Category: សង្គម និងសេដ្ឋកិច្ច

  • ត្រៀមខ្លួន​នៅ​?​?​ ​ជួប​តារា​ច្រើន​ដួង​បង្អួត​សម្រស់​គ្នា​ក្នុង​ឈុត​សំលៀកបំពាក់​អាពាហ៍​ពិពាហ៍​ពិព័រណ៍​លើក​ទី៦​ ​

    ត្រៀមខ្លួន​នៅ​?​?​ ​ជួប​តារា​ច្រើន​ដួង​បង្អួត​សម្រស់​គ្នា​ក្នុង​ឈុត​សំលៀកបំពាក់​អាពាហ៍​ពិពាហ៍​ពិព័រណ៍​លើក​ទី៦​ ​

    ​កាន់តែ​កក្រើក​ខណៈ​តារាចម្រៀង​សម្ដែង​រួមមាន​ ​លោក​នី​កូ​ ​កញ្ញា​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​នាយ​គ្រឿន​ ​អ្នកនាង​ខ្ញុង​ ​កញ្ញា​នី​ឡា​ ​និង​ ​លោក​ ​ណា​ខុន​ ​ជាដើម​ ​បាន​ចាប់ដៃ​រួមគ្នា​ត្រៀមខ្លួន​មក​បង្ហាញ​ឈុត​សម្លៀកបំពាក់​ពិព័រណ៍​អា​ពាហ៍​ពា​ពាហ៍​ជា​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​លើក​ទី៦​ ​នៅ​សា​លពិព័​ណ៍​កោះ​ពេជ្រ​។ (more…)

  • ម្ចាស់​កសិដ្ឋាន​ម្នាក់​ចំណេញ​ពី​ការ​លក់​កូន​ដូងក្រអូប​ ខណៈ​ទីផ្សារ​កំពុង​ត្រូវការ​ខ្លាំង​

    ម្ចាស់​កសិដ្ឋាន​ម្នាក់​ចំណេញ​ពី​ការ​លក់​កូន​ដូងក្រអូប​ ខណៈ​ទីផ្សារ​កំពុង​ត្រូវការ​ខ្លាំង​

    នៅក្នុង​តំបន់​ទេសចរណ៍​នៃ​ខេត្ត​នី​មួយ​ៗរបស់​ប្រទេស​កម្ពុជា​គេ​សង្កេតឃើញ​មាន​ដាក់​លក់​យ៉ាង​សម្បូរពោរពាស​នូវ​ផលដំណាំ​បន្លែ​ផ្លែឈើ​ធម្មជាតិ​គ្រប់​ប្រភេទ​ដែល​ម្ចាស់​តំបន់​ក្នុង​ស្រុក​ទាំងនោះ​បាន​ដាំ​ និង​ទទួល​បានផល​យ៉ាង​ល្អ​ និង​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ទៀតផង​ ដែល​រួមមាន​ ផ្លែក្រូច​ពោធិ៍សាត់​ចេក​ ល្ហុង​ មៀន​ ស្វាយ​ និង​ទុរេន​ជាដើម​ ប៉ុន្តែ​ដំណាំ​ផ្លែឈើ​ធម្មជាតិ​ដែល​មាន​ទីផ្សារ​ជាប់​ជានិច្ច​មួយទៀត​ដែល​ប្រជាជន​ខ្មែរ​បាន​ស្គាល់​គ្រប់គ្នា​ គឺ​ដូងក្រអូប​ ក៏​ជាដំណាំ​កសិផល​មួយ​ដែរ​ ដែល​បាន​លេច​វត្តមាន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ និង​បាន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​ទីផ្សារ​ ហើយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ និង​ពេញនិយម​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ផង​ដែរ​។

    ដោយឡែក​ដូងក្រអូប​ដែល​ជាដំណាំ​ហូប​ផ្លែ​មួយ​ដែរ​នោះ​ ក៏​ត្រូវ​បាន​កសិករ​ជាច្រើន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​មក​ដាំដំណាំ​ដូងក្រអូប​នេះ​វិញ​ ដោយសារតែ​ដំណាំ​មួយ​នេះ​មិន​ពិបាក​ក្នុង​ការ​ដាំ​ និង​ថែទាំ​ទេ​ និង​ថែមទាំង​ងាយស្រួល​រក​ទីផ្សារ​ទៀតផង​ ហើយ​ជាពិសេស​ដូងក្រអូប​ក៏​ជាទី​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ពិសា​ ដោយសារ​ទឹក​ និង​សាច់​របស់​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​ក្រអូប​ខុស​ពី​ផ្លែ​ដូង​ដទៃទៀត​។

    ដោយសារតែ​កសិករ​ខ្មែរ​ ងាក​មក​ដាំដំណាំ​ដូង​ក្រអូប​ វិញ​នេះ​ ធ្វើ​ឱ្យ​ម្ចាស់​កសិដ្ឋាន​នៅ​ខេត្តបាត់ដំបង​មានកូន​ដើមឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ បាន​លក់​កូន​ដើមដូង​ក្រអូប​ ប៉ុន្មាន​ខែ​កន្លងមក​នេះ​បាន​ប្រាក់កម្រៃ​ក្នុង1ខែ​ខ្ទង់ពាន់​ដុល្លារ​។

    លោក​ គួន​ ឌឿន​ កសិករ​អ្នក​ដាំ​ដើមដូង​ក្រអូប​នៅ​កសិដ្ឋាន​កសិកម្ម​ភ្នំព្រឹក​ បាន​រៀបរាប់​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ មូលហេតុ​ដែល​កសិករ​ខ្មែរ​ចាប់អារម្មណ៍​មក​ដាំ​នូវ​ដំណាំ​ដូងក្រអូប​នេះ​ គឺ​ដោយសារ​កត្តា​តម្លៃ​ទីផ្សារ​ ព្រោះថា​ ដំណាំ​ហូប​ផ្លែ​ដូងក្រអូប​នេះ​ វា​ពេញនិយម​សម្រាប់​ការ​បរិភោគ​របស់​ពលរដ្ឋ​ទូទៅ​ ហើយ​តម្លៃ​វា​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ពុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច​ដំ​ណាំ​ផ្សេង​ៗ ឡើយ​ ដូច្នេះ​ទើប​ពួកគាត់​សម្រេចចិត្ត​ងាក​មក​ដាំដូង​ក្រអូប​នេះ​វិញ​។

    អ្នកមាន​បទ​ពិសោធ​ខាង​កសិកម្ម​រូប​នេះ​បាន​រៀបរាប់​ថា​៖“3-4ឆ្នាំមុន​ នៅ​ស្រុកខ្មែរ​យើង​ពុំ​ទាន់​មានការ​បណ្តុះ​ពូជ​ដូងក្រអូប​នេះ​ទេ​ ព្រោះ​គ្រាប់ពូជ​បណ្តុះ​នៅ​ស្រុក​យើង​ធ្វើ​មិនបាន​ល្អ​។ ដូច្នោះ​ហើយ​ទើប​យើង​តែង​នាំ​ពូជ​ពី​ថៃ​មក​លក់​ ដូចជា​កសិដ្ឋាន​របស់ខ្ញុំ​ ក៏​នាំ​ពូជ​ពី​ថៃ​មក​លក់​បន្ត​ដែរ​ ដែល​តម្លៃ​យើង​លក់​ចេញ​បន្ត​ គឺ​ពី5​$ ទៅ7​$។ លោក​បាន​បញ្ជាក់​ថា​ សព្វថ្ងៃ​ពូជ​ដើមដូង​ប្រភេទ​ដូងក្រអូប​ ដែលគេ​និយម​ដាំ​នោះ​ បច្ចុប្បន្ន​យើង​បណ្តុះ​នៅក្នុង​ស្រុក​បាន​ល្អ​ហើយ​ រី​ឯតម្លៃ​វា​យើង​លក់​ក្នុង​តម្លៃ​ត្រឹម3​$ ប៉ុណ្ណោះ​”។លោក​បន្ត​ថា​៖“ប្រជាពលរដ្ឋ​ដែល​មាន​ដី​ទំនេរ​ គួរតែ​ងាក​មក​ដាំដំណាំ​ប្រភេទ​ដូងក្រអូប​នេះ​វិញ​ ព្រោះ​វា​មាន​រយៈពេល​ខ្លី​ មិន​ពិបាក​ថែទាំ​ និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​ទៀតផង​”។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“ក្នុងរយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ កសិដ្ឋាន​របស់ខ្ញុំ​បាន​លក់ដាច់​កូន​ចេកអំបូង​លឿង​ និង​ទុរេន​ ដែល​មាន​ក្រុមហ៊ុន​ចិន​សហការ​ជាមួយ​ឧកញ៉ា​មួយចំនួន​បាន​មក​ទិញ​យក​ទៅ​ដាំ​ជាច្រើន​នៅ​តាម​កសិដ្ឋាន​ធំៗ​នៅក្នុង​បណ្តា​ខេត្ត​មួយចំនួន​។ រហូតមកដល់​ឥឡូវនេះ​ ខ្ញុំ​បាន​លក់ដាច់​កូនដើម​ដូងក្រអូប​វិញ​ ដោយ​ក្នុង1ខែ​លក់​ដាច់​បាន​ទាប​បំផុត​ក៏បាន​ 5,000ដើម​ដែរ​”។

    លោក​ ឌឿន​ បានឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​ខេត្ត​ដែល​បាន​ទិញ​ដើម​កូន​ដូងក្រអូប​របស់​លោក​ យក​ទៅ​ដាំ​មាន​ខេត្តរតនគិរី​ មណ្ឌលគិរី​ កំពង់ចាម​ កំពង់ធំ​ កំពត​ ត្បូងឃ្មុំ​ តាកែវ​ កំពង់សោម​ កំពង់ស្ពឺ​ កែប​ ស្ទឹងត្រែង​ និង​សៀមរាប​ជាដើម​ ដែល​កសិដ្ឋាន​នៅ​បណ្តា​ខេត្ត​ទាំងនោះ​មាន​ចំនួន​ពី5​ ទៅ10កសិដ្ឋាន​ ហើយ​ក្នុង​កសិដ្ឋាន​នី​មួយ​ៗមានផ្ទៃ​ដី​ដាំដុះ​ពី10​ ទៅ50​ ឬ100ហិ​កតា​ឯណោះ​។

    លោក​បានឱ្យ​ដឹង​ថា​ ដំណាំ​ដូងក្រអូប​នេះ​មិន​ពិបាក​ដាំ​ និង​ថែទាំ​ដូច​ដំ​ណាំ​ផ្សេង​ៗនោះ​ទេ​ ពោល​គឺ​វា​ត្រូវការ​តែ​ទឹក​ និង​ជី​បំប៉ន​គល់​តែប៉ុណ្ណោះ​។ ជា​ទូទៅ​ដូង​ប្រភេទ​នេះ​ឱ្យ​ផល​បាន​ពេញ​មួយឆ្នាំ​។ ប៉ុន្តែ​ការ​ទទួល​បានផល​ពី​ដូង​នេះ​ច្រើន​ ឬតិច​ វា​ក៏​អាស្រ័យ​ទៅលើ​ការថែទាំ​ និង​នៅ​តាម​រដូវ​កាល​ផង​ដែរ​ ដូចជា​នៅ​រដូវវស្សា​ ដូង​ឱ្យ​ផល​បាន​ច្រើន​ និង​ល្អ​តែ​អាច​ថយ​ចុះ​ក្នុង​រដូវប្រាំង​ ដោយសារ​អាកាសធាតុ​ក្តៅ​ និង​ទឹក​ផ្តល់​មិនបាន​គ្រប់គ្រាន់​។ “ដូង​មួយ​ដើម​ យ៉ាងហោចណាស់​នឹង​ឱ្យ​ផល​ក្រោយ​រយៈពេល​ថែទាំ​យ៉ាង​យូរ​ 3-4ឆ្នាំ​ និង​ទទួល​បាន​ពី180​ ទៅ200​ផ្លែ​ ឬលើស​ពីនេះ​ក្នុង1ឆ្នាំ​”។ នេះ​ជា​ការ​អះអាង​របស់​ លោក​ គួន​ ឌឿន​។

    លោក​ គួន​ ឌឿន​ បាន​បញ្ជាក់​ថា​ ក្នុង​ការ​ដាំដូង​ក្រអូប​នេះ​ លើ​ផ្ទៃដី​ 1ហិ​កតា​ គេ​អាច​រកចំណូល​បាន​ចាប់ពី​ 3,000ដុល្លារ​ ទៅ​ជាង​ម៉ឺន​ដុល្លារ​ ដោយ​ក្នុង​នោះ​ការ​ដាំដុះ​ក្នុង​ 1ហិ​កតា​ ត្រូវ​ប្រើប្រាស់​កូន​ដូងក្រអូប​ចំនួន​ 204ដើម​ ឯផ្លែ​ដូងក្រអូប​វិញ​ គេ​លក់​ក្នុង​តម្លៃ​បោះ​ដុំ​ចាប់ពី​ 1,500រៀល​ឡើង​ទៅ​ក្នុង​ 1ផ្លែ​ តែ​នៅ​លើ​ទីផ្សារ​លក់រាយ​ មានតម្លៃ​ 3,000​-3,500រៀល​ក្នុង​ 1ផ្លែ​”។

    លោក​បាន​ប្រាប់​ថា​ កាលពី​លោក​យក​ដូងក្រអូប​ពី​ថៃ​មក​ដាំ​ គឺ​យើង​បាន​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដល់​កសិករ​ ដោយ​ពុំ​បាន​ប្រាប់​ឱ្យ​ប្រើ​ជីគីមី​ទេ​ គឺ​ឱ្យ​ប្រើ​ជីធម្មជាតិ​ ដោយមាន​អ្នកបច្ចេកទេស​ថៃ​មក​ពន្យល់​ពី​ការ​ដាំ​ និង​ថែទាំ​។ លោក​ថា​ ដូងក្រអូប​មិន​ពិបាក​ដាំ​ប៉ុន្មាន​ទេ​ តែ​រយៈពេល​ 3 ទៅ4ឆ្នាំ​វា​នឹង​ចាប់ផ្ដើម​ឱ្យ​ផល​ហើយ​ ហើយ​ចំពោះ​ការ​ដាំ​វិញ​ គឺ​ក្នុង​ 1ហិ​កតា​ គេ​ដាំ​ប្រមាណ​ជា​ 200ដើម​ គឺជា​ទម្លាប់​របស់​កសិករ​។

    លោក​ ឌឿន​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែរ​ថា​ សុំ​ឱ្យ​បន្ត​ការ​គាំទ្រ​ដំណាំ​ធម្មជាតិ​របស់​កូនខ្មែរ​ ព្រោះថា​ប្រជាកសិករ​យើង​បាន​ងាក​មក​ចាប់ផ្ដើម​ដាំដូង​ក្រអូប​ជាបន្តបន្ទាប់​ច្រើន​នៅក្នុង​ឆ្នាំ2019​ នេះ​ ហើយ​ផ្លែ​ដូងក្រអូប​នេះ​ក៏​មានតម្លៃ​សមរម្យ​ មិន​ថ្លៃជាង​ផ្លែ​ដូងក្រអូប​នាំចូល​ពី​ប្រទេសជិតខាង​នោះ​ទេ​ ហើយ​ដូងក្រអូប​ថែមទាំង​ជា​ដំ​ណាំ​កសិ​-ឧស្សាហកម្ម​សំខាន់​មួយ​ក្នុងចំណោម​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត​ដែល​យើង​គួរ​ពង្រីក​ការ​ដាំដុះ​នៅ​កម្ពុជា​ទៀតផង​៕

  • ប៉ាគីស្ថាន​ ​ប្រកួត​មិត្តភាព​ជាមួយ​ ​បារ៉ែន​ ​មុន​ប៉ះ​កម្ពុជា​ ​វគ្គ​ជម្រុះ​ដំបូង​ ​World​ ​Cup​

    ប៉ាគីស្ថាន​ ​ប្រកួត​មិត្តភាព​ជាមួយ​ ​បារ៉ែន​ ​មុន​ប៉ះ​កម្ពុជា​ ​វគ្គ​ជម្រុះ​ដំបូង​ ​World​ ​Cup​

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ាគីស្ថាន​ ​(​ក្រុម​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​FIFA​ ​ទទួលស្គាល់​ ​)​ ​នឹង​ធ្វើការ​ប្រកួត​កម្ដៅ​សាច់ដុំ​ជាមួយ​ ​ក្រុមជម្រើសជាតិ​បារ៉ែន​ ​អាយុ​ក្រោម​ ​23ឆ្នាំ​ ​នៅ​រាត្រី​នេះ​។​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នៃ​ប្រទេស​ប៉ាគីស្ថាន​ ​បាន​បញ្ចប់​ការ​ធ្វើតេស្ត​កីឡាករ​ ​និង​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ ​23រូប​ចុងក្រោយ​ដែល​នឹង​ត្រូវ​មក​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​រួចរាល់​ហើយ​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ ​មិនទាន់​បាន​ត្រៀម​អ្វី​ទាល់តែសោះ​ឡើយ​ ​សម្រាប់​ការប្រកួត​ដំបូង​ ​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជាមួយនឹង​ប៉ាគីស្ថាន​ ​ដោយ​មិនទាន់​ទាំង​មាន​សូម្បីតែ​បញ្ជី​ឈ្មោះ​កោះហៅ​កីឡាករ​ផង​៕​

  • អស្ចារ្យ​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ជា​ប្រទេស​ដំបូង​នៅ​អាស៊ាន​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ​VAR​

    អស្ចារ្យ​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ជា​ប្រទេស​ដំបូង​នៅ​អាស៊ាន​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ​VAR​

    ​លី​ក​កំពូល​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​អាច​ក្លាយជា​លី​ក​កំពូល​ដែល​ទំនើប​ជាងគេបង្អស់​ក្នុង​តំបន់​អាស៊ាន​ ​ក្រោយពេល​ដែល​កិច្ចប្រជុំ​នៃ​លី​ក​កំពូល​ប្រទេស​នេះ​បានសម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​បំផុត​មួយ​នេះ​ ​(​VAR​)​ ​ក្នុង​ការ​កាត់សេចក្តី​ការប្រកួត​។

    ​សហព័ន្ធ​កីឡាបាល់ទាត់​ ​ឥណ្ឌូ​នេ​ស៊ី​ ​បាន​បង្ហាញ​អំពី​គោលបំណង​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​ថា​ ​គឺ​ដោយសារតែ​ចង់ឱ្យ​ការប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​លី​ក​កំពូល​ក្នុង​ប្រទេស​របស់​ខ្លួន​មានគុណ​ភាព​កាន់តែ​ល្អ​បន្ថែម​ឡើង​ទៀត​ ​ក៏ដូចជា​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ឱ្យ​ដើរទៅ​តាម​បដិវត្តន៍​នៃ​បច្ចេកវិទ្យា​ផង​ដែរ​។

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បច្ចេកវិទ្យា​ ​VAR​ ​នេះ​ត្រូវ​បាន​ ​FIFA​ ​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​ក្នុង​ឆ្នាំ2017​ ​ហើយ​ការប្រើ​ប្រាស់​ផ្លូវការ​លើកដំបូង​ ​គឺ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​2018​ ​នៅ​ប្រទេស​រុស្ស៊ី​ ​ហើយ​ទទួល​បាន​ជោគជ័យ​ ​និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក​៕​




  • ការអប់រំ​កុមា​រតូចៗ​ជា​វិធី​ដ៏​សំខាន់​ដើម្បីអនាគត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ និង​សក្តា​នុ​ពល​

    ការអប់រំ​កុមា​រតូចៗ​ជា​វិធី​ដ៏​សំខាន់​ដើម្បីអនាគត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ និង​សក្តា​នុ​ពល​

    ការអប់រំ​កុមា​រតូចៗ​ មិនថា​នៅផ្ទះ​ ឬនៅ​សាលារៀន​ទេ​ គឺជា​រឿង​សំខាន់ណាស់​ដែល​អាណាព្យាបាល​គួរ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ពួកគេ​កំពុង​ស្ថិត​ក្នុង​វ័យ​ដែល​មាន​ថាមពល​ខួរក្បាល​ដ៏​អស្ចារ្យ​ និង​គ្មាន​ដែន​កំណត់​…គ្រាន់តែ​ថា​ ការ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍន៍​សមត្ថភាព​កុមារ​នេះ​ វា​ទាមទារ​ឱ្យ​អាណាព្យាបាល​ត្រូវ​មានការ​យកចិត្ត​ទុកដាក់​ លះបង់​ និង​មាន​ភាព​អត់ធ្មត់​ខ្ពស់​ទាំង​ក្នុង​ការ​ស្វែងយល់​ពី​ពួកគេ​។ ថ្ងៃនេះ​ កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​បាន​ធ្វើ​បទ​សម្ភាស​មួយ​ជាមួយ​លោកស្រី​ ម៉ក់​ វាសនា​ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ “តារា​រះ​អាស៊ី​អាគ្នេយ៍​” ដែល​ផ្គត់ផ្គង់​សម្ភារ​សិក្សា​កុមារ​បែប​ថ្មី​ អំពី​ចំណុច​សំ​ខាន់​ៗមួយ​ចំនួន​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សមត្ថភាព​របស់​កុមារ​តូច​។

    1. តើ​មូលហេតុ​អ្វី​ទើប​អាណាព្យាបាល​គួរ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បណ្តុះបណ្តាល​កុមារ​តាំងពី​វ័យ​តូច​?
    ការ​បណ្តុះបណ្តាល​ និង​ការអប់រំ​កុមារ​ គួរ​ចាប់ផ្តើម​កាន់តែ​ឆាប់​ កាន់តែ​ល្អ​។ ជាពិសេស​ ក្មេង​តូច​ៗវ័យ​ក្រោម​3ឆ្នាំ​ ដោយសារ​មូលហេតុ​សំខាន់​ 2យ៉ាង​៖
    មូលហេតុ​ទី1​ គឺ​សរសៃប្រសាទ​ខួរក្បាល​ក្មេង​តូច​ៗបន្ត​កើតមាន​ជា​រៀងរាល់ថ្ងៃ​បន្ទាប់ពី​បាន​ប្រសូត​ពី​ផ្ទៃ​ម្តាយ​ សរសៃប្រសាទ​ទាំងនេះ​នឹង​តភ្ជាប់​គ្នា​តាមរយៈ​បទ​ពិសោធ​(ពាក្យសម្ដី​ សកម្មភាព​ រូបភាព​ ។ល) ដែល​មាតាបិតា​ និង​បុគ្គល​ជុំវិញ​ផ្តល់​ឱ្យ​។ ការ​តភ្ជាប់​គ្នា​នៃ​សរសៃប្រសាទ​ទាំងនេះ​នឹង​បង្កើន​សមត្ថភាព​ចងចាំ​និង​ភាព​ឆ្លាត​វាងវៃ​របស់​កុមារ​លើស​ពី​ការស្មាន​។ សូម​មាតាបិតា​ធ្វើការ​សង្កេតមើល​បុ​ត្រ​តូច​ៗរបស់​ខ្លួន​ ហើយ​ជឿជាក់​ចុះ​ថា​ ពួកគេ​ពិតជា​អាច​យល់​ និង​ចាប់​យក​បាន​នូវ​ភាសា​ សំឡេង​ និង​រូបភាព​ មិនថា​ទាំងអស់​នោះ​ជា​រឿង​សាមញ្ញ​ ឬស្មុគស្មាញ​នោះ​ទេ​។ ពិត​ណាស់​!កុមា​រតូចៗ​មិនទាន់​អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​បា​នភ្លាមៗ​តាម​ការ​ចង់បាន​របស់​មាតាបិតា​នោះ​ទេ​ក៏ប៉ុន្តែ​ពួកគេ​អាច​ទទួលយក​បទ​ពិសោធ​ និង​សមត្ថភាព​របស់​ពួកគេ​មក​បង្ហាញ​ ក៏ដូចជា​ប្រើប្រាស់​ក្នុង​ស្ថានភាព​ណាមួយ​នា​ពេល​អនាគត​បាន​។ សរសៃ​ប្រសាទ​ថ្មី​ៗទាំងនេះ​នឹង​កាត់បន្ថយ​បន្តិច​ម្តង​ៗនៅពេល​កុមារ​មាន​វ័យ​ធំឡើង​។

    មូលហេតុ​ទី2​ គឺ​កុមា​រតូចៗ​ត្រូវ​បាន​គ្រប​ដណ្តប់​ ឬក៏​ទទួល​ឥទ្ធិពល​ខ្លាំង​ពី​ខួរក្បាល​ផ្នែក​ខាងស្តាំ​ (ផ្តោត​លើ​រូបភាព​ អារម្មណ៍​) ច្រើនលើស​លប់​ជាង​ខួរក្បាល​ផ្នែក​ខាងឆ្វេង​ (ភាសា​ ការពិចារណា​ តក្កវិជ្ជា​) ដូច្នេះ​ហើយ​បាន​ជាពួក​គេ​មិនទាន់​យល់​ពី​ហេតុផល​ ការទទួលខុសត្រូវ​ ឬការ​បកស្រាយ​អ្វី​ច្រើនជាង​ការ​ទាមទារ​ចំណាប់​អារម្មណ៍​ ការ​ថ្នាក់ថ្នម​ និង​បំពេញ​តែ​ចិត្ត​ពួកគេ​ខ្លួនឯង​នោះ​ទេ​ ប៉ុន្តែ​ដោយសារតែ​ហេតុផល​នេះ​ហើយ​ទើប​ការ​បង្វឹក​ហាត់​ការ​ចងចាំ​ និង​សមត្ថភាព​ពិសេស​របស់​ពួកគេ​ តាមរយៈ​រូបភាព​ ការស្រមើស្រមៃ​ការ​ច្នៃប្រឌិត​ មាន​ភាព​ងាយស្រួល​ខ្លាំង​ពេល​នៅជា​កុមារភាព​។

    ហេតុ​ដូចនេះ​ ការ​ចាប់​ផ្តល់​បទ​ពិ​សោ​ធល្អ​ៗឱ្យ​កុមា​រតូចៗ​ គឺជា​ទម្លាប់​សំខាន់​មួយ​ក្នុង​ការចូលរួម​បង្កើន​សមត្ថភាព​ និង​សក្តា​នុ​ពល​របស់​ពួកគេ​។

    2. ចុះ​អ្វីទៅ​ជា​បទ​ពិសោធ​ដែល​មាតាបិតា​គួរ​ផ្តល់​ឱ្យ​កុមារ​តូច​? តើ​លោកស្រី​អាច​ផ្តល់​ជា​ឧទាហរណ៍​ខ្លះ​ៗបានទេ​?
    ក្រៅពី​ការ​បរិភោគ​ម្ហូបអាហារ​ដែល​មានប្រយោជន៍​ដល់​សុខភាព​ហើយ​ ការ​គេង​គ្រប់គ្រាន់​ ការ​លម្ហែ​កម្សាន្ត​សប្បាយ​ ការ​ធ្វើលំ​ហាត់ប្រាណ​ និង​បទ​ពិ​សោ​ធល្អ​ៗ គឺ​ជា​រឿង​ដែល​មាតាបិតា​គួរ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ផ្តល់​ឱ្យ​កុមា​រតូចៗ​ រួម​ទាំង​ការ​ប្រស្រ័យ​ទាក់ទង​រវាង​មាតាបិតា​ និង​បុ​ត្រ​ធិ​តា​ ការ​បណ្តុះបណ្តាល​នៅ​សាលារៀន​ការប្រៀនប្រដៅ​ និង​អប់រំ​បន្ថែម​នៅផ្ទះ​ទៀតផង​។

    ចំណុច​ទី1​ គឺ​ការ​ប្រស្រ័យ​ទាក់ទង​រវាង​មាតាបិតា​ និង​បុ​ត្រ​ធិ​តា​៖ ពាក្យពេចន៍​ផ្អែមល្ហែម​ ការ​និយាយលើក​ទឹកចិត្ត​ ការ​ថ្នាក់ថ្នម​ បបោសអង្អែល​ ដែល​មាតាបិតា​និយាយ​ និង​ធ្វើ​ដាក់​បុ​ត្រ​ធិ​តា​របស់​ខ្លួន​សុទ្ធតែ​អាច​ជួយ​រំញោច​ និង​តភ្ជាប់​ប្រព័ន្ធ​សរសៃប្រសាទ​ទាំង​ចាស់​ និង​ថ្មី​របស់​ពូក​គេ​ឱ្យ​ប្រសើរ​ទ្បើង​ទាំងអស់​។ ការ​ចំណាយ​ពេលវេលា​ស្តាប់​ និង​ឆ្លើយតប​នឹង​សំនួរ​ ឬការ​ហៅ​របស់​ពួកគេ​ អាច​ជួយ​បង្កើន​ទំនុកចិត្ត​ និង​ជំរុញ​ឱ្យ​ពួកគេ​ក្លាហាន​ក្នុង​ការ​ប្រស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។សូម​មាតាបិតា​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​លើ​ការ​សួរ​ឬការ​ហៅ​របស់​បុ​ត្រ​ធិ​តា​របស់​ខ្លួន​ មិនថា​ពួកគេ​នៅ​តូច​ប៉ុនណា​ក៏ដោយ​ ព្រោះ​បើ​ខ្វះខាត​ទង្វើ​ទាំងនេះ​ វា​អាច​នឹង​ធ្វើ​ឱ្យ​ពួកគាត់​បាក់ទឹកចិត្ត​ ខ្វះ​ជំនឿ​ចិត្ត​ និង​យល់​ខុសពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ក្នុង​គ្រួសារ​ និង​សង្គម​។ បន្ថែម​លើ​នេះ​ទៀត​ ការ​ចេះ​បង្ហាញ​ពី​ការ​មាន​អធ្យាស្រ័យ​ ចេះ​យោគយល់​ និង​ធ្វើជា​គំរូ​ល្អ​ឱ្យ​ពួកគេ​ឃើញ​ពី​ទំនាក់ទំនង​ដែល​មាតាបិតា​មាន​ ឬបាន​ធ្វើ​ជាមួយ​ពួកគេ​ ក៏ដូចជា​អ្នកដទៃ​ដែរ​នោះ​ គឺជា​ការ​ផ្តល់​នូវ​រូប​ភា​ពល្អៗ​នៃ​ទំនាក់ទំនង​រវាង​សមាជិក​គ្រួសារ​ និង​រវាង​អ្នក​នៅ​ជុំវិញ​ខ្លួន​។

    ចំណុច​ទី2​ គឺ​ការ​បណ្តុះបណ្តាល​នៅ​សាលារៀន​៖ការអប់រំ​នៅ​សាលារៀន​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​ផ្តល់​ឱកាស​ដល់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញ​ និង​ការសម្រប​សម្រួល​ខ្លួន​ជាមួយនឹង​បរិស្ថាន​ថ្មី​ដែល​ខុសពី​នៅផ្ទះ​របស់​ខ្លួន​ ដើម្បី​ត្រៀមខ្លួន​ជា​បណ្តើរ​ៗក្នុង​ការរស់នៅ​ដោយ​ឯករាជ្យ​ជាមួយនឹង​ជំនឿ​ចិត្ត​ខ្ពស់​។ ហេតុនេះ​ហើយ​ ការ​ស្វែងយល់​អំពី​សាលារៀន​គឺជា​បញ្ហា​សំខាន់ណាស់​ មុននឹង​មាតាបិតា​សម្រេចចិត្ត​បញ្ជូន​បុ​ត្រ​ធិ​តា​ឱ្យទៅ​សិក្សា​នៅ​សាលា​ណាមួយ​។ ក្នុង​ន័យ​នេះ​កត្តា​មួយចំនួន​ដែល​អាណាព្យាបាល​គួរ​យក​មក​ធ្វើជា​ធាតុផ្សំ​ក្នុង​ការសម្រេច​ចិត្ត​ក្នុង​រឿង​នេះ​មាន​ដូចជា​ បរិយាកាស​ សុ​វត្តិភាព​នៃ​បរិវេណ​ ឬឧបករណ៍​របស់​សាលា​ អនាម័យ​ម្ហូបអាហារ​សម្រាប់​ក្មេង​ដែល​សម្រាក​នៅ​សាលា​ ប្រវត្តិ​របស់​សាលា​ វិន័យ​របស់​សាលា​ គុណភាព​របស់​សាលា​ដែល​រួមបញ្ចូល​ទាំង​កម្មវិធី​សិក្សា​ ឧបករណ៍​ជំនួយ​សមត្ថភាព​ និង​បទ​ពិសោធ​របស់​គ្រូបង្រៀន​ និង​តម្លៃ​សិក្សា​ទៅតាម​លទ្ធភាព​នៃ​គ្រួសារ​នីមួយ​។ ទាំងអស់​នេះ​ គឺ​ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​ថា​ បុ​ត្រ​ធិ​តា​របស់​លោកអ្នក​ពិតជា​បាន​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ប្រាកដ​មែន​។

    ចំណុច​ទី3​ ការអប់រំ​បន្ថែម​នៅផ្ទះ​៖ មាតាបិតា​ជា​អ្នកបង្រៀន​កូន​ឱ្យ​ចេះនិយាយ​ ដើរ​ រត់​ គោរព​ចាស់ទុំ​ទៅ​តាម​វិវឌ្ឍនាការ​នៃ​វ័យ​របស់​បុ​ត្រ​ធិ​តា​របស់​ខ្លួន​។ ទាំង​នាងខ្ញុំ​ទាំង​គេ​មានចិត្ត​រំភើប​ណាស់​នៅពេល​ឮកូន​តូច​ៗរបស់​ខ្លួន​ចេះនិយាយ​ ជាពិសេស​ គឹ​ពាក្យ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ​។ ហើយក៏​សប្បាយចិត្ត​នៅពេល​ឃើញ​ពួកគេ​លូតលាស់​ទាំង​រូបរាងកាយ​ និង​បញ្ញា​និង​ទទួល​បានការ​អប់រំ​ល្អ​ត្រឹមត្រូវ​នៅ​ឯសាលា​រៀន​។ក៏ប៉ុន្តែ​ មាតាបិតា​អាច​នឹង​មិន​ត្រឹមតែ​សប្បាយចិត្ត​នោះ​ទេ​ ថែមទាំង​មាន​មោទនភាព​ចំពោះ​បុ​ត្រ​ធិ​តា​របស់​ខ្លួន​ដែល​ប្រកប​ដោយសក្តានុពល​ខ្ពស់​ទៀតផង​ ប្រសិនបើ​មាតាបិតា​អាច​ប្រឹងប្រែង​ធ្វើការ​អប់រំ​បន្ថែម​នៅ​ផ្ទះ​ទៅ​ឱ្យ​ពួកគេ​ ជាពិសេស​បុ​ត្រ​ធិ​តា​តូច​ៗ ពីព្រោះ​ការអប់រំ​បន្ថែម​នៅផ្ទះ​អាច​ជួយ​ពង្រឹង​សមត្ថភាព​ផ្នែក​បញ្ញា​និង​ស្មារតី​ (តាមរយៈ​ការ​បញ្ជ្រាប​ការអប់រំ​អំពី​គុណ​តម្លៃ​ក្នុង​ការរស់នៅ​) បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​មាតា​បិតា​ និង​បុ​ត្រ​ធិ​តា​ ដែល​អាច​ឱ្យ​មាតាបិតា​ក្លាយជា​មិត្ត​ជាទី​ទុកចិត្ត​របស់​បុ​ត្រ​ធិ​តា​ខ្លួន​ក្នុង​ការពិភាក្សា​បញ្ហា​តូច​ ឬធំ​ដែល​ពួកគេ​ជួបប្រទះ​។ គុណប្រយោជន៍​នៃ​ការ​បើកចំហ​ការពិភាក្សា​នេះ​នឹង​នាំ​ឱ្យ​មាតាបិតា​ស្គាល់​និង​យល់​ពី​បុ​ត្រ​ធិ​តា​របស់​ខ្លួន​បាន​ច្រើន​ និង​អាច​ជួយ​ផ្តល់​ជាម​តិ​យោ​បល់​ល្អ​ៗក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​។

    3. ថ្មី​ៗនេះ​លោកស្រី​បាន​ផ្សព្វផ្សាយ​អំពី​សម្ភារ​សិក្សា​ភាសាអង់គ្លេស​បែប​ថ្មី​ដែល​នាំចូល​ពី​បរទេស​តើ​សម្ភារ​ទាំងនោះ​អាច​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​កុមារ​យ៉ាងដូច​ម្តេច​ដែរ​?
    ដើម្បី​ឆ្លើយតបទៅនឹង​បញ្ហា​កង្វះខាត​ពេលវេលា​ និង​សម្ភារ​សិក្សា​ដែល​មាន​លក្ខណៈ​អប់រំ​ជា​ប្រព័ន្ធ​ សម្រាប់​កុមា​រតូចៗ​ ក្រុមហ៊ុន​នាងខ្ញុំ​បាន​នាំចូល​សម្ភារ​សិក្សា​ភាសា​បែប​ថ្មី​សម្រាប់​ជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើ​សផ្សេង​ៗទៀត​ដើម្បី​ជា​ជំនួយ​ដល់​មាតាបិតា​ក្នុង​ការអប់រំ​កុមា​រតូចៗ​អាយុ​ពី​ 3 ទៅ​ 8ឆ្នាំ​បន្ថែម​នៅផ្ទះ​។ វា​ជា​ប្រភេទ​សៀវភៅ​អង់គ្លេស​ដែល​អាច​ប្រើប្រាស់​ជាមួយ​ប៊ិច​អាន​ (Walter​ 3) ដោយ​អាច​ប្តូរ​ភាសា​អង់គ្លេស​ និង​ចិន​។ វា​ត្រូវ​បាន​គេ​រៀបរៀង​ទ្បើង​ដោយ​យកចិត្ត​ទុកដាក់​ដោយ​អ្នកជំនាញ​អប់រំ​ដែល​មាន​បទ​ពិសោធ​យូរឆ្នាំ​។ ដៃគូ​របស់​យើង​ឈ្មោះ​ ETL​ Learning​ ជា​បុត្រ​សម្ព័ន្ធ​របស់​ Time​ Publishing​ Group​ ដែល​ជា​ក្រុមហ៊ុន​បោះពុម្ព​ផ្សាយ​ដ៏​ល្បី​មួយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ ETL​ Learning​ កំពុង​មានដៃ​គូ​ប្រហែល​20ប្រទេស​ទូទាំង​ពិភពលោក​។ សម្ភារ​សិក្សា​ទាំងនេះ​មាន​ 5ឈុត​ ដែល​មាតាបិតា​អាច​ជ្រើសរើស​យក​ឈុត​ណាមួយ​ក៏បាន​ ដែល​សុទ្ធតែ​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ពួកគាត់​ទាំងអស់​។

    ឈុតទី1​៖ A Child’s​ First​ Library​ of​ Learning​៖វា​ជា​បណ្ណាល័យ​ដំបូង​គេ​សម្រាប់​កុមារ​ដែល​គ្រប​ដណ្តប់​លើ​ប្រធានបទ​ធំ4​ គឺ​ជីវិត​ វិទ្យាសាស្ត្រ​ ធម្មជាតិ​ និង​ពិភពលោក​យើង​។ វា​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ទូទៅ​ តាមរយៈ​សំណួរ​ និង​ចម្លើយ​ ដែល​បង្ហាញ​តាមរយៈ​រូបភាព​ចម្រុះ​ពណ៌​ ប្លែក​ៗ ដែល​អាច​ទាក់​ទា​ញក្មេងៗ​ឱ្យ​ចូលចិត្ត​មើល​ និង​រៀន​ ជាមួយ​ប៊ិច​អាន​ (talking​ pen​) ដែល​អាច​បន្លឺ​សំឡេង​អាន​របស់​អ្នកជា​ភាសា​ដើម​បាន​យ៉ាង​ច្បាស់​។ វា​ក៏​ជួយ​បង្កើត​នូវ​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​ និង​ស្រឡាញ់​ការសិក្សា​ ផ្តល់​នូវ​វាក្យស័ព្ទ​សម្បូរ​បែប​ និង​អាច​បង្រៀន​ឱ្យ​កុមារ​ចេះ​ស្វែងរក​ព័ត៌មាន​ និង​ចេះ​ផ្ចង់​អារម្មណ៍​។

    ឈុតទី2​៖ English​ Time​៖ ឈុត​នេះ​ជា​បណ្តុំ​សៀវភៅ​ដែល​បង្រៀន​អំពី​ជំនាញ​ភាសាអង់គ្លេស​បាន​យ៉ាង​ច្បាស់លាស់​។ វា​អាច​ជួយ​ឱ្យ​កុមា​រតូចៗ​សប្បាយរីករាយ​ផង​ និង​ទទួល​បាន​ចំណេះដឹង​ខាង​ផ្នែក​ភាសា​ផង​ទាំង​អក្សរ​ លេខ​ សញ្ញាណ​គណិតវិទ្យា​ គ្រួសារ​ សម្លៀកបំពាក់​ រដូវ​កាល​ ទីកន្លែង​ (ផ្ទះ​ សាលា​រៀន​ ផ្សារ​ ទីកម្សាន្ត​ សួនសត្វ​ រោងភាពយន្ត​ និង​ទីក្រុង​-ល-) មធ្យោបាយ​ធ្វើដំណើរ​ និង​ពណ៌​។ល។

    ឈុតទី3​៖ Early​ Learning​ Program​៖ ផ្នែក​នេះ​ជាផ្នែក​ដែល​បណ្តុះ​ជំនាញ​ជា​មូលដ្ឋាន​សម្រាប់​កុមារ​។ តាមពិត​ទៅ​ក្មេង​ៗគួរតែ​ទទួល​បានការ​បង្ហាត់​បង្ហាញ​ពី​ជំនាញ​មូលដ្ឋាន​ដំ​បូងៗ​ច្រើនណាស់​ដែល​យើង​មិនបាន​ចាប់អារម្មណ៍​។ ក្នុង​នោះ​រួមមាន​តាំងពី​ជំនាញ​លេខ​ អក្សរ​ ពណ៌​ ពេលវេលា​ ជំនាញ​ក្នុង​ការបង្កើត​អ្វី​ដែល​ថ្មី​ៗ ការស្រមើស្រមៃ​ ការ​ដោះស្រាយ​បញ្ហា​ ការ​គិត​បែប​ស៊ីជម្រៅ​ (critical​ thinking​) និង​ social​ &​;emotional​ skills​ ជាដើម​។

    ឈុតទី4​៖ Learning​ Math​ with​ Albert​៖ ឈុត​នេះ​បង្រៀន​អំពី​គណិតវិទ្យា​តាមវិធី​សាស្ត្រ​ប្រទេស​សិង្ហបុរី​ ជា​ក្បួន​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ មានប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ក្មេង​ឆាប់​យល់ដឹង​ ចេះ​ និង​ចូលចិត្ត​គណិតវិទ្យា​។

    ឈុតទី5​៖ A Child’s​ First​ Library​ of​ Values​៖ នៅក្នុង​ផ្នែក​នេះ​មាន​សៀវភៅរឿង​និទាន​ 15ក្បាល​ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​ខាង​គុណ​តម្លៃ​នៃ​ការរស់នៅ​ ដើម្បី​ឱ្យ​ក្មេង​បានដឹង​ និង​យល់​ពី​តម្លៃ​នៃ​ការ​បើក​ចិត្ត​ឱ្យ​ទូលាយ​ ចេះ​ចែករំលែក​ ទទួលស្គាល់​ពី​ភាព​ខុសគ្នា​ រួម​ទាំង​ផ្នែក​សំ​ខាន់​ៗជាច្រើន​ដែល​បណ្តុះ​ផ្នត់គំនិត​ និង​សីលធម៌​របស់​កុមារ​តូច​។

    4. ​ជាចុងក្រោយ​តើ​លោកស្រី​មាន​មតិ​ ឬយោបល់​យ៉ាងណា​ខ្លះ​សម្រាប់​អាណាព្យាបាល​ ឬឪពុក​ម្តាយ​ទាំងឡាយ​?
    នាងខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អាណាព្យាបាល​ទាំងអស់​ចំណាយពេល​វេលា​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ជា​មួ​យកូនៗ​ ជាពិសេស​គឺ​កូន​តូច​ៗ ព្រោះ​ការ​ផ្តល់​ភាព​កក់ក្តៅ​ ការបង្កើត​ភាព​ស្និទ្ធស្នាល​ និង​ការ​អភិវឌ្ឍ​ពួកគេ​តាមរយៈ​ការអប់រំ​បន្ថែម​នៅផ្ទះ​ គឺ​អាច​ជួយ​បង្កើន​សក្តា​នុ​ពល​ជោគជ័យ​ ទាំង​ផ្នែកការ​សិក្សា​ ការងារ​ ទំនាក់ទំនង​ល្អ​ក្នុង​គ្រួសារ​ និង​មនុស្ស​ជុំវិញ​ខ្លួន​ និង​សុខភាព​ខាង​ស្មារតី​ដោយ​ផ្ទាល់​ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​បង្កើន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​ខ្ពស់​សម្រាប់​ប្រទេសជាតិ​ដោយប្រយោល​ទៀតផង​៕

  • លោក​ ​ម៉ៃ​ ​សុគន្ធ​ ​បន្ត​កំណត់ត្រា​របស់​ខ្លួន​ ​ក្រោយ​គាំទ្រ​ក្លិប​សៀមរាប​ក្នុង​ពានរង្វាន់​សម្តេច​ ​ហ៊ុន​ ​សែន​ ​វគ្គ​ផ្តាច់ព្រ័ត្រ​

    លោក​ ​ម៉ៃ​ ​សុគន្ធ​ ​បន្ត​កំណត់ត្រា​របស់​ខ្លួន​ ​ក្រោយ​គាំទ្រ​ក្លិប​សៀមរាប​ក្នុង​ពានរង្វាន់​សម្តេច​ ​ហ៊ុន​ ​សែន​ ​វគ្គ​ផ្តាច់ព្រ័ត្រ​

    ​កាលពី​ម្សិលមិញ​នេះ​ ​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​(​ថ្នាក់​ខេត្ត​)​ ​ឆ្នាំ2019​ ​(​វគ្គ​ផ្តាច់ព្រ័ត្រ​)​ ​បាន​បិទ​បញ្ចប់​ហើយ​ ​ដោយ​លទ្ធផល​ ​គឺ​ក្រុម​ខេត្តសៀមរាប​ ​បាន​ចាញ់​ក្រុម​ខេត្ត​ត្បូងឃ្មុំ​ ​ដោយ​លទ្ធផល​ ​1ទល់នឹង០​ ​ដោយ​កីឡាករ​ខេត្ត​ត្បូងឃ្មុំ​ ​រក​ឃើញ​គ្រាប់​ជ័យជម្នះ​នៅ​នាទី​ទី46​។​

    ​ដោយឡែក​ ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​នៅតែ​បន្ត​កំណត់ត្រា​ ​“​ទាយ​មិនដែល​ត្រូវ​”​ ​របស់​ខ្លួន​ ​មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​មួយ​នេះ​ដដែល​ ​ដោយ​នៅក្នុង​គណនី​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​ក្រុមបាល់ទាត់​ខេត្តសៀមរាប​ ​ដែល​នេះ​វា​ហាក់ដូចជា​មិន​ខុសពី​ការ​ទស្សន៍ទាយ​ដូច​សព្វមួយដង​ ​របស់​លោក​ ​ម៉ៃ​ ​សុគន្ធ​ឡើយ​ ​ដោយ​រៀងរាល់​លើក​កន្លងមក​ ​ឱ្យ​តែ​លោក​គាំទ្រ​ក្រុម​ណាមួយ​.​.​.​ច្បាស់​ណាស់​!​ ​ក្រុម​មួយ​នោះ​តែងតែ​បរាជ័យ​ ​ហើយនឹង​ត្រូវ​ធ្លាក់​ចេញពី​ពានរង្វាន់​នោះ​ភ្លាម​ៗ​ ​ស្តែង​ៗ​តែម្តង​៕​


  • ILO​ ថា​ រាល់​ឆ្នាំ​កម្មករ​និយោជិត​លើ​ពិភពលោក​ប្រមាណ​ 2.78លាន​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ការងារ​

    ILO​ ថា​ រាល់​ឆ្នាំ​កម្មករ​និយោជិត​លើ​ពិភពលោក​ប្រមាណ​ 2.78លាន​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ការងារ​

    បញ្ហា​គ្រោះថ្នាក់​ការងារ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​សម្រាប់​ពិភពលោក​ នា​សម័យ​បច្ចុប្បន្ន​ ព្រោះ​វា​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ និង​មនុស្ស​ក្នុង​សង្គម​។ តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) បាន​បញ្ជាក់​ថា​ កម្មករ​និយោជិត​ប្រមាណ​ 2.78លាន​នាក់​លើ​ពិភពលោក​បាន​បាត់បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ​ និង​ជំងឺ​វិជ្ជាជីវៈ​ជា​រៀងរាល់​ឆ្នាំ​។ ក្នុង​នោះ​កម្មករ​ជិត​ 2.4លាន​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​វិជ្ជាជីវៈ​ ហើយ​បន្ថែម​ពីលើ​នេះ​បើ​គិត​ពី​កម្មករ​និយោជិត​រងគ្រោះ​ថ្នាក់​ការងារ​តែ​មិន​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់ជីវិត​មាន​រហូតដល់​ទៅ​ 374លាន​នាក់​ឯណោះ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ស្ថិតិ​នៃ​គ្រោះថ្នាក់​ការងារ​ និង​ជំងឺ​វិជ្ជាជីវៈ​នេះ​នៅតែ​បន្ត​កើនឡើង​ ដែល​ក្នុង​នោះ​ការ​កើនឡើង​នៃ​ហានិភ័យ​ការងារ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ស្មុគស្មាញ​ជាមួយ​ការងារ​ និង​ជំងឺ​មិន​ឆ្លង​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​គ្រប់​ផ្នែក​នៃ​ពិភពលោក​ និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកលលោក​ដែល​ទាមទារ​ឱ្យ​មាន​វិធានការ​ការពារ​សុវត្ថិភាព​ការងារ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​បន្ថែម​ទៀត​។

    នៅ​កម្ពុជា​បើ​តាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បានឱ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ការងារ​រហូតដល់​ស្លាប់​ និង​ការ​ចំណាយ​ទៅលើ​សំណង​ហានិភ័យ​ការងារ​នៅ​ឆ្នាំ​ 2018​ មានការ​ថយ​ចុះ​ចំនួន​18.25​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ 2017​។ទិន្នន័យ​បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ការងារ​សរុប​ចំនួន​ 34,808ករណី​ រួមមាន​គ្រោះថ្នាក់​នៅកន្លែង​ធ្វើការ​មាន​ចំនួន​ 25,206នាក់​ គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ចំនួន​ 9,530នាក់​ និង​ផ្សេង​ៗចំនួន​ 72នាក់​។ ចំណែក​ឯករណី​ដួលសន្លប់​របស់​កម្មករ​និយោជិត​ មានការ​ថយ​ចុះ​ចំនួន​ 54.55​% ដោយ​កើតឡើង​នៅក្នុង​ 22សហគ្រាស​គ្រឹះស្ថាន​ នៅ​ឆ្នាំ2017​ មក​ត្រឹម​ 10សហគ្រាស​-គ្រឹះស្ថាន​ នៅ​ឆ្នាំ2018​ ដែល​នេះ​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បង្ការ​សុវត្ថិភាព​ និង​សុខភាព​ការងារ​នៅកន្លែង​ធ្វើការ​។

    ដើម្បី​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ និង​សុខភាព​ការងារ​នៅ​កម្ពុជា​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​រៀបចំផែនការ​សកម្មភាព​សំ​ខាន់​ៗមួយចំនួន​ដូចជា​ ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ផែនការមេ​លើក​ទី2​ ស្តី​ពី​សុវត្ថិភាព​ និង​សុខភាព​ការងារ​ ឆ្នាំ2018​-2022​ ដែល​ជា​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​ការ​អភិវឌ្ឍ​ផ្នែក​សុវត្ថិភាព​ និង​សុខភាព​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ បន្ត​យន្តការ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ និង​សុខភាព​ការងារ​ ដើម្បី​សម្របសម្រួល​ និង​ផ្តល់​យោបល់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ និង​សុខភាព​ការងារ​ថ្នាក់​ជាតិ​ និង​សហគ្រាស​ គ្រឹះស្ថាន​។ កែ​លម្អ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ និង​គុណភាព​ តាមរយៈ​ការ​កែ​លម្អ​របាយការណ៍​អធិការកិច្ច​ការងារ​ ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ទទួលបន្ទុក​អធិការកិច្ច​ការងារ​ និង​ការ​បង្កើន​ការ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​បន្ថែម​ទៀត​ទៅដល់​វិស័យ​សំណង់​ ឡឥដ្ឋ​ និង​សេវា​កម្សាន្ត​។ បន្ត​អនុវត្ត​គម្រោង​លើកកម្ពស់​ស្តង់​ដា​សុវត្ថិភាព​ និង​សុខភាព​ការងារ​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ជប៉ុន​ ដោយ​បាន​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​បន្ថែម​ និង​ការ​បណ្តុះបណ្តាល​គ្រូបង្គោល​ និង​សិក្ខាកាម​ស្តី​ពី​ការ​កែ​លម្អ​ការងារ​ នៅក្នុង​ការដ្ឋាន​សំ​ណង់​ខា្ន​តតូច ​(WISCON​) ព្រមទាំង​គ្រោង​នឹង​រៀបចំ​គោលនយោបាយ​ជាតិ​ស្តី​ពី​សុវត្ថិភាព​ និង​សុខភាព​ការងារ​ និង​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ2019​-2023​ ដែល​សុវត្ថិភាព​ និង​សុខភាព​ការងារ​ស្ថិតនៅ​ក្នុង​កម្មវិធី​ទី1​ “ការ​អភិវឌ្ឍ​លក្ខខណ្ឌ​ការងារ​ និង​សុខដុម​នី​យក​ម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​” ដែល​ផ្តល់​នូវ​កាលានុវត្ត​ភាពជា​យុទ្ធសាស្ត្រ​ ដើម្បី​ពង្រឹង​លក្ខខណ្ឌ​សុវត្ថិភាព​ និង​សុខភាព​ការងារ​ ជាពិសេស​ការរៀបចំ​ច្បាប់​ស្តី​ពី​សុវត្ថិភាព​និង​សុខភាព​ការងារ​។ ជំរុញ​ និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ គ្រឹះស្ថាន​ដែល​អនុវត្ត​តាម​បទដ្ឋាន​ការងារ​ស្នូល​សុវត្ថិភាព​ និង​សុខភាព​ការងារ​៕

  • ការ​ជ្រើសរើស​អាជីព​នឹង​កាន់តែ​ប្រសើរ​ឡើងជា​មួយ​វីដេអូ​ប្រឹក្សា​ការងារ​ ដែល​ផលិត​ដោយ​ក្រសួងការងារ​ និង UNDP​

    ការ​ជ្រើសរើស​អាជីព​នឹង​កាន់តែ​ប្រសើរ​ឡើងជា​មួយ​វីដេអូ​ប្រឹក្សា​ការងារ​ ដែល​ផលិត​ដោយ​ក្រសួងការងារ​ និង UNDP​

    ការ​ជ្រើសរើស​អាជីព​ការងារ​ ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ព្រោះ​វា​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ចំពោះ​ដំណើរ​ជីវិត​បុគ្គល​ និង​មាន​ឥទ្ធិពល​ជាច្រើន​ផង​ដែរ​ដល់​ការ​អភិវឌ្ឍ​សង្គម​ទាំងមូល​។ ដើម្បី​ជំរុញ​ឱ្យ​ការ​ជ្រើសរើស​អាជីព​កាន់តែ​មានប្រសិទ្ធភាព​ និង​កាន់តែ​ប្រសើរ​ឡើង​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ រួម​ជាមួយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP​) បាន​រៀបចំ​កម្មវិធី​មួយ​ឈ្មោះថា​ “Dr​. Job​” ដើម្បី​ចាក់​ផ្សាយ​ និង​ផ្តល់​ចំណេះដឹង​ជាច្រើន​ដល់​សិស្ស​និស្សិត​ក្នុង​ការ​ជ្រើសរើស​អាជីព​ការងារ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ការ​ដាក់ចេញ​នូវ​គម្រោង​នេះ​ ពិតជា​មាន​សារៈសំខាន់​ និង​ទាន់ពេល​វេលា​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ជំរុញ​ឱ្យ​ដំណើរការ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​កាន់តែ​មានប្រសិទ្ធភាព​ តាមរយៈ​ការ​ត្រៀម​រៀបចំ​កម្លាំង​ពលកម្ម​ប្រកបដោយ​សក្តា​នុ​ពល​ ការ​កសាង​មាគ៌ា​អាជីព​ច្បាស់លាស់​ក្នុង​ជីវិត​ ការ​ជ្រើសរើស​មុខជំនាញ​សិក្សា​ស្របតាម​តម្រូវការ​ទីផ្សារ​ការងារ​ ការស្វែងរក​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ពិសេស​ការ​ត្រៀមលក្ខណៈ​ចូលក្នុង​ទីផ្សារ​ការងារ​ រួម​ទាំង​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បានការ​ងារ​កាន់តែ​ងាយស្រួល​។ ក្រៅពី​នេះ​ ការរៀបចំ​ផែនការ​អាជីព​ល្អ​ គឺជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការ​ផ្សារភ្ជាប់​សមត្ថភាព​របស់​សិស្ស​ និស្សិត​ និង​កម្មករ​និយោជិត​ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖ “មូលហេតុ​ដែល​យុវជន​ចាំបាច់​ត្រូវ​រៀបចំ​ និង​កសាង​ផែនការ​អាជីព​ឱ្យ​បាន​ល្អ​ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​គម្លាត​បន្ទាប់​ពី​ក្មួយ​ៗបញ្ចប់​ការសិក្សា​រួច​ឈាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​សំដៅ​ទទួល​បានការ​ងារ​កាន់តែ​ឆាប់រហ័ស​ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​មានប្រសាសន៍​ផង​ដែរ​ថា​កម្ពុជា​កំពុង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ជំរុញ​ឱ្យ​សិស្ស​និស្សិត​កាន់តែ​មាន​ប្រភព​ព័ត៌មាន​សំ​ខាន់​ៗសម្រាប់​អភិវឌ្ឍ​សមត្ថភាព​ សម្រាប់​ឆ្លើយតប​ជាមួយ​របត់​ថ្មី​នៃ​បច្ចេកវិទ្យា​ និង​ត្រៀមខ្លួន​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​តំបន់​។ ហេតុនេះ​ការ​ជ្រើសរើស​ជំនាញ​ត្រឹមត្រូវ​ជាផ្នែក​មួយ​ក្នុង​ការជំរុញ​ឱ្យ​ធនធានមនុស្ស​របស់​យើង​ក្លាយជា​កម្លាំង​ចលករ​កាន់តែ​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ និង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​វីដេអូ​ស្តី​ពី​អាជីព​នេះ​បាន​ទទួលការ​គាំទ្រ​ពីទី​ភ្នាក់​ងា​រស្វ៊ី​សស​ម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិ​ការ​ (SDC​) តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​(UNDP​) និង​ទទួល​អនុវត្ត​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ (NEA​)។

    ប្រធាន​ UNDP​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​Nick​ Beresford​ បាន​លើកឡើង​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​វីដេអូ​ “Dr.Job​” នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​កិច្ច​សហ​ការ​ល្អ​រវាង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​សហប្រជាជាតិ​ (UNDP​) និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​របស់​កម្ពុជា​។ ខ្សែវីដេអូ​នេះ​មាន​ចំនួន​ 7វគ្គ​ ដែល​វា​នឹងអាច​ចូលរួម​ដោះស្រាយ​បញ្ហា​គម្លាត​ជំនាញ​ក្នុងចំណោម​យុវជន​កម្ពុជា​ ដែល​រារាំង​ក្នុង​ការ​ទទួល​បានការ​ងារ​សមរម្យ​នៅក្នុង​ទីផ្សារ​កម្ពុជា​។ វា​ជាផ្នែក​មួយ​ក្នុង​ការជំរុញ​ឱ្យ​យុវជន​ចេះ​រៀបចំផែនការ​អាជីព​ ការងារ​ និង​ត្រៀម​លក្ខណ​សម្បត្តិ​ឱ្យ​បាន​ល្អ​ដើម្បី​ចូល​ទី​ក្នុង​ទីផ្សារ​ការងារ​ដោយ​ប្រើប្រាស់​ជំនាញ​វិជ្ជាជីវៈ​ និង​ជំនាញ​ទន់​។

    កន្លងមក​បញ្ហា​គម្លាត​អាជីព​នេះ​ បាន​ក្លាយជា​បញ្ហា​មួយ​ដែល​គ្រប់​ភាគី​ទាំងអស់​កំពុង​យកចិត្ត​ទុកដាក់​ ខណៈ​ជំនាញ​ដែល​មាន​ទីផ្សារ​ខ្ពស់​ជាច្រើន​ត្រូវ​យុវជន​បោះបង់​មិន​ជ្រើសរើស​ ហើយ​ជ្រើសរើស​តែ​ជំនាញ​ណា​ដែល​មាន​មនុស្ស​សិក្សា​ច្រើន​ដែល​ធ្វើ​ឱ្យ​ទីផ្សារ​ការងារ​មាន​ភាព​ចង្អៀត​។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​ការងារ​ផ្នែក​ខ្លះ​សល់​មនុស្ស​ច្រើន​ តែ​ទីផ្សារ​ការងារ​ខ្លះ​បែរជា​ខ្វះ​អ្នកជំនាញ​ទៅ​ធ្វើការ​ទៅវិញ​ ដែល​ពេលខ្លះ​ធ្វើ​ឱ្យ​អ្នក​មិនទាន់​មានការ​ងារ​ធ្វើ​ត្រូវ​បង្ខំចិត្ត​ធ្វើការងារ​ខុស​ជំនាញ​ជាដើម​។ ហេតុនេះ​ការ​ដោះស្រាយ​ និង​ការជំរុញ​ការអប់រំ​ពី​ការ​ជ្រើសរើស​ជំនាញ​ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដែល​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​៕

  • នោះ​!​!​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​YG​ ​Entertainment​ ​ត្រូវ​សង្ស័យ​ថា​ ​រកស៊ី​ផ្លូវភេទ​យក​ស្រី​ៗ​លក់​ឱ្យ​សេ​ដ្ឋី​ៗ​បរទេស​

    នោះ​!​!​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​YG​ ​Entertainment​ ​ត្រូវ​សង្ស័យ​ថា​ ​រកស៊ី​ផ្លូវភេទ​យក​ស្រី​ៗ​លក់​ឱ្យ​សេ​ដ្ឋី​ៗ​បរទេស​

    តាមរយៈ​សារព័ត៌មាន​ ​kapook​ ​បាន​ចេញផ្សាយ​នៅពេល​មុន​នេះ​បន្ដិច​បានឱ្យ​ដឹង​ថា​ ​ខណៈ​នេះ​មន្ត្រីប៉ូលី​សគេ​កូរ៉េ​កំពុង​បើក​ការស៊ើបអង្កេត​ប្រមូល​ភ័ស្ដុតាង​ ​និង​កសាង​សំ​នុំ​រឿង​ករណី​របស់​លោក​ ​យ៉ាង​ ​ហ្សង់​ស៊ុក​ ​(Yang​ ​Hyun​-​suk)​ ​ត្រូវ​បាន​ចោទប្រកាន់​ ​និង​សង្ស័យ​បាន​ប្រព្រឹត្តិ​បទល្មើស​រកស៊ី​ផ្លូវភេទ​ ​ដឹកញីប្រស៊ីឈ្មោលយក​ស្រី​ៗ​ទៅ​លក់​ឱ្យ​សេ​ដ្ឋី​ៗ​នៅ​បរទេស​ ​។​

    ​បើ​តាមកម្ម​វិធី​ ​Straight​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​MBC​ ​បាន​អះអាង​ថា​ ​ភ័ស្ដុតាង​មួយចំនួន​បាន​បញ្ជាក់​ថា​ ​លោក​ ​Yang​ ​Hyun​-​suk​ ​ដែល​ជា​ស្ថាបនិក​បង្កើត​ក្រុម​ហ៊ុន​កម្សាន្ដ​ ​YG​ ​Entertainment​ ក៏ដូច​ជា​ក្រុមហ៊ុន​ផលិតកម្ម​លក់​ចម្រៀង​ធំ​បំផុត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​សង្ស័យអាច​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​ករណី​ចាប់​ ​និងជួញ​នា​រីៗ​ស្រស់​ស្អាត​ ​យក​ទៅ​លក់​បម្រើសេវា​កម្ម​ផ្លូវភេទ​នៅ​បរទេស​ ​ដែល​ក្នុង​នោះ​ភាគច្រើន​គឺ​នារី​នៅ​តំបន់​អាស៊ី​។​ ​បើ​ទោះបីជា​ខាង​ផលិតកម្ម​ ​YG​ ​ចេញ​ការ​បដិសេធ​ថា​ ​មិនបាន​ប្រព្រឹត្តិ​បទល្មើស​ខាងលើ​នោះ​ក្ដី​ ​តែ​សេចក្ដីប្រកាស​ចាប់ខ្លួន​ស្ថាបនិក​រូប​នេះក៏​ត្រូវ​បាន​ធ្វើឡើង​ ​និង​ត្រូវ​អ្នកលេង​បណ្ដាញ​សង្គម​ធ្វើការវិភាគ​រិះគន់យ៉ាង​មិន​សំចៃ​។​

    ​យ៉ាងណាមិញ​ ​កម្មវិធី​ ​Straight​ ​ក៏បាន​បញ្ជាក់​បន្ថែម​ថា​ ​អ្នកជំនួញ​មានមុខមាត់​នៅក្នុង​សង្គម​សិល្បៈ​ដូចគ្នានឹង​ក្រុមហ៊ុន​ ​YG​ ​មួយ​រូប​បាន​ផ្ដល់​ការ​បញ្ជាក់​ថា​ ​បុគ្គល​របស់​ ​YG​ ​រូប​នេះ​ធ្លាប់​បាន​ណាត់ជួប​មេខ្យល់នៅក្នុងក្លឹបកម្សាន្ដរាត្រី NB ​ដែល​ជា​ក្រុមអ្នកនាំ​នារី​មកបម្រើសេវាកម្មផ្លូវភេទចំនួន៣ដង​រួចមក​ហើយ​ ​ហើយ​នៅក្នុង​នោះក៏​មាន​តារា​ចម្រៀង​ល្បី​ៗ​ ​មាន​បុរស​ ​8​ ​នាក់​ ​និង​នារី​ ​25​ ​នាក់​ ​ដែល​សុទ្ធសឹងតែ​ជានា​រី​មានឈ្មោះ​ល្បីនៅក្នុង​ពិភព​សិល្បៈ​ផង​ដែ​។​ ​បើ​ទោះបីជា​មានការ​សម្ភាសន៍​ ​និង​ការសង្ស័យ​ករណី​ខាងលើ​នេះ​ក៏ដោយ​ ​ក៏​លោក​ ​Yang​ ​Hyun​-​suk​ ​នៅ​បដិសេធ​ថា​ ​ខ្លួន​គ្មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​ករណី​ខាងលើ​ជាដាច់ខាត​។​

    ​សូមជម្រាប​ថា​ ​ខណៈនេះខាង​មន្ដ្​រី​ប៉ូលី​ក្រុង​សេអ៊ូល​ ​ក៏បាន​ប្រាប់​សារព័ត៌មាន​ដែរ​ថា​ ​ពួក​យើង​កំពុងតែ​ព្យាយាម​ទាក់ទង​ទៅកាន់​ស្ថានីយ​ទូ​រស​ទ្ស​ន៍​ ​MBC​ ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​រក​ភ័ស្ដុតាង​ពិតប្រាកដ​ ​និង​ការ​សហការ​ពី​ខាង​ស្ថានីយ​ទូរទស្សន៍​ ​ដើម្បី​កសាង​សំណុំរឿង​ ​និង​ស្រាយ​បំភ្លឺ​រឿងក្ដី​បន្ថែម​ជូន​មហាជន​ ​៕​

  • ក្រុមហ៊ុន​ដែល​បង្កើត​ ​TikTok​ ​គ្រោង​នឹង​ផលិត​ទូរស័ព្ទ​ខ្លួនឯង​ ​

    ក្រុមហ៊ុន​ដែល​បង្កើត​ ​TikTok​ ​គ្រោង​នឹង​ផលិត​ទូរស័ព្ទ​ខ្លួនឯង​ ​

    ByteDance​ ​ឬ​ ​Beijing​ ​ByteDance​ ​Technology​ ​Co​ ​Ltd​ ​ជា​ក្រុមហ៊ុន​ដែល​បាន​បង្កើត​កម្មវិធី​វីដេអូ​ខ្លី​ដ៏​ពេញនិយម​ ​TikTok​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​គម្រោង​ចង់​ផលិត​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​ដោយខ្លួនឯង​។​ ​

    ​នាយក​ប្រតិបត្តិ​ ​TikTok​ ​លោក​ ​Zhang​ ​Yiming​ ​បានឱ្យ​ដឹង​ថា​ ​វា​ជា​ក្ដី​ស្រមៃ​ដ៏​សែន​ឆ្ងាយ​របស់​យើង​ ​ដែល​ចង់​បង្កើត​ឧបករណ៍​ផ្ទាល់ខ្លួន​។​ ​យើង​ដឹង​ថា​ ​វា​ពិបាក​នឹង​ទៅរួច​ ​តែ​ឥឡូវនេះ​ក្ដី​ស្រមៃ​នោះ​កាន់តែ​ចូល​កៀក​មក​ជិត​ហើយ​។​

    ​ទោះជាយ៉ាងណា​ ​រូបរាង​ស្មា​ត​ហ្វូ​ន​ ​និង​ទីតាំង​ផលិត​ដែល​ត្រូវ​ប្រកាស​ចេញ​ជា​ផ្លូវការ​នោះ​ ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​ក៏ប៉ុន្តែ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​នាយក​ប្រតិបត្តិ​រូប​នោះ​បាន​រាយការណ៍​ថា​ ​TikTok​ ​បាន​ស្នើសុំ​ប័ណ្ណប៉ាតង់​ស្មា​ត​ហ្វូ​នរួ​ចរាល់​ហើយ​។​ ​ដូច្នេះ​ ​តើ​ស្មា​ត​ហ្វូ​ន​ ​TikTok​ ​នឹង​មាន​រូបរាង​ ​និង​លក្ខណ​សម្បត្តិ​យ៉ាងណា​នោះ​ ​សូម​រង់ចាំ​មើល​ទាំងអស់គ្នា​៕​