Category: សង្គម និងសេដ្ឋកិច្ច

  • ការពិត​ ​ច្រឹង​ ​ពលរដ្ឋ​ ​និង​ច្រឹង​ ​ចាន់​វីរៈ​ ​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​

    ការពិត​ ​ច្រឹង​ ​ពលរដ្ឋ​ ​និង​ច្រឹង​ ​ចាន់​វីរៈ​ ​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​

    ​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អគ្គិសនី​កម្ពុជា​ ​ច្រឹង​ ​ចាន់​វីរៈ​ ​ដែល​អ្នក​និយមតាម​ដាន​កីឡាបាល់ទាត់​កម្ពុជា​បាន​ស្គាល់​ ​និង​ធ្លាប់​គិតថា​ជា​បងប្អូន​បង្កើត​របស់​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​នោះ​ ​ពេលនេះ​ត្រូវ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ​ពួកគេ​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​។​

    ​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន​ ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​កីឡាករ​ ​ច្រឹង​ ​ពលរដ្ឋ​ ​ច្រឹង​ ​ចាន់​វីរៈ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាយឡំ​ដោយ​សំណើច​ផង​ថា​ ​តាមពិត​ពួក​យើង​មិនមែន​ជា​បងប្អូន​បង្កើត​នឹងគ្នា​ទេ​ ​តែ​ជា​បងប្អូន​ជីដូនមួយ​ ​ដោយមាន​ឪពុក​ ​និង​ឪពុក​ជា​បងប្អូន​បង្កើត​នឹងគ្នា​។​ ​លើស​ពីនេះ​ ​វីរៈ​ ​ក៏បាន​អរគុណ​អ្នកគាំទ្រ​ដែល​បាន​ចាប់អារម្មណ៍​ ​និង​ផ្ដល់​កម្លាំងចិត្ត​ដល់​រូបគេ​ទាំង​ ​2នាក់​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ច្រឹង​ ​ចាន់​វីរៈ​ ​ក៏​ធ្លាប់​លេង​នៅ​ក្លិប​ក្រសួងការពារជាតិ​ដែរ​កាលពី​ឆ្នាំ2017​ ​បន្ទាប់មក​ក៏​ត្រូវ​ក្រុម​អគ្គិសនី​កម្ពុជា​ ​(​EDC​)​ ​សុំ​ខ្ចី​ជើង​មកកាន់​ក្លិប​មួយ​នេះ​ ​រហូតមកដល់​រដូវ​កាល2019​ ​នេះ​តែម្តង​ ​ក៏ប៉ុន្តែ​កីឡាករ​រូប​នេះ​ ​ភាគច្រើន​បាន​ត្រឹម​អង្គុយ​នៅ​កៅអី​បម្រុង​ប៉ុណ្ណោះ​៕​


  • តារាចម្រៀង សាល បាទី បង្ហាញអារម្មណ៍ក្តុកក្តួលពេលរំឭកការតស៊ូឪពុករត់កង់3ចិញ្ចឹមកូន4នាក់

    តារាចម្រៀង សាល បាទី បង្ហាញអារម្មណ៍ក្តុកក្តួលពេលរំឭកការតស៊ូឪពុករត់កង់3ចិញ្ចឹមកូន4នាក់

    តារាចម្រៀងលោក សាល បាទី ដែលមួយរយៈចុងក្រោយនេះឃើញថាមានឱកាសវាយលុកសិល្បៈតាមកម្មវិធីជាច្រើនបានបង្ហាញនូវភាពអាណិតដល់លោកឪពុករបស់ខ្លួនដែលបានលះបង់កម្លាំងកាយចិត្តច្រើនបីបាច់កូនចៅមិនខ្លាចឧបសគ្គទាំងអស់។ ក្រោយការងាររើបប្លែក សាល បាទី បានតាំងចិត្តរំដោះលោកឪពុកឱ្យរស់នៅស្រួលតបជូនវិញបើទោះជាកូនលំបាកបែបណា។

    តារាចម្រៀង សាល បាទី បានថ្លែង ចង់អួលដើមកថា ប៉ារបស់លោកកម្សត់ណាស់រកសុីគ្រប់ស្ថានភាពឱ្យតែកូនៗរស់នៅបានដូចគេបានចូលរៀនយកចំនេះដើម្បីអនាគតនិងចិញ្ចឹមជីវិត។ រយៈពេល៣០ឆ្នាំ ដែលលំបាកហើយច្រើនឆ្នាំគាត់រត់កង់បីចិញ្ចឹមកូន៤នាក់ក្រោមកំដៅថ្ងៃព្យុះភ្លៀង។ បាទីបន្តទៀតថា«លោកនៅមិនទាន់មានអ្វីឱ្យគាត់ពេញចិត្តទាំងស្រុងនោះទេតែលោកសន្យាថា ចាប់ពីពេលនេះតទៅលោកឈប់ឱ្យគាត់រត់ម៉ូតូកង់៣ទៀត។ លោក សន្យាចិញ្ចឹមមើលថែទាំងតាមលទ្ឋភាពដែលអាចធ្វើបានក៏ព្រោះចង់ឱ្យលោកសុខកាយខ្លះមិនចង់ឲរត់ទៀតនោះទេ។ តាមផែនការបើលោកសន្សំលុយបានអាចនិងទិញជាផ្ទះល្មមមួយជាកាដូជូនគាត់ព្រមទាំងសន្យាថា ធ្វើអ្វីឲល្អជូនព្រះរស់ធ្វើបុណ្យទាន់ខែភ្លឺ។ ក្នុងនាមអ្នកសិល្បៈលោកសន្យាដែរថានឹងបង្ហាញអ្វីដែលល្អៗក្នុងសង្គមដើម្បីជាគម្រូដល់អ្នកជំនាន់ក្រោយបើទោះជាមើលទៅមិនសមភ្នែកអ្នកទើសទាល់តែលោកនៅតែបង្ហាញលក្ខណៈល្អៗ។

    បាទីមួយរយៈនេះបានបង្ហាញសកម្មភាពច្រើនក្នុងសិល្បៈលើកញ្ចក់ទូរទស្សន៍នានា។លោកត្រូវបានគេឧស្សាហ៍ឃើញចូលរួមច្រៀងតាមកម្មវិធីអប់រំសុខភាពតាមរោងចក្រនានាជាមួយក្រុមតារារួមអាជីពដោយទទួលបានការគាំទ្រខ្លាំង។

  • វិសាខា​ ​បង្កើត​កំណត់ត្រា​ថ្មី​ ​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ក្នុង​លី​ក​កំពូល​កម្ពុជា​ ​

    វិសាខា​ ​បង្កើត​កំណត់ត្រា​ថ្មី​ ​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ក្នុង​លី​ក​កំពូល​កម្ពុជា​ ​

    កាលពី​សប្តាហ៍​ទី6​ ​នៃ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ2019​ ​នេះ​ ​ក្រុម​វិសាខា​បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ ​ជា​ក្រុម​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើនជាង​គេ​ ​ដោយ​ក្នុង​ ​1ប្រកួត​រកបាន​ដល់ទៅ​ ​14គ្រាប់​ក្នុង​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ​។​

    ​ដោយ​សប្តាហ៍​ទី​ ​6នេះ​ ​ក្លិប​បាល់ទាត់​វិសាខា​បាន​លត់​ក្លិប​បាល់ទាត់​ខេត្ត​កំពង់ចាម​ដ៏​ក្មេងខ្ចី​ដោយ​លទ្ធផល​ ​14​-​០​ ​ក្នុង​ជំនួប​ជើង​ទី1​ ​នៃ​លី​ក​កំពូល​កម្ពុជា​នៅ​កីឡដ្ឋាន​វិសាខា​។​

    ​គិត​មកទល់​នឹង​សប្តាហ៍​ទី6​ ​នេះ​ ​មាន​គ្រាប់​បាល់ទាត់​បញ្ចូល​ទីស​រុ​បទាំង​អស់​ដល់ទៅ​ ​159គ្រាប់​បាត់​ទៅ​ហើយ​ ​ដោយក្រុម​ដែល​របូត​គ្រាប់​បាល់​ច្រើនជាង​គេ​ ​គឺ​ក្រុម​ខេត្ត​កំពង់ចាម​ ​ដោយ​បាន​របូត​គ្រាប់​សរុប​ ​46គ្រាប់​ ​ចំណែក​ឯ​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​បង្អស់​ ​គឺ​ក្រុម​វិសាខា​ដែល​រកបាន​ ​24គ្រាប់​៕​

  • គួច​ ​ខេ​វិន​ ​និយាយ​អ្វីខ្លះ​ពី​បញ្ហា​ដាច់​ទឹក​ដាច់​ភ្លើង​.​.​?​?​

    គួច​ ​ខេ​វិន​ ​និយាយ​អ្វីខ្លះ​ពី​បញ្ហា​ដាច់​ទឹក​ដាច់​ភ្លើង​.​.​?​?​

    នៅ​ពេល​ថ្មី​ៗ​នេះ​ ​គេ​មើលឃើញ​ថា​ ​ប្រធានបទ​ទឹក​ភ្លើង​ ​បច្ចុប្បន្ន​នេះ​កំពុងតែ​ក្លាយជា​ប្រធានបទ​ទី​ ​១​ ​ដែល​មានការ​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ជាពិសេស​ ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​ ​បាន​បង្ហោះ​គ្រប់រូប​ភាព​ពី​បញ្ហា​ដាច់​ទឹក​ដាច់​ភ្លើង​។​ ​ក្នុង​នោះ​ដែរ​ ​លោក​ ​គួច​ ​ខេ​វិន​ ​ដែល​ជា​មនុស្សម្នាក់​លេចធ្លោ​ក្នុង​ចង្កោម​សិល្បៈ​ ​ក៏បាន​លើកឡើង​ពី​បញ្ហា​នេះ​ ​ខណៈ​ដែល​មិត្តភ័ក្ដិ​ជនជាតិ​ ​សឹង្ហ​បុរី​របស់​លោក​មកលេង​ផ្ទះ​។​

    ​ផ្អែក​តាម​គណនី​ហ្វេ​សប៊ុ​ក​របស់​អ្នកដឹកនាំ​កម្មវិធី​ ​គួច​ ​ខេ​វិន​ ​បាន​សរសេរ​នៅ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​ ​៖​ ​មាន​មិត្តភក្តិ​ម្នាក់​មក​ពី​សឹង្ហ​បុរី​បាន​ខ្ញុំ​សួរ​ថា​ ​:​ ​កម្ពុជា​ ​ជា​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ ​មាន​ទន្លេ​ទឹកសាប​ខ្វែងខ្វាត់​ដូចជា​ទន្លេមេគង្គ​ ​ទន្លេសាប​ ​ទន្លេបាសាក់​ ​មាន​ ​បឹង​បួរ​ ​ព្រែក​ ​ស្ទឹង​រាប់មិនអស់​ ​មាន​ប្រភព​ទឹក​ក្រោម​ដី​ស្ទើរគ្រប់​ទីកន្លែង​ ​មាន​ទឹក​ប្រភព​ទឹក​ជ្រោះ​ធំៗ​ ​បង្កើត​វារី​អគ្គីស​នី​បាន​ ​តែ​ហេតុ​អី​បាន​ជា​ប្រទេស​តូច​មួយ​នេះ​បែរជា​ខ្វះ​ថាមពលអគ្គីសនី​ ​និង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ដូច្នេះ​ទៅវិញ​ ​?​ ​កម្ពុជា​កំពុងតែ​អភិវឌ្ឍន៍​ ​នៅក្នុង​តំបន់​អាស៊ី​ ​តើ​ក្រសួងផែនការ​ ​ក្រសួង​រ៉ែ​និង​ថាមពល​ ​ក្រសួងធនធានទឹក​ ​បាន​រៀបចំផែនការ​អភិវឌ្ឍន៍​ជាមុន​ ​ទៅតាម​កំណើន​ ​សេដ្ឋកិច្ច​ ​កំណើនប្រជាជន​នៅក្នុង​ប្រទេស​របស់​ខ្លួន​ដែរ​ឬ​អត់​ ​ឬមួយ​ក៏​ពួក​រដ្ឋមន្ត្រី​ទាំងនោះ​ ​ដើរ​មួយ​ជំ​ហ៊ាន​ ​គិត​មួយ​ចំអាម​ ​?​ឬមួយ​ពួកគេ​ជាម​ន្ត្រី​រង់​ចាំ​បញ្ជា​រ​ ​?​

    ​បើដូច្នេះមែន​មន្ត្រី​ទាំងអម្បាល​ម៉ាន​នោះ​ហាក់ដូចជា​គ្មាន​សមត្ថភាព​ទទួលខុសត្រូវ​អ្វី​សូម្បីតែ​បន្តិច​សោះ​?​?​?​ ​ប្រជាជន​ជា​អ្នកប្រើ​ប្រាស់​ ​អគ្គីស​នី​ ​ប្រើប្រាស់​ទឹក​ ​មាន​លុយ​សម្រាប់​ទិញ​សោះ​ ​ម៉េច​ក៏​ពិបាក​ជាង​សុំ​គេ​ប្រើ​ ​free​ ​free​ ​យ៉ាង​អញ្ចឹង​?​?​?​ ​ក្នុងនាម​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​ ​ម្ចាស់​ប្រទេស​អ​ច្ច​រិយៈ​មាន​ការ​ខ្មាស់​អៀន​មិត្តភក្តិ​បរទេស​ ​ដែល​បាន​មកលេង​ខ្ញុំ​ដល់​ផ្ទះ​ ​តែ​ត្រូវ​មក​អង្គុយ​បក់ផ្លិត​ ​និង​ជួយ​យោង​ទឹក​សម្រាប់​ចាក់​បង្គន់​ទៅវិញ​.​.​.​ហើយ​ខ្មាសអៀន​បំផុត​ត្រង់​ពាក្យ​សម្តី​គេ​ថា​”​មាន​លុយ​ហើយ​ពិបាក​ទិញ​”​ ​តើ​មាន​មិត្ត​ៗ​ ​ឬក៏​រដ្ឋមន្ត្រី​ក្រសួង​ណា​ ​អាច​ផ្តល់​ចម្លេីយ​ ​បាន​ហ្អ​ត់​ ​ណ៎​?​?​?​ ​សូមជួយShareមួយផង🙏ឬក៏ដូចតែសម្តីមន្ត្រី តែតែ!ស្ករស្ករ! និយាយថា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបអាពត អត់ទឹកស្អាត អត់ភ្លើងអគ្គីសនី ម៉េចក៏អាចរស់បាន? ហ្អើយ!!!បើអ៊ីចឹងមែននោះ ?????🙊

  • ប្រព័ន្ធ​ប្រតិបត្តិ​ ​iOS​ ​13​ ​នឹង​ប្រមូល​ផ្តុំ​មុខងារ​ថ្មី​ដល់ទៅ​ ​40មុខងារ​

    ប្រព័ន្ធ​ប្រតិបត្តិ​ ​iOS​ ​13​ ​នឹង​ប្រមូល​ផ្តុំ​មុខងារ​ថ្មី​ដល់ទៅ​ ​40មុខងារ​

    ​មិនទាន់​មានការ​បង្ហើប​យ៉ាង​ច្បាស់​ការណ៍​ណាមួយ​ជុំវិញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ ​iOS​ ​13​ ​នេះ​ទេ​។​ ​តែ​យ៉ាងណាក៏ដោយ​ ​បើ​យោង​តាម​ក្រុមការងារ​ ​Apple​ ​Designer​ ​បាន​បង្ហាញ​នូវ​ការស្រមើស្រមៃ​ពីមុខ​ងារ​ថ្មី​ចំនួន40​ ​ដែល​ពួកគេ​បាន​ប៉ាន់ប្រមាណ​ថា​ ​នឹង​លេចចេញ​នៅ​លើ​ ​iOS​ ​ជំនាន់​ក្រោយ​។​

    ​ក្នុង​ឃ្លិប​វីដេអូ​រយៈពេល​ ​2នាទី​ដែល​បង្ហាញ​ពីមុខ​ងារ​សំ​ខាន់​ៗ​ជាច្រើន​ ​ដូចជា​ការរចនា​លើ​ផ្ទៃ​ ​Status​ ​Bar​ ​ជំនាន់​ថ្មី​ ​មុខងារ​ ​Always​ ​on​ ​Display​ ​មុខងារ​ ​Dark​ ​Mode​ ​លើ​ ​iPhone​/​iPad​ ​ក៏ដូចជា​ការ​អាប់​ឌែ​ត​ ​Siri​ ​កាន់តែ​វិសេសវិសាល​ជាង​មុន​ផង​ដែរ​។​ ​ព្រឹត្តិ​ការណ៍​ ​WWDC​ ​2019​ ​ត្រូវ​បាន​កំណត់​ត្រៀម​ធ្វើឡើង​នៅចន្លោះ​ថ្ងៃទី3​ ​-​7​ ​មិថុនា​នៅ​ឯ​ ​McEnery​ ​Convention​ ​Center​ ​ដែល​ជាទី​តាំងតែ​មួយ​ធ្លាប់​បាន​ប្រារព្ធ​ធ្វើ​កាលពី​ឆ្នាំ​ចាស់2018​។​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

  • អនុស្សរណៈ​ឌីជីថល​ដ៏​សំខាន់​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​

    អនុស្សរណៈ​ឌីជីថល​ដ៏​សំខាន់​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​

    ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​(​Royal​ ​Group​)​ ​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​ឌីជីថល​នៅ​កម្ពុជា​ ​ដែល​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ក្រសួង​ទំនាក់ទំនង​ ​រវាង​ឯកឧត្តម​ ​សុខ​ ​ពុទ្ធី​វុធ​ ​រដ្ឋលេខាធិការ​ ​និង​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​ត្រាំ​ ​អ៊ី​វតឹ​ក​ ​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​

    ឯកឧត្តម​ ​សុខ​ ​ពុទ្ធី​វុធ​ ​មានប្រសាសន៍​ថា​៖​«​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ ​និង​ឯកជនThis​ ​public​-​private​ ​partnership​ ​(​PPP​)​ ​នឹង​ធ្វើជា​គំរូ​សម្រាប់​កិច្ចសហការ​នា​ពេល​អនាគត​ ​ជាមួយ​វិស័យ​ឯកជន​ ​ដើម្បី​សម្រេច​បាន​នូវ​អាទិភាព​របស់​យើង​ ​ដូចនេះ​វា​ជា​ការចាំបាច់​ណាស់​។​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​ ​ជាមួយ​ប្រតិបត្តិ​ការ​ទូរស័ព្ទ​ ​និង​ការ​វិនិយោគ​លើ​ខ្សែ​កាប្​លិ៍​បាតសមុទ្រ​ ​យើង​បាន​សន្និដ្ឋាន​ថា​ ​រ៉ូ​យ៉ា​ល់​គ្រុប​គឺជា​ដៃគូ​ដ៏​ល្អ​មួយ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ ​និង​ការកែច្នៃ​ឌីជីថល​របស់​កម្ពុជា​»​។​

    ឯកឧត្តម​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​កិច្ច​ព្រមព្រៀង​នេះ​ ​ផ្តោត​សំខាន់​លើ​ការ​កសាង​ក្របខ័ណ្ឌ​ ​គោលនយោបាយ​ ​និង​បទបញ្ជា​ព្រមទាំង​ការ​អភិវឌ្ឍ​កម្មវិធី​អេឡិចត្រូនិក​ ​បច្ចេកវិទ្យា​សិប្បនិម្មិត​ ​និង​អ៊ី​ន​ធើ​ណិ​ត​ ​បច្ចេកវិទ្យា​ពង្រឹង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​និង​កសាង​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ ​ICT​ ​និង​មជ្ឈមណ្ឌល​ទិន្នន័យ​ពពក​។​

    ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែម​ថា​៖​«​ខ្ញុំ​ជឿជាក់​ថា​ ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ជាមួយ​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​នឹង​នាំ​ផ្លូវ​ទៅ​រក​ប្រភេទ​ផ្សេង​ៗ​នៃ​ ​PPPs​ ​នៅ​តាម​តំបន់​ផ្សេង​ៗ​ទៀត​»​។​

    លោក​ ​អ៊ា​ន​ ​វ៉ា​ត​សុន​ ​(​Ian​ ​Watson​)​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សែល​កាត​ដែល​ជា​ប្រតិបត្តិ​ករ​ទូរស័ព្ទចល័ត​ឈានមុខ​គេ​បាន​មានប្រសាសន៍​ថា​ ​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ​គឺជា​អ្នកនាំ​មុខ​គេ​ ​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​នៅ​កម្ពុជា​អស់​រយៈពេល​ ​23ឆ្នាំ​មក​ហើយ​ ​ដោយមាន​សាខា​ជាច្រើន​ដែល​រួមមាន​ក្រុមហ៊ុន​ ​អ៊ី​ហ្ស៊ី​ខម​ ​(​Ezecom​)​ ​ជាដើម​។​

    លោក​ ​វ៉ា​ត​សុន​ ​បាន​កត់សម្គាល់​ថា​ ​ជាមួយនឹង​ខ្សែ​កាប្​លិ៍​អុបទិក​ជាង​ ​10,000គីឡូម៉ែត្រ​ដែល​បាន​ដាក់​រួចហើយ​នោះ​ ​ក្រុម​ហ៊ុន​អ៊ី​ហ្ស៊ី​ខម​ ​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​បណ្តាញ​ខ្សែ​កាប្​លិ៍​អុបទិក​ធំ​ ​ៗ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​លោក​បាន​ចង្អុលបង្ហាញ​ថា​ ​សាខា​ផ្សេងទៀត​ ​រួម​មា​នវីង​(​Wing​)​ ​ដែល​បាន​បង្កើត​វេទិកា​ប្រាក់​ចល័ត​មួយ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​នៅ​កម្ពុជា​ ​ហើយ​បាន​ជួយ​ ​ពង្រីក​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ ​និង​អក្ខរកម្ម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

    លោក​ ​វ៉ា​ត​សុន​ ​បាន​មានប្រសាសន៍​ថា​៖​«​នៅពេល​យើង​ឈរ​នៅ​លើ​ចង្វាក់​ ​នៃ​បដិវត្ត​ន៍​ឧស្សា​ ​ហក​ម្ម​ជំនាន់​ទី4​ ​ថ្ងៃនេះ​គឺជា​អនុស្សរណៈ​សំខាន់​បំផុត​ដែល​ត្រូវ​ចុះហត្ថលេខា​ ​នៅក្នុង​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ផលប្រយោជន៍​នា​ពេល​អនាគត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​យើង​ត្រូវតែ​ឈានទៅមុខ​ ​ប៉ុន្តែ​ការ​រីក​រាលដាល​រួមគ្នា​ ​តាមរយៈ​កិច្ចសហការ​ ​ការ​ប្តេជ្ញា​ចិត្ត​ ​និង​ការយល់​ដឹង​ពេញលេញ​ ​នៃ​ភារកិច្ច​កំពុង​ស្ថិតនៅ​ខាងមុខ​យើង​»​។​

    លោក​បាន​បន្ថែម​ថា​ ​យើង​នឹង​បន្ត​យុទ្ធ​សាស្រ្ត​នេះ​ក្នុង​ការបង្កើត​បណ្តាញ​ទិន្នន័យ​ដ៏​ល្អ​បំផុត​ ​របស់​ប្រទេស​កម្ពុជា​ដើម្បី​គាំទ្រ​គោលបំណង​របស់​រដ្ឋាភិបាល​សម្រាប់​ការ​ធ្វើ​ឱ្យ​មាន​ឌីជីថល​ពេញលេញ​នៅ​កម្ពុជា​ហើយ​ការ​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ​ប្រហែលជា​ហាក់ដូចជា​កាយវិការ​តូច​មួយ​ ​ប៉ុន្តែ​តាមពិត​ទៅ​វា​ ​គឺជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅ​មុខ​៕​

  • ម៉ន​ ​សា​ម៉េ​ត​ ​ប្រកួត​ជាគូ​ឯក​អន្តរជាតិ​ក្រៅប្រទេស​លើកដំបូង​ ​ចាញ់​ម្ចាស់ផ្ទះ​ដោយ​ពិន្ទុ

    ម៉ន​ ​សា​ម៉េ​ត​ ​ប្រកួត​ជាគូ​ឯក​អន្តរជាតិ​ក្រៅប្រទេស​លើកដំបូង​ ​ចាញ់​ម្ចាស់ផ្ទះ​ដោយ​ពិន្ទុ

    ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ​នៅ​ថ្ងៃទី5​ ​ខែឧសភា​ ​ឆ្នាំ2019​ ​កីឡាករ​តំណាង​ឱ្យ​កម្ពុជា​ ​ម៉ន​ ​សា​ម៉េ​ត​ ​បាន​ប្រកួត​ចាញ់​ក្នុង​កម្មវិធី​ប្រដាល់​ដ៏​ធំ​មួយ​របស់​មីយ៉ាន់ម៉ា​ ​លើ​សង្វៀន​ ​World​ ​Lethwei​ ​Championship​ ​(​WLC​)​ ​ក្នុង​ទី​ក្រុង​ណេ​ពី​ដរ​។​

    ​ទោះជា​ចាញ់​មែនពិត​ ​ប៉ុន្តែ​អ្នកប្រដាល់​គុន​ខ្មែរ​រូប​នេះ​ធ្វើ​បាន​ល្អ​ណាស់​ ​ទាំង​ការ​វ៉ៃ​ចេញ​ ​និង​ក្បាច់​ទប់ទល់​ ​ព្រមទាំង​វ៉ៃ​បក​ទៅ​វិញ​ភ្លាម​ៗ​មិន​ឱ្យ​ចាញ់ចិត្ត​គូប្រកួត​ឡើយ​។​ ​ទោះបីជា​ការប្រកួត​នេះ​ ​ជា​ការប្រកួត​លើក​ទី1​ ​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ក៏​ពិតមែន​ ​ប៉ុន្តែ​ការប្រកួត​លើក​នេះ​រូបគេ​ធ្វើ​បាន​ល្អ​ណាស់​ ​ដោយ​ចាញ់​-​ឈ្នះ​គ្នា​ដោយ​ពិន្ទុ​បែប​ប្រផិតប្រផើយ​តែប៉ុណ្ណោះ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​អ្នកប្រដាល់​ឡើង​កូដ​ខ្លាំង​ក្នុង​ស្រុក​របស់​កម្ពុជា​ ​ម៉ន​ ​សា​ម៉េ​ត​ ​ត្រូវ​បាន​សង្វៀន​ប្រដាល់​ធំជាង​គេ​បង្អស់​នៅ​មីយ៉ាន់ម៉ា​ ​(​WORLD​ ​LETHWEI​ ​CHAMPIONSHIP​)​ ​ផ្គូផ្គង​ឱ្យ​ជួប​ជាមួយនឹង​កីឡាករ​ជើងខ្លាំង​មីយ៉ាន់ម៉ា​មួយ​រូប​។


  • ចាន់​ ​រតនា​ ​អាច​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​គ្រង​ខ្សែក្រវាត់​នៅ​ស្ថាប័ន​ ​ONE​ ​FC​

    ចាន់​ ​រតនា​ ​អាច​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​គ្រង​ខ្សែក្រវាត់​នៅ​ស្ថាប័ន​ ​ONE​ ​FC​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កីឡាករ​ ​ចាន់​ ​រតនា​ ​ដែល​បាន​បំបាក់​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​ឱ្យ​សន្លប់​ក្នុង​ទឺក​ទី2នោះ​ ​ពេលនេះ​ត្រូវ​បាន​សង្វៀន​ ​ONE​ ​Fighting​ ​Championship​ ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។​

    ​ចំពោះ​ការ​ឈ្នះ​ ​2ប្រកួត​ជាប់​ៗ​គ្នា​នេះ​ ​រតនា​កាន់តែ​ធ្វើ​ឱ្យ​ស្ថាប័ន​ ​ONE​ ​កោតសរសើរ​ខ្លាំង​ឡើង​ ​ខណៈ​ដែល​គូប្រកួត​បន្ទាប់​របស់​គេ​ ​បើ​តាម​ការ​ចុះផ្សាយ​របស់​ ​ONE​ ​Championship​ ​អាច​ជា​ជើងខ្លាំង​របស់​សិង្ហបុរី​ម្នាក់​ដែល​មានឈ្មោះ​ថា​ ​Niko​ ​Soe​ ​ជា​កីឡាករ​វ័យ​ ​26ឆ្នាំ​ ​ដែល​បាន​ឈ្នះ​គូប្រកួត​ ​និង​មាន​ក្បាច់​វាយ​ល្អ​ដូច​រតនា​ ​ដែរ​ ​ដូច្នេះហើយ​ទើបបាន​ជាពួក​គេ​ទាំង​ ​2នាក់​នេះ​ ​គឺជា​គូប្រកួត​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ការប្រកួត​លើកក្រោយ​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការប្រកួត​នៅក្នុង​ស្ថាប័ន​នេះ​ ​កីឡាករ​ទាំងអស់​មានឱកាស​ដូចគ្នា​ក្នុង​ការ​ឡើង​ទៅ​វាយ​យក​ខ្សែក្រវាត់​ជើងឯក​ ​ប៉ុន្តែ​ក៏​តម្រូវ​ឱ្យ​ពួកគេ​ឈ្នះ​ការប្រកួត​បាន​ពី​ ​3​ ​ទៅ​ ​4ប្រកួត​ជាប់​ៗ​គ្នា​ដែរ​៕​


  • ក្តៅ​ៗ​!​ ​ភ្នំ​ពេញ​ក្រោ​ន​ ​ប្រកាស​ចែកផ្លូវ​ជាមួយ​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ ​Leonardo​ ​ទាំង​តក់ក្រហល់​

    ក្តៅ​ៗ​!​ ​ភ្នំ​ពេញ​ក្រោ​ន​ ​ប្រកាស​ចែកផ្លូវ​ជាមួយ​អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ ​Leonardo​ ​ទាំង​តក់ក្រហល់​

    ​ក្លឹប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​នបា​នប្រ​កាស​ចែកផ្លូវ​ជាមួយ​លោក​ ​Leonardo​ ​Vitorino​ ​ជា​ផ្លូវការ​ហើយ​ ​បន្ទាប់ពី​ដឹកនាំ​ក្រុម​រហស្សនាម​សិង្ហ​ក្រហម​មួយ​នេះ​ពុំ​ជោគជ័យ​តាំងពី​ដើមរដូវ​កាល​។​

    ​គ្រូបង្វឹក​ជនជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ដឹកនាំ​ក្រុម​ភ្នំ​ពេញ​ក្រោ​នក្នុង​ការប្រកួត​ផ្លូវការ​សរុប​ទាំងអស់​មាន​ចំនួន​ ​7លើក​ ​ក្នុង​នោះ​មានការ​ប្រកួត​ក្នុង​ពានរង្វាន់​ ​Leo​ ​Pre​-​Season​ ​1លើក​ ​ដោយ​ក្នុង​នោះ​ប្រកួត​ឈ្នះ​ចំនួន​ ​2លើក​ ​និង​ប្រកួត​ចាញ់​ចំនួន​ ​5លើក​។​

    ​ចំពោះ​គ្រូបង្វឹក​ថ្មី​ ​ខាង​ក្លិប​មិនទាន់​ប្រកាស​នៅឡើយ​ទេ​ ​ដែលគេ​រំពឹង​ថា​អាច​ជា​គ្រូ​ជំនួយ​ ​គឺ​លោក​ ​ស៊ុំ​ ​វណ្ណា​ ​ដែល​ទើបតែ​ទទួល​បាន​សញ្ញាបត្រ​គ្រូបង្វឹក​កម្រិត​ ​A​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​៕​


  • ពី​ពេលនេះ​ទៅ​ ក្រុមហ៊ុន​ឯកជន​នឹង​ងាយ​ខ្ចី​លុយ​ធនាគារ​ ក្រោយ​ CBC​ បង្កើត​សេវា​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​

    ពី​ពេលនេះ​ទៅ​ ក្រុមហ៊ុន​ឯកជន​នឹង​ងាយ​ខ្ចី​លុយ​ធនាគារ​ ក្រោយ​ CBC​ បង្កើត​សេវា​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​

    ទុន​សម្រាប់​ធ្វើអាជីវកម្ម​ជាផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ម្ចាស់​អាជីវកម្ម​ទាំងអស់គ្នា​ ព្រោះ​ប្រសិនបើ​គ្មាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រឹងមាំ​ទេ​ ក្រុមហ៊ុន​ក៏​មានការ​លំបាក​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​ដែរ​។ ហេតុនេះ​ហើយ​ទើប​ម្ចាស់​អាជីវកម្ម​ជាច្រើន​តែងតែ​ចង់​ទទួល​បានការ​ទុកចិត្ត​ និង​កម្ចី​ពី​ធនាគារ​បន្ថែម​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ តែ​កន្លងមក​ម្ចាស់​ក្រុមហ៊ុន​ភាគច្រើន​តែងតែ​យកឈ្មោះ​ជា​លក្ខណៈ​បុគ្គល​ដើម្បី​ស្នើសុំ​កម្ចី​ ព្រោះ​ការ​ស្នើសុំ​កម្ចី​ជា​លក្ខណៈ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឯកសារ​ និង​ចំណាយពេល​វេលា​ច្រើន​។

    លោក​ អឿ​ សុធា​រ័ត្ន​ នាយក​ប្រតិបត្តិ​នៃ​កា​រិយា​ល័យ​ឥណទាន​កម្ពុជា​ (CBC​) បាន​លើកឡើង​ថា​ បន្តិចទៀត​នេះ​យើង​នឹងអាច​ដាក់​ឱ្យ​ដំណើរការ​សេវាកម្ម​មួយ​គឺ​ ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ ឬប្រព័ន្ធ​ព័ត៌មាន​ឥណទាន​ក្រុមហ៊ុន​ ដែល​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ក្នុង​ការ​ទាញ​យក​ព័ត៌មាន​ពី​ក្រុមហ៊ុន​នានា​ដែល​គាត់​ដាក់ពាក្យ​ស្នើសុំ​ឥណទាន​។ ការ​ធ្វើបែប​នេះ​ក៏​ជា​ផលប្រយោជន៍​ជាច្រើន​ផង​ដែរ​ ព្រោះ​ក្នុង​ទិន្នន័យ​នេះ​មាន​បញ្ជាក់​ច្បាស់​ពី​ប្រវត្តិ​សំ​ខាន់​ៗទាំង​ស្ថានភាព​ក្រុមហ៊ុន​ ប្រតិបត្តិ​ការ​អាជីវកម្ម​ ប្រវត្តិ​របស់​ភា​គហ៊ុនិ​ក និង​ជាពិសេស​គឺ​ប្រវត្តិ​ឥណទាន​របស់​ក្រុមហ៊ុន​នោះ​តែម្តង​ថា​ តើ​គាត់​មាន​ប្រវត្តិ​ល្អ​ ឬមិន​ល្អ​ចំពោះ​ផ្នែក​ហិរញ្ញវត្ថុ​។

    លោក​ អឿ​ សុធា​រ័ត្ន​ បាន​និយាយ​ថា​៖ “ឥឡូវនេះ​យើង​ទទួល​បាន​ភ្លើង​ខៀវ​ពី​ធនាគារជាតិនៃកម្ពុជា​ហើយ​ ហេតុនេះ​យ៉ាង​យូរ​ត្រឹម​ចុងខែ​នេះ​យើង​អាច​ដាក់​ឱ្យ​ដំណើរការ​ពេញលេញ​បាន​ហើយ​។ ក្រោយ​ពេល​ដាក់​ឱ្យ​ដំណើរការ​ហើយ​ យើង​សង្ឃឹមថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នឹង​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​ ហើយ​ពិន្ទុ​ពាក់ព័ន្ធ​នឹង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ដែល​វាយតម្លៃ​ដោយ​ធនាគារពិភពលោក​ ក៏អាច​នឹង​កើនឡើង​ជា​វិជ្ជមាន​ផង​ដែរ​”។

    លោក​ អឿ​ សុធា​រ័ត្ន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្តល់​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នេះ​ ក៏អាច​ស្ថិត​ក្នុង​ចរន្ត​មួយ​ដែល​អាច​ជំរុញ​អាជីវកម្ម​ខ្នាត​តូច​មួយចំនួន​ឱ្យ​អភិ​-វឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ក្រុមហ៊ុន​ស្តង់ដារ​បាន​ផង​ដែរ​ ដើម្បី​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្នើសុំ​ឥណទាន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា​។ ការ​ស្នើសុំ​ឥណទាន​ ឬខ្ចី​ជា​លក្ខណៈ​ក្រុមហ៊ុន​មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​កម្ចី​បុគ្គល​ត្រង់ថា​ ការខ្ចី​ក្នុងនាម​ជា​ក្រុមហ៊ុន​មិនមែន​បុគ្គល​ណា​ម្នាក់​ ឬអ្នកគ្រប់គ្រង​ណា​ម្នាក់​ជា​អ្នក​ជំពាក់​ធនាគារ​នោះ​ទេ​ តែ​ក្រុមហ៊ុន​ដែល​មាន​ភាគី​ពាក់ព័ន្ធ​ ឬម្ចាស់​ភាគហ៊ុន​ទាំងអស់​ជា​អ្នកខ្ចី​ ហេតុនេះ​វា​អាច​ធ្វើ​ឱ្យ​ការ​រកស៊ី​កាន់តែ​ល្អ​ឡើង​ ហើយ​ម្យ៉ាងទៀត​កម្ចី​ក្រុមហ៊ុន​ក៏​អាច​ទទួល​បាន​ឥណទាន​ច្រើន​ផង​ដែរ​ ព្រោះ​ភាគ​ច្រើន​កម្ចី​ក្រុមហ៊ុន​ជា​កម្ចី​ធំៗ​សម្រាប់​ធ្វើអាជីវកម្ម​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ និង​ជា​ប្រធាន​ការិយាល័យ​ឥណទាន​កម្ពុជា​ បាន​លើកឡើង​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ឥណទាន​នីតិបុគ្គល​នេះ​ នឹង​ជួយ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ភាគី​ពាក់ព័ន្ធ​នានា​ទទួល​បាន​នូវ​ព័ត៌មាន​ឥណទាន​ពេញលេញ​របស់​នីតិបុគ្គល​ទាំងឡាយ​ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​ក្នុង​ទីផ្សារ​។ ព័ត៌មាន​ក្រុមហ៊ុន​ទាំងអស់​នេះ​ក៏​មាន​សារៈសំខាន់​ផង​ដែរ​សម្រាប់​ធនាគារ​កណ្តាល​ក្នុង​ការ​តាមដានមើល​ទីផ្សារ​ទាំងមូល​ ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។

    លោកជំទាវ​ ជា​ សិរី​ បាន​មានប្រសាសន៍​ថា​៖ “សេវាកម្ម​ដែល​ផ្តល់​ដោយ​ការិយាល័យ​ឥណទាន​កម្ពុជា​ មិនមែន​បញ្ចប់​ត្រឹមតែ​ព័ត៌មាន​ប៉ុណ្ណោះទេ​ តែ​គណៈ​គ្រប់គ្រង​ក៏បាន​រៀបចំ​ជា​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ​ ដែល​បាន​ទទួលការ​គាំទ្រ​រួច​ហើយពី​ក្រុមប្រឹក្សា​ភិបាល​។ យើង​ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​ជា​បន្ត​ជូន​ដល់​សមាជិក​របស់​យើង​ ដោយ​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​ផ្សេង​ៗជាច្រើន​ស្របតាម​តម្រូវការ​របស់​ពួកគេ​”។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​សមាគម​ធនាគារ​កម្ពុជា​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនា​គារ​អេ​ស៊ី​លីដា​ ភី​អឹ​លស៊ី​ បាន​លើកឡើង​ថា​ ការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ព័ត៌មាន​នីតិបុគ្គល​នេះ​ គឺ​ផ្តល់​ភាព​ងាយ​ស្រួល​ទាំងសងខាង​ ទាំង​សហគ្រាស​ដែល​មាន​ម្ចាស់​ភាគហ៊ុន​ចម្រុះ​ផង​ និង​សម្រាប់​យើងខ្ញុំ​ជា​ធនាគារ​ពាណិជ្ជ​ផង​ ព្រោះ​គុណភាព​នៃ​ការ​ផ្តល់​ព័ត៌មាន​របស់​ការិយាល័យ​ឥណទាន​កន្លងមក​គឺ​មាន​ភាព​ច្បាស់លាស់​។ ហេតុនេះ​ប្រសិនបើ​យើង​ចង់​ដឹងពី​ព័ត៌មាន​របស់​សហគ្រាស​មុន​ពេល​ផ្តល់​កម្ចី​ យើង​អាច​ឆែកមើល​ពី​ប្រវត្តិ​របស់​សហគ្រិន​ និង​សហគ្រាស​នោះ​បាន​ ដោយ​ចំណាយពេល​វេលា​តិច​ តែ​ទទួល​បាន​ទិន្នន័យ​ច្រើន​ និង​ច្បាស់លាស់​ ដែល​ធ្វើ​ឱ្យ​យើង​អាច​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​និយាយ​ថា​៖ “ការ​ផ្តល់​ព័ត៌មាន​នេះ​ក៏អាច​ជា​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ផង​ដែរ​ចំពោះ​ក្រុមហ៊ុន​ដែល​ដើរតួ​ជា​អ្នកធានា​ឱ្យ​ក្រុមហ៊ុន​ដែល​ដាក់ពាក្យ​កម្ចី​ថា​ តើ​គាត់​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដែរ​ឬទេ​? ប្រវត្តិ​សង​របស់​គាត់​យឺតយ៉ាវ​ ឬល្អ​យ៉ាងណា​ដែរ​? និង​ព័ត៌មាន​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​មាន​ភាព​រឹងមាំ​ខ្លាំង​ជាង​មុន​”។

    លោក​បណ្ឌិត​ បាន​លើកឡើង​ថា​ កន្លងមក​ធនា​គារ​អេ​ស៊ី​លីដា​មាន​ផ្តល់​ឥណទាន​សម្រាប់​បុគ្គល​ និង​ក្រុមហ៊ុន​ គ្រាន់តែ​សម្រាប់​ឥណទាន​ក្រុមហ៊ុន​ យើង​មាន​មិនសូវ​ច្រើន​នោះ​ទេ​ ព្រោះ​មានការ​លំបាក​ក្នុង​ការស្វែងរក​ព័ត៌មាន​ តែ​បច្ចុប្បន្ន​នេះ​យើង​មាន​ព័ត៌មាន​ច្រើន​ហើយ​ ហេតុនេះ​យើង​នឹង​ពង្រីក​ក្នុង​ការ​ឱ្យ​ខ្ចី​លើ​ផ្នែក​នេះ​កាន់តែ​ច្រើន​។ បន្ថែម​ពីលើ​នេះ​លោក​បណ្ឌិត​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ យើង​រំពឹង​ទុក​ថា​ក្រុមហ៊ុន​ឯកជន​នឹង​ចាប់ផ្តើម​ស្វែងយល់​កាន់តែ​ច្រើន​ពី​នីតិវិធី​ផ្លូវច្បាប់​ ដែល​ជំរុញ​ឱ្យ​ពួកគាត់​ចុះបញ្ជី​កាន់តែ​ច្រើន​ ហើយនឹង​ស្នើសុំ​ឥណទាន​ក្នុង​នាម​ជា​ក្រុមហ៊ុន​កើនឡើង​ផង​ដែរ​៕