Category: សង្គម និងសេដ្ឋកិច្ច

  • សេង​ ​សុជាតា​៖​ ​សូមកុំ​ស្អប់ខ្ពើម​អ្នក​ប្រណាំង​រថយន្ត​ស្រី​អី​.​.​.​

    សេង​ ​សុជាតា​៖​ ​សូមកុំ​ស្អប់ខ្ពើម​អ្នក​ប្រណាំង​រថយន្ត​ស្រី​អី​.​.​.​

    ​កីឡាការិនី​ ​សេង​ ​សុជាតា​ ​ជា​ការី​បើកបរ​របស់​រថយន្ត​ ​1គ្រឿង​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ ​Khmer​ ​Rally​ ​Raid​ ​ឆ្នាំ2019​ ​ក្រោម​ប្រធានបទ​ ​រួមគ្នា​ថែរក្សា​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​ ​បាន​ដោយ​ជោគជ័យ​។​

    ​សេង​ ​សុជាតា​ ​បន្ត​ថា​ ​ការ​ប្រណាំង​បែប​ធម្មជាតិ​នេះ​ ​ធ្វើ​ឱ្យ​នាង​សប្បាយរីករាយ​ ​ពីព្រោះ​ថា​ ​ជា​កន្លែង​ដែល​មិនធ្លាប់​បាន​ ​ទៅ​ ​ម្យ៉ាងទៀត​ព្រឹត្តិ​ការណ៍​នេះ​ក៏បាន​ទាក់ទាញ​នឹង​បង្ហាញ​ភ្ញៀវ​ទេសចរ​ពី​តំបន់​អភិរក្ស​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ដែល​កម្ពុជា​មាន​ ​និង​ចង់​បង្ហាញ​ទៅកាន់​ពិភពលោក​ទៀតផង​។

    ជាចុងក្រោយ​នារី​កម្ពុជា​ទី១​ ​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រណាំង​រថយន្ត​មួយ​នេះ​បាន​អំពាវនាវ​ដល់​នា​រីៗ​ទាំងឡាយ​ ​ប្រសិនជា​មានលទ្ធភាព​ ​ពួកគាត់​គួរតែ​លេង​កីឡា​ ​ហើយ​ចូរ​កុំ​រើសអើង​អ្នកកីឡា​ដែល​ជានា​រី​ភេទ​៕​

  • រដ្ឋាភិបាល​អូស្ត្រាលី​បដិសេធ​ប្រព័ន្ធ​ ​5G​ ​របស់​ ​Huawei​ ​និង​ ​ZTE​ ​

    រដ្ឋាភិបាល​អូស្ត្រាលី​បដិសេធ​ប្រព័ន្ធ​ ​5G​ ​របស់​ ​Huawei​ ​និង​ ​ZTE​ ​

    ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាសប្រាប់​ជា​សាធារណៈ​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ហាមឃាត់​ខ្លួន​ពុំ​ឱ្យ​ដាក់​ដំណើរការ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​5G​ ​ថ្វីបើ​ខ្លួន​ធ្លាប់​ត្រួសត្រាយ​ទីផ្សារ​បច្ចេកវិទ្យា​ ​Wireless​ ​នៅក្នុង​ប្រទេស​នេះ​អស់​រយៈពេល​ ​15ឆ្នាំ​ហើយ​ក្ដី​។​

    ចំណែក​ក្រុមហ៊ុន​ ​ZTE​ ​ឯណោះ​វិញ​ ​ក៏​ត្រូវ​រដ្ឋាភិបាល​អូស្រ្តាលី​ព្រួយបារម្ភ​ពី​ផ្នែក​សន្តិសុខជាតិ​ដូចគ្នា​ដែរ​។​ ​យោង​តាម​ការ​បង្ហោះ​ផ្សាយ​លើ​ ​Twitter​ ​គូប្រជែង​របស់​ ​Apple​ ​និងSASMUNG​ ​មួយ​នេះ​បានឱ្យ​ដឹង​ថា​៖​ ​”​នេះ​ជា​ការ​ខកចិត្ត​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អតិថិជន​របស់​យើង​”​។​

    5G​ ​គឺជា​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ចល័ត​ជំនាន់​ថ្មី​ចុងក្រោយ​ដែល​អាច​ផ្ដល់​ល្បឿន​ ​Download​ ​និង​ ​Upload​ ​Speed​ ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ដែល​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​សកលលោក​កំពុង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​ឱ្យ​បាន​មុន​ឆ្នាំ2020​ ​។​

    ​សម្រាប់​ ​Huawei​ ​គឺជា​គោលដៅ​ធំ​បំផុត​មួយ​ខាង​ផ្នែក​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ ​ក៏ដូចជា​ឈរ​លើ​ចំណាត់ថ្នាក់​ទី2​ ​ខាង​នាំចេញ​ស្មា​ត​ហ្វូ​ន​ ​បន្ទាប់ពី​ ​SAMSUNG​ ​និង​ឈរ​លើ​ ​Apple​។​

    ​សូម​បញ្ជាក់​ដែរ​ថា​ ​គណៈកម្មាធិការ​សន្តិសុខជាតិ​អង់គ្លេស​ ​ធ្លាប់​បាន​បញ្ជាក់​កាលពី​ខែកក្កដា​ឆ្នាំទៅ​ថា​ ​ឧបករណ៍​ទូរគមនាគមន៍​របស់​ ​Huawei​ ​ពុំ​បាន​ជះ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សន្តិសុខជាតិ​ឡើយ​ ​លើកលែងតែ​ក្រុមហ៊ុន​ ​ZTE​ ​ដែល​អាច​ផ្ដល់​ហានិភ័យ​ខ្ពស់​៕​

  • Apple​ ​បញ្ចេញ​ប៉ាតង់​គំរូ​ថ្មី​ ​បន្ទះ​អេក្រង់​កោង​អាច​បត់​បាន​ច្រើន​តង់​

    Apple​ ​បញ្ចេញ​ប៉ាតង់​គំរូ​ថ្មី​ ​បន្ទះ​អេក្រង់​កោង​អាច​បត់​បាន​ច្រើន​តង់​

    មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ជាច្រើន​ ​កំពុង​ដាក់​គម្រោង​ផលិត​ស្មា​ត​ហ្វូ​នដែ​លមាន​អេក្រង់​អាច​បត់​បាន​។​ ​ឧទាហរណ៍​ដូចជា​ ​Samsung​ ​និង​ ​Huawei​ ​អាច​ធ្វើ​បាន​ហើយ​ ​ក៏ប៉ុន្តែ​បាន​ត្រឹមតែ​បត់​បាន​ ​នៅ​មិនទាន់​បាន​ទាំង​កោង​ផង​ ​និង​បត់​បាន​ផង​ក្នុង​ពេល​ដំណាលគ្នា​នៅឡើយ​ទេ​ ​តែ​ ​ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​ ​គេ​ប្រទះឃើញ​រូបភាព​ប៉ាតង់​ថ្មី​មួយ​ជាមួយ​បន្ទះ​អេក្រង់​ដែល​អាច​បត់​បាន​ ​ដែលគេ​ដឹង​ច្បាស់​ថា​ ​ជា​របស់​ ​Apple​។

    បន្ទះ​អេក្រង់​គំរូ​នេះ​ ​មិនមែន​បត់​បានតែ​មួយ​តង់​ទេ​ ​និយាយទៅ​ ​គឺ​បត់​ម្តង​បាន​ ​2តង់​។​ ​ប្រការ​នេះ​ហើយដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ប្លែក​ជាងគេ​ជាង​ឯង​ទៅទៀត​។​

    ​ទោះជា​មិនទាន់​មានការ​បញ្ជាក់​ ​និង​បង្ហើប​ឱ្យ​ដឹង​ច្បាស់​ការណ៍​យ៉ាងណាក្ដី​ ​តែ​ព័ត៌មាន​លម្អិត​អំពី​បន្ទះ​អេក្រង់​បត់​បាន​ច្រើន​តង់​នេះ​ ​នឹង​កើត​នៅ​លើ​ ​iPhone​ ​ឬ​ ​iPad​ ​ជំនាន់​ថ្មី​ ​ឬ​អាច​ជា​ឧបករណ៍​អេឡិចត្រូនិក​ណាមួយ​មិនខាន​។​ ​

    ​ប៉ុន្តែ​មាន​អ្នកគាំទ្រ​ ​Apple​ ​មួយចំនួន​ ​បាន​លើកឡើង​ថា​ ​បើ​ពិតជា​ចេញ​បែបនេះ​មែន​ ​នោះ​វា​អាច​ជា​ទូរស័ព្ទ​កូនកាត់​ ​iPhone​ ​+​ ​iPad​ ​ហើយ​៕​

  • លេចចេញ​ព័ត៌មាន​ពី​កាមេរ៉ា​ ​iPhone​ ​11​ ​ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំនេះ​ ​

    លេចចេញ​ព័ត៌មាន​ពី​កាមេរ៉ា​ ​iPhone​ ​11​ ​ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំនេះ​ ​

    ​សម្រាប់​ ​iPhone​ ​11​ ​គឺ​ដូចគ្នានឹង​ដំណឹង​ដែល​បាន​លេចឮ​កន្លងមក​ដែរ​ ​ដោយ​ ​iPhone​ ​ស៊េរី​ថ្មី​ទាំង2​ ​នឹង​មាន​បំពាក់​អេក្រង់​ ​OLED​ ​ទំហំ​ ​5.8អ៊ីញ​ ​និង​ទំហំ​ ​6.5អ៊ីញ​ ​តែ​អ្វី​ដែល​ឱ្យ​គួរ​សោកស្ដាយ​នោះ​ ​គឺ​ស្នាម​ខាងមុខ​ ​មិនទាន់​ផ្លាស់ប្ដូរ​ទំហំ​នៅឡើយ​។​

    ​ដោយសារតែ​នៅ​យូរ​ខែ​ទៀត​ទើប​ ​iPhone​ ​ស៊េរី​ថ្មី​ ​និង​ ​iOS​ ​13​ ​ប្រកាស​ចេញ​ជា​ផ្លូវការ​។​ ​ប៉ុន្តែ​មាន​ប្រភព​ព័ត៌មាន​ចំនួន2​ ​បាន​ចែករំលែក​ដំណឹង​សំ​ខាន់​ៗ​មួយចំនួន​ស្ដី​អំពី​ ​iPhone​ ​ជំនាន់​ថ្មី​ ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ចុងក្រោយ​ផង​ដែរ​។​

    ​យ៉ាងណាក្ដី​ ​ប្រភព​ទាំងនោះ​បាន​លើកឡើង​ថា​ ​មុខងារ​ ​FaceID​ ​នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​លើ​ការ​ដោះ​សោ​។​ ​ឧទាហរណ៍​ ​ដូចជា​អាច​ចំណាំ​ផ្ទៃមុខ​បាន​ក្នុង​ទំហំ​ធំ​ទូលាយ​ជាង​មុន​។​ ​រន្ធ​បំពង​សំឡេង​បែប​ ​Stereo​ ​ក៏​នឹង​មាន​សមត្ថភាព​ប្រសើរ​ជាង​មុខ​ដែរ​។​

    ​ឯកា​មេ​រ៉ា​វិញ​ ​iPhone​ ​ឆ្នាំ2019​ ​នឹង​មាន​បំពាក់​កាមេរ៉ា​ ​3​ ​នៅ​ខាងក្រោយ​ ​ដោយ​មួយ​ជា​កាមេរ៉ា​ធម្មតា​ ​មួយទៀត​ជា​កាមេរ៉ា​ ​Zoom​ ​និង​មួយ​ថ្មីទៀត​ជា​កាមេរ៉ា​ ​Ultra​-​Wide​។​

    កាមេរ៉ា​ទី​ ​3នេះ​ ​ដើមឡើយ​ត្រូវ​មានមុខ​ងារ​រក្សា​លំនឹង​ ​OIS​ ​ប៉ុន្តែ​ ​Apple​ ​បានសម្រេច​ទុក​ប្រើលើ​ ​iPhone​ ​ឆ្នាំ2020​ ​។​ ​ដូចនេះ​មុខងារ​ ​OIS​ ​នឹង​មានតែ​នៅ​លើ​កាមេរ៉ា​មេ​ ​និង​កាមេរ៉ា​ ​Zoom​ ​ប៉ុណ្ណោះ​។​

    ​ចំពោះ​កាមេរ៉ា​ ​Wide​-​Angle​ ​វិញ​ ​អាច​ផ្ដិត​យក​រូបភាព​ក្នុង​ទំហំ​ ​120ដឺក្រេ​។​ ​ទំហំ​នេះ​មិនធំ​ជាងគេ​ណាស់ណា​ទេ​ ​ប៉ុន្តែ​ក៏​មិនតូច​ជាង​កាមេរ៉ា​របស់​គូប្រជែង​ផ្សេងទៀត​ដែរ​។​ ​តែ​អ្វី​ដែល​គួរ​ចាប់អារម្មណ៍​នោះ​គឺ​ ​ភ្លើង​ ​LED​ ​នៅ​ខាងក្រោយ​នឹង​មិន​ឡើង​ទំហំ​ទេ​ ​ប៉ុន្តែ​នឹងអាច​ជះ​ពន្លឺ​បាន​ភ្លឺ​ ​និង​ធំជាង​មុន​។​ ​ចំណែក​ឯ​កម្រាស់​នៃ​កាមេរ៉ា​នឹង​ស្ដើង​ជាង​មុន​ ​មិន​លៀនចេញ​មក​ខ្លាំង​ដូចមុន​ឡើយ​៕​

  • OS​ ​ថ្មី​របស់​ ​Huawei​ ​មានឈ្មោះ​ប្លែក​ ​ដែល​នឹង​ប្រជែង​ជាមួយ​ ​Apple​ ​

    OS​ ​ថ្មី​របស់​ ​Huawei​ ​មានឈ្មោះ​ប្លែក​ ​ដែល​នឹង​ប្រជែង​ជាមួយ​ ​Apple​ ​

    ​Huawei​ ​ដែល​បាន​ដាក់ចេញ​នូវ​គម្រោង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​(​OS​)​ ​កាលពី​ពេល​កន្លងទៅ​នោះ​ ​បាន​លេចឮ​ដំណឹង​ថា​ ​ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ចិន​មួយ​នេះ​ ​នឹង​យក​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​”​HongMeng​ ​OS​”​ ​មក​ប្រើប្រាស់​ជំនួស​ ​Android​ ​តែរ​បាយ​ការណ៍​ថ្មី​ចុងក្រោយ​នេះ​បានឱ្យ​ដឹង​ថា​ ​ពាណិជ្ជសញ្ញា​ដែល​ក្រុមហ៊ុន​ចុះ​ជាមួយនឹង​ភ្នាក់ងារ​រដ្ឋាភិបាល​ ​EUIPO​ ​គឺ​ប្រើប្រាស់​ឈ្មោះ​ ​Ark​ ​OS​ ​មិនមែន​ជា​ ​HongMeng​ ​OS​ ​ទេ​។​

    ​ការចុះបញ្ជី​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​ ​24​ ​ឧសភា​កន្លងទៅ​នោះ​ ​គឺជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​Huawei​ ​នឹង​ប្រើប្រាស់​ឈ្មោះ​ ​Arks​ ​OS​ ​ជា​ប្រព័ន្ធ​ដំណើរការ​លើ​ទីផ្សារ​សកលលោក​របស់​ខ្លួន​ ​ប្រសិន​ណា​ត្រូវ​ចែកផ្លូវ​ជាមួយ​ក្រុមហ៊ុន​ ​Google​ ​ពិតប្រាកដ​មែន​នោះ​។​

  • វិធី​សម្អាត​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​ក្នុង​បន្ទប់ទឹក​

    វិធី​សម្អាត​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​ក្នុង​បន្ទប់ទឹក​

    វិធី​ធ្វើ​គឺ​ យក​ថង់​ប្លាស្ទិក​តូចល្មម​មួយ​ ដាក់​ទឹក​សាជូរ​កន្លះ​ថង់​ រួចហើយ​យក​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​មក​ដាក់​ត្រាំ​ក្នុង​ថង់​ទឹក​សាជូរ​នោះ​ ចង​មាត់​ថង់​ឱ្យ​ណែន​ រួច​ទុកចោល​មួយ​យប់​។ បន្ទាប់ពី​នោះ​មក​ ចូរ​ស្រាយ​មាត់​ថង់​យក​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​ចេញ​មក​លាង​នឹង​ទឹក​ឱ្យ​ស្អាត​ ​តែ​ប៉ុណ្ណឹង​បងៗ​ស្ត្រី​មេផ្ទះ​នឹង​បាន​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​សម្រាប់​ងូតទឹក​ដែល​ស្អាត​ ហើយ​ថែមទាំង​បាញ់​ទឹក​ចេញ​មក​ខ្លាំង​ល្អ​ទៀតផង​។ វិធី​នេះ​ល្អ​សម្រាប់​ក្បាល​ចំពួយ​ទឹក​ផ្កាឈូក​ដែល​មិន​អាច​ដោះ​ចេញពី​ទុយោ​បាន​។

    បានដឹង​បែបនេះ​ហើយ​ សូម​បងៗ​ស្ត្រី​មេផ្ទះ​ទាំងអស់​សាកល្បង​ធ្វើតាម​វិធី​ទាំងអស់​ខាងលើ​ដើម្បី​ការសន្សំសំចៃ​ និង​ថែទាំ​របស់របរ​ឱ្យ​បាន​ស្អាត​ និង​ប្រើប្រាស់​បាន​យូរ​ផង​ ហើយ​ជាពិសេស​កុំ​ភ្លេច​ប្រាប់​តៗ​គ្នា​ឱ្យ​បានដឹង​ផង​៕

  • អូហូ​!​!​ ​តារាចម្រៀង​ ​ជ័យ​ ​សុ​វ៉ា​ត​ ​ធ្វើ​ឱ្យ​ហ្វេ​នវិទ្យាល័យ​លង់​ស្នេហ៍​ដល់​ម្លឹង​

    អូហូ​!​!​ ​តារាចម្រៀង​ ​ជ័យ​ ​សុ​វ៉ា​ត​ ​ធ្វើ​ឱ្យ​ហ្វេ​នវិទ្យាល័យ​លង់​ស្នេហ៍​ដល់​ម្លឹង​

    ​នេះ​ជាលើកដំបូង​ហើយដែល​តារាចម្រៀង​ល្បីឈ្មោះ​នៅ​ផលិត​កម្ម​សាន់​ដេ​ ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​បាន​បង្ហាញខ្លួន​នៅក្នុង​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​សណ្ដែក​ ​ស្ថិតនៅ​ខេត្ត​កំពង់ចាម​ ​កណ្ដាល​ហ្វូង​សិស្ស​ប្រុសស្រី​យ៉ាង​កុះករ​។ (more…)

  • កញ្ញា​ ​មាស​ ​អា​លីស​ ​សម្រេចជោគជ័យ​ចេញទៅ​ច្រៀង​នៅ​អាមេរិក​រយៈពេល​យូរ​

    កញ្ញា​ ​មាស​ ​អា​លីស​ ​សម្រេចជោគជ័យ​ចេញទៅ​ច្រៀង​នៅ​អាមេរិក​រយៈពេល​យូរ​

    ​នៅ​ព្រឹក​ថ្ងៃទី2​ ​ខែមិថុនា​ ​តារាចម្រៀង​ ​កញ្ញា​ ​មាស​ ​អា​លីស​ ​បាន​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​ ​ដើម្បី​ទៅ​ជួប​តារាចម្រៀង៣ដួង​ ​គឺ​លោក​ ​ម៉េ​ង​ ​ម៉េ​ង​ ​ប៊ុ​ន​ឡូ​ ​លោក​ ​ម៉េ​ង​ ​ប៊ុ​នល​ ​និង​ ​លោក​ ​យក់​ ​ដួងតារា​ ​ដែល​រង់ចាំ​នៅ​ ​សហរដ្ឋអាមេរិក​។​ ​នាង​ ​និង​តារា​ទាំង៣​ ​នឹង​បើក​ការ​ប្រគំតន្ត្រី​រួមគ្នា​ ​ខណៈ​ដែល​នាង​ប្រាប់​ថា​ ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ម្ដាយ​រហូតដល់​ជាង​កន្លះ​ឆ្នាំនេះ​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​នាង​នឹក​ម្ដាយ​ ​ប៉ុន្តែ​ត្រូវតែ​កាត់ចិត្ត​ ​ដើម្បី​ការងារ​ ​និង​កេរ្តិ៍ឈ្មោះ​។​

    ​ថ្វី​ដ្បិតតែ​ប្រឡូក​អាជីព​ចម្រៀង​មិនយូរ​ ​ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ទើប​ប្រឡូក​ក្នុង​អាជីព​ជាពិធី​ការិនី​ហើយ​ក្លាយជា​តារាចម្រៀង​ក៏បាន​ទទួលជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​យ៉ាង​ខ្លាំង​ ​ដោយ​ក្រៅពី​មានមុខ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​មិនសូវ​លោះ​ពេល​ ​នាង​ក៏បាន​ច្រៀង​ប្រចាំ​ក្នុង​ហាង​ធំ​មួយ​យ៉ាង​កា​លីប​ផង​ដែរ​ ​ដោយសារតែ​ទឹកដម​សម្លេង​របស់​នាង​ស្រដៀងគ្នា​ ​អ្នកចម្រៀង​ ​អ្នកនាង​ ​ហួយ​ ​មាស​។​ ​នាង​ក៏​ទើបតែ​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ ​ផ្ដល់​សិទ្ធិ​ឲ្យ​ចេញទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​ជាលើកដំបូង​នេះ​ផង​ដែរ​ ​ខណ:ដែល​នាង​ប្រកាស​ថា​ ​សុខចិត្ត​ទម្លាក់​ចោលការ​ងារ​ក្នុង​ស្រុក​ទាំងអស់​ ​គ្រាន់តែ​បាន​ដំណឹង​ជាប់​ទៅ​ច្រៀង​។​

    ​កញ្ញា​ ​មាស​ ​អា​លីស​ ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ ​នាង​ប្រឡូក​ក្នុង​អាជីព​ចម្រៀង​ ​ច្រើន​ឆ្នាំ​មក​ហើយ​ ​ហើយក៏​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​និយាយ​វិទ្យុ​មិន​តិច​ឆ្នាំ​ដូចគ្នា​ផង​ដែរ​ ​ប៉ុន្តែ​នាង​មិនដែល​មានសំណាង​ត្រូវ​បាន​ស្ពុនស័រ​ទាក់ទង​អោយ​ចេញ​ច្រៀង​ក្រៅប្រទេស​ទាល់តែសោះ​។​ ​នាង​ថា​ខ្លួន​មានបំណង​ចង់​ចេញ​ច្រៀង​ក្រៅប្រទេស​ជាយូរមកហើយ​ ​ប៉ុន្តែ​មិនដែល​មានឱកាស​សោះ​ ​ទើប​នាង​រំភើប​ចង់​ហូរទឹកភ្នែក​ ​នៅពេល​បាន​ជាប់​ទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​ជាប់​ដល់​រយៈពេល7ខែ​ ​ដែល​ជា​រយៈពេល​យូរ​មួយ​សម្រាប់​សិល្បករ​ស្រករក្រោយ​ដូច​នាង​។​ ​នាង​ថា​ខ្លួន​នឹង​ឡើង​ទៅ​សម្ដែង​ ​ជាមួយ​លោក​ ​ម៉េ​ង​ ​ប៊ុ​ន​ឡូ​ ​លោក​ ​ម៉េ​ង​ ​ប៊ុ​ន​លី​ ​និង​លោក​ ​យក់​ ​ដួងតារា​ ​ដោយ​ក្នុងរយៈពេល7ខែ​នៅ​លើទឹក​ដី​អាមេរិក​នោះ​ ​នឹង​មានការ​សម្ដែង​រៀងរាល់​ចុង​សប្ដាហ៍​ ​ហើយ​សម្ដែង​ច្រើន​រដ្ឋ​។​ ​យ៉ាងណាមិញ​នាង​ថា​ ​នឹង​មិន​បន្ត​កុងត្រា​លើស​ពី7ខែ​នោះ​ទេ​ ​ដើម្បី​កុំឱ្យ​បាត់បង់​ទីផ្សារ​ក្នុង​ស្រុក​ ​គឺ​នាង​នឹង​ទទួល​តែ​រយៈពេល7ខែ​ ​ដែល​បាន​កុងត្រា​ ​ជាមួយ​ខាង​អ្នកធានា​ទៅ​ប៉ុណ្ណោះ​។​

    ​សូមជម្រាប​ថា​ ​ក្នុង​ឱកាស​ជូនដំណើរ​កូនស្រី​ឡើង​យន្តហោះ​នោះ​ ​គេ​ឃើញ​ ​ម្ដាយ​របស់​ ​មាស​ ​អា​លីស​ ​អរ​ផង​ ​ទឹកភ្នែក​រលីងរលោង​ផង​ ​ដោយសារតែ​អ្នក​ទាំងពីរ​មិនធ្លាប់​បែកគ្នា​រយៈពេល​យូរ​បែបនេះ​។​ ​អ្នកស្រី​ ​ពេជ្រ​ ​ច័ន្ទ​សុខា​ ​ម្ដាយ​របស់​នាង​និយាយ​ថា​ ​មាស​ ​អា​លីស​ ​ជា​កូនស្រី​តែម្នាក់​ ​ក្នុងចំណោម​បងប្អូន3នាក់​។​ ​អ្នកស្រី​ ​រស់នៅ​ជាមួយ​កូន​ ​មិនដែល​បែកគ្នា​ក្នុងរយៈពេល​យូរ​បែប​នឹង​នោះ​ទេ​ ​ប៉ុន្តែ​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​របស់​កូនស្រី​ ​ចង់​សាង​កេរ្តិ៍ឈ្មោះ​នៅ​សហរដ្ឋអាមេរិក​ ​អ្នកស្រី​មានតែ​បង្ហាញ​ការ​ត្រេកអរ​ ​និង​ជូនពរ​ឱ្យ​កូនស្រី​ជួប​តែ​សុខសប្បាយ​ ​និង​ជោគជ័យ​៕

  • រោងភាពយន្ដប៉្រាមស៊ីនេផ្លិចបើកឱ្យកុមារក្រីក្រមួយក្រុមចូលទស្សនាភាពយន្ដឥតគិតថ្លៃក្នុងថ្ងៃទិវាកុមារអន្តរជាតិ

    រោងភាពយន្ដប៉្រាមស៊ីនេផ្លិចបើកឱ្យកុមារក្រីក្រមួយក្រុមចូលទស្សនាភាពយន្ដឥតគិតថ្លៃក្នុងថ្ងៃទិវាកុមារអន្តរជាតិ

    ដើម្បីអបអរសាទ ទិវាកុមារអន្តរជាតិ កាលពីថ្ងៃទី ១មិថុនា រោងភាពយន្ត ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បានអញ្ជើញកុមារប្រមាណជាង១៥០នាក់ មកពីអង្គការ និង កុមារក្រីក្រ អោយចូលទស្សនាភាពយន្តដោយមិនគិតថ្លៃ។

    លោក រស់ សំណាង តំណាងរោងកុន ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បានលើកឡើងថា កម្មវិធីនេះគឺបង្កើតឡើងដោយការរំលឹកនូវទិវារសិទ្ធកុមារអន្តរជាតិនេះ ចំពោះក្មេងៗអោយមានភាពសប្បាយរីករាយ និងចងចាំនូវអ្វីៗដែលល្អ។ ជាពិសេសនេះជាលើកទីមួយដែល ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បង្កើតឡើងដើម្បីអោយកុមារដែលគ្មានលទ្ធភាព​ បានស្គាល់រោងកុនទំនើប ព្រោះថា កុមារដែលមានអញ្ជើញអោយមកចូលរួមមើលកុននេះ គឺសុទ្ធតែជាកុមារមកពីគ្រួសារ ក្រីក្រ និងកុមារមកពីព្រះវិហារ ដែលគ្មានលទ្ធភាពមកទស្សនារឿងក្នុងរោងទំនើបបែបនេះ។

    ជាមួយនិងការទស្សនាភាពយន្តក្នុងរោងកុនទំនើប ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា កុមារជិត១៥០ នាក់ ក៏ទទួលបានអាហារ ភេសជ្ជៈ និង កាដូវត្ថុអនុស្សាវរីយ ពីខាងរោងកុនផងដែរ។

    គួរបញ្ជាក់ថា មកដល់ថ្ងៃនេះរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចមាន ២សាខា ហើយ គឺសាខាទី១ នៅផ្សារទំនើបសុវណ្ណានេះ និង សាខាទី២ នៅក្នុងផ្សារទំនើបអេធ្រៀម ក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា ហើយគ្រោងនឹងបើកសាខាទី៣ នៅក្នុងបុរីធូឡូន ចោមចៅ និងសាខាទី៤ នៅក្នុងផ្សា សាម៉ៃស្វែទួលគោក៕

  • សេចក្ដី​ស្រឡាញ់​ និង​អត្ថន័យ​ដ៏​ស៊ីជម្រៅ​របស់​ការ​រៀបការ​

    សេចក្ដី​ស្រឡាញ់​ និង​អត្ថន័យ​ដ៏​ស៊ីជម្រៅ​របស់​ការ​រៀបការ​

    អត្ថបទ​ខាងក្រោម​នេះ​បាន​រៀបរាប់​អំពី​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​របស់​ការ​រៀប​អាពាហ៍​ពិពាហ៍​ ក្រោយ​ពី​បុរស​ម្នាក់​បាន​ចូល​ទៅ​សុំ​ការ​ប្រឹក្សា​អំពី​លោកឪពុក​របស់​គេ​ពាក់ព័ន្ធ​នឹង​ក្ដី​ភ័យខ្លាច​ និង​ក្ដី​វិតក្ក​កង្វល់​ចំពោះ​ការសម្រេច​ចិត្ត​ក្នុង​ការ​រៀបការ​ ហើយ​ឪពុក​របស់​គេ​ក៏បាន​ផ្ដល់​ចម្លើយ​ដ៏​ច្បាស់លាស់​ដល់​គេ​ ហើយ​តទៅ​នេះ​គឺជា​រឿងរ៉ាវ​ដែល​កើតឡើង​…។

    “ខ្ញុំ​ជួបនឹង​ភរិយា​លើកដំបូង​ពេល​អាយុ​ 15ឆ្នាំ​ កាលនោះ​យើង​កំពុង​រៀន​នៅ​ថ្នាក់​មធ្យមសិក្សា​។ យើង​ធ្វើជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹងគ្នា​អស់​ជាង​ 10ឆ្នាំ​ មុននឹង​សម្រេចចិត្ត​ថា​ យើង​លែង​ត្រូវការ​ធ្វើ​ត្រឹមតែ​ជា​មិត្តភក្តិ​នឹងគ្នា​តទៅទៀត​ហើយ​…។ យ៉ាងណាក៏ដោយ​ ការ​លង់​ស្នេហ៍​មិត្ត​ជិតស្និទ្ធ​បែបនេះ​មិនបាន​ធ្វើ​ឱ្យ​ខ្ញុំ​បាត់​អស់​អាការ​ភ័យខ្លាច​ និង​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ឡើយ​។ រឹតតែ​ខ្ញុំ​ និង​ចិន្ដា​ចូល​ជិតដល់​អំឡុង​ពេល​ដែល​ត្រូវ​សម្រេចចិត្ត​រឿង​រៀប​អាពាហ៍​ពិពាហ៍​ខ្លាំង​ប៉ុនណា​ ខ្ញុំ​រឹតតែ​ភ័យខ្លាច​រហូត​លែង​ហ៊ាន​ចង់​ធ្វើអ្វី​ទាំងអស់​ប៉ុន​នោះ​ដែរ​…សួរ​ថា​ តើ​ខ្ញុំ​ត្រៀមខ្លួន​រួចហើយ​ឬនៅ​? សម្រេចចិត្ត​ត្រូវ​ឬទេ​? តើ​ចិន្ដា​ជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ត្រូវការ​មែន​ឬ? នាង​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​សេចក្ដីសុខ​ទេ​? សំណួរ​ទាំងអស់​នេះ​តាម​លង​អន្ទោល​ដួងចិត្ត​ខ្ញុំ​ជាប់​ជានិច្ច​។ រហូតដល់​រាត្រី​មួយ​ ខ្ញុំ​ក៏​រៀបរាប់​រឿង​ដែល​ខ្ញុំ​វិតក្ក​កង្វល់​នេះ​ឱ្យ​ប៉ា​របស់ខ្ញុំ​ស្ដាប់​ ហើយ​ប៉ាក៏​តប​មកវិញ​ថា​ នេះ​គឺជា​ហេតុការណ៍​មួយទៀត​ក្នុង​ការសម្រេច​ចិត្ត​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ​”។

    “កូន​មិនមែន​រៀបការ​ដើម្បី​ឱ្យ​ខ្លួនឯង​មាន​សេចក្ដីសុខ​ទេ​ តែ​កូន​រៀបការ​ដើម្បី​ឱ្យ​អ្នកដទៃ​មាន​សេចក្ដីសុខ​ កូន​រៀបការ​ដើម្បី​ក្រុម​គ្រួសារ​ ដើម្បី​សាច់ញាតិ​បងប្អូន​ ដើម្បី​កូនចៅ​នៅ​ថ្ងៃ​ខាង​មុខ​។ កូន​ចង់ឱ្យ​អ្នកណា​ចិញ្ចឹម​មើលថែ​ពួកគេ​? ចង់ឱ្យ​ពួកគេ​បាន​ទទួល​ឥទ្ធិពល​ពី​អ្នកណា​? នេះ​មិនមែន​ជា​ការ​រៀបការ​ដើម្បី​ខ្លួនឯង​ទេ​ តែ​ដើម្បី​សេចក្ដីសុខ​របស់​មនុស្ស​ដែល​កូន​រៀបការ​ជាមួយ​…”

    ពេល​ហ្នឹងហើយ​ដែល​ខ្ញុំ​ដឹង​ថា​ ចិន្ដា​គឺជា​មនុស្ស​ស្រី​ដែល​ខ្ញុំ​ត្រូវការ​ក្នុង​ជីវិត​របស់ខ្ញុំ​ ខ្ញុំ​ចង់​ឱ្យ​នាង​មាន​សេចក្ដីសុខ​ ចង់ឱ្យ​នាង​ញញឹម​ និង​សើច​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ចង់​ក្លាយជា​ចំណែក​មួយ​ក្នុង​ក្រុម​គ្រួសារ​របស់​នាង​ ហើយ​ក្រុម​គ្រួសារ​របស់ខ្ញុំ​ក៏​ចង់ឱ្យ​នាង​ក្លាយជា​ចំណែក​មួយ​របស់​យើង​ដូចគ្នា​ដែរ​។ ពេល​ថយ​ត្រឡប់ទៅ​ក្នុង​ថ្ងៃ​ដែល​ខ្ញុំ​ឃើញ​នាង​លេង​ជា​មួ​យក្មួយៗ​របស់ខ្ញុំ​ ខ្ញុំ​បានដឹង​ភ្លាម​តែម្ដង​ថា​ គឺ​រូប​នាង​ហ្នឹងហើយ​ជា​មនុស្ស​ដែល​ខ្ញុំ​ចង់​សាង​គ្រួសារ​ជាមួយ​…។

    ពាក្យណែនាំ​របស់​ប៉ា​ ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ព្រើត​ និង​ភ្លឺភ្នែក​ឡើង​ភ្លាម​តែម្ដង​។ សូម​ប្រាប់​ទៅចុះ​ថា​ វា​ផ្ទុយគ្នា​នឹង​ពាក្យស្លោក​របស់​ វ៉​លម៉ាល​ នា​ពេល​បច្ចុប្បន្ន​ដែល​និយាយ​ថា​ “បើ​អ្វីក៏ដោយ​ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​គ្មាន​សេចក្ដីសុខ​ ចូរ​រក​ថ្មី​ទៅ​ប្រសើរ​ជាង​”។ ត្រឹមត្រូវ​ហើយ​… ការ​រៀបការ​ និង​ស្នេហា​ស្មោះ​មិន​ពាក់ព័ន្ធ​នឹង​រូប​អ្នក​ឡើយ​ តែ​វា​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួកគេ​ត្រូវការ​ ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ពួកគេ​ប្រាថ្នា​។ ក្ដី​នឹក​សង្ឃឹម​ ការ​ស្រមៃ​ចង់បាន​ និង​ភាព​អាត្មានិយម​នឹង​សួរ​មក​យើង​ថា​ “ហើយ​ខ្ញុំ​នឹង​បាន​អី​?” ខណៈ​ដែល​សេចក្ដី​ស្រឡាញ់​នឹង​សួរ​ថា​ “តើ​ខ្ញុំ​អាច​ឱ្យ​អ្វីទៅ​ពួកគេ​បាន​ខ្លះ​?”។

    តែ​ ជំនួស​ឱ្យ​ចិន្ដា​នឹង​ធ្វើ​ដូច​ខ្ញុំ​ នាង​បែរជា​ធ្វើ​រឿង​ម្យ៉ាង​ដែល​គួរ​ឱ្យ​ស្ងើច​ខ្លាំង​ជាង​ហ្នឹង​។ នាង​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ចេញ​មក​យ៉ាង​ពេញ​ហូរហៀរ​ និង​ស្ថិតនៅ​ក្បែរ​កាយ​ខ្ញុំ​ជានិច្ច​ មិនថា​ខ្ញុំ​នឹង​ជួប​សេចក្ដីទុក្ខ​ ឬត្រូវ​ឆ្លងកាត់​ក្ដី​ឈឺចាប់​ខ្លាំង​ប៉ុនណា​ នាង​នឹង​នៅ​ចាប់ក្ដោប​ដៃ​ខ្ញុំ​ជាប់​ ព្រម​ជាមួយ​ការ​លួងលោម​យ៉ាង​ទន់ភ្លន់​ ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ និង​រំជួលចិត្ត​រហូតដល់​ស្រក់​ទឹក​ភ្នែក​…។ ខ្ញុំ​សន្យា​ជាមួយ​នាង​ថា​ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​ខ្លាំង​ជាង​នេះ​…។

    សម្រាប់​អ្នក​ដែល​កំពុង​អាន​អត្ថបទ​នេះ​ មិន​ថា​រៀបការ​ហើយ​ កំពុង​ជិត​រៀបការ​ ឬនៅ​លីវ​ក៏ដោយ​ ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់គ្នា​បានដឹង​ថា​ ការ​រៀបការ​នេះ​ មិនមែន​ដើម្បី​ខ្លួនឯង​នោះ​ទេ​ តែ​ដើម្បី​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ទៅវិញ​ទេ​។ រឹតតែ​អ្នក​ឱ្យ​សេចក្ដី​ស្រឡាញ់​ទៅ​បុគ្គល​ដទៃ​ច្រើន​ប៉ុនណា​ អ្នក​នឹង​បាន​ទទួល​សេចក្ដី​ស្រឡាញ់​ច្រើន​ប៉ុន​នោះ​មកវិញ​ ទាំង​ពី​មនុស្ស​សំខាន់​ ពី​ក្រុម​គ្រួសារ​ ពី​មិត្តភក្តិ​ និង​ពី​មនុស្ស​រាប់ពាន់​នាក់​ទៀត​ដែល​អ្នក​នៅ​មិនទាន់​បាន​ជួប​… កុំ​ភ្លេច​ថា​ សេចក្ដីស្នេហា​ និង​ការ​រៀប​អាពាហ៍​ពិពាហ៍​ មិនមែន​ជា​រឿង​ដែល​ធ្វើ​ដើម្បី​រូប​អ្នក​ខ្លួនឯង​ឡើយ​ តែ​ធ្វើ​ដើម្បី​អ្នកឯទៀត​ទាំងអស់​…៕