Category: សង្គម និងសេដ្ឋកិច្ច

  • ក្រសួង​អប់រំ​បំភ្លឺ​រឿង​ព័ត៌មាន​ធ្វើសញ្ញា​បត្រ​បាក់ឌុប​ក្រៅផ្លូវការ​

    ក្រសួង​អប់រំ​បំភ្លឺ​រឿង​ព័ត៌មាន​ធ្វើសញ្ញា​បត្រ​បាក់ឌុប​ក្រៅផ្លូវការ​

    ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ថ្មី​ៗ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាម​ៗ​ដើម្បី​ថ្កោលទោស​ដល់​គណនី​ ​Facebookឈ្មោះ​ ​«​សេ​វា​ផ្សេង​ៗ​»​ ​ដែល​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​និង​ការ​ទទួល​ធ្វើសញ្ញា​បត្រ​បាក់ឌុប​ ​និង​សញ្ញាបត្រ​គ្រប់​ផ្នែក​។​

    ​នៅក្នុង​សេចក្តី​ប្រកាស​នេះ​បាន​បញ្ចាក់​ថា​ ​ការ​បង្ហោះ​ព័ត៌មាន​បែបនេះ​ ​ជា​អំពើខុស​ច្បាប់​ដែល​បំពាន​ដល់​សេចក្តី​ថ្លៃថ្នូរ​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ការអនុវត្ត​កំណែទម្រង់​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ ​ជាពិសេស​ប៉ះពាល់​ដល់​ស្មារតី​ ​និង​ការ​ខិតខំ​រៀនសូត្រ​របស់​សិស្សានុសិស្ស​ ​និង​និស្សិត​កម្ពុជា​។​ ​

    ​ក្រសួង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ក្នុង​ការស្វែងរក​ជន​ដែល​បង្ហោះ​ព័ត៌មាន​ខាងលើ​នេះ​ ​ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​ ​និង​សូម​អំពាវនាវ​ដល់​សាធារណជន​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​ឱ្យ​ចូលរួម​ទប់ស្កាត់​ការចែកចាយ​ព័ត៌មាន​នេះ​តាម​គ្រប់រូប​ភាព​ ​ព្រមទាំង​សហការ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ក្នុង​ការ​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខាងលើ​នេះ​៕​ ​

  • រថយន្ត​ ​Senat​ ​Cabriolet​ ​ខ្លាំង​ ​ហើយ​ខាងក្នុង​ប្រណីត​ដូច​ ​Rolls​-​Royce​ ​អ៊ីចឹង​!​

    រថយន្ត​ ​Senat​ ​Cabriolet​ ​ខ្លាំង​ ​ហើយ​ខាងក្នុង​ប្រណីត​ដូច​ ​Rolls​-​Royce​ ​អ៊ីចឹង​!​

    ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​រថយន្ត​ ​Senat​ ​Cabriolet​ ​នេះ​នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​រុស្សី​នៅ​ចុងឆ្នាំ2019​ ​នេះ​ហើយ​។​

    ​ ​Aurus​ ​Senat​ ​Cabriolet​ ​បាន​ប្រើប្រាស់​គ្រោងឆ្អឹង​ដូចជា​រថយន្ត​ប្រភេទ​ ​Sedan​ ​ដែល​បង្ហាញ​កាល​ឆ្នាំទៅ​ដែរ​ ​ប៉ុន្តែ​មាន​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ខ្លី​ជាង​ប្រភេទ​ ​Sedan​។​ ​

    ​Aurus​ ​Senat​ ​Cabriolet​ ​1គ្រឿង​មាន​ទម្ងន់​ ​6តោន​ ​ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ​V8​ ​ចំណុះ​ ​4.4លីត្រ​ ​ផលិត​កម្លាំង​បាន​ ​598សេះ​ ​និង​ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ​ ​9វគ្គ​។​ ​រថយន្ត​ប្រភេទ​បើក​ដំបូល​នេះ​ ​ផលិត​ឡើង​ដើម្បី​ជំនួស​រថយន្ត​ត្រកូល​ ​ZIL​-​41041​ ​ដែល​ផលិត​ដោយក្រុម​ហ៊ុន​ ​OJSC​ ​AMO​ ​Zil​។​

    ​រថយន្ត​នេះ​ត្រូវ​បាន​គេ​ឃើញ​មាន​ប្រើប្រាស់​សម្រាប់​តែ​ការ​បង្ហាញមុខ​របស់​លោក​ប្រធានាធិបតី​រុស្សី​គឺ​ ​លោក​ ​វ្ល៉ា​ឌីមៀរ​ ​ពូ​ទីន​ ​ដែល​ជារ​ថ​យន្ត​ប្រភេទ​មាន​ដំបូល​ ​កាលពី​ឆ្នាំមុន​ ​ប៉ុន្តែ​ពេលនេះ​វា​បាន​ប្រែ​ទៅជា​ប្រភេទ​បើក​ដំបូល​វិញ​ម្ដង​៕​ ​

  • WhatsApp​ ​អាច​ជា​ផ្លូវ​សម្រាប់​ ​hackers​ ​លួច​យក​ទិន្នន័យ​របស់​អ្នក​

    WhatsApp​ ​អាច​ជា​ផ្លូវ​សម្រាប់​ ​hackers​ ​លួច​យក​ទិន្នន័យ​របស់​អ្នក​

    ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​បាន​រក​ឃើញ​កំហុស​បច្ចេកទេស​នៅក្នុង​កម្មវិធី​ ​WhatsApp​ ​ដែល​អាច​ធ្វើ​ឱ្យ​ជនអនាមិក​ចូល​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើ​ប្រាស់​បាន​។​

    ​ជនអនាមិក​ ​នឹង​ប្រើ​វិធី​ហៅ​ទូរស័ព្ទ​ចូល​តាមកម្ម​វិធី​ ​WhatsApp​ ​របស់​អ្នកប្រើ​ប្រាស់​ទូទៅ​ ​រួច​ក៏​បញ្ចូល​កម្មវិធី​សម្រាប់​លួច​យក​ទិន្នន័យ​នោះ​ ​ដែលគេ​ជឿ​ថា​ជា​កម្មវិធី​មក​ពី​ក្រុមហ៊ុន​ ​NSO​ ​Group​។​

    ​ដូច្នេះ​ ​ដើម្បី​ទប់ស្កាត់​ការ​លួច​យក​ទិន្នន័យ​នេះ​ ​លោកអ្នក​ត្រូវតែ​ធ្វើការ​ ​update​ ​កម្មវិធី​ ​WhatsApp​ ​ទៅ​ ​version​ ​ថ្មី​ចុងក្រោយ​បង្អស់​ ​(​v2.19.51​ ​សម្រាប់​ ​iPhone​ ​និង​ ​v2.19.134​ ​សម្រាប់​ ​Android​)​ ​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​សប្តាហ៍​មុន​នេះ​៕​


  • ពិតជា​ខ្លាំង​មែន​!​ ​កីឡាករ​ខ្មែរ​មួយ​រូប​ឈ្នះ​ខ្សែក្រវាត់​ ​WBA​ ​Championship​

    ពិតជា​ខ្លាំង​មែន​!​ ​កីឡាករ​ខ្មែរ​មួយ​រូប​ឈ្នះ​ខ្សែក្រវាត់​ ​WBA​ ​Championship​

    ​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​របស់​កីឡាប្រដាល់​អាជីព​កម្ពុជា​ ​ដោយមាន​កីឡាករ​របស់​កម្ពុជា​ម្នាក់​គឺ​ ​អេ​រីក​ ​ប៉ែន​ ​ភា​រុន​ ​បាន​យកឈ្នះ​កីឡា​ករ​ឥណ្ឌូ​នេ​ស៊ី​នៅក្នុង​ទឹក​ទី1​ ​និង​ដណ្តើម​បាន​ខ្សែក្រវាត់​ ​WBA​ ​លំដាប់​ទ្វីបAsia​ ​នៅក្នុង​ការប្រកួត​ប្រដាល់សកល​អាជីព​នៅ​ឯ​ប្រទេស​វៀតណាម​។​

    ​អាច​និយាយ​បាន​ថា​ ​អេ​រីក​ ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ខាង​ប្រដាល់សកល​នេះ​ក៏​ថា​បាន​ដែរ​ ​ព្រោះ​រូបគេ​ទើបតែ​ចូល​ហ្វឹកហាត់​ ​និង​ក្លាយជា​កីឡាករ​អាជីព​កាលពី​ឆ្នាំ2018កន្លងទៅ​ប៉ុណ្ណោះ​។​ ​តែ​ ​ថ្វី​ដ្បិត​ទើប​ក្លាយជា​កីឡាករ​អាជីព​មែន​ ​ប៉ុន្តែ​ក្នុង​ការប្រកួត​របស់​គេ​ក្នុង​កម្រិត​អាជីព​ ​3លើក​កន្លងមក​ ​គឺ​សុទ្ធ​ផ្ដួល​ដៃគូ​ឱ្យ​សន្លប់​ទាំងអស់​។

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​មាន​ឪពុក​ម្តាយ​ជា​អ្នក​ខេត្តកំពត​ ​ក្រោយមក​ក៏​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​ហើយ​ចុងក្រោយ​នេះ​ ​កីឡាករ​រូប​នេះ​បាន​មក​ហាត់​ប្រដាល់​នៅ​ប្រទេស​វៀតណាម​៕​

  • ប៉ាគីស្ថាន​ប្តេជ្ញា​ចូលរួម​វគ្គ​ជម្រុះ​ដំបូង​ ​WORLD​ ​CUP​ ​ជាមួយនឹង​កម្ពុជា​ឱ្យ​បាន​

    ប៉ាគីស្ថាន​ប្តេជ្ញា​ចូលរួម​វគ្គ​ជម្រុះ​ដំបូង​ ​WORLD​ ​CUP​ ​ជាមួយនឹង​កម្ពុជា​ឱ្យ​បាន​

    ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​ដែល​ ​FIFA​ ​ទទួលស្គាល់​ ​លោក​ ​Syed​ ​Ashfaq​ ​Hussain​ ​Shah​ ​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា​ ​ទោះជាយ៉ាងណា​ក្តី​ ​ក៏​ប៉ាគីស្ថាន​ត្រូវតែ​មានវត្តមានក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ដំបូង​ ​WORLD​ ​CUP​ ​ជាមួយ​កម្ពុជា​ដែរ​។​

    ​អម​ជាមួយនឹង​ការ​បញ្ជាក់​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​បាន​ធ្វើការ​កោះហៅ​កីឡាករ​ ​32នាក់​ដែល​ធ្លាប់​បាន​លេង​ឱ្យ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ពីមុន​ផង​ដែរ​។​ ​លោក​ ​Syed​ ​បាន​និយាយ​ថា​ ​គណៈកម្មការ​ជ្រើសរើស​របស់​យើង​ក៏បាន​ធ្វើបញ្ជី​ឈ្មោះ​សម្រាប់​ការ​កោះហៅ​ថ្មី​បន្ថែមចំនួន​ ​នាក់​ទៀត​ដែរ​។​ ​កីឡាករ​ដែល​មាន​អាយុ​ចន្លោះ​ពី18​ ​ទៅ​ ​23ឆ្នាំ​ដែល​បាន​លេង​ល្អ​ៗ​នៅក្នុង​លី​ក​ប៉ាគីស្ថាន​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​នឹង​ចូលរួម​ក្នុង​ជំរំ​ហ្វឹកហាត់​ផង​ដែរ​។​

    ​ប៉ាគីស្ថាន​ជាមួយ​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ចំនួន​ ​2លើក​នៅ​ខែក្រោយ​ ​ដោយ​ជើង​ទី1​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​របស់​កម្ពុជា​នៅ​ថ្ងៃទី6​ ​ខែមិថុនា​ ​ហើយ​ការប្រកួត​ជើង​ទី2​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​រៀបចំឡើង​ដោយ​ប៉ាគីស្ថាន​នៅ​ថ្ងៃទី11​ ​ខែមិថុនា​ ​តែ​ទីកន្លែង​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​៕​

  • កីឡាការិនី​មេដាយមាស​ ​Asian​ ​Games​ ​2018​ ​របស់​កម្ពុជា​ ​និង​ធ្លាប់​ឈ្នះ​មេដាយមាស​លំដាប់​ពិភពលោក​ដ៏​ច្រើន​ផង​នោះ​ ​មាន​រូប​សម្ផស្ស​មិនធម្មតា​ឡើយ​

    កីឡាការិនី​មេដាយមាស​ ​Asian​ ​Games​ ​2018​ ​របស់​កម្ពុជា​ ​និង​ធ្លាប់​ឈ្នះ​មេដាយមាស​លំដាប់​ពិភពលោក​ដ៏​ច្រើន​ផង​នោះ​ ​មាន​រូប​សម្ផស្ស​មិនធម្មតា​ឡើយ​

    ​កីឡាការិនី​កូនកាត់​ខ្មែរ​-​អាមេរិក​ ​Jessa​ ​Khan​ ​ដណ្ដើម​បាន​មេដាយមាស​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ ​Asian​ ​Games​ ​2018​ ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ក្នុង​ប្រភេទ​ទម្ងន់​ ​49គីឡូក្រាម​ ​លើ​ប្រភេទ​កីឡា​ ​“​ជឺ​ជិត​ស៊ូ​”​ ​ដោយ​បាន​យកឈ្នះ​កីឡាការិនី​អារ៉ាប់រួម​ ​Mahra​ ​Alhinaai​ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​ ​100​-​០​ ​ដោយ​ប្រើ​ក្បាច់​កាច់​ក្រៀក​ដៃគូ​ប្រកួត​ឱ្យ​បោះបង់​ការប្រកួត​។​

    ​កីឡាការិនី​រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​មេដាយមាស​លំដាប់​ពិភពលោក​ជាច្រើន​គ្រឿង​រួចមក​ហើយ​ ​មុន​មកលេង​កីឡា​នេះ​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ ​Asian​ ​Games​ ​2018​។​

    ​ក្រៅពី​សមត្ថភាព​ ​និង​មេដាយមាស​ជាច្រើន​នោះ​ ​កីឡាការិនី​រូប​នេះ​ថែមទាំង​មាន​វ័យក្មេង​ ​និង​រូប​សម្ផស្ស​ស្រស់​ស្អាត​ទៀតផង​។​ ​ខាងក្រោម​នេះ​ជា​រូបភាព​របស់​កញ្ញា​ក្នុង​ការប្រកួត​លំដាប់​ពិភពលោក​ ​និង​ជីវភាពរស់នៅ​របស់​នាង​៕​


  • បញ្ញា​សិទ្ធ​ ​បាន​តម្លៃខ្លួនខ្ពស់ចេញទៅថ​ត​ស្ព​ត​ឱ្យ​ផលិតករ​ឡាវ​ ​

    បញ្ញា​សិទ្ធ​ ​បាន​តម្លៃខ្លួនខ្ពស់ចេញទៅថ​ត​ស្ព​ត​ឱ្យ​ផលិតករ​ឡាវ​ ​

    ​ត្រឡប់​មក​ពី​សម្ដែង​នៅ​អូ​ស្ដា្​រលី​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​តារា​សម្ដែង​ ​បញ្ញា​សិទ្ធ​ ​ស្រាប់តែ​ទទួល​ដំណឹង​ថា​ ​ត្រូវ​ផលិតករ​ជនជាតិ​ឡាវ​ក្នុង​ក្រុមហ៊ុន​ថ​ត​ស្ព​ត​ធំ​មួយ​ ​អញ្ជើញលោក​ឱ្យ​ថ​ត​ស្ព​ត​ ​Resort​ ​ល្បីឈ្មោះ​ប្រចាំ​ទីក្រុង​វៀង​ច័ន្ទ​តែម្ដង​ ​ដែល​ការងារ​មួយ​នេះ​ ​មិន​ងាយ​ទទួល​បាន​ឱកាស​ឡើយ​។​

    ​យើង​អាច​ចាត់ទុកថា​ណ​ ​តារា​ខ្មែរ​ចាប់ផ្ដើម​មា​នក្រេ​ឌីត​ជា​បណ្ដើរ​ហើយ​ ​បើ​ទោះជា​ក្នុង​ពេលនេះ​មិនទាន់​ទូលំទូលាយ​ខ្លាំង​។​ ​ធ្លាប់តែ​ផលិតករ​បរទេស​ចុះ​មក​ថត​រឿង​ ​ឬ​ ​ថ​ត​ស្ព​ត​នៅ​ស្រុកខ្មែរ​ ​ទើប​ផ្ដល់​ឱកាស​ឱ្យ​តារា​ខ្មែរ​បាន​ថត​ ​ប៉ុន្តែ​សម្រាប់​តារាចម្រៀង​ ​និង​ជាតា​រា​សម្ដែង​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​គឺ​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ថ​ត​ស្ព​ត​ធំ​មួយ​ប្រចាំ​ប្រទេស​ឡាវ​ ​ទាក់ទង​ឱ្យ​ថ​ត​ស្ព​ត​ ​Resort​ ​ល្បីឈ្មោះ​ប្រចាំ​ទីក្រុង​វៀង​ច័ន្ទ​តែម្ដង​ ​ដែល​នេះ​គឺជា​មុខមាត់​មួយ​របស់​តារា​ខ្មែរ​។​

    ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​គឺ​លោក​កំពុង​ស្ថិតនៅ​ប្រទេស​ឡាវ​ ​ដោយធ្វើ​សកម្មភាព​ថ​ត​ស្ព​ត​ឱ្យ​ ​Resort​ ​ធំ​មួយ​របស់​ប្រទេស​ឡាវ​ ​ដែល​ស្ថិតនៅ​ចំកណ្ដាល​រាជធានី​ប្រទេស​តែម្ដង​។​ ​លោក​គឺជា​តារា​ខ្មែរ​តែម្នាក់​ដែល​ត្រូវ​បាន​ផលិតករ​ឡាវ​ ​និង​ម្ចាស់​ ​Resort​ ​ជ្រើស​អោយ​ថត​ជាមួយ​តារា​ឡាវ​។​ ​លោក​ ​បាន​រៀបរាប់​ថា​ ​ពីលើ​ការ​បង្ហោះ​ថា​ ​ក្រុមហ៊ុន​ ​Dasavanh​ ​Nam​ ​Ngum​ ​Resort​ ​បាន​ទាក់ទង​លោក​តាមរយៈ​ហ្វេ​សប៊ុ​ក​ដើម្បីអោយ​ទទួល​ថ​ត​ស្ព​ត​ ​តាំងពី​លោក​មុន​ទៅ​សម្ដែង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ម្លេះ​ ​ដោយ​ខាង​ក្រុមហ៊ុន​សុខចិត្ត​ទាំង​រង់ចាំ​លោក​ ​អោយ​ចប់​ការងារ​សម្ដែង​នៅ​ក្រៅប្រទេស​ទើប​ចេញ​ថត​នោះ​ផង​។​ ​លោក​ថាស​កម្ម​ភាព​ថ​ត​ស្ព​ត​ពី​ ​Resort​ ​នេះ​ ​គឺ​មាន​ច្រើន​ប្លង់​ ​ទើប​តម្រូវ​អោយ​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា​តាំងពី​ថ្ងៃ20​ ​ហើយ​រហូតដល់​ថ្ងៃទី27​ ​ឧសភា​ ​ទើប​បញ្ចប់​ការងារ​។​ ​

    ​លោក​បញ្ជាក់​ថា​ ​ខ្លួន​មិនមែន​ថ​ត​ស្ព​ត​នេះ​ ​តែ​ក្នុង​ប្រទេស​ឡាវ​ទេ​ ​ដោយ​ចប់​ការងារ​រយៈពេល4ថ្ងៃ​ ​លោក​ក៏​ត្រូវ​ទៅ​ថត​នៅក្នុង​ប្រទេស​ថៃ​រយៈពេល3ថ្ងៃ​ទៀតផង​ដែរ​ ​ទើប​លោក​យល់​ខ្លួន​ជាតា​រា​ខ្មែរ​ ​ដែល​សំណាង​ម្នាក់​ ​ដែល​ត្រូវ​បាន​ក្រុ​មហ៑ុន​ធំ​របស់​ឡាវ​ ​ពេញចិត្ត​អោយ​ថ​ត​ស្ព​ត​ ​ហើយ​បាន​ថត​ដល់២ប្រទេស​។​ ​លោក​ថា​ការងារ​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ ​ដោយ​ខាង​ក្រុមហ៊ុន​ក្រៅ​ផ្ដល់​តម្លៃ​ខ្លួន​ឱ្យ​ខ្ពស់​ ​ក៏​រ៉ាប់រង​សំបុត្រ​យន្តហោះ​ ​ការ​ស្នាក់នៅ​ ​និង​ហូបចុក​យ៉ាង​ពេញចិត្ត​ផង​ដែរ​។​ ​យ៉ាងណាមិញ​លោក​បដិសេធ​មិន​ទម្លាយ​ឱ្យដឹងពី​តម្លៃ​ចេញ​ថត​ក្រៅប្រទេស​នេះ​ទេ​ ​ដោយ​គ្រាន់តែ​អះអាង​ថា​ ​ខ្ពស់​ដាច់​ឆ្ងាយ​នៅក្នុង​ស្រុក​៕​

  • ក្រោយរៃអង្គាសប្រគំតន្ត្រីនៅកូរ៉េ តារាចម្រៀង ខេម និងលោក ឡេង ណាវ៉ាត្រា ប្រគល់ប្រាក់ជូនគន្ធបុប្ផា

    ក្រោយរៃអង្គាសប្រគំតន្ត្រីនៅកូរ៉េ តារាចម្រៀង ខេម និងលោក ឡេង ណាវ៉ាត្រា ប្រគល់ប្រាក់ជូនគន្ធបុប្ផា

    ដោយគោរពតាមការសន្សាជាមួយបងប្អូនខ្មែរនៅប្រទេសកូរ៉េ នៅរសៀលថ្ងៃទី 23 ខែឧសភា ឆ្នាំ 2013 តារាចម្រៀង ខេម ប្រចាំផលិតកម្មថោន លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកហេង ឡុង តំណាងសមាគមសិល្បករខ្មែរ បានប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន 80 លានរៀល ជាក្រដាស់ប្រាក់រៀលខ្មែរ 500 នៅក្នុងនោះជាថវិការបានពីទឹកចិត្តពលករកូរ៉េនិងជាការថវិការ៉ៃអង្គាសពីពលករខ្មែរធ្វើការនៅទីនោះ ចំនួន20 លានរៀល និងការបន្ថែមថវិការបស់បុរីឡេងណាវ៉ាត្រា ចំនួន60 លានរៀលទៀត។

    តារាចម្រៀងខេម តំណាងសិល្បករខ្មែរ បានបញ្ជាក់ស្របគ្នាថា ការប្រគល់ជូននូវថវិកានេះ គឺបង្ហាញយ៉ាងច្បាស់ថា ថវិការៃអង្គាសពីបងប្អូននៅក្នុងប្រទេសកូរ៉េ ត្រូវបានបហរគល់ដល់ដៃរបស់មន្ទីរពេទ្យគន្ធបុប្ផាហើយ លោកអ្នកទាំង2ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ បានបង្ហាញអារម្មណ៍សប្បាយចិត្ត។ លោកបានបន្ដទៀតថា នៅពេលបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបែបនេះ កាន់តែធ្វើឱ្យលោកមានកម្លាំងច្រៀងរាំរៃអង្គាសនៅក្នុងសកម្មភាពនេះខ្លាំងឡើង ដោយលោកប្រកាសថា នឹងបន្តជួយច្រៀងមិនគិតកម្រៃបន្ថែមទៀត។ យ៉ាងណាមិញ លោក ហេង ឡុង ក៏អះអាងថាគឺជាលើកទីមួយផងដែរ ដែលការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ តាមរយៈការរៀបចំរបស់ក្រុមហ៊ុន ឡេងណាវ៉ាត្រា ធ្វើការរៃអង្គាសប្រាក់ពីពលករកូរ៉េ។

    លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា ថវិការដែលយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន80លានរៀលនេះ ថវិកាដែលបានពីការរៃអង្គាសពីបងប្អូនខ្មែរនៅក្នុងប្រទេសកូរ៉េតែ20លានរៀលប៉ុណ្ណោះ ទើបលោកសម្រេចបន្ថែមថវិការបស់បុរីចំនួន60លានរៀលទៀត ដើម្បីបង្គ្រប់80លានរៀល ស្មើនឹង2ម៉ឺនដុល្លារ។ លោកប្រាប់មូលហេតុដឬលលោកបានប្ដូរថវិកាជំនួយយសុទ្ធតែក្រដាសប្រាក់500រៀល យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា គឺដោយសារតែលោកចង់ពញាក់អារម្មណ៍ ឱ្យស្គាល់ពីតម្លៃប្រាក់រៀល និងដើម្បីឱ្យបងប្អូនដឹងថា បើចង់ជួយមន្ទីរពេទ្យគន្ធបុប្ផា មិនបាច់ចាំមានដល់រាប់រយដុល្លារនោះទេ គឺមានត្រឹម500រៀល ឬ មានត្រឹមប៉ុន្មានពាន់រៀល ក៍អាចរួមចំណែកជួយបាននោះដែរ តាមរយៈការរៃអង្គាសនានា។ លោកថានេះជាលើកទី3ហើយ ដែលលោកបានប្រគល់ថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពី2លើកមុនគឺមានចំនួន50លានរៀល និង80លានរៀលរួចមកហើយ។ លោកមិនប្រកាសថានឹងធ្វើបែបនេះឱ្យបានទៀងទាត់នោះទេ ប៉ុន្តែលោកថានឹងនៅតែបន្តជួយគន្ធបុប្ផាតាមលទ្ធភាព៕

  • សម័យ​ឌីជីថល​ គ្រូ​ឈប់​ឱ្យ​សិស្ស​ទន្ទេញ​ចាំមាត់​ហើយ​ តែ​ឱ្យ​ព្យាយាម​យល់​ឱ្យ​ស៊ីជម្រៅ​ដើម្បី​អភិវឌ្ឍ​កាន់តែ​ខ្លាំង​

    សម័យ​ឌីជីថល​ គ្រូ​ឈប់​ឱ្យ​សិស្ស​ទន្ទេញ​ចាំមាត់​ហើយ​ តែ​ឱ្យ​ព្យាយាម​យល់​ឱ្យ​ស៊ីជម្រៅ​ដើម្បី​អភិវឌ្ឍ​កាន់តែ​ខ្លាំង​

    ដោយសារតែ​របត់​នៃ​ការរស់នៅ​ និង​ការ​ធ្វើការងារ​នៅក្នុង​ពិភពលោក​នា​សម័យ​បច្ចុប្បន្ន​មាន​ភាព​ប្រែប្រួល​ខ្លាំង​ ការអប់រំ​ក៏​ចាំបាច់​ត្រូវតែ​កែទម្រង់​ដើម្បី​ធានា​ថា​ មនុស្ស​នឹង​មានគុណ​ភាព​កាន់តែ​ខ្ពស់​ ដើម្បី​ឆ្លើយតបទៅនឹង​អ្វី​ដែល​មនុស្ស​ត្រូវការ​ក្នុង​ការរស់នៅ​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ បាន​លើកឡើង​ថា​ យើង​ចង់ឱ្យ​សិស្ស​កាន់តែ​មានការ​គិតពិចារណា​ វិភាគ​និង​មានគំនិត​ច្នៃប្រឌិត​ច្រើនជាង​ការ​-ទន្ទេញ​តែ​តាម​ក្បួន​ ឬសៀវភៅ​គ្រប់យ៉ាង​។ចំណេះដឹង​ពី​ការ​ទន្ទេញ​ មិន​អាច​ធ្វើ​ឱ្យ​យើង​បង្កើត​ឡើង​នូវ​ស្នា​ ដៃ​ថ្មី​ ឬសមិទ្ធផល​ច្នៃប្រឌិត​បាន​នោះ​ទេ​ ព្រោះ​សៀវភៅ​មិន​ប្រាកដ​ថាត្រូវ​គ្រប់​ទាំងអស់​នោះ​ទេ​ ហើយ​បើ​យើង​ទន្ទេញ​ចាំ​ តែ​មិន​យល់​ នោះ​យើង​នឹង​មិន​អាចយ​កមេរៀន​នោះ​ទៅ​ធ្វើអ្វី​កើត​បាន​ឡើយ​។ ជាជាង​ ការ​ទន្ទេញ​ យើង​ចង់ឱ្យ​សិស្ស​ព្យាយាម​ស្វែងយល់​ពី​ឫសគល់​នៃ​មេរៀន​ និង​មូលហេតុ​សំ​ខាន់​ៗដែល​ឆ្លើយតប​ជាមួយនឹង​ការរស់នៅ​ជាក់ស្តែង​ ដើម្បី​ពួកគេ​រក​ឃើញ​បញ្ហា​នានា​ដែល​ស៊ី​គ្នា​ជាមួយ​មេរៀន​ ហើយ​ប្រើប្រាស់​វា​ទៅ​បំបែក​ឱ្យ​កើត​ចេញ​ជា​ដំណោះ​ស្រាយ​ថ្មី​ៗសម្រាប់​ការរស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

    ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ “ប្រសិនបើ​យើង​ចេះ​វិភាគ​ ចេះ​ពិចារណា​ និង​បំបែក​មេរៀន​ទាំងអស់​នោះ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ នោះ​យើង​នឹង​រក​ឃើញ​វិធី​ជាច្រើន​ដើម្បី​បង្កើត​សមិទ្ធ​ផល​ថ្មី​ៗ ជាពិសេស​ក្នុង​សម័យ​ឌីជីថល​នេះ​ យុវជន​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ​”។

    ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​យើង​មានគំនិត​ ចេះ​វិភាគ​ នោះ​យើង​នឹងអាច​ធ្វើ​រឿង​ធំៗ​បាន​ជាច្រើន​។ គំនិត​ខ្លះ​ យើង​ឃើញ​ថា​ មនុស្ស​កាលពី​បួនដប់​ឆ្នាំមុន​គ្រាន់តែ​ស្រមើស្រមៃ​ប៉ុណ្ណោះ​ តែ​ប៉ុន្មាន​ឆ្នាំក្រោយ​មក​ វា​បាន​ក្លាយជា​ការពិត​ព្រោះ​មនុស្ស​ព្យាយាម​សិក្សា​ស្វែងយល់​ និង​រក​វិធីសាស្ត្រ​ដើម្បី​ធ្វើ​វា​ឱ្យ​បាន​។ ហេតុនេះ​នៅ​កម្ពុជា​ យើង​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​រៀបចំ​វិធីសាស្ត្រ​រៀន​ និង​បង្រៀន​ដើម្បី​ឱ្យ​សិស្ស​ទទួល​បាន​ចំណេះដឹង​កាន់តែ​ខ្លាំង​ និង​ស៊ីជម្រៅ​ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ជាក់ស្តែង​។

    ក្រោយ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ មិន​ត្រឹមតែ​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​តែមួយមុខ​គត់​នោះ​ទេ​ តែ​ក្រសួង​ក៏បាន​ដាក់បញ្ចូល​នូវ​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ផង​ដែរ​ដើម្បី​ឱ្យ​សិស្ស​កាន់តែ​មានគុណ​ភាព​ ទាំង​សម្រាប់​ការ​ប្រឡង​ និង​សម្រាប់​ការរស់នៅ​នា​ថ្ងៃ​អនាគត​។ ដើម្បី​ឱ្យ​សិស្ស​កាន់តែ​មាន​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ​ វិស្វកម្ម​ និង​គណិតវិទ្យា​ ក្រសួង​អប់រំ​បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​ STEM​ ធំៗ​នៅក្នុង​ពិព័រណ៍​ប្រចាំឆ្នាំ​ និង​ជំរុញ​ឱ្យ​មានការ​បណ្តុះបណ្តាល​ជំនាញ​នេះ​កាន់តែ​ខ្លាំង​នៅ​តាម​បណ្តា​ខេត្ត​នានា​។ ក្រៅពី​នេះ​ ក្រសួង​អប់រំ​ក៏បាន​រៀបចំ​ឱ្យ​មាន​សាលា​ជំនាន់​ថ្មី​ ដើម្បី​បណ្តុះបណ្តាល​សិស្ស​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​លើ​ផ្នែក​វិទ្យាសាស្ត្រ​ បំណិន​ជីវិត​ និង​ជំនាញ​ចាំបាច់​នានា​សម្រាប់​សតវត្សរ៍​ទី21ផង​ដែរ​។

    ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ ក្រសួង​ អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ ការសិក្សា​របស់​សិស្ស​បច្ចុប្បន្ន​នេះ​ ចាំបាច់​ត្រូវតែ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ព្រោះ​ឥឡូវនេះ​ពេលខ្លះ​មនុស្ស​លែង​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ហើយ​ តែ​មនុស្ស​ទំនាក់ទំនង​ជាមួយ​ម៉ាស៊ីន​ (internet​ of​ thing​)។ សិស្សានុសិស្ស​ចាំបាច់​ត្រូវ​សិក្សា​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ គឺ​រៀន​ដើម្បី​ចេះ​រស់នៅ​ និង​រៀន​ដើម្បី​ចេះ​រៀន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ ហេតុនេះ​ការសិក្សា​ចាំបាច់​ត្រូវ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។ បច្ចុប្បន្ន​នេះ​ ប្រភព​ព័ត៌មាន​ និង​ចំណេះដឹង​មាន​គ្រប់​ទីកន្លែង​ បើ​មិន​ច្បាស់​យើង​គ្រាន់តែ​ប្រើ​ស្មា​តហ្វូ​ននៅ​ក្នុង​ទូរស័ព្ទ​ដែ​របស់​យើង​ក៏អាច​ស្រាយ​ចម្ងល់​ទាំងអស់​នោះ​បាន​ដែរ​។

    ឯកឧត្តម​ រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​ផង​ដែរ​ថា​ យកល្អ​ សិស្ស​និស្សិត​គួរ​ព្យាយាម​ស្វែងរក​ឱកាស​អនុវត្ត​ឱ្យ​បាន​ច្រើន​ ស្រប​ពេល​ដែល​យើង​សិក្សា​ពី​សៀវភៅ​ ឬពីសា​លា​។ នៅពេល​យើង​ធ្វើការងារ​ យើង​នឹង​មើលឃើញ​បញ្ហា​ជាច្រើន​ដែល​យើង​មិនទាន់​យល់​ច្បាស់​ពី​អ្វី​ដែល​យើង​ធ្លាប់​រៀន​ ពេលនោះ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការស្រាវជ្រាវ​បន្ថែម​ដើម្បី​ដោះស្រាយ​បញ្ហា​ ហើយក៏​អាច​ឱ្យ​យើង​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​សម្រាប់​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បាន​ នៅពេល​ដែល​យើង​បញ្ចប់​ការសិក្សា​៕

  • ប្លែក​អារម្មណ៍​ ​!​!​ ​ដួង​ ​វិរៈ​សិទ្ធ​ ​ច្រៀង​បទ​ ​ខេមរៈ​ ​សិរីមន្ដ​ ​ត្រូវ​អ្នកលេង​បណ្ដាញ​សង្គម​ពោល​សរសើរ​ពីរោះ​ខ្លាំង​

    ប្លែក​អារម្មណ៍​ ​!​!​ ​ដួង​ ​វិរៈ​សិទ្ធ​ ​ច្រៀង​បទ​ ​ខេមរៈ​ ​សិរីមន្ដ​ ​ត្រូវ​អ្នកលេង​បណ្ដាញ​សង្គម​ពោល​សរសើរ​ពីរោះ​ខ្លាំង​

    ​យើង​ជឿ​ថា​ ​គ្មាន​មហាជន​រូប​ណា​ដែល​មិន​ស្គាល់​ ​និង​គាំទ្រ​តារាចម្រៀង​ដ៏​មាន​សំឡេង​ផ្អែម​ស្រទន់​ ​ដួង​ ​វីរៈ​សិទ្ធ​ ​នោះ​ទេ​។​ ​ក្រៅ​បទ​ពី​រោះ​ៗ​របស់​ ​វីរៈ​សិទ្ធ​ ​ភាគច្រើន​ដែល​មហាជន​មានការ​គាំទ្រ​ខ្លាំង​ហើយ​នោះ​ ​គឺជា​បទ​មនោសញ្ចេតនា​បែប​ស្រុកស្រែ​ ​ដែល​កាន់តែ​ស្តាប់​កាន់តែ​លង់​ទៅតាម​សំឡេង​របស់​តារា​រូប​នេះ​ ​ក្នុង​នោះ​មាន​ដូចជា​បទ​ ​“​ចិញ្ចៀន​ផ្កាស្មៅ​”​,​ ​“​ចែវទូក​រក​ស្នេហ៍​”​,​ ​“​ប្រយោគ​ស្នេហ៍​”​,​ ​“​សង្ឃឹមថា​អូន​ជួប​មនុស្ស​ល្អ​”​,​ ​“​ទឹកភ្នែក​ព្រាននារី​”​ ​និង​មាន​បទ​ ​cover​ ​ជាច្រើន​ទៀត​ដែល​សុទ្ធតែ​ពីរោះ​ជាប់ចិត្ត​អ្នក​ស្តាប់​ភាគច្រើន​។​

    ​ចំណែក​នៅមុន​នេះ​បន្តិច​ ​នា​ថ្ងៃទី២២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ប្រិយមិត្ត​ជាច្រើន​មានការ​ចាប់អារម្មណ៍​ ​និង​ភ្ញាក់ផ្អើល​សារ​ជាថ្មី​ ​ក្រោយពី​លោក​បាន​បកស្រាយ​ចម្រៀង​មួយ​បទ​ឡើងវិញ​ ​ក្រោម​ចំណងជើង​ថា​ ​“​អនុស្សាវរីយ៍​បាត់ដំបង​”​ ​ដែល​ជា​សំនៀង​ដើម​របស់​លោក​ ​ខេមរៈ​ ​សិរីមន្ត​។​ ​ក្នុង​នោះ​ ​លោក​ ​ដួង​ ​វីរៈ​សិទ្ធ​ ​ក៏បាន​បញ្ជាក់ឲ្យដឹង​ថា​ ​បទ​នេះ​ហើយ​ ​ដែល​លោក​ចូលចិត្ត​ច្រៀង​ ​មុន​ពេល​លោក​ចូល​សិល្បៈ​។​ ​ដូចនេះ​ដើម្បី​ជ្រាប​ ​កាន់តែ​ច្បាស់​ ​សូម​ស្តាប់​ទាំងអស់គ្នា​៕​

    https://youtu.be/vFr3q1KCENo