Category: សង្គម និងសេដ្ឋកិច្ច

  • គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ ​ចាប់ផ្តើម​មើល​ជើងកី​ឡា​ករ​ ​ត្រៀម​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​

    គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ ​ចាប់ផ្តើម​មើល​ជើងកី​ឡា​ករ​ ​ត្រៀម​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​

    ​លោក​ ​Felix​ ​Agustin​ ​Gonzalez​ ​បាន​ចាប់ផ្តើម​ពិនិត្យមើល​សមត្ថភាព​កីឡាករ​នៅក្នុង​លី​ក​កំពូល​កម្ពុជា​ជា​បណ្តើរ​ៗ​ហើយ​។​ ​

    ​ដោយ​ចាប់ផ្តើម​តាំងពី​សប្តាហ៍​មុន​ ​លោក​ ​Felix​ ​Agustin​ ​Gonzalez​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ទៅ​អង្គុយ​ទស្សនាការ​ប្រកួត​នៅ​ឯ​ស្តាតចាស់​ ​ដោយមានអម​ដោយ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​លោក​ ​ឈូក​ ​ពិសិដ្ឋ​ ​ផង​ដែរ​។​

    ​ការ​ចាប់ផ្តើម​មើល​នេះ​ ​លោក​នឹង​មើល​ពី​ទម្រង់​លេង​ ​ក៏ដូចជា​សមត្ថភាព​កីឡាករ​កម្ពុជា​ ​ដើម្បី​ត្រៀម​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​សម្រាប់​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ ​ក្នុង​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់​ពិភពលោក​ ​FIFA​ ​World​ ​Cup​ ​2022​៕​


  • កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ឆ្នាំនេះ​ ​មាន​ពានរង្វាន់​អ្វីខ្លះ​?​

    កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ឆ្នាំនេះ​ ​មាន​ពានរង្វាន់​អ្វីខ្លះ​?​

    ​កម្មវិធី​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​ឈាន​មកដល់​ឆ្នាំទី3​ ​ហើយ​។​ ​នៅក្នុង​ឆ្នាំនេះ​ផង​ដែរ​ ​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ ​Cambodian​ ​Football​ ​Award​ ​ជាថ្មី​ម្តង​ទៀត​ ​ដែល​នឹង​មាន​អ្នកចូលរួម​ជា​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​បាល់ទាត់​ ​និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ទាំងអស់​។​

    ​គណៈកម្មការ​រៀបចំ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ ​បាន​បង្កើត​ឱ្យ​មាន​ពានរង្វាន់​ប្រមាណ10​ ​ផ្សេងគ្នា​ ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ដល់​ជយលាភី​នា​ដំណាច់​រដូវ​កាល​នេះ​ ​មាន​ដូចជា​ ​៖​

    ​1​-​គ្រូបង្វឹក​សម្បូរ​ប្រជាប្រិយ​ភាព​ ​
    ​2​-​កីឡាករ​សម្បូរ​ប្រជាប្រិយ​ភាព​ ​
    ​3​-​អ្នកគាំទ្រ​ឆ្នើម​ ​
    ​4​-​អ្នកថតរូប​បាល់ទាត់​ឆ្នើម​ ​
    ​5​-​កីឡាករ​សង្ហា​ជាងគេ​ ​
    ​និង​ពាន​ពិ​សេស​ៗ​ចំនួន5​ ​ផ្សេងទៀត​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​កាលពី​រដូវ​កាល​កន្លងទៅ​ ​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ ​មាន​ចំនួន​តែ4​ ​ប៉ុណ្ណោះ​ ​ដែល​កាលនោះ​ ​លោក​ ​មាស​ ​ចាន់​ណា​ ​ឈ្នះ​ពាន​គ្រូបង្វឹក​សម្បូរ​ប្រជាប្រិយ​ភាព​ ​ខ្សែការពារ​ ​លី​ ​វ៉ា​ហេទ​ ​ឈ្នះ​ពាន​កីឡាករ​សម្បូរ​ប្រជាប្រិយ​ភាព​ ​លោក​ ​ប៊ី​វ​ ​តុលា​ ​ឈ្នះ​ពាន​អ្នកគាំទ្រ​ឆ្នើម​ ​ហើយ​លោក​ ​សឿន​ ​សា​យ័ន្ត​សន្យា​ ​ឈ្នះ​ពាន​អ្នកថតរូប​ឆ្នើម​៕​


  • មិនធម្មតា​ទេ​!​ ​Samsung​ ​រកចំណូល​បាន​$​ ​1ពាន់​លាន​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​

    មិនធម្មតា​ទេ​!​ ​Samsung​ ​រកចំណូល​បាន​$​ ​1ពាន់​លាន​ពី​ការ​លក់​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​A​

    ​Samsung​ ​ធ្លាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​មួយ​នៅ​ប្រទេស​ឥណ្ឌា​ ​តែបើ​ផ្អែក​តាម​ទិន្នន័យ​ចុងក្រោយ​វិញ​ ​Xiaomi​ ​គឺជា​ក្រុមហ៊ុន​ឈរ​លើ​លំដាប់​លេខ1​ ​នៅ​ត្រីមាស​ទី1​ ​ឆ្នាំ​ ​2019​ ​នេះ​ ​ខណៈ​ដែល​ ​Samsung​ ​ឈរ​លេខ​ ​2​ ​ដោយមាន​ចំណែក​ទីផ្សារ​ ​23​%​ ​(​ថយ​ចុះ​ ​4.8​%​ ​ធៀប​នឹង​ឆ្នាំមុន​)​។​

    ​Galaxy​ ​A10​ ​ដល់​ ​Galaxy​ ​A80​ ​ដែល​មានតម្លៃ​ចន្លោះ​ពី​ ​75ដុល្លារ​ដល់​ ​411ដុល្លារ​ ​ជា​តម្លៃ​លក់​នៅ​ប្រទេស​ឥណ្ឌា​។​ ​សរុបទៅ​ ​Samsung​ ​បាន​រំពឹង​ថា​ ​ស្មា​ត​ហ្វូ​ន​ត្រកូល​នេះ​ ​នឹងអាច​ជួយ​រកចំណូល​បាន​ ​4ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​។​

    ​លោក​ ​Ranjivit​ ​Singh​ ​និយាយ​ថា​ ​ក្នុងរយៈពេល​ជាង​ ​70ថ្ងៃ​កន្លងមក​នេះ​ ​ស្មា​ត​ហ្វូ​ន​ត្រកូល​ ​A​ ​របស់​ ​Samsung​ ​អាច​លក់​បាន​ជាង​ ​5លាន​គ្រឿង​ ​ដែល​អាចប​ង្កើត​ចំណូល​បាន​ ​1ពាន់​លាន​ដុល្លារ​ឯណោះ​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ ​ប្រធាន​ផ្នែក​ទីផ្សារ​ ​Samsung​ ​ប្រចាំ​ប្រទេស​ឥណ្ឌា​៕​

  • DJI​ ​មាន​ផលិតផល​កាមេរ៉ា​ថ្មី​ ​មាន​អេក្រង់2​ ​តម្លៃ​ ​350ដុល្លារ​

    DJI​ ​មាន​ផលិតផល​កាមេរ៉ា​ថ្មី​ ​មាន​អេក្រង់2​ ​តម្លៃ​ ​350ដុល្លារ​

    ​ក្រុមហ៊ុន​ ​DJI​ ​បាន​បង្ហាញ​ចេញ​កាមេរ៉ា​ប្រភេទ​ ​Action​ ​ដំបូង​របស់​ខ្លួន​ ​ម៉ូដែល​ ​Osmo​ ​Action​។​ ​ក្នុង​នោះ​មាន​ដូចជា​ ​មាន​អេក្រង់​ចំនួន2​ ​បំពាក់​ពីមុខ​ ​និង​ពីក្រោយ​ ​ដែល​ជា​ប្រភេទ​អេក្រង់​ ​Color​ ​ទាំងគូ​។​ ​

    ​Osmo​ ​Action​ ​ក៏​មាន​សមត្ថភាព​ធន់​នឹង​ទឹក​ ​អាច​ប្រើជា​មួយ​ជើង​ ​GoPro​ ​ដទៃទៀត​បាន​ ​មាន​ ​Wi​-​Fi​ ​និង​ ​Bluetooth​ ​ហើយ​អាច​បញ្ជា​តាមកម្ម​វិធី​ ​DJI​ ​លើ​ទូរស័ព្ទ​បាន​ទៀតផង​។​ ​


    ​ឡេនស៍​របស់​កាមេរ៉ា​នេះ​មានកម្រិត​ ​12​ ​MP​ ​ជា​ប្រភេទ​ ​CMOS​ ​Sensor​ ​អាច​ថត​វីដេអូ​កម្រិត​ ​4K​/​60fps​ ​ថត​វីដេអូ​ ​HDR​ ​ក្នុង​ល្បឿន​ ​30fps​ ​វីដេអូ​ល្បឿន​យឺត​ ​240​ ​fps​ ​និង​វីដេអូ​កម្រិត​ ​1080p​ ​ឬ​ ​720p​ ​បាន​ទៀតផង​។​ ​

    ​អេក្រង់​ខាងមុខ​មាន​ទំហំ​ ​1.4​ ​អ៊ីញ​ ​និង​អេក្រង់​ខាងក្រោយ​ទំហំ​ ​2.25អ៊ីញ​ ​ជា​ប្រភេទ​ ​Touch​។​ ​លើស​ពីនេះ​ ​វា​ក៏​មានមុខ​ងារ​មួយ​ឈ្មោះថា​ ​RockSteady​ ​ជាមុ​ខ​ងារ​រក្សា​លំនឹង​បែប​អេឡិចត្រូនិក​ ​ដែល​អាច​ដំណើរ​សម្រាប់​ការ​ថត​គ្រប់​ប្រភេទ​។​

    ​កាមេរ៉ា​ ​Action​ ​នេះ​មាន​លក់​នៅ​លើ​វេ​ប​សាយ​ ​DJI​ ​ចាប់ពី​ថ្ងៃនេះ​ ​ក្នុង​តម្លៃ​ ​349ដុល្លារ​លើ​ទីផ្សារ​បរទេស​ ​ហើយនឹង​មាន​លក់​នៅ​តាម​ហាង​លក់រាយ​នៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី22​ ​ខែឧសភា​នេះ​៕​


  • ភ្នំ​ពេញ​ក្រោ​ននឹង​ធ្វើ​កម្មវិធី​ ​Football​ ​Clinic​ ​មួយ​ ​នា​ចុង​សប្តាហ៍​នេះ​

    ភ្នំ​ពេញ​ក្រោ​ននឹង​ធ្វើ​កម្មវិធី​ ​Football​ ​Clinic​ ​មួយ​ ​នា​ចុង​សប្តាហ៍​នេះ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​បាន​ប្រកាស​ពី​ការរៀបចំ​កម្មវិធី​ ​Football​ ​Clinic​ ​មួយ​នៅ​វិទ្យាល័យ​សម្តេច​ឪ​ ​ដែល​ស្ថិតនៅ​លើទឹក​ដី​ខេត្តសៀមរាប​ ​ក្រោយពី​បញ្ចប់​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​។​ ​

    ​ចំពោះ​មូលហេតុ​ដែល​ក្លិប​ភ្នំ​ពេញ​ក្រោ​នបាន​សម្រេច​ជ្រើសរើស​យក​វិទ្យាល័យ​សម្តេច​ឪ​ដើម្បី​ធ្វើ​កម្មវិធី​នេះ​ ​គឺ​ដោយសារតែ​សង្កេតឃើញ​ថា​ ​វិទ្យាល័យ​ដែល​ជា​ស្នា​ព្រះហស្ត​ដ៏​ឧត្តុង្គ​ឧត្តម​នៃ​ព្រះករុណា​សម្តេច​តា​ ​ព្រះ​បរម​រតន​កោដ្ឋ​នេះ​ ​បាន​ដើរតួ​នាទី​យ៉ាងសកម្ម​ ​និង​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​កសាង​ធនធានមនុស្ស​រាប់ពាន់​នាក់​ ​បន្ទាប់ពី​បាន​បង្កើត​ឡើង​តាំងតែពី​ឆ្នាំ1996​ ​មក​នោះ​។​

    ​ដោយមាន​ការចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​វិទ្យាល័យ​ ​រួម​ជាមួយនឹង​សិស្សានុសិស្ស​ប្រមាណ​ជា​ ​200នាក់​ ​កម្មវិធី​នេះ​ដែរ​គឺ​កើត​ចេញពី​កិច្ចសហការ​ជាមួយនឹង​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ ​ក៏ដូចជា​បណ្តា​ដៃគូ​ឧបត្ថម្ភ​ដទៃទៀត​របស់​ក្លិប​ដែល​មាន​គោលបំណង​ផ្សព្វផ្សាយ​ពី​កីឡាបាល់ទាត់​ដល់​យុវជន​ ​ជាពិសេស​ពី​បច្ចេកទេស​មូលដ្ឋាន​នៃ​ការ​ហ្វឹកហាត់​ ​ការប្រកួត​ ​ការរៀបចំ​ក្រុម​ ​ព្រមទាំង​ចំណេះ​ដឹង​ផ្សេង​ៗ​ទៀត​នៃ​បំណិន​ជីវិត​ដើម្បី​រួមចំណែក​អភិវឌ្ឍ​ផ្នត់គំនិត​ ​និង​ការ​ពង្រឹង​គោលដៅ​ជីវិត​សម្រាប់​យុវវ័យ​ផង​ដែរ​៕​


  • ក្តៅ​ៗ​ ​លទ្ធផល​ចាប់​ពូល​ពានរង្វាន់​ ​AFC​ ​U16​ ​Championship​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​

    ក្តៅ​ៗ​ ​លទ្ធផល​ចាប់​ពូល​ពានរង្វាន់​ ​AFC​ ​U16​ ​Championship​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ ​បាន​ធ្វើការ​ចាប់​ពូល​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់​យុវជន​អាស៊ី​អាយុ​ក្រោម​ ​16ឆ្នាំ​ ​និង​ជា​លទ្ធផល​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​16ឆ្នាំ​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​ ​ក្រុម​ខ្លាំង​ជប៉ុន​ ​និង​ម៉ាឡេស៊ី​។​

    ​តាម​ការ​គ្រោងទុក​ ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​អាស៊ី​អាយុ​ក្រោម​ ​16ឆ្នាំនេះ​ ​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែកញ្ញា​ ​ដោយ​ចម្រាញ់​យក​ក្រុម​លេខ1​ ​ប្រចាំ​ពូល​នី​មួយ​ៗ​ ​បូក​ជាមួយនឹង​ក្រុម​លេខ2​ ​ល្អ​បំផុត​ចំនួន​ ​5ក្រុម​ទៀត​ ​ដើម្បី​កក់​កៅអី​ទៅ​វគ្គ​ចាប់​ពូល​បន្ត​ទៀត​នៃ​ការប្រកួត​ពានរង្វាន់​យុវជន​អាស៊ី​អាយុ​ក្រោម​ ​16ឆ្នាំ​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នា​ឆ្នាំ2020​ ​នៅ​លើទឹក​ដី​ប្រទេស​សិង្ហបុរី​៕​


  • ចេញ​ហើយ​ ​បញ្ចី​ឈ្មោះ​ ​U19​ ​ត្រៀម​ ​AFF​ ​U​-​19​ ​Championship​ ​2019​ ​នៅ​ប្រទេស​វៀតណាម​

    ចេញ​ហើយ​ ​បញ្ចី​ឈ្មោះ​ ​U19​ ​ត្រៀម​ ​AFF​ ​U​-​19​ ​Championship​ ​2019​ ​នៅ​ប្រទេស​វៀតណាម​

    ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ ​(​ ​AFF​ ​U​-​19​ ​Championship​ ​2019​)​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា​ ​U​-​19​ ​ថៃ​ ​ម៉ាឡេស៊ី​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​អូស្ត្រាលី​ ​ដោយ​ការប្រកួត​ចាប់ផ្ដើម​ពី​ថ្ងៃទី5​ ​ខែសីហា​ ​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃទី18​ ​ខែសីហា​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​វៀតណាម​។​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ​បាន​បង្ហា​ញប​ញ្ចី​ឈ្មោះ​កីឡាករ​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​ ​ដែល​ត្រូវ​កោះហៅ​ចំនួន​ ​30រូប​ពី​ក្លិប​ចំនួន9​ ​ដោយ​ការ​ធ្វើតេស្ត​ដំណាក់កាល​បឋម​ ​នឹង​ត្រូវ​ធ្វើឡើង​ពី​ថ្ងៃទី13​ ​ដល់​ថ្ងៃទី15​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​នៅ​ឯ​ទីលាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​ ​ខេត្តតាកែវ​។​

    ​ក្នុង​បញ្ចី​ឈ្មោះ​នោះ​មាន​យុវជន​ពី​ក្លិប​ចំនួន9​ ​រួមមាន​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​បឹង​កេត​ ​ណា​ហ្គាវើលដ៍​ ​វិសាខា​ ​អគ្គិសនី​កម្ពុជា​ ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ភ្នំ​ពេញ​ក្រោ​ន​ ​អង្គ​រថា​យហ្គឺរ​ ​និង​សាលា​តម្រង់​ទិស​ខេត្ត​កណ្ដាល​ ​សរុប​ចំនួន​ ​30នាក់​៕​



  • ណាហ្គាវើលដ៍បន្តចាញ់ជាលើកទី5 ក្នុងការប្រកួត AFC CUP ជើងចុងក្រោយ

    ណាហ្គាវើលដ៍បន្តចាញ់ជាលើកទី5 ក្នុងការប្រកួត AFC CUP ជើងចុងក្រោយ

    ក្រុមណាហ្គាវើលដ៍បានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងពានរង្វាន់ធំលំដាប់ទី2 របស់ទ្វីបអាស៊ី AFC CUP ជាផ្លូវការហើយ ដោយសរុបទាំងអស់ 6ប្រកួត ក្នុងនោះឈ្នះ1 មិនមានស្មើ និងចាញ់5 មាន​ 3ពិន្ទុក្នុងដៃ និងឈរលើលេខ4 ក្នុងចំណោម 4ប្រទេសប្រចាំពូល។

    ក្នុងនោះដែរក្រុមមកពីកម្ពុជាដែលចូលរួមក្នុងពានរង្វាន់នេះ នៅក្នុងវគ្គចែកពូលជាលើកទី1 បានធ្វើជាម្ចាស់ផ្ទះចំនួន 3លើក និងលេងក្រៅទឹកដីខ្លួនឯងចំនួន 3លើកដូចគ្នា ដោយស៊ុតបាន 6គ្រាប់ តែរបូតទៅវិញសរុបដល់ទៅ 27គ្រាប់ឯណោះ។

    គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ ដែលតំណាងឱ្យកម្ពុជាក្នុងពាន AFC CUP នេះត្រូវប្រកួតទល់នឹងក្លិបបាល់ទាត់ជើងឯកលីកកំពូលមកពីប្រទេសសិង្ហបុរី (Tampons Rover) មីយ៉ាន់ម៉ា (Yangon United) និងវៀតណាម (Hanoi FC)


  • ក្លិប​លី​ក​កំពូល​ជប៉ុន​ ​សម្រេចចិត្ត​ផ្ទេរ​យក​ ​Chanathip​ ​ជា​ផ្លូវការ​ ​ក្នុង​តម្លៃ​ជាង​$​ ​1លាន​ ​ក្រោយពី​ខ្ចី​ជើង​អស់​ ​2រដូវ​កាល

    ក្លិប​លី​ក​កំពូល​ជប៉ុន​ ​សម្រេចចិត្ត​ផ្ទេរ​យក​ ​Chanathip​ ​ជា​ផ្លូវការ​ ​ក្នុង​តម្លៃ​ជាង​$​ ​1លាន​ ​ក្រោយពី​ខ្ចី​ជើង​អស់​ ​2រដូវ​កាល

    ​ក្លិប​លី​ក​កំពូល​ជប៉ុន​ ​Consadole​ ​Sapporo​ ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ការប្រកួត​ក្នុង​លី​ក​របស់​ខ្លួន​ថា​ ​នៅពេល​ដែល​កុងត្រា​ខ្ចី​ជើងកី​ឡា​ករ​ជម្រើសជាតិ​ថៃ​ ​Chanathip​ ​Songkrasin​ ​ត្រូវ​បញ្ចប់​ជា​ផ្លូវការ​ហើយ​នោះ​ ​ក្លឹប​បានសម្រេច​ផ្ទេរ​យក​រូបគេ​ជា​ផ្លូវការ​មកកាន់​ទឹកដី​ជប៉ុន​ជា​កីឡាករ​ពេញ​សិទ្ធិ​ ​ជាមួយនឹង​តម្លៃ​ខ្លួន​ ​1.35លាន​ដុល្លារ​។​

    ​កីឡាករ​មាឌ​ល្អិត​ ​ល្បឿន​លឿន​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នៅ​លី​ក​កំពូល​ជប៉ុន​ ​និង​រក​គ្រាប់​បាល់​បាន​ស្ទើរតែ​គ្រប់ការ​ប្រកួត​ដែល​រូបគេ​ត្រូវ​បាន​ដាក់​ឱ្យ​ចូលលេង​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ជម្រើសជាតិ​ថៃ​ ​Chanathip​ ​Songkrasin​ ​បាន​ផ្ទេរ​មក​ពី​ក្លិប​ ​Muangthong​ ​United​ ​របស់​ថៃ​ ​ដោយ​កិច្ចសន្យា​ខ្ចី​ជើង​រយៈពេល​ ​2ឆ្នាំ​ ​ដោយ​ ​ឆា​ណា​ធិប​ ​បាន​ជួយ​ឱ្យ​ក្រុមConsadole​ ​Sapporo​ ​ឈរ​លើ​លេខ5​ ​ក្នុង​តារាងពិន្ទុ​ ​J​ ​League​ ​មាន​ ​26ពិន្ទុ​ ​ដែល​មកទល់​នឹង​ពេលនេះ​ ​រូបគេ​បាន​ផុត​កុងត្រា​ខ្ចី​ជើង​នេះ​ហើយ​ ​ទើប​ក្លិប​ជប៉ុន​សម្រេចចិត្ត​ទិញ​រូបគេ​យក​ផ្តាច់​តែម្តង​៕​

  • លទ្ធផល​ចាប់គូ​ ​King’s​ ​Cup​ ​2019​ ​ចេញ​ហើយ​ ​!​ ​ម្ចាស់ផ្ទះ​ថៃ​ ​ប៉ះ​វៀតណាម​ក្នុង​ថ្ងៃ​បើកឆាក​

    លទ្ធផល​ចាប់គូ​ ​King’s​ ​Cup​ ​2019​ ​ចេញ​ហើយ​ ​!​ ​ម្ចាស់ផ្ទះ​ថៃ​ ​ប៉ះ​វៀតណាម​ក្នុង​ថ្ងៃ​បើកឆាក​

    ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ពានរង្វាន់​ ​King’s​ ​Cup​ ​2019​ ​ដែល​រៀបចំឡើង​ដោយ​ប្រទេស​ថៃ​ ​នៅក្នុង​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី5​ ​ដល់់​ថ្ងៃទី8​ ​ខែមិថុនា​ ​ឆ្នាំ2019នេះ​ ​នឹង​មាន​ប្រទេស​ចំនួន4​ ​ចូលរួម​ ​គឺ​វៀតណាម​ ​ថៃ​ ​ឥណ្ឌា​ ​កា​រ៉ា​កាវ​ ​(​ជា​ក្រុម​មក​ពី​អាស៊ី​ភាគ​ខាងជើង​)​។​

    ​លើស​ពីនេះ​ទៅទៀត​ ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​បាន​បញ្ជាក់​ថា​ ​ថៃ​នឹង​មិន​ប្រើប្រាស់​កីឡដ្ឋាន​ជាតិ​របស់​ពួកគេ​ ​(​ ​Rajamangala​ ​Stadium​ ​)​ ​រៀបចំ​ពានរង្វាន់​ ​King’s​ ​Cup​ ​ឆ្នាំ2019​ ​នេះ​ឡើយ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​នឹង​ត្រូវ​ប៉ះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​វៀតណាម​ក្នុង​ពានរង្វាន់​ ​King’s​ ​Cup​ ​2019​ ​នៅ​ថ្ងៃទី5​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​វេលា​ម៉ោង7.45នាទី​យប់​៕​