Category: សង្គម និងសេដ្ឋកិច្ច

  • តំបន់​អាស៊ាន​ ​រួម​ទាំង​កម្ពុជា​ផង​ ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ ​WORLD​ ​CUP​ ​2034​

    តំបន់​អាស៊ាន​ ​រួម​ទាំង​កម្ពុជា​ផង​ ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ ​WORLD​ ​CUP​ ​2034​

    ក្រសួង​ការបរទេស​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​ដែល​រួមមាន​ទាំង​កម្ពុជា​ផង​ដែរ​នោះ​ ​បាន​សហការ​គ្នា​យល់ព្រម​ ​ដាក់​សំណើ​ទៅកាន់​ស្ថាប័ន​ ​FIFA​ ​ដើម្បី​ឈរឈ្មោះ​ធ្វើជា​ម្ចាស់ផ្ទះ​ ​FIFA​ ​WORLD​ ​CUP​ ​2034​។​

    ​ការ​ដាក់​សំណើ​នេះ​មានន័យថា​ ​តំបន់​អាស៊ាន​ទាំងមូល​មានបំណង​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​2034​ ​រួមគ្នា​ ​ដែល​មាន​ប្រទេស​ចូលរួម​ចំនួន48​ ​ចែកចេញជា​ ​16ពូល​ ​ដូច្នេះ​មានន័យថា​ ​បើសិនជា​សំណើ​នេះ​ឈ្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​ ​FIFA​ ​WORLD​ ​CUP​ ​2034មែន​នោះ​ ​ប្រទេស​ទាំង11​ ​នៃ​តំបន់​អាស៊ាន​ ​យ៉ាងហោចណាស់​ក៏អាច​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការប្រកួត​យ៉ាងហោចណាស់​ក៏​ ​1ពូល​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ដោយសារតែ​ប្រទេស​កា​តា​ធ្វើជា​ម្ចាស់ផ្ទះ​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​ហើយ​ ​ដូច្នេះ​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ដទៃទៀត​មិន​អាច​ឈរឈ្មោះ​ជា​ម្ចាស់ផ្ទះ​ក្នុងអំឡុងឆ្នាំ2020​ ​បាន​ឡើយ​ ​ដោយសារ​ច្បាប់​ឈរឈ្មោះ​របស់​ ​FIFA​ ​គឺ​ទ្វីប​មួយ​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ ​World​ ​Cup​ ​យ៉ាង​ឆាប់​បំផុត​គឺ​ ​10ឆ្នាំ​ម្តង​៕​

  • ក្មួយស្រី​ ​កែវ​ ​រំចង់​ ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​ ​3គ្រឿង​ ​មាន​វ័យ​ត្រឹមតែ​ ​16ឆ្នាំ​ ​

    ក្មួយស្រី​ ​កែវ​ ​រំចង់​ ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​ ​3គ្រឿង​ ​មាន​វ័យ​ត្រឹមតែ​ ​16ឆ្នាំ​ ​

    ​កីឡាការិនី​កូនខ្មែរ​ ​អាមេរិក​ ​Samontha​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​ក្មួយស្រី​របស់​កីឡាករ​ប្រដាល់​ចិត្តខ្លាំង​កម្ពុជា​ ​កែវ​ ​រំចង់​។​

    ​ដោយសារតែ​មាន​ឈាមជ័រ​ជា​អ្នកប្រដាល់​ ​បូករួម​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​នាង​ផង​នោះ​ ​ធ្វើ​ឱ្យ​នាង​បាន​ខិតខំ​ហ្វឹកហាត់​ប្រដាល់​ជា​រៀងរាល់ថ្ងៃ​ ​ខណៈ​ដែល​បច្ចុប្បន្ន​ ​Samontha​ ​គឺជា​កីឡាការិនី​ប្រដាល់​ដែល​មាន​វ័យ​ត្រឹមតែ​ ​16ឆ្នាំ​ប៉ុណ្ណោះ​ ​តែ​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ប្រដាល់​ដល់ទៅ​ ​3គ្រឿង​ឯណោះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ខែតុលា​ ​ឆ្នាំ2018​ ​កន្លងទៅ​ ​នៅ​សហរដ្ឋអាមេរិក​ ​នាង​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​TBA​ ​Tournament​ ​Rev​ ​Gear​ ​Tournament​ ​of​ ​Champions​ ​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ​48គីឡូក្រាម​ ​តែ​ទទួល​បាន​លទ្ធផល​មិន​សមប្រកប​ឡើយ​៕​


  • ឈិន​ ​ឈឿន​ ​ធ្វើ​ម៉ូដ​សក់​នេះ​ ​ស្រដៀង​ ​Zlatan​ ​Ibrahimovic​ ​មែនទែន​

    ឈិន​ ​ឈឿន​ ​ធ្វើ​ម៉ូដ​សក់​នេះ​ ​ស្រដៀង​ ​Zlatan​ ​Ibrahimovic​ ​មែនទែន​

    ​កីឡាករ​ល្បឿន​លឿន​ជម្រើសជាតិ​កម្ពុជា​ ​ឈិន​ ​ឈឿន​ ​ដែល​ពាក់អាវ​លេខ17​ ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ពិតជា​មាន​សភាព​ដូចគ្នា​ទៅ​នឹង​កីឡាករ​ ​ស៊ុយអែត​ ​Zlatan​ ​Ibrahimovic​ ​នៅពេល​ដែល​ពួកគេ​ទាំង2​ ​ធ្វើ​ម៉ូដ​សក់​បែប​ចង​លើក​ទៅ​ខាងក្រោយ​បែបនេះ​។​

    ​ក្នុង​ឆ្នាំ2019​ ​នេះ​ ​ឈិន​ ​ឈឿន​ ​នៅតែ​រក្សា​ទម្រង់​លេង​ល្អ​ខ្លាំង​ដដែល​ ​តែ​មិន​ត្រូវ​បាន​គ្រូបង្វឹក​ជម្រើសជាតិ​កោះហៅ​ចូល​ក្រុមជម្រើសជាតិ​សម្រាប់​វគ្គ​ជម្រុះ​ពានរង្វាន់​ ​(​FIFA​ ​WORLD​ ​CUP​ ​2022​)​ទេ​។​ ​ហើយ​ក្នុង​ឆ្នាំ2019​ ​នេះ​ផង​ដែរ​ ​កីឡាករ​រូប​នេះ​បាន​ប្តូរ​ម៉ូដ​សក់​ថ្មី​ ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ទាំងឡាយ​សង្កេតឃើញ​ថា​ ​ពួកគេ​ទាំង2​ ​(​ឈិន​ ​ឈឿន​ ​និង​ ​Zlatan​ ​Ibrahimovic​)​ ​ហាក់ដូចជា​មាន​ពុម្ព​មុខតែ​មួយ​ ​ព្រោះ​មាន​ទម្រង់​មុខ​ស្ទើរតែ​ដូចគ្នា​បេះ​ដាក់​ ​ដូច​បងប្អូន​បង្កើត​នឹងគ្នា​មែនទែន​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​ ​ឈិន​ ​ឈឿន​ ​ជា​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​ក្រសួងការពារជាតិ​ ​និង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ខណៈ​ដែល​កីឡាករ​ ​Zlatan​ ​Ibrahimovic​ ​គឺជា​កីឡាករ​ល្បីឈ្មោះ​របស់​ក្រុមជម្រើសជាតិ​ស៊ុយអែត​ ​ដែល​បច្ចុប្បន្ន​កំពុងតែ​ប្រកប​អាជីព​នៅ​ក្លិប​លី​ក​កំពូល​របស់​អាមេរិក​៕​

  • មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​ក្លាយជា​អ្នកជំងឺ​មហារីក​ស្បូន

    មូល​ហេតុដែល​ធ្វើឱ្យ​អ្នក​ក្លាយជា​អ្នកជំងឺ​មហារីក​ស្បូន

    ស្បូន​ជាផ្នែក​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី​យើង​ វា​ជាទី​តាំង​បង្ក​កំណើត​ដែល​អាច​ឱ្យ​ស្ត្រី​យើង​រក្សា​ទារក​ក្នុង​ផ្ទៃ​ឱ្យ​លូតលាស់​ធំធាត់​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ប៉ុន្តែ​ប្រសិនបើ​ស្បូន​មាន​បញ្ហា​នោះ​ ឱកាស​នៃ​ការ​ធ្វើជា​អ្នកម្តាយ​ ដែល​ស្ត្រី​ភាគច្រើន​តែង​ប្រាថ្នា​ចង់បាន​នោះ​ ក៏​នឹង​ត្រូវ​រលាយ​បាត់​ទៅវិញ​ដែរ​។ ហេតុដូច្នេះ​ហើយ​ទើប​ការ​មើលថែ​ទាំ​ស្បូន​ឱ្យ​គេច​ផុត​ពី​ជំងឺមហារីក​គឺជា​រឿង​ចាំបាច់​បំផុត​ដែល​ស្ត្រី​គ្រប់រូប​មិន​គួរ​មើល​រំលង​។ ជំងឺមហារីក​ស្បូន​មាន​ច្រើន​ប្រភេទ​ច្រើនយ៉ាង​ ហើយ​អ្នក​ក៏​មិន​អាច​ដឹង​ដោយខ្លួនឯង​បាន​ដែរ​ថា​ តើ​អ្នក​កំពុង​ប្រឈម​នឹង​ជំងឺ​ប្រភេទ​នេះ​ដែរ​ ឬអត់​។ មហារីក​ស្បូន​មិនមែន​ចេះតែ​កើតមាន​ចំពោះ​ស្ត្រី​គ្រប់គ្នា​នោះ​ទេ​ គឺ​វា​អាច​កើតឡើង​តាមរយៈ​លក្ខ​ខណ្ឌ​ផ្សេង​ៗគ្នា​ ហើយ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​តូច​ៗដែល​អាច​រួមផ្សំ​ចូលគ្នា​ ហើយ​បង្ក​ឱ្យ​ក្លាយជា​ជំងឺមហារីក​ដែល​ស្ត្រី​គ្រប់រូប​គួរ​ប្រុងប្រយ័ត្ន​ ៖1. ធាត់​ខ្លាំង​ មាន​ជាតិ​ខ្លាញ់​លើស​កំណត់​
    2. ជំងឺ​ទឹកនោមផ្អែម​
    3. លើសឈាម​
    4. ស្ត្រី​ដែល​មាន​រដូវ​មិន​ទៀងទាត់​(ម្តង​មាន​ម្តង​រាំង​)
    5. ឆាប់​មាន​រដូវ​ពេក​ ហើយក៏​ឆាប់​បាត់​រដូវ​ពេក​
    6. ស្ត្រី​អារ​(ស្ត្រី​ដែល​មិន​អាច​មានកូន​)
    7. ស្ថានភាព​អូ​វ៉ែ​អ្នកជំងឺ​មាន​ពក​ច្រើន​
    8. អ្នកមាន​ជំងឺមហារីក​អូ​វ៉ែ​
    9. ស្ត្រី​ដែល​ប្រើប្រាស់​ Estrogen​

    អ្នកជំនាញ​តែង​ណែនាំ​ឱ្យ​អ្នក​ទៅ​ពិនិត្យ​តាមដាន​រក​ជំងឺ​នេះ​រាល់12ខែ​ម្តង​។ ដូច្នេះ​បើ​ទោះជា​អ្នក​ធ្លាប់​បាន​ពិនិត្យ​ម្តង​ ឬពីរ​ដង​រួច​ទៅ​ហើយ​ក្តី​និង​ទទួល​បាន​នូវ​លទ្ធផល​ល្អជា​ធម្មតា​ក៏​មិនមែន​មានន័យថា​ អ្នក​អាច​គេច​ផុត​ពី​ជំងឺ​នេះ​មួយ​ជីវិត​ដែរ​។ ដូច្នេះ​ការ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​រកមើល​ជំងឺមហារីក​ស្បូន​រៀងរាល់12ខែ​ម្តង​ គឺ​គួរតែ​អនុវត្ត​ឱ្យ​បាន​ទៀងទាត់​ ហើយ​បើ​អ្នក​ក៏​ជា​មនុស្សម្នាក់​ដែល​មាន​ផ្ទុក​នូវ​ចំណុច​មួយចំនួន​ដូច​រៀបរាប់​ខាងលើ​ទៀត​នោះ​គឺ​រឹតតែ​ត្រូវ​ប្រុងប្រយ័ត្ន​ទៅទៀត​៕

  • ខ្ជះខ្ជាយ​ពេលវេលា​ គឺ​បណ្តោយ​ឱ្យ​ជីវិត​ខិត​ទៅ​ជិត​ទី​បញ្ចប់​ដោយ​គ្មានន័យ​…

    ខ្ជះខ្ជាយ​ពេលវេលា​ គឺ​បណ្តោយ​ឱ្យ​ជីវិត​ខិត​ទៅ​ជិត​ទី​បញ្ចប់​ដោយ​គ្មានន័យ​…

    មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​ឆ្លងកាត់​ដំណើរ​ជីវិត​ក្នុង​ពេលវេលា​ដែល​ចេះតែ​រំកិល​ទៅមុខ​ឥត​ឈប់ឈរ​ ហេតុនេះ​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​ទេ​នោះ​ យើង​នឹង​ធ្វើ​ឱ្យ​ពេលវេលា​ក្នុង​ដំណើរ​ជីវិត​របស់​យើង​ខ្ជះខ្ជាយ​ដែល​កត្តា​ទាំងអស់​នេះ​ក៏អាច​កំណត់​បាន​ពី​វាសនា​ល្អ​ ឬអាក្រក់​របស់​យើង​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​។

    លោក​ នឹម​ ឈុ​ន្នី​ សហ​ស្ថាបនិក​ ក្រុមហ៊ុន​អនាគត​អាស៊ី​ បាន​លើកឡើង​ថា​ ការគ្រប់គ្រង​ពេលវេលា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ព្រោះ​ពេលវេលា​មិន​អាច​ត្រឡប់​ថយក្រោយ​បាន​នោះ​ទេ​ ហេតុនេះ​ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ពេលវេលា​បាន​ យើង​នឹង​ខ្ជះខ្ជាយ​ពេលវេលា​ ហើយ​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​ជួប​ការ​លំបាក​។ មនុស្ស​ម្នា​ក់ៗ​ត្រូវតែ​គ្រប់គ្រង​ពេលវេលា​ឱ្យ​បាន​ល្អ​ ព្រោះ​ភាពជា​មនុស្ស​គឺ​អាច​ធ្វើ​រឿងរ៉ាវ​ដ៏​អស្ចារ្យ​ជាច្រើន​ តែ​កន្លងមក​មនុស្ស​ខ្លះ​ចេះតែ​បណ្តែតបណ្តោយ​ឱ្យ​ពេលវេលា​ខាតបង់​ទៅ​ដោយ​មិនបាន​បង្កើត​ស្នាដៃ​ ឬធ្វើការងារ​ឱ្យ​មានប្រសិទ្ធភាព​។

    លោក​ នឹម​ ឈុ​ន្នី​ បាន​និយាយ​ថា​៖ “បើ​មិន​ចង់​ឱ្យ​យើង​ខាតបង់​ពេលវេលា​ច្រើន​ មនុស្ស​ម្នា​ក់ៗ​គួរ​ឧស្សាហ៍​រំឭក​ខ្លួនឯង​ ដោយតាម​ដាន​ឱ្យ​ដឹងពី​អ្វី​ដែល​ត្រូវ​ធ្វើ​ និង​មិនទាន់​ធ្វើ​ក្នុង​ថ្ងៃ​នីមួយ​។ យើង​គួរ​ចំណាយ​ពេល​ធ្វើស​មា​ធិ​នៅមុន​ពេល​គេង​ ហើយ​គិតពិចារណា​ពី​ការងារ​ដែល​យើង​បាន​ធ្វើ​នៅក្នុង​ថ្ងៃនេះ​ ដើម្បី​ឱ្យ​ដឹង​ថា​ តើ​យើង​បាន​ធ្វើអ្វី​ខ្លះ​? និង​មិនទាន់​បាន​ធ្វើ​អ្វីខ្លះ​?”។

    អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​សមត្ថភាព​ផ្លូវចិត្ត​ខាង​លើកឡើង​ផង​ដែរ​ថា​ ក្រៅពី​ការ​តាមដាន​ស្មារតី​ និង​សកម្មភាព​ការងារ​មុន​ពេល​គេង​ហើយ​ យើង​ក៏​គួរតែ​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​ពេល​ភ្ជា​ក់​ពី​គេង​ផង​ដែរ​ ដើម្បី​ឱ្យ​យើង​មានស្មារតី​ល្អ​ដើម្បី​បំពេញការងារ​ដែល​មាន​ន័យ​សម្រាប់​ជីវិត​របស់​យើង​ពេញ​ 1ថ្ងៃ​។ ការងារ​ដែល​យើង​ត្រូវ​ធ្វើ​ដំបូង​មុន​ពេល​គេង​ គឺ​ស្ទាប​ខ្លួនឯង​ ហើយ​អរគុណ​សម្រាប់​ខ្លួនឯង​ដែល​នៅ​មានជីវិត​ មានស្មារតី​ មាន​សុខភាព​ល្អ​ និង​បាន​ធ្វើការងារ​ដ៏​មានន័យ​ជា​ច្រើន​សម្រាប់​ខ្លួនឯង​ បន្ទាប់មក​យើង​គួរ​ពិចារណា​ពី​ការងារ​ដែល​យើង​កំណត់​អាទិភាព​សម្រាប់​ធ្វើ​នៅក្នុង​ថ្ងៃនេះ​ ដើម្បី​ធានា​ថា​យើង​អាច​ធ្វើការងារ​ដោយ​តុល្យភាព​ មិន​លោភ​ហួសមាឌ​ពេក​ និង​មិន​ខ្ជះខ្ជាយ​ពេលវេលា​ច្រើនពេក​។ ប្រសិនបើ​យើង​អាច​រៀបចំ​បែបនេះ​បាន​ហើយ​ យើង​នឹង​មើលឃើញ​ថា​ តាមពិត​ទៅ​ យើង​អាច​ធ្វើ​រឿង​ជាច្រើន​បាន​ដោយ​ល្អ​ ដោយ​រីករាយ​ និង​មិន​ស្មុគស្មាញ​នោះ​ទេ​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ សាស្ត្រា​ចារ្យ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ បាន​លើកឡើង​ថា​ ពេលវេលា​ទំពាស៊ី​ជីវិត​មនុស្ស​រាល់ថ្ងៃ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​ឃាត់ឃាំង​ពេលវេលា​មិន​ឱ្យទៅ​មុខ​បាន​ទេ​។ ចំណុច​នេះ​មានន័យថា​ មនុស្ស​ត្រូវ​ចាស់​ឡើង​ៗរាល់ថ្ងៃ​ ទោះ​យើង​ធ្វើការងារ​ ឬរស់នៅ​បាន​ល្អ​ ឬមិន​ល្អ​ ក៏​ពេលវេលា​វា​ចេះតែ​ដើរទៅ​មុខ​ទៅជា​រៀង​រហូត​។ហេតុនេះ​ប្រសិនបើ​យើង​មិន​ចង់ឱ្យ​ជីវិត​យើង​រស់នៅ​និង​ចាស់​ទៅ​ដោយ​ឥតន័យ​ យើង​គួរ​ចេះ​ធ្វើល្អ​ឱ្យ​ច្រើន​និង​គ្រប់គ្រង​ពេលវេលា​ឱ្យ​បាន​ល្អ​។ មនុស្ស​ដែល​ខ្ជះខ្ជាយ​ពេលវេលា​ច្រើន​ដោយ​ឥតន័យ​ ភាគច្រើន​ជា​មនុស្ស​ឡេះឡោះ​ គិត​នេះ​គិត​នោះ​មិន​ច្បាស់លាស់​។ការ​គិត​បែបនេះ​នឹង​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ថាមពល​នៃ​ការ​ផ្តោត​ ហើយ​ធ្វើ​ឱ្យ​យើង​បាន​ត្រឹមតែ​គិត​យ៉ាង​គ្មាន​សណ្តាប់​ធ្នាប់​ បន្ទាប់មក​មិនដឹង​ចាប់​ចំណុច​មួយ​ណា​ធ្វើ​មុន​ ក៏​បណ្តោយ​ឱ្យ​វា​កន្លង​ផុត​ទៅ​ទាំងអស់​ដោយ​មិនបាន​ធ្វើ​។ បួនដប់​ឆ្នាំក្រោយ​មក​ យើង​នឹង​មើល​ឃើញថា​ គំនិត​ដែល​យើង​គិត​ទាំងអស់​នោះ​ក៏​រលាយ​ទៅតាម​ពេលវេលា​ដែល​យើង​គ្មាន​ភាព​ច្បាស់លាស់​នោះ​ដែរ​។

    ព្រះ​តេជគុណ​ គូ​ សុភាព​ បាន​មាន​សង្ឃដីកា​ថា​៖“មនុស្សយើង​ម្នា​ក់ៗ​ត្រូវ​ដឹងខ្លួន​ឱ្យ​ច្បាស់​ថា​ យើង​កំពុង​ធ្វើអ្វី​ ហើយ​ត្រូវ​រៀបចំ​ទាំង​គំនិត​ និង​សកម្មភាព​ឱ្យ​មាន​របៀបរៀបរយ​ ឱ្យ​មាន​សមាធិ​ ដើម្បី​ផ្តោត​លើ​ការងារ​មួយ​ឱ្យ​បាន​ល្អ​”។

    ព្រះ​តេជគុណ​បាន​បន្ថែម​ទៀត​ថា​ មនុស្ស​ពូកែ​ តែ​ប្រសិនបើ​ឡេះឡោះ​ មិនព្រម​ធ្វើសកម្មភាព​ ពេលខ្លះ​មិន​អាច​សម្រេច​កិច្ចការ​ងារ​បាន​ច្រើន​ និង​ល្អ​បានទេ​ តែ​ពេលខ្លះ​មនុស្ស​ធម្មតា​ម្នាក់​ ធ្វើ​ម្តង​បា​នប​ន្តិចៗ​ តែ​រក្សា​សកម្មភាព​ជាប់​ជាប្រចាំ​ដោយ​ការ​ព្យាយាម​ យូរ​ទៅ​ក៏អាច​បង្កើត​បាន​ស្នាដៃ​ជាច្រើន​។ ហេតុនេះ​ការគ្រប់គ្រង​ខ្លួនឯង​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ទាំង​ការ​រស់​នៅ​ ការ​រកស៊ី​ ឬការ​ធ្វើការងារ​ជាដើម​។ ប្រសិនបើ​យើង​មាន​របៀប​ ការងារ​ទាំងអស់​ដែល​ធ្លាប់​គិតថា​លំបាក​វា​នឹង​ទៅជា​ការងារ​ងាយស្រួល​ ព្រោះ​យើង​បាន​តាមដាន​ដឹងពី​ចំ​ណុ​ចល្អិ​តៗ​នៃ​ការងារ​នោះ​ បន្ទាប់មក​ក៏​ចាប់ផ្តើម​ធ្វើ​វា​តាមលំដាប់​លំដោយ​៕

  • វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ និង​វាយនភណ្ឌ​កំពុង​ត្រៀមខ្លួន​សម្រាប់​ឧស្សាហកម្ម​ 4.0​

    វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ និង​វាយនភណ្ឌ​កំពុង​ត្រៀមខ្លួន​សម្រាប់​ឧស្សាហកម្ម​ 4.0​

    អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ បាន​ពិភាក្សា​អំពី​តួនាទី​នៃ​ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​នៅក្នុង​វិស័យ​កាត់ដេរ​ និង​វាយនភណ្ឌ​ ដែល​ជា​វិស័យ​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ ដែល​នឹង​កើតមាន​ជា​លទ្ធផល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​“កិច្ចពិភាក្សា​ឌីជីថល​អនាគត​: ឧស្សាហកម្ម​ 4.0​ Focus​ Garment​”ជា​ព្រឹត្តិ​ការណ៍​ដែល​រៀបចំឡើង​សំដៅលើ​សហគ្រាស​ រោងចក្រ​ត្រូវតែ​ប្រកាន់យក​នូវ​និន្នាការ​បច្ចេក​វិទ្យា​ថ្មី​ៗ និង​ទំនើប​ដើម្បី​រក្សា​ការប្រកួត​ប្រជែង​។

    ការពិភាក្សា​អំពី​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី4​និង​ឥទ្ធិពល​របស់​វា​លើ​វិស័យ​ផលិតកម្ម​របស់​ប្រទេស​ បាន​កើតឡើង​នៅពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ប្រឈម​នឹង​លទ្ធភាព​បាត់បង់​ឋានៈ​ចំពោះ​ប្រព័ន្ធ​ “អ្វី​គ្រប់យ៉ាង​ ដែល​មិនមែន​ជា​អាវុធ​ (EBA​)” ពី​សហភាព​អឺរ៉ុប​ដែល​ជា​អ្នកនាំ​ចូល​សម្លៀកបំពាក់​កម្ពុជា​ដ៏​ធំ​បំផុត​។

    ប៉ុន្តែ​ ពួកគេ​បាន​អះអាង​ថា​ រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​ ទោះបីជា​ប្រឈម​នឹង​បញ្ហា​មួយចំនួន​យ៉ាងណាក៏ដោយ​ ក៏​ក្នុង​ការស្វែងរក​ទំនើបកម្ម​ រួម​ទាំង​ការ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ដែល​ចាំបាច់​ គឺជា​កិច្ចការ​ដ៏​សំខាន់​ចំពោះមុខ​ដើម្បី​បង្កើន​កម្លាំង​ពលកម្ម​ជំនាញ​របស់​ពួកគេ​។

    អ្នកជំនាញ​បាន​ឯកភាព​ថា​ ឌីជីថល​ និង​ស្វ័យប្រវត្តិ​កម្ម​ក្នុង​វិស័យ​ផលិតកម្ម​ នឹង​ធ្វើ​ឱ្យ​ផលិតផល​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការនាំចេញ​ទៅ​បរទេស​ ដែល​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ប្រទេស​។ ទោះជាយ៉ាងណា​ក៏ដោយ​ ពួកគេ​បាន​សម្តែង​នូវ​កង្វល់​ថា​ រលក​នៃ​ស្វ័យប្រវត្តិ​កម្ម​នេះ​ អាច​បណ្តាល​ឱ្យ​បាត់បង់​ការងារ​ពលកម្ម​សម្រាប់​មនុស្ស​រាប់ពាន់​នាក់​ទៅ​ឱ្យ​ម៉ាស៊ីន​គ្រឿងចក្រ​។

    លោក​ Jhon​ Cha​ សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ the​ Garment​ Manufacturers​ Association​ in​ Cambodia​ (GMAC​) បាន​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​ទាំងនេះ​។ លោក​មានប្រសាសន៍​ថា​ “យើង​មាន​ការ​បញ្ជាទិញ​កាន់តែ​ច្រើន​ យើង​ត្រូវការ​កម្មករ​បន្ថែម​ទៀត​។ ហើយ​ឥឡូវនេះ​យើង​៖“មាន​ស្វ័យប្រវត្តិ​កម្ម​ច្រើនជាង​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ 20ឆ្នាំមុន​ដែល​អ្វី​គ្រប់យ៉ាង​ត្រូវ​បាន​ប្រើ​ដោយដៃ​”។

    លោក​ Cha​ បាន​មានប្រសាសន៍​ថា​៖“ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​ មិនបាន​លុបចោល​កម្មករ​ទេ​។

    តែ​មានកម្រិត​នៃ​ការ​បន្សាំ​ខ្លួន​ទៅ​ក្នុង​ឧស្សាហកម្ម4.0​ ដោយហេតុថា​ រោងចក្រ​មួយចំនួន​កំពុង​ស្ថិតនៅ​ដំណាក់កាល​ដំបូង​ តែ​រោងចក្រ​ខ្លះ​មានកម្រិត​ខ្ពស់​ហើយ​”។

    លោក​បាន​ថ្លែង​ថា​ កម្ពុជា​កំពុង​ស្ថិត​លើ​ផ្លូវ​ដែល​អាច​សម្រប​ខ្លួន​បាន​ដោយ​ជោគជ័យ​ទៅ​នឹង​ ឧស្សាហកម្ម4.0​ ហើយ​ GMAC​ មាន​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​ដើម្បី​ជួយ​ដល់​កម្មករ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​រក​កន្លែង​ធ្វើការ​ដោយ​ស្វ័យប្រវត្តិ​។

    លោក​ Cha​ បាន​បន្ថែម​ថា​៖“យើង​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​របស់​យើង​ ហើយ​យើង​នឹង​បន្ត​រស់រាន​មានជីវិត​”។ បុគ្គលិក​ កម្មករ​ និយោជិត​ណា​ម្នាក់​មក​ពី​រោងចក្រ​ដែល​ជាស​មា​ជិ​ក GMAC​ នឹងអាច​ទទួល​បានការ​បណ្តុះបណ្តាល​ពី​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាត់ដេរ​កម្ពុជា​ ហើយ​នេះ​គឺជា​អ្វី​ដែល​យើង​កំពុងធ្វើការ​ដើម្បី​បង្កើន​ការប្រកួត​ប្រជែង​របស់​យើង​។ យើង​កំពុងធ្វើការ​ ដើម្បី​កែ​លម្អ​នៅក្នុង​លក្ខខណ្ឌ​នៃ​ការ​ចំណាយ​ ការ​ដឹកជញ្ជូន​ និង​បញ្ហា​ប្រឈម​ផ្សេងទៀត​នៅក្នុង​ឧស្សាហកម្ម​របស់​យើង​។ថ្លែង​នៅក្នុង​សិក្ខាសាលា​កម្រិតខ្ពស់​មួយ​ ស្តី​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ នេះ​ដែរ​ លោ​កផាន់​ ផល្លា​ អនុរដ្ឋ​លេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍​ថា​ អ្នកបង្កើត​គោលនយោបាយ​កម្ពុជា​កំពុង​ផ្តោត​លើ​ការធានា​ឱ្យ​ប្រទេសជាតិ​មាន​ឱកាសល្អ​ក្នុង​ការ​ទទួល​បានផល​ប្រយោជន៍​ថ្មី​ៗ បច្ចេកវិទ្យា​ជឿនលឿន​។

    លោក​បាន​មានប្រសាសន៍​ថា​ រដ្ឋាភិបាល​មាន​បំណង​ធានា​ថា​ ប្រទេស​នេះ​អាច​សម្រប​ខ្លួន​ និង​ផ្លាស់​ប្តូរ​ស្របតាម​ការប្រែប្រួល​នៃ​និន្នាការ​បច្ចេកវិទ្យា​ ទន្ទឹម​នឹង​ការកាត់បន្ថយ​ចំណាយ​សង្គម​ និង​សេដ្ឋកិច្ច​នៃ​ការ​ផ្លាស់​ប្តូរ​ទៅជា​សេដ្ឋកិច្ច​ជឿនលឿន​ខាង​បច្ចេកវិទ្យា​។

    លោក​បាន​បញ្ជាក់​ថា​៖“បច្ចេក​វិទ្យា​ថ្មី​ៗ ជាពិសេស​បញ្ញា​សិប្បនិម្មិត​ ចារកម្ម​ការពិត​ និម្មិត​បច្ចេកវិទ្យា​ blockchain​ និង​ការ​បោះពុម្ព​ 3D​ អាច​ផ្តល់​ឱ្យ​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិច​ជាង​នូវ​ឱកាស​ដើម្បី​លោត​ពី​សេដ្ឋកិច្ច​ដោយ​ឆ្លងកាត់​ដំណាក់កាល​ប្រពៃណី​នៃ​ការ​អភិវឌ្ឍ​។ ដូច្នេះ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ អាច​នាំមក​នូវ​ឱកាស​រួមគ្នា​ រួម​ទាំង​ការ​បង្កើន​ទ្រព្យសម្បត្តិ​ផលិតភាព​ និង​ការ​ដើរតួ​នាទី​ជា​កម្លាំង​ដ៏​ខ្លាំងក្លា​សម្រាប់​ការ​ដាក់បញ្ចូល​ក្នុង​សេដ្ឋកិច្ច​”។

    លោក​បាន​បន្ត​ទៀត​ថា​ “បច្ចេកវិទ្យា​ថ្មី​ បង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយចំនួន​ សម្រាប់​ប្រទេស​ទាំងអស់​ ដូចជា​ការបាត់បង់​ការងារ​ធ្វើ​ បង្កើន​ភាព​អត់​ការងារ​ធ្វើ​ក្នុងចំណោម​កម្មករ​ជំនាញ​ទាប​ និង​ការវាយប្រហារ​តាម​អុីន​ធើ​ណិ​ត ដែល​អាច​បង្ហាញ​ថា​ ជា​ការ​បំផ្លិច​បំផ្លាញ​ និង​ចំណាយ​ខ្ពស់​ ជា​ការវាយប្រហារ​ធ្ងន់ធ្ងរ​ទៅលើ​ប្រទេស​”។

    លោក​បាន​បន្ថែម​ថា​៖“ការរៀបចំ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ការ​ឆ្លើយតបទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិ​ភាព​ចម្បង​ៗ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​បន្ទាប់​”៕

  • រ៉ូបូ​ត​កូន​ទា​ ​ចេះ​ហែលទឹក​ជួយ​ថែ​ដំណាំស្រូវ​ក្នុង​ស្រែ​នៅ​ប្រទេស​ជប៉ុន​(​មាន​វីដេអូ​)​

    រ៉ូបូ​ត​កូន​ទា​ ​ចេះ​ហែលទឹក​ជួយ​ថែ​ដំណាំស្រូវ​ក្នុង​ស្រែ​នៅ​ប្រទេស​ជប៉ុន​(​មាន​វីដេអូ​)​

    ​រ៉ូបូ​ត​កូន​ទា​(​Duck​ ​robot​)​ ​ជា​ផលិតផល​របស់​ក្រុម​វិស្វករ​ជំនាញ​របស់​ក្រុមហ៊ុន​ ​Nissan​ ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​តាមដាន​ ​និង​ចាប់​សត្វល្អិត​ក្នុង​វាលស្រែ​(​ដូច​សត្វ​ទា​មែនទែន​)​ ​ដែល​បច្ចុប្បន្ន​វា​ស្ថិតនៅ​ក្នុង​តំបន់​មួយ​នៅ​ប្រទេស​ជប៉ុន​ ​ដែល​កំពុង​តេ​ស្ត​នៅឡើយ​ ​និង​មិនទាន់​បាន​ដាក់​ប្រើប្រាស់​លើ​ទីផ្សារ​ទេ​។​

    ​រ៉ូបូ​ត​កូន​ទា​ដ៏​ឆ្លាតវៃ​នេះ​ ​មាន​ទម្ងន់សរុប​ ​1.5គីឡូក្រាម​ប្រើប្រាស់​ម៉ូទ័រ​នៅ​ខាងក្រោម​ដើម្បី​បង្វិលខ្លួន​ហែលទឹក​បាន​ ​ព្រមទាំង​មាន​សេន​ស័រ​ ​និង​បង្កប់​កាមេរ៉ា​នៅនឹង​ភ្នែក​ទាំងសងខាង​របស់​វា​ទៀតផង​។​ ​

    ​ចង់​ដឹង​ច្បាស់​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​


  • រដ្ឋាភិបាល​អាមេរិក​ ​អាច​នឹង​ទាមទារ​ឱ្យ​បង្កើត​ឧបករណ៍​ប្រើជា​មួយ​ ​5G​ ​បាន​នៅក្នុង​ប្រទេស​ផ្សេង​ ​ក្រៅពី​ចិន​

    រដ្ឋាភិបាល​អាមេរិក​ ​អាច​នឹង​ទាមទារ​ឱ្យ​បង្កើត​ឧបករណ៍​ប្រើជា​មួយ​ ​5G​ ​បាន​នៅក្នុង​ប្រទេស​ផ្សេង​ ​ក្រៅពី​ចិន​

    ​នៅពេល​គិតដល់​ចង្វាក់​ផលិតកម្ម​ដ៏​ច្រើន​សម្បើម​ ​និង​សម្បូរ​បែប​ ​ក្រុម​ហ៊ុន​ធំៗ​តែងតែ​ងាក​ទៅ​រក​ចិន​មុនគេ​ ​ព្រោះតែ​តម្លៃ​ពលកម្ម​ធូរ​ថ្លៃ​ ​និង​មាន​មនុស្ស​ច្រើន​សម្រាប់​បម្រើការ​ក្នុង​រោងចក្រ​នី​មួយ​ៗ​ ​រហូតដល់​បាន​បណ្ដាក់ទុន​រកស៊ី​ជាមួយ​ចិន​រាប់​សិប​កោដិ​លាន​ដុល្លារ​រួច​ទៅ​ហើយ​។​ ​

    ​យោង​តាម​ប្រភព​ព័ត៌មាន​ចេញផ្សាយ​ដោយ​ ​The​ ​Wall​ ​Street​ ​Journal​ ​បានឱ្យ​ដឹង​ថា​ ​ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ ​រដ្ឋាភិបាល​អាមេរិក​អាច​នឹង​ទាមទារ​ ​ឬ​បង្កើត​ច្បាប់​ថ្មី​ទាក់ទង​នឹង​ឧបករណ៍​ណា​ ​(​គាំទ្រ​ ​5G​)​ ​ប្រើជា​មួយ5Gបាន​ ​ត្រូវតែ​ផលិត​នៅ​ប្រទេស​ណាមួយ​ផ្សេង​ ​ក្រៅពី​ចិន​ ​ដែល​អាមេរិក​ធ្លាប់​បាន​លើកឡើង​ថា​ ​ផលិតផល​បច្ចេកវិទ្យា​ ​5G​ ​របស់​ចិន​មិន​មាន​សុវត្ថិភាព​ ​ឬ​ជា​ស្ពាន​ក្នុង​ការ​លួច​ព័ត៌មាន​នានា​ពី​អ្នកប្រើ​ប្រាស់​ ​ឧទាហរណ៍​ដូច​ការចោទប្រកាន់​ទៅលើ​ ​5G​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​ជាដើម​។​

    ​ក្រោយ​ក្រុមហ៊ុនHuawei​ ​បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​ ​5G​ ​មុន​សហរដ្ឋអាមេរិក​ ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​ងាក​ទៅ​ចិន​យ៉ាងច្រើន​សន្ធឹក​ ​(​អាមេរិក​ទិញ​ចូល​ច្រើន​ ​នាំចេញ​តិច​)​ ​បណ្ដាល​ឱ្យ​កើតមាន​ជម្លោះ​ ​ឬ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ ​រហូតដល់​ក្រុមហ៊ុន​ ​Google​ ​អាមេរិក​សម្រេចចិត្ត​បិទផ្លូវ​ ​Huawei​ ​ដោយ​មិន​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​បាន​តទៅទៀត​ ​ខណៈ​ដែល​ក្រុមហ៊ុន​ជាច្រើន​នៅ​អាមេរិក​ត្រូវ​សម្រេចចិត្ត​បិទផ្លូវ​រកស៊ី​ជាមួយ​ចិន​ដែរ​។​

    ​ដូចដែល​យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា​ ​ចិន​ជា​ប្រទេស​មួយ​ដែល​មានកម្ម​ករ​ ​ក៏ដូចជា​ ​មាន​ធនធាន​ច្រើន​ដើម្បី​ផលិត​ឧបករណ៍​អេឡិចត្រូនិក​នានា​ ​រួម​ទាំង​ឧបករណ៍​ដែល​អាច​គាំទ្រ​បច្ចេកវិទ្យា​ ​5G​ ​បាន​ផង​ដែរ​។​

  • ត្រឹមតែ​ ​8ថ្ងៃ​ ​ឧបករណ៍​មួយ​របស់​ ​Xiaomi​ ​លក់ដាច់​បាន​ជាង​ ​1លាន​គ្រឿង​

    ត្រឹមតែ​ ​8ថ្ងៃ​ ​ឧបករណ៍​មួយ​របស់​ ​Xiaomi​ ​លក់ដាច់​បាន​ជាង​ ​1លាន​គ្រឿង​

    ​Xiaomi​ ​Mi​ ​Band​ ​4​ ​ដែលគេ​ស្គាល់​ថា​ ​ជា​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ពាក់​លើ​ដៃ​មាន​តួនាទី​តាមដាន​ចង្វាក់​បេះដូង​ ​មានមុខ​ងារ​ជំនួយ​សំឡេង​ឆ្លាតវៃ​(​Voice​ ​Assistant​)​ ​មុខងារ​បង់ប្រាក់​អន​ឡាញ​ ​NFC​ ​ដែល​ទើបនឹង​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​កាលពីដើម​ខែមិថុនា​កន្លងទៅ​។​

    ​យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​Mi​ ​Band​ ​4​ ​នេះ​លក់ដាច់​ខ្លាំង​ណាស់​នៅក្នុង​ប្រទេស​ចិន​ ​ត្រឹមតែ​ ​8ថ្ងៃ​ប៉ុណ្ណោះ​ ​ឧបករណ៍​នេះ​ត្រូវ​បាន​គេ​កុម្ម៉ង់​ទិញ​តាម​រយៈ​វេ​ប​សាយ​អន​ឡាយ​ជាង​ ​1លាន​គ្រឿង​ទៅ​ហើយ​។​ ​ខណៈ​ដែល​ទីផ្សារ​ប្រទេស​ផ្សេងទៀត​ដូចជា​ទីផ្សារ​អឺរ៉ុប​នឹង​មាន​លក់​នៅ​ថ្ងៃទី​ ​26​ ​ខែមិថុនា​ខាងមុខនេះ​។​

    ​ចំពោះ​តម្លៃ​ដាក់​លក់​នៅ​ចិន​ ​គឺ​ប្រមាណ​ជា​ ​169​ ​យន់​ ​(​23​ ​ដុល្លារ​)​ ​និង​មួយ​បែប​ទៀត​មានមុខ​ងារ​ ​NFC​ ​លក់​តម្លៃ​ប្រមាណ​ជា​ ​229យន់​ ​(​34​ ​ដុល្លារ​)​៕​

  • Huawei​ ​nova​ ​5​ ​ចេញ​លក់​នៅ​ចិន​ភ្លាម​ ​តេ​ស្ត​ល្បឿន​ដំណើរការ​បាន​ពិន្ទុ​ខ្ពស់​ខ្លាំង​ភ្លាម​ដែរ​

    Huawei​ ​nova​ ​5​ ​ចេញ​លក់​នៅ​ចិន​ភ្លាម​ ​តេ​ស្ត​ល្បឿន​ដំណើរការ​បាន​ពិន្ទុ​ខ្ពស់​ខ្លាំង​ភ្លាម​ដែរ​

    ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​បាន​បញ្ចេញ​ផលិតផល​ថ្មី​ដែលគេ​ដឹង​ថា​ជា​ ​Nova​ ​5​ ​បំពាក់​ដោយ​បន្ទះ​ឈី​បរ​បស់​ ​Huawei​ ​ផ្ទាល់​តែម្ដង​ ​គឺ​ ​Kirin​ ​810​(​Nova​ ​5​ ​ធម្មតា​)​ ​និង​ ​Kirin​ ​980​(​Nova​ ​5i​ ​និង​ ​Nova​ ​5Pro​)​។​ ​

    ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ឈី​ប​ដែល​ដាក់លើ​ ​Nova​ ​5​ ​នោះ​ធ្វើ​ឱ្យ​អ្នកធ្វើ​តេ​ស្ត​ល្បឿន​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទេ​ ​ព្រោះតែ​ល្បឿន​ដំណើ​ការ​របស់​វារ​លូន​សឹងតែ​គ្រប់​កម្មវិធី​ទាំងអស់​ ​ជាពិសេស​លឿន​ជាង​ឈីប​ ​Snapdragon​ ​730​ ​របស់​ក្រុមហ៊ុន​ ​Qualcomm​ ​ដល់ទៅ​ ​13​%​ ​ឯណោះ​។​

    ​តារាងពិន្ទុ​ពី​កម្មវិធី​ ​Antutu​ ​ក្រោយពេល​តេ​ស្ត​បាន​រក​ឃើញថា​ ​Nova​ ​5​ ​បាន​ពិន្ទុ​ខ្ពស់​ណាស់​គឺ​ ​237437​។​ ​ចំណែក​លក្ខណ​សម្បត្តិ​ផ្សេងទៀត​ ​មាន​ដូចជា​ ​នៅ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​9​ ​នៅឡើយ​។​ ​បំពាក់​ ​GPU​ ​Mali​-​G52​ ​មាន​ជម្រើស​ប្រភេទ​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ម៉ាស៊ីន​ ​256GB​(​អាច​ថែម​មេ​ម៉ូ​រី​កាត​ក្រៅ​បាន​ទៀតផង​)​។​ ​
    ​Nova​ ​មាន​ ​3ប្រភេទ​ ​គឺ​ ​Nova​ ​5​,​ ​Nova​ ​5i​ ​និង​ ​Nova​ ​5​ ​Pro​ ​ចំពោះ​តម្លៃ​ប្រកាស​ផ្លូវការ​ ​គឺ​៖​

    ​Nova​ ​5Pro​ ​ជម្រើស​ ​RAM​ ​8GB​ ​មេ​ម៉ូ​រី​ម៉ាស៊ីន​ ​128GB​ ​តម្លៃ​ ​435​ ​ដុល្លារ​ ​Nova​ ​5​ ​និង​ ​5i​ ​ជម្រើស​ ​RAM​ ​6GM​/​128GB​ ​និង​ជម្រើស​ ​RAM​ ​8GB​/​128​ ​តម្លៃ​ ​260​ ​ដុល្លារ​ ​និង​ ​320​ ​ដុល្លារ​តា​មលៀ​ខ​រៀង​។​

    ​លើស​ពីនេះ​ទៀត​ ​Huawei​ ​ក៏​ដាក់​ឱ្យ​មាន​ឆ្នាំង​សាក​ល្បឿន​លឿន​ភ្ជាប់​មក​ជាមួយ​ ​និង​កម្លាំង​បញ្ចូន​ ​18W​ ​(​វ៉ាត់​)​ ​នៅក្នុង​ប្រអប់​មក​ទៀតផង​៕​