល​ និង​មេដាយ​សំរឹទ្ធ​បាន​ 1០០,០០០រៀល​។ ចំពោះ​អ្នក​ដែល​មិនបាន​ចំណាត់ថ្នាក់​ទទួល​បាន​រង្វាន់លួងចិត្ត​ម្នា​ក់ៗ​ 2០,០០០រៀល​ដែរ​៕

  • ហ្វី​លី​ពី​នលេង​ផ្លូវកាត់​៖ កំណត់​ប្រអប់​ក្នុង​ការ​ចាប់​ពូល​បាល់ទាត់​ស៊ី​ហ្គេម​ដើម្បី​ឱ្យ​ផុត​ពី​ក្រុម​ថៃ​

    ហ្វី​លី​ពី​នលេង​ផ្លូវកាត់​៖ កំណត់​ប្រអប់​ក្នុង​ការ​ចាប់​ពូល​បាល់ទាត់​ស៊ី​ហ្គេម​ដើម្បី​ឱ្យ​ផុត​ពី​ក្រុម​ថៃ​

    កាលពី​ពេល​ថ្មី​ៗនេះ​ វៀតណាម​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ហ្វីលីពីន​ដែល​បាន​ប្រកាស​ពី​ការបែងចែក​ប្រអប់​សម្រាប់​ធ្វើការ​ចាប់ឆ្នោត​បែងចែក​ពូល​នា​ពេល​កន្លងទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដោយសារតែ​ក្រុម​ខ្លាំង​វៀតណាម​ ត្រូវ​ស្ថិតនៅ​ក្នុង​ប្រអប់​ទី4​ ជាមួយ​កម្ពុជា​ ​;ឡាវ​ ​;ប្រ៊ុយណេ​ និង​ទីម័រខាងកើត​។

    ប្រអប់​ទី1​ គឺ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន​ ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ថៃ​

    ប្រអប់​ទី2​ គឺ​សម្រាប់​ក្រុម​លេខ2​ ម៉ាឡេស៊ី​ និង​លេខ3​ ឥណ្ឌូ​នេ​ស៊ី​

    ប្រអប់​ទី3​ គឺ​សម្រាប់​ក្រុម​លេខ4​ មីយ៉ាន់ម៉ា​ និង​ក្រុម​បន្ទាប់​ គឺ​សិង្ហបុរី​

    និង​ប្រអប់​ទី4​ រួមមាន​ វៀតណាម​ ​;ឡាវ​ ​;កម្ពុជា​ ​;ប្រ៊ុយណេ​ និង​ទីម័រខាងកើត​

    សម្រាប់​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ប្រទេស​ហ្វីលីពីន​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី30​ ខែវិច្ឆិកា​ ដល់​ថ្ងៃទី11​ ខែធ្នូ​ ឆ្នាំ2019​ ជាមួយនឹង​ 523វិញ្ញាសា​ប្រកួត​ លើ​ប្រភេទ​កីឡា​ចំនួន56​ ក្នុង​នោះ​ដែរ​ក៏​មាន​វិញ្ញាសា​បាល់ទាត់​បុរស​ផង​ដែរ​ ដែល​មាន​ប្រទេស​ចូលរួម​ចំនួន11​៕

  • ជិះ​ 1.6គីឡូម៉ែត្រ​ អស់​មិនដល់​ 800រៀល​! Tesla​ ត្រៀម​ដាក់​ឱ្យ​ប្រើ​សេវាកម្ម​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​

    ជិះ​ 1.6គីឡូម៉ែត្រ​ អស់​មិនដល់​ 800រៀល​! Tesla​ ត្រៀម​ដាក់​ឱ្យ​ប្រើ​សេវាកម្ម​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​

    ក្រុមហ៊ុន​អាមេរិក​ Tesla​ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា​ កំពុងតែ​ឈរ​លើ​ផែនការ​ចង់​ចេញផ្សាយ​សេវាកម្ម​តាក់ស៊ី​បើកបរ​ស្វ័យប្រវត្តិ​ដោយ​ឱ្យឈ្មោះ​ថា​ Robo​-Taxi​ ក្នុង​ឆ្នាំ2020​ ជាមួយ​គោលដៅ​ដំណើរការ​ឱ្យ​បាន​ 1លាន​គ្រឿង​។

    រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​នេះ​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ Autopilot​ System​ ប្រើប្រាស់​កាមេរ៉ា​ 8គ្រាប់​ដើម្បី​ចាប់​រ៉ាដា​ និង​ជា​ Sensor​ ជុំវិញ​ម៉ាស៊ីន​។ លើស​ពីនេះ​ដំណើរការ​នៃ​ Machine​ Learning​ ក៏អាច​បញ្ជា​ឱ្យ​រថយន្ត​បើកបរ​ត្រូវ​តាម​គន្លង​ផ្លូវ​ រក្សា​ចម្ងាយ​ ប្រព័ន្ធ​ចត​ស្វ័យប្រវត្តិ​ និង​ការ​ត្រួតពិនិត្យ​ល្បឿន​ជាដើម​។ អ្វី​ដែល​ពិសេស​ការ​ Update​ ប្រព័ន្ធ​ Software​ ក៏​ធ្វើ​ទៅ​បាន​ងាយ​តាមរយៈ​ OTA​។

    ចំណុចរសើប​របស់​ Robo​-Taxi​ ទាក់ទិន​នឹង​កត្តា​តម្លៃ​ ដោយ​សេវាកម្ម​នេះ​ Tesla​ នឹង​ស៊ីថ្លៃ​ពីអ​តិថិ​ជន​តែត្រឹម​ 18សេន​ (ប្រមាណ​ជាង​ 700រៀល​) ប៉ុណ្ណោះ​ ក្នុង​ចម្ងាយ​ដី​ 1.6គ.ម​ (1ម៉ាយ​ល៍​) ធូរ​ថ្លៃជាង​តាក់ស៊ី​ធម្មតា​ ដែល​មានតម្លៃ​ចន្លោះ​ពី​ 2-3ដុល្លារ​ក្នុង​ចម្ងាយ​ដូចគ្នា​។

    សម្រាប់​ការ​ហៅ​តាក់ស៊ី​ដ៏​ទំនើប​នេះ​ លោកអ្នក​ក៏អាច​ធ្វើ​ទៅ​បាន​តាមរយៈ​កម្មវិធី​លើ​ស្មា​តហ្វូ​នដូច​សេវាកម្ម​នៃ​ក្រុមហ៊ុន​ Uber​ និង​ Lyft​ អ៊ីចឹង​ដែរ​៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖