មានមិនច្រើនឡើយ ដែលយុវវ័យសម័យបច្ចុប្បន្នស្គាល់ទម្រង់ល្ខោនខ្មែរមួយប្រភេទឈ្មោះថា «ល្ខោននិយាយ» ខណៈទម្រង់ល្ខោនប្រភេទនេះប្រឈមមុខនឹងការបាត់បង់ បន្តិចម្តងៗ ព្រោះមិនសូវមានក្រុមសម្តែង និងមិនសូវមានសិស្សរៀនទេ ។ ដោយមូលហេតុនេះហើយទើបអ្នកដឹកនាំក្រុមល្ខោននិយាយមួយរូបចង់លើកយកទម្រង់ល្ខោននេះសម្តែងឱ្យបានទូលំទូលាយក្នុងមួយខែម្តង ដើម្បីជាការអភិរក្ស និងលើកស្ទួយឱ្យមហាជនស្គាល់កាន់តែច្រើន ។
ក្រុមភារិទ្ធល្ខោននិយាយ ដែលមានលោកនេន ភារិទ្ធ ជាអ្នកដឹកនាំ គឺជាក្រុមមួយដែលព្យាយាមជម្នះឧបសគ្គ ដើម្បីលើកយករឿងប្រលោមលោក ចាស់ៗ និងរឿងនិពន្ធថ្មី មកសម្តែងនៅតាមឆាក ជាពិសេសនៅសារមន្ទីរជាតិ បើទោះបីជាមិនសូវមានអ្នកគាំទ្រក្តី ។ ប៉ុន្តែការដំឡើងឆាកសម្តែងមិនញឹកញាប់នោះទេ ក្នុងមួយឆ្នាំគេឃើញសម្តែងត្រឹមតែ១ដង ឬ២ដងប៉ុណ្ណោះ ។
បំណងសម្តែងមួយខែម្តងរបស់ក្រុមភារិទ្ធល្ខោននិយាយ នឹងមិនអាចធ្វើទៅបាននោះទេ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការគាំទ្រពីទស្សនិកជន ។ ហើយថ្មីនេះៗ ក្រុមសិល្បៈល្ខោននិយាយមួយនេះ បានដំឡើង និងត្រៀមសម្ដែងរឿង « គ្រូទាយ » ជូនមហាជនបានទស្សនា ដែលបានដកស្រង់ស្នាដៃនិពន្ធពីប្រលោមលោករបស់កញ្ញា លឹម ផាន់ណា។

លោកនេន ភារិទ្ធ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ល្ខោននិយាយរឿង គ្រូទាយ ដែលជាការដំឡើងថ្មីមួយនេះ ដំបូងឡើយគឺកើតចេញពីល្ខោនអានដែលមានរយៈពេលមិនវ៉ែងប៉ុន្មាន។ តែដោយសារភាពច្នៃប្រឌិត កំប្លែងទាក់ចិត្ត សើចរហូតដល់ជាប់ថ្កៀម ទើបលោកសម្រេចយករឿងមួយនេះមកដំឡើងជាល្ខោននិយាយ ដែលមានទស្សនិយភាពប្លែកពីល្ខោននិយាយសព្វមួយដង។ លោក ភារិទ្ធ រឿងទទួលបានការដឹកនាំពីអ្នកជំនាញល្ខោននិយាយពីប្រទេសបារាំង លោក ភូ ស្សង់បាទីស្ដ៍ ដែលបានចែករំលែកបទពិសោធដឹករឿងឱ្យដំណើរសម្ដែងបានទៅយ៉ាងរលូន។ ហើយរឿងល្ខោននិយាយមួយគឺត្រូវបានត្រៀមសម្ដែងនៅក្នុងមហោស្រពអង្គការខ្មែរអមតៈ អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៩ ផងដែរ។
លោកភារិទ្ធ បញ្ជាក់ឱ្យដឹងផងដែរថា នៅរយៈពេលចុងក្រោយនេះ សន្ទុះគាំទ្រក្រុមល្ខោននិយាយរបស់លោក ហាក់កើនឡើងជាងមុន បើទោះបីជាវាមិនច្រើនផុសផុលក៏ដោយ តែយ៉ាងនេះក្តីវាជាកម្លាំងចិត្តជំរុញឱ្យសិល្បករក្នុងការឡើងសម្តែង ។ លោកថា នេះគឺជាកម្លាំងចិត្តរបស់សិល្បករដែលអាចបន្ដដង្ហើមទៅមុខទៀតបាន។ លោកបន្ដថា សប្បាយចិត្តចំពោះការគាំទ្ររបស់យុវជន ប៉ុន្តែការគាំទ្រនេះមិនអាចជួយដល់ការសម្តែងរបស់សិល្បករបានទេ ព្រោះវាមានចំនួនតិចពេក ខុសការបញ្ចាំងកុនតាមរោង មានយុវវ័យជាច្រើនទៅគាំទ្រ ។ បុរសសម្បុរស្រអែមដែលជាអ្នកដឹកនាំក្រុមរូបនេះបាននិយាយថា នៅឆ្នាំ២០១៨នេះ ក្រុមលោកចង់ដំឡើងឆាកសម្តែងឱ្យបានច្រើនដង ជាងឆ្នាំមុន ដោយលោកបានត្រៀមរឿង ល្បីៗមួយចំនួនដើម្បីសម្តែង ប៉ុន្តែការដំឡើងឆាកសម្តែង ម្តងៗ ត្រូវការប្រាក់ច្រើនដើម្បីទ្រទ្រង់។ លោកអំពាវនាវឱ្យសប្បុរសជន និងក្រុមហ៊ុននានាជួយឧបត្ថម្ភដល់ការសម្តែងនេះ ដើម្បីឱ្យកិត្តិសព្ទល្ខោននិយាយជ្រាបដល់ក្មេងជំនាន់ក្រោយបានស្គាល់ ។
ពីអ្នកគ្រូ ឌី សាវ៉េត ដែលបានចូលរួមទស្សនាការសម្ដែងហ្វឹកហាត់ចុងក្រោយរបស់ល្ខោននិយាយរឿង គ្រូទាយ បានរៀបរាប់ដែរថា នេះការគាំទ្រមួយដែលបង្ហាញថា ល្ខោននិយាយរបស់ខ្មែរបានរស់ឡើងវិញ ហើយមានអ្នកចូលរួមទស្សនាពេញរោងសម្ដែង។ ក្នុងនាមអ្នកគ្រូជាសិល្បករធ្លាប់ចូលរួមសម្ដែងល្ខោននិយាយកន្លងមក អ្នកគ្រូថា សូមឱ្យអ្នកគាំទ្រទាំងអស់ជួយបន្ដផ្ដល់កម្លាំងចិត្តដូចក្នុងថ្ងៃនេះ កុំឱ្យមានតែការគាំទ្រដូចភ្លើងចំបើង ព្រោះវាឆេះបានតែមួយប្រ៉ាយ ហើយក៏រលត់ទៅវិញ។ ខ្មែរយើងមានសិល្បៈល្អណាស់ តែយើងគ្រប់គ្នាត្រូវរួមចំណែកលើកតម្កើងសិល្បៈយើងឱ្យរីកចម្រើនខ្លាំងឡើងថែមទៀត នេះជាអ្វីដែលខ្ញុំពេញចិត្ត ក្នុងការមកគាំទ្រក្នុងថ្ងៃនេះ៕









ក្នុងវគ្គ១៦ក្រុមថ្នាក់ជាតិ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់បឹងកេត ត្រូវជូបជាមួយនឹងក្រុមខេត្តសៀមរាបចំនួន២ជើង ដើម្បីដណ្តើមកៅអីទៅវគ្គបន្ត ក្នុងពានរង្វាន់មួយនេះ។
គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះទើបតែចូលជាមួយនឹង ក្រុមបាល់ទាត់បឹងកេតសារជាថ្មី ក្នុងជើងទី២ និង ពានរង្វាន់ HUN SEN 2019 នេះ ក្រោយពីបានបញ្ចប់កុងត្រាជាមួយនឹងក្លិប PKNS FC ដែលប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី៕
ក្នុងនោះដែរ តម្លៃជើងរបស់ Ronaldo នៅមានតម្លៃក្រោមតម្លៃជើងរបស់តារាស្រី Mariah Carey ដែលមានតម្លៃធានារ៉ាប់រងដល់ទៅ ៧៥០លាន។
ក្នុងនោះដែរបើយើងក្រឡេកមើលទៅលើការធានារ៉ាប់រង របស់តារាស្រី ៣ នាក់ផ្សេងៗទៀត ដូចជា Janet Jackson, Jennifer Lopez និង Kim Kardashian ដែលទិញធានារ៉ាប់រងទៅលើកំប៉េះគូទ ក្នុងតម្លៃធានារ៉ាប់រងចន្លោះពី ១៩ ទៅដល់ ៤៥ លាន គឺមានតម្លៃធានារ៉ាប់រងមិនស្មើនឹងពាក់កណ្តាលតម្លៃជើងរបស់ Christiano Roanldo ផង៕
ចំណែកអាហារដែលអ្នកម្តាយថ្មីថ្មោងគួរតែតមទទួលទានជាដាច់ខាតនោះគឺ ពពួកអាហារប្រឡាក់ ឬផ្អាប់ អាហារត្រាំ ឬជ្រក់ផ្សេងៗ អាហារដែលមានរសជាតិខ្លាំងៗ (ហឹរ ប្រៃ ឬផ្អែមខ្លាំង) និងអាហារដែលស្ទើរឆ្អិនស្ទើរឆៅ ព្រោះអាហារទាំងនោះអាចហុចផលប៉ះពាល់ទៅដល់ទារក ជាពិសេសចំពោះអ្នកម្តាយដែលចិញ្ចឹមកូនដោយទឹកដោះខ្លួនឯង ដែលអាចនឹងធ្វើឱ្យទារករាក និងមិនសប្បាយខ្លួនបាន៕



ក្លិបនៅលីគកំពូលប្រទេសបារាំងដែលកំពុងមានការចាប់អារម្មណ៍មកលើកីឡាកររូបនេះ មានដូចជា Stade De REIMS, Nantes និង Lille ដែលកំពុងតែមានវត្តមាននៅក្នុងលីគកំពូលរបស់បារាំង។
ក្នុងព្រឹត្តិការណ៍នេះកម្ពុជា និងចូលរួមផងដែរដោយ ត្រៀមបញ្ជូនអត្តពលិក និង គ្រូបង្វឹកចំនួន ៤៣រូប ចូលរួមក្នុងកម្មវិធីនេះ ដោយនឹងចូលរួមប្រកួតក្នុងកីឡាចំនួន៥ ដែលមានដូចជា កីឡាវាយកូនឃ្លីលើតុ កីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាវាយសី និង កីឡាវាយកូនបាល់។
ព្រឹត្តិការណ៍នេះមានប្រទេសចំនួន ១០ចូលរួម រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ថៃ, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា, ព្រុយណេ, ឡាវ, ហ្វីលីពីន និងសិង្ហបុរី ខណៈទីម័រខាងកើត ពុំមានវត្តមានឡើយ។