Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុម​ ​Muang​ ​thong​ ​ស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​ឱ្យ​ជម្រុះ​កីឡាករ​របស់​ខ្លួន​ចេញ​ឱ្យ​អស់ពី​ក្រុមជម្រើសជាតិ​ ​

    ក្រុម​ ​Muang​ ​thong​ ​ស្នើ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ ​ឱ្យ​ជម្រុះ​កីឡាករ​របស់​ខ្លួន​ចេញ​ឱ្យ​អស់ពី​ក្រុមជម្រើសជាតិ​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុម​ ​Muangthong​ ​United​ ​បាន​ដាក់​សំណើ​ទៅកាន់​សហព័ន្ធ​បាល់ទាត់​ថៃ​ ​ដើម្បី​ស្នើសុំ​ឱ្យ​ជម្រុះ​កីឡាករ​របស់​ខ្លួន​ចំនួន​ ​4រូប​ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​ថៃ​ឈុត​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់​ ​King’s​ ​Cup​ ​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ខាងមុខនេះ​។​

    ​មូលហេតុ​នៃ​ការ​ស្នើសុំ​ដ៏​កម្រមាន​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នេះ​ ​គឺ​ដោយសារតែ​ក្រុម​មួយ​នេះ​បាន​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ស្ទើរ​រក​លេខ​ដាក់​គ្មាន​ ​ដោយ​កំពុង​ឈរ​នៅ​បាត​តារាង​ដែល​ត្រៀម​កាត់ចេញ​ពី​លី​ក​កំពូល​ថៃ​នារ​ដូវ​កាល​ក្រោយ​ ​និង​បាន​ធ្លាក់​ពី​ពាន​លំដាប់​ទី3​ ​ថៃ​ ​ក្រោយពី​ចាញ់​ក្រុមបាល់ទាត់​ក្នុង​លី​ក2​ ​និង​ ​7ប្រកួត​ចុងក្រោយ​ ​ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅឡើយ​ទេ​។​

    ​យ៉ាងណាមិញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​បាន​កោះហៅ​ ​គឺ​ត្រូវ​បាន​សហព័ន្ធ​បញ្ចេញ​មក​ហើយ​ផង​ដែរ​ ​ដោយ​កីឡាករ​របស់​ក្លិប​ ​Muang​ ​thong​ ​ចំនួន​ ​4នាក់​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​នោះ​មាន​ ​1​-​ខ្សែការពារ​ ​Adisorn​ ​Promrak​ ​2​-​ខ្សែបម្រើ​ ​Sarach​ ​Yooyen​ ​3​-​ខ្សែប្រយុទ្ធ​ ​Teerasil​ ​Dangda​ ​និង4​-​Adisak​ ​Kraisorn​ ​ខ្សែប្រយុទ្ធ​ដូចគ្នា​ ​ដែល​សុទ្ធសឹងតែ​ស្ថិត​ក្នុង​បញ្ជី​បឋម​ ​35នាក់​មុន​ជម្រុះ​ចេញ​៕​

  • ខ្លាំង​មែន​!​ ​កីឡាការិនី​អត្តពលកម្ម​កម្ពុជា​ ​ឈ្នះ​មេដាយ​សំ​រឺ​ទ្ធ​ ​1គ្រឿង​ពី​ព្រឹត្តិ​ការណ៍​ ​Thailand​ ​Open​ ​នៅ​ប្រទេស​ថៃ

    ខ្លាំង​មែន​!​ ​កីឡាការិនី​អត្តពលកម្ម​កម្ពុជា​ ​ឈ្នះ​មេដាយ​សំ​រឺ​ទ្ធ​ ​1គ្រឿង​ពី​ព្រឹត្តិ​ការណ៍​ ​Thailand​ ​Open​ ​នៅ​ប្រទេស​ថៃ

    ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​កម្ពុជា​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​ ​ចំនួន​ ​6នាក់​ ​និង​គ្រូបង្វឹក​ ​2នាក់​ទៅ​ចូលរួម​ព្រឹត្តិ​ការណ៍​ ​«​Thailand​ ​Open​»​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​ ​ដោយ​ការប្រកួត​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី16​ ​រហូតដល់​ថ្ងៃទី22​ ​ខែឧសភា​។​

    ​កីឡាករ​ ​និង​គ្រូបង្វឹក​ទាំង​ ​8រូប​ ​រួមមាន​កីឡាករ​ ​សឹម​ ​សាម​ឌី​ ​ប្រកួត​លើ​វិញ្ញាសា​ចោលដុំដែក​ ​កីឡាករ​ ​ទត​ ​សា​លីន​ ​ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ​ ​100ម៉ែត្រ​ ​និង200ម៉ែត្រ​ ​កីឡាករ​ ​ផាត​ ​សុភុ​ត​ ​កីឡាករ​ ​យ៉ាត​ពិ​ទូ​ ​ចាន់​ទិវា​ ​ប្រកួត​លើ​វិញ្ញាសា​រត់​ចម្ងាយ​ ​200​ ​និង400ម៉ែត្រ​ ​និងកីឡា​ការិនី​ ​2រូប​ ​គឺ​កីឡាការិនី​ ​ប៊ូ​ ​សំណាង​ ​និងកីឡា​ការិនី​ ​ថន​ ​ថា​រី​រតនា​។​ ​សម្រាប់​គ្រូបង្វឹក​ ​2នាក់​ដែល​រួម​ដំណើរ​រួមមាន​ ​លោក​ ​បូរ​ ​ពុធ​រាត្រី​ ​និង​លោក​ ​គៀង​ ​សា​ម៉ន​។​

    ​ជា​លទ្ធផល​ ​កីឡាការិនី​អត្តពលកម្ម​កម្ពុជា​ ​ប៊ូ​ ​សំណាង​ ​បាន​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​1គ្រឿង​ពី​ព្រឹត្តិ​ការណ៍​នេះ​លើ​វិញ្ញាសា​រត់​ចម្ងាយ​ ​3,000ម៉ែត្រ​ ​(​3គីឡូម៉ែត្រ​)​ ​ក្រោម​អាយុ​ ​18ឆ្នាំ​ ​(​U​-​18​)​៕​

  • ក្រុម​បាល់ទះ​ ​វិសាខា​ ​ចេញដំណើរ​ទៅ​តទល់​នឹង​ក្រុម​បាល់ទះ​របស់​លី​ក​កំពូល​ថៃ​

    ក្រុម​បាល់ទះ​ ​វិសាខា​ ​ចេញដំណើរ​ទៅ​តទល់​នឹង​ក្រុម​បាល់ទះ​របស់​លី​ក​កំពូល​ថៃ​

    ​ក្លិប​បាល់ទះ​វិសាខា​ ​បាន​ចេញទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្លិប​អាជីព​មួយចំនួន​នៅ​ប្រទេស​ថៃ​ ​រយៈពេល​ ​2សប្ដាហ៍​ក្នុង​អំឡុង​ចុងខែ​ខែឧសភា​ ​ឆ្នាំ2019​ ​នេះ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ ​ពីព្រោះ​នៅ​កម្ពុជា​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​មិន​មាន​រៀបចំ​ការប្រកួត​។​

    ​ដើមឡើយ​ ​ក្លិប​បាល់ទះ​វិសាខា​ ​មាន​គម្រោង​នេះ​តាំងពី​ខែកុម្ភៈ​មក​ម្ល៉េះ​ ​តែ​ដោយសារ​លី​ក​បាល់ទះ​អាជីព​នៅ​ប្រទេស​ថៃ​មិនទាន់​បញ្ចប់​ ​ទើបត្រូវ​ពន្យារពេល​រង់ចាំ​រហូតដល់​ចុងខែ​ឧសភា​នេះ​ដែល​ជា​ពេលវេលា​ល្អ​មួយ​ ​និង​កា​ប្រកួត​លី​ក​អាជីព​នៅ​ប្រទេស​ថៃ​ក៏​ត្រូវ​បញ្ចប់​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្លិប​បាល់ទះ​វិសាខា​ ​ជា​ក្លិប​បាល់ទះ​អាជីព​មួយ​របស់​កម្ពុជា​ដែល​មានការ​ហ្វឹកហាត់​ ​និង​មាន​វិន័យ​តឹងរ៉ឹង​ល្អ​។​ ​កីឡាករ​ហ្វឹកហាត់​ដោយ​ការ​យកចិត្ត​ទុកដាក់​ ​ជាពិសេស​ក្លិប​នេះ​មាន​ថ្នាល​យុវជន​ ​និង​តែង​ចេញទៅ​ធ្វើការ​ប្រកួត​ក្រៅប្រទេស​(​ជាពិសេស​ប្រទេស​ថៃ​)​ ​ហើយ​តែង​ទទួល​បាន​លទ្ធផល​ល្អជា​ញឹកញាប់​ទៀតផង​៕​ ​


  • ប៉ាគីស្ថាន​ ​ជម្រុះ​កីឡាករ​ជាង​ ​30នាក់​ចេញពី​ក្រុមជម្រើសជាតិ​ ​និង​ចម្រាញ់​បាន​ ​22នាក់​ចុងក្រោយ​ ​ត្រៀម​បំបាក់​កម្ពុជា

    ប៉ាគីស្ថាន​ ​ជម្រុះ​កីឡាករ​ជាង​ ​30នាក់​ចេញពី​ក្រុមជម្រើសជាតិ​ ​និង​ចម្រាញ់​បាន​ ​22នាក់​ចុងក្រោយ​ ​ត្រៀម​បំបាក់​កម្ពុជា

    ​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ពិភពលោក​ ​World​ ​Cup​ ​រវាង​កម្ពុជា​ ​និង​ប៉ាគីស្ថាន​នឹង​ត្រូវ​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ ​ដោយ​កម្ពុជា​នឹង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ជាតិ​របស់​ខ្លួន​ដើម្បី​ទទួល​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ ​នៅ​ថ្ងៃទី6​ ​មិថុនា​ខាងមុខនេះ​ ​មុននឹង​ហោះ​ទៅកាន់​ប៉ាគីស្ថាន​វិញ​ម្តង​នៅ​ថ្ងៃទី11​ ​ខែ​ដដែល​។​

    ​ដោយឡែក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ាគីស្ថាន​បាន​ធ្វើការ​កោះហៅ​កីឡាករ​របស់​ខ្លួន​ចំនួន​ជាង​ ​50រូប​ដើម្បី​មក​ចូលរួម​ហ្វឹកហាត់​ជា​បណ្តើរ​ៗ​ ​និង​ចុងក្រោយ​នេះ​បាន​ជម្រុះ​នៅសល់​ត្រឹម​ ​22នាក់​ចុងក្រោយ​ប៉ុ​ណញ​ណោះ​សម្រាប់​ត្រៀម​ប្រកួត​ជាមួយ​កម្ពុជា​។​

    ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​ ​ក្នុងចំណោម​កីឡាករ​ជម្រើស​ចុងក្រោយ​ទាំង​ ​22នាក់​ដែល​ប៉ាគីស្ថាន​ត្រៀម​មក​បំបាក់​កម្ពុជា​នោះ​ ​មាន​ ​12នាក់​សុទ្ធតែ​លេង​នៅក្នុង​ក្រុម​ខ្លាំង​ៗ​នៃ​លី​ក​អ៊ឺ​រ៉ុប​ ​ខណៈ​ដែល​កីឡាករ​កំពូល​ក្នុង​ស្រុក​របស់​ប៉ាគីស្ថាន​ត្រូវ​បាន​ចម្រាញ់​យក​តែ​ ​10នាក់​ប៉ុណ្ណោះ​ ​ហើយ​ពេលនេះ​ពួកគេ​កំពុងតែ​បោះជំរំ​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​កាតារ​ហូត​ដល់​ថ្ងៃ​ប្រកួត​ជាមួយនឹង​កម្ពុជា​នា​ដើមខែ​ក្រោយ​តែម្តង​៕​


  • យ៉ែម​ ​សុ​ខាល​ ​នឹង​ជួប​ម្ចាស់ផ្ទះ​ថៃ​ក្នុងនាម​ជាគូ​ឯក​លើ​សង្វៀន​ ​Max​ ​Mouy​ ​Thai​

    យ៉ែម​ ​សុ​ខាល​ ​នឹង​ជួប​ម្ចាស់ផ្ទះ​ថៃ​ក្នុងនាម​ជាគូ​ឯក​លើ​សង្វៀន​ ​Max​ ​Mouy​ ​Thai​

    ​អ្នកប្រដាល់​កម្ពុជា​ ​បាង​ ​កា​យ៉ាក​ ​ឬ​យ៉ែម​ ​សុ​ខាល​ ​ត្រូវ​បាន​គេដាក់​ឱ្យ​វ៉ៃ​ជាគូ​ឯក​មួយ​រូប​ទៀត​នៅក្នុង​កម្មវិធី​ ​Max​ ​Muay​ ​Thai​ ​ULTIMATE​ ​បន្ទាប់ពី​ ​ធឿន​ ​ធា​រ៉ា​ ​ដែល​ក៏​ធ្លាប់​បាន​ទៅ​ប្រកួត​ជាគូ​ឯក​នៅ​សង្វៀន​ប្រទេស​ថៃ​មួយ​នេះ​នា​ពេល​កន្លងទៅ​ដូចគ្នា​ដែរ​។​

    ​ក្រោយ​យកឈ្នះ​លើ​គូប្រកួត​ជាបន្តបន្ទាប់​ ​ពេលនេះ​ ​យ៉ែម​ ​សុ​ខាល​ ​(​ឬ​បាង​ ​កា​យ៉ាក​)​ ​ត្រូវ​បាន​សង្វៀន​ប្រដាល់​ដ៏​ធំ​បំផុត​របស់​ថៃ​ ​(​Max​ ​Mouy​ ​Thai​)​ ​ចាប់គូ​ដាក់​ឱ្យ​ប្រកួត​ក្នុង​តំណែង​ជាគូ​ឯក​ថ្មី​មួយទៀត​នៅ​លើ​សង្វៀន​ក្នុង​ប្រទេស​ថៃ​មួយ​នេះ​។​ ​ដោយ​កីឡាករ​តំណាង​កម្ពុជា​រូប​នេះ​នឹង​ត្រូវ​តទល់​អ្នកប្រដាល់​ម្ចាស់ផ្ទះ​ថៃ​ឈ្មោះ​ ​អ៊ុ​លត្រា​ ​អា​ធី​ត​អាយ​អេ​ធី​ ​ក្នុង​ប្រភេទ​ទម្ងន់​ ​59គីឡូក្រាម​(​Main​ ​Event​)​។​ ​ដោយ​ការប្រកួត​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី26​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ចាប់ពី​ម៉ោង6​:​20ល្ងាច​តទៅ​ ​និង​មានការ​ផ្សាយ​ផ្ទាល់​តាមរយៈ​ប៉ុស្តិ៍​ទូរទស្សន៍​ថៃ​ ​Spring26​ ​៕​


  • ទេព​ ​ទី​ម៉ូ​ធី​ ​ទទួល​បានការ​ហ្វឹកហាត់​វាយ​កូន​បាល់​ជាមួយនឹង​អាហារូបករណ៍​រយៈពេល​ ​4ឆ្នាំ​នៅ​អាមេរិក​

    ទេព​ ​ទី​ម៉ូ​ធី​ ​ទទួល​បានការ​ហ្វឹកហាត់​វាយ​កូន​បាល់​ជាមួយនឹង​អាហារូបករណ៍​រយៈពេល​ ​4ឆ្នាំ​នៅ​អាមេរិក​

    ​កីឡាករ​វាយ​កូន​បាល់​វ័យក្មេង​ ​ទេព​ ​ទី​ម៉ូ​ធី​ ​ដែល​ជា​កូនប្រុស​របស់​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​រយៈពេល​ ​4ឆ្នាំ​ ​នៅ​សាកល​វិទ្យាល័យ​ ​Virginia​ ​Wesleyan​ ​University​ ​ក្រោយពេល​ដែល​ ​ទី​ម៉ូ​ធី​ ​បាន​ឈ្នះ​ពាន​ ​Award​ ​To​ ​Best​ ​Male​ ​Athlete​ ​ក្នុង​ការប្រកួត​ប្រចាំ​សាកល​វិទ្យាល័យ​នេះ​។​ ​ហើយ​នេះ​គឺជា​ឳ​កាស​បន្ថែម​ពីលើ​ឳ​កាស​ដែល​រូបគេ​ទទួល​បាន​ពី​សហព័ន្ធ​ដែល​បាន​ផ្គត់ផ្គង់​រូបគេ​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​ ​4ឆ្នាំ​។​

    ​គ្រូបង្វឹក​របស់​កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​ ​ទេព​ ​ទី​ម៉ូ​ធី​ ​ជា​កីឡាករ​កម្ពុជា​ទី2​ ​ហើយដែល​សហព័ន្ធ​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​អាមេរិក​ ​បន្ទាប់ពី​កីឡាករ​ ​ឈាង​ ​វណ្ណា​ស័ក្​ក​ ​ដែល​បាន​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ដែរ​អស់​រយៈពេល​ ​2ឆ្នាំ​មក​ហើយ​។​ ​តែ​គួរ​ឱ្យ​ស្តាយ​ ​ព្រោះ​ពេលនេះ​ ​ឈាង​ ​វណ្ណា​ស័ក្​ក​ ​កំពុង​មាន​បញ្ហា​របួស​ជង្គង់​ ​ដែល​នេះ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​មួយ​សម្រាប់​កម្ពុជា​។​

    ​កីឡាករ​ ​ទេព​ ​ទី​ម៉ូ​ធី​ ​បាន​អះអាង​ថា​ ​រូបគេ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំង​ ​ដើម្បី​ប្រជែង​យក​មេដាយ​ជូន​មាតុភូមិ​ ​ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ល្បី​រន្ទឺ​ដូច​ជីតា​របស់​គេ​កាលពី​ទសវត្សរ៍​ឆ្នាំ1960​៕​

  • កីឡាការិនី​ ​យិន​ ​សូត​ ​ដណ្ដើម​បាន​មេដាយ​កម្រិត​ពិភពលោក​ ​3គ្រឿងក្នុង​ការប្រកួត​កីឡា​ជន​ពិការ​ ​

    កីឡាការិនី​ ​យិន​ ​សូត​ ​ដណ្ដើម​បាន​មេដាយ​កម្រិត​ពិភពលោក​ ​3គ្រឿងក្នុង​ការប្រកួត​កីឡា​ជន​ពិការ​ ​

    ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ ​Beijing​ ​2019​ ​World​ ​para​-​Athletic​ ​Grand​ ​Prix​ ​the​ ​7th​ ​china​ ​Open​ ​Athletic​ ​Championships​ ​នៅ​ប្រទេស​ចិន​ ​កីឡាការិនី​ពិការ​ភ្នែក​ទាំងសងខាង​មួយ​រូប​របស់​ប្រទេស​កម្ពុជា​ឈ្មោះ​ ​យិន​ ​សូត​ ​ដណ្តើម​បាន​មេដាយ​ចំនួន​ ​3គ្រឿង​។​

    ​ដោយ​ក្នុង​នោះ​កីឡាការិនី​ពិការ​ភ្នែក​ទាំងសងខាង​របស់​កម្ពុជា​រូប​នេះ​ ​ដណ្តើម​បាន​មេដាយ​សំរិទ្ធ​ ​2គ្រឿង​លើ​វិញ្ញាសា​រត់​ ​100ម៉ែត្រ​ ​200ម៉ែត្រ​ ​និង​មេដាយ​ប្រាក់​ ​1គ្រឿង​លើ​វិញ្ញាសា​រត់​ ​400ម៉ែត្រ​។​

    ​លោក​បាន​បន្ត​ថា​ ​ក្រោយពី​បរាជ័យ​ ​កីឡាការិនី​រូប​នេះ​បាន​ខិតខំ​ប្រឹងប្រែង​លើក​ទី2​ ​រហូត​ដណ្តើម​បាន​មេដាយ​ដល់ទៅ​ ​3គ្រឿង​កម្រិត​ពិភពលោក​នៅ​ឯ​ប្រទេស​ចិន​យ៉ាង​មិន​គួរ​ឱ្យ​ជឿ​។​ ​ក្នុង​នោះ​គាត់​បាន​ប្រកួត​ជាមួយ​កីឡាការិនី​ជប៉ុន​ ​ចិន​ ​ថៃ​ ​និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​៕​


  • ឆ្នាំនេះ​ ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បង្កើត​កម្មវិធី​ប្រកួត​វាយ​កូន​បាល់​ ​ចំនួន​ ​2ព្រឹត្តិ​ការណ៍​ ​

    ឆ្នាំនេះ​ ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បង្កើត​កម្មវិធី​ប្រកួត​វាយ​កូន​បាល់​ ​ចំនួន​ ​2ព្រឹត្តិ​ការណ៍​ ​

    ​ព្រឹត្តិ​ការណ៍​ប្រកួត​វាយ​កូន​បាល់​ចំនួន2​ ​ដែល​មួយ​មានឈ្មោះ​ថា​ ​Decathlon​ ​Junior​ ​(​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី17​ ​ដល់​ថ្ងៃទី19​ ​ខែឧសភា​(​ប្រកួត​រួចហើយ​)​ ​និង​ ​Open​ ​Serie​ ​2019​ ​(​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី31​ ​ខែឧសភា​ ​ដល់​ថ្ងៃទី2​ ​ខែមិថុនា​)​ ​និង​មាន​វត្តមាន​នៅ​លើទឹក​ដី​កម្ពុជា​។​

    ​លោក​អគ្គលេខាធិការ​បញ្ជាក់​បន្ថែម​ថា​ ​នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​ធ្វើឡើង​សម្រាប់​កីឡាករ​អាយុ​ក្រោម​ ​10ឆ្នាំ​ ​12ឆ្នាំ​ ​និង​ក្រោម​ ​14ឆ្នាំ​។​ ​ព្រឹត្តិ​ការណ៍​ទី2​ ​នេះ​នឹង​ធ្វើឡើង​ដោយ​មិន​ប្រកាន់ជាតិ​សាសន៍​នោះ​ទេ​ ​ឱ្យ​តែ​អ្នកចូលចិត្ត​លេង​វាយ​កូន​បាល់​ ​គឺ​ពួកគេ​អាច​ចូលរួម​លេង​បាន​ទាំងអស់​។​ ​វា​ជា​ការប្រកួត​បើកទូលាយ​។​

    ​ការប្រកួត​នេះ​នឹង​មាន​ចំណាត់ថ្នាក់​សម្រាប់​កីឡាករ​-​កីឡាការិនី​ ​គ្រប់ការ​ប្រកួត​ដែល​មាន​ជា​រៀងរាល់​ខែ​ ​ហើយ​នៅ​ខែធ្នូ​ ​ឬ​ខែមករា​ក្នុង​ឆ្នាំ​បន្ទាប់​សហព័ន្ធ​នឹង​មាន​រៀបចំ​ការប្រកួត​មួយទៀត​ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ ​Decathlon​ ​Masters​ ​ព្រឹត្តិ​ការណ៍​នេះ​នឹង​រៀបចំឡើង​សម្រាប់​តែ​ ​កីឡាករ​-​កីឡាការិនី​ ​8រូប​ដែល​មាន​ចំណាត់ថ្នាក់​ល្អ​តែប៉ុណ្ណោះ​៕​


  • “​សាង​ស្នេហ៍​ខុស​សាសន៍​”​ ​បទ​ថ្មី​ពី​តារាចម្រៀង​ ​ង៉ែត​ ​សុ​ភ័ក្ត្រ​ ​ចាយ​ទុន​ទៅ​ថត​នៅ​បរទេស​

    “​សាង​ស្នេហ៍​ខុស​សាសន៍​”​ ​បទ​ថ្មី​ពី​តារាចម្រៀង​ ​ង៉ែត​ ​សុ​ភ័ក្ត្រ​ ​ចាយ​ទុន​ទៅ​ថត​នៅ​បរទេស​

    ពី​មួយ​បទ​ទៅ​មួយ​បទ​ ​តារាចម្រៀង​ ​ង៉ែត​ ​សុ​ភ័ក្ត្រ​ ​កាន់តែ​បង្កើន​ស្នាដៃ​របស់​ខ្លួន​ឱ្យ​កាន់តែ​ជាទី​ចាប់អារម្មណ៍​របស់​មហាជន​អ្នកគាំទ្រ​។​ ​ជាក់ស្ដែង​បទចម្រៀង​ថ្មី​មួយ​នេះ​ ​ដែល​មាន​ចំណងជើង​ថា​ ​”​សាង​ស្នេហ៍​ខុស​សាសន៍​ ​”​ ​មិន​ត្រឹមតែ​អត្ថន័យ​ ​អត្ថរស​ ​ក្លឹម​សា​ទាក់ទាញ​ចាក់ដោត​អារម្មណ៍​មិត្ត​យុវវ័យ​នោះ​ទេ​ ​តារាចម្រៀង​ស្រស់​សង្ហា​រូប​នេះ​ ​បាន​ប្រកាស​ចាយ​ទុន​ចេញ​ថ​ត​អឹម​វី​របស់​ខ្លួន​នៅ​ក្រៅប្រទេស​ថែមទៀត​ផង​ ​ដើម្បី​ឱ្យ​កាន់តែ​មើលទៅ​ទាក់ភ្នែក​។​

    ​លោក​ ​ង៉ែត​ ​សុ​ភ័ក្​រ​ ​និយាយ​ថា​ ​លោក​សម្រេច​ផលិត​បទ​នេះ​ ​គឺ​ដោយសារតែ​លោក​ចង់​រំលេច​ពី​ស្នេហា​មួយ​ ​ដែល​ផ្ដើម​ចេញពី​បុរស​ម្នាក់​ទៅ​កម្សាន្ត​នៅក្នុង​ប្រទេស​សិង្ហបុរី​ ​ហើយក៏​ជួប​នារី​បរទេស​នៅ​ទីនោះ​ ​ធ្វើ​ឱ្យ​តួអង្គ​បុរស​ជាប់ចិត្ត​ស្រលាញ់​។​ ​លោក​ថា​សប្បាយចិត្ត​ដែល​ខ្លួន​ទើបតែ​បាន​បង្ហោះ​ចម្រៀង​មួយ​បទ​នេះ​ ​មិនទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ ​ប៉ុន្តែ​មាន​អ្នកស្ដាប់​ច្រើន​នៅ​លើ​យូ​ធូប​។​ ​នេះ​ជា​ចម្រៀង​ទី18ហើយ​ ​ដែល​លោក​បាន​ច្រៀង​ផ្ទាល់ខ្លួន​ ​ដោយ​រាប់បញ្ចូល​ទាំង​បទនិពន្ធ​ថ្មី​ ​និង​ ​Cover​ ​ម្ចាស់​ដើម​។​ ​យ៉ាងណាមិញ​ ​លោក​ថា​ ​នៅ​មិនទាន់​ពិចារណា​ចូល​ច្រៀង​ប្រចាំ​ផលិតកម្ម​នោះ​ទេ​ ​ដោយសារតែ​ហេតុផល​រវល់​ខ្លាច​ឱ្យ​ពេលវេលា​គេ​មិនបាន​ ​និង​ ​គិតថា​នៅ​ឯករាជ​បែបនេះ​ ​ស្រួល​ចេញ​បទ​ជាង​។​

    ​លោក​ ​ង៉ែត​ ​សុ​ភ័ក្​រ​ ​បន្ត​ថា​ ​នឹង​គ្រោង​បោះទុន​ចេញ​ផលិត​បទ​នេះ​ ​នៅក្នុង​ប្រទេស​សិង្ហបុរី​តែម្ដង​ ​ដើម្បី​រំលេច​បទ​ទាំងមូល​អោយ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​នៅក្នុង​អាជីព​ចម្រៀង​។​ ​ក្នុង​នោះ​លោ​ក​ក៍​នឹង​ចាប់ផ្ដើម​ចេញ​ប្រូ​ម៉ូត​បទ​នេះ​ ​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​អោយ​កាន់តែ​ខ្លាំង​ផង​ដែរ​ ​មុន​ចេញMV​។​

  • កម្មករ​សំណង់​ម្នាក់ទៀត​ហើយ​ ​នៅ​ខេត្តស្វាយរៀង​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    កម្មករ​សំណង់​ម្នាក់ទៀត​ហើយ​ ​នៅ​ខេត្តស្វាយរៀង​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​

    ​ទឹកប្រាក់​ ​១០០លាន​រៀល​ ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បន្ត​ធ្លាក់​ទៅដល់​ដៃ​បុរស​ម្នាក់ទៀត​ហើយដែល​មានឈ្មោះ​ ​សោម​ ​សាវ៉ា​ត​ ​អាយុ​ ​៣៩​ ​ឆ្នាំ​ ​បច្ចុប្បន្ន​មានមុខ​របរ​ជា​កម្មករ​សំណង់​ ​រស់នៅ​ភូមិ​សំដី​ ​ឃុំ​ធ្លក​ ​ស្រុក​ស្វាយជ្រំ​ ​ខេត្តស្វាយរៀង​។​ ​

    ​នៅចំពោះមុខ​ក្រុមការងារ​ ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ​១០០លាន​រៀល​ ​ដល់ទី​លំនៅ​ដ្ឋាន​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​លោក​ ​សោម​ ​សាវ៉ា​ត​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​សព្វថ្ងៃ​នេះ​ចំពោះ​ជីវភាព​គ្រួសារ​គឺ​មិន​ធូរ​ធា​ណាស់ណា​នោះ​ទេ​ ​ព្រោះ​មានមុខ​របរ​ត្រឹម​ធ្វើជា​កម្មករ​សំណង់​ ​ដើម្បី​ទទួល​បាន​ចំណូល​គ្រាន់​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ​ប្រចាំថ្ងៃ​។

    ​ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​៖​ ​ដោយឡែក​ ​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​ ​នៅពេល​រៀប​ចេញទៅ​ធ្វើការ​សំណង់​ដូចសព្វដង​ ​ជួនជា​ចៃដន្យ​ស្រាប់តែ​ម៉ូតូ​បែក​កង​ទាំង​ព្រឹក​ ​មិន​អាច​ជិះ​ទៅ​ធ្វើការ​បាន​ ​លោក​ក៏​ដើរចេញ​ពី​ផ្ទះ​ទៅ​ទិញ​ភេសជ្ជៈ​ ​ខា​រ៉ា​បាវ​ ​មួយ​កំប៉ុង​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​ដើម្បី​ទទួលទាន​ ​លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ ​ក៏​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។​ ​ភ្លាម​នោះ​ ​លោក​ក៏បាន​ស្រែក​ប្រាប់​អ្នកលក់​ ​និង​មនុស្ស​នៅ​ជិត​គ្នា​ឱ្យ​ជួយ​មើល​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​ ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ​១០០លាន​រៀល​នេះ​ ​លោក​នឹង​យក​ទៅ​សងបំណុល​ធនាគារឯកជន​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​សង់ផ្ទះ​ ​និង​បង្កើត​មុខរបរ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ ​។​ ​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ​១០០លាន​រៀល​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​ចំនួន៦០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​