Category: សង្គម និងសេដ្ឋកិច្ច

  • ​ ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​ នឹងបង្ហាញខ្លួននៅខេត្ត​សៀមរាប

    ​ ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​ នឹងបង្ហាញខ្លួននៅខេត្ត​សៀមរាប

    ការ​វិនិយោគ​គម្រោង​ជលវប្បដ្ឋាន​ត្រី​ទឹកសាប-ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​លើ​ទំហំ​ផ្ទៃដី ​100ហិកតាដែលមាន​ទំហំ​វិនិយោគ​សរុប 70លាន​ដុល្លារ នឹងត្រូវ​កសាងឡើង​នៅខេត្ត​សៀមរាប។តាមការ​លើកឡើង​របស់សមាជិក​ក្រុមប្រឹក្សា​ភិបាល និង​ប្រធាន​ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម​ក្នុង​ពិធីបើក​សម្ពោធ​ការ​ចាប់​ផ្ដើមការ​សាងសង់ជលវប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​។

    គម្រោង​នេះ ជារបស់​ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium)ដែលត្រូវបាន​បង្កើត​ឡើង​ក្នុង​ទម្រង់​ជាដៃគូ​រវាង​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​ជប៉ុន​ក្រោមកិច្ច​សហការ​ជាមួយ ICM Inc. (International Concept Management Inc.) ពីសហរដ្ឋ អាមេរិក​ដែលរៀបចំ​រចនា​ប្លង់ គ្រប់គ្រង​គម្រោង និង​ប្រតិបត្តិ​ការជលវប្បដ្ឋាន និង​ឧទ្យានសមុទ្រ​នៅទូទាំង​ពិភពលោក។

    លោក Roger R. Reynolds បាន​បន្ថែម​ថា គម្រោង​នេះ គឺមាន​ច្រើនលើស​ពីត្រឹម​ជា​ជលវប្ប ដ្ឋាន ឬឧទ្យានសត្វ​ទៅទៀត។ ជាមួយគ្នា​នេះ ក្រុមលោក​នឹង​កសាង​ជម្រក​ធម្មជាតិ​ប្រកបដោយ​គុណ ភាពខ្ពស់​ សម្រាប់​ថែរក្សា​សត្វព្រៃ​រស់នៅ​លើគោកក្នុង​តំបន់​អាស៊ី មិនថា​ពួកវា​ជាពូជ​សង្រ្គោះ ឬ បង្ខាំង​ទុក​នោះទេ។

    ចំពោះ​ទំហំវិនិយោគ​សរុប​​សម្រាប់គម្រោងនេះ​មាន 3ដំណាក់កាល ដោយការ​ចំណាយ​ក្នុង​ដំណាក់កាល​ដំបូងស្មើ​នឹង 18លាន​ដុល្លារ។ ការសាងសង់​ក្នុង​ដំណាក់កាល​ទី1 នឹង​ប្រើពេល 2ឆ្នាំ ដោយមាន​ការ​បើក​ការដ្ឋាន​នៅក្នុង​ខែ​ឧសភា ឆ្នាំ​2019 និង​បញ្ចប់​ត្រឹម​ខែ​ឧសភា ឆ្នាំ​2021។

    គម្រោងនេះ​នឹង​មាន​សួន​រុក្ខសាស្រ្ត សាលតាំង​ពិព័រណ៍ ជម្រក​ល្មូន និងគំរូ​ភូមិនេសាទខ្មែរ​ដែល​ភ្ញៀវ​អាច​ដើរ​​កម្សាន្ដ ទិញ​ទំនិញ និងរីករាយ​ទទួលទាន​ម្ហូបអាហារ និង​ភេសជ្ជៈ​ក្នុងស្រុក​មួយចំនួន។ គម្រោង​ជលវប្បដ្ឋាន​ត្រី​ទឹកសាប ទឹក​ប្រៃ និង​ជម្រក​អភិរក្ស​សត្វ​​នេះនឹង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍លំដាប់​ពិភពលោក​។ សម្រាប់​គោលដៅ​របស់​គម្រោង​នេះ គឺ​ធានា​ថា វានឹងក្លាយ​ជាគោលដៅ​ទាក់ទាញ​បំផុត​ទី2 បន្ទាប់ពីប្រាសាទ​អង្គរវត្ត។

    ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា គម្រោង​វិនិយោគ​នេះជាការធ្វើពិពិធ​កម្មផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិតក្នុងគោលដៅ​ទេសចរណ៍ និងជា​ផលិតផល​ទេសចរណ៍​ថ្មីមួយទៀត​សម្រាប់​ខេត្ត​សៀមរាបដែលនឹង​បង្កើត​ភាព​ទាក់ទាញ​ថ្មីជំរុញ​អ្នកទេសចរ​មកកាន់​ខេត្តសៀមរាបបន្ត​ការស្នាក់នៅ​ជាមធ្យម​ពាក់កណ្តាល​ថ្ងៃទៀត​ផង។

    ឯកឧត្តមបាន​លើកឡើង​ថា នេះជាបេសកកម្មយុទ្ធសាស្រ្តសំខាន់​របស់យើង​ដើម្បីសម្រេចបាននូវការអភិវឌ្ឍវិស័យទេសចរណ៍រយៈពេលវែងនៅក្នុងប្រទេស។ រដ្ឋាភិបាលកម្ពុជា​បានកំណត់វិស័យទេសចរណ៍ថាជា “មាសបៃតង” និងជាអាទិភាពមួយក្នុងចំណោម​អាទិភាពខ្ពស់​បំផុត សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសដែលបានរួមចំណែក 12.7% ចំពោះ​ផលិតផលក្នុងស្រុក សរុប និងបង្កើតការងាររាប់សែនកន្លែង និងឱកាសរកស៊ី។ គម្រោងនេះក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ការការ​ពារបរិ​ស្ថាន និងការអភិរក្សធនធានវប្បធម៌ និងធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

    ឯកឧត្ដមឯកអគ្គរដ្ឋទូតស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​បានឱ្យដឹង​ថា គម្រោង​នេះ​ជាគម្រោងមួយក្នុងចំណោមការវិនិយោគធំជាងគេរបស់អាមេរិកនៅកម្ពុជាក្នុងរយៈ​ពេលជា​ច្រើនឆ្នាំមកនេះ ហើយនេះគឺជាអ្វីដែលយើងត្រូវអបអរ និងទទួល​ស្គាល់។ ឯកឧត្តមបានបន្ដទៀតថា ដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិក ជលវប្បដ្ឋានត្រីទឹក​សាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នឹងក្លាយជាគោលដៅទេសចរណ៍ថ្នាក់ពិភពលោក។

    ឯកឧត្ដមចាត់ទុកការវិនិយោគនេះគឺជាគំរូដ៏ប្រពៃមួយ ហើយកាលណា​ច្បាប់ទម្លាប់មានភាពច្បាស់លាស់ ហើយដំណើរការលទ្ធកម្មមានភាពបើកចំហ ប្រទេស​កម្ពុជាពិតជាអាចទទួលបានប្រយោជន៍ពីទំនាក់ទំនងជាមួយដៃគូច្រើនដើម្បីទទួលបានលទ្ធផលល្អ​បំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

    ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖«ការអភិវឌ្ឍនេះមានភាពស្របឥតខ្ចោះជាមួយ​នឹង​ផល​ប្រយោជន៍​ទាំងនោះ ហើយវាពិតជាទាក់ទាញពលរដ្ឋកម្ពុជាឱ្យចង់រៀនថែម​ទៀតអំពីប្រព័ន្ធ​បរិ​ស្ថាន អេកូឡូស៊ីដ៏សម្បូរបែបនៃមាតុភូមិរបស់ពួកគេ»

  • ក្រៅពី​ ​Facebook​ ​Dating​ ​នៅ​មានមុខ​ងារ​ ​Secret​ ​Crush​ ​មួយទៀត​នឹង​មកដល់​ខ្មែរ​ឆាប់​ៗ​នេះ​

    ក្រៅពី​ ​Facebook​ ​Dating​ ​នៅ​មានមុខ​ងារ​ ​Secret​ ​Crush​ ​មួយទៀត​នឹង​មកដល់​ខ្មែរ​ឆាប់​ៗ​នេះ​

    ​អ្នក​ដែល​លួច​ ​Crush​ ​គេ​ ​ទោះបីជា​មិត្តភក្ដិ​ ​មិន​ប្រើ​ ​Facebook​ ​Dating​ ​ក៏​អ្នក​នៅតែ​អាច​ដាក់​គេ​ចូលក្នុង​បញ្ជី​ ​Secret​ ​Crush​ ​បាន​ដែរ​។​ ​

    ​កន្លងមក​ធ្លាប់​មានកម្ម​វិធី​រក​គូ​មួយ​ឈ្មោះ​ ​Bang​ ​With​ ​Friends​ ​តែ​មិន​ទទួល​បាន​ជោគជ័យ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ដូចនេះ​វា​នឹង​ត្រូវ​ជំនួស​ដោយមុខ​ងារSecret​ ​Crush​ ​នេះ​វិញ​។​ ​


    ​សម្រាប់​ ​Facebook​ ​Dating​ ​បាន​ដាក់​ដំណើរការ​ចាប់ពី​ថ្ងៃនេះ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ ​ថៃ​ ​វៀតណាម​ ​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​ឡាវ​ ​ប្រេស៊ីល​ ​ប៉េរូ​ ​ឈីលី​ ​បូលីវី​ ​អេក្វាទ័រ​ ​ប៉ារ៉ាហ្គាយ​ ​អ៊ុយរុយហ្គាយ​ ​ហ្គូ​យ៉ា​ណា​ ​និង​ស៊ូរីណាម​។​ ​

    ​ប្រទេស​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​នៃ​មុខងារ​នេះ​មាន​ដូចជា​កូឡុំប៊ី​ ​មិ​ក​ស៊ី​ ​ ​អាហ្សង់ទីន​ ​និង​កាណាដា​ ​ហើយ​សហរដ្ឋអាមេរិក​នឹង​មាន​ប្រើ​នៅ​ចុងឆ្នាំ​នេះ​៕​



  • ការប្រកួត​បាល់ទាត់​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​មាន​អ្នកគាំទ្រ​ច្រើនជាង​ឆ្នាំ​មុន​ៗ​

    ការប្រកួត​បាល់ទាត់​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​មាន​អ្នកគាំទ្រ​ច្រើនជាង​ឆ្នាំ​មុន​ៗ​

    ​តាមរយៈ​ទិន្នន័យ​របស់​គណៈកម្មការ​រៀបចំ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​(​CNCC​)​ ​ចំនួន​អ្នកចូលរួម​ទស្សនាការ​ប្រកួត​ផ្ទាល់​ក្នុង​វគ្គ​ ​16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​ថ្នាក់​ខេត្ត​ ​គឺ​មាន​សរុប​ជិត​ ​4ពាន់​នាក់​។​ ​

    ​ការប្រកួត​បាន​ប្រព្រឹត្តទៅ​នៅ​លើ​ទីលាន​ ​8ខេត្ត​ផ្សេងគ្នា​ ​ខណៈ​ដែល​ខេត្តរតនគិរី​ជាប់លេខ1​ ​ជា​ខេត្ត​ដែល​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ច្រើនជាង​គេ​បំផុត​រហូតដល់​ទៅ​ ​1,042នាក់​ ​ហើយ​លេខ2​ ​បាន​ទៅ​ខេត្ត​ត្បូងឃ្មុំ​ដែល​មាន​ចំនួន​ ​900នាក់​។​

    ​ស្ថិតិ​អ្នកចូលរួម​ទស្សនា​ផ្ទាល់​តាម​បណ្ដាការ​ប្រកួត​នី​មួយ​ៗ​មាន​ដូចតទៅ​៖​

    ​ខេត្តរតនគិរី​ ​ប្រកួត​ជាមួយ​ ​ខេត្តតាកែវ​ ​1,042នាក់​
    ​ខេត្ត​ត្បូងឃ្មុំ​ ​ប្រកួត​ជាមួយ​ ​ខេត្តពោធិ៍សាត់​ ​900នាក់​
    ​ខេត្ត​កែប​ ​ប្រកួត​ជាមួយ​ ​ខេត្ត​បន្ទាយមានជ័យ​ ​572នាក់​
    ​ខេត្តកោះកុង​ ​ប្រកួត​ជាមួយ​ ​ខេត្តស្វាយរៀង​ ​530នាក់​
    ​ខេត្តសៀមរាប​ ​ប្រកួត​ជាមួយ​ ​ខេត្ត​កំពង់ស្ពឺ​ ​300នាក់​
    ​ខេត្តព្រៃវែង​ ​ប្រកួត​ជាមួយ​ ​ខេត្តបាត់ដំបង​ ​285នាក់​
    ​ខេត្តកំពត​ ​ប្រកួត​ជាមួយ​ ​ខេត្តមណ្ឌលគិរី​ ​250នាក់​
    ​ខេត្តកំពង់ធំ​ ​ប្រកួត​ជាមួយ​ ​ខេត្តព្រះវិហារ​ ​100នាក់​៕​

  • ខេត្តកំពត​ ​ក្លាយជា​ខេត្ត​ទី2​ ​ដែល​មាន​ភ្លើងបំភ្លឺ​កីឡដ្ឋាន​

    ខេត្តកំពត​ ​ក្លាយជា​ខេត្ត​ទី2​ ​ដែល​មាន​ភ្លើងបំភ្លឺ​កីឡដ្ឋាន​

    ​ចាប់ពី​ពេលនេះ​តទៅ​ ​អ្នក​និយម​កីឡាបាល់ទាត់​ ​និង​ការហាត់​ប្រា​ណ​ផ្សេង​ៗ​នៅ​ខេត្តកំពត​អាច​ធ្វើការ​លេង​កីឡា​បាន​នៅពេល​រាត្រី​ហើយ​ ​ដោយសារតែ​មាន​អំពូលភ្លើង​បំភ្លឺ​ក្នុង​កីឡដ្ឋាន​។​

    ​កាលពី​ថ្ងៃទី26​ ​ខែមេសា​ ​ឆ្នាំ2019​ ​ក្រុម​វិស្វករ​បាន​ដំឡើង​បង្គោល​ភ្លើងបំភ្លឺ​ទីលាន​បាល់ទាត់​នៃ​កីឡដ្ឋាន​ខេត្តកំពត​ ​ដោយ​បាន​ដាក់​បង្គោល​ចំនួន4​ ​ជុំវិញ​ទីលាន​។​ ​ក្នុង​នោះ​ដែរ​នឹង​ធ្វើ​ឱ្យ​ខេត្ត​នេះ​អាច​ធ្វើការ​ប្រកួត​កីឡាបាល់ទាត់​ ​និង​កី​ឡា​ផ្សេង​ៗ​ទៀត​បាន​ក្នុង​ពេល​រាត្រី​ហើយ​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​នឹង​ធ្វើ​ឱ្យ​កីឡដ្ឋាន​ខេត្តកំពត​ក្លាយជា​កីឡដ្ឋាន​លំដាប់ថ្នាក់​ខេត្ត​ទី2​ ​ដែល​មាន​ភ្លើងបំភ្លឺ​សម្រាប់​ប្រកួត​ក្នុង​ពេល​រាត្រី​បន្ទាប់ពី​ខេត្តសៀមរាប​៕​

  • ភ្នំ​ពេញ​ក្រោ​ន​ ​បាត់បង់​កីឡាករ​បរទេស​ចំនួន​ ​3រូប​ ​ដោយសារ​បញ្ហា​របួស​ទាំងអស់​

    ភ្នំ​ពេញ​ក្រោ​ន​ ​បាត់បង់​កីឡាករ​បរទេស​ចំនួន​ ​3រូប​ ​ដោយសារ​បញ្ហា​របួស​ទាំងអស់​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ភ្នំ​ពេញ​ក្រោ​នបា​នប​ញ្ចប់​កុងត្រា​របស់​កីឡាករ​ខ្សែការពារ​សញ្ជាតិ​ប្រេស៊ីល​ ​Jhonata​ ​Sant’anna​ ​Da​ ​Silva​ ​បន្ទាប់ពី​កីឡាករ​រូប​នេះ​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​ក្នុង​ជំនួប​ជាមួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ដែល​ត្រូវការ​ពេលវេលា​យ៉ាងតិច​ណាស់​ ​6​ ​ទៅ​ ​8ខែ​ ​ទើប​រូបគេ​អាច​វិល​មកកាន់​ទីលាន​វិញ​បាន​។​

    ​ដោយសារ​ស្ថានការណ៍​បែបនេះ​ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ ​Sant’anna​ ​Da​ ​Silva​ ​ក្លាយជា​កីឡាករ​បរទេស​ទី3​ ​ដែល​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​សម្រេច​បញ្ចប់​កុងត្រា​ដោយសារ​បញ្ហា​របួស​ ​ទាំង​ដែល​ការប្រកួត​ទើបតែ​ចាប់ផ្ដើម​បាន​ប៉ុន្មាន​ប្រកួត​តែប៉ុណ្ណោះ​ ​ក្រោយពី​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ ​Tae​ ​Woong​ ​Kim​ ​និងកីឡា​ករ​ ​Darlan​ ​Martins​ ​ដែល​សុទ្ធតែ​បញ្ចប់​កិច្ចសន្យា​ដោយសារ​បញ្ហា​របួស​ដូចគ្នា​៕​

  • លទ្ធ​ផល​សប្តាហ៏​ទី1​ ​ការប្រកួត​កម្មវិធី​ ​Smart​ ​Youth​ ​League​ ​2019​

    លទ្ធ​ផល​សប្តាហ៏​ទី1​ ​ការប្រកួត​កម្មវិធី​ ​Smart​ ​Youth​ ​League​ ​2019​

    ការប្រកួត​បាល់ទាត់​ក្នុង​ពានរង្វាន់​ ​Smart​ ​Youth​ ​League​ ​2019​ ​បាន​បញ្ចប់​សប្តាហ៍​ទី1​ ​ហើយដោយ​មានការ​ប្រកួត​សរុប​ចំនួន​ ​14ប្រកួត​ ​ហើយ​ការប្រកួត​ចំនួន3​ ​ត្រូវ​បាន​ពន្យារពេល​ដោយសារតែ​បញ្ហា​ភ្លៀង​ធ្លាក់​។​ ​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​ខាងលើ​មាន​ដូចជា​៖​

    ​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​ ​12ឆ្នាំ​៖​

    ​ក្រុមបាល់ទាត់​នគររាជ​ ​លទ្ធផល​ ​27​ ​–​ ​0​ ​ក្រុម​ ​Elite​ ​Soccer​ ​Coaching​
    ​ក្រុមកីឡា​ករ​សហគមន៍​ ​អាយុ​ក្រោម​ ​11ឆ្នាំ​ ​លទ្ធផល​ ​1​ ​–​ ​6​ ​ក្រុម​ ​Prak​ ​Football​ ​Academy​

    ​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​ ​14ឆ្នាំ​៖​

    ​ក្រុម​ក្រាំងពង្រ​ ​លទ្ធផល​ ​3​ ​–​ ​1​ ​ក្រុម​អេ​លី​ត​ ​អាយុ​ក្រោម​ ​13ឆ្នាំ​
    ​ក្រុម​ ​PSE​ ​លទ្ធផល​ ​0​ ​–​ ​8​ ​ក្រុម​យុវជន​ថ្នាល​ ​អាយុ​ក្រោម​ ​14ឆ្នាំ​
    ​ក្រុមកីឡា​ករ​សហគមន៍​ ​អាយុ​ក្រោម​ ​13ឆ្នាំ​ ​លទ្ធផល​ ​2​ ​–​ ​1​ ​ក្រុមកីឡា​ករ​សហគមន៍​ ​អាយុ​ក្រោម​ ​14ឆ្នាំ​
    ​ក្រុម​ ​Two​ ​Lion​ ​៨​ ​–​ ​០​ ​ក្រុម​សាលា​អន្តរជាតិ​ ​GFL​

    ​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​ ​17ឆ្នាំ​៖​

    ​ក្រុម​អគ្គិសនី​កម្ពុជា​ ​អាយុ​ក្រោម​ ​16ឆ្នាំ​ ​លទ្ធផល​ ​1​ ​–​ ​0​ ​ក្រុម​អេ​លី​ត​ ​អាយុ​ក្រោម​ ​17ឆ្នាំ​
    ​ក្រុម​យុវជន​សម្ព័ន្ធ​ ​លទ្ធផល​ ​2​ ​–​ ​1​ ​សាលា​ព្រះ​ខ័ន​រាជ​ស្វាយរៀង​
    ​ក្រុម​យុវជន​កងទ័ពជើងទឹក​ ​លទ្ធផល​ ​2​ ​–​ ​0​ ​ក្រុម​អេ​លី​ត​ ​អាយុ​ក្រោម​ ​15ឆ្នាំ​
    ​ក្រុម​ ​Transformer​ ​លទ្ធផល​ ​0​ ​–​ ​2​ ​ក្រុម​យុវជន​ថ្នាល​ ​អាយុ​ក្រោម​ ​16ឆ្នាំ​

    ​ប្រកួត​ក្នុង​កម្រិត​អាយុ​ក្រោម​ ​20ឆ្នាំ​៖​

    ​ក្រុមកីឡា​ករ​សហគមន៍​ ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​B​ ​លទ្ធផល​ ​1​ ​–​ ​8​ ​ក្រុម​ ​Bayon​ ​Empire​ ​FT​
    ​ក្រុម​យុវជន​ថ្នាល​ ​អាយុ​ក្រោម​ ​18ឆ្នាំ​ ​លទ្ធផល​ ​18​ ​–​ ​0​ ​ក្រុម​អាទិច្ចវង្ស​
    ​ក្រុម​ ​King​ ​of​ ​Eagle​ ​លទ្ធផល​ ​0​ ​–​ ​ក្រុមកីឡា​ករ​សហគមន៍​ ​អាយុ​ក្រោម​ ​19ឆ្នាំ​ ​A​
    ​ក្រុម​ជើងព្រៃ​ ​លទ្ធផល​ ​1​ ​–​ ​3​ ​ក្រុម​ ​PSE​

  • ចិន​ ​បញ្ឈរជើង​ ​Fabio​ ​Cannavaro​ ​ក្រោយ​ដឹកនាំ​ក្រុមជម្រើសជាតិ​ចិន​ ​បាន​ ​2ប្រកួត​

    ចិន​ ​បញ្ឈរជើង​ ​Fabio​ ​Cannavaro​ ​ក្រោយ​ដឹកនាំ​ក្រុមជម្រើសជាតិ​ចិន​ ​បាន​ ​2ប្រកួត​

    អតីត​កីឡាករ​ជម្រើសជាតិ​អ៊ីតាលី​ដែល​ជួយ​ឱ្យ​អ៊ីតាលី​លើក​ពាន​ ​World​ ​Cup​ ​2010​ ​លោក​ ​Fabio​ ​Cannavaro​ ​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ចិន​ ​ប្រកាស​ដក​ពី​តំណែង​ ​ក្រោយពី​ដឹកនាំ​ក្រុមជម្រើសជាតិ​ចិន​បាន​ ​2ប្រកួត​ ​ចាញ់​ទាំង​ ​2ប្រកួត​។​

    ​កាលពី​ប្រមាណ​ជាង​ ​2ខែមុន​ ​លោក​ ​Fabio​ ​Cannavaro​ ​បាន​ចូល​ដឹកនាំ​ក្រុមជម្រើសជាតិ​ចិន​ ​យ៉ាង​តក់ក្រហល់​ ​ក្រោយពី​ទទួល​បានការ​តែងតាំង​ពីសំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​ចិន​តែ​ប្រមាណ​ជា​ ​1សប្តាហ៍​តែប៉ុណ្ណោះ​។​ ​រយៈពេល​រៀបចំ​ក្រុម​តែ​ជាង1សប្តាហ៍​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុមជម្រើសជាតិ​ចិន​ ​ចាញ់​ក្រុម​ថៃ​ ​និង​ ​អ៊ូបេគីស្ថាន​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ4​ ​ក្នុងចំណោម​ ​4ប្រទេស​ដែល​ចូលរួម​ប្រកួត​ពានរង្វាន់​ ​China​ ​Cup​ ​ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​៕​


  • គង់ ច័ន្ទស្រីមុំ គ្រងតំណែងអ្នកតំណាងផលិតផលថែរក្សាសម្រស់«Vianne’» ម៉ាកល្បីបំផុតពីប្រទេសថៃ

    គង់ ច័ន្ទស្រីមុំ គ្រងតំណែងអ្នកតំណាងផលិតផលថែរក្សាសម្រស់«Vianne’» ម៉ាកល្បីបំផុតពីប្រទេសថៃ

    ប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្ដែងទទួលបានជោគជ័យ ទាំងការងារជំនួញ និងការងារសិល្បៈ អ្នកនាង គង់ ច័ន្ទស្រីមុំ ដែលនេះជាលើកដំបូងហើយដែលអ្នកនាងព្រមទទួលឈ្មោះ ជាឯកអគ្គរាជទូតសុឆន្ទៈ ដែលតំណែងនេះ អ្នកនាងបានបដិសេធអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកនាងត្រូវបានមិត្តភក្តិរបស់ខ្លួនដែលបានរាប់អានគ្នា ជិត១០ឆ្នាំមកហើយនោះ បានបើកជំនួញថ្មី ជ្រើស រើសឲ្យធ្វើជាឯកអគ្គរាជទូតសុឆន្ទៈ តំណាងផលិតផលថែរក្សាសុខភាព និងសម្រស់ម៉ាកល្បីបំផុតមកពីប្រទេសថៃ មាន ឈ្មោះថា «Vianne’» ។

    តារាសម្ដែង នៅតែរក្សាសម្រស់បានក្មេងជាងវ័យ អ្នកនាង គង់ ច័ន្ទស្រីមុំ បានលើកឡើងថា មូលហេតុដែលនាងព្រមទទួល ធ្វើជាអ្នកតំណាងផលិតផលមួយនេះ ក៏ព្រោះម្ចាស់ក្រុមហ៊ុន នាំចូលផលិតផល គឺជាមិត្តភក្តិរបស់នាង និងប្ដី គឺលោក គឹម សីហា ដោយបានរាប់អានគ្នាអស់រយៈពេលជិត ១០ឆ្នាំមកហើយ ពោលគឺដោយសារតែមិត្តភាព ដែលមិនអាចកាត់ផ្ដាច់បាននេះហើយ ទើបជំរុញឲ្យនាងព្រម ទទួលការងារនេះ ទាំងដែលនាងមិនធ្លាប់ទាល់តែសោះ។

    គង់ ច័ន្ទស្រីមុំ បន្តថា ទោះបីជាខ្លួនបានទទួលជាអ្នកតំណាងផលិតផល នាំចូលមកពីបរទេសក្ដី ប៉ុន្តែមិនប៉ះពាល់ ដល់ផលិតផល «ម៉ូម៉ូ» របស់ខ្លួន នោះទេ ព្រោះតែផលិតផលដែលនាងធ្វើជា ឯកអគ្គរាជទូតសុឆន្ទៈនេះ គឺជា ប្រភេទឱសថរក្សាសម្រស់ និងទ្រទ្រង់សុខភាពអ្នកប្រើប្រាស់ ចំណែកឯផលិតផល ម៉ូម៉ូ របស់នាងផ្ទាល់ គឺសម្រាប់កែសម្ផស្ស និងលាបពីខាងក្រៅប៉ុណ្ណោះ។

    គង់ ច័ន្ទស្រីមុំ បានសង្កត់ធ្ងន់ថា ទោះបីជាការងារជាឯកអគ្គរាជទូតសុឆន្ទៈ តំណាងផលិតផលមួយ ជាការងារ លើកដំបូងរបស់នាងក្ដី ប៉ុន្តែនាងមិនខ្លាចការប្រកួតប្រជែង ក្នុងទីផ្សារផលិតផលឡើយ ព្រោះតែនាងមានទំនុក ចិត្តខ្ពស់ចំពោះខ្លួនឯង និងការដាក់យុទ្ធសាស្រ្តទីផ្សារច្បាស់លាស់ នៅក្នុងជំនួញមួយនេះ ខណៈដែលនាងធ្លាប់ ទទួលបានជោគជ័យ ជាច្រើនមកហើយ ក្នុងពិភពជំនួញ។

    សូមបញ្ជាក់ថា សម្រាប់តារាសម្ដែង គង់ ច័ន្ទស្រីមុំ ត្រូវបានមហាជនសង្កេតឃើញថា ចាប់តាំងពីនាងមានគ្រួសារ និងទទួលបានកូនស្រីម្នាក់ ជាចំណងដៃរួចមក នាងហាក់មានភាពឃ្លាតឆ្ងាយបន្តិច ពីការងារសិល្បៈ ព្រោះតែ នាងបានងាកទៅពង្រឹង លើការងាររកស៊ី និងយកចិត្តទុកដាក់លើសុភមង្គលគ្រួសារ ខណៈដែលក្នុងវិស័យ សិល្បៈ គឺនាងបង្ហាញខ្លួនតែក្នុងកម្មវិធីជួបជុំ អ្នកសិល្បៈដូចគ្នា ដែលត្រូវបានអញ្ជើញចូលរួមប៉ុណ្ណោះ៕

  • សិល្បករ​ខ្មែរ​ជាច្រើន​រូប​ ​រំលេច​ក្រមា​ខ្មែរ​ក្នុង​ប្រកួត​បុរស​នារី​ឯក​វាយនភណ្ឌ​

    សិល្បករ​ខ្មែរ​ជាច្រើន​រូប​ ​រំលេច​ក្រមា​ខ្មែរ​ក្នុង​ប្រកួត​បុរស​នារី​ឯក​វាយនភណ្ឌ​

    ​ការប្រកួត​បុរស​នារី​ឯក​វាយនភណ្ឌ​លើក​ទី៥​ ​កាលពី​ថ្ងៃទី១​ ​ឧសភា​ ​នៅ​ស្ទី​ឌី​យោ​ទូរទស្សន៍​បាយ័ន​ ​ក្រៅពី​ចាប់អារម្មណ៍​លើក​ការប្រកួត​ ​របស់​បេក្ខជន​ ​និង​បេក្ខនារី​ ​ដែល​សុទ្ធសឹងតែ​ជា​តំណាង​ ​ពី​រោងចក្រ​កាត់ដេរ​នានា​ ​នៅក្នុង​វេទិកា​នោះ​ ​ក៏​មានការ​ចាប់អារម្មណ៍​លើ​សិល្បករ​មួយ​ក្រុម​ ​ដែល​ពួតដៃ​គ្រង​ឈុត​បែប​ខ្មែរ​ ​គឺ​ហូល​ផាមួង​ ​និង​អាវកត្រង់​ជាដើម​ ​ហើយ​រំលេច​ក្រមា​ខ្មែរ​យ៉ាង​ស្រុះដៃ​ ​គ្នា​ផង​ដែរ​។​ (more…)

  • លោក​ ​ភា​ ​សុ​ភ័ក្ដ្រា​ ​ដឹង​ថា​ ​រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​មិន​សប្បាយចិត្ត​ ​តែ​នៅតែ​ប្តូរ​ឱ្យមក​លេង​ជា​ខ្សែការពារ​

    លោក​ ​ភា​ ​សុ​ភ័ក្ដ្រា​ ​ដឹង​ថា​ ​រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​មិន​សប្បាយចិត្ត​ ​តែ​នៅតែ​ប្តូរ​ឱ្យមក​លេង​ជា​ខ្សែការពារ​

    ​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា​ ​រ៉ឹង​ ​ប៊ុ​ន​ហៀង​ ​ត្រូវ​បាន​គ្រូបង្វឹក​ផ្លាស់​ប្តូរ​មុខតំណែង​លេង​ ​ពី​ខ្សែប្រយុទ្ធ​មក​ជា​ខ្សែការពារ​វិញ​ ​ក្នុង​ជំនួប​លី​ក​កំពូល​កម្ពុជា​កាលពី​សប្តាហ៍​ទី4​ ​និង​ទី5​ ​កន្លងទៅ​។​

    ​ដោយ​ក្នុង​នោះ​កីឡាករ​រូប​នេះ​អាច​លេង​បាន​យ៉ាង​ល្អ​ក្នុង​ទីតាំង​នេះ​ ​ដោយ​បាន​ជួយ​ឱ្យ​ក្រុម​របស់​ខ្លួន​យកឈ្នះ​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ក្នុង​លទ្ធផល​ ​4​ ​ទល់នឹង​ ​2​។​ ​ចំណែង​ឯ​ក្នុង​ជំនួប​ជាមួយនឹង​បឹង​កេត​កាលពី​សប្តាហ៍​មុន​វិញ​ ​ទោះបីជា​ក្រុម​របស់​គេ​ចាញ់​មែន​ ​តែ​កីឡាករ​រូប​នេះ​បាន​បំពេញ​តួនាទី​ជា​ខ្សែការពារ​យ៉ាង​ល្អ​។​

    ​ទាក់ទិន​នឹង​ការ​ប្តូរ​មុខតំណែង​លេង​នេះ​ត្រូវ​បាន​លោក​ ​ភា​ ​សុ​ភ័ក្ដ្រា​ ​គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ​ពន្យល់​ថា​ ​គឺជា​ការ​បង្ខំចិត្ត​ ​ដ្បិត​លោក​ចង់​សាកល្បង​ ​ហើយក៏​ដឹង​ថា​ ​គាត់​អត់​សូវ​សប្បាយចិត្ត​ដែរ​ ​តែ​បឹង​កេត​ខ្លាំង​ប្រយុទ្ធ​ ​អ៊ីចឹង​យើង​ត្រូវ​ពង្រឹង​ការ​ការពារ​ ​និង​បង្កើន​ការ​វាយបក​ឱ្យ​បាន​លឿន​ផង​ដែរ​៕​