Category: សង្គម និងសេដ្ឋកិច្ច

  • តម្លៃ​របស់​ ​Honda​ ​ZoomerX​ ​ឆ្នាំ​ ​2019​ ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ​!​ ​

    តម្លៃ​របស់​ ​Honda​ ​ZoomerX​ ​ឆ្នាំ​ ​2019​ ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ​!​ ​

    ​តម្លៃ​របស់​ម៉ូតូ​ ​Honda​ ​Zoomer​-​X​ ​ស៊េរី​ឆ្នាំ2019​ ​ទើបត្រូវ​បាន​ ​Page​ ​នាំចូល​ម៉ូតូ​ហុងដា​ពី​ប្រទេស​ថៃ​មួយ​ ​បាន​បង្ហោះ​ព័ត៌មាន​ឱ្យ​ដឹង​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃនេះ​។​ ​

    ​លក្ខណ​សម្បត្តិ​ម៉ាស៊ីន​របស់​វា​ ​មិន​ខុសពី​ឆ្នាំ​មុន​ៗ​ទេ​ ​ហើយក៏​មិន​មាន​អ្វី​ប្រែប្រួល​ច្រើន​ដែរ​ ​តែ​ការ​លេង​ពណ៌​ ​ថ្មី​ជាង​មុន​(​ក្រហម​សុទ្ធ​ ​ខ្មៅ​សុទ្ធ​ ​និង​ខ្មៅ​លាយ​ពណ៌លឿង​)​ ​។​ ​

    ​ស៊េរី​ម៉ូតូ​ដែល​ប្រកាស​ចេញ​មកនេះ​ ​មាន​សំឡេង​ម៉ាស៊ីន​ស្ងាត់​ល្អ​ ​ជា​ប្រភេទ​ម៉ាស៊ីន​ ​110cc​ ​ថែម​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​បំផុត​របស់​ ​Honda​។​ ​សន្សំសំចៃ​ប្រេង​ ​និង​ប្រើ​ធន់​ ​(​ទាស់​តែ​ឆាប់​បាក់​កន្ទុយ​ក្រោយ​បន្តិច​ប៉ុណ្ណោះ​)​។​
    ​ ​Zoomer​-​X​ ​ស៊េរី​ថ្មីនេះ​បាន​កំណត់​តម្លៃ​លក់​នៅ​ឯ​ប្រទេស​ថៃ​ ​ខ្ទង់​ ​55,700​ ​បាត​ ​ដែល​ស្មើនឹង​ប្រមាណ​ជា​ ​1,760​ ​ដុល្លារ​៕​

  • ទីបំផុត !! លោកចាន់ សម័យ ទទួលអំណោយវីឡាថ្មីសន្លាងពីសម្ដេច​តេជោ ​និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

    ទីបំផុត !! លោកចាន់ សម័យ ទទួលអំណោយវីឡាថ្មីសន្លាងពីសម្ដេច​តេជោ ​និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

    ដូចបានជ្រាបកន្លងមកថា តារាចម្រៀងជើងចាស់ដែលធ្លាប់មានឈ្មោះបោះសំលេងខ្លាំងនៅក្នុងសង្គមសិល្បៈគឺលោក ចាន់ សម័យ បានបាត់មុខពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ហើយសម្ងំលាក់ខ្លួនក្នុងជីវភាពក្រលំបាក គេចមុខពីមហាជន។ ស្រាប់តែមួយរយៈចុងក្រោយនេះ តារាប្រុសរូបនេះត្រូវបានអ្នកសារព័ត៌មាន ចុះផ្សាយយ៉ាងព្រោងព្រៀតរហូតមកដល់ពេលនេះ មានការជ្រោមជ្រែងពីថ្នាក់ដឹកនាំ ក៏ដូចជាអ្នកសិល្បៈដូចគ្នា ធ្វើឱ្យលោក ចាន់ សម័យ ប្រែមុខមាត់ថ្មី មកដល់សព្វថ្ងៃនេះ។

    ថ្មីៗនេះដែរតារាចម្រៀង ចាន់ សម័យ ដែលកំពុងច្រៀងនៅក្នុងទ្រនំផលិតកម្ម Galaxy បានទទួលសំណាងធំ ដោយសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនអំណោយផ្ទះវីឡាមួយខ្នង ដ៏ស្រស់ស្អាតនៅក្នុងបុរី ឡេង ណាវ៉ាត្រា ជូនដល់រូបលោកដើម្បីរស់នៅជាមួយប្រពន្ធកូន អោយបានសមរម្យនឹងគេ ដែលអំណោយដ៏ធំនេះត្រូវបានប្រគល់តាមរយៈលោក ហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់តែម្តង។

    ផ្ទះ​ដែល​សម្ដេច​តេជោ ​ហ៊ុន សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ទិញ​​ឱ្យតារា​ចម្រៀង​ចាន់ សម័យ​នោះ គឺ​ជា​វីឡា​តឿ ​មាន​សល់​ដី​ជុំវិញ​ផ្ទះ ដែល​មើល​ទៅ​គួរឱ្យចង់​របស់​នៅ​តែ​ម្ដង ស្ថិត​ក្នុង​បុរី​ឡេងណាវ៉ាត្រា​គម្រោង​ទី៦ ជិត​ផ្សារ​ទូល​ពង្រ។

    ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ថ្លែង​ថា លោក​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ជំនួស​ តារា​ចម្រៀង​លោក ចាន់ សម័យ ដែល​មាន​សំណាង​ត្រូវ​បាន​សម្ដេច​ទាំង​ពីរ​​អាណិតអាសូរ ទិញ​ផ្ទះ​ឲ្យ​បែប​នេះ។ ទទឹម​គ្នា​នោះ​ដែរ សម្រាប់ លោក​ឧកញ៉ា​ថា គឺ​ជា​មោទនភាព​និង​មហា​កិត្តិយស​​​បំផុត​ដែល​សម្ដេច​ម៉ែ​បាន សម្រេច​​ទិញ​​នៅ​ក្នុង​​បុរី​ឡេងណាវ៉ាត្រា​នេះ​តែ​ម្ដង។ ក្រោយ​ពី​ទទួល​បាន​ផ្ទះ​យ៉ាង​ស្រស់​ស្អាត​ហើយ​នៅ​ក្នុង​បុរី​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត លោក ចាន់ សម័យ បាន​សម្ដែង​អារម្មណ៍​​រំភើប​ខ្លាំង​ណាស់ ដោយ​កន្លង​មក​លោក​មិន​ធ្លាប់ ស្រមៃ​ថា និង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​ប្រពន្ធ​កូន​ស្នាក់​នៅ​ឡើយ។ ម្ចាស់​បទ”សុំ​មេ​មាន់​មួយ” លោក​​សូម​អរគុណ​ខ្លាំង​ណាស់ ដល់​សម្ដេច​ទាំង​ពី ដែល​មាន​ចិត្ត​ប្រោសប្រណី​ដល់​រូប​លោក​និង​ក្រុម​គ្រួសារ ដែល​ចាប់​ពី​ពេល​នេះ លោក​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​​រស់​នៅ​នឹង​គេ​ឯង ឈប់​នៅ​ផ្ទះ​ជួល​ហើយ។

    ទន្ទឹមនឹងនោះដែរ លោក ចាន់ សម័យ សូម​ជូនពរ​សម្ដេច​ទាំង​ពីរបានសម្រេច​នូវ​ពុទ្ធពរទាំង ​4​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀង ទៅ៕

  • ផុត​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ ក្រសួង​ចេញ​សេចក្តី​ណែនាំ​ការពារ​ខ្យល់​រន្ទះ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​

    ផុត​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ ក្រសួង​ចេញ​សេចក្តី​ណែនាំ​ការពារ​ខ្យល់​រន្ទះ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​

    ផុត​ពីរ​ដូវ​ក្តៅ​ខ្លាំង​មួយរយៈពេល​ចុងក្រោយ​នេះ​មក​ បញ្ហា​គ្រោះ​ធម្មជាតិ​នៅតែ​ជា​កត្តា​ប្រឈម​ និង​ហានិភ័យ​សម្រាប់​ការសិក្សា​របស់​សិស្សានុសិស្ស​ទូទាំង​ប្រទេស​នៅឡើយ​។ ថ្មី​ៗនេះ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​បាន​ចេញ​សេចក្តី​ណែនាំ​ស្តី​ពី​វិធានការ​ការពារ​ខ្លួន​ពី​ភ្លៀង​ ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​នារ​ដូវ​ភ្លៀង​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដើម្បី​ដាក់​ឱ្យ​បុគ្គលិក​សិក្សា​ទាំងអស់​អនុវត្ត​ក្នុង​គោលបំណង​កាត់បន្ថយ​ផល​ប៉ះពាល់​ពី​ធម្មជាតិ​ដល់​សិស្សានុសិស្ស​។

    សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល​ និង​មាន​ភ្លៀង​ ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ខ្លាំង​ដែល​ជាហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស​ សត្វ​ រុក្ខជាតិ​ជាដើម​។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅ​រដូវភ្លៀង​នេះ​ សូម​គ្រឹះស្ថាន​អប់រំ​ទាំងអស់​ជួយ​ណែនាំ​ដល់​សិស្ស​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នៅពេល​សង្កេត​ឃើញ​មាន​ដុំ​ពពក​ធំៗ​ និង​កម្ពស់​ខ្ពស់​ឈរ​ត្រង់​ពីលើ​ និង​មាន​ពណ៌ខ្មៅ​ អាច​នឹង​មាន​រន្ទះ​ ភ្លៀង​ ព្រិល​ (កូន​ដុំទឹកកក​)ឬអាច​មាន​គ្រោះ​ថ្នា​ក់​ផ្សេង​ៗទៀត​ជាយថាហេតុ​។

    ក្រសួង​បាន​ធ្វើការ​ណែនាំ​ឱ្យ​សិស្ស​ចៀសវាង​ការ​ជិះ​ម៉ូតូ​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ​ ឬអង្គុយ​ក្រោម​ដើមឈើ​ ជាដើម​ និង​គួរ​បង្អោនខ្លួន​ដោយ​រក្សា​ចម្ងាយ​4ម៉ែត្រ​ពី​មែកឈើ​។ ក្រៅពី​នេះ​សិស្ស​មិន​គួរ​អង្គុយ​ក្នុង​តង់​នៅពេល​មាន​បាតុភូត​ធម្មជាតិ​បែបនេះ​កើតឡើង​ ហើយ​សិស្ស​គួរ​បង្អោនខ្លួន​ដោយ​បញ្ឈរជង្គង់​ទាំងពីរ​ដាក់​ជិត​គ្នា​ និង​យកដៃ​ខ្ទប់​ត្រចៀក​ទាំងសងខាង​ដើម្បី​ការពារ​រន្ទះ​។ ប្រសិនបើ​កំពុង​ស្ថិត​ក្នុង​ទីវាល​ត្រូវ​ចេញ​ពី​កន្លែង​ដែល​មាន​ទឹក​ ឬទីវាល​ស្រឡះ​ឱ្យ​ឆ្ងាយ​ ហើយ​ត្រូវ​សម្ងំ​ ឬរត់​ចូលផ្ទះ​ជា​ប្រញាប់​ និង​ប្រសិនបើ​កំពុង​ស្ថិតនៅ​ក្នុង​រថយន្ត​វិញ​ ក៏​ជា​ចំណុច​សុវត្ថិភាព​មួយ​ដែរ​តែ​មិន​ត្រូវ​យកដៃ​ ឬខ្លួនប្រាណ​ទៅ​ប៉ះ​ចង្កូត​ ឬទ្វារ​ឡាន​នោះ​ទេ​។

    ចំពោះ​គ្រឿងអគ្គិសនី​ ឬទូរស័ព្ទ​គួរ​ដាក់​នៅ​ឱ្យ​ឆ្ងាយ​ក្នុង​ចម្ងាយ​ប្រមាណ​ 1ម៉ែត្រ​ពី​ប្រភព​អគ្គិសនី​ និង​មិន​ត្រូវ​ប្រើប្រាស់​ឧបករណ៍​អគ្គិសនី​ និង​ឧបករណ៍​អេឡិចត្រូនិក​នោះ​ទេ​ក្នុង​ពេល​កំពុង​ភ្លៀង​ខ្លាំង​ដែល​អាច​នឹង​មាន​ផ្គរ​រន្ទះ​ខ្លាំង​។ សម្រាប់​គ្រឿងអលង្ការ​ប្រភេទ​លោហៈ​គួរ​កុំ​ពាក់​ ហើយ​ត្រូវ​ពាក់​ទ្រនាប់ជើង​រាល់​ពេល​រត់​លេង​ ឬដើរលេង​ជាដើម​។ ក្រៅពី​នេះ​កុំ​ឈរ​នៅ​ក្បែរ​មាត់​បង្អួច​ ឬបង្គោល​ភ្លើង​ ឬអង់តែន​ជាដើម​។បើ​មានលទ្ធភាព​គួរ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នៅ​តាម​អគារ​នានា​ និង​ត្រូវ​អប់រំ​សិស្ស​ ឬកុមារ​មិន​ឱ្យ​លេង​ក្រោម​ដើមឈើ​ និង​កុំ​ធ្វើដំណើរ​ក្នុង​ពេល​ភ្លៀង​ខ្លាំង​។

    ក្រសួង​អប់រំ​ ក៏បាន​បង្ហាញ​ផង​ដែរ​នូវ​វិធី​សង្គ្រោះ​បឋម​ដល់​ជនរងគ្រោះ​ដោយសារ​រន្ទះ​ដោយ​ត្រូវ​ពិនិត្យ​មើល​ចង្វាក់​ដង្ហើម​ និង​បេះដូង​ជនរងគ្រោះ​។ ប្រសិនបើ​ជនរងគ្រោះ​មិន​ដកដង្ហើម​ ត្រូវ​ផ្លុំ​ខ្យល់​ដោយ​ប្រើ​មាត់​នឹង​មាត់​ជាមួយ​ជនរងគ្រោះ​រហូតដល់​ជនរងគ្រោះ​ដក​ដង្ហើម​ឡើងវិញ​។ ប្រសិនបើ​ជនរងគ្រោះ​បាត់​ចង្វាក់​ជីពចរ​ ត្រូវ​ធ្វើ​ចលនា​បេះដូង​ដោយ​យក​បាតដៃ​ទាំង2​សង្កត់​-ដកៗ​លើ​ឆ្អឹង​សន្ទះទ្រូង​រហូត​ទាល់តែ​បេះដូង​របស់​ជនរងគ្រោះ​មាន​ចលនា​ឡើងវិញ​ដោយ​ការ​ស្ទាប​ជីពចរ​។ ម្យ៉ាងវិញទៀត​ត្រូវ​ក្រាលកន្ទេល​ ឬបាវ​ឆ្នូត​ឱ្យ​ជនរងគ្រោះ​ដេក​ពីលើ​ កុំឱ្យ​ជនរងគ្រោះ​ដេក​នៅ​ផ្ទាល់​ដី​ ឬត្រាំទឹក​ និង​កុំឱ្យ​ខ្លួនប្រាណ​ជនរងគ្រោះ​ត្រជាក់​ខ្លាំងពេក​។

    បន្ថែម​ពីលើ​នេះ​ ប្រសិនបើ​ឃើញ​មាន​បាក់ឆ្អឹង​ ឬហូរឈាម​ សូម​ចល័ត​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន​ខ្លាចក្រែង​បង្ក​គ្រោះថ្នាក់​បន្ថែម​។ ទាំងអស់គ្នា​គួរ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​តាម​មូលដ្ឋាន​គ្រឹះស្ថានសិក្សា​ក្នុង​ការទប់ស្កាត់​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ។ ក្នុងករណី​មាន​ជំងឺ​ ឬហានិភ័យ​សុខភាព​ក្នុង​រដូវភ្លៀង​នេះ​ សូម​រាយការណ៍​តាមរយៈ​បុគ្គលិក​សុខាភិបាល​ដែល​នៅ​ជិត​បំផុត​ ឬសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ និង​ទទួល​បានការ​ជួយសង្គ្រោះ​បន្ទាន់​៕

  • អ្វីខ្លះ​ជា​ឱកាស និង​កត្តា​ប្រឈម​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ថ្មី​?…

    អ្វីខ្លះ​ជា​ឱកាស និង​កត្តា​ប្រឈម​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ថ្មី​?…

    កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ដែល​កំពុង​យកចិត្ត​ទុកដាក់​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​ឌីជីថល​ និង​ផ្នែក​សំ​ខាន់​ៗជាច្រើន​ទៀត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​។ កម្ពុជា​មាន​ចំណុច​ជាច្រើន​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​ឆ្លើយតប​នឹង​បម្រែបម្រួល​យ៉ាង​ឆាប់រហ័ស​នេះ​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​មានក​ត្តា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំង​បំផុត​ដើម្បី​ដោះស្រាយ​។

    1. ឱកាស​របស់​កម្ពុជា​
    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ណាត​ ប៊ុនរឿន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ប្រទេស​កម្ពុជា​មាន​ទាំង​កត្តា​កាលានុវត្ត​ភាព​ និង​កត្តា​ប្រឈម​ជាច្រើន​ក្នុង​វិស័យ​ធនធានមនុស្ស​ដែល​យើង​បានដឹង​ច្បាស់​ និង​ត្រៀមខ្លួន​កែប្រែ​កត្តា​ប្រឈម​ទាំងអស់​នោះ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។ បើ​និយាយ​ពី​កាលានុវត្ត​ភាព​ យើង​ឃើញថា​ កម្ពុជា​បាន​ភ្ជាប់​ឱកាស​របស់​ខ្លួន​ជា​ 3កម្រិត​ គឺ​កម្រិត​សកល​ កម្រិត​ជាតិ​ និង​កម្រិត​ក្រសួង​អប់រំ​។ កម្រិត​សកល​ គឺ​យើង​បាន​ភ្ជាប់​ទំនាក់ទំនង​ល្អ​ និង​អនុវត្ត​ទៅតាម​ចលនា​សំ​ខាន់​ៗទាំង​ថ្នាក់​ពិភពលោក​ និង​ថ្នាក់​តំបន់​។ នៅ​ឆ្នាំ1990​ កម្ពុជា​បាន​ចាប់ផ្តើម​ក្នុង​ចលនា​សកល​មួយ​ស្តី​ពី​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ហើយ​នៅ​ឆ្នាំ​ 2015​ មាន​ចលនា​ថ្មី​មួយទៀត​គឺ​គោលដៅ​អភិវឌ្ឍន៍​សហ​សវ​ត្សរ៍​ 2015​។ បន្ទាប់មក​ទៀត​នា​ពេល​ថ្មី​ៗនេះ​ជា​អន្តរជាតិ​មាន​ចលនា​ថ្មី​មួយទៀត​ហៅថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព2030​ ហេតុនេះ​កម្ពុជា​បាន​ចូលរួម​ និង​តាមទាន់​គ្រប់​ចលនា​សំ​ខាន់​ៗរបស់សកល​លោក​ ដែល​នេះ​ជា​ឱកាស​មួយ​ផង​ដែរ​។

    ឯកឧត្តម​ ណាត​ ប៊ុនរឿន​ មានប្រសាសន៍​ថា​៖ “បើ​មើលតាម​ចរន្ត​ទាំងអស់​នេះ​យើង​ឃើញថា​ កម្ពុជា​នៅ​មិន​ឆ្ងាយ​ពី​ពិភពលោក​ទេ​ ដែល​នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការចូលរួម​ និង​ខិតខំ​ប្រឹងប្រែង​ត្រៀមខ្លួន​អភិវឌ្ឍ​ទៅតាម​ចរន្ត​សកល​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​បាន​លើកឡើង​ផង​ដែរ​ថា​ ចំណុច​មួយផ្សេងទៀត​ដែល​ជា​ចំណុច​សំខាន់​របស់​កម្ពុជា​ គឺ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព2030​ គឺ​ស្រប​ទៅ​នឹង​គោលដៅ​របស់​កម្ពុជា​ដែល​ចង់​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ ហើយ​ស្រប​ជាមួយគ្នា​នេះ​កម្ពុជា​ក៏​មាន​គោលដៅ​អភិវឌ្ឍន៍​សំ​ខាន់​ៗរបស់​ខ្លួន​ផង​ដែរ​ដោយ​ផ្តោត​លើ​សមធម៌​ បរិ​យា​ប័ន្ន គុណភាព​អប់រំ​ សិក្សា​ពេញ​មួយ​ជីវិត​ និង​សម្រាប់​ទាំងអស់គ្នា​។ ហេតុនេះ​ចាប់ពី​ថ្ងៃនេះ​ទៅ​ បើ​និយាយ​ពី​ប្រព័ន្ធ​អប់រំ​ គឺ​គេ​ចាប់ផ្តើម​ផ្តោត​លើ​គុណភាព​ជាចម្បង​។

    ចំពោះ​ឱកាស​នៅ​ថ្នាក់​តំបន់​វិញ​ ឯកឧត្តម​បាន​លើកឡើង​ថា​ ក្រៅពី​ការប្រជុំ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ យើង​ក៏​មានការ​ប្រជុំ​ជា​ទៀងទាត់​រវាង​រដ្ឋមន្ត្រី​អប់រំ​នៅ​អាស៊ាន​ផង​ដែរ​ ដើម្បី​ជជែកគ្នា​ ពិភាក្សា​ និង​ដឹង​ថា​ តើ​យើង​ស្ថិតនៅ​កម្រិត​ណា​? ហើយ​ខ្វះខាត​អ្វីខ្លះ​? និង​ត្រូវ​បន្ត​អភិវឌ្ឍ​អ្វីខ្លះ​បន្ថែម​ទៀត​?។ ចំណែក​ឯកម្រិត​ជាតិ​វិញ​ គឺ​កម្ពុជា​មាន​ចក្ខុវិស័យ2030​ និង2050​ ដែល​ផ្តោត​សំខាន់​លើ​សេដ្ឋកិច្ច​ឌីជីថល​ និង​សង្គម​ឌីជីថល​ ដែល​ក្នុង​នោះ​អ្វី​ដែល​ចាំបាច់​សម្រាប់​យើង​ដើម្បី​សម្រេច​គោលដៅ​គឺ​ការអប់រំ​។ ក្រៅពី​នេះ​ទៀត​កម្ពុជា​ក៏​មាន​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម2015​-2025​ ដែល​យើង​អាច​នឹង​ឈាន​ទៅ​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ចំនួន​ 7%។ ឱកាស​មួយផ្សេងទៀត​គឺ​ចំនួន​ប្រជាជន​បច្ចុប្បន្ន​ ប្រមាណ​ជា​ 15លាន​នាក់​ ឬអាច​កើន​ដល់16លាន​នាក់​ បន្ទាប់ពី​ធ្វើ​ជំរឿន​គេ​បាន​រក​ឃើញថា​ ប្រជាជន​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ មាន​រហូតដល់​ទៅ​ 117​% ដោយឡែក​អ្នកប្រើ​ប្រាស់​អុីន​ធើ​ណិ​តមាន​ 68​% ដែល​ចំណុច​នេះ​បាន​បង្ហាញថា​ ប្រជាជន​យើង​បាន​សម្រប​ខ្លួន​រួចជាស្រេច​ជាមួយនឹង​បច្ចេកវិទ្យា​។ ចំពោះ​កម្លាំង​ពលកម្ម​វិញ​ យើង​ឃើញថា​ប្រជាជន​កម្ពុជា​ចន្លោះ​ពី​ 15ឆ្នាំ​ ដល់​ 64ឆ្នាំ​ មានដល់​ទៅ​ 8លាន​នាក់​ ក្នុងចំណោម​ប្រជាជន​ចំនួន​ 15លាន​នាក់​ជាង​ ដែល​នេះ​ជា​ចំណុច​អំណោយផល​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​។

    ចំពោះ​ឱកាស​ក្នុង​លក្ខខណ្ឌ​ក្រសួង​វិញ​គឺ​ យើង​មាន​ចក្ខុវិស័យ​អប់រំ​របស់​ខ្លួន​ មាន​រចនាសម្ព័ន្ធ​អប់រំ​មានខ្លឹមសារ​អប់រំ​ និង​មាន​លទ្ធផល​អប់រំ​ដែល​ថ្មី​ៗនេះ​បន្ទាប់ពី​បាន​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ ជាពិសេស​ការ​ប្រឡង​បាក់ឌុប​ យើង​មើលឃើញ​ថា​ ប្រជាជន​ និង​សាធារណជន​ និង​អន្តរជាតិ​មានការ​ទទួលស្គាល់​ជា​វិជ្ជមាន​។ លើស​ពីនេះ​ទៅទៀត​ក្រសួង​ក៏បាន​រៀបចំ​ឱ្យ​មាន​សាលា​ជំនាន់​ថ្មី​ មានការ​រៀបចំ​ការគ្រប់គ្រង​តាម​សាលារៀន​បែប​ថ្មី​ មាន​រៀបចំ​កម្មវិធី​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) រួម​ទាំង​កម្មវិធី​អប់រំ​បច្ចេកទេស​ និង​ប្រឹក្សា​អាជីព​ជាដើម​។ លើស​ពីនេះ​ទៅទៀត​បច្ចុប្បន្ន​នេះ​សាលា​ចំណេះដឹង​ទូទៅ​នៅ​កម្ពុជា​មាន​សិស្ស​ប្រមាណ​ជាង​ 3លាន​នាក់​ និង​មាន​គ្រូ​រហូតដល់​ទៅ​ 9,2817នាក់​ ស្រប​ពេល​ដែល​យើង​ក៏​មានដៃ​គូ​អភិវឌ្ឍន៍​ជាច្រើន​គាំទ្រ​ និង​ជួយ​ដល់​ក្រសួង​។

    សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​បរិបទ​ឌីជីថល​ ក្រសួង​អប់​រំ​ យុវជន​ និងកីឡា​ ក៏បាន​រៀបចំ​កម្មវិធី​អន្តរជាតិ​ចំនួន​ 3ដើម្បី​ដាក់​ឱ្យ​និស្សិត​កម្ពុជា​សិក្សា​គឺទី1​ បង្កើត​ឱ្យ​មាន​បរិញ្ញាបត្រ​សេដ្ឋកិច្ច​ឌីជីថល​ ទី2​ ផ្នែក​វិស្វកម្ម​ទីក្រុង​ឆ្លាត​ (smart​ city​) និង​ទី3គឺ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

    2. កត្តា​ប្រឈម​ក្នុង​បរិបទ​បច្ចេកវិទ្យា​ចំពោះ​កត្តា​ប្រឈម​វិញ​
    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ណាត​ ប៊ុនរឿន​ បាន​បញ្ជាក់​ថា​ ការកែទម្រង់​ ឬអភិវឌ្ឍន៍​វិស័យ​អប់រំ​មិន​អាច​ធ្វើ​បាន​ក្នុងរយៈពេល​មួយ​យប់​នោះ​ទេ​ ហើយក៏​មិន​អាច​ធ្វើ​យូរ​អូស​បន្លាយ​ដូច​រឿង​មួយ​ពាន់​មួយ​យប់​ដែរ​ ហេតុនេះ​យើង​ត្រូវការ​ពេលវេលា​ និង​ដោះស្រាយ​ឧបសគ្គ​ជាច្រើន​។ ការរៀបចំ​ប្រព័ន្ធ​អប់រំ​ត្រូវតែ​ប្រុងប្រយ័ត្ន​ មិន​អាចយ​កមនុស្ស​មួយ​ជំនាន់​ទៅ​សាកល្បង​បានទេ​ ព្រោះ​មនុស្សជា​កុមារ​ ជា​យុវជន​មិនមែន​ជា​សត្វ​កណ្តុរ​ដែល​ត្រូវ​ពិសោធ​នោះ​ទេ​។ ការ​ចាប់ផ្តើម​រៀបចំ​ប្រព័ន្ធ​អប់រំ​គឺ​ត្រូវ​ចាប់ផ្តើម​ធ្វើជា​ជំ​ហាន​ៗដោយ​ប្រុងប្រយ័ត្ន​បំផុត​ ចាប់ផ្តើម​ពីតូច​បំផុត​តែ​ត្រូវ​កំណត់​ពី​គុណភាព​។

    ឯកឧត្តម​បញ្ជាក់​ផង​ដែរ​ថា​ ដូច​យើង​បាន​មើលឃើញ​ហើយ​ថា​ ឱកាសល្អ​របស់​យើង​ គឺ​យើង​មាន​គ្រឹះស្ថានសិក្សា​រហូតដល់​ទៅ​ 125គ្រឹះស្ថាន​ ទាំង​រដ្ឋ​ និង​ឯកជន​ តែ​ចំនួន​និស្សិត​ដែល​ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​តែ​ 1%ប៉ុណ្ណោះ​ដែល​រៀន​ផ្នែក​វិស្វកម្ម​ និង​បច្ចេកវិទ្យា​ និង​និស្សិត​ដែល​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​តែ​ 2% ប៉ុណ្ណោះ​។ ហើយ​លើស​ពីនេះ​ទៅទៀត​និស្សិត​ដែល​បញ្ចប់​ថ្នាក់​បណ្ឌិ​តថ្មី​ៗនេះ​ 100​% ជា​អ្នករៀន​វិទ្យាសាស្ត្រ​ពិត​ ដែល​នេះ​ជា​កត្តា​ប្រឈម​របស់​កម្ពុជា​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

    ចំពោះ​បញ្ហា​គ្រូបង្រៀន​វិញ​ យើង​ឃើញថា​ យើង​មាន​គ្រូ​ 92,817នាក់​ តែ​ក្នុង​នោះ​មាន​ជាង​ 70,000នាក់​មានគុណ​វុឌ្ឍិ​ទាប​ជាង​បរិញ្ញាបត្រ​។ ចំណែក​ឯសិស្ស​ដែល​សិក្សា​ថ្នាក់​មធ្យមសិក្សា​ចំណេះ​ទូទៅ​វិញ​ មានតែ​ 22​%ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​ការសិក្សា​។ ដោយឡែក​ការ​បារម្ភ​របស់​យើង​មួយទៀត​ គឺ​គ្រូ​ឧត្តម​សិក្សា​ដែល​កំពុង​បង្រៀន​ទាំង​ 125គ្រឹះស្ថាន​ មានកម្រិត​គុណវុឌ្ឍិ​បណ្ឌិត​តែ​ 8.10​%តែ​ប៉ុ​ណោះ​ ក្រៅពីនោះ​គឺ​បញ្ចប់​ត្រឹម​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ថ្នាក់​បរិញ្ញាបត្រ​។

    បើ​មើល​ទៅ​លើ់​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ពលកម្ម​វិញ​ យើង​ឃើញ​ហើយ​ថា​ កម្លាំង​ពលកម្ម​ដែល​មាន​អាយុ​ចាប់ពី​ 15​-64ឆ្នាំ​ មានដល់​ទៅ​ 8លាន​នាក់​លើ​ 15លាន​នាក់​ តែ​ក្នុង​នោះ​នៅពេល​វិភាគ​ដល់កម្រិត​អប់រំ​វិញ​យើង​ឃើញថា​ ក្នុងចំណោម​ 8លាន​នាក់​នោះ​ មាន​អ្នក​មិនបាន​ចូលរៀន​ ឬចូលរៀន​បាន​តិចតួច​មានត្រឹមតែ​ 13.5​% ដែល​បញ្ហា​នេះ​ប៉ះពាល់​ដល់​ផលិតភាព​ការងារ​ផង​ដែរ​ ព្រោះ​ពួកគាត់​ប្រើ​កម្លាំង​សុទ្ធសាធ​ ឬប្រើ​បញ្ញា​តិចតួច​បំផុត​។ ក្រៅពី​នេះ​ អ្នក​ដែល​បាន​ចប់​បឋមសិក្សា​មាន​ចំនួន​ 27​% ហើយ​អ្នក​ដែល​ចប់​អនុវិទ្យាល័យ​មាន​ចំនួន​ 14​% ស្រប​ពេល​ដែល​អ្នក​បញ្ចប់​វិទ្យាល័យ​មានតែ​ 6%ប៉ុណ្ណោះ​។ ក្នុងចំណោម​នោះ​ អ្នក​ដែល​បាន​បញ្ចប់​មហាវិទ្យាល័យ​មាន​ចំនួន​តិច​ជាងគេ​ គឺ​ 5% ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ពាក់ព័ន្ធ​នឹង​ផលិតភាព​ការងារ​។

    បញ្ហា​ប្រឈម​មួយ​ថ្មីទៀត​ គឺ​រឿង​គុណ​តម្លៃ​ប្រពៃណី​ និង​គុណ​តម្លៃសង្គម​ទំនើប​ មានន័យថា​ យើង​មាន​បញ្ហា​គម្លាត​រវាង​មនុស្សចាស់​ និង​ចំណេះដឹង​ថ្មី​។ បច្ចុប្បន្ន​នេះ​ជាស​ម័យ​បច្ចេកវិទ្យា​ ដែល​មនុស្ស​អាច​ផ្តល់​សេវា​ ទទួល​សេវា​ និង​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ តែ​មនុស្សចាស់​នៅ​មិនទាន់​អាច​ប្រើប្រាស់​បាន​នៅឡើយ​ ដែល​នេះ​ជា​បញ្ហា​ប្រឈម​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​យើង​ក៏​មាន​បញ្ហា​ប្រឈម​ផង​ដែរ​ចំពោះ​មនុស្ស​ថ្មី​ និង​ចំណេះដឹង​ចាស់​វិញ​ មានន័យថា​ នៅពេល​ដែល​បច្ចេកវិទ្យា​ទំនើប​ពេក​ មនុស្ស​ជំនាន់​ថ្មី​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្លាំង​ជ្រុល​ ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ការ​ទំនាក់ទំនង​ លែង​ចេះ​សំពះ​គ្នា​ជាដើម​ ឬគម្លាត​រវាង​គ្រួសារ​កាន់តែ​ឆ្ងាយ​ពីគ្នា​ដែល​នាំ​ឱ្យ​មាន​បញ្ហា​៕

  • យុវជន​គួរ​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​

    យុវជន​គួរ​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​

    យុវជន​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការចូលរួម​លើ​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​សង្គម​ ដូចជា​បញ្ហា​អប់រំ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ ការ​សម្អាត​បរិស្ថាន​សង្គម​ វប្បធម៌​ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ទៅតាម​ជំនាញ​ និង​ទេពកោសល្យ​របស់​ពួកគេ​។ រឿង​ដែល​ពេញនិយម​សម្រាប់​យុវជន​ក្នុង​ការចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ជុំវិញ​ខ្លួន​របស់​ពួកគេ​ គឺ​ការបង្កើត​ក្រុម​ ហើយ​នាំគ្នា​អប់រំ​ប្រជាជន​ ឬបង្កើត​សកម្ម​ភា​ពប្លែ​កៗ​ដើម្បី​ឱ្យ​មនុស្សជា​ច្រើន​បាន​មើលឃើញ​ និង​បន្តសកម្មភាព​វិជ្ជមាន​ទាំងអស់​នោះ​។ ការ​ធ្វើសកម្មភាព​ទាំងអស់​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​រឿង​គំរូ​ និង​ជា​ចរន្ត​វិជ្ជមាន​សម្រាប់​សង្គម​ តែ​នៅក្នុង​យុគសម័យ​ថ្មីនេះ​ យុវជន​មាន​វិធី​សំខាន់​មួយផ្សេងទៀត​ដែល​ចំណាយ​ប្រាក់​តិច​ សន្សំ​ពេលវេលា​ និង​ដោះស្រាយ​បញ្ហា​បាន​ច្រើន​ គឺ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​។

    កញ្ញា​ សៀក​ ឡេង​ អ្នកសម្របសម្រួល​កម្មវិធី​ Techno​ Innovation​ Challenge​ បាន​លើកឡើង​ ថា​ យុវជន​កម្ពុជា​គួរ​ព្យាយាម​សិក្សា​ស្វែងយល់​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម​ព្រោះ​វា​ជា​វិធី​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ ឆាប់រហ័ស​ ចំណាយធនធាន​តិច​ និង​មានប្រសិទ្ធភាព​ខ្ពស់​។ បច្ចុប្បន្ន​នេះ​មាន​បញ្ហា​ជាច្រើន​ដែល​យុវជន​អាច​ចូលរួម​ប្រើប្រាស់​បច្ចេកវិទ្យា​ដោះស្រាយ​ បាន​ ដូចជា​បញ្ហា​បរិស្ថាន​ បញ្ហា​កសិកម្ម​បញ្ហា​ចំណីអាហារ​ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​យើង​ ហើយ​មិនទាន់​ត្រូវ​បាន​គេ​ដោះស្រាយ​ប្រកបដោយ​និរន្តរភាព​នៅឡើយ​។

    កញ្ញា​ សៀក​ ឡេង​ បាន​និយាយ​ថា​៖ “តាមពិត​យុវជន​យើង​ជាច្រើន​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ ដូចជា​ការបង្កើត​ Apps​ ឬប្រមូល​ផ្តុំគ្នា​បង្កើត​គម្រោង​ឆ្លាតវៃ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ ព្រោះ​ការអប់រំ​បច្ចុប្បន្ន​នេះ​មាន​ភាព​ទូលំទូលាយ​ ហើយ​វត្តមាន​នៃ​អុីន​ធើ​ណិ​តអាច​ធ្វើ​ឱ្យ​សិស្ស​-និស្សិត​សិក្សា​ពី​ចម្ងាយ​ក៏បាន​ដែរ​”។

    កញ្ញា​ សៀក​ ឡេង​ បាន​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​មិនថា​យើង​នៅ​ទីណា​នោះ​ទេ​ យើង​សុទ្ធតែ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ទាញ​យក​ប្រភព​ព័ត៌មាន​ជាច្រើន​នៅក្នុង​ពិភពលោក​ ឬអាច​ទាញ​យក​មេរៀន​ជាច្រើន​ដើម្បី​សិក្សា​ដោយខ្លួនឯង​ ហើយ​ច្នៃ​បច្ចេកទេស​ទាំងអស់​នោះ​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ជាក់ស្តែង​នៅក្នុង​សង្គម​។ ក្រៅពី​នេះ​ យុវជន​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ផ្នែក​បច្ចេកវិទ្យា​ខ្លះ​ហើយ​ ក៏អាច​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួនឯង​បាន​ផង​ដែរ​ តាមរយៈ​ការចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នានា​ ដែល​ក្នុង​នោះ​មាន​អ្នកជំនាញ​ជាច្រើន​ចាំ​ជួយ​ផ្តល់​ជំនួយ​ដល់​ពួកគាត់​ ដូចជា​កម្មវិធី​ Techno​ Innovation​ ជាដើម​ ដែល​យើង​ផ្តល់​ឱកាស​ឱ្យ​យុវជន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រកួតប្រជែង​ តែ​ក៏​ផ្តល់​អ្នកជំនាញ​ដើម្បី​ណែនាំ​ពួកគាត់​ដែល​អនុញ្ញាត​ឱ្យ​គាត់​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការបង្កើត​នវានុវត្តន៍​ផង​ដែរ​។ ក្រោយពេល​ពួកគាត់​បាន​ទទួលការ​ណែនាំ​ និង​បណ្តុះបណ្តាល​ហើយ​ គាត់​ក៏អាច​យក​គំរូ​នៃ​គម្រោង​ទាំងអស់​នោះ​ទៅ​បង្កើត​ជា​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ថែមទៀត​ផង​ ព្រោះ​គំនិត​ច្នៃប្រឌិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទាំងអស់​នោះ​សុទ្ធតែ​ផ្តល់​ភាព​ងាយស្រួល​ និង​ជា​ជម្រើស​ឆ្លាតវៃ​សម្រាប់​មនុស្ស​ទូទៅ​។

    លោក​ អ៊ុន​ មាស​សម្បត្តិ​ សហ​ស្ថាបនិក​នៃ​គម្រោង​អាជីវកម្ម​ដែល​មានឈ្មោះ​ថា​ WeChoul​ ​;បាន​លើកឡើង​ថា​ នៅក្នុង​សង្គម​មាន​បញ្ហា​ជាច្រើន​កើតឡើង​ ដោយ​ក្នុង​នោះ​មាន​បញ្ហា​ខ្លះ​មិនមែន​ជា​បញ្ហា​ធំ​នោះ​ទេ​ គ្រាន់តែ​យើង​មិនទាន់​មាន​វិធីសាស្ត្រ​សម្រួល​ ឬដោះស្រាយ​ឱ្យ​បាន​ងាយស្រួល​ប៉ុណ្ណោះ​។ នៅពេល​បញ្ហា​តូច​ៗទាំងអស់​នោះ​កើត​ឡើង​ដដែល​ៗយូរ​ទៅ​ វា​នឹង​ក្លាយជា​បញ្ហា​រ៉ាំរ៉ៃ​ ហើយ​ប្រសិនបើ​អ្នកណា​អាច​ដោះស្រាយ​វា​បាន​ នោះ​យើង​នឹង​ក្លាយជា​មនុស្ស​ដែល​ស្ថិត​ក្នុង​ការ​ចងចាំ​ ឬក្លាយជា​អ្នក​ដោះស្រាយ​បញ្ហា​ដែល​មនុស្ស​គ្រប់គ្នា​ទទួលស្គាល់​។ ក្នុងចំណោម​សកម្មភាព​នានា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​វិធីសាស្ត្រ​ល្អ​ និង​មាន​ភាព​ងាយស្រួល​ជាងគេ​។

    លោក​ អ៊ុន​ មាស​សម្បត្តិ​ បាន​និយាយ​ថា​៖ “សូមកុំ​ខ្លាច​បញ្ហា​ ឬគិតថា​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ជា​រឿង​លំបាក​ខ្លាំងពេក​ដែល​យើង​ធ្វើ​មិនបាន​។ ឱ្យ​តែ​យើង​មើលឃើញ​ពី​បញ្ហា​ ហើយ​មាន​ឆន្ទៈ​ក្នុង​ការចូលរួម​ដោះស្រាយ​ នោះ​យើង​នឹង​មាន​វិធី​ជាច្រើន​ដើម្បី​ធ្វើ​វា​ឱ្យ​បាន​មិនខាន​”។

    អ្នកបង្កើត​សេវាកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ដំបូង​ឡើយ​ក្រុម​របស់​លោក​ក៏​មិនសូវ​មាន​អ្នក​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ដែរ​តែ​លោក​បាន​មើលឃើញ​បញ្ហា​រួម​មួយ​របស់​ប្រជាជន​ខ្មែរ​ ឬភ្ញៀវ​ទេសចរណ៍​ដែល​កំពុង​ខ្វះខាត​ផ្នែក​ជួល​យានជំនិះ​នៅ​តំបន់​កម្សាន្ត​។ បន្ទាប់ពី​កំណត់​បញ្ហា​ហើយ​ លោក​ចាប់ផ្តើម​ស្វែងរក​ជំនួយ​នានា​ និង​ស្រាវជ្រាវ​បន្ថែម​រហូតដល់​បង្កើត​បាន​ជា​សេវាកម្ម​ថ្មី​មួយ​សម្រាប់​ជួល​ម៉ូតូ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។ លោក​បាន​បន្ថែម​ផង​ដែរ​ថា​ មូលហេតុ​សំខាន់​ដែល​លោក​ប្រើប្រាស់​បច្ចេកវិទ្យា​ ព្រោះ​ក្រុម​របស់​លោក​មាន​គ្នា​តិច​មិន​អាច​ជួយ​ភ្ញៀវ​ទេសចរណ៍​ម្តង​ម្នា​ក់ៗ​ឱ្យ​ទទួល​បាន​សេវាកម្ម​ជួល​ម៉ូតូ​បាន​គ្រប់​ៗគ្នា​នោះ​ទេ​ ហើយក៏​មិន​អាច​ជួយ​អាជីវករ​ដែល​ដាក់​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវ​បាន​គ្រប់គ្នា​ដោយ​ការទាក់ទង​ដោយ​ផ្ទាល់​បាន​ដែរ​។ ហេតុនេះ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ជា​ជម្រើស​ឆ្លាតវៃ​ ដែល​អាច​ធ្វើ​ឱ្យ​គ្រប់​ភាគី​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​បាន​ល្អ​ ចំណេញពេលវេលា​ និង​ថវិកា​តិច​៕

  • អ្នកបង្រៀន​ ចាំបាច់​ត្រូវ​ដឹងពី​ចរន្ត​តម្រូវការ​នា​ថ្ងៃ​អនាគត​ បើមិនដូច្នោះទេ​ ស្មើនឹង​យើង​បង្រៀន​សិស្ស​ថយក្រោយ​

    អ្នកបង្រៀន​ ចាំបាច់​ត្រូវ​ដឹងពី​ចរន្ត​តម្រូវការ​នា​ថ្ងៃ​អនាគត​ បើមិនដូច្នោះទេ​ ស្មើនឹង​យើង​បង្រៀន​សិស្ស​ថយក្រោយ​

    ការអប់រំ​ជា​កូនសោ​គន្លឹះ​នៅក្នុង​សង្គម​សម្រាប់​គ្រប់​សម័យកាល​ទាំងអស់​លើ​ពិភពលោក​ មិនថា​ប្រទេស​អ្នកមាន​ ឬប្រទេស​អ្នកក្រ​ទេ​ តែ​ការអប់រំ​នៅតែ​ជា​ចំណុច​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​។ បច្ចុប្បន្ន​ ពិភពលោក​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​ ហេតុនេះ​ការអប់រំ​ក៏​ចាំបាច់​ត្រូវតែ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ផង​ដែរ​ ព្រោះ​ប្រសិនបើ​យើង​នៅ​ស្ងៀម​មួយ​កន្លែង​ ក៏​វា​នៅតែ​ផ្លាស់​ប្តូរ​ដែរ​ គឺ​ប្តូរ​ទៅ​រក​ចរន្ត​អវិជ្ជមាន​ ដោយសារតែ​ដើរ​មិនទាន់​គេ​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​ថ្លែង​ថា​ពិភពលោក​បច្ចុប្បន្ន​នេះ​មានការ​ប្រែប្រួល​យ៉ាង​លឿន​ខណៈ​ការអប់រំ​ខ្លះ​មាន​អាយុកាល​តាំងពី​ច្រើន​ឆ្នាំមុន​ហេតុនេះ​យើង​ត្រូវការ​ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការអប់រំ​ដើម្បី​ដើរ​ឱ្យ​ទាន់​របត់​ និង​តម្រូវការ​ជាក់ស្តែង​របស់​ពិភពលោក​ទាំង​បច្ចុប្បន្ន​ និង​អនាគត​។ នៅ​សតវត្សរ៍​ទី21នេះ​ យើង​ត្រូវតែ​ដើរ​ឱ្យ​លឿន​ ហើយ​អ្នក​បណ្តុះបណ្តាល​ត្រូវតែ​សម្លឹង​ឱ្យ​ឆ្ងាយ​ ឬត្រូវ​មើល​ពី​និន្នាការ​ចាប់ពី​ 10ឆ្នាំ​ ទៅ20ឆ្នាំ​ទៀត​ ទើប​អាច​ធានា​បាន​ថា​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​យើង​អាច​ក្លាយជា​អ្នកមាន​សមត្ថភាព​ឆ្លើយតប​នឹង​ស្ថានភាព​ពិតប្រាកដ​ក្នុង​ទីផ្សារ​ការងារ​។ ប្រសិនបើ​យើង​មិន​មើល​ឱ្យ​ឆ្ងាយ​ ហើយ​ដើរ​ឱ្យ​លឿន​ទេ​ មានន័យថា​ យើង​នឹង​បង្រៀន​សិស្ស​ថយក្រោយ​ហើយ​ ព្រោះ​ប្រសិនបើ​យើង​មិនទៅ​មុខ​ ប្រទេស​ក្នុង​តំបន់​គេ​នឹង​បង្រៀន​សិស្សរបស់​គេ​ទៅមុខ​ហេតុនេះ​ស្មើនឹង​យើង​យឺត​ជាងគេ​ដដែល​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “ខ្ញុំ​ចង់ឱ្យ​លោកគ្រូ​-អ្នកគ្រូ​ យល់​ពី​ចរន្ត​នៃ​តម្រូវការ​ការងារ​ទៅ​ថ្ងៃ​អនាគត​ ដើម្បី​បណ្តុះបណ្តាល​សិស្ស​ឱ្យ​ទាន់​តម្រូវការ​ និង​ស្របតាម​អ្វី​ដែល​ពិភពលោក​ត្រូវការ​នៅ​ថ្ងៃ​អនាគត​។ ប្រសិនបើ​យើង​មិនដឹង​ វា​ស្មើនឹង​យើង​ខំប្រឹង​ដោយ​ឥតន័យ​ ព្រោះ​គោលបំណង​សំខាន់​របស់​យើង​គឺ​បង្រៀន​ក្មេង​ឱ្យ​ក្លាយជា​មនុស្ស​ពូកែ​ មានការ​ងារ​ល្អ​ធ្វើ​ ហើយ​ប្រសិនបើ​យើង​អប់រំ​មិន​ស្រប​នឹង​អ្វី​ដែល​ជា​លក្ខខណ្ឌ​ជាក់ស្តែង​នៅ​ថ្ងៃខាងមុខ​ នោះ​ពួកគេ​អាច​នឹង​មានឱកាស​តិច​បំផុត​ដើម្បី​ទទួលជោគជ័យ​ក្នុង​ជីវិត​នៅ​ថ្ងៃក្រោយ​”។

    ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ខាងលើ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ សូម​លោកគ្រូ​-អ្នកគ្រូ​ និង​អ្នកអប់រំ​ទាំងអស់​គិតថា​ យើង​មិនមែន​បង្រៀន​តែ​សិស្ស​អាយុ​ 10ឆ្នាំ​ ឬ10ឆ្នាំ​ជាង​នោះ​ទេ​ តែ​សូម​គិតថា​ យើង​កំពុង​បង្រៀន​អនាគត​អ្នកដឹកនាំ​សហគ្រាស​ និង​ស្ថាប័ន​សំ​ខាន់​ៗនៅ​ថ្ងៃ​អនាគត​។ បច្ចុប្បន្ន​នេះ​ គាត់​មាន​វ័យ​ជាង​ 10ឆ្នាំ​ មិនយូរ​ប៉ុន្មានទៀត​ ត្រឹមតែ​ពេល​ជាង​ 10ឆ្នាំខាងមុខ​ពួកគេ​អាច​នឹង​ក្លាយជា​ម្ចាស់​សហគ្រាស​ ប្រធាន​ក្រុមហ៊ុន​ ឬអ្នកគ្រប់គ្រង​ស្ថាប័ន​សំ​ខាន់​ៗ ហេតុនេះ​ជំនាញ​សម្រាប់​គាត់​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ក្មេង​ៗជំនាន់​ក្រោយ​ និង​សង្គម​។ បេសកកម្ម​របស់​យើង​ គឺ​បណ្តុះបណ្តាល​អ្នកដឹកនាំ​ទាំងអស់​នោះ​ឱ្យ​មាន​ជំនាញ​ច្បាស់លាស់​ មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​បង្រៀន​សិស្ស​។ ប្រសិនបើ​សមត្ថភាព​ពួកគេ​នៅ​មានកម្រិត​ ឬខ្វះខាត​ច្រើន​ វា​នឹង​ជះ​ផល​ប៉ះពាល់​អវិជ្ជមាន​ជាច្រើន​សម្រាប់​សង្គម​ផង​ដែរ​។

    នៅ​កម្ពុជា​ បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ផលិតភាព​ការងារ​បានឱ្យ​ដឹង​ថា​ យើង​នៅ​មាន​បញ្ហា​ច្រើន​ពី​គម្លាត​ជំនាញ​ និង​តួនាទី​នៅក្នុង​ស្ថាប័ន​។ យោង​តាម​ទិន្នន័យ​របស់​អង្គការ​អន្តរជាតិ​ផ្នែកការ​ងារ​ ILO​ បាន​បញ្ជាក់​ថា​ កម្លាំង​ពលកម្ម​នៅ​កម្ពុជា​ដែល​មាន​តំណែង​ជា​អ្នកគ្រប់គ្រង​ មាន​ប្រមាណ​ជា​ 36​% មាន​សមត្ថភាព​មិនដល់​តួនាទី​។ មានន័យថា​ គាត់​មាន​តួនាទី​ខ្ពស់​ ជា​អ្នកគ្រប់គ្រង​ តែ​សមត្ថភាព​របស់​គាត់​មិនទាន់​សម​ល្មម​គ្រប់គ្រាន់​សម្រាប់​ក្លាយជា​អ្នកគ្រប់គ្រង​ស្ថាប័ន​នៅឡើយ​ទេ​។ ចំពោះ​បុគ្គលិក​អាជីព​ (professional​) វិញ​ មាន​ប្រមាណ​ជាង​ 55​% មានការ​ងារ​ធ្វើ​ តែ​សមត្ថភាព​មិនទាន់​ឆ្លើយតប​ជាមួយនឹង​តំណែង​របស់​ពួកគេ​នៅឡើយ​។ ហេតុនេះ​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​ប្រជាជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ជា​រឿង​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់​នោះ​ ព្រោះ​ប្រសិនបើ​យើង​ក្មេង​ៗបច្ចុប្បន្ន​អាច​ទទួល​បាន​សមត្ថភាព​ខ្លាំង​ និង​គ្រប់គ្រាន់​តាំងពី​នៅក្មេង​ ពួកគេ​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ថ្ងៃ​អនាគត​ហើយ​ប្រសិទ្ធភាព​ការងារ​ក៏អាច​ខ្ពស់​តាម​នោះ​ដែរ​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​លើកឡើង​ផង​ដែរ​ថា​បច្ចុប្បន្ន​នេះ​ តាម​ការ​បញ្ជាក់​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញថា​ នៅ​ឆ្នាំ2020​ តម្រូវការ​ជំនាញ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ ព្រោះ​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​ខ្លាំង​ហើយ​ប្រសិទ្ធភាព​ការងារ​ក៏​កាន់តែ​ទាមទារ​ខ្ពស់​ឡើង​ហេតុនេះ​ត្រឹម​ជំនាញ​រឹង​ដែល​យើង​បាន​រៀន​នៅ​សាលា​ មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​។ ជំនាញ​ដែលគេ​ត្រូវការ​ គឺ​ជំនាញ​ច្នៃប្រឌិត​ ការ​ដោះស្រាយ​បញ្ហា​ ការ​ធ្វើការងារ​ជា​ក្រុម​ និង​បំណិន​ជីវិត​ជាដើម​ ហេតុនេះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំង​ដើម្បី​ទទួល​ឱ្យ​បាន​នូវ​ការប្រកួត​ប្រជែង​ ព្រោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មិនសូវ​មាន​រោង​ចក្រ​ធំៗ​ទេ​ហេតុនេះ​គេ​ត្រូវការ​មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ខាងក្នុង​ឱ្យ​ខ្លាំង​។ លោក​បាន​លើកឡើង​ផង​ដែរ​ថា​ ឆ្នាំ2020​ មិនមែន​ជា​ពេលវេលា​វែងឆ្ងាយ​ខ្លាំង​ទៀត​ទេ​ វា​នឹង​មកដល់​ក្នុង​ពេល​ឆាប់​ៗនេះ​ហេតុនេះ​យើង​ត្រូវតែ​ដើរ​ឱ្យ​ទាន់​ ហើយ​ឆ្លើយតប​ឱ្យ​បាន​។ ហេតុនេះ​ហើយ​ទើប​ការអប់រំ​នៅ​កម្ពុជា​ ជាពិសេស​ក្រសួង​អប់រំ​ លោក​បាន​ព្យាយាម​យ៉ាងច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​រៀបចំ​ការអប់រំ​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​នា​ថ្ងៃ​អនាគត​។

    លោក​ ប៉ូ​ឡែន​ បាន​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​យើង​នៅ​មាន​ចន្លោះប្រហោង​ខ្លះ​ក្នុង​ការអប់រំ​ គឺ​ការ​ផ្តោត​តែ​លើ​ពិន្ទុ​ ឬលទ្ធផល​នៃ​ការ​ប្រឡង​ក្នុង​សាលា​លើ​វិញ្ញាសា​រួម​។ មនុស្ស​ម្នា​ក់ៗ​មានចំណេះ​ដឹង​ ជំនាញ​ និង​ទេព​កោ​សល្យ​ខុស​ៗពីគ្នា​ ហេតុនេះ​មាន​សិស្ស​ខ្លះ​ពូកែ​ប្រវត្តិសាស្ត្រ​ ពូកែ​ភាសា​ តែ​មិន​ពូកែ​រូបវិទ្យា​នោះ​ទេ​ហេតុនេះ​ការដែល​គាត់​ប្រឡង​រូបវិទ្យា​មិនបាន​ពិន្ទុ​ល្អ​ យើង​មិន​អាច​វាយតម្លៃ​ថា​ គាត់​អន់​នោះ​ទេ​ ហើយ​សិស្ស​ខ្លះ​ពូកែ​គណិតវិទ្យា​ ក៏​មិន​ប្រាកដ​ថា​ គាត់​ពូកែ​ភាសាខ្មែរ​ដែរ​ ហេតុនេះ​ប្រសិនបើ​គាត់​ប្រឡង​ខ្មែរ​មិន​ជាប់​ ក៏​មិន​អាច​ថា​ គាត់​អន់​ដែរ​។ សិស្ស​ម្នា​ក់ៗ​មាន​ចំណុច​ពិ​សេ​សរៀងៗ​ខ្លួន​ ហេតុនេះ​ការអប់រំ​ក៏​គួរតែ​សម្រួច​ និង​តម្រង់​ទិស​ឱ្យ​បាន​ល្អ​ទៅតាម​ស្ថានភាព​ បំណិន​ និង​លក្ខខណ្ឌ​ដែល​សិស្ស​មាន​។ ម្យ៉ាងវិញទៀត​ អនាគត​ទៅ​គ្រប់​សហគ្រាស​ទាំងអស់​គេ​ត្រូវការ​បំណិន​ និង​សមត្ថភាព​ជាក់ស្តែង​ច្រើនជាង​ពិន្ទុ​ក្នុង​សាលា​ ដែល​វា​បញ្ច្រាស់​គ្នា​នឹង​ស្ថានភាព​ដែល​គិត​ពី​លទ្ធផល​ជាចម្បង​។ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ អ្នក​បណ្តុះបណ្តាល​គួរតែ​ចាប់ផ្តើម​បន្ថែម​នូវ​អ្វី​ដែល​ជា​ចំណុច​សំ​ខាន់​ៗពាក់ព័ន្ធ​នឹង​អ្វី​ដែល​សិស្ស​ត្រូវការ​ដើម្បី​ធ្វើការងារ​ជាក់ស្តែង​នៅ​ថ្ងៃ​អនាគត​បន្ថែម​ពីលើ​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើកន្លង​មក​ ដូចជា​ការ​បណ្តុះបណ្តាល​ទម្លាប់​ល្អ​ៗក្នុង​ផ្នត់គំនិត​ វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យា​ជាដើម​៕

  • ប៉ុស្តិ៍លេខ៥ក្រុងពាលីរឿងថ្មី ​«​បុប្ផាស្រុកស្រែ​»​ ត្រៀមប្រម៉ូដសម្រស់ទេសភាពខេត្តកំពង់ចាម

    ប៉ុស្តិ៍លេខ៥ក្រុងពាលីរឿងថ្មី ​«​បុប្ផាស្រុកស្រែ​»​ ត្រៀមប្រម៉ូដសម្រស់ទេសភាពខេត្តកំពង់ចាម

    ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ ​បាន​លើកស្ទួយ​វិស័យ​ភាពយន្ដ​ភាគ​ខ្មែរ​តាមរយៈ​រឿង​ថ្មី​មួយទៀត​ហើយដែល​មាន​ចំណងជើង​ថា​ ​«​បុប្ផាស្រុកស្រែ​»​ ​ជា​រឿង​ដែល​ផ្ដល់​នូវ​តម្លៃ​អប់​ជីវិត​ក្នុង​សង្គម​ ​ហើយ​លាយ​លំការតស៊ូរបស់ស្ត្រី ​មនោសញ្ចេតនា​ស្នេហាស្រក់​ទឹកភ្នែក​ ​កសាង​អំពើល្អ​ជាបុណ្យ​កុសល​ហុចដល់​ជីវិតប្រចាំថ្ងៃ​។​ ​រឿង​ភាគ​ទូ​រស​ទស្សន៍​មួយ​នេះ​ ​បាន​រៀបចំ​ក្រុងពាលី​នា​ព្រឹក​ថ្ងៃទី17​ ឧសភា 2019នេះ​ ​រួមមានលោក លាង ឈែ សម្ដែងជា សាវ័ន្ដ និងកញ្ញា ជា ស្រីរ័ត្ន សម្ដែងតួឯកស្រី ឈូក រ័ត្ន។

    ដើម្បី​តបស្នង​ចំពោះ​ការងារ​ល្អ​ ​និង​លើក​តម្លៃ​ដល់​តារា​ខ្មែរយើង​ ​ប៉ុស្តិ៍​លេខ៥​ ​បាន​ព្យាយាម​បង្កើតរឿង​ភាគ​ជាច្រើន​រឿង​ហើយ​ ​ក្នុង​គោលបំណង​ឱ្យ​ទីផ្សារ​តារា​សិល្បៈ​ខ្មែរ​ ​កាន់តែ​រីកធំឡើង​ ​និង​បាន​ឱកាស​រក​ប្រាក់កម្រៃ​កសាង​សង្គម​គ្រួសារ​ជាប្រចាំ​បន្ត​ទៀត​ ​។​ ​មិន​ត្រឹមតែ​ ​កសាង​ឈ្មោះ​ឱ្យ​ប្រជាជន​កម្ពុជា​តាម​បណ្តា​ខេត្ត​/​ក្រុង​ជាច្រើន​គាំទ្រ​តារា​សិល្បៈ​ខ្មែរ​នោះ​ទេ​ ​តាម​គោលបំណង​របស់​ប៉ុស្តិ៍​លេខ៥​ ​គឺ​ចង់​លើកស្ទួយ​ពី​វិស័យ​ភាពយន្ត​ខ្មែរ​ ​និង​ពង្រឹង​ឱកាស​តារា​កម្ពុជា​បាន​សាង​កេរ្តិ៍ឈ្មោះ​បង្ហាញ​ពី​ទេពកោសល្យ​ស្នាដៃ​ ​និង​បោះ​ជំ​ហ៊ាន​ចូល​ទីផ្សារ​បរទេស​តាមរយៈ​ការ​ជួយ​បើកផ្លូវ​នៃ​កិច្ចការ​សម្តែង​។​

    លោក ស៊ិន សុផាត អគ្គនាយករងទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងក្នុងវេទិកាក្រុងពាលីនោះថា នៅប៉ុស្តិ៍លេខ៥ មានក្រុមផលិតភាពយន្តខ្មែរ ដោយឡែកពីគ្នា មិនតិចក្រុមនោះទេ ដើម្បីឱ្យមានភាពយន្តល្អៗកើតចេញពីស្នាដៃផលិតករផ្សេង ដាក់ផ្សាយនៅប៉ុស្តិ៍លេខ៥សម្រាប់ម៉ោងមាស។ ប៉ុន្តែក្នុងចំណោមក្រុមទាំងនោះ ក្រុមផលិតដោយផ្ទាល់របស់ប៉ុស្តិ៍លេខ ដែលមានការសហការជាមួយផលិតករថៃ គឺជាក្រុមដែលមានសកម្មភាពចេញថតរឿងច្រើនជាង ដោយក្នុងនោះក៏មានភាពយន្តមិនតិចរឿងនោះដែរ ដែលបានថតហើយ និងចាក់ផ្សាយហើយ ទទួលបានការគាំទ្រ។ មកទល់ពេលនេះ ក្រុមផលិតដែលមានផលិតករថៃចូលរួម ផលិតស្នាដៃបាន18រឿងហើយ ដោយភាពយន្តរឿង«បុប្ផាស្រុកស្រែ» ដែលបានក្រុងពាលីកាលពីព្រឹកថ្ងៃទី17 ឧសភា គឺជាភាពយន្តទី19។ ស្នាដៃមួយនេះ លោកថា នឹងគ្រោងចំណាយពេលពី3ទៅ3ខែកន្លះ ដោយទីតាំងសំខាន់ៗគឺ ជាយរាជធានីភ្នំពេញ និង នៅខេត្តកំពង់ចាម។ ក្នុងនោះ សួនផ្កាឈូករ័ត្ន នៅជិតស្ពានគីសូណា ខេត្តកំពុងចាមក៏ត្រូវបានយកមកប្រូម៉ូដក្នុងភាពយន្តនេះទាំងស្រុង។

    គួរបញ្ជាក់ផងដែរថា ក្នុងពិធីសម្ពោធរឿង«បុប្ផាស្រុកស្រែ» ក្រៅពីវត្តមានថ្នាក់ដឹកនាំតំណាងឱ្យប៉ុស្តិ៍លេខ៥ និងតំណាងផលិតករថៃ ក៏មានវត្តមានតារាៗមួយចំនួនចូលរួមផងដែរ ដូចជា អ្នកនាង ស្វែង សុជាតា លោក ជា លាង ឈែ កញ្ញា ផាណាម៉ុច អ្នកស្រី ញឹម សុខា អ្នកស្រី ផល្លា លោក អ៊ឹង សុធារិទ្ធិ និងតារាចាស់ក្មេងជាច្រើនរូបទៀត៕

  • តម្លៃ​ផ្លូវការ​របស់​ ​OnePlus​ ​7​ ​និង​ ​7​ ​Pro​ ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ​.​.​.​

    តម្លៃ​ផ្លូវការ​របស់​ ​OnePlus​ ​7​ ​និង​ ​7​ ​Pro​ ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ​.​.​.​

    ​ក្រុមហ៊ុន​ ​OnePlus​ ​ទើបនឹង​បញ្ចប់​ការប្រកាស​វត្តមាន​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់​ខ្លួន​ ​2ម៉ូដែល​គឺ​ ​OnePlus​ ​7​ ​និង7Pro​ ​កាលពីយប់មិញ​នេះ​។​ ​

    ​តម្លៃ​ ​OnePlus​ ​7​ ​Pro​៖​ ​
    ​-​ជម្រើស​ ​RAM​ ​6GB​ ​មេ​ម៉ូ​រី​ ​128GB​ ​តម្លៃ​៖​ ​837ដុល្លារ​
    ​-​ជម្រើស​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ ​256GB​ ​តម្លៃ​៖​ ​902ដុល្លារ​
    ​-​ជម្រើស​ ​RAM​ ​12GB​ ​មេ​ម៉ូ​រី​ ​256GB​ ​តម្លៃ​៖​ ​1031​ ​ដុល្លារ​


    ​សម្រាប់​លក្ខណ​សម្បត្តិ​ ​OnePlus​ ​7​ ​រាង​ទាប​ជាង​ ​7​ ​Pro​ ​បន្តិច​ ​គឺ​អេក្រង់​ឆក​ ​គ្មាន​កោង​ទំហំ​ ​6.4អ៊ិ​ញ​ ​តែ​ជា​ប្រភេទ​ ​AMOLED​ ​Display​ ​មានRefresh​ ​rate​ ​ខ្ពស់​ដូចគ្នា​។​ ​ផ្នែក​កាមេរ៉ា​ក្រោយ​ ​2គ្រាប់​(​48​+​5MP​)​ ​ប្រើ​លេន​ស៍​ធម្មតា​ ​(​PDAF​,​ ​OIS​)​ ​សម្រាប់​ជំនួយ​ទប់​លំនឹង​ពេល​ថត​វីដេអូ​។​ ​អាច​ថត​វីដេអូ​បាន​ដល់​ ​2160p​@​30​/​60fps​។​ ​ឯកា​មេ​រ៉ា​មុខ​ ​Sefie​ ​1គ្រាប់​ទំហំ​ ​16មេ​ហ្គា​ភិក​សែល​។​ ​មាន​ ​2ពណ៌​ ​គឺ​ប្រផេះ​ ​និង​ក្រហម​។​ ​

    ​តម្លៃ​ ​OnePlus​ ​7​៖​ ​
    ​-​ជម្រើស​ ​RAM​ ​6GB​ ​មេ​ម៉ូ​រី​ ​128GB​ ​តម្លៃ​៖​ ​643ដុល្លារ​
    ​-​ជម្រើស​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ ​256GB​ ​តម្លៃ​៖​ ​708ដុល្លារ​៕​

    ​បើ​ចង់​ជ្រាប​ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​


  • iPhone​ ​ស៊េរី​ចាប់ពី​អេក្រង់​ ​4អ៊ិ​ញ​ឡើង​ទៅ​ ​សង្ឃឹម​តិចណាស់​ក្នុង​ការ​ ​Update​ ​ទៅ​ ​iOS​​

    iPhone​ ​ស៊េរី​ចាប់ពី​អេក្រង់​ ​4អ៊ិ​ញ​ឡើង​ទៅ​ ​សង្ឃឹម​តិចណាស់​ក្នុង​ការ​ ​Update​ ​ទៅ​ ​iOS​​

    ​iPhonesoft.fr​ ​បាន​ចុះផ្សាយ​ថា​ ​ប្រព័ន្ធ​ប្រតិបត្តិ​ ​iOS​ ​13​ ​នឹង​មិន​ធ្វើការ​គាំទ្រ​លើ​ឧបករណ៍​ប៉ុន្មាន​ម៉ូដែល​នោះ​ទេ​ ​ដោយសារតែ​មួយចំនួន​ទើបតែ​ប្រកាស​មិនដល់​ ​3ឆ្នាំ​ផង​ ​ដែល​រួមមាន​ ​iPhone​ ​5s​ ​ដែល​ប្រកាស​កាលពី​ឆ្នាំ2013​ ​នៅ​ជំនាន់​ ​iOS​ ​7​ ​និង​ ​iPhone​ ​6​/​6​ ​Plus​ ​ដែល​ប្រកាស​នៅ​ឆ្នាំ2014​ ​ពោល​គឺ​មាន​អាយុកាល​ខ្ទង់​ ​5ឆ្នាំ​មក​ហើយ​។

    ​ ​តែ​ ​iPhone​ ​SE​ ​ដែល​ចេញ​ក្នុង​ឆ្នាំ​តែមួយ​ដូច​ជំនាន់​ ​6sនោះ​ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​ដោយសារ​ ​Apple​ ​ចង់​បំបាត់​ការ​គាំទ្រ​លើ​ ​iPhone​ ​អេក្រង់​ទំហំ​ ​4អ៊ិ​ញ​។​

    ​ឯ​ ​iPad​ ​គេ​រំពឹង​ថា​នឹង​មាន​ ​iPad​ ​Mini​ ​2​ ​និង​ ​iPad​ ​Air​ ​ដោយ​ត្រកូល​ ​Air​ ​ក៏​បង្ហាញខ្លួន​ក្នុង​ឆ្នាំ​តែមួយ​ដូច​ ​iPhone​ ​5s​ ​ដែរ​។​ ​iOS​ ​13​ ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អំឡុង​ថ្ងៃ​សម្ពោធ​ ​iPhone​ ​សេរ៊ី​ឆ្នាំ2019​ ​នា​ខែកញ្ញា​៕​


  • Galaxy​ ​Note​ ​10​ ​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ ​4​ ​គ្រាប់​សុទ្ធ​តែ​ខ្លាំង​ៗ​ ​

    Galaxy​ ​Note​ ​10​ ​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ ​4​ ​គ្រាប់​សុទ្ធ​តែ​ខ្លាំង​ៗ​ ​

    ​ចាប់តាំងពី​ឆ្នាំ2011​ ​ដែល​ ​Samsung​ ​បាន​ប្រកាស​ចេញ​ដំបូង​គេ​នូវ​ប្រភេទ​ទំហំ​ ​DRAM​ ​1GB​ ​ដាក់លើ​ស្មា​ត​ហ្វូ​នប​ន្ត​រហូតដល់​ ​6GB​ ​នៅ​ឆ្នាំ2015​ ​និង​ឡើង​ទៅ​ ​8GB​ ​នៅ​ឆ្នាំ2016​ ​នោះ​ ​ឥឡូវ​មកដល់​ជំនាន់​ ​DRAM​ ​12GB​ ​LPDDR4X​ ​ឆ្នាំ2019​ ​ប្រភេទ​ ​eUFS​ ​ជំនាន់​ ​(​3.0​)​ ​ដែល​ទើបតែ​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី14​ ​ខែឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះឯង​។​

    ​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ ​Galaxy​ ​Note​ ​10​ ​ដែល​គ្រោង​នឹង​ចេញ​នៅ​ពាក់កណ្ដាល​ឆ្នាំ​ ​2019នេះ​ ​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​នដែ​លមាន​ទំហំ​ផ្ទុក​ធំជាង​គេ​(​1TB​)​ ​ហើយ​កម្លាំង​ក៏​ខ្លាំង​ជាងគេ​ដែរ​។​ ​

    ​Note​ ​10​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បំពាក់​បន្ទះ​ឈីប​ ​Exynos​ ​9825​ ​SoC​ ​(​10nm​-​class​ ​(​1y​-​nm​)​ ​ផ្ដល់​ល្បឿន​គណនា​ ​និង​បញ្ជូន​ទិន្នន័យ​លឿន​ខ្លាំង​មែនទែន​ ​ត្រឹមតែ​ ​34,1ប៉ុណ្ណោះ​(​ជី​ហ្គា​ប៊ិ​ត​ក្នុង​ ​1វិនាទី​)​។​ ​

    ​ក្រៅពីនោះ​នៅ​មាន​ផ្នែក​កាមេរ៉ា​ ​គឺ​ខាងក្រោយ​នឹង​ឡើង​ដល់​ ​5គ្រាប់​សម្រាប់​ ​Note​ ​10​ ​Pro​ ​ឯខាង​ក្រោយ4​ ​សម្រាប់​ ​Note​ ​10​។​ ​ចំពោះ​តួ​នា​ទី​លេន​ស៍​នី​មួយ​ៗ​វិញ​ក៏​ខ្លាំង​ៗ​ណាស់​ដែរ​។​ ​

    ​ជាង​នេះ​ទៅទៀត​ ​នឹង​មាន​រន្ធ​កណ្តាល​អេក្រង់​មួយ​ ​ទុក​ដា​ក់​លេន​ស៍​កាមេរ៉ា​មុខ​ ​ដែល​ខុសពី​ម៉ូដែល​ ​Galaxy​ ​S10​/​S10​+​ ​ដែល​ប្រើប្រាស់​នៅ​ផ្នែក​ចំហៀង​។​

    ​សេរ៊ី​ ​Note​ ​ឆ្នាំ2019​ ​នេះ​ ​គេ​ជឿជាក់​ថា​ ​នឹង​បំពាក់​នូវ​អេក្រង់​កោង​ខ្លាំង​បំផុត​ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ត្រកូល​ ​Note​៕​ ​