Category: សង្គម និងសេដ្ឋកិច្ច

  • Asus​ ​Zenfone​ ​6​ ​កាមេរ៉ា​បង្វិល​មុខ​-​ក្រោយ​ ​ប្លែក​ពី​គេ​!​

    Asus​ ​Zenfone​ ​6​ ​កាមេរ៉ា​បង្វិល​មុខ​-​ក្រោយ​ ​ប្លែក​ពី​គេ​!​

    ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ ​Asus​ ​បាន​ប្រកាស​ចេញ​ ​Zenfone​ ​6​ ​ដែល​រចនា​រូបរាង​ឡើង​ប្លែក​ ​គឺ​ ​មាន​កាមេរ៉ា​មុខ​បង្វិល​មុខ​-​ក្រោយ​។​

    ​ម៉ូដែល​ថ្មីនេះ​មានតម្លៃ​ខ្ទង់​ ​560ដុល្លារ​(​លក់​នៅ​បរទេស​)​មាន​ជម្រើស​ ​RAM​ ​និង​មេ​ម៉ូ​រី​ផ្សេងគ្នា​(​RAM​ ​6GB​ ​មេ​ម៉ូ​រី​ ​128GB​ ​និង​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ ​256GB​)​ ​ប្រើ​បន្ទះ​ឈីប​ ​Snapdragon​ ​855​។​

    Zenfone6​ ​បំពាក់​អេក្រង់​ ​LCD​ ​អាច​បង្ហាញ​កម្រិត​រូបភាព​បាន​ ​1080​ ​ភិក​សែល​។​ ​វា​មាន​ថាមពល​ថ្ម​ ​5000​ ​mAh​ ​មាន​លោត​ភ្លើង​ ​LED​ ​ជុំវិញ​ពេល​មាន​ ​Notification​ ​មាន​រន្ធ​ដោត​កាស​ ​3,5​ ​mm​ ​ដើរ​ដោយ​ ​Android​ ​9.0​ ​ឯកា​មេ​រ៉ា​ក្រោយ​ទំហំ​ ​48MP​ ​ប្រើ​សេន​ស័រ​ ​SONY​ ​IMX586​ ​មាន​ដា​ក់​ឡេនស៍​ ​Ultra​-​Wide​ ​angle​ ​ថត​បាន​ធំ​ទូលាយ​ ​មានមុខ​ងារ​ ​OIS​ ​ទប់​លំនឹង​បាន​យ៉ាង​ល្អ​ទៀតផង​៕​






  • Vivo​ ​Z5x​ ​តម្លៃ​ត្រឹម​ ​200ដុល្លារ​ ​តែ​ច្នៃប្រឌិត​កាមេរ៉ា​មុខ​ប្រភេទ​ទម្លុះ​អេក្រង់​

    Vivo​ ​Z5x​ ​តម្លៃ​ត្រឹម​ ​200ដុល្លារ​ ​តែ​ច្នៃប្រឌិត​កាមេរ៉ា​មុខ​ប្រភេទ​ទម្លុះ​អេក្រង់​

    ​ក្រុមហ៊ុន​ ​Vivo​ ​បាន​ងាក​មក​ច្នៃប្រឌិត​រចនាប័ទ្ម​កាមេរ៉ា​មុខ​ប្រភេទ​ទម្លុះ​អេក្រង់​លើ​ម៉ូដែល​ថ្មី​ ​Z5x​ ​ដែល​ទើបនឹង​ចេញផ្សាយ​នៅ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

    ​Vivo​ ​Z5x​ ​ប្រើ​អេក្រង់​ទំហំ​ ​6,5​ ​អ៊ីញ​ប្រភេទ​ ​LCD​ ​កម្រិត​មាន​កាមេរ៉ា​មុខ​ចោះ​ក្នុង​អេក្រង់​ទំហំ​ ​16MP​ ​មាន​ ​Apeture​ ​f​/​2.0​ ​ស្រប​ពេល​កាមេរ៉ា​ក្រោយ​ ​3​ ​គ្រាប់​មាន​ឡេនស៍​មេ​ទំហំ​ ​16MP​ ​(​f​/​1.78​)​ ​គ្រាប់​ទី2​ ​ទំហំ​ ​8MP​ ​(​f​/​2.2​)​ ​និង​គ្រាប់​ទី3​ ​2MP​ ​(​f​/​2.4​)​។​ ​វា​ប្រើប្រាស់​បន្ទះ​ឈីប​ ​Qualcomm​ ​Snapdragon​ ​710​ ​មាន​ជម្រើស​ ​RAM​ ​4​/​6​/​8GB​ ​និង​អង្គ​ផ្ទុក​ទំហំ​ ​64​/​128GB​ ​ប្រភេទ​ ​UFS​ ​2.1​ ​ថាមពល​ថ្ម​ធំ​ ​5000mAh​ ​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង​ ​18វ៉ាត់​។​

    ​Vivo​ ​Z5x​ ​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ ​Android​ ​9​ ​Pie​ ​ស្រប​ផ្ទៃ​កម្មវិធី​ ​Funtouch​ ​9​ ​និង​ដាក់​លក់​នៅ​ទីផ្សារ​ចិន​ចាប់ពី​ថ្ងៃទី1​ ​មិថុនា​តទៅ​។​ ​ចំពោះ​តម្លៃ​មាន​ចាប់ពី​ ​202​ ​ដុល្លារ​ ​ឡើង​ដល់​ ​289​ ​ដុល្លារ​ ​ទៅតាម​ប្រភេទ​នៃ​ ​RAM​ ​និង​មេ​ម៉ូ​រី​៕​

  • ក្រុមហ៊ុន​ ​Google​ ​ខាត​ច្រើន​គួរសម​ ​ពេល​ឈប់​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ​Huawei​

    ក្រុមហ៊ុន​ ​Google​ ​ខាត​ច្រើន​គួរសម​ ​ពេល​ឈប់​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ ​Huawei​

    ​តាម​ការស្រាវជ្រាវ​ពី​ក្រុមហ៊ុន​ ​Normura​ ​Instinet​ ​របស់​អាមេរិក​បាន​ប៉ាន់ប្រមាណ​ថា​ពេល​ដែល​ ​Google​ ​ឈប់​រកស៊ី​ជាមួយ​ ​Huawei​ ​Googleបាន​បាត់បង់​ចំណូល​ប្រមាណ​ពី​ ​375​ ​ទៅ​ ​425លាន​ដុល្លារ​ដែល​បាន​ ​Play​ ​Store​។​ ​ហើយ​ចំនួន​នេះ​មិន​គិត​កម្រៃ​ពី​សេវា​កម្ម​ផ្សេង​ៗ​ដូចជា​ ​Gmail​,​ ​Photos​ ​និង​ ​YouTube​ ​ផង​។​

    ​ក្រុមហ៊ុន​ ​Normura​ ​Instinet​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​បច្ចុប្បន្ន​ ​Huawei​ ​មាន​អ្នកប្រើ​ប្រាស់​សរុប​ប្រមាណ​ ​500​ ​លាន​នាក់​ ​នៅ​ទូទាំង​សកលលោក​ ​ហើយ​មាន​ ​52​%​ ​គឺ​អ្នកប្រើ​ប្រាស់​នៅក្នុង​ប្រទេស​ចិន​ ​ជា​ប្រទេស​មួយ​ដែល​គ្មាន​ ​Google​ ​Play​ ​Store​។

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ក្នុងរយៈពេល​ ​83ថ្ងៃខាងមុខ​ទៀត​នេះ​ ​Google​ ​នឹង​កាត់ផ្ដាច់​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​ ​Huawei​ ​ដែល​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​នា​ពេល​អនាគត​មិន​អាច​អាប់​ដេ​ត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​ជំនាន់​ថ្មី​ ​ឬ​ប្រើ​សេវាកម្ម​ ​Google​ ​បាន​តទៅទៀត​ឡើយ​៕​

  • ម្ចាស់​មេដាយមាស​ ​ម៉ូតូ​ទឺក​កម្ពុជា​មា​នប្រ​វត្ត​មិនធម្មតា​ ​សរុប​មេដាយមាស​ទាំងអស់១៥​

    ម្ចាស់​មេដាយមាស​ ​ម៉ូតូ​ទឺក​កម្ពុជា​មា​នប្រ​វត្ត​មិនធម្មតា​ ​សរុប​មេដាយមាស​ទាំងអស់១៥​

    ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ទ្វីបអាស៊ី​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ចប់​ហើយ​ ​ដោយ​កីឡាករ​ ​សាលី​ ​អ៊ូ​មើ​ត​ ​ដណ្ដើម​បាន​មេដាយមាស1​ ​និង​មេដាយ​សំរឹទ្ធ1​។​

    ​ម្ចាស់​មេដាយមាស​កម្ពុជា​ ​សាលី​ ​អ៊ូ​មើ​ត​ ​អាយុ​ ​26ឆ្នាំ​ ​មាន​ដើមកំណើត​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ ​មាន​កម្ពស់​ ​1ម៉ែត្រ​ ​66សង់ទីម៉ែត្រ​ ​ទម្ងន់​ ​55គីឡូក្រាម​។​ ​

    ​ធ្លាប់​ឈ្នះ​ជើងឯក​ ​និង​ទទួល​បាន​ពានរង្វាន់​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​ដូច​ខាងក្រោម​៖​

    ​Thailand​ ​Tour​
    ​2012​៖​ ​ជើងឯក​ ​EXPERT​ ​RUNABOUT​ ​LIMITED​ ​
    ​2012​៖​ ​ជើងឯក​ ​RUNABOUT​ ​OPEN​
    ​2011​៖​ ​ជើងឯក​ ​AMATURE​ ​SKILIMITED​
    ​2011​៖​ ​ជើងឯក​ ​NOVICE​ ​RUNABOUT​ ​4​ ​STROKE​ ​STOCK​
    ​2010​៖​ ​ជើងឯក​ ​NOVIVE​ ​SKI2​ ​STROCK​ ​
    ​2010​៖​ ​ជើងឯក​ ​AMATURE​ ​SKILIMITED​
    ​2009​៖​ ​ជើងឯក​ ​BEGINNER​ ​SKI2​ ​STROKE​ ​STOCK​

    ​Malaysia​ ​Jet​ ​Ski​ ​
    ​2010​៖​ ​ជើងឯក​ ​NOVICE​ ​RUNABOUT​ ​4​ ​STROKE​ ​STOCK​

    ​World​ ​Championship​ ​Lake​ ​Havasu​ ​Arizona​ ​សហរដ្ឋអាមេរិក​
    ​2013​៖​ ​ជើងឯក​ ​PRO​ ​AM​ ​SKISTOCK​
    ​2013​៖​ ​ជើងឯក​ ​PRO​ ​AM​ ​SKI​ ​LIMITED​
    ​2013​៖​ ​ជើងឯក​ ​EXPERT​ ​SKI​ ​OPEN​
    ​2012​៖​ ​ជើងឯក​ ​AMATEUR​ ​RUNABOUT​ ​LIMITED​
    ​2011​៖​ ​ជើងឯក​ ​NOVICE​ ​RUNABOUT​ ​4​ ​STROKE​ ​STOCK​
    ​2011​៖​ ​ជើងឯក​ ​NOVICE​ ​EXPERT​ ​SKI​ ​OPEN​
    ​2011​៖​ ​លេខ៣​ ​AMATEUR​ ​RUNABOUT​ ​LIMITED​

  • ជួយ​គាំទ្រ​ ​និង​លើកទឹកចិត្ត​ដល់​បេក្ខ​តំណាង​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការបោះឆ្នោត​ ​Mister​ ​United​ ​Worldឆ្នាំ2019​

    ជួយ​គាំទ្រ​ ​និង​លើកទឹកចិត្ត​ដល់​បេក្ខ​តំណាង​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការបោះឆ្នោត​ ​Mister​ ​United​ ​Worldឆ្នាំ2019​

    ​ស្រប​ពេល​ដែលប្រុស​ស្អាត​កម្ពុជា​ ​គឺ​លោក អុិ​ត​ ​សុធា កំពុង​ប្រកួតប្រជែង​តំណាង​កម្ពុជា​ ​នៅក្នុង​កម្មវិធី​ ​Mister​ ​United​ ​Worldឆ្នាំ2019ដែល​ប្រទេស​ថៃ​ ​ធ្វើជា​ម្ចាស់ផ្ទះ​ ​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា​លោក​នឹងអាច​លេច​ធ្លោ​រនៅ​ក្នុង​វិញ្ញា​សារ​មួយ​។​ ​ស្របគ្នា​ដែល​អ្នក​រៀបចំ​បញ្ជូន​លោក​ទៅ​ ​បាន​ទម្លាយ​ឱ្យ​ឃើញ​ពី​ការ​គ្រង​ឈុត​បុរាណ​ ​ដែល​មើលទៅ​ស្រស់​ស្អាត​ ​និង​ហំ​ហាន​ ​មិន​អន់​ជាង​បេក្ខភាព​មក​ពី​ប្រទេស​ផ្សេង​ផង​ ​គឺ​រឹតតែ​ធ្វើ​ឱ្យ​មានការ​ជឿជាក់​។​

    ​ក្នុង​នោះ​ ​វិញ្ញាសាតម្រូវ​ឱ្យ​អ្នកគាំទ្រ​ ​ចុច​ ​Share​ ​និង​ ​like​ ​ទៅលើ​រូបថត​របស់​លោក​ ក៏កំពុង​ត្រូវ​បាន​អ្នកគាំទ្រ​ចាប់អារម្មណ៍​ខ្លាំង​ដែរ​ ​ដើម្បី​ជួយ​លោក​ឱ្យមានឱកាស​គ្រង​ពាន​ប្រជាប្រិយ​ភាព​តាមរយៈ​ការ​ ​Like​ ​មួយ​ ​ទទួល​បាន1ពិន្ទុ​ ​និង​ការ​ ​Share​ ​មួយ​ ​ទទួល​បាន​3ពិន្ទុ​។​

    ​គួរ​បញ្ជាក់​ថា​ ​កម្មវិធី​ ​Mister​ ​United​ ​Word​ ​ឆ្នាំ2019​ ​នេះ​ ​ធ្វើឡើង​នៅ​ក្រុង​ប៉ាតា​យ៉ា​ ​ប្រទេស​ថៃ​ ​ចាប់ពី​ថ្ងៃទី22​ ​ដល់​ថ្ងៃទី27ខែឧសភា​ ​ដោយ​កម្មវិធី​ ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ ​យ៉ាង​ខ្លាំង​ ​ក្នុង​ក្រសែភ្នែក​អ្នក​តាមដាន​។​ ​បេក្ខជន​មក​ពី​ប្រទេស​ជាច្រើន​ដែល​ចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​រួមមាន​ ​ថៃ​ ​ស្រីលង្កា​ ​វៀតណាម​ ​ហ្វីលីពីន​ ​ឡាវ​ ​រុស្ស៊ី​ ​អ៊ុយក្រែន​ ​ឥណ្ឌា​ ​លីបង់​ ​មីយ៉ាន់ម៉ា​ ​ហ្សកដានី​ ​តៃវ៉ាន់​ ​បែលហ្សិក​ ​អាមេរិក​ ​និង​កម្ពុជា​។​ ​បេក្ខភាព​តំណាង​កម្ពុជា​ ​គឺ​លោក​ ​អុិ​ត​ ​សុធា​ ​មាន​អាយុ​ ​25ឆ្នាំ​ ​កម្ពស់​ ​1,74សង់ទីម៉ែត្រ​ ​និង​ទម្ងន់82គីឡូក្រាម​។​ ​លោក​នឹង​គ្រង​ឈុត​បុ​រា​ណដ៍​ល្អឯក​មួយ​ ​ក្រោម​ការផលិត​ ​និង​ស្ពុនស័រ​ ​ដោយ​ម្ចាស់​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ ​វី​លៀម​ ​ដែល​មាន​ឯកទេស​ក្នុង​ការដំឡើង​ ​និង​កែច្នៃ​ឈុត​បុរស​នៅក្នុង​សម័យ​បុរាណ​៕​

    ​#​សូម​ចុច​ទីនេះ​ ៖ https​:​/​/​www.facebook.com​/​Mr.unitedworlds​/​photos​/​a​.​438874100009308​/​438874230009295​?​type​=​3​&​sfns​=​mo​​ ​

  • ត្រៀមខ្លួន​ហើយ​ឬនៅ​?​?​ ​តោះ​មក​ស្វែងយល់​បន្ថែម​ពី​មហោស្រព​ខ្សែភាពយន្ត​ខ្លី​ចតុមុខ​

    ត្រៀមខ្លួន​ហើយ​ឬនៅ​?​?​ ​តោះ​មក​ស្វែងយល់​បន្ថែម​ពី​មហោស្រព​ខ្សែភាពយន្ត​ខ្លី​ចតុមុខ​

    ​មហោស្រព​ខ្សែភាពយន្ត​ខ្លី​ចតុមុខ​ ​រឺ​ ​CSFF​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោ​លបំនង​អបអរសាទរ​នូវ​រាល់​ខ្សែ​ភាព​យន្ត​ខ្លី​ៗ​ ​ទាំងអស់​ពី​គ្រប់​លំដាប់ថ្នាក់​ជុំវិញ​ពិភពលោក​។​ (more…)

  • ធនាគារជាតិនៃកម្ពុជា​ និង​ស្ថាប័ន​សំ​ខាន់​ៗកំពុង​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​

    ធនាគារជាតិនៃកម្ពុជា​ និង​ស្ថាប័ន​សំ​ខាន់​ៗកំពុង​យកចិត្ត​ទុកដាក់​លើ​ការអប់រំ​ពី​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​

    ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​បំណិន​ជីវិត​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ ខណៈ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ប្រឹងប្រែង​បណ្តុះបណ្តាល​ចំណេះដឹង​ស្តី​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ចាប់តាំងពី​វ័យ​កុមារ​រហូតដល់​ធំ​ ដើម្បី​ឱ្យ​ពួកគេ​អភិវឌ្ឍ​ជីវភាព​បាន​ល្អ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​របស់​សង្គម​មានការ​រីកចម្រើន​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​លើកឡើង​ថា​ ការអប់រំ​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​ ជាពិសេស​កុមារ​ និង​ស្ត្រី​។ ចំពោះ​កុមារ​យើង​នឹង​ធ្វើការ​បណ្តុះបណ្តាល​ពួកគាត់​ឱ្យ​គាត់​មាន​ទម្លាប់​សន្សំ​ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ពីក្មេង​ឱ្យ​ហើយ​ នៅពេល​ពួកគាត់​ធំឡើង​ គាត់​នឹងអាច​ក្លាយជា​មនុស្ស​ដែល​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​អាច​ចៀស​ផុត​ពី​បញ្ហា​បំណុល​ ឬបញ្ហា​ជាច្រើន​ចំពោះ​ជីវភាព​។ ការអប់រំ​កុមារ​ចាប់ពី​វ័យក្មេង​ មានប្រសិទ្ធភាព​ និង​ពេលវេលា​យូរ​ជាង​មនុស្ស​នៅ​វ័យ​ផ្សេង​ៗទៀត​។ ចំណែក​ឯស្ត្រី​វិញ​ រឹតតែ​សំខាន់​ទៅទៀត​ចំពោះ​ការសិក្សា​ស្វែងយល់​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ ព្រោះ​តាមរយៈ​ការសិក្សា​ជាច្រើន​បញ្ជាក់​ថា​ ស្ត្រីជា​អ្នក​ត្រូវការ​ចំណាយ​ច្រើន​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​ ហេតុនេះ​ប្រសិនបើ​ស្ត្រី​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ គាត់​នឹងអាច​ជួយ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​របស់​គា​ត់​ឪ្យ​រឹងមាំ​បាន​ ដោយសារ​គាត់​អាច​បែងចែក​ចំណាយ​ និង​ចំណូល​បាន​ល្អ​។

    លោកជំទាវ​ ជា​ សិរី​ មានប្រសាសន៍​ថា​៖ “នៅ​ពេលនេះ​យើង​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ចាប់ពី​ថ្នាក់​ទី1​ រហូតដល់​ថ្នាក់​ទី12​ ហើយ​យើង​ក៏​សហការ​ជាមួយ​ក្រសួងកិច្ចការនារី​ផង​ដែរ​ ដោយសារ​យើង​គិតថា​បច្ចុប្បន្ន​នេះ​សហគ្រិន​ជា​ស្រ្តី​អាច​មាន​ឧបសគ្គ​មួយចំនួន​ក្នុង​ការ​ទទួល​បាន​សេ​វា​ហិញ្ញវត្ថុ​”។

    គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃទី​ 23​ ខែមេសា​ ឆ្នាំ​ 2019​ ធនាគារជាតិនៃកម្ពុជា​ បាន​ប្រារព្ធ​កម្មវិធី​ចុះហត្ថលេខា​លើ​អនុ​ស្ស​ណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ​ យុវជន​និងកីឡា​ និង​ក្រសួងកិច្ចការនារី​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​ និង​ស្ត្រី​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​។ បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​ អុឹម​ កុច​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ឱ្យ​ដឹង​ថាតាម​ រយៈ​កិច្ច​ព្រមព្រៀង​នេះ​ក្រសួង​អប់រំ​ នឹង​រៀបចំផែនការ​ដាក់បញ្ចូល​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​មុខវិជ្ជា​គណិតវិទ្យា​ គេហ​សេដ្ឋកិច្ច​វិទ្យា​ បំណិន​ជីវិត​តាម​មូលដ្ឋាន​ និង​មុខវិជ្ជា​សីលធម៌​ពលរដ្ឋ​វិជ្ជា​ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បង្កើត​ទម្លាប់​សន្សំ​ឱ្យ​បាន​ល្អ​ដល់​សិស្សានុសិស្ស​។

    ឯកឧត្តម​ អុឹម​ កុច​ បាន​មានប្រសាសន៍​ថា​៖ “ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​សិស្សានុសិស្ស​ យើង​នឹង​រៀបចំ​ឱ្យ​មាន​លំហាត់​ ចំណោទ​ពី​ការ​គិតលុយ​ ឬនិយាយ​ពី​លុយ​នៅក្នុង​នោះ​។ក្រៅពី​នេះ​នៅក្នុង​អត្ថបទ​អំណាន​ក៏​យើង​នឹង​បង្ហាញ​ឱ្យ​សិស្ស​យល់​ពី​មេរៀន​ និង​ផល​ប៉ះពាល់​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​លុយ​ ឬខ្ចី​លុយ​គេ​មិន​មាន​ផែនការ​ដែល​នាំ​ឱ្យ​មាន​វិបត្តិ​បំណុល​វណ្ឌ​កផង​ដែរ​។ ជា​រួម​យើង​នឹង​ធ្វើការ​រៀបចំ​កម្មវិធី​អប់រំ​ ដោយ​បង្កប់​អត្ថន័យ​អប់រំ​នៅក្នុង​នោះ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​ចេះ​រៀបចំផែនការ​ហិរញ្ញវត្ថុ​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​”។

    ឯកឧត្តម​ អុឹម​ កុច​ បាន​លើកឡើង​ផង​ដែរ​ថា​ក្រសួង​អប់រំ​នឹង​រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បណ្តុះបណ្តាល​ពី​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​ច្នៃប្រឌិត​សម្រាប់​កុមា​រតូចៗ​ឱ្យ​ចូលចិត្ត​រៀន​ពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ ម្យ៉ាងវិញទៀត​ នៅពេល​ពួកគេ​ធំឡើង​ គេ​ក៏អាច​នឹង​បង្កើត​ទម្លាប់​ល្អ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​មនុស្សជា​ច្រើន​ និង​បន្ត​បន្តា​ប់​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​។ នៅពេល​ប្រជាជន​ម្នា​ក់ៗ​មាន​ជីវភាព​ប្រសើរ​ឡើង​ នោះ​សេដ្ឋកិច្ច​សង្គម​ ក៏​នឹង​ល្អ​ទៅតាម​នោះ​ដែរ​។

    លោកជំទាវ​ ច័ន្ទ​ សូ​រីយ៍​ រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី​បាន​លើកឡើង​ថា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​ ព្រោះ​បើ​ទោះបី​វា​មិនមែន​ជា​មធ្យោបាយ​តែមួយគត់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​ និង​ជីវភាពរស់នៅ​របស់​ស្ត្រី​ក៏ដោយ​ តែ​ជា​ចំណែក​សំខាន់​ ឬជា​ចំណុច​ចម្បង​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ទាំង​ផ្នែក​អាជីវកម្ម​ និង​ការរស់នៅ​ប្រចាំថ្ងៃ​។

    លោកជំទាវ​ ច័ន្ទ​ សូ​រីយ៍​ បាន​មានប្រសាសន៍​ថា​៖ “ការ​ដាក់បញ្ចូល​កម្មវិធី​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ និង​សហគ្រិន​ស្ត្រី​នេះ​ នឹងអាច​ធ្វើ​ឱ្យ​ស្ត្រី​នៅ​តាម​សហគមន៍​ និង​បណ្តាញ​ស្ត្រី​របស់ក្រ​សួង​កិច្ចការ​នារី​មានការ​យល់ដឹង​កាន់តែ​ច្រើន​ ដែល​អាច​ធ្វើ​ឱ្យ​គាត់​មាន​មធ្យោបាយ​ល្អ​ក្នុង​ការពង្រីក​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការប្រើ​ប្រាស់​ឥណទាន​ត្រឹមត្រូវ​”។

    លោកជំទាវ​រដ្ឋលេខាធិការ​បាន​លើកឡើង​ផង​ដែរ​ថា​ តាមរយៈ​គម្រោង​នេះ​ស្ត្រី​កម្ពុជា​នឹង​ទទួល​បានការ​ផ្តល់​តម្លៃ​កាន់តែ​ខ្លាំង​ព្រោះ​នៅពេល​ដែល​ស្ត្រី​មាន​លទ្ធភាព​ និង​សមត្ថភាព​កាន់​ខ្លាំង​ គាត់​នឹង​កាន់តែ​មាន​ភាព​សកម្ម​ក្នុង​តួនាទី​រក​ប្រាក់ចំណូល​ដែល​នាំ​ឱ្យ​មាន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ ដែល​នាំ​ឱ្យ​គាត់​មាន​ឥទ្ធិពល​កាន់តែ​ច្រើន​ក្នុង​ការចូលរួម​ចំណែក​ឱ្យ​សុខុមាលភាព​របស់​ពួកគេ​ និង​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង​៕

  • របត់​ចុងក្រោយ​នៃ​អុីន​ធើ​ណិ​តនឹង​ផ្លាស់​ប្តូរ​អ្វីខ្លះ​ក្នុង​ពិភពលោក​?

    របត់​ចុងក្រោយ​នៃ​អុីន​ធើ​ណិ​តនឹង​ផ្លាស់​ប្តូរ​អ្វីខ្លះ​ក្នុង​ពិភពលោក​?

    បច្ចុប្បន្ន​នេះ​ មនុស្ស​ចាប់ផ្តើម​ឈាន​មួយ​ជំហាន​ថ្មីទៀត​ពី​ការ​ទំនាក់ទំនង​រវាង​មនុស្ស​ និង​មនុស្ស​ ទៅ​ជា​ទំនាក់ទំនង​រវាង​មនុស្ស​ និង​ម៉ាស៊ីន​ ព្រោះ​ការងារ​ជាច្រើន​ម៉ាស៊ីន​អាច​ឆ្លើយឆ្លង​ ឬផ្តល់​ព័ត៌មាន​បាន​យ៉ាង​លម្អិត​។

    ថ្វី​ដ្បិតតែ​ការងារ​ខ្លះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​អាច​ ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​របស់​មនុស្ស​នៅពេល​ដែល​គ្រប់យ៉ាង​ក្លាយជា​ស្វ័យប្រវត្តិ​ក៏ដោយ​ តែ​ចរន្ត​ថ្មី​នៃ​អុីន​ធើ​ណិ​ត (Internet​ of​ things​) ក៏អាច​ផ្តល់​ផល​វិជ្ជមាន​ និង​ភាព​ងាយស្រួល​ជាច្រើន​សម្រាប់​ការរស់នៅ​ផង​ដែរ​។ ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​បង្ហាញ​ថា​ ពិភពលោក​នឹង​មានការ​ប្រែប្រួល​ ហើយ​អុិន​ធើ​ណិ​តនឹង​អភិវឌ្ឍ​ការរស់នៅ​របស់​មនុស្ស​នា​ថ្ងៃ​អនាគត​ ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ហួសពី​ការ​រំពឹង​ទុក​។

    1. ទីក្រុង​ឆ្លាតវៃ​
    តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ បាន​ឱ្យ​ដឹង​ថា​ ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ បាន​កើនឡើង​ពី​ចំនួន​ 34​% នៅ​ទសវត្សរ៍​ឆ្នាំ1960​ ទៅជា​ 66​%នា​ពេល​បច្ចុប្បន្ន​។ ទីក្រុង​បាន​ក្លាយជា​កន្លែង​ប្រណីត​សម្រាប់​ការរស់នៅ​របស់​មនុស្ស​ តែ​វា​ក៏​ជា​កន្លែង​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ​។ ហេតុនេះ​ហើយ​ទើប​មនុស្ស​ចាំបាច់​ត្រូវ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ផល​ប៉ះពាល់​នៅក្នុង​ទីក្រុង​ឱ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ធ្វើ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​។

    ដោយសារ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ គ្រប់​ទីកន្លែង​សុទ្ធតែ​មាន​ប្រព័ន្ធ​អុីន​ធើ​ណិ​ត ហេតុនេះ​ទីក្រុង​នានា​នឹង​ត្រូវ​គេ​ចាប់ផ្តើម​ធ្វើ​វា​ឱ្យ​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​។ទីក្រុង​ឆ្លាតវៃ​នេះ​ ជាទី​ក្រុង​ដែលគេ​ដាក់​ឱ្យ​បច្ចេកវិទ្យា​ជា​អ្នកធ្វើការ​ងារ​ជាច្រើន​ឱ្យ​បាន​ឆាប់រហ័ស​ ចំណេញ​ពេលវេលា​ កាត់បន្ថយ​ការ​ចំណាយ​ និង​ធនធាន​ជា​ច្រើន​ផ្សេងទៀត​ ដូចជា​ប្រើ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ឆ្លាតវៃ​ ប្រើប្រាស់​អំពូលភ្លើង​ឆ្លាតវៃ​ដើម្បី​សន្សំ​អគ្គិសនី​ ការរៀបចំ​ចំណត​យានយន្ត​ឆ្លាតវៃ​ដើម្បី​កាត់បន្ថយ​ការ​ខ្ជះ​-ខ្ជាយ​ទីធ្លា​ ជាដើម​។ ការកាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​ទាំងអស់​នេះ​នឹង​ធ្វើ​ឱ្យ​ការ​បំពុល​បរិយាកាស​កាន់តែ​ថយ​ចុះ​ហើយ​គុណភាព​នៃ​ការរស់នៅ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

    2. ជួយ​ឱ្យ​ខ្យល់​ និង​ទឹក​ស្អាត​ជាង​មុន​
    ការប្រើ​ប្រាស់​បណ្តាញ​អុីន​ធើ​ណិ​តបែប​ថ្មីនេះ ​(Internet​ of​ things​) អាច​ជួយ​អភិវឌ្ឍ​ផ្នែក​សុខភាព​សាធារណៈ​បាន​។ យោង​តាម​ការ​សិក្សា​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ខ្យល់ពុល​ និង​ទឹក​មិន​ស្អាត​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ 9លាន​នាក់​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ2015​។ ទីក្រុង​បច្ចុប្បន្ន​ពោរពេញ​ដោយ​ការ​បំពុល​ ព្រោះ​កំណើន​នៃ​រោងចក្រ​ឧស្សាហកម្ម​ និង​យានយន្ត​ ហេតុនេះ​នៅក្នុង​ទី​ក្រុង​ធំៗ​មួយចំនួន​ដែល​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ទាំងអស់​នោះ​ បាន​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ (sensor​) ដើម្បី​ប្រាប់​ព័ត៌មាន​ដល់កន្លែង​ស្នាក់នៅ​របស់​ប្រជាជន​នៅពេល​កម្រិត​នៃ​ការ​បំពុល​ពី​អាកាសធាតុ​បាន​កើនឡើង​ខ្ពស់​។

    នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​ទី​ក្រុង​ឡុងដ៍​នៃ​ប្រទេស​អង់គ្លេស​ គេ​បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​នៅក្នុង​ទូរស័ព្ទ​ស្មា​តហ្វូ​នដើម្បី​បង្ហាញ​ដល់​ប្រជាជន​ឱ្យ​បានដឹង​ពី​បញ្ហា​ជាតិពុល​ក្នុង​បរិយាកាស​។ នេះ​ជា​ចំណុច​ល្អ​មួយ​ដែល​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​មនុស្ស​។

    3.កសិកម្ម​កាន់តែ​ឆ្លាតវៃ
    ​ទោះជា​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ដើរ​ដល់ណា​ក៏ដោយ​ កសិកម្ម​នៅតែ​ជា​ចំណុច​ដែល​ត្រូវ​គិតគូរ​ដដែល​ព្រោះ​មនុស្ស​អាច​មិន​ប្រើប្រាស់​ឧបករណ៍​ទំនើប​បាន​ តែ​មិន​អាច​អត់អាហារ​បាន​នោះ​ទេ​។ ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​ ថ្វី​ដ្បិតតែ​អាច​ផ្គត់ផ្គង់​តម្រូវការ​មនុស្ស​បានតែ​វា​ក៏​នៅ​មិនទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​នៅឡើយ​សម្រាប់​មនុស្ស​ ព្រោះ​កសិកម្ម​ប្រពៃណី​មាន​ចំណុច​ខាតបង់​ច្រើន​ដែល​អ្នក​ដាំដុះ​អាច​កាត់បន្ថយ​បាន​។ឭ

    ការ​ដាំដុះ​បែប​ថ្មី​ គឺ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ត្រួតពិនិត្យ​ពី​កម្រិត​នៃ​ការ​ដាំដុះ​ដែល​អាច​ធ្វើ​ឱ្យ​ចំនួន​ខូច​នៃ​គ្រាប់ធញ្ញជាតិ​កាត់បន្ថយ​បាន​ ហើយ​វា​ក៏​ធ្វើ​ឱ្យ​ចំណេញ​ធនធាន​ផង​ដែរ​ ខណៈ​បរិមាណ​ទឹក​ និង​ជី​ត្រូវ​បាន​គេ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ឱ្យ​មាន​តុល្យភាព​តាមរយៈ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​។ តាមរយៈ​ការប្រើ​ប្រាស់​ Internet​ of​ things​ ទិន្នន័យ​កសិកម្ម​នឹងអាច​ចំណេញ​ច្រើន​ព្រោះ​កសិករ​ធ្វើ​តិច​ តែ​ទទួល​បានផល​ច្រើន​៕

  • មិន​គួរ​រំលង​!​!​ខុសពីភាពយន្ដធម្មតា ​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​កំប្លែង​ ​ភ័យរន្ធត់​ ​កម្សត់​ ​និង​អប់រំ​

    មិន​គួរ​រំលង​!​!​ខុសពីភាពយន្ដធម្មតា ​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​កំប្លែង​ ​ភ័យរន្ធត់​ ​កម្សត់​ ​និង​អប់រំ​

    ​ភាពយន្ដ​ដែល​មិន​គួរ​ឱ្យ​រំលង​ ​”​ធាតុ​យាយ​ខ្ញុំ​”​ ​ដែល​កំពុង​ត្រៀម​ដាក់​បញ្ចាំង​នៅ​លើ​ផ្ទាំងសំពត់ស​គ្រប់​រោង​ភាពយន្ដ​នៅ​ថ្ងៃទី​ ​30​ ​ខែឧសភា​ ​នេះ​ពិតជា​ខកខាន​មិន​ឡើយ​។​ ​ភាពយន្ដ​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​ទាំង​តួអង្គ​ ​ទីតាំង​ថត​ ​បច្ចេកទេស​សំឡេង​ ​ដែល​មានគុណ​ខ្ពស់​ ​និង​មាន​ចំនុច​ពិសេស​បន្ថែម​ទៀត​នៃ​សាច់រឿង​ ​ក៏​ពិតជា​ធ្វើ​ឱ្យ​ទស្សនា​ហើយ​ចំណេញ​បាន​ច្រើន​។​ ​លោក​ ​ស៊ុម​ ​ភារិ​ន​ ​ម្ចាស់​ផលិតកម្ម​បដិ​ហារ្​យ​ ​បាន​អះអាង​ថា​ ​ភាពយន្ដ​ល្អ​មួយ​នេះ​ ​មាន​ចំនុច​ពិ​សេស​ៗ​សំ​ខាន់​ៗ​ដល់ទៅ​ ​៤ចំនុច​ ​ដែល​ក្រុម​ផលិតករ​ចង់​បង្ហាញ​ដល់​អ្នកទស្សនា​។​

    ​ឮ​លោក​ ​ស៊ុម​ ​ភារិ​ន​ ​បន្ត​ថា​ ​ភាពយន្ត​មួយ​នេះ​ ​មាន​ចំណុច​សំខាន់4​ ​គឺ​កំប្លែង​ ​ភ័យរន្ធត់​ ​កម្សត់​ ​និង​អប់រំ​ ​ដែល​ក្នុង​មួយ​រឿង​នេះ​ ​យោង​លើ​ទេព​កោ​សល្យ​សម្ដែង​ដ៍​ល្អ​ ​របស់​ ​អ្នកនាង​ ​ស្វែង​ ​សុជាតា​ ​នាយ​គ្រឿន​ ​និង​តួអង្គ​ផ្សេងទៀត​ ​បូករួម​ទាំង​ក្មេង​ៗ​ផង​ ​លោក​កាន់តែ​ពេញទំហឹង​ ​ថា​ភាពយន្ត​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​នឹង​ក្លាយជា​ភាពយន្ត​ដែល​មានការ​ចាប់អារម្មណ៍​ខ្ពស់​មួយ​ ​ស្របគ្នា​ដែល​ផ្នែក​បច្ចេកទេស​ ​និង​ ​ស្ដ​ង់​ដារ​ផលិត​ ​ក៍​ត្រូវ​បាន​សម្រាំង​លើស​ពី​រឿង​មុន​ៗ​ដាច់​ឆ្ងាយ​។​

    ​សូមជម្រាប​ថា​ ​តាមរយៈ​ ​Trailer​ ​ក្នុង​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​ក៏បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​តារា​សម្ដែង​អ្នកនាង​ ​ស្វែង​ ​សុជាតា​ ​គឺជា​តួឯកស្រី​ ​ដោយ​អ្នកនាង​ត្រូវ​បាន​ផលិតករ​ ​គឺ​លោក​ ​ស៊ុម​ ​ភារិ​ន​ ​ម្ចាស់​ផលិតកម្ម​បដិ​ហារ្​យ​ភាពយន្ត​ ​ឱ្យ​សម្ដែង​ជា​តួ​កូនស្រី​មេម៉ាយ​វ័យ​ជ្រេ​ ​ចង់បាន​តែ​ទ្រព្យសម្បត្តិ​ហើយ​នៅពេល​ដឹង​ថា​ម្ដាយ​ចែកទ្រព្យ​ឱ្យ​ខ្លួន​មិន​ស្មើ​ប្អូន​ៗ​ ​ក៏​ប្រើ​ចរឹ​ត​ពិល​ពុល​ទុក​ឱ្យ​ម្ដាយ​ស្លាប់​ទាំង​បិទ​ភ្នែក​មិន​ជិត​ ​ហើយ​ព្រលឹង​ម្ដាយ​ក៏​ក្លាយជា​វិញ្ញាណ​កាច​សាហាវ​ ​លង​បន្លាច​ពេញ​ក្នុង​ផ្ទះ​។​ ​អ្នកនាង​ត្រូវ​បាន​គេ​អះអាង​ថា​ ​បាន​សម្ដែង​ជា​កូនស្រី​ច្បង​រមិលគុណ​ ​ហើយ​ទីបំផុត​ដោយសារតែ​ចិត្តលោភលន់​ ​ដែល​កើត​ពី​ភាព​ច្រណែន​ ​ទើប​ធ្វើ​ឱ្យ​គ្រួសារ​ទាំងមូល​មាន​វិប​ដិ​សារី​។​ ​

    ​លោក​ ​ស៊ុម​ ​ភារិ​ន​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​តារា​ជើងចាស់​វ័យ​ជ្រេ​មិន​សុទ្ធតែ​មិន​អាច​ឱ្យ​សម្ដែង​ជា​តួឯក​នោះ​ទេ​ ​សំខាន់​អោយ​តែ​សាច់រឿង​នោះ​ ​តម្រូវ​ឱ្យ​ត្រូវ​នឹង​វ័យ​របស់​តារា​ជើងចាស់​នោះ​?​ ​លោក​ថា​ ​អ្នកស្រី​ត្រូវ​បាន​ជ្រើស​ឱ្យ​ដើរតួ​ឯក​ ​ដោយសារតែ​តួអង្គ​ក្នុង​រឿង​”​ធាតុ​យាយ​ខ្ញុំ​”​ ​សំដៅ​ត្រូវ​ស្ត្រី​វ័យ​ជ្រេ​ ​ហើយ​សមនឹង​ការ​ជ្រើស​ឱ្យ​អ្នកនាង​ស្វែង​ ​សុជាតា​ ​ជា​តួឯក​។​ ​ ​ក្នុង​នោះ​ ​តារា​កំប្លែង​ ​នាយ​គ្រឿន​ ​ក៏​ជា​តួអង្គ​ឯក​ ​ដែល​រំលេច​ផ្ទៃរឿង​ឱ្យ​សើច​សប្បាយ​ផង​ដែរ​ ​ដែល​មានន័យថា​ ​ក្រៅពី​ឈុត​ឆាក​ភ័យ​រន្ធ​ព្រឺព្រួច​ឆ្អឹងខ្នង​ ​ឈុត​កម្សត់​ ​និង​ខ្លឹមសារ​អប់រំ​ពាក់ព័ន្ធ​នឹង​ការរមិលគុណ​ឳពុក​ម្ដាយ​ ​ឈុត​ឆាកកំប្លែង​ ​ជា​ល្បោយ​សំខាន់​មួយ​ ​មិន​អាច​ខ្វះ​បាន​។​ ​លោក​រំពឹង​យ៉ាង​ខ្លាំង​ថា​ភាពយន្ត​រឿង​”​ធាតុ​យាយ​ខ្ញុំ​ ​”​ ​នឹង​ទទួល​បានការ​គាំទ្រ​ពេញទំហឹង​ ​នៅ​ថ្ងៃ​ដាក់​បញ្ចាំង​លក់​សំបុត្រ​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី30​ ​ចុងខែ​ឧសភា​ ​ដ៏​ខ្លី​នេះ​៕

  • តាម​គម្រោង​ ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ហ្វឹកហាត់​ត្រៀម​ទាត់​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​តែ៣ថ្ងៃមុន​ការប្រកួត​ប៉ុណ្ណោះ​

    តាម​គម្រោង​ ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​ហ្វឹកហាត់​ត្រៀម​ទាត់​ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​តែ៣ថ្ងៃមុន​ការប្រកួត​ប៉ុណ្ណោះ​

    ​តាម​ដំណឹង​រហិចរហៀង​ដែល​ឮ​ចេញពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មក​បានឱ្យ​ដឹង​ថា​ ​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ជាមួយ​ក្រុម​ប៉ាគីស្ថាន​ ​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី3​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ពោល​គឺ​មាន​រយៈពេល​ត្រឹមតែ​ ​3ថ្ងៃ​ប៉ុណ្ណោះ​ ​មុន​ការប្រកួត​ជា​ផ្លូវការ​ជើង​ទី1​។​

    ​តាម​ការ​បញ្ជាក់​នេះ​ ​វា​ហាក់​ត្រូវ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែល​នៅសល់​ពេល​មិនដល់​ ​20ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​ការប្រកួត​នឹង​ចូល​មកដល់​ ​តែ​មិនទាន់​មា​នព័​ត៏​មាន​ជុំវិញ​ការ​កោះហៅ​កីឡាករ​នៅឡើយ​ ​ហើយ​សូម្បី​គ្រូបង្វឹក​ ​ឬ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ឈុត​នេះ​ ​ក៏​មិនទាន់​បាន​ចូលរួម​តាមដាន​ការប្រកួត​លី​ក​កំពូល​កម្ពុជា​ដើម្បី​ជ្រើសរើស​កីឡាករ​នៅ​តាម​កីឡដ្ឋាន​នានា​នៅឡើយ​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុម​ប៉ាគីស្ថាន​ដែល​ត្រូវ​ជួបនឹង​កម្ពុជា​ ​ពួកគេ​កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាង​ល្អ​ ​ដោយ​បាន​កោះហៅ​កីឡាករ​ជាង​ ​50រូប​ ​ទាំង​កីឡាករ​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ ​ហើយ​បាន​ជម្រុះ​ជាបន្តបន្ទាប់​ ​នៅសល់​ ​22រូប​ចុងក្រោយ​ ​និង​មិន​តែប៉ុណ្ណោះ​ ​ក្រុម​មួយ​នេះ​បាន​ចេញដំណើរ​ទៅ​ហ្វឹកហាត់​ដំណាក់កាល​ចុងក្រោយ​នៅ​ឯ​បរទេស​ ​រយៈពេល១ខែ​ ​មុននឹង​ត្រៀមខ្លួន​បំបាក់​ក្រុម​គោព្រៃ​កម្ពុជា​៕​