Category: សង្គម និងសេដ្ឋកិច្ច

  • កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​ជឿជាក់​ថា​ ​នឹង​ឡើង​ដល់កម្រិត3​ ​ក្នុង​ព្រឹត្តិ​កា​ណ៍​ ​Davis​-​Cup​ ​ឆ្នាំនេះ​

    កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​ជឿជាក់​ថា​ ​នឹង​ឡើង​ដល់កម្រិត3​ ​ក្នុង​ព្រឹត្តិ​កា​ណ៍​ ​Davis​-​Cup​ ​ឆ្នាំនេះ​

    ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Davis​-​Cup​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុម​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា​មាន​ជំនឿ​ចិត្ត​ថា​ ​កម្ពុជា​ ​នឹង​មិន​បន្ត​នៅក្នុង​ក្រុម​កម្រិត​ទី4​ ​ទៀត​ទេ​ ​គឺ​ត្រូវតែ​ឡើង​ទៅ​ក្រុម​កម្រិត​ទី3​ ​ហើយនឹង​ត្រូវ​បន្ត​ឡើង​ទៅលេង​នៅ​ក្រុម​កម្រិត​ទី2​ ​ឱ្យ​ទាល់តែបាន​។​

    ​លោក​ ​ទេព​ ​រិទ្ធី​វិទ្​ធ​ ​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​ ​ឆ្នាំ2019​ ​នេះ​ព្រឹត្តិ​ការណ៍​ ​Davis​-​Cup​ ​នឹង​លេង​នៅ​ប្រទេស​អូម៉ង់​ ​ហើយ​នៅក្នុង​ក្រុម​កម្រិត​ទី4​ ​នឹង​មាន​ប្រទេស​ចំនួន15​ ​ចូលរួម​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំមុន​ក្រុម​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា​បាន​លេង​នៅក្នុង​កម្រិត​ទី3​ ​ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ត្រឹម​លេខ4​ ​ក្នុង​ពូល​ ​ដូច្នេះ​ត្រូវ​ជម្រុះ​ចេញពី​កម្រិត3​ ​ក្រោយ​ចាញ់​ក្រុម​បាត​តារាង​ក្នុង​ពូល​ផ្សេងទៀត​៕​

  • អស្ចារ្យ​មែន​!​ ​ថៃ​ក្លាយជា​ប្រទេស​ទី2​ ​នៅ​អាស៊ាន​ដែល​ ​PSG​ ​បើក​សាលា​បណ្ដុះបណ្ដាល​បាល់ទាត់​

    អស្ចារ្យ​មែន​!​ ​ថៃ​ក្លាយជា​ប្រទេស​ទី2​ ​នៅ​អាស៊ាន​ដែល​ ​PSG​ ​បើក​សាលា​បណ្ដុះបណ្ដាល​បាល់ទាត់​

    ​ក្លិប​បាល់ទាត់​យក្ស​បារាំង​ ​Paris​ ​Saint​ ​Germaint​ ​(​PSG​)​ ​បាន​ប្រកាស​អំពី​សាលា​បាល់ទាត់​ថ្មី​មួយ​របស់​ខ្លួន​ដែល​បាន​បង្កើត​ឡើង​រួចរាល់​ហើយ​នៅក្នុង​ប្រទេស​ថៃ​ ​ដើម្បី​ត្រៀម​ទទួលយក​សិស្ស​ឱ្យ​ចូល​មក​ហ្វឹកហាត់​បាល់ទាត់​នៅក្នុង​ប្រទេស​មួយ​នេះ​។

    ជាមួយនឹង​ការ​បើក​សម្ពោធ​សាលា​បាល់ទាត់​មួយ​នេះ​ ​ក្លិប​ជើងឯក​បារាំង​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​មាន​យុវជន​ថៃ​ប្រមាណ​ជាជាង1ពាន់​នាក់​ទៅចុះ​ឈ្មោះ​ចូលរៀន​វគ្គ​បាល់ទាត់​នៅ​ទីនោះ​ ​ហើយ​គម្រោង​បន្ទាប់​ ​PSG​ ​នឹង​ទៅ​បើក​សាលា​បាល់ទាត់​នៅ​តាម​ខេត្ត​ដែល​និយម​បាល់ទាត់​ជាច្រើន​ទៀត​ក្នុង​ប្រទេស​ថៃ​។​

    ​គួរតែ​ដឹង​ដែរ​ថា​ ​នេះ​គឺជា​សាលា​បាល់ទាត់​ទី2​ ​ហើយ​ ​ដែល​ក្លិប​កំពូល​របស់​បារាំង​មួយ​នេះ​ ​បង្កើត​ឡើង​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​បន្ទាប់ពី​បាន​បង្កើត​ដំបូង​គេ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕​


  • កុំព្យូទ័រ​ ​Apple​ ​ចេញ​ថ្មី​ ​តម្លៃ​ខ្ពស់កប់ពពក​ ​តែ​សមត្ថភាព​វិញ​ក៏​មិន​ទាស់ចិត្ត​ដែរ​

    កុំព្យូទ័រ​ ​Apple​ ​ចេញ​ថ្មី​ ​តម្លៃ​ខ្ពស់កប់ពពក​ ​តែ​សមត្ថភាព​វិញ​ក៏​មិន​ទាស់ចិត្ត​ដែរ​

    ​ក្នុង​កម្មវិធី​ ​Apple​ ​បាន​ប្រាប់​ត្រឹមតែ​តម្លៃ​សម្រាប់​កុំព្យូទ័រ​ប្រភេទ​ ​Base​ ​ដោយ​មិន​ប្រាប់​តម្លៃ​សម្រាប់​ប្រភេទ​ផ្សេងទៀត​ឡើយ​។​ ​សម្រាប់​ប្រភេទ​ ​Base​ ​តម្លៃ​ ​5,999ដុល្លារ​ ​គឺ​មាន​បំពាក់​នូវ​ ​Processor​ ​8​-​Core​ ​Intel​ ​Xeon​ ​បំពាក់​ ​RAM​ ​ទំហំ​ ​32GB​ ​និង​អង្គ​ផ្ទុក​ ​SSD​ ​ទំហំ​ ​256GB​។​

    ​កុំព្យូទ័រ​ ​Mac​ ​Pro​ ​ស៊េរី​ថ្មី​ដែល​ជា​ប្រភេទ​ ​Modular​ ​(​ដោះដូរ​គ្រឿង​ផ្គុំ​ខាងក្នុង​បាន​)​ ​ត្រូវ​បាន​បង្ហាញមុខ​ជា​ផ្លូវការ​ក្នុង​កម្មវិធី​ ​WWDC​ ​ប្រចាំឆ្នាំ​ ​2019​ ​កាលពីយប់មិញ​នេះ​ ​ហើយ​មាន​លក្ខណ​សម្បត្តិ​កប់​ដល់​កំពូល​តែម្ដង​។​

    ​Apple​ ​ក៏​មាន​ផ្ដល់​ជម្រើស​ខ្ពស់​បំផុត​ផង​ដែរ​ ​ដូចជា​ ​៖​ ​Processor​ ​28​-​Core​ ​Intel​ ​Xeon​ ​តម្លៃ​អាច​ក្បែរ​ ​8,000ដុល្លារ​ ​RAM​ ​ទំហំ​ ​1.5TB​ ​តម្លៃ​ក្បែរ​ ​18,000ដុល្លារ​ ​អង្គ​ផ្ទុក​ ​SSD​ ​ទំហំ​ ​៤TB​ ​តម្លៃ​ប្រមាណ​ ​2,400ដុល្លារ​ ​GPU​ ​AMD​ ​Radeon​ ​Vega​ ​II​ ​ចំនួន2​ ​តម្លៃ​ប្រមាណ​ ​24,000ដុល្លារ​ ​កាត​បន្ថែមល្បឿន​ ​Afterburner​ ​ជំនួយ​ដល់​ការ​កាត់ត​វីដេអូ​ដែល​បង្កើត​ដោយ​ ​Apple​ ​ផ្ទាល់​ ​ដែលគេ​មិនទាន់​ដឹង​តម្លៃ​នៅឡើយ​។​ ​បូករួម​នឹង​អេក្រង់​ស៊េរី​ថ្មី​ ​Pro​ ​Display​ ​XDR​ ​ដែល​ ​Apple​ ​ទើប​ប្រកាស​ចេញ​ប្រើ​ ​មានតម្លៃ​ថ្លៃ​បំផុត​ ​7,000ដុល្លារ​ ​បើ​បន្ថែម​នូវ​ ​Option​ ​ចំនួន2​ ​ទៀត​។​ ​ដូច្នេះ​ ​បើ​តាម​ការ​ប៉ាន់ស្មាន​ទៅ​ ​Mac​ ​Pro​ ​ដែល​មាន​សមត្ថភាព​ខ្លាំង​ផុត​កំពូល​ ​នឹង​មានតម្លៃ​រហូតដល់​ខ្ទង់​ ​60,000ដុល្លារ​ឯណោះ​៕​

  • ចិន​ដក​ពានរង្វាន់​ ​Panda​ ​Cup​ ​ពី​កូរ៉េ​ខាងត្បូង​ ​ក្រោយ​ឈ្នះ​បាន​ ​2ថ្ងៃ​

    ចិន​ដក​ពានរង្វាន់​ ​Panda​ ​Cup​ ​ពី​កូរ៉េ​ខាងត្បូង​ ​ក្រោយ​ឈ្នះ​បាន​ ​2ថ្ងៃ​

    ​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​កូរ៉េ​ខាងត្បូង​បាន​ឈ្នះ​ពានរង្វាន់​ ​Panda​ ​Cup​ ​2019​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ ​Chengdu​ ​ប្រទេស​ចិន​ក្នុង​គោលបំណង​ពង្រឹង​បទ​ពិសោធ​ដល់​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​ខ្លួន​សម្រាប់​ត្រៀម​ចូលរួម​ក្នុង​ពានរង្វាន់​ ​U19​ ​ទ្វីបអាស៊ី​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​ពានរង្វាន់​នេះ​មានការ​ចូលរួម​ពី​ ​ក្រុម​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​ប្រទេស​នូវែលហ្សេឡង់​ ​កូរ៉េ​ខាងត្បូង​ ​ថៃ​ ​និង​ក្រុម​របស់​ប្រទេស​ម្ចាស់ផ្ទះ​ចិន​។​

    ​បន្ទាប់ពី​ឈ្នះ​ពាន​នេះ​បាន​ ​2ថ្ងៃ​ ​ឈុត​យុវជន​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​សមាគម​បាល់ទាត់​ទីក្រុង​ ​Chengdu​ ​របស់​ប្រទេស​ចិន​ប្រកាស​ដកហូត​ពាន​ ​Panda​ ​Cup​ ​មកវិញ​ ​ក្រោយពី​មាន​លេចចេញ​រូបភាព​ដែល​បង្ហាញ​ពី​ឥរិយាបថ​មិន​សមរម្យ​នៅពេល​អបអរ​ការ​ឈ្នះ​ពាន​របស់​ក្រុមកីឡា​ករ​កូរ៉េ​ខាងត្បូង​។​ ​ទោះបីជា​មានការ​សូមទោស​ជា​សាធារណៈ​ក្តី​ ​ក៏​ចិន​នៅតែ​សម្រេច​មិន​ប្រគល់​ពាន​នេះ​ឱ្យទៅ​ក្រុម​កូរ៉េ​ខាងត្បូង​វិញ​ដែរ​៕​


  • HUN​ ​SEN​ ​CUP​ ​ថ្នាក់​ជាតិ​ ​ក្រុម​មក​ពី​ខេត្ត​ទាំង4​ ​ប៉ះ​សុទ្ធតែ​ជើងខ្លាំង​ក្នុង​លី​ក​កំពូល​

    HUN​ ​SEN​ ​CUP​ ​ថ្នាក់​ជាតិ​ ​ក្រុម​មក​ពី​ខេត្ត​ទាំង4​ ​ប៉ះ​សុទ្ធតែ​ជើងខ្លាំង​ក្នុង​លី​ក​កំពូល​

    ​ក្រោយពី​បញ្ចប់​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត​ក្នុង​ក្របខ័ណ្ឌ​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​សែន​ ​លើក​ទី13​ ​ឆ្នាំ2019​ ​ដោយមាន​ខេត្ត​ត្បូងឃ្មុំ​ ​ជា​ក្រុម​ដែល​ទទួល​បាន​ជើងឯក​នៃ​ពានរង្វាន់​នេះ​រួចមក​ ​ការ​ចាប់​ពូល​វគ្គ​ថ្នាក់​ជាតិ​បន្ត​ក៏បាន​បញ្ចប់​រួចរាល់​ហើយ​ដែរ​។​

    លទ្ធផល​នៃ​ការ​ចាប់​ពូល​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​ ​លើក​ទី13​ ​(​ថ្នាក់​ជាតិ​)​ ​ឆ្នាំ2019​ ​ត្រូវ​បាន​គេ​ឃើញថា​ ​ក្រុម​ខ្លាំង​ៗ​ត្រូវ​ប៉ះ​នឹង​ក្រុម​ខ្សោយ​ៗ​ជាច្រើន​គូ​។​ ​ជាពិសេស​ក្រុម​ដែល​ឡើង​មក​ពី​ថ្នាក់​ខេត្ត​ទាំង4​ ​ត្រូវ​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំង​ៗ​ក្នុង​លី​ក​កំពូល​ ​ដូចជា​ ​បឹង​កេត​ ​ព្រះ​ខ័ន​រាជ​ ​និង​សូល​ទី​ឡូ​ ​ទាំងអស់​។​

    ​1​-​អគ្គិសនី​កម្ពុជា​ ​ប៉ះ​ ​អង្គ​រថា​យហ្គឺរ​

    ​2​-​បឹង​កេត​ ​ប៉ះ​ ​ខេត្តសៀមរាប​

    ​3​-​ក្រសួងការពារជាតិ​ ​ប៉ះ​ ​អាស៊ី​អឺរ៉ុប​

    ​4​-​សូល​ទី​ឡូ​អង្គរ​ ​ប៉ះ​ ​ក្រុម​ជម្រើស​ខេត្តរតនគិរី​

    ​5​-​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ប៉ះ​ ​វិសាខា​

    ​6​-​កំពង់ចាម​ ​ប៉ះ​ ​ភ្នំ​ពេញ​ក្រោ​ន​

    ​7​-​គីរីវង់​សុខ​សែន​ជ័យ​ ​ប៉ះ​ ​ក្រុ​មណាហ្គាវើល​

    ​8​-​ក្រុម​ជម្រើស​ខេត្ត​ត្បូងឃ្មុំ​ ​ប៉ះ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​៕​


  • មិន​អន់​ទេ​!​ ​សូ​ហ្វ​តេ​ន្នី​សក​ម្ពុ​ជា​ ​ឈរ​ចំណាត់ថ្នាក់​លេខ15​ ​ក្នុង​ពិភពលោក​

    មិន​អន់​ទេ​!​ ​សូ​ហ្វ​តេ​ន្នី​សក​ម្ពុ​ជា​ ​ឈរ​ចំណាត់ថ្នាក់​លេខ15​ ​ក្នុង​ពិភពលោក​

    ​ក្នុង​តារាង​ចំណាត់ថ្នាក់​កីឡា​សូ​ហ្វ​តេ​ន្នី​សពិ​ភព​លោក​ ​ដែល​មាន​ប្រទេស​ជាស​មា​ជិ​ក​ចំនួន​ ​26ប្រទេស​ ​កម្ពុជា​កំពុងតែ​គ្រង​តំណែង​ចំណាត់ថ្នាក់​លេខ15​។​ ​ជាមួយគ្នា​នោះ​ដែរ​ ​កាលពីដើម​ខែមុន​ ​កម្ពុជា​ក៏​ធ្លាប់​ឡើង​ដល់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​គឺ​លេខរៀង​ទី9​។​

    ​ឯកឧត្ដម​ ​ជា​ ​ប៊ុ​ន​ហេង​ ​អគ្គលេខាធិការ​ ​និង​ជា​ថ្នាក់ដឹកនាំ​ក្រុមកីឡា​សូ​ហ្វ​តេ​ន្នី​សក​ម្ពុ​ជា​បាន​បញ្ជាក់​ថា​ ​ក្រុមកីឡា​សូ​ហ្វ​តេ​ន្នី​សទាំ​ង​អស់​បាន​ខំប្រឹង​ប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង​។​ ​ជាពិសេស​ ​សហព័ន្ធ​ក៏បាន​បញ្ជូន​កីឡាករ​ដល់ទៅ​ ​4រូប​ឱ្យទៅ​ហ្វឹកហាត់​ដល់​ប្រទេស​ជប៉ុន​រយៈពេល​ជិត​ ​2ខែ​ផង​ដែរ​។​ ​ការ​ត្រៀមខ្លួន​ដ៏​ខ្លាំងក្លា​នេះ​ ​គឺ​ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​មានឱកាស​ក្នុង​ការស្វែងរក​មេដាយ​ជូន​ជាតិ​នា​ពេល​ខាងមុខ​។​

    ​គូសបញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ ​Asian​ ​Games​ ​កន្លងទៅ​ ​កីឡា​សូ​ហ្វ​តេ​ន្នី​សក​ម្ពុ​ជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​ ​7រូប​ទៅ​ចូលរួម​ ​ដោយ​ក្នុង​នោះ​មាន​កីឡាករ​ ​5រូប​ ​រួមមាន​ ​1​-​ឯក​ ​ចំរើន​ ​2​-​កាន់​ ​សោ​ភណ្ឌ​ ​3​-​យី​ ​សរ​សារិ​ទ្ធ​ ​4​-​ឌឹម​ ​សំ​សុ​ជា​ភា​រុ​ណ​ ​និង5​-​អន​ ​សម្បត្តិ​។​ ​សម្រាប់​កីឡាការិនី​មាន​ ​២រួប​ ​រួមមាន​ ​1​-​រិន​ ​សុធា​រី​ ​និង2​-​ម៉េ​ត​ ​ម៉ា​រី​យ៉ាន​ ​តែ​មិនបាន​ទទួល​មេដាយ​មួយ​ណា​ឡើយ​ ​ដោយ​កាលនោះ​កម្ពុជា​ស្ថិត​ក្នុង​លេខរៀង​ទី9​ ​នៅ​លើ​ពិភពលោក​៕​


  • មក​មើលរូប​ភាព​ដ៏​គួរ​ឱ្យ​អស់សំណើច​ទាំង10​ ​ក្នុង​ពិភព​បាល់ទាត់​

    មក​មើលរូប​ភាព​ដ៏​គួរ​ឱ្យ​អស់សំណើច​ទាំង10​ ​ក្នុង​ពិភព​បាល់ទាត់​

    កីឡាបាល់ទាត់​ជា​ប្រភេទ​កីឡា​ដែល​ល្បីល្បាញ​ជាងគេ​នៅ​លើ​ពិភពលោក​ដែល​មាន​អ្នកលេង​គ្រប់​ច្រកល្ហក​នៅ​ទូទាំង​ពិភពលោក​។​ ​ក្នុង​នោះ​ផង​ដែរ​វា​ក៏បាន​បង្កើត​ឱ្យ​មាន​ទស្សនីយ​ភា​ពប្លែ​កៗ​ ​និង​គួរ​ឱ្យ​អស់សំណើច​ជាច្រើន​។​

    ថ្ងៃនេះ​ក្រុមការងារ​នៃ​គេហទំព័រ​ ​ឡា​រ៉ែ​ន​ ​សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​រូបភាព​ ​និង​ទស្សនីយភាព​នៃ​កា​ប្រកួត​បាល់ទាត់​ដែល​មើលទៅ​គួរ​ឱ្យ​អស់សំណើច​ប្រមាណ​ជា​ ​10សន្លឹក​ដូច​ខាងក្រោម​នេះ​៖​

  • បញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ប្រកួត​ជាមួយ​ប៉ាគីស្ថាន​ ​ចេញ​ជា​ផ្លូវការ​ហើយ​ ​តែ​គ្មាន​ចាន់​ ​វឌ្ឍនា​កា​

    បញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ប្រកួត​ជាមួយ​ប៉ាគីស្ថាន​ ​ចេញ​ជា​ផ្លូវការ​ហើយ​ ​តែ​គ្មាន​ចាន់​ ​វឌ្ឍនា​កា​

    ​ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ចាប់ផ្តើម​ហ្វឹកហាត់​នៅ​ល្ងាច​ថ្ងៃនេះ​ហើយ​ក្រោម​ការដឹកនាំ​របស់​លោក​ ​Keisuke​ ​Honda​ ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​Round​ ​1​ ​ដែល​ក្រុមជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​នៅ​ថ្ងៃទី6​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    ​ការ​កោះហៅ​សម្រាប់​ការ​ហ្វឹកហាត់​នេះ​ ​គឺ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រូវ​កោះហៅ​កាលពី​យប់ម្សិល​មិញ​នេះ​ ​ដើម្បី​ចូល​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​ជាមួយនឹង​សមាសភាព​កីឡាករ​ចំនួន​ ​25រូប​ ​ដែល​សុទ្ធតែ​ជា​កីឡាករ​ដែល​ទាក់ទាញចិត្ត​លោក​ ​Felix​ ​Dalmas​ ​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ទាំងអស់​ ​ក្រោម​ការដឹកនាំ​របស់​កីឡាករ​បាល់ទាត់​ដ៏​ល្បី​លំដាប់​ពិភពលោក​ ​Keisuke​ ​Honda​៕​

  • កម្ពុជា​ត្រៀម​ជម្រើសជាតិ​បាល់ទះ​ ​18នាក់​ ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ2019​

    កម្ពុជា​ត្រៀម​ជម្រើសជាតិ​បាល់ទះ​ ​18នាក់​ ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ2019​

    ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ចិន​ ​លោក​ ​Li​ ​Jun​ ​ដែល​ជា​គ្រូបង្វឹក​បាល់ទះ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​ៗ​កាលពីដើម​ឆ្នាំនេះ​ ​លោក​បាន​ធ្វើការ​កោះហៅ​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​កម្ពុជា​ចំនួន​ ​18រូប​។​

    ​កីឡា​ករ​ខ្លាំង​ៗ​ខាង​បាល់ទះ​ទាំង​ ​18រូប​សម្រាប់​ការ​ត្រៀម​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​ ​ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន​នេះ​ ​មក​ពី​ក្លិប​ចំនួន2​ ​គឺ​វិសាខា​ ​និង​ក្រសួងមហាផ្ទៃ​ ​ក្នុង​នោះ​ដែរ​មក​ពី​ក្លិប​វិសាខា​ចំនួន​ ​14រូប​ ​និង​មក​ពី​ក្លិប​ក្រសួងមហាផ្ទៃ​ចំនួន​ ​4រូប​។​

    ​ឈ្មោះ​កីឡាករ​ទាំង​ ​18នាក់​មាន​៖​
    ​កីឡាករ​មក​ពី​ក្លិប​វិសាខា​មាន​ចំនួន​ ​14នាក់​ ​គឺ​ ​៖​

    ​1​-​ ​ខឹម​ ​សុវណ្ណ​ដារ៉ា​ ​2​-​ ​ពិន​ ​សា​រុន​ ​3​-​ ​មា​ ​ប៊ិន​យ៉ា​ ​4​-​ ​ម៉ី​ ​រស្មី​ ​5​-​ ​មួន​ ​និមល​ ​6​-​ ​សឿន​ ​ហេង​ ​7​-​ ​អាន​ ​សុខ​ហេង​ ​8​-​ ​គួន​ ​មុំ​ ​9​-​ ​សួន​ ​ចាន់​ណា​រ៉ូ​ ​10​-​ ​ឡាង​ ​រាសី​ ​11​-​ ​រឿន​ ​វាសនា​ ​12​-​ ​ផុល​ ​រតនៈ​ ​13​-​ ​គង់​ ​ពិសិដ្ឋ​ ​
    ​និង14​-​ ​មី​ ​សុ​ផ​ណ្ណា​។​

    ​ឯ​កីឡាករ​មក​ពី​ក្លិប​ក្រសួងមហាផ្ទៃ​មាន​ចំនួន​ ​4រូប​ ​គឺ​ ​៖​

    ​1​-​ ​សាធ​ ​រដ្ឋា​ ​2​-​ ​លុច​ ​គឹ​ម​សៀន​ ​3​-​ ​ខឿន​ ​ភារិ​ន្ទ​ ​និង4​-​ ​ប៊ន​ ​ណា​រិទ្ធ​៕​

  • ធ្លាប់​ដឹង​ទេ​ផ្លែ​ល្ពៅ​ពិតជា​ជួយការ​ពារ​ជំងឺមហារីក​ស្បែក​?

    ធ្លាប់​ដឹង​ទេ​ផ្លែ​ល្ពៅ​ពិតជា​ជួយការ​ពារ​ជំងឺមហារីក​ស្បែក​?

    ជាទូទៅ​គេ​ស្គាល់​ថា​ ល្ពៅ​ គឺជា​រុក្ខជាតិ​បន្លែ​ដែល​យើង​អាចយ​កម​កទទួលទាន​ តាមរយៈ​ការ​ចម្អិន​ជា​ម្ហូបអាហារ​គ្រប់រូប​បែប​ចាប់តាំងពី​ត្រួយ​របស់​វា​ឡើង​។ ជាមួយគ្នា​នេះ​ដែរ​ សាច់​ពណ៌លឿង​របស់​ល្ពៅ​ សម្បូរទៅដោយ​សារជាតិ​ បេតា​ខា​រ៉ូ​ទីន​ ដែល​រាងកាយ​យើង​យក​ទៅ​បំ​លែង​ជា​វីតាមីន​ A ហើយ​សារធាតុ​មួយ​នេះ​ក៏បាន​ជួយ​បន្ថយ​ឱកាស​នៃ​ការ​កើតរោគ​មហារីក​បាន​យ៉ាង​ល្អ​ទៀតផង​។ ផ្លែ​ល្ពៅ​ ក៏​សម្បូរទៅដោយ​ប្រភេទ​វីតាមីន​ជាច្រើន​ទៀត​ដូចជា​ កាល់ស្យូម​ ផូស្វ័រ​ ជាតិ​ដែក​ វីតាមីន​ B1​ B2​ និង​វីតាមីន​ C រួម​ទាំង​កាក​សរសៃ​អាហារ​ដ៏​មានប្រយោជន៍​ចំពោះ​សុខភាព​ទៀតផង​។

    ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ស្បែក​របស់​អ្នក​បាន​ប៉ះពាល់​ជាមួយនឹង​ពន្លឺ​ព្រះអាទិត្យ​ ធូលី​ដី​ និង​សារជាតិ​ពុល​ជាប្រចាំ​ដែល​អាច​បណ្តាល​ឱ្យ​អ្នក​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​បាន​។ប៉ុន្តែ​ គ្រាប់​ និង​សាច់​របស់​ផ្លែ​ល្ពៅ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ អាច​ជួយការ​ពារ​ស្បែក​របស់​អ្នក​បាន​ ដោយ​ការ​ទទួលទាន​ផ្លែ​ល្ពៅ​ទាំង​ឆៅ​ក៏បាន​។ បើ​យោង​តាម​ការស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​ថា​ គ្រាប់​ និង​សាច់​ល្ពៅ​មាន​ផ្ទុក​នូវ​សារធាតុ​ខ្លាញ់​ឆ្អែត​អូ​មេ​ហ្កា​ 3 ដែល​អាច​ជួយការ​ពារ​ និង​ជួសជុល​កោសិកា​ ស្បែក​បាន​យ៉ាង​ល្អ​ទៀតផង​។ មិន​តែប៉ុណ្ណោះ​ទេ​ វា​បាន​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​បង្ក្រាប​រាល់​បញ្ហា​ ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ​។

    យ៉ាងណាមិញ​ ផ្លែ​ល្ពៅ​ ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ក្រុម​អាហារ​ប្រភេទ​ខ្លាញ់​ឆ្អែត​ល្អ​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ ទប់ទល់​នឹង​រ៉ាឌីកាល់​សេរី​ ដែល​បង្ក​ការបំផ្លាញ​ ឬធ្វើ​ឱ្យ​មាន​ការខូចខាត​ដល់​ម៉ូលេគុល​នៅក្នុង​កោសិកា​ ក៏​ដូច​ជា​រួមចំណែក​ក្នុង​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​ ជាពិសេស​ជំងឺមហារីក​ស្បែក​។ សារធាតុ​ខ្លាញ់​នេះ​គឺ​វា​មានប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ការ​អភិវឌ្ឍ​ ឬការ​រីក​លូតលាស់​នៃ​កោសិកា​ដ៏​រឹងមាំ​។

    មួយវិញទៀត​ ផ្លែ​ល្ពៅ​ក៏​មាន​នូវ​បណ្ដុំ​នៃ​វីតាមីន​ C អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​មេរោគ​ផ្តាសាយ​ទូទៅ​ ក៏ដូចជា​ធ្វើ​ឱ្យ​ស្បែក​ភ្លឺរលោង​ផង​ដែរ​។ ស្ត្រី​ដែល​ទទួលទាន​អាហារ​សម្បូរទៅដោយ​វីតាមីន​ C ត្រូវ​បាន​គេ​អះអាង​ថា​ អាច​ជួយការ​ពារ​ស្នាម​ជ្រីវជ្រួញ​ និង​បញ្ហា​ស្បែក​ស្ងួត​បាន​យ៉ាង​ល្អ​ប្រសើរ​។ អ្នក​ដែល​បរិភោគ​អាហារ​មានកម្រិត​វីតាមីន​ C មាន​អនុភាព​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហា​រីក​ស្បែក​ និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទៀតផង​។ ដោយសារតែ​ផ្លែ​ល្ពៅ​មាន​អត្ថ​ប្រ​យោជន៍​ដ៏​អស្ចារ្យ​យ៉ាងនេះ​ហើយ​ ទើប​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​ឱ្យ​គ្រប់គ្នា​ព្យាយាម​ទទួលទាន​ផ្លែ​ល្ពៅ​ ជារបប​អាហារ​ឱ្យ​បាន​ញឹក​ញាប់​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​យ៉ាង​បរិបូរ​ចំពោះ​សុខភាព​រាងកាយ​ និង​ការពារ​ជំងឺ​អាក្រក់​ផ្សេង​ៗ៕