Category: សង្គម និងសេដ្ឋកិច្ច

  • រាងកាយទារកដែលអ្នកម្តាយត្រូវតែស្គាល់…

    រាងកាយទារកដែលអ្នកម្តាយត្រូវតែស្គាល់…

    ព្រោះតែ​រាងកាយ​កូនតូច​នៅ​ខ្ចី​ គួរ​ឱ្យ​ថ្នាក់ថ្នម​ ទើប​តម្រូវ​ឱ្យ​លោកឪពុក​អ្នកម្តាយ​ត្រូវតែ​នៅចាំ​មើលថែ​ទាំ​យ៉ាង​ដិតដល់​ ជាពិសេស​រឿង​សុខភាព​រាងកាយ​កូនតូច​។ ថ្ងៃនេះ​យើង​នាំគ្នា​មក​ស្គាល់​អំពី​ការ​ធ្វើការងារ​របស់​អវយវៈ​សំ​ខាន់​ផ្សេង​ៗនៅ​លើ​រាងកាយ​កូនតូច​ ព្រមទាំង​វិធី​មើលថែ​ទាំ​ដ៏​ត្រឹមត្រូវ​ទាំងអស់គ្នា​។

    បង្ហើយ​គឺជា​ផ្នែក​មួយ​របស់​លលាដ៍ក្បាល​ដែល​នៅ​មិនទាន់​ជាប់គ្នា​ណែន​ល្អ​ ទើប​កើតមាន​ជា​កន្លែង​ទន់​ៗមួយ​នៅ​លើ​ក្បាល​។ ពេល​យើង​សង្កត់​នឹង​ទ្រុឌ​ចុះ​ ដែល​ទាំងអស់​មាន​ 2កន្លែង​ គឺ​បង្ហើយ​មុខ​ មាន​រាង​ 4ជ្រុង​ និង​បង្ហើយ​ក្រោយ​ មាន​រាង​ត្រីកោណ​ដែល​មាន​ទំហំ​តូចជាង​។ បង្ហើយ​មុខនឹង​ឡើង​រឹង​នៅពេល​កូនតូច​អាយុ​បាន​ 1ឆ្នាំទៅ​ 1ឆ្នាំ​កន្លះ​ ចំណែក​បង្ហើយ​ក្រោយ​នឹង​ឡើង​រឹង​នៅពេល​អាយុ​បាន​ប្រមាណ​ 6ខែ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ កុំ​កង្វល់​បារម្ភ​ក្នុង​ការ​ប៉ះពាល់​បង្ហើយ​ គ្រាន់តែ​ប្រយ័ត្ន​កុំ​ចុច​សង្កត់​ ឬប៉ះ​ខ្លាំង​ៗទៅ​បាន​ហើយ​។ បើ​ស្ទាប​ប៉ះ​ទៅ​ឃើញថា​ ទ្រុឌ​ចុះ​ខ្លាំង​ ហើយ​កូនតូច​នៅ​ស្ងៀម​ មិន​លេង​ មិន​សើចញញឹម​ មិន​រវើក​ដូចសព្វដង​ ភ្នែក​រាង​ខូង​ នោះ​ជា​សញ្ញា​បញ្ជាក់​ថា​ កូន​អាច​កើត​អាការ​ខ្វះ​ជាតិទឹក​ធ្ងន់ធ្ងរ​ ឬបើ​ឃើញថា​ បង្ហើយ​ឡើង​ប៉ោង​ទុល​ មិន​លោត​ដូច​ចង្វាក់ជីពចរ​ នោះ​បញ្ជាក់​ថា​ កូនតូច​អាច​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ខួរក្បាល​ គួរ​នាំ​កូនតូច​ទៅ​ជួប​លោកគ្រូពេទ្យ​ជាបន្ទាន់​។

    ស្លឹកត្រចៀក​គឺជា​អវយវៈ​សំខាន់​ក្នុង​ការ​ស្តាប់​ និង​ឮ កើតឡើង​ដោយសារ​រលក​សំឡេង​ធ្វើដំណើរ​ទៅ​ប៉ះ​នឹង​ក្រដាសត្រចៀក​ ឆ្លងកាត់​ឆ្អឹងត្រចៀក​មក​សរសៃប្រសាទ​ត្រចៀក​ រួចមក​ដល់​ខួរក្បាល​ ដូច្នេះហើយ​ទើប​ត្រចៀក​មាន​ភាព​សំខាន់​ដល់​ការ​រៀន​យល់ដឹង​ពី​អ្វី​ៗជុំវិញ​ខ្លួន​ តាម​រយ:ការ​ស្តាប់​សំឡេង​ ការបាន​ឮ។ បើសិនជា​កើតមាន​ភាព​ខុសប្រក្រតី​ទាក់ទង​នឹង​ការ​បានឮ​តាំងពី​តូច​ ការ​វិវឌ្ឍ​ខាង​ការ​និយាយ​ក៏​មាន​បញ្ហា​ដែរ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ អាចម៍ត្រចៀក​នឹង​ជួយការ​ពារ​សត្វល្អិត​ ដូចជា​ស្រមោច​ ឬចៃឆ្កែ​មិន​ឱ្យ​ចូល​បាន​ ដូច្នេះ​អ្នកម្ដាយ​មិន​គួរ​ខ្វេះ​ ឬកេះ​ត្រចៀក​ឡើយ​ ព្រោះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អាចម៍ត្រចៀក​ចូល​ទៅ​ញ៉ុក​ណែន​នៅ​ខាងក្នុង​ប៉ុណ្ណោះទេ​ តែ​នៅ​អាច​ធ្វើ​ឱ្យ​កូនតូច​ឈឺ​ត្រចៀក​ ឬក្រដាសត្រចៀក​អាច​នឹង​ធ្លុះ​បាន​ទៀតផង​។ ជា​ធម្មតា​អាចម៍ត្រចៀក​ដែល​កើតឡើង​នោះ​ នៅពេល​ដែល​វា​មាន​ច្រើន​ វា​នឹង​ជ្រុះចេញ​មក​ក្រៅ​ដោយឯកឯង​។ ចំណែក​ទារក​ដែល​បានឮ​ជា​ធម្មតា​ ត្រូវតែ​ចេះ​ញញឹម​ ចេះ​មើល​មុខ​ សម្លឹង​ភ្នែក​ និង​បែរ​មើលតាម​សំឡេង​បាន​ តែបើ​កន្លង​ផុត​ទៅ​ 6ខែ​ហើយ​ នៅតែ​ធ្វើ​ដូច​ការ​រៀបរាប់​មក​មិនបាន​ នោះ​បង្ហាញថា​ កូនតូច​អាច​នឹង​មាន​បញ្ហា​ខាង​ការ​ស្តាប់​ឮហើយ​ ដូច្នេះ​គួរតែ​នាំ​កូនតូច​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូពេទ្យ​។

    កែវភ្នែក​តាម​ធម្មជាតិ​ ក្រពេញ​ទឹកភ្នែក​អាច​បង្ហូរទឹក​ភ្នែក​ចេញ​មក​បាន​ ដែល​ប្រកប​ទៅ​ដោយ​ អេ​នហ្សៃ​ម៍​ ឡៃ​សូ​ហ្សៃ​ម៍​(Lysozyme​) អាច​បំផ្លាញ​សម្បក​កោសិកា​របស់​មេរោគ​បាក់តេរី​បាន​ ដូច្នេះ​ទើប​ទឹកភ្នែក​ជា​សារធាតុ​រលាយ​ដែល​ការពារ​ការ​ឆ្លង​មេរោគ​នៅក្នុង​កែវភ្នែក​។ បើ​មាន​វត្ថុចម្លែក​ចូល​ក្នុង​កែវភ្នែក​ ក្រពេញ​ទឹកភ្នែក​នឹង​ធ្វើការ​ ដោយ​បញ្ចេញ​ទឹកភ្នែក​មក​ភ្លាម​ ដើម្បី​លាង​សម្អាត​វត្ថុចម្លែក​នោះ​ចេញ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ មិន​គួរ​ប៉ះពាល់​ ឬរវល់​នឹង​កែវភ្នែក​កូនតូច​ឡើយ​ តែបើ​ឃើញ​មាន​ភាព​ខុសប្រក្រតី​ណា​មួួយ​ ដូចជា​ ភ្នែក​ពណ៌​សមិនស​ តែ​មាន​ពណ៌​ក្រ​ហម​ព្រឿង​ៗ ភ្នែក​ហើម​ឡើងក្រហម​ ភ្នែក​សើម​មាន​ទឹកភ្នែក​ដក់ជាប់​រហូត​ ឃើញ​មាន​ចំ​ណុចសៗ​នៅក្នុង​ប្រស្រីភ្នែក​ ភ្នែក​ញាក់​ៗ គ្រាប់​ភ្នែក​ញ័រ​ៗ មាន​អាចម៍ភ្នែក​ពណ៌លឿង​លាយ​បៃតង​ ពេល​បើកភ្នែក​ ត្របកភ្នែក​បើក​ឡើង​មិន​ស្មើគ្នា​ ឬអាយុ​ 2-3 ខែ​ហើយ​ តែ​នៅ​មិនទាន់​ចេះ​មើល​មុខ​ឪពុក​ម្តាយ​ ភ្នែក​ប៉ះ​ពន្លឺ​មិនបាន​ ធ្វើ​ភ្នែក​ក្រឡឺតក្រឡាប់​មិនកើត​ ពេល​សម្លឹង​មើល​ទៅ​ខាង​ៗក៏​បែរ​ទៅ​ទាំង​ក្បាល​ជាដើម​… បើ​សង្កេតឃើញ​មាន​កើត​អាការ​មួយ​ណា​ក្នុងចំណោម​អាការ​ទាំងអស់​ដែល​បាន​រៀបរាប់​មក​នោះ​ លោកឪពុក​អ្នកម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​លោកគ្រូពេទ្យ​ដើម្បី​ពិនិត្យ​កែវភ្នែក​កូន​ជាបន្ទាន់​។

    ច្រមុះ
    ច្រមុះ​មាន​តួនាទី​ដកដង្ហើម​ និង​ហិត​ក្លិន​ផ្សេង​ៗ។ នៅក្នុង​ច្រមុះ​មាន​រោ​មតូចៗ​ជាច្រើន​ ដើម្បី​ការពារ​កម្ទេច​លម្អង​ធូលី​ ឬសត្វ​ល្អិត​ដែល​ប៉ុនប៉ង​ចូល​ទៅ​ក្នុង​ផ្លូវដង្ហើម​ ព្រមទាំង​មាន​តួនាទី​ចាំស្ទាក់​ចាប់​វត្ថុចម្លែក​ដែល​ស្រូប​ចូល​ទៅ​ និង​កណ្តាស់​ចេញ​មកវិញ​។ សាច់​ជាលិកា​ដែល​ក្រាល​ខាងក្នុង​ប្រហោងច្រមុះ​ នឹង​បំពេញ​តួនាទី​បញ្ចេញ​ជាតិទឹក​មក​ចិញ្ចឹម​ប្រហោង​ច្រមុះ​ ពេល​ដកដង្ហើម​ចូល​ទៅ​ ជាតិទឹក​នៅក្នុង​ច្រមុះ​ជា​អ្នក​បន្ថែម​សំណើម​ឱ្យ​ខ្យល់​។ បើ​សាច់​ជាលិកា​ក្នុង​ច្រមុះ​រលាក​ ទឹក​ច្រមុះ​(ទឹកសំបោរ​)នឹង​ត្រូវ​បាន​បញ្ចេញ​មក​ច្រើនជាង​ធម្មតា​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ ពេល​កូនតូច​មិន​ស្រួលខ្លួន​ កើត​ផ្តាសាយ​ តែងតែ​មាន​ទឹកសំបោរ​ច្រើន​ អ្នកម្ដាយ​គួរ​យក​ក្រណាត់​ជ្រលក់​ទឹកអំបិល​ជូត​ថ្នម​ៗ។ បើ​ប្រើ​សំឡី​ត្បារត្រចៀក​ជូត​សម្អាត​ ត្រូវ​ប្រយ័ត្ន​ពេល​កូនតូច​រើ​ ព្រោះ​អាច​នាំ​ឱ្យ​កើត​ឧប្បត្តិហេតុ​បាន​។ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺ​ អ្នកម្ដាយ​កុំ​យក​ម្រាមដៃ​របស់​ខ្លួន​ទៅ​កេះ​ច្រមុះ​កូន​ ព្រោះ​ក្រចកដៃ​អាច​ធ្វើ​ឱ្យ​រយះ​សាច់​ច្រមុះ​កូនតូច​បាន​។ ចំណែក​ច្រមុះ​ដែល​មាន​ស្នាម​អុច​ៗសៗ​ ស្រដៀង​មុនខ្សាច់​នោះ​ មិនបាច់​កេះ​ចេញ​ទេ​ ព្រោះ​វា​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ​។

    ក្រចកដៃ​ក្រចកដៃ​មាន​តួនាទី​ អេះ​ កេះ​ កោស​ ខ្វាច​ ហែក​ចំណីអាហារ​ ឬរបស់​ផ្សេង​ៗឱ្យ​ក្លាយជា​បំណែ​កតូច​ៗ។ ក្រចកដៃ​ជើង​របស់​កុមា​រតូចៗ​ ក៏​ដូច​ក្រចកដៃ​-ជើង​របស់​មនុស្ស​ធំ​ដែល​ឆាប់​វែង​ដែរ​។ គេ​សង្កេតឃើញ​ថា​ អត្រា​នៃ​ការ​ដុះ​របស់ក្រ​ចក​ដៃ​ តែង​វែង​លឿន​ជាង​ក្រចកជើង​ដល់ទៅ​ 2ដង​ ដូច្នេះហើយ​ទើប​យើង​ត្រូវ​កាត់​ក្រចកដៃ​ញឹកញាប់​ជាង​ក្រចកជើង​។ ជា​ធម្មតា​គេ​និយម​កាត់​ក្រចក​រៀងរាល់​ 1-2សប្តាហ៍​ម្តង​ ចំណែក​លក្ខណៈ​របស់ក្រ​ចក​ ជា​ធម្មតា​ច្រើន​មាន​ពណ៌​ផ្កា​ឈូ​កស្តើង​ៗ រាបស្មើ​គ្នា​ គ្មាន​ស្នាម​រួញ​ ឬកោង​ងឡើយ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ ពេល​កាត់​ក្រចកដៃ​ឱ្យ​កូនតូច​ ត្រូវ​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​សាច់​កូន​ គួរ​ធ្វើ​នៅពេល​ដែល​កូនតូច​គេងលក់​។ គួរ​ជ្រើសរើស​ប្រើ​កន្ត្រៃកាត់ក្រចក​សម្រាប់​ទារក​ និង​ពេល​កាត់​ហើយ​ គួរ​រូស​ក្រចក​ឱ្យ​ទាល​ផង​ ហើយ​បើ​ឃើញ​មាន​អ្វី​ខុសប្រក្រតី​ដែល​កើតឡើង​នៅ​លើ​ក្រចក​កូនតូច​ គួរ​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូពេទ្យ​ ដូចជា​ ក្រចក​ឡើងពណ៌​ខ្មៅជាំ​ ឬមាន​ពណ៌​ខុសប្រក្រតី​ ក្រចក​ដុះ​ចេញ​មក​វៀច​ រួញ​ ក្រិន​ ឬផ្សេង​ទៀត​។ល។

    រន្ធ​ផ្ជិ​តជាប្រក្រតី​ ចំណែក​របស់​ទងផ្ចិត​នឹង​ស្ងួត​ជា​បណ្តើរ​ៗ ហើយ​ជ្រុះ​ដោយខ្លួនឯង​ក្នុង​រយ:ពេល​ 2-3សប្តាហ៍​ តែ​គេ​ក៏​ធ្លាប់​ជួបប្រទះ​ដែរ​ថា​ ទារក​ខ្លះ​អាច​ប្រើ​ពេល​យូរ​ជាង​នេះ​ទៅទៀត​។ តាម​ការណែនាំ​របស់​លោកគ្រូពេទ្យ​ គោលការណ៍​នៃ​ការ​សម្អាត​ គឺជា​វិធី​មួយ​ដែល​ល្អ​បំផុត​ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនតូច​បាន​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ បើ​ទងផ្ចិត​ និង​ស្រទាប់​ស្បែក​ជុំវិញ​ឡើងពណ៌​ក្រហម​ និង​មាន​ធំុ​ក្លិន​នោះ​បញ្ជាក់​ថា​ អាច​មាន​ឆ្លង​មេរោគ​ ឬបើ​សង្កេត​ឃើញ​ផ្ចិត​របស់​កូន​ឡើង​សើម​ ផ្ចិត​រលាក​ក្លាយ​ មាន​ឈាម​ចេញ​មក​តាម​ផ្ចិត​… អ្នកម្តាយ​គួរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។ សម្រាប់​ផ្ចិត​ប៉ោង​ ឬទុល​ឡើង​ អ្នកម្តាយ​មិន​គួរ​កង្វល់​បារម្ភ​ឡើយ​ ព្រោះ​ផ្ចិត​នឹង​រួញ​ចូល​វិញ​ដោយឯកឯង​ក្នុងអំឡុងពេល​ 2-3ខែ​ ឬមាន​ទារក​ខ្លះ​អាច​យូរ​ដល់​ 1ឆ្នាំ​ក៏​មាន​។

    ស្បែក​ទារក​ក្នុង​វ័យ​ទើបនឹង​កើត​ អ្នកម្តាយ​អាច​សង្កេតឃើញ​ថា​ នៅ​លើ​ស្បែក​របស់​កូន​មាន​ស្នាម​អុច​ៗក្រ​ហមៗ​ពេញ​ខ្លួន​ ដែល​ភាគច្រើន​នឹង​រលប់​បាត់​ទៅវិញ​ដោយឯកឯង​នៅពេល​ដែល​ធំឡើង​ជា​បណ្តើរ​ៗ តែ​ស្នាម​ដែល​បង្ហាញ​ពី​ភាព​ខុសប្រក្រតី​ខ្លះ​ ដូចជា​ ស្នាម​នៅ​លើ​មុខ​ ស្នាម​នៅ​លើ​កំប៉េះគូទ​ គួរតែ​ប្រញាប់​រកមើល​មូលហេតុ​ និង​មើលថែ​ទាំ​តាម​អាការ​។
    ចំណុច​គួរ​ប្រយ័ត្ន​ ៖ ភាព​ស្អាតបាត​មាន​អនាម័យ​ គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្បែក​របស់​ទារក​ ដូច្នេះ​បើ​ឃើញ​មានស្នាម​ដែល​គួរ​ឱ្យ​សង្ស័យ​ ដូចជា​ស្នាម​នៅ​លើ​គូទ​ជាដើម​ គួរតែ​សម្អាត​ ឬជូត​ឱ្យ​ស្អាត​ និង​ផ្លាស់​កន្ទប​ឱ្យ​រៀងរាល់​ពេល​បន្ទាប់ពី​ទារក​បន្ទោបង់​រួច​ និង​មិន​គួរ​ស្លៀកខោ​ទឹកនោម​គ្រប់ពេលវេលា​នោះ​ទេ​ គួរ​ស្លៀក​ក្រណាត់​កន្ទប​ផាឌិប​ ឬក៏​ឱ្យ​ស្បែក​កូន​បាន​ប៉ះ​នឹង​ខ្យល់អាកាស​ខ្លះ​ផង​៕

  • ការមើល​ថែទាំ​សុខភាព​ប្រអប់មាត់​សម្រាប់​ស្ត្រី​មានគភ៌

    ការមើល​ថែទាំ​សុខភាព​ប្រអប់មាត់​សម្រាប់​ស្ត្រី​មានគភ៌

    ការ​មាន​សុខភាព​ដែល​ល្អ​ក្នុងអំឡុងពេល​មានគភ៌​ គឺជា​រឿង​មួយ​ដែល​អនាគត​អ្នកម្តាយ​គ្រប់រូប​ចង់បាន​…។ ស្ត្រី​មានគភ៌​គ្រប់រូប​អាច​នឹង​មាន​ក្តី​កង្វល់​ចំពោះ​ការ​ប្រែ​ប្រួល​ផ្សេង​ៗរបស់​រាងកាយ​ និង​តែង​ខំប្រឹង​មើលថែ​ទាំ​សុខភាព​គភ៌​ និង​កូន​នៅក្នុង​ផ្ទៃ​ឱ្យ​បាន​ល្អ​ តែ​យ៉ាងណាក៏ដោយ​ចូរ​អ្នក​កុំ​ភ្លេច​ពី​សុខភាព​ប្រអប់មាត់​របស់​ខ្លួន​ឱ្យ​សោះ​ ព្រោះ​វា​មានផល​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក​នៅក្នុង​ផ្ទៃ​។1. ការប្រែប្រួល​របស់​អ័រម៉ូន​ក្នុងអំឡុងពេល​មានគភ៌​មានផល​ជំរុញ​ធ្វើ​ឱ្យ​កើតរោគ​រលាក​អញ្ចាញធ្មេញ​កាន់តែ​ងាយ​ជាង​អំឡុង​ពេល​ប្រក្រតី​។ ការ​មាន​កំណកកំបោរ​ច្រើន​អាច​ធ្វើ​ឱ្យ​កើត​រោគ​ធ្មេញ​ពុក​ រលាក​ ហើម​អញ្ចាញធ្មេញ​ និង​មាន​ចេញឈាម​ទៀតផង​។
    2. មាន​របាយការណ៍​មួយ​បញ្ជាក់​ថា​ មេរោគ​បាក់តេរី​ដែល​ធ្វើ​ឱ្យ​កើត​សភាវ​រលាក​អញ្ចាញ​ធ្មេញ​នៅ​លើ​ស្ត្រី​មានគភ៌​នោះ​ អាច​ឆ្លង​ចូល​ទៅ​ក្នុង​លោហិត​ និង​ជំរុញ​ឱ្យ​មាន​អ័រម៉ូន​ Prostaglandin​ E2​ កើនឡើង​ ដែល​អ័រម៉ូន​នេះ​នឹង​កើតមាន​នៅពេល​ជិត​គ្រប់​កំណត់​ឆ្លងទន្លេ​ ដូច្នេះហើយ​ទើប​គេ​តែង​ប្រទះឃើញ​នៅ​លើ​ស្ត្រី​មានគភ៌​ជិត​គ្រប់ខែ​តែង​មាន​សភាវ​រលាក​អញ្ចាញធ្មេញ​ធ្ងន់ធ្ងរ​ ដែល​អាច​បណ្ដាល​ឱ្យ​ឆ្លងទន្លេ​មុនពេលកំណត់​ ហើយនិង​ទារក​កើតមក​មាន​ទម្ងន់​ខ្លួន​តិច​។
    3. អាការ​ក្អួតចង្អោរ​បណ្តាល​មក​ពី​ការ​ចាញ់​កូន​ញឹកញាប់​ ធ្វើ​ឱ្យ​មាន​អាស៊ីត​ចេញពី​ក្រពះ​អាហារ​ហូរ​បញ្ច្រាស់​មក​ក្នុង​ប្រអប់មាត់​ បើ​មិន​លាង​ជាតិ​អាស៊ីត​នោះ​ចេញ​ជាបន្ទាន់​ទេ​ អាច​ធ្វើ​ឱ្យ​អវយវៈ​ក្នុង​ប្រអប់មាត់​សឹក​រេច​បាន​។
    4. ការ​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ជូរ​ញឹកញាប់​ ក៏​មានផល​ប៉ះពាល់​ធ្វើ​ឱ្យ​ធ្មេញ​សឹក​ពុក​បាន​ដែរ​។
    5. ស្ត្រី​មានគភ៌​ច្រើនតែ​បរិភោគ​បាន​តិច​ តែ​ច្រើនដង​។ ការ​បរិភោគ​ញឹកញាប់​ បរិភោគ​បង្អែម​ និង​អាហារ​ដែល​ជាប់​ធ្មេញ​ នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ពុក​ធ្មេញ​។
    6. សម្រាប់​ទារក​ ធ្មេញទឹកដោះ​នឹង​ចាប់ផ្តើម​ដុះ​តាំងពី​មាន​អាយុ​នៅក្នុង​គភ៌​មាតា​បាន​ 4-6សប្តាហ៍​។ ការ​កកើត​ធ្មេញ​ ត្រូវការ​សារធាតុ​អាហារ​ច្រើន​ប្រភេទ​ ដូចគ្នានឹង​ការ​រីក​លូតលាស់​របស់​រាងកាយ​ដែរ​ ជាពិសេស​សារធាតុ​រ៉ែ​ពពួក​កាល់ស្យូម​ ផូស្វ័រ​ ដែល​វា​នឹង​ទៅ​ស្រោប​ធ្មេញ​ធ្វើ​ឱ្យ​សាច់ធ្មេញ​មាន​ភាពរឹងមាំ​។

    ការណែនាំ​សម្រាប់​ស្ត្រី​មានគភ៌​
    1. ដុសធ្មេញ​ និង​ប្រើ​ខ្សែអំបោះ​ខាត់​ធ្មេញ​រៀងរាល់ថ្ងៃ​ យ៉ាងហោចណាស់​ 1ថ្ងៃ​ 2ដង​ ព្យាយាម​ដុសខាត់​ឱ្យ​ស្អាត​ទាំង​ក្នុង​ប្រឡោះ​ធ្មេញ​ និង​ម្តុំ​ជើង​អញ្ចាញធ្មេញ​ និង​គួរ​ខ្ពុរមាត់​ ឬដុសធ្មេញ​រៀងរាល់​លើក​ ក្រោយពេល​បរិភោគ​អាហារ​រួច​។
    2. បើ​មាន​អាការ​ចាញ់កូន​ ក្អួតចង្អោរ​ គួរ​ខ្ពុរមាត់​ដោយ​ទឹក​ស្អាត​ ឬទឹក​ថ្នាំ​ខ្ពុរ​មា​ត់​ផ្លួ​អរ៉ា​យ ដើម្បី​កាត់បន្ថយ​បរិមាណ​អាស៊ីត​ដែល​ចេញពី​ក្រពះ​ និង​ហាម​ដុសធ្មេញ​រយៈពេល​ 30នាទី​បន្ទាប់ពី​ក្អួត​ ព្រោះ​អាស៊ីត​ដែល​ចេញ​មក​នោះ​ វា​ធ្វើ​ឱ្យ​ស្រទាប់​ធ្មេញ​ខាងលើ​ទន់​ផុយ​ បើសិន​ដុស​ធ្មេញ​ភ្លាម​ៗនឹង​ធ្វើ​ឱ្យ​ធ្មេញ​ឆាប់​សឹក​អស់​(គួរ​ខ្ពុរមាត់​សិន​ មុន​នឹង​ដុសធ្មេញ​)។
    3. បរិភោគ​អាហារ​ឱ្យ​គ្រប់​ 5ប្រភេទ​ក្រុម​ ដើម្បី​សុខភាព​របស់​ម្តាយ​ និង​កូន​ក្នុង​ផ្ទៃ​។ កាល់ស្យូម​ជា​សារធាតុ​អាហារ​សំខាន់​ក្នុង​ការ​សាង​ធ្មេញ​របស់​ទារក​ ដោយ​ទារក​នឹង​បាន​ទទួល​កាល់ស្យូម​តាមរយៈ​ឈាម​របស់​ម្តាយ​ ដូច្នេះ​ម្តាយ​គួរ​បរិភោគ​កាល់ស្យូម​ឱ្យ​បាន​គ្រប់គ្រាន់​។
    4. គួរ​ចៀសវាង​អា​ហារ​ផ្អែម​ៗ ឬអាហារ​ណា​ដែល​ស្អឹត​ជាប់​ធ្មេញ​ ដើម្បី​ការពារ​កុំឱ្យ​ធ្មេញ​ពុក​។
    5. គួរ​ទៅ​ត្រួតពិនិត្យ​ធ្មេញ​រៀងរាល់​ 6ខែ​ម្តង​ហើយ​បើ​មាន​អាការ​ឈឺ​ ហើម​ ឬមាន​រលាក​អញ្ចាញធ្មេញ​ គួរតែ​ទៅ​ទទួលការ​ព្យាបាល​ជា​បន្ទាន់​ ព្រោះ​សុខភាព​ក្នុង​ប្រអប់មាត់​របស់​មាតា​មានផល​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក​។
    មេរោគ​បាក់តេរី​នៅក្នុង​ប្រអប់មាត់​របស់​ស្ត្រី​មានគភ៌​អាច​បញ្ជូន​តទៅ​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដូច្នេះ​ការ​មាន​សុខភាព​ប្រអប់មាត់​ល្អ​ គ្មាន​ធ្មេញ​ពុក​ ឬរលាក​អញ្ចាញធ្មេញ​ នឹង​ជួយ​កាត់បន្ថយ​បរិមាណ​មេរោគ​បាក់តេរី​ដល់​ទារក​បាន​៕

  • តើស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯងនិងកូនក្នុងផ្ទៃ?

    តើស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯងនិងកូនក្នុងផ្ទៃ?

    ចង់​ក្លាយជា​នារី​ដែល​មើល​មកឃើញ​ស្អាត​ មាន​មន្ត​ស្នេហ៏​តាំងពី​ក្បាល​ដល់​ចុងជើង​ ចូរ​កុំ​មើល​រំលង​ស្បែកជើង​ដែល​យើង​ត្រូវ​ពាក់​ដើរ​រាល់​ថ្ងៃ​នោះ​ឱ្យ​សោះ​ ជាពិសេស​ក្នុងអំឡុងពេល​មានគភ៌​ ដែល​ជើង​ត្រូវ​ទទួល​ទ្រ​ទម្ងន់​ខ្លួន​ដែល​កាន់តែ​កើន​ជា​រឿយ​ៗ រហូតដល់​គួរ​ឱ្យ​អាណិត​។ ដូច្នេះហើយ​ទើប​ការ​ជ្រើសរើស​ស្បែកជើង​របស់​អ្នកមាន​ផ្ទៃពោះ​ដែល​ត្រូវ​ពាក់​ឱ្យ​សប្បាយ​ជើង​ និង​មាន​សុវត្ថិភាព​នោះ​ គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ។

    ការ​ជ្រើសរើស​ស្បែកជើង​សម្រាប់​ទៅ​ធ្វើការងារ​ក្រៅ​ផ្ទះ​
    . ស្រ្តី​មានគភ៌​គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​ដែល​គ្មាន​កែង​ខ្ពស់​ ដើម្បី​ការពារ​ទាំង​ការ​រអិលដួល​ និង​ការ​ឈឺខ្នង​ចង្កេះ​ផង​ ។
    . ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​ស័ក្តិសម​នឹង​រូបរាង​ជើង​ ដែល​អាច​ទទួល​ទ្រ​ទម្ងន់​ខ្លួន​ស្រ្តី​មានគភ៌​ និង​ទប់ទល់​ការ​ប៉ះទង្គិច​បាន​យ៉ាង​ល្អ​។
    . កុំ​ជ្រើសរើស​យក​ ឬពាក់​ស្បែកជើង​តាម​លេខ​ដែល​ខ្លួន​ធ្លាប់​ពាក់​ដោយ​មិន​បាន​ល ព្រោះ​ទំហំ​ជើង​អាច​ប្រែប្រួល​នៅពេល​មានគភ៌​ និង​ពេល​ពាក់​ហើយ​ គួរ​ទុក​ឱ្យ​នៅសល់​ចន្លោះ​រវាង​ចុង​ម្រាមជើង​ និង​ចុង​ស្បែកជើង​ប្រវែង​ 1សង់ទីម៉ែត្រ​។
    . ពិនិត្យមើល​បាត​ស្បែកជើង​ណា​ដែល​តោង​ស្អិត​នឹង​កម្រាលឥដ្ឋ​ និង​ជ្រើសរើស​យក​ពណ៌​ណា​ដែល​លេច​ច្បាស់​ជាង​សម្លៀកបំពាក់​ដែល​ពាក់​ទៅ​ធ្វើការ​ និង​មើលទៅ​ឃើញ​រាង​ផ្លូវការ​បន្តិច​។
    . បើ​ត្រូវ​ឈរ​ធ្វើការ​យូរ​ គួរ​ពាក់​ស្បែកជើង​ដែល​មាន​បាត​រាបស្មើ​ ស្បែ​កទន់​ៗ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ស្រពន់​របស់​សាច់ដុំ​ជើង​ និង​បាតជើង​។
    . ឈាន​ចូល​ដល់​ត្រីមាស​ទី3​ នៃ​ការ​មានគភ៌​ គួរ​ចៀសវាង​ស្បែកជើង​ណា​ដែល​ពិបាក​ពាក់​នៅពេល​ធ្វើការ​ ដូចជា​ ស្បែកជើង​ដែល​មាន​ខ្សែចង​ ខ្សែរឹត​បន្តឹង​ ឬមាន​ក្បាល​គន្លឹះ​ដែល​ធ្វើ​ឱ្យ​ត្រូវ​ឱន​-ងើប​ៗនៅពេល​ពាក់​ចូល​ ឬពេល​ដោះចេញ​ជាដើម​។

    ការ​ជ្រើសរើស​ស្បែកជើង​សម្រាប់​ពាក់​ធ្វើការ​នៅផ្ទះ​
    . ក្នុងអំឡុងពេល​មានគភ៌​ ជើង​នឹង​ហើម​ ហើយ​ធំជាង​ប្រក្រតី​ ដូច្នេះ​គួរ​ជ្រើសរើស​ប្រើ​ស្បែកជើង​ណា​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​ ហើយ​ស្រាល​ ពាក់​ហើយ​សប្បាយ​ស្រួល​ជើង​ ដូចជា​ស្បែកជើង​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ ឬស្បែកជើងផ្ទាត់​ជាដើម​។
    . ជ្រើសរើស​បែប​ ឬម៉ូដ​ណា​ដែល​សមគ្នា​នឹង​រូបរាង​បាតជើង​របស់​ខ្លួន​បំផុត​ ដូចជា​កន្លែង​ធំ​បំផុត​របស់​ស្បែកជើង​ និង​បាតជើង​របស់​យើង​គួរតែ​ឱ្យ​មាន​ទំហំ​ប៉ុនគ្នា​។
    . ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​មាន​បាត​តោង​ស្អិត​នឹង​កម្រាលឥដ្ឋ​ មិន​ងាយ​រអិល​ បាត​ខាងក្នុង​ទន់​ ទទួលរង​នឹង​ការ​ប៉ះ​ ឬបុក​បាន​ ដើម្បី​កាត់បន្ថយ​ការ​ឈឺជង្គង់​ និង​ឈឺ​-កជើង​ជាដើម​។
    . ជា​ធម្មតា​បាតជើង​របស់​មនុស្សយើង​ច្រើនតែ​មាន​ទំហំ​ខុសគ្នា​បន្តិច​ ដូច្នេះ​គួរ​វាស់​បាតជើង​ទាំងសងខាង​ជាមុន​សិន​ មុននឹង​ទិញ​ និង​ត្រូវ​រើស​យក​តាមខ្នាត​ជើង​ដែល​ធំ​។
    . ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​មាន​ភាពយឺត​យារ​ ពង្រីក​ខ្លួន​តាម​រូបរាង​បាតជើង​របស់​យើង​បាន​ល្អ​។ មិន​ត្រូវ​ទិញ​ស្បែកជើង​ណា​ដែល​រឹប​ណែន​ដោយសារតែ​គិតថា​ ពាក់​យូរ​ទៅ​ វា​គង់តែ​យារ​នោះ​ទេ​។
    . តម​ពាក់​ស្បែកជើងកែងចោត​ ព្រោះ​អាច​ប្រថុយប្រថាន​នឹង​ការ​ជំពប់​ជើង​ដួល​ និង​ធ្វើ​ឱ្យ​ឈឺខ្នង​ទៀតផង​។
    . បើ​ចង់ឱ្យ​ល្អ​មែនទែន​ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​សុខភាព​ ដែល​ផលិត​ឡើង​ដើម្បី​ទ្រ​ទម្ងន់​របស់​ជើង​ និង​បាតជើង​របស់​ស្រ្តី​មានគភ៌​ជាពិសេស​ទើប​ជា​ការ​ប្រសើរ​។
    . ពេលវេលា​ដ៏​សមស្រប​បំផុត​ដែល​អ្នកមាន​ផ្ទៃពោះ​គួរ​ទិញ​ស្បែកជើង​ គឺ​ពេលថ្ងៃ​រសៀល​ ព្រោះ​ពេលនេះ​ជើង​របស់​ស្រ្តី​មានគភ៌​នឹង​ហើម​ ហើយ​រីក​ធំជាង​ពេល​ធម្មតា​៕

  • បច្ចុប្បន្ន​នេះ​និស្សិត​កម្ពុជា​អាច​ទទួល​សញ្ញាបត្រ​បច្ចេកវិទ្យា​ថ្នាក់​អន្តរជាតិ​ពីជ​ប៉ុន​តែ​មិន​ចាំបាច់​ទៅ​ជប៉ុន​ទេ​…

    បច្ចុប្បន្ន​នេះ​និស្សិត​កម្ពុជា​អាច​ទទួល​សញ្ញាបត្រ​បច្ចេកវិទ្យា​ថ្នាក់​អន្តរជាតិ​ពីជ​ប៉ុន​តែ​មិន​ចាំបាច់​ទៅ​ជប៉ុន​ទេ​…

    បច្ចុប្បន្ន​នេះ​ ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ផ្នែកការ​អប់រំ​ ជា​ពិសេស​លើ​ជំនាញ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជាដើម​។ ស្រប​ជាមួយនឹង​ភាព​ល្បីល្បាញ​នេះ​ ជប៉ុន​ក៏​មាន​គម្រោង​ពង្រីក​ការ​បណ្តុះបណ្តាល​ដល់​បណ្តា​ប្រទេស​នានា​ដែល​ខ្លួន​បាន​ដាក់​ទុន​វិនិយោគ​ ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​នា​យុគសម័យ​ថ្មីនេះ​។

    កម្ពុជា​ជា​ប្រទេស​មួយ​ផង​ដែរ​ ដែល​មាន​កិច្ចសហការ​ល្អជា​មួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​។ ហេតុនេះ​ហើយ​ទើប​ជានិច្ចកាល​ជប៉ុន​បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន​លើ​ផ្នែក​អប់រំ​ និង​បណ្តុះបណ្តាល​។ នៅពេល​ថ្មី​ៗនេះ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (NIPTICT​) បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​អង្គការ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​ (CIESF​) របស់​ជប៉ុន​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ថ្មី​មួយ​លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ក្រោម​ការ​គាំទ្រ​ភាពជា​ដៃគូ​ពីទី​ភ្នាក់ងារ​ JICA​។ វគ្គ​បណ្តុះបណ្តាល​នេះ​មានឈ្មោះ​ថា​ IT​ Passport​ ដែល​វា​ជា​កម្មវិធី​កម្រិត​ដំបូង​ក្នុងចំណោម​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ទៀត​ដើម្បី​ត្រៀមប្រឡង​យក​សញ្ញាបត្រ​វិស្វករ​បច្ចេកវិទ្យា​ព័ត៌មាន​ (Information​ Technology​ Engineers​ Examination​ – ITEE​) ដែល​ជា​កម្មវិធី​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ប្រទេស​ជប៉ុន​។ សញ្ញាបត្រ​នេះ​នឹង​ធ្វើ​ឱ្យ​និស្សិត​ទទួល​បានការ​ទុកចិត្ត​ និង​ទទួលស្គាល់​ពី​ក្រុមហ៊ុន​ឯកជន​ជាច្រើន​របស់​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ព្រោះ​ជំនាញ​ ITEE​ នេះ​ជា​ជំនាញ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​។

    តាម​ការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (NIPTICT​) បានឱ្យ​ដឹង​ថា​ ITEE​ ជា​ការ​ប្រឡង​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ដែល​គ្រប់គ្រង​ដោយ​ IPA​ របស់​ជប៉ុន​។ វា​ជា​ការ​ប្រឡង​ថ្នាក់​ជាតិ​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ជប៉ុន​ ដែល​ជា​រៀងរាល់​ឆ្នាំ​មាន​អ្នកចូលរួម​ប្រមាណ​ 600,000​នាក់​។ ការ​ប្រឡង​នេះ​ត្រូវ​ធ្វើឡើង​កងតា​មកា​លប​រិច្ឆេទ​និង​សំណួរ​ដូចគ្នា​ជាមួយ​បណ្តា​ប្រទេស​ដែល​ជាស​មា​ជិ​កនៃ​វិទ្យាស្ថាន​ ITPEC​ (Information​ Technology​ Professionals​ Examination​ Council​) ដែល​ការ​ប្រឡង​នេះ​នឹង​ត្រូវ​ធ្វើឡើង2ដង​ក្នុង1ឆ្នាំ​ គឺ​ក្នុង​ខែ​ មេសា​និង​ខែតុលា​។

    សម្រាប់​កម្រិត​នៃ​ការ​ប្រឡង​ ITEE​ នេះ​វិញ​ត្រូវ​បាន​វិទ្យាស្ថាន​ ITPEC​ រៀបចំ​ជា4កម្រិត​គឺ​ ទី1​ ការ​ប្រឡង​កម្រិត​ IP​ (IT​ Passport​ Exam​) ដែល​ការ​ប្រឡង​នេះ​សម្រាប់​បេក្ខជន​ទូទៅ​ដែល​បាន​បញ្ចប់​ការសិក្សា​ ហើយ​ចង់បាន​វិញ្ញាបនបត្រ​ ITEE​ ថែមទៀត​ដើម្បី​បញ្ជាក់​ពី​កម្រិត​ជំនាញ​វិជ្ជាជីវៈ​មូលដ្ឋាន​ផ្នែក​ព័ត៌មាន​វិទ្យា​។ កម្រិត​ទី2​ គឺ​ការ​ប្រឡង​វិស្វករ​ព័ត៌មាន​វិទ្យា​មូលដ្ឋាន​ FE​ (Fundamental​ Information​ Technology​ Engineer​ Examination​) សម្រាប់​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​និស្សិត​បញ្ចប់​ការសិក្សា​ ឬនិស្សិត​ពាក់​ព័ន្ទនឹង​ផ្នែក​បច្ចេកវិទ្យា​។ កម្រិត​ទី3​ គឺ​ការ​ប្រឡង​វិស្វករ​ព័ត៌មាន​វិទ្យា​ AP​ (Applied​ Information​ Technology​ Engineer​ Examination​) សម្រាប់​អ្នកជំនាញ​បច្ចេកវិទ្យា​ និង​អ្នកមាន​បទ​ពិសោធ​ការងារ​ស្រាប់​។ ចុងក្រោយ​កម្រិត​ទី4​ គឺ​ការ​ប្រឡង​កម្រិតខ្ពស់​ AE​ (Advance​ Examination​) សម្រាប់​អ្នកជំនាញ​ដែល​មាន​បទ​ពិសោធ​ជាក់លាក់​។

    ស្ថាប័ន​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រឡង​នេះ​ត្រូវ​បាន​គេ​ទទួល​ស្កាល់​ថា​ជា​ការ​ប្រឡង​វាស់​ចំណេះដឹង​ នៃ​និស្សិត​បញ្ចប់​ការសិក្សា​បច្ចេកវិទ្យា​ និង​ដើម្បី​លើកកម្ពស់​ឱកាស​ការងារ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ព្រោះ​សញ្ញាបត្រ​នេះ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​មួយចំនួន​ដូចជា​ ចិន​ កោះ​តៃវ៉ាន់​ ជប៉ុន​ ឥណ្ឌា​ កូរ៉េ​ សិង្ហបុរី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ម៉ុងហ្គោល​ មីយ៉ាន់ម៉ា​ ថៃ​ វៀតណាម​ និង​បង់​ក្លា​ដែស​។ សម្រាប់​កម្ពុជា​យើង​កំពុង​ដំណើរការ​ដំបូង​ក្នុង​ការរៀបចំ​ទទួលស្គាល់​ផង​ដែរ​ ព្រោះ​កម្ពុជា​មិនទាន់​មាន​មជ្ឈមណ្ឌល​ប្រឡង​លើ​កម្រិត​ទាំងអស់​នេះ​ ហេតុនេះ​បេក្ខជន​ដែល​មាន​ពិន្ទុ​ល្អ​ពីសា​លា​ ហើយ​មានបំណង​ចង់​ប្រឡង​យក​សញ្ញាបត្រ​កម្រិតខ្ពស់​នេះ​ នឹង​ទទួល​បាន​ការ​ស្នាក់នៅ​ និង​ប្រឡង​នៅ​ប្រទេស​វៀតណាម​។

    និស្សិត​ដែល​ចង់​សិក្សា​វគ្គ​ IT​ Passport​ អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយនឹង​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​(NIPTICT​) ដោយ​ការ​បណ្តុះបណ្តាល​មាន​រយៈពេល3​សប្តាហ៍​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី​ 15​ ខែកក្កដា​ រហូតដល់​ថ្ងៃទី2​ ខែសីហា​ ឆ្នាំ2019​ ខាងមុខនេះ​។ ទីតាំង​បណ្តុះបណ្តាល​ស្ថិតនៅ​ក្នុង​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​៕

  • នោះ​!​!​ ​ឆ័យ​លី​ ​ដា​ឡែន​ ​និង​ ​រុន​ ​ណា​កូ​ ​លេង​ឱប​ស្អិត​អ៊ីចឹង​ហ្មង​.​.​.​

    នោះ​!​!​ ​ឆ័យ​លី​ ​ដា​ឡែន​ ​និង​ ​រុន​ ​ណា​កូ​ ​លេង​ឱប​ស្អិត​អ៊ីចឹង​ហ្មង​.​.​.​

    ​តារា​សម្ដែង​ដើមទ្រូង​ស្អាត​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​និង​ ​តារា​ម៉ូដែល​ ​លោក​ ​រុន​ ​ណា​កូ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​មួយ​រូប​របស់​គ្រួសារ​តារា​កម្ពុជា​ ​ឱបរឹត​គ្នា​ម៉ា​ឈ្នះ​ដៃ​តែម្ដង​ ​នៅក្នុង​កម្មវិធី​ហ្គេម​ របស់​ទូរទស្សន៍​ ​My​ ​TV​ ​កាលពី​ល្ងាច​ថ្ងៃទី27​ ​ខែមិថុនា​។​ ​យ៉ាងណាមិញ​អ្នក​ទាំងពីរ​បញ្ជាក់​ថា​ ​អត់មាន​អារម្មណ៍​អ្វី​ប្លែក​រវាង​បុរស​ ​និង​នារី​នោះ​ទេ​ ​ខណៈ​ដែល​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​ក៏​ប្រកាស​ប្ដី​មិន​ប្រច័ណ្ឌ​ទេ​ត្រឹម​រូបភាព​សិល្បៈ​បែបហ្នឹង​ ​បើ​ទោះជា​អ្នកនាង​ទើប​បញ្ចប់​ដំណឹង​បែក​ប្ដី​ក្ដៅ​ៗ​។​ ​

    ​តាមរយៈ​ការ​ប្រមាញ់​រូបភាព​និង​ទម្លាយ​ចេញ​មក​ស្រាប់តែ​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​ទទួលស្គាល់​ថា​ ​អ្នកនាង​ ​និង​ ​តារា​វ័យក្មេង​ ​លោក​ ​រុន​ ​ណា​កូ​ ​ពិតជា​ឱបរឹត​គ្នា​ភ្លេចខ្លួន​ពិតមែន​ ​រហូត​មាន​អ្នក​ឃើញ​រូប​នេះ​ ​លើកឡើង​ជាច្រើន​ថា​ ​តិច​ស្វាមី​របស់​អ្នកនាង​ប្រច័ណ្ឌ​ ​ស្របគ្នា​ដែល​អ្នកនាង​ ​និង​ស្វាមី​ ​ក៏​ទើប​បញ្ចប់​ព័ត៍​មាន​បែកបាក់​គ្នា​ក្ដៅ​ៗ​។​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​អះអាង​ថា​ ​រូបភាព​ឱបរឹត​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​ហ្គេម​នោះ​ ​គឺ​គ្រាន់តែ​រូបភាព​សិល្បៈ​ ​ក្នុងនាម​អ្នកនាង​ជា​មេក្រុម​ ​ឱបរឹត​កូនក្រុម​ទៅវិញទៅមក​ ​ក្រោយពេល​ឈ្នះ​ទឹកប្រាក់​ក្នុង​មួយ​វគ្គ​ៗ​ប៉ុណ្ណោះ​ ​មិនមែន​ក្នុង​ន័យ​ចម្លែក​នោះ​ទេ​ ​ដ្បិតថា​ ​រូបភាព​នោះ​ ​គឺ​ឱបរឹត​គ្នា​ម៉ា​ឈ្នះ​ដៃ​ភ្លេចខ្លួន​មែន​។​ ​អ្នកនាង​ថា​ ​រវាង​អ្នកនាង​ ​និង​ស្វាមី​ដ្បិត​មិនសូវ​ឃើញ​បណ្ដើរគ្នា​ព្រោះ​រវល់​រៀងខ្លួន​ ​ហើយ​នៅក្នុង​សិល្បៈ​ ​អ្នក​នាង​ក៍​ត្រូវ​សម្ដែង​ ​ឬ​ ​លេង​កម្មវិធី​ ​ប៉ះ​តារា​ប្រុស​ក្មេង​ៗ​បែបនេះ​ញឹកញាប់​ ​ប៉ុន្តែ​ស្វាមី​អ្នកនាង​បែងចែក​ច្បាស់​ណាស់​ ​សម្រាប់​ការងារ​សិល្បៈ​។​ ​

    ​មិន​ខុសគ្នា​ ​លោក​ ​រុន​ ​ណា​កូ​ ​ដែល​មានសំណាង​បាន​វិញ​បាន​ឱបរឹត​អ្នកនាង​យ៉ាង​ណែន​ដៃ​នោះ​ ​បាន​អះអាង​ថា​ ​នោះ​គ្រាន់តែ​ជា​រូប​ភា​ពស​ប្បា​យៗ​ក្នុង​ពេល​ប្រកួតប្រជែង​ ​ក្នុងនាម​ប្អូនប្រុស​រំភើបចិត្ត​ហើយ​ស្ទុះ​ឱប​បងស្រី​ ​ឬ​ ​ឱប​រៀមច្បង​ ​ដែល​ជា​មេក្រុម​ប៉ុណ្ណោះ​។​ ​បើ​ទោះជា​លោក​ ​និង​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​មិនសូវ​បាន​ទាក់ទងគ្នា​ ​ប៉ុន្តែ​លោក​ ​និង​អ្នកនាង​ ​ក៏​ឧស្សាហ៍​ជួបគ្នា​ក្នុង​កម្មវិធី​គ្រួសារ​តារា​កម្ពុជា​កន្លងមក​ ​ដោយ​លោក​ក៏​មិនដែល​រំលង​ក្នុង​ការ​លើកដៃ​សំពះ​អ្នកនាង​ ​ក្នុងនាម​ជា​រៀមច្បង​ផង​ដែរ​ ​ទើប​លោក​ ​និង​អ្នកនាង​ ​ហ៑ាន​អោបរឹត​គ្នា​ ​ដូច​បងស្រី​ប្អូនប្រុស​ ​លើ​ឆាក​រហូត​ភ្លេចខ្លួន​ ​និង​សង្ឃឹមថា​ ​នេះ​មិនមែន​ជា​រូបភាព​ធ្វើ​ឱ្យ​ស្វាមី​អ្នកនាង​ប្រច័ណ្ឌ​៕​

  • មិនធម្មតា​!​!​ ​ស្ងាត់​ៗ​ ​ភិន​ ​សុ​ដា​លីស​ ​បញ្ចប់​ជំនាញ​ ​Professional​ ​Design​

    មិនធម្មតា​!​!​ ​ស្ងាត់​ៗ​ ​ភិន​ ​សុ​ដា​លីស​ ​បញ្ចប់​ជំនាញ​ ​Professional​ ​Design​

    ​កាលពី​ថ្ងៃទី២៧​ ​កក្កដា​ ​ដោយធ្វើ​ឱ្យ​ស្រទាប់​មហាជន​ ​និង​តារា​សិល្បៈ​ដូចគ្នា​កោតសរសើរ​យ៉ាង​ខ្លាំង​ ​ដោយសារ​តារា​សម្ដែង​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​បាន​បញ្ចប់​ជំនាញ​រចនា​ម៉ូដ​ ​Professional​ ​Design​ ​ពីសា​លា​ល្បី​ៗ​ហើយ​ថ្លៃ​សិក្សា​ខ្ពស់​។​

    ​មុខវិជ្ជា​ដែល​នាង​សិក្សា​ ​គឺជា​ឯកទេស​ពេញនិយម​ ​ក្រៅពី​ចំណាយ​សិក្សា​ខ្ពស់​ទម្រាំ​ទាល់តែ​ចប់​ ​ក៍​មិន​ងាយ​នឹង​រៀនចប់​ជោគ​ជ័យ​ស្រួល​ៗ​ដែរ​ ​បើ​គ្មាន​ដុង​ ​និង​ភាព​វ័យ​ឆ្លាត​។​ ​ចាត់​ទុ​ក​ជាមោ​ទ​ភាព​យ៉ាង​ខ្លាំង​ ​ដែលតា​រា​សម្ដែង​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​ស្រាប់តែ​ត្រូវ​គេ​ឃើញ​ទទួល​បាន​បរិញ្ញាប័ត្រ​ផ្នែកឌីហ្សា​ញក​ម្រិ​ត​ខ្ពស់​ ​ដែល​នេះ​ជា​ជំនាញ​យ៉ាង​កា​លីព​ ​សម្រាប់​តារា​សិល្បៈ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​អ្ន​ក​សិល្បៈ​ដ៍​មមាញឹក​ម្នាក់​។​ ​

    ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​បង្ហោះ​រូប​រំភើប​ ​និ​ងោក​សប្បាយ​មិន​តិច​ទេ​ ​ក្នុង​ពេល​ដែល​នាង​ ​តស៊ូ​សិក្សា​មុខវិជ្ជា​ ​Professional​ ​Design​ ​ហើយ​បញ្ចប់​ដោយ​ជោគជ័យ​ទៀត​ ​នៅក្នុង​សាកល​វិទ្យាល័យ​អន្តរជាតិ​ល្បីឈ្មោះ​ ​ក្នុង​ពេល​ដែល​នាង​ក៍​ត្រូវ​គេ​ឃើញ​សកម្ម​នឹង​ការសម្ដែង​ ​ដែល​ម្នា​ក់ៗ​ស្មាន​នាង​បោះបង់​ការសិក្សា​បា​ត់់​ទៅ​ហើយ​។​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បង្ហាញ​មោទនភាព​យ៉ាង​ខ្លាំង​ ​ដែល​កូនស្រី​របស់​លោក​ ​បញ្ចប់​ការសិក្សា​ ​លើ​ឯ​ក​ទេស​ដ៍​លំបាក​បានសម្រេច​។​ ​យ៉ាងណាមិញ​ ​លោក​ថា​ភិន​ ​សុ​ដា​លីស​ ​មិន​ច្បាស់​ពី​ការបោះបង់​សិល្បៈ​ ​ហើយ​ចាប់​អាជីព​ជា​អ្នក​ឯក​ទេស​ឌីហ្សា​ញនោះ​ទេ​ ​ដោយ​លោក​គ្រាន់តែ​អះអាង​ថា​ ​នាង​នឹងអាច​មានការ​ងារ​ខ្លះ​ទាក់ទង​នឹង​ការ​ឌីហ្សាញ​ ​បន្ថែម​ពីលើ​សិល្បៈ​។​ ​អ៊ីចឹង​ហើយ​ ​ទើ​បនាងឧស្សាហ៍​ចេញចូល​ក្រៅប្រទេស​ ​ដោយសារតែ​នាង​មានការ​ងារ​លើ​ផ្នែក​ឌីហ្សា​ញនោះ​ឯង​៕​

  • អាហារ​ផ្អែម​បែបណា ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​បំផុត?

    អាហារ​ផ្អែម​បែបណា ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ​បំផុត?

    អាហារ​ដែល​មាន​រសជាតិ​ផ្អែម​ជា​អាហារ​ដែល​ត្រូវមាត់​មនុស្សជា​ច្រើន​ រសជាតិ​ផ្អែម​ជួយ​ជំរុញ​ភាព​ឃ្លាន​អាហារ​បាន​យ៉ាង​ល្អ​ ហើយ​មនុស្ស​ភាគច្រើន​ក៏​និយម​អាហារ​រសជាតិ​ផ្អែម​ រហូតដល់​លើស​ពី​តម្រូវការ​របស់​រាងកាយ​ ដែល​ជា​មូលហេតុ​បណ្តាល​ឱ្យ​កើត​ជំ​ងឺ​ផ្សេង​ៗបាន​ដែរ​។ ដូច្នេះ​ពេលនេះ​យើង​នាំគ្នា​មក​ស្គាល់​ពី​អាហារ​រសជាតិ​ផ្អែម​ថា​ តើ​គួរ​បរិភោគ​ប៉ុនណា​ទើបសម​រម្យ​ល្មម​សម្រាប់​ស្ត្រី​អ្នកមាន​ផ្ទៃពោះ​។

    លោកគ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​អ្នកមាន​ផ្ទៃពោះ​ គ្រប់គ្រង​ការ​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម​ ឱ្យ​ស្ថិតនៅ​ក្នុង​កម្រិត​សម​ល្មម​ គឺ​កុំ​បរិភោគ​តាមចិត្តចង់​ កាត់បន្ថយ​អាហារ​ផ្អែម​ឱ្យ​បាន​ច្រើន​បំផុត​ និង​គ្រប់គ្រង​ការ​បរិភោគ​ជាតិ​ស្ករ​ ឬបង្អែម​ដូច​ខាងក្រោម​នេះ​ ៖
    . ញ៉ាំទឹក​ផ្លែឈើ​ស្រស់​ដែល​មិន​ដាក់​ស្ករ​ ជំនួស​ភេ​ស្ជ​ជៈ​កំប៉ុង​។
    . កាត់បន្ថយ​ស្ករ​ក្នុង​ការផ្សំ​គ្រឿង​ម្ហូបអាហារ​ចំនួន​ពាក់កណ្តាល​ពី​ទម្លាប់​ចាស់​។
    . បរិភោគ​ផ្លែឈើ​ស្រស់​ និង​បន្លែ​ឱ្យ​បាន​ច្រើន​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​រាងកាយ​ទទួល​បាន​ជាតិ​ស្ករ​ល្អ​យ៉ាង​គ្រប់គ្រាន់​។
    . ចៀសវាង​អាហារ​កញ្ចប់​ ឬកំ​ប៉ុង​ផ្សេង​ៗ តែ​បើ​ចាំបាច់​ត្រូវ​បរិភោគ​ គួរ​មើល​ពី​គ្រឿងផ្សំ​ថា​ តើ​មាន​ជាតិ​ស្ករ​តិច​ ឬច្រើន​ប៉ុនណា​។
    . ខ្ពុរមាត់​ ឬដុសធ្មេញ​ក្រោយពេល​បាយ​ ឬក្រោយពេល​បរិភោគ​បង្អែម​រួច​ និង​គួរ​ប្រើ​ខ្សែអំបោះ​ខាត់​សម្អាត​ធ្មេញ​។យ៉ាងហោចណាស់​ 1ថ្ងៃ​ម្តង​ ដើម្បី​កុំឱ្យ​មាន​កម្ទេច​អាហារ​នៅ​ជាប់​សេសសល់​តាម​ប្រឡោះ​ធ្មេញ​។
    . បើសិន​ត្រូវ​ប្រើ​ស្ករ​ គួរ​ជ្រើសរើស​ប្រើ​ស្ករ​អំពៅ​ ជំនួស​ស្ករ​-ស។
    . មិន​គួរ​បរិភោគ​ស្ករ​-សលើ​សពី​ 3ស្លាបព្រា​បាយ​ក្នុង​ 1ថ្ងៃ​ឡើយ​ (សម្រាប់​មនុស្ស​ដែល​មាន​រាងកាយ​មាំមួន​)។
    . ជា​ធម្មតា​ ពេល​យើង​បរិភោគ​បាយ​ បន្លែ​ និង​ផ្លែឈើ​នោះ​ គឺ​យើង​បាន​ទទួល​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ​ស្រាប់​ទៅ​ហើយ​។

    តើ​យើង​ទទួល​បាន​រសជាតិ​ផ្អែម​ដោយ​វិធី​ណា​?
    មនុស្សយើង​ឆាប់​ទទួលយក​រសជាតិ​ផ្អែម​ខ្លាំង​បំផុត​ ព្រោះ​នៅ​លើ​អណ្តាត​មាន​ក្រពេញ​ទទួល​រសជាតិ​ផ្អែម​ច្រើនជាង​រស​ជា​តិ​ផ្សេង​ៗ ដូច្នេះ​បើ​យើង​បរិភោគ​អាហារ​ដែល​មាន​រសជាតិ​ផ្អែម​ញឹកញាប់​ នឹង​ធ្វើ​ឱ្យ​យើង​ញៀន​រសជាតិ​ផ្អែម​ជាពិសេស​ការ​បរិភោគ​ស្ករ​ដែល​យើង​ដាក់​នៅក្នុង​អា​ហារ​ផ្សេង​ៗនោះ​ នឹង​ធ្វើ​ឱ្យ​រាងកាយ​យើង​ទទួល​បាន​ជាតិ​ស្ករ​ច្រើនជ្រុល​ដោយ​មិនដឹង​ខ្លួន​ ទាំង​អាហារ​ពី​ធម្មជាតិ​ក៏​មាន​ជាតិ​ស្ករ​ស្រាប់​ទៅ​ហើយ​ មាន​ដូចជា​ ៖
    -ខា​បូ​ហាយ​ដ្រេ​ត ពេល​ឆ្លងកាត់​កម្មវិធី​រំលាយ​អាហារ​ហើយ​ វា​នឹង​ក្លាយទៅជា​ជាតិ​ស្ករ​ គ្លុយ​ខូស​ហើយនឹង​ត្រូវ​បាន​បឺត​ជ្រាបចូល​ទៅ​ក្នុង​ខ្សែលោហិត​ជា​បន្ត​ ទៅ​ធ្វើជា​ថាមពល​ការងារ​ដល់​កោសិកា​អវយវៈ​ផ្សេង​។
    -ផ្លែឈើ​ស្ទើរតែ​គ្រប់​ប្រភេទ​មាន​ជាតិ​ស្ករ​ជា​ចំណែក​ផ្សំ​ដោយ​ធម្មជាតិ​ស្រាប់​ទៅ​ហើយ​ និង​អាច​យក​ទៅ​ប្រើប្រាស់​បាន​ភ្លាម​តែម្តង​។
    -អាហារ​កញ្ចប់​ និង​អាហារ​កំ​ប៉ុង​ផ្សេង​ៗ ដូចជា​ ទឹក​ញាំ​សាលាដ​ ទឹកដោះគោ​ យ៉ា​អួ​ នំ​ខេ​ក ឬសូម្បីតែ​ទឹក​ស៊ី​អុី​វក៏​មាន​ស្ករ​ជា​ចំណែក​ផ្សំ​ដែរ​៕

  • អ្នកនាង​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ដឹកនាំ​សិល្បករ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​កម្មករ​ស្លាប់​ក្នុង​ឧបទ្ទវេ​ហតុ​បាក់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​

    អ្នកនាង​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ដឹកនាំ​សិល្បករ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​កម្មករ​ស្លាប់​ក្នុង​ឧបទ្ទវេ​ហតុ​បាក់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​

    ​នៅ​ព្រឹកថ្ងៃទី២៧​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ដែល​ជា​ប្រធាន​សមាគម​មិត្ត​សិល្បករ​ ​បាន​ដឹកនាំ​សិល្បករ​សិល្ប​ការិនី​ ​នឹង​រៀបចំ​ពិធី​បង្សុកូល​បុណ្យ​គំរប់​ ​៧​ ​ថ្ងៃ​ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​វិញ្ញា​ក្ខន្ធ​ជនរងគ្រោះ​ដែល​ទទួលមរណភាព​ដោយសារតែ​បាក់​រលំ​អគារ​កម្ពស់៧ជាន់​នៅ​ក្រុង​ព្រះសីហនុ​។

    ​ដោយ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ថ្ងៃទី២៧​ ​នេះ​ប្អូនស្រី​ ​សូ​ ​ដា​នី​តា​ ​លោក​ ​សែម​ ​សង្វាត​ ​ ដួង ម៉ានិច និង​ ​នាងខ្ញុំ​ព្រមទាំង​បងប្អូន​សិល្បៈ​មួយចំនួន​ ​នឹង​រៀបចំ​ពិធីបុណ្យ​គំរប់​ ​៧​ ​ថ្ងៃ​នៅ​វត្ត​នាគ​វ័ន្ត​ ​ចំពោះ​ ​វិញ្ញាណក្ខន្ធ​បងប្អូន​ជនរងគ្រោះ​ដែល​បាន​ទទួលមរណៈភាព​ក្នុង​សោកនាដកម្ម​បាក់​រលំ​អាគារ​នៅ​ក្រុង​ ​ព្រះសីហនុ​ ​។​ ​អ្នកនាង​ថា​ ​ឆ្នាំនេះ​នាងខ្ញុំ​អត់​អាច​ចូលរួម​ពិធីបុណ្យ​សព​ ​ឬ​ ​បុណ្យ​ ​៧​ ​ថ្ងៃ​ ​ឬ​ ​១០០ថ្ងៃ​បានទេ​ ​តែ​លើក​នេះ​គឺ​មិន​អាច​តម​បាន​ឡើយ​ ​ដោយសារតែ​នាងខ្ញុំ​ឃើញ​សោកនាដកម្ម​នេះ​ហើយ​ ​ស្វែ​ក​សោក​អាណិត​នៅក្នុង​ចិត្តជា​ទៅ​បំផុត​។​ ​នាងខ្ញុំ​ ​និង​សិល្បករ​ទាំងអស់​ ​សូម​ជូនកុសល​នេះ​ ​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ជនរងគ្រោះ​ ​ឱ្យ​បាន​ទៅកាន់​សុគតិភព​។​

    ​គួរ​រំលឹក​ថា​ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​ ​ក្នុង​ឧបទ្ទវហេតុ​រលំ​បាក់​អគារ​កម្ពស់៧ជាន់​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​បាន​បិទ​បញ្ចប់​ហើយ​ ​នៅ​វេលា​ម៉ោង៧​៖​៣០នាទី​យប់ម្សិល​មិញ​ ​បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក​ ​និង​សង្រ្គោះ​អស់​រយៈពេល២ថ្ងៃ​កន្លះ​។​ ​ជនរងគ្រោះ​ដែល​ក្រុមសង្គ្រោះ​ជួយ​សង្រ្គោះ​យកចេញ​ពី​គំនរ​អគារ​បាក់បែក​ ​មាន​ចំនួន​សរុប​ចំនួន៥៤នាក់​ ​ក្នុង​នោះ​ស្លាប់​ចំនួន២៨នាក់​ ​ស្រី០៤នាក់​ ​និង​រង​របួស​ចំនួន២៦នាក់​ ​ស្រី០២នាក់​៕​

  • Samsung Galaxy S10 5G 80ថ្ងៃ លក់បាន 1លានគ្រឿង

    Samsung Galaxy S10 5G 80ថ្ងៃ លក់បាន 1លានគ្រឿង

    យោង​តាម​ប្រភព​ព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា​ ​ស្មាតហ្វូន​ត្រកូល​ Galaxy S10 ​របស់​ក្រុមហ៊ុន​ Samsung ​ម៉ូដែល 5G ​កំពុងលក់​ដាច់​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​ពោល​គឺ​ត្រឹមរយៈពេល 80​ថ្ងៃបន្ទាប់ពី​ការ​ប្រកាស​ ក្រុមហ៊ុនអាច​លក់​ចេញ​បាន​ចំនួន 1​លាន​គ្រឿង​បាត់​ទៅ​ហើយ។

    ​​បើ​គិត​ជា​មធ្យម ​ក្នុង​ 1​ថ្ងៃ​ Samsung ​លក់​បាន Galaxy S10 5G ​ចំនួន 15,000គ្រឿង។​ ចំនួន​នេះ​ គឺ​​ឈ្នះ​ដាច់​ឆ្ងាយ​ បើ​ធៀប​នឹង​​ LG ​ដែល​ប្រកាស​ចេញ​ម៉ូដែល LG V50 ThinQ មាន 5G ដូចគ្នាកាលពី​អំឡុង​ខែ​ឧសភា​ ដោយលក់​បាន​ត្រឹមតែ​ 280,000គ្រឿងប៉ុណ្ណោះ​គិត​មក​ដល់ពេលបច្ចុប្បន្ន​។

    Galaxy S10 5G មិន​មែន​គ្រាន់​តែ​ Galaxy S10 Plus ប៉ុណ្ណោះទេដែល​មាន​បន្ថែម​សេវា​ 5G ​ ប៉ុន្តែ​វា​នៅមាន​ចំណុច​ដទៃ​ទៀត​លើស​ Galaxy S10 Plus ដូច​ជា​ ​មាន​កាមេរ៉ា​ 3D ចំនួន​ 2គ្រាប់ (ខាង​មុខ​1​/ខាង​ក្រោយ​1) មាន​អេក្រង់​ធំ​ជាង និង​មាន​ថ្ម​ធំ​ជាង​ (4500mAh ធៀប​នឹង​ 4100mAh) ជា​ដើម។ តម្លៃ​ស្មាតហ្វូន Galaxy S10 5G ជម្រើស RAM 8GB មេម៉ូរីម៉ាស៊ីន ​256GB ​តម្លៃ 1,220ដុល្លារ ​ចំណែក​ជម្រើស RAM 8GB មេម៉ូរីម៉ាស៊ីន 512GB តម្លៃ 1,360ដុល្លារ។ ​

    សូម​បញ្ជាក់​​ថា ​​ប្រទេស​កូរ៉េខាងត្បូង​បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា 5G ដំបូង​បង្អស់​ក្នុង​ពិភពលោក ​ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ច្រើន​ជាង5 ​កំពុង​ប្រតិបត្តិការ​លក់​កញ្ចប់​សេវា​អ៊ីនធើណិត ​ក៏​ដូច​ជា​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ​និង​ក្រុមហ៊ុន​ផលិតស្មាតហ្វូនធំៗដូចជា Samsung និង LG ជាដើម៕

  • បច្ចេកវិទ្យាទំនើបរបស់ OPPO អាចតេរកគ្នាបាន ទោះជាអត់សេវាសោះក៏ដោយ

    បច្ចេកវិទ្យាទំនើបរបស់ OPPO អាចតេរកគ្នាបាន ទោះជាអត់សេវាសោះក៏ដោយ

    OPPO​ បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​ទំនាក់ទំនង​ថ្មី​ដែល​ទើប​ផលិត​ឡើង​ ដោយ​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​ហៅ​ទូរស័ព្ទ​ ឬផ្ញើ​សារ​ទៅវិញទៅមក​បាន​ក្នុងរយៈ​ចម្ងាយ​ឆ្ងាយ​គួរសម​មួយ​ ដោយ​មិន​ចាំបាច់​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ Wi​-Fi​ ឬ Bluetooth​ អ្វី​នោះ​ទេ​។បច្ចេកវិទ្យា​នេះ​មានឈ្មោះ​ថា​ MeshTalk​ ជា​ប្រព័ន្ធ​ដែល​មានការ​ការពារ​ខ្ពស់​មួយ​ ដែល​ OPPO​ និយាយ​ថា​ អាច​គ្របដណ្ដប់​ក្នុងរយៈ​ចម្ងាយ​ដល់​ 3គីឡូម៉ែត្រ​ (នៅ​ទីធ្លា​ខាងក្រៅ​) ឬអាច​ឆ្ងាយ​ជាង​នេះ​ បើ​ស្ថិតនៅ​ក្នុង​ទីប្រជុំជន​ដែល​អាច​បាញ់​ចេញ​សេវា​តាម​ឧបករណ៍​បាន​។ឧបករណ៍​ OPPO​ នឹងអាច​បង្កើត​បាន​ជា​ Local​ Area​ Network​ មួយ​ និង​អាច​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយគ្នា​ ដោយ​មិន​ត្រូវការ​អង់តែន​។

    ក្រុមហ៊ុន​បាន​អះអាង​ថា​ MeshTalk​ មិន​មាន​ប៉ះពាល់​ដល់​ថ្ម​របស់​ឧបករណ៍​ឡើយ​ និង​មាន​គម្រោង​ថា​ នឹង​បញ្ចូល​បច្ចេកវិទ្យា​នេះ​ជាមួយ​ Mode​ Stanby​ 72ម៉ោង​ ដូច្នេះ​ទូរស័ព្ទ​នឹង​នៅតែ​អាច​ទំនាក់ទំនង​គ្នា​បាន​ ទោះជា​ពេល​ដែល​ថ្ម​នៅសល់​តិចតួច​ក៏ដោយ​។

    ទោះ​មិនទាន់​មានការ​បញ្ជាក់​ថា​ បច្ចេកវិទ្យា​ MeshTalk​ នឹងអាច​ប្រើជា​មួយ​ស្មា​តហ្វូ​ន OPPO​ នា​ពេល​បច្ចុប្បន្ន​ ឬយ៉ាងណាក្ដី​ ក៏ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​កំពុងធ្វើការ​បង្ហាញមុខ​ក្នុង​កម្មវិធី​ MWC​ Shanghai​ ដែល​កំពុង​ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី26​ ដល់28​ ខែមិថុនា​សប្ដាហ៍​នេះ​ដែរ​៕