Category: សង្គម និងសេដ្ឋកិច្ច

  • ស្អែក​កម្ពុជា​ត្រូវ​ប្រកួត​ជើង​ទី2​ ​ជាមួយ​ប៉ាគីស្ថាន​ហើយ​!​ ​តើមាន​ពាក្យ​អ្វី​ជូនពរ​គោព្រៃ​កម្ពុជា​ទេ​?​

    ស្អែក​កម្ពុជា​ត្រូវ​ប្រកួត​ជើង​ទី2​ ​ជាមួយ​ប៉ាគីស្ថាន​ហើយ​!​ ​តើមាន​ពាក្យ​អ្វី​ជូនពរ​គោព្រៃ​កម្ពុជា​ទេ​?​

    ​កម្ពុជា​នឹង​ត្រូវ​ចូលរួម​ក្នុង​ការប្រកួត​ ​FIFA​ ​World​ ​Cup​ ​Qatar​ ​2022​ ​&​ ​Asian​ ​Cup​ ​2023​ ​Qualifiers​ ​វគ្គ​ជម្រុះ​ ​Preliminary​ ​Joint​ ​Qualification​ ​Round​ ​1​ ​ជើង​ទី2​ ​ជាមួយ​ប៉ាគីស្ថាន​នៅ​ថ្ងៃទី11​ ​ខែមិថុនា​ ​ឆ្នាំ2019​(​ស្អែកនេះ​)​ ​វេលា​ម៉ោង​ ​7ល្ងាច​ ​ដែល​ត្រូវ​នឹង​ម៉ោង​ ​11យប់​នៅ​កម្ពុជា​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​ជើង​ទី1​ ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ប៉ាគីស្ថាន​ដោយ​លទ្ធផល​ ​2ទល់នឹង0​។​ ​ដោយសារតែ​ប្រទេស​នេះ​មិន​មាន​ស្ថិរភាព​នយោបាយ​ ​ទើប​តម្រូវ​ឱ្យ​ខ្ចី​ប្រទេស​កាតារ​ ​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​សិន​សម្រាប់​ជើង​ទី2​ ​ជាមួយនឹង​កម្ពុជា​លើក​នេះ​។​

    ​ចំពោះ​ការ​សិទ្ធិ​ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​ដោយ​ស្របច្បាប់​មក​កម្ពុជា​ ​នៅ​មិនទាន់​មានការ​ទទួល​បាន​នៅឡើយ​ទេ​ ​ដោយសារតែ​អ្នក​ដែល​កាន់​សិទ្ធិ​ផ្សាយ​ផ្ទាល់​នៃ​ការប្រកួត​នេះ​មិនទាន់​បាន​ឆ្លើយតប​នៅឡើយ​រហូត​មកទល់​ពេលនេះ​៕​

  • សៀង​ ​ចន្ធា​ ​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​ ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា​ដែល​អាច​រក​គ្រាប់​បាល់​បាន​

    សៀង​ ​ចន្ធា​ ​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​ ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា​ដែល​អាច​រក​គ្រាប់​បាល់​បាន​

    ​កីឡាករ​ ​សៀង​ ​ចន្ធា​ ​បាន​បំបែក​កំណត់ត្រា​ថ្មី​មួយទៀត​ហើយ​ ​គឺជា​កីឡាករ​វ័យក្មេង​ជាងគេ​បំផុត​ដែល​អាច​រក​គ្រាប់​បាល់​បាន​ជូន​ក្រុមជម្រើសជាតិ​កម្ពុជា​ក្នុង​ជំនួប​ជោគជ័យ​ ​2ទល់នឹង0​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​។​

    ​ជាមួយនឹង​កំណត់ត្រា​ថ្មីនេះ​ ​កីឡាករ​វ័យក្មេង​រូប​នេះ​ទើបតែ​មាន​វ័យ​ ​17ឆ្នាំ​ ​និង​ ​7ខែ​ប៉ុណ្ណោះ​ ​តែ​បាន​រក​គ្រាប់​បាល់​ជូន​ក្រុមជម្រើសជាតិ​ឈុត​ធំ​កម្ពុជា​ដោយ​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ​រៀមច្បង​មួយ​រូប​ ​គឺ​ ​កែវ​ ​សុ​ខ​ង៉ន​ ​ដែល​អាច​រក​គ្រាប់​បាល់​បាន​ជូន​កម្ពុជា​នៅ​អាយុ​ ​17ឆ្នាំ​ ​និង​ ​11ខែ​ក្នុង​ឆ្នាំ2009​ ​ក្នុង​ពានរង្វាន់​ ​AFC​ ​Challenge​ ​Cup​។

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ ​កែវ​ ​សុ​ខ​ង៉ន​ ​ពេលនេះ​ក៏​កំពុងតែ​ប្រកប​អាជីព​បាល់ទាត់​ដែរ​ ​ដោយ​សព្វថ្ងៃ​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​បន្ទាប់ពី​លាចាក​ពី​អាជីព​កីឡាករ​កាលពី​ឆ្នាំមុន​ ​ដោយ​ចុងក្រោយ​បំផុត​ ​រូបគេ​ក៏​ជា​ម្ចាស់​អាវ​លេខ9​ ​នៃ​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ននេះ​ដែរ​៕​

  • កែវ​ ​សុខ​សិលា​ ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​គ្រូ​ជម្រើសជាតិ​ ​ប៉ាគីស្ថាន​

    កែវ​ ​សុខ​សិលា​ ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​គ្រូ​ជម្រើសជាតិ​ ​ប៉ាគីស្ថាន​

    ​លោក​ ​José​ ​Antonio​ ​Nogueira​ ​គ្រូបង្វឹក​នៃ​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន​ ​បាន​ធ្លោយមាត់​សរសើរ​កីឡាករ​កម្ពុជា​ ​1រូប​ ​គឺ​អ្នកចាំទី​ ​កែវ​ ​សុខ​សិលា​ ​បន្ទាប់ពី​ជំនួប​ជាមួយនឹង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​កាលពី​សប្តាហ៍​មុន​ ​នៅ​លើទឹក​ដី​កម្ពុជា​ ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ពានរង្វាន់​ ​World​ ​Cup​។​

    ​លោក​បាន​និយាយ​ថា​ ​នេះ​ជា​ការប្រកួត​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ក្រុម​ទាំង2​។​ ​ម្ចាស់ផ្ទះ​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​ ​គឺ​មិនមែន​តែ​ការគ្រប់គ្រង​បាល់​ទេ​ ​ប៉ុន្តែ​ ​គឺ​បង្ក​ការ​គ្រោះថ្នាក់​ខ្លាំង​។​ ​អ្នកចាំទី​កម្ពុជា​ពិតជា​ធ្វើ​បាន​ល្អ​ណាស់​។​ ​រូបគេ​បាន​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​នៅក្នុង​ប្រអប់​មុខ​ទី​។​

    ​កីឡាករ​ ​កែវ​ ​សុខ​សិលា​ ​ជា​កីឡាករ​កម្ពុជា​ ​ដែល​មាន​ដើមកំណើត​ចេញពី​ក្លិប​ភ្នំ​ពេញ​ក្រោ​ន​ ​ក្រោយ​ឈ្នះ​ពាន​កីឡាករ​អ្នកចាំទី​ល្អ​ក្នុង​ឆ្នាំ2017​ ​កីឡាករ​វ័យក្មេង​រូប​នេះ​បាន​ទទួល​តំណែង​ជា​អ្នកចាំទី​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ស្ទើរគ្រប់​កម្រិត​ ​ហើយ​កីឡាករ​រូប​នេះ​ក៏​ជាស​មា​ជិ​ក​មួយ​រូប​នៃ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​22ឆ្នាំ​ ​ដែល​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​កាលពី​ឆ្នាំមុន​ដែរ​៕​

  • គន្លឹះ​ថែទាំ​ស្បែក​ពេលធ្វើ​ដំណើរ​កម្សាន្ត

    គន្លឹះ​ថែទាំ​ស្បែក​ពេលធ្វើ​ដំណើរ​កម្សាន្ត

    ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ខាងក្រៅ​ ស្បែក​របស់​អ្នក​ពិតជា​គេច​មិន​ផុត​ពី​ត្រូវ​ប្រឈម​នឹង​ការ​បំផ្លាញ​ពី​អាកាសធាតុ​ដែល​ក្តៅ​ផង​ មាន​ខ្យល់​ធ្លាក់​ផង​ បន្ថែម​ដោយ​កាំរស្មី​ពី​ពន្លឺថ្ងៃ​ផង​នោះ​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកដឹង​ពីរ​បៀ​បនៃ​ការ​ថែរក្សា​ស្បែក​ឱ្យ​បាន​ល្អ​វិញ​នោះ​ មិនថា​អ្នក​ទៅ​ប៉ះ​នឹង​ទឹកសមុទ្រ​ ប៉ះ​ខ្យល់​ ឬប៉ះ​នឹង​កម្តៅថ្ងៃ​នៅ​លើ​ភ្នំ​ ឬកន្លែងណា​នោះ​ទេ​ គឺ​អ្នក​ពិតជា​មិន​ចាំបាច់​ត្រូវ​គិត​ខ្វាយខ្វល់​ច្រើន​ឡើយ​។ តាមរយៈ​គន្លឹះ​ងាយ​ៗមួយចំនួន​ខាងក្រោម​នេះ​ គឺ​ពិត​ជា​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ជឿជាក់​ជាង​មុន​ជាមិនខាន​នៅក្នុង​ដំណើរ​កម្សាន្ត​នៅ​ចុងឆ្នាំ​នេះ​។

    ប្រើ​ឡេ​ថែរក្សា​ស្បែក​រាល់ថ្ងៃ​ ជាពិសេស​បន្ទាប់​ពី​ងូតទឹក​រួច​។ ក្នុងករណី​ដែល​អ្នក​ទៅលេង​ទឹកសមុទ្រ​អ្នក​គួរតែ​លាប​ឡេ​ថែរក្សា​ស្បែក​ ដើម្បី​បន្ថែម​សំណើម​ និង​ការពារ​ស្បែក​ពី​ខ្យល់​ និង​ទឹកសមុទ្រ​។
    ស្បែក​ដៃ​មាន​សភាព​ស្តើង​ជាង​កន្លែង​ផ្សេង​ៗដូច្នេះ​អ្នក​ត្រូវ​លាប​ក្រែម​ផ្តល់​សំណើម​ឱ្យ​ស្បែក​ដៃ​មុន​ពេល​ចូលគេង​ ហើយក៏​ត្រូវ​ពាក់​ស្រោមដៃ​ផង​ដែរ​ នៅពេល​ដែល​អ្នក​ត្រូវ​ចេញទៅ​ខាងក្រៅ​។
    ការ​ងូតទឹក​ក្តៅ​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ល្អ​នៅពេល​អាកាសធាតុ​រងា​ ប៉ុន្តែ​វា​ក៏​ជា​មូលហេតុ​នៃ​ការបំផ្លាញ​ស្បែក​ដែរ​។ ដើម្បី​ចៀស​ឱ្យ​ផុត​ពី​បញ្ហា​ស្បែក​ស្ងួត​អ្នក​គួរ​ងូតទឹក​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​ជូត​ខ្លួន​ឱ្យ​ស្ងួត​ដោយ​កន្សែងពោះគោ​ទន់​។
    អ្នក​ពិតជា​មិន​ចង់ឱ្យ​អ្នកទេសចរ​ដូចគ្នា​បាន​ឃើញ​បបូរមាត់​របស់​អ្នក​ប្រេះ​បែក​ក្រហែង​ទេ​មែន​ទេ​? បើដូច្នេះ​អ្នក​គួរ​កុំ​លិ​តប​បូរ​មាត់​ ហើយ​ប្រើ​ក្រែមលាបមាត់​ជាមួយនឹង​ SPF​ 15​ ព្រោះ​វា​អាច​ជួយ​កែ​បញ្ហា​ប្រេះ​បែក​នៃ​បបូរមាត់​បាន​ ព្រមទាំង​អាច​ការពារ​បបូរមាត់​របស់​អ្នក​ពី​ការបំផ្លាញ​នៃ​កម្តៅថ្ងៃ​។
    ដើរលេង​ក្រោម​កម្តៅថ្ងៃ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ វា​ពិតជា​សប្បាយ​ណាស់​ ប៉ុន្តែ​វា​ក៏​បង្កប់​ទៅ​ដោយ​ការបំផ្លាញ​ដល់​ស្បែក​ផង​ដែរ​។ អ្នក​ត្រូវ​ប្រាកដ​ក្នុងចិត្ត​ថា​ មុន​ពេល​ចេញដំណើរ15នាទី​ អ្នក​ត្រូវ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យ​បាន​ល្អ​។
    មុន​ពេល​កក់សក់​មួយ​ម៉ោង​ ឬមួយ​យប់​ អ្នក​គួរ​ម៉ាស្សា​ស្បែក​ក្បាល​ ដើម្បី​ជួយ​ជំរុញ​ដល់​ចលនា​ឈាម​រត់​។ ប្រើ​ប្រេង​ជំនួយ​សក់​ក្រោយពេល​ងូតទឹក​រួច​ ដើម្បី​ការពារ​ និង​កាត់បន្ថយ​សភាព​សក់​ដែល​បែក​ចុង​។
    ចាប់ផ្តើម​ចេញដំណើរ​កម្សាន្ត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ភ្លាម​ ត្រូវការ​ពារ​សក់​ឱ្យ​បាន​ល្អ​ ដោយ​ការ​ពាក់មួក​ (តែ​មិន​ត្រូវ​ប្រើ​មួក​ចង្អៀត​ពេក​នោះ​ទេ​)ព្រោះ​វា​អាច​ជួយការ​ពារ​សក់​មិន​ឱ្យ​សំពោង​ ដោយ​សារ​ខ្យល់​ស្ងួត​ និង​កម្តៅថ្ងៃ​៕

  • តារា​សម្ដែង​ភេទ​ទី៣​ ​អ៊ុ​ក​ ​សា​រ៉េ​ត​ ​កំ​ពុង​ដង្ហើយ​រក​ជំនួយ​ព្យាបាល​ជំងឺ​ម្ដាយ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង​

    តារា​សម្ដែង​ភេទ​ទី៣​ ​អ៊ុ​ក​ ​សា​រ៉េ​ត​ ​កំ​ពុង​ដង្ហើយ​រក​ជំនួយ​ព្យាបាល​ជំងឺ​ម្ដាយ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង​

    តារា​សម្ដែង​ភេទ​ទី៣​ ​អ៊ុ​ក​ ​សា​រ៉េ​ត​ ​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​ ​ត្រូវ​បាន​បង្ហើប​ថា​ ​គាត់​មិនមែន​ជា​អ្នក​សិល្បៈ​ដែល​មាន​រថយន្ត​ទំនើប​ជិះ​ ​មានផ្ទះ​ក្នុង​បុរី​ ​ហើយ​ប្រឹង​ដើរតួ​កម្សត់​ដើម្បី​ឱ្យ​គេ​អាណិត​ទេ​ ​គាត់​គឺជា​តារា​សម្ដែង​ម្នាក់​មាន​ជីវភាព​បាន​ថ្ងៃ​ខ្វះ​ល្ងាច​ ​ហើយ​ទ័លក្រ១០០ភាគរយ​។​ ​ខណៈនេះ​ ​ម្ដាយ​របស់​គាត់​កំពុងតែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ​ហើយ​ត្រូវការ​ជំនួស​ប្បុ​រសធម៌​ជាបន្ទាន់​ ​បើ​បងប្អូន​អ្នកគាំទ្រ​ ​ឬ​មិត្ត​អ្នក​សិល្បៈ​ជួយ​គាត់​ពេលនេះ​ ​ដូច​សង់​វិហារ៧វត្ត​ចឹង​ ​ជួយ​អ្នកក្រ​ពិតប្រាកដ​ទើបបាន​បុណ្យ​។​

    ​តារា​សម្ដែង​ភេទ​ទី៣​ ​កញ្ញា​ ​អ៊ុ​ក​ ​ដា​រ៉េ​ត​ ​ដែល​ក្រ​រស់​តែ​ក្នុង​បន្ទប់​ជួល​ក្រោយ​លក់​ផ្ទះ​ព្យាបាល​ជំងឺរ៉ាំរ៉ៃ​ម្ដាយ​ ​ពេលនេះ​ម្ដាយ​របស់​គាត់​ ​មាន​ជំងឺមហារីក​ពោះវៀន​ ​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ​ ​ដោយ​ពេទ្យ​ឈប់​ទទួល​ព្យាបាល​ ​ព្រោះ​ដុំ​មហារីក​ដុស​ពេញ​ចុង​ពោះវៀន​ ​មិន​អាច​បត់ជើង​តាម​ទ្វារធំ​បាន​ ​ដោយ​វះ​ចំហៀង​ខ្លួន​ដើម្បី​បន្ទោរ​បង់​វិញ​។​ ​គាត់​ចង់​សុំ​តែមួយ​រស់​ ​ដើម្បី​មាន​លុយ​ខ្លះ​ៗ​ ​បាន​ទិញ​អា​ហារ​ឆ្ងាញ់​ៗ​ជូន​ម្ដាយ​គាត់​ក្នុង​ដង្ហើម​ចុងក្រោយ​ ​និង​មានលទ្ធភាព​បង់​ឆ​ឈ្នួល​បន្ទប់​មួយ​ខែ50​ ​កុំឱ្យ​ពិបាក​ប៉ុ​ណ្ណោ​ក្នុង​ពេល​ដែល​គាត់​មិនសូវ​បាន​ថត​ ​និង​មិនសូវ​មាន​ពេល​រកលុយ​នៅក្នុង​ពេលនេះ​ប៉ុណ្ណោះ​។​

    ​ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ដល់​តារា​រូប​នេះ​ណាស់​ ​គាត់​ជាតា​រា​ភេទ​ទី៣ដែល​មាន​ជីវភាព​ក្រពិត​ប្រាកដ​ ​តែ​តស៊ូ​ព្យាបាល​ជំងឺមហារីក​ម្ដាយ​ ​អត់មាន​ទ្រ​ហ៊ោ​យំ​សុំ​ជំនួយ​នោះ​ទេ​ ​ទើបតែ​ពេលនេះ​ ​ដែល​គាត់​ហ៊ាន​លើកដៃ​សុំ​ការ​អាណិត​ពី​បងប្អូន​ ​ដោយខ្លួន​គឺជា​មានបាន​នោះ​ទេ​។​ ​

    ​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​ខ្ញុំបាទ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​សូម​ប្រកាស​អំពាវនាវ​រក​ជំនួយ​សង្គ្រោះ​ភាព​ទ័ល​ច្រក​របស់​គាត់​។​ ​គាត់ទើប​ជា​អ្នក​សិល្បៈ​ ​ដែល​ក្រពិត​ប្រាកដ​ ​ដែល​មិន​គួរ​មើល​រំលង​ ​ដើម្បីអោយ​គាត់​មានលទ្ធភាព​ទិញ​អា​ហារ​ឆ្ងាញ់​ៗ​ ​និង​បាន​លុយ​ទិញថ្នាំ​បន្ត​ដង្ហើម​ចុងក្រោយ​របស់​ម្ដាយ​គាត់​ ​ក្នុង​ពេលនេះ​ផង​។​ ​សូម​បរិច្ចាគ​ជួយ​គាត់​ ​តាម​វីង​ ​070​ ​27​ ​85​ ​85​ ​ឬ​ ​ABA​ ​000668209​ ​Phat​ ​Dararath​ ​៕​

  • ផ្លែឈើសំខាន់ៗ ជំនួយ​ដល់​ស្បែកនៅក្នុង​រដូវក្ដៅ

    ផ្លែឈើសំខាន់ៗ ជំនួយ​ដល់​ស្បែកនៅក្នុង​រដូវក្ដៅ

    នៅក្នុង​រដូវក្ដៅ​ អ្នក​ប្រាកដជា​មានការ​លំបាក​ក្នុង​ការថែទាំ​សុខភាព​ស្បែក​ ប៉ុន្ដែ​អ្នក​មិន​ចាំបាច់​បារម្ភ​នោះ​ទេ​ បន្លែ​ផ្លែឈើ​ខាងក្រោម​នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​បាន​ស្រស់ថ្លា​ក្នុង​រដូវក្ដៅ​នេះ​។ រដូវ​ក្ដៅ​ គឺជា​រដូវ​របស់​ផ្លែឈើ​ជាច្រើន​ប្រភេទ​។ ខាង​ក្រោម​នេះ​ គឺជា​ផ្លែឈើ​ទាំង6ប្រភេទ​ ដែល​អាច​ជួយ​ឱ្យ​អ្នក​ពោរពេញ​ដោយ​ថាមពល​ និង​ភាព​ស្រស់​ស្អាត​ដល់​ស្បែក​របស់​អ្នក​នៅក្នុង​រដូវក្ដៅ​នេះ​។

    1. ផ្លែ​ប៉េងប៉ោះ​
    កម្រិត​អាស៊ីត​នៅក្នុង​ផ្លែ​ប៉េងប៉ោះ​អាច​ជួយ​ធ្វើ​ឱ្យ​កម្រិត​ PH​ របស់​ស្បែក​មាន​តុល្យភាព​។ ប្រសិនបើ​ស្បែក​របស់​អ្នក​ខ្មៅ​ និង​ស្ងួត​ អ្នក​អាច​ប្រើ​ទឹក​ប៉េងប៉ោះ​កៀប​ ដើម្បី​ធ្វើជា​ម៉ាស​បិទមុខ​ ក្នុងរយៈពេល15នាទី​ ក្រោយមក​លាង​ជម្រះ​ឱ្យ​ស្អាត​ជាការស្រេច​។ វិធី​នេះ​អាច​ជួយ​កម្ចាត់​ស្បែ​កងាប់​ៗនៅ​លើ​ផ្ទៃមុខ​បាន​យ៉ាង​ល្អ​។ ផ្លែ​ប៉េងប៉ោះ​ ក៏​ជា​បន្លែ​មួយ​ប្រភេទ​ ដែល​មាន​កម្រិត​វីតាមីន​ C ខ្ពស់​ផង​ដែរ​។ ការ​បិទមុខ​ដោយ​ទឹក​ប៉េងប៉ោះ​កៀប​ លាយ​ជាមួយ​ទឹកឃ្មុំ​ ក្នុងរយៈពេល10នាទី​ជា​រៀងរាល់ថ្ងៃ​ ក្រោយមក​លាង​ជម្រះ​ ដោយ​ទឹក​ធម្មតា​ នឹង​ជួយ​បំបាត់ស្នាម​ជាំ​ខ្មៅ​ និង​ធ្វើ​ឱ្យ​ស្បែក​ស្រស់ថ្លា​ឡើងវិញ​។

    2. ផ្លែ​សេរី
    ​ក្រៅពី​ផ្ទុក​ដោយ​វីតាមីន​ C ផ្លែ​សេរី​ក៏​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ ប្រូ​តេ​អុីន​ បេតា​កា​រ៉ូ​ទីន​ និង​ជាតិ​ដែក​ផង​ដែរ​។ កម្រិត​ជាតិ​ដែក​ នៅក្នុង​ផ្លែ​សេរី​ គឺ​ច្រើនជាង​ផ្លែ​ព័រ​ (pear​) ដល់​ទៅ20​ ទៅ30ដង​ ហើយ​ជាតិ​ដែក​ គឺជា​សារជាតិ​ដ៏​សំខាន់​សម្រាប់​គ្រាប់​ឈាម​ ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្ន​កស​-ភ្លឺ​ថ្លា​។ ផ្លែ​សេរី​ ក៏​មាន​សារជាតិ​កា​រ៉ូ​ទីន​ និង​វីតាមីន​ C ដែល​ជួយ​ឱ្យ​ស្បែក​ម៉ដ្ឋ​រលោង​ស្អាត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ផ្លែ​សេរី​ គឺ​ប្រភេទ​ផ្លែឈើ​ ដែល​មានកម្រិត​ជាតិ​ដែក​ និង​បេតា​កា​រ៉ូ​ទី​នខ្ពស់​ នាំមក​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​បំប៉ន​ដល់​តម្រងនោម​ និង​បំប៉ន​គ្រាប់​ឈាម​។ មុន​ពេល​ទទួលទាន​អាហារ​ ចូរ​ទទួលទាន​ផ្លែ​សេរី​ឱ្យ​បាន200ទៅ​ 300ក្រាម​ នឹង​ជួយ​ឱ្យ​ក្រពះ​របស់​អ្នកដំណើរ​ការបាន​ល្អ​។

    3. ផ្លែក្រូច​ពោធិ៍សាត់
    ​ផ្លែក្រូច​មាន​ផ្ទុក​វីតាមីន​ C និង​កាល​ស្យូម​ដ៏​សម្បូរ​បែប​។ នេះ​ក៏​ជា​ប្រភព​វត្ថុធាតុ​ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើជា​គ្រឿងសម្អាង​ជាច្រើន​ប្រភេទ​ ដើម្បី​បំប៉ន​ស្បែក​។ អ្នក​អាចយ​កផ្លែក្រូច​លាប​ស្បែក​ ឬបរិភោគ​ទឹក​វា​ក៏បាន​ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​បាន​ស្រស់​ស្អាត​។ ប្រសិទ្ធភាព​របស់​ផ្លែក្រូច​ គឺ​ធ្វើ​ឱ្យ​ស្បែក​កាន់តែ​-ស កម្ចាត់​ស្នាម​ជាំ​ ធ្វើ​ឱ្យ​ស្បែក​ម៉ដ្ឋ​ និង​ទប់ទល់​នឹង​ភាព​ចាស់​។ក្រៅពី​នេះ​ កម្រិត​ BHA​ ដ៏​សម្បូរ​បែប​ ដែល​មាន​នៅក្នុង​ផ្លែក្រូច​អាច​ធ្វើ​ឱ្យ​កោសិកា​ស្បែក​បាន​ស្អាត​ ជួយ​ជម្រុ​ញឱ្យ​ដំណើរ​ផ្លាស់ប្ដូរ​ការលូតលាស់​នៃ​កោសិកា​ស្បែក​បាន​ល្អ​។ អ្នក​អាចយ​កទឹកក្រូច​ 1ស្លាបព្រា​កាហ្វេ​ និង​ទឹកឃ្មុំ​ 1ស្លាបព្រា​កាហ្វេ​ មក​លាយ​បញ្ចូល​គ្នា​ ក្រោយមក​សឹម​យក​មក​លាប​នៅ​លើ​ជង្គង់​ កែងដៃ​ កែងជើង​ និង​ម៉ាស្សា​ក្នុងរយៈពេល10នាទី​ ក្រោយមក​ត្រូវ​លាង​សម្អាត​វិញ​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ ធ្វើ​យ៉ាងនេះ​ ក្នុងរយៈពេល​វែង​នឹង​ជួយ​ឱ្យ​ស្បែក​ជង្គង់​ កែងដៃ​ និង​កែងជើង​បាន​ស្រស់ថ្លា​ល្អ​។

    4. ក្រូចថ្លុង​
    នៅក្នុង​ផ្លែក្រូច​ថ្លុង100ក្រាម​ គឺ​មាន​ផ្ទុក​នូវ​វីតាមីន​ C ចំនួន123មី​លី​ក្រាម​។ ក្រុម​អ្នកជំនាញ​ការ​ផ្នែក​សម្រស់​បានឱ្យ​ដឹង​ថា​ ការ​ប្រើប្រាស់​ផ្លែក្រូច​ថ្លុង​លាយ​ជាមួយនឹង​ទឹកឃ្មុំ​ ក្នុងរយៈពេល3ខែ​ អាច​ជួយ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ទៅ​រក​ភាពល្អ​ប្រសើរ​នៃ​រាងកាយ​ និង​ស្បែក​បាន​។

    5. ផ្លែ​ស្ដ្រូ​ប៊ឺ​រី​
    ជាតិ​ស្ករ​ដែល​មាននៅ​ក្នុង​ផ្លែ​មួយ​ប្រភេទ​នេះ​គឺ​ ពី6​%ទៅ10​% វា​ក៏​មាន​វីតាមីន​និង​ជាតិរ៉ែ​ដ៏​សម្បូរ​បែប​ ដែល​ជួយ​ធ្វើ​ឱ្យ​ស្បែក​តឹងណែន​ រក្សា​ជាតិ​សំណើម​ និង​បង្កើន​ភាព​ស្រស់ថ្លា​ដល់​ស្បែក​។ នៅក្នុង​ផ្លែ​ស្ដ្រូ​ប៊ឺ​រី​ក៏​មាន​ផ្ទុក​នូវ​វីតាមីន​ A និង​ប៉ូតាស្យូម​ដ៏​សម្បូរ​បែប​ ដូច្នេះ​វា​មានគុណ​ប្រយោជន៍​ច្រើន​ផង​ដែរ​សម្រាប់​សុខភាព​។ ការ​ទទួលទាន​ទឹ​កស្ដ្រូ​ប៊ឺ​រី​មួយ​ពែង​ មុន​ពេល​ចូលគេង​នឹង​ធ្វើ​ឱ្យ​អ្នក​បាន​ធូរស្រាល​ក្នុង​អារម្មណ៍​ កម្ចាត់​ភាព​តប់ប្រមល់​។

    6. ផ្លែ​គី​វី
    នៅក្នុង​ផ្លែ​គី​វី​ 1គីឡូក្រាម​ គឺ​មាន​វីតាមីន​ C 95.7មី​លី​ក្រាម​ វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​ស្បែក​បាន​ស្រស់​ស្អាត​នោះ​ទេ​ តែ​វា​ក៏​មាន​ប្រសិទ្ធភាព​ទប់ទល់​នឹង​អ៊ុ​កស៊ី​តកម្ម​ផង​ដែរ​។ ក្រៅពី​នេះ​ វា​ក៏អាច​ជួយ​កម្ចាត់​ស្នាម​ជាំ​នៅ​លើ​ស្បែក​យ៉ាង​មានប្រសិទ្ធភាព​ផង​ដែរ​៕

  • ចំ​ណុច​ខ្លឹម​ៗ​ ​7យ៉ាង​ ​ដែល​ ​Apple​ ​នឹង​ដាក់បញ្ចូល​ក្នុង​ ​iPad​ ​OS​ ​នៅ​ឆ្នាំនេះ​

    ចំ​ណុច​ខ្លឹម​ៗ​ ​7យ៉ាង​ ​ដែល​ ​Apple​ ​នឹង​ដាក់បញ្ចូល​ក្នុង​ ​iPad​ ​OS​ ​នៅ​ឆ្នាំនេះ​

    ​iPad​ ​ជា​ប្រភេទ​ថេប្​លែ​ត​ដែល​លក់ដាច់​ជាងគេ​នៅ​លើ​ទីផ្សារ​កាលពី​ឆ្នាំ2018​ ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ ​Apple​ ​ក៏​មានបំណង​ចង់ឱ្យ​មាន​ប្រព័ន្ធ​ដំណើរការ​ផ្ទាល់ខ្លួន​មួយ​ដាច់ដោយឡែក​។​ ​ដូច្នេះ​ទើប​ ​iPad​ ​OS​ ​ជា​ឈ្មោះ​ដែល​ស័ក្តិសម​បំផុត​ ​ក៏ប៉ុន្តែ​វា​មិន​ខុសពី​ ​iOS​ ​នោះ​ទេ​ ​គ្រាន់តែ​បន្ថែម​មុខងារ​ថ្មី​ ​7យ៉ាង​ ​ដែល​នឹង​បង្ហាញ​នៅ​ខែកញ្ញា​ ​ឆ្នាំ​ ​2019​ ​ខាងមុខនេះ​។​

    ​មុខងារ​ថ្មី​ទាំង​ ​7នោះ​មាន​៖​
    ​1​)​ ​ការរចនា​រូបរាង​ ​Home​ ​Screen​ ​ថ្មី​
    ​2​)​ ​បទ​ពិសោធ​ចុច​គ្រវាស​លើ​អេក្រង់​រហ័ស​ជាង​មុន​ ​2ដង​
    ​3​)​ ​អាច​ពង្រីក​ ​ឬ​បង្រួម​តួអក្សរ​ដោយ​គ្រាន់តែ​ប៉ះ​លើ​បន្តិច​ ​ឬ​ចម្លង​អក្សរ​ដោយ​គ្រាន់តែ​ធ្វើសញ្ញា​ដៃ​ ​3​ ​
    ​4​)​ ​ប៊ិច​ចុច​ ​អាច​សម្គាល់​បាន​រហ័ស​ ​ជាពិសេស​ពេល​យក​ទៅ​គូរគំនូរ​
    ​5​)​ ​មុខងារ​ ​File​ ​លើ​ ​iPad​ ​អាច​គាំទ្រ​ ​USB​ ​flash​ ​និង​ ​MicroSD​ ​ស្រដៀងនឹង​ ​Android​ ​ដែរ​
    ​6​)​អាចយ​ក​ការងារ​ពី​កុំព្យូទ័រ​ ​ចូល​ទៅ​ ​iPad​ ​ធ្វើជា​អេក្រង់​ទី2​ ​ដើម្បី​ពន្លឿន​ការងារ​ ​ជាពិសេស​អ្នកធ្វើការ​ផ្នែក​រចនា​
    ​7​)​ ​iPad​ ​OS​ ​នេះ​មាន​ចំណុច​ប្លែក​តែ​បន្តិច​ប៉ុណ្ណោះ​ពី​ ​iOS​ ​13​ ​តែ​វា​នៅ​មានមុខ​ងារ​សន្សំសំចៃ​ថ្ម​ ​Darkmode​ ​និង​កម្មវិធី​ចុច​ចេញចូល​បាន​លឿន​។​

    ​ ​ចំពោះ​ថ្ងៃ​ចេញប្រកាស​ផ្លូវការ​ ​រហូតដល់​កក្កដា​ ​ជា​ជំនាន់​ ​public​ ​beta​ ​សិន​៕​

  • ក្រុមហ៊ុន​រថយន្ត​ ​Ford​ ​បង្ហាញ​សាច់ដុំ​ ​ត្រៀម​បង្កើត​រថយន្ត​អគ្គិសនី​ ​សម្រាប់​ថ្ងៃ​អនាគត​

    ក្រុមហ៊ុន​រថយន្ត​ ​Ford​ ​បង្ហាញ​សាច់ដុំ​ ​ត្រៀម​បង្កើត​រថយន្ត​អគ្គិសនី​ ​សម្រាប់​ថ្ងៃ​អនាគត​

    ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​ម៉ាក​ ​Ford​ ​បាន​ប្រកាស​អំពី​គម្រោង​នា​ថ្ងៃ​អនាគត​របស់​ខ្លួន​ ​ក្នុង​ការ​ប្រជែង​ទីផ្សារ​រថយន្ត​លំដាប់​ពិភពលោក​។​ ​ម៉ូដែល​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់​ ​Ford​ ​គឺ​ ​F​-​150​។​ ​

    ​តាម​ការ​ឱ្យ​ដឹងពី​សារព័ត៌​មាន​ធំៗ​ដែល​បាន​ចុះផ្សាយ​ព្រោងព្រាត​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្រុមហ៊ុន​បាន​ចំណាយ​លុយ​ជាង​ ​500លាន​ដុល្លារ​អាមេរិក​រួច​ទៅ​ហើយ​ក្នុង​ការស្រាវជ្រាវ​ ​ដើម្បី​បំពាក់​បច្ចេកវិទ្យា​ទំនើប​ ​និង​ផ្ដល់​បទ​ពិសោធ​ដល់​អ្នកបើកបរ​លើ​ជំនាន់​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹកទំនិញ​(​Pickup​)​ ​របស់​ខ្លួន​។​ ​

    ​ក្រៅពី​នេះ​ ​ការ​បំពាក់​បច្ចេកវិទ្យា​ ​Hybrid​ ​(​រថយន្ត​ប្រភេទ​ពាក់កណ្ដាល​អគ្គិសនី​ ​ឬ​រថយន្ត​កូនកាត់​កម្លាំង​ម៉ាស៊ីន​សាំង​លាយ​ថាមពល​អគ្គិសនី​)​ ​ក៏​នឹង​មាន​លើ​រថ​យន្ត​ស្ព័រ​ ​Mustang​ ​GT​ ​(​អាច​ហៅ​បាន​ថា​ ​Mustang​ ​Hybrid​ ​GT​ ​2020​ ​)​ផង​ដែរ​។​ ​Ford​ ​ក៏បាន​ដាក់បញ្ចូល​ចង្វាក់​ផលិតកម្ម​រថយន្ត​ទាំង2​ ​ទៅ​ក្នុង​គោលនយោបាយ​ផលិត​រថយន្ត​ឆ្នាំ2020​ ​ថែមទៀត​ផង​។​

    ​សូម​បញ្ជាក់​ដែរ​ថា​ ​មកទល់​ពេលនេះ​មាន​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​បាន​សម្រុក​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹកទំនិញ​បាន​(​Pickup​)​ ​ដែល​មាន​ដូចជា​ ​GM​ ​Motor​,​ ​Ford​,​ ​Tesla​,​ ​Rivian​ ​ជាដើម​៕​

  • iOS​ ​13​ ​មាន​ក្ដារចុច​ភាសាខ្មែរ​ ​ជា​ផ្លូវការ​ហើយ​

    iOS​ ​13​ ​មាន​ក្ដារចុច​ភាសាខ្មែរ​ ​ជា​ផ្លូវការ​ហើយ​

    ​iOS​ ​13​ ​មាន​បន្ថែម​នូវ​មុខ​ងា​រថ្មីៗ​ជាច្រើន​ ​ហើយ​ក្នុង​នោះ​ក៏​មាន​បន្ថែម​នូវ​ក្ដារចុច​ភាសាខ្មែរ​មក​ជាមួយផងដែរ​។​ ​

    ​យោង​ប្រភព​ពី​វេ​ប​សាយ​ផ្លូវការ​របស់​ ​Apple​ ​ដែល​និយាយ​លម្អិត​អំពី​ចំ​ណុច​ថ្មី​ៗ​លើ​ ​iOS​ ​13​ ​គេ​ឃើញ​មានការ​បញ្ជាក់​អំពី​ការ​បន្ថែម​ក្ដារចុច​នៃ​ភា​សា​ថ្មី​ៗ​ចំនួន​ ​38ភាសា​ ​ដែល​ក្នុង​នោះ​ឃើញ​មាន​សរ​សេរ​ច្បាស់​ៗ​ថា​ ​”​Khmer​”​ ​ជា​ក្ដារចុច​ភាសាខ្មែរ​ផង​ដែរ​។​ ​ដំណឹង​ដ៏​រីករាយ​នេះ​ ​គឺ​ត្រូវ​នឹង​បំណង​របស់​អ្នកប្រើ​ប្រាស់​ផលិតផល​ ​Apple​ ​នៅ​កម្ពុជា​ជាច្រើន​នាក់​ដែល​ចង់បាន​ជាយូរមកហើយ​។​

    ​iOS​ ​13​ ​ប្រភេទ​ ​Public​ ​Beta​ ​នឹង​បើក​ឱ្យ​អ្នកប្រើ​ប្រាស់​ទូទៅ​ធ្វើការ​សាកល្បង​បាន​ចាប់ពី​ខែកក្កដា​តទៅ​៕​


  • iOS​ ​13​ ​មានកម្ម​វិធី​តាមដាន​សុខភាព​ថ្ម​ ​មិន​ឱ្យ​ ​iPhone​ ​សាក​ថ្ម​លើស​ពី​ ​80​%​ ​ទេ​

    iOS​ ​13​ ​មានកម្ម​វិធី​តាមដាន​សុខភាព​ថ្ម​ ​មិន​ឱ្យ​ ​iPhone​ ​សាក​ថ្ម​លើស​ពី​ ​80​%​ ​ទេ​

    ​នៅ​លើ​ ​iOS​ ​13​ ​ពេល​ដំណើរការ​មុខងារ​នេះ​ ​iPhone​ ​នឹង​មិន​សាក​ថ្ម​ឱ្យ​លើស​ពី​ ​80​%​ ​ទេ​ ​ដែល​ ​Apple​ ​ឱ្យឈ្មោះ​ថា​ ​មុខងារ​ ​”​Optimized​ ​Battery​ ​Charging​”​។​ ​មុខងារ​នេះ​ស្រដៀងនឹង​មុខងារ​លើ​រថយន្ត​ ​Tesla​ ​ដែល​កំណត់​រថយន្ត​មិន​ឱ្យ​សាក​អាគុយ​ដល់​ ​100​%​ ​បាន​ដូចគ្នា​។​ ​

    ​ដូច្នេះ​ ​ពេល​ថ្ម​ទូរស័ព្ទ​សាក​បាន​ត្រឹម​ ​80​%​ ​និង​ប្រើប្រាស់​ឱ្យ​នៅសល់​ថ្ម​ ​20​%​ ​គឺ​ល្អ​សម្រាប់​សុខភាព​ថ្ម​ ​ជាជាង​ការ​សាក​ថ្ម​ពេញ​ដល់​ ​100​%​ ​និង​ប្រើ​អស់​ដល់​ ​០​%​ ​នោះ​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​មុខងារ​ ​Battery​ ​Health​ ​ដែល​ជា​កម្មវិធី​បង្ហាញ​នូវ​ក្រា​ហ្វ​នៃ​កម្រិត​ភាគរយ​ថ្ម​ ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​តែម្ដង​។​ ​វា​អាច​ជួយ​ឱ្យ​អ្នកប្រើ​ប្រាស់​ដឹង​ថា​ ​កម្មវិធី​ណាមួយ​លើ​ ​iDevice​ ​របស់​អ្នក​ស៊ី​ថ្ម​ជាងគេ​ ​និង​តាមដាន​រាល់​កម្រិត​ភាគរយ​នៅ​លើ​កម្មវិធី​នោះ​។​ ​

    ​iOS​ ​13​ ​ប្រភេទ​ ​Public​ ​Beta​ ​នឹង​បើក​ឱ្យ​អ្នកប្រើ​ប្រាស់​ទូទៅ​សាកល្បង​បាន​ចាប់ពី​ខែកក្កដា​តទៅ​៕​