Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​នៃ​យុទ្ធនាការ​ ​World​ ​Cup​ ​2022​ ​ក្រោយ​ឈ្នះ​ប៉ាគីស្ថាន​ ​

    កម្ពុជា​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត​នៃ​យុទ្ធនាការ​ ​World​ ​Cup​ ​2022​ ​ក្រោយ​ឈ្នះ​ប៉ាគីស្ថាន​ ​

    ​ក្រោយពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុមជម្រើសជាតិ​នៃ​ប្រទេស​ប៉ាគីស្ថាន​ក្នុង​លទ្ធផល​ ​2ទល់នឹង​ ​0​ ​កាលពី​យប់​ថ្ងៃទី6​ ​ខែមិថុនា​ ​ឆ្នាំ2019កន្លងមក​ ​កម្ពុជា​ត្រូវ​មាន​ភារកិច្ច​បន្ត​ក្នុង​ជំនួប​ជាមួយ​ប៉ាគីស្ថាន​ដដែល​នៅ​ជើង​ទី2​។​

    ​ទោះបីជា​នៅសល់​ប្រកួត1​ ​ទៀត​ក្តី​ ​ប៉ុន្តែ​កម្ពុជា​ចំណេញ​បាន​ជ័យជម្នះ1​ ​រួម​ជាមួយនឹង​គ្រាប់​បាល់​ ​2គ្រាប់​បាត់​ទៅ​ហើយ​។​ ​នេះ​មានន័យថា​ ​បើ​ជើង​ទី2​ ​កម្ពុជា​ស្មើ​ ​ឬ​ឈ្នះ​ ​ឬក៏​ចាញ់​ត្រឹម​ ​1ទល់នឹង​ ​គឺ100​%​ ​កម្ពុជា​ច្បាស់​នឹង​ឡើង​ទៅ​វគ្គ​ចែក​ពូល​នៃ​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​មិនខាន​។

    ​តែ​ប្រសិនបើ​ចប់​ ​90នាទី​ ​លទ្ធផល​កម្ពុជា​ចាញ់​ ​2ទល់នឹង0​ ​វិញ​នោះ​ ​ការប្រកួត​នឹង​ត្រូវ​ថែម​ម៉ោង​ ​15នាទី​ចំនួន​ ​2ដង​ ​និង​ត្រូវ​ទាត់​ប៉េ​ណា​ល់​ទី​រក​អ្នកឈ្នះ​ទៀត​ ​ប្រសិនបើ​នៅតែ​រក្សា​លទ្ធផល​ស្មើរ​ហូត​រយៈពេល​ ​120នាទី​៕​


  • ប្រវត្តិ​ជួបគ្នា​រវាង​ ​Real​ ​Madrid​ ​និង​ ​Bacelona​ ​តើ​ក្រុម​ណា​មាន​ភាគរយ​ឈ្នះ​ច្រើនជាង​?​

    ប្រវត្តិ​ជួបគ្នា​រវាង​ ​Real​ ​Madrid​ ​និង​ ​Bacelona​ ​តើ​ក្រុម​ណា​មាន​ភាគរយ​ឈ្នះ​ច្រើនជាង​?​

    ​ក្នុង​ពិភព​បាល់ទាត់​ ​ជំនួប​រវាង​ក្រុម2​ ​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពិភពលោក​នោះ​គឺ​ ​ការប្រកួត​រវាង​ក្រុម​អេ​ស្ប៉​ញ​ទាំង2​ ​គឺ​ ​Real​ ​Madrid​ ​និង​ ​Bacelona​។​

    បើ​និយាយ​ពី​ជំនួប​សរុប​រវាង​ក្រុម​ទាំង2​ ​នេះ​វិញ​ ​គឺ​ធ្លាប់​ជួបគ្នា​រហូតដល់​ទៅ​ ​272លើក​ ​ដោយ​ក្នុង​ចំនួន​នោះ​ ​Real​ ​Madrid​ ​ធ្លាប់​ឈ្នះ​ ​99លើក​ ​និង​ ​Bacelona​ ​ធ្លាប់​ឈ្នះ​ដល់ទៅ​ ​113លើក​ ​ហើយ​ក្រុម​ទាំង2​ ​ធ្លាប់​ស្មើគ្នា​ចំនួន​ ​60លើក​។​ ​ក្នុង​នោះ​ដែរ​បើ​និយាយ​ពី​ការ​ជួបគ្នា​ក្នុង​ការប្រកួត​ ​La​ ​Liga​ ​ក្រុម​ទាំង2​ ​មាន​ស្ថិតិ​ស្ទើរតែ​ស្មើគ្នា​ ​ដោយ​ ​Real​ ​Madrid​ ​ឈ្នះ​ ​72លើក​ ​និង​ ​Bacelona​ ​ឈ្នះ​ ​71លើក​។​

    ​ក្នុង​នោះ​ដែរ​ ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​រហូតដល់​ទៅ​ ​922គ្រាប់​ ​ក្នុង​នោះ​ ​Real​ ​Madrid​ ​រកបាន​ ​445គ្រាប់​ ​ឯ​ ​Bacelona​ ​រកបាន​ដល់ទៅ​ ​477គ្រាប់​ ​ខ​ណះ​ដែលMessi​ ​ជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ ​(​26គ្រាប់​)​៕​

  • តិចនិកថែទាំសម្រស់សម្រាប់កំលោះៗ ត្រៀមថ្ងៃចូលរួមកម្មវិធី

    តិចនិកថែទាំសម្រស់សម្រាប់កំលោះៗ ត្រៀមថ្ងៃចូលរួមកម្មវិធី

    មុន​ថ្ងៃ​កម្មវិធី​ចូល​មកដល់​ កំ​លោះ​ៗក៏​មិន​ត្រូវ​ខកខាន​ក្នុង​ការ​ត្រៀម​ក្នុង​ការចូលរួម​កម្មវិធី​តូច​ធំ​ដែរ​ណា៎​ តែ​រឿង​សំខាន់​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន​ នោះ​គឺ​រឿង​រូប​សម្ផស្ស​ និង​រឿង​សុខភាព​ដែល​ត្រូវតែ​មើលថែ​ទាំ​យ៉ាង​មិន​អាច​បណ្តែតបណ្តោយ​បាន​ឡើយ​។ ថ្ងៃនេះ​ ឡា​រ៉ែ​ន សូម​យកចិត្ត​កំ​លោះ​ៗម្តង​ ដោយ​នាំ​យក​នូវ​តិចនិក​ក្នុង​ការ​មើលថែ​ទាំ​សុខភាព​មុន​ដល់​ថ្ងៃ​កម្មវិធី​ចូល​មកដល់​មក​ជម្រាប​ជូន​ សម្រាប់​បុ​រសៗ​ណា​ដែល​ចង់បាន​សុខភាព​រឹងមាំ​ ដើម្បី​ក្លាយជា​បុរស​រូប​សង្ហា​នៅក្នុង​កម្មវិធី​ពិ​សេស​ៗនោះ​ សូម​តាមដាន​ដូចតទៅ​៖

    1ខែមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- អ្នក​គួរ​ព្យាយាម​កាត់បន្ថយ​អាហារ​បែប​ Junk​ Food​ ឱ្យ​តិច​ជាង​មុន​។
    – បើ​អ្នកជា​មនុស្ស​ដែល​ចូលចិត្ត​ទទួលទាន​ស្រា​ ឬ ប៊ីយែរ​ ក៏​សូម​ឱ្យ​ព្យាយាម​ទទួលទាន​ឱ្យ​តិច​ជាង​មុន​។

    15ថ្ងៃមុន​ដល់​ថ្ងៃ​កម្មវិធី
    – សាកល្បង​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ដែល​ទិញ​មក​ពីក្រៅ​ផ្ទះ​ បើ​អាច​ទៅរួច​អ្នក​គួរ​ធ្វើ​អាហារ​ទទួលទាន​ដោយខ្លួនឯង​ ឬក៏​ត្រឡប់ទៅ​ទទួលទានបាយ​នៅផ្ទះ​ដែល​ជា​ស្នាដៃ​របស់​អ្នក​ម៉ាក់​វិញ​ប្រសើរ​ជាង​ ព្រោះ​អាហារ​ដែល​ចម្អិន​ដោយខ្លួនឯង​អាច​ទុកចិត្ត​បាន​រឿង​អនាម័យ​ ហើយ​ថែមទាំង​ជួយ​ឱ្យ​អ្នក​នៅសល់​ប្រាក់​ទៀតផង​។
    – អ្នក​គួរ​ហ្វឹកហាត់​ឱ្យ​មានទម្លាប់​ក្នុង​ការ​លាង​មុខ​ឱ្យ​បាន​ស្អាត​ យ៉ាងតិច​បំផុត2ដង​ក្នុង1ថ្ងៃ​។
    – ក្រោយពេល​ងូតទឹក​រួច​ អ្នក​គួរ​លាប​ឡូស្សិន​បំប៉ន​ស្បែក​ នឹង​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្រស់បស់​មាន​សំណើម​ឡើង​។
    – ហើយ​អ្នក​គួរតែ​កោរ​ពុកមាត់​ ពុកចង្កា​ដោយ​កាំបិតកោរ​ ជំនួស​ប្រដាប់​កោរ​ពុកមាត់​អគ្គិសនី​ ព្រោះ​កាំបិតកោរ​នឹង​ធ្វើ​ឱ្យ​អ្នក​កោរ​បាន​ស្អាត​ល្អ​ជាង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមើល​ទៅ​ឃើញ​ស្អាត​រលោង​ឡើង​ កុំ​ភ្លេច​ថា​ នា​រីៗ​ភាគ​ច្រើន​មិន​ចូលចិត្ត​បុរស​ដែល​មាន​ពុកមាត់​ស្រមេម​ស្រមូម​ទេ​។

    1អាទិត្យមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- នៅតែ1អាទិត្យ​ទៀត​ទេ​ដល់​ថ្ងៃ​កម្មវិធី​ហើយ​ អ្នក​គួរតែ​កាត់​ ឬតម្រឹម​សក់​របស់​អ្នក​ឱ្យ​បាន​ស្អាត​រៀបរយ​។
    – ក្នុងអំឡុងពេល​នេះ​អ្នក​គួរ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​។

    1ថ្ងៃមុន​ដល់​ថ្ងៃ​កម្មវិធី
    ​- អ្នក​គួរ​កោរ​ពុកមាត់​ ពុកចង្កា​របស់​អ្នក​ឱ្យ​បាន​ស្អាត​រៀបរយ​ផង​។

    នៅ​ថ្ងៃ​កម្មវិធី​ចូល​មកដល់
    ​- អ្នក​គួរ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ និង​ក្រោម​ឡើង​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​ ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​យ៉ាង​ជឿជាក់​ក្នុងចិត្ត​៕

  • ចាន់​ ​វឌ្ឍនា​កា​ ​បង្ហោះ​សារ​មួយ​សូមទោស​អ្នកគាំទ្រ​ ​1ថ្ងៃមុន​ការប្រកួត​ជម្រុះ​ ​World​ ​Cup​ ​

    ចាន់​ ​វឌ្ឍនា​កា​ ​បង្ហោះ​សារ​មួយ​សូមទោស​អ្នកគាំទ្រ​ ​1ថ្ងៃមុន​ការប្រកួត​ជម្រុះ​ ​World​ ​Cup​ ​

    ​បន្ទាប់ពី​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ ​លោក​ ​Felix​ ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ ​1ថ្ងៃមុន​ការប្រកួត​ថា​ ​កីឡាករ​ទាំងឡាយ​ដែល​លោក​ធ្វើការ​កោះហៅ​ ​គឺ​សុទ្ធតែ​ជា​កីឡាករ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​លេង​ឱ្យ​ក្រុមជម្រើសជាតិ​គោព្រៃ​កម្ពុជា​។​

    ​តែ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កីឡាករ​ ​ចាន់​ ​វឌ្ឍនា​កា​ ​បាន​បង្ហោះ​សារ​នៅក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន​ ​អម​ជាមួយ​រូបភាព​ ​1សន្លឹក​ ​ដោយ​បាន​សរសេរ​ថា​ ​”​សូមទោស​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ​អ្នកលេង​គ្មាន​ឆន្ទៈ​លេង​ទេ​ ​អ្នក​គឺ​លេង​ដោយ​ការ​សប្បាយ​របស់​អ្នក​”​។​ ​ទោះជា​បែបនេះ​ក្តី​ ​រឿងរ៉ាវ​លម្អិត​ចំពោះ​អត្ថន័យ​ពិតប្រាកដ​នៃ​ការ​បង្ហោះ​សារ​នោះ​ ​មិន​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ដោយ​ ​កីឡាករ​ ​ចាន់​ ​វឌ្ឍនា​កា​ ​ឡើយ​។​

    ​កីឡាករ​ ​ចាន់​ ​វឌ្ឍនា​កា​ ​មិន​ត្រូវ​បាន​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​ដាក់ឈ្មោះ​ក្នុង​បញ្ជី​កោះហៅ​របស់​ខ្លូន​ឡើយ​ ​ខណៈ​ដែល​កីឡាករ​រូប​នេះ​ទើបតែ​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​ជាមួយនឹង​ក្លិប​លី​ក​កំពូល​ម៉ាឡេស៊ី​ ​PKNS​ ​FC​ ​កាលពី​ជាង​ ​2សប្តាហ៍​មុន​៕​

  • តោះ​!​ ​មក​ស្គាល់​ពី​ប្រវត្តិ​កូនខ្មែរ​ដំបូង​គេ​ ​ដែល​ត្រៀម​ចូល​ហ្វឹកហាត់​ជាមួយ​ក្លិប​ ​Benfica​

    តោះ​!​ ​មក​ស្គាល់​ពី​ប្រវត្តិ​កូនខ្មែរ​ដំបូង​គេ​ ​ដែល​ត្រៀម​ចូល​ហ្វឹកហាត់​ជាមួយ​ក្លិប​ ​Benfica​

    ​កូនខ្មែរ​កាត់​អឺរ៉ុប​ម្នាក់​ ​ដែល​មានឈ្មោះ​ថា​ ​ប៉ិល​ ​សុ​សីហរាជ​ ​(​ ​William​ ​s​ ​Pel​)​ ​បាន​ក្លាយជា​យុវជន​កម្ពុជា​ដំបូង​គេ​បង្អស់​ ​ដែល​ចូលរួម​វគ្គ​ហ្វឹកហាត់​ជាមួយ​កម្មវិធី​របស់​ក្លិប​យក្ស​ព័រទុយហ្គាល់​ ​Benfica​ ​ដែល​ប្រកប​អាជីព​នៅ​លី​ក​កំពូល​របស់​ប្រទេស​ព័រទុយហ្គាល់​។​

    ​កីឡាករ​ ​ប៉ិល​ ​សុ​សីហរាជ​ ​(​ ​William​ ​s​ ​Pel​)​ ​គឺជា​ខ្សែប្រយុទ្ធ​របស់​សាលា​បាល់ទាត់​បឹង​កេត​ ​ក្រោម​អាយុ​ ​12ឆ្នាំ​ ​(​U12​)​ ​ត្រូវ​បាន​គ្រូបង្វឹក​ ​និង​ម្ចាស់​សាលា​បាល់ទាត់​នៅ​ប្រទេស​ព័រទុយហ្គាល់​ ​(​ ​Pro​ ​Direct​ ​Academy​ ​Portugal​ ​)​ ​លោក​ ​Carlos​ ​Andre​ ​Oliveira​ ​និង​ ​លោក​ ​Joel​ ​Aaron​ ​ម្ចាស់​ ​(​ ​Aaron​ ​Sports​ ​Consulting​ ​)​ ​ធ្វើដំណើរ​មក​ជ្រើសរើស​សមត្ថភាព​ដោយ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​កាលពីដើម​ខែមេសា​កន្លងទៅ​។​

    ​ជាមួយគ្នា​នេះ​ដែរ​ ​កូនខ្មែរ​រូប​នេះ​ធ្លាប់​លេង​ឱ្យ​ក្រុម​ ​Bacelona​ ​Singapore​ ​ដោយ​ជាប់​ឈ្មោះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ក្នុង​ក្រុម​រហូតដល់​ទៅ​ ​12គ្រាប់​ទៀតផង​ក្នុង​ការប្រកួត​ជម្រុះ​យុវជន​ ​Bacelona​ ​ទូទាំង​ពិភពលោក​នៅ​ប្រទេស​សិង្ហបុរី​៕​


  • ក្លិប​ក្រសួងការពារជាតិ​ ​មិនទាន់​សម្រេច​ជោគជតា​ ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​ថា​គួរ​បន្ត​ ​ឬ​ឱ្យ​ចាកចេញ​?​

    ក្លិប​ក្រសួងការពារជាតិ​ ​មិនទាន់​សម្រេច​ជោគជតា​ ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​ថា​គួរ​បន្ត​ ​ឬ​ឱ្យ​ចាកចេញ​?​

    ​គ្រូបង្វឹក​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​ ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​បាន​ប្រកាស​ថា​ ​លោក​បាន​ដើរចេញ​ពី​ក្លិប​ក្រសួងការពារជាតិ​ហើយ​ ​និង​បាន​អវត្តមាន​លើ​ទីលាន​ជាមួយ​ក្លិប​មួយ​នេះ​អស់​រយៈពេល​ ​2សប្តាហ៍​មក​ហើយ​។

    លោក​ ​ទេព​ ​ឡុ​ងរ​ចនា​ ​បាន​បន្ថែម​ថា​ ​ក្លិប​នឹង​មិន​ចាប់បង្ខំ​ឱ្យ​លោក​ ​ភា​ ​សុ​ភ័ត្ត្​រា​ ​បន្ដ​ធ្វើការ​ទៀត​ឡើយ​ ​ប្រសិនបើ​គាត់​រក្សា​ជំហរ​ថា​ ​ពិតជា​ចង់​ចាកចេញ​មែន​នោះ​។​ ​ប៉ុន្ដែ​ក្នុងនាម​ក្រុមការងារ​ជាមួយគ្នា​ ​ដាច់ខាត​ក្លិប​ត្រូវ​មាន​កិច្ចប្រជុំ​ពិភាក្សា​ផ្ទាល់​ ​ដើម្បី​សួរនាំ​ឱ្យ​បាន​ច្បាស់​សិន​ ​ទើប​មានការ​សម្រេចចិត្ត​ជា​ក្រោយ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បន្ទាប់ពី​គ្រូបង្វឹក​នេះ​អវត្តមាន​ចំនួន​ ​2ប្រកួត​ ​ក្រុម​ក្រសួងការពារជាតិ​បាន​ប្រកួត​ឈ្នះ​ក្រុម​វិសាខា​ ​1ទល់នឹង0​ ​និង​ចាញ់​ក្រុម​ភ្នំ​ពេញ​ក្រោ​នក្នុង​លទ្ធផល​ ​3ទល់នឹង1​៕​


  • ពេជ្រ​ ​សូលី​កា​ ​បង្ហាញមុខ​ជាតា​រា​ហង្ស​មាស​បានសម្រេច​ ​

    ពេជ្រ​ ​សូលី​កា​ ​បង្ហាញមុខ​ជាតា​រា​ហង្ស​មាស​បានសម្រេច​ ​

    ​បន្ទាប់ពី​លេច​តម្រុយ​សម្ដែងរឿង​ភាគ​ ​”​អាពាហ៍​ពិពាហ៍​ក្លែងក្លាយ​”​ ​ឱ្យ​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ហើយ​នោះ​ ​ខណៈ​តារាចម្រៀង​ ​និង​សម្ដែង​ ​ពេជ្រ​ ​សូលី​កា​ ​បាន​ប្រកាស​ខ្លួន​ជា​ផ្លូវការ​ថា​ ​ជាតា​រា​ចម្រៀង​ថ្មី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ​កាលពី​ថ្ងៃទី​ ​8​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​ ​។​

    បន្ទាប់ពី​ទទួល​ដំណឹង​នេះ​ហើយ​ ​បាន​ធ្វើឲ្យ​ប្រិយមិត្ត​ជាច្រើន​ដែល​គាំទ្រ​ ​សូលី​កា​ ​និយាយ​ថា​ ​“​យ៉េៗៗៗ​!​ ​ទីបំផុត​ការ​រង​ចាំ​ខ្ញុំ​ជា​យូរ​បាន​មកដល់​ ​បាន​ចេញ​ជារូបរាង​ហើយ​”​ ​អ្នកខ្លះ​ទៀត​ពិតជា​ចង់​ឃើញ​គាត់​ច្រៀង​ជាមួយ​ ​នី​កូ​ ​ណាស់​ ​ដោយ​បញ្ជាក់​ប្រាប់​ថា​ ​“​សង្ឃឹមថា​គា​ត់់​នឹង​បាន​ចេញ​ចម្រៀង​ថ្មី​ជាមួយ​និង​បង​នី​កូ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​love​ ​you​ ​my​ ​idol​”​។​ ​ក្នុង​ថ្ងៃ​ដដែល​នេះ​ ​សូលី​កា​ ​ពិតជា​មិនបាន​ធ្វើឱ្យអ្នកគាំទ្រ​ខកចិត្ត​ឡើយ​ ​ដោយ​បាន​បញ្ចេញ​ចម្រៀង១បទ​ ​ក្តៅ​ៗ​តែម្តង​ ​ក្រោម​ចំណងជើង​ថា​ ​“​លេងសើច​ផ្លូវ​អារម្មណ៍​”​ ​ដែល​ជា​ការ​ ​និពន្ធ​ទំនុកច្រៀង​ ​និង​ ​Melody​ ​ដោយ​ ​លោក​ ​អ៊ី​នុ​,​ ​និពន្ធ​បទភ្លេង​ ​និង​ ​សម្រួល​តន្រ្តី​ ​ដោយ​ ​ចក់​

    ​ក្រោយពី​ស្តាប់​បទ​នេះ​ចប់​ធ្វើឱ្យអ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ ​“​នៅតែ​ចូលចិត្ត​សំលេង​របស់​សូលី​កា​ ​អត្ថន័យ​បទចំរៀង​ ​រឹតតែ​មានន័យ​ទៀត​ ​ធ្វើអោយ​ចំរៀង​មួយ​បទ​នេះ​រឹតតែ​ពីរោះ​”​។​ ​អ្នកខ្លះ​ទៀត​ពេញចិត្ត​អត្ថន័យ​មួយ​ឃ្លា​ក្នុង​បទចម្រៀង​នេះ​ ​ត្រង់កន្លែង​ ​“​ចង់​ស្អប់​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​ ​ចង់​ខឹង​មនុស្ស​ដែល​ខ្ញុំ​តែង​នឹក​ ​តែ​ខ្ញុំ​ធ្វើ​មិនបាន​ព្រោះ​ចិ​ត្ត​វង្វង់​”​។​ ​ដូចនេះ​ដើម្បី​ជ្រាប​ ​កាន់តែ​ច្បាស់​ ​តោះ​ទៅ​ស្តាប់​ទាំងអស់គ្នា​៕​

  • ប៉ុ​ស្ដិ៍​លេខ៥​ ​ក្រុងពាលី​រឿង​ភាគ​ទី​ ​២០​ ​«​ភ្លើង​គំនុំ​»​ ​

    ប៉ុ​ស្ដិ៍​លេខ៥​ ​ក្រុងពាលី​រឿង​ភាគ​ទី​ ​២០​ ​«​ភ្លើង​គំនុំ​»​ ​

    ​តាម​ការ​បង្ហើប​ពី​ក្រុមការងារ​ ​និង​ជា​ផលិតករ​របស់​ស្ថានីយ៍​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​អះអាង​ថា​ ​នៅ​ព្រឹក​ថ្ងៃទី​ ​10​ ​ខែមិថុនា​ ​នេះ​ ​ប៉ុ​ស្ដិ៍​លេខ៥​ ​បាន​រៀបចំ​ក្រុងពាលី​រឿង​ភាគ​ទី​ ​២០​ ​របស់​ខ្លូន​ ​ដែល​មាន​ចំណងជើង​ថា​ ​«​ភ្លើង​គំនុំ​»​ ​ដើម្បី​សុំ​ពរជ័យ​ឱ្យ​កាន់តែ​មាន​គាំទ្រ​ខ្លាំង​ឡើង​ជាង​មុន​។ (more…)

  • បន្ថែមភាពជឿជាក់ដល់ខ្លួនឯង មុនចេញទៅចូលរួមកម្មវិធី

    បន្ថែមភាពជឿជាក់ដល់ខ្លួនឯង មុនចេញទៅចូលរួមកម្មវិធី

    ប៊ិក​អុី​វេន​ត៍​ (Big​ Event​) ឬឱកាស​ពិសេស​ផ្សេង​ៗ នឹង​លែង​ជា​បញ្ហា​កង្វល់​ចិត្ត​តទៅទៀត​ហើយ​ បើ​អ្នកមាន​ប៊ី​យូ​ធី​ធិប​ស៍​ (Beauty​ Tips​) ល្អ​ៗ សម្រាប់​ទប់ទល់​នឹង​ហេតុការណ៍​ ឬឱកាស​ពិ​សេស​ៗ ខណៈ​ពេល​ដែល​អ្នកដើរ​ចូល​ទៅ​ក្នុង​បល​រូម​ (Ballroom​) ដែល​ពោរពេញ​ដោយ​នា​រីៗ​ ស្អា​តៗ​ជាច្រើន​នោះ​។ យើង​មាន​គន្លឹះ​ល្អ​ៗ 2ចំណុច​ដែល​អ្នក​គួរ​ដឹងមុន​នឹង​ដល់​ថ្ងៃ​ចូលរួម​កម្មវិធី​ ចំណុច​ទីមួយ​ កុំទៅ​ស្រមៃ​ចង់​ធ្វើ​ឱ្យ​ដូច​តារា​បង្ហាញ​ម៉ូដ​នៅក្នុង​ទស្សនាវដ្តី​ ព្រោះ​វា​មើលទៅ​ស្អាត​ឥត​ខ្ចោះ​លើស​ពី​ការពិត​ រហូត​អាច​ធ្វើ​ឱ្យ​អ្នកឯទៀត​មិន​ហ៊ាន​ចូល​ជិត​ និង​ចំណុច​ទី​ 2 គឺ​សាកល្បង​ធ្វើតាម​វិ​ធី​ល្អ​ៗដូច​ខាងក្រោម​នេះ​ ៖
    1. ខាត់ស្បែក​ដើម្បី​ភាព​ភ្លឺរលោង​ចែងចាំង
    ប្រាកដ​ណាស់​ថា​ រឿង​ដំបូង​ដែល​អ្នកឯទៀត​គេ​ងាក​មកស​ម្លឹង​មើល​អ្នកនោះ​គឺ​ ស្បែក​ដែល​ស្អាត​ស្រស់ថ្លា​ភ្លឺរលោង​ ចូរ​ខាត់ស្បែក​ជា​រាង​រង្វង់​ៗយ៉ាង​ថ្នមដៃ​ទូទាំង​រាងកាយ​មួយ​សប្តាហ៍​ 1-2ដង​ សាកល្បង​ជ្រើសរើស​ប្រើ​ឡេ​ខាត់ស្បែក​ក្លិន​ដែល​អ្នកចូលចិត្ត​ ឬបើ​ចង់បាន​ភាព​ធូរស្រាល​សូម​សាកល្បង​ជ្រើសរើស​យក​ក្លិន​ឡា​វេន​ឌើរ៍​ ក្លិន​ខា​ម៉ូ​ម៉ាយ​ល៍​ ឬក្លិន​មីន​ត៍​ ក៏​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ព្រម​ជាមួយ​នឹង​ការ​ទទួល​បាន​នូវ​ស្បែក​ស្អាត​ស្រស់ថ្លា​ជា​រង្វាន់​ទៀតផង​។
    2. កក់សក់​ 1ថ្ងៃមុន​ដល់​ថ្ងៃ​ចូលរួម​កម្មវិធី​
    តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដឹង​ទេ​ថា​ ពេល​កក់សក់​ហើយ​ថ្មី​ៗ សក់​ច្រើនតែ​ឡើង​សំពោង​ និង​មិនសូវ​ភ្លឺរលោង​រំសាយ​ឡើយ​ ដោយសារតែ​យើង​ទើបតែ​លាង​ជាតិ​ប្រេង​ស្រោប​សរសៃសក់​ចេញ​អស់ហ្នឹង​ឯង​ ដូច្នេះ​ការ​កក់សក់​មួយថ្ងៃ​មុន​ អាច​ជួយ​ឱ្យ​អ្នក​តុបតែង​ម៉ូដ​សក់​បាន​ងាយស្រួល​ និង​ភ្លឺរលោង​ស្អាត​ដូច​ធម្មជាតិ​ តែបើ​សិន​ជា​ភ្លេច​ ឬខកខាន​នោះ​ អាច​ប្រើ​ជំនួយការ​ដូចជា​ប្រេងលាបសក់​ ឬស្រៃ្បយ៍​តែង​ម៉ូដ​សក់​ក៏បាន​។
    3. ធ្វើ​ម៉ាស​បិទ​ក្រោម​ភ្នែក​ដោយ​ផ្លែ​ត្រសក់​ត្រ​ជា​ក់ៗ​
    ដោយសារតែ​ភាព​ប្រញាប់​ប្រញាប់​ ជួនកាល​អ្នក​អាច​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​រង្វង់ភ្នែក​ឡើង​ខ្មៅ​ ស្រអាប់​ និង​ជាំ​ ដូច្នេះ​ចូរ​សាក​-ល្បង​ប្រើ​បន្ទះ​ចំណិត​ត្រសក់​ត្រ​ជា​ក់ៗ​ ឬយក​ត្រសក់​មក​ច្របាច់​យក​ទឹក​ ហើយ​យក​សំឡី​មក​ជ្រលក់​រួច​ត្រាំ​ក្នុងទឹក​កក​ឱ្យ​ត្រជាក់​ មុននឹង​យក​មក​បិទ​ធ្វើជា​ម៉ាស​ពីលើ​កែវភ្នែក​ ជួយ​បន្ធូរបន្ថយ​ភាព​ជាំ​ខ្មៅ​ជុំវិញ​កែវភ្នែក​ ហើយ​ថែមទាំង​ជា​ការសម្រាក​បន្ធូរ​អារម្មណ៍​នឿយហត់​ ដែល​មាន​ពេញមួយថ្ងៃ​មក​ហើយ​នោះ​ទៀតផង​។
    4. លាបម្សៅ​ Primer​ មុន​តែង​មុខ​
    ដូចដែល​យើង​បាន​ប្រាប់​ហើយ​ ការ​តុបតែង​មុខ​សម្រាប់​ទៅ​ចូល​រួម​ពិធី​អ្វីមួយ​ ត្រឹមតែ​ស្បែក​មុ​ខស្រស់​ៗ មិន​គ្រប់គ្រាន់​ទេ​ ព្រោះ​ណាមួយ​កម្តៅ​ ណាមួយ​បរិស្ថាន​ខ្យល់អាកាស​ផង​ បើសិនជា​ចង់ឱ្យ​ផ្ទៃមុខ​ដ៏​ល្អឥតខ្ចោះ​របស់​អ្នក​នៅ​ដិតជាប់​រហូតដល់​ចប់​កម្មវិធី​នោះ​សូម​សាកល្បង​បន្ថែម​ភាព​រាប​ម៉ដ្ឋ​រលោង​ដល់​ផ្ទៃមុខ​ដោយ​ម្សៅ​ Primer​។
    5. ជ្រើសរើស​រវាង​ភ្នែក​ និង​មាត់​
    បញ្ហា​មួយ​របស់​នារី​ដែល​ចូលចិត្ត​តុបតែង​បែប​ពេញទំហឹង​ពេល​ទៅ​ចូលរួម​កម្មវិធី​នោះ​គឺ​ ច្រើនតែ​តុបតែង​ពេញទាំង​ផ្ទៃមុខ​ ភ្នែក​ និង​បបូរមាត់​ ដែល​មើលទៅ​ហើយ​ពេលខ្លះ​ក៏​មិនដឹង​ថាត្រូវ​មើល​ពី​ត្រង់​ណា​មុន​នោះ​ឡើយ​… សូម​សាកល្បង​នឹក​ស្រ​ម៉ៃ​ដល់​នារី​ម្នាក់​ ដែល​លាប​ភ្នែក​ពណ៌ខៀវ​ ហើយ​ពេល​មើលចុះ​មក​ក្រោម​ ក៏​ត្រូវ​ភ្ញាក់ព្រើត​ដែល​បបូរមាត់​ពណ៌ក្រហម​ចែស​!… ឥឡូវ​ លោកអ្នក​ប្រហែលជា​ស្រ​ម៉ៃ​ឃើញ​រូបភាព​ដែល​យើង​ចង់​ប្រាប់​ហើយ​មើលទៅ​ ដូច្នេះ​ សូម​ឱ្យ​កញ្ញា​ៗទាំងឡាយ​ចាំ​ឱ្យ​ច្បាស់​ក្នុងចិត្ត​ថា​ ពេល​អ្នក​ត្រូវការ​ឱ្យ​ខ្លួន​អ្នកមើល​ទៅ​ស្អាត​លេចធ្លោ​នោះ​ ចូរ​ជ្រើសរើស​តែមួយ​ចំណុច​នៅ​លើ​ផ្ទៃមុខ​បាន​ហើយ​ នោះ​អ្នក​នឹង​មើលទៅ​ឃើញ​ស្អាត​បែប​មាន​លំដាប់​ជាក់ជា​មិនខាន​៕

  • FAO​-កម្ពុជា​ ចាត់វិធានការ​តឹងរ៉ឹង​ អង្កេត​តាមដាន​ ទប់ស្កាត់​ និង​ការពារ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

    FAO​-កម្ពុជា​ ចាត់វិធានការ​តឹងរ៉ឹង​ អង្កេត​តាមដាន​ ទប់ស្កាត់​ និង​ការពារ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

    បន្ទាប់ពី​មាន​របាយការណ៍​ថ្មី​ស្ដីពី​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) រាតត្បាត​ខ្លាំង​នៅ​ប្រទេស​វៀតណាម​ជាប់​ខាង​ប្រទេស​កម្ពុជា​ ប្រទេស​កម្ពុជា​នៅ​តែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ ដោយ​ក្រសួង​កសិកម្ម​បាន​បន្ត​អំពាវនាវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ការនាំចូល​កាន់តែ​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការនាំចូល​ខុសច្បាប់​នូវ​សត្វ​ជ្រូក​ដែល​អាច​ចម្លងជំងឺ​។

    តាម​សេចក្តី​ថ្លែងការណ៍​ ក្រសួង​កសិកម្ម​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ដ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត​នូវ​ការ​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការនាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ បន្ទាប់ពី​មាន​របាយការណ៍​ថ្មី​បង្ហាញថា​ វីរុស​បាន​រីក​រាលដាល​ពី​ភាគ​ខាងជើង​ ទៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ ដែល​មាន​ព្រំដែន​ជាមួយ​ខេ​ត្ដ​តាកែវ​ ព្រៃវែង​ និង​ខេ​ត្ដ​ស្វាយរៀង​របស់​កម្ពុជា​។

    ឯកឧត្ដម​ តាន់​ ផា​ណា​រ៉ា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ផលិតកម្ម​ និង​សុខភាព​សត្វ​ បាន​មាន​ប្រសាសន៍​ថា​៖“ព័ត៌មាន​នៃ​ការ​ផ្ទុះ​ឡើង​ថ្មី​ៗនៅក្នុង​ប្រទេស​វៀតណាម​ បាន​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​រីក​រាលដាល​មក​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​ប្រសិនបើ​ការ​ហាមឃាត់​ការនាំចូល​ជ្រូក​ មិនបាន​អនុវត្ត​ត្រឹមត្រូវ​។ ទោះបីជា​មានការ​ហាមឃាត់​ក៏ដោយ​ ក៏​ការនាំចេញ​ខុសច្បាប់​នៃ​ជ្រូក​វៀតណាម​មក​កម្ពុជា​នៅតែ​កំពុង​ស្វែងរក​ផ្លូវចូល​ដដែល​។ទី1​ យើង​កំពុង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ រឹតត្បិត​ចំពោះ​ការ​ហាមឃាត់​នេះ​។ ទី2​ យើង​ចង់ឱ្យ​ប្រជាជន​ ដែល​រស់នៅ​ជិត​ព្រំដែន​ចៀសវាង​ការទិញ​សាច់​ជ្រូក​ ពី​ប្រភព​ដែល​មិន​ស្គាល់​“។

    នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​ ឬ FAO​ និង​អង្គការសុខភាព​សត្វ​ពិភពលោក​ ឬ OIE​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ឯកឧត្ដម​ វេង​ សា​ខុន​ បាន​ស្នើសុំ​ជំនួយ​ និង​ដំបូន្មាន​ដើម្បី​ការពារ​ការ​រាតត្បាត​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) នៅ​កម្ពុជា​ ដោយ​អ្នកជំនាញ​ការ​របស់​អង្គការ​ FAO​ និង​ OIE​ ដែល​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ជូ​យក្នុង​ការពិនិត្យ​ជ្រូក​ក្នុង​ស្រុក​ រកមើល​រោគសញ្ញា​នៃ​វីរុស​ និង​ផ្តល់​យោបល់​ជូន​រដ្ឋាភិបាល​។

    លោក​វេជ្ជបណ្ឌិត​ Alexandre​ Huynh​ តំណាង​អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ​(FAO​) បាន​បញ្ជាក់​ថា​ តាម​រយ:ការ​អញ្ជើញ​ជា​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ នៃ​ក្រសួង​កសិកម្ម​ ក្រុមការងារ​ជំនាញ​ផ្នែក​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រុិ​ក ដឹកនាំ​ដោយ​ Dr​. Fillip​ Claes​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដោយក្រុម​ការងារ​ជំនាញ​អង្គការ​ FAO​ នេះ​នឹង​ធ្វើការ​បង្ហាញ​ដោយសង្ខេប​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជា​រួម​របស់​ជំងឺ​ប៉េស្ត​ ជ្រូក​អា​ហ្វ្រុិ​ក និង​វិធានការ​ការពារ​ និង​ការទប់ស្កាត់​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​នា​ពេល​អនាគត​ផង​ដែរ​។

    ឯកឧត្ដម​រដ្ឋ​មន្ដ្រី​បាន​បន្ថែម​ថា​៖“ជាង​នេះ​ទៀត​ ដោយ​មើលឃើញ​ពី​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​នៃ​ជំងឺ​នេះ​ដល់​ឧស្សាហកម្ម​ជ្រូក​ ក្រសួង​ក៏បាន​ណែនាំ​ឱ្យ​ប្រធានមន្ទីរ​ និង​មន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ទាំង7​ ត្រូវ​បង្កើន​ស្មារតី​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​ ដោយ​ត្រូវ​អនុវត្ត​ខ្លឹមសារ​នៃ​សារាចរណែនាំ​លេខ119​ ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ បើ​ថ្លោះធ្លោយ​នឹង​ត្រូវ​ប្រឈមមុខ​ចំពោះ​វិធានការ​រដ្ឋបាល​ និង​វិធានការ​ច្បាប់​។ ដោយឡែក​អ្នក​ចិញ្ចឹម​ជ្រូក​ ម្ចាស់​សត្តឃាតដ្ឋាន​ អាជីវករ​លក់​សាច់​ អ្នកនាំ​ចូល​ជ្រូក​ត្រូវ​ចូលរួម​សហការ​ អនុវត្ត​សារាចរណែនាំ​នេះ​ឱ្យ​មានប្រសិទ្ធភាព​ផង​ដែរ​។

    សូម​បញ្ជាក់​ថា​ កាលពី​ខែមេសា​ ករណី​ជំងឺ​ ASF​ មួយ​ត្រូវ​បាន​រាយការណ៍​នៅក្នុង​ខេត្តរតនគិរី​ដែល​ជាប់​ព្រំដែន​វៀតណាម​។ ក្រសួង​កសិកម្ម​បាន​បង្គាប់​ថា​ សត្វ​ដែល​រង​ផល​ប៉ះពាល់​ ត្រូវ​បាន​លុបបំបាត់​ចោល​ និង​ហាមឃាត់​ការ​ចរាចរ​ជ្រូក​ចេញពី​ខេ​ត្ដមួ​យនោះ​។

    តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន​ ស៊ីន​ហួរ​ បានឱ្យ​ដឹង​ថា​ កាលពី​ចុងខែ​ឧសភា​ ឆ្នាំ​2019​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ (ASF​) បាន​វាយលុក​បន្ថែម​ទៀត​ទៅកាន់​ខេត្ត​ស្ថិតនៅ​ភាគ​ខាងត្បូង​វៀតណាម​ ខណៈ​ខេត្ត​នៅ​ភាគ​ខាងជើង​មួយចំនួន​បាន​ផ្ទុះ​ករណីនេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ដែល​នាំ​ឱ្យ​សត្វ​ជ្រូក​ជាច្រើន​ក្បាល​ត្រូវ​បាន​សម្លាប់​ និង​កម្ទេច​ចោល​ ខណៈ​ដែល​ប្រទេស​មួយចំនួន​ បាន​ផ្អាក​ការទិញ​ជ្រូក​ពី​ប្រទេស​វៀតណាម​។

    បើ​តាម​អាជ្ញាធរ​វៀតណាម​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន​នេះ​ ជ្រូក​ចំនួន​ 55ក្បាល​នៅក្នុង​ស្រុក​ ម៉ា​យសូយែន​ (May​ Xuyen​) នៃ​ខេត្ត​សុក​ត្រាង​ (Soc​ Trang​) ត្រូវ​បាន​ពេទ្យ​ជំនាញ​រក​ឃើញថា​ មាន​ផ្ទុក​ទៅ​ដោយ​ វីរុស​ ASF​ ដូច្នេះហើយ​ខេត្ត​ភាគ​ខាងត្បូង​មួយ​នេះ​បាន​ក្លាយជា​តំបន់​ចុង​ក្រោយគេ​នៅ​វៀតណាម​ ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។

    គួរ​បញ្ជាក់​ថា​ ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ទើប​ផ្ទុះ​ករ​ណី​ថ្មី​ៗខាងលើ​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ណែនាំ​ឱ្យ​សម្លាប់សត្វ​ជ្រូក​ដែល​កើតមាន​ជំងឺ​ចោល​ទាំងអស់​ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ទៅកាន់​តំបន់​ផ្សេងទៀត​។ ដោយឡែក​កាលពី​ចុងខែ​ឧសភា​ដដែល​ ជ្រូក​រាប់​សិប​ក្បាល​នៅក្នុង​ស្រុក​ក្វាង​ប៊ិញ ​(Quang​ Binh​) នៃ​ខេត្ត​ហា​គាំង​ (Ha​ Giang​) ភាគ​ខាង​ជើង​វៀតណាម​ក៏​ត្រូវ​បាន​យក​ទៅ​សម្លាប់​ និង​កម្ទេច​ចោល​ដែរ​ ក្រោយពី​ក្រុម​ជំនាញ​បាន​រក​ឃើញ​ជ្រូក​ទាំងនោះ​មាន​ផ្ទុក​វីរុស​ ASF​ ឬប៉េស្ត​ជ្រូក​អាហ្វ្រិក​។

    អង្គការ​ FAO​ ប្រចាំ​នៅ​កម្ពុជា​ បាន​អះអាង​ថា​ នឹង​ជួយ​ដល់​កម្ពុជា​ លើ​វិធានការ​អង្កេត​តាមដាន​ ត្រួតពិនិត្យ​ ការពារ​ និង​ទប់ស្កាត់​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អា​ហ្វ្រ៊ិ​ក ដែល​បាន​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ក៏បាន​ណែនាំ​ឱ្យ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ត្រូវ​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ពេញលេញ​ល្អ​ ប្រយោជន៍​ដើម្បី​សុវត្ថិភាព​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អា​ហ្វ្រ៊ិ​កក្នុង​វិស័យ​ឧស្សាហកម្ម​ ជ្រូក​នៅ​កម្ពុជា​ ទាំង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត​។

    លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា​ បាន​ទទួលស្គាល់​ពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ​។ លោក​មានប្រសាសន៍​ថា​ ដោយសារ​ភាព​ជោគជ័យ​របស់ក្រ​សួង​ជា​អ្នក​ដោះស្រាយ​បញ្ហា​ យើង​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ និង​អ្នកប្រើ​ប្រាស់​ចង់​សុំ​ឱ្យ​មានការ​គ្រប់គ្រង​កាន់តែ​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​ថែមទៀត​ ដើម្បី​ទប់ស្កាត់​ការនាំចូល​សត្វ​រស់​ខុសច្បាប់​ ដើម្បី​បង្ការ​ពី​ការ​ឆ្លង​នូវ​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ ដែល​នាំ​ឱ្យ​យើង​ខាតបង់​ច្រើន​៕