Category: សង្គម និងសេដ្ឋកិច្ច

  • ភ្ញាក់ផ្អើល សុគន្ធ ថេរ៉ាយុ និង រិទ្ធ អូមេហ្កា ចាប់ដៃគ្នាបោះទុនរកស៊ីដល់ជិតកន្លះលានដុល្លារ

    ភ្ញាក់ផ្អើល សុគន្ធ ថេរ៉ាយុ និង រិទ្ធ អូមេហ្កា ចាប់ដៃគ្នាបោះទុនរកស៊ីដល់ជិតកន្លះលានដុល្លារ

    នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ និងអ្នកដឹកនាំសម្ដែង រិទ្ធ អូមេហ្កា ត្រូវបានគេមើលឃើញថា អ្នកទាំងពីរកំពុងចាប់ដៃគ្នាយ៉ាងស្អិតរមួតក្នុងការសហការរកស៊ីបើកក្លិបថ្មីស្ថិតនៅជិតស្ដុបណានជីង ម្ដុំក្ដាន់២ យីហោ Queen King Club ឬ QK Club ដែលមានការដាក់ហ៊ុនគ្នា ៥០ភាគរយក្នុងម្នាក់ៗ ដោយមានទុនសរុបជិតកន្លះលានដុល្លារ។

    ក្លិបកម្សាន្តថ្មីនេះ ប្រកាសបើកសម្ពោធផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ដោយមានការរំពឹងថា តារាសិល្បៈយ៉ាងច្រើនកុះករនឹងត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស។ គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ នៅពេលមានការប្រកាសថា ក្លិប QK Club គឺជាភាគហ៊ុនរវាងតារាចម្រៀង និងអ្នកដឹកនាំសម្ដែងទាំង២រូបខាងលើរួមបោះទុន ដោយគិតមកដល់ពេលនេះ គឺម្នាក់ៗប្រើទុនអស់ប្រមាណ២០ម៉ឺនដុល្លារហើយ។ យោងតាមព័ត៍មានផ្លូវការបញ្ជាក់ថា លោក សុគន្ធ ថេរ៉ាយុ និងលោក រិទ្ធ អូមេហ្កា បានសិក្សាស្វែងយល់ពីមុខរបរនេះជាយូរមកហើយ មុននឹងឈានដល់ការសម្រេចចិត្តបោះទុនរួមគ្នា ដោយអ្នកទាំងពីរនឹងចំណាយលុយជួលឌីជេល្បីៗមកពីប្រទេសថៃ និងតារាចម្រៀងល្បីៗអោយមកចាក់ភ្លេង និងច្រៀងរាំក្រោយក្លិបមួយបេះសម្ពោធផ្លូវការ ដើម្បីអោយក្លិបទាំងមូលទទួលបានការចាប់អារម្មណ៍នោះផង។

    សូមជម្រាបថា ក្លិបនេះត្រូវបានលោក រិទ្ធ អូមេហ្កា ប្រកាសថា មានទីតាំងនៅជិតស្ដុបណានជីង ដោយជិះពីស្ដុបណានជីង ទៅកាន់ក្ដាន់២ ហើយបត់នៅច្រកទី២ ខណៈដែលក្លិបមួយនេះ បានបើកដំណើតការសាកល្បងជារៀងរាល់ថ្ងៃហើយ អមដោយការបញ្ចុះតម្លៃ៣០ភាគរយ ដើម្បីអោយដល់ថ្ងៃបើកសម្ពោធផ្លូវការនៅថ្ងៃទី១៣ ខែសភា ខាងមុខ មានភ្ញៀវអោយច្រើនស្គាល់ស្រាប់។

    គួរបញ្ជាក់ទៀតថា ទាំងលោក សុគន្ធ ថេរ៉ាយុ និង លោក រិទ្ធ អូមេហ្កា នៅមិនទាន់ទម្លាយនូវដំណឹងនេះជាផ្លូវការនៅឡើយទេ ដោយលោក Rith Omega គ្រាន់តែឆ្លើយយ៉ាងខ្លីថា ក្នុងពេលខាងមុខ គឺលោកនឹងឆ្លើយបញ្ជាក់៕

  • កម្ពុជា-ចិន​នឹង​ចុះ MOU នាំ​អង្ករ​ចេញ 40ម៉ឺន​តោន​ទៅកាន់​ទីផ្សារប្រទេស​ចិន

    កម្ពុជា-ចិន​នឹង​ចុះ MOU នាំ​អង្ករ​ចេញ 40ម៉ឺន​តោន​ទៅកាន់​ទីផ្សារប្រទេស​ចិន

    ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុមហ៊ុន​ ហ្គ្រីន​ត្រេ​ដដែល​ជា​សេនាធិការ​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ COFCO​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី12​ ខែមេសា​ ឆ្នាំ2019​ រួចហើយ​លើ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា​ចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចេញផ្សាយ​ថ្ងៃទី24​ ខែមេសា​ ឆ្នាំ2019​។

    សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) លើ​ពាណិជ្ជកម្ម​អង្ករ​ ប្រមាណ​ 40ម៉ឺន​តោន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅក្នុង​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី2​ នៅក្នុង​ប្រទេស​ចិន​។

    សេចក្តី​ជូនដំណឹង​ដដែល​បាន​បន្ត​ថា​ ជា​លទ្ធផល​ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​លើស​ចេ​ក្តី​ព្រាង​អនុស្សរណៈ​ដើម្បី​ចុះហត្ថលេខា​នៅក្នុង​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី​ 2 ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ថ្ងៃទី27​ ខែមេសា​ ឆ្នាំ2019​។

    ចំណុច​សំ​ខាន់​ៗនៅក្នុង​អនុស្សរណៈ​ដែល​ភាគី​ទាំង2​ បាន​ចុះហត្ថលេខា​មាន​ដូចតទៅ​៖
    – ពាណិជ្ជកម្ម​អង្ករ​៖ ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ​ ផ្កាម្លិះ​ អង្ករ​ក្រអូប​ អង្ក​រស​ និង​ចុងអង្ករ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិមាណ​ 40ម៉ឺន​តោន​ ចាប់ពី​ខែសីហា​ ឆ្នាំ​2019​ រហូតដល់​ចុងខែ​ធ្នូ​ ឆ្នាំ2020​។

    – យន្តការ​អនុវត្តន៍​៖ អនុស្សរណៈ​នេះ​នឹង​ចូលជាធរមាន​ភ្លាម​ បន្ទាប់ពី​គូភាគី​ទាំង2​ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង​ដែល​បាន​ចុះហត្ថលេខា​ កាលពី​ថ្ងៃទី11​ ខែមករា​ ឆ្នាំ2018​ ស្តី​ពី​ការ​ចូល​អង្ករ​ចំនួន​ 30ម៉ឺន​តោន​។

    – យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​៖ គូភាគី​ទាំង2​ នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម​ ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀងរាល់​ត្រីមាស​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​អាច​កើតឡើង​ជាយថាហេតុ​ អំឡុង​ពេល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

    យោង​តាម​របាយការណ៍​ផ្លូវការ​បានឱ្យ​ដឹង​ថា​ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​បាន​កើនឡើង59​% នៅ​ត្រីមាស​ទី1​ ឆ្នាំនេះ​ ដោយ​បាន​នាំចេញ​អង្ករ​ចំនួន​ 75,214តោន​ទៅ​ប្រទេស​ចិន​នៅ​ត្រីមាស​ដំបូង​ឆ្នាំ2019​ ដែល​កើនឡើង59​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​សេវា​ច្រកចេញ​ចូល​តែមួយ​សម្រាប់​ការនាំចេញ​អង្ករ​បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​ជា​អ្នកទិញ​ស្រូវ​អង្ករ​ធំជាង​គេ​នៅក្នុង​អំឡុង​ពេល​ពី​ខែមករា​ ដល់​ខែមីនា​ ឆ្នាំនេះ​ដោយ​បាន​បន្ថែម​ថា​ ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ 44​%នៃ​ការ​នាំ​អង្ករ​ចេញ​សរុប​របស់​ប្រទេស​។

    យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​នាំចេញ​អង្ករ​សរុប​ចំនួន170,821តោន​ក្នុងរយៈពេល​ 3ខែ​ដំបូង​នៃ​ឆ្នាំនេះ​កើនឡើង6​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    តួលេខ​បាន​បង្ហាញថា​ តំបន់​នេះ​បាន​នាំចេញ​អង្ករ​ 51,552តោន​ទៅ​ទីផ្សារ​អឺរ៉ុប​ក្នុងអំឡុងពេល​នេះ​ពោល​គឺ​ ធ្លាក់ចុះ33​% ដោយសារតែ​សហភាព​អឺរ៉ុប​បាន​ដាក់​ពន្ធ​លើ​អង្ករ​ពី​ប្រទេស​កម្ពុជា​កាលពីដើម​ឆ្នាំនេះ​ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការនាំចូល​អង្ករ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​៕

  • រាជរដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

    រាជរដ្ឋាភិបាល​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

    រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ហើយ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​ជា​ជន្ទល់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​ និង​ប្រកប​ទៅ​ដោយ​និរន្តរភាព​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​(ចុះ​ថ្ងៃទី19​-04​-19​)បានឱ្យ​ដឹង​ថា​ ដោយហេតុថា​ផលិតផល​ទេសចរណ៍​កម្ពុជា​នៅ​មានកម្រិត​ បើ​ធៀប​នឹង​ប្រទេសជិតខាង​ កម្ពុជា​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ជាចាំបាច់​សំដៅលើ​កកម្ពស់​ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ ជាពិសេស​ទេសចរណ៍​បែប​វប្បធម៌​ និង​ធម្មជាតិ​ដែល​ជា​ផលិតផល​ឈានមុខ​គេ​របស់​កម្ពុជា​។

    សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ គឺជា​បទដ្ឋាន​នៃ​សេវា​ទេសចរណ៍​ឱ្យ​ស្រប​ទៅតាម​ស្តង់ដារ​អាស៊ាន​ ស្រប​ពេល​ដែល​ទស្សនវិស័យ​នៃ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ ជា​ការ​គិត​គូ​ថ្មី​ សំដៅ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​តាមរយៈ​ការ​បង្កើន​ចំនួន​ និង​គុណភាព​នៃ​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​។

    ក្រសួងទេសចរណ៍​បាន​រៀបចំ​វិធានការ​ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ការ​លើកកម្ពស់​សេវា​មួយ​ស្តង់ដារ​មួយ​ បុគ្គលិក​ម្នាក់​ជំនាញ​មួយ​ និង​ទេសចរណ៍​វៃឆ្លាត​(Smart​ Tourism​)។

    ជាមួយគ្នា​នេះ​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​វៃឆ្លាត​សំដៅ​ដល់​ការ​ធ្វើ​ឌីជីថល​រូប​នី​យក​ម្ម​(Digitalization​)ក្នុង​ដំណើរការ​នៃ​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ការ​ធ្វើដំណើរ​ បដិសណ្ឋារ​កិច្ច​ និង​ឧស្សាហកម្ម​ម្ហូបអាហារ​ជាដើម​។

    វិធានការ​ខាងលើ​ត្រូវ​បាន​គាំទ្រ​ដោយ​អភិក្រម4​ ដែល​ជាគោល​ការណ៍​គ្រឹះ​នៃ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ រួមមាន​ការ​ពង្រឹង​យន្តការ​ស្ថាប័ន​ ការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ និង​ការសម្រប​សម្រួលការ​ធ្វើដំណើរ​ និង​ការ​ដឹកជញ្ជូន​ទេសចរណ៍​។

    សូម​បញ្ជាក់​ថា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​បាន​បើក​កិច្ចប្រជុំ​ស្តី​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជាក្រោម​អធិបតីភាព​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដែល​មានការ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​របស់ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ បាន​គាំទ្រ​ចំពោះ​វិធានការ​របស់ក្រ​សួង​ទេសចរណ៍​កម្ពុជា​ដែល​បាន​ដាក់ចេញ​នូវ​របៀបវារៈ​ចំនួន3​ ជា​សំខាន់​គឺ​៖ 1-វិធានការ​ចាំបាច់​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​។ 2-ការ​លើកទឹកចិត្ត​ដល់​គោលនយោបាយ​ទេសចរណ៍​ផ្ទះ​សម្រាប់​ទេសចរណ៍​វ័យ​ចំណាស់​ និង3​-ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ខេត្តរតនគិរី​ឱ្យទៅ​ជាស​មា​ហរ​ណកម្ម​ពិសេស​ និង​ការរៀបចំ​ផែនការមេ​ និង​ផែនការ​សកម្មភាព​ជម្រុ​ញអភិវឌ្ឍន៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​“តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​” ​;និង​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​។

    ចំពោះ​វិធានការ​ទី1​ និង​ទី2​ ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងទេសចរណ៍​បាន​ និង​កំពុង​អនុវត្ត​ជា​បណ្តើរ​ៗហើយ​ តែ​ដោយឡែក​ចំពោះ​វិធានការ​ទី3​ ការរៀបចំ​ប្លង់​មេ​ដើម្បី​ដាំ​បន្លែ​ និង​ផ្កា​ ពិសេស​រៀបចំ​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ និង​ការ​ដឹកជញ្ជូន​នោះ​នឹង​មានការ​ពិភាក្សា​បន្ថែម​ទៀត​។

    ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ថា​ ក្នុង​ការដឹកនាំ​មន្ត្រី​ក្រសួង​ជួប​ប្រជុំ​ជាមួយ​ឯកឧត្តម​បណ្ឌិ​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដើម្បី​ពិភាក្សា​ និង​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​នៅ​ខេត្តមណ្ឌលគិរី​ និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​នោះ​ គឺ​សម្រាប់​ខេត្តមណ្ឌលគិរី​ ជា​ខេត្ត​មាន​លក្ខខណ្ឌ​អាកាសធាតុ​ល្អ​ប្រសើរ​ ដែល​អាច​ដាំ​បន្លែ​ និង​ផ្កា​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ព្រោះ​បច្ចុប្បន្ន​យើង​បាន​នាំចូល​បន្លែ​ និង​ផ្កា​ជាច្រើន​ពី​ប្រទេសជិតខាង​។

    ឯកឧត្តម​បណ្ឌិត​បន្ត​ថា​៖“នៅក្នុង​ផែនការ​នេះ​ គឺ​រដ្ឋាភិបាល​នឹង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​មួយ​ដើម្បី​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​ខេត្ត​នេះ​ និង​សម្រាប់​ដឹកជញ្ជូន​ទំនិញ​ បន្លែ​ ផ្កា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​ដទៃទៀត​។ លោក​បន្ត​ថា​ ការសម្រេច​ផែនការ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ច្រើន​ ដោយ​កាត់បន្ថយ​ការ​ធ្លុះធ្លាយ​លើ​វិស័យ​ទេសចរណ៍​បាន​ច្រើន​”។

    ឯកឧត្តម​ ថោង​ ខុន​ បាន​បន្ត​ថា​ ផែនការ​នេះ​នឹង​បញ្ចប់​ការសិក្សា​ក្នុងរយៈពេល​ 6ខែ​ ហើយ​នៅពេល​សិក្សា​ចប់​ រដ្ឋាភិបាល​នឹង​អនុវត្ត​ផែនការ​ដោយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​ផ្តល់​ឱកាស​ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឱ្យ​ចូលរួម​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​នេះ​។

    ដោយឡែក​ចំពោះ​វិធានការ​ទី3​ ដដែល​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​និង​កំពុង​រៀបចំ​ខេត្ត​កែប​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ដែល​ការ​អភិវឌ្ឍ​ខេត្ត​កែប​ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​នេះ​ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង​ឆ្នេរខ្សាច់​ កោះ​ ផ្សារ​ កំពង់ផែ​ទេសចរណ៍​ ភូមិដ្ឋាន​ប្រជាពលរដ្ឋ​ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ ក៏ដូចជា​រមណីយដ្ឋាន​ទេសចរណ៍​នានា​ផង​ដែរ​ ប៉ុន្តែ​អាច​នឹង​មិន​មានការ​បង្កើត​ឱ្យ​មាន​ “កាស៊ីណូ​” និង​រោងចក្រ​សហគ្រាស​ឡើយ​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ កន្លងមក​រាជរដ្ឋាភិបាល​បាន​គិត​បែបនេះ​ ហើយ​បាន​និង​កំពុង​ចាប់ផ្តើម​រៀបចំផែនការ​មេ​ដើម្បី​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ និង​ជា​តំបន់​ទេសចរណ៍​បៃតង​ ជាពិសេស​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ និង​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ឱ្យ​បាន​កាន់តែ​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ​។

    ឯកឧត្តម​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​៖“ហេតុនេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ខេត្ត​កែប​ឱ្យទៅ​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ជា​តំបន់​ទេសចរណ៍​បៃតង​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​រោងចក្រ​សហគ្រាស​ និង​ការ​វិនិយោគ​កាស៊ីណូ​នៅក្នុង​ខេត្ត​នេះ​ទេ​”។

    ក្រសួងទេសចរណ៍​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មានការ​បង្កើត​លំនៅឋាន​ទី2​ សម្រាប់​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់​ ឬចូលនិវត្តន៍​នៅ​ខេត្ត​កែប​នេះ​ផង​ដែរ​ ដើម្បី​ឱ្យ​ពួកគេ​ពន្យារពេល​ក្នុង​ការ​ទស្សនា​ និង​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជំរុញ​ឱ្យ​ពួកគេ​មានការ​ចំណាយ​ច្រើន​។

    បើ​តាម​ឯកឧត្តម​ ថោង​ ខុន​ ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​លើ​ការសិក្សា​រៀបចំ​ “ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍​វប្បធម៌​បេតិកភណ្ឌ​ និង​កសិ​-ទេសចរណ៍​”ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​ ក្នុង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ដែល​អាច​នឹង​បញ្ចប់​នៅដើម​ឆ្នាំ2020​ ខាងមុខ​ផង​ដែរ​៕

  • បន្តិចទៀត​កម្ពុជានឹងមានសវនាការ​តាមអនឡាញដែលភាគីទាំងអស់អាចតវ៉ាក្តីពីចម្ងាយ

    បន្តិចទៀត​កម្ពុជានឹងមានសវនាការ​តាមអនឡាញដែលភាគីទាំងអស់អាចតវ៉ាក្តីពីចម្ងាយ

    សម័យបច្ចេកវិទ្យាកាន់តែទំនើប គ្រប់ប្រព័ន្ធទាំងអស់សុទ្ធតែផ្លាស់ប្តូរ មិនថាវិស័យឯកជន រដ្ឋបាលសាធារណៈ ឬប្រព័ន្ធយុត្តិធម៌នោះទេ។

    ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា នៅតាមតុលាការទាំងអស់នៅកម្ពុជា អាចនឹង​បើកអង្គសវនាការលើសំណុំរឿងនីមួយៗតាមរយៈអនឡាញ។ ការធ្វើបែបនេះ​គឺដើម្បីឱ្យមានតម្លាភាព និងគុណភាពលើសំណុំរឿងនីមួយៗ។ ក្រសួង​យុត្តិធម៌បានកំណត់​ឱ្យមានការបង្ហាញព័ត៌មានផ្សេងៗតាមតុលាការ​ជាសាធារណៈ ដែលក្នុងនោះរួមមានទាំងតម្លៃសេវានីមួយៗ កម្មវិធី​សវនាការ បានបិទប្រកាសជាសាធារណៈ និង​ប្រកាសតាមគេហទំព័ររបស់តុលាការ​ដើម្បីឱ្យប្រជាជនមានភាពងាយស្រួល។

    ឯកឧត្តម ជិន ម៉ាលីន បាននិយាយថា៖ «គុណភាពតុលាការផ្នែកសេវា ក៏មានការកែទម្រង់ដោយធ្វើទំនើបកម្ម​ផ្នែករដ្ឋបាលតុលាការ ដោយ​ការចុះបញ្ជីសំណុំរឿង និងការគ្រប់គ្រង​សំណុំរឿង គឺប្រើប្រាស់បច្ចេកវិទ្យាទាំងអស់»។

    ឯកឧត្តមបន្ថែមទៀតថា បន្តិចទៀតនេះ ក្រសួងយុត្តិធម៌មានទិសដៅរៀបចំឱ្យបើកសសវនាការតាមប្រព័ន្ធអេឡិចត្រូនិក គឺភាគីពាក់ព័ន្ធមិនចាំបាច់​ចូលខ្លួនក្នុងបន្ទប់​សវនាការ​នោះទេ គឺបើកអនឡាញ​ ដោយ​ចៅក្រមនៅបន្ទប់មួយ សាក្សី មេធាវី នៅកន្លែងផ្សេងគ្នា ហើយធ្វើតាម Conference ដើម្បីជួបគ្នា៕

     

  • លោក​ ​ប្រាក់​ ​វុទ្ធី​ ​បង្ហើប​មុន​ការប្រកួត​ថា​ ​ត្រូវ​លេង​ទប់​ ​អាស៊ី​អឺរ៉ុប​ ​ឱ្យ​បាន​

    លោក​ ​ប្រាក់​ ​វុទ្ធី​ ​បង្ហើប​មុន​ការប្រកួត​ថា​ ​ត្រូវ​លេង​ទប់​ ​អាស៊ី​អឺរ៉ុប​ ​ឱ្យ​បាន​

    ​លោក​ ​ប្រាក់​ ​វុទ្ធី​ ​គ្រូបង្គោល​របស់​ក្លិប​អគ្គិសនី​កម្ពុជា​បាន​លើកឡើង​ថា​ ​ខ្លួន​បាន​រៀបចំ​ប្រព័ន្ធ​ការពារ​ដើម្បី​ទប់​មិន​ឱ្យ​របូត​គ្រាប់​បាល់​ច្រើន​នៅក្នុង​ជំនួប​ជាមួយ​អាស៊ី​អឺរ៉ុប​ ​នៅ​សប្ដាហ៍​ទី6​ ​នៃ​ក្របខ័ណ្ឌ​ពាន​ ​Metfone​ ​Cambodian​ ​League​ ​នេះ​ឡើយ​។​ ​

    ​លោក​ ​ប្រាក់​ ​វុទ្ធី​ ​បាន​រៀបរាប់​ថា​ ​៖​«​យើង​គិតថា​ ​នឹង​ការពារ​រហូតដល់​ ​90ភាគរយ​ ​អ៊ីចឹង​ការគ្រប់គ្រង​បាល់​ ​គឺ​អាច​មិនសូវ​បាន​ច្រើន​។​ ​តែ​អ្វី​ដែល​សំខាន់​ ​គឺ​យើង​លេង​ទៅតាម​អ្វី​ដែល​យើង​បាន​គ្រោងទុក​»​។​

    ​បងប្រុស​លោក​ ​ប្រាក់​ ​សុវណ្ណារ៉ា​ ​ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​ ​ក្រុម​របស់​លោក​នឹង​ប្រឹង​ប្រែ​ឱ្យ​អស់ពី​សមត្ថភាព​ ​ប៉ុន្តែ​រឿង​អាច​ទប់ទល់​នឹង​កីឡាករ​របស់​អាស៊ី​អឺរ៉ុប​បាន​ប៉ុនណា​នោះ​ ​មិនទាន់​អាច​និយាយ​បាន​នៅឡើយ​ទេ​ ​ដោយសារតែ​ខ្សែប្រយុទ្ធ​បរទេស​របស់​ក្រុម​អាស៊ី​អឺរ៉ុប​ក៏​ខ្លាំង​ដែរ​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​គ្រូបង្វឹក​រូប​នេះ​ធ្លាប់​បាន​ជួយ​ក្រុម​បឹង​កេត​ឱ្យ​ឈ្នះ​ជើងឯក​ពាន​ ​Metfone​ ​Cambodian​ ​League​ ​នេះ​ម្ដង​រួចមក​ហើយ​កាលពី​រដូវ​កាល2012​៕​

  • ចេ​សា​ ​ខាន់​ ​ឈ្នះ​មេដាយមាស​ពិភពលោក​ពី​ព្រឹត្តិ​ការណ៍​ជើងឯក​ ​ជឺ​ជិត​ស៊ូ​ ​ពិភពលោក​ ​2019​

    ចេ​សា​ ​ខាន់​ ​ឈ្នះ​មេដាយមាស​ពិភពលោក​ពី​ព្រឹត្តិ​ការណ៍​ជើងឯក​ ​ជឺ​ជិត​ស៊ូ​ ​ពិភពលោក​ ​2019​

    កីឡាការិនី​ ​ជឺ​ជិត​ស៊ូ​ ​កូនកាត់​ខ្មែរ​-​អាមេរិកាំង​ ​ខាន់​ ​ចេ​សា​ ​បាន​ឈ្នះ​មេដាយមាស​ ​1គ្រឿង​ពី​ព្រឹត្តិ​ការណ៍​ជើងឯក​ ​ជឺ​ជិត​ស៊ូ​ ​ពិភពលោក​ ​2019​ ​Abu​ ​Dhabi​ ​World​ ​កម្រិត​ ​Pro​ ​Purple​ ​ក្នុង​ប្រភេទ​ទម្ងន់​ ​49គីឡូក្រាម​ ​ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​អេ​មី​រ៉ា​ត​ ​អារ៉ាប់រួម​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិកាំង​ ​ខាន់​ ​ចេ​សា​ ​វ័យ​ ​17ឆ្នាំ​រូប​នេះ​ធ្លាប់​ជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ ​Asian​ ​Games​ ​លើក​ទី18​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ហើយ​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ ​2គ្រឿង​ ​ក្នុង​ការប្រកួត​កីឡា​ ​ជឺ​ជិត​ស៊ូ​ ​កម្រិត​ពិភពលោក​ ​JiuJitsu​ ​International​ ​World​ ​Championships​ ​នៅ​រដ្ឋ​កា​លី​ហ្វ័​រនី​ញ៉ា​ ​សហរដ្ឋអាមេរិក​ ​កាលពី​ខែតុលា​ ​ឆ្នាំ2018​ ​កន្លងទៅ​នេះ​ទៀតផង​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កីឡាការិនី​រូប​នេះ​បាន​អះអាង​ថា​ ​ខ្លួន​ធ្លាប់​ឈ្នះ​មេដាយ​បាន​ច្រើនជាង​ ​50គ្រឿង​ឯណោះ​ ​ចាប់តាំងពី​នាង​លេង​កីឡា​ករ​ជូ​ជី​តស៊ូ​នេះ​មក​៕​

  • កម្ពុជា​បញ្ចូល​ជើងឯក​ ​Pub​-​G​ ​ពីរ​ក្រុម​ទៅ​ចូលរួម​ប្រកួត​ ​PUBG​ ​Mobile​ ​Club​ ​Open​ ​2019​ ​នៅ​ប្រទេស​ចិន​

    កម្ពុជា​បញ្ចូល​ជើងឯក​ ​Pub​-​G​ ​ពីរ​ក្រុម​ទៅ​ចូលរួម​ប្រកួត​ ​PUBG​ ​Mobile​ ​Club​ ​Open​ ​2019​ ​នៅ​ប្រទេស​ចិន​

    ​ក្រុម​ខ្លាំង​ ​PUBG​ ​របស់​កម្ពុជា​ ​2ក្រុម​គឺ​ ​The​ ​Wolf​ ​Of​ ​Killer​ ​និង​ក្រុម​ ​Xforce​ ​ដែល​ក្រុម​នី​មួយ​ៗ​មាន​សមាជិក​ ​4នាក់​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ចូលរួម​ការប្រកួត​ ​PUBG​ ​Mobile​ ​Club​ ​Open​ ​2019​ ​(​PMCE​ ​2019​)​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​ចាប់ពី​ដើមខែ​ឧសភា​នេះ​ ​រហូតដល់​ថ្ងៃទី11​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅ​ទីក្រុង​ ​Taicang​ ​ប្រទេស​ចិន​។​

    ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ ​(​E​-​Sport​ ​Federation​ ​of​ ​Cambodia​)​ ​បាន​បញ្ជូន​អត្តពលិក​កីឡា​ប្រភេទ​ ​E​-​Sport​ ​នេះ​ទៅ​ចូលរួម​ប្រកួត​តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន​ ​VSPN​ ​Culture​ ​And​ ​Mobile​ ​(​Jai​ ​Ding​)​ ​Co​.​,​Ltd​.​ ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​ឡើង​៕​


  • Microsoft​ ​ចេញ​លក់​វ៉ែនតា​ឆ្លាតវៃ​មួយ​ ​ដូច​ក្នុង​រឿង​ហូលី​វូដ​ ​តម្លៃ​ ​3,500ដុល្លារ​

    Microsoft​ ​ចេញ​លក់​វ៉ែនតា​ឆ្លាតវៃ​មួយ​ ​ដូច​ក្នុង​រឿង​ហូលី​វូដ​ ​តម្លៃ​ ​3,500ដុល្លារ​

    ​ក្រុមហ៊ុន​ ​Microsoft​ ​បាន​ប្រកាស​ចេញ​វ៉ែនតា​ឆ្លាតវៃ​មួយទៀត​ដោយ​បាន​ដាក់ឈ្មោះ​ឱ្យ​ថា​ ​Hololen2​ ​Edition​ ​ជា​ប្រភេទ​ពិសេស​ជំនាន់2​ ​ដោយ​នឹង​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ ​3,500ដុល្លារ​ ​ដែល​មាន​បន្ថែម​មុខ​ងា​រថ្មីៗ​ជាច្រើន​ ​ខណៈ​ដែល​ជំនាន់​ទី2​ ​ដែល​ចេញ​កាលពី​ឆ្នាំមុន​ ​មានតម្លៃ​ដល់ទៅ​ ​5,000ដុល្លារ​ឯណោះ​។​

    ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​នេះ​ ​ក៏បាន​ផ្ដល់​ជម្រើស​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​ចង់បាន​ឧបករណ៍​នេះ​ជាច្រើន​ផង​ដែរ​ ​ដូចជា​ ​មាន​សេវា​ថែទាំ​លើ​ ​Software​ ​មាន​ថែម​ជូន​ភ្ជាប់​មក​ជាមួយ​ជា​កញ្ចប់​តែម្ដង​។​ ​

    ​ចំពោះ​អត្ថ​ប្រយោជន៍​នៃ​ឧបករណ៍​នេះ​ ​អ្នក​អាចយ​ក​ទៅ​ប្រើការ​ក្នុង​មើល​លើ​ទិន្នន័យ​ជាមួយ​បច្ចេកវិទ្យា​ ​AR​ ​មិន​ចាំបាច់​ប្រើ​កុំព្យូទ័រ​ ​ដូចជា​ ​វេជ្ជបណ្ឌិត​ត្រូវ​មើលតាម​ដាន​ទិន្នន័យ​អ្នកជំងឺ​ ​ឬ​ប្រើការ​សម្រាប់​ជួយ​សម្រួលការ​ងារ​ផ្នែក​វិស្វកម្ម​ដូចជា​ ​គូរ​ប្លង់​អ​គារ​ធំៗ​ជាដើម​។​

    ​សម្រាប់​ការ​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ​ ​និង​ធ្វើឡើង​នៅ​ចុងខែ​ឧសភា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​៕​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

  • ប្លែក​ណាស់ Ford Mustang អាច​នឹង​ចេញ​​រូប​រាង​ថ្មី​មួយ​ទៀត​ជា​ប្រភេទ SUV ​​

    ប្លែក​ណាស់ Ford Mustang អាច​នឹង​ចេញ​​រូប​រាង​ថ្មី​មួយ​ទៀត​ជា​ប្រភេទ SUV ​​

    តាម​រយៈ​រូបភាព render ​ថ្មី​ៗបាន​បង្ហាញឱ្យ​ដឹង​ថា ​Ford Mustang ​ដែល​ធ្លាប់​តែ​ជា​រថយន្ត​ប្រភេទ​ស្ព័រល្បឿន​លឿន ​រត់នៅ​លើ​ទីលាន​ប្រណាំងនោះ ឥឡូវ​បាន​ចេញ​រូបរាង​ដ៏​ប្លែកយ៉ាង​អស្ចារ្យ​ទៅ​ជា SUV (រថយន្ត​លក្ខណៈ​គ្រួសារ)​វិញម្ដង។

    ​យ៉ាង​ណា​មិញ ​ចំពោះ​ព័ត៌មាន​លម្អិត​ពី​រថយន្ត Ford Mustang SUV នេះ​នៅ​មិន​ទាន់​មានបង្ហាញ​ជាក់​លាក់​នៅ​ឡើយ​ទេ ​គ្រាន់​តែគេ​ដឹង​ថា ​វា​អាច​នឹង​ចែក​ចេញ​ជា​ប្រភេទ​អគ្គិសនី​មួយ​ទៀតសម្រាប់​ទីផ្សារ​អឺរ៉ុប។

    ដូច្នេះយើង​ចាំ​មើលថា ​តើ​រថយន្ត Ford Mustang ដែល​រត់​បាន 484 km/h ​នេះ​នឹងប្រែ​ទៅ​ជាប្រភេទ SUV មែន​ដែរ​ឬទេ?


  • ​ត្រីមាស​ទី1​ ​ឆ្នាំនេះ​ ​កម្ពុជា​រកចំណូល​បាន​ជាង​ ​61លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ជិត​ ​5ម៉ឺន​តោន​ ​

    ​ត្រីមាស​ទី1​ ​ឆ្នាំនេះ​ ​កម្ពុជា​រកចំណូល​បាន​ជាង​ ​61លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ជិត​ ​5ម៉ឺន​តោន​ ​

    ​ត្រីមាស​ទី1​ ​ឆ្នាំ2019​ ​នេះ​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជិត​ ​5ម៉ឺន​តោន​ដោយ​ទទួល​បាន​ចំណូល​ជាង​ ​61លាន​ដុល្លារ​អាមេរិក​។​ ​នេះ​បើ​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ ​ប្រមាញ់​ ​និង​នេសាទ​។​

    របាយការណ៍​បាន​បញ្ជាក់​ថា​ ​ចាប់ពី​ខែមករា​ ​ដល់​ខែមីនា​ ​ឆ្នាំ2019​ ​បរិមាណ​បញ្ចេញ​លក់​ជ័រកៅស៊ូ​ ​សរុប​ចំនួន​ ​48,192តោន​ ​បាន​កើនឡើង​ចំនួន​ ​9,046តោន​ ​ស្មើនឹង23​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​។​ ​សម្រាប់​តម្លៃ​ជ័រកៅស៊ូ​ជាមធ្យម​ ​ក្នុងរយៈពេល​ត្រីមាស​ទី1​ ​ឆ្នាំ2019នេះ​ ​មានតម្លៃ​ ​1,279ដុល្លារ​ក្នុង1តោន​ ​តម្លៃ​នេះ​បាន​កើនឡើង​ចំនួន​ ​179ដុល្លារ​ក្នុង1តោន​ ​ស្មើនឹង12​%​។​

    ​ របាយការណ៍​នេះ​បាន​បង្ហាញថា​ ​កៅស៊ូ​នេះ​ត្រូវ​បាន​ប្រមូល​ផល​ក្នុង​ផ្ទៃដី​ ​201,519ហិ​ក​តា​ដោយមាន​ចម្ការកៅស៊ូ​សរុប​នៅ​កម្ពុជា​ស្មើនឹង​ ​436,357ហិ​ក​តា​ ​ដែល​ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ជាង​ ​20ម៉ឺន​ហិ​ក​តា​។​

    ​​ឯកឧត្តម​ ​ប៉ុល​ ​សុ​ផា​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ ​បាន​ថ្លែងប្រាប់​ថា​៖​«​តម្លៃ​ជ័រកៅស៊ូ​ពេល​បច្ចុប្បន្ន​នេះ​ ​មិនទាន់​ល្អ​សមរម្យ​នៅឡើយ​ទេ​ ​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​នៅ​កម្ពុជា​ ​តែ​សម្រាប់​កសិករ​ដាំ​កៅស៊ូ​លក្ខណៈ​គ្រួសារ​វិញ​ ​គឺ​អាច​ទទួលយក​បាន​ ​កសិករ​ ​និង​អ្នក​ផ​លិ​ត​តូច​ៗ​មិន​ប្រឈម​ខ្លាំង​ជាមួយនឹង​តម្លៃ​បច្ចុប្បន្ន​ទេ​»​។​

    ​​ឯកឧត្តម​ ​អគ្គនាយក​បាន​បញ្ជាក់​ទៀត​ថា​ ​តម្លៃ​ជ័រកៅស៊ូ​ ​គឺ​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ​ ​ខណៈ​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​បញ្ហា​។​ ​បើ​តម្លៃ​ជ័រកៅស៊ូ​នៅតែ​បន្ត​ធ្លាក់ចុះ​នោះ​ ​នឹង​ផ្តល់​វិបាក​សម្រាប់​ឧស្សាហកម្ម​កៅស៊ូ​ ​និង​កសិករ​ ​ខណៈ​ការ​ចំណាយ​សម្រាប់​ពលកម្ម​ក្នុង​វិស័យ​នេះ​ ​នៅតែ​ជា​បញ្ហា​ប្រឈម​។​

    ​ កាលពី​ខែមករា​ក្រសួង​កសិកម្ម​បាន​ប្រកាស​ថា​ ​កំពុងធ្វើការ​ងារ​លើ​សំណើ​មួយ​ដើម្បី​កាត់បន្ថយ​ពន្ធ​លើ​ការនាំចេញ​កៅស៊ូ​ ​ក្នុង​គោលបំណង​ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន​ទៅលើ​វិស័យ​នេះ​។​

    ​ ​បច្ចុប្បន្ន​ប្រទេស​វៀតណាម​ ​គឺជា​ទីផ្សារ​កៅស៊ូ​ធំ​បំផុត​របស់​កម្ពុជា​ ​ទោះបីជា​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេងទៀត​ ​ដែល​រួមមាន​ប្រទេស​ចិន​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​ក៏ដោយ​។​
    ​ ​ ​

    សូម​បញ្ជាក់​ថា​ ​រយៈពេល​ពេញ​មួយឆ្នាំ2018​ ​កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​ ​21ម៉ឺន​តោន​ ​ទទួល​បាន​ចំណូល​ជិត​ ​300លាន​ដុល្លារ​អាមេរិក​៕​