Category: សង្គម និងសេដ្ឋកិច្ច

  • រថយន្ត​ ​Corolla​ ​ស៊េរី​ឆ្នាំ2020​ ​ចេញ​ជា​ផ្លូវការ​ ​បង្ហាញ​រូបរាង​ថ្មី​ទាំងស្រុង​

    រថយន្ត​ ​Corolla​ ​ស៊េរី​ឆ្នាំ2020​ ​ចេញ​ជា​ផ្លូវការ​ ​បង្ហាញ​រូបរាង​ថ្មី​ទាំងស្រុង​

    ​ក្រោយពី​បាន​បញ្ចេញ​រថយន្ត​ ​Corolla​ ​ស៊េរី​ថ្មី​ជា​ប្រភេទ​ ​Hatchback​ ​និង​ ​Wagon​ ​រួចមក​ ​នៅពេល​នេះ​ ​Toyota​ ​បាន​បង្ហាញ​រថយន្ត​ ​Corolla​ ​ប្រភេទ​ ​Sedan​ ​មួយទៀត​ដែល​មាន​រូបរាង​ថ្មី​ ​ខុសប្លែក​ពី​ជំនាន់​មុន​ទាំងស្រុង​។​

    ​រថយន្ត​ ​Corolla​ ​ប្រភេទ​ ​Sedan​ ​នេះ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​ក្នុង​កម្មវិធី​ ​Guangzhou​ ​International​ ​Auto​ ​Show​ ​ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ចិន​។​ ​រថយន្ត​នេះ​មាន​ចែកចេញជា2​ ​ប្រភេទ​ ​ដោយ​មួយ​សម្រាប់​លក់​នៅ​ប្រទេស​ចិន​នឹង​ប្រើ​ឈ្មោះ​ ​Levin​ ​ចំណែក​ប្រភេទ​ទុក​លក់​លើ​ទីផ្សារ​ដទៃទៀត​នឹង​ប្រើ​ឈ្មោះ​ ​Corolla​ ​ធម្មតា​។​

    ​រូបរាង​របស់​ ​Corolla​ ​ប្រភេទ​ ​Sedan​ ​ស៊េរី​ឆ្នាំ2020​ ​នេះ​ ​គឺ​មាន​ភាព​ស្រស់​ស្អាត​មិន​ខុសពី​ប្រភេទ​ ​Hatchback​ ​ដែល​គ្រប់គ្នា​ឃើញ​កន្លងមក​នោះ​ទេ​ ​ហើយ​ផ្នែក​ខាងក្នុង​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។​ ​
    ​ទាក់ទង​នឹង​ប្រព័ន្ធ​ម៉ាស៊ីន​វិញ​ ​មិន​មាន​ព័ត៌មាន​លម្អិត​អ្វី​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​គេ​ដឹង​ថា​មាន​ប្រើ​ម៉ាស៊ីន​ចំណុះ​ ​2.0លីត្រ​ ​និង​មាន​ជា​ប្រភេទ​ ​Hybrid​ ​សម្រាប់​លក់​លើ​ទីផ្សារ​មួយចំនួន​។​

    ​រថយន្ត​នេះ​នឹង​លក់​នៅ​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​មុនគេ​នៅ​អំឡុង​ត្រីមាស​ទី2​ ​ឆ្នាំ2019​ ​ខាងមុខ​ ​បន្ទាប់មក​ទើប​ចេញ​លក់​នៅ​ទីផ្សារ​ចំនួន150​ ​ផ្សេងទៀត​នៅ​អំឡុង​ឆមាស​ទី​ ​2​ ​ឆ្នាំ2019​។​ ​ចំពោះ​តម្លៃ​លក់​ ​Toyota​ ​មិនទាន់​បង្ហាញ​ចេញ​នៅឡើយ​ទេ​៕​

  • ថៃ​ ​កំពុង​ធ្វើតេស្ត​សេវា​ ​5G​ ​រួច​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ឆាប់​ៗ​នេះ​

    ថៃ​ ​កំពុង​ធ្វើតេស្ត​សេវា​ ​5G​ ​រួច​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ឆាប់​ៗ​នេះ​

    ​រដ្ឋាភិបាល​ថៃ​ ​បាន​និង​កំពុង​សាកល្បង​គម្រោង​ដាក់​ដំណើរការ​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ជំនាន់​ទី5​ ​(​5G​)​ ​ឱ្យ​ចេញ​ជារូបរាង​ហើយ​ ​ក្រោយពេល​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ​Somkid​ ​Jatusripitak​ ​បាន​លើក​គម្រោង​នេះ​ឡើង​ ​ពេល​ទៅ​ចូលរួម​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​មួយ​ ​កាលពី​ថ្ងៃទី6​ ​មិថុនា​ ​2018​។​

    ​លោក​ ​Somkid​ ​បានឱ្យ​ដឹង​ថា​ ​”​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​5G​ ​ឬ​ ​Digital​ ​sector​ ​គឺជា​រឿង​ចាំបាច់​បំផុត​មួយ​ក្នុងចំណោម​រឿង​សំ​ខាន់​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​ធ្វើ​ឱ្យ​បាន​មុនគេ​ ​កុំឱ្យ​មានការ​យឺតយ៉ាវ​ជាង​ប្រទេស​វៀតណាម​”​។​ ​លោក​បន្ត​ទៀត​ថា​ ​ប្រសិនបើ​ចង់ឱ្យ​សេដ្ឋកិច្ច​ជាតិ​រីកចម្រើន​ខ្លាំង​ ​ប្រទេស​ថៃ​ត្រូវតែ​មាន​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត​ជំនាន់​ទី5​ ​(​5G​)​ ​ចាប់ពី​ឆ្នាំ2020​ ​ខាងមុខ​តទៅ​។​ ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​ទទួល​អាជ្ញាប័ណ្ណ​ ​សម្រាប់​គម្រោង​នេះ​ ​មាន​ដូចជា​ ​ក្រុមហ៊ុន​ ​Huawei​ ​Technologies​,​ ​Nokia​ ​និង​ ​Ericsson​។​ ​

    ​ក្រុមហ៊ុន​ ​Huawei​ ​ដែល​មាន​កញ្ចប់​គ្រោង​ចំណាយ​ ​5លាន​ដុល្លារ​អាមេរិក​ ​នឹង​ធ្វើការ​សាកល្បង​ប្រព័ន្ធ​ ​5G​ ​ឱ្យ​បាន​មុនគេ​ក្នុង​ប្រទេស​ថៃ​។​ ​ចំណែក​ក្រុមហ៊ុន​ទូរគមនាគមន៍​ជប៉ុន​ ​NTT​ ​Docomo​ ​ប្រចាំ​ប្រទេស​ថៃ​ ​ក៏បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​គម្រោង​ទាក់ទង​នឹង​សេវា​ ​5G​ ​នេះ​ដែរ​។​

    ​គណៈកម្មាធិការ​ផ្សព្វផ្សាយ​ ​និង​ទូរគមនាគមន៍​ជាតិ​ថៃ​ ​(​NBTC​)​ ​នឹង​ត្រូវ​ទទួលរ៉ាប់រង​ចំពោះ​គម្រោង​ ​5G​ ​ហើយ​ ​NBTC​ ​ក៏​នឹង​ត្រូវ​ពិភាក្សា​ការ​អភិវឌ្ឍ​នេះ​ជាមួយនឹង​វិស័យ​ឯកជន​ជាមុន​សិន​ផង​ដែរ​។​ ​

    ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ថា​ ​ក្រោយពេល​ដំណើរការ​ ​5G​ ​រួច​ ​សេដ្ឋកិច្ច​របស់​ថៃ​អាច​នឹង​ហក់​ឡើង​ជាង​មុន​បាន​ចំនួន​ ​5​%​ ​ជាពិសេស​នៅក្នុង​ទម្រង់ការ​បើក​អាជីវកម្ម​ថ្មី​ ​ឬក៏​សហគ្រាស​ខ្នាត​តូច​ ​និង​ខ្នាត​មធ្យម​។​ ​បច្ចុប្បន្ន​ ​ពលរដ្ឋ​ថៃ​មាន​ទូរស័ព្ទ​ប្រើប្រាស់​សរុប​ចំនួន​ ​121លាន​គ្រឿង​ ​ហើយ​នៅក្នុង​នោះ​មានតែ​ ​40លាន​គ្រឿង​ប៉ុណ្ណោះ​ដែល​ប្រើ​ប្រាស់​អ៊ី​ន​ធើ​ណិ​ត​៕​

  • ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​វគ្គ​ ​8ក្រុម​ចុងក្រោយ​ ​ខេត្ត​ចំនួន4​ ​ផ្សេងគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ត្រៀម​ទទួល​ក្រុម​ខ្លាំង​ៗ​ចំនួន4​

    ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​វគ្គ​ ​8ក្រុម​ចុងក្រោយ​ ​ខេត្ត​ចំនួន4​ ​ផ្សេងគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ត្រៀម​ទទួល​ក្រុម​ខ្លាំង​ៗ​ចំនួន4​

    ​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​បាន​ធ្វើការ​ចាប់គូ​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ថ្នាក់​ជាតិ2019​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃ​ចន្ទ​ ​ទី29​ ​ខែមេសា​ ​ដែល​មានការ​ចូលរួម​ពី​លេខាធិការ​ប្រតិបត្តិ​របស់​ ​CNCC​ ​ផ្ទាល់​តែម្តង​។​

    ​ជា​លទ្ធផល​ ​ការប្រកួត​មាន​ចំនួន​ ​4គូ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី7​ ​និង8​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដោយ​ខេត្ត​ចំនួន4​ ​ផ្សេងគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​ ​រួមមាន​ ​ត្បូងឃ្មុំ​ ​កោះកុង​ ​សៀមរាប​ ​និង​កំពង់ធំ​៕​

    ​ថ្ងៃអង្គារ​ ​ទី7​ ​ខែឧសភា​

    ​ខេត្ត​ត្បូងឃ្មុំ​ ​ប្រកួត​ ​ខេត្តព្រៃវែង​
    ​ខេត្តកោះកុង​ ​ប្រកួត​ ​ខេត្តកំពត​

    ​ថ្ងៃពុធ​ ​ទី8​ ​ខែឧសភា​

    ​ខេត្តសៀមរាប​ ​ប្រកួត​ ​ខេត្ត​កែប​
    ​ខេត្តកំពង់ធំ​ ​ប្រកួត​ ​ខេត្តរតនគិរី​


  • ប្រទេស​ចំនួន4​ ​មាន​ទាំង​កម្ពុជា​ផង​ ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​ ​2020​

    ប្រទេស​ចំនួន4​ ​មាន​ទាំង​កម្ពុជា​ផង​ ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​Championship​ ​2020​

    សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ ​បាន​ប្រកាស​ជា​ផ្លូវការ​ចំពោះ​ប្រទេស​ចំនួន4​ ​ដែល​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​យុវជន​អាស៊ី​អាយុ​ក្រោម​ ​19ឆ្នាំ​ ​(​ ​AFC​ ​U​-​19​ ​Championship​ ​2020​)​។​

    ​ប្រទេស​ទាំង4​ ​នោះ​រួមមាន​ ​កម្ពុជា​ ​តៃវ៉ាន់​ ​មីយ៉ាន់ម៉ា​ ​វៀតណាម​ ​និង​ប្រទេស​មួយទៀត​នឹង​ត្រូវ​ទទួល​ក្រុមជម្រើសជាតិ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​នៃ​ ​21ប្រទេស​ទៀត​ក្នុង​ពានរង្វាន់​មួយ​នេះ​ ​ដោយ​គ្រោង​នឹង​ធ្វើឡើង​នៅ​ចុងខែ​មិថុនា​នេះ​ ​តែ​មិនទាន់​ច្បាស់​ពី​កាលបរិច្ឆេទ​នៅឡើយ​ទេ​។​

    ​សូម​បញ្ជាក់​ថា​ ​ព្រឹត្តិ​ការណ៍​ដដែល​នេះ​ ​កម្ពុជា​ធ្លាប់ធ្វើ​ជា​ម្ចាស់ផ្ទះ​ម្ដង​រួចមក​ហើយ​ផង​ដែរ​ ​កាលពី​ឆ្នាំ2017​ ​ដោយ​កាលនោះ​ស្ថិតនៅ​ពូល​ ​G​ ​ជាមួយ​ចិន​ ​មីយ៉ាន់ម៉ា​ ​និង​ហ្វីលីពីន​ ​ហើយ​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ2​ ​ក្នុង​ពូល​ ​និង​ស្ទើរតែ​មានឱកាស​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ក្នុងនាម​ជា​ក្រុម​លេខ​ ​2ល្អ​ទៅ​ហើយ​ ​ប៉ុន្តែ​មាន​លក្ខខណ្ឌ​ប្រៀបធៀប​តិច​ជាង​ ​U​-​19​ ​ម៉ាឡេស៊ី​ ​ដែល​ជា​បេក្ខភាព​ត្រូវ​ប្រជែង​នៅពេល​នោះ​ ​ដោយមាន​ពិន្ទុ​ស្មើគ្នា​ ​គ្រាប់​បាល់​ស្មើគ្នា​ ​តែ​ចាញ់​ត្រង់​គ្រាប់​ទាត់​បញ្ចូល​ទី​៕​

  • ដូច​អស់សង្ឃឹម​ ​!​!​ ​មាស​ ​មុនីរាជ​ ​លើក​ពាន​ហើយ​ ​តែ​គ្មាន​អ្នកជួយ​ជ្រោមជ្រែង​

    ដូច​អស់សង្ឃឹម​ ​!​!​ ​មាស​ ​មុនីរាជ​ ​លើក​ពាន​ហើយ​ ​តែ​គ្មាន​អ្នកជួយ​ជ្រោមជ្រែង​

    ​ប្រិយមិត្ត​ដែល​និយមតាម​ដាន​កម្មវិធី​ប្រឡង​ចម្រៀង​ធំៗ​លំដាប់​ពិភពលោក​ពិតជា​មិនទាន់​ភ្លេចឈ្មោះ​អតីត​បេក្ខជន​ ​មាស​ ​មុនីរាជ​ ​ឡើយ​ ​ព្រោះ​មាន​សមត្ថភាព​និង​ទឹកដម​សំឡេង​ល្អ​គួរ​ចង់​ស្តាប់​។ (more…)

  • ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ ​ប៉​បែក​កំណត់ត្រា​ថ្មី​មួយទៀត​ហើយ​.​.​.​

    ម្ចាស់​ក្លិប​អង្គ​រថា​យហ្គឺរ​ ​ប៉​បែក​កំណត់ត្រា​ថ្មី​មួយទៀត​ហើយ​.​.​.​

    ​ក្នុង​ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​ ​Metfone​ ​Cambodian​ ​League​ ​2019​ ​សប្ដាហ៍​ទី5​ ​កាល​ថ្ងៃអាទិត្យ​ ​ទី28​ ​ខែមេសា​ ​បាន​ស្រូប​ទាញ​អ្នកទស្សនា​បាន​ ​4,377នាក់​នៅ​ឯ​កីឡដ្ឋាន​ខេត្តសៀមរាប​ ​ដែល​នេះ​គឺជា​កំណត់ត្រា​ថ្មី​មួយ​ ​បើ​ធៀប​នឹង​ចំនួន​ច្រើន​បំផុត​កាលពី​លើក​មុន​ ​គឺ​ទទួល​បានតែ​ ​4257នាក់​ប៉ុណ្ណោះ​ ​ពេល​អង្គ​រថា​យហ្គឺ​រធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ជំនួប​ជាមួយ​ ​MCL​ ​រដូវ​កាល2018​។​ ​

    ​ទោះជា​បែបនេះ​ក៏​ពិតមែន​ ​ប៉ុន្តែ​ម្ចាស់​ក្លិប​បាល់ទាត់​អង្គ​រថា​យហ្គឺរ​ ​លោក​ ​Akihiro​ ​Kato​ ​បាន​សម្ដែង​ពី​អារម្មណ៍​របស់​លោក​ថា​ ​ទោះជា​មាន​ទស្សនិកជន​ចូលរួម​ទស្សនាការ​ប្រកួត​របស់​ក្លិប​របស់​ពួកគេ​ចំនួន​ជាង​ ​4ពាន់​នាក់​ ​មែន​ក្ដី​ ​ប៉ុន្តែ​លោក​មាន​អារម្មណ៍​ថា​ ​ហាក់ដូចជា​ ​5ពាន់​នាក់​អ៊ីចឹង​។​ ​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ទោះបីជា​គម្រោង​របស់​យើង​ ​5ពាន់​ក៏ដោយ​ ​ប៉ុន្តែ​ថ្ងៃនេះ​ទស្សនិកជន​បាន​ ​4,300នាក់​ ​គឺ​ដូចជា​ ​5ពាន់​នាក់​អ៊ីចឹង​ដែរ​ ​ព្រោះ​ជា​ចំនួន​ច្រើន​ខុស​ពី​រាល់​ៗ​ដង​ ​ប៉ុន្តែ​នៅ​មានការ​ប្រកួត​បន្ទាប់​ៗ​ទៀត​ដែល​យើង​នឹង​ព្យាយាម​ជំរុញ​ឱ្យ​បាន​ ​5ពាន់​នាក់​ ​តាម​គោលដៅ​ដែល​ក្លិប​ប៉ងប្រាថ្នា​»​

    ​ជា​លទ្ធផល​ ​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​ខ្លាំង​ ​វិសាខា​ ​មក​ពី​ភ្នំពេញ​ ​ដោយ​លទ្ធផល​ ​2​ ​ទល់នឹង​ ​1​ ​ដោយ​ឈរ​នៅ​លេខ4​ ​នៃ​តារាង​លី​ក​កំពូល​កម្ពុជា​ឆ្នាំ2019​ ​គិត​ត្រឹម​សប្តាហ៍​ទី5​ ​នេះ​៕​


  • ម៉ន​ ​សា​ម៉េ​ត​ ​ទទួល​តំណែង​ជាគូ​ឯក​លើ​សង្វៀន​ធំជាង​គេ​នៅ​មីយ៉ាន់ម៉ា​

    ម៉ន​ ​សា​ម៉េ​ត​ ​ទទួល​តំណែង​ជាគូ​ឯក​លើ​សង្វៀន​ធំជាង​គេ​នៅ​មីយ៉ាន់ម៉ា​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អ្នកប្រដាល់​ឡើង​កូដ​ខ្លាំង​ក្នុង​ស្រុក​របស់​កម្ពុជា​ ​ម៉ន​ ​សា​ម៉េ​ត​ ​ត្រូវ​បាន​សង្វៀន​ប្រដាល់​ធំជាង​គេ​បង្អស់​នៅ​មីយ៉ាន់ម៉ា​ ​(​WORLD​ ​LETHWEI​ ​CHAMPIONSHIP​)​ ​ផ្គូផ្គង​ឱ្យ​ជួប​ជាមួយនឹង​កីឡាករ​ជើងខ្លាំង​មីយ៉ាន់ម៉ា​ ​1រូប​។​

    ​កីឡាករ​ ​ម៉ន​ ​សា​ម៉េ​ត​ ​នឹង​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ដ៏​ធំ​មួយ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ​WLC​ ​នៅ​ថ្ងៃទី5​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​ ​សា​ម៉េ​ត​ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ជើងខ្លាំង​របស់​ម្ចាស់ផ្ទះ​ ​ហើយ​ជា​តំណែង​គូ​ឯក​ប្រចាំ​កម្មវិធី​នោះ​ទៀតផង​។​ ​ការ​ចេញទៅ​ប្រកួត​នេះ​ ​គឺ​ដឹកនាំ​ដោយ​ក្លិប​ប្រដាល់​ ​Cambodian​ ​Tom​ ​Team​៕​


  • កូនប្រុស​ប្រធាន​ក្លិប​បឹង​កេត​ ​បាន​ជាប់​ទៅ​វគ្គ​បន្ទាប់​ហើយ​នៅ​ក្លិប​ ​Barcelona​ ​

    កូនប្រុស​ប្រធាន​ក្លិប​បឹង​កេត​ ​បាន​ជាប់​ទៅ​វគ្គ​បន្ទាប់​ហើយ​នៅ​ក្លិប​ ​Barcelona​ ​

    ​ក្លិប​ ​Barcelona​ ​បាន​ផ្ញើ​សារ​កោះហៅ​កុមារា​ ​Kasidej​ ​Vasunan​ ​ហៅ​ ​DOME​ ​ដែល​ជា​កូនប្រុស​បង្កើត​របស់​អ្នកស្រី​ ​ពុធ​ ​ធីតា​ ​ប្រធាន​ក្លិប​បឹង​កេត​ ​ដោយ​បាន​បញ្ជាក់​ប្រាប់​អំពី​ការ​ជាប់​តេ​ស្ត​សមត្ថភាព​ដំណាក់កាល​ទី1​ ​នៅ​សាលា​បាល់ទាត់​យុវជន​ក្លិប​ ​Barcelona​ ​ហើយ​។​ ​Dome​ ​នឹង​ទៅ​ចូលរួម​ធ្វើតេស្ត​ដំណាក់កាល​ទី2​ ​នៅ​ថ្ងៃទី5​ ​ខែឧសភា​ ​ឆ្នាំ2019ខាងមុខនេះ​។​

    ​ប្រសិនបើ​កុមារា​ ​DOME​ ​ជាប់ការ​សាកល្បង​សមត្ថភាព​នៅ​ថ្ងៃទី5​ ​ខែក្រោយ​នេះ​នៅ​ប្រទេស​អេស្ប៉ាញ​មែន​នោះ​ ​ធនធាន​កីឡាករ​កម្ពុជា​វ័យក្មេង​រូប​នេះ​នឹង​ត្រូវ​ហ្វឹកហាត់​ចាប់ពី​ខែមិថុនា​ ​2019​ ​នេះ​ទៅ​ហើយ​។​ ​សូម​បញ្ជាក់​ថា​ ​នេះ​មិនមែន​ជា​លើក​ទី1​ ​ទេ​ដែល​យុវជន​ខ្មែរ​កាត់​ថៃ​រូប​នេះ​ធ្វើដំណើរ​ទៅ​សាលា​បាល់ទាត់​របស់​ក្លិប​ ​Barcelona​ ​ព្រោះ​រូបគេ​ធ្លាប់​បាន​ទៅ​ ​2ដង​រួចមក​ហើយ​កាលពី​ឆ្នាំ2018​ ​និង​ម្តង​ទៀត​ចុងក្រោយ​កាលពីដើម​ខែមេសា​នេះ​៕​


  • ភ្នំ​ពេញ​ក្រោ​ន​ ​ឈ្នះ​ ​អាស៊ី​អឺរ៉ុប​ ​ទាំង​ត្រដាបត្រដួស​លើទឹក​ដី​ខ្លួនឯង​ជាលើកដំបូង​ប្រចាំ​រដូវ​កាល​ ​

    ភ្នំ​ពេញ​ក្រោ​ន​ ​ឈ្នះ​ ​អាស៊ី​អឺរ៉ុប​ ​ទាំង​ត្រដាបត្រដួស​លើទឹក​ដី​ខ្លួនឯង​ជាលើកដំបូង​ប្រចាំ​រដូវ​កាល​ ​

    ​ក្រុម​ភ្នំ​ពេញ​ក្រោ​នបា​នបើ​ក​ទ្វារ​កីឡដ្ឋាន​ ​Smart​ ​RSN​ ​ទទួលស្វាគមន៍​ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុប​កាលពី​ថ្ងៃអាទិត្យ​ ​ទី28​ ​ខែមេសា​ ​ឆ្នាំ2019​ ​ដោយ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​យ៉ាង​លំបាក​ក្នុង​លទ្ធផល​ ​1​ ​ទល់នឹង​ ​0​។​

    ​គ្រាប់​បាល់​តែ​ ​1គ្រាប់​គត់​ដែល​បាន​កើតឡើង​ក្នុង​ការប្រកួត​នេះ​ ​បាន​កើតឡើង​នៅ​នាទី​ទី86​ ​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​មាឌធំ​របស់​ប្រស៊ី​ល​ ​Paulo​ ​Victor​។​

    ​ការ​ចាប់ផ្តើម​របស់​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ននៅ​រដូវ​កាល​ថ្មីនេះ​ហាក់ដូចជា​មិនសូវ​ហ៊ឹកហ៊ាក់​ជាមួយនឹង​លទ្ធផល​ប៉ុន្មាន​ឡើយ​ ​ដោយ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ចំនួន​ ​5លើក​ ​តែ​ប្រកួត​ឈ្នះ​តែ​ ​2លើក​ប៉ុណ្ណោះ​ ​ហើយ​ចាញ់​ ​3ប្រកួត​ ​និង​កំពុង​ឈរ​នៅ​លេខ9​ ​ក្នុងចំណោម​ ​14ក្រុម​នៅ​លី​ក​កំពូល​កម្ពុជា​៕​

  • គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ប្រកាស​កាលបរិច្ឆេទ​ ​ព្រឹត្តិ​ការណ៍​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ ​ប្រចាំឆ្នាំ2019​

    គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​ប្រកាស​កាលបរិច្ឆេទ​ ​ព្រឹត្តិ​ការណ៍​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ ​ប្រចាំឆ្នាំ2019​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​(​NOCC​)​ ​បាន​ប្រកាសប្រាប់​ពី​កាលបរិច្ឆេទ​នៃ​ ​ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ប្រចាំឆ្នាំ2019​ ​ដោយ​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី16​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​ ​

    នេះ​ជា​ឆ្នាំទី9​ ​នៃ​ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី9​ ​ជាមួយនឹង​ការ​ប្រាប់​ឱ្យ​ដឹងពី​កាលបរិច្ឆេទ​នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏បាន​ប្រាប់​ពីទី​កន្លែងចុះ​ឈ្មោះ​ចំនួន​ ​2កន្លែង​ដែរ​ ​គឺ​នៅ​អគារ​លេខ79​ ​ផ្លូវ155​ ​សង្កាត់​ទួលទំពូង​ ​ខណ្ឌចំការមន​ ​និង​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​តែម្ដង​។​

    ​តាមរយៈ​ទិន្នន័យ​ ​គណៈកម្មការ​រៀបចំ​ការប្រកួត​បានឱ្យ​ដឹង​ថា​ ​កាលពី​ឆ្នាំមុន​បាន​ទទួលពាក្យ​ចុះឈ្មោះ​ចូលរួម​ច្រើនជាង​ ​4,000នាក់​ ​ក្នុង​នោះ​មាន​ជនបរទេស​ជាង​ ​800នាក់​មក​ពី​ ​39ប្រទេស​ ​និង​មាន​ជាង​ ​3,000នាក់​ជា​ពលរដ្ឋខ្មែរ​។​ ​ព្រឹត្តិ​ការណ៍​អន្ដរ​ជាតិ​ប្រចាំឆ្នាំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់​បំផុត​ ​គឺ​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​សម្ដេចព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សីហនុ​ ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​៕​