Category: សង្គម និងសេដ្ឋកិច្ច

  • ធារី​ ​ចន្ថា​ប៊ី​ន​ ​ទាត់​បាល់​ហ្វ្​រ៊ី​ឃិក​បញ្ចូល​ទី​យ៉ាង​ល្អ​ ​នៅ​ឯ​លី​ក​កំពូល​ម៉ាឡេស៊ី​

    ធារី​ ​ចន្ថា​ប៊ី​ន​ ​ទាត់​បាល់​ហ្វ្​រ៊ី​ឃិក​បញ្ចូល​ទី​យ៉ាង​ល្អ​ ​នៅ​ឯ​លី​ក​កំពូល​ម៉ាឡេស៊ី​

    ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ដែល​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ឯ​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​បាន​ទាត់បាល់​ស៊ុត​បញ្ចូល​ទី​បាន​ ​1គ្រាប់​ហើយ​សម្រាប់​រដូវ​កាល2019​ ​ដែល​នេះ​ក៏​ជាគ្រាប់​ទី2​ ​ដែរ​ក្នុង​ការ​ប្រកប​អាជីព​របស់​គេ​នៅ​ឯ​លី​ក​កំពូល​ម៉ាឡេស៊ី​។

    កាលពី​រដូវ​កាលមុន​(​ឆ្នាំ2018​)​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ក៏​រក​គ្រាប់​បាល់​បាន​ ​1គ្រាប់​ផង​ដែរ​។​ ​ដូចនេះ​បើ​គិត​មកទល់​ពេលនេះ​ ​កីឡាករ​ខ្សែការពារ​ម្នាក់​នេះ​ ​រក​គ្រាប់​បាល់​បាន​សរុប​ ​2គ្រាប់​ហើយ​ ​ដោយ​បាន​ឈរ​ជា​កីឡាករ​កម្ពុជា​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​នៅក្នុង​លី​ក​កំពូល​របស់​ម៉ាឡេស៊ី​ ​បន្ទាប់ពី​ចាន់​ ​វឌ្ឍនា​កា​ ​(​ខ្សែបម្រើ​-​ប្រយុទ្ធ​)​ ​ដែល​រកបាន​សរុប​ ​3គ្រាប់​។

    ​សរុប​មក​មាន​កីឡាករ​កម្ពុជា​ចំនួន​ ​4រូប​ហើយដែល​ទៅ​ប្រកប​អាជីព​នៅ​ម៉ាឡេស៊ី​ ​និង​មាន​កីឡាករ​ ​3រូប​ដែល​អាច​រក​គ្រាប់​បាល់​បាន​ដែល​រួមមាន​ ​ចាន់​ ​វឌ្ឍនា​កា​ ​(​3គ្រាប់​)​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​(​2គ្រាប់​)​ ​និង​កែវ​ ​សុខ​ផេង​ ​(​1គ្រាប់​)​៕​

  • ក្បួនទទួលទានអាហារដើម្បីទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត

    ក្បួនទទួលទានអាហារដើម្បីទទួលបានស្នាមញញឹមដ៏ស្រស់ស្អាត

    ប្រាកដ​ណាស់​ថា​ ស្នាមញញឹម​របស់​នា​រីៗ​គឺជា​មន្ត​ស្នេហ៍​មួយ​សម្រាប់​អ្នក​ដែល​បានឃើញ​ ដូច្នេះ​យើង​ត្រូវតែ​មាន​វិធី​មើលថែ​ទាំ​ធ្មេញ​របស់​យើង​ឱ្យ​ស្អាត​ ស និង​រឹងមាំ​ ត្រៀម​ជានិច្ច​សម្រាប់​ការ​ញញឹម​យ៉ាង​ស្រស់ស្រាយ​ឱ្យ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ឈ្លក់​វង្វេង​ តែ​តើ​ត្រូវ​ទទួលទាន​អ្វីខ្លះ​ ដើម្បី​ឱ្យ​ធ្មេញ​សស្អា​ត និង​រឹងមាំ​នោះ​ សូម​តាមដាន​ជា​បន្ត​…។

    1. អាហារ​ពពួក​ ខា​បូ​ហាយ​ដ្រេ​ត
    អាហារ​ពពួក​ ខា​បូ​ហាយ​ដ្រេ​ត ដែល​មាន​ដូចជា​ ម្សៅ​ បាយ​ និង​នំប៉័ង​ជាដើម​ ច្រើនតែ​ជាប់​នៅ​តាម​ប្រឡោះ​ជើងធ្មេញ​ ឬបរិវេណ​អញ្ចាញធ្មេញ​ បន្ទាប់ពី​នោះ​ម្សៅ​នឹង​បំបែក​ខ្លួន​ក្លាយជា​ស្ករ​មាន​មេរោគ​បាក់តេរី​ ធ្វើ​ឱ្យ​កើត​ស្នាម​កំណក​ និង​អាច​កើតជំងឺ​អញ្ចាញធ្មេញ​បាន​ហើយក៏​អាច​ធ្វើ​ឱ្យ​ធ្មេញ​ពុក​បាន​ដែរ​ ដូច្នេះ​សម្រាប់​អាហារ​ប្រភេទ​ ខា​បូ​ហាយ​ដ្រេ​ត នេះ​គួរ​ទទួលទាន​ចំពោះតែ​ពេល​អា​ហារ​ចម្បង​ៗដូចជា​ ពេលព្រឹក​ ពេលថ្ងៃ​ និង​ពេលល្ងាច​បាន​ហើយ​ ចៀសវាង​ទទួលទាន​លេង​នៅចន្លោះ​ពេល​អាហារ​ទាំងនោះ​ ព្រោះថា​នៅក្នុង​ពេល​អា​ហារ​ចម្បង​ៗទាំងនោះ​ យើង​នឹង​បញ្ចេញ​ទឹកមាត់​មក​ច្រើនណាស់​ ទើប​កម្ទេចកំណ​កអាហារ​ទាំងនោះ​ត្រូវ​បាន​លាង​សម្អាត​ចេញ​អស់​ដោយ​ងាយ​។

    2. គួរ​ទទួលទានទឹក​តែ​ជាប្រចាំ
    មិនថា​តែ​ធម្មតា​ តែ​ខ្មៅ​ ឬតែ​បៃតង​នោះ​ទេ​សុទ្ធ​តែ​មាន​សារធាតុ​ ផូ​លី​ហ្វើ​ណូល​ ដែល​ជា​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​រុក្ខជាតិ​ដែល​ការពារ​មិន​ឱ្យ​កំណក​កខ្វក់​លឿង​ៗមក​តោង​ជាប់​នៅ​លើ​ធ្មេញ​ ជួយ​កាត់បន្ថយ​ឱកាស​ក្នុង​ការ​កើតរោគ​ធ្មេញ​ពុក​ ឬរោគ​អញ្ចាញ​ឱ្យ​ថយ​ចុះ​បាន​។ ក្រៅពី​នេះ​ វា​នៅ​អាច​កាត់បន្ថយ​ក្លិន​មាត់​ ដោយ​មានគុណ​សម្បត្តិ​ទប់ស្កាត់​ការ​រីក​ធំធាត់​របស់​មេរោគ​បាក់តេរី​ដែល​ជា​មូលហេតុ​របស់​ក្លិន​មាត់​ថែមទៀត​ ហើយ​ទឹកតែ​ភាគច្រើន​នៅ​មាន​ ភ្លូ​អរ៉ា​យដ៏​ ដែល​បាន​មក​ពី​ស្លឹក​តែ​ទៀតផង​។

    3. ទទួលទាន​វីតាមីន​ C ឱ្យ​បាន​គ្រប់គ្រាន់
    ​វីតាមីន​ C ប្រៀប​ដូចជា​ស៊ី​ម៉ង់​ត៍​ដែល​ភ្ជាប់​កោ​សិកា​ផ្សេង​ៗឱ្យ​ចូល​មក​ជាប់​ជាមួយគ្នា​ វា​ចាំបាច់​ចំពោះ​ស្បែក​ដូចគ្នានឹង​សាច់​ភ្នាស​របស់​អញ្ចាញធ្មេញ​ផង​ដែរ​។ អ្នក​ដែល​ទទួលទាន​វីតាមីន​ C តិច​ជាង60មីល្លី​ក្រាម​ក្នុង​មួយថ្ងៃ​ នឹង​មានឱកាស​កើតរោគ​អញ្ចាញធ្មេញ​ខ្ពស់​ជាង​អ្នក​ដែល​ទទួលទាន​វីតាមីន​ C 180​ មីល្លី​ក្រាម​ ឬច្រើនជាង​នេះ​ 25​% ដូច្នេះហើយ​ទើប​វីតាមីន​ C ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​មើលថែ​ទាំ​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង​។

    ត្រឹមតែ​វិធី3យ៉ាង​ងាយ​ៗនេះ​ ធានា​ថា​ ធ្មេញ​របស់​អ្នក​នឹង​ស្រស់​ស្អាត​ ភ្លឺ​-ស និង​រឹងមាំ​ ត្រៀម​ជាស្រេច​សម្រាប់​ការ​ញញឹម​ដ៏​ស្រស់ស្រាយ​ និង​មាន​មន្ត​ស្នេហ៍​យ៉ាង​ពិត​ប្រាកដ​៕

  • លោក​ ​បូរ​ ​វិចិត្រ​ ​បង្ហាញមុខ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ ​

    លោក​ ​បូរ​ ​វិចិត្រ​ ​បង្ហាញមុខ​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ ​

    ​យោង​តាម​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Jenny​ ​Chamroeun​ ​បាន​អះអាង​នៅពេល​មុន​នេះ​ឱ្យ​ដឹង​ថា​ ​“​បង​ ​បូរ​ ​វិចិត្រ​ ​ម្ចាស់​បទ​ ​ប៊ិះ​ស៊យ​ ​ដុនដាប​ ​ឃើញ​សភាព​គាត់​ ​រឿយ​ៗ​ក្បែរ​ក្លឹប​កំ​សាន្​ដ​ ​៥៥​ ​ជិត​អាហារដ្ឋាន​ ​យា​យម្លូរ​ ​អាយ៊ែ​រឡា​ន​អោយ​គេ​ ​ពិបាក​ភ្នែក​ណាស់​ធ្លាប់តែ​ស្ដាប់​ចំរៀង​គាត់​ពី​ក្មេង​ៗ​ ​១០ឆ្នាំ​ជាង​មុន​ ​សង្ឃឹមថានឹង​មាន​អ្នក​ឈឺឆ្អាល​ទៅចុះ​។​ (more…)

  • YouTube​ ​អាច​នឹង​ដក​វីដេអូ​ប្រភេ​ទក្មេងៗ​ចេញពី​កម្មវិធី​ ​Kids​ ​App​

    YouTube​ ​អាច​នឹង​ដក​វីដេអូ​ប្រភេ​ទក្មេងៗ​ចេញពី​កម្មវិធី​ ​Kids​ ​App​

    ​វីដេអូ​ប្រភេ​ទក្មេងៗ​ ​ឬហៅ​ថា​ ​Children’s​ ​content​ ​នៅ​លើ​កម្មវិធី​ ​Kids​ ​App​ ​អាច​នឹង​ត្រូវ​ ​YouTube​ ​ដកចេញ​វីដេអូ​រាប់ពាន់​រឿង​លែងឱ្យ​មានត​ទៅទៀត​។

    តាម​ប្រភព​ពី​សារព័ត៌មាន​ ​The​ ​Wall​ ​Street​ ​Journal​ ​បានឱ្យ​ដឹង​ថា​ ​ប្រភេទ​វីដេអូ​ទាំងនោះ​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គិត​របស់​ក្មេង​ៗ​ ​ប្រសិនបើ​ដកចេញ​ ​វា​អាច​នឹង​ការ​ពារ​ក្មេង​ៗ​បាន​ពី​ការប៉ុនប៉ង​ណាមួយ​ពី​ជន​ឆ្លៀតឱកាស​ ​ព្រោះ​ក្មេង​ៗ​ចេះតែ​ចុច​លើ​តំណ​ភ្ជាប់​(​Link​)​ ​ផ្តេស​ផ្ដាស​ ​និង​ធ្វើ​យ៉ាងណា​ឱ្យ​តែ​ឃើញ​។​ ​តែ​យ៉ាងណាក្ដី​ ​គណៈ​គ្រប់គ្រង​ ​Google​ ​នៅ​មិនទាន់​សម្រេច​ថា​យ៉ាងណា​នោះ​ទេ​ ​ត្រូវ​រង់ចាំ​តាមដាន​ ​និង​សិក្សា​លម្អិត​បន្ថែម​ទៀត​៕​


  • Amazon​ ​ចេញ​លក់​សៀវភៅ​អេឡិចត្រូនិក​ ​Kindle​ ​ថ្មី​ ​មានមុខ​ងារ​ជំនួយ​ពន្លឺ​ភ្នែក​ពេល​អាន​

    Amazon​ ​ចេញ​លក់​សៀវភៅ​អេឡិចត្រូនិក​ ​Kindle​ ​ថ្មី​ ​មានមុខ​ងារ​ជំនួយ​ពន្លឺ​ភ្នែក​ពេល​អាន​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ឧបករណ៍​សម្រាប់​អាន​ ​ឬ​សៀវភៅ​អេឡិចត្រូនិក​ ​ត្រូវ​បាន​បញ្ចេញ​លក់​ប្រភេទ​ ​Kindle​ ​ជា​ប្រភេទ​មួយ​ដែល​មានមុខ​ងារ​ ​Night​ ​Mode​ ​ឬ​ ​Blue​ ​light​ ​សម្រាប់​ជំនួយ​ពន្លឺ​ភ្នែក​ពេល​អាន​អត្ថបទ​ ​ឬ​រឿង​អ្វីមួយ​។

    ​Kindle​ ​Oasis​ ​នេះ​មាន​ទំហំ​អេក្រង់​ប៉ុន​សៀវភៅសរសេរ​(​A5​)​ ​មានកម្រិត​ភាព​ច្បាស់​ ​1,680​ ​x​ ​1,264​ ​មាន​មេ​ម៉ូ​រី​ ​8GB​ ​និង​ ​32GB​។​ ​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​ ​IPX8​ ​មាន​ជម្រើស​ ​4G​ ​LTE​ ​ប្រើ​រន្ធ​ ​Micro​ ​USB​ ​ជំនួស​ឱ្យ​ ​USB​-​C​។​ ​ចំពោះ​ជម្រើស​មាន​ភ្ជាប់​ ​Wi​-​Fi​ ​និង​ ​4GLTE​ ​ត្រូវ​បាន​ចាប់ផ្ដើម​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ​ក្នុង​តម្លៃ​ខ្ទង់​ ​249ដុល្លារ​។​ ​ខណៈ​ដែល​ម៉ូដែល​មានតែ​ ​4GLTE​ ​មាន​មេ​ម៉ូ​រី​ ​32GB​ ​តម្លៃ​ចាប់ផ្ដើម​គឺ​ ​369ដុល្លារ​។​ ​ឧបករណ៍​នេះ​នឹង​បើក​ឱ្យ​ទិញ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ​24​ ​ខែកក្កដា​ ​ឆ្នាំ2019​៕​

  • កម្ពុជា​-ចិន​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្ម​ ជំរុញ​ការនាំចេញ​អង្ករ​ក្នុង​ 1ឆ្នាំ​ឱ្យ​បាន​ 1លាន​តោន​

    កម្ពុជា​-ចិន​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្ម​ ជំរុញ​ការនាំចេញ​អង្ករ​ក្នុង​ 1ឆ្នាំ​ឱ្យ​បាន​ 1លាន​តោន​

    ដើម្បី​ជួយ​ដល់​កសិករ​ អ្នក​ធុរកិច្ច​ និង​ក្រុមហ៊ុន​នាំចេញ​អង្ករ​ ព្រមទាំង​គាំទ្រ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​លើ​ការជំរុញ​ការនាំចេញ​អង្ករ​ឱ្យ​បាន​យ៉ាងតិច​ 1លាន​តោន​ក្នុង​ 1ឆ្នាំ​ ក្រសួង​ពាណិជ្ជកម្ម​ តាម​រយៈ​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដជា​សេនាធិការ​បាន​ចុះ​កិច្ចសន្យា​ពាណិជ្ជកម្ម​ស្តី​ពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​នាំចេញ​អង្ករ​នៅ​ក្រោម​ក្របខ័ណ្ឌ​ឥណទាន​សម្បទាន​ផ្តល់​ដោយសា​ធារ​ណរដ្ឋ​ប្រជាមានិត​ចិន​។

    ពិធី​ចុះ​កិច្ចសន្យា​បាន​ធ្វើឡើង​នៅ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាលពី​ព្រឹក​ថ្ងៃទី20​ ខែមិថុនា​ ឆ្នាំ​2019​ រវាង​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​លោក​ Chen​ Xiaojia​ ប្រធាន​ក្រុមហ៊ុន​ CITIC​ Construction​ Co​., Ltd​ ប្រទេស​ចិន​ក្រោម​អធិបតីភាព​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    នៅ​ក្រោម​កិច្ចសន្យា​ពាណិជ្ជកម្ម​នេះ​ ក្រុមហ៊ុន​ CITIC​ Construction​ Co​., Ltd​ និង​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដនឹង​សហការ​សាងសង់​ឃ្លាំង​ចំនួន​ 12កន្លែង​ដែល​មាន​សមត្ថភាព​ស្តុក​ស្រូវ​-អង្ករ​សរុប​ 827ពាន់​តោន​ និង​ឡសម្ងួត​ចំនួន​ 10កន្លែង​ដែល​មាន​សមត្ថភាព​សម្ងួត​ស្រូវ​បាន​ 13ពាន់​តោន​ក្នុង​ 1ថ្ងៃ​។

    ការសាងសង់​ឃ្លាំង​ស្តុក​ស្រូវ​-អង្ករ​ និង​ឡសម្ងួត​នឹង​ធ្វើឡើង​នៅក្នុង​ខេត្តពោធិ៍សាត់​ បាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប​ កំពង់ធំ​ កំពង់ចាម​ ព្រៃវែង​កណ្តាល​ តាកែវ​ កំពង់ស្ពឺ​ និង​ខេត្ត​ព្រះសីហនុ​។

    តាមរយៈ​ការសាងសង់​ឃ្លាំង​ស្ដុក​ និង​ឡសម្ងួត​ស្រូវ​នៅ​តាម​ទីតាំង​យុទ្ធសាស្ត្រ​ទាំងអស់​នេះ​ និង​ការ​ដាក់​ឱ្យ​អនុវត្ត​យន្ដ​ការ​ស្រូវ​-អង្ករ​ស្ដុក​ក្នុង​ឃ្លាំង​ធ្វើជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ចីប្រាក់​ពី​ធនាគារឯកជន​ ឬហៅ​ថា​ប្រតិបត្តិ​ការដែល​មាន​កិច្ចធានា​ និង​ជួយ​ទប់ស្កាត់​សកម្មភាព​ទិញ​-លក់​បង្ខូច​ថ្លៃ​ស្រូវ​របស់​ឈ្មួញ​ទុច្ចរិត​ និង​ផ្តល់​ឱ្យ​ប្រជាកសិករ​អាច​រក្សាទុក​ស្រូវ​បាន​យូរ​ដើម្បី​លក់​តាម​តម្លៃ​សមរម្យ​ ក៏ដូចជា​លទ្ធភាព​ទទួល​-បាន​ឥណទាន​នៅពេល​ត្រូវការ​ចាំបាច់​ផង​ដែរ​។

    ទន្ទឹម​នេះ​ គម្រោង​នេះ​មិន​មាន​សេវា​កិនស្រូវ​ទេ​ គឺ​ដើម្បី​ការពារ​កុំឱ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​រោងម៉ាស៊ីន​កិនស្រូវ​ក្នុង​ស្រុក​។ បន្ទាប់ពី​គម្រោង​នេះ​ដាក់​ឱ្យ​ប្រតិបត្តិ​ការ​ កសិករ​ និង​រោង​ ម៉ាស៊ីន​កិនស្រូវ​នឹង​មាន​ឡសម្ងួត​ ឃ្លាំង​ស្តុក​ និង​ទុន​បង្វិល​បន្ថែម​ ព្រមទាំង​ជួយ​បន្ថយ​ចំណាយ​(ថ្លៃដើម​)ចាប់ពី​ដំណាក់កាល​ប្រមូល​ផល​ ដល់​ដំណាក់កាល​លក់​អង្ករ​។

    ជាមួយនឹង​ការអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ​នេះ​ រាជរដ្ឋាភិបាល​សង្ឃឹមថា​ កម្ពុជា​នឹង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ និង​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​។

    ស្របគ្នា​នេះ​ដែរ​ ក្រុមហ៊ុន​អន្តរជាតិ​ Buhler​ ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ទី​ក្រុង​ហ្សូ​រិច​ នៃ​ប្រទេស​ស្វ៊ី​សបាន​គ្រោង​វិនិយោគ​សាងសង់​ឡសម្ងួត​(សៃ​ឡូ​) ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​សម្រាប់​កិច្ចការ​កសិកម្ម​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃ​ស្រូវ​អង្ករ​ និង​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​ផលិតផល​សម្រេច​ទៅកាន់​ទីផ្សារ​សកល​ ប្រកបដោយ​និរន្តរភាព​។

    ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ David​ Wang​ ប្រធាន​ក្រុមហ៊ុន​ Buhler​ Group​ Asia​ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ផ្តល់​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ​ និង​បាន​ជម្រាប​ជូន​ពី​សាវ​តា​ និង​ផលិតផល​សំ​ខាន់​ៗរបស់​ក្រុមហ៊ុន​ដែល​មាន​ដូចជា​ អាហារ​កែច្នៃ​ពី​គ្រាប់ធញ្ញជាតិ​ ទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​ និង​សម្ភារ​បច្ចេកវិទ្យា​។

    លោក​ Wang​ បាន​គូសបញ្ជាក់​ថា​ ក្រុមហ៊ុន​ Buhler​ ផ្តោត​សំខាន់​លើ​ការប្រើ​ប្រាស់​បច្ចេក​ វិទ្យា​ចុង​-ក្រោយ​ ដើម្បី​កែច្នៃ​ផលិតផល​ បង្កើត​ភាពជា​ដៃគូ​ជាមួយ​អ្នកប្រើ​ប្រាស់​ និង​ពង្រឹង​និរន្តរភាព​ផលិតកម្ម​។ ហើយ​នៅ​កម្ពុជា​ លោក​គ្រោង​នឹង​វិនិយោគ​សាងសង់​ឡសម្ងួត​ទំនើប​ចំនួន​ 10ទីតាំងនៅ​ក្នុង​ខេត្ត​គោលដៅ​ចំនួន10​ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវ​បាន​ប្រមាណ​ 1លាន​តោន​ និង​អាច​សម្ងួត​ស្រូវ​បាន​ 13ពាន់​តោន​ក្នុង​ 1ថ្ងៃ​ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណីអាហារ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា​ នៅពេល​ការសាងសង់​បញ្ចប់​ គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​អាច​ទប់ស្កាត់​ការ​ហូរ​ចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​ ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ក៏ដូចជា​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​ដែរ​។ លើស​ពីនេះ​ ឡសម្ងួត​ទាំងអស់​ក៏​នឹង​ផ្តល់​គុណប្រយោជន៍​ធំធេង​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​កសិ​ពាណិជ្ជកម្ម​ជាតិ​ ដែល​នឹង​រួមចំណែក​លើកស្ទួយ​កិត្តិនាម​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ទៀតផង​៕

  • ចង់បានស្បែកមុខសស្អាតមែនទេ?

    ចង់បានស្បែកមុខសស្អាតមែនទេ?

    មិន​មាន​អ្នកណា​បដិសេធ​មិន​ចង់បាន​ស្បែក​ស្រស់​ស្អាត​នោះ​ទេ​ មិនថា​អ្នកនោះ​ស្ថិត​ក្នុង​វ័យក្មេង​ ចាស់​ ប្រុស​ ឬស្រី​នោះ​ទេ​ ឱ្យ​តែ​មាន​គេ​សួរ​ថា​ ចង់បាន​ស្បែក​ស្រស់​ស្អាត​ឬអត់​ ពិតជា​ឆ្លើយ​ថា​ចង់​គ្រប់តែ​គ្នា​ហ្នឹង​។ បើដូច្នេះមែន​ សូម​សាកល្បង​ធ្វើតាម​ការ​ណែនាំ​ខាងក្រោម​នេះ​ ដើម្បី​ទទួល​បាន​ផ្ទៃមុខ​ដ៏​ស្រស់​ផូរផង់​ដូច​បំណង​។

    ស្បែក​ស្រស់​ស្អាត​ចាប់ផ្តើម​ឡើងជា​មួយ​ការ​លាង​សម្អាត​ការ​សម្អាត​ស្បែក​មុខ​តាម​បែប​ធម្មជាតិ​ទាំង​ពេលព្រឹក​ និង​ពេល​រាត្រី​គឺជា​រឿង​ដ៏​សំខាន់​ដែល​អ្នកគ្រប់គ្នា​គួរតែ​បានដឹង​ និង​ត្រូវតែ​ធ្វើ​។ ការ​លាង​សម្អាត​ស្បែក​លើ​បរិវេណ​ផ្ទៃមុខ​តាមវិធី​ធម្មជាតិ​មាន​ភាព​ងាយស្រួល​បំផុត​ ដោយ​គ្រាន់តែ​យក​ទឹកឃ្មុំ​បន្តិច​ទៅ​លាយ​ជាមួយ​ទឹកដោះគោឆៅ1ស្លាបព្រាបាយ​ ហើយ​យក​វា​ទៅ​កម្តៅ2​-3វិនាទី​ ហើយ​សឹម​យក​មក​លាប​លើ​ផ្ទៃមុខ​ និង​ក រួច​សឹម​លាង​សម្អាត​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗជាការស្រេច​។

    ចំហុយ​ស្បែក​មុខ​ចំហុយ​ស្បែក​មុខ​របស់​អ្នក​រាល់​មួយ​សប្តាហ៍​ម្តង​ ដើម្បី​សម្លាប់​ជាតិពុល​ដែល​មាននៅ​លើ​ស្បែក​មុខ​ កម្ចាត់​មុន​ក្បាល​ខ្មៅ​ និង​ស្នាម​ជាំ​ផ្សេង​ៗពី​ស្បែក​មុខ​។ បន្ថែម​ដោយ​ការ​លាបប្រេង​ដែល​ត្រឹម​-ត្រូវ​ទៅតាម​ប្រភេទ​ស្បែក​របស់​អ្នក​គឺ​កាន់តែ​ប្រសើរ​។ សូម​ចងចាំ​ថា​ ការ​ចំហុយ​ផ្ទៃមុខ​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា​ និង​រលោង​ស្រស់​ស្អាត​ដូច​បំណងប្រាថ្នា​។

    គ្រឿង​ខាត់ស្បែក​ធ្វើ​ដោយខ្លួនឯង​ : ដុសខាត់​សម្អាត​ស្បែក​ជាមួយនឹង​គ្រឿង​ខាត់ស្បែក​ដែល​ធ្វើឡើង​ដោយខ្លួនឯង​ 1 ឬ2ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ជួយ​កម្ចាត់​កោសិកា​ស្បែ​កចាស់​ៗចោល​ នាំមក​នូវ​សភាព​ស្បែក​ដែល​មានតែ​ភាព​រលោង​ស្អាត​ ដោយ​យក​ប្រេង​អូ​លីវ​បន្តិច​លាយ​ជាមួយ​ស្ករ​ក្រហម​បន្តិច​ រួច​យក​វា​មក​ត្រ​ដុស​ថ្នម​ៗលើ​ស្បែក​ ហើយ​សឹម​សម្អាត​វា​ចេញ​ឱ្យ​ស្អាត​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ យក​ទឹក​ត្រជាក់​មក​លាប​លើ​ផ្ទៃមុខ​តិច​ៗដើម្បី​បិទ​រន្ធ​រោម​។

    រក្សា​សំណើម​ផ្ទៃមុខ​ជានិច្ច​ : ប្រេង​បន្លែ​គឺជា​សារធាតុ​ផ្សំ​ដែល​មានប្រយោជន៍​បំផុត​ក្នុង​ការ​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ ការពារ​ស្បែក​ពី​ភាព​ជ្រីវជ្រួញ​។

    កុំ​ភ្លេច​ម៉ាស​បិទមុខ​ម៉ាស​បិទមុខ​តាម​បែប​ធម្មជាតិ​ជួយការ​ពារ​អ្នក​ពី​បញ្ហា​ផ្សេង​ៗដែល​តែង​កើតឡើង​លើ​ផ្ទៃមុខ​។ អនុវត្តយ៉ាង​តិចណាស់​មួយ​សប្តាហ៍​ម្តង​ បើ​ចង់ឱ្យ​ក្តី​បារម្ភ​ចំពោះ​ស្បែក​មុខ​របស់​អ្នក​ត្រូវ​កម្ចាត់​ចោល​។

    ស្បែក​មុខស្រស់​ស្រាយ​សម្រាប់​អ្នក​ដែល​ចង់បាន​ស្បែក​មុខស្រស់​ស្អាត​ ឡា​រ៉ែ​ន សូម​ណែនាំ​វិធី​ងាយ​បំផុត​ ព្រមទាំង​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មួយ​វិធី​គឺ​ លាងមុខ​ជាមួយ​ទឹក​សម្បក​ក្រូច​មួយ​សប្តាហ៍​ម្តង​។ យក​សម្បក​ក្រូច​ទៅ​ស្ងោរ​ជាមួយ​ទឹក​ប្រមាណ5នាទី​ រួច​ទុក​វា​ឱ្យ​ត្រជាក់​។ បន្ទាប់មក​យក​ទឹក​ស្ងោរ​សម្បក​ក្រូច​នេះ​ទៅ​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​។ វិធី​មួយ​នេះ​ហាក់ដូចជា​ប្លែក​ជាង​វិធី​រាល់ដង​ដែល​អ្នក​ធ្លាប់​ជួប​ ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​បាន​អនុវត្ត​តាមវិធី​នេះ​បាន​ប្រាប់​ថា​ វា​ជួយ​ឱ្យ​ស្បែក​មុខ​មើលទៅ​មាន​ភាព​ស្រស់ស្រាយ​ជាង​ការដែល​អ្នក​មិន​ធ្វើអ្វី​ទាល់តែសោះ​។ សូម​សាកល្បង​បន្តិច​មើល​!

    សូម​ចងចាំ​ផង​ដែរ​ថា​ ការប្រើ​ក្រែម​ការពារ​កម្តៅថ្ងៃ​ជា​រៀងរាល់ថ្ងៃ​ ការ​មិន​ជក់បារី​ ការ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ តែ​បុរាណ​ និង​ទឹក​ផ្លែឈើ​ស្រស់​ ក៏​ជា​ជំនួយការ​ដ៏​សំខាន់​ចំពោះ​សម្រស់​ស្បែក​មុខ​របស់​អ្នក​ដូចគ្នា​ដែរ​៕

  • វិធីតុបតែងមុខសម្រាប់ដើមរដូវភ្លៀង

    វិធីតុបតែងមុខសម្រាប់ដើមរដូវភ្លៀង

    នៅក្នុង​ដើមរដូវ​ភ្លៀង​បែបនេះ​ អាកាសធាតុ​ប្រែប្រួល​មិន​ទៀង​នោះ​ទេ​ ម្តង​ក៏​ក្តៅ​ ម្តង​ក៏​ភ្លៀង​ តាមមិនទាន់​ទេ​។ បើដូច្នេះ​ អ្នក​ក៏​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ជាមួយនឹង​ការ​តុបតែង​មុខ​របស់​អ្នក​ឱ្យ​ត្រូវជា​មួយ​នឹង​អាកាសធាតុ​បែបនេះ​ផង​ ដោយ​ប្រើប្រាស់​ផលិតផល​តុបតែង​មុខ​ដែល​ផលិត​ឡើង​សម្រាប់​រដូវភ្លៀង​តែម្តង​ នោះ​គឺ​ ផលិតផល​តុបតែង​មុខ​បែប​ Waterproof​ ដែល​អាច​ធានា​បាន​ថា​ ទោះជា​មេឃ​ក្តៅ​ ឬមេ​ឃបង្អុល​ទឹកភ្លៀង​មក​នៅពេល​ណា​ក៏​អ្នក​មិន​បារម្ភ​ដែរ​ ព្រោះ​អ្នកមាន​របស់​ឈ្នះ​រួចរាល់​ហើយ​ចាស៎​។ តោះ​ចឹង​តុបតែង​រូប​សម្រស់​របស់​អ្នក​ឱ្យ​ស្រស់​ស្អាត​ ទប់ទល់​នឹង​រដូវភ្លៀង​ដែល​ទើបតែ​ចូល​មកដល់​នេះ​ដូចតទៅ​៕

  • ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​ត្រូវ​ព្រះរាជ​ក្រឹត្យ​បញ្ចប់​មុខតំណែង​ ​ ​

    ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ ​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​ត្រូវ​ព្រះរាជ​ក្រឹត្យ​បញ្ចប់​មុខតំណែង​ ​ ​

    ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ននេះ​បន្ដិច​ ​បានឱ្យ​ដឹង​ថា​ ​ព្រះរាជ​ក្រឹត្យ​ ​ន​សរ​កត​ ​០៦២៩​/​៨៦៦​ ​បាន​ចេញ​សេចក្ដីប្រកាស​អះអាង​ថា​ ​បញ្ចប់​មុខតំណែង​ឯកឧត្តម​ ​ថៃ​ ​នរៈ​សត្យា​ ​ពីរ​ដ្ឋ​លេខាធិការ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ដែល​ធ្វើ​នៅ​ព្រះបរមរាជវាំង​ថ្ងៃទី​ ​១៩​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​។​ ​




  • ឡើង​កំ​ដៅ​ហើយ​!​!​ ​ភរិយា​ថ្មី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ទទួលស្គាល់​រឿង១២ឆ្នាំមុន​ ​ខណៈ​ម្ដាយ​ ​ថៃ​ ​នរៈ​វិទូ​ ​ទម្លាយ​រឿង​សហាយស្មន់​

    ឡើង​កំ​ដៅ​ហើយ​!​!​ ​ភរិយា​ថ្មី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ទទួលស្គាល់​រឿង១២ឆ្នាំមុន​ ​ខណៈ​ម្ដាយ​ ​ថៃ​ ​នរៈ​វិទូ​ ​ទម្លាយ​រឿង​សហាយស្មន់​

    ​ពិតជា​ឡើង​កំ​ដៅ​មែនទែន​ហើយ​ ​នៅពេល​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​ទើបតែ​បង្ហោះ​បើក​កកាយ​ជុំវិញ​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​រដ្ឋលេខាធិការ​ក្រសួងវប្បធម៌​សហាយស្មន់​មុន​លែងលះ​ ​ឡើង​ផ្អើល​ហ្វេ​សប៊ុ​ក​សោះ​ ​ស្រប់​តែ​ភរិយា​ក្រោយ​របស់​លោក​ ​បង្ហោះ​សារ​ទទួលស្គាល់​។​ ​រឿងរ៉ាវ​របស់​អ្នក​ទាំង៣​ ​កំពុង​ក្លាយជា​ប្រធានបទ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ​ពោល​គឺ​តាំងពី​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហាញមុខ​ភរិយា​ថ្មី​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​ប្អូន​ជីដូនមួយ​បង្កើត​របស់​ម្ដាយ​លោក​ ​ថៃ​ ​នរៈ​វិទូ​ ​នោះ​។​

    កាលពី​ថ្ងៃទី​ ​១៧​ ​មិថុនា​ ​ឆ្នាំ២០១៩​ ​ក្នុង​ថ្ងៃកំណើត​របស់​តារា​សម្ដែង​ ​កញ្ញា​ ​ថៃ​ ​នារី​សុជាតា​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​អតីត​ភរិយា​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បាន​បង្ហោះ​សារ​ថា​”​កាលពី​ ​24​ ​ឆ្នាំមុន​ ​នៅ​ពេល​ថ្មើ​នេះ​ម៉ាក់​បាន​ប្រសូត​កូនស្រី​ម្នាក់​(​ថៃ​ ​នារី​សុជាតា​)​ ​ដែល​ស្អាត​គួរ​ជាទីស្រឡាញ់​របស់​គ្រួសារ​ ​បងប្រុស​កូន​ទាំងពីរ​នាក់​សើចញញឹម​ប្រលែង​នឹង​កូន​មិនទៅ​ណា​ឆ្ងាយ​ពី​អូន​ឡើយ​ ​ព្រោះ​ខ្លាច​មាន​គេ​មក​ដណ្ដើមយក​កូន​ទៅ​ ​ព្រោះតែ​មាន​ចាស់​ៗ​ជន្លលេង​ថា​យក​ប្អូន​ហើយ​យកៗ​ ​ហេតុនេះ​ទើប​បងប្រុស​កូន​ទាំងពីរ​មិនទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​គឺ​នៅ​យាម​អង្រឹង​កូន​ម្ខាង​ម្នាក់​.​.​ ​ម៉ាក់​សប្បាយចិត្ត​ខ្លាំង​ណាស់​ទោះបី​ម៉ាក់​ស្ថិតនៅ​ក្នុង​ភាព​ល្វើយ​ខ្សោយ​អស់កម្លាំង​យ៉ាងណាក៏ដោយ​ក៏​មាន​កម្លាំងចិត្ត​ ​នឹង​មាន​សុភមង្គល​បំផុត​ព្រោះតែ​មានកូន​ប្ដី​នៅ​ជុំគ្នា​.​.​ពេល​នោះ​ប៉ា​របស់​កូន​ៗ​ល្អ​ខ្លាំង​ណាស់​គឺជា​ឪពុក​ម្នាក់​ដែល​ស្រលាញ់​ប្រពន្ធ​ស្រឡាញ់​កូន​ស្រឡាញ់​ក្រុម​គ្រួសារ​គួរ​ជាទី​ឱ្យ​គោរព​ជាទីបំផុត​ ​។

    ​ប៉ុន្តែ​បន្ទាប់ពី​កូន​ធំ​បន្តិចមក​ម៉ាក់​ក៏បាន​ទៅ​ជួប​គ្រួសារ​ម្ដាយមីង​បង្កើត​គឺ​ប្អូន​របស់​ម្ដាយ​ម៉ាក់​បង្កើត​រស់នៅ​ឯកំ​ពង់​ឆ្នាំង​.​.​ដោយសារ​ម៉ាក់យាយ​កូន​គាត់​ទាមទារ​រក​ប្អូន​នឹក​ប្អូន​គាត់​ខ្លាំងពេក​ម៉ាក់​ក៏​តាម​ដើរ​ស្វែងរក​រហូត​ទើប​ជួប​គ្រួសារ​មួយ​នោះ​ហើយក៏​នាំ​យក​ចូលផ្ទះ​.​ ​ទីបំផុត​កូន​ដឹង​ហើយ​ដូចសព្វថ្ងៃ​នេះ​ ​ស្រី​ម្នាក់​នោះ​សាហាវ​ខ្លាំង​បំផុត​ ​គឺ​គេ​មិនបាន​គិត​ពី​ក្រុម​គ្រួសារ​យើង​ទេ​ ​វា​នៅក្មេង​សោះ​ហើយ​មាន​ប្ដី​ទៀត​បែរជា​លួច​សហាយស្មន់​នឹងគ្នា​នៅ​លើ​ផ្ទះ​ម៉ាក់​.​.​ទី​បំផុត​អ្វី​ៗ​ដូចសព្វថ្ងៃ​នេះ​”​។

    ​ជាមួយនឹង​ការ​បង្ហោះ​នេះ​ ​ធ្វើ​ឱ្យ​ពាក្យ​សរសើរ​ចំពោះ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​និង​ ​ភរិយា​ក្រោយ​ ​ប្រែក្លាយ​ជា​ការរិះគន់​កក្រើក​ហ្វេ​សប៊ុ​ក​ ​ខណៈ​ដែល​អ្នកលេង​ហ្វេ​សប៊ុ​ក​មិន​តិច​នោះ​ទេ​ ​រំលេច​សំណេរ​ថា​ ​បើ​ទោះជា​អស់​និស្ស័យ​នឹង​ភរិយា​ ​ក៍​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​មិន​គួរ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្អូន​ជីដូនមួយ​របស់​ប្រពន្ធ​តាំងពី​នៅ​ល្អូកល្អិន​បែបនេះ​នោះ​ដែរ​។​ ​អ្នកលេង​ហ្វេ​សប៊ុ​ក​បាន​ទាំង​រិះគន់​ថ្នាក់ដឹកនាំ​របស់ក្រ​សួង​វប្ប​ធ​ម៍​រូប​នេះ​ ​ធ្វើ​មិន​ដូច​ទ្រឹស្ដី​ ​ដែល​តែង​ទាមទារ​អោយ​តារា​សិល្បៈ​គោរព​ភាព​ថ្លៃថ្នូរ​ ​និង​កុំ​ធ្វើអោយ​ប៉ះពាល់​តម្លៃ​សីល​ធ​ម៍​សង្គម​នា​ពេល​កន្លងមក​នោះ​ផង​។​ ​យ៉ាង​ណា​ក៍​ដោយ​ ​គេ​មិនទាន់​ជឿ​ថា​ ​ការ​បង្ហោះ​បើក​កកាយ​របស់​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​គឺជា​ការពិត​ទាំងស្រុង​ទេ​ ​ដោយ​ទើបតែ​ភរិយា​ក្រោយ​របស់​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បង្ហោះ​ទទួលស្គាល់​មុន​នេះ​ប៉ុណ្ណោះ​ ​ទើប​ម្នា​ក់ៗ​ស្រឡាំងកាំង​។​ ​

    ​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​ភរិយា​ក្រោយ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ដែល​ប្រើ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Tep​ ​Sreythea​ ​បាន​សរសេរ​បង្ហោះ​ថា​”​ខ្ញុំ​ថែរក្សា​បង​ ​ខ្ញុំ​នៅ​កំសត់​ជាមួយ​បង​អស់​រយៈពេល​ ​12​ ​ឆ្នាំ​ហើយ​ ​ខ្ញុំ​មិនដែល​ចង់បាន​ថានៈ​អ្វី​នោះ​ទេ​ ​ខ្ញុំ​សុំ​ត្រឹម​ជា​ភរិយា​ដ៏​ល្អ​ ​និង​ការរស់នៅ​ដ៏​សាម​ញ​មួយ​ដូចគេដូចឯង​ ​ទោះបី​បង​ជួប​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ​ក៏​ខ្ញុំ​សូម​សន្យា​ថា​នឹង​មើលថែ​បង​លុះ​អវ​សាន្ត​.​.​.​.​.​.​

    ​ជូនពរ​បង​មាន​សុខភាព​ល្អ​ ​អាយុ​យឺនយូរ​ដើម្បី​ជា​ម្លប់​ដ៏​កក់ក្តៅ​នៃ​ខ្ញុំ​ ​និង​កូនចៅ​របស់​បង​ ​ដែល​គោរព​ស្រឡាញ់​បង​ ​គ្មាន​រង្គៀ​ស​ឡើយ​.​.​.​.​.​”​។​ ​សា​រមួយល្បៈ​របស់​អ្នកនាង​ ​បង្ក​ឱ្យ​ផ្ទុះ​ការ​ចាប់​អា​រម្ម​ណ៍​ភ្លាម​ៗ​ ​ដោយសារតែ​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​និង​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​ត្រូវ​គេ​ដឹង​ថា​ ​ជា​សាធារណៈ​ថា​ ​បាន​លែងលះ​គ្នា​ផ្លូវការ​កាលពី​ឆ្នាំ២០១០​ ​ដែល​គិត​មកដល់ពេលនេះ​ ​គឺ​តែ៩ឆ្នាំ​ ​ប៉ុន្តែ​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​បាន​សារភាព​ថា​ ​មាន​ទំនាក់ទំនង​ជាមួយ​អតីត​បងថ្លៃ​របស់​ខ្លួន​ ​រហូតដល់១២ឆ្នាំ​ហើយ​។​ ​សារ​របស់​អ្នកនាង​ ​ទេព​ ​សុធី​តា​ ​ហាក់ជា​ការ​ទទួលស្គាល់​ចំពោះ​ការ​បើក​កកាយ​របស់​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​ដែល​អះអាង​ថា​ ​អ្នកនាង​ ​និង​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​បាន​ទាក់ទងគ្នា​តាំងពី​មុន​ដំណឹង​លែងលះ​ ​កើតឡើង​។​

    ​នៅ​មិនទាន់​ដឹង​ថា​ ​សង្គ្រាម​ពាក្យសម្ដី​នឹង​បន្ត​ផ្ទុះ​ក្រោយ​ការ​បង្ហោះ​ទទួលស្គាល់​នេះ​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​ ​ខណៈ​ដែល​ហ្វេ​សប៊ុ​ក​របស់​ភាគី​ទាំង៣​ ​គឺ​ ​អ្នកស្រី​ ​ងិន​ ​ម៉ា​នី​យ៉ា​ ​លោក​ ​ថៃ​ ​នរៈ​សត្យា​ ​និង​ ​ភរិយា​ក្រោយ​ ​បន្ត​បង្ហោះ​អត្ថន័យ​ឌឺដង​គ្នា​ជា​ហូរហែរ​ស្រាប់ហើយ​៕​