Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួង​ពាណិជ្ជកម្ម​៖​ ​ឧស្សាហកម្ម​វាយនភណ្ឌ​ ​ជា​វិស័យ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

    ក្រសួង​ពាណិជ្ជកម្ម​៖​ ​ឧស្សាហកម្ម​វាយនភណ្ឌ​ ​ជា​វិស័យ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​

    ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ធ្វើការ​ពន្យល់​អំពី​គោលនយោបាយ​យុទ្ធសាស្ត្រ​ ​និង​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ឧស្សាហកម្ម​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ចាត់ទុក​វិស័យ​នេះ​ជា​វិស័យ​សក្ដានុពល​មួយ​ដែល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​របស់ក្រ​សួង​ពាណិជ្ជកម្ម​។​

    ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​លើកឡើង​អំពី​យុទ្ធសាស្ត្រ​ចតុកោណ​ ​គោលនយោបាយ​គាំពារ​ការ​វិនិយោគ​ ​កាលានុវត្ត​ភាព​ធុរកិច្ច​ ​និង​កំណែ​ទម្រង់​ថ្មី​ៗ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ ​នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល​ ​និង​ផ្នែកឯកជន​លើក​ទី18​ ​សំដៅលើ​ក​កម្ពស់​បរិ​យាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​

    ​ការ​លើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នេះ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​ធំៗ​ ​មាន​ដូចជា​ ​H​&​M​,​ ​C​&​A​,​ ​Adidas​ ​Sourcing​,​ ​Next​ ​Sourcing​,​ ​Vanity​ ​Fair​ ​Corporation​ ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហុងកុង​ ​តំណាង​ឱ្យ​អ្នកបញ្ជា​ទិញ30​%​ ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​កម្ពុជា​ក្នុង​ខែឧសភា​ ​ឆ្នាំ2019​ ​នេះ​ ​ដើម្បី​បង្កើន​ទំនុកចិត្ត​ ​និង​ទទួល​បានការ​បញ្ជាទិញ​កាន់តែ​ច្រើន​ពី​ក្រុមហ៊ុន​ទាំងអស់​នោះ​។​ ​

    ​ឯកឧត្តម​ក៏បាន​ជម្រាប​ជូន​តំណាង​ក្រុមហ៊ុន​ទាំងអស់​អំពី​ការចូលរួម​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ការ​លើកស្ទួយ​វិស័យ​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​ ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​ព្រមទាំង​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​វិនិយោគ​ថ្មី​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​មាត្រា​មួយចំនួន​ឡើងវិញ​ ​ដើម្បី​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ឱ្យ​មាន​ភាព​ស្របគ្នា​ទៅ​នឹង​បរិ​តំបន់​។​

    ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ2018​ ​របស់​ធនាគារជាតិនៃកម្ពុជា​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​ឧស្សាហកម្ម​វាយនភណ្ឌ​ ​និង​កាត់ដេរ​សម្លៀកបំពាក់​កម្ពុជា​បាន​ស្រូប​យកកម្លាំង​ពលកម្ម​ប្រមាណ​ជាង​ ​85ម៉ឺន​នាក់​ ​ក្នុង​នោះ​ចំនួន​រោងចក្រ​សរុប​មាន​ប្រមាណ​ ​1,585ទីតាំង​ ​គឺ​បាន​កើនឡើង​ ​4.1​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​។​ ​ ​ជាមួយគ្នា​នេះ​ ​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​ ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ2018​ ​កន្លងមក​ ​មាន​ទឹកប្រាក់​ជាង​ ​10ប៊ី​លាន​ដុល្លារ​ ​ដែល​កើនឡើង​ប្រមាណ​ ​24.7​%​ ​បើ​ធៀប​នឹង​ឆ្នាំ2017​៕​

  • មើល​វីដេអូ​ការ​បើក​សាកល្បង​ ​Toyota​ ​RAV4​ ​ប្រភេទ​ ​Hybrid​ ​ស៊ីសាំង​តិច​ជាង​ម៉ូតូ​ធំ​

    មើល​វីដេអូ​ការ​បើក​សាកល្បង​ ​Toyota​ ​RAV4​ ​ប្រភេទ​ ​Hybrid​ ​ស៊ីសាំង​តិច​ជាង​ម៉ូតូ​ធំ​

    ​តាមរយៈ​ការ​ធ្វើការ​សាកល្បង​ជាក់ស្ដែង​មួយ​បាន​បង្ហាញ​លទ្ធផល​មក​ថា​ ​Toyota​ ​RAV4​ ​ស៊េរី​ថ្មី​ប្រភេទ​ ​Hybrid​ ​ពិតជា​ស៊ីសាំង​តិច​មែនទែន​។​

    ការ​ធ្វើការ​សាកល្បង​នេះ​ ​គឺ​គេ​បាន​បើក​វា​នៅក្នុង​ទៅ​ក្រុង​ដែល​មាន​ចរាចរណ៍​មិនសូវ​ស្ទះ​ខ្លាំង​ ​និង​បើកបរ​ក្នុង​ល្បឿន​ ​19km​/​h​ ​និង​ប្រើប្រាស់​ការ​បើកបរ​ ​Mode​ ​EV​ ​ប្រមាណ​ ​79​%​។​ ​តាមរយៈ​ការសាកល្បង​របស់​គណនី​រថយន្ត​ស៊េរី​ថ្មីនេះ​ ​វា​បាន​បង្ហាញថា​ ​ការ​បើកបរ​នៅក្នុង​ក្រុង​ ​រថយន្ត​នេះ​នឹង​ស៊ីសាំង​ជាមធ្យម​ត្រឹម​ ​4.1លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ​ ​100គ.ម​។​

    ​លទ្ធផល​នេះ​បាន​បង្ហាញថា​ ​ម៉ាស៊ីន​ ​Hybrid​ ​ស៊េរី​ថ្មី​ ​ពិតជា​សន្សំសំចៃ​ប្រេង​បាន​ច្រើន​មែនទែន​៕​

    ​ទស្សនា​វីដេអូ​ការ​ធ្វើតេស្ត​សាកល្បង​៖​

  • ប៉េតង់​កម្ពុជា​ឆ្នាំនេះ​ ​មិនបាន​ទទួល​មេដាយ​ពី​ការប្រកួត​ប៉េតង់​ពិភពលោក​ឡើយ​

    ប៉េតង់​កម្ពុជា​ឆ្នាំនេះ​ ​មិនបាន​ទទួល​មេដាយ​ពី​ការប្រកួត​ប៉េតង់​ពិភពលោក​ឡើយ​

    ​ក្រុម​ជើងខ្លាំង​ប៉េតង់​កម្ពុជា​ដែល​មាន​សមាជិក​ ​4រូប​ ​រួមមាន​ ​វីរនារី​កីឡាការិនី​ប៉េតង់​ ​កែ​ ​ឡេង​ ​កីឡាការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​កីឡាករ​ ​សុខ​ ​ច័ន្ទ​មាន​ ​និងកីឡា​ករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​ ​ដែល​សុទ្ធតែ​ជា​ជើងខ្លាំង​ប៉េតង់​លំដាប់​ពិភពលោក​ ​បាន​ចេញទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ការប្រកួត​ជើងឯក​ពិភពលោក​ឆ្នាំ2019​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ឯ​ប្រទេស​អេស្ប៉ាញ​។​

    ​ការប្រកួត​លើ​ ​5វិញ្ញាសា​ដែល​រួមមាន​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​បុរស​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​នារី​ ​វិញ្ញាសា​វាយ​ ​1ទល់1បុរស​ ​វិញ្ញាសា​វាយ​ ​1ទល់1​ ​នារី​ ​និង​វិញ្ញាសា​វាយ​ចម្រុះ​ ​2ទល់2​ ​បុរស​-​នារី​នោះ​ ​កម្ពុជា​ធ្វើ​បាន​ល្អ​តែ​លើ​ ​2វិញ្ញាសា​ប៉ុណ្ណោះ​ ​គឺ​លើ​វិញ្ញាសា​វាយ​ចម្រុះ​ ​2ទល់2​ ​បុរស​-​នារី​ ​ដែល​មាន​កីឡាការិនី​ ​កែ​ ​ឡេង​ ​និងកីឡា​ករ​ ​សុខ​ ​ច័ន្ទ​មាន​ ​បាន​ឡើង​ទៅដល់​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​និង​លើ​វិញ្ញាសា​វាយ​ ​1ទល់1​ ​នារី​ ​គឺ​កីឡាការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​បាន​ឡើង​ដល់​វគ្គ​ ​8នាក់​ចុងក្រោយ​ ​ស្រប​ពេល​ដែល​ ​3វិញ្ញាសា​ទៀត​នោះ​ ​ក្រុម​កម្ពុជា​បាន​ធ្លាក់​តាំងពី​វគ្គ​ដំបូង​ម្ល៉េះ​។​

    ​ចំពោះ​ ​3វិញ្ញាសា​ដែល​ធ្លាក់​ពី​ការប្រកួត​នៅ​ជុំ​ដំបូង​ ​រួមមាន​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​បុរស​ ​ដែល​មាន​កីឡាករ​ ​សុខ​ ​ច័ន្ទ​មាន​ ​និងកីឡា​ករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​ ​វិញ្ញាសា​វាយ​ ​2ទល់2​ ​នារី​ ​មាន​កីឡាការិនី​ ​កែ​ ​ឡេង​ ​និងកីឡា​ការិនី​ ​អ៊ុ​ក​ ​ស្រីមុំ​ ​និង​វិញ្ញាសា​វាយ​ ​1ទល់1​ ​បុរស​ ​គឺ​កីឡាករ​ ​សៅ​ ​សុ​ភា​រ៉ា​ន់​។​

    ​ចាប់តាំងពី​ឆ្នាំ2013​ ​មក​ ​កម្ពុជា​ ​គឺជា​ប្រទេស​លេខ1​ ​ដែល​ឈ្នះ​មេដាយមាស​បាន​ច្រើនជាង​គេ​ ​គឺ​ ​3លើ​ក​ជាប់​ៗ​គ្នា​ ​(​ ​2013​ ​2015​ ​និង2017​)​ ​ដោយ​កម្មវិធី​នេះ​ត្រូវ​ធ្វើឡើង​រៀងរាល់​ ​2ឆ្នាំ​ម្តង​៕​



  • កីឡដ្ឋាន​ថ្មី​របស់​ក្លិប​បឹង​កេត​ ​កំពុង​ស្ថិត​ក្នុង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ត្រៀម​ប្រកួត​លី​ក​កំពូល​កម្ពុជា​ជើង​ទី2​

    កីឡដ្ឋាន​ថ្មី​របស់​ក្លិប​បឹង​កេត​ ​កំពុង​ស្ថិត​ក្នុង​ភាពយឺត​យ៉ាវ​ក្នុង​ការ​ត្រៀម​ប្រកួត​លី​ក​កំពូល​កម្ពុជា​ជើង​ទី2​

    ​តាម​ការ​ឱ្យ​ដឹងពី​ប្រធាន​ក្លិប​បឹង​កេត​ ​លោកស្រី​ ​ពុធ​ ​ធីតា​ ​កាល​ពេល​ប្រកួត​លី​ក​កំពូល​កម្ពុជា​ ​នា​សប្តាហ៍​កន្លងទៅ​នេះ​ ​បាន​បញ្ជាក់​ថា​ ​កីឡដ្ឋាន​ថ្មី​របស់​ក្លិប​ជើងខ្លាំង​មួយ​នេះ​អាច​នឹង​មិន​រួចរាល់​ដូច​ការ​គ្រោងទុក​ឡើយ​។​

    ​លោកស្រី​ ​ពុធ​ ​ធីតា​ ​ប្រធាន​ក្លឹប​បឹង​កេត​ដែល​បាន​ចុះទៅ​ពិនិត្យ​ការសាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​ដែល​ស្ថិតនៅ​ឃុំ​បឹង​ស្នោ​ ​ខណ្ឌ​ច្បារអំពៅ​កាលពី​សប្តាហ៍​មុន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​តាម​គម្រោង​ ​គឺ​ត្រូវ​សាងសង់​ឱ្យ​ទាន់​ការប្រកួត​ជើង​ទី2​ ​នៃ​ក្របខ័ណ្ឌ​លី​ក​បាល់ទាត់​កម្ពុជា​ឆ្នាំ2019​ ​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ប្រហែលជា​មិនទាន់​ទេ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​តាម​ការ​គ្រោងទុក​ ​ក្រុម​បឹង​កេត​បាន​ស្នើសុំ​គណៈកម្មការ​រៀបចំ​ការប្រកួត​ដើម្បី​ធ្វើការ​ប្រកួត​នៅ​ក្រៅ​ទឹកដី​ទាំងអស់​សម្រាប់​ជើង​ទី1​ ​ហើយនឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​នៅក្នុង​កីឡដ្ឋាន​របស់​ខ្លួន​ដំបូង​នៅក្នុង​អំឡុង​ខែកក្កដា​ ​ដែល​ជា​ការប្រកួត​ក្នុង​ជើង​ទី2​ ​ជាមួយនឹង​ក្រុម​ភ្នំ​ពេញ​ក្រោ​ន​៕​


  • ឃើញ​រូបភាព​មួយ​សន្លឹក​នេះ​ហើយ​ ​ទើប​ដឹង​ថា​ ​វង្ស​ ​ណយ​ ​ធ្លាក់ខ្លួន​ខ្លាំង​

    ឃើញ​រូបភាព​មួយ​សន្លឹក​នេះ​ហើយ​ ​ទើប​ដឹង​ថា​ ​វង្ស​ ​ណយ​ ​ធ្លាក់ខ្លួន​ខ្លាំង​

    ​ប្រិយ​មិត្ដ​ប្រាកដជា​បាន​ស្គាល់​ហើយ​ថា​ ​កីឡាករ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ ​លោក​ ​វង្ស​ ​ណយ​ ​ដែល​មាន​រហស្សនាម​ថា​ ​អ្នកលេង​កែង​មច្ចុរាជ​ ​គឺជា​កីឡាករ​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​កីឡាប្រដាល់​សេរី​ដែល​តែងតែ​ផ្ដួល​គូប្រកួត​របស់​ខ្លួន​ឱ្យ​សន្លប់​ដោយ​ក្បាច់​នៅ​លើ​សង្វៀន​។​

    ​ហើយដោយ​ឡែក​ ​លោក​ ​វង្ស​ ​ណយ​ ​ដែល​ជា​កីឡាករ​ប្រដាល់​ដ៏​មានឈ្មោះ​បោះ​សំឡេង​នេះ​ ​ថែមទាំង​ធ្លាប់​បាន​ធ្វើអំពើ​សប្បុរសធម៌​ជាច្រើន​ទៀតផង​ ​តែ​មុន​នេះ​បន្ដិច​ ​តាមរយៈ​គេហទំព័រ​ហ្វេ​សប៊ុ​ក​ផ្ទាល់​របស់​លោក​ ​ស្រាប់តែ​គេ​ឃើញ​មាន​បង្ហោះ​រូបភាព​ផ្ទះសំបែង​ដែល​រូបលោក​កំពុង​រស់នៅ​សព្វថ្ងៃ​ ​ដែល​មើលទៅ​ហាក់ដូចជា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​អ្នកមើល​ឃើញ​នឹក​សង្វេគ​ក្នុង​ចិត្ដ​ខ្លាំង​ណាស់​ ​ដោយ​គេ​មើលឃើញ​រូបលោក​កំពុង​រស់នៅ​ក្នុង​ផ្ទះ​រនាបឈើ​ ​គ្មាន​ជញ្ជាំង​ ​និង​ទ្វារ​បិទបាំង​ត្រឹមត្រូវ​ ​ហើយ​ដំបូល​ប្រក់​ស្លឹក​ថែមទាំង​ធ្លុះធ្លាយ​ទៀតផង​។​

    ​ភ្ជាប់​មក​ជាមួយ​រូបថត​ដ៏​សែន​សង្វេគ​ចិត្ដ​ទាំងនោះ​ ​លោក​ក៏បាន​សរសេរ​សារ​មួយចំនួន​ដែល​មានខ្លឹមសារ​ថា​៖​ ​«​សុំ​អង្វរ​ ​ព្រះឥន្ទ្រ​ ​ជួយ​បង្វែរ​ខ្យល់​កុំឱ្យ​បោកបក់​ខ្លាំងពេក​ ​ទុក​ឱ្យ​កូនចៅ​រស់នៅ​បាន​សុខ​ផង​ចុះ​ ​សាធុ​ ​សាធុ​ ​សាធុ​»​។​ ​វង្ស​ ​ណយ​ ​បាន​បន្ថែម​ទៀត​ថា​៖​«​ខ្ញុំ​រស់​ប៉ុណ្ណឹង​សុខ​ហើយ​ ​កុំឱ្យ​តែ​គេ​មើលងាយ​ទៅ​បាន​ហើយ​»​៕

  • អ្នកនាង សឿ សុធារ៉ា បង្ហើបបំណងចិត្តមួយជូនសម្ដេចនាយករដ្ឋមន្ត្រី

    អ្នកនាង សឿ សុធារ៉ា បង្ហើបបំណងចិត្តមួយជូនសម្ដេចនាយករដ្ឋមន្ត្រី

    ថ្មីៗនេះនៅបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញ អតីតតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា និងស្វាមីលោក សាពូន មីដាដា បានបង្ហាញវត្តមានច្រៀងរួមគ្នានៅក្នុងកម្មវិធី « ចម្រៀងគ្រួសារខ្មែរ » ។ ការបង្ហាញមុខនៅក្នុងសិល្បៈជាថ្មី បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកទាំងពីរ។ ស្របគ្នានោះដែរ អ្នកនាង សឿ សុធារ៉ា ក៏បានប្រកាសប្រាប់មហាជនផងដែរថា ក្នុងឆ្នាំ2019នេះ អ្នកនាងមានបំណងចិត្តមួយ គឺចង់ជួបនិងនឹករលឹក ដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលអ្នកនាងតែងហៅថា សម្ដេចតេជោមហាវិរៈបិតាសន្តិភាពជាតិខ្មែរ។

    អ្នកនាង សឿ សុធារ៉ា និយាយថា ដោយសារតែនឹករលឹកដល់ទស្សនិកជន និងនឹករលឹកដល់សម្ដេចនាយករដ្ឋមន្ត្រី ទើបអ្នកនាងទទួលច្រៀងក្នុងកម្មវិធីនោះ ព្រោះដឹងថា សម្ដេចតែងចូលទស្សនាក្នុងកម្មវិធីនោះរាល់ពេលផ្សាយផ្ទាល់។ អ្នកនាងថា ខ្លួន និងគ្រួសារមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលអ្នកនាង និងស្វាមី បកស្រាយបទចម្រៀង ហើយត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីចូលទស្សនា និងចូលComment សួរសុខទុក្ខអ្នកនាង និងស្វាមី ព្រមទាំងកូនទាំង2នៅក្នុងថ្ងៃនោះ។ អ្នកនាងថានេះជាអ្វីដែលអ្នកនាង និងស្វាមីចង់បាន ខណៈដែលអ្នកនាងប្រកាសថាខ្លួន និងគ្រួសារ នៅមានបំណងធំមួយទៀត គឺបានថតរូបជាមួយសម្ដេចនាយកដ្ឋមន្ត្រី និង លោកជំទាវ ជាលក្ខណៈគ្រួសារដើម្បីតាំងផ្ទះ។

    អតីតតារាសម្ដែងស្រីរូបនេះបានបន្ដថា ក្នុងឆ្នាំ2019 ពោលគឺចាប់តាំងពីកូនប្រុសរបស់អ្នកនាងកាន់តែចម្រើនវ័យ អ្នកនាង និង លោក សាពូន មីដាដា តែងនឹកស្រមៃជាប្រចាំថា បើបានថតរូបរូបទាំងប្ដីទាំងប្រពន្ធ និងកូនទាំង2ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវទុកដាក់តាំងផ្ទះ មិនដឹងថាគ្រួសាររបស់អ្នកនាង អស់ចិត្ត និង មានសុភមង្គលយ៉ាងណា។ អ្នកនាងថា ក្នុងឆ្នាំ2019នេះ បើអ្នកនាង និងគ្រួសារ មិនមានឱកាសបានថតរូបជាគ្រួសារជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវ ដើម្បីមកផ្ដិតតាំងផ្ទះ នោះអ្នកនាង នឹងមិនអស់ចិត្តនោះទេ ក្នុងពេលអ្នកនាង ចង់បានរូបថតមួយសន្លឹកជួបជុំគ្រួសារមួយជាមួយសម្ដេច និងសម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីឱ្យកូនទាំង2បានមើល និងទុកមើលជាអនុស្សាវរីយ៍។

    យ៉ាងណាមិញ អ្នកនាង សឿ សុធារ៉ា ថានេះគឺជាបំណងធំតែមួយគត់ ដែលអ្នកនាងចង់បានក្នុងឆ្នាំ2019។ យ៉ាងណាមិញអ្នកនាងថា មិនដឹងថាអ្វីដែលអ្នកនាងនឹកស្រម៉ៃអាចក្លាយជាការពិតឆាប់ៗ ឬ យ៉ាងណានោះទេ ក្នុងពេលដែល អ្នកនាងថា អ្នកនាង និងស្វាមី ខានជួបដោយផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និងសម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាលក្ខណៈជាកូនជាចៅ ប្រមាណជាយូរឆ្នាំមកហើយ៕

  • មាស​ ​អា​លីស​ ​តារា​ស្រី​ល្បី​សំឡេង​ដូច​ ​ហួយ​ ​មាស​ ​ជាប់​ទៅ​ច្រៀង​នៅ​អាមេរិក​ជាស្ថាពរ​

    មាស​ ​អា​លីស​ ​តារា​ស្រី​ល្បី​សំឡេង​ដូច​ ​ហួយ​ ​មាស​ ​ជាប់​ទៅ​ច្រៀង​នៅ​អាមេរិក​ជាស្ថាពរ​

    តារាចម្រៀង​ស្រី​ ​មាស​ ​អា​លីស​ ​ដែល​មហាជន​ជាច្រើន​ទទួលស្គាល់​ថា​ ​ជាតា​រា​ចម្រៀង​ដែល​មាន​ទឹកដម​សំឡេងក្រអួន​ក្រអៅ​ដូច​លោកយាយ​ ​ហួយ​ ​មាស​ ​បេះ​ដាក់​នោះ​ ​កំពុងតែ​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ ​ទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​។​ (more…)

  • កម្ពុជា​-​បារាំង​នឹង​ចុះហត្ថលេខា​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​បណ្តាញ​បញ្ជូន​ថាមពល​អគ្គិសនី​របស់​កម្ពុជា​

    កម្ពុជា​-​បារាំង​នឹង​ចុះហត្ថលេខា​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​បណ្តាញ​បញ្ជូន​ថាមពល​អគ្គិសនី​របស់​កម្ពុជា​

    ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ជាមួយ​សម​ភាគី​បារាំង​សម្រាប់​គម្រោង​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ ​និង​ចែកចាយ​អគ្គិសនី​ ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ ​29.1លាន​អឺ​រ៉ូ​។​

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅក្នុង​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា​ ​គម្រោង​នេះ​មាន​ទិសដៅ​ក្នុង​ការពង្រីក​ ​និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ឱ្យ​មានការ​វិវឌ្ឍ​ទៅ​រក​ប្រព័ន្ធ​ឆ្លាតវៃ​ ​(​Smart​ ​Grid​)​ ​ដែល​អាច​សម្រួល​យ៉ាងច្រើន​ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល​ ​ក៏ដូចជា​បង្កើត​ប្រសិទ្ធភាព​ ​និង​និរន្តរភាព​ក្នុង​ការ​ផ្ក​ត់​ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​។​

    ​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តី​ពី​«​ ​ចីរភាព​បំណុល​សម្រាប់​ចីរភាព​កំណើន​ ​ចីរភាព​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​»​ ​(​Sustainable​ ​Debt​ ​for​ ​Sustainable​ ​Growth​:​ ​Sound​ ​Financing​ ​for​ ​Development​)​នៅ​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ ​ដែល​កិច្ចប្រជុំ​នេះ​គ្រោង​នឹង​ផ្តោត​ការពិភាក្សា​ទៅលើ​ប្រធានបទ​សំ​ខាន់​ៗ​រួមមាន​៖​
    ​ ​ ​-​យុទ្ធសាស្ត្រ​ក្នុង​ការ​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នី​មួយ​ៗ​ ​និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​ដោយរួមទាំង​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ផង​ដែរ​ ​ព្រមទាំង​វិធីសាស្ត្រ​ដែល​ប្រទេស​មាន​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍​អាច​អនុវត្ត​បាន​ ​ដោយ​ចៀសវាង​ការ​ជំពាក់បំណុល​ច្រើនហួស​ហេតុ​។​ ​

    សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ​តាម​គម្រោង​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ ​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ជាមួយ​លោក​ ​Remi​ ​Riou​ ​អ្នកចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ​(​AFD​)​សម្រាប់​គម្រោង​ទំនើប​ភាវូបនីយកម្ម​ប្រព័ន្ធ​បញ្ជូន​ថាមពល​ដោយ​ប្រើ​បណ្តាញ​អគ្គិសនី​វៃឆ្លាត​។​

    ​នៅ​ខែមករា​ឆ្នាំនេះ​ ​រដ្ឋាភិបាល​បាន​និយាយ​ថា​ ​ខេត្ត​ចំនួន24​ ​ក្នុង​ប្រទេស​នឹង​ត្រូវ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ជាតិ​នៅ​ឆ្នាំ2020​។​ ​យោង​តាម​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​ខ្សែ​បញ្ជូន​ថាមពល​អគ្គិសនី​ប្រវែង​ ​2.141គីឡូម៉ែត្រ​ ​និង​អនុ​ស្ថានីយ​ចំនួន​ ​33កន្លែង​។​ ​

    របាយការណ៍​ដដែល​បន្ត​ថា​ ​ខេត្ត​ចំនួន5​ ​ដែល​នៅតែ​ខ្វះ​លទ្ធភាព​ទទួល​បាន​បណ្តាញ​អគ្គិសនី​ជាតិ​រួមមាន​ ​ខេត្ត​ត្បូងឃ្មុំ​ ​ខេត្តកំពង់ធំ​ ​បន្ទាយមានជ័យ​ ​រតនគិរី​ ​និង​មណ្ឌលគិរី​។​ ​បច្ចុប្បន្ន​នេះ​ ​87​%​នៃ​ចំនួន​ ​14,168ភូមិ​នៅក្នុង​ប្រទេស​ ​មានលទ្ធភាព​ប្រើប្រាស់​ថាមពល​អគ្គិសនី​។​

    កាលពី​ឆ្នាំ2018​ ​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ថាមពល​ ​2,650មេ​ហ្គា​វ៉ាត់​ ​ដែល​កើនឡើង15​ ​%​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ2017​៕​

  • Google​ ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​ ​តម្លៃ​មធ្យម​ ​តែ​កាមេរ៉ា​ល្អ​

    Google​ ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី​ ​តម្លៃ​មធ្យម​ ​តែ​កាមេរ៉ា​ល្អ​

    ​Google​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​គឺ​ ​Pixel​ ​3a​ ​និង​ ​Pixel​ ​3a​ ​XL​ ​ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​បាន​ល្អ​ ​មិនចាញ់​ស្មា​ត​ហ្វូ​ន​ខ្លាំង​ៗ​ដែល​ជា​រៀមច្បង​រួម​ជំនាន់​ទេ​។​

    ​Pixel​ ​3a​ ​និង​ ​Pixel​ ​3a​ ​XL​ ​មានតម្លៃ​ធូរ​ថ្លៃជាង​ ​Google​ ​Pixel​ ​3​ ​ទៅទៀត​គឺ​ ​Pixel​ ​3a​ ​មានតម្លៃ​ ​399ដុល្លារ​ ​និង​ ​3a​ ​XL​ ​មានតម្លៃ​ ​479ដុល្លារ​។​ ​

    ​រី​ឯ​សមត្ថភាព​ចាប់​រូបភាព​របស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ប្អូន​របស់​ ​Google​ ​នេះ​ ​គឺ​ស្ថិតនៅ​ត្រង់​ផ្នែក​កាមេរ៉ា​ផ្ទាល់​តែម្ដង​ ​ដោយសារ​កាមេរ៉ា​របស់​វា​ដូចគ្នានឹង​កាមេរ៉ា​បំពាក់​លើ​ ​Pixel​ ​3​ ​អ៊ីចឹង​ដែរ​។​ ​Pixel​ ​3a​/​3a​ ​XL​ ​មាន​បំពាក់​កាមេរ៉ា​ខាងក្រោយ​កម្រិត​ ​12.2MP​ ​មាន​ ​Aperture​ ​f​/​1.8​ ​ដែល​មានមុខ​ងារ​ពិសេស​ដូចជា​ ​Night​ ​Sight​ ​សម្រាប់​ថត​ពេលយប់​ ​Top​ ​Shot​,​ ​Super​ ​Res​ ​Zoom​ ​និង​មុខងារ​ ​HDR​+​ ​ផង​ដែរ​៕​

    ​សូម​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ពី​លក្ខណ​សម្បត្តិ​៖​

  • សំណាងល្អ​ណាស់​.​.​.​កីឡាករ​ម្នាក់​ត្រូវ​បាន​អាជ្ញា​កណ្តាល​ជួយ​ទាន់​ ​ក្រោយ​កើត​អាការ​ចម្លែក​នៅ​លើ​ទីលាន​

    សំណាងល្អ​ណាស់​.​.​.​កីឡាករ​ម្នាក់​ត្រូវ​បាន​អាជ្ញា​កណ្តាល​ជួយ​ទាន់​ ​ក្រោយ​កើត​អាការ​ចម្លែក​នៅ​លើ​ទីលាន​

    ​អាជ្ញា​កណ្ដាល​វៀតណាម​ម្នាក់​ដែលកាត់​សេចក្ដី​នៅក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លី​ក​កំពូល​វៀតណាម​ ​(​ ​V.League​ ​)​ ​លោក​ ​Ngo​ ​Duy​ ​Lan​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​វីរបុរស​ដោយសារ​បាន​ជួយសង្គ្រោះ​ជីវិត​កីឡាករ​មួយ​រូប​ដែល​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ពេល​ប្រកួត​ ​រហូត​កើត​អាការ​ប្រកាច់​ខាំអណ្ដាត​ខ្លួនឯង​។​

    ក្រោយពី​លោក​ ​Ngo​ ​បាន​ជួយ​ស្ដារ​ស្ថានការណ៍​នេះ​រួច​ ​កីឡាករ​ដែល​រង​របួស​នេះ​ត្រូវ​បាន​គ្រូពេទ្យ​នៅ​លើ​ទីលាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទីរពេទ្យ​ ​និង​ធ្វើការ​ព្យាបាល​ទាន់ពេល​វេលា​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អ្នកជំងឺ​ដែល​កើត​អាការ​ប្រកាច់​នេះ​ ​ងាយ​នឹង​កើត​អាការ​បែបនេះ​ឡើង​ណាស់​ ​ក្នុងករណី​ទាន់ហន់​ណាមួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ ​និង​រាងកាយ​ខ្លាំងក្លា​ ​ហើយ​វា​ក៏អាច​នឹង​កើត​ឡើង​ភ្លាម​ៗ​ដែរ​ ​នៅពេល​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​ឬ​ក្នុងករណី​ហត់​ខ្លាំង​ ​ឬ​ពិបាក​ដកដង្ហើម​ជាដើម​៕​