Category: សង្គម និងសេដ្ឋកិច្ច

  • ស៊ុបកន្ទុយគោ នំប៉័ង ពីភោជនីយដ្ឋាន សេវេន ប្រាយ សាខាទួលគោក

    ស៊ុបកន្ទុយគោ នំប៉័ង ពីភោជនីយដ្ឋាន សេវេន ប្រាយ សាខាទួលគោក

    តោះ​រៀន​ធ្វើ​ស៊ុប​កន្ទុយគោ​បែប​ចិន​ សម្រាប់​ជំនួយ​ដល់​សុខភាព​។ សូម​ពិនិត្យមើល​គ្រឿងផ្សំ​ និង​របៀប​ធ្វើ​ ដោយ​មានការ​ណែនាំ​ពីសំណាក់​ លោក​ ឈូក​ សាមិ​ត្ត​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ សេ​វេន​ ប្រាយ​ សាខា​ទួលគោក​ ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្ទះលេខ102​ ផ្លូវ315​ សង្កាត់​បឹងកក់​ទី2​ ខណ្ឌទួលគោក​ ដូច​ខាងក្រោម​នេះ​ ៖

    គ្រឿងផ្សំ​
    – កន្ទុយគោ​ 200g
    ​- ថ្នាំចិនសែ​
    – ស្រា​ចិន​
    – ស្ករស​
    – ម្សៅស៊ុប​
    – ប្រេងខ្យង​
    – ក្រូចឆ្មារ
    ​- ជី​វ៉ាន់ស៊ុយ​
    – នំប៉័ង​
    – ទឹក​ស្អាត​ ល្មម​លិច​កន្ទុយគោ​

    របៀប​ចម្អិន​
    ដំបូង​ត្រូវ​យក​កន្ទុយគោ​មក​កាប់​ជាដុំ​តូច​ល្មម​ រួច​យក​ទៅ​លាង​ទឹក​ឱ្យ​ស្អាត​ សឹម​យក​ទៅ​ស្រុស​ជាមួយ​ទឹក​ក្តៅ​ ហើយ​យក​មក​លាង​ជាមួយ​នឹង​ស្រា​ចិន​ម្តង​ទៀត​។ ចំណែក​ថ្នាំចិនសែ​ ចូរ​យក​មក​លាង​ទឹក​ឱ្យ​ស្អាត​ដី​ រួច​យក​ថ្នាំចិនសែ​ទៅ​រំងាស់​ជាមួយនឹង​ទឹក​ល្មម​លិច​កន្ទុយគោ​រយៈពេល​ប្រហែល2ម៉ោង​ រួច​សឹម​ដាក់​កន្ទុយគោ​ចូល​រំងាស់​រយៈពេល1ម៉ោង​រហូតដល់​កន្ទុយគោ​ផុយ​។ បន្ទាប់មក​ត្រូវ​បន្ថែម​គ្រឿងផ្សំ​រសជាតិ​ដូចជា​ ស្ករស​ ម្សៅស៊ុប​ ស្រា​ចិន​ និង​ប្រេងខ្យង​ជាដើម​ រួច​ភ្លក្សមើល​តាម​ចំណូលចិត្ត​។ ជាចុងក្រោយ​ ត្រូវ​តុបតែង​បន្ថែម​ដោយ​ជី​វ៉ាន់ស៊ុយ​ និង​ដាក់​ចំណិត​ក្រូចឆ្មារ​នៅ​ជិត​សម្រាប់​ថែម​រសជាតិ​នៅពេល​ទទួលទាន​ជាការស្រេច​។ ស៊ុប​កន្ទុយគោ​នេះ​អាច​ទទួលទាន​ជាមួយនឹង​នំប៉័ង​ក៏បាន​ដែរ​ គឺជា​អាហារ​ជំនួយ​ដល់​សុខភាព​ដ៏​ល្អ​៕

  • Huawei​ ត្រៀមខ្លួន​ខាត​ពី​ 40​% ទៅ​ 60​% នៅ​ទីផ្សារ​អន្តរជាតិ​

    Huawei​ ត្រៀមខ្លួន​ខាត​ពី​ 40​% ទៅ​ 60​% នៅ​ទីផ្សារ​អន្តរជាតិ​

    ក្រោយ​កើតមាន​រឿងរ៉ាវ​ចម្រូងចម្រាស​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ Huawei​ បាន​ប្រកាស​ថា​ ស្មា​តហ្វូ​នកំ​ពូល​របស់​ខ្លួន​រួមមាន​ Mate​ 20​ Series​, P30​ Series​ និង​ស្មា​តហ្វូ​នបំ​ពាក់​ម៉ាក​ Honor​ មួយចំនួន​ អាច​នឹង​ទទួល​បានការ​អាប់​ឌែ​ត Andoid​ Q ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ជំនាន់​ចុងក្រោយ​មួយ​។

    តែ​យ៉ាងណាមិញ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Huawei​ បាន​បញ្ចេញ​របាយការណ៍​ថ្មីសន្លាង​មួយ​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​ត្រៀមខ្លួន​ខាត​ពី​ 40​% ទៅ​ 60​%ស្រេចហើយ​នៅ​ទី​លើ​ផ្សារ​អន្តរជាតិ​ ដែល​ក្នុង​នោះ​គេ​ដឹង​ថា​ Huawei​ បាន​បញ្ជូន​ស្មា​តហ្វូ​នថ្មី​ជាង​ 1លាន​គ្រឿង​ចេញពី​រោងចក្រ​កាលពី​សប្តាហ៍​មុន​៕

    ប្រភព​៖ https​://www.reuters.com​/article​/us​-huawei​-tech​-usa​-smartphone​/huawei​-prepares​-for​-40​-60​-fall​-in​-international​-smartphone​-shipments​-bloomberg​-idUSKCN1TH0VZ​

  • ស្ងាត់​ៗ​!​ ​តារា​សម្ដែង​ ​ណា​តា​យ៉ា​ ​បោះទុន​ជាង​ ​5ម៉ឺន​ដុល្លារ​នាំចូល​ផ្ដាច់មុខ​ផលិតផល​សុខភាព​ ​និង​ថែរក្សា​សម្រស់​ល្បីល្បាញ​មក​ពីជ​ប៉ុន​ ​

    ស្ងាត់​ៗ​!​ ​តារា​សម្ដែង​ ​ណា​តា​យ៉ា​ ​បោះទុន​ជាង​ ​5ម៉ឺន​ដុល្លារ​នាំចូល​ផ្ដាច់មុខ​ផលិតផល​សុខភាព​ ​និង​ថែរក្សា​សម្រស់​ល្បីល្បាញ​មក​ពីជ​ប៉ុន​ ​

    ​តារា​សម្ដែង​ ​កញ្ញា​ ​ណា​តា​យ៉ា​ ​បាន​ធ្វើ​ឱ្យ​តារា​សិល្បៈ​ ​និង​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ​ ​ក្នុង​ពេល​ដែល​នាង​មិនធ្លាប់​បង្ហើប​ឱ្យ​ឃើញ​ពី​ភាព​ហ៊ឺហា​រឡូ​យ​ឆាយ​ ​ដូច​តារា​មួយចំនួន​ទាល់តែសោះ​ ​ស្រាប់តែ​ប្រកាស​កាត់ខ្សែបូ​បើក​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​ផលិតផល​សុខភាព​ ​និង​ថែរក្សា​សម្រស់​ល្បីល្បាញ​មក​ពីជ​ប៉ុន​ ​ដោយ​ប្រើ​ដើមទុន​ច្រើន​ម៉ឺន​ដុល្លារ​តែម្ដង​។​ ​គ្រាន់តែ​ក្នុង​ពិធី​របស់​នាង​ត្រូវ​បាន​គេ​អះអាង​ថា​ ​ចំណាយ​មិន​តិច​នោះ​ទេ​ ​ក្នុង​ការ​ទទួល​តារា​ល្បី​ ​អ្នកជំនួញ​ក្នុង​ស្រុក​ ​និង​ម្ចាស់​ផលិតផល​ធំ​ដែល​នាង​ផ្ដាច់មុខ​មក​ពីជ​ប៉ុន​ឱ្យ​ចូលរួម​នោះ​។​

    អម​ដោយ​ការប្រកាស​ខ្លួន​ជា​អគ្គ​នាយិកា​ ​តារា​សម្ដែង​ ​កញ្ញា​ ​ណា​តា​យ៉ា​ ​បាន​អះអាង​ថា​ ​នាងស​ម្រេច​ចិត្ត​ចំណាយ​ទុន​រាប់​ម៉ឺន​ដុល្លារ​នាំចូល​ផ្ដាច់មុខ​ ​ដើម្បី​ដាក់​លក់​ ​និង​ចែកចាយ​ផលិតផល​ ​Inner​ ​Mois​ ​Collagen​ ​plus​ ​មក​ពីជ​ប៉ុន​ ​គឺ​ដោយសារតែ​ផលិតផល​នេះ​ ​មានគុណ​សម្បត្តិ​ច្រើនយ៉ាង​ ​ហើយ​តាមរយៈ​ការសិក្សា​ច្បាស់លាស់​ ​ក៏​មានការ​បញ្ជាក់​ថា​ ​គឺជា​ផលិតផល​ដែល​មិន​មាន​ប៉ះពាល់​សុខភាព​ ​ហើយ​មានតែ​ជួយ​ដល់​សុខភាព​ខាងក្នុង​ទៅវិញ​ ​ទាំង​ស្បែក​ ​ក្រពះ​ ​និង​ ​សម្រួល​បញ្ហា​ទល់លាមក​។​

    ​នាងស​ម្រេច​បោះទុន​ប្រមាណ​ជា5ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​បើកឆាក​ ​និង​គ្រោង​បន្ថែម​ជាច្រើន​ម៉ឺន​ទៀត​ ​ក្នុង​ពេល​បន្តបន្ទាប់​។​ ​ផលិតផល​នេះ​នាង​បាន​ប្រកាស​ថា​ ​បាន​លក់​នៅ​តាម​អន​ឡាញ​មួយ​រយៈ​មក​ហើយ​ ​ហើយដោយ​សារ​តែ​មានការ​គាំទ្រ​លើសលប់​ ​ទើប​ឈាន​ដល់​ការនាំចូល​ផ្ដាច់មុខ​។​ ​នាង​បាន​បញ្ជាក់​ថា​ ​ផលិតផល​នេះ​ ​ទទួលស្គាល់​ទាំង​ក្រសួងសុខាភិបាល​នៅ​ជប៉ុន​ ​និង​កម្ពុជា​ ​ហើយ​ប្រសិទ្ធភាព​ល្អ​លើ​ការ​ពន្យារ​ ​និង​ ​ទប់ស្កាត់​ភាព​ចាស់​ ​កាត់បន្ថយ​ការ​កើតមុន​ ​ជាំ​ ​អាច​ន៍​រុយ​ ​ជួយ​ឱ្យ​ស្បែ​កស​ ​ភ្លឺ​ពី​ខាងក្នុង​ ​សម្រាប់​ស្ត្រី​ជួយ​ឱ្យ​រដូវ​មក​ទៀង​ ​និង​ធ្វើ​ឱ្យ​គេងលក់​ស្រួល​ ​ព្រមទាំង​ជួយ​ក្រពះ​ពោះវៀន​ ​និង​ជួយ​សម្រួល​ដល់​អាការ​ទល់លាមក​ ​ជួយ​ឱ្យ​គេងលក់​ស្រួល​ ​គ្រាន់តែ​ទទួលទាន​ផលិតផល​នេះ​មុន​ពេល​ចូលគេង​រៀងរាល់​យប់​ជាការស្រេច​។​

    ​កញ្ញា​ ​ណា​តា​យ៉ា​ ​បាន​បន្ត​ថា​ ​ក្រោយ​ក្លាយជា​ថៅកែ​នាំចូល​ផ្ដាច់មុខ​ ​នាង​មិនឈប់​ពី​សិល្បៈ​នោះ​ទេ​ ​គឺ​នៅតែ​ទទួល​ថ​ត​ស្ព​ត​ ​និង​ឡើង​កម្មវិធី​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ជាប្រចាំ​ ​លើកលែងតែ​ថតកុន​ភាគ​ ​និង​រឿងភាពយន្ត​ខ្នាត​ធំ​តែប៉ុណ្ណោះ​ ​ដែល​ត្រូវ​ប្រើ​ពេលវេលា​ច្រើនថ្ងៃ​ ​ដែល​នាង​មិនទាន់​ចង់​ទទួល​នោះ​ទេ​។​ ​ក្នុង​ពិធីសម្ពោធ​ផលិតផល​របស់​នាង​នា​ថ្ងៃ15​ ​ខែមិថុនា​ ​ឆ្នាំ2019នោះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​មាន​តារា​សិល្បៈ​ ​និង​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ​ចូលរួម​ ​អបអរ​តំណែង​ថ្មី​របស់​នាង​នា​ថ្ងៃ​នោះ​ ​ដែល​ញ៉ាំង​ឱ្យ​កម្មវិធី​សម្ពោធ​ផ​លិ​រ​ផល​ថ្មី​របស់​នាង​កាន់តែ​អធិកអធម​ឡើង​ថែមទៀត​៕​

  • Slow Cooked Pork Belly

    Slow Cooked Pork Belly

    បងប្អូន​នា​រីៗ​ទាំងអស់​សូម​ងាក​មក​រៀន​ធ្វើ​អាហារ​បែប​ជប៉ុន​កាត់​បារាំង​ សាំងហ្គាពួរ​ និង​កាត់​-ខ្មែរ​ ដែល​ជា​រួប​មន្ត​ដ៏​វិសេស​របស់​ចុងភៅ​ដ៏​ជំនាញ​ប្រចាំ​ភោជនីយដ្ឋាន​ Lumiere​ Sky​ Bar​ ដែល​ស្ថិតនៅ​ជាន់ទី14​ នៃ​សណ្ឋាគារ​ Lumiere​ គឺ​ លោក​ យឹម​ សុវណ្ណ​ម៉ា​និ​ត។ ដូច្នេះ​សូម​តាមដាន​ជា​-មួយ​នឹង​គ្រឿងផ្សំ​ និង​របៀប​ធ្វើ​ ដូច​ខាងក្រោម​នេះ​ ៖

    គ្រឿងផ្សំ
    -​ ​សាច់​ជ្រូក​បី​ជាន់​ 150ក្រាម​
    – ប្រេងខ្យង​ 15ក្រាម​
    – ទឹក​ស៊ី​អីវ​ 10ក្រាម​|
    – ខ្ទឹមស​ 5ក្រាម​
    – ម្សៅ​គ្រឿងទេស5មុខ​ (5 spices​ powder​) 2ក្រាម​
    – ឫស​ជី​វ៉ាន​ស៊ុយ​ 2ក្រាម​
    – ផ្កា​ចន្ទ​ 2សន្លឹក
    – ​ឈើអែម​ 1ដើម​
    – ទឹក​សុស​ Tonkatsu​ បែប​ជប៉ុន​ (ទឹក​សុស​ជូរអែម​) 40ក្រាម​
    – គ្រាប់​សណ្តែក​ជប៉ុន​ស្ងោរ​ 20ក្រាម​
    – សណ្តែក​ក្រហម​ 20ក្រាម​
    – សណ្តែកបាយ​ 20ក្រាម​
    – ស្រា​-សស​ម្រាប់​ចម្អិន​អាហារ​ 15មីល្លី​លីត្រ​
    – អំបិល​ 2ក្រាម
    – ​ម្រេច​ 1ក្រាម​
    – សា​រ៉ា​យប្រឡាក់​ជាមួយ​អំបិល​ Shio​ Kombu​ 1ក្រាម​
    – ប៉ោម​ខៀវ​ឈូស​ 20ក្រាម​
    – ខ្ទឹមបារាំង​ 2ក្រាម​
    – ចំណិត​ខ្ទឹមក្រហម​ 3ក្រាម​
    – ស្លឹក​ Celery​ 3សន្លឹក​
    – ប៊័រ​

    របៀប​ចម្អិន​
    ដំបូង​ត្រូវ​យក​សាច់​ជ្រូក​បី​ជាន់​មក​ប្រឡាក់​ជាមួយនឹង​ឫស​ជី​វ៉ាន់ស៊ុយ​ចិញ្ច្រាំ​ និង​ម្សៅ​គ្រឿងទេស5មុខ​ លាយ​ជាមួយនឹង​អំបិល​ ម្រេច​ ប្រេងខ្យង​ ទឹក​ស៊ី​អីវ​ និង​ខ្ទឹមស​ចិញ្ច្រាំ​ រួច​ផ្អាប់​ទុក​រយៈពេល1ថ្ងៃ​ សឹម​យក​ទៅ​ចំហុយ​នៅក្នុង​ម៉ាស៊ីន​ដែល​មាន​កម្តៅ65អង្សា​សេ​ រយៈពេល​72ម៉ោង​ (3ថ្ងៃ​)។ បន្ទាប់មក​សឹម​កាត់​យក​សាច់​ជ្រូក​បី​ជាន់​ចំនួន150ក្រាម​មក​ចៀន​ឱ្យ​ឡើង​ពណ៌ក្រហម​ និង​ក្រៀម​ល្អ​ អស់​ជាតិ​ខ្លាញ់​ រួច​ទុក​មួយអន្លើ​សិន​។ បន្ទាប់មក​ទៀត​ ចូរ​យក​សណ្តែក​ទាំង3ប្រភេទ​នោះ​មក​ឆា​ចូលគ្នា​ ដោយ​បើកភ្លើង​ឱ្យ​ក្តៅ​ខ្លាំង​ ហើយ​ដាក់​ខ្ទឹមស​ ខ្ទឹមបារាំង​ចូល​បន្តិច​ រួច​ដាក់​សណ្តែក​ទាំង3មុខ​នោះ​ចូល​ ដាក់​ស្រា​-សបន្តិច​ អំបិល​ ម្រេច​ សា​រ៉ា​យប្រឡាក់​ជាមួយ​អំបិល​ Shio​ Kombu​ និង​ប៊័រ​ចូល​បន្តិច​ ដើម្បី​ឱ្យ​វា​ឡើង​ខាប់​ៗបន្តិច​ រួច​សឹម​ចាក់​ដាក់​ចូលក្នុង​ចាន​ ហើយ​ដាក់​សាច់​ជ្រូក​បី​ជាន់​ចៀន​ពីលើ​ និង​តុប​តែង​បន្ថែម​ពីលើ​សាច់​ជ្រូក​បី​ជាន់​ដោយ​ចំណិត​ប៉ោម​ខៀវ​ឈូស​ ស្លឹក​ Celery​ ចំណិត​ខ្ទឹមក្រហម​ និង​ស្រោចទឹក​សុស​ Tonkatsu​ បែប​ជប៉ុន​ពីលើ​សាច់​ជ្រូក​ជាការស្រេច​។ អាហារ​មួយ​មុខ​នេះ​ គឺជា​អាហារ​សម្រាប់​សុខភាព​ដ៏​ល្អ​បំផុត​ និង​អាច​ទទួលទាន​ជាមួយនឹង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ ទាំង​ភេសជ្ជៈ​មិន​មាន​ជាតិ​អាល់កុល​ និង​ទាំង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ គឺ​ពិតជា​មាន​រសជាតិ​ប្លែក​ និង​ឆ្ងាញ់​ជាប់ចិត្ត​ជាមិនខាន​៕

  • ចាន់​ ​វឌ្ឍនា​កា​ ​ត្រឡប់មកវិញ​ភ្លាម​ ​ធ្វើ​ម៉ូដែល​បង្ហាញ​ឈុត​ថ្មី​ឱ្យ​បឹង​កេត​ភ្លែត​តែម្ដង​

    ចាន់​ ​វឌ្ឍនា​កា​ ​ត្រឡប់មកវិញ​ភ្លាម​ ​ធ្វើ​ម៉ូដែល​បង្ហាញ​ឈុត​ថ្មី​ឱ្យ​បឹង​កេត​ភ្លែត​តែម្ដង​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​កីឡាករ​ខ្សែបម្រើ​-​ប្រយុទ្ធ​របស់​ក្លិប​បឹង​កេត​អេ​ហ្វ​ស៊ី​ ​ដែល​ទើបតែ​វិលត្រឡប់​មកកាន់​ទ្រនំ​ចាស់​វិញ​ ​ក្រោយពី​បាន​បញ្ចប់​កុងត្រា​ជាមួយនឹង​ក្លិប​ ​PKNS​ ​FC​ ​ត្រឹម​ជើង​ទី1​ (more…)

  • កូនប្រុស​តារា​សម្តែង​ហូលី​វូដ​ខ្មែរ​នៅ​បារាំង​ ​ជាប់​ជម្រើស​តំបន់​ចូលរួម​ក្នុង​ពានរង្វាន់​ប្រចាំ​ប្រទេស​បារាំង​

    កូនប្រុស​តារា​សម្តែង​ហូលី​វូដ​ខ្មែរ​នៅ​បារាំង​ ​ជាប់​ជម្រើស​តំបន់​ចូលរួម​ក្នុង​ពានរង្វាន់​ប្រចាំ​ប្រទេស​បារាំង​

    ​កុមារា​ ​Loic​ ​Chan​ ​ដែល​ជា​កូនប្រុស​តារា​សម្តែង​ក្បាច់គុន​ខ្មែរ​មួយ​រូប​នៅ​ហូលី​វូដ​ ​ដែល​មាន​វ័យ​ ​13ឆ្នាំ​ ​ត្រូវ​បាន​គ្រូបង្វឹក​ប្រចាំ​តំបន់​ជ្រើសរើស​ឱ្យ​ចូលរួម​ប្រកួត​ពានរង្វាន់​ប្រចាំ​ប្រទេស​បារាំង​។​

    ​Loic​ ​Chan​ ​និង​ចូលរួម​ប្រកួត​ពានរង្វាន់​ ​Interligues​ ​Espoirs​ ​du​ ​Foot​ ​U14​ ​តំណាង​ឱ្យ​តំបន់​ ​Occitanie​ ​U14​ ​តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ ​គឺ​កុមារាLoic​ ​Chan​ ​ជា​យុវជន​តែម្នាក់​គត់​របស់​ក្លឹប​ ​Balma​ ​Sport​ ​Club​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​បាន​បង្ហើប​អំពី​ចំណាប់​អា​រម្ម​ណ៍​របស់​ខ្លួន​ជុំវិញ​បាល់ទាត់​នៅ​កម្ពុជា​ថា​ ​គេ​មាន​ក្តី​ស្រមៃ​មួយ​ ​គឺ​ចង់​លេង​តំណាង​ឱ្យ​ប្រទេសជាតិ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​៕​

  • មាន​ពាក្យ​អ្វី​ជូនពរ​ ​Honda​ ​ទេ​?​ ​ថ្ងៃនេះ​ជា​ថ្ងៃខួបកំណើត​ ​ឈាន​ចូល​ ​33ឆ្នាំ​របស់​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​

    មាន​ពាក្យ​អ្វី​ជូនពរ​ ​Honda​ ​ទេ​?​ ​ថ្ងៃនេះ​ជា​ថ្ងៃខួបកំណើត​ ​ឈាន​ចូល​ ​33ឆ្នាំ​របស់​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​Keisuke​ ​Honda​ ​ទើបតែ​នាំ​ភាព​ជោគជ័យ​មក​ជូន​កម្ពុជា​ ​ក្រោយពី​បាន​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​ឱ្យ​ឆ្លងផុត​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ដំបូង​។​ ​នៅ​ថ្ងៃទី13​ ​ខែមិថុនា​ ​ឆ្នាំ2019នេះ​ ​គឺជា​ថ្ងៃកំណើត​ទី33​ ​របស់​អតីត​កីឡាករ​ខ្សែប្រយុទ្ធ​លេខ1​ ​របស់​ជប៉ុន​។​

    ​Keisuke​ ​Honda​ ​គឺជា​ជនជាតិ​ជប៉ុន​មួយ​រូប​ដែល​ដក់​ចិត្តស្រឡាញ់​កម្ពុជា​ ​ក្រោយពេល​ដែល​មក​កម្ពុជា​ ​លើកដំបូង​ក្នុងនាម​ជា​កីឡាករ​ជម្រើសជាតិ​ជប៉ុន​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ជាមួយនឹង​កម្ពុជា​។​ ​ដោយសារ​មើលឃើញ​ពី​សម្ទុះ​នៃ​អ្នកគាំទ្រ​ ​និង​ទឹកចិត្ត​ខំប្រឹង​ប្រែង​លេង​របស់​កីឡាករ​កម្ពុជា​ ​កីឡាករ​រូប​នេះ​បាន​ចំណាយ​ទុន​ជាច្រើន​ក្នុង​ការដឹកនាំ​ក្លិប​បាល់ទាត់​ខេត្តសៀមរាប​ ​រហូត​ក្រុម​មួយ​នេះ​បាន​ឡើង​មកលេង​នៅ​លី​ក​កំពូល​កម្ពុជា​។​

    ​ដោយសារ​ស្រឡាញ់​បាល់ទាត់​កម្ពុជា​ខ្លាំងពេក​ ​ក្នុង​ឆ្នាំ2018​ ​រូបគេ​ក៏បាន​ស្ម័គ្រចិត្ត​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ដោយ​មិន​យក​កម្រៃ​អ្វី​ទាំងអស់​រយៈពេល​ ​2ឆ្នាំ​ ​ដូច​ពាក្យ​ដែល​កីឡាករ​រូប​នេះ​ ​បាន​និយាយ​កាលពី​ ​4ឆ្នាំមុន​ ​បន្ទាប់ពី​ជួយ​ឱ្យ​ជប៉ុន​យកឈ្នះ​កម្ពុជា​ ​2ទល់នឹង0​ ​ថា​ ​”​រូបគេ​នឹង​ត្រឡប់​មក​ជួយ​បាល់ទាត់​កម្ពុជា​ ​ដោយសារតែ​ចូលចិត្ត​បាល់ទាត់​កម្ពុជា​”​៕​


  • ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន​ ​2ខែ​ ​ត្រៀម​ស៊ី​ហ្គេម​

    ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន​ ​2ខែ​ ​ត្រៀម​ស៊ី​ហ្គេម​

    ​ឆ្លងកាត់​ការ​ហ្វឹកហាត់​បន្ថែម​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ចិន​មួយរយៈពេល​កន្លងមក​ ​ឥឡូវនេះ​ក្រុមជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​នឹង​ត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ ​រយៈពេល​ ​2ខែ​ ​ដើម្បី​ត្រៀម​យុទ្ធសាស្ត្រ​បន្ត​ក្នុង​បេសកកម្ម​នៅ​កីឡា​ស៊ី​ហ្គេម​។

    លោក​ ​Jun​ ​Li​ ​គ្រូបង្វឹក​ជម្រើសជាតិ​បាល់ទះ​កម្ពុជា​ ​បាន​បញ្ជាក់​ពី​ស្ថានភាព​ក្រុម​ទាំងមូល​ថា​ ​រៀងរាល់​ការប្រកួត​ ​លោក​ក៏ដូចជា​តំណាង​ក្រុម​នី​មួយ​ៗ​តែងតែ​ចង់បាន​លទ្ធផល​ល្អ​។​ ​ទន្ទឹម​នោះ​ ​អ្វី​ដែល​លោក​ចង់​ឃើញ​គឺ​ ​កីឡាករ​គ្រប់រូប​ ​ត្រូវ​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​ ​ដូច្នេះ​ទើប​គ្រូបង្វឹក​នឹង​ដឹង​ថា​ ​តើ​កីឡាករ​ណា​ម្នាក់​ល្អ​ ​ឬ​ខ្វះខាត​កន្លែងណា​។​

    ​យ៉ាងណាក៏ដោយ​ ​ការ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ខែមុន​នេះ​ ​លោក​ថា​ ​គឺ​គ្រាន់តែ​ជា​ការ​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ ​និង​សមត្ថភាព​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ការ​ចេញទៅ​ចិន​លើក​នេះ​ ​គឺ​លោក​នឹង​បង្វឹក​សម្រេច​សម្រួចចុង​ក្រោយ​ ​ខណៈ​ការចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ចុងឆ្នាំ​នេះ​នៅ​ហ្វីលីពីន​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹងអាច​យកឈ្នះ​ក្រុមក្នុង​តំបន់​អាស៊ាន​នេះ​បាន​៕​

  • សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ឧបត្ថម្ភ​ប្រាក់​ជូន​ក្រុមជម្រើសជាតិ​កម្ពុជា​ ​3ម៉ឺន​ ​7ពាន់​ដុល្លា​ ​ក្រោយ​ទទួល​ជ័យជម្នះ​លើ​ប៉ាគីស្ថាន​ ​

    សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ឧបត្ថម្ភ​ប្រាក់​ជូន​ក្រុមជម្រើសជាតិ​កម្ពុជា​ ​3ម៉ឺន​ ​7ពាន់​ដុល្លា​ ​ក្រោយ​ទទួល​ជ័យជម្នះ​លើ​ប៉ាគីស្ថាន​ ​

    ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​វិញ​ត្រឡប់​មក​ពី​ប្រទេស​កាតារ​វិញ​ដោយ​សុវត្ថិភាព​ហើយ​ ​ដោយមាន​ការ​ទទួលស្វាគមន៍​យ៉ាង​រាក់ទាក់​ពីសំណាក់​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​។​

    ​ថ្នាក់ដឹកនាំ​ ​គ្រូបង្វឹក​ ​និង​គ្រូ​ជំនួយ​ ​រួម​ទាំង​មន្ត្រី​កីឡា​ក៏ដូចជា​កីឡាករ​ទាំងអស់​សរុប​ ​37នាក់​ ​នឹង​ទទួល​បាន​ម្នាក់​ ​1ពាន់​ដុល្លារ​អាមេរិក​ ​ពោល​គឺ​ ​សរុប​មាន​ចំនួន​ ​37,000ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​ផ្ដល់​ផ្ទាល់ដៃ​ដោយ​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ឯ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​នា​រសៀល​ថ្ងៃទី12​ ​ខែមិថុនា​ ​ឆ្នាំ2019​៕​

  • វិធី​បបោសអង្អែល ដើម្បីឱ្យ​ដៃគូ​របស់​អ្នក​ឈ្លក់​វង្វេង

    វិធី​បបោសអង្អែល ដើម្បីឱ្យ​ដៃគូ​របស់​អ្នក​ឈ្លក់​វង្វេង

    មិន​មាន​អ្នកណា​ម្នាក់​ហ៊ាន​អះអាង​ខ្លួន​ថា​ មិន​ត្រូវការ​បញ្ហា​សិច​នោះ​ទេ​ ផ្ទុយទៅវិញ​ ម្នា​ក់ៗ​សុទ្ធតែ​មានបំណង​ប្រាថ្នា​នូវ​ភាព​កក់ក្ដៅ​ សុខ​ស្រួល​ និង​អាច​ឈាន​ដល់​ចំណុចកំពូល​នៃ​តម្រេក​តណ្ហា​របស់​ខ្លួន​ ដែល​វា​គឺជា​ក្រម​ធម្មជាតិ​នៃ​មនុស្ស​។ ជាមួយនឹង​ការ​ចង់បាន​នូវ​ភាព​សុខ​ស្រួល​ជាមួយ​ដៃគូ​នេះ​ អ្វី​ដែល​ជា​ប្រការ​សំខាន់​ និង​ត្រូវតែ​អនុវត្ត​មិន​អាច​រំលង​បាន​នោះ​ គឺ​ការ​បង្កើន​ភាព​ស្រៀវ​ស្រើប​ ដុត​កម្ដៅ​នូវ​ចំណង់​កាមគុណ​ ដោយ​ការ​ចេះ​បបោសអង្អែល​គ្រប់រូប​ភាព​ដែល​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​មុន​ពេលធ្វើការ​វាយសម្រុក​សម្រេច​តម្រេក​តណ្ហា​ជាមួយ​ដៃគូ​។ ខាងក្រោម​នេះ​គឺជា​ចំណុច​ល្អ​ៗ ដែល​អាច​ជា​ជំនួយ​របស់​លោកអ្នក​មុន​ពេល​បើកឆាក​ប្រយុទ្ធ​ក្នុង​សមរភូមិ​លើ​គ្រែ​។

    1. បបោសអង្អែល​តាមរយៈ​សកម្មភាព​មាត់​ការ​បបោសអង្អែល​ដោយ​ការ​បឺត​មាត់​គ្នា​ គឺជា​ការ​ដាស់​អារម្មណ៍​ឱ្យ​គ្នា​ទៅវិញទៅមក​មួយ​ប្រកបដោយ​ភាព​ស្រៀវ​ស្រើប​។ បបូរមាត់​ដ៏​ស្រទន់​របស់​ភាគី​ស្រី​នឹង​ញ័រចំប្រប់​ដោយសារ​បាន​ប៉ះ​ផ្អឹប​នឹង​បបូរមាត់​ប្រកបដោយ​សិល្បៈ​របស់​បុរស​ជាគូ​ស្នេហ៍​។ ក្នុង​ពេល​ដែល​ ខ្យល់​ដង្ហើម​ក្តៅ​ឧណ្ហ​ៗ ដែល​បាញ់​ចេញពី​ច្រមុះ​ភាគី​ខាង​ប្រុស​ទៅលើ​ផែន​ថ្ពាល់​ដ៏​រលើបរលោង​របស់​អ្នក​ វា​នឹង​ធ្វើ​ឱ្យ​អ្នកទទួល​អារម្មណ៍​ថា​ ការ​ខាំ​លិទ្ធ​បបូរមាត់​ ជាមួយ​បុរស​គូស្នេហ៍​ជា​ការស្រេកឃ្លាន​ត្រេកត្រអាល​មួយ​ ហើយ​អារម្មណ៍​របស់​អ្នក​ក៏​នឹង​ចាប់ផ្តើម​ឡើង​កម្តៅ​ដោយ​សកម្មភាព​ដ៏​មមាញឹក​នៃ​បបូរមាត់​របស់​បុរស​ជាគូ​ស្នេហ៍​។

    2. បបោសអង្អែល​ ដោយ​ការប្រើ​អណ្តាត​ ការ​បបោសអង្អែល​ដោយ​ស៊ក​អណ្តាត​ទៅកាន់​ទីតាំង​ស្រៀវ​ស្រើប​ឱ្យ​គ្នា​ទៅវិញទៅមក​ វា​បាន​ធ្វើ​ឱ្យ​ភ្លើង​កាមគុណ​កាន់តែ​ពុះកញ្ជ្រោល​រោលរាល​ខ្លាំង​ឡើង​ មិន​ចំពោះ​ថា​ការ​ថ្នាក់ថ្នម​បបោសអង្អែល​នោះ​កើតឡើង​រវាង​អណ្តាត​ និង​អណ្តាត​ ឬអណ្តាត​ និង​-ក ឬការ​បបោសអង្អែល​ដ៏​ស្រៀវ​ស្រើប​បំផុត​រវាង​អណា្ត​តជាមួយនឹង​ទីតាំង​អាថ៌កំបាំង​របស់​គូស្នេហ៍​ទាំង​ពីរ​នោះ​ទេ​ ដោយសារតែ​អណ្តាត​អាច​គ្រប់គ្រង​បាន​ចង់​គ្រលាស់​ដាស់​អារម្មណ៍​ត្រង់​ផ្នែក​ណា​ ឬចង់​បាញ់​ឆ្ពោះទៅ​កាន់​ផ្នែក​ទទួលអារម្មណ៍​ស្រើបស្រាល​ណាមួយ​របស់​ដៃគូ​។ ដូច្នេះ​ ទើប​អណ្តាត​ជាផ្នែក​សំខាន់​បំផុត​មួយ​ក្នុង​ការ​ដាស់​អារម្មណ៍​ឱ្យ​គ្នា​ទៅវិញទៅមក​ ព្រោះថា​ប្រសិនបើ​ខ្វះ​ការ​បបោសអង្អែល​ដោយ​ការប្រើ​អណ្តាត​នោះ​ សេចក្តី​សុខ​ស្រួល​ដែល​បាន​ពី​សិច​នឹង​មិនបាន​សមដូចបំណង​ឡើយ​។

    3. បបោសអង្អែល​ដោយ​ប្រើ​ច្រមុះ​ថើប​ឈ្មុល​ការ​បបោសអង្អែល​ឱ្យ​គ្នា​ទៅវិញទៅមក​ដោយ​ការប្រើ​ច្រមុះ​ថើប​ស្រង់​ក្លិន​ឈ្មុសឈ្មុល​ចាត់ទុកថា​ ជាសកម្ម​ភាព​លើ​គ្រែ​ពិសេស​មួយ​ដែល​គូស្នេហ៍​ម្នា​ក់ៗ​គប្បី​បំពេញ​ឱ្យ​គ្នា​។ សិច​ដែល​ខ្វះ​ការ​បបោសអង្អែល​ដោយ​ច្រមុះ​ទៅលើ​ទីតាំង​ស្រៀវ​ស្រើប​ផ្សេង​ៗគឺជា​សិច​ដែល​មិនបាន​សម្តែង​ចេញ​នូវ​ក្តី​ស្រឡាញ់​ឱ្យ​ដល់​ទីបំផុត​ឡើយ​ លើកលែងតែ​ការ​ចូល​ដល់ទី​តាំង​នោះ​មាន​ក្លិន​មិនល្អ​។ អារម្មណ៍​ដែល​គូស្នេហ៍​ច្រើនតែ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នោះ​ គឺ​ត្រង់​បរិវេណ​-ក ជាពិសេស​ខាង​ស្រី​ពេល​ត្រូវ​ឈ្មុស​ឈ្មុល​ដោយ​ច្រមុះកោង​ស្រួច​របស់​បុរស​គូស្នេហ៍​តែងតែ​បិ​តភ្នែក​ប្រិមៗ​ផ្អឹប​មាត់​ប្រកបដោយ​សេចក្តី​សុខ​ស្រួល​រាល់​លើក​។

    4. បបោសអង្អែល​ដោយ​បង្អូស​ម្រាមដៃ​ការប្រើ​ម្រាមដៃ​ជំនួស​ក្នុង​ការ​មាន​សិច​នោះ​ វា​ជា​អាវុធ​រំញោច​ និង​ដាស់​អារម្មណ៍​ឱ្យ​ពុះកញ្ជ្រោល​បាន​ខ្លាំង​។ ម្រាមដៃ​ដ៏​ស្រលូន​ដែល​ដាក់​បង្អូស​ទៅលើ​ចំណុច​សំ​ខាន់​ៗលើ​រាងកាយ​ធ្វើ​ឱ្យ​អារម្មណ៍​គូស្នេហ៍​អ្នក​ទាំងពីរ​ពុះ​កញ្ច្រោល​។ ម្រាមដៃ​ដែល​ធ្វើការ​វាយលុក​បាន​គ្រប់​កន្លុកកន្លៀត​កៀនកោះ​ទាំងអស់​លើ​រាងកាយ​ ជាពិសេស​ទី​កំបាំង​ ឬទីតាំង​ហប់​ខ្យល់​។ កតា្ត​សំខាន់​ គូស្នេហ៍​ច្រើន​ប្រើ​ម្រាមដៃ​ ដើម្បី​ដាស់​អារម្មណ៍​ឱ្យ​ពុះ​កញ្ច្រោល​ ឬអាច​និយាយ​ម្យ៉ាងទៀត​ថា​ ដើម្បី​កម្តៅ​សាច់ដុំ​រាងកាយ​មុននឹង​ឈាន​ដល់​ដំណាក់កាល​ដាក់​ចូល​ដកចេញ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ក្រចកដៃ​ អ្វី​ដែល​មិន​នឹកស្មាន​ដល់​អាច​កើតឡើង​បាន​ ពីព្រោះ​កាលដែល​អ្នក​ទុក​ក្រចក​ដៃ​វែង​ពេក​នោះ​ មុខ​ក្រចក​អាច​នឹង​បង្ក​របួស​ស្នាម​ដល់គ្នា​បាន​។

    5. បបោសអង្អែល​ដោយខ្លួន​ប៉ះ​ខ្លួន​គូស្នេហ៍​ជាច្រើន​អាច​នឹង​មើល​រំលង​នូវ​ការ​បបោសអង្អែល​ចំណុច​មួយ​នេះ​ប៉ុន្តែ​យើង​សូម​បញ្ជាក់​ប្រាប់​ថា​ ការដែល​ខ្លួន​ ត្រូវ​ផ្អោប​ និង​ត្រូវ​ឱបរឹត​យ៉ាង​ណែន​នោះ​ផ្តល់​នូវ​សេចក្តី​សុខ​ និង​ភាព​កក់ក្តៅ​ដល់​គូស្នេហ៍​ទាំង​សងខាង​ ដូច្នេះ​ចូរ​កុំ​បោះបង់​ការ​បបោសអង្អែល​ដោយខ្លួន​ប៉ះ​ខ្លួននេះ​ឱ្យ​សោះ​៕