Category: សង្គម និងសេដ្ឋកិច្ច

  • រោងចក្រ​ថាមពល​ធ្យូងថ្ម​ កំពុង​ផ្ដោត​លើ​លទ្ធភាព​ផលិត​ថាមពល​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​

    រោងចក្រ​ថាមពល​ធ្យូងថ្ម​ កំពុង​ផ្ដោត​លើ​លទ្ធភាព​ផលិត​ថាមពល​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​

    ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ (Royal​ Group​) ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ផ្តល់​ការអនុញ្ញាត​កាលពី​ពេល​ថ្មី​ៗនេះ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​សាងសង់​រោងចក្រ​ថាមពល​ធ្យូង​ ថ្ម​ដែល​មាន​កម្លាំង​ 700មេ​ហ្គា​វ៉ាត់​នៅ​ខេត្ត​ព្រះសីហនុ​។

    លោក​ វិច​ទ័រ​ ហ្សូ​ណា​ (Victor​ Jona​) អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ថ្លែង​ថា​ ការអនុញ្ញាត​ឱ្យ​បន្ត​ការសិក្សា​នេះ​ត្រូវ​បាន​ផ្តល់​កាលពី​ក្នុង​អំឡុង​កិច្ចប្រជុំ​រវាង​ឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ និង​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​។

    លោក​ Jona​ បាន​មានប្រសាសន៍​ថា​៖“រ៉ូ​យ៉ា​ល់​គ្រុប​បាន​បញ្ចប់​ការសិក្សា​លទ្ធភាព​សម្រាប់​ គម្រោង​នេះ​ហើយ​ ប៉ុន្តែ​ដោយសារ​បញ្ហា​អគ្គិសនី​ មាន​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​ ក្រុមហ៊ុន​បាន​ស្នើ​ពង្រីក​សមត្ថភាព​របស់​គម្រោង​ពី​ 450​ ទៅ​ 700មេ​ហ្កា​វ៉ាត់​”។

    លោក​បញ្ជាក់​បន្ថែម​ថា​៖“ការពង្រីក​នេះ​ តម្រូវ​ឱ្យ​មានការ​សិក្សា​លទ្ធភាព​ជាថ្មី​។ រដ្ឋាភិបាល​បាន​ អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ធ្វើការ​សិក្សា​អំពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​ 450មេ​ហ្កា​វ៉ាត់​ប៉ុន្ដែ​ដោយសារ​តម្រូវការ​ថាមពល​របស់​ប្រទេស​បាន​កើនឡើង​ខ្លាំង​នៅ​ចុងឆ្នាំ​មុន​ ដូច្នេះ​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​ធ្វើការ​ផ្លាស់​ប្តូរ​ ដោយ​បង្កើន​សមត្ថភាព​ផលិតកម្ម​របស់​រោងចក្រ​”។

    លោក​បន្ត​ថា​ “ជា​ការពិត​ ការសិក្សា​ថ្មី​មួយ​ត្រូវ​បាន​ទាមទារ​ដោយសារ​ការ​ផ្លាស់​ប្តូរ​សមត្ថភាព​ផលិតកម្ម​។ វា​នឹង​ត្រូវ​ចំណាយពេល​ពី18​ ទៅ​ 20​ខែ​ដើម្បី​បញ្ចប់​ការសិក្សា​។ បន្ទាប់មក​នឹង​ត្រូវ​បាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​សម្រាប់​ការ​អនុម័ត​ ហើយ​រដ្ឋាភិបាល​នឹង​ចាំបាច់​ត្រូវតែ​ពិចារណា​ថា​ តើ​ពន្ធអាករ​ដែល​នឹង​ត្រូវលក់​ទៅ​បណ្តាញ​អគ្គិសនី​ថ្នាក់​ជាតិ​ អាច​ទទួលយក​បានទេ​?”។ នេះ​បើ​តាម​លោក​ Jona​ បាន​បញ្ជាក់​។

    លោក​ Jona​ បាន​មានប្រសាសន៍​ទៀត​ថា​៖“ឆ្នាំនេះ​យើង​ប្រឈម​នឹង​កង្វះខាត​ថាមពល​ធ្ងន់ធ្ងរ​។ ដោយហេតុនេះ​ហើយ​ ទើប​យើង​អនុញ្ញាត​ឱ្យ​វិនិយោគិន​ បង្កើន​សមត្ថភាព​គម្រោង​របស់​ពួកគេ​។ មិន​ដូច​ទំនប់​វារីអគ្គិសនី​ទេ​ រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ គឺជា​ប្រភព​ថាមពល​ដែល​មាន​ស្ថិរភាព​ពេញ​មួយឆ្នាំ​”។

    សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ថាមពល​ខេម​បូ​ឌា​ ​ខូ​អិល​ធី​ឌី​(CEL​) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​នាំមុខ​គេ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ថាមពល​ធ្យូងថ្ម​ចំនួន​ 2កន្លែងនៅ​ព្រះសីហនុ​ គឺ1​ មាន​ថាមពល​ចំនួន​ 50មេ​ហ្គា​-វ៉ាត់​ និង​កំពុង​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ថ្មី​ចំនួន​ 150មេ​ហ្កា​វ៉ាត់​ថែមទៀត​ដែល​នឹង​បញ្ចប់​នៅ​ខែតុលា​ ឆ្នាំនេះ​។

    ចំណែក​ក្រុមហ៊ុន​ CIIDG​ Erdos​ Hongjun​ Electric​ Power​ ក៏​កំពុង​ប្រតិបត្តិ​ការ​រោងចក្រ​ថាមពល​ដំណើរការ​ដោយ​ធ្យូងថ្ម​ចំនួន​ 135មេ​ហ្គា​វ៉ាត់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែរ​។

    ស្រប​ពេល​ដែល​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​កំពុងតែ​ពង្រីក​ការសាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ ដើម្បី​បំពេញ​ភាព​ខ្វះខាត​ ដែល​កើតមាន​កន្លងមក​នោះ​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID​) បាន​ចាប់ផ្តើម​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ដើម្បី​ពន្លឿន​ការ​ផ្លាស់​ប្តូរ​ទៅ​រក​វិស័យ​ថាមពល​ដែល​មាន​និរន្តរភាព​សុវត្ថិភាព​ និង​ផ្តោត​លើ​ទីផ្សារ​នៅក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

    កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អគ្គនាយក​ស្តីទី​នៃ​ទីភ្នាក់ងារ​ USAID​ ប្រចាំ​នៅ​អាស៊ី​ និង​លោក​ Tomoyuki​ Kimura​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​យុទ្ធសាស្ត្រ​គោលនយោបាយ​ និង​ពិនិត្យ​របស់​ ADB​ ដែល​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ការិយាល័យ​កណ្តាល​របស់​ ADB​។

    ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ ទីភ្នាក់ងារ​USAID​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​ធ្វើ​ ការ​ប្រមូល​ប្រាក់​វិនិយោគ​ចំនួន​ 7ពាន់​លាន​ដុល្លារ​ សម្រាប់​គម្រោង​ថាមពល​នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ក្នុង​ការ​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ថាមពល​ស្អាត​ 7ជី​ហ្គា​វ៉ាត់​(gigawatts​) និង​បង្កើន​ពាណិជ្ជកម្ម​ថាមពល​ក្នុង​តំបន់​ឱ្យ​បាន​ចំនួន10​% ក្នុងរយៈពេល​ 5ឆ្នាំខាងមុខ​។កិច្ច​ព្រមព្រៀង​នេះ​ នឹង​លើកកម្ពស់​ប្រសិទ្ធភាព​ថាម​-ពល​ កំណែទម្រង់​វិស័យ​ថាមពល​ និង​អភិបាលកិច្ច​ល្អ​នៃ​វិស័យ​ថាមពល​ក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​។

    ភាពជា​ដៃគូ​ថ្មីនេះ​ ធ្វើឡើង​បន្ទាប់ពី​កិច្ចសហការ​អភិវឌ្ឍន៍​របស់​ទីភ្នាក់ងារ​ USAID​ និង​សហភាព​អឺរ៉ុប​ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ខណៈ​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅ​ខែ​ក្រោយ​ធ្វើ​ខួប​ 1ឆ្នាំ​នៃ​ការ​អភិវឌ្ឍ​អាស៊ី​ និង​ការ​រីកចម្រើន​តាមរយៈ​ថាមពល​អាស៊ី​ ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​ដែល​ជា​ការ​រួមចំណែក​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដល់​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​។

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​ប្តេជ្ញា​ក្នុង​ការចូលរួម​អភិវឌ្ឍ​ដល់​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ប្រកបដោយ​ភាពរឹងមាំ​គ្រប់ជ្រុងជ្រោយ​ និង​មាន​និរន្តរភាព​ ខណៈ​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ចូលរួម​លុបបំបាត់​ភាព​ក្រីក្រ​។ កាលពី​ឆ្នាំ2018​ ធនាគារ​នេះ​បាន​ផ្តល់​ប្រាក់កម្ចី​ និង​ជំនួយឥតសំណង​ចំនួន​ 21,6ពាន់​លាន​ដុល្លារ​៕

  • CATA​ និង​ក្រុមហ៊ុន​បារាំង​ នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

    CATA​ និង​ក្រុមហ៊ុន​បារាំង​ នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

    ទីភ្នាក់ងារ​ទេសចរណ៍​បារាំង Atout​ France​ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) បាន​ព្រមព្រៀង​សហការ​គ្នា​ដើម្បី​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​ និង​បារាំង​ជា​ទិសដៅ​ទេសចរណ៍​ ដោយ​រំពឹង​ថា​ កំណើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង2​ នឹង​កើន​ឡើង​កាន់តែ​ច្រើន​ បន្ទាប់ពី​គណ​: ប្រតិភូ​របស់​ Atout​ France​ បាន​ធ្វើដំណើរ​មក​ទស្សនកិច្ច​កម្ពុជា​។ នេះ​បើ​យោង​តាម​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​។

    សមាគម​ Atout​ France​ គឺជា​ស្ថាប័ន​ដែល​មាន​ការចូលរួម​ពី​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​នៅ​ប្រទេស​បារាំង​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ដ៏​សម្បូរ​បែប​នៅ​ប្រទេស​បារាំង​ បាន​មក​បំពេញ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា​ និង​បាន​ធ្វើ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា​ និង​បារាំង​ ដោយ​បាន​ឯកភាព​ថា​នឹង​ធ្វើការ​ជាមួយគ្នា​។

    លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“សិក្ខាសាលា​នេះ​ដឹកនាំ​ដោយ​លោក​ Morad​ Tayebi​ ប្រធាន​សមាគម​ Atout​ France​ និង​មាន​ការចូលរួម​ដោយ​អ្នកតំណាង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ France​ និង​ Club​ Med​ និង​ក្រុមហ៊ុន​បារាំង​មួយចំនួន​ទៀត​”។

    លោកស្រី​បានឱ្យ​ដឹង​ថា​៖“សមាគម​ទាំង2​ បាន​ព្រមព្រៀង​លើ​វិស័យ​ទេសចរណ៍​ ដោយ​បាន​កត់សម្គាល់​ពី​កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏ដូចជា​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង​ដែរ​។ ខ្ញុំ​គិតថា​ វា​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ​ និង​ជា​លើក​ទី1​ ហើយដែល​សមាគម​ទាំង2​ ជួបគ្នា​ និង​ផ្លាស់​ប្តូរ​ព័ត៌មាន​”។

    លោកស្រី​បាន​បន្ត​ថា​៖“តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ យើង​សង្ឃឹមថា​ ចំនួន​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​ នឹង​កើនឡើង​កាន់តែ​ច្រើន​បន្ថែម​ទៀត​។ ភ្ញៀវ​ទេសចរ​បារាំង​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ក្រុម​ដែល​ចូលចិត្ត​ធ្វើដំណើរ​មក​កម្ពុជា​រយៈពេល​យូរថ្ងៃ​ និង​ចំណាយ​ច្រើន​ដោយសារ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ចំពោះ​តំបន់​ប្រាសាទ​ តំបន់​វប្បធម៌​ និង​ប្រពៃណី​របស់​ខ្មែរ​”។

    លោកស្រី​ ស៊ី​វលី​ន បានឱ្យ​ដឹង​ទៀត​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទេសចរណ៍​បារាំង​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ព្រោះ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ សក្តា​នុ​ពល​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ នឹង​ត្រូវ​គេ​យក​ទៅ​ផ្សព្វផ្សាយ​កាន់តែ​ធំ​ទូលាយ​នៅក្នុង​ប្រទេស​បារាំង​។

    លោកស្រី​បន្ថែម​ថា​៖“នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ Atout​ France​ លើក​ទី1​ មក​កម្ពុជា​នេះ​ មានការ​ចូលរួម​ពី​តំណាង​ក្រុម​ហ៊ុន​ធំៗ​របស់​បារាំង​ជាច្រើន​ ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ France​ ក្រុមហ៊ុន​ទេសចរណ៍​ Club​ Med​ SAS​ និង​ក្រុមហ៊ុន​កម្សាន្ត​តាម​នាវា​ CroisiEurope​”។

    ប្រទេស​បារាំង​ជាទី​ផ្សារ​ទេសចរណ៍​កំពូល​របស់​អឺរ៉ុប​ នៅ​អឺរ៉ុប​ដែល​មាន​ 2.8​ ភាគរយ​នៃ​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មក​ពី​ប្រទេស​អឺរ៉ុប​។ នៅ​ឆ្នាំ​ 2018​ ជនជាតិ​បារាំង​ជិត​ 170,900​ នាក់​បាន​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ដែល​កើនឡើង​ 2.7​%ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

    លោកស្រី​ ស៊ី​វលី​ន បាន​ថ្លែង​ថា​៖ “ខ្ញុំ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ France​ ចាប់ផ្តើម​ហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់ពី​ខកខាន​ជាង​ 6ឆ្នាំ​មក​ហើយ​ចាប់តាំងពី​វា​ត្រូវ​បាន​ផ្អាក​ដោយសារតែ​កង្វះខាត​តម្រូវការ​។ យើង​បាន​សង្កេតឃើញ​ថា​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​បារាំង​កំពុង​កើនឡើង​ ដូច្នេះ​វា​ជា​ពេលវេលា​ល្អ​ដើម្បី​ចាប់ផ្តើម​ហោះហើរ​ត្រង់​មក​ទីនេះ​ម្តង​ទៀត​”។

    លោកស្រី​បាន​បន្ត​ទៀត​ថា​ ចំនួន​ប្រជាជន​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង​ដើម្បី​ភាព​សប្បាយ​រីករាយ​បាន​កើនឡើង​ជាបន្តបន្ទាប់​ដោយសារតែ​ទីក្រុង​ប៉ារីស​ក្លាយជា​ទីក្រុង​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ និង​គោលដៅ​ទិញទំនិញ​ជាច្រើន​។

    យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​ ក្នុង​ត្រីមាស​ទី1​ ឆ្នាំនេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​ 1.8លាន​នាក់​ កើនឡើង​ 9.7​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុង​ចំណោម​នេះ​ភ្ញៀវ​ទេសចរ​បារាំង​មាន​ចំនួន​ 59,401​នាក់​ កើនឡើង​ 5%ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ បានឱ្យ​ដឹង​ថា​ ប្រទេស​បារាំង​ គឺជា​ទិសដៅ​ទេសចរណ៍​ដ៏​សំខាន់​នៅក្នុង​ទ្វីបអឺរ៉ុប​សម្រាប់​ប្រជាជន​កម្ពុជា​ ដោយ​ចំនួន​នៃ​ការ​ដាក់ពាក្យសុំ​ទិដ្ឋាការ​បាន​កើនឡើង​ 25​% នៅ​ឆ្នាំនេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    លោក​ ជុក​ ជំនោរ​ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ថ្លែង​បញ្ជាក់​ថា​ ការ​មកដល់​របស់​ Atout​ France​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ព្រោះ​ Atout​ France​ នឹង​ចូលរួម​ចំណែក​ពង្រឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ហើយ​មិន​ត្រឹមតែ​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នៅ​ប្រទេស​បារាំង​ ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ជួយ​ជំរុញ​ឱ្យ​គុណភាព​សេវាកម្ម​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ​។

    លោក​បញ្ជាក់​ថែម​ថា​៖ “ជា​រៀងរាល់​ឆ្នាំ​ក្រសួង​តែង​ធ្វើការ​បណ្តុះបណ្តាល​ផ្នែក​ចំណេះដឹង​ និង​ភាសា​សម្រាប់​មគ្គុទេ្ទសក៍​ទេសចរណ៍​ ដូច្នេះ​ចំនួន​មគ្គុទេ្ទសក៍​ផ្នែក​ភាសា​បារាំង​នៅ​កម្ពុជា​មិន​មាន​បញ្ហា​នេះ​កើតឡើង​ទេ​”៕

  • តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​សហគ្រាស​ធុន​តូច​ និង​មធ្យម​អាច​ទទួល​បានការ​វិនិយោគមូលធន​ពី​មូលនិធិ​ឯកជន​?

    តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​សហគ្រាស​ធុន​តូច​ និង​មធ្យម​អាច​ទទួល​បានការ​វិនិយោគមូលធន​ពី​មូលនិធិ​ឯកជន​?

    ការពង្រីក​ដើមទុន​ជា​រឿង​សំខាន់​មួយ​សម្រាប់​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​សហគ្រាស​ខ្នាត​ធំ​ និង​ស្តង់​ដា​ តែ​កន្លងមក​ការ​ទទួល​បាន​ទុន​វិនិយោគ​បន្ថែម​ ឬកម្ចី​ពង្រីក​ខ្លួន​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​សម្រាប់​ម្ចាស់​សហគ្រាស​។

    លោក​ សាន្ត​ ចន្ទ​កុម្ភៈ​ ជា​គណនេយ្យករ​ជំនាញ​ និង​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​សម្រាប់​ជំនួយ​របស់​ក្រុម​ហ៊ុន​ធំៗ​មួយចំនួន​ បាន​លើកឡើង​ថា​ ការរៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ទុន​វិនិយោគ​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ជា​រឿង​លំបាក​បន្តិច​ តែ​មិនមែន​មានន័យថា​ យើង​ធ្វើ​មិនបានសោះ​នោះ​ទេ​។ វា​ទាមទារ​ឱ្យ​មានការ​រៀបចំ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ និង​រៀបចំខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​បង្កើន​ជំនឿ​ជាក់​ដល់​អ្នក​វិនិយោគ​។ លោក​បញ្ជាក់​ថា​ ដើម្បី​ឱ្យ​គេ​ទុកចិត្ត​ លុះត្រាតែ​សហគ្រាស​របស់​យើង​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​ជា​ទៀងទាត់​ ព្រោះ​ការ​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​ធ្វើស​វន​កម្ម​ជា​រៀងរាល់​ឆ្នាំ​យ៉ាង​ទៀងទាត់​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​តម្លាភាព​ចំណូល​ចំណាយ​ និង​ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​។ អ្នក​វិនិយោគ​នឹង​មានទំនុក​ចិត្ត​ជាង​មុន​ប្រសិនបើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​យើង​មាន​ភាព​ប្រក្រតី​ និង​ធានា​សម​ហេតុផល​ដោយ​ស្នងការ​គណនេយ្យ​អាជីព​។ បើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​របស់​យើង​មិន​មាន​តម្លាភាព​ទេ​នោះ​ យើង​នឹង​មិន​អាច​ទទួល​ទុន​បាន​ច្រើន​នោះ​ទេ​បើ​ទោះបីជា​គំរូ​អាជីវកម្ម​ល្អ​ក៏ដោយ​។

    លោក​ សាន្ត​ ចន្ទ​កុម្ភៈ​ បាន​និយាយ​ថា​៖ “ការ​ពង្រឹង​ជំនាញ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ទាំង​ជំនាញ​ទន់​ និង​ជំនាញ​រឹង​ ក៏​ជាផ្នែក​ដ៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ ព្រោះ​ដូច​អ្នក​ទាំងអស់​គ្នា​ដឹង​ស្រាប់ហើយ​ថា​ ក្រុមហ៊ុន​ដែល​មាន​ធនធាន​មនុស្ស​ពូ​កែៗ​ច្រើនតែ​រីកចម្រើន​បាន​លឿន​ និង​មាន​និរន្តរភាព​។ អ្នក​វិនិយោគ​ដែល​ចាប់អារម្មណ៍​លើ​ក្រុមហ៊ុន​របស់​យើង​ និង​វិភាគ​ពី​ចំណេះដឹង​ និង​ជំនាញ​របស់​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​របស់​យើង​ជាពិសេស​អ្នកគ្រប់គ្រង​ផ្នែក​។ គេ​អាច​នឹង​ដាក់​ពិន្ទុ​តាម​លក្ខខណ្ឌ​ជាក់ស្តែង​មុននឹង​ធ្វើការ​បណ្តាក់​ទុន​”។

    អ្នកជំនាញ​គណនេយ្យ​ និង​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ក្រៅពី​កត្តា​ទាំង​ប៉ុន្មាន​ខាងលើ​នេះ​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ដែល​ចង់​ទទួល​បានការ​វិនិយោគ​ក៏​គូរ​តែ​ព្យាយាម​ពង្រីក​មូលដ្ឋាន​អតិថិជន​ឱ្យ​បាន​ល្អ​ ព្រោះ​អាជីវកម្ម​មួយ​ដែល​ពឹង​តែ​ប្រាក់ចំណូល​ពីអ​តិថិ​ជន2​-3នាក់​មិន​មែន​ជា​អាជីវកម្ម​ដែល​អាច​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​នោះ​ទេ​។ ការពង្រីក​មូលដ្ឋាន​អតិថិជន​ គឺ​ជា​ចំណុច​ទាក់ទាញ​យ៉ាង​សំខាន់​ក្នុង​ក្រសែភ្នែក​របស់​អ្នក​វិនិយោគ​។ វា​ជា​ភស្តុតាង​បញ្ចាក់​ថា​អាជីវកម្ម​របស់​យើង​មាន​សុខភាព​ល្អ​ហើយ​មិន​ពឹងផ្អែក​លើ​អតិថិជន​។ ទន្ទឹម​នឹង​នេះ​ដើម្បី​បង្កើន​ទំនុកចិត្ត​ល្អ​ដល់​អ្នក​វិនិយោគ​ យើង​ក៏​គួរ​បង្កើន​គម្រោង​ចាកចេញ​ពី​អាជីវកម្ម​ផង​ដែរ​។ អ្នក​វិនិយោគ​មិនដែល​ចង់​ធ្វើជា​ភាគហ៊ុន​និក​ជាមួយ​ក្រុម​របស់​យើង​មួយ​ជីវិត​នោះ​ទេ​ ភាគច្រើន​គេ​ចង់​មាន​ពេល​ និង​ច្រកចេញ​ពី​ការ​វិនិយោគ​ក្នុង​អាជីវកម្ម​ដោយ​ការ​លក់​ភាគហ៊ុន​របស់​ពួកគេ​ក្នុងទឹក​ប្រាក់ចំណេញ​សមរម្យ​ណាមួយ​នឹង​ផ្តល់​អាទិភាព​ច្រើន​ចំពោះ​ការពិចារណា​របស់​ពួកគេ​។

    លោក​បាន​បន្ថែម​ទៀត​ថា​ដើម្បី​ឱ្យ​កាន់តែ​ប្រសើរ​ម្ចាស់​អាជីវកម្ម​គួរ​សម្រួលកិច្ច​សន្យា​លក់​ធ្វើ​យ៉ាងណា​ឱ្យ​មាន​កិច្ចសន្យាលក់​ជាប្រចាំ​ជាមួយ​អតិថិជន​ដែល​មានស្រាប់​ឱ្យ​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ព្រោះ​អាជីវកម្ម​មួយ​ដែល​មាន​កិច្ចសន្យា​ទិញ​លក់​ជាប្រចាំ​ទាំង​ទំនិញ​ ឬសេវាកម្ម​នឹង​មាន​ភាពរឹងមាំ​ផ្នែក​ចំណូល​ និង​សាច់ប្រាក់​។ ដូច្នេះហើយ​យើង​គួរតែ​ព្យាយាម​ចុះ​កិច្ចសន្យា​ទិញ​លក់​ជាប្រចាំ​ដើម្បី​យក​ទៅ​បង្ហាញ​អ្នក​វិនិយោគ​។ ទន្ទឹម​នឹង​នេះ​យើង​គួរ​បង្កើត​ផលិតផល​ ឬសេវា​កម្ម​ថ្មី​ៗជានិច្ច​ផង​ដែរ​ដើម្បី​ទ្រទ្រង់​ដល់​និរន្តរភាព​អាជីវកម្ម​ ព្រោះ​ភាព​ច្រំដែល​ជាស​ត្រូវ​នៃ​អាជីវកម្ម​។ ម្ចាស់​អាជីវកម្ម​ត្រូវ​បង្កើត​ផលិតផល​ ឬសេវា​កម្ម​ថ្មី​ៗដែល​បម្រើ​ដល់​តម្រូវការ​ជាក់ស្តែង​ ឬជួយ​កាត់បន្ថយ​ការ​ចំណាយ​ជូន​អតិថិជន​។ យើង​អាច​វាយតម្លៃ​ផលិតផល​របស់​ក្រុមហ៊ុន​ និង​សក្តា​នុ​ពល​សាច់ប្រាក់​នៅពេលអនាគត​ដែល​បាន​មក​ពី​ផលិតផល​របស់​យើង​។ ការ​មាន​ផលិតផល​ល្អ​ក៏​ជា​ចំណុច​ដ៏​មាន​សក្តា​នុ​ពល​ផង​ដែរ​សម្រាប់​ទាក់ទាញ​អ្នក​វិនិយោគ​។

    បន្ថែម​ពីលើ​នេះ​បើ​ចង់​លក់​ភាគហ៊ុន​ឱ្យ​ឆាប់​បាន​ លុះត្រាតែ​ភាគហ៊ុន​នេះ​មានតម្លៃ​សមរម្យ​។ ត្រង់​ចំណុច​នេះ​យើង​ចង់​សំដៅ​ថា​ប្រសិនបើ​យើង​ចង់​លក់​ភាគហ៊ុន​យើង​ដើម្បី​បាន​ទុន​ពង្រីក​អាជីវកម្ម​ យើង​មិន​គួរ​លក់​វា​ក្នុង​តម្លៃ​ដែល​មិន​អាច​ទទួលយក​បាន​នោះ​ទេ​។ ការ​ចូលហ៊ុន​គ្នា​ប្រៀបបានទៅ​នឹង​ការ​រៀបការ​ដូច្នោះ​ដែរ​ ការ​វិនិយោគ​ចំណេញ​តែងតែ​កើតឡើង​នៅពេល​មានការ​ទិញ​ហ៊ុន​អាជីវកម្ម​នោះ​។ ទន្ទឹម​នឹង​នេះ​ម្ចាស់​អាជីវកម្ម​ក៏​គួរ​រៀន​ពី​របៀប​ទិញ​លក់​ក្រុមហ៊ុន​ដោយ​អនុវត្ត​ជាក់ស្តែង​ផង​ដែរ​ ព្រោះ​ប្រសិនបើ​យើង​មាន​អាជីវកម្ម​ច្រើន​ យើង​នឹង​ត្រូវ​រៀន​ពី​របៀប​លក់​ភាគហ៊ុន​បន្ថែម​ទុន​វិនិយោគ​។ ការ​លក់​ភាគហ៊ុន​ជូន​អ្នក​វិនិយោគ​អាជីព​មាន​ភាព​ស្មុគស្មាញ​ដែល​តម្រូវ​ឱ្យ​យើង​មាន​បទ​ពិសោធ​ជាក់ស្តែង​។ យើង​អាច​រក​មិត្តភក្តិ​ដែល​មាន​បទ​ពិសោធ​ផ្នែក​នោះ​ ឬរក​អ្នក​ប្រឹក្សា​យោបល់​បន្ថែម​ដើម្បី​រៀបចំ​ដំណើរការ​ឱ្យ​រលូន​។

    លោក​ កុម្ភៈ​ បាន​បន្ថែម​ទៀត​ថា​ ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ល្អ​អាច​ជា​វិធី​ដែល​មិន​អាច​ភ្លេច​បាន​សម្រាប់​អ្នក​ចង់​លក់​ភាគហ៊ុន​សម្រាប់​ពង្រីក​ខ្លួន​។ ប្រព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​ល្អ​គួរតែ​ធានា​នូវ​ប្រសិទ្ធភាព​ការងារ​ ចំណាយ​តិច​ជាង​មុន​ កាត់បន្ថយ​ហានិភ័យ​អាជីវកម្ម​និង​ធានា​នូវ​តម្លាភាព​ហិរញ្ញវត្ថុ​។ វា​ថែមទាំង​ជួយ​កាត់បន្ថយ​ពេល​ និង​ប្រាក់កាស​ដើម្បី​ធ្វើការវិភាគ​ក្រុមហ៊ុន​របស់​យើង​ដោយ​ជំនាញ​ថែមទៀត​ផង​។ នៅពេល​អ្នក​វិនិយោគ​បានឃើញ​ពី​ប្រព័ន្ធ​ដ៏​រឹងមាំ​នេះ​ គេ​នឹង​មិន​ខ្លាច​ក្នុង​ការ​វិនិយោគ​នោះ​ទេ​។ តែ​ទោះ​ជា​យ៉ាងនេះ​ក្តី​នៅ​មាន​ចំណុច​សំខាន់​មួយទៀត​ផង​ដែរ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ នោះ​គឺ​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ទ្រព្យ​អរូបិយ​ទាំងអស់​របស់​ក្រុមហ៊ុន​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​ផលិតផល​ ឬសេវាកម្ម​ទាំងអស់​អាច​ការពារ​បាន​ដោយ​ច្បាប់​កម្ម​សិទ្ធ​បញ្ញា​សកល​តាម​អនុសញ្ញា​ទីក្រុង​ នី​សទៀ​តផង​។ វា​អាច​បូក​តម្លៃបន្ថែម​ដល់​អាជីវកម្ម​ និង​ធានា​ថា​គ្មាន​អ្នកណា​អាច​បន្លំ​ស្លាក​សញ្ញា​អាជីវកម្ម​ ផលិតផល​ ឬសេវាកម្ម​របស់​យើង​បាន​ពេញ​ពិភពលោក​៕

  • កម្ពុជា​បាន​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ចរចា​នាំចេញ​ត្រីប្រា​ទៅកាន់​ប្រទេស​ចិន​

    កម្ពុជា​បាន​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​ និង​ចរចា​នាំចេញ​ត្រីប្រា​ទៅកាន់​ប្រទេស​ចិន​

    ក្រសួង​កសិកម្ម​ បាន​នឹង​កំពុងតែ​ខិតខំ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​ពង្រីក​នូវ​ការនាំចេញ​ឱ្យ​បាន​ច្រើន​ថែមទៀត​ជាមួយ​ភាគី​ចិន​ ក្នុង​ការជំរុញ​ការ​-នាំចេញ​ផលិតផល​កសិកម្ម​ និង​កំពុង​ចរចា​ជាមួយ​ភាគី​ចិន​ ដើម្បី​ធ្វើ​យ៉ាងណា​ សម្រេច​ឱ្យ​បាន​នូវ​ការនាំចេញ​ត្រីប្រា​ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ នៅពេល​ឆាប់​ៗខាងមុខនេះ​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“លោក​បាន​ពិភាក្សា​ អំពី​ការ​នាំ​យក​ផលិតផល​កសិកម្ម​ផ្សេងទៀត​ និង​ការនាំចេញ​ត្រីប្រា​ ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ដែល​កិច្ចការ​នេះ​លោក​បាន​ធ្វើ​នៅក្នុង​ជំនួប​ជាមួយ​លោក​ Hu​ Wei​ អនុ​ រដ្ឋមន្ត្រី​នៃ​អគ្គ​រដ្ឋបាល​គយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​”។

    សូមជម្រាប​ថា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​ឯក​ឧត្តម​វេង​ សា​ខុន​ ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋ​ មន្ត្រី​នៃ​អគ្គ​រដ្ឋបាល​គយ​ចិន​ ឯកឧត្តម​បាន​ស្នើ​ ឱ្យ​ភាគី​ចិន​ពន្លឿន​ការនាំចេញ​ផ្លែស្វាយ​ និង​កសិផល​ មួយចំនួន​ទៀត​ដូចជា​ ផ្លែ​មៀន​ ស្រកានាគ​ ដូង​ ម្រេច​ និង​ទឹកមាត់​ត្រចៀកកាំ​ ទៅកាន់​ប្រទេស​ចិន​ ឱ្យ​បាន​ឆាប់រហ័ស​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​បន្ថែម​ថា​ ចំពោះ​បែបបទ​នៃ​ការ​ស្នើសុំ​អនុញ្ញាត​ នាំចេញ​ផលិត​ កសិកម្ម​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ភាគី​ចិន​តម្រូវ​ដាក់​ម្តង​មួយ​មុ​ខៗ​ មិន​តម្រូវ​ឱ្យ​ដាក់ជា​កញ្ចប់​ នោះ​ ឡើយ​។ ឯកឧត្តម​ បញ្ជាក់​ថា​៖“ភាគី​ចិន​បាន​លើកឡើង​ថា​ ប្រសិនបើ​កម្ពុជា​ចង់​នាំចេញ​ផលិតផល​អ្វី​ ត្រូវ​ស្នើ​ជាមុន​សិន​ ដើម្បី​ឱ្យ​មន្ត្រី​របស់​ចិន​ចុះ​ត្រួតពិនិត្យ​។ដូច្នេះ​ខាង​ភាគី​ចិន​ នឹង​ចុះ​មក​មើល​លើ​ នីតិ​ វិធីការ​ចិញ្ចឹម​ត្រី​ ត្រួតពិនិត្យ​ប្រភេទ​ត្រី​ ដែល​ត្រូវ​ចិញ្ចឹម​នី​មួយ​ៗ ដើម្បី​យក​មក​វេច​ខ្ចប់​ និង​ធ្វើ​ម្ដង​មួយ​ៗ ដោយធ្វើ​តាម​វិធាន​របស់​គេ​”។

    ឯកឧត្តម​ បន្ដ​ថា​ កន្លងមក​កម្ពុជា​បាន​ធ្វើ​លិខិត​ជាច្រើន​ តាមរយៈ​ក្រសួង​ការបរទេស​ផ្ញើ​ទៅកាន់​ប្រទេស​ចិន​ប៉ុន្ដែ​លិខិត​នេះ​ដាក់​ទៅ​មិនបាន​ទៅដល់​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ក្នុង​ការអនុញ្ញាត​ ឱ្យ​នាំចូល​ត្រី​នេះ​ឡើយ​។

    ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖“លោក​អនុ​រដ្ឋ​មន្ដ្រី​រដ្ឋបាល​គយ​ បាន​ផ្តល់​លេខទូរស័ព្ទ​ទំនាក់ទំនង​ ដើម្បី​យើង​នឹង​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់​ ទៅកាន់​អ្នក​ដែល​ទទួលការ​ងារ​នេះ​របស់​ភាគី​ចិន​ដោយ​លោក​អនុ​រដ្ឋ​មន្ដ្រី​បាន​ប្រាប់​ថា​ ពេល​គាត់​ត្រឡប់ទៅវិញ​ សង្ឃឹម​ថា​កិច្ចការ​នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ ព្រោះ​គាត់​បាន​ណែនាំ​ដល់​មន្ដ្រី​ ដែល​ទទួលបន្ទុក​ការងារ​នេះ​ រួច​ហើយ​ ឱ្យ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​កម្ពុជា​”។

    ឯកឧត្តម​ រដ្ឋមន្ត្រី​បញ្ជាក់​ថា​ចំពោះ​ការនាំចេញ​ត្រី​ទៅកាន់​ប្រទេស​ចិន​នេះ​ នៅ​កម្ពុជា​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់​ហើយដែល​មាន​ក្រុមហ៊ុន​មួយ​របស់​ចិន​បាន​រៀបចំ​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​ រៀបចំ​ឃ្លាំង​ត្រជាក់​ និង​ផ្សារភ្ជាប់​ជាមួយ​កសិដ្ឋាន​ចិញ្ចឹម​ត្រីប្រា​នៅ​កម្ពុជា​មួយចំនួន​ទៀត​។

    ឯកឧត្តម​បាន​អះអាង​ថា​៖“ចំពោះ​ឧបសគ្គ​សម្រាប់​ការនាំចេញ​ត្រី​នេះ​ ពុំ​មាន​ឧបសគ្គ​អ្វី​គួរ​ឱ្យ​ បារម្ភ​ទេ​ ព្រោះ​ភាគី​អគ្គ​រដ្ឋបាល​គយ​ចិន​ បាន​ឯកភាព​គ្នា​រួចហើយ​ គឺ​កម្ពុជា​អាច​នាំ​ត្រី​ចេញ​បាន​ ព្រោះ​មាន​ដៃគូ​ល្អ​ និង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​គ្រប់គ្រាន់​ ដូច្នេះ​ការនាំចេញ​នេះ​ នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន​។ ព្រោះ​ក្រុមហ៊ុន​ដែល​វិនិយោគ​នាំចេញ​ត្រី​ គឺ​សុទ្ធតែ​មាន​បទ​ពិសោធ​នាំចេញ​សាច់គោ​ ក៏ដូចជា​ផលិតផល​កសិកម្ម​មួយចំនួន​ទៀតផង​ដែរ​”។

    តែ​ទោះជាយ៉ាងណា​ចំពោះ​ទំហំ​នៃ​ការនាំចេញ​ត្រី​ទៅកាន់​ប្រទេស​ចិន​ មិនទាន់​អាច​កំណត់​បាន​ឡើយ​ថា​នឹង​នាំចេញ​ប៉ុន្មាន​តោន​នោះ​ទេ​ ព្រោះ​ពេលនេះ​កសិករ​មិនសូវ​ហ៊ាន​ពង្រីក​ការ​ចិញ្ចឹម​ត្រី​ ដោយសារ​មាន​បញ្ហា​ប្រឈម​លើ​ទីផ្សារ​។ ប៉ុន្ដែ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ឱ្យ​តែ​មាន​ភ្លើង​ខៀវ​ពី​ប្រទេស​ចិន​ការ​ចិញ្ចឹម​ត្រី​របស់​កម្ពុជា​នឹងអាច​កើតឡើង​។ ដូច្នេះ​ប្រសិនបើ​យើង​មាន​ទីផ្សារ​ យើង​នឹង​ឈាន​ដល់​ការពង្រីក​កសិដ្ឋាន​ធំៗ​បន្ថែម​ទៀត​ និង​បង្កើន​នូវ​ការនាំចេញ​ត្រី​។

    ពាក់ព័ន្ធ​នឹង​ការនាំចេញ​ត្រីប្រា​នេះ​ដែរ​ នៅ​ប្រទេស​ជិតខាង​កម្ពុជា​ គឺ​ប្រទេស​វៀតណាម​ បាន​ធ្វើការ​នាំចេញ​ ក្នុង1ឆ្នាំ​ៗរហូតដល់​ជាង8ពាន់​លាន​ដុល្លារ​ ទៅកាន់​ទីផ្សារ​ពិភពលោក​។ហេតុ​ដែល​ វៀតណាម​ មានលទ្ធភាព​នាំចេញ​បាន​ច្រើន​នេះ​ ត្រូវ​បាន​ឯកឧត្តម​រដ្ឋមន្ត្រី​លើកឡើង​ថា​ ដោយសារ​វៀតណាម​ មាន​ស្ថានភាព​ល្អ​ក្នុង​ការ​ចិញ្ចឹម​ត្រី​ ហើយ​នៅ​វៀតណាម​ថ្លៃ​ភ្លើង​ថោក​ ដែល​ចិញ្ចឹម​ត្រី​ទៅ​មាន​លក្ខណៈ​ងាយ​ស្រួល​ ក្នុង​ការកែច្នៃ​ ក្លា​សេ្ស​មុន​នាំចេញ​ ហើយ​កំពង់​-ផែ​ ក៏​មានលទ្ធភាព​ល្អ​ប្រសើរ​។

    ឯក​ឧត្តម​វេង​ សា​ខុន​ក៏បាន​បញ្ជាក់​ទៀត​ថា​៖“តាម​សេចក្ដីរាយការណ៍​ របស់​អ្នកនាំ​ចេញ​ផលិតផល​ផ្លែ​ចេក​នៅ​កម្ពុជា​ បាន​ត្អូញត្អែរ​ថា​ ការ​ដឹកជញ្ជូន1​កុងតឺន័រ​ តម្លៃ​ប្រហែល1ពាន់​ដុល្លារ​ ហើយ​ការ​ចំណាយពេល​ប្រមាណ2សប្ដាហ៍​ ទើប​បញ្ជូន​ដល់​ទីក្រុង​សៀងហៃ​”។

    ដូច្នេះ​យើង​ត្រូវការ​ទាំង​ពេលវេលា​ និង​ថវិកា​ច្រើន​នេះ​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​រារែក​ចិត្ត​ ដែល​យើង​កំពុង​ខិតខំ​ប្រឹងប្រែង​ថា​ ធ្វើ​ម៉េច​បន្ទាប​តម្លៃ​សេវា​ផ្គត់ផ្គង់​ ដល់​ផលិតផល​កែច្នៃ​ របស់​យើង​នៅពេល​ខាងមុខ​។

    ឯកឧត្តម​បាន​លើកឡើង​ថា​ ក្រៅពី​ការនាំចេញ​ត្រី​ ភាគី​ចិន​ពេញចិត្ត​ ផ្លែ​ម្នាស់​ទឹកឃ្មុំ​ និង​ផ្លែ​ទុរេន​ ប្រសិនបើ​កម្ពុជា​ពង្រីក​លើ​ការនាំចេញ​ ភាគី​ចិន​ពេញ​ចិត្ត​ទទួលយក​ ព្រោះ​ល្បី​ថា​ ម្នាស់​ទឹកឃ្មុំ​ដែល​ដាំដុះ​នៅ​ខេត្ត​ប៉ៃលិន​ និង​បាត់ដំបង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ ហើយ​ក្នុង1ឆ្នាំ​ៗប្រទេស​ចិន​បាន​នាំចូល​ផ្លែឈើ​ មិន​តិច​ជាង10លាន​តោន​ទេពី​កម្ពុជា​៕

  • សុ​វត្ថិ​ឌី​ ​ធារី​កា​ ​ស្រក់​ទឹកភ្នែក​ច្រៀង​រំលែកទុក្ខ​អ្នក​បាន​បាត់បង់ជីវិត​ក្នុង​ឧបទ្ទវហេតុ​បាក់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​

    សុ​វត្ថិ​ឌី​ ​ធារី​កា​ ​ស្រក់​ទឹកភ្នែក​ច្រៀង​រំលែកទុក្ខ​អ្នក​បាន​បាត់បង់ជីវិត​ក្នុង​ឧបទ្ទវហេតុ​បាក់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​

    ​ដើម្បី​ជា​ការចូលរួម​សម្ដែង​នូវ​ក្ដី​សោកសៅ​ ​និង​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រុម​គ្រួសារ​នៃ​សព​ ​តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​កញ្ញា​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​បាន​ធ្វើការ​បកស្រាយ​នូវ​បទចម្រៀង​មួយ​បទ​ ​មាន​ចំណងជើង​ថា​ ​«​ខ្ញុំ​ចូលរួម​រំលែកទុក្ខ​»​ ​ក្នុង​កម្មវិធី​ ​«​ចម្រៀង​គ្រួសារ​ខ្មែរ​»​ ​ដែល​មាន​អត្ថន័យ​យ៉ាង​កម្សត់​ ​រៀបរាប់​ទាំង​ឈឺផ្សា​ ​ធ្វើឲ្យ​មហាជន​ស្ទើរតែ​ស្រក់​ទឹកភ្នែក​ ​ក្រោយពេល​ដែល​បាន​សណ្ដាប់​នូវ​បទចម្រៀង​មួយ​បទ​នេះ​ហើយ​។​

    ​គេ​សង្កេតឃើញ​ថា​ ​តាមរយៈ​ការ​បកស្រាយ​ចម្រៀង​ ​និង​អត្ថន័យ​ទាំងមូល​នៃ​បទចម្រៀង​ពិតជា​កម្សត់​ ​និង​ស្ទើរតែ​ធ្វើ​ឱ្យ​អ្នក​ស្តាប់​បទ​មួយ​នេះ​ ​ស្រក់​ទឹកភ្នែក​តាម​ ​ខណៈ​ដែល​បទចម្រៀង​ ​ដែល​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​បាន​ធ្វើការ​បកស្រាយ​ ​គឺ​ពិតជា​ធ្វើឲ្យ​ទស្សនិកជន​ ​នឹកឃើញ​ដល់​ហេតុការណ៍​ដ៏​រន្ធត់​ ​នៃ​ការ​បាក់​រលំ​អគារ​ ​ធ្វើឲ្យ​បាត់បង់ជីវិត​កម្មករ​ ​កម្មការិនី​ជាច្រើន​អ្នក​ ​ដោយហេតុ​ការណ៍​មួយ​នេះ​ ​នៅតែ​ដក់ជាប់​ក្នុង​កែវភ្នែក​ជានិច្ច​។​

    ​ចង់​ដឹង​ថា​ ​ចម្រៀង​ដែល​ជា​ការ​បកស្រាយ​របស់​ស្រី​ស្អាត​ ​សុ​វត្ថិ​ឌី​ ​ធារី​កា​ ​ចំណងជើង​ថា​ ​«​ខ្ញុំ​ចូលរួម​រំលែកទុក្ខ​»​ ​មាន​អត្ថន័យ​កម្សត់​យ៉ាងណា​នោះ​ ​សូម​រីករាយ​ទស្សនា​ ​និង​សណ្ដាប់​ទាំងអស់គ្នា​៖​

  • ចូលដល់វ័យចំណាស់ហើយ តើគួរហាត់ប្រាណដែរឬទេ?

    ចូលដល់វ័យចំណាស់ហើយ តើគួរហាត់ប្រាណដែរឬទេ?

    ថ្មី​ៗនេះ​សមាគមន៍​ជំងឺបេះដូង​អាមេរិក​បាន​អះអាង​ថា​ ការ​លើក​ដុំដែក​ទម្ងន់​តូច​ៗ អាច​ជួយ​ឱ្យ​មនុស្ស​ ចាស់​ និង​អ្នកជំងឺ​បេះដូង​ឱ្យ​មាន​សុខភាព​រឹងមាំ​ជាង​មុន​។ គេ​កត់សម្គាល់​ឃើញថា​ មនុស្ស​ចាស់​ភាគច្រើន​មាន​ម៉ាស​សាច់ដុំ​ថយ​ចុះ​នៅពេល​ដែល​មាន​អាយុ​កាន់តែ​ច្រើន​។ ការ​ឈាន​ចូល​វ័យ40ឆ្នាំ​ឡើង​ទៅ​ មនុស្សយើង​បាន​បាត់បង់3​% ទៅ5​%នៃ​ម៉ាស​សាច់ដុំ​ក្នុងរយៈពេល10ឆ្នាំ​ម្តង​ ហើយ​ការ​ថយ​ចុះ​នោះ​បាន​កើនឡើង​ពី1​%ទៅ​ 2%ក្នុង​មួយ​ឆ្នាំ​ៗក្រោយពី​អាយុ50ឆ្នាំ​។

    សាច់ដុំ​ជួយ​ឱ្យ​យើង​មាន​ភាពរឹងមាំ​ វា​មាន​តួនាទី​ជួយ​ដុត​កាឡូរី​ និង​ជួយ​ឱ្យ​យើង​អាច​រក្សា​ទម្ងន់​ ហើយ​វា​ក៏​ជា​កត្តា​លី​ករ​ដ៏​សំខាន់​ ដើម្បី​ជួយ​ទប់​លំនឹង​របស់​យើង​ និង​ផ្តល់​នូវ​ភាពរឹងមាំ​ដល់​រាងកាយ​ផង​ដែរ​។ មិន​មាន​ម៉ាស​សាច់ដុំ​ យើង​អាច​បាត់បង់​ភាព​ឯករាជ្យ​ និង​ចលនា​របស់​យើង​។ ម៉ាស​សាច់ដុំ​អាច​កើនឡើង​គ្រប់​វ័យ​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើលំ​ហាត់ប្រាណ​។ នៅក្នុង​ការ​ស្រាវជ្រាវ​នៃ​ការ​លើក​ដុំដែក​ មនុស្ស100នាក់​ដែល​មាន​អាយុ​ពី72ឆ្នាំ​ ទៅ98ឆ្នាំ​ ដែល​ជាមធ្យម​មាន​អាយុ87ឆ្នាំ​ បាន​ធ្វើការ​លើក​ដុំដែក3ដង​ក្នុង​មួយ​សប្តាហ៍​ ក្នុងរយៈពេល10សប្តាហ៍​។ នៅ​ពេល​បញ្ចប់​នៃ​ការស្រាវជ្រាវ​ គេ​ទទួល​បានការ​កើនឡើង​ម៉ាស​ភ្លៅ​ 2.7​% ល្បឿន​នៃ​ការ​ដើរ​កើនឡើង12​% និង​ភាពរឹងមាំ​នៃ​ជើង​បាន​កើន​ឡើង13​%។ នៅក្នុង​ការស្រាវជ្រាវ​ស្រដៀងគ្នា​ដែល​ទៅលើ​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី​65ឆ្នាំ​ ទៅ79ឆ្នាំ​ អ្នក​ដែល​លើក​ដុំដែក3ដង​ក្នុង​មួយ​សប្តាហ៍​ក្នុងរយៈពេល3ខែ​ បាន​កើនឡើង​ការ​ដើរ​ដល់ទៅ38​% ដោយ​មិន​មានការ​កើនឡើង​នៃ​ម៉ាស​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​។
    សមាគមន៍​អ្នកជំងឺ​បេះដូង​ បាន​អះអាង​ទៀត​ថា​ ដូចនេះ​ មនុស្សចាស់​ដែល​មាន​អាយុ​ជាមធ្យម​87ឆ្នាំ​ ដែល​លើក​ដុំ​ទម្ងន់​ រក​ឃើញថា​ ពួកគាត់​មានសាច់​ដុំ​រឹងមាំ​ ដោយ​អាច​ឡើង​កាំជណ្តើរ​បាន​ច្រើន​កាំ​ ខណៈ​ដែល​ការសិក្សា​លើ​ស្រ្តី​វ័យ​ចំណាស់​ ដែល​មាន​ជំងឺបេះដូង​ រយៈពេល10សប្តាហ៍​ក៏​បង្ហាញថា​ កម្លាំង​សាច់ដុំ​បាន​កើត​ឡើង43​% ហើយ​អាច​ដើរ​បាន​ចម្ងាយ​កើនឡើង​46​% ក្នុងអំឡុងពេល​ដើរ6នាទី​។ អ្នកជំងឺ​បេះដូង​អាច​លើ​ដុំ​ទម្ងន់​ចាប់ពី0.5គីឡូក្រាម​ ទៅ​2គីឡូក្រាម​បាន​។ យ៉ាងណាមិញ​អ្នកឯកទេស​វេជ្ជសាស្ត្រ​ថែទាំ​ជំងឺ​មនុស្សចាស់​ បាន​ផ្តល់​នូវ​គនឹ្លះ​ខ្លះ​ៗដល់​មនុស្សចាស់​ ដែល​ចង់​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ថា​ សេចក្តី​ផ្តើម​នៃ​ការហាត់ប្រាណ​គឺ​ ដើម្បី​ស្ថាបនា​ឆ្អឹង​ និង​សាច់ដុំ​ កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​និង​កាត់បន្ថយ​ឧបទ្ទវហេតុ​នៃ​ជំងឺ​បេះដូង​ ទឹកនោមផ្អែម​ ព្រមទាំង​មហារីក​ពោះវៀនធំ​ និង​ធ្វើ​ឱ្យ​ធូរស្រាល​ការឈឺចាប់​ដែល​បណ្តាល​មក​ពី​ជំងឺ​រលាក​សន្លាក់​ផង​ដែរ​។ ការ​ហាត់ប្រាណ​ធ្វើ​ឱ្យ​ប្រសើរ​ដល់​ដំណេក​ និង​អារម្មណ៍​ផង​ដែរ​។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ ការហាត់ប្រាណ​នាំទៅ​ដល់អាយុ​វែង​។ ដូច​នេះ​តើ​អ្នក​រង់ចាំ​អ្វី​ទៀត​? ការហាត់ប្រាណ​ក្នុង​របៀបរស់នៅ​ ការស្វែងរក​ឱកាស​ដើម្បី​ឱ្យ​នៅ​តែ​សកម្ម​រាងកាយ​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​អាច​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​ទទួល​បានការ​ជំរុញ​នូវ​អ្វី​ដែល​អ្នក​កំពុង​ស្វែងរក​។ អ្នកជំនាញ​សុខភាព​ជាច្រើន​បាន​យល់ស្រប​គ្នា​ថា​ អ្នក​ដែល​អង្គុយតែ​មួយ​កន្លែង​ (អ្នកធ្វើការ​ការិយាល័យ​ជាដើម​) ដែល​មានបំណង​ចង់ឱ្យ​មាន​ភាព​សកម្ម​រាងកាយ​នោះ​ ត្រូវការ​ពេលវេលា​តែ30នាទី​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ ដើម្បី​ផលប្រយោជន៍​ចំពោះ​សុខភាព​។ នោះ​មានន័យថា​ អ្នក​អាច​ដើរទៅ​ចំណតរថយន្ត​ក្រុង10នាទី​ បន្ទាប់មក​ពេលថ្ងៃ​អ្នក​អាច​ដើរ20នាទី​ទៀត​ ឬដើរ​ធ្វើការងារ​ផ្ទះ​ដូចជា​ ប្រើ​ម៉ា​ស៊ី​នប៊ូ​មធូ​លី​នៅ​លើ​កម្រាលឥដ្ឋ​20នាទី​ទៀត​ នោះ​អ្នក​នឹងអាច​ក្លាយជា​មនុស្ស​ដែល​មាន​ភាព​សកម្ម​រាងកាយ​ហើយ​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ អ្នក​ត្រូវ​ធ្វើបែប​នេះ​ជាប្រចាំ​រៀងរាល់ថ្ងៃ​។

    ការ​ហ្វឹកហាត់​ខ្លាំងក្លា​ក្នុង​ការហាត់ប្រាណ​ច្រើនបែប​នោះ​គឺ​ អ្នក​បង្កើន​ថាមពល​សាច់ដុំ​របស់​អ្នក​រយៈពេល​យូរ​ជាបន្តបន្ទាប់​។ ជាឧទាហរណ៍​អ្នក​អាច​ហាត់ប្រាណ​លើក​ដុំដែក​ និង​បង្កើន​ទម្ងន់​ដុំដែក​ជាបន្តបន្ទាប់​បន្តិច​ម្តង​ៗ។ ការ​ហ្វឹកហាត់​ខ្លាំងក្លា​បែបនេះ​ វា​ជួយ​កាត់បន្ថយ​ការ​ស្វិត​សាច់ដុំ​ និង​ការបាត់បង់​ឆ្អឹង​ (Bone​ Loss​) ដែល​កើតមាន​នៅពេល​មនុស្ស​មាន​វ័យ​កាន់តែ​ចាស់​។ ការកាត់បន្ថយ​ភាព​ខ្លាំងក្លា​នៃ​ការហាត់​បែបនេះ​ ក៏​ជា​ការចាំបាច់​ជាពិសេស​ផង​ដែរ​ នៅពេល​វា​បាន​បង្កើត​កម្លាំង​តុល្យភាព​ និង​ម៉ាស​ឆ្អឹង​ (Bone​ mass​) គ្រប់គ្រាន់​ល្មម​។ ការ​ធ្វើបែប​នេះ​ ដើម្បី​ជា​ការ​ការពារ​ការ​បាក់ឆ្អឹង​ ពិសេស​ឆ្អឹងត្រគាក​ដែល​ជា​មូលហេតុ​ចម្បង​បំផុត​នៃ​ពិការភាព​រាងកាយ​លើ​មនុស្សចាស់​។ ការ​ហាត់ប្រាណ​ អា​អេ​រ៉ូប៊ិ​ក (Aerobic​ exercise​) ជា​ប្រភេទ​នៃ​សកម្មភាព​ហាត់ប្រាណ​ដែល​យើង​តែង​គិតដល់​ នៅពេល​យើង​គិត​ពី​ការហាត់ប្រាណ​។ វា​ផ្តល់​លទ្ធផល​ដោយ​បង្កើន​ចង្វាក់​បេះដូង​។ ការហាត់ប្រាណ​បែបនេះ​ រួមមាន​ការ​រត់​ត្រឹក​ៗ ការ​ហែលទឹក​ លោត​ខ្សែ​ ហើយ​សូម្បី​ការ​ដើរ​ ការ​ជិះកង់​ និង​រាំ​ក៏អាច​ត្រូវ​បាន​ចាត់ទុក​ក្នុង​ប្រភេទ​ហាត់ប្រាណ​នេះ​ដែរ​៕

  • លោក​ ​ឃុំ​ ​ប៉ុណ្ណា​ដែ​ត​ ​នាំ​ថវិកា​សប្បុរសជន​ជួយការ​ព្យាបាល​លោក​ ​សែម​ ​សង្វាត​ ​

    លោក​ ​ឃុំ​ ​ប៉ុណ្ណា​ដែ​ត​ ​នាំ​ថវិកា​សប្បុរសជន​ជួយការ​ព្យាបាល​លោក​ ​សែម​ ​សង្វាត​ ​

    ​អតីត​តារាចម្រៀង​ ​សែម​ ​សង្វាត​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​លោក​កំពុង​ធ្លាក់ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ ​ក្រពះ​ ​ពោះវៀន​ ​រាំ​រ៉ៃ​ ​និង​ថ្លើម​ប្រភេទ​ ​B​ ​ក៏ដូចជា​ ​លំពែង​ធ្លាក់​មួយ​ចំហៀង​។​ ​សព្វថ្ងៃ​នេះ​ ​លោក​ ​សែម​ ​សង្វាត​ ​តែង​ប្រើ​ថ្នាំពេទ្យ​ជាប្រចាំ​ ​និង​ជា​ពោះម៉ាយ​ទទួល​ភារកិច្ច​ចិញ្ចឹម​ ​កូនប្រុស​ទាំងអស់​បី​នាក់​ ​ម្តាយ​ចាស់ជរា​ម្នាក់​ ​និង​បងស្រី​របស់​លោក​ម្នាក់ទៀត​។​ ​

    ​ក្រោយពី​ទទួល​ដំណឹង​នេះ​លោក​ ​ឃុំ​ ​ប៉ុណ្ណា​ដែ​ត​ ​បាន​នាំ​យក​ជំនួយ​ដែល​ទទួល​បាន​មក​ពី​សប្បុរសជន​យក​មក​ជូន​លោក​ ​សែម​ ​សង្វាត​ ​ដោយ​លោក​ ​ឃុំ​ ​ប៉ុណ្ណា​ដែ​ត​ ​បាន​រៀបរាប់​ថា​៖​ ​“​ខ្ញុំបាទ​ ​និង​ ​ភរិយា​ ​សូម​គោរព​អរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ផ្តល់​ជា​ថ​វិការ​តាមរយៈ​ខ្ញុំបាទ​ដើម្បី​ជួយ​ដល់​លោក​ ​សែម​ ​សង្វាត​ ​ក្នុង​ការ​ព្យាបាល​ជំងឺ​ ​ដូច​មានរាយ​នាម​ដូច​ខាងក្រោម​៖​ ​លោក​ ​លី​ ​ឡាយ​ ​$​200​,​ ​លោក​ ​គង់​ ​ប៊ុ​ន​ធឿន​ ​$​300​,​ ​លោក​ ​គង់​ ​វិសាល​ ​$​100​,​ ​លោក​ ​ករុណា​ ​ពេជ្រ​ ​$​100​,​ ​លោក​ ​សុគន្ធ​ ​ថេ​រ៉ា​យុ​ ​$​100​,​ ​បងស្រី​ ​ម៉ុង​ ​ម៉ូ​នី​កា​ ​$​50​ ​និង​ ​លោកស្រី​ ​ង៉ែត​ ​ធា​វី​ ​$​50​។​ ​

    ​សូមជូនពរ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ផ្តល់​ជា​ថវិកា​ជូន​ដល់​បងប្រុស​ ​សែម​ ​សង្វាត​ ​សូម​អោយ​បងប្អូន​ទាំងអស់​ជួប​តែ​សេចក្តី​សុខ​ ​ជួបប្រទះ​នឹង​ពុទ្ធពរ​ទាំងបួន​ប្រការ​ ​គឺ​ ​អាយុ​ ​វណ្ណ​:​ ​សុខ​:​ ​ពល​:​ ​កុំ​បី​ឃ្លា​ង​ឃ្លា​ត​ឡេីយ​ ​សូម​អរគុណ​”​។​ ​ដូច្នេះហើយ​ប្រសិនបើ​សប្បុរសជន​ចង់​ផ្តល់​ជា​ជំនួយ​សូម​ទាក់ទង​មក​លេខទូរស័ព្ទ​របស់​លោក​ ​០១១​ ​៦៦៣​ ​០០៨​។​

    ​សូម​រំឭក​ដែរ​ថា​ ​លោក​ ​សែម​ ​សង្វាត​ជា​អតីត​សមាជិក​ក្រុម​ ​EV​ ​BAND​ ​ជាមួយនឹង​លោក​ ​ឃុំ​ ​ប៉ុណ្ណា​ដែ​ត​,​ ​យក់​ ​ឋិត​រដ្ឋា​,​ឱក​ ​សុគន្ធ​កញ្ញា​ ​និង​បូរ​ ​វិចិត្រ​៕​

  • តា​រា​ល្បី​ៗ​បង្ហោះ​សារ​ចូលរួម​រំលែកទុក្ខ​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​សព​ក្នុងករណី​រលំ​បាក់​នៅ​ខេត្ត​ព្រះសីហនុ​ ​

    តា​រា​ល្បី​ៗ​បង្ហោះ​សារ​ចូលរួម​រំលែកទុក្ខ​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​សព​ក្នុងករណី​រលំ​បាក់​នៅ​ខេត្ត​ព្រះសីហនុ​ ​

    ​ដូច​ប្រិយមិត្ត​ជាច្រើន​ប្រាកដជា​បានដឹង​ហើយ​ថា​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​មាន​ករណី​បាក់​រលំ​អគារ​ ​បណ្តាល​ឲ្យ​មនុស្សជា​ច្រើន​ ​បាន​ស្លាប់​ ​និង​រង​របួស​ ​ជាហេតុ​ធ្វើ​ឱ្យ​មហាជន​មាន​អារម្មណ៍​ក្តុកក្តួល​ ​និង​សោក​ស្តាយ​ជាទីបំផុត​។​ ​នៅក្នុង​ករណី​ដ៏​រន្ធត់​នេះ​ ​បាន​ធ្វើឲ្យ​មនុស្ស​ចំនួន28បាន​ស្លាប់​ ​និង24នាក់​បាន​រង​របួស​ ​ខណៈ​ពេលនេះ​ ​កម្លាំង​ជំនាញ​ ​កំពុងតែ​ធ្វើ​ប្រតិបត្តិ​ការ​សង្រ្គោះ​ ​ដល់​បងប្អូន​ជាប់​នៅក្នុង​អគារ​បន្ត​ទៀត​។​

    ​ជាមួយគ្នា​នោះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​មាន​តារា​ជាច្រើន​រូប​ ​ក៏ដូចជា​ជនរួមជាតិ​ខ្មែរ​ ​បាន​បង្ហោះ​សារ​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ​ ​នៅ​លើ​បណ្តាញ​សង្គហ្​វេស​ប៊ុ​ក​ ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ ​។​ ​យ៉ាងណាមិញ​ ​សូម​ចូលរួម​រំលែកទុក្ខ​ដល់​គ្រួសារ​នៃ​សព​ ​ដែល​កំពុង​មានទុក្ខ​ដ៏​សោកសៅ​មួយ​នេះ​៕​

  • សម្តេច​នាយក​រដ្ឋមន្ត្រី​ ស្នើ​ឱ្យ​ចិន​ជួយ​បណ្តុះ​បណ្តាល​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​

    សម្តេច​នាយក​រដ្ឋមន្ត្រី​ ស្នើ​ឱ្យ​ចិន​ជួយ​បណ្តុះ​បណ្តាល​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​

    សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​សហការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ និង​សហការ​ជាមួយនឹង​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏ដូចជា​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ផង​ដែរ​ ដើម្បី​ជំរុញ​វិស័យ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ស្ដីពី​ជំនួប​រវាង​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជាមួយ​លោក​ វ៉ាង​ កាង​ (Wang​ Gang​) អនុប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន​ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ចិន​។

    សម្ដេច​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​៖“កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ គឺ​ចាំបាច់​ត្រូវការ​ធនធានមនុស្ស​ ការស្រាវជ្រាវ​ និង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល​ ឬក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី4នេះ​ ដែល​ចាំបាច់​ណាស់​ត្រូវ​មានការ​សិក្សា​ស្រាវជ្រាវ​ និង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ និង​វិទ្យាសាស្ត្រ​ដទៃទៀត​”។

    សម្តេច​បន្ត​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​នេះ​ផង​ដែរ​ ក្នុង​ន័យ​នេះ​ កម្ពុជា​កំពុងតែ​តម្រង់​ទិស​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សមស្រប​ទៅតាម​ចរន្ត​នៃ​យុគសម័យ​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ដែល​ត្រូវការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ឱ្យ​បាន​កាន់តែ​ច្រើន​លើ​វិស័យ​នេះ​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏​នៅតែ​ត្រូវការ​ការ​អភិវឌ្ឍ​លើ​វិស័យ​នេះ​ថែមទៀត​ដែរ​។

    ក្នុង​ជំនួប​នេះ​ លោក​ Wang​ Gang​ បាន​ជម្រាប​ជូន​សម្តេច​ថា​ នេះ​ជា​លើក​ទី1​ ហើយដែល​លោក​បាន​មកកាន់​ប្រទេស​កម្ពុជា​ ហើយ​បានឃើញ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​ពេលនេះ​ គឺ​មាន​គោលបំណង​សំខាន់2​៖ ទី1​ គឺ​ដើម្បី​ចូល​ជួប​សម្តែង​ការគួរសម​ចំពោះ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​ទី2​ គឺ​ដើម្បី​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ ជាពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​។ ក្នុង​ឱកាស​នោះ​ លោក​ វ៉ាង​ កាង​ បាន​គោរព​ស្នើសុំ​ទស្សន​របស់​សម្ដេច​តេជោ​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នេះ​។

    សូម​បញ្ជាក់​ថា​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​បាន​បង្កើត​ឱកាស​សម្រាប់​អាជីវ​កម្ម​ថ្មី​ៗ និង​ការ​ច្នៃប្រឌិត​មួយចំនួន​ រួម​ទាំង​សហគ្រិនភាព​ឱ្យ​មានការ​រីកចម្រើន​ជា​បណ្តើរ​ៗ ស្រប​នឹង​និន្នាការ​ប្រទេស​ក្នុង​តំបន់​។ ក៏ប៉ុន្តែ​សមត្ថភាព​ចាប់​យក​ និង​សកម្មភាព​នៃ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​នៅ​មានកម្រិត​ទាប​នៅឡើយ​ មិនថា​នៅក្នុង​វិស័យ​សាធារណៈ​ ឬនៅ​ក្នុង​វិស័យ​ឯកជន​នោះ​ទេ​។

    ទន្ទឹម​នឹង​នេះ​ការ​ទទួលយក​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ជំនាន់​ក្រោយ​មាន​ភាពយឺត​យ៉ាវ​ ហើយ​ការ​ទទួលយក​សេវា4Gវិញ​ កាន់តែ​មាន​អត្រា​ទាប​ថែមទៀត​។ អត្រា​នៃ​ការប្រើ​ប្រាស់​សេ​វា​អុីន​ធើ​ណិ​តអចល័ត​ដែល​អាច​មាន​សមត្ថភាព​បញ្ជូន​ទិន្នន័យ​ធំៗ​វិញ​ នៅ​មានកម្រិត​ទាប​នៅឡើយ​។

    ម្យ៉ាងវិញទៀត​ ការ​វិនិយោគ​ដោយ​វិស័យ​ឯកជន​ក្នុង​បច្ចេកវិទ្យា​ឌីជីថល​នេះ​ក៏​មានការ​យឺតយ៉ាវ​ផង​ដែរ​ ដែល​ឆ្លុះបញ្ចាំង​ពី​សម្ពាធ​នៃ​ការប្រកួត​ប្រជែង​ និង​បរិយាកាស​វិនិយោគ​ស្រប​ពេល​ដែល​ការ​ទទួលយក​បច្ចេកវិទ្យា​ឌីជីថល​ដោយ​មជ្ឈដ្ឋាន​ធនាគារ​ក៏​ហាក់​ដូចជា​មានកម្រិត​ទាប​នៅឡើយ​ដែរ​។

    លើស​ពីនេះ​ទៀត​ ការយល់​ដឹង​អំពី​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុងចំណោម​ប្រជាជន​ ជាពិសេស​នៅ​តាម​ទី​ជនបទ​នៅ​មានកម្រិត​ទាប​នៅឡើយ​ ក្នុង​ខណៈ​ដែល​ការអប់រំ​ផ្នែក​នេះ​នៅ​មាន​បរិមាណ​តិចតួច​។ ក្នុង​ន័យ​នេះ​ ការ​យកចិត្ត​ទុកដាក់​គួរតែ​ផ្តល់​អាទិភាព​លើ​រៀបចំ​ និង​ការ​វិនិយោគ​បន្ថែម​លើ​ហេ​ដ្ឋា​រចនា​សម័ន្ធ​ឌីជីថល​ ព្រមទាំង​ការរៀបចំ​ និង​កែ​លម្អ​ក្របខ័ណ្ឌ​ច្បាប់​ចាំបាច់​នានា​ រួម​ទាំង​ការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​សម្រាប់​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។

    ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ធ្លាប់​បាន​ថ្លែង​ឱ្យ​ដឹង​កាលពី​ពេល​កន្លងមក​ថា​ ដើម្បី​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​បែប​បច្ចេកវិទ្យា​ឱ្យ​ទាន់ពេល​វេលា​ ត្រូវ​ផ្អែកលើ​កត្តា​ចំនួន4​ ដូចជា​ទី1​ ភាព​អំណោយផល​ផ្នែក​ប្រជាសាស្ត្រ​ ដោយសារ​វត្តមាន​នៃ​ចំនួន​យុវជន​ដ៏​ច្រើន​ដែល​មានការ​អប់រំ​ខ្ពស់​ និង​ងាយ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់រហ័ស​។ ទី2​ ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍​វៃឆ្លាត​ (Smart​ Device​)។ ទី3​ ការ​រីកចម្រើន​យ៉ាង​រហ័ស​លើ​ផ្នែក​បច្ចេកវិទ្យា​តាមរយៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ និង​ទី4​ ឥទ្ធិពល​ដ៏​លឿន​នៃ​ឌីជីថល​ភា​វូ​នី​យក​ម្ម​ដែល​កំពុង​មាននៅ​ក្នុង​គ្រប់​វិស័យ​សំខាន់​នៃ​សេដ្ឋកិច្ច​ជាតិ​៕

  • ស្វែងយល់​ពី​អាការ​ប្រតិកម្ម​ចាញ់​ញើស​ខ្លួនឯង

    ស្វែងយល់​ពី​អាការ​ប្រតិកម្ម​ចាញ់​ញើស​ខ្លួនឯង

    អាការ​ជំងឺ​ចាញ់​ញើស​ខ្លួនឯង​ គឺជា​ជំងឺ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ជំងឺ​ចាញ់​មួយ​ប្រភេទ​ ដែល​តែង​កើតឡើង​ចំពោះ​ក្រុម​មនុស្ស​ងាយ​នឹង​កើតមាន​អាការ​អា​លែ​កហ្ស៊ី​ខ្លាំង​ ជាពិសេស​គឺ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​សើរ​ស្បែក​ ដោយ​វា​កើតឡើង​នៅ​លើ​ស្បែក​ ហើយ​មាន​អាការ​ដូចជា​ ឡើង​កន្ទួល​ក្រហម​ រោល​ដូច​ច្រែង​ថ្ងៃ​ និង​អុច​ៗក្រហម​នៅ​លើ​ស្បែក​ ហើយ​រមាស់​ជាដើម​។

    កំណត់សម្គាល់​អាការ​ជំងឺ​ចាញ់​ញើស​ខ្លួនឯង​ដូចម្ដេច​ខ្លះ​?
    ភាគច្រើន​គេ​ប្រទះឃើញ​នៅ​ជុំ​បរិវេណ​-ក ដើម​ទ្រូង​ មុខ​ ស្បែក​ខ្នង​ ស្បែក​ដៃ​ និង​ជើង​ ។ វា​មាន​អាការ​រមាស់​ ឡើង​កន្ទួល​ក្រ​ហម​ភ្លាម​ៗ បន្ទាប់ពី​អ្នក​បែក​ញើស​ខ្លាំង​។ បន្ទះ​កន្ទួល​ក្រ​ហមៗ​ អាច​មាន​សណ្ឋាន​ដូចជា​ គ្រាប់​កាំ​ភ្លើង​អុច​ៗ បន្ទះ​កន្ទួល​ៗ និង​ជា​រង្វង់​ ហើយ​មាន​អាការ​រមាស់​ និង​ក្រហល់ក្រហាយ​លើ​ស្បែក​។

    មូលហេតុ​អ្វី​បណ្ដាល​ឱ្យ​កើតមាន​អាការ​ចាញ់​ញើស​
    វា​កើតឡើង​ពី​កម្ដៅ​ ដែល​មាន​ដូចជា​ ការ​ធ្វើ​ការ​ងារ​រក្រោ​មក​ម្ដៅ​ថ្ងៃ​ រាងកាយ​ឡើង​ក្ដៅ​ ងូតទឹក​ក្ដៅ​ ឬនៅ​ក្នុង​បន្ទប់​ស្ទីម​សូ​ណា​ជាដើម​ ឬការ​ស្លៀកពាក់​ខោអាវ​តឹងណែន​ ដែល​បណ្ដាល​ឱ្យ​ស្អុះស្អាប់​ ការ​ទទួលទាន​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ខ្លាំង​ ការហាត់ប្រាណ​ខ្លាំងពេក​ទាំង​មិន​សម្អាតខ្លួន​ឱ្យ​បាន​ស្អាត​ ដែល​ទង្វើ​ទាំងអស់​នេះ​ហើយដែល​បណ្ដាល​ឱ្យ​រាងកាយ​របស់​អ្នក​បញ្ចេញ​ញើស​មក​ខាងក្រៅ​ ហើយ​ស្បែក​របស់​អ្នក​ក៏​ចាប់ផ្ដើម​ប្រតិកម្ម​ចាញ់​ជាមួយ​ញើស​ ដោយសារ​កង្វះ​អនាម័យ​ខ្លួនប្រាណ​ ទើប​ធ្វើ​ឱ្យ​អ្នកមាន​អាការ​រមាស់​ភ្លាម​ៗនិង​រោល​ពេញ​ខ្លួន​។

    តើ​គួរ​ព្យាបាល​ដោយ​វិធី​ណា​?
    1. ការ​ការពារ​ទុកជាមុន​ : ចៀសវាង​ទង្វើ​ដែល​ធ្វើ​ឱ្យ​អ្នក​បែកញើស​ខ្លាំង​ ឬបើ​បែកញើស​ហើយ​ ត្រូវ​ប្រញាប់​សម្អាតខ្លួន​ឱ្យ​បាន​ស្អា​តភ្លាម​ៗជាមួយ​នឹង​សាប៊ូ​ដុស​ខ្លួន​។2 . ចៀសវាង​កន្លែង​ហាត់ប្រាណ​ដែល​មិន​មាន​ខ្យល់​បរិសុទ្ធ​ចេញចូល​បាន​ល្អ​ :ប្រសិនបើ​អ្នកដឹងខ្លួន​ថា​ ស្បែក​របស់​អ្នក​ងាយ​កើត​ប្រតិកម្ម​ចាញ់​ញើស​នោះ​ អ្នក​គួរ​ចៀសវាង​កន្លែង​ហាត់ប្រាណ​ណា​ដែល​ហប់​ៗ បិទ​ជិត​ មិន​មាន​ខ្យល់​ចេញចូល​ល្អ​។ជាពិសេស​ពេល​ហាត់ប្រាណ​រួច​ ចៀសវាង​ការ​ងូត​ទឹក​ក្ដៅ​ ឬចូល​ស្ទីម​សូ​ណា​ជាដើម​។ បើ​មិន​ដូច្នោះ​ទេ​ ស្បែក​របស់​អ្នក​ក៏​កាន់តែ​ធ្វើ​ឱ្យ​អ្នកក្ដី​វិតក្ក​កង្វល់​លើស​ដើម​ ហើយ​ចំណាយ​ប្រាក់​កាន់តែ​ច្រើន​ក្នុង​ការ​ព្យាបាល​។
    3. ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ​ : អ្នក​គួរ​ចៀសវាង​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ខ្លាំង​ ប្រៃ​ខ្លាំង​ ឬក៏​អ្នក​អាច​បន្ថយ​បរិមាណ​នៃ​ការ​ទទួលទាន​ក៏បាន​។ ចៀសវាង​ទទួលទាន​ភេ​សជ្ជៈ​ក្ដៅ​ៗ កាត់បន្ថយ​ការ​ទទួលទាន​គ្រឿងស្រវឹង​ និង​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យ​បាន​ច្រើន​៕