Category: សង្គម និងសេដ្ឋកិច្ច

  • ​អ្នក​ធុរកិច្ច​ចិន​ ​គ្រោង​វិនិយោគ​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ​-​អង្ករ​នៅ​កម្ពុជា​

    ​អ្នក​ធុរកិច្ច​ចិន​ ​គ្រោង​វិនិយោគ​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ​-​អង្ករ​នៅ​កម្ពុជា​

    ប្រតិភូ​អ្នក​ធុរកិច្ច​ចិន​នៃ​ខេត្ត​ហឺ​ណាន់​ ​បាន​បង្ហាញ​ចេតនា​គ្រោង​វិនិយោគ​លើ​ការសាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ស្រូវ​-​អង្ករ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូលរួម​ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ស្រូវ​អង្ករ​ ​ជាពិសេស​ថែរក្សា​ស្ថិរភាព​តម្លៃ​ ​និង​កាត់បន្ថយ​ការ​ហូរចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ​ព្រមទាំង​ជំរុញ​ការ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

    ​ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅក្នុង​ជំនួប​ជាមួយ​លោក​ ​ប៊ី​ ​គង់​មីន​ ​(​BI​ ​Guangmin​)​ ​ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​International​ ​Economic​ ​&​ ​Technical​ ​Cooperation​ ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​សាវតារ​ ​និង​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ ​និង​ឡ​សម្ងួត​ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​សើម​ដល់ទៅ​ ​13ពាន់​តោន​ក្នុង​ ​1ថ្ងៃ​ ​ហើយ​អាច​ស្តុក​ស្រូវ​-​អង្ករ​ស្ងួត​បាន​ដល់ទៅ​ ​1លាន​តោន​ ​។​

    ជា​ការ​ឆ្លើយតប​លោក​ ​ប៊ី​ ​គង់​មីន​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្រុមហ៊ុន​លោក​ចង់​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក​ ​និង​ឡ​សម្ងួត​ ​នៅក្នុង​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ផលិត​ស្រូវ​-​អង្ករ​ ​ហើយ​នៅពេល​ការសាងសង់​បញ្ចប់​ ​នឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​ក្នុង​ ​1ឆ្នាំ​ ​50ម៉ឺន​តោន​។​ ​លោក​ប្រធាន​ក្រុមប្រឹក្សា​រូប​នេះ​ក៏បាន​ស្នើសុំ​ការ​គាំទ្រ​ ​និង​អនុសាសន៍​បន្ថែម​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ដើម្បី​ជំរុញ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ ​និង​ឡ​សម្ងួត​នេះ​ឱ្យ​អាច​អនុវត្ត​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

    ​ឯកឧត្តម​ ​រដ្ឋមន្ត្រី​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​បាន​ផ្តល់​ការ​គាំទ្រ​ពេញទំហឹង​ ​ចំពោះ​គម្រោង​ខាងលើ​ ​និង​បាន​ជម្រាប​ជូន​ភាគី​ចិន​ ​អំពី​គោលនយោបាយ​ស្រូវ​អង្ករ​ជាតិ​ ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ ​ពាណិជ្ជកម្ម​កម្ពុជា​ ​(​CTIS​)​ ​និង​កិច្ចប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវ​-​អង្ករ​ ​ដើម្បី​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ឱ្យ​បាន​ជា​អតិបរមា​។​

    គួរ​រំឭក​ដែរ​ថា​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ2017​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ ​និង​ការនាំចេញ​អង្ករ​ជាមួយ​ប្រទេស​ចិន​ ​ដែល​ក្នុង​នោះ​ភាគី​កម្ពុជា​ ​តំណាងដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ខណៈ​ភាគី​ចិន​តំណាងដោយ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​International​ ​Economic​ ​&​ ​Technical​ ​Cooperation​,​ ​ធនាគារ​នីហរ័ណ​-​អាហរ័ណ​ចិន​ ​និង​ក្រុមហ៊ុន​ស៊ី​ទី​ក​ហ្គ្រុប​។​ ​នៅក្នុង​អនុស្សរណៈ​ ​ក្រុមហ៊ុន​ ​Henan​ ​Yuguang​ ​Interna​ ​tional​ ​Economic​ ​&​ ​Technical​ ​Cooperation​ ​នឹង​ទទួលការ​ងារ​សាងសង់​ឡ​សម្ងួត​ ​និង​ឃ្លាំង​ស្តុក​ស្រូវ​-​អង្ករ​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ឯកឧត្តម​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​ក៏បាន​ស្នើ​លោក​ ​ប៊ី​ ​គង់​មីន​ ​ឱ្យ​សហការ​ជាមួយ​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដ​ ​ដើម្បី​រៀបចំ​កិច្ចសន្យា​ស្តី​ពី​វិស្វកម្ម​ ​និង​សាងសង់​ ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការបង្កើត​ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-​ចិន​ ​ព្រមទាំង​កិច្ច​ព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ការគ្រប់គ្រង​ ​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​ ​សម្រាប់​ធ្វើ​ប្រតិបត្តិ​ការ​ ​និង​ថែទាំ​គម្រោង​ ​ដើម្បី​ជំរុញ​កិច្ចការ​ទៅមុខ​ដោយ​រលូន​ ​និង​ទទួល​បាន​ជោគជ័យ​៕​



  • ជម្រើសជាតិ​នារី​ ​U15​ ​ឡាវ​ ​ពិតជា​ខ្លាំង​មែន​ ​គ្រង​តំណែង​រងជើង​ឯក​ ​AFF​ ​U15​ ​Women​ ​2019​

    ជម្រើសជាតិ​នារី​ ​U15​ ​ឡាវ​ ​ពិតជា​ខ្លាំង​មែន​ ​គ្រង​តំណែង​រងជើង​ឯក​ ​AFF​ ​U15​ ​Women​ ​2019​

    ​ជម្រើសជាតិ​នារី​ ​U15​ ​របស់​ប្រទេស​ឡាវ​បាន​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ដែល​ធ្វើឡើង​នៅ​ខេ​ត្ត​ឈុ​នប៊ុ​រី​ ​នៃ​ប្រទេស​ថៃ​ ​ហើយ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​។​

    ​ដោយ​ក្នុង​នោះ​ក្រុម​មួយ​នេះ​បាន​បំបាក់​គ្រប់​ក្រុម​ទាំងអស់​ដែល​ខ្លួន​ជួប​ក្នុង​វគ្គ​ចែក​ពូល​ ​និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ដោយ​រួមមាន​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​កម្ពុជា​ ​និង​ម្ចាស់ផ្ទះ​ថៃ​ក្នុង​វគ្គ​ចែក​ពូល​។​

    ​លុះ​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្រុម​មួយ​នេះ​បាន​លត់​ក្រុម​ឡាវ​ដែល​ស្ថិតនៅ​កំពូល​តារាង​ពូលA​ ​ដោយ​លទ្ធផល​ ​2ទល់នឹង1​ ​និង​មក​ជួប​ក្រុម​ម្ចាស់ផ្ទះ​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្តាយ​បំផុត​នោះ​ ​គឺ​ក្រុម​មួយ​នេះ​បាន​ចាញ់​ក្រុម​ថៃ​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ ​ក្រោយ​លទ្ធផល​ ​0ស្មើ​ក្នុង​ម៉ោង​ប្រកួត​៕​

  • អតីត​ខ្សែប្រយុទ្ធ​បឹង​កេត​ ​Maycon​ ​ផ្លាស់ទៅ​លី​ក​ទី2​ ​ម៉ាឡេស៊ី​

    អតីត​ខ្សែប្រយុទ្ធ​បឹង​កេត​ ​Maycon​ ​ផ្លាស់ទៅ​លី​ក​ទី2​ ​ម៉ាឡេស៊ី​

    ​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្លិប​បាល់ទាត់​បឹង​កេត​ ​Maycon​ ​Calijuri​ ​Rugerio​ ​ត្រូវ​បាន​ក្លិប​បាល់ទាត់​ ​Shan​ ​United​ ​របស់​លី​ក​កំពូល​មីយ៉ាន់ម៉ា​ ​បញ្ចប់​កុងត្រា​ព្រម​ជាមួយ​កីឡាករ​ប្រេស៊ីល​ ​2រូប​របស់​ខ្លួន​ផ្សេងទៀត​។​

    ​ជាមួយនឹង​ការ​រុះរើ​កីឡាករ​បរទេស​របស់​ក្រុម​នេះ​ ​ក្រោយពី​បាន​ដកចេញ​ចំនួន​ ​3រូប​ ​ក្លិប​ជើងឯក​លី​ក​កំពូល​មីយ៉ាន់ម៉ា​មួយ​នេះ​បាន​ជំនួស​មកវិញ​នូវ​កីឡាករ​បរទេស​ ​3រូប​ថ្មីទៀត​ដែល​មក​ពី​ ​នីហ្សេរីយ៉ា​ ​កូ​ត​ឌីវ័រ​ ​និង​កា​មេ​រូន​។​

    ​ក្រោយពី​ការ​ចាកចេញ​ ​Maycon​ ​បាន​បង្ហាញ​ក្លិប​ថ្មី​របស់​ខ្លួន​ ​គឺ​ ​UiTM​ ​FC​ ​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​លី​ក​កម្រិត2​ ​ម៉ាឡេស៊ី​ ​ដែល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​កំពូល​តារាង​ ​Malaysia​ ​Premier​ ​League​ ​2019​ ​(​លី​ក​ទី2ម៉ាឡេស៊ី​)​ ​គិត​ត្រឹម​ ​13សប្តាហ៍​កន្លងមក​៕​


  • ថៃ​ ​កោះហៅ​កីឡាករ​អាជីព​របស់​ខ្លួន​មក​ពី​បរទេស​ទាំងអស់​ ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ ​King’s​ ​Cup​

    ថៃ​ ​កោះហៅ​កីឡាករ​អាជីព​របស់​ខ្លួន​មក​ពី​បរទេស​ទាំងអស់​ ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ ​King’s​ ​Cup​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​បាន​បង្ហា​ញប​ញ្ចី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​របស់​ខ្លួន​ដែល​ត្រូវ​កោះហៅ​ ​ដែល​ក្នុង​បញ្ជី​នោះ​គេ​ឃើញ​មាន​សុទ្ធតែ​កីឡាករ​ ​Super​ ​Star​ ​របស់​ក្រុមជម្រើសជាតិ​ថៃ​ទាំងអស់​ (more…)

  • ម៉ាស៊ីន​ថត​ជំនាន់​ទសវត្សរ៍​ឆ្នាំ​ ​1970​ ​ប្រកាស​ចេញ​ស៊េរី​ថ្មី​ ​ថត​ភ្លាម​ ​ផ្តិត​មើល​បាន​ភ្លាម​

    ម៉ាស៊ីន​ថត​ជំនាន់​ទសវត្សរ៍​ឆ្នាំ​ ​1970​ ​ប្រកាស​ចេញ​ស៊េរី​ថ្មី​ ​ថត​ភ្លាម​ ​ផ្តិត​មើល​បាន​ភ្លាម​

    ​ម៉ាស៊ីនថតរូប​របស់​ក្រុមហ៊ុន​ ​Poladoid​ ​ស៊េរី​ ​OneStep​ ​2​ ​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​រួចរាល់​ហើយ​ ​ក្នុង​តម្លៃ​ត្រឹមតែ​ ​100ដុល្លារ​ប៉ុណ្ណោះ​(​លក់​លើ​ ​Amazon​)​។​

    ​កាមេរ៉ា​ប្រភេទ​ហ្វីល​សន្លឹក​នេះ​ ​មាន​រចនាប័ទ្ម​ ​និង​រូបរាង​ស្រដៀងនឹង​ស៊េរី​មុន​ដែរ​(​ជំនាន់1​)​ ​vintage​ ​Polaroid​ ​camera​ ​ដែល​ផ្ដល់​បទ​ពិសោធ​នៃ​ការប្រើ​ប្រាស់​យ៉ាង​ងាយស្រួល​ ​ហើយ​មាន​អារម្មណ៍​ថា​ ​ដូច​បាន​កាន់​កាមេរ៉ា​ហ្វីល​ម្ដងទៀត​អីចឹង​។​

    ​Poladoid​ ​ស៊េរី​ ​OneStep​ ​2​ ​អាច​ដោះ​ថ្ម​យក​មក​សាក​ខាងក្រៅ​បាន​ដូច​កាមេរ៉ា​ទូទៅ​(​ប្រើ​បាន​ប្រមាណ​ជា​ ​60ថ្ងៃ​)​។​ ​តែ​វា​មិន​ដូច​កាមេរ៉ា​ឌីជីថល​នោះ​ទេ​ ​ព្រោះ​វា​ភ្ជាប់​មក​ជាមួយ​ ​Zink​ ​Printer​ ​ដែល​អាច​ឱ្យ​អ្នក​ថត​ផ្ដិតរូប​យក​មក​មើល​បា​នភ្លាមៗ​តែម្ដង​។​

    ​លោកអ្នក​មិន​អាច​ប្រើ​វា​ដោយ​ភ្ជាប់​ជាមួយ​ ​USB​ ​បានទេ​ ​ផ្ទុយទៅវិញ​លោកអ្នក​អាចយ​ក​រូបភាព​ចេញ​តាម​រយៈ​ការ​ព្រីន​។​ ​ផលិតផល​នេះ​មិនមែន​ជា​កាមេរ៉ា​ដំបូង​គេ​ទេ​ ​ព្រោះ​ឥឡូវនេះ​មាន​គូប្រជែង​មក​ពី​ ​Fujifilm​ ​ម៉ូដែល​ ​Mini​ ​instant​ ​បាន​ប្រកាស​ចេញ​លក់​នៅ​លើ​ទីផ្សារ​ដែរ​ហើយ​៕​

  • ក្រុមហ៊ុន​ចិន​ធំ​មួយ​ បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ខេត្តកំពង់ធំ​

    ក្រុមហ៊ុន​ចិន​ធំ​មួយ​ បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ខេត្តកំពង់ធំ​

    ក្រុមហ៊ុន​ធំ​មួយ​មក​ពី​ប្រទេស​ចិន​ គឺ​ក្រុមហ៊ុន​ BGI​ International​ Investment​ បាន​និង​កំពុង​រៀបចំ​ផ្ទៃដី​ជាង​ 2,000ហិ​កតា​នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ​ កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ដូចជា​អង្ករ​ ផ្លែស្វាយ​ និង​គ្រាប់ស្វាយ​ចន្ទី​ជាដើម​ ដែល​កិច្ចការ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ BGI​ International​ Investment​។

    លោក​ He​ Jian​ ping​ ប្រធាន​ក្រុមហ៊ុន​បាន​អះអាង​ថា​ គម្រោង​វិនិយោគ​នេះ​ ផ្តោត​សំខាន់​ទៅលើ​គោលបំណង​នៃ​ការ​អភិវឌ្ឍ​វិ​ស័យ​កសិកម្មុ​ និង​បាន​បង្ហាញ​ពី​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ក្នុង​ការកែច្នៃ​ វេច​ខ្ចប់​ ពិសេស​ការ​បំពេញ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​ ពី​ចំណុច​ផ្តើម​ រហូតដល់​ការនាំចេញ​តែម្តង​ ហើយ​អ្វី​ដែល​សំខាន់​នោះ​ គឺ​ក្រុមហ៊ុន​ធ្វើ​ពាណិជ្ជកម្ម​ និង​ទីផ្សារ​កសិផល​តាមរយៈ​ប្រព័ន្ធ​អុីន​ធើ​ណិ​ត ដែល​អាច​កាត់បន្ថយ​ពេលវេលា​ ការ​ចំណាយ​ និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ​។

    លោក​ He​ Jian​ ping​ បាន​បញ្ជាក់​ផង​ដែរ​ថា​៖“ដើម្បី​ឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ ក្រុមហ៊ុន​បាន​រៀបចំ​ដី​ជាង​ 2ពាន់​ហិ​កតា​នៅ​ខេត្តកំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ​ កែច្នៃ​ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ ហើយ​គម្រោង​នេះ​ក៏​ទទួល​បានការ​សហការ​គាំទ្រ​ ពី​ក្រសួង​កសិកម្ម​ និង​កិច្ចការ​ជនបទ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​”។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​ថា​ ចំណងមិត្តភាព​យ៉ាង​ជិតស្និទ្ធ​រវាង​កម្ពុជា​ និង​ចិន​ បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​កម្ពុជា​ ដោយ​ភាគី​ចិន​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​បច្ចេកទេស​មកដល់​កម្ពុជា​។

    ឯកឧត្តម​បាន​បន្ថែម​ថា​៖“លើ​វិស័យ​កសិកម្ម​ ភាគី​ចិន​ក៏បាន​និង​កំពុង​បន្ត​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​ភាគី​កម្ពុជា​ផង​ដែរ​ ដោយ​ភាគី​ចិន​បាន​ឯកភាព​បង្កើន​កូតា​នាំចូល​អង្ករ​ពី​កម្ពុជា​រហូតដល់​ 400ពាន់​តោន​។ ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ចិន​ ក៏បាន​អនុញ្ញាត​ឱ្យ​ផ្លែ​ចេកអំបូង​លឿង​របស់​កម្ពុជា​ធ្វើការ​នាំចេញ​ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ ហើយ​សង្ឃឹមថា​ ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​ ដូចជា​ផ្លែស្វាយ​ ផ្លែ​មៀន​ ម្រេច​ ផ្លែ​ស្រកានាគ​ ផ្លែ​ដូង​ និង​ទឹកមាត់​ត្រចៀកកាំ​ដែល​ភាគី​ទាំង2​ កំពុងធ្វើការ​ចរចា​អំពី​លក្ខខណ្ឌ​តម្រូវ​ស្តី​ពីអ​នា​ម័យ​ និង​ភូតគាម​អនាម័យ​ នឹងអាច​ធ្វើការ​នាំចេញ​បាន​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​ដែរ​”។

    ឯកឧត្តម​ បានឱ្យ​ដឹង​ទៀត​ថា​ ទន្ទឹម​នឹង​នេះ​ ចំនួន​នៃ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន​មក​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ក៏បាន​និង​កំពុង​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ ដូច្នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​គាំទ្រ​ និង​ស្វាគមន៍​ចំពោះ​បំណង​ និង​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​លើ​វិស័យ​នេះ​ ដោយ​ត្រូវ​សំដៅលើ​ការកែច្នៃ​ វេច​ខ្ចប់​វត្ថុធាតុដើម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​ការនាំចេញ​៕

  • ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​លើទឹក​ប្រាក់​ចំនួន​ 29.1លាន​អឺ​រ៉ូ​ដល់​កម្ពុជា​

    ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​លើទឹក​ប្រាក់​ចំនួន​ 29.1លាន​អឺ​រ៉ូ​ដល់​កម្ពុជា​

    ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) និង​កម្ពុជា​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ក្នុងទឹក​ប្រាក់​ចំនួន​ 29.1លាន​អឺ​រ៉ូ​ ឬប្រមាណ​ជិត​ 33​ លាន​ដុល្លារ​អាមេរិក​លើ​គម្រោង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន​ និង​ចែកចាយ​អគ្គិសនី​ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។

    ក្នុងចំណោម​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន​ 29.1លាន​អឺ​រ៉ូ​ ក្នុង​នោះ​ឥណទាន​សម្បទាន​ចំនួន​ 25លាន​អឺ​រ៉ូ​ពីទី​ភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ 4.1លាន​អឺ​រ៉ូ​ពី​សហគមន៍​អឺរ៉ុប​។

    គម្រោង​នេះ​នឹង​ដាក់ទិស​ដៅ​ពង្រីក​ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​អគ្គិសនី​ ដើម្បី​វិវឌ្ឍ​ទៅ​រក​ប្រព័ន្ធ​ឆ្លាតវៃ​ (Smart​ Grid​) ដែល​អាច​សម្រួល​បាន​យ៉ាងច្រើន​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ទាំងមូល​ ក៏ដូចជា​បង្កើន​ប្រសិទ្ធភាព​ និង​និរន្តរភាព​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ផង​ដែរ​។

    កិច្ច​ព្រមព្រៀង​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ អ្នកតំណាង​ជាន់ខ្ពស់​នៃ​សហគមន៍​អឺរ៉ុប​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​របស់​ភាគី​បារាំង​ ស្រប​ពេល​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បាន​ចូលរួម​កិច្ចប្រជុំ​ជាន់ខ្ពស់​ស្តី​ពី​ “ចីរភាព​បំណុល​សម្រាប់​ចីរភាព​កំណើន​: ចីរភាព​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ កាលពីដើម​ខែ​ឧសភា​ ឆ្នាំ2019​ កន្លងទៅ​។

    គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក៏បាន​ចូលរួម​ពិភាក្សា​អំពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​នី​មួយ​ៗ វិធីសាស្ត្រ​ដែល​ប្រទេស​នី​មួយ​ៗយក​ទៅ​អនុវត្ត​ដែល​អាច​ទទួល​បាន​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ដែល​ចៀសវាង​បាន​ពី​ការ​ជំពាក់​ច្រើនហួស​ហេតុ​ ការប្រើ​ប្រាស់​ហិរញ្ញប្បទាន​ដោយ​ត្រឹមត្រូវ​ មាន​តម្លាភាព​ និង​ការ​-ទទួលខុសត្រូវ​ ក៏ដូចជា​អាច​ធានា​បាន​នូវ​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​ការ​លើកកម្ពស់​ភាពជា​ម្ចាស់​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​នី​មួយ​ៗ សំដៅ​ចូលរួម​ចំណែក​ពង្រឹង​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ មានប្រសាសន៍​ថា​ កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ កែទម្រង់​លើ​គ្រប់​វិស័យ​ ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ចាប់​ដើម្បី​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ទោះបីជា​ហិរញ្ញប្បទាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ​ក្ដី​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ បាន​មានប្រសាសន៍​បន្ត​ថា​៖“កម្ពុជា​ស្នើ​ឱ្យ​មានការ​ចូលរួម​ និង​គាំទ្រ​បន្ថែម​ទៀត​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ តាមរយៈ​ការ​ដាក់​ចេញ​នូវ​វិធាន​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាស​កល​សមស្រប​ ដើម្បី​ធានា​បាន​នូវ​គុណភាព​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ​រូប​វ័ន្ត​ល្អ​ប្រសើរ​ និង​មាន​ចីរភាព​”។

    បន្ថែម​លើ​កិច្ចពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​កម្ពុជា​ និង​បារាំង​សំដៅលើ​កកម្ពស់​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ និង​លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​កម្ពុជា​ និង​បារាំង​នេះ​ គណៈប្រតិភូ​កម្ពុជា​ក៏បាន​ជួប​ជាមួយ​លោកជំទាវ​ Agnes​ PANNIER​RUNACHER​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​ ហើយ​ឯកឧត្តម​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ក៏បាន​គូសបញ្ជាក់​ពី​មូលដ្ឋាន​តថភាព​ជាក់ស្តែង​ និង​គ្រប់ជ្រុងជ្រោយ​អំពី​ហានិភ័យ​ចំពោះ​ការ​ដក​ជាយថាហេតុ​នៃ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ​ (EBA​) ដោយ​សហភាព​អឺរ៉ុប​។

    លោកជំទាវ​ Agnes​ PANNIER​ RUNACHER​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បារាំង​មានប្រសាសន៍​ថា​ បារាំង​ និង​កម្ពុជា​ គឺជា​មិត្ត​ដ៏​ល្អ​ដែល​មិន​អាច​កាត់​ផ្តាច់​ពីគ្នា​បាន​ ហើយ​បារាំង​នឹង​នៅតែ​បន្ត​ជំរុញ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ដោយ​តម្រង់​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​របស់​បារាំង​ឱ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា​ជាពិសេស​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​។

    លោកជំទាវ​ Agnes​ PANNIER​ RUNACHER​ មានប្រសាសន៍​ថា​៖“រដ្ឋាភិបាល​បារាំង​បាន​យល់​ច្បាស់​អំពី​ផលប្រយោជន៍​នៃ​ EBA​ ចំពោះ​កម្ពុជា​ និង​បន្ត​បង្ហាញ​ការពិត​របស់​កម្ពុជា​ចំពោះ​បញ្ហា​នេះ​”។

    ដូចគ្នា​ដែរ​ លោក​ Pierre​ Amilhat​ ប្រធាន​នាយកដ្ឋាន​អាស៊ី​នៃ​សហភាព​អឺរ៉ុប​បានឱ្យ​ដឹង​ថា​ ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការកែទម្រង់​អភិវឌ្ឍន៍​ និង​ការ​រីកចម្រើន​ មានការ​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​។លោក​ថ្លែង​ថា​ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជាមួយ​សហភាព​អឺរ៉ុប​ សហភាព​អឺរ៉ុប​ នៅតែ​តម្រង់​ទិស​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​វិស័យ​អាទិភាព​ រួមមាន​ដូចជា​ វិស័យ​អប់រំ​ កសិកម្ម​ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។

    ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ លោក​ Remi​ Rioux​នាយកចាត់ការ​ទូទៅ​នៃ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD​) បាន​មានប្រសាសន៍​ថា​ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​មានបំណង​នឹង​បង្កើន​ទំហំ​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​ថែមទៀត​ឱ្យ​ស្រប​នឹង​បរិការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា​៕

  • រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ខេត្តកំពត​ឱ្យទៅ​ជា​ខេត្ត​គំរូ​ខាង​ផលិតផល​មានគុណ​ភាព​ខ្ពស់​

    រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ខេត្តកំពត​ឱ្យទៅ​ជា​ខេត្ត​គំរូ​ខាង​ផលិតផល​មានគុណ​ភាព​ខ្ពស់​

    ក្រសួងទេសចរណ៍​មានបំណង​ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​ខេត្តកំពត​ក្លាយជា​គោលដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ទំនិញ​ សេវាកម្ម​ គ្មាន​ទំនិញ​ក្លែងក្លាយ​ និង​គ្មាន​ទំនិញ​អន់​គុណភាព​។

    នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី8​ (ជុំ​ទី2​) កាលពីដើម​ខែឧសភា​ ឆ្នាំ2019​ កន្លងទៅ​នេះ​ នៅ​សាលាខេត្ត​កំពត​ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឱ្យ​មានការ​រៀបចំ​ “វិថី​ម្ហូបអាហារ​” ឬភាសាអង់គ្លេស​ហៅថា​ “Food​ Street​” នៅ​ទីតាំង​ណាមួយ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាងមុខ​ឱ្យ​បាន​ល្អ​ប្រសើរ​ ហើយ​ “Food​ Street​” នេះ​ក៏​ចាត់ទុកជា​ផលិតផល​ទេសចរណ៍​អចិន្ត្រៃយ៍​មួយ​សម្រាប់​ទីក្រុង​កំពត​ផង​ដែរ​។ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ខេត្តកំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​មាន​ទីក្រុង​បេតិកភណ្ឌ​ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏​ច្រើន​សម្បូរ​បែប​ និង​មាន​តំបន់​កសិ​-ទេសចរណ៍​ទៀតផង​។

    ឯកឧត្តម​ ថោង​ ខុន​ មានប្រសាសន៍​បន្ត​ថា​ អាជ្ញាធរ​ត្រូវ​ត្រៀម​រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​សម្បូរ​បែប​ប្រកបដោយ​គុណភាព​ បើ​អាច​ធ្វើ​បាន​ស្នើ​ឱ្យ​មានការ​រៀបចំ​ការ​តាំង​លក់​សម្លៀក​បំពាក់​ល្អ​ៗដែល​ផលិត​ក្នុង​ស្រុក​ ដូចជា​ផលិតផល​ outlet​ ជូន​ប្រជាពលរដ្ឋ​ និង​ទេសចរ​អន្តរជាតិ​ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​ដ៏​សមរម្យ​មួយ​។

    ឯកឧត្តម​ រដ្ឋមន្ត្រី​ថ្លែង​ថា​៖“នាំគ្នា​ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​កំពត​ ក្លាយជា​គោលដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ទំនិញ​ និង​សេវាកម្ម​ គ្មាន​ទំនិញ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ព្រោះ​វា​នឹង​ជួយ​លើកកម្ពស់​ទំនិញ​ក្នុង​ស្រុក​ ដើម្បី​បង្កើន​ចំណូល​របស់​អ្នក​ផលិត​ និង​កាត់បន្ថយ​ការនាំចូល​”។

    ឯកឧត្តម​ រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​ដែល​ខេត្តកំពត​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​ ព្រឹត្តិ​ការណ៍​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ដែល​នឹង​ធ្វើ​ឱ្យ​ខេត្តកំពត​ក្លាយជា​ខេត្ត​គំរូ​មួយ​សម្រាប់​ការ​-លក់ទំនិញ​ក្នុង​ស្រុក​ និង​បង្កើន​ម៉ាក​ផលិតផល​ “ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​”។

    ឯកឧត្តម​ ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​៖“ខេត្ត​នេះ​មាន​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​នៅក្នុង​វិស័យ​ទេសចរណ៍​ ព្រោះ​វា​ជាទី​ក្រុង​បេតិកភណ្ឌ​ និង​ជាគោល​ដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​សំខាន់​”។

    លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​នឹង​ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​។ លោកស្រី​មានប្រសាសន៍​ថា​“ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ យើង​ត្រូវ​ជំរុញ​ផលិតផល​ក្នុង​ស្រុក​ដែល​នឹង​អនុញ្ញាត​ឱ្យ​យើង​កាត់បន្ថយ​ការនាំចូល​”។

    ឯកឧត្តម​ ថោង​ ខុន​ ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​-ព័ន្ធ​ពន្លឿន​ការសាងសង់​កំពង់ផែ​ទេសចរណ៍​ ដោយ​បង្កើន​ការ​ធ្វើការ​ និង​បន្ថែមចំនួន​កម្មករ​ជំនាញ​ និង​វិស្វករ​ផង​ដែរ​។

    លោក​ សយ​ ស៊ី​ណុល​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែង​ថា​ ការសាងសង់​កំពង់ផែ​សមុទ្រ​នៅ​ខេត្តកំពត​នឹង​ចប់​តាម​ការ​គ្រោងទុក​។ លោក​ស៊ី​ណុល​ បាន​មានប្រសាសន៍​ថា​ “កំពង់ផែ​នេះ​សម្រេច​បាន​ប្រហែល​ 25ភាគរយ​ហើយ​ យើង​គិតថា​វា​នឹង​ត្រូវ​បាន​បញ្ចប់​ទាន់ពេល​វេលា​ នៅពេល​សាងសង់​ហើយ​ អ្នកទេសចរ​នឹងអាច​ទៅដល់​ខេត្ត​នេះ​តាម​នាវា​”។

    គួរ​បញ្ជាក់​ថា​ តាម​គម្រោង​ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ2021​។ កំពង់ផែ​នេះ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ 10លាន​ដុល្លារ​អាមេរិក​ដែល​វា​នឹង​ជួយ​ជំរុញ​ដល់​កំណើន​ទេសចរ​នៅក្នុង​ខេត្តកំពត​ ជាពិសេស​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ​ និង​វៀតណាម​។

    គួរ​បញ្ជាក់​ដែរ​ថា​ ក្នុងអំឡុងពេល​ 3ខែ​ដំបូង​នៃ​ឆ្នាំ2019​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ 467,900នាក់​ដែល​ក្នុង​នោះ​ប្រហែល​ 57,100នាក់​ គឺជា​ជនបរទេស​ដែល​កើនឡើង​ 4.4ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ដោយឡែក​សម្រាប់​ថ្ងៃឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ កាលពី​ថ្ងៃទី13​ ដល់15​ ខែឧសភា​ ឆ្នាំ2019​ កន្លងទៅ​នេះ​ មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្តកំពត​ចំនួន​ 104,441នាក់​៕

  • ក្នុង​ត្រីមាស​ទី1​ ឆ្នាំ2019​ ជប៉ុន​នាំចូល​ទំនិញ​ពី​កម្ពុជា​ប្រមាណ​ 454លាន​ដុល្លារ​

    ក្នុង​ត្រីមាស​ទី1​ ឆ្នាំ2019​ ជប៉ុន​នាំចូល​ទំនិញ​ពី​កម្ពុជា​ប្រមាណ​ 454លាន​ដុល្លារ​

    ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​បាន​កើនឡើង​ប្រមាណ​ 16ភាគរយ​នៅ​ត្រីមាស​ទី1​ នៃ​ឆ្នាំ​នេះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ ។នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro​)។

    របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ បាន​ឡើង​ដល់​ 558លាន​ដុល្លារ​ពី​ខែមករា​ ដល់​ខែមីនា​ ដែល​កើនឡើង​ 16.5ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ​ 454លាន​ដុល្លារ​ទៅ​ទីផ្សារ​ជប៉ុន​កើនឡើង​ 16ភាគរយ​ ខណៈ​ការនាំចេញ​របស់​ជប៉ុន​បាន​កើនឡើង​ 20ភាគរយ​ស្មើនឹង​104លាន​ដុល្លារ​។

    អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ឡុង​ កែម​វិចិត្រ​ បាន​មានប្រសាសន៍​ថា​ ការ​រីកចម្រើន​នៃ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ គឺជា​លទ្ធផល​នៃ​ទំនាក់ទំនង​ការទូត​ល្អ​ក៏ដូចជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​ដែរ​។

    លោក​ វិចិត្រ​ បាន​លើកឡើង​ថា​៖“ប្រទេស​កម្ពុជា​និង​ជប៉ុន​មាន​ទំនាក់ទំនង​ល្អ​ និង​លើស​ពីនេះ​ផលិតផល​កម្ពុជា​កំពុង​ទទួល​បានការ​ទទួលស្គាល់​នៅ​បរទេស​” តួលេខ​ពាណិជ្ជកម្ម​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​កើនឡើង​នៃ​ទីផ្សារ​អាស៊ី​ ការ​ធ្វើស​មា​ហរ​ណកម្ម​របស់​ប្រទេស​ក្នុង​តំបន់​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​”។

    លោក​បន្ត​ថា​ ការ​ធ្វើ​ពិពិធ​កម្ម​ និង​ពង្រឹង​ការប្រកួត​ប្រជែង​ គឺជា​អាទិភាព​កំពូល​សម្រាប់​រដ្ឋាភិបាល​។ លោក​វិចិត្រ​បន្ថែម​ថា​៖ “ជប៉ុន​កំពុង​វិនិយោគ​លើ​វិស័យ​អាទិភាព​ជាច្រើន​ ជាពិសេស​លើ​ឧស្សាហកម្ម​ធុន​ស្រាល​ និង​ឧស្សាហកម្ម​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​។ យើង​សង្ឃឹមថា​ និន្នាការ​ទាំងនេះ​នឹង​បន្ត​ទៅ​អនាគត​”។

    គួរ​កត់សម្គាល់​ដែរ​ថា​ ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ គឺ​សម្លៀកបំពាក់​ ផលិតផល​ស្បែកជើង​ និង​គ្រឿង​អេឡិចត្រូនិក​ ដូចជា​អាគុយ​ទូរស័ព្ទ​ជាដើម​។

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យ​ដឹង​ថា​ប្រទេស​ជប៉ុន​ភាគច្រើន​នាំចេញ​គ្រឿងម៉ាស៊ីន​ រថយន្ត​និង​គ្រឿង​អេឡិចត្រូនិក​មក​កម្ពុជា​ ក៏ដូចជា​សាច់គោ​ ដែក​ និង​ថ្នាំពេទ្យ​ផង​ដែរ​។យោង​តាម​របាយការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro​)បានឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំមុន​ប្រទេស​ជប៉ុន​បាន​នាំចូល​ទំនិញ​ពី​កម្ពុជា​កើនឡើង​ 27.3ភាគរយ​ ដោយ​ទំនិញ​តម្លៃ​សរុប​ជាង​ 1.6ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​ ខណៈ​ដែល​កម្ពុជា​បាន​ទិញទំនិញ​ពីជ​ប៉ុន​ចំនួន​ប្រហែល​ 421លាន​ដុល្លារ​ កើនឡើង17.8ភាគរយ​៕

  • កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​ $1,000លាន​បន្ថែម​ពី​ធនាគារពិភពលោក​សម្រាប់​រយៈពេល​ 5ឆ្នាំ​

    កម្ពុជា​ទទួល​បាន​ហិរញ្ញប្បទាន​ $1,000លាន​បន្ថែម​ពី​ធនាគារពិភពលោក​សម្រាប់​រយៈពេល​ 5ឆ្នាំ​

    គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារពិភពលោក​បាន​បង្ហាញថា​ ក្រុមប្រឹក្សា​នេះ​នឹង​ពិនិត្យ​អនុម័ត​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​រយៈពេល​ 5ឆ្នាំខាងមុខ​ទៀត​ គឺ​ចាប់ពី​ឆ្នាំ2019​ ដល់​ឆ្នាំ2023​ ដោយ​គ្រោង​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​1,000លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​ដល់​កម្ពុជា​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើកឡើង​ថា​ ទោះបីជា​កិច្ច​សហប្រតិបត្តិ​ការ​ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា​ និង​ធនាគារពិភពលោក​ត្រូវ​ជួបប្រទះ​នឹង​ភាព​រអាក់រអួល​មួយ​រយៈ​ក្តី​ តែ​ភាពជា​ដៃគូ​នេះ​ត្រូវ​បាន​ស្តារ​ឡើងវិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដែល​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ប្រសើរ​ឡើង​រហូតមកដល់​ពេលនេះ​។ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ធនាគារពិភពលោក​ក៏បាន​ផ្តល់​នូវ​អនុសាសន៍​លើ​វិស័យ​សំ​ខាន់​ៗមួយចំនួន​ផង​ដែរ​ ដើម្បី​តម្រង់​ទិស​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

    ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​មានប្រសាសន៍​ថា​៖ “ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជិត​ 10ឆ្នាំ​កន្លងមក​យើង​បាន​ធ្វើ​ប្រក្រតី​កម្ម​ និង​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ឡើងវិញ​”។

    ឯកឧត្តម​បាន​លើកឡើង​ផង​ដែរ​ថា​ យើង​សង្ឃឹម​ថា​ ធនាគារពិភពលោក​នឹងអាច​ពង្រឹង​សារៈសំខាន់​នៃ​តួនាទី​របស់​ខ្លួន​ឡើងវិញ​ក្នុង​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា​ ហើយនឹង​ក្លាយទៅជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ធំ​ និង​សំខាន់​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

    ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​ប្រឹក្សា​នាយក​ប្រតិបត្តិ​ប្រចាំ​ធនាគារពិភពលោក​ ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បង្ហាញ​ពី​ចំណុច​សំ​ខាន់​ៗមួយចំនួន​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងរយៈពេល​ 20ឆ្នាំ​ចុងក្រោយ​នេះ​ផង​ដែរ​ ដោយ​ក្នុង​នោះ​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរង្វង់​ជាមធ្យម7.7​% ក្នុង​ 1ឆ្នាំ​ និង​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតទាប​កាលពី​ឆ្នាំ2015​។ ចំពោះ​ ផលិតផល​ក្នុង​ស្រុក​សម្រាប់​មនុស្ស​ម្នា​ក់ៗ​បាន​កើនឡើង​ 4ដង​ ពី​ប្រមាណ​ 417ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2004​ ដល់​ប្រមាណ​ 1,563​ ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018​។ ទន្ទឹម​នឹង​នេះ​ អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះពី​ជាង​ 53​%នៅ​ឆ្នាំ2004​ មក​នៅ​ត្រឹម​ប្រមាណ​13.4​% នៅ​ឆ្នាំ2014​ និង​ប្រហែល10​% នៅ​ឆ្នាំ2018​។ចំពោះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​វិញ​ យើង​ឃើញថា​ មាន​កំណើន​ជា​វិជ្ជមាន​ ពី​ចំនួន17,723​ លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2013​ ដល់​ប្រមាណ​ 31,638លាន​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ2018​។

    បន្ថែម​ពីលើ​នេះ​ កម្ពុជា​ក៏​មាន​ស្ថានភាព​វិជ្ជមាន​ផង​ដែរ​ក្នុង​ការ​ប្រមូល​ពន្ធ​ដែល​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​កាន់តែ​មានលទ្ធភាព​ក្នុង​ការ​បង្កើន​ចំណាយ​លើ​វិស័យ​អាទិភាព​ និង​វិស័យ​លើកកម្ពស់​ប្រសិទ្ធភាព​ និង​ផលិតភាព​សេដ្ឋកិច្ច​។ បើ​គិត​ចាប់ពី​ឆ្នាំ2013​ ដល់​ឆ្នាំ2018​ ថវិកា​ចំណាយ​ក្នុង​វិស័យ​អប់រំ​បាន​កើន​ 3.2ដង​ ចំណែក​ឯវិស័យ​សុខាភិបាល​បាន​កើន​ចំនួន​ 2.5ដង​ និង​វិស័យ​កសិកម្ម​បាន​កើនឡើង​ចំនួន​ 3ដង​ ព្រមទាំង​ចំណាយ​វិនិយោគ​សាធារណៈ​ដែល​ហិរញ្ញប្បទាន​ដោយ​ថវិកាជាតិ​បាន​កើន​ 3.5ភាគរយ​ផង​ដែរ​។ ឯកឧត្តម​លើកឡើង​ផង​ដែរ​ថា​ ដើម្បី​សម្រេច​ទិសដៅ​របស់​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2050​ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​កិច្ច​ខិតខំ​ថែមទៀត​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ​។ ក្នុង​ទិសដៅ​នេះ​ កម្ពុជា​កំពុង​ជួប​នូវ​បញ្ហា​ប្រឈម​ជា​រចនាសម្ព័ន្ធ​មួយចំនួន​ រួមមាន​៖ ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​នៅ​តូច​ចង្អៀត​ ភាព​ប្រកួតប្រជែង​នៅ​ទន់ខ្សោយ​ កង្វះ​ពលកម្ម​ជំនាញ​ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​កំណើន​ឆាប់រហ័ស​នៃ​នគរូបនីយកម្ម​ជាដើម​ ដែល​តម្រូវ​ឱ្យ​មានការ​បង្កើន​ការ​វិនិយោគ​បន្ថែម​ដើម្បី​បំពេញ​គម្លាត​ទាំងនេះ​។ ឯកឧត្តម​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​មាន​ចីរភាព​ និង​ហានិភ័យ​កម្រិតទាប​ ខណៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរ​ជា​តិ​ធំៗ​បាន​ចាត់ទុកថា​ ជា​ប្រទេស​គំរូ​ក្នុង​ការគ្រប់គ្រង​បំណុល​សាធារណៈ​នៅក្នុង​តំបន់​។ទោះបី​បច្ចុប្បន្ន​មានដៃ​គូ​ និង​ប្រទេស​កាន់តែ​ច្រើន​ចង់​ឱ្យ​កម្ពុជា​ខ្ចីប្រាក់​ក្តី​ តែ​កម្ពុជា​នឹង​មិនខ្ចី​ឡើយ​ ប្រសិន​បើ​មិន​ចាំបាច់​ និង​មិន​ឆ្លើយតប​នឹង​តម្រូវការ​ និង​អាទិភាព​ទេ​នោះ​។

    គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​ (Board​ of​ Directors​) ប្រចាំ​ធនាគារពិភពលោក​ បាន​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​រយៈពេល​ 5ថ្ងៃ​ ចាប់​ពី​ថ្ងៃទី8​ ដល់​ថ្ងៃទី13​ ខែឧសភា​ ឆ្នាំ2019​ ដើម្បី​សិក្សា​ស្វែងយល់​អំពី​វឌ្ឍនភាព​ ព្រមទាំង​បញ្ហា​ប្រឈម​របស់​ប្រទេស​ជាស​មា​ជិ​ក និង​ការរៀបចំ​តម្រង់​ទិស​ជា​យុទ្ធសាស្ត្រ​នៃ​ប្រតិបត្តិ​ការ​របស់​ធនាគារពិភពលោក​ ដើម្បី​ជួយ​គាំទ្រ​ប្រទេស​ជាស​មា​ជិ​កដោះស្រាយ​ឱ្យ​ចំ​បញ្ហា​ប្រឈម​ទាំងនោះ​។

    នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ គណៈប្រតិភូ​បាន​ផ្លាស់​ប្តូរ​មតិយោបល់​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន​ និង​បញ្ហា​នគរូបនីយកម្ម​នៅ​តាម​ទីក្រុង​ ព្រមទាំង​ការអប់រំ​នៅ​ក្នុង​កម្រិតមធ្យម​សិក្សា​ដែល​បច្ចុប្បន្ន​ទោះបីជា​អត្រា​នៃ​ការ​ចូលរៀន​មានកម្រិត​ខ្ពស់​ក៏ដោយ​ តែ​ការបោះបង់​ចោលការ​សិក្សា​ក៏​នៅតែ​ជា​បញ្ហា​ប្រឈម​នៅឡើយ​។ ទន្ទឹម​នឹង​នេះ​ ការ​បន្ត​លើកកម្ពស់​គុណភាព​ឧត្តម​សិក្សា​ ពិសេស​ការ​គាំទ្រ​ដល់​ការសិក្សា​ និង​ស្រាវជ្រាវ​លើ​មុខជំនាញ​វិទ្យាសាស្ត្រ​ពិត​(STEM​) គឺជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​៕