Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុម​ធ្លាប់តែ​ខ្លាំង​ ​Muangthong​ ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន​ ​នៅ​លី​ក​កំពូល​ថៃ​រដូវ​កាល​នេះ​

    ក្រុម​ធ្លាប់តែ​ខ្លាំង​ ​Muangthong​ ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន​ ​នៅ​លី​ក​កំពូល​ថៃ​រដូវ​កាល​នេះ​

    ​ក្រុម​ ​Muangthong​ ​United​ ​ក្រោយ​ការប្រកួត​ ​9លើក​ ​ពួកគេ​ឈ្នះ​តែ​ ​2លើក​ ​ស្មើ1​ ​និង​ចាញ់​ដល់ទៅ​ ​6លើក​ឯណោះ​ ​និង​កំពុង​មាន​ ​៧ពិន្ទុ​ប៉ុណ្ណោះ​ ​ដោយ​ឈរ​នៅ​លេខ​ចុងប៉ូច​គេ​នៃ​តារាងពិន្ទុ​របស់​លី​ក​កំពូល​ថៃ​ ​ហើយ​ក្រុម​ ​Port​ ​FC​ ​កំពុង​ឈរ​នៅ​លេខ1​ ​ដោយមាន​ ​20ពិន្ទុ​ ​ព្រោះ​ចាញ់​តែ1លើក​គត់​។​

    ​លទ្ធផល​បែបនេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​លទ្ធផល​ដ៏​អាក្រក់​បំផុត​សម្រាប់​ក្លិប​ ​ចាប់តាំងពី​ ​Muangthong​ ​United​ ​ឡើង​មក​លី​ក​កំពូល​ថៃ​កាលពី​ឆ្នាំ2009​ ​ជាមួយនឹង​ការប្រកួត​បើកឆាក​ប៉ុន្មាន​ប្រកួត​នៅដើម​រដូវ​កាល​ ​គឺ​យ៉ាងហោចក៏​តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​នៅ​តំបន់​កំពូល​តារាង​ទាំង4​ ​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​មួយ​នេះ​ធ្វើ​បាន​ល្អ​ខ្លាំង​កាលពី​ឆ្នាំមុន​ ​ដោយ​ថែមទាំង​បាន​ទៅលេង​ពានរង្វាន់​ធំ​បំផុត​របស់​អាស៊ី​ ​AFC​ ​CHAMPIONS​ ​LEAGUE​ ​នឹង​បាន​ឡើង​ដល់​វគ្គ​ ​4ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​នេះ​ទៀតផង​៕​




  • ក្រសួង​អប់រំ​បង្កើត​កម្មវិធី​ ​Mentorship​ ​ដើម្បី​ជំរុញ​ចំណេះដឹង​ផ្នែក​ឌីជីថល​ ​និង​បច្ចេកវិទ្យា​

    ក្រសួង​អប់រំ​បង្កើត​កម្មវិធី​ ​Mentorship​ ​ដើម្បី​ជំរុញ​ចំណេះដឹង​ផ្នែក​ឌីជីថល​ ​និង​បច្ចេកវិទ្យា​

    ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​ប្រកាស​បង្កើត​កម្មវិធី​ ​Mentorship​ ​ដើម្បី​កសាង​ចំណេះដឹង​ក្នុង​យុគសម័យ​ឌីជីថល​។​ ​
    ​កម្មវិធី​នេះ​នឹង​មានការ​ណែនាំ​ពីសា​ស្រ្តា​ចារ្យ​ដឹកនាំ​ជាន់ខ្ពស់​ ​Senior​ ​Mentors​ ​មក​ពីសា​កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​មាន​អ្នកណែនាំ​បង្ហាញផ្លូវ​ជំនាន់​ក្រោយ​ ​Junior​ ​Menrots​ ​ជា​យុវជន​ដែល​សិក្សា​លើ​ផ្នែក​បច្ចេកវិទ្យា​ ​និង​ជំ​នាញ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​។​ ​

    ជំនាញ​សំ​ខាន់​ៗ​ដែល​មាន​បង្រៀន​ក្នុង​កម្មវិធី​នេះ​មាន​ដូចជា​៖​ ​

    1​.​ ​ការ​សរសេរ​កូដ​ដើម្បី​អភិវឌ្ឍ​កម្មវិធី​ ​Coding​ ​for​ ​App​ ​Development​ ​ដោយ​ប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​AI​ ​Programming​ ​និង​សរសេរ​កម្មវិធី​ ​Machine​ ​Learning​

    ​2​.​ ​Coding​ ​for​ ​Web​ ​Development​ ​បង្កើត​ ​និង​រចនា​គេហទំព័រ​

    ​3​.​ ​Bio​-​Engineering​ ​ដំណើរការ​ផលិត​ ​និង​តេ​ស្ត​គុណភាព​ទឹក​ ​និង​ការប្រើ​ប្រាស់​ឧបករណ៍​ក្នុង​មន្ទីរពិសោធន៍​

    ​4​.​ ​Robotics​ ​and​ ​Automation​ ​តួនាទី​ ​AVE​ ​និង​ ​ARM​ ​សរសេរ​កម្មវិធី​បញ្ចូល​ក្នុង​ ​Arduino​ ​IDE​ ​

    ​5​.​ ​Journalist​ ​and​ ​Photography​ ​សម្ភាសន៍​ ​និង​និពន្ធ​អត្ថបទ​ ​រួម​ទាំង​ប្រើប្រាស់​ម៉ាស៊ីន​ថត​៕​ ​

  • VJ​ ​រតនា​ ​ជូនកា​ដូរ​ ​Land​ ​Cruiser​ ​2018​ ​ថ្មីសន្លាង​ដល់​ភរិយា​ចំ​ថ្ងៃខួប​អាពាហ៍​ពិពាហ៍​ ​

    VJ​ ​រតនា​ ​ជូនកា​ដូរ​ ​Land​ ​Cruiser​ ​2018​ ​ថ្មីសន្លាង​ដល់​ភរិយា​ចំ​ថ្ងៃខួប​អាពាហ៍​ពិពាហ៍​ ​

    តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​មើលឃើញ​ថា​ ​អតីត​ពិធីករ​ប្រចាំ​ ​My​ ​TV​ ​លោក​ ​VJ​ ​រតនា​ ​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មួយ​ជូន​ភរិយា​ជាទីស្រឡាញ់​ ​ចំ​ពេល​ខួប​ ​3​ ​ឆ្នាំ​នៃ​ថ្ងៃ​អាពាហ៍​ពិពាហ៍​ ​។ (more…)

  • បាត់មុខ​យូរ​! មាស​ លក្ខិ​ណា​ ចេញ​បទ​ថ្មីប្ដីទៅស្រឡាញ់ប្រុស

    បាត់មុខ​យូរ​! មាស​ លក្ខិ​ណា​ ចេញ​បទ​ថ្មីប្ដីទៅស្រឡាញ់ប្រុស

    មកទល់​ម៉ោង​នេះ​ ដ្បិតថា​បទចម្រៀង​បើកឆាក​របស់​អ្នកនាង​ មាស​ លក្ខិ​ណា​ និង​ ដៃគូ​គឺ​លោក​ អ៊ុង​ សុ​ផល្លី​ ដែល​មាន​ចំណងជើង​ថា​ “ចាំ​ស្កក​ខក​អស់​” ដែល​ចេញ​ក្នុង​អំឡុង​ចូលឆ្នាំ​ ត្រូវ​ផុត​រយ:ពេល​រាំ​លេង​ចូលឆ្នាំ​ ក៏​គេ​កត់សម្គាល់​ថា​អត្ថន័យ​ និង​ សាច់ភ្លេង​របស់​បទចម្រៀង​នេះ​ កាន់តែ​មាន​អ្នកស្ដាប់​ច្រើនឡើង​ និង​មាន​អ្នកទទួល​ស្គាល់​ខ្លាំង​ឡើង​។

    ចម្រៀង​មួយ​បទ​នេះ​ ត្រូវ​បាន​អ្នកស្ដាប់​ចាក់​បន្លឺ​ ក្រោយ​រដូវ​ចូលឆ្នាំ​ ជា​ហូរហែរ​ ដោយ​ខ្លឹមសារ​ និង​ទឹកដម​សំនៀង​របស់​អ្នក​ទាំងពីរ​ ត្រូវ​បាន​អ្នកស្ដាប់​ភាគច្រើន​សរសើរ​ថា​ពិរោះ​ និង​មាន​អត្ថន័យ​មិនចាញ់​បទចម្រៀង​របស់​តារា​ចម្រៀង​ល្បី​ៗជំនាន់​មុន​នោះ​ផង​។អ្នកនាង​ មាស​ លក្ខិ​ណា​ បាន​ថ្លែង​បញ្ជាក់​ក្រោយពី​បទ​”ចាំ​ស្ក​ខក​អស់​” របស់​ខ្លួន​កាន់តែ​មាន​គេ​ស្គាល់​ថា​ អ្នកនាង​ និង​ដៃគូ​ចម្រៀង​ មាន​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ដែល​បាន​ចេញ​បទនិពន្ធ​ថ្មី​បើកឆាក​ជាមួយ​ លោក​ អ៊ុង​ ​សុ​ផល្លី​ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ច្រើនឡើង​ និង​ថា​បទចម្រៀង​មួយ​នេះ​ពិរោះ​ត្រូវចិត្ត​មហាជន​។

    អ្នកនាង​ថា​ខ្លួន​មិន​ស្ដាយ​រឿង​បទ​”ចាំ​ស្កក​ខក​អស់​” មិន​ផ្ទុះ​ក្នុងអំឡុងពេល​ចូលឆ្នាំ​ តាម​ការ​ចង់បាន​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយទៅវិញ​គឺ​អ្នកនាង​សប្បាយចិត្ត​ ដែល​បទចម្រៀង​ជា​ស្នាដៃ​បើកឆាក​របស់​ខ្លួន​ កាន់តែ​មាន​គេ​ស្គាល់​។ ​ចម្រៀង​មួយ​បទ​នេះ​ ត្រូវ​បាន​គេ​ចាក់​បន្លឺ​ តាម​ទី​សាធារណៈ​ និង​តាមវិទ្យុ​ច្រើនឡើង​នា​ពេល​ចុងក្រោយ​ ដោយ​ក្រឡេក​ទៅ​មើលMV​ ទាំង​បទចម្រៀង​ និង​ Full​ MV​ របស់​អ្នកនាង​ឯណោះ​វិញ​ ក៏​មាន​អ្នក​ចូល​ស្ដាប់​ច្រើនដង​ មិនចាញ់​បទ​ផ្ទុះ​របស់​យុវវ័យ​។ តារាចម្រៀង​ ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នកលក់​ត្រីងៀត​គ្មាន​ជាតិគីមី​ល្បីល្បាញ​នៅ​លើ​ហ្វេ​សប៊ុ​ករូប​នេះ​បន្ត​ថា​ ​ក្រោយពី​បទ​ដំបូង​”ចាំ​ស្កក​ខក​អស់​” ជាមួយ​លោក​ អ៊ុង​ សុ​ផល្លី​ ទទួល​បានការ​គាំទ្រ​បែបនេះ​ អ្នកនាង​ និង​ លោក​ នឹង​មាន​គម្រោង​ចេញ​បទ​ថ្មី​ៗរួមគ្នា​បន្ថែម​ទៀត​ដើម្បី​មហាជន​។ ចង់​ដឹង​ថា​បទ​របស់​អ្នក​ទាំងពីរ​ ស្ដាប់​កាន់តែ​យូរ​ កាន់តែ​ពិរោះ​កម្រិត​ណា​ សូម​អញ្ជើញ​ស្ដាប់​កម្សាន្ត​៖

  • នោះ​!! តារា​សម្ដែង​ ឆាយ​ គី​មថា​រ៉ូ​ បង្ហាញមុខ​អ្នក​ជំពាក់​លុយ​មិនព្រម​សង​

    នោះ​!! តារា​សម្ដែង​ ឆាយ​ គី​មថា​រ៉ូ​ បង្ហាញមុខ​អ្នក​ជំពាក់​លុយ​មិនព្រម​សង​

    បើ​តាម​ការ​បង្ហោះ​របស់​តារា​សម្ដែង​ប្រុស​ ឆាយ​ គី​មថា​រ៉ូ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កនៅ​ពេល​ថ្មី​ៗនេះ​ បាន​ឱ្យ​ដឹ​ថា​ លោក​បាន​ព្យាយាម​ដោះស្រាយ​ និង​សម្របសម្រួល​ឱ្យ​បុរស​ឈ្មោះ​ ផាយុ​ ដែល​មាន​គណនី​ហ្វេ​សប៊ុ​កឈ្មោះ​ វង្ស​ ផាយុ​ ចូលខ្លួន​មក​សង​ប្រាក់​របស់​ជាបន្ទាន់​ ក៏ប៉ុន្ដែ​ រហូត​មកទល់​ពេលនេះ​ ហាក់បីដូចជា​ស្ងាត់​ជ្រាប​ រត់គេចបាត់ខ្លួនគ្មាន​ដំណឹង​អ្វី​ទាល់តែសោះ​ ទើប​តារា​សម្ដែង​ប្រុស​រូប​នេះ​សរសេរ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក និងបង្ហោះ​រូបភាព​បុរស​ជា​ជន​ជាប់ជំពាក់​លុយជាសាធារណៈតែម្ដង​។

    លោក​ ឆាយ​ គី​មថា​រ៉ូ​ ដែល​មាន​មហាជន​ជាច្រើន​ស្គាល់​លោក​មុខ​លោក​តាមរយៈ​កញ្ចក់​ទូរទស្សន៍​បាន​សរសេរ​នៅ​លើ​ហ្វេ​សប៊ុ​កខ្លួន​ថា​៖ « សុំ​លោក​ ផាយុ​ ចេញ​មក​ដោះស្រាយ​មួយ​ខ្ញុំ​រឿង​នឹង​ចប់​ បើ​ក្នុង​ថ្ងៃ29ហ្នឹង​ លោក​មិន​ចូលខ្លួន​មក​ដោះស្រាយ​រឿង​នឹងជា​មួយ​ខ្ញុំ​ទេ​ច្បាប់​មិន​ឱ្យ​លោក​រត់​រួច​ទេ​ ខ្ញុំ​ផុសfb​ ព្រោះ​លោក​បានប្លក់fb​ ខ្ញុំ​ចោល​ហើយ​លេខ​ទាក់ទង​មិនបាន​ខល​ទៅ​បងប្អូន​ក៏​គេ​មិន​ដឹង​លឺ​ចឹង​មានតែ​ឱ្យ​អ្នកលេងfb​ ជួយ​ Share​ ជូន​ជា​ដំណឹង​ទៅ​ប្រាប់​គាត់​នឹង​គ្រួសារ​គាត់​មក​ដោះ​ស្រាយ​ជា​ប្រ​ញ៉ាប់​ »។

    តារា​សម្ដែង​ប្រុស​រូប​នេះ​ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​នថា​ លោក​បាន​ព្យាយាម​ទាក់ទង​បុរស​ខាងលើ​ជាច្រើន​ដង​ច្រើ​នសារ​មក​ហើយ​ រហូតដល់​ទាក់ទង​ឱ្យ​សង​លុយ​លែង​បានតែ​ម្ដង​ ទើប​លោក​ចាត់វិធានការ​បង្ហោះ​រូបភាព​ជា​សាធារណៈ​ ដើម្បី​តាម​ស្វែងរក​បុគ្គល​រូប​នេះ​មក​សង​លុយ​ជាបន្ទាន់​។ លោក​ថា​ លោក​បាន​ដាក់ពាក្យ​បណ្ដឹង​ និង​ភ័ស្ដុតាង​មួយចំនួន​ទៅ​តុលាការ​រួចជាស្រេច​ហើយ​ យ៉ាងណាមិញ​ សូម​ឱ្យ​បុគ្គល​ ផាយុ​ ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា​ជំពាក់​ឱ្យ​បាន​ឆាប់​ចប់​ និង​មិន​ចង់​បន្ដ​រឿងក្ដី​ឱ្យ​កាន់តែ​វែងឆ្ងាយ​​តទៅទៀតឡើយ៕

  • ឋាន​ព្រះឥន្ទ​ សម្រេច​បំណង​ពិធីករ​កម្ម​វី​ធី​លំដាប់​ពិភពលោក​ ​អ្នកនាង​ ចាន់​ កែវ​និមល​ និង​លោក​ ជា​ វិបុល​ ហោះ​ទៅ​ម៉ាកាវ​

    ឋាន​ព្រះឥន្ទ​ សម្រេច​បំណង​ពិធីករ​កម្ម​វី​ធី​លំដាប់​ពិភពលោក​ ​អ្នកនាង​ ចាន់​ កែវ​និមល​ និង​លោក​ ជា​ វិបុល​ ហោះ​ទៅ​ម៉ាកាវ​

    តាម​ការ​បង្ហើប​របស់​កំពូល​ពិធីករ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​ អ្នកនាង​ ចាន់​ កែវ​និមល​ និង​លោក​ ជា​ វិបុល​ ឱ្យ​ដឹង​ថា​ នេះ​គឺជា​លោក​ដំបូងបង្អស់​ហើយ​ ដែល​ជា​ដៃគូ​ពិធីករ​ ពិធី​ការិនី​រួមគ្នា​ជាង​ ៥ឆ្នាំ​មក​ហើយ​នោះ​សុខចិត្ត​ផ្អាក​ការងារ​សិល្បៈ​ក្នុង​ស្រុក​មួយ​រយៈ​សិន​ ហើយ​ហោះ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ចិន​-ម៉ាកាវ​ ដែល​មានការ​ជួយ​ជ្រោមជ្រែង​ផ្ដល់​ឱកាស​ពី​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ នាំ​អ្នកឈ្នះ​រង្វាន់​ពី​គម្រោង​ឋាន​ព្រះឥន្ទ​ ប្រមាណ​ជាង៦០នាក់​ទៅ​កម្សាន្ដ​។

    អ្នកនាង​ ចាន់​ កែវ​និមល​ ប្រាប់​ឡា​រ៉ែ​នថា​ សម្រាប់​គម្រោង​ចេញ​ដើរ​ក្រៅប្រទេស​ មិនថា​ជា​លក្ខណៈ​ធ្វើការ​ ឬ ដើរលេង​ អ្នកនាង​ និង​លោក​ ជា​ វិបុល​ មិនដែល​បាន​ដើរ​ជាមួយគ្នា​សោះតែ​ម្ដង​ ថ្វី​ដ្បិតតែ​អ្នកនាង​ និង​លោក​ គឺ​ដៃគូ​ពិធីករ​ ពិធី​ការិនី​ជាមួយគ្នា​មិន​តិច​ជាង៥ឆ្នាំ​។

    អ្នកនាង​ថា​ កន្លងមក​ក្រុមហ៊ុន​ហង្ស​មាស​ និង​ក្រុម​ហ៊ុន​ផ្សេង​ៗ ក៍​រៀប​គម្រោង​ និង​អញ្ជើញ​ឱ្យ​អ្នកនាង​ និង​លោក​ បាន​ចេញ​ធ្វើការ​ជាមួយគ្នា​នៅ​ក្រៅប្រទេស​ច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​បាន​ត្រឹមតែ​រៀប​គម្រោ​ងក៍​រំសាយ​វិញ​ ហើយ​បើ​ក្រុមហ៊ុន​ដែល​បាន​អញ្ជើញ​ ក៍​សុទ្ធតែ​ស្នើ​មក​ខុសពេល​ទំនេរ​គ្នា​។ អ្នកនាង​ថា​ គឺជា​លើក​ទី១​ ដែល​ក្រុមហ៊ុន​ហង្ស​ម្ចាស់ដី​ បាន​ផ្ដល់​ឱកាស​អោយ​អ្នកនាង​ និង​លោក​ ជា​ វិបុល​ បាន​ចេញក្រៅ​ប្រទេស​រួមគ្នា​ ដោយ​ក្រៅពី​ដឹកនាំ​អ្នកឈ្នះ​រង្វាន់​ពី​ការទិញ​ចម្ការ​ក្នុង​គម្រោង​ឋាន​ព្រះឥន្ទ​ ទៅ​កម្សាន្ត​នៅក្នុង​ទីក្រុង​ម៉ាកាវ​រយៈពេល២យប់៣ថ្ងៃ​ ក៍​តម្រូវ​អោយ​ អ្នកនាង​ និង​លោក​ បង្កើត​អនុស្សាវរីយ៍​សប្បាយ​ៗជាមួយ​ម្ចាស់​ចម្ការ​ និង​ក្រុមការងារ​ទាំង​ជាង៦០នាក់​នោះ​ ដើម្បី​ថត​ទុកជាឯកសារ​ផង​ដែរ​។ អ្នកនាង​ថា ​ខ្លួន​មិន​មាន​អ្វី​ចម្លែក​ចិត្ត​នោះ​ទេ​ ដោយសារតែ​ការ​ចេញ​ដើរ​ក្រៅប្រទេស​រួមគ្នា​ជាមួយ​លោក​ ជា​ វិបុល​ លើក​នេះ​គឺជា​ដំណើរ​ឆ្ងាយ​ការងារ​ ដែល​មុន​ខុសពី​ចេញ​ដើរ​ឆ្ងាយ​ៗនៅ​តាម​បណ្ដា​ខេត្ត​កន្លងមក​។

    លោក​ ជា​ វិបុល​ និយាយ​ថា​ ដំណើរ​ក្រៅ​ស្រុក​ជាមួយ​អ្នកនាង​ ចាន់​ កែវ​និមល​ លើក​នេះ​ អាច​ចាត់ទុកថា​ជា​រឿង​កម្រ​ ហើយក៏​ប្លែក​អារម្មណ៍​ផង​ដែរ​ ដោយសារតែ​ពេល​កន្លងមក​ លោក​ ឬ អ្នកនាង​ ធ្លាប់តែ​ចេញ​ដើរ​ក្រៅប្រទេស​ ជាមួយ​ភរិយា​ ឬ ស្វាមី​ ជា​លក្ខណៈ​គ្រួសារ​ ប៉ុន្តែ​ពេលនេះ​ គម្រោង​ឋាន​ព្រះឥន្ទ​ ដែល​លោក​ និង​អ្នកនាង​ធ្វើជា​ពិធីករ​អោយ​ជាប្រចាំ​ បាន​ធ្វើអោយ​លោក​ និង​អ្នកនាង​ បាន​ចេញក្រៅ​ប្រទេស​រួមគ្នា​។ យ៉ាងណាមិញ​លោក​ថា​ នោះ​ក៏​ដោយសារតែ​ក្រុម​បាន​សម្រួល​ពេលវេលា​ខុសពី​ថ្ងៃសៅរ៍​អាទិត្យ​ និង​ថ្ងៃ​ថត​កម្មវិធី​របស់​ក្រុមហ៊ុន​ហង្ស​មាស​ផង​ដែរ​ កុំអី​មិន​អាច​ទទួលការ​ងារ​នេះ​បាន​ឡើយ​។

  • iPad​ Pro​ 5G​ ដល់​ឆ្នាំ2021​ ទើប​ Apple​ អាច​ប្រកាស​ចេញ​មក​បាន​…

    iPad​ Pro​ 5G​ ដល់​ឆ្នាំ2021​ ទើប​ Apple​ អាច​ប្រកាស​ចេញ​មក​បាន​…

    បន្ទាប់ពី​មានរឿង​ក្ដីក្ដាំ​ជាមួយ​ Qualcomm​ លើ​បញ្ហា​ការ​ផ្គត់ផ្គង់​ខ្សែស្រឡាយ​បន្ទះ​ឈីប​ 5G​(X50​) លើ​ iPhone​ 5G​ ពេលនេះ​បាន​ដោះស្រាយ​រួចរាល់​ហើយ​ ដោយ​ Apple​ បាន​ប្រកាស​ព្រមព្រៀង​គ្នា​លើ​ជម្លោះ​នោះ​។ ការសម្រេច​ចិត្ត​សម្រួល​គ្នា​ជាមួយ​ Qualcomm​ មានន័យថា​ iPhone​ ដែល​ប្រើប្រាស់​សេវា​ 5G​ អាច​នឹង​បង្ហាញ​វត្តមាន​លឿន​ជាង​ការ​រំពឹង​ទុក​របស់​អ្នកវិភាគ​ជាច្រើន​។

    យ៉ាងណាក្ដី​ សម្រាប់​ផលិតផល​ Apple​ ផ្សេងទៀត​ ដូចជា​ iPad​ Pro​ 5G​ ត្រូវ​បាន​អ្នកវិភាគ​ល្បីឈ្មោះ​ គឺ​លោក​ Ming​-Chi​ Kou​ បាន​ចេញមុខ​មក​បង្ហើប​ថា​ iPad​ Pro​ 5G​ ដល់​ឆ្នាំ2021​ ឬ2022​ ទើប​អាច​ចេញ​មក​បាន​។

    លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ជាក់ស្ដែង​ទៅ​ គេ​ត្រូវការ​ពេលវេលា​យូរ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​សេវា​ 5G​ មានការ​ប្រើប្រាស់​ទូលំទូលាយ​។ ការ​ពន្យារពេល​ដល់​ឆ្នាំ​នោះ​ ក៏​ព្រោះតែ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​បច្ចេក​វិទ្យា​ថ្មី​ៗមក​បំពាក់​លើ​ iPad​ Pro​ 5G​ និង​បំពាក់​ដោយ​អេក្រង់​ប្រភេទ​ LCP​(Liquid​ Crystal​ Polymer​) ផង​ដែរ​។

    នេះ​អាច​ថា​ជា​ដំណឹងល្អ​សម្រាប់​អ្នកចូលចិត្ត​ប្រើ​ iPad​ ក៏ប៉ុន្តែ​សម្រាប់​ជំនាន់​ 5G​ លើ​ iPad​ អាច​ជា​ដំណឹង​មិន​រីករាយ​វិញ​ ព្រោះតែ​វា​ចេញ​យឺត​ពេក​(ប្រសិនបើ​ដូច​ការវិភាគ​របស់​លោក​ Kou​ មែន​នោះ​)៕

  • សេវា​ 5G​ វៀតណាម​តេ​ស្ត​បាន​ដោយ​ជោគជ័យ​លើកដំបូង​បង្អស់​

    សេវា​ 5G​ វៀតណាម​តេ​ស្ត​បាន​ដោយ​ជោគជ័យ​លើកដំបូង​បង្អស់​

    កាលពី​ថ្ងៃទី25​ ខែមេសា​ ​;Viettel​ Group​ ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​វៀតណាម​ បាន​ធ្វើការ​សាកល្បង​បានសម្រេច​នូវ​ការ​ចេញផ្សាយ​សេវា​ 5G​ នៅក្នុង​តំបន់​ Hoàn​ Kiếm​ នៃ​ទីក្រុង​ហាណូយ​។

    តាម​ការ​ឱ្យ​ដឹងពី​ Viettel​ គឺ​ ល្បឿន​អ៊ី​នធើ​ណិ​ត 5G​ ដែលគេ​សាកល្បង​នោះ​ មាន​ចន្លោះ​ពី600​ ទៅ​ 700Mbps​ ដែល​ស្មើនឹង​ល្បឿន​សេវា​ 5G​ របស់​ក្រុមហ៊ុន​ Verizon​ នៅក្នុង​សហរដ្ឋអាមេរិក​ដែរ​។ កាលពីដើម​ខែមេសា​ ក្រុមហ៊ុន​នេះ​បាន​សាងសង់​ស្ថានីយ​ 5G​ ដំបូង​នៅ​វៀតណាម​ នៅក្នុង​តំបន់​ Hoàn​ Kiếm​។ ស្ថានីយ2​ ទៀត​ គឺ​ស្ថិតនៅ​តំបន់​ Duy​ Tan​ និង​ Tran​ Huu​ Duc​ ក្នុង​ទីក្រុង​ហាណូយ​ដូចគ្នា​។

    តាមរយៈ​ការសាកល្បង​សេវា​ 5G​ ចាប់ពី​ខែមេសា​នេះ​ វៀតណាម​បាន​សាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ថែម​មួយ​កម្រិត​ទៀត​ ក្លាយជា​ប្រទេស​ជឿនលឿន​មួយ​លើ​ពិភពលោក​។ បច្ចុប្បន្ន​នេះ​មានតែ​សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ប៉ុណ្ណោះ​ ដែល​កំពុង​ចាប់ផ្ដើម​ដាក់​ដំណើរការ​សេវា​ 5G​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។

    ក្រៅពី​ក្រុមហ៊ុន​ Viettel​ នេះ​ ក្រុមហ៊ុន​ MobiFone​ ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​ខាង​សេវា​ 5G​ នេះ​ដែរ​ ដោយ​សម្រាប់​ការ​ធ្វើតេស្ត​រយៈពេល​ 1ឆ្នាំ​ ចាប់ពី​ថ្ងៃទី23​ ខែមេសា​ ឆ្នាំ2019​ ដល់​ថ្ងៃទី22​ ខែមេសា​ ឆ្នាំ2020​។ ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​មួយទៀត​នៅ​វៀតណាម​ ឈ្មោះ​ VNPT​ VinaPhone​ មិនទាន់​បង្ហាញ​គម្រោង​ទាក់ទង​នឹង​សេវា​ 5G​ នេះ​នៅឡើយ​៕

  • នាំគ្នា​មក​ដឹងពី​តម្លៃ​ Galaxy​ S10​ ប្រើ​ប្រព័ន្ធ​ 5G​ ដែល​កំពុង​បើក​ឱ្យ​កុម្ម៉ង់​ទិញ​

    នាំគ្នា​មក​ដឹងពី​តម្លៃ​ Galaxy​ S10​ ប្រើ​ប្រព័ន្ធ​ 5G​ ដែល​កំពុង​បើក​ឱ្យ​កុម្ម៉ង់​ទិញ​

    ថ្មី​ៗនេះ​ វេ​បសាយVerizon​ បាន​ប្រកាស​បញ្ចេញ​តម្លៃ​កុម្ម៉ង់​ទិញ​ស្មា​តហ្វូ​ន Galaxy​ S10​ 5G​ ជម្រើស​ RAM​ 256GB​ តម្លៃ​ 1,299ដុល្លារ​ ឯជម្រើស​ 512GB​ តម្លៃ​ 1,399ដុល្លារ​។

    ចំពោះ​ Galaxy​ S10​+5G​ តម្លៃ​ចាប់ផ្តើម​គឺ​ 1,599ដុល្លារ​(ប្រភព​មិន​បញ្ជាក់​ជម្រើស​ RAM​ ទេ​)។ នៅក្នុង​នោះ​ដែរ​ ប្រសិនបើ​អ្នក​កុម្ម៉ង់​ទិញ​ពី​ឥឡូវនេះ​ អ្នក​នឹង​ទទួល​បាន​របស់​ថែម​ជា​កញ្ចប់​ VIPតែម្ដង​ មាន​ដូចជា​កាស​ Galaxy​ Buds​ មួយ​ ឆ្នាំង​សាក​ឥត​ខ្សែ​ Samsung​ Wireless​ Charging​ មួយ​ និង​ Samsung​ Charging​ Battery​ Pack​ មួយ​មក​ជាមួយ​ស្រាប់​។

    ចំពោះ​កាលបរិច្ឆេទ​ផុតកំណត់​បញ្ជាទិញ​ គឺ​ត្រឹម​ថ្ងៃទី15​ ខែឧសភា​ ឆ្នាំ2019​។

    ចំណែក​ឯទីក្រុង​ចំនួន​ 20​ ដែល​ប្រកាស​ជា​ផ្លូវការ​ថា​ នឹងអាច​ដំណើរការ​ប្រព័ន្ធ​ 5Gបាន​ មាន​ដូចជា​ ទីក្រុង​អា​ត្លង់​តា​ (Atlanta​), ទីក្រុង​បូ​ស្តុ​ន(Boston​), ទីក្រុង​ឆា​ឡុ​ត(Charlotte​), ទីក្រុង​ស៊ីន​ស៊ី​ននេ​ទី​(Cincinnati​), ទីក្រុង​ខ្លេវ​លែ​នដ៍​(Cleveland​), ទីក្រុង​ខូ​ឡាំ​បឹស​(Columbus​), ទី​ក្រុង​ដាល្លាស​(Dallas​), ទី​ក្រុង​ដេស​ ម៉ោ​ញនេស​(Des​ Moines​), ទី​ក្រុង​ឌែ​នវើរ​(Denver​), ទី​ក្រុង​ឌីត្រយ​ (Detroit​), ទីក្រុង​ហ៊ូ​ស្តុ​ន(Houston​), ទី​ក្រុង​អ៊ី​នឌា​ណា​ផូ​លីស៍​(Indianapolis​), ទី​ក្រុង​ឃែន​សាស់​ ស៊ី​ធី​(Kansas​ City​), ទីក្រុង​លី​តធើល​ រ៉ក់​ (Little​ Rock​), ទីក្រុង​មែ​មហ្វ៊ីស៍​ (Memphis​), ទី​ក្រុង​ហ្វ៊ី​និ​កស៍​(Phoenix​), ទី​ក្រុង​ផ្រូ​វី​ឌែនស៍​(Providence​), ទីក្រុង​សាន់​ឌី​អេ​ហ្គោ​(San​ Diego​), ទីក្រុង​សល​ លេក​ ស៊ី​ធី​ (Salt​ Lake​ City​) និង​វ៉ាស៊ីនតោន​ ឌី​ស៊ី​(Washington​ DC​)។

    អ្នក​អាច​រក​ទិញ​បាន​តាមរយៈ​ link​ នេះ​៖ [Verizon​](https​://www.verizonwireless.com​/?vendorid​=CJM​&​;jspName​=https​%3A​%2F​%2Fwww.verizonwireless.com​%2Fsmartphones​%2Fsamsung​-galaxy​-s10​-5g​%2F​&​;AID​=11552181​&​;SID​=hadlee.simons​&​;PUBID​=8746582​&​;cjevent​=64ed9dd367d111e983bb00ed0a180512​ )

  • នាឡិកា​ Amazfit​ Bip​ ថ្ម​ខ្លាំង​ ប្រើ​បាន​ 1ខែពេញ​ តម្លៃ​តែ​ 70ដុល្លារ​ប៉ុណ្ណោះ​

    នាឡិកា​ Amazfit​ Bip​ ថ្ម​ខ្លាំង​ ប្រើ​បាន​ 1ខែពេញ​ តម្លៃ​តែ​ 70ដុល្លារ​ប៉ុណ្ណោះ​

    Amazfit​ Bip​ ជា​នាឡិកាដៃ​ឆ្លាតវៃ​ ដែល​មាន​រូបរាង​ស្អាត​ទាក់ទាញ​ បង្កប់​ដោយ​បច្ចេកវិទ្យា​ជួយ​តាមដាន​សុខភាព​ប្រចាំថ្ងៃ​អ្នក​បាន​ និង​ជាពិសេស​ គឺ​ថាមពល​ថ្ម​ប្រើបានយូរ​ខ្លាំង​ណាស់​។

    នាឡិកា​ដ៏​ឆ្លាត​មួយ​នេះ​បំពាក់​ដោយ​អេក្រង់LCD​ និង​បង្កប់​អេក្រង់​ការពារ​ភាព​សឹក​ឆ្កូត​ប្រភេទ​ Corning​ Gorilla​ Glass​ ប្រើប្រាស់​ថ្ម​ប្រភេទ​ lithium​ ទំហំ​ 190មិល្លី​អំ​ពែ​រម៉ោង​ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ Bluetooth​ 4.0​ BLE​។

    នាឡិកា​នេះ​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ចូល​ទៅ​មើល​ការប្រែប្រួល​នៃ​ការ​វាស់​ចង្វាក់​បេះដូង​បាន​រាល់ថ្ងៃ​ មាន​ទិន្នន័យ​ច្បាស់លាស់​ដោយ​ភ្ជាប់​ជា​មួ​យសេនស័រ​ GPS​ រាប់​គ្រប់​ជំហាន​ដែល​អ្នក​ពាក់​វា​ដើរ​ និង​គ្រប់​សកម្មភាព​។ អ្នក​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ ពេល​គេ​តេ​មក​ងាយស្រួល​ទទួល​ ឬកំណត់​សារ​ឱ្យ​លោត​លើ​អេក្រង់​បាន​ដូចជា​ សារ​ពី​ SMS​, Slack​, Facebook​, WhatApp​ ឬ Twiiter​ ជាដើម​។

    វា​មានមុខ​ងារ​ Sleep​ tracking​ functionality​ និង​មុខងារ​ Android​ compatibilty​ ដែល​ជាមុ​ខងារ​ថ្មី​ មិនទាន់​ឃើញ​មាន​លើ​ iWatch​ របស់​ Apple​ ទេ​។

    ទោះជា​វា​មាន​ថាមពល​ថ្ម​អាច​ប្រើ​បាន​ 30ថ្ងៃ​ក៏ដោយ​ តែ​អ្នក​ត្រូវ​ចំណាយពេល​សាក​ភ្លើង​ម្ដង​រយៈពេល​ 2ម៉ោង​កន្លះ​។ ប្រសិនបើ​លោកអ្នក​កុម្ម៉ង់​ទិញ​គឺ​ Amafit​ នឹង​មាន​ផ្តល់​ជូន​ប័ណ្ណធានា​រយៈពេល​ 1ឆ្នាំ​លើ​គុណភាព​ថ្ម​ ហើយ​តម្លៃ​លក់​លើ​ Amazon​ គឺ​ 70ដុល្លារ​តែប៉ុណ្ណោះ​៕