Category: សង្គម និងសេដ្ឋកិច្ច

  • ប្រជាជន​គ្មាន​ជំនាញ​ គួរ​ងាក​មក​ចាប់​ជំនាញ​ឱ្យ​បាន1យ៉ាងតិច​ដើម្បី​កែប្រែ​វាសនា​ផ្ទាល់ខ្លួន​ និង​សង្គម​

    ប្រជាជន​គ្មាន​ជំនាញ​ គួរ​ងាក​មក​ចាប់​ជំនាញ​ឱ្យ​បាន1យ៉ាងតិច​ដើម្បី​កែប្រែ​វាសនា​ផ្ទាល់ខ្លួន​ និង​សង្គម​

    បញ្ហា​ធនធានមនុស្ស​នៅ​កម្ពុជា​ ជា​រឿង​ដ៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ ព្រោះ​បច្ចុប្បន្ន​នេះ​យើង​កំពុង​ត្រូវការ​អ្នកជំនាញ​ដើម្បី​បម្រើការ​ងារ​លើ​គ្រប់​វិស័យ​ទាំងអស់​មិនថា​ កសិកម្ម​ ឧស្ស​ហក​ម្ម​ ឬទេសចរណ៍​នោះ​ទេ​។ វា​ជា​ចំណុច​វិជ្ជមាន​ កម្ពុជា​មាន​យុវជន​ច្រើន​ តែ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត​គឺ​ធនធានមនុស្ស​របស់​យើង​ភាគច្រើន​មិនសូវ​មាន​ជំនាញ​ដែល​ធ្វើ​ឱ្យ​យើង​លំបាក​ក្នុង​ការ​អភិវឌ្ឍ​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​តម្រូវការ​ផ្នែក​កម្លាំង​ពលកម្ម​ក្នុង​ឧស្សាហកម្ម​ការងារ​មាន​ភាព​ប្រែប្រួល​ ព្រោះ​ពីមុន​គេ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​លើ​វិស័យ​កសិកម្ម​ដូចជា​ដក​ស្ទូង​ ឬច្រូតកាត់​ជាដើម​ តែ​បច្ចុប្បន្ន​នេះ​គឺ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ជំនួស​កម្លាំង​មនុស្ស​ ហេតុនេះ​មនុស្ស​ត្រូវតែ​ចេះ​គ្រប់គ្រង​ និង​ជួសជុល​។ ប្រសិនបើ​ប្រជាជន​មិនព្រម​ចាប់​យក​ជំនាញ​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​ទេ​ ពួកគាត់​អាច​ប្រឈម​នឹង​បញ្ហា​កង្វះ​ការងារ​។ ផ្ទុយទៅវិញ​ប្រសិនបើ​យុវជន​ ដែល​មិនទាន់​មាន​ជំនាញ​ចាប់ផ្តើម​ចូល​សាលា​បណ្តុះបណ្តាល​ ហើយ​មាន​ជំនាញ​ច្បាស់លាស់​ នោះ​យើង​នឹងអាច​ចាប់​យក​ឱកាស​ជាច្រើន​ដែល​អាច​រក​ប្រាក់ចំណូល​ច្រើន​ និង​មាន​ភាព​ងាយស្រួល​ជាង​មុន​។

    ឯកឧត្តម​ ពេជ​ សោភ័ន​ បាន​មានប្រសាសន៍​ថា​៖ “ប្រជាជន​ដែល​ធ្លាប់​ជា​កម្មករ​គ្មាន​ជំនាញ​កាលពី​មុន​ អាច​ងាក​មក​រៀន​ជំនាញ​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​នៅពេល​បច្ចុប្បន្ន​នេះ​ ព្រោះ​ឥឡូវ​យើង​មាន​សាលា​បណ្តុះបណ្តាល​ច្រើន​ដែល​អាច​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​អាច​ចូល​មក​សិក្សា​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បាន​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​ក៏​ជំរុញ​ផង​ដែរ​ដល់​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំងអស់​គួរ​ព្យាយាម​ប្រឹងប្រែង​បណ្តុះ​ជំនាញ​ និង​សមត្ថភាព​ឱ្យ​គ្រប់គ្រាន់​ទាំង​បរិមាណ​ និង​គុណភាព​ ដើម្បី​បង្កើត​ភាព​ប្រកួតប្រជែង​ហើយ​អាច​ឆ្លើយតប​បាន​ជាមួយ​តម្រូវការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុម​-ហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​បាន​និយាយ​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រជាជន​វ័យក្មេង​ច្រើន​ តែ​អ្វី​ដែល​ជា​កត្តា​ប្រឈម​សម្រាប់​ប្រទេស​យើង​គឺ​យើង​សម្បូរ​ដោយ​ធនធានមនុស្ស​គ្មាន​ជំនាញ​ ឬមាន​ជំនាញ​តិចតួច​។ ហេតុនេះ​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ សម្រាប់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ និង​សម្រាប់​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។ ក្រៅពី​នេះ​ យើង​ក៏​ត្រូវ​ព្យាយាម​អភិវឌ្ឍ​ទាំង​ផ្នែក​រឹង​ និង​ផ្នែក​ទន់​ មានន័យថា​ត្រូវ​អភិវឌ្ឍ​ទាំង​ជំនាញ​វិជ្ជាជីវៈ​ និង​ជំនាញ​ទន់​ដើម្បី​ធានា​ថា​ពួកគេ​អាច​ធ្វើការងារ​ជាមួយគ្នា​បាន​ល្អ​ ជាពិសេស​ការ​ធ្វើការងារ​ជា​ក្រុម​ជាដើម​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​ចំណុច​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​កម្ពុជា​។ កន្លងមក​អ្នក​វិនិយោគ​តែងតែ​លើកឡើង​ស្រដៀងគ្នា​ពី​កង្វះខាត​ជំនាញ​ និង​បញ្ហា​គុណភាព​ធនធានមនុស្ស​ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​បន្ថែម​ក្នុង​ការ​យកចិត្ត​ទុកដាក់​បណ្តុះបណ្តាល​”។

    អ្នកគ្រប់គ្រង​គ្រឹះស្ថាន​អប់រំ​ខាងលើ​ បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​ធនធានមនុស្ស​ក្នុងចំណោម​ប្រជាជន​វ័យក្មេង​ដ៏​ច្រើនលើស​លប់​របស់​យើង​មាន​សមត្ថភាព​វិជ្ជាជីវៈ​កាន់តែ​ច្រើន​ នោះ​សង្គម​របស់​យើង​នឹង​អាច​ទាក់ទាញ​ការ​វិ​នយោ​គបាន​កាន់តែ​ល្អ​ផង​ដែរ​។ ក្រៅពី​នេះ​វា​ក៏​ជា​ការ​ចាប់ផ្តើម​ក្នុង​ការ​ឈាន​ម្តង​មួយ​ជំ​ហាន​ៗ ទៅកាន់​ការប្រកួត​ប្រជែង​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​នេះ​ដែរ​ គឺ​ឈាន​ពី​មិន​មាន​ជំនាញ​ ទៅ​មាន​ជំនាញ​ និង​ឈាន​ពី​មាន​ជំនាញ​បច្ចេកទេស​ ទៅជា​អ្នក​យល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ និង​ជំនាញ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​ទៀត​ដែល​អាច​ផ្លាស់​ប្តូរ​ទាំង​វាសនា​ផ្ទាល់​ខ្លួន​ និង​អនាគត​របស់​សង្គម​របស់​យើង​៕

  • ឆ្នាំនេះ​ ម្រេច​កំពត​រំពឹង​បាន​ទទួល​ទិន្នផល​រួម​ដល់​ 90តោន​

    ឆ្នាំនេះ​ ម្រេច​កំពត​រំពឹង​បាន​ទទួល​ទិន្នផល​រួម​ដល់​ 90តោន​

    សមាគម​ម្រេច​កំពត​បានឱ្យ​ដឹង​ថា​ ផលិតកម្ម​ម្រេច​ខេត្តកំពត​ដែល​ជា​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​តែ​ 2គត់​របស់​ប្រទេស​កម្ពុជា​ ដែល​ទទួល​បានការ​ចុះបញ្ជី​ជាស​ញ្ញាណ​បង្ហាញ​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ត្រូវ​បាន​រំពឹង​ថា​ ទិន្នផល​នឹង​កើនឡើង​ខ្លាំង​ក្នុង​ឆ្នាំនេះ​។

    លោក​ ងួន​ ឡាយ​ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​ (KPPA​)បាន​មានប្រសាសន៍​ឱ្យ​ ដឹង​ថា​៖ “ទោះជា​យ៉ាង​ណាក៏ដោយ​ តួលេខ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ទាប​ជាង​ឆ្នាំ​ 2017​ នៅពេល​ដែល​ឆ្នាំ​នោះ​ ផលិតផល​ជាង​ 100តោន​ត្រូវ​សមាគម​ផលិត​បាន​ បើ​ទោះបី​អាកាសធាតុ​មិន​អំណោយផល​ ក្នុង​រដូវ​ប្រមូល​ផល​ក្ដី​ តែ​យើង​នៅតែ​រំពឹង​ថា​ ទិន្នផល​ម្រេច​កំពត​នៅ​ឆ្នាំនេះ​ នឹងអាច​ប្រមូល​បាន​ចន្លោះ​ពី​ 80​ ឬឈាន​ដល់​ប្រហែលជា​ 90តោន​”។

    លោក​ឡាយ​បាន​ថ្លែង​ថា​ រហូតមកដល់​ពេលនេះ​ ក្នុង​ឆ្នាំនេះ​យើង​ប្រមូល​ផល​បាន​ប្រហែល​ 70​%ហើយ​ ដោយ​គិត​ពី​ពេល​ចាប់ផ្តើម​នៅ​ខែមីនា​ រហូត​ដល់​ចុងខែ​មិថុនា​។

    លោក​ប្រធាន​សមាគម​បាន​មានប្រសាសន៍​ទៀត​ថា​៖“ មាន​ក្រុមហ៊ុននាំចេញ​ផលិតផល​ម្រេច3​ កំពុង​ដាក់ពាក្យ​ស្នើសុំ​ចូលរួម​ក្នុង​អង្គការ​ដែល​មាន​ក្រុមហ៊ុន​ចំនួន​ 35​ បាន​ចុះឈ្មោះ​ជាស​មា​ជិ​ក។ យើង​សង្ឃឹមថា​ សមាជិក​ថ្មី​ទាំងនេះ​នឹង​ជួយ​យើង​ពង្រីក​ទីផ្សារ​របស់​យើង​”។ លោក​បាន​បញ្ជាក់​ថា​ សមាជិក​សក្តា​នុ​ពល​ទាំងនោះ​បាន​បង្ហាញថា​ ពួកគេ​ម្នា​ក់ៗ​បាន​ដាក់​ការ​បញ្ជាទិញ​ពី​ម្រេច​ពី​ 2 ទៅ​ 10តោន​ក្នុង​ 1រដូវ​កាល​។

    លោក​ ងួន​ ឡាយ​ បាន​ចង្អុលបង្ហាញ​ថា​ ម្រេច​កំពត​ប្រមាណ​ជា50​% ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​សហភាព​អឺរ៉ុប​ ហើយ​ប្រហែល20​% ត្រូវ​បាន​នាំចេញ​ទៅ​កាន់​បណ្តា​ប្រទេស​ដទៃទៀត​ ដែល​ភាគច្រើន​ គឺ​សហរដ្ឋអាមេរិក​ កាណាដា​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ តៃវ៉ាន់​ ហុងកុង​ និង​ប្រទេស​រុស្ស៊ី​ និង​នៅសល់30​% ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​។

    ផលិតផល​ម្រេច​កំពត​មាន​ 3ប្រភេទ​ គឺ​ម្រេចខ្មៅ​ដែល​លក់​ក្នុង​តម្លៃ​ប្រហែល​ 15ដុល្លារ​ ម្រេច​ក្រហម​តម្លៃ​ 25ដុល្លារ​ និង​ម្រេចស​តម្លៃ​ 28ដុល្លារ​ក្នុង​ 1គីឡូក្រាម​។ ប្រធាន​សមាគម​ បាន​និយាយ​ថា​តម្លៃ​នេះ​មិនបាន​ផ្លាស់​ប្តូរ​ទេ​ក្នុងរយៈពេល​ 4ឆ្នាំ​ចុងក្រោយ​នេះ​។

    គិត​ត្រឹម​ដើមឆ្នាំ2019​ ផ្ទៃដី​ដាំដុះ​ម្រេច​កំពត​មាន​ចំនួន​ 240ហិ​កតា​ ខណៈ​ផ្ទៃដី​ប្រមូល​ផល​មាន​ជាង​100ហិ​កតា​។ តំបន់​ដែល​អាច​ផលិត​ម្រេច​កំពត​បាន​ រួមមាន​ ស្រុក​កំពង់ត្រាច​ ស្រុក​ដងទង់​ ស្រុក​ទឹកឈូ​ ស្រុក​ឈូក​ និង​ក្រុង​កំពត​ ខេត្តកំពត​ ព្រមទាំង​នៅ​ស្រុក​ដំណាក់ចង្អើរ​ និង​ក្រុងកែប​ ខេត្ត​កែប​ផង​ដែរ​។

    លោក​ ងួន​ ឡាយ​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​៖ “ថ្វី​ដ្បិតតែ​ឆ្នាំនេះ​អាកាសធាតុ​ល្អ​ជាង​ឆ្នាំមុន​មែន​ ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​សំខាន់​របស់​កសិករ​ម្រេច​កំពត​នៅពេល​នេះ​ គឺ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​ ដែល​អាច​ធ្វើ​ឱ្យ​ចម្ការ​ធំៗ​មួយចំនួន​ត្រូវ​ធ្លាក់ចុះ​ទិន្នផល​ ព្រោះ​មិន​ទទួល​បានការ​ថែទាំ​ដិតដល់​ គឺ​យើង​មក​ជួប​ហានិភ័យ​ច្រើន​លើ​រឿង​ពលកម្ម​។ ពលកម្ម​ក្មេង​ស្រី​ៗ ភាគច្រើន​ចូល​រោងចក្រ​ ហើយ​ប្រុស​ៗដែល​មាន​កម្លាំង​ ភាគច្រើន​ចុះទូក​ ធ្វើ​សំណង់​ និង​ទៅ​ប្រទេស​ថៃ​ ដែល​ធ្វើ​ឱ្យ​កម្លាំង​ពលកម្ម​ថ្លៃ​ខុសពី​មុន​។ យើង​បេះ​ម្រេច​តាំង​ពី​តម្លៃ​ 5ពាន់​ 7ពាន់​ ឬ1ម៉ឺន​រៀល​(ក្នុង​ 1គីឡូក្រាម​)ឥឡូវ​តម្លៃ​ 1ម៉ឺន​ 5ពាន់​ ទៅ​ 1ម៉ឺន​ 7ពាន់​ និង​កន្លែង​ខ្លះ​ 2ម៉ឺន​រៀល​ បាន​គេ​ធ្វើ​”។

    ម្រេច​កំពត​ត្រូវ​បាន​សហគមន៍​ចុងភៅ​នៅ​ប្រទេស​បារាំង​ និង​អឺរ៉ុប​ទទួលស្គាល់​ថា​ ជា​ម្រេច​ដែល​មានគុណ​ភាព​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។ គុណភាព​លើសគេ​នេះ​ គឺ​ដោយសារ​ម្រេច​កំពត​ត្រូវ​បាន​ដាំដុះ​តាម​លក្ខណៈ​ធម្មជាតិ​ នៅ​តំបន់​ជិត​មាត់សមុទ្រ​ ជា​កន្លែង​ដែល​មាន​បរិស្ថាន​ និង​អាកាសធាតុ​អំណោយផល​ល្អ​។ ការ​ដាំដុះ​ម្រេច​នៅ​ភូមិសាស្ត្រ​ខេត្តកំពត​នេះ​ធ្វើឡើង​តាម​លក្ខណៈ​ប្រពៃណី​សុទ្ធសាធ​ ដោយ​មិន​ប្រើប្រាស់​ជីគីមី​ ឬថ្នាំ​គីមី​សម្លាប់សត្វ​ល្អិត​ឡើយ​។

    កាលពី​ឆ្នាំ2016​ កន្លងទៅ​ ម្រេច​កំពត​ត្រូវ​បាន​ចុះ​បញ្ជី​ទទួលស្គាល់​ជា​ទំនិញ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ ភី​ជី​អាយ​ (PGI​) នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​។ ការ​ទទួលស្គាល់​នេះ​ បាន​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​-ក្លែងបន្លំ​ផលិតផល​ និង​ជួយ​បង្កើន​ភាព​លេចធ្លោ​នៃ​ម្រេច​កំពត​នៅ​លើ​ទីផ្សារ​ផលិតផល​ក្នុង​សហភាព​អឺរ៉ុប​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​ទីផ្សារ​ដទៃទៀត​ ដោយសារតែ​ផលិតផល​នេះ​មាន​បិទ​ស្លាក​សញ្ញា​បញ្ជាក់​គុណភាព​ ភី​ជី​អាយ​។

    បច្ចុប្បន្ន​ សមាគម​បាន​លើកកម្ពស់​ផលិតកម្ម​ម្រេច​កំពត​ ដោយធ្វើ​ការ​ជាមួយ​កសិករ​ចំនួន​ 457គ្រួសារ​ ដោយ​ដាំ​ម្រេច​លើ​ផ្ទៃដី​ប្រមាណ​ជាង​ 200ហិ​កតា​។

    ជាក់ស្តែង​ អភិបាលខេត្ត​កំពត​ លោក​ ជាវ​ តាយ​ បាន​ស្នើ​ដល់​វិនិយោគិន​ក្នុង​ និង​ក្រៅប្រទេស​ឱ្យមក​បណ្ដាក់ទុន​វិនិយោគ​ខាង​វិស័យ​កសិកម្ម​នៅក្នុង​ខេត្តកំពត​ ខណៈ​ខេត្ត​មួយ​នេះ​ ជា​ខេត្ត​ដែល​មាន​អំណោយផល​ខ្ពស់​ខាង​ដំណាំ​កសិកម្ម​ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ និង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ពី​អន្តរជាតិ​ផង​ដែរ​ ដូចជា​ម្រេច​កំពត​ ដែល​កំពុង​ល្បី​សុះសាយ​ទូទាំង​ពិភពលោក​ បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ដាក់​ផលិតផល​នេះ​ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ រួចមក​។

    លោក​ ជាវ​ តាយ​ មានប្រសាសន៍​ថា​ ខេត្តកំពត​ជា​ខេត្ត​មាន​សក្ដានុពល​លើ​ដំណាំ​នាំចេញ​មួយចំនួន​ និង​ទទួល​បានការ​គាំទ្រ​ពីទី​ផ្សារ​ក្នុង​ស្រុក​ និង​បរទេស​ផង​ដែរ​ ដូចជា​ដំណាំ​ម្រេច​កំពត​ជាដើម​ ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ និង​កំពុង​មាន​ទីផ្សារ​ខ្ពស់​ពី​អន្តរជាតិ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​កសិករ​ពង្រីក​ការ​ដាំដុះ​កាន់តែ​ច្រើន​៕

  • ធនាគារពាណិជ្ជ​ បង្កើន​ទុន​វិនិយោគ​ដល់​វិស័យ​អចលនទ្រព្យ​

    ធនាគារពាណិជ្ជ​ បង្កើន​ទុន​វិនិយោគ​ដល់​វិស័យ​អចលនទ្រព្យ​

    ធនាគារពាណិជ្ជ​នានា​នៅ​កម្ពុជា​បាន​និង​កំពុង​បង្កើន​ដើមទុន​ក្នុង​ការ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ​ និង​កម្ចី​សម្រាប់​វិស័យ​សំណង់​មាន​ចំនួន​ជាង​30​% នៃ​ផល​បត្រ​របស់​ពួកគេ​ ដែល​ភាគរយ​នៃ​ប្រាក់កម្ចី​ទាក់ទង​នឹង​អចលនទ្រព្យ​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ និង​ស្រប​ពេល​ជាមួយនឹង​ការ​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ធំៗ​ ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ធនាគារជាតិនៃកម្ពុជា​។

    យោង​តាម​របាយការណ៍​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញថា​ វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គាំទ្រ​ដោយ​លំហូរ​ចូល​វិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI​)ដល់​សកម្មភាព​សំណង់​ និង​អចលនទ្រព្យ​ដែល​មាន​ចំនួន20​% នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​នៅ​ឆ្នាំ2018​ និង​កើនឡើង27.5​%។

    ជាមួយគ្នា​នេះ​ផង​ដែរ​ ធនាគារ​ក៏​បាន​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ដល់​វិស័យ​អចលនទ្រព្យ​ និង​ផលិតផល​ហិរញ្ញវត្ថុ​ ដែល​ទាក់ទង​នឹង​ប្រាក់កម្ចី​អចលនទ្រព្យ​ពី16.5​% នៃ​ឥណទាន​សរុប​ក្នុង​ឆ្នាំ2012​ ដល់27.6​% នៅ​ឆ្នាំ2018​។ ទន្ទឹម​នឹង​នេះ​ដែរ​ ប្រាក់កម្ចី​ពី​ធនាគារ​ដល់​វិស័យ​សំណង់​និង​សកម្មភាព​អចលនទ្រព្យ​ ដែល​មាន​ប្រហែល​17.1​%នៃ​ប្រាក់កម្ចី​ធនាគារ​សរុប​បាន​កើនឡើង​35.4​%នៅក្នុង​ឆ្នាំ2018​។

    យ៉ាងណាក្ដី​ នៅក្នុង​របាយការណ៍​ឥណទាន​ប្រចាំឆ្នាំ​របស់​ខ្លួន​ ក្រុមហ៊ុន​ Moody’s​ Investors​ Service​ Inc​. និង​ភ្នាក់ងារ​ស្រាវជ្រាវ​សេដ្ឋកិច្ច​បាន​កត់សម្គាល់​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ល្បឿន​មួយ​ជាមួយនឹង​កំណើន​ប្រកបដោយ​ស្ថិរភាព​ ដោយ​-សារ​តែ​មានការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​ប្រទេស​ចិន​នៅក្នុង​វិស័យ​អចលនទ្រព្យ​។

    ប៉ុន្តែ​របាយការណ៍​នេះ​ក៏បាន​ព្រមាន​ដែរ​ថា​“ការពឹងផ្អែក​របស់​វិស័យ​ធនាគារ​ទៅលើ​វិស័យ​អចលនទ្រព្យ​ អាច​ធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​ជួប​ហានិភ័យ​ ប្រសិនបើ​ការ​វិនិយោគ​ពី​បរទេស​លែង​ហូរ​ចូល​កម្ពុជា​ ដោយសារ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ជាពិសេស​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ និង​ការ​ព្រួយបារម្ភ​ពី​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​”។

    ធនាគារ​ក្នុង​ស្រុក​កំពុង​ចាប់ផ្តើម​គិតគូរ​ពី​ភាគរយ​នៃ​ប្រាក់កម្ចី​អចលនទ្រព្យ​នៃ​ផល​បត្រ​សរុប​របស់​ពួកគេ​ ដោយធ្វើ​តាម​ការ​ក្រើន​រំឭក​ពី​ធនាគារជាតិ​ អំពី​ការ​ផ្តល់​កម្ចី​ច្រើនពេក​ដល់​បុគ្គល​ ឬអង្គភាព​ដោយ​គ្មាន​កំណត់ត្រា​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​។

    ជាក់ស្តែង​អតិថិជន​មួយ​រូប​ ដែល​ទទួល​បាន​កម្ចី​សម្រាប់​ការទិញ​អចលនទ្រព្យ​បាន​លើកឡើង​ថា​ មួយ​រយៈ​ចុងក្រោយ​នេះ​ ការខ្ចី​ជា​លក្ខណៈ​បុគ្គល​ដើម្បី​ទិញ​អចលនទ្រព្យ​(ផ្ទះ​)គឺ​មាន​កាន់តែ​ច្រើន​ឡើង​ ដោយសារតែ​ភាព​ងាយស្រួល​នៃ​ការ​ទទួល​បាន​កម្ចី​ និង​ការប្រកួត​ប្រជែង​ល្អ​ប្រសើរ​ជាង​មុន​ពាក់ព័ន្ធ​នឹង​អត្រា​ការប្រាក់​ពី​ធនាគារ​ដែល​ប្រកួតប្រជែង​គ្នា​ តែ​ក៏​ជា​បញ្ហា​ប្រឈម​ផង​ដែរ​ នៅពេល​មានការ​-ផ្តល់​ជូន​នូវ​ការខ្ចី​ខាង​អចលនទ្រព្យ​ពុំ​បាន​គិតដល់​លទ្ធភាព​បង់​សង​វិញ​របស់​អ្នកខ្ចី​។

    ជាមួយគ្នា​នេះ​ដែរ​ ស្ថានភាព​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ នៅតែ​មាន​ភាពល្អ​ប្រសើរ​ ពោល​គឺ​ចាប់តាំងពី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​អំឡុង​ឆ្នាំ2008​ មក​ ក្នុង​នោះ​លំហូរ​ទុន​វិនិយោគ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​បាន​ដើរតួ​ជា​កត្តា​សំខាន់​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ស្ថិត​ក្នុងរង្វង់​ប្រមាណ​ 7%ក្នុង​ 1ឆ្នាំ​ ។ ជាក់ស្ដែង​សម្រាប់​រយៈពេល​ 4ខែ​ដើមឆ្នាំ2019​ នេះ​ គម្រោង​វិនិយោគ​ប្រមាណ​ 115គម្រោង​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ 4ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​អនុម័ត​ជាបន្តបន្ទាប់​។

    ក្នុងរយៈពេល​ 5ឆ្នាំ​ចុងក្រោយ​ គិត​ចាប់ពី​ឆ្នាំ​2014​ ដល់​ឆ្នាំ2018​ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​ 959គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ 23ពាន់​លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ 1លាន​កន្លែង​ជូន​ពលរដ្ឋ​ក្នុង​ស្រុក​។ នេះ​បើ​យោង​តាម​ប្រសាសន៍​

    សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​៖ “ដោយឡែក​ក្នុងរយៈពេល​ 4ខែ​ដើមឆ្នាំ2019​ នេះ​ គម្រោង​វិនិយោគ​ដែល​កម្ពុជា​បាន​អនុម័ត​ មាន​ចំនួន​ 115គម្រោង​រួចហើយ​ដែរ​ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ 4ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ គឺ​មាន​គម្រោង​វិនិយោគ​ចំនួន​តែ​ 81គម្រោង​និង​មាន​ទុន​វិនិយោគ​ ប្រមាណ​តែ​ជាង​ 863លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​”។

    សូម​បញ្ជាក់​ថា​ កម្ពុជា​នៅតែ​មាន​សក្ដានុពល​វិនិយោគ​ខ្ពស់​សម្រាប់​វិនិយោគិន​បរទេស​ និង​ក្នុង​ស្រុក​ លើ​វិស័យ​ជាច្រើន​ដែល​កំពុង​មាន​អាទិភាព​ ដូចជា​គម្រោង​វិស័យ​ទេសចរណ៍​ វិស័យ​កសិកម្ម​ និង​សំណង់​ជាដើម​ ដែល​វិស័យ​ទាំងនេះ​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញថា​ មាន​សម្ទុះ​ងើបឡើង​ខ្លាំង​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕

  • ប៉ាគីស្ថាន​ ​ប្រកួត​មិត្តភាព​ ​ចាញ់​ ​U​-​23​ ​ប៉ា​រ៉ែ​ន​ ​2ទល់នឹង1​

    ប៉ាគីស្ថាន​ ​ប្រកួត​មិត្តភាព​ ​ចាញ់​ ​U​-​23​ ​ប៉ា​រ៉ែ​ន​ ​2ទល់នឹង1​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ាគីស្ថាន​ ​បាន​ធ្វើការ​ប្រកួត​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ជម្រើស​ជា​តិ​ប៉ា​រ៉ែ​ន​ ​អាយុ​ក្រោម​ ​23ឆ្នាំ​ ​កាលពីយប់មិញ​ ​ដោយ​ជា​លទ្ធផល​ ​ប៉ាគីស្ថាន​បាន​ចាញ់​ក្រុម​ជម្រើស​ជា​តិ​ប៉ា​រ៉ែ​ន​អាយុ​ក្រោម​ ​23ឆ្នាំ​ ​នៅ​កីឡដ្ឋាន​ ​Bahrain​ ​National​ ​Stadium​ ​ដោយ​លទ្ធផល​ ​2ទល់នឹង1​។​

    ​ការប្រកួត​លើក​នេះ​ ​គឺជា​ការប្រកួត​ដកស្រង់​បច្ចេកទេស​លើកដំបូង​បង្អស់​របស់​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ ​ចាប់តាំងពី​ដើមឆ្នាំ2018​ ​មក​ ​មុននឹង​ត្រូវ​រង​ពិន័យ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​(​FIFA​)​។​

    ​កម្ពុជា​នឹង​ត្រូវ​ជួប​ប៉ាគីស្ថាន​ ​នៅ​ជើង​ទី1ក្នុង​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី6​ ​ខែមិថុនា​ ​លើទឹក​ដី​កម្ពុជា​ ​ខណៈ​ជើង​ទី2​ ​ត្រូវ​ធ្វើឡើង​នៅក្នុង​ទឹកដី​ប៉ាគីស្ថាន​វិញ​នៅ​ថ្ងៃទី11​ ​ខែ​ដដែល​ ​ដើម្បី​សម្រេច​ជោគវាសនា​ ​ជា​បន្ត​ថា​ ​តើ​ប្រទេស​មួយ​ណា​មាន​សិទ្ធិ​ទៅ​វគ្គ​បន្ត​៕​




  • Drake​ ​រក្សា​កំណត់ត្រា​កំពូល​ស៊យ​ ​ទាញ​ ​Arsenal​ ​ឱ្យ​ធ្លាក់​ពី​ពាន​ ​UEFA​ ​Europa​ ​League​

    Drake​ ​រក្សា​កំណត់ត្រា​កំពូល​ស៊យ​ ​ទាញ​ ​Arsenal​ ​ឱ្យ​ធ្លាក់​ពី​ពាន​ ​UEFA​ ​Europa​ ​League​

    ​Maurizio​ ​Sarri​ ​អ្នកចាត់ការ​ទូទៅ​របស់​ ​Chelsea​ ​បាន​នាំ​ក្លិប​ឈ្នះ​ពាន​នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន​ក្រោយពី​យកឈ្នះ​ ​Arsenal​ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​UEFA​ ​Europa​ ​League​ ​ដោយ​លទ្ធផល​ ​4ទល់នឹង1​។​

    ​ងាក​មក​មើល​តារា​ចម្រៀង​រ៉េ​ប​ល្បីឈ្មោះ​របស់​អាមេរិក​ ​Drake​ ​វិញ​ ​បាន​បន្ថែម​កំណត់ត្រា​កំពូល​ស៊យ​របស់​ខ្លួន​ ​ដែល​បាន​គាំទ្រ​ ​Arsenal​ ​ហើយ​ជា​លទ្ធផល​ ​គឺ​ក្រុម​មួយ​នេះ​បរាជ័យ​ ​ហើយ​ធ្លាក់​ចេញពី​ពានរង្វាន់​ខាងលើ​ពិតមែន​។​

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មាន​ក្លិប​មួយចំនួន​ដូចជា​ ​Roma​ ​និង​ ​Machester​ ​United​ ​បាន​ហាម​កីឡាករ​របស់​ខ្លួន​មិន​ឱ្យ​ថតរូប​ជាមួយនឹង​តារា​រ៉េ​បរូ​បនេះ​ឡើយ​ ​ដោយសារតែ​តារាចម្រៀង​ម្នាក់​នេះ​ថតរូប​ជាមួយនឹង​កីឡាករ​ក្រុម​ណា​ ​ក្រុម​មួយ​នោះ​នឹង​ធ្លាក់​ ​ឬមិន​ទេ​ក៏​ចាញ់​យ៉ាង​ស្ពឹក​មុខ​ដែរ​៕​


  • ខែក្រោយ​នេះ​ ​កែវ​ ​រំចង់​ ​គ្រោង​ជួប​ម្ចាស់​ខ្សែក្រវាត់​ ​ISKA​ ​ពិភពលោក​

    ខែក្រោយ​នេះ​ ​កែវ​ ​រំចង់​ ​គ្រោង​ជួប​ម្ចាស់​ខ្សែក្រវាត់​ ​ISKA​ ​ពិភពលោក​

    ​កែវ​ ​រំចង់​ ​ត្រូវ​ប៉ះ​ជាមួយ​ជើងខ្លាំង​ប្រេស៊ីល​ ​Diego​ ​Beneduzzi​ ​នៅ​សង្វៀន​«​ឯកភ្នំ​»​ក្នុង​ខេត្តបាត់ដំបង​ ​នៅ​ថ្ងៃអាទិត្យ​ទី2​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដោយ​ ​«​ឯកភ្នំ​»​ ​នេះ​ជា​សង្វៀន​លក់​សំបុត្រ​ចូល​ទស្សនា​។

    ​សម្រាប់​ការយល់ព្រម​វិលត្រឡប់​មកកាន់​សង្វៀន​ប្រដាល់​នេះ​វិញ​ ​គឺ​ដោយសារតែ​ម្ចាស់​កម្មវិធី​បាន​ផ្គូផ្គង​ឱ្យ​រំចង់​ជួប​ជាមួយនឹង​កីឡាករ​ជើងខ្លាំង​ជនជាតិ​ប្រេស៊ីល​ ​Diego​ ​Beneduzzi​ ​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ ​ISKA​ ​Welterweight​ ​Title​ ​ដែល​គ្រប់គ្រង​ខ្សែក្រវាត់​នេះ​ចាប់តាំងពី​ឆ្នាំ2017​ ​មក​។​

    ​ចំពោះ​កាលបរិច្ឆេទ​ប្រកួត​វិញ​ ​គឺ​នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ​ ​ទី2​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​នៅ​សង្វៀន​«​ឯកភ្នំ​»​នៅ​ខេត្តបាត់ដំបង​ ​ដែល​សង្វៀន​នេះ​ ​គឺជា​សង្វៀន​លក់​សំបុត្រ​ចូល​ទស្សនា​ ​ដោយ​កន្លែង​អង្គុយ​ធម្មតា​សម្រាប់​ជនជាតិ​ខ្មែរ​សំបុត្រ​មួយ​តម្លៃ​ ​15,000រៀល​ ​បរទេស​តម្លៃ​ ​25,000រៀល​ ​និង​ ​VIP​ ​តម្លៃ​ ​25,000រៀល​សម្រាប់​ជនជាតិ​ខ្មែរ​ ​និង​បរទេស​តម្លៃ​ ​35,000រៀល​៕​


  • តារា​ថៃ​កញ្ញា​ ​ផេន​ខេ​ក​ ​មិន​ស្រក់​ទឹកភ្នែក​មិនបាន​ ​ខណៈ​ឃើញ​អ្នកគាំទ្រ​កម្ពុជា​កាន់​នំ​ខួបកំណើត​ចូល​មករ​ក​នាង​

    តារា​ថៃ​កញ្ញា​ ​ផេន​ខេ​ក​ ​មិន​ស្រក់​ទឹកភ្នែក​មិនបាន​ ​ខណៈ​ឃើញ​អ្នកគាំទ្រ​កម្ពុជា​កាន់​នំ​ខួបកំណើត​ចូល​មករ​ក​នាង​

    តារា​សម្តែង​ស្រី​ប្រចាំ​ប្រទេស​ថៃ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​គឺ​ ​កញ្ញា​ ​ផេន​ខេ​ក​ ​ខេ​ម៉ា​នី​ត​ ​ក្នុង​មួយរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​គេ​តែងតែ​សង្កេតឃើញ​វត្ថ​មាន​របស់​កញ្ញា​នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​ជា​ញឹកញាប់​ ​ដូចជា​មក​ដើរលេង​កម្សាន្ដ​ ​ឬ​ធ្វើការងារ​ផ្ទាល់ខ្លួន​ ​និង​ចូលរួម​សកម្មភាព​សប្បុរស​ធ​ម៌​ជាដើម​។​ (more…)

  • កំសត់​ស្រក់​ទឹកភ្នែក​ ​”​មួយ​ណា​ក៏​ដូច​មួយ​ណា​”​ ​របស់​ ​គូ​ម៉ា​ ​សាច់រឿង​ខ្លី​មានន័យ​ចាក់ដោត​

    កំសត់​ស្រក់​ទឹកភ្នែក​ ​”​មួយ​ណា​ក៏​ដូច​មួយ​ណា​”​ ​របស់​ ​គូ​ម៉ា​ ​សាច់រឿង​ខ្លី​មានន័យ​ចាក់ដោត​

    ​គ្រាន់តែ​បង្ហោះ​អឹម​វី​ចម្រៀង​ថ្មី​ ​”​មួយ​ណា​ក៏​ដូច​មួយ​ណា​”​ ​របស់​ ​គូ​ម៉ា​ ​អ្នកគាំទ្រ​ជាច្រើន​បាន​ចូល​ទៅ​ ​Comment​ ​នៅក្នុង​បណ្ដាញ​សង្គម​យូ​ធូប​ ​ទាំង​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ ​ពិតជា​ពីរោះ​ទាំង​មានសាច់​រឿង​ទាក់ទាញ​ខ្លាំង​ថែមទៀត​។ (more…)

  • មាន​បញ្ហា​ក្លិន​មាត់​ អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ជំងឺ​ទាំង6​ ដែល​អ្នក​មិនបាន​កត់សម្គាល់​

    មាន​បញ្ហា​ក្លិន​មាត់​ អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ជំងឺ​ទាំង6​ ដែល​អ្នក​មិនបាន​កត់សម្គាល់​

    មនុស្ស​មួយចំនួន​ដែល​មាន​បញ្ហា​ក្លិន​មាត់​មិនល្អ​ ពួកគេ​តែងតែ​រក​វិធី​ដើម្បី​បំបាត់​វា​ដូចជា​ ការ​ដុស​សម្អាត​ធ្មេញ​ភ្លាម​ៗ ការប្រើ​ឧបករណ៍​បាញ់​បំបាត់​ក្លិន​ក្នុង​មាត់​ ការ​ខ្ពុរមាត់​ ឬការ​ទំពា​ស្ករ​កៅស៊ូ​ជាដើម​។ មាន​មនុស្ស​មិន​ច្រើន​នោះ​ទេ​ដែល​ជួបនឹង​បញ្ហា​នេះ​ ហើយ​ព្យាយាម​រក​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ក្លិន​មាត់​មិនល្អ​ និង​រក​ដំណោះស្រាយ​ ដើម្បី​បំបាត់​វា​ជា​រៀង​រហូត​។ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ ក្លិន​មាត់​របស់​អ្នក​អាច​ប្រាប់​អំពី​សុខភាព​រាងកាយ​របស់​អ្នក​? ជំងឺ​ទូទៅ​មួយចំនួន​ ដែល​រោគសញ្ញា​អាច​ត្រូវ​បាន​បង្ហាញ​ដំបូង​តាម​រយៈ​ក្លិន​មាត់​របស់​អ្នក​។ ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូម​ជម្រាប​អំពី​ជំងឺ​ទាំង6​ ដែល​មាន​រោគសញ្ញា​ដំបូង​តាមរយៈ​ក្លិន​មាត់​ដូច​ខាងក្រោម​នេះ​។

    1. ជំងឺអញ្ចាញធ្មេញ
    គឺជា​ជំងឺ​ដែល​បណ្ដាល​ឱ្យ​មានការ​រលាក​ហើម​ដល់​អញ្ចាញធ្មេញ​ ឆ្អឹង​ និង​សាច់​ជុំវិញ​ធ្មេញ​។ វា​បណ្តាល​មក​ពី​មេ​រោ​គតូច​ៗ ដែល​យើង​តែងតែ​ហៅថា​ បាក់តេរី​ ដែល​តោង​ជាប់​ធ្មេញ​ និង​អញ្ចាញធ្មេញ​។ បាក់តេរី​ទាំងនេះ​គឺជា​កំណកកំបោរ​ដែល​តោង​ជាប់នឹង​ធ្មេញ​របស់​អ្នក​។ វា​មិន​មាន​ពណ៌​ ស្អិត​ៗដែល​បង្កឡើង​ពីក​ត្តា​ចំណីអាហារ​។ បាក់តេរី​ដែល​តោង​ជាប់​ក្លាយជា​កំណកកំបោរ​បាន​មក​ពី​សារជាតិ​ស្ករ​ ដែ​លបំ​លែង​ពី​ចំណីអាហារ​ វាប​ង្កើត​ទៅជា​ជាតិពុល​ និង​សារធាតុ​គី​មី​ផ្សេង​ៗ។ ជាតិពុល​ទាំងនោះ​ ធ្វើ​ឱ្យ​រលាក​អញ្ចាញធ្មេញ​ដែល​បណ្តាល​ឱ្យ​ហើម​ សណ្ត​ក និង​ងាយ​ចេញឈាម​នៅពេល​ដុសធ្មេញ​។ យូរ​ៗទៅ​វា​នឹង​ធ្វើ​ឱ្យ​ធ្មេញ​របូត​ចេញពី​អញ្ចាញ​តែម្តង​។

    2. ជំងឺរលាកផ្លូវដង្ហើម
    ក្លិន​មាត់​មាន​ភាព​មិន​ប្រក្រតី​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើម​ដូចជា​ ជំងឺ​ផ្តាសាយ​ និង​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ​សងខាង​ច្រមុះ​ជាដើម​។ វា​បណ្តាល​មក​ពី​បាក់តេរី​ជាច្រើន​ ដែល​មាននៅ​ក្នុង​រន្ធច្រមុះ​ និង​ប្រហោង​ឆ្អឹង​មុខ​សងខាង​ច្រមុះ​ដែល​ធ្វើ​ឱ្យ​មាន​ក្លិន​មិនល្អ​។ ក្នុងករណី​ខ្លះ​ ក្លិន​មាត់​របស់​អ្នក​ក៏អាច​បង្ហាញ​អំពី​ជំងឺ​ដុះសាច់បំពង់ក​ផង​ដែរ​។

    3. ជំងឺធាត់
    ខ្យល់​ដង្ហើម​មិនល្អ​ ត្រូវ​បាន​អ្នកស្រាវជ្រាវ​អះអាង​ថា​ មាន​ភាគរយ​ពី​ជាតិ​ខ្លាញ់​ខ្ពស់​ ដែល​មាន​សារធាតុ​មេតាន​ និង​អុីដ្រូ​សែន​ច្រើនជាង​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​សុខភាព​ល្អ​។ ឧស្ម័ន​ទាំងពីរ​នេះ​បណ្តាល​ឱ្យ​មាន​ក្លិនស្អុយ​ស្រដៀងនឹង​ក្លិន​បង្គន់​ដែរ​។ ហើយ​ឧស្ម័ន​ទាំងពីរ​នេះ​វា​ងាយ​នឹង​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​វិវឌ្ឍ​ទៅ​រក​ភាពធាត់​ដោយ​មិនដឹង​ខ្លួន​។

    4. ជំងឺប្រេះមាត់
    ជំងឺ​ប្រេះ​មាត់​ គឺជា​បញ្ហា​មួយ​ដែល​បណ្តាល​មក​ពី​បញ្ហា​នៅក្នុង​ក្រពេញ​ទឹកមាត់​ ឬការដកដង្ហើម​តាម​មាត់​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ប្រេះ​មាត់​ ហើយ​ស្ងួត​មាត់​ ក្លិន​មាត់​របស់​អ្នក​នឹង​មាន​ក្លិន​មិនល្អ​ខ្លាំង​ រួម​ជាមួយនឹង​រោគសញ្ញា​ដទៃទៀត​។

    5. ខ្សោយថ្លើម
    ជំងឺថ្លើម​អាច​កត់សម្គាល់​បាន​យ៉ាង​ងាយស្រួល​ ដោយ​រោគសញ្ញា​ខ្យល់​ដង្ហើម​របស់​អ្នកមាន​ក្លិន​មិនល្អ​ខ្លាំង​។ នៅពេល​ដែល​ថ្លើម​ដំណើរការ​មិនល្អ​ ជាតិពុល​នៅក្នុង​រាងកាយ​បញ្ចេញ​មក​តាម​សួត​ ដែល​បណ្តាល​ឱ្យ​ក្លិន​មាន​មិនល្អ​។ បើ​អ្នក​សង្ស័យ​ខ្លាំង​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ធ្វើ​តេ​ស្ត៍​ឈាម​រក​មេរោគ​ថ្លើម​។

    6. ជំងឺទឹកនោមផ្អែម
    ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​អញ្ចាញធ្មេញ​អាច​កើតឡើង​ជាមួយគ្នា​ ហើយក៏​អាច​ធ្វើ​ឱ្យ​ជំងឺ​ស្ដែង​ចេញ​មក​តាមរយៈ​ក្លិន​មាត់​មិនល្អ​ផង​ដែរ​។ យ៉ាងណាមិញ​ សញ្ញា​ព្រមាន​របស់​ជំងឺ​អញ្ចាញធ្មេញ​ មាន​ដូចជា​៖
    – អញ្ចាញធ្មេញដែលហូរឈាម ក្រោយពីប្រើអំបោះរូសធ្មេញ ឬដុសសម្អាតធ្មេញរួច។
    – អញ្ចាញធ្មេញដែលតឹងឈឺ ហើម ឬក្រហម
    – សឹកអញ្ចាញធ្មេញ ដែលធ្វើឱ្យធ្មេញមើលទៅវែងជាងមុន
    – ក្លិនមាត់មិនល្អ
    – មានខ្ទុះចេញមកនៅពេលសង្កត់អញ្ចាញធ្មេញប៉ះគ្នា
    – បាត់បង់ធ្មេញ ឬធ្មេញរង្គើ។ល៕

  • យកចិត្ត​ទុកដាក់​តែ​បន្តិច​ ដើម្បី​បបូរមាត់​ទន់​ និង​ពណ៌​ផ្កាឈូក​

    យកចិត្ត​ទុកដាក់​តែ​បន្តិច​ ដើម្បី​បបូរមាត់​ទន់​ និង​ពណ៌​ផ្កាឈូក​

    បបូរមាត់​ពណ៌​ផ្កាឈូក​ ប្រកបដោយ​សុខភាព​ល្អ​គឺជា​ក្តី​សុបិន​របស់​ស្ត្រី​គ្រប់រូប​។ ពណ៌​នៃ​បបូរមាត់​អាច​បញ្ជាក់​ឱ្យ​ដឹងពី​សុខភាព​ និង​បែបបទ​នៃ​ការរស់នៅ​របស់​អ្នក​។ សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ជក់បារី​ ទទួលទាន​ជាតិ​អាល់កុល​ និង​ការ​សាកល្បង​ប្រើប្រាស់​គ្រឿងសម្អាង​ស្ទើរគ្រប់​ប្រភេទ​នោះ​ នៅ​លើ​បបូរមាត់​របស់​អ្នក​អាច​ធ្វើ​ឱ្យ​វា​មើលទៅ​ខ្មៅ​ និង​មិន​មាន​ផាសុកភាព​។ ខណៈ​ពេល​ដែល​ផ្ទៃមុខ​របស់​អ្នក​កំពុងតែ​មាន​ភាព​ស្អាត​ផូរផង់​ហើយ​នោះ​ ហេតុ​អី​អ្នក​ត្រូវ​ទ្រាំ​នឹង​ការដែល​បបូរមាត់​ខ្មៅ​ទៅវិញ​? ​អ្នក​ពិតជា​អាច​ទៅដល់​គោលដៅ​នៃ​បបូរមាត់​ទន់​ និង​មាន​ពណ៌​ផ្កាឈូក​បាន​ ដោយ​គ្រាន់តែ​ចំណាយពេល​បន្តិច​ ដើម្បី​មើលថែ​បបូរមាត់​តាមវិធី​ដូច​ខាងក្រោម​៖

    – លាប​ទឹកឃ្មុំ​លើ​បបូរមាត់​ មុន​ពេល​ចូលគេង​ ហើយ​ម៉ាស្សា​លើ​បបូរមាត់​ រួច​យក​ច្រាស់​ទន់​ៗ មក​ដុស​ទឹកឃ្មុំ​នោះ​ចេញ​នា​ពេលព្រឹក​។ ការ​ធ្វើបែប​នេះ​គឺ​ដើម្បី​សម្អាត​ស្រទាប់​ស្បែក​ដែល​ស្ងួត​ និង​ចាស់​ៗចោល​។

    – យក​ស្រទាប់ផ្កា​កុលាប​មួយ​ទូកដៃ​ បន្ថែម​ជាមួយនឹង​ក្រែម​បន្តិច​ រួច​កិន​ ឬបុក​វា​ចូលគ្នា​ រួច​យក​មក​លាប​លើ​បបូរមាត់​ នោះ​អ្នក​នឹង​ឃើញថា​ បបូរមាត់​របស់​អ្នក​នឹង​មាន​ភាព​ទន់​ ហើយ​ពណ៌​ក៏​មើលទៅ​ស្អាត​ជាង​មុន​ជាមិនខាន​។

    – ប្រេង​អូ​លីវ​កន្លះ​ស្លាបព្រា​ លាយ​ជាមួយ​នឹង​ស្ករស​ និង​ទឹកឃ្មុំ​បន្តិច​ ទុក​សម្រាប់​លាប​លើ​បបូរមាត់​ ប្រសិនបើ​អ្នក​ប្រាថ្នា​ចង់បាន​បបូរមាត់​ដែល​មាន​សភាព​ទន់​ និង​មាន​ពណ៌​ផ្កាឈូក​ ដែល​ជា​សម្រស់​តាម​បែប​ធម្មជាតិ​ពិត​។

    – ទឹកដោះគោ​យក​ទៅ​រម្ងាស់​ឱ្យ​ក្លាយ​ជា​គ្រី​ម រួច​យក​គ្រី​មនោះ​ទៅ​លាប​លើ​បបូរមាត់​ ដើម្បី​ជា​ការ​ផ្តល់​សំណើម​ និង​ធ្វើ​ឱ្យ​បបូរមាត់​ទន់​ល្អ​។

    – ការ​លាប​ជែល​ Vaseline​ ឬ Petroleum​ ជាប្រចាំ​ នឹង​ជួយ​រក្សា​ភាព​ស្រស់​ស្អាត​ ទន់​ដល់​បបូរមាត់​គ្រប់ពេល​។

    – Glycerin​ និង​ទឹកក្រូច​ឆ្មារ​ អាច​ជួយ​កម្ចាត់​សភាព​ខ្មៅ​ស្រគាំ​ចេញពី​បបូរមាត់​បាន​។សូម​សាកល្បង​តាមវិធី​សាស្ត្រ​ខាងលើ​ ប្រសិនបើ​អ្នក​គិតថា​បបូរមាត់​របស់​អ្នក​នៅ​មិន​ទាន់​មាន​ភាព​ទន់​ និង​មាន​ពណ៌​ស្រស់​ស្អាត​សម​តាមបំណង​របស់​អ្នក​ ដើម្បី​ឱ្យ​បបូរមាត់​របស់​អ្នកមាន​ភាព​ស្រស់​ស្អាត​គួរ​ជាទី​ពេញចិត្ត​ និង​ទាក់ទាញ​តាម​បែប​ធម្មជាតិ​៕