Category: សង្គម និងសេដ្ឋកិច្ច

  • អតីត​អ្នកចាំទី​ជម្រើសជាតិ​អ៊ីតាលី​ ​វិល​មក​ ​Juventus​ ​វិញ​ ​ព្រោះ​ចង់​ដឹកនាំ​ ​Juventus​

    អតីត​អ្នកចាំទី​ជម្រើសជាតិ​អ៊ីតាលី​ ​វិល​មក​ ​Juventus​ ​វិញ​ ​ព្រោះ​ចង់​ដឹកនាំ​ ​Juventus​

    ​ពេលនេះ​ ​Buffon​ ​អតីត​អ្នកចាំទី​ជម្រើសជាតិ​អ៊ីតាលី​ ​កំពុងធ្វើការ​ចរចា​ដើម្បី​ត្រឡប់​មកកាន់​ ​Juventusវិញ​ហើយ​ ​រួម​ជាមួយនឹង​តំណែង​មួយ​ក្រោយពេល​ដែល​រូបគេ​ចូលនិវត្តន៍​។​

    ការ​ត្រឡប់ទៅ​កាន់​ក្លិប​ដែល​ខ្លួន​ធ្លាប់​រួមរស់​អស់​ជិត​ ​20ឆ្នាំនេះ​ ​Buffon​ ​និង​ទៅ​ជួយ​អ្នកចាំទី​បច្ចុប្បន្ន​ ​ដោយ​ទៅ​ធ្វើជា​អ្នកចាំទី​បម្រុង​ ​ហើយ​នៅពេល​ដែល​រូបគេ​ចូលនិវត្តន៍​ ​គេ​នឹង​ក្លាយជា​គ្រូបង្វឹក​អ្នកចាំទី​ ​ឬ​ទទួល​បាន​មុខតំណែង​ណាមួយ​នៅក្នុង​ក្លិប​មួយ​នេះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​មាន​វ័យ​ ​42ឆ្នាំ​ហើយ​ ​និង​ធ្លាប់​មាន​ស្នាដៃ​ជាច្រើន​នៅក្នុង​ក្លិប​មួយ​នេះ​ ​រួម​ទាំង​ធ្លាប់​ជួយ​ឱ្យ​អ៊ីតាលី​បាន​គ្រង​ពាន​ ​World​ ​Cup​ ​ទៀតផង​៕​


  • អតីត​តារា​ល្បី​ ​Manchester​ ​United​ ​គ្រោង​បើក​មូលនិធិ​ជន​ពិការ​មួយ​នៅ​កម្ពុជា​

    អតីត​តារា​ល្បី​ ​Manchester​ ​United​ ​គ្រោង​បើក​មូលនិធិ​ជន​ពិការ​មួយ​នៅ​កម្ពុជា​

    ​លោក​ ​Bobby​ ​Charlton​ ​ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ2007​ ​ហើយ​រូបលោក​ក៏​ ​ធ្លាប់​បាន​ជួប​ជាមួយ​ជនរងគ្រោះ​ជាច្រើន​ ​ជាពិសេស​ជន​ពិការ​ដោយសារ​ភ្លើងសង្គ្រាម​នៅ​កម្ពុជា​ ​ហើយ​លោក​មាន​ ​មហិច្ឆតា​ផ្ទាល់ខ្លួន​ដោយ​ធ្លាប់​បាន​ប្តេជ្ញា​ថា​ ​នឹង​ជួយ​គាំទ្រ​អ្នករងគ្រោះ​ដោយ​ភ្លើងសង្គ្រាម​ទាំងអស់​នោះ​តាម​គ្រប់​លទ្ធភាព​ដែល​លោក​មាន​ ​ដោយ​ប្រើប្រាស់​មូលនិធិ​ ​Find​ ​A​ ​Better​ ​Way​ ​(​FABW​)​ ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ទាំងអស់​នោះ​។​

    ​សូម​បញ្ជាក់​ថា​ ​៖​ ​លោក​ ​Bobby​ ​Charlton​ ​នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​របស់​លោក​ ​គឺ​នៅក្នុង​ខេត្ត​ ​ពោធិ៍សាត់​ ​ចាប់ពី​ខែកញ្ញា​ខាងមុខនេះ​តទៅ​ ​ដើម្បី​លើកកម្ពស់​ដល់​ជន​ពិការ​ទាំង​អវយវៈ​សិប្បនិម្មិត​ ​ស្មារតី​ ​និង​ជន​ដែល​រស់រាន​មានជីវិត​ក្រោយ​ការ​រងគ្រោះ​ដោយ​គ្រាប់មីន​ ​និង​ដោយសារ​ភ្លើងសង្គ្រាម​ ​ហើយ​រូបលោក​នឹង​បណ្តុះបណ្តាល​លើ​ជំនាញ​កុំព្យូទ័រ​បន្ថែម​ទៀត​ដល់​ពួកគេ​ទាំងនោះ​ ​ដើម្បី​ជួយ​សម្រួល​ដល់​អាជីព​ ​ការងារ​ ​មុខរបរ​ ​និង​ផ្តល់​ឱកាស​ការ​ងារ​ផ្សេង​ៗ​ដល់​ពួកគាត់​នៅពេលអនាគត​ផង​ដែរ​៕​


  • កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​ជួយ​បន្ត​អភិវឌ្ឍ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​សម័យថ្មី​

    កម្ពុជា​ស្នើ​អង្គការ​អន្តរជាតិ​ជួយ​បន្ត​អភិវឌ្ឍ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ឱ្យ​ទាន់​បដិវត្តន៍​ឧស្សាហកម្ម​សម័យថ្មី​

    ប្រព័ន្ធ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​-ជីវៈ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ចាប់ផ្តើម​មាន​សម្ទុះ​វិជ្ជមាន​គួរ​ឱ្យ​គាត់​សម្គាល់​បន្ទាប់​ពី​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ ដំណាលគ្នា​ដែល​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​អនុវត្ត​នូវ​គោលនយោបាយ​សំ​ខាន់​ៗដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់​តែ​ប្រសើរ​។

    ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ កម្ពុជា​បាន​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​)អស់​រយៈពេល​ជាង​ 50ឆ្នាំ​មក​ហើយ​ ដោយ​ក្នុង​នោះ​យើង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​លើ​ការ​អភិវឌ្ឍ​ការងារ​។ទោះជា​យ៉ាងនេះ​ក្តី​ក៏​កម្ពុជា​នៅតែ​ត្រូវការ​ការ​ជួយ​ជ្រោមជ្រែង​ទាំង​បច្ចេកទេស​ និង​ថវិកា​ជាច្រើន​បន្ថែម​ទៀត​ពី​ដៃគូ​អភិវឌ្ឍ​សំ​ខាន់​ៗ។

    នៅក្នុង​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​ នា​ពេល​ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​ស្នើ​ដល់ដៃ​គូ​អភិវឌ្ឍន៍​នានា​ ពិសេស​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​)ឱ្យ​បន្ត​ជួយ​អភិវឌ្ឍ​ដើម្បី​ឆ្លើយតប​នឹង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ (Industry​ Revolution​ 4.0​)។ ក្នុង​នោះ​ឯកឧត្តម​បាន​លើកឡើង​ថា​ ស្រប​ពេល​ដែល​ប្រភេទ​ការងារ​មួយចំនួន​បាន​ និង​កំពុង​មានការ​ផ្លាស់​ប្តូរ​នៅក្នុង​ដំណើរការ​វិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ និង​បដិវត្តន៍​ឧស្សាហកម្ម​4.0​ កម្ពុជា​ជឿជាក់​ថា​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ចូលរួម​ជាមួយ​កម្ពុជា​ ដើម្បី​ដាក់ចេញ​ជា​វិធានការ​ និង​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ក្នុង​ទីផ្សារ​កម្ពុជា​ និង​ការងារ​នា​ពេល​អនាគត​។|

    ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖ “ដើម្បី​សម្រេច​គោលដៅ​ប្រកបដោយ​ចីរភាព​ ជាពិសេស​គោលដៅ​ទី8​ ដែល​និយាយ​ពី​ការងារ​សមរម្យ​ នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ប្រទេស​ជាស​មា​ជិ​ក ILO​ ចាំបាច់​ត្រូវ​ធានា​ឱ្យ​បាន​ថា​ កម្មករ​និយោជិត​ និង​យុវជន​ទទួល​បាន​ចំណេះដឹង​ទូទៅ​ និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព​ និង​ឱកាស​ទទួល​បានការ​សិក្សា​ពេញ​មួយ​ជីវិត​ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ដែល​អាច​ឆ្លើយតប​ជាមួយ​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារ​ការងារ​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ក្នុង​ន័យ​នេះ​ប្រទេស​ជាស​មា​ជិ​កអង្គការ​អន្តរជាតិ​ខាង​ការងារ​គប្បី​បផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ សមត្ថភាព​ដល់​កម្លាំង​ពលកម្ម​ ដើម្បី​បង្កើន​ផលិតភាព​ និង​បង្រួម​គម្លាត​នៃ​ជំនាញ​ឱ្យ​បាន​កាន់តែ​ច្រើន​។ ក្រៅពី​នេះ​យើង​ក៏​ត្រូវ​ពង្រឹង​សេវា​នៃ​ការ​ផ្តល់​ព័ត៌មាន​ពីទី​ផ្សារ​ការងារ​ និង​សេវា​ស្វែងរក​ការងារ​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​ ស្រប​ពេល​ដែល​យើង​បង្កើន​គុណភាព​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​ចាប់​យក​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជន​។ ចំណុច​ចម្បង​មួយផ្សេងទៀត​គឺ​ យើង​ចាំបាច់​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​ពិភព​ការងារ​ និង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជំនាញ​។ កម្ពុជា​សង្ឃឹមថា​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅតែ​បន្ត​មាន​តួនាទី​សំខាន់​ និង​ជា​ស្ថាប័ន​ត្រីភាគី​មួយ​ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​នៅក្នុង​បដិ​វដ្ត​ឧស្សា​កម្ម​ ទៅជា​ឱកាស​សម្រាប់​ប្រជាជន​គ្រប់រូប​។

    ជា​ចំណុច​វិជ្ជមាន​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ ILO​-BFC​ ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ​ ផលិតភាព​ ការ​បញ្ជាទិញ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​មក​កម្ពុជា​។

    លោក​ Dan​ Rees​ នាយក​គម្រោងការ​ងារ​ល្អ​ប្រសើរ​ជាស​កល​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ILO​បាន​លើកឡើង​ថា​ អង្គការ​ ILO​ នឹង​បន្ត​កិច្ចសហការ​ជា​មួយ​កម្ពុជា​បន្ត​ទៀត​ ដើម្បី​បង្ហាញ​សាធារណជន​ឱ្យ​បានដឹង​ពី​ភាព​វិជ្ជមាន​នៃ​កិច្ចសហការ​ប្រកបដោយ​និរន្តរភាព​។ លោក​ក៏បាន​វាយតម្លៃ​ជា​វិជ្ជមាន​ផង​ដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​សុខ​ដុ​មនី​យក​ម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

    គួរ​បញ្ជាក់​ថា​ ថ្មី​ៗនេះ​កម្ពុជា​ក៏​កំពុង​យកចិត្ត​ទុកដាក់​ខ្លាំង​ផង​ដែរ​លើ​ការ​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​ ជាពិសេស​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ ព្រោះ​យើង​កំពុង​ត្រូវការ​ធនធាន​ជាច្រើន​ដើម្បី​បំពេញ​តម្រូវការ​ការងារ​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រុមហ៊ុន​បរទេស​។ ម្យ៉ាងវិញទៀត​ ការរៀបចំ​ជំរុញ​ការ​បណ្តុះបណ្តាល​នេះ​ ក៏​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរ​ និង​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ​ 2030​៕

  • ស៊ឹម​ ​ថៃ​ណា​ ​បញ្ចេញ​បទនិពន្ធ​ថ្មី​ ​បើក​ទំព័រ​ជាតា​រា​ចម្រៀង​ឯករាជ្យ​ ​Original​ ​Song​

    ស៊ឹម​ ​ថៃ​ណា​ ​បញ្ចេញ​បទនិពន្ធ​ថ្មី​ ​បើក​ទំព័រ​ជាតា​រា​ចម្រៀង​ឯករាជ្យ​ ​Original​ ​Song​

    ​បងប្អូន​នៅចាំ​ ​ស៊ឹម​ ​ថៃ​ណា​ ​ម្ចាស់​បទ​ ​“​បេះ​ដូង​ឆ្គួ​ត​បាន​”​ ​ដែរ​ឬទេ​?​ ​តារាចម្រៀង​ស្រី​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ល្បី​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ ​ជាមួយ​សម្លេង​បែប​ស្អក​ ​ច្រៀង​បាន​ពីរោះ​ ​និង​និយម​លេងខ្លួន​សិច​ស៊ី​។​ 

    ​ក្រោយពី​ចាកចេញ​ពី​ផលិតកម្ម​ ​M​ ​ហើយ​ ​តារា​ស្រី​រូប​នេះ​វិវត្ត​ខ្លួន​មក​ជាតា​រា​ចម្រៀង​ឯករាជ្យ ​ដោយ​ផលិត​បទចម្រៀង​ ​Original​ ​Song​ ​ចំនួន១បទ​ ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យូរ​ធូប​ក្នុង​ឆា​ណែល​ផ្ទាល់ខ្លួន​ ​«​​Thaina​ ​Official​ ​»​។​

    តារា​ស្រី​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ស្រឡាញ់​ស្រី​ដូចគ្នា​រូប​នេះ​ ​បាន​លើកឡើង​ថា​ ​នាង​បាន​ចាកចេញ​ពី​ផលិតកម្ម​មាន​រយៈពេល​យូរ​មក​ហើយ​ ​ចាប់តាំងពី​ម្ដាយ​នាង​បាន​ទទួលអនិច្ចកម្ម​មក​ម្ល៉េះ​។​ ​ហេតុផល​ត្រូវ​បាន​កញ្ញា​ ​ថៃ​ណា​ ​អះអាង​ថា​ ​ដោយសារ​ចង់​ស្វែងរក​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ ​មិន​រងអារម្មណ៍​ពី​បុគ្គល​ណា​ម្នាក់​។​ ​ថៃ​ណា​ ​យល់ថា​ ​ខ្លួន​ធ្វើជា​តារាចម្រៀង​ឯករាជ្យ​សក្ដិសម​ជាង​តារាចម្រៀង​ចុះ​កុងត្រា​ ​ព្រោះ​កញ្ញា​ជា​មនុស្ស​ចូលចិត្ត​ធ្វើការងារ​តាម​អារម្មណ៍​ ​ដូច្នេះ​បើ​មាន​បទចម្រៀង​ចង់​ច្រៀង​ពេលណា​ក៏​ចេញ​ ​ជា​សិទ្ធ​សេរីភាព​មួយ​ដែល​កញ្ញា​ចង់បាន​ច្រើនជាង​។​ ​

    ​បទ​ថ្មី​ដែល​បាន​ផលិត​ដោយមាន​ការ​ជ្រោមជ្រែង​ពីសំណាក់​ថៅកែ​ហាង​ ​ភូ​មិគ្រឹះ​ហ៊ា​ ​នោះ​មាន​ចំណងជើង​ថា​ ​«​កុំ​ខ្លាច​ការបាត់បង់​»​ ​ពិតជា​មាន​ភាព​ទាក់ទាញ​មែន​ ​ក៏ប៉ុន្ដែ​ក៏​ជួប​ការ​លំបាក​ខ្លះ​ដែរ​ ​ដោយសារ​ក្រុមការងារ​របស់​ខ្លួន​សុទ្ធតែ​សកម្ម​និង​ខ្នះខ្នែង​ធ្វើ​បទចម្រៀង​ថ្មី​បែប​មនោសញ្ចេតនា​មួយ​នេះ​ឡើង​ ​មាន​លាយ​បញ្ចូល​ភ្លេងបុរាណ​ ​និង​ឧបករណ៍​ភ្លេង SAXOPHONE​ ​ដើម្បី​ឱ្យ​កាន់​ប្លែក​ត្រចៀក​អាច​អង្រួន​ចិត្ត​អ្នកគាំទ្រ​បាន​មិនខាន​។​ ​ថៃ​ណា​ ​បញ្ជាក់​ថា​ ​នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដំបូង​ក្នុង​ការផលិត​បទនិពន្ធ​សម្រាប់​ខ្លួន​ ​បើ​ទោះបីជា​មិនទាន់​ទទួល​បានការ​គាំទ្រ​ខ្លាំង​ក៏​ពិតតែ​ ​តែ​នាង​ក៏​ទទួល​បាន​កម្លាំង​បណ្ដាល​ចិត្តច្រើន​ពី​អ្នកគាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​ឱ្យ​ ​ថៃ​ណា​ ​កាន់​ផលិត​បទ​ថ្មី​ចង្វាក់ភ្លេង​បន្ដ​ទៀត​ដើម្បី​បំបែក​ទីផ្សារ​ចម្រៀង​។​

    ​ចឹង​ដឹង​ថា​បទនិពន្ធ​ថ្មី​របស់​តារា​ស្រី​ ​ស៊ឹម​ ​ថៃ​ណា​ ​ពិរោះ​រណ្ដំ​ចិត្ត​យ៉ាងណា​នោះ​ ​សូម​ស្ដាប់​បទ​ ​«​កុំ​ខ្លាច​ការបាត់បង់​»​ ​ខាងក្រោម​នេះ​ ​៖​ ​

  • ទៅទស្សនា មេអំបៅរាប់លានក្បាលនៅក្នុង ឧទ្យានខេត្តស្រះកែវប្រទេសថៃ

    ទៅទស្សនា មេអំបៅរាប់លានក្បាលនៅក្នុង ឧទ្យានខេត្តស្រះកែវប្រទេសថៃ

    ក្នុង​អំឡុង​ខែមិថុនា​នេះ​តទៅ​ គឺជា​រដូវ​កាល​នៃ​ការ​ទស្សនា​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​ទៀតហើយ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​។ ឧទ្យានជាតិ​មួយ​នេះ​មានឈ្មោះ​ថា​ “ប៉ាង​ស៊ីដា​” គឺជា​ឧទ្យានជាតិ​មួយ​កន្លែង​ដែល​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួចស្រេច​ហើយ​។ មិន​ត្រឹមតែ​សម្បូរទៅដោយ​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​នោះ​ទេ​ ឧទ្យានជាតិ​មួយ​នេះ​ ក៏​ជាទី​ដ៏​មនោរម្យ​នៃ​អំណោយផល​ពី​ធម្មជាតិ​ផង​ដែរ​។ រហូតដល់​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា​ “ផែនដី​នៃ​មេអំបៅ​ ដែន​ព្រៃ​នៃ​ព្រះអាទិត្យ​រះ​” កាលណាបើ​ព្រះអាទិត្យ​ហើយ​ នោះ​រុក្ខជាតិ​ និង​សត្វ​មានជីវិត​នៅក្នុង​ព្រៃ​ នឹង​មក​ទទួលយក​ពន្លឺ​ព្រះអាទិត្យ​យ៉ាង​សប្បាយរីករាយ​ និង​ស្រស់​ត្រកាល​បំផុត​។

    ដំបូង​ យើង​មក​ស្គាល់​អំពី​ចំណុច​ពិសេស​នៃ​តំបន់​ទេសចរណ៍​ដ៏​កម្រ​មួយ​នេះ​សិន​ ដែល​ភ្ញៀវ​ទាំងអស់​អាច​ចូល​ទស្សនា​សត្វ​មេអំបៅ​ជាច្រើន​ប្រភេទ​ និង​ទៅតាម​តំបន់​នី​មួយ​ៗ ដែល​មាន​ទាំងអស់12កន្លែង​ធំៗ​ ហើយ​តំបន់​ដែល​ទទួល​បានការ​ពេញនិយម​ច្រើនជាង​គេ​នោះ​គឺ​មាន​3កន្លែង​រួមមាន​៖
    1. ព្រៃ​មេអំបៅ​ : គឺជា​ចំណុច​នៃ​ការបង្កើត​ឧទ្យាន​មេអំបៅ​ទាំងមូល​តែម្ដង​។ ភ្ញៀវ​ទេសចរ​អាច​បើក​រថយន្ដ​ឡើង​ទៅ​ទស្សនា​បាន​ដោយខ្លួនឯង​។ តំបន់​នេះ​មាន​ទីធ្លា​ធំ​ទូលាយ​ គឺជា​កន្លែង​ដ៏​ពេញនិយម​ខ្លាំង​ជាងគេ​នៅក្នុង​ឧទ្យានជាតិ​ប៉ាង​ស៊ីដា​ ដែល​ជា​ធម្មតា​ មនុស្ស​ធំ​ត្រូវ​បាន​គិត​តម្លៃ​ 40បាត​ និង​ 20បាត​សម្រាប់​កូនក្មេង​។2. បរិវេណ​ទឹកជ្រោះ​ប៉ាង​ស៊ីដា​ : មុន​ពេល​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ឡើង​ទៅកាន់​ព្រៃ​មេអំបៅ​ នោះ​អ្នក​នឹង​បានឃើញ​ផ្លូវ​ទៅកាន់​ទឹកជ្រោះ​។ នៅ​បរិវេណ​នោះ​ ក៏​មាន​សត្វ​មេអំបៅ​ច្រើន​ក្បាល​កំពុង​រង់ចាំ​ថតរូប​យ៉ាង​ស្អាត​ជាមួយនឹង​ភ្ញៀវ​ទាំងអស់គ្នា​ផង​ដែរ​។ ភាគច្រើន​នៅ​តំបន់​ទឹកជ្រោះ​ គឺ​សម្បូរទៅដោយ​មេអំបៅ​ចម្រុះ​ពណ៌​ ហើយ​ពួក​វា​ហាក់បីដូចជា​ស្និត​ស្នាល​ជាមួយនឹង​មនុស្ស​ខ្លាំង​ណាស់​។3. បរ​វេ​ណថ្ម​មួយ​លាន​ : កន្លែង​មួយ​នេះ​ ភ្ញៀវ​ទេសចរ​ចាំបាច់​ត្រូវ​កា​រម​គ្គុ​ទេស​នាំ​ផ្លូវចូល​ទៅ​ក្នុង​ព្រៃ​ បើមិនដូច្នោះទេ​ អ្នក​អាច​នឹង​វង្វេងផ្លូវ​ក៏​ថា​បាន​ដែរ​ ព្រោះ​ព្រៃ​នៅ​ទីនេះ​គឺជា​ព្រៃ​ជ្រៅ​ហើយ​ធំ​។ កន្លែង​នេះ​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​ធ្វើដំណើរ​ មិន​ងាយស្រួល​សម្រាប់​កូនក្មេង​នោះ​ទេ​ តែ​វាទ​ទួល​បានការ​ពេញនិយម​បំផុត​សម្រាប់​អ្នកចូលចិត្ត​រុករាន​ព្រៃ​។ ប្រសិនបើ​អ្នក​ឡើង​ទៅ​ចំ​ពេលវេលា​ល្អ​ នោះ​មេអំបៅ​ខ្មៅ​នឹង​បង្ហាញ​ខ្លួន​រាប់​សែន​ក្បាល​ឱ្យ​អ្នក​បាន​ទស្សនា​ តែបើ​មិន​ចំ​ពេលវេលា​ទេ​ អ្នក​អាច​នឹង​មិនសូវ​ឃើញ​មេអំបៅ​ច្រើន​ដូច​ក្ដី​ស្រមៃ​នោះ​ទេ​។
    បើ​អ្នកមាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ទៅ​ទស្សនា​សត្វ​មេអំបៅ​រាប់​លាន​ក្បាល​នៅក្នុង​ឧទ្យានជាតិ​មួយ​នេះ​ អ្នក​អាច​សាកល្បង​ទៅ​ដោយខ្លួនឯង​បាន​ និង​មិន​មាន​ចម្ងាយ​ឆ្ងាយ​ពី​ខេត្ត​ស្រះ​កែវ​ប៉ុន្មាន​នោះ​ទេ​។ សូម​រីករាយ​ជាមួយនឹង​ដំ​ណើរ​កម្សាន្ដ​ដ៏​អស្ចារ្យ​នារ​ដូវ​វស្សា​ខាងមុខនេះ​៕

  • តារា​សម្ដែង​ ​ឡុង​ ​សុខ​ហៀង​ ​បង្ហើប​មហិ​ច្ច​តា​ពង្រីក​សកម្មភាព​រ៉ៃ​អង្គាស​ជំនួយ​ដល់​ទុរគត​ជន​

    តារា​សម្ដែង​ ​ឡុង​ ​សុខ​ហៀង​ ​បង្ហើប​មហិ​ច្ច​តា​ពង្រីក​សកម្មភាព​រ៉ៃ​អង្គាស​ជំនួយ​ដល់​ទុរគត​ជន​

    ​តារា​សម្ដែង​ ​ឡុង​ ​សុខ​ហៀង​ ​ប្រកាស​ពី​មហិ​ច្ច​តា​របស់​ខ្លួន​ ​នឹង​ត្រៀម​បង្កើត​ជាស​មា​គម​ស្របច្បាប់​ក្នុង​ពេល​ឆាប់​ៗ​ ​ដើម្បី​ងាយស្រួល​ក្នុង​ការពង្រីក​សកម្មភាព​រ៉ៃ​អង្គាស​លុយ​ជួយ​ទុរគត​ជន​ដែល​ខ្វះខាត​ឱ្យ​បាន​កាន់តែ​ច្រើន​។​​

    ​គេ​កត់សម្គាល់​ឃើញថា​ ​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​ដែល​ជាតា​រា​សម្ដែង​មួយ​រូប​និង​ជា​ប្រធាន​ក្លិប​សិល្បៈ​ ​បាន​វាយលុក​សកម្មភាព​រ៉ៃ​អង្គាស​ប្រមែប្រមូល​ថវិកា​ជួយ​ដល់​ជន​ខ្វះខាត​នៅ​លើ​បណ្ដាញ​ហ្វេ​សប៊ុ​ក​យ៉ាង​ខ្លាំង​ ​ដោយ​លោក​ក៏បាន​ដឹកនាំ​សិល្ប​ក​រក្មេងៗ​និង​សប្បុរសជន​គ្រប់ទិសទី​ ​ឱ្យ​ចូលរួម​ ​និង​បរិច្ចាគ​ក្នុង​សកម្មភាព​សប្បុរសធម៌​យ៉ាង​ខ្លាំង​។​

    ​រៀបរាប់​ប្រាប់​សារព័ត៌មាន​ ​ឡា​រ៉ែ​ន​ ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​និយាយ​ថា​ ​បើ​តាមតែ​លោក​មមាញឹក​នឹង​ការងារ​ផ្ទាល់ខ្លួន​ ​ជាពិសេស​គឺ​ការងារ​បណ្ដុះបណ្ដាល​សិស្ស​ឱ្យ​មាន​ជំនាញ​សិល្បៈ​ ​និង​ដឹកនាំ​ឱ្យ​ចេញ​ថត​នៅ​តាម​ផលិតកម្ម​នានា​ ​ក៏ដូចជា​រវល់​ក្នុង​ការផ្សាយ​លក់​ផលិតផល​ ​គឺ​លោក​មិន​គួរ​ចំណាយពេល​រ៉ៃ​អង្គាស​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​បណ្ដាលមកពី​លោក​ចេះតែ​ចិត្ត​មិន​ដាច់​ ​នៅពេល​មាន​គេ​ទាក់ទង​មក​អោយ​ជួយ​អ្នកនេះ​ជួយ​អ្នកនោះ​ ​ហើយ​លោក​ក៏​ឃើញ​ពី​ការ​លំបាក​នោះ​ដោយ​ផ្ទាល់​ភ្នែក​ ​ទើប​លោក​ចេះតែ​ប្រកូកប្រកាស​ ​ហើយ​ដឹកនាំ​តា​រា​ក្មេង​ៗ​ ​និង​សប្បុរសជន​ចុះទៅ​ប្រគល់​អំណោយ​ដោយ​ផ្ទាល់ដៃ​។​ ​

    ​លោក​បន្ដ​បញ្ជាក់​ថា​ ​ខ្លួន​មានលទ្ធភាព​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​ជន​ខ្វះខាត​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ​ប៉ុន្តែ​អ្វី​ដែល​លោក​មាន​កម្លាំងចិត្ត​ ​គឺ​ដោយសារតែ​កម្លាំង​ទឹកចិត្ត​ពី​សប្បុរសជន​ ​ដែល​ធ្វើ​ឱ្យ​លោក​ដែល​គ្រាន់តែ​ជា​អ្នកនាំសារ​ពី​ទុរគត​ជន​ ​ទទួល​បាន​ថវិកា​ច្រើន​ជា​ហូរហែរ​ក្នុង​កិច្ចការ​នេះ​។​ ​គោលបំណង​ដែល​លោក​កាន់តែ​សកម្ម​ក្នុង​កិច្ចការ​នេះ​ ​គឺ​ដើម្បី​បំផុស​ទឹកចិត្ត​សិល្ប​ក​រក្មេងៗ​ ​ជាពិសេស​គឺ​សប្បុរសជន​ ​ឱ្យ​កាន់តែ​មាន​សកម្មភាព​បរិច្ចាគ​ ​និង​ដើម្បី​បណ្ដុះ​ទឹកចិត្ត​អាណិត​ស្រលាញ់​ដល់​អ្នក​ខ្វះខាត​ឱ្យ​បាន​ច្រើន​នៅក្នុង​សង្គម​។​

    ​តារា​សម្ដែង​រូប​នេះ​បាន​បន្ត​ថា​ ​ក្នុង​ពេល​ខាងមុខ​ ​លោក​នឹង​រត់​ច្បាប់​បង្កើត​ជាស​មា​គម​ ​ដើម្បី​អាច​ចុះ​ធ្វើសកម្មភាព​រៃអង្គាស​នានា​ ​ឱ្យ​បាន​កាន់តែ​ល្អ​ ​ជួយ​ដល់​ក្រុម​ទុរគត​ជន​ខ្វះខាត​។​ ​ក្នុង​នោះ​ក៍​ដើម្បី​ងាយស្រួល​ចាប់ដៃ​ជាមួយ​ស្ថាប័ន​នេះ​ស្ថាប័ន​នោះ​ ​ក្នុង​ពេល​ចង់​ធ្វើសកម្មភាព​ជួយ​សង្គម​ ​ងាយស្រួល​ក្នុង​ការពង្រីក​សកម្មភាព​ផង​ដែរ​។​ ​លោក​ប្រកាស​ជំហរ​ថា​ ​នឹង​មិនឈប់​សកម្មភាព​រ៉ៃ​អង្គាស​ ​និង​ចុះ​ជួយ​ដល់​ជន​ខ្វះខាត​នោះ​ទេ​ ​ដោយ​លោក​ប្រកាស​ជំហរ​សុខចិត្ត​បោះចោល​ការងារ​បាន​លុយ​ ​តែ​នឹង​យកពេល​កៀរគរ​ម្ចាស់​ជំនួយ​ជួយ​ដល់​ខ្វះខាត​ ​ដែល​បាន​ស្នើ​មក​ឱ្យ​អស់ពី​លទ្ធភាព​នោះ​ផង​៕​

  • ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-កូរ៉េ​ ក្នុង​ឆមាស​ទី1ឆ្នាំ2019នេះ​ កើនឡើង85លាន​ដុល្លារ​

    ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-កូរ៉េ​ ក្នុង​ឆមាស​ទី1ឆ្នាំ2019នេះ​ កើនឡើង85លាន​ដុល្លារ​

    ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-កូរ៉េ​ នៅ​ត្រឹម​ឆមាស​ទី1នៃ​ឆ្នាំ2019នេះ​ កើនឡើង​ប្រមាណ​ 11.21​%ដោយ​ការដោះដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2​ បាន​កើនឡើង​រហូតដល់​ 85លាន​ដុល្លារ​អាមេរិក​។នេះ​បើ​យោង​តាម​ការប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។

    ឯកឧត្ដម​ ឡុង​ ឌី​ម៉ង់​ បាន​លើកឡើង​ថា​៖“ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-កូរ៉េ​ ក្នុង​ខែ​ ឧសភា​ 2019​ នេះ​មាន​ទឹកប្រាក់​ចំនួន​ 85លាន​ដុល្លារ​ ក្នុង​នោះ​ ប្រទេស​កូរ៉េ​បាន​ធ្វើការ​នាំចូល​មកកាន់​កម្ពុជា​ មាន​ទំហំ63,4លាន​ដុល្លារ​ កើនឡើង​ ប្រមាណ11.21​%។

    ចំណែក​កម្ពុជា​ បាន​នាំចេញ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​ មាន​ទំហំ​ទឹកប្រាក់​21,6លាន​ដុល្លារ​ កើនឡើង​ប្រមាណ4.38​ % បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ2018​។ ទន្ទឹម​នេះ​កម្ពុជា​ នៅ​មាន​ឱនភាព​ពាណិជ្ជកម្ម​ ជាមួយ​កូរ៉េ​ចំនួន​41,8លាន​ដុល្លារ​ នៅក្នុង​ខែឧសភា​ កន្លងទៅ​នេះ​”។

    ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ រវាង​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​កម្ពុជា​ គឺ​មាន​ជា​យូរណាស់​មក​ហើយ​ ជាពិសេស​ ទៅលើ​វិស័យ​ពាណិជ្ជកម្ម​តែម្ដង​”។

    លោក​ឧកញ៉ា​បាន​ជឿជាក់​ថា​នៅពេល​បន្ទាប់​ ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ ទាំង2នេះ​ នឹង​នៅតែ​បន្ត​មានការ​កើនឡើង​ ហើយ​លោក​ក៏​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​លទ្ធផល​ ដែល​ទទួល​បាន​ពី​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2នេះ​។

    លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ការ​វិនិយោគ​របស់​កូរ៉េ​ មកកាន់​កម្ពុជា​ភាគច្រើន​ គឺជា​ការនាំចូល​ផលិតផល​សម្រេច​ដូចជា​សម្ភារ​សំណង់​ គ្រឿងអគ្គិសនី​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងចក្រ​ យានយន្ត​ ភេសជ្ជៈ​ ក្រណាត់​ គ្រឿងបន្លាស់​ផ្ទះ​ ផលិតផល​ប្លាស្ទិក​ និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​ប្រភេទ​។ ខណៈ​ដែល​ទីផ្សារ​នៅ​កម្ពុជា​ មាន​ជំនឿ​ជឿជាក់​ទៅលើ​កម្រិត​គុណភាព​នៃ​ផលិតផល​របស់​ប្រទេស​មួយ​នេះ​។

    ចំណែក​ការនាំចេញ​ផលិតផល​ក្នុង​ស្រុក​បច្ចុប្បន្ន​របស់​កម្ពុជា​ ដែល​បាន​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ភាគច្រើន​ជា​ផលិតផល​លើ​វិស័យ​កាត់ដេរ​ និង​កសិផល​ រួមមាន​សម្លៀកបំពាក់​ គ្រឿង​អេឡិចត្រូនិក​ ស្បែកជើង​ កាបូប​ ជ័រកៅស៊ូ​ និង​ឱសថ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ជំនួប​ជាមួយ​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ (KOIMA​)កាលពី​ចុងខែ​ឧសភា​កន្លងទៅ​នេះ​ ក៏បាន​ស្នើសុំ​ឱ្យ​ អនុប្រធាន​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ KOIMA​ លោ​កហ្គូ​-ហា​ ជាំ​ង (Gyu​-Ha​ Jang​) ធ្វើការ​វិនិយោគ​ លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ ដល់​ប្រជាជន​នៅ​ជនបទ​ ជាពិសេស​អ្នក​នៅក្នុង​តំបន់​ដែល​មិន​មាន​អគ្គិសនី​ និង​ទឹក​ស្អាត​។

    ប៉ុន្តែ​លោក​ ហ្គូ​-ហា​ ជាំ​ង បាន​ធ្វើការ​ស្នើសុំ​លម្អិត​ និង​ផែនការអាជីវកម្ម​ ដើម្បី​សម្រួលការ​ពិភាក្សា​ និង​ស្វែងរក​ដៃគូ​អាជីវកម្ម​។ ព្រោះ​គាត់​មានបំណង​ធ្វើជា​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ដើម្បី​វត្តមាន​គម្រោង​នេះ​។ លើស​ពីនេះ​ទៅទៀត​សហការី​របស់​សមាគម​លោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការពិនិត្យ​មើល​លទ្ធភាព​នាំ​ម្រេច​ខេត្តកំពត​ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​។

    ដោយហេតុថា​ ផលិតផល​ម្រេច​កំពត​ គឺជា​ផលិតផល​ភូមិសាស្ត្រ​ ដែល​ល្បីល្បាញ​ និង​មាន​ខ្ពស់​ជាង​ម្រេច​ផ្សេងទៀត​។ប្រទេស​កម្ពុជា​ បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ ទៅ​ទស្សនា​រោងចក្រ​ម្រេច​កំពត​ ដើម្បី​សិក្សា​បន្ថែម​ និង​ពិនិត្យមើល​ឱកាស​នាំចេញ​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ យោង​លើ​ទិន្នន័យ​របស់​Korea​ Eximbank​ បង្ហាញថា​ក្នុងចំណោម​ការ​វិនិយោគ​សំ​ខាន់​ៗកូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​មាន29​% វិស័យ​អចលនទ្រព្យ21​% ធនាគារ​ និង​ហិរញ្ញវត្ថុ18​% សំណង់​រោងចក្រ15​% និង​វិស័យ​កសិកម្ម​ 4%៕

  • 4 ហេតុផល​ដែល​បង្ហាញថា ហេតុ​អីបានការ​ឱប គឺជា​រង្វាន់​ដ៏​ល្អ​បំផុត?

    4 ហេតុផល​ដែល​បង្ហាញថា ហេតុ​អីបានការ​ឱប គឺជា​រង្វាន់​ដ៏​ល្អ​បំផុត?

    រាត្រី​មួយ​ ខណៈ​ដែល​នាងខ្ញុំ​ស្ថិតនៅ​ជាយក្រុង​ ប៉ូល​ ស្វាមី​របស់​នាងខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ​-វិហារ​ដែល​កូនប្រុស​ពៅ​របស់​យើង​ធ្វើជា​អ្នកបួស​នៅ​ទីនោះ​។ គាត់​មាន​សេចក្ដីសុខ​ខ្លាំង​ណាស់​ ពេល​បាន​នៅជា​មួយ​ អេ​វ៉ា​ និង​ណូ​លែន​ ដែល​ជា​ចៅ​តូច​ៗរបស់​យើង​។ នៅពេល​ចប់​ការងារ​ ប៉ូល​ ក៏​ពោល​ពាក្យ​លា​អ្នក​ទាំងអស់​ ហើយ​គាត់​ដើរតម្រង់ទៅ​ទ្វារ​ចេញ​ តែមួយ​ភ្លែត​នោះ​ក៏បាន​ឮស្នូរ​ជើង​តូច​ៗរបស់​ណូ​លែ​នតាម​ពីក្រោយខ្នង​គាត់​ ព្រមទាំង​ស្រែកហៅ​ថា​ “លោកតា​! លោកតា​! កុំអាល​ទៅ​អី​! ខ្ញុំ​ចង់ឱ្យ​លោកតា​ឱប​ខ្ញុំ​ម្ដងទៀត​បានទេ​លោកតា​ មុន​បែកគ្នា​…”។ ត្រូវហើយ​ នោះ​គឺជា​អំឡុង​ពេល​ដ៏​សែន​រំភើបចិត្ត​ និង​ធ្វើ​ឱ្យ​នាងខ្ញុំ​នឹក​ទៅដល់​រង្វាន់​នៃ​ការ​ឱប​…៖

    1. ការ​ឱប​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធូរស្រាល​
    ក្រោយពី​ឪពុក​របស់​នាងខ្ញុំ​ធ្វើ​អត្តឃាត​ ស្ត្រី​ប្លែក​មុខ​ម្នាក់​បាន​ឈានជើង​ចូល​មករ​កនាងខ្ញុំ​និង​ពោល​តិច​ៗឡើង​ថា​ “ឪពុក​របស់ខ្ញុំ​ ក៏​ធ្វើ​ដូច​គ្នា​ហ្នឹង​ដែរ​…” បន្ទាប់មក​ គាត់​ក៏​ឱប​ខ្ញុំ​ដើម្បី​លួងលោម​។

    2. ការ​ឱប​ នឹង​ជួយ​បញ្ជាក់​ពីអ​ត្ថ​ន័យ​នូវ​អ្វី​ដែល​យើង​មិន​អាច​និយាយ​ចេញ​មក​បាន​
    កាលពី​មិនយូរ​ប៉ុន្មាន​មកនេះ​ នាងខ្ញុំ​ទើបនឹង​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​សព​បុរស​ម្នាក់​ ដែល​មាន​ភាព​សំខាន់​ខ្លាំង​ណាស់​ជាមួយ​គ្រួសារ​របស់​យើង​។ មានរឿង​រ៉ាវ​ច្រើនណាស់​ដែល​នាងខ្ញុំ​ចង់​និយាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់​ តែ​នាងខ្ញុំ​បែរជា​មិន​អាច​ពោល​ពាក្យ​ទាំងនោះ​ចេញ​មក​បាន​ឡើយ​ ក្រៅតែ​ពី​ការ​ឱប​ភរិយា​ និង​កូន​ៗរបស់​គាត់​…។

    3. ការ​ឱប​ គឺ​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​
    តើមាន​អ្វី​ដែល​ផ្ដល់​នូវ​អារម្មណ៍​បាន​ល្អ​ប្រសើរ​ជាង​រង្វង់​ដៃ​ឱប​របស់​កូន​ៗ ឬរង្វង់​ដៃ​ឱប​របស់​ក្រុម​គ្រួសារ​ដែរ​ទេ​? ក្រោយពី​រូប​អ្នក​ត្រឡប់​មក​ពី​ការ​ធ្វើការងារ​ដ៏​សែន​ធ្ងន់ធ្ងរ​មួយ​? ការ​ឱប​ មាន​ភាព​សំខាន់​មិនចាញ់​ពាក្យសម្ដី​ឡើយ​។

    4. ការ​ឱប​ នឹង​ជួយ​បង្កើន​ភាព​ជឿជាក់​
    ក្នុងចិត្ត​លោកអ្នក​គួរតែ​ឱបរឹត​កូន​ មុន​ពេល​គេ​ទៅ​សាលារៀន​ និង​និយាយ​ថា​ “ម៉ាក់​ស្រឡាញ់​កូន​ណា៎​ និង​មិនថា​ថ្ងៃនេះ​នឹង​មាន​អ្វី​កើតឡើង​នៅ​ឯសាលារៀន​នោះ​ទេ​ តែ​សូម​ឱ្យ​កូន​ដឹង​ក្នុងចិត្ត​ជាប់​ជានិច្ច​ថា​ អ្នក​នៅ​ឯផ្ទះ​បារម្ភ​ពី​កូន​ជានិច្ច​”។រាល់ថ្ងៃ​នេះ​ ការ​ព្យាយាម​របស់​នាងខ្ញុំ​ គឺ​ការ​រក​មនុស្ស​មក​ឱបរឹត​ មិនថា​តែ​មនុស្សចាស់​ដែល​រស់នៅ​យ៉ាង​ឯកា​ ស្ត្រីជា​ម្ដាយ​មេម៉ាយ​ដែល​រងបន្ទុក​ដ៏​ធ្ងន់​តែម្នាក់ឯង​ មិត្តសម្លាញ់​ដែល​បាត់បង់​គូ​ស្នេហ៍​ ក្មេង​ៗដែល​មិនបាន​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ក្រុម​គ្រួសារ​ ក្មេង​ៗកំព្រា​ និង​អ្នកដទៃ​ទៀត​ជាច្រើន​… ងាយ​ៗ គ្រាន់តែ​យើង​ចាប់ផ្ដើម​ធ្វើ​វា​ប៉ុណ្ណោះ​ ព្រោះ​ការ​ឱប​ គឺជា​រង្វាន់​ដែល​ចេញពី​បេះដូង​ និង​តែងតែ​ក្លាយជា​រង្វាន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​ត្រូវការ​វា​៕

  • ជួយ​កូន​ឱ្យ​រៀន​យល់ដឹង​ តាមរយៈ​ការធ្វើ​កិច្ចការ​ផ្ទះ

    ជួយ​កូន​ឱ្យ​រៀន​យល់ដឹង​ តាមរយៈ​ការធ្វើ​កិច្ចការ​ផ្ទះ

    លោកឪពុក​-អ្នកម្តាយ​ខ្លះ​អាច​នឹង​កើត​អាការ​មិន​ត្រូវ​ចិ​ត្ត​ភ្លាម​ៗតែម្ដង​ នៅពេល​ដែល​កូន​កំពុង​ធ្វើ​កិច្ចការ​ផ្ទះ​ហើយ​ទាក់​ ឬរអាក់រអួល​ក្នុង​ចំណុច​ដែល​ខ្លួន​គិតថា​ “ងាយ​” ឬជួនកាល​កូន​ធ្វើខុស​ដោយសារតែ​គេ​មិនទាន់​បាន​សង្កេតឃើញ​ចំណុច​អ្វី​ម្យ៉ាង​នោះ​ ឪពុកម្ដាយ​ក៏​ស្រាប់តែ​បញ្ចេញ​អាការ​ខឹង​ដាច់​ក្បាល​ ដាច់​កន្ទុយ​ ធ្វើ​ហាក់​ដូច​ជា​អ្វី​ៗលែង​អាច​កែខៃ​បាន​អុីចឹង​។ បណ្ដាល​ឱ្យ​បរិយាកាស​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន​ ប្រែ​ទៅជា​ស្រងូត​ស្រងាត់​ដូចគ្នានឹង​បេះដូង​របស់​កូន​ដែល​ត្រូវ​ស្វិត​ទ្រោម​អស់​ដែរ​។

    បើ​មិន​ចង់ឱ្យ​អំឡុង​ពេល​នៃ​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ក្លាយជា​អំឡុង​ពេល​ដ៏​អាក្រក់​សម្រាប់​ទាំង​ខ្លួន​អ្នក​ និង​កូនសម្លាញ់​របស់​អ្នកនោះ​ពេលនេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន មាន​អត្ត​បទ​ស្រាវជ្រាវ​វិភាគ​មួយ​ដែល​នឹង​ណែនាំ​អំពី​វិធី​ធ្វើ​ឱ្យ​ម៉ោង​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន​ក្លាយជា​ម៉ោង​នៃ​ការ​រៀន​យល់ដឹង​ដ៏​ល្អ​មក​ជម្រាប​ជូន​ ព្រោះ​អ្នកវិភាគ​ស្រាវជ្រាវ​បាន​រក​ឃើញថា​ ការដែល​ឪពុក​ម្តាយ​ “សម្លឹង​មើល​អ្វី​ជុំវិញ​ខ្លួន​ក្នុង​ន័យ​ល្អ​ ចិត្ត​ត្រ​ជា​ក់ៗ​ ផ្តល់​នូវ​ការ​គាំទ្រ​ និង​ផ្តល់​នូវ​តម្លៃ​ចំពោះ​ការ​រៀន​យល់ដឹង​” នោះ​វា​នឹង​ក្លាយទៅជា​ជំនួយ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​កុមារ​ “បាន​រៀន​ចេះដឹង​” យ៉ាង​ពិ​តៗ​ពី​ទម្រង់​ហ្វឹកហាត់​ទាំងអស់​នោះ​។
    ផ្ទុយទៅវិញ​ ការដែល​ឪពុក​ម្តាយ​សម្លឹងឃើញ​កិច្ចការ​ផ្ទះ​របស់​កូន​គ្រាន់តែ​ជា​អ្វីមួយ​ដែល​ត្រូវ​ធ្វើ​ឱ្យ​តែ​រួច​ៗពី​ដៃ​ ឬក៏​ដាច់ខាត​ត្រូវតែ​ធ្វើ​ចេញ​មក​ឱ្យ​បាន​ល្អ​ស្អាត​ជ្រុល​ពេក​ លើស​សមត្ថភាព​របស់​ក្មេង​(ដោយ​ការ​បញ្ជា​ឱ្យ​សរ​សេ​តាម​ ឬឪពុក​ម្តាយ​ធ្វើ​ជំនួស​) ដើម្បី​ឱ្យ​បាន​ពិន្ទុ​ល្អ​ៗពី​លោកគ្រូ​នោះ​ ទាំងអស់​នេះ​គឺជា​ការ​ទាញ​កូន​ឱ្យ​ធ្លាក់​ក្នុងរង្វង់​នៃ​ការរៀនសូត្រ​ដែល​មិន​ត្រឹមត្រូវ​ទៅវិញ​ទេ​។
    ការវិភាគ​ស្រាវជ្រាវ​មួយ​នេះ​បាន​សិក្សា​ពី​ការប្រព្រឹត្ត​របស់​កុមារ​ថ្នាក់​បឋម​ទី4​ ហើយនិង​អាណាព្យាបាល​ចំនួន135នាក់​ដោយ​អ្នកស្រាវជ្រាវ​មក​ពី​មហាវិទ្យាល័យ​ Bengurion​ ប្រទេស​ អុី​ស្រា​អែល​ ដែល​លោក​វេជ្ជបណ្ឌិត​ Idit​ Kartz​ ជា​ម្ចាស់​នៃ​ការងារ​វិភាគ​ស្រាវជ្រាវ​នេះ​បាន​រៀបរាប់​ថា​ ៖
    “ឪពុក​ម្តាយ​អាចប​ង្កើត​ទំនោរ​ចិត្ត​ដល់​កូន​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ​បាន​ដោយ​ការយល់ព្រម​ឱ្យ​កូន​ៗធ្វើ​កិច្ចការ​ផ្ទះ​ដោយខ្លួនឯង​ មិន​ចូល​ទៅ​លូកលាន់​ជ្រុល​ហួសពេក​ រួម​ទាំង​មើល​រំលង​ការខុសឆ្គង​បន្តិចបន្តួច​របស់​កូន​ខ្លះ​ផង​ បើ​វា​ជា​ការ​ធ្វើ​ឱ្យ​កុមារ​សប្បាយរីករាយ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្ទះ​របស់​គេ​នោះ​។
    ក្រៅពីនោះ​ ការរៀបចំ​បរិយាកាស​ខាងក្នុង​ផ្ទះ​ឱ្យ​មាន​ភាព​ទាក់ទាញ​ដល់​ការ​ចង់​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កុមារ​ គឺជា​រឿង​ល្អ​ប្រសើរ​មួយ​ ព្រោះ​បើ​បរិយាកាស​ល្អ​ មាន​ឧបករណ៍​សម្រាប់​រៀន​គ្រប់គ្រាន់​ កុមារ​នឹង​មាន​អារម្មណ៍​ថា​ មានចិត្តចង់​រៀន​ ចង់​ធ្វើជា​មិនខាន​៕

  • កំឡោះ​សង្ហា​ ​2​ ​នាក់​តាម​ស្នេហ៍​ក្នុង​ពេល​តែមួយ​ ​«​ ​មួយ​ណា​ទៅ​គូព្រេង​ខ្ញុំ​»​ ​ដាក់​បញ្ចាំង​ហើយ​.​.​.​

    កំឡោះ​សង្ហា​ ​2​ ​នាក់​តាម​ស្នេហ៍​ក្នុង​ពេល​តែមួយ​ ​«​ ​មួយ​ណា​ទៅ​គូព្រេង​ខ្ញុំ​»​ ​ដាក់​បញ្ចាំង​ហើយ​.​.​.​

    អ្នកណា​ទៅ​នឹកស្មាន​ទៅ​ថា​ ​រឿង​រ៉ា​យស្នេ​ហា​របស់​នាង​ ​ភិ​ពួន​ ​ជា​គិ​លា​ននុប​ដ្ឋា​យិ​ក​ផ្នែក​សរសៃ​ប្រាសាទ​ស្ដារ​សារ​តី​នៃ​ជំងឺ​ខួរក្បាល​ ​ដែល​ទើបតែ​ធូរស្រាល​ពី​ជំងឺ​ស្នេហា​ខូចចិត្ត​របស់​ខ្លួន​នាង​ ​មិនយូរ​ប៉ុន្មាន​ក៏​ជួប​ជាមួយ​អ្នកតា​មមក​យកចិត្ត​ទុកដាក់​ព្យាបាល​ផ្លូវចិត្ត​របស់​នាង​ទៅ​។​ ​ដោយសារតែ​នាង​ជា​ទេពធីតា​មាន​សម្រស់​ស្រស់​ស្អាត​លំដាប់​ដាច់គេ​ក្នុង​តំបន់​ ​ទើប​បណ្ដាល​ឱ្យ​គូព្រេង​របស់​នាង​បង្ហាញមុខ​ម្ដង​ពីរ​នាក់ក្នុងពេលតែមួយ​។​ ​មនុស្ស​ដំបូង​គឺ​ ​ស៊ី​ហូ​ ​វិស្វករ​សង្ហា​ មាន​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ ​ហើយ​បាន​មក​ជួប​នាង​ដោយចៃដន្យ​នៅ​តាមផ្លូវ​ ​ខណៈ​ដែល​ខ្លួន​កំពុងតែ​មក​ត្រួតពិនិត្យ​ការងារ​នៅ​តាមផ្លូវ​ក្បែរ​មន្ទីរពេទ្យ​នាង​ធ្វើការ​។​

    ​គូព្រេង​ទី​ ​២​ ​គឺ​ ​ជិ​ ​ឡ​ ​ម្ចាស់ហាង​សង្ហា​ហើយ​ក្មេង​បើក​លក់​អា​ហា​រកុម្មង់​មួយ​កន្លែងនៅ​ក្នុង​តំបន់​នោះ​ដែរ​ ​តែ​ភាគច្រើន​ម៉ើង​មាត់​ជាមួយ​ការងារ​ ​និង​ពូកែ​យកចិត្ត​រឿង​ស្នេហា​។​ ​រឿងរ៉ាវ​ស្នេហា​រវាង​អ្នក​ទាំង​ ​៣​ ​ត្រូវ​បាន​កើតឡើង​ដោយ​សភាព​រញ៉េរញ៉ៃ​ដូច​រទេះ​ភ្លើង​បិះ​នឹង​បុក​គ្នា​ម្ដង​ៗ​។​ ​យ៉ាងណាមិញ​ ​កំឡោះ​សង្ហា​ទាំង​២​ ​គឺ​មាន​មិត្តភក្ដិ​រួម​តុ​ជល់​កែវ​ម្នាក់ទៀត​ ​ដែល​ជា​អ្នកចម្រៀង​នៅក្នុង​ហាង​កម្សាន្ដ​ពេល​រាត្រី​។​ ​ឱ្យ​តែ​មានរឿង​ខូចចិត្ត​ ​ឬ​រឿង​ចែ​ចង់​ស្រី​ៗ​ម្ដង​ ​កំឡោះ​សង្ហា​ទាំង​ ២​ ​នាក់​នេះ​ ​តែងតែ​មក​និយាយប្រាប់​អ្នកចម្រៀង​នោះ​ហើយ​។​ ​

    ​មាន​ថ្ងៃមួយ​ស្រាប់តែ​ជា​ថ្ងៃ​បង្ហាញមុខ​ស្រី​ស្នេហ៍​ ​(​ ​អូ​!​ ​សង្សារ​ទេ​.​.​.​ហិ​ហិ​ហិ​ ​)​ ​រៀង​ៗ​ខ្លួន​ ​ទាំង​បុរស​សង្ហា​ ​ស៊ី​ហូ​ ​និង​ចុងភៅ​សម្បូរ​ស្នេហ៍​ ​ជិ​ ​ឡ​ ​។​ ​តើ​ហ្វេ​នៗ​ទាំងអស់គ្នា​ដឹង​ទេ​ថា​ ​មានរឿង​អ្វី​កើតឡើង​ ​បើ​គូព្រេង​មក​ជួបគ្នា​ម្ដង​ទៅ​ ​២នាក់​បែបនេះ​។​ ​រទេះភ្លើង​បុកគ្នា​មែនទេ​?​ ​តែ​អ្វី​ដែល​អ្នក​កំពុង​គិត​ ​គឺ​អាច​ ​50​ ​%​ ​ត្រូវ​ ​50​ ​%​ ​ហួសចិត្ត​។​ ​កុំឱ្យ​រំលង​ភាពយន្ដ​នោះ​ឱ្យ​សោះ​ ​ដែល​មាន​ដាក់​បញ្ចាំង​នៅក្នុង​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​គ្រប់​សាខា​ ​ចាប់ពី​ថ្ងៃ​ ​28​ ​ខែមិថុនា​ ​នេះ​តទៅ​ហើយ​៕​

    https://youtu.be/GOWSPJvhH6Q