Category: សង្គម និងសេដ្ឋកិច្ច

  • ​ការពិត​ ​Ronaldo​ ​ជា​អ្នកបង្រៀន​ ​Lingard​ ​លេង​បាល់​កាលពី​ ​15ឆ្នាំមុន​

    ​ការពិត​ ​Ronaldo​ ​ជា​អ្នកបង្រៀន​ ​Lingard​ ​លេង​បាល់​កាលពី​ ​15ឆ្នាំមុន​

    ​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​វ័យក្មេង​ ​Jesse​ ​Lingard​ ​គឺជា​កីឡាករ​ថ្នាល​កុមារ​របស់​ក្លិប​ ​Manchester​ ​United​ ​តាំងពី​មុន​ឆ្នាំ2003​ ​មក​ម្ល៉េះ​។​ ​កីឡាករ​រូប​នេះ​បាន​វិវឌ្ឍ​ខ្លួន​បន្តិច​ម្តង​ ​រហូតដល់​ក្លាយជា​កីឡាករ​ឈុត​ធំ​របស់​ក្លិប​ ​និង​ជាប់​ជា​ជម្រើសជាតិ​ដូចសព្វថ្ងៃ​។​

    ​ក្នុង​នោះ​ដែរ​ ​ការរស់នៅ​ជាមួយ​ក្លិប​បិសាច​ក្រហម​នេះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​ ​កីឡាករ​រូប​នេះ​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់​ជាមួយនឹង​កីឡា​ក​រល្បីៗ​ ​និង​គ្រូបង្វឹក​ជាច្រើន​ ​ដោយ​ក្នុង​នោះ​ក៏​មាន​កីឡាករ​លំដាប់​ពិភពលោក​ ​Christiano​ ​Ronaldo​ ​ម្នាក់​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ ​Christiano​ ​Ronaldo​ ​ត្រូវ​បាន​លោកគ្រូ​តា​ ​Sir​ ​Alex​ ​ដែល​កាលនោះ​ជា​គ្រូបង្វឹក​ក្រុម​ ​Manchester​ ​United​ ​បាន​ទិញ​យក​មក​រួម​ក្រុម​ ​ក្រោយពី​មើលឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់​ ​Christiano​ ​Ronaldo​ ​នៅពេលManchester​ ​United​ ​ប្រកួត​មិត្តភាព​ជាមួយ​ ​Sporting​ ​CP​ ​ក្នុង​តម្លៃ​ ​12លាន​ផោន​មកកាន់​ទឹកដី​ ​Old​ ​Trafford​ ​ជា​កន្លែង​ដែល​កីឡាករ​រូប​នេះ​កាន់តែ​ល្បី​ល្បាញ​ឡើង​ៗ​រហូតមកដល់​សព្វថ្ងៃ​៕​



  • កុំ​ត្អូញ​ថា​ ​អាវ​ជម្រើសជាតិ​កម្ពុជា​មានតម្លៃ​ថ្លៃ​ ​បើ​បានដឹង​ពី​តម្លៃ​អាវ​ជម្រើសជាតិ​ទាំង​ ​10ប្រទេស​នៃ​តំបន់​អាស៊ាន​

    កុំ​ត្អូញ​ថា​ ​អាវ​ជម្រើសជាតិ​កម្ពុជា​មានតម្លៃ​ថ្លៃ​ ​បើ​បានដឹង​ពី​តម្លៃ​អាវ​ជម្រើសជាតិ​ទាំង​ ​10ប្រទេស​នៃ​តំបន់​អាស៊ាន​

    ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បង្ហាញ​នឹង​ដាក់​លក់​រួចមក​ហើយ​នូវ​ឯកសណ្ឋាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។​ ​ក្នុង​នោះ​ដែរ​មានការ​បែងចែក​ជា​ ​2ប្រភេទ​ ​ដែល​ជា​ប្រភេទ​អ្នកគាំទ្រ​ ​និង​ប្រភេទ​ដូច​របស់​កីឡាករ​ជម្រើសជាតិ​ពាក់​តែម្តង​។​ ​អ្នក​ទាំងអស់គ្នា​ប្រហែលជា​គិតថា​ ​ឯកសណ្ឋាន​នោះ​ប្រហែលជា​ថ្លៃ​បន្តិច​ហើយ​មើលទៅ​ ​ប៉ុន្តែ​វា​ពិតជា​អាវ​របស់​ក្រុមជម្រើសជាតិ​ ​ជា​អាវ​ ​Original​ ​ដែល​មានគុណ​ភាព​ខ្ពស់​ ​ហើយ​បើ​ធៀប​ជាមួយនឹង​តម្លៃ​របស់​អាវ​ជម្រើសជាតិ​ទាំង10​ ​ប្រទេស​នៃ​តំបន់​អាស៊ាន​វិញ​នោះ​ ​កម្ពុជា​ជា​ប្រទេស​ដែល​លក់​អាវ​ជម្រើសជាតិ​ក្នុង​តម្លៃថោក​ជាងគេបង្អស់​ក្នុង​តំបន់​។​

    ​1​.​ ​កម្ពុជា​ ​(​តម្លៃ​ ​$​20​)​
    ​2​.​ ​ទី​ម័រ​ ​(​តម្លៃ​ ​$​20​)​ ​
    ​3​.​ ​ឡាវ​ ​(​តម្លៃ​ ​$​20​)​
    ​4​.​ ​វៀតណាម​ ​(​តម្លៃ​ ​$​21​)​
    ​5​.​ ​មីយ៉ាន់ម៉ា​ ​(​តម្លៃ​ ​$​31​)​
    ​6​.​ ​ហ្វីលីពីន​ ​(​តម្លៃ​ ​$​34​)​
    ​7​.​ ​ថៃ​ ​(​តម្លៃ​ ​$​61​)​
    ​8​.​ ​ម៉ាឡេស៊ី​ ​(​តម្លៃ​ ​$​65​)​
    ​9​.​ ​ឥណ្ឌូ​នេ​ស៊ី​ ​តម្លៃ​ ​$​68​)​
    ​10​.​ ​សិង្ហបុរី​ ​(​តម្លៃ​ ​$​77​)​
    ​ ​ដូច្នេះ​ ​នៅពេល​ដឹង​ហើយ​ ​ជួយ​ប្រាប់​គ្នា​តៗ​ផង​.​.​.​៕​


  • កម្ពុជា​បាន​លេខ4​ ​ពានរង្វាន់​ ​AFF​ ​FUTSAL​ ​CLUB​ ​CHAMPIONSHIP​ ​2019​

    កម្ពុជា​បាន​លេខ4​ ​ពានរង្វាន់​ ​AFF​ ​FUTSAL​ ​CLUB​ ​CHAMPIONSHIP​ ​2019​

    ​ក្លិប​ ​Downtown​ ​Sport​ ​ដែល​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់​ទា​ត់​ហ្វ៊ុ​ត​សាល​ដ៏​ធំ​បំផុត​នៃ​តំបន់​អាស៊ាន​បាន​ទទួល​ចំណាត់ថ្នាក់​លេខ4​ ​ក្នុង​ពានរង្វាន់​ខាងលើ​។​

    ​ឆ្លងកាត់​ ​4ប្រកួត​ក្នុង​ពានរង្វាន់​នេះ​ ​កម្ពុជា​ទទួល​បាន​លទ្ធផល​ ​ឈ្នះ1ប្រកួត​ ​ចាញ់​ ​3ប្រកួត​ ​បាន​លេខ2​ ​ក្នុង​ពូល​ ​ក្រោយ​ឈ្នះ​ក្រុម​បាត​តារាង​ ​Melaka​ ​(​ម៉ាឡេស៊ី​)​ ​និង​ចាញ់​ក្រុម​កំពូល​តារាង​ ​Myanmar​ ​Imperial​ ​University​ ​(​MIU​)​។​

    ​ចូល​មកដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្រុ​មហ្វ៊ុ​ត​សាល​តំណាង​ឱ្យ​កម្ពុជា​មួយ​នេះ​បាន​ចាញ់​ក្រុម​កំពូល​តារាង​ពូល​ ​A​ ​(​PTT​ ​Chunburi​)​ ​ហើយ​ចាញ់​ក្រុម​ ​Myanmar​ ​Imperial​ ​University​ ​(​MIU​)​ ​ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ3​៕​





  • អភិបាលខេត្ត​ព្រះសីហនុ​សុំ​ចុះចេញ​ពី​តំណែង​ ​រដ្ឋាភិបាល​ដាក់​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​ជំនួស​វិញ​

    អភិបាលខេត្ត​ព្រះសីហនុ​សុំ​ចុះចេញ​ពី​តំណែង​ ​រដ្ឋាភិបាល​ដាក់​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​ជំនួស​វិញ​

    ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ចុះចេញ​ពី​តំណែង​ ​ខណៈ​រាជរដ្ឋាភិបាល​នឹង​ផ្ទេរ​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​ពី​ខេត្ត​កំពង់ចាម​ទៅ​គ្រប់គ្រង​វិញ​ម្តង​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​នៅមុន​នេះ​បន្តិច​ដោយ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ​នៅក្នុង​ទំព័រ​ហ្វេ​សប៊ុ​ក​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​សរសេរ​ថា​ ​«​ក្នុង​ពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះសីហនុ​ ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​បាន​ទទួលស្គាល់​កំហុស​លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​បណ្តាល​ឱ្យ​មានរឿង​ឈឺចាប់​កើតឡើង​។​ ​គាត់​បាន​ស្នើ​មក​ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​។​ ​ខ្ញុំ​បាន​យល់ព្រម​ឱ្យ​គាត់​លាលែង​ ​និង​បាន​ពិភាក្សា​ជាមួយ​ ​សម្តេច​ ​ស​ ​ខេង​ ​យក​ឯកឧត្តម​ ​គួច​ ​ចំរើន​ ​ពីអ​ភិបាល​ខេត្ត​កំពង់ចាម​ ​មក​ធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​។​ ​ទោះជា​មានការ​រៀបចំ​បែបនេះ​ក៏ដោយ​ ​ក៏​ ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​នៅ​បន្ត​ដឹកនាំ​យុទ្ធនាការ​រុករក​និង​សង្រ្គោះ​តទៅទៀត​ ​រហូត​ចប់​កិច្ចការ​ ​និង​អភិបាលខេត្ត​ថ្មី​ចូលកាន់​តំណែង​។​

    ​នៅក្នុង​សេចក្តី​ប្រកាស​នោះ​ ​សម្តេច​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​សម្តេច​នឹង​ដក​តំណែង​ឯកឧត្តម​ ​ញឹម​ ​វណ្ណ​ដា​ ​ដោយសារ​កំហុស​មួយចំនួន​ចំពោះ​ការងារ​។​ ​ដោយ​សម្តេច​បាន​សរសេរជា​សារ​ទាំងស្រុង​ថា​៖​ ​«​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ ​ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក​ ​ឯកឧត្តម​ ​ញឹម​ ​វណ្ណ​ដា​ ​ចេញពី​តំណែង​ជាទេ​សរ​ដ្ឋ​មន្ត្រី​ ​និង​ជា​អនុប្រធាន​ទី១​ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​ ​និង​ភូតភរ​»​៕​

  • កែវ​ ​រំចង់​ ​ប្រកាស​ប្រឡូក​ក្នុង​សង្វៀន​ប្រដាល់​ដាក់​ទ្រុង​ ​One​ ​Championship​

    កែវ​ ​រំចង់​ ​ប្រកាស​ប្រឡូក​ក្នុង​សង្វៀន​ប្រដាល់​ដាក់​ទ្រុង​ ​One​ ​Championship​

    ​អ្នកប្រដាល់​ចិត្តខ្លាំង​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ ​កែវ​ ​រំចង់​ ​បាន​បង្ហាញ​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​កម្រិត​អន្តរជាតិ​ ​One​ ​Championship​។​

    ​កែវ​ ​រំចង់​ ​បង្ហាញថា​ ​រូបគេ​មានបំណង​ចង់​ចូល​ប្រឡូក​ក្នុង​សង្វៀន​នេះ​ ​ដោយសារតែ​ចង់​បង្ហាញខ្លួន​ឱ្យ​បរទេស​បាន​ស្គាល់​ពី​ក្បាច់គុន​ខ្មែរ​ ​ហើយ​រួប​គេ​ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដែរ​ ​សម្រាប់​ការ​ប្រឡូក​ក្នុង​សង្វៀន​នេះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សង្វៀន​ ​One​ ​Championship​ ​មានការ​ប្រកួត​ជា​ប្រភេទ​វាយ​ដាក់​ទ្រុង​ ​និង​ប្រភេទ​ប្រដាល់​បែប​ប្រដាល់សេរី​ ​ONE​ ​Super​ ​Series​ ​ដែល​ ​ONE​ ​Super​ ​Series​ ​នេះ​អាច​នឹង​មានការ​ស័ក្តិសម​បំផុត​ជាមួយនឹង​កីឡាករ​ក្បាច់គុន​ខ្មែ​រថ្មីៗ​ដែល​ទើប​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​៕​


  • ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

    ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

    នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​ ក្នុង​រៀងរាល់​អាការ​ឈឺពោះ​ ច្បាស់ជា​មាន​ដើមហេតុ​របស់​វា​ទាំងអស់​។ នៅ​ពេលនេះ​ យើង​នាំគ្នា​មក​យល់ដឹង​អំពី​សញ្ញា​អាក្រក់​ដែល​កើតឡើង​នៅពេល​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ដែល​បើសិនជា​វា​កើត​អាការ​ឈឺ​ញឹកញាប់​ជាបន្តបន្ទាប់​ក្នុង​លក្ខ​ណៈ​ផ្សេង​ៗនោះ​ មានន័យថា​រាងកាយ​របស់​យើង​កំពុង​បញ្ជូន​សញ្ញា​ប្រាប់​អំពី​ជំងឺ​អាក្រក់​ណាមួយ​ហើយ​…។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​លើ​(ម្ដុំ​ៗក្រោម​ឆ្អឹងជំនី​ខាងស្ដាំ​)នៅពេល​លោកអ្នក​កើតមាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​លើ​ ហើយ​អាការ​ឈឺ​នោះ​ច្រើនតែ​កើតឡើង​ក្រោយពេល​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ នោះ​អាច​មានន័យថា​ លោកអ្នក​កំពុង​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​ជំងឺ​ក្រួស​ក្នុង​ថង់​ទឹកប្រមាត់​ រួម​ទាំង​ជំងឺថ្លើម​ផង​ដែរ​។ ចំណុច​សង្កេត​សំខាន់​ដែល​នឹង​ជួយ​បញ្ជាក់​បាន​ថា​ អាច​ជា​ជំងឺ​ទាំង​នោះ​គឺ​ ពេល​យកដៃ​ទៅ​ចុច​សង្កត់​លើ​បរិវេណ​ដែល​មាន​អាការ​ឈឺ​នោះ​ អាច​នឹង​ប៉ះ​នឹង​ដុំ​សាច់​រឹង​ៗ ចំណែក​អាការ​ដែល​តាម​មក​នោះ​គឺ​ មាន​អាការ​ខ្លួនប្រាណ​ឡើង​លឿង​ និង​ភ្នែក​លឿង​។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ពេល​កើតមាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ ចាប់ផ្ដើម​តាំងពី​ម្ដុំ​ជុំវិញ​រន្ធ​ផ្ចិត​រហូត​ទៅដល់​ក្រោម​ពោះ​ផ្នែក​ខាង​ក្រោម​ស្ដាំ​។ ពេល​យកដៃ​ទៅ​ស្ទាប​លើ​បរិវេណ​ដែល​មាន​អាការ​ឈឺ​នោះ​ នឹង​មាន​ប៉ះ​នឹង​ដុំ​សាច់​ សង្កត់ពីលើ​ ហើយ​មាន​អាការ​ឈឺ​ ប្រកប​នឹង​ការ​ឈឺចុក​សៀត​គ្រប់ពេលវេលា​ បើ​មាន​សភាព​បែបនេះ​ ចូរ​សន្និដ្ឋាន​ទុកជា​បឋម​ថា​ អាច​ជា​រោគសញ្ញា​រលាក​ខ្នែងពោះវៀន​ហើយ​ តែបើ​មាន​អាការ​ឈឺ​ស្រដៀង​មាន​ខ្យល់​នៅក្នុង​ពោះ​ មាន​អា​ការ​រមូរ​ៗពោះ​រួម​ជាមួយ​ផង​នោះ​ អាច​បណ្ដាលមកពី​ការ​ធ្វើការងារ​ខុសប្រក្រតី​របស់​ពោះវៀនធំ​។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​បំផុត​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​បំផុត​នេះ​ នឹង​មាន​អាការ​ឈឺ​ឡើង​រឹង​កើតឡើង​ជា​ដំ​ណា​ក់ៗ​ មាន​អាការ​ឈឺ​ផ្នែក​ខាងក្រោម​ពោះ​បំផុត​ផ្នែក​ខាងស្ដាំ​រាលដាល​ទៅដល់​ដើមភ្លៅ​ ដែល​បង្ហាញ​ឱ្យ​ដឹង​ថា​ អាច​មាន​បញ្ហា​សុខភាព​កើតឡើង​នៅ​ម្ដុំ​តម្រងនោម​ តែបើ​សិន​មាន​អាការ​គ្រុនក្ដៅ​ខ្លាំង​ មាន​អារម្មណ៍​រងាញាក់​ ហើយ​ថែមទាំង​មាន​ធ្លាក់ស​(ចំពោះ​ស្រ្តី​) រួម​ជាមួយ​ផង​នោះ​ អាការ​ក្នុង​លក្ខណៈ​បែបនេះ​ គឺជា​សញ្ញា​របស់​ជំងឺ​រលាក​ដៃស្បូន​ ដែល​បើសិនជា​យើង​យកដៃ​ស្ទាប​ត្រង់កន្លែង​ដែល​ឈឺ​ នឹង​ប៉ះ​ដុំ​សាច់​ទៀតផង​។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ក្រោម​ឆ្អឹងជំនី​ ពេល​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ឈឺ​បែប​ក្រ​ហាយ​ៗនៅ​ក្រោម​ឆ្អឹងជំនី​ ដោយចំពោះ​អ្នកខ្លះ​អាច​មាន​អាការ​ឈឺ​ចុកសៀត​ និង​ចុកពោះ​រួម​ជាមួយ​ផង​ នោះ​មានន័យថា​ អាច​ជា​ការ​ធ្វើការ​ខុសប្រក្រតី​របស់​ពោះវៀនតូច​។ មាន​មូលហេតុ​មក​ពី​ការ​កើត​ប្រតិកម្ម​ចាញ់​ប្រូ​តេ​អុីន​គ្លុ​យតេន​ ហុច​ផល​ប៉ះពាល់​ធ្វើ​ឱ្យ​ពោះវៀន​មិន​អាច​បឺត​ជ្រាប​អាហារ​បាន​ល្អ​ដូច​ប្រក្រតី​ ធ្វើ​ឱ្យ​កើត​អាការ​ឈឺពោះ​។ បើសិន​បណ្ដោយ​ទុក​មិន​ធ្វើការ​ព្យាបាល​រយៈពេល​យូរ​ អាការ​ទាំងនេះ​នឹង​ប្រមូល​សន្សំ​រហូត​កើតជា​សភាវ​រាករូស​រ៉ាំរ៉ៃ​ ហើមពោះ​ ហើយ​ថែមទាំង​អាច​វិវឌ្ឍ​ទៅជា​ជំងឺ​រលាក​ពោះវៀនតូច​បាន​ទៀតផង​។

    អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​កណ្ដាល​(ចង្កេះ​ខាងស្ដាំ​)បើសិន​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​កណ្ដាល​ រួម​ទាំង​បន្ទោបង់​មក​មាន​ឈាម​ ឬប្រព័ន្ធ​បន្ទោបង់​មាន​ភាព​ខុស​ប្រក្រតី​នោះ​ អាច​ជា​សញ្ញា​ដាស់តឿន​ថា​ អ្នក​កំពុង​ជិត​កើត​ជំងឺ​រលាក​ពោះវៀនធំ​ហើយ​ ដែល​បើសិនជា​ពិនិត្យ​ទៅ​ឃើញ​មាន​ដុំ​សាច់​ផង​នោះ​ ក៏អាច​ជា​ការ​បង្ហាញ​ឱ្យ​ឃើញថា​ អ្នក​អាច​នឹង​កើតរោគ​ដុះ​សាច់​ក្នុង​ពោះវៀនធំ​។ តែបើ​សិន​ជា​មាន​អាការ​ឈឺពោះ​ផ្នែក​ខាងស្ដាំ​ ចាប់ផ្ដើម​ពី​ចង្កេះ​រាលដាល​ទៅដល់​គល់​ភ្លៅ​វិញ​នោះ​ អាច​នឹង​មាន​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​ដុំ​ក្រួស​នៅក្នុង​ក្រលៀន​ ឬបើ​មាន​អាការ​ឈឺចង្កេះ​ខាងស្ដាំ​ ព្រមទាំង​មាន​គ្រុនក្ដៅ​រងា​ រួម​ទាំង​មាន​ទឹកមូត្រ​ពណ៌​កករ​ល្អក់​ផង​ ក៏អាច​ជា​សញ្ញា​មួយ​ប្រាប់​ថា​ អ្នក​អាច​នឹង​កើតជំងឺ​រលាក​បំពង់​តម្រងនោម​។

    អាការ​ឈឺពោះ​ខាងស្ដាំ​ពេល​មានគភ៌​​​ត្រូវតែ​សុំ​ប្រាប់​ស្រ្តី​ដែល​កំពុង​មានគភ៌​នៅពេល​នេះ​ថា​ អាការ​ឈឺពោះ​ខាងស្ដាំ​ដែល​កើតឡើង​ក្នុង​ខណៈ​ដែល​យើង​កំពុង​ជិត​មានកូន​តូច​នោះ​ មិនមែន​ជា​រឿង​ដែល​ត្រូវ​កង្វល់​នោះ​ទេ​ ព្រោះ​បើ​មាន​អាការ​ឈឺពោះ​ មិនថា​តែ​ខាងស្ដាំ​ ឬខាងឆ្វេង​នោះ​ទេ​ បើសិនជា​ការ​ឈឺ​នោះ​ជា​ការ​ឈឺ​បែប​ស្រាល​ៗ នោះ​គឺ​ដោយសារតែ​តួ​ជីវិត​ចាប់ផ្ដើម​បង្កប់ខ្លួន​ទៅ​ក្នុង​ស្បូន​។ អាការ​បន្ត​ដែល​ស្រ្តី​មានផ្ទៃពោះ​នឹង​ត្រូវ​ជួប​ គឺ​អាការ​ឈឺ​ក្នុង​ស្បូន​ ព្រោះ​ស្បូន​នឹង​ចាប់ផ្ដើម​រីកធំឡើង​ជា​បណ្ដើរ​ ដែល​ពេលនោះ​ស្រ្តី​មានគភ៌​នឹង​មាន​អារម្មណ៍​ឈឺ​នៅក្នុង​ពោះ​ផ្នែក​ខាងក្រោម​(ថ្ងាសក្រោម​)ជាពិសេស​។
    ក្រៅពីនោះ​ បើសិន​ស្រ្តី​មានគភ៌​មាន​ភេទ​សម្ព័ន្ធ​ញឹកញាប់​ ដើរ​ច្រើន​ ឡើងចុះ​ជណ្ដើរ​ញឹកញាប់​ ឬហាត់ប្រាណ​ប្រចាំ​ ក៏​អាច​ធ្វើ​ឱ្យ​កើតមាន​អាការ​ឈឺពោះ​ម្ដុំ​ផ្នែក​ខាងក្រោម​ដែរ​ ដោយសារតែ​ការប្រើ​សាច់ដុំ​នៅត្រង់​ផ្នែក​នោះ​។ បើសិនជា​មាន​អារម្មណ៍​ថា​ឈឺពោះ​ផ្នែក​ខាង​ស្ដាំ​ខ្លាំង​ៗរហូត​មាន​អារម្មណ៍​ថា​ទ្រាំ​លែង​បាន​ យើង​សូម​ណែនាំ​ឱ្យ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​ ដើម្បី​បាន​ប្រញាប់​ពិនិត្យ​វិនិច្ឆ័យ​យ៉ាង​លម្អិត​ និង​ចាប់ផ្ដើម​ព្យាបាល​តាម​អាការ​រហូត​ទាល់តែ​ជា​ គឺជា​រឿង​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ខ្លាំង​បំផុត​៕

  • Downtown​ ​Sport​ ​ប៉ះ​ជើងខ្លាំង​ម្ចាស់ផ្ទះ​ថៃ​ ​ក្នុង​វគ្គ1​/​2​ ​ពានរង្វាន់​ ​AFF​ ​Futsal​ ​Club​ ​Championship​

    Downtown​ ​Sport​ ​ប៉ះ​ជើងខ្លាំង​ម្ចាស់ផ្ទះ​ថៃ​ ​ក្នុង​វគ្គ1​/​2​ ​ពានរង្វាន់​ ​AFF​ ​Futsal​ ​Club​ ​Championship​

    ​កាលពី​ម្សិលមិញ​នេះ​ ​ក្រុម​ ​Downtown​ ​Sport​ ​ដែល​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ពានរង្វាន់​ ​AFF​ ​Futsal​ ​Club​ ​Championship​ ​2019​ ​បាន​ប្រកួត​ចាញ់្​ក​ក្រុម​ ​Myanmar​ ​Imperial​ ​University​ ​ដែល​តំណាង​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​លទ្ធផល​ ​3ទល់នឹង9​។​

    ​ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ក្រុម​ ​Downtown​ ​Sport​ ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ2​ ​ក្នុង​ពូល​ ​B​ ​ដោយមាន​ ​3ពិន្ទុ​ ​ឈរ​ពីលើ​ក្រុម​ម៉ាឡេស៊ី​ ​(​Melaka​)​ ​ដែល​គ្មាន​ពិន្ទុ​រាប់​នឹងគេ​ ​ឯ​ក្រុម​កំពូល​តារាង​ ​Myanmar​ ​Imperial​ ​University​ ​(​មីយ៉ាន់ម៉ា​)​ ​មានដល់​ទៅ​ ​6ពិន្ទុ​។​

    ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​ក្រុម​តំណាង​ឱ្យ​កម្ពុជា​នេះ​ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​ថៃ​ ​(​ឈុ​នបូ​រី​)​ ​ដែល​ជា​ក្រុម​កំពូល​តារាង​នៃ​ពូល​ ​A​ ​ហើយក៏​ជា​ក្រុម​ដែល​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​នេះ​ ​4សម័យកាល​ផង​ដែរ​៕​

  • កីឡាករ​ជម្រើសជាតិ​វៀតណាម​ម្នាក់ទៀត​ហើយដែល​បាន​ទៅលេង​នៅ​លី​ក​របស់​បារាំង​

    កីឡាករ​ជម្រើសជាតិ​វៀតណាម​ម្នាក់ទៀត​ហើយដែល​បាន​ទៅលេង​នៅ​លី​ក​របស់​បារាំង​

    ​កីឡាករ​វ័យក្មេង​វៀតណាម​ ​Nguyen​ ​Cong​ ​Phuong​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​កំពុង​រៀបចំ​បង្វេច​ ​ត្រៀម​ចាកចេញ​ពី​ក្លិប​របស់​គេ​បច្ចុប្បន្ន​ ​នៅ​លី​ក​កំពូល​កូរ៉េ​ខាងត្បូង​ ​ទៅកាន់​ក្លិប​ថ្មី​របស់​ខ្លួន​នៅ​ឯ​លី​ក​ទី2​ ​របស់​បារាំង​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

    ​ពីមុន​មាន​ព័ត៌មាន​លេចឮ​ឡើង​ថា​ ​Nguyen​ ​Cong​ ​Phuong​ ​ត្រូវ​បាន​ក្លិប​ក្នុង​លី​ក​បារាំង​ ​(​ក្លិប​ ​Paris​ ​FC​)​ ​ទាក់ទង​មក​ក្លិប​អាជីព​ដែល​ខ្សែប្រយុទ្ធ​វៀតណាម​ម្នាក់​នេះ​កំពុង​លេង​ ​ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​Clermont​ ​Foot​ ​បាន​ប្រកាស​ថា​ ​កីឡាករ​រូប​នេះ​នឹង​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ​ខ្លួន​នៅ​ចុងខែ​មិថុនា​នេះ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​មកទល់​នឹង​ពេលនេះ​ ​វៀតណាម​មាន​កីឡាករ​ថ្នាល​ ​និងកីឡា​ករ​អាជីព​ជាច្រើន​ដែល​កំពុង​ហ្វឹកហាត់​ ​និង​ ​ប្រកប​អាជីព​នៅ​ឯ​លី​ក​នៃ​ប្រទេស​ជាច្រើន​នៅ​ទ្វីបអាស៊ី​ ​និង​អឺរ៉ុប​.​.​.​ពិតជា​ខ្លាំង​ផស់​គេ​មែន​!​៕​


  • កីឡាករ​ប្រណាំង​កង់​ល្បី​ៗ​ប្រមាណ​ជា​ ​19ប្រទេស​ ​នឹង​មក​កម្ពុជា​នា​ដើមឆ្នាំ2020​ ​នេះ​

    កីឡាករ​ប្រណាំង​កង់​ល្បី​ៗ​ប្រមាណ​ជា​ ​19ប្រទេស​ ​នឹង​មក​កម្ពុជា​នា​ដើមឆ្នាំ2020​ ​នេះ​

    ​​កម្ពុជា​ដែល​មាន​ក្រសួងទេសចរណ៍​ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​សហព័ន្ធ​ប្រណាំង​កង់​កម្ពុជា​ ​បាន​សហការ​ជាមួយ​សហព័ន្ធ​ប្រណាំង​កង់​ពិភពលោក​ ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រណាំង​កង់​លើក​ទី1នៅ​ប្រទេស​កម្ពុជា​នា​ដើមខែ​មករា​ ​ឆ្នាំ2020​។​ (more…)

  • សៀង​ ​ចន្ធា​ ​ចង់​លេង​នៅ​លី​ក​កំពូល​កម្ពុជា​សិន​ ​មុននឹង​បន្ត​ទៅលេង​នៅ​លី​ក​ជប៉ុន​

    សៀង​ ​ចន្ធា​ ​ចង់​លេង​នៅ​លី​ក​កំពូល​កម្ពុជា​សិន​ ​មុននឹង​បន្ត​ទៅលេង​នៅ​លី​ក​ជប៉ុន​

    ​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង​បំផុត​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ ​សៀង​ ​ចន្ធា​ ​បាន​បង្ហើប​ពី​គម្រោងការ​នៃ​អាជីព​បាល់ទាត់​របស់​ខ្លួន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា​ ​រូបគេ​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​អាជីព​មួយ​នេះ​។​

    ​ចន្ធា​ ​បន្ត​ថា​ ​បន្ទាប់ពី​គេ​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​រួចហើយ​ ​រូបគេ​នឹង​ចូលរួម​ក្នុង​ក្លិប​ណាមួយ​នៃ​លី​ក​កំពូល​កម្ពុជា​ ​បន្ទាប់មក​រូបគេ​នឹង​ខិតខំ​លេង​ឱ្យ​បាន​ល្អ​ ​ដើម្បី​ឈានជើង​ចូល​ទៅ​លី​ក​នៅ​ជប៉ុន​ឱ្យ​បាន​។​ ​ហើយ​ក្តី​ស្រមៃ​ ​បន្ទាប់​របស់​គេ​ ​គឺ​ទៅលេង​នៅ​ក្លិប​យក្សា​កា​តា​ឡាន់​ ​បា​សេ​ឡូ​ណា​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​គឺជា​អ្នក​ខេត្តកោះកុង​ ​ដោយ​ត្រូវ​បាន​សាលា​បាល់ទាត់​ជាតិ​បាទី​ចុះទៅ​ធ្វើតេស្ត​ជ្រើសរើស​យក​មក​ពី​ខេត្តកោះកុង​ ​ហើយ​រូបគេ​បាន​ហ្វឹកហាត់​បាល់ទាត់​នៅ​សាលា​បាល់ទាត់​ជាតិនេះ​អស់​រយៈពេល​ ​3ឆ្នាំ​មក​ហើយ​៕​