Category: សង្គម និងសេដ្ឋកិច្ច

  • ផ្លែឈើពណ៌ក្រហមជួយបំប៉នសុខភាពផ្លូវភេទ

    ផ្លែឈើពណ៌ក្រហមជួយបំប៉នសុខភាពផ្លូវភេទ

    សម្រាប់​បុរស​ ផ្លែឈើ​ក៏​មានប្រយោជន៍​មិន​តិច​ដែរ​ ក្នុង​នោះ​ផ្លែឈើ​ពណ៌ក្រហម5យ៉ាង​នឹង​ជួយ​បំប៉ន​សុខភាព​ផ្លូវភេទ​របស់​បុរស​ឱ្យ​រឹងមាំ​… ទាំង​អស់នេះ​ ក្រៅពី​ជ្រើសរើស​បរិភោគ​តែ​អាហារ​ដែល​មានប្រយោជន៍​ហើយ​ គួរតែ​ហាត់ប្រាណ​ និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ ដើម្បី​សុខភាព​ល្អ​យូរអង្វែង​។

    ផ្លែ​ឆឺ​រី​ផ្លែឈើ​រសជាតិ​ជូរអែម​ដែល​មានប្រយោជន៍​ចំពោះ​ស្បែក​ តែ​នៅក្នុង​ផ្លែឈើ​ប្រភេទ​នេះ​មាន​សារធាតុ​ ឡៃ​ខូ​ភីន​ (Lycopene​) អាច​ទប់ស្កាត់​ការ​រីកចម្រើន​ធំធាត់​របស់​កោសិកា​មហារីក​ក្រពេញ​ពងស្វាស​បាន​ដល់ទៅ20​%ឯណោះ​។ផ្លែ​ឪឡឹក​ឪឡឹក​សម្បូរទៅដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជាច្រើន​ មាន​ជាអាទិ៍​ ផូស្វ័រ​ កាល់ស្យូម​ សារធាតុ​ដែក​ ប៉ូតាស្យូម​ និង​វីតាមីន​ A ជាដើម​។

    ឪឡឹក​គឺជា​ផ្លែឈើ​ដែល​ប្រៀប​ដូចជា​ថ្នាំ​ វី​យ៉ា​ហ្ក្រា​ អីចឹង​ ព្រោះ​នៅក្នុង​ផ្លែ​ឪឡឹក​មាន​អាស៊ីត​អៈ​មី​ណូ​ដែល​មានឈ្មោះ​ថា​ Citruline​ amino​ acid​ (ជា​អាស៊ីត​អៈ​មី​ណូ​មួយ​ប្រភេទ​ដែល​រក​លើកដំបូង​នៅក្នុង​ផ្លែ​ឪឡឹក​) អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ឈាម​រត់​ និង​អាច​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​បាន​ទៀតផង​។

    ផ្លែ​ស្ត្រប៊ឺ​រី​អាច​រាប់​បាន​ថា​ជា​ផ្លែឈើ​ដែល​មានប្រយោជន៍​ចំពោះ​មនុស្ស​ប្រុស​មិនចាញ់​គេ​ប៉ុន្មាន​ឡើយ​ ព្រោះ​ជា​ប្រភព​សារធាតុ​អាហារ​ដែល​សំខាន់​ និង​ជា​ផ្លែឈើ​ដែល​ផ្តល់​នូវ​គុណ​តម្លៃ​ខាង​ភោជនាហារ​ខ្ពស់​ សម្បូ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ វីតាមីន​ C សារធាតុ​ដែក​ ផូស្វ័រ​-ល- ទាំងអស់​នេះ​នៅ​មានគុណ​ប្រយោជន៍​ជាច្រើន​យ៉ាង​ទៀត​ តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ អាច​ជំរុញ​អារម្មណ៍​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​បាន​ទៀតផង​។

    ផ្លែ​ទទឹម​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មានប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់​ ព្រោះ​មាន​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ច្រើន​ប្រភេទ​ មានគុណ​សម្បត្តិ​ជួយ​បង្កើន​ថាមពល​ និង​ភាពរឹងមាំ​ដល់​បុរស​។

    ផ្លែ​ប៉េងប៉ោះ​សម្បូរទៅដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជាច្រើន​ ដូចជា​ កាល់ស្យូម​ ផូស្វ័រ​ សារធាតុ​ដែក​ វីតាមីន​ A វីតាមីន​ B1​ វីតាមីន​ B2​ និង​វីតាមីន​ C-ល- ថែមទាំង​មានប្រយោជន៍​យ៉ាងច្រើន​ចំពោះ​បុរស​ទៀតផង​ ព្រោះ​បើ​ទទួលទាន​ជាប្រចាំ​នោះ​ នឹងអាច​ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ពី​ជំងឺមហារីក​ក្រពេញ​ពងស្វាស​បាន​ច្រើន​រហូតដល់​ទៅ45​%ឯណោះ​៕

  • មើម​ខ្ជាយ មានគុណ​ប្រយោជន៍​ខ្ពស់​ហួស​ពី​ការរំពឹងទុក

    មើម​ខ្ជាយ មានគុណ​ប្រយោជន៍​ខ្ពស់​ហួស​ពី​ការរំពឹងទុក

    ខ្ជាយ​ ជា​រុក្ខជាតិ​ឱសថ​បុរាណ​ដែល​ភាគច្រើន​មាន​ដាំ​តាម​ផ្ទះ​ ហើយ​ផ្នែក​ដែលគេ​អាច​យក​ទៅ​ប្រើ​ធ្វើជា​អាហារ​ និង​ឱសថ​នោះ​ គឺ​គល់​ និង​មើម​ខ្ជាយ​ដែល​កប់​ក្នុង​ដី​ ព្រោះ​វា​មានគុណ​សម្បត្តិ​ជាច្រើន​ប្រភេទ​។ គ្រូឱសថបុរាណ​ខ្មែរ​ ច្រើន​យក​គល់​ និង​មើម​ខ្ជាយ​ទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាការ​ឈឺពោះ​ កែរោគ​ឆ្អល់​ចុកសៀត​ក្នុង​ពោះ​ កែរោគ​ក្រពះ​ ព្យាបាល​ដំបៅ​នៅក្នុង​មាត់​ ធ្វើជា​ថ្នាំ​បង្កើន​អាយុ​ បង្កើន​កម្លាំង​ និង​បំបាត់រោគ​អសមត្ថភាព​ផ្លូវភេទ​ជាដើម​។

    1. សម្រាល​អាការ​ចុកសៀត​ណែន​ក្នុង​ពោះ​ : យក​មើម​ខ្ជាយ​ប្រមាណ​ជា​កន្លះ​ក្តាប់​ទៅ​ស្ងោរ​ឱ្យ​ពុះ​ រួច​ញ៉ាំទឹក​នោះ​។
    2. បំបាត់រោគ​ក្រពះ​ : ញ៉ាំ​មើម​ខ្ជាយ​ស្រស់​ៗប៉ុន​ម្រាម​កូនដៃ​ដោយ​មិន​បក​សម្បក​ មួយថ្ងៃ​ 3ពេល​មុន​ពេលបាយ​ 15នាទី​រយៈពេល​ 2សប្តាហ៍​។
    3 . ព្យាបាល​ដំបៅ​នៅក្នុង​មាត់​ : កិន​មើម​ខ្ជាយ​ទាំង​សម្បក​ចំនួន​ 2មើម​លាយ​ទឹក​ស្អាត​ 1កែវ​ ថែម​អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ រួចហើយ​ត្រង​ដោយ​ក្រណាត់​ស្បៃ​ស្អាត​យក​កាក​ចេញ​ ហើយ​យក​មក​ខ្ពុរមាត់​ មួយថ្ងៃ​ 3ពេល​ រហូត​ទាល់តែ​ដំបៅ​ជា​សះ​ដាច់​។
    4 . ថ្នាំ​បង្កើន​អាយុ​ : យក​ម្សៅ​មើម​ខ្ជាយ​ដែល​កិន​ហ្មត់​ស្ងួត​ទាំង​សម្បក​មក​លាយ​ជាមួយ​ទឹកឃ្មុំ​ ពូត​ជាគ្រាប់​ថ្នាំ​តូច​ៗ ញ៉ាំ​ 1ថ្ងៃ​ 3គ្រាប់​ មុន​ពេល​ចូល​គេង​។ មាន​របាយការណ៍​ថា​ រូបមន្ត​នេះ​ថែមទាំង​អាច​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​បាន​ទៀត​ផង​។
    5 . ព្យាបាល​អាការ​អសមត្ថភាព​ផ្លូវភេទ​ (ប្រដាប់បន្តពូជ​មិន​ឡើង​រឹង​)
    វិធី​ទី​ 1 : កិន​មើម​ខ្ជាយ​ដែល​លាង​ស្អាត​ទាំង​សម្បក​ឱ្យ​បែ​កល្មម​ៗ រួច​ចាក់​ចូល​ដប​កែវ​មាត់ធំ​បិទ​គម្រប​ឱ្យ​ជិត​ រួច​យក​ទៅ​ក្លា​ស្សេ​ទុក​ក្នុង​ទូទឹកកក​។ ញ៉ាំ​មុន​ពេលបាយ​ 15នាទី​ម្តង​ 1ស្លាបព្រា​កាហ្វេ​ មួយថ្ងៃ​ 3ពេល​ ប្រមាណ​ជា7ថ្ងៃ​ ហើយ​ប្រសិទ្ធភាព​ នឹង​ឃើញ​ឱ្យ​ក្រោយពី​ញ៉ាំ​បាន​ 3 – 4ថ្ងៃ​។
    វិធី​ទី​ 2 : យក​មើម​ខ្ជាយ​ដែល​ហាល​ស្ងួត​ហើយ​ទៅ​បុក​ឱ្យ​ក្លាយជា​ម្សៅ​ រួច​ដាក់​ចូលក្នុង​គ្រាប់​កាប់​ស៊ុល​ មួយ​គ្រាប់​ 250មីល្លី​ក្រាម​ ញ៉ាំ​មួយ​ថ្ងៃ​ 1គ្រាប់​ មុន​ពេលបាយ​ព្រឹក​ក្នុង​សប្តាហ៍​ដំបូង​ និង​មួយថ្ងៃ​ 2គ្រាប់​ ពេលព្រឹក​ក្នុង​សប្តាហ៍​ទី2​។ បើ​នៅតែ​មិនទាន់​ឃើញ​លទ្ធផល​ ចូរ​ញ៉ាំ​ 2គ្រាប់​មុន​ពេលបាយ​ល្ងាច​បន្ថែម​ទៀត​ និង​សូមកុំ​ភ្លេច​ហាត់ប្រាណ​ឱ្យ​បាន​ជាប់លាប់​ផង​ ដើម្បី​សុខភាព​កាន់​តែ​ល្អ​រឹងមាំ​៕

  • ធ្វើម៉េចដើម្បីឱ្យត្រគាកស្រឡូនស្អាត?

    ធ្វើម៉េចដើម្បីឱ្យត្រគាកស្រឡូនស្អាត?

    ជាតិ​ជា​ស្ត្រី​យើង​ស្ទើរតែ​អាច​និយាយ​ថា​ មិន​មាន​អ្នកណា​ម្នាក់​ដែល​ថា​មិន​ចង់បាន​ដៃជើង​ ភ្លៅ​ ចង្កេះ​ និង​ត្រគាក​ដ៏​ស្រស់​ស្អាត​ សិច​ស៊ី​គួរ​ជាទី​ទាក់ភ្នែក​នៃ​អ្នកផង​ទាំងពួង​នោះ​ទេ​។ ចង្កេះ​ និង​ត្រគាក​ស្រឡូន​ស្អាត​កាន់តែ​ជួយ​ឱ្យ​រាងកាយ​ទាំងមូល​របស់​អ្នកមើល​ទៅ​សមសួន​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ទ្វេដង​។ ដើម្បី​ឱ្យ​មាន​ត្រគាក​ស្រស់​ស្អាត​ដូច​ប៉ងប្រាថ្នា​នោះ​ អ្នក​គួរតែ​អនុវត្ត​តាម​ចំណុច​មួយចំនួន​ដូច​ខាងក្រោម​៖

    ម៉ាស្សា​ : ពេល​ដែល​អ្នក​ងូត​ទឹ​កម្តង​ៗអ្នក​គួរ​ចំណាយ​ពេល​បន្តិច​ធ្វើការ​ម៉ាស្សា​ត្រង់​ចង្កេះ​ និង​ត្រគាក​ឱ្យ​បាន​ជាប្រចាំ​។ ប្រើ​ដៃ​របស់​អ្នក​ម៉ាស្សា​ពី​បរិវេណ​ចង្កេះ​ចុះ​មក​ត្រគាក​ទៅ​មកៗ​ ព្រោះ​ការ​ធ្វើបែប​នេះ​អាច​ជួយ​កាត់បន្ថយ​សារធាតុ​ខ្លាញ់​ដែល​ផ្ទុក​នៅ​ម្តុំ​នោះ​ចេញ​បាន​ខ្លះ​។

    ហាត់ប្រាណ​ : រាល់ពេល​ដែល​អ្នក​ហាត់ប្រាណ​ អ្នក​ត្រូវ​ចំណាយពេល​ប្រហែល5ទៅ10នាទី​ដើម្បី​ធ្វើ​ចលនា​ត្រគាក​ និង​ភ្លៅ​។ គេង​ផ្អៀង​ ហើយ​លើកជើង​ចុះ​ឡើង​ៗ (យ៉ាងហោចណាស់15ដង​នៃ​ជើងម្ខាង​)។ វិធី​នេះ​ជួយ​កាត់បន្ថយ​ខ្លាញ់​ និង​រឹត​បន្តឹង​សាច់ដុំ​ភ្លៅ​ និង​ត្រគាក​ឱ្យ​មាន​ភាព​តឹងណែន​ល្អ​។ លំហាត់​ប្រាណ​បែបនេះ​គួរតែ​ធ្វើឡើង​រៀងរាល់​ពេលព្រឹក​។ ក្រៅពី​ជួយ​ឱ្យ​អ្នកទទួល​បានការ​សម្រក​ខ្លាញ់​ក្នុង​រាងកាយ​ហើយ​នោះ​ ការហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ក៏អាច​ជួយ​ឱ្យ​អ្នក​បញ្ចេញចោល​រាល់​សារធាតុ​ពុល​ទាំងឡាយ​ក្នុង​រាងកាយ​ចេញ​មក​ក្រៅ​បាន​យ៉ាង​ល្អ​ទៀតផង​ ហើយ​ការ​បញ្ចេញ​ជាតិពុល​អស់ទាំង​នេះ​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ និង​សម្រស់​របស់​អ្នក​។ បន្ទាប់ពី​ការហាត់ប្រាណ​បញ្ចេញ​ញើស​រួច​នោះ​ អ្នកចាំ​បាច់​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ផង​ដែរ​។ បើ​ទោះជា​អ្នក​មិន​ចូលចិត្ត​ ឬមិន​ចង់​អនុវត្ត​វិធី​ហាត់ប្រាណ​តាម​បែប​ខាងលើ​ក៏​មិន​មាន​បញ្ហា​ដែរ​ ព្រោះ​ការពិត​ទៅ​ហាត់ប្រាណ​បែប​ណា​ក៏បាន​ប្រយោជន៍​ចំពោះ​សុខភាព​ និង​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ​ សូម​តែ​ម្យ៉ាង​គឺ​កុំ​ខ្ចិល​ទៅ​បាន​ហើយ​។

    អាហារ​ : ការហាត់ប្រាណ​ជាផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ភ្លៅ​របស់​អ្នកមាន​ភាព​ស្រឡូន​ស្អាត​ជាង​មុន​ ប៉ុន្តែ​សូម​ចងចាំ​ចំណុច​មួយទៀត​គឺ​ ការហាត់ប្រាណ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ប្រសិនបើ​របប​អាហារ​ដែល​អ្នក​ទទួលទាន​ចូល​ទៅ​មាន​ភាព​មិន​សមស្រប​។ មាន​ប្រភេទ​អាហារ​ជាច្រើន​ដែល​អាច​កាត់បន្ថយ​សារធាតុ​ខ្លាញ់​តាម​បរិវេណ​ចង្កេះ​ ភ្លៅ​ និង​ត្រគាក​បាន​។ ប្រភេទ​អាហារ​ទាំងនោះ​មាន​ដូចជា​ អង្ករ​សំរូប​ ត្រាវ​ ខ្លាញ់ត្រី​ និង​សណ្កែ​កជាដើម​។ ក្រៅពី​ទទួលទាន​អាហារ​មានប្រយោជន៍​ហើយ​នោះ​ ឡា​រ៉ែ​ន ក៏​ចង់ឱ្យ​អ្នកពោល​ពាក្យ​លា​ចំពោះ​អាហារ​មួយចំនួន​ដូចជា​ ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ អាហារ​មាន​រសជាតិ​ផ្អែម​ ប៊័រ​ កា​ហ្វេ​អុីន​ និង​អាហារ​ខ្លាញ់​ ចៀន​បំពង​ជាដើម​ ព្រោះ​វា​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ខ្លាញ់​ផ្ទុក​នៅក្នុង​រាងកាយ​របស់​អ្នក​កាន់តែ​ច្រើន​៕

  • 50​ ​ឆ្នាំ​ហើយ​ ​មរតក​ភាពយន្ដ​ខ្មែរ​នៅ​អតីតកាល​បាន​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ថៃ​ ​

    50​ ​ឆ្នាំ​ហើយ​ ​មរតក​ភាពយន្ដ​ខ្មែរ​នៅ​អតីតកាល​បាន​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ថៃ​ ​

    ​តាមរយៈ​ប្រភព​ក្រុម​អ្នក​អភិរក្ស​ភាពយន្ដ​អ​តី​កាល​ក្នុង​ប្រទេស​ថៃ​ ​បាន​អះអាង​ថា​ ​នៅពេល​និយាយ​ដល់​ភាពយន្ដ​ខ្មែរ​ ​ដែល​ជនជាតិ​ថៃ​ស្គាល់​ច្បាស់​ជាងគេ​បំផុត​នោះ​គឺ​ ​រឿង​ ​«​ ​ពស់​កេងកង​ ​»​ ​ដែល​បាន​ផលិត​នៅ​ ​ព.ស​ ​2513​ ​ត្រូវ​នឹង​ឆ្នាំ​ ​1970​ ​ជា​ភាពយន្ដ​ល្បី​រន្ទឺ​មួយ​ ​រវាង​ការផលិត​ពីសំណាក់​ផលិតករ​ ​ខ្មែរ​-​ថៃ​ ​ហើយ​បាន​ចូល​មក​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​ថៃ​ជាច្រើន​រឿង​ទៀត​ដូចជា​ ​រឿង​ ​ខ្យងស័ង្ខ​ ​,​ ​រឿង​ ​ពស់​កេងកង​ ​ភាគ​ ​2​ ​,​ ​រឿង​ ​នាង​ផ្តិលមាស​,​ ​រឿង​ ​នាង​សក់​ក្រអូប​ ​,​ ​រឿង​ ​ធីតា​ឃ្លោក​ទិព្វ​ ​…​ជាដើម​ ​។​ ​ទាំងនេះ​គឺជា​ភាពយន្ដ​សហ​ផលិតកម្ម​កម្ពុជា​និង​ថៃ​ ​ដែល​បាន​ផលិត​នៅ​ឆ្នាំ1970​។​ ​នៅ​មាន​ភាពយន្ដ​មួយចំនួន​ទៀត​រវាង​ប្រទេស​ទាំងពីរ​ ​ដែល​មានគុណ​ភាពល្អ​កំពុង​រក្សាទុក​នៅក្នុង​ប្រទេស​ថៃ​។​

    ​នៅក្នុង​នោះ​ដែរ​ ​ក៏​មាន​ភាពយន្ដ​ល្បី​រន្ធឺ​ ​«​ស្នេហ៍​ឆ្លង​វេហា​»​ ​ជា​ភាពយន្ត​ដែល​បាត់​ទៅ​ជិត50ឆ្នាំមុន​ ​ដែល​ស្ទើរតែ​មិន​ជឿ​ថា​ ​នៅតែ​រក្សា​បាន​នៅ​គុណភាព​ល្អ​ទាំងស្រុង​នៅក្នុង​ប្រទេស​ថៃ​ ​។​ ​ស្នេហ៍​ឆ្លង​វេហា​ ​ឬ​ ​รัก​ข้าม​ขอบ​ฟ้า​ ​ជា​ភាពយន្ត​ដែល​ផលិត​ឡើង​ពី​សហ​ផលិតកម្ម​កម្ពុជា​និង​ថៃ​ ​ដែល​បាន​នាំ​សម្តែង​ដោយ​ ​លោក​ ​ជា​ ​យុទ្ធ​ថន​ ​និង​លោកស្រី​ ​ឌី​ ​សា​វ៉េ​ត​ ​(​ ​តារា​ខ្មែរ​ ​)​ ​លោក​ ​សម្បត្តិ​ ​មេ​ថា​នី​ ​និង​លោកស្រី​ ​អរញ្ញ​យ៉ា​ ​ណាម​វង្ស​ ​(​ ​តារា​ថៃ​ ​)​ ​សម្តែង​រួមគ្នា​ដោយ​អម​ជាមួយ​បទចម្រៀង​ ​ស្នេហ៍​ឆ្លង​វេហា​ ​ដែល​ច្រៀង​ដោយ​ ​លោកតា​ ​ស៊ិន​ស៊ីសាមុត​ ​និង​ ​លោកស្រី​ ​ឌី​ ​សា​វ៉េ​ត​ ​ខណៈ​ពេល​ចាក់​បញ្ចាំង​ក្នុង​ប្រទេស​កម្ពុជា​ ​ចំណែក​ប្រទេស​ថៃ​អម​ដោយបទ​ ​รัก​ข้าม​ขอบ​ฟ้า​ ​ដែល​បកស្រាយ​ដោយ​លោក​ ​សម្បត្តិ​ ​និង​លោកស្រី​ ​អរញ្ញ​យ៉ា​ ​។​

    ​យ៉ាងណាមិញ​ ​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន​ថៃ​ ​ឱ្យ​ដឹងផង​ដែរ​ថា​ ​ភាពយន្ដ​វ័យ​ចំណាស់​របស់​កម្ពុជា​ទាំងនេះ​ ​មាន​ខ្លះ​បាន​បាត់បង់​នៅក្នុង​ភ្លើងសង្គ្រាម​ ​ហើយ​ខ្លះទៀត​ក៏​កំពុង​ស្រាវជ្រាវ​ឯកសារ​ដើម្បី​យក​មក​រក្សា​ ​និង​អភិរក្ស​ទុក​ឡើងវិញ​។​ ​ភាព​ល្បីល្បាញ​នៃ​វប្បធម៌​ភាពយន្ត​ខ្មែរ​នៅ​លើទឹក​ដី​ប្រទេស​ថៃ​ ​នៅ​ខ​ណះ​ដែល​កម្ពុជា​បាន​បោះជំហាន​យ៉ាង​វែង​ទៅមុខ​លើ​វិស័យ​ភាពយន្ត​មុន​ប្រទេស​ថៃ​។​ ​នេះ​អាច​និយាយ​បាន​ថា​ ​ប្រទេស​ថៃ​ ​យក​ភាពយន្ត​ខ្មែរ​ជា​គ្រូ​ ​សម្រាប់​អ​ភិ​វ​ឌ្ឈ​ភាពយន្ត​របស់​គេ​៕​


  • ទទួលបាន​ភាពស្រស់ស្អាត​គាប់ចិត្ត ដោយ​ការមើល​ថែទាំ​ខ្លួន​យ៉ាង​ល្អ

    ទទួលបាន​ភាពស្រស់ស្អាត​គាប់ចិត្ត ដោយ​ការមើល​ថែទាំ​ខ្លួន​យ៉ាង​ល្អ

    ការ​តុបតែង​មុខ​ អាច​ផ្លាស់​ប្តូរ​នារី​ធម្មតា​ម្នាក់​ ឱ្យ​មើលទៅ​ស្រស់​ស្អាត​ មាន​មន្ត​ស្នេហ៍​ឡើង​បាន​យ៉ាង​មិន​គួរ​ឱ្យ​ជឿ​ តែ​មានរឿង​មួយទៀត​ដែល​ចង់ឱ្យ​មិត្ត​អ្នកអាន​ដែល​ជា​សុភាព​នារី​ជឿ​ដែរ​នោះ​គឺ​ ទោះជា​អ្នក​មិនបាន​តុបតែង​មុខ​ក៏ដោយ​ ក៏​ភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ​របស់​អ្នក​ វា​ជះ​ពន្លឺ​ចេញ​មក​បាន​ដែរ​ ហើយ​ថែមទាំង​គួរ​ឱ្យ​គយគន់​ និង​មាន​មន្ត​ស្នេហ៍​ទៀតផង​។ បើ​ចង់​ស្រស់​ស្អាត​បែប​ធម្មជាតិ​មិនបាច់​ពឹងពាក់​លើ​ម្សៅ​ក្រែម​នោះ​ អ្នក​ត្រូវ​ចាប់ផ្តើម​មើលថែ​ទាំ​ខ្លួនឯង​តាមវិធី​ 7យ៉ាងដូច​ខាងក្រោម​នេះ​ ៖

    1. លាង​សម្អាត​ និង​ខាត់ស្បែក​មុខ​
    ត្រូវ​លាង​សម្អាត​ផ្ទៃមុខ​ឱ្យ​បាន​ស្អាត​ហ្មត់ចត់​រាល់​ព្រឹក​ និង​ល្ងាច​ជាប្រចាំ​ ដោយ​ជ្រើសរើស​ប្រើ​ផលិតផល​លាង​សម្អាត​មុខ​ដែល​ត្រូវ​នឹង​សភាព​ស្បែក​របស់​អ្នក​ ក្រៅពី​នេះ​ អ្នក​ត្រូវ​ដុសខាត់​ស្បែក​មុខ​របស់​អ្នក​ ដើម្បី​កម្ចាត់​កោសិកា​ស្បែ​កចាស់​ៗ ដែល​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមើល​ទៅ​ខ្មៅ​ស្រអាប់​ចេញ​ ដោយ​ជ្រើសរើស​ប្រើ​ Scrubs​ ប្រភេទ​ខ្សោយ​និង​ធ្វើជា​ប្រចាំ​ មួយ​សប្តាហ៍1​-2ដង​។

    2. ប្រើ​ ថូនើ​រ៍​ (Toner​)
    ដំណាក់កាល​បន្តម​កទៀត​ ដើម្បី​ឱ្យ​ផ្ទៃមុខ​ស្រស់ថ្លា​នោះ​ អ្នក​ត្រូវ​ជូត​សម្អាត​ផ្ទៃមុខ​ ដោយ​ថូនើ​រ៍​ បន្ទាប់ពី​បាន​លាង​ និង​ខាត់ស្បែក​មុខ​រួចរាល់​ហើយ​។ ថូនើ​រ៍​ជួយ​សម្រួល​តុល្យភាព​ដល់​ស្បែក​មុខ​ និង​ជួយ​សម្អាត​កំណក​កខ្វក់​ដែល​នៅ​សេសសល់​លើ​ផ្ទៃមុខ​ តែ​ដំណាក់កាល​នេះ​មិនមែន​ជា​ដំណាក់កាល​ “ចាំបាច់​” ក្នុង​ការ​មើលថែ​ទាំ​ស្បែក​មុខ​នោះ​ទេ​ តែបើ​អ្នក​បាន​ធ្វើ​នោះ​ ធានា​ថា​ អ្នក​នឹង​មាន​អារម្មណ៍ល្អ​ជាមួយនឹង​សភាព​ស្បែក​របស់​ខ្លួនឯង​ខ្លាំង​ណាស់​។ មិន​ចាំបាច់​ធ្វើ​វា​រៀងរាល់​លើក​ ក្រោយពេល​លាងមុខ​ហើយ​នោះ​ទេ​ អ្នក​គ្រាន់តែ​ធ្វើបែប​នេះ​នៅពេល​ល្ងាច​គឺ​គ្រប់គ្រាន់​ហើយ​។

    3. លាប​ ម៉​យស្ជើ​រ៉ា​យហ្ស័រ​ (Moisturizer​) បន្ថែម​សំណើម​
    ដំណាក់កាល​នេះ​ ជា​ដំណាក់កាល​ដែល​ខ្វះ​មិនបានជា​ដាច់ខាត​ក្នុង​ការ​មើលថែ​ទាំ​ស្បែក​មុខ​មិនថា​អ្នកមាន​សភាព​ស្បែក​ បែប​ណាក៏ដោយ​។ ស្បែក​ស្ងួត​រឹតតែ​ត្រូវការ​ម៉​យស្ជើ​រ៉ា​យហ្ស័រ​ច្រើន​ដើម្បី​រក្សា​តុល្យភាព​របស់​ស្បែក​ ដោយ​នា​រីៗ​គ្រប់​គ្នា​គួរ​បំប៉ន​ស្បែក​មុខ​ទាំង​ពេលថ្ងៃ​ និង​ពេលយប់​ ហើយ​ត្រូវ​ជ្រើសរើស​ប្រើ​ម៉​យស្ជើ​រ៉ា​យហ្ស័​រដែ​លស័ក្តិសម​នឹង​ស្បែក​របស់​អ្នកផង​ ដែរ​។

    4. តម្រឹម​ចិញ្ចើម​ឱ្យ​មាន​របៀប​ និង​ស្រស់​ស្អាត​
    ការ​កាត់តម្រឹម​រោមចិញ្ចើម​ដែល​ដុះ​វែង​ និង​ក្រាស់​ឱ្យ​មើលទៅ​មាន​ទម្រង់​ស្អាត​ នឹង​ធ្វើ​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមើល​ទៅ​ស្រស់ថ្លា​ឡើង​បាន​ អ្នក​ដែល​មាន​រោមចិញ្ចើម​ក្រាស់​ រឹតតែ​ត្រូវ​យកចិត្ត​ទុកដាក់​ចំពោះរឿងនេះ​ខ្លាំង​ឡើង​។

    5. ឧស្សាហ៍​បក​មុនខ្សាច់​ចេញ​ផង​
    មុន​ខ្សាច់​តូច​ៗ និង​ខ្មៅ​ៗនៅ​លើ​ច្រមុះ​ ឃើញ​ហើយ​រំខាន​ភ្នែក​ខ្លាំង​ណាស់​ និង​ស្ទាប​ទៅ​រាង​គ្រើម​ៗ ដែល​យើង​មិន​ចង់បាន​ឡើយ​ ដូច្នេះ​ត្រូវ​ចាត់ការ​មុនខ្សាច់​ទាំងអស់​នេះ​ឱ្យ​អស់​ តែ​មិនមែន​ដោយ​ការ​ញេច​នោះ​ទេ​ គឺ​ធ្វើការ​បក​វា​ចេញ​ដោយ​បន្ទះ​សម្រាប់​បក​មុនខ្សាច់​ តែ​មិន​គួរ​ធ្វើ​ញឹកញាប់​លើស​ពី​មួយ​សប្តាហ៍1ដង​ទេ​ ព្រោះ​វា​អាច​ក្លាយទៅជា​ការបំផ្លាញ​ស្បែក​មុខ​ខ្លួនឯង​ទៅវិញ​ទេ​។

    6. ទទួលទាន​ឱ្យ​ត្រូវ​តាម​ក្បួន​ភោជនាហារ​ និង​ ហាត់ប្រាណ​ផង​
    នា​រីៗ​ទាំងឡាយ​ប្រហែលជា​ធ្លាប់​បានឮ​ពាក្យ​ណែនាំ​នេះ​ឡើង​ធុញ​ហើយ​មើលទៅ​ តែ​វា​មាន​ហេតុ​ផលល្អៗ​ជាច្រើន​បង្កប់​នៅក្នុង​នោះ​។ បើ​ចង់​ស្អាត​យ៉ាង​ជឿជាក់​ក្នុងចិត្ត​ ទាំង​រឿង​ស្បែក​ និង​រូបរាង​នោះ​ នា​រីៗ​ត្រូវតែ​ទទួលទាន​អាហារ​ដែល​មាន​សារធាតុ​អាហារ​គ្រប់​ចំនួន​ក្នុង​បរិមាណ​ដែល​សមរម្យ​ និង​ត្រូវ​ហាត់ប្រាណ​គួបផ្សំ​ជាមួយ​គ្នា​ជាប់​ជាប្រចាំ​ផង​។

    7. ធ្វើអ្វី​គ្រប់យ៉ាង​ឱ្យ​បាន​ទៀងទាត់​ និង​ជាប់​ ជានិច្ច​
    រឿង​សំខាន់​បំផុត​ដែល​ជា​គ្រឿង​វាស់វែង​ថា​តើ​អ្នក​នឹង​ក្លាយជា​នារី​ដែល​ស្រស់​ស្អាត​មិនបាច់​ពឹង​លើ​ក្រែម​ម្សៅ​បាន​មែន​ឬក៏​អត់​នោះ​ គឺ​ការ​ធ្វើ​តាម​គ្រប់​ចំណុច​ដែល​បាន​រៀបរាប់​មក​ខាងលើ​យ៉ាង​ជាប់លាប់​ជាប្រចាំ​ ទោះជា​រយ:ដំ​បូងៗ​អាច​ត្រូវ​បង្ខំខ្លួន​ឯង​បន្តិច​ក៏ដោយ​ ហើយ​នៅពេល​ដែល​វេលា​កន្លង​ផុត​ទៅ​ អ្នក​នឹង​ធ្លាប់ខ្លួន​ ក្លាយជា​និស្ស័យ​រហូតដល់​មាន​អារម្មណ៍​ថា​មិន​សប្បាយចិត្ត​សោះ​បើ​មិនបាន​មើលថែ​ទាំ​ខ្លួនឯង​ដូច​ទម្លាប់​នោះ​។ដល់ពេល​ហ្នឹង​ អ្នក​នឹង​ស្រស់​ស្អាត​ ហើយ​ជឿជាក់​លើ​ខ្លួនឯង​គ្រប់ពេលវេលា​ ទោះជា​ត្រូវ​បង្ហាញ​ផ្ទៃមុខ​ដែល​គ្មាន​ក្រែម​ម្សៅ​ក៏ដោយ​ ក៏​មិន​បារម្ភ​ដែរ​៕

  • កម្រង​រូបភាព​កម្រ​ឃើញ​នៃ​ការ​តុបតែង​កាយ​តួ​របាំ​ក្នុង​ឆ្នាំ​​1949​

    កម្រង​រូបភាព​កម្រ​ឃើញ​នៃ​ការ​តុបតែង​កាយ​តួ​របាំ​ក្នុង​ឆ្នាំ​​1949​

    ​នៅក្នុង​ទម្រង់​របាំ​បុរាណ​ខ្មែរ​ ​សម្លៀកបំពាក់​ពិតជា​មាន​សារៈសំខាន់​ទាក់ទង​នឹង​សោភ័ណ្​ឌ​ភាព​។​ ​មុន​ពេល​ចេញ​សម្ដែង​ម្ដង​ៗ​ ​ក្រុមរបាំ​តែងតែ​ពិនិត្យ​ពិ​ចៃ​ចំពោះ​សម្លៀកបំពាក់​តែង​កាយ​ឱ្យ​តឹងណែន​នឹង​ខ្លួនប្រាណ​ ​ហើយ​ការ​ស័ក្ដិសម​នោះ​ក៏​ចាំបាច់​អាច​ធ្វើ​ឱ្យ​ពួកគេ​ធ្វើកាយវិការ​យ៉ាង​ងាយស្រួល​ផង​ដែរ​។​

    ​ក្រឡែ​ក​ទៅ​មើល​អតីតកាល​វិញ​ ​ការ​តុបតែង​កាយ​របស់​នាដកា​នា​ម័យ​មុន​ ​ពិតជា​មាន​សោភ័ណ្ឌ​ប្រណីត​ដែល​កម្រ​ក​នឹង​បានឃើញ​ខ្លាំង​ណាស់​ ​។​ ​ឯក​សារ​ចាស់​ៗ​បាន​បន្សល់ទុក​តិចតួច​ ​ឱ្យ​កូនខ្មែរ​ចងចាំ​ពី​សិល្បៈ​ដូនតា​របស់​យើង​។​ ​ចង់​ដឹង​ថា​ ​ការ​តុបតែង​កាយ​តួ​របាំ​ ​ពី​សម័យ​បុរាណ​ពិតជា​ល្អ​ស្អាត​បែប​ណា​នោះ​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ ​៖​

    រូបភាពពី៖ Gonzalo Cancino 

  • ម៉ម​ ​ពេជ្ជរិទ្ធ​ ​ប្រកាស​ឈប់​ធ្វើ​បទចម្រៀង​ ​រហូត​ណា​អ្នករក​ស៊ី​យូ​ធូប​នៅតែ​បន្ដ​លួច​ស្នាដៃ​យក​ទៅ​បង្ហោះ​

    ម៉ម​ ​ពេជ្ជរិទ្ធ​ ​ប្រកាស​ឈប់​ធ្វើ​បទចម្រៀង​ ​រហូត​ណា​អ្នករក​ស៊ី​យូ​ធូប​នៅតែ​បន្ដ​លួច​ស្នាដៃ​យក​ទៅ​បង្ហោះ​

    ​មុន​នេះ​បន្ដិច​ស្រាប់តែ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​មើលឃើញ​ថា​ ​ម្ចាស់​បទ​«​ ​ឆ្ងាយ​ ​»​ ​បាន​បង្ហោះ​សារ​ទៅកាន់​មហាជន​ថា​ ​ខ្លួន​ត្រូវ​បាន​បរាជ័យ​កិច្ចការ​ពារ​ស្នា​រ​ដៃ​ខ្លួន​ ​ដោយ​ការ​លួច​ស្នាដៃ​ចម្រៀង​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​អស់​រយៈពេល​រាប់​ខែ​ ​ទៅ​បង្ហោះ​យ៉ាង​រប៉ាត់រប៉ាយ​ ​និង​កេង​ចំណេញ​ ​គ្មាន​សណ្ដាប់ធ្នាប់​ ​និង​ ​គ្មាន​ការអនុញ្ញាត​ ​គ្មាន​ភាព​ច្បាស់លាស់​នៅ​លើ​យូ​ធូប​ ​ហើយ​ថែមទាំង​ព្រួត​កម្ទេច​ ​Youtube​ ​Channel​ ​របស់​សាមី​ ​ដោយ​ចោទប្រកាន់​ថា​ ​មិនមែន​ជា​ម្ចាស់​ស្នាដៃ​ទៅវិញ​។

    ​តារាចម្រៀង​វ័យក្មេង​ ​ម៉ម​ ​ពេជ្ជរិទ្ធ​ ​បាន​អះអាង​ថា​ ​«​ ​ចម្រៀង​មួយ​បទ​ដែល​ខ្ញុំ​បាន​យក​បេះដូង​មក​ធ្វើ​ ​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​ដោយ​រប៉ាត់រប៉ាយ​ ​និង​កេង​ចំណេញ​ ​គ្មាន​សណ្ដាប់ធ្នាប់​ ​និង​ ​គ្មាន​ការអនុញ្ញាត​ ​គ្មាន​ភាព​ច្បាស់លាស់​ ​ខ្ញុំ​ប្រហែលជា​ត្រូវ​លាឈប់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នៅ​ថ្ងៃណាមួយ​ឆាប់​ឆាប់​នេះ​ ​ដោយសារ​ ​រឿង​ដ៏​តូចតាច​មួយ​នេះ​ ​។​ ​ខ្ញុំ​សូម​អរគុណ​បងប្អូន​ចាស់​ក្មេង​ដែល​ស្រលាញ់​ ​និង​លើកទឹកចិត្ត​លើ​អ្វី​ដែល​ខ្ញុំ​ប្រឹងប្រែង​ ​គ្មាន​នរណា​ម្នាក់​មាន​កំហុស​ទេ​ ​។​ ​ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​ព្រួត​កម្ទេច​ ​Youtube​ ​Channel​ ​ដែល​ខ្ញុំ​បង្ហោះ​ចម្រៀង​របស់ខ្ញុំ​ម្តង​រួចហើយ​ដោយសារ​ខ្ញុំ​ព្យាយាម​ហាមឃាត់​គេ​ ​ហើយ​ខ្ញុំ​បាន​បរាជ័យ​កិច្ចការ​ពារ​ស្នា​រ​ដៃ​ខ្លួន​ ​រីឯ​ ​ការ​បង្ហោះ​ចម្រៀង​របស់ខ្ញុំ​ត្រូវ​បាន​ផ្អាក​ដំណើរការ៦ខែរ​ ​ទៅ​ ​៩ខែ​ ​ហើយ​ត្រូវ​បាន​(​YouTube​)​គំរាម​លុបចោល​នៅ​អ្វី​ទាំងអស់​ ​ព្រោះ​ការ​កាត់ក្តី​បែប​អេឡិចត្រូនិក​ ​ចោត​ថា​ខ្ញុំ​មិនមែន​ជា​ម្ចាស់​ស្នាដៃ​ ​។​ ​”​ ​You​ ​have​ ​stolen​ ​my​ ​Art​ ​for​ ​your​ ​own​ ​business​ ​benefit​ ​»​។

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មហាជន​ជាច្រើន​តែងតែ​ទទូច​ចង់ឱ្យ​មាន​វិធានការ​ទប់ស្កាត់​ការ​លួច​ចម្លង​បែបនេះ​ ​ប្រសិនបើ​គេ​មើលឃើញ​មានការ​រឹត​បន្តឹង​និង​បង្ក្រាប​ដែល​បាន​ធ្វើ​ឱ្យ​ថមថយ​ការ​ចេញ​របស់​ក្លែងក្លាយ​ ​ឬ​របស់​ចម្លង​នោះ​ទៅ​បាន​ ​គឺ​បានន័យ​ថា​ ​វិធានការ​មួយ​នោះ​ប្រសិទ្ធភាព​រក្សា​សិទ្ធ​បញ្ញា​ ​ទាំង​ប្រភេទ​ផលិតផល​សិល្បៈ​ចម្រៀង​ ​និង​ភាពយន្ត​។​ ​តែ​ជាអកុសល​ ​ច្បាប់​កម្ម​សិទ្ធ​បញ្ញា​នៅ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​នៅ​មិនទាន់​បាន​តឹងរ៉ឹង​នៅឡើយ​ទេ​៕​

  • ចំណេះដឹង10យ៉ាង​ក្នុង​ការថែទាំ​សម្រស់​ស្បែក ក្រចក និង​សក់​តាម​ធម្មជាតិ

    ចំណេះដឹង10យ៉ាង​ក្នុង​ការថែទាំ​សម្រស់​ស្បែក ក្រចក និង​សក់​តាម​ធម្មជាតិ

    ចំណេះ​ទាំង10ខាងក្រោម​នេះ​ ក្រៅពី​ងាយស្រួល​អនុវត្ត​ហើយ​ នៅ​មិន​អស់​លុយ​ច្រើន​ទៀតផង​ និង​អ្វី​ដែល​សំខាន់​នោះ​គឺ​ យើង​សង្កត់ធ្ងន់​រឿង​របស់​ធម្មជាតិ​ជាមួយ​ស្បែក​ ដើម្បី​ឱ្យ​ទទួល​បាន​ស្បែក​ដែល​ល្អ​ស្អាត​ពិ​តៗ​ តែ​យ៉ាងណាក៏ដោយ​ក៏​កុំ​ភ្លេច​ថា​ ការ​ឧស្សាហ៍​ថែបំប៉ន​នេះ​ គួរ​ធ្វើឡើង​យ៉ាង​ជាប់លាប់​ទើប​ទទួល​បាន​លទ្ធផល​ល្អ​ពិត​។

    1. ថែបំប៉ន​ដោយ​ចេកទុំ​ និង​ស៊ុត​
    ចង់ឱ្យ​សក់​ភ្លឺរលោង​ស្អាត​ទេ​មិត្ត​អ្នកអាន​? ងាយស្រួល​ខ្លាំង​ណាស់​ គ្រាន់តែ​លាយ​ស៊ុត​មួយ​គ្រាប់​ជាមួយ​ចេកទុំ​កិន​ម៉ដ្ឋ​ ហើយ​យក​មក​ផ្អាប់​លើ​សក់​(បើ​សក់​វែង​ និង​ក្រាស់​ខ្លាំង​នោះ​ អាច​បន្ថែម​ល្បាយ​នេះ​ឱ្យ​ច្រើនឡើង​បាន​) ទុកចោល​10​-30នាទី​ បន្ទាប់ពី​នោះ​ក៏​កក់សក់​ចេញ​ដោយ​សាប៊ូកក់​សក់​តាមធម្មតា​ តែបើ​ចង់​ប្រើ​គ្រី​មអប់​សក់​ផង​ ចូរ​ប្រើ​ចំពោះតែ​បរិវេណ​ចុង​ៗសក់​បាន​ហើយ​។ ធ្វើ​ឱ្យ​បាន​យ៉ាងតិច​ក្នុង​មួយ​អាទិត្យ​ម្តង​ តែ​សម្រាប់​សក់​ដែល​ស្ងួត​ខ្លាំង​ អាច​ធ្វើ​បាន2ដង​ក្នុង​មួយ​សប្តាហ៍​កាន់តែ​ល្អ​។

    2. ថែបំប៉ន​ក្រចក​បង្កើន​សំណើម​
    ធ្វើ​ក្រចកដៃ​ញឹកញាប់​ ចង់ឱ្យ​ក្រចក​រឹងមាំ​ស្រស់​រលោង​ភ្លឺ​ថ្លា​នោះ​ ចូរ​យក​ប្រេង​ម្កាក់​ក្តៅ​ឧណ្ហ​ៗ ហើយ​ដាក់ដៃ​ត្រាំ​នៅក្នុង​នោះ​ប្រមាណ​ជា​5នាទី​ នឹង​ទទួល​បានដៃ​ដ៏​ទន់ភ្លន់​ ជាមួយនឹង​ក្រចក​ដែល​រឹងមាំ​ល្អ​ស្អាត​មិនខាន​ ចូរ​ធ្វើ​ឱ្យ​បាន​រៀងរាល់​សប្តាហ៍​។

    3. ម៉ាស​ទឹកឃ្មុំ​បែ​បងាយៗ​
    ទឹកឃ្មុំ​សុទ្ធ​អាច​ជួយ​នា​រីៗ​យើង​ក្នុង​រឿង​ស្បែក​បាន​ច្រើនណាស់​ ជាពិសេស​ការ​ប្រឆាំង​មេរោគ​បាក់តេរី​ និង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ស្រទន់​យ៉ាង​ឆាប់រហ័ស​ តែ​សូម​បញ្ជាក់​ថា​ ត្រូវតែ​ជា​ទឹកឃ្មុំ​សុទ្ធ​ប៉ុណ្ណោះ​។ ចូរ​ធ្វើ​ម៉ាស​មុខ​មួយ​សប្តាហ៍​ម្តង​ ដោយ​ប្រើ​ទឹកឃ្មុំ​ 1ស្លាបព្រាបាយ​ ឬច្រើនជាង​នោះ​បន្តិច​ដោយ​មុននឹង​យក​មក​ប្រើ​ ចូរ​យក​ទៅ​ដាក់​កម្តៅ​ក្នុង​ឆ្នាំង​ម៉ៃ​ក្រូ​វេ​ហ្វ​ឱ្យ​ក្តៅ​ឧណ្ហ​ៗសិន​ ហើយ​យក​មក​លាប​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ ទុកចោល5​-10នាទី​បន្ទាប់ពី​នោះ​សឹម​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗនិង​ផ្តិត​មុខ​ឱ្យ​ស្ងួត​ជាការស្រេច​។

    4. ធ្វើ​សាប៊ូកក់​សក់​បែ​បងាយៗ​ជួយ​កម្ចាត់​វត្ថុ​ កខ្វក់​ដែល​នៅ​សេសសល់​លើ​ស្បែក​ក្បាល​
    អ្នកប្រើ​សាប៊ូកក់​សក់​ធម្មតា​ដែល​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ តែ​ពេលខ្លះ​សាប៊ូកក់​សក់​ទាំង​អស់នោះ​ក៏​ធ្វើ​ឱ្យ​មាន​វត្ថុ​កខ្វក់​នៅ​សេសសល់​នៅ​លើ​ស្បែក​ក្បាល​របស់​អ្នក​ដែរ​ បើសិនជា​លាង​មិន​ស្អាត​មែនទែន​នោះ​។ វិធី​ដែល​ជួយ​កម្ចាត់​វត្ថុ​កខ្វក់​ទាំងនោះ​បាន​នោះ​គឺ​ លាយ​ទឹកខ្មេះ​ធ្វើ​ពី​ផ្លែ​ប៉ោម1​/4ពែង​ ជាមួយ​ទឹក​ស្អាត1ពែង​ យក​មក​កក់​សក់​ជំនួស​សាប៊ូកក់​សក់​ រួចហើយ​តាមដោយ​ការ​អប់​សក់​តាម​ប្រក្រតី​។ នៅពេល​ណា​ដែល​អ្នកមាន​អារម្មណ៍​ថា​រាង​ស្អិត​ៗក្បាល​ សក់​ឆាប់​កខ្វក់​នោះ​សូម​សាកល្បង​ធ្វើ​លមើល៍​។

    5. ដុសខាត់​កែងដៃ​ និង​ក្បាលជង្គង់​ ទទួលយក​ស្បែក​ស្អាត​ស្រស់ថ្លា​
    ហាន់​ផ្លែក្រូច​ឆ្មារ​កាត់ទទឹង​ជា​ពីរ​ ដើម្បី​យក​មក​ដុស​លើ​កែងដៃ​ និង​ក្បាលជង្គង់​ ឬនៅ​ត្រង់​កន្លែងណា​ដែល​ក្រិន​ខ្មៅ​ វា​នឹង​ជួយ​ឱ្យ​ស្បែក​ត្រង់​កន្លែង​នោះ​ស និង​ទន់​ឡើងវិញ​ ហើយ​ថែមទាំង​មាន​ក្លិនក្រអូប​ទៀតផង​។ បន្ទាប់ពី​ដុសខាត់​រួច​ហើយ​ ចូរ​លាង​សម្អាត​ចេញ​តាមធម្មតា​។

    6. ដុសខាត់​រាងកាយ​បែប​ទន់ភ្លន់
    ​លាយ​ប្រេង​ម្កាក់​ ជាមួយ​អំបិល​ម៉ដ្ឋ​ក្នុង​អត្រា2​:1 ហើយ​យក​មក​ដុសខាត់​ស្បែក​ នឹង​ជួយ​កម្ចាត់​កោសិកា​ស្បែក​ដែល​ស្លាប់​ហើយ​ចេញ​ ធ្វើ​ឱ្យ​ស្បែក​ស្រទន់​ និង​ភ្លឺ​ថ្លា​ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​ យើង​អាច​លាយ​បាន​ដោយខ្លួនឯង​ នឹក​ចង់​ធ្វើ​ពេលណា​ក៏បាន​មិន​ចាំបាច់​ទិញ​គេ​ឡើយ​។

    7. បំប៉ន​សរសៃសក់​ឱ្យ​ទន់​រំសាយ​
    ចង់​មាន​សក់​ស្រទន់​ និង​មាន​សំណើម​ មិន​ស្ងួត​បែក​ចុង​ដែរ​ឬទេ​? បើ​ចង់​ ចូរ​យក​ប្រេងដូង​មក​ផ្អាប់​សរសៃសក់​ និង​ធ្វើ​ម៉ាស្សា​ស្បែក​ក្បាល​ ដោយ​ផ្អាប់​តាំងពី​គល់​រហូតដល់​ចុង​សក់​ ទុកចោល​ប្រមាណ​ជា2​-3ម៉ោង​ បន្ទាប់ពី​នោះ​ក៏​ទៅ​កក់​សម្អាត​ចេញ​ អាច​នឹង​ត្រូវ​កក់​សម្អាត​ដល់ទៅ2​-3ដង​ទើប​ស្អាត​ និង​មិន​ចាំបាច់​ប្រើ​គ្រី​មអប់​សក់​ទេ​ ហើយ​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ក្បាល​ឡើង​ប្រេង​ អាច​ធ្វើការ​ផ្អាប់​ចំពោះតែ​ចុង​សក់​បាន​ហើយ​។

    8.គ្រី​មរំ​អិ​លសម្រាប់​កោរ​រោម​បែប​គ្មាន​សារធាតុពុល​
    ចូរ​ប្រើ​ប្រេងដូង​លាប​ឱ្យ​សព្វ​បរិវេណ​ដែល​ត្រូវ​កោរ​ មិនថា​តែ​នៅ​លើ​ជើង​ ឬក្លៀក​ជំនួស​គ្រី​មរំអិល​សម្រាប់​កោរ​រោម​ វា​នឹង​ជួយ​ឱ្យ​ការ​កោរ​នោះ​កាន់តែ​ងាយស្រួល​ឡើង​ និង​ថែបំប៉ន​ស្បែក​ក្នុង​ពេល​ជាមួយគ្នា​ទៀតផង​។

    9. កម្ចាត់​មុន​ក្បាល​ខ្មៅ​ដោយ​រូបមន្ត​ធម្មជាតិ​
    បន្តក់​ទឹកឃ្មុំ4​-5ដំណក់​នៅ​លើ​សម្បក​ផ្លែ​ក្រូចឆ្មារ​ រួច​យក​មក​ដុស​ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ប្រមាណ​ជា1នាទី​ ដោយ​សង្កត់ធ្ងន់​លើ​បរិវេណ​ដែល​មាន​មុន​ក្បាល​ខ្មៅ​ រួចហើយ​ទុកចោល5នាទី​មុននឹង​លាង​ចេញ​ដោយ​ទឹក​ត្រជាក់​ (ចូរ​ធ្វើ​នៅពេល​យប់​ ហាម​ធ្វើ​នៅពេល​ព្រឹក​ ព្រោះ​អាច​នឹង​ធ្វើ​ឱ្យ​ស្បែក​មុខ​ក្រហាយ​នៅពេល​ចេញទៅ​ប៉ះ​នឹង​កម្តៅ​ និង​ពន្លឺថ្ងៃ​)។

    10​.ប្រើ​ច្រាស​ទន់​ៗដុស​ស្បែក​ ដើម្បី​ទទួល​បាន​ស្បែក​ដ៏​ល្អ
    ​ការប្រើ​ច្រាស​ទន់​ៗដុសខាត់​នៅ​លើ​ស្បែក​គឺ​ជា​ការ​ឌី​ថក់ស៍​ស្បែក​បែ​បងាយៗ​ ដុស​ថ្នម​ៗប្រៀប​ដូចជា​ការ​ធ្វើ​ម៉ាស្សា​ស្បែក​ កម្ចាត់​កោសិកា​ស្បែក​ដែល​ស្លាប់​ហើយ​ តែ​នៅតែ​តោង​នៅ​លើ​ស្បែក​មិន​ព្រម​ជ្រុះចេញ​ ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រោគ​រឹងមាំ​ឡើង​ កម្ចាត់​សេល​លូ​ឡៃ​ត៍​ ជំរុញ​អ័រម៉ូន​ និង​ជួយ​រឹត​បន្តឹង​ស្បែក​។ គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ និង​មិន​អស់ប្រាក់​ច្រើន​ទៀតផង​៕

  • ទើបតែ​ ​1ប្រកួត​ ​តែ​ ​Down​ ​Town​ ​Sport​ ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​លើកដំបូង​ក្នុង​ពាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​ស្រេច​ទៅ​ហើយ​

    ទើបតែ​ ​1ប្រកួត​ ​តែ​ ​Down​ ​Town​ ​Sport​ ​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​លើកដំបូង​ក្នុង​ពាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​ស្រេច​ទៅ​ហើយ​

    ​ក្រុម​ ​Down​ ​Town​ ​Sport​ ​(​កម្ពុជា​)​ ​បាន​ទទួល​កៅអី​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រួចស្រេច​ទៅ​ហើយ​ក្នុង​ពានរង្វាន់​ក្លិប​ហ្វ៊ុ​ត​សាល​ដ៏​ធំជាង​គេ​របស់​តំបន់​អាស៊ាន​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​2019​ ​ក្រោយពី​យកឈ្នះ​ក្រុម​ ​Melaka​ ​(​ម៉ាឡេស៊ី​)​ ​ដោយ​លទ្ធផល​ ​5ទល់នឹង4​។​

    ​ទោះបីជា​ទើបតែ​ប្រកួត​បាន​ ​1លើក​ ​និង​ឈ្នះ​ ​1លើក​ហ្នឹង​ក្ដី​ ​ប៉ុន្តែ​ ​3ពិន្ទុ​ដែល​ ​Down​ ​Town​ ​Sport​ ​ទទួល​បាន​នេះ​ ​វា​ល្មម​គ្រប់គ្រាន់​អាច​ឱ្យ​ក្រុម​កម្ពុជា​មួយ​នេះ​ឡើង​ទៅ​វគ្គ​បន្ត​បាន​បាត់​ទៅ​ហើយ​ ​ដោយសារតែ​ក្នុង​ ​1ពូល​មាន​ ​3ប្រទេស​ ​ហើយ​ក្រុម​មក​ពី​ម៉ាឡេស៊ី​ខាងលើ​ទើបតែ​ចាញ់​ក្រុម​ ​Myanmar​ ​Imperial​ ​(​មីយ៉ាន់ម៉ា​)​ ​កាលពី​ម្សិលម្ង៉ៃ​ ​ដោយ​លទ្ធផល​ ​7ទល់1​។​

    ​បន្ទាប់ពី​ចប់​ការប្រកួត​នេះ​ ​Down​ ​Town​ ​Sport​ ​(​កម្ពុជា​)​ ​នឹង​ត្រូវ​ជួប​ក្រុម​ ​Myanmar​ ​Imperial​ ​University​ ​របស់​មីយ៉ាន់ម៉ា​វិញ​ម្ដង​នៅ​ថ្ងៃទី20​ ​ខែមិថុនា​(​ថ្ងៃនេះ​)​ ​ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈរ​កំពូល​តារាង​ ​និង​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​៕​


  • Buriram​ ​ទិញ​ខ្សែការពារ​ជន​ជា​តិ​ហ្វ៊ីលី​ពី​ន​ម្នាក់​មក​បំពេញ​កីឡាករ​កូតា​អាស៊ាន​

    Buriram​ ​ទិញ​ខ្សែការពារ​ជន​ជា​តិ​ហ្វ៊ីលី​ពី​ន​ម្នាក់​មក​បំពេញ​កីឡាករ​កូតា​អាស៊ាន​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្លិប​បាល់ទាត់​កំពូល​នៃ​តារាង​លី​ក​កំពូល​ថៃ​ ​Buriram​ ​United​ ​FC​ ​ទើបតែ​បាន​ផ្តាច់​កុងត្រា​កីឡាករ​កម្ពុជា​ ​ច្រឹង​ ​ពលរដ្ឋ​ ​ដែល​ជា​កីឡាករ​កូតា​អាស៊ាន​របស់​ក្លិប​មួយ​នេះ​ ​ក្រោយពី​ ​ពលរដ្ឋ​ ​មានរបួស​រយៈពេល​យូរ​ ​មិន​អាច​ជួយ​ក្រុម​បាន​។​

    ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ពេលនេះ​ក្លិប​ថៃ​ដ៏​ល្បី​មួយ​នេះ​បាន​ចុះ​កុងត្រា​យក​កីឡាករ​កូតា​អាស៊ាន​ម្នាក់​មក​បំពេញ​ក្រុម​របស់​ខ្លួន​សម្រាប់​ជើង​ទី2​ ​នា​ពេល​ខាងមុខនេះ​ជា​កីឡាករ​ខ្សែការពារ​សញ្ជាតិ​ហ្វ៊ីលី​ពីន​ ​ដែល​មានឈ្មោះ​ថា​ ​Kevin​ ​Ingreso​។​

    ​គូរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​កូតា​អាស៊ាន​ ​3រូប​ចាស់​របស់​ក្លិប​នេះ​ ​រួមមាន​ ​Stéphane​ ​Palla​ ​(​ហ្វ៊ីលី​ពីន​)​ ​Javier​ ​Patino​ ​(​ហ្វ៊ីលី​ពីន​)​ ​ឬ​ ​Luong​ ​Xuan​ ​Truong​ ​(​វៀតណាម​)​ ​នឹង​ត្រូវ​មាន​ម្នាក់​ចាកចេញ​ ​ក្រោយ​ចប់​ជុំ​ទី1​ ​នេះ​ ​ព្រោះ​ច្បាប់​របស់​លី​ក​កំពូល​ថៃ​ ​តម្រូវ​ឱ្យ​មាន​កីឡាករ​អាស៊ាន​យ៉ាងច្រើន​បំផុត​តែ​ ​3រូប​ប៉ុណ្ណោះ​ក្នុង​ក្រុម​នី​មួយ​ៗ​៕​