Category: សង្គម និងសេដ្ឋកិច្ច

  • ការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កម្ពុជា​កើន​ជា​រៀងរាល់​ឆ្នាំ​

    ការ​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​កម្ពុជា​កើន​ជា​រៀងរាល់​ឆ្នាំ​

    ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ថ្លែង​បញ្ជាក់​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​នៅតែ​រឹងមាំ​ល្អ​សម្រាប់​ 5ឆ្នាំទៅ​មុខ​ទៀត​ ហើយ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​តែ​បន្ត​កើន​ឡើង​ ដែល​គិតជា​មធ្យម​ កើន​ពី10​% ទៅ15​% ជា​រៀងរាល់​ឆ្នាំ​ដោយស្ថាន​ភាព​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​នៅតែ​មាន​ភាពរឹងមាំ​ខ្លាំងក្លា​ ហើយ​វិស័យ​នេះ​វា​អាច​ជា​ក្ដី​រំពឹង​សម្រាប់​អ្នក​ដែល​ត្រូវការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ថា​៖ ​“មូលហេតុ​ដែល​អចលនទ្រព្យ​បន្ត​ឡើងថ្លៃ​ពី​10​% ទៅ15​% បន្ថែម​នោះ​ គឺ​មានក​ត្តា​ចំនួន3​។ ទី1​- វិស័យ​លំនៅឋាន​ ទី2​- វិស័យ​ដីធ្លី​ និង​ទី3​ វិស័យ​ទិញ​-ជួល​ផ្សេង​ៗ ដែល​កត្តា​ទាំងនេះ​ហើយ​ ដែល​នាំ​ឱ្យ​កម្ពុជា​បន្ត​ការ​ឡើងថ្លៃ​អចលនទ្រព្យ​នៅ​រៀងរាល់​ឆ្នាំ​តទៅមុខ​ទៀត​។ បើ​ធៀប​នឹង​ប្រទេសជិតខាង​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ និង​បណ្ដា​ប្រទេស​ផ្សេង​ៗនៅក្នុង​តំបន់​អាស៊ាន​នេះ​ សម្រាប់​កម្ពុជា​តម្លៃ​អចលនទ្រព្យ​នៅ​មិនទាន់​ខ្ពស់​នៅឡើយ​ទេ​ បើ​ទោះបី​មានការ​កើនឡើង​ឥត​ឈប់ឈរ​ក្តី​”។

    លោក​បាន​បន្ត​ថា​ សម្រាប់​វិស័យ​លំនៅឋាន​នៅ​កម្ពុជា​ គឺ​ត្រូវការ​បន្ថែម​ទៀត​ ព្រោះថា​ បើ​ធៀប​ចំនួន​ប្រជាជន​ និង​ចំនួន​ខ្នង​ផ្ទះ​ គឺ​មិនទាន់​សមាមាត្រ​គ្នា​នៅឡើយ​ទេ​។ ចំពោះ​ចំនួន​ខ្នង​ផ្ទះនៅ​រាជធានី​ភ្នំពេញ​ មាន​ប្រហែលជា​ 1លាន​ខ្នង​ផ្ទះ​ និង​ចំនួន​ប្រជាជន​ដែល​មាន​ប្រហាក់​ប្រហែលជា​ជាង​ 2លាន​នាក់​ ដូចនេះ​សម្រាប់​កម្រិត​នៃ​ការ​កើនឡើង​ គឺ​នៅតែ​កើនឡើង​បន្ត​ទៀត​ដដែល​។

    លោក​បាន​បន្ថែម​ថា​ មួយវិញទៀត​ចំនួន​ខ្នង​ផ្ទះ​នេះ​ គឺ​ត្រូវការ​បន្ថែម​ទៀត​ ដោយសារតែ​ចំនួន​ប្រជាជន​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​ និង​ត្រូវ​រៀបការ​ ហើយ​ត្រូវការ​ផ្ទះ​ថ្មី​សម្រាប់​គ្រួសារ​ថ្មី​ផង​ដែរ​ ទើបត្រូវ​ទាមទារ​ឱ្យ​មានផ្ទះ​បន្ថែម​ទៀត​ ដូចនេះ​លំនៅឋាន​នៅតែ​ជា​កត្តា​សំខាន់​សម្រាប់​ ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ជាពិសេស​លំនៅឋាន​សាង​សង់​ថ្មី​ៗដូចជា​ បុរី​ផ្ទះល្វែង​ និង​វីឡា​ជាដើម​។

    លោក​ ច្រឹក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​នឹង​នៅតែ​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល​ 5ឆ្នាំទៅ​មុខ​ទៀត​ ដោយ​ផ្អែក​ទៅលើ​មូលដ្ឋាន​តម្លៃ​សេដ្ឋកិច្ច​ក្នុង​កំណើន​រង្វង់7​% ជាមួយនឹង​មូលដ្ឋាន​នៃ​ការ​គាំពារ​ពី​រាជ​រដ្ឋា​ភិបាល​ ដោយមាន​ស្ថិរភាព​នយោបាយ​ល្អ​ និង​មូលដ្ឋាន​តម្លៃ​នៃ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ផង​ដែរ​។

    ទន្ទឹម​នេះ​ផង​ដែរ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ IMF​ (International​ Monetary​ Fund​) បាន​កោតសរសើរ​ដល់​ការ​បោះជំហាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​បរិ​យា​ប័ន្នហិរញ្ញវត្ថុ​ដែល​មាន​កំណើន​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ជា​បណ្តាញ​គន្លឹះ​ទាក់ទង​នឹង​ឥណទាន​ និង​កំណើន​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​ធនាគារ​។ នេះ​បើ​យោង​តាម​ លោកស្រី​ Christine​ Lagarde​ នាយិកា​គ្រប់គ្រង​របស់​ IMF​។

    ទាក់ទង​ទៅ​នឹង​លំនឹង​នៃ​លំហូរ​ទុន​អចលនទ្រព្យ​វិញ​ របាយការណ៍​របស់​ IMF​ ដែល​បាន​ចេញផ្សាយ​ថ្មី​ៗនេះ​បាន​រក​ឃើញថា​ ដើមទុន​បាន​បន្ត​ហូរ​ចូល​ក្នុង​វិស័យ​សំណង់​យ៉ាង​គំហុក​។ ការ​វិនិយោគ​លើ​ផ្នែក​សំណង់​នៅក្នុង​វិស័យ​អចលនទ្រព្យ​ គិតជា​ទឹក​ប្រាក់​ជាង​ 1.36ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី1​ដើមឆ្នាំ​នេះ​។ ការ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ពី7​% ទៅ8​% ត្រឡប់​មក​វិញ​សម្រាប់​ការ​វិនិយោគ​។ របាយការណ៍​ដដែល​ក៏​បានឱ្យ​ដឹង​ដែរ​ថា​ កំណើន​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ជា​បណ្តាញ​គន្លឹះ​ទាក់ទង​នឹង​ឥណទាន​ និង​កំណើន​សេដ្ឋកិច្ច​មានកម្រិត​ជាមធ្យម​ប្រហែល35​% ចាប់តាំងពី​ឆ្នាំ2016​ ដែល​ជំរុញ​ដោយ​ធនាគារ​មួយចំនួន​។

    របាយការណ៍​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ អ្នក​អភិវឌ្ឍន៍​ត្រូវ​ផ្តល់​លក្ខខណ្ឌ​កម្ចី​ងាយស្រួល​សម្រាប់​អ្នកទិញ​ក្នុង​ស្រុក​ ដើម្បី​ឈានជើង​ចូល​ទីផ្សារ​ ហើយ​វិធានការ​ត្រួតពិនិត្យ​តឹងរ៉ឹង​ចាំបាច់​ត្រូវ​ធ្វើ​នៅពេលអនាគត​។ វិស័យ​ធនាគារ​ ក៏បាន​កើនឡើង​ខ្លាំង​ដោយសារ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​ ហើយ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ និង​គម្រោង​អភិវឌ្ឍន៍​ គឺជា​កត្តា​ជំរុញ​ ដ៏​សំខាន់​សម្រាប់​កំណើន​របស់​ធនាគារ​។

    ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​មានប្រសាសន៍​ថា​៖“កំណើន​នគរូបនីយកម្ម​ និង​សំណង់​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ជាក់ស្តែង​ចំនួន​ប្រជាជន​នៅក្នុង​រាជធានី​-ក្រុង​ និង​ទីប្រជុំជន​មាន​ចំនួន​ប្រមាណ​ 4.5លាន​នាក់​ និង​នៅ​ឆ្នាំ2030​ នឹង​បន្ត​កើន​ដល់​ 7.92លាន​នាក់​ស្មើនឹង​54​%។ ទិន្នន័យ​នេះ​បង្ហាញថា​ ក្នុងរយៈពេល​ 15ឆ្នាំ​ តម្រូវការ​លំនៅឋាន​ សំណង់​អគារ​ និង​ទីប្រជុំជន​នឹង​មាន​ចំនួន​ប្រមាណ​ 80ម៉ឺន​លំនៅឋាន​ដែល​គិតជា​មធ្យម​ គឺ​ 5ម៉ឺន​លំនៅឋាន​សម្រាប់​ 1ឆ្នាំ​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​បន្ថែម​ថា​ ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​នគរូបនីយកម្ម​នេះ​ រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​ ដោយ​បាន​កំណត់​ច្បាស់លាស់​ពី​តំបន់​ដែល​មាន​សក្តា​នុ​ពល​សម្រាប់​ការ​អភិវឌ្ឍ​ និង​តំបន់​អភិវឌ្ឍន៍​អចលនទ្រព្យ​ឱ្យ​ឆ្លើយតប​ទៅ​នឹង​កំណើនប្រជាជន​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដែល​មាន​ជាអាទិ៍​ ប៉ូល​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ ប៉ូល​អភិវឌ្ឍន៍​សៀមរាប​ ប៉ូល​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ប៉ូល​អភិវឌ្ឍន៍​ក្រុង​ និង​ទីប្រជុំជន​តាម​បណ្តោយ​ព្រំដែន​ តាម​បណ្តោយ​អ័ក្ស​នៃ​ការ​អភិវឌ្ឍ​ ដោយ​បានសម្រេច​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជាបន្តបន្ទាប់​នូវ​គោលការណ៍​ប្រើប្រាស់​ដី​តាមលំដាប់​អាទិភាព​។

    ឯកឧត្តម​ ប៉ែន​ សុផល​ បាន​បន្ត​ថា​ ឆ្លើយតប​នឹង​តម្រូវការ​ខាងលើ​ យើង​ទទួល​បាន​កំណើន​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដោយ​យើង​ទទួល​បាន​នូវ​ច្បាប់​នគរូបនីយកម្ម​ ច្បាប់​សំណង់​ថ្មី​ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ភូមិបាល​ អនុក្រឹត្យ​ស្តី​ពី​ការ​ជួសជុល​ និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​ និង​ក្របខ័ណ្ឌ​គតិ​យុត្ត​ និង​បទប្បញ្ញត្តិ​ បទដ្ឋាន​ជាច្រើន​ទៀត​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​សង្គម​ វប្បធម៌​ និង​កិច្ចការពារ​បរិស្ថាន​ ក្នុង​បរិបទ​សមាហរណកម្ម​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

    ឯកឧត្តម​ក៏បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​៖“ជា​ផ្លែផ្កា​នៃ​នគរូបនីយកម្ម​ ការ​អភិវឌ្ឍ​អចលនទ្រព្យ​ និង​សំណង់​បាន​ក្លាយជា​សសរ​ស្តម្ភ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ជាក់ស្តែង​ទុន​វិនិយោគ​សំណង់​ក្នុង​រយៈពេល​ 10ឆ្នាំ​ គិត​ពីឆ្នាំ2000​ ដល់​ឆ្នាំ2019​ មាន​កំណើន​ 4.3ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ2018​ មាន​5,755លាន​ដុល្លារ​ និង​ក្នុងរយៈពេល​ 4ខែ​ដើមឆ្នាំ​2019​ នេះ​មាន​ 2,742លាន​ដុល្លារ​ គឺ​មាន​កំណើន​67​% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​”។

    ជាមួយគ្នា​នេះ​ក្រសួង​បាន​ធ្វើ​ទំនើបកម្ម​ក្នុង​ការ​-ផ្តល់​ព័ត៌មាន​ ដោយ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី​ព័ត៌មាន​វិទ្យា​“សំណង់​នៅ​កម្ពុជា​ (Cambodia​ Construction​ App​)” ដើម្បី​លើកកម្ពស់​ព័ត៌មាន​ សាធារណៈ​ ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​សំណង់​អចលន​-ទ្រព្យ​គ្រប់ជ្រុងជ្រោយ​នៅក្នុង APP​ របស់ក្រ​សួង​។

    ឯកឧត្តម​ ប៉ែន​ សុផល​ បាន​បញ្ជាក់​ទៀត​ថា​៖“ការ​រីកចម្រើន​ និង​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ កម្ពុជា​បន្ត​ស្ថិតនៅ​លើ​វិថី​ដ៏​ត្រឹមត្រូវ​ មាន​វិបុលភាព​លើ​គ្រប់​វិស័យ​ និង​លើកកម្ពស់​តួនាទី​វិស័យ​ឯកជន​ និង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​ប្រដំប្រសង​នឹង​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​ដែរ​”៕

  • GMAC ​៖ ការ​វិនិយោគ​កំពុង​កើនឡើង​ ប៉ុន្តែ​មាន​ល្បឿន​យឺត​

    GMAC ​៖ ការ​វិនិយោគ​កំពុង​កើនឡើង​ ប៉ុន្តែ​មាន​ល្បឿន​យឺត​

    យោង​តាម​មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (The​ Garment​ Manufacturers​ Association​ in​ Cambodia​ ឬGMAC​) បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​លើ​វិស័យ​កាត់ដេរ​ និង​ស្បែកជើង​ដែល​ជាស​សរ​ស្ដម្ភ​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​កើន​ឡើ​ងយឺ​តៗ​ ក្នុង​ឆ្នាំ2019​ ធៀប​នឹង​ឆ្នាំ2018​។

    ការ​កើនឡើង​ដ៏​យឺត​នេះ​ ទំនងជា​លទ្ធផល​នៃ​ការសម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការពិនិត្យ​ឡើង​វិញ​នូវ​ស្ថានភាព​របស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (Everything​-but​-arms​ ឬEBA​) របស់​កម្ពុជា​ក៏ដូចជា​ការ​បង្កើន​ប្រាក់ឈ្នួល​អប្បបរមា​របស់​វិស័យ​នេះ​ផង​ដែរ​។

    លោក​កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​ថា​ វិ​និ​យោ​គិ​នមួយចំនួន​អាច​ចាប់ផ្តើម​អនុវត្ត​វិធីសាស្ត្រ​តាម​នីតិវិធី​របស់​ខ្លួន​។លោក​បាន​ថ្លែង​ថា​ ឧស្សាហកម្ម​នេះ​នៅតែ​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (foreign​ direct​ investment​ ឬ FDI​) ប៉ុន្តែ​កំណើន​នេះ​បាន​ថយ​ចុះ​។

    លោ​កម៉ូ​នី​កា​មានប្រសាសន៍​ថា​៖“ ជា​ការពិត​យើង​កំពុង​ប្រឈម​នឹង​បញ្ហាផ្ទៃក្នុង​ដ៏​សំខាន់​មួយ​ចំនួន​ ប៉ុន្តែ​មានក​ត្តា​ខាងក្រៅ​មួយចំនួន​ដែល​កំពុង​ជួយ​ប្រទេស​កម្ពុជា​។ ការបង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ គឺជា​ក្តី​ព្រួយបារម្ភ​ទូទាំង​ពិភពលោក​ ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ពេញនិយម​ ដោយសារតែ​រោងចក្រ​ដែល​ត្រូវ​បំផ្លាស់​ប្តូរ​ទី​ចេញពី​ប្រទេស​ចិន​ ដើម្បី​ចៀសវាង​ពី​ការ​បង់​ពន្ធ​”។ លោក​បាន​ថ្លែង​បន្ត​ថា​ កត្តា​ផ្សេងទៀត​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​បំផ្លាស់​ទី​ចេញពី​ប្រទេស​ចិន​ គឺ​ការដំឡើង​ប្រាក់ឈ្នួល​ និង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​មិន​គ្រប់គ្រាន់​ ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​មានតម្លៃ​ទាប​ដូចជា​សម្លៀកបំពាក់​ និង​ស្បែកជើង​។ ក្នុងអំឡុងពេល​ 4ខែ​ដំបូង​នៃ​ឆ្នាំនេះ​ រោងចក្រ​ថ្មី​ចំនួន25​ បាន​ចូលរួម​ក្នុង​សមាគម​ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​ដូចគ្នា​នេះ​ក្នុង​ឆ្នាំ​ 2018​ ដែល​មាន​ចំនួន​ដល់​ទៅ40​។ ចំនួន​សមាជិក​ដែល​ រួមបញ្ចូល​ទាំង​សហគ្រាស​ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​-ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ គឺ​មាន​ជិតដល់​ 600​។ ខណៈ​ពេល​ដែល​វិស័យ​កាត់ដេរ​នៅតែ​ធ្វើ​បាន​ល្អ​ វិស័យ​ស្បែកជើង​ក៏​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងជា​មួយ​នឹង​ការពង្រីក​រោងចក្រ​ក្នុង​ស្រុក​ដែល​មានស្រាប់​ និង​កំពុង​ជ្រើសរើស​ពលករ​បន្ថែម​ទៀត​។

    លោក​បាន​បន្ថែម​ទៀត​ថា​ ការនាំចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ នៅ​ក្រោម​ជំពូក​ 42​ បាន​កើន​ឡើង100​% ក្នុងរយៈពេល​ 2ខែ​ដំបូង​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ2018​ ដែល​សរុប​ជា​ទឹកប្រាក់​ មាន​ប្រមាណ​ 111លាន​ដុល្លារ​អាមេរិក​។

    ក្នុងអំឡុងឆ្នាំ2017​ ទំនិញ​ដែល​មានតម្លៃ​ 186​លាន​ដុល្លារ​ត្រូវ​បាន​នាំចេញ​ពី​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក​ ខណៈ​នៅ​ឆ្នាំ2018​ តួលេខ​នេះ​បាន​កើនឡើង​ដល់​ 416លាន​ដុល្លារ​។ លោក​ ម៉ូ​នី​កា​ បាន​មានប្រសាសន៍​ថា​ សម្រាប់​ឆ្នាំនេះ​វា​អាច​លើស​ពី​ 600លាន​ដុល្លារ​។

    លោក​ឧកញ៉ា​ វ៉ាន់​ ស៊ូ​អៀង​ ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​បាន​ថ្លែង​ក្នុង​អំឡុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​នេះ​ថា​ ការ​វិនិយោគ​លើ​ការផលិត​ទំនិញ​សម្ភារ​ធ្វើដំណើរ​នឹង​កើនឡើង​ 2ខ្ទង់​ក្នុង​រយៈពេល​ 2ឆ្នាំខាងមុខ​។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​៖“នៅពេល​ដែល​ការរៀបចំ​គម្រោង​ចម្រុះ​ (The​ Multifibre​ Arrangement​ ឬ MFA​) ត្រូវ​បាន​លុបចោល​ គេ​មានការ​ព្រួយបារម្ភ​ថា​ វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹង​មិន​រួចខ្លួន​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ កាណាដា​ ហុងកុង​ និង​អាមេរិក​ នៅ​តែ​រក្សា​ការទិញ​ពី​កម្ពុជា​ ដោយ​ផ្អែកលើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹងមាំ​របស់​រដ្ឋាភិបាល​ចំពោះ​បទដ្ឋាន​ពលកម្ម​ខ្ពស់​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​ការអនុវត្ត​កម្មវិធី​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(Better​ Factories​ Cambodia​ ឬ BFC​)”។

    ជាមួយគ្នា​នេះ​ការងារ​របស់​ក្រុមហ៊ុន​ជាមួយ​អ្នកផ្គត់ផ្គង់​នៅ​កម្ពុជា​បាន​រួមចំណែក​ដល់​ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ 9.5ពាន់​លាន​ដុល្លារ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​។ សព្វថ្ងៃ​នេះ​ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទំនិញ​សម្ភារ​ធ្វើដំណើរ​ មាន​ចំនួន​ជាង​ 1ភាគ3​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​។ វា​តំណាង​ឱ្យ​ពាក់កណ្តាល​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។

    បើ​តាម​ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​បញ្ជាក់​ថា​៖“កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ 5 ក្នុង​តំបន់​អាស៊ាន​នៅពេល​មាន​ប្រាក់ខែ​អប្បបរមា​ខ្ពស់​។ នៅក្នុង​ប្រទេស​កម្ពុជា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​កាត់ដេរ​បច្ចុប្បន្ន​មានតម្លៃ​ 182ដុល្លារ​ក្នុង​ 1ខែ​”។

    យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ BFC​បាន​បង្ហាញថា​ ចំនួន​កម្មករ​មិនទាន់​គ្រប់​អាយុ​នៅក្នុង​វិស័យ​កាត់ដេរ​បាន​ធ្លាក់ចុះ​ច្រើន​ ពី​ 74ករណី​នៅ​ឆ្នាំ​2014​ ដល់10ករណី​គិត​ត្រឹម​ឆ្នាំមុន​។ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC​) បាន​និយាយ​ថា​វា​នឹង​មិន​អាច​ទៅរួច​ទេ​បើ​គ្មាន​ការចូលរួម​ពី​ក្រសួងការងារ​ និង​ក្រសួង​ពាណិជ្ជកម្ម​ ក៏ដូចជា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) នោះ​។

    តាម​របាយការណ៍​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ2018​ កន្លងទៅ​ ការនាំចេញ​សរុប​របស់​កម្ពុជា​ ទៅកាន់​សហភាព​អឺរ៉ុប​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ 4,670លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​សម្លៀកបំពាក់​មាន​ប្រមាណ​ 3,653លាន​ដុល្លារ​អាមេរិក​ ស្បែកជើង​មាន​ប្រមាណ​ 508លាន​ដុល្លារ​អាមេរិក​ អង្ករ​ 177លាន​ដុល្លារ​អាមេរិក​ និង​ទោចក្រយាន​ មាន​ប្រមាណ​ 331លាន​ដុល្លារ​អាមេរិក​។

    គួរ​បញ្ជាក់​ថា​ ការ​ប៉ាន់ស្មាន​របស់​ធនាគារពិភពលោក​លើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រយៈពេល​ 3ឆ្នាំ​ខាងមុខនេះ​បាន​ព្យាករ​ថា​ កំណើន​នាំចេញ​នឹង​កើន​9%ក្នុង​ឆ្នាំ2019​ កើន​ 8.6​%នៅ​ឆ្នាំ2020​ និង​ 8.1​%នៅ​ឆ្នាំ2021​។ ក្នុង​នោះ​ដែរ​ ធនាគារពិភពលោក​ក៏​បាន​ព្យាករ​ដែរ​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​)រំពឹង​ថា​ នឹង​កើន​ 10.4​%នៅ​ឆ្នាំ2019​ ឆ្នាំ2020រំពឹង​ថា​ កើន​ 9.3​% និង​កើន​ 9.2​% នៅ​ឆ្នាំ2021​៕

  • ការនាំចូល​ប្រេង​ឥន្ធនៈ​កើនឡើង​ 10​% នៅ​ឆ្នាំ2018​

    ការនាំចូល​ប្រេង​ឥន្ធនៈ​កើនឡើង​ 10​% នៅ​ឆ្នាំ2018​

    យោង​តាម​ក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​ថា​ កម្ពុជា​បាន​នាំចូល​ផលិតផល​ប្រេង​ចំនួន​ 2.5​ លាន​តោន​នៅ​ឆ្នាំ2018​ ពោល​គឺ​កើនឡើង10​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    ឯកឧត្តម​ សុខ​ ខា​វ៉ាន​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ​ស្តី​ពី​វិស័យ​ប្រេង​ និង​ឧស្ម័ន​នៅ​សណ្ឋាគារ​សុខា​ថា​ ប្រេង​ម៉ាស៊ូត​ និង​ប្រេងសាំង​ គឺជា​ផលិតផល​ប្រេង​ដែល​នាំចូល​ច្រើន​បំផុត​មក​ពី​ប្រទេស​សិង្ហបុរី​ ថៃ​ និង​វៀតណាម​។

    ឯកឧត្តម​បាន​បន្ថែម​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រេង​ក្នុង​ស្រុក​ និង​អន្តរជាតិ​ចំនួន​ 15​ ជា​ក្រុមហ៊ុន​នាំចូល​ផលិតផល​ប្រេង​ពី​បរទេស​។ ក្រុមហ៊ុន​ទាំងនេះ​បាន​ចែកចាយ​ផលិតផល​ដល់​អ្នកប្រើ​ប្រាស់​តាមរយៈ​ស្ថានីយ​ប្រេង​សាំង​តូច​ៗចំនួន​ 3,778ទីតាំង​ និង​ស្ថានីយ​ប្រេង​ធំៗ​ចំនួន​ 29ទីតាំងនៅ​ទូទាំង​ប្រទេស​ និង​មាន​ស្ថានីយ​ប្រេងឥន្ធនៈ​ ​;liquefied​ petroleum​ gasLPG​ ចំនួន​ 103ទីតាំង​។

    ឯកឧត្តម​ សុខ​ ខា​វ៉ាន​ បាន​ចង្អុលបង្ហាញ​ថា​៖“រដ្ឋាភិបាល​បាន​បើកចំហ​ទីផ្សារ​ដែល​អនុញ្ញាត​ឱ្យ​វិស័យ​ឯកជន​ និង​ដៃគូ​អភិវឌ្ឍន៍​ចូលរួម​ក្នុង​ការ​វិនិយោគ​ ការរុករក​ ការផលិត​ ការ​ចម្រាញ់​ ការនាំចេញ​ ការ​ដឹកជញ្ជូន​ និង​ការចែកចាយ​ប្រេង​ និង​ផលិតផល​ប្រេងកាត​។ ឥឡូវនេះ​សម្រាប់​ខ្សែទឹក​ខាងលើ​ យើង​មាន​ប្លុក​ A ដែល​កំពុង​ស្ថិតនៅ​ក្រោម​ការ​អភិវឌ្ឍ​។ យើង​ក៏​មាន​ប្លុក​ផ្សេងទៀត​ជាច្រើន​ ដែល​ផលិតកម្ម​នឹង​មកដល់​ ដោយ​ស្ថិត​ក្រោម​ការចរចា​ក្នុង​តំបន់​ទាមទារ​ ត្រួតស៊ីគ្នា​”។

    ឯកឧត្តម​ បាន​បន្ថែម​ថា​៖“យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ នៅ​លើ​ឆ្នេរសមុទ្រ​របស់​យើង​ យើង​មាន​ការ​រំពឹង​ទុក​ដ៏​គួរ​ឱ្យ​រំភើប​សម្រាប់​ការស្រាវជ្រាវ​បន្ថែម​។ សកម្មភាព​រុករក​ភាគច្រើន​ គឺ​នៅ​ឈូងសមុទ្រ​ដោយមាន​ជម្រើស​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​មិន​ត្រូវ​បាន​រុករក​”។

    យោង​តាម​ការសិក្សា​មួយ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន​ និង​អាស៊ី​បូព៌ា​ ឬ ERIA​) (The​ Economic​ Research​ Institute​ for​ Asean​ and​ East​ Asia​) ពីឆ្នាំ2012​ ដល់​ឆ្នាំ2016​ តម្រូវការ​ផលិតផល​ប្រេង​បាន​កើនឡើង​ជាមធ្យម7.2​% ក្នុង​ 1ឆ្នាំ​ ដែល​នេះ​បើ​យោង​តាម​សន្ទស្សន៍​ វា​ជា​អត្រាកំណើន​ខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ និង​ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក​។

    លោក​ Shigeru​ Kimura​ អ្នក​ផ្តល់​ប្រឹក្សា​របស់​ERIA​ ស្តី​ពី​កិច្ចការ​ថាមពល​បាន​មានប្រសាសន៍​ថា​៖“តម្រូវការ​ប្រេង​នៅ​កម្ពុជា​មាន​ 1.9MTOE​(one​ million​ tonne​ of​ oil​ equivalent​) ​ស្មើនឹង​ 1លាន​តោន​នៅ​ឆ្នាំ2015​ ហើយនឹង​កើនឡើង​ដល់​ 4,8​ MTOE​ នៅ​ត្រឹម​ឆ្នាំ2040​”។លោក​បាន​បន្ត​ថា​ ចាប់ពី​ឆ្នាំ2015​ ដល់​ឆ្នាំ2040​ ឧស្ម័ន​ LPG​ ទំនងជា​ជួបប្រទះ​តម្រូវការ​កើនឡើង​ខ្ពស់​បំផុត​ និង​តាម​ក្រោយ​ដោយ​ប្រេងសាំង​ ប្រេង​ម៉ាស៊ូត​ និង​ប្រេងឥន្ធនៈ​ដទៃទៀត​។

    ប្រទេស​កម្ពុជា​រំពឹង​ថា​ នឹង​កាត់បន្ថយ​ប្រេងឆៅ​ ដំបូង​របស់​ខ្លួន​នៅ​ចុងឆ្នាំ​នេះ​។ ប្រេង​នឹង​ត្រូវ​បាន​គេ​យកចេញ​ពី​អណ្តូង​ប្រេង​អប្សរា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ប្លុក​ A នៃ​អាង​ប្រេង​របស់​ខ្មែរ​នៅ​ឈូងសមុទ្រ​ថៃ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​តំបន់​ផលិត​ប្រេង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។

    ប៉ុន្តែ​ជា​រឿង​ដែល​គួរ​ឱ្យ​សោក​ស្តាយ​ ដែល​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេងឆៅ​ តម្លៃ​ 620​ លាន​ដុល្លារ​ត្រូវ​បាន​ពន្យារពេល​។ បើ​តាម​ក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​ថា​ ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​កំពុង​ដំណើរការ​យឺត​ជាង​ការ​រំពឹង​ទុក​ ខណៈ​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ2022​។

    លោក​ កូ​ ស៊ី​ឡា​ អនុប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ប្រេង​ បានឱ្យ​ដឹង​ថា​ ដំណាក់កាល​ដំបូង​នៃ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ដែល​មាន​ទីតាំងនៅ​លើ​ផ្ទៃដី​ចំនួន​ 365ម៉ែត្រការ៉េ​នៅ​ខេត្ត​ព្រះសីហនុ​ និង​ខេត្តកំពត​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ2019​ នឹង​ត្រូវ​ពន្យារពេល​។

    លោក​បាន​ថ្លែង​ឱ្យ​ដឹង​នៅក្នុង​សន្និសីទ​ស្តី​ពី​វិស័យ​ប្រេង​ និង​ឧស្ម័ន​ថា​ រោងចក្រ​នេះ​បាន​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ2017​ ដោយដំណើរ​ការ​មាន​ភាពយឺត​យ៉ាវ​។ រោងចក្រ​នេះ​នឹង​ចំណាយ​អស់​ប្រមាណ​ 620លាន​ដុល្លារ​ ហើយនឹង​អាច​ដំណើរការ​ប្រេងឆៅ​បាន​ 3លាន​តោន​ក្នុង​ 1ឆ្នាំ​ ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

    លោក​ស៊ី​ឡា​ក៏បាន​បញ្ជាក់​ដែរ​ថា​៖“រោងចក្រ​ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយក្រុម​ហ៊ុន​ប្រេង​ឥន្ទ​នៈ​គីមី​កម្ពុជា​ នឹង​ទំនងជា​ដំណើរការ​ប្រេង​ដែល​បាន​មក​ពី​តំបន់​ប្រេង​អប្សរា​ ដោយ​ត្រូវ​បាន​កំណត់​ថា​ ជា​ទុនបម្រុង​ប្រេង​ដំបូង​គេ​របស់​ប្រទេស​នេះ​។ ប្រសិនបើ​រោងចក្រ​ចម្រាញ់​ប្រេង​មិនទាន់​បញ្ចប់​ នៅពេល​តំបន់​ប្រេង​អប្សរា​ក្លាយជា​ផលិតផល​ដែល​រំពឹង​ថា​ នឹង​កើតឡើង​ក្នុង​ឆ្នាំនេះ​ ប្រេងឆៅ​នឹង​ត្រូវលក់​ចេញទៅ​ក្រៅប្រទេស​។ ប៉ុន្តែ​មិនទាន់​មាន​ផែនការ​នៅឡើយ​ទេ​ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​តភ្ជាប់​តំបន់​អប្សរា​ និង​រោងចក្រ​ចម្រាញ់​ប្រេង​”។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​ជាច្រើន​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ដូចជា​មក​ពី​ប្រទេស​ វៀតណាម​ ប្រទេស​ថៃ​ ប្រទេស​សិង្ហបុរី​ ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​អារ៉ាប់រួម​ សហរដ្ឋអាមេរិក​ ចិន​ កូរ៉េ​ ប្រទេស​អាល្លឺម៉ង់​ ហុងកុង​ ហ្វីលីពីន​ ជប៉ុន​ អូស្ត្រាលី​ អេស្ប៉ាញ​ឥណ្ឌា​ អុី​តា​លី​ ហូ​ឡង់​ តួ​កគី​ ប៉ូឡូញ​ ចក្រភព​អង់គ្លេស​ កាណាដា​ ប្រទេស​អា​រ៉ា​ប៊ី​សា​អូ៊​ឌីត​ និង​ប្រទេស​ប៊ែលហ្ស៊ិ​ក។ ក្នុង​ 1ឆ្នាំ​ កម្ពុជា​នាំចូល​ប្រេង​ឥន្ធនៈ​ប្រមាណ​ជាង​ 2លាន​តោន​គិតជា​ទឹកប្រាក់​ប្រមាណ​ជាង​ 1ពាន់​លាន​ដុល្លារ​អាមេរិក​៕

  • រថយន្ត​ ​Land​ ​Cruiser​ ​ឆ្នាំ2020​ ​អាច​នឹង​មាន​រាង​បែបនេះ​ដែរ​ទេ​ ​មើលទៅ​?​ ​

    រថយន្ត​ ​Land​ ​Cruiser​ ​ឆ្នាំ2020​ ​អាច​នឹង​មាន​រាង​បែបនេះ​ដែរ​ទេ​ ​មើលទៅ​?​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​គេ​បានឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​ជារ​ថ​យន្ត​ម៉ូដែល​ ​Land​ ​Cruiser​ ​របស់​ក្រុមហ៊ុន​ ​Toyota​ ​ដែល​ជា​ការរចនា​ទៅតាម​ព័ត៌មាន​បែកធ្លាយ​នានា​របស់​អ្ន​ក​ឌីហ្សាញ​ជនជាតិ​រុស្សី​មួយ​ក្រុម​ ​ដែល​ហាក់ដូចជា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​។​

    ​រថយន្ត​ដ៏​ពេញនិយម​តាំងពី​ឆ្នាំ2007មក​នោះ​ ​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​រូបរាង​យ៉ាងច្រើន​បែប​(​ដូច​រូបភាព​)​។​ ​តែ​យ៉ាងណាមិញ​ ​រូបភាព​ ​render​ ​មិន​ផ្លូវការ​នេះ​ ​ត្រូវ​បាន​គេ​លើក​ជា​សំណួរ​ថា​ ​តើ​ក្រុមហ៊ុន​ ​Toyota​ ​នឹង​សម្រេចចិត្ត​បញ្ចេញ​ម៉ូដែល​ពិសេស​ ​Land​ ​Cruiser​ ​LWB2020​ ​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ដែល​មានដល់​ទៅ​ ​7កៅអី​ ​បែបហ្នឹង​មក​លើ​ទីផ្សារ​រថយន្ត​ដែរ​ឬ​អត់​?​

    ដូច្នេះ​ ​សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​។​ ​

  • រថយន្ត​ម៉ូដែល​ថ្មី​របស់​ ​Hyundai​ ​មួយ​នេះ​ ​ស្អាត​ប្លែក​!​ ​

    រថយន្ត​ម៉ូដែល​ថ្មី​របស់​ ​Hyundai​ ​មួយ​នេះ​ ​ស្អាត​ប្លែក​!​ ​

    ​រថយន្ត​ ​Hyundai​ ​ម៉ូដែល​ ​Venue​ ​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ស៊េរី​ឆ្នាំ2020​ ​ត្រូវ​បាន​គេ​យក​ទៅ​កែកុន​បន្ថែម​ពណ៌​ខាងក្រៅ​ ​ឱ្យ​កាន់តែ​ទាក់ទាញ​ជាង​ពណ៌​កំណើត​ចេញពី​ក្រុមហ៊ុន​។​

    ​រថយន្ត​ ​Hyundai​ ​ម៉ូដែល​ ​Venue​ ​ត្រូវ​បាន​បង្ហាញ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន​ហើយ​ ​ចំនួន​ ​2ពណ៌​ ​គឺខៀវ​ ​និង​ក្រហម​។​ ​តែ​យ៉ាងណាក្ដី​ ​គេ​បាន​យក​វា​ទៅ​ច្នៃ​ចេញ​ជា​ ​3ពណ៌​ទៀត​ ​គឺ​ក្រហម​ ​លាយ​ខ្មៅ​ ​ខៀវ​លាយស​ ​និង​ពណ៌ស​សុទ្ធ​ ​យ៉ាង​សាមញ្ញ​ៗ​ ​តែ​ស្អាត​ប្លែក​ជាង​មុន​។​

    ​រថយន្ត​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ជំនួយ​សុវត្ថិភាព​ជាច្រើន​មួយ​នេះ​ ​មាន​កន្លែង​សាក​ថ្ម​ឥត​ខ្សែ​(​រន្ធ​សាក​ភ្លើង​ ​USB​)​ ​មាន​អេក្រង់​បង្ហាញ​ព័ត៌មាន​ទំហំ​ ​13អ៊ីញ​ ​កាមេរ៉ា​មើល​ក្រោយ​ ​និង​បំពាក់​ប្រព័ន្ធ​សំឡេង​ជាត​ន្ត្រី​កំដរ​អារម្មណ៍​លាន់​រងំ​ពេញ​រថយន្ត​ថែមទៀត​ផង​។​

    ចំពោះ​តម្លៃ​ ​និង​ការ​ចេញ​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ​Hyundai​ ​នឹង​បង្ហាញ​ឱ្យ​ដឹង​នៅ​អំឡុង​ចុងឆ្នាំ​នេះ​៕​


  • ពីង​ ​រ៉ូហ្សា​ ​តួ​ស្រី​ល្បី​ក្នុង​រឿង​ ​«​ទឹកភ្នែក​ព្រោះ​សម្រស់»​ ​ផ្អាក​ថតកុន​មួយ​រយៈ​ ​ព្រោះ​មូលហេតុ​តែមួយ​នេះ​.​.​.​

    ពីង​ ​រ៉ូហ្សា​ ​តួ​ស្រី​ល្បី​ក្នុង​រឿង​ ​«​ទឹកភ្នែក​ព្រោះ​សម្រស់»​ ​ផ្អាក​ថតកុន​មួយ​រយៈ​ ​ព្រោះ​មូលហេតុ​តែមួយ​នេះ​.​.​.​

    ​កញ្ញា​ពីង​ ​រ៉ូហ្សា​ ​ត្រូវ​បាន​គេ​ស្គាល់​ ​តាមរយៈ​ការសម្ដែង​នៅ​ភាពយន្ត​មួយចំនួន​ ​ដូចជា​រឿង​ ​«​ណា​រ៉ូ​និង​សូម៉ាលី​,​ម្ចាស់​ចម្ការ​,​ទឹកភ្នែក​ព្រោះ​សម្រស់​»​ ​និង​ភាពយន្ត​ជាច្រើន​ទៀត​ ​រួម​ទាំង​រឿង​អប់រំ​មួយចំនួន​។​ (more…)

  • អាច​ទេ​?​?​ ​ស៊ែ​រលើ​ក​ទឹកចិត្ត​លោកគ្រូ​ ​អុល​ ​សំអាង​ ​តស៊ូ​អភិរក្ស​ល្ខោនបាសាក់​ទាំង​ត្រដាបត្រដួស​ ​

    អាច​ទេ​?​?​ ​ស៊ែ​រលើ​ក​ទឹកចិត្ត​លោកគ្រូ​ ​អុល​ ​សំអាង​ ​តស៊ូ​អភិរក្ស​ល្ខោនបាសាក់​ទាំង​ត្រដាបត្រដួស​ ​

    ​មកទល់​ពេលនេះ​ ​គេ​កាន់តែ​កត់សម្គាល់​ថា​ ​វង់​ល្ខោនបាសាក់​ ​ស្ទើរតែ​ឈាន​ដល់​ដង្ហើម​ចង្រឹ​តទៅ​ហើយ​ ​ដោយសារតែ​ខ្វះ​ការ​គាំទ្រ​ ​និង​ខ្វះ​ការ​ជ្រោមជ្រែង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​។​ ​យ៉ាងណាមិញ​ ​គេ​នៅតែ​ឃើញ​មេក្រុម​វង់​ល្ខោន​មួយចំនួន​ ​បន្ត​ការ​តស៊ូ​ក្នុង​ការ​អភិរក្ស​ទម្រង់​សិល្បៈ​នេះ​ ​បើ​ទោះជា​ទីផ្សារ​ល្ខោនបាសាក់​កាន់តែ​ចុះ​ខ្សោយ​ខ្លាំង​។

    លោកគ្រូ​ ​អុល​ ​សំអាង​ ​មេក្រុម​ល្ខោនបាសាក់​វង់​អុល​សំអាង​ ​រាជធានី​ភ្នំពេញ​ ​បាន​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា​ ​ទីផ្សារ​ល្ខោនបាសាក់​នា​ពេល​បច្ចុប្បន្ន​ស្ទើរតែ​ត្រូវ​មហាជន​បំភ្លេច​ជា​បណ្ដើរ​ទៅ​ហើយ​ ​ខណៈ​ដែល​វង់​ល្ខោនបាសាក់​ដែល​ធ្លាប់តែ​រក​កម្លាំង​ចេញ​សម្ដែង​មិនបាន​ ​បែរជា​រក​ទីផ្សារ​ដើម្បី​ចេញ​សម្ដែង​លែង​ចង់​ឃើញ​។​ ​នោះ​គឺ​ដោយសារតែ​សិល្បៈ​បុរាណ​មួយ​នេះ​ ​កាន់តែ​ត្រូវ​បាន​មហាជន​មើល​រំលង​ ​ស្របគ្នា​ដែល​ប្រពន្ធ​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​គ្មាន​ម៉ោង​សម្រាប់​ចាក់​ផ្សាយ​ល្ខោនបាសាក់​ ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ក្មេង​ៗ​ ​និង​យុវជន​គាំទ្រ​។​ ​ធៀប​នឹង​អំឡុង​ទស្សន៍​វត្សរ៍​ឆ្នាំ80​ ​លោក​ថា​ធ្លាក់ចុះ​ស្ទើរតែ​ដល់100​ ​ដឺក្រេ​ ​តែ​លោក​មិន​បាក់ទឹកចិត្ត​ហើយ​បោះបង់​វង់​ល្ខោន​ដែល​ខំ​បង្កើត​ឡើង​នោះ​ទេ​ ​គឺ​នៅតែ​បន្ត​តស៊ូ​ ​បើ​ទោះជា​អាជីព​វង់​ល្ខោន​នៅក្នុង​ពេលនេះ​ ​កាន់តែ​ពិបាក​ប្រកួតប្រជែង​នឹង​សិល្បៈ​សម័យ​។​

    ​លោកគ្រូ​ ​អុល​ ​សំអាង​ ​ក៏​បន្ត​ថា​ ​កាលពី​ឱ្យ​តែ​មានបុណ្យ​ទាន​ក្នុង​វត្ត​ ​គេ​និយម​ឱ្យ​តម្លៃ​លើ​ល្ខោនបាសាក់​ ​ប៉ុន្តែ​ក្នុង​មួយ​រយៈ​ចុងក្រោយ​ ​គេ​ងាក​ទៅ​ដាក់​ធុង​បាស់​ ​ឬ​ ​តន្ត្រីសម័យ​វិញ​ ​ដោយសារតែ​ហេតុផល​យុវវ័យ​ដែល​ទៅលេង​បុណ្យ​វត្ត​គាំទ្រ​តន្ត្រីសម័យ​ខ្លាំង​ជាង​ ​ទើប​ទីផ្សារ​ល្ខោនបាសាក់​ចុះ​ខ្សោយ​។​ ​លោក​ទទូច​ឱ្យ​តាម​កញ្ចក់​ទូរទស្សន៍​ ​មានកម្ម​វិធី​ចាក់​ផ្សាយ​ពី​ល្ខោនបាសាក់​ ​ដើម្បី​បំផុស​ឱ្យ​ក្រុម​យុវវ័យ​ងាក​មក​ស្រលាញ់​ ​និង​គាំទ្រ​សិល្បៈ​បុរាណ​នេះ​ ​ទើប​ជំរុញ​ឱ្យ​អ្នក​រៀបចំ​កម្មវិធី​ហ៊ាន​ចំណាយ​ជួល​ល្ខោនបាសាក់​ច្រើនឡើង​វិញ​ ​ដែល​អាច​ឱ្យ​ល្ខោនបាសាក់​រស់​ឡើងវិញ​។​ ​លោក​ថា​ល្ខោនបាសាក់​មិន​ត្រឹមតែ​ខ្សត់​ទីផ្សារ​នោះ​ទេ​ ​សូម្បីតែ​យុវជន​ដែល​ចាប់អារម្មណ៍​មក​ស្នង​សិល្បៈ​បុរាណ​នេះ​ ​ក៏​ខ្សត់​ណាស់​ដែរ​៕​

  • ADB​ ​ផ្ដល់​ឥណទាន​សម្បទាន​ចំនួន7.64​ ​លាន​ដុល្លារ​ ​កសាង​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​កម្លាំង100មេ​ហ្គា​វ៉ាត់​

    ADB​ ​ផ្ដល់​ឥណទាន​សម្បទាន​ចំនួន7.64​ ​លាន​ដុល្លារ​ ​កសាង​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​កម្លាំង100មេ​ហ្គា​វ៉ាត់​

    ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ឬAsian​ ​Development​ ​bank​(​ADB​)​ ​បាន​អនុម័ត​ឥណ​ទាន​សម្ប​ ​ទាន​ចំនួន​ ​7.64លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​កសាង​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​កម្លាំង100មេ​ហ្គា​វ៉ាត់​នៅ​កម្ពុជា​ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍន៍​ធនធាន​ថាមពល​កកើត​ ​ឡើងវិញ​ ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​ ​និង​ពង្រឹង​ការប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន​។​ ​នេះ​ ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចេញផ្សាយ​ថ្ងៃទី24​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​។​

    ​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ ​បន្ថែម​ពីលើ​ឥណទាន​សម្បទាន​របស់​ ​ADB​ ​កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ​ក៏​មាន​ឥណទាន​ ​សម្បទាន​ចំនួន​ ​11លាន​ដុល្លារ​ ​និង3លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ផង​ដែរ​។​ ​ហិរញ្ញ​ប្ប​ ​ទាន​ឥត​សំណង​នេះ​ទទួល​បាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ​ ​តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើងវិញ​។​

    ​បន្ថែម​ពីនេះ​ទៀត​ ​ក៏​មាន​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ចំនួន​ ​500​,​ ​000ដុល្លារ​ដែល​ផ្ដល់​ដោយ​មូលនិធិ​ ​e​-​Asia​ ​និង​ភាពជា​ដៃគូ​ចំណេះដឹង​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អគ្គិសនី​កម្ពុជា​ ​(​EDC​)​ ​និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​(​EAC​)​ ​ដែល​ជា​និយតករ​អគ្គិសនី​ជាតិ​អំពី​បច្ចេកវិទ្យា​បំប្លែង​ពន្លឺ​ទៅជា​ថាមពល​អគ្គិសនី​ ​និង​ការរៀបចំ​ផែនការ​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។​ ​ADB​ ​នឹង​គ្រប់គ្រង​ធនធាន​ទាំងអស់​នេះ​។​

    ​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នឹង​ជួយ​ដល់​ ​EDC​ ​ដែល​ជា​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​របស់​កម្ពុជា​ ​អាច​សាងសង់​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង​ ​100មេ​ហ្គា​វ៉ាត់​ ​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ដទៃទៀត​ ​រួមមាន​ជាអាទិ៍​ ​ផ្លូវ​ចេញចូល​ ​របង​ ​និង​ប្រព័ន្ធ​បង្ហូរទឹក​ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។​ ​ADB​ ​បាន​ជួយ​រៀបចំ​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ក្រោម​ ​ហិរញ្ញប្បទាន​ឥត​សំណង​ពីរ​រដ្ឋាភិបាល​កាណាដា​ ​និង​សិង្ហបុរី​។​

    ​ ​គម្រោង​នេះ​ក៏​នឹង​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ដែល​តភ្ជាប់​ទៅ​នឹង​បណ្ដាញ​ចែកចាយ​ចម្បង​ ​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​ ​ដែល​នឹង​អនុញ្ញាត​ឱ្យ​គម្រោង​នេះ​អាច​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្ដាញ​ចែកចាយ​ជាតិ​ផង​ដែរ​។​

    ​លោក​ ​Pradeep​ ​Tharakan​ ​ប្រធាន​ក្រុម​អ្នកឯកទេស​ខាង​ផ្នែកការ​ប្រែប្រួល​អាកាសធាតុ​របស់​ ​ADB​ ​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖​«​ការ​មាន​ប្រភព​ថាមពល​ដែល​គួរ​ឱ្យ​ជឿជាក់​បាន​ ​មាន​និរន្តរភាព​ ​និង​តម្លៃ​សមរម្យ​ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​របស់​ប្រទេស​ដែល​កំពុង​មានការ​រីកចម្រើន​ឆាប់រហ័ស​ដូច​កម្ពុជា​។​ ​ជំនួយ​របស់​ ​ADB​ ​នឹង​មិនគ្រាន់​តែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ថាមពល​ព្រះអាទិត្យ​ប៉ុណ្ណោះទេ​ ​តែ​វា​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​ ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន​ ​យោង​តាម​កិច្ច​ព្រមព្រៀង​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ផង​ដែរ​»​។​

    ​ទោះបីជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​បណ្ដាញ​ថាមពល​នៅ​កម្ពុជា​ក៏ដោយ​ ​ក៏​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ ​5លាន​នាក់​នៅតែ​ខ្វះ​លទ្ធភាព​ទទួល​អគ្គិសនី​ប្រើប្រាស់​ ​ព្រោះថា​បើ​ទោះបី​កម្ពុជា​មាន​ពន្លឺ​ព្រះអាទិត្យ​ច្រើន​ក៏ដោយ​ ​ប៉ុន្តែ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ ​នា​ពេល​បច្ចុប្បន្ន​ ​គឺ​បាន​ត្រឹមតែ​ ​10មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​។​

    ​ ​ក្នុង​ឆ្នាំ2018​ ​កម្ពុជា​អាច​ផ្គត់ផ្គង់​អគ្គិសនី​តាមរយៈ​បណ្ដាញ​ដែល​បាន​ដំឡើង​រួចរាល់​សរុប​ចំនួន​ ​2175មេ​ហ្គា​វ៉ាត់​ ​ដែល​ក្នុង​នោះ​ថាមពល​ពី​វារីអគ្គិសនី​មាន​ចំនួន​ ​1330មេ​ហ្គា​វ៉ាត់​ ​ឬ​ប្រមាណ62​%​ ​និង​ការផលិត​ថាមពល​អគ្គិសនី​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​លមាន​ចំនួន​ ​780មេ​ហ្គា​វ៉ាត់​ ​ឬ​ប្រមាណ36​%​។​ ​

    ​តាម​ការសិក្សា​ ​ADBបាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​អាច​បន្ថែម​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​ប្រមាណ​ ​200មេ​ហ្គា​វ៉ាត់​ទៅ​ក្នុង​បណ្ដាញ​ចែកចាយ​ត្រឹម​ឆ្នាំ2021​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ ​មានស្រាប់​ ​និង​ដោយ​មិន​ប៉ះពាល់​ដល់​បណ្ដាញ​ចែកចាយ​៕​



  • សាលា​រាជធានី​ភ្នំពេញ​ ​-​ ​អង្គការ​ ​JICA​ ​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​

    សាលា​រាជធានី​ភ្នំពេញ​ ​-​ ​អង្គការ​ ​JICA​ ​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​

    ​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​លោក​បណ្ឌិត​ ​អ៊ី​តូ​ ​មិម​ប៉េ​អ៊ិ​ ​(​Dr.lto​ ​Mimpei​)​ ​ប្រធាន​ដឹកនាំ​ក្រុមការងារ​ត្រៀម​ការសិក្សា​ស្រាវជ្រាវ​ ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ ​អន្តរជាតិ​ជប៉ុន​(​JICA​)​ ​របស់​ប្រទេស​ជប៉ុន​ ​បាន​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​ក្រោយពី​ការសិក្សា​ស្រាវជ្រាវ​អស់​រយៈពេល12ខែ​ ​ត្រូវ​បាន​បញ្ចប់​។​

    ​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​៖​ ​ឯកឧត្តម​សូម​អគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុនJICA​ ​ដែល​តែងតែ​បន្ដ​ជួយ​ដល់​កិច្ច​ដំណើរការ​អភិវឌ្ឍន៍​សំ​ខាន់​ៗ​ ​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន​ ​ដែល​តែងតែ​លើកទឹកចិត្ត​បន្ដ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​ការ​អភិវឌ្ឍ​កសាង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​មួយចំនួន​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ជំនួយ​ហិរញ្ញប្បទាន​ ​កិច្ច​សហប្រតិបត្តិ​ការ​ជំនួយ​បច្ចេកទេស​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ការទូត​ដែល​ជា​ការ​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ស្តារ​ ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

    ​ជាក់ស្តែង​គម្រោង​កែ​លម្អ​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​រាជធានី​ ​ភ្នំពេញ​ ​ដែល​គម្រោង​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ​និង​ការ​កែ​លម្អ​បរិស្ថាន​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ ​និរន្តរភាព​ ​ព្រមទាំង​បាន​លើកកម្ពស់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ​ក្នុង​បរិស្ថាន​ស្អាត​ប្រកបដោយ​ផាសុកភាព​ ​និង​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ជាពិសេស​ផ្តល់​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​ទៀតផង​។​

    ​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នៅតែ​បន្ដ​ចាប់ដៃ​គូ​អភិវឌ្ឍន៍​ដ៏​ល្អជា​មួយ​ក្រុមការងារ​គម្រោង​របស់JICA​ ​រួម​ជាមួយ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ ​និង​ក្រុមហ៊ុន​ស៊ី​ធី​អាយ​(​CTI​)​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ ​12ខែ​ ​រហូត​បាន​បញ្ចប់​ការសិក្សា​ ​និង​ដាក់ចេញ​ជារ​បាយ​ការណ៍​បញ្ចប់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​ហើយ​ឈាន​មកដល់​ការ​ចុះហត្ថលេខា​លើ​ព្រមព្រៀង​រវាង​ភាគី​ទាំង2​ ​នា​ពេលនេះ​។​

    ​ឯកឧត្ដម​បន្ដ​ថា​ ​គម្រោង​អភិ​វិ​ឌ្ឍ​ន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​នឹង​ ​ត្រូវ​ក្លាយជា​គម្រោង​គំរូ​ដំបូងបង្អស់​ ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លើ​ការកែច្នៃ​ទឹក​កខ្វក់​ ​ក្នុង​បរិមាណ​ ​5000ម៉ែត្រគុប​ក្នុង​ ​1ថ្ងៃ​ ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការកាត់បន្ថយ​ការ​បំពុល​ ​បរិស្ថាន​មួយ​កម្រិត​ធំ​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។​ ​ឯកឧត្តម​សង្ឃឹមថា​ ​គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

    ​លោក​បណ្ឌិត​ ​អ៊ី​តូ​ ​មិម​ប៉េ​អ៊ិ​ ​(​Dr​.​ ​lto​ ​Mimpei​)​ ​បាន​មានប្រសាសន៍​បន្ថែម​ថា​ ​ជាតិពុល​ដែល​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​បឹងបួ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​សុខភាព​ប្រជាពលរដ្ឋ​ ​និង​សត្វ​យ៉ាង​ខ្លាំងក្លា​។​ ​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ ​ការ​ស្តារ​បរិស្ថាន​ឡើងវិញ​នេះ​ ​គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើនលើស​ពី​ការ​វិនិយោគ​។​ ​បញ្ហា​នេះ​ ​ចំណុច​សំខាន់​យើង​ត្រូវ​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ដំណាក់កាល​បឋម​ ​ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​ច្រើន​នេះ​។​

    ​លោក​បាន​បន្ត​ទៀត​ថា​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​នេះ​អាច​បន្សុទ្ធ​ទឹក​កខ្វក់​បាន​ក្នុង​ ​1ថ្ងៃ​ ​5,000ម៉ែត្រគុប​។​ ​ក្រៅពី​ការ​អភិវឌ្ឍ​ផ្នែក​ខាងត្បូង​ហើយ​ផ្នែក​ខាងជើង​យើង​ក៏​នឹង​ចូលរួម​ធ្វើការ​អភិវឌ្ឍ​ផង​ដែរ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ការ​ចុះហត្ថលេខា​លើ​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​នេះ​រួច​ ​យើង​នឹង​បញ្ជូន​ទៅ​ឱ្យ​រាជរដ្ឋាភិបាល​ជប៉ុន​ដើម្បី​ធ្វើការ​អនុម័ត​ជាចុងក្រោយ​៕​



  • Sony​ ​Xperia​ ​10​ ​ដាក់​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ ​លើ​ ​Amazon​ ​និង​ ​Best​ ​Buy​

    Sony​ ​Xperia​ ​10​ ​ដាក់​លក់​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ ​លើ​ ​Amazon​ ​និង​ ​Best​ ​Buy​

    Sony​ ​Xperia​ ​10​ ​បាន​ដាក់​លក់​នៅ​លើ​វេ​ប​សាយ​លក់រាយ​ ​Amazon​ ​និង​ ​Best​ ​Buyក្នុង​តម្លៃ​ ​300​ ​ទៅ​ ​350ដុល្លារ​ ​ព្រមទាំង​មាន​ជម្រើស​ ​RAM​ ​3GB​ ​មេ​ម៉ូ​រី​ ​64GBទៀតផង​។​ ​លោកអ្នក​អា​ចក​ម្ម៉ង់​ទិញ​តាម​ ​link​ ​ខាងក្រោម​នេះ​បាន​៖​

    ​https​:​/​/​www.amazon.com​/​gp​/​offer​-​listing​/​B07QJDCMPZ​?​SubscriptionId​=​AKIAJV7NECSNR3W5NIWA​&​tag​=​phone1e1d​-​20​&​linkCode​=​xm2​&​camp​=​2025​&​creative​=​386001​&​creativeASIN​=​B07QJDCMPZ​

    ​ស្មា​ត​ហ្វូ​ន​ស៊េរី​ ​Xperia​ ​10​ ​នេះ​បាន​បង្ហាញខ្លួន​កាលពីដើម​ឆ្នាំ2019​ ​មានមុខ​ងារ​ពិសេស​លើ​កាមេរ៉ា​ ​ជាពិសេស​អេក្រង់​។​ ​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​13MP​+​5MP​ ​អាច​ថត​វីដេអូ​ ​4K​ ​UHD​ ​ប្រើ​ឈីប​ ​Snapdragon​ ​630​ ​លើស​ពីនេះ​បើ​លោកអ្នក​កុម្ម៉ង់​ទិញ​តាម​អន​ឡាញ​ ​នឹង​មាន​ថែម​មេ​ម៉ូ​រី​កាត​ ​128GB​ ​មួយ​សន្លឹក​ទៀតផង​៕​