Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន​ជប៉ុន​ ​កំពុង​សង់​ទោង​កន្រ្ត​ក​វិល​លំដាប់​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ ​ក្នុងទឹក​ប្រាក់​វិនិយោគ​ជាង​ ​7លាន​ដុល្លារ​

    ក្រុមហ៊ុន​ជប៉ុន​ ​កំពុង​សង់​ទោង​កន្រ្ត​ក​វិល​លំដាប់​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ ​ក្នុងទឹក​ប្រាក់​វិនិយោគ​ជាង​ ​7លាន​ដុល្លារ​

    ​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​បើក​ការដ្ឋាន​សាងសង់​ទោង​កន្រ្ត​ក​វិល​ជា​ផ្លូវការ​ ​ដោយ​បាន​ចំណាយ​ទឹកប្រាក់​វិនិយោគ​ជាង​ ​7លាន​ដុល្លារ​ ​លើ​ការសាងសង់​ទោង​កន្រ្ត​ក​វិល​លំដាប់​អន្តរជាតិ​ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​ផ្សារ​ ​Box​ ​Vill​ ​នៅ​ភូមិ​គ្រួស​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​។​

    ​លោក​ ​ថា​កេ​យ៉ូសិ​ ​ស៊ី​ណូ​មី​យ៉ា​ ​(​Takeyoshi​ ​Shinomiya​)​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​អង្គរ​អាយ​ ​ខម​ភេ​នី​ ​លី​មី​ធី​ត​ ​បាន​ថ្លែង​ថា​ ​ក្រុមហ៊ុន​ជប៉ុនAngkor​ ​Eye​ ​គឺជា​ក្រុមហ៊ុន​ ​ដែល​មាន​សាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយធ្វើ​ការ​វិនិយោគ​ទឹកប្រាក់​ចំនួន​ ​7.2លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ការសាងសង់​ទោង​កន្រ្ត​ក​វិល​ដ៏​ថ្មី​មួយ​នេះ​នៅក្នុង​ក្រុង​សៀមរាប​។​

    ​លោក​បាន​បន្ដ​ថា​ ​កន្លងមក​ ​ក្រុមហ៊ុន​ ​Angkor​ ​Eye​ ​បាន​ចាប់ដៃ​គូ​ធុរកិច្ច​ខាង​សាងសង់​សួន​កម្សាន្ត​ក្នុង​ប្រទេស​ជប៉ុន​ ​និង​ផ្តល់​សេវា​ដំណោះស្រាយ​ការកម្សាន្ត​ ​កន្លែង​កម្សាន្ត​ធំៗ​ ​និង​ផ្សារ​ទំនើប​ធំៗ​ ​ហើយ​មកដល់​បច្ចុប្បន្ន​នេះ​ ​ក្រុមហ៊ុន​មាន​ទោង​កន្ត្រក​វិល​ដ៏​ទាក់ទាញ​ចំនួន​ ​13កន្លែងនៅ​ជុំវិញ​ពិភពលោក​។​

    ​ ​ចំណែក​គម្រោង​ទោង​កន្រ្ដ​ក​វិល​ ​Angkor​ ​Eye​ ​នៅក្នុង​ក្រុង​សៀមរាប​នេះ​ ​គឺជា​គម្រោង​ទី14​ ​របស់​ក្រុមហ៊ុន​។​ ​ថ្មី​ៗ​នេះ​ ​ដោយមាន​កំណើន​តម្រូវការ​ឧបករណ៍​ ​និង​សួន​កម្សាន្ត​តាម​បែប​វិស្វកម្ម​ ​និង​ស្តង់​ដា​ជប៉ុន​ ​ដែល​មានគុណ​ភាព​ខ្ពស់​ ​ក្រុមហ៊ុន​របស់​លោក​បាន​ពង្រីក​ខ្លួន​ទៅជា​អ្នកនាំ​ចេញ​ទោង​កន្រ្ត​ក​វិល​ ​និង​ឧបករណ៍​ជំ​នាញ​ផ្សេង​ៗ​ទៀត​ជាច្រើន​។​

    ​លោក​ ​ម៉េ​ង​ ​ហៀង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Angkor​ ​Eye​ ​បាន​គូសបញ្ជាក់​ថា​៖​«​ ​ទោង​កន្រ្ត​ក​វិល​ ​នេះ​ ​នឹង​សាងសង់​ឡើង​ក្នុង​កម្ពស់​ ​85ម៉ែត្រ​ ​មាន​ចំនួន​ ​48កន្ត្រក​ ​ដែល​អាច​ផ្ទុក​ភ្ញៀវ​ទេសចរ​បាន​ ​192នាក់​ក្នុង​ពេល​តែមួយ​ ​ហើយ​ភ្ញៀវ​ទេសចរ​ម្នាក់​នឹង​ត្រូវ​ប្រើ​ពេលវេលា​ ​18នាទី​ ​សម្រាប់​ការ​ជិះ​មួយ​ជុំ​»​។​

    ​លោក​បាន​បន្ដ​ថា​ ​ពេល​ជិះទោង​កន្ត្រក​វិល​កម្សាន្ត​លើ​អាកាស​ ​ភ្ញៀវ​ទេសចរ​អាច​ទស្សនា​ទិដ្ឋភាព​ទីរួមខេត្ត​សៀមរាប​ ​ហើយ​អាច​ផ្តិត​យក​រូបភាព​ ​និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ ​ជុំវិញ​ក្រុង​សៀមរាប​ ​និង​អាច​មើលឃើញ​ ​តំបន់​បឹងទន្លេសាប​ ​និង​ទេសភាព​រមណីយដ្ឋាន​អង្គរ​ ​ពីលើ​អាកាស​ ​ជាពិសេស​អាច​មើលឃើញ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​ទៀតផង​។​
    ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេច​យក​ទីតាំង​ខេត្តសៀមរាប​ ​សម្រាប់​ការ​វិនិយោគ​នេះ​ ​ដោយសារតែ​ខេត្តសៀមរាប​មាន​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​អស្ចារ្យ​លើ​ពិភពលោក​ ​ហើយ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាងច្រើន​កុះករ​ ​និង​កំពុង​មាន​សម្ទុះ​កើនឡើង​យ៉ាង​ខ្លាំងក្លា​ ​និង​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​។​ ​លោក​សង្ឃឹមថា​ ​ទោង​កន្ត្រក​វិល​លំដាប់​ពិភពលោក​នេះ​ ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​សេវា​កម្សាន្ត​បន្ថែម​លើ​កម្មវិធី​ទេសចរណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​បន្ទាប់ពី​ពួកគេ​បាន​ទស្សនា​ប្រាសាទបុរាណ​ ​និង​រមណីយដ្ឋាន​ធម្មជាតិ​ ​ដែល​មាននៅ​ក្នុង​ខេត្តសៀមរាប​រួចមក​។​ ​

    ​ឯកឧត្តម​អភិបាល​ខេ​ត្ដ​បាន​បញ្ជាក់​ថា​ ​ការ​វិនិយោគ​មណ្ឌល​កម្សាន្ត​កន្រ្ត​ក​វិល​លំដាប់​អន្តរជាតិ​នេះ​ ​គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​នៅក្នុង​ខេត្តសៀមរាប​ ​ដែល​នឹង​រួមចំណែក​ធ្វើ​ឱ្យ​អ្នកទេសចរ​អាច​ស្នាក់នៅ​កម្សាន្ត​សប្បាយ​នៅក្នុង​ខេត្តសៀមរាប​បាន​យូរ​ផង​ដែរ​។​ ​លោក​រំពឹង​ថា​ ​ក្រៅពី​មណ្ឌល​កម្សាន្ត​កន្រ្ត​ក​វិល​នេះ​ ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​ ​នឹង​បង្កើន​នូវ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាពិសេស​ក្នុង​ខេត្តសៀមរាប​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ចូលរួម​ដល់​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​

    ​ឯកឧត្តម​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ ​បាន​មានប្រសាសន៍​ថា​៖​«​ ​ខេត្តសៀមរាប​ ​គឺជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ ​ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​វិស័យ​ទេសចរណ៍​ ​ព្រោះតែ​ភាព​សម្បូរ​បែប​ ​នៃ​សម្បតិ្ត​វប្បធម៌​ ​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​ធម្មជាតិ​ ​ជាពិសេស​ប្រាសាទអង្គរវត្ត​ ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​ ​មានការ​កើនឡើង​ជាលំដាប់​»​។​

    ​ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​៖​«​ ​ជាក់ស្តែង​ក្នុង​ឆ្នាំ2018​ ​កន្លងទៅ​នេះ​ ​មាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង​ ​5​,​ ​8លាន​នាក់​ ​កើនឡើង​ ​5,36​%​ ​តាមរយៈ​កំណើន​នៃ​ភ្ញៀវ​ទេសចរ​ទាំងនេះ​ ​ដែល​បាន​បង្កើន​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រមាណ​ ​38ម៉ឺន​នាក់​ ​ដោយ​ក្នុង​នោះ​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ចំនួន​ ​8ម៉ឺន​នាក់​ ​និង​ដោយប្រយោល​ប្រមាណ​ជា​ ​30ម៉ឺន​នាក់​»​៕​



  • រឿង​អស្ចារ្យ​ចំនួន2​ ​បាន​កើតឡើង​នៅ​លី​ក​កំពូល​កម្ពុជា​ ​ជើង​ទី1​

    រឿង​អស្ចារ្យ​ចំនួន2​ ​បាន​កើតឡើង​នៅ​លី​ក​កំពូល​កម្ពុជា​ ​ជើង​ទី1​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ការប្រកួត​ជើង​ទី1នៃ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ2019​ ​បាន​បិទ​បញ្ចប់​ជាស្ថាពរ​ហើយ​ ​ដោយក្រុម​នី​មួយ​ៗ​ ​បាន​ឆ្លងកាត់​ការប្រកួត​ចំនួន​ ​13ប្រកួត​ដូច​ៗ​គ្នា​។​

    ​ក្នុង​ជើង​ទី1​ ​នេះ​ ​កីឡដ្ឋាន​ខេត្តសៀមរាប​បាន​ក្លាយជា​កីឡដ្ឋាន​ដែល​បាន​ផ្ទុក​អ្នកទស្សនា​បាន​ច្រើនជាង​គេ​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​ ​ដោយមាន​អ្នកទស្សនា​ច្រើនជាង​គេ​បង្អស់​ ​គឺ​បាន​ចំនួន​ជាង​ ​5ពាន់​នាក់​។​

    ​ចំពោះ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ជើង​ទី1​ ​នេះ​គឺ​ ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​រក្សា​កំណត់ត្រា​មិនដែល​ចាញ់​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ ​ដោយ​ឆ្លងកាត់​ ​13ប្រកួត​ ​ឈ្នះ​ ​10ប្រកួត​ ​និង​ស្មើ3ប្រកួត​ ​មិនដែល​ចាញ់​ ​មាន​ ​33ពិន្ទុ​ ​ឈរ​នៅ​លើ​លេខ1​ ​ក្នុង​លី​ក​កំពូល​កម្ពុជា​ជើង​ទី1​ ​នេះ​៕​


  • លី​ក​ហ្វ៊ុ​ត​សាល​កម្ពុជា​ ​កកើត​ឡើងវិញ​ហើយ​!​ ​ក្រុម​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ដាក់ពាក្យ​ចូលរួម​បាន​ដោយ​ឥត​បង់ប្រាក់​ ​

    លី​ក​ហ្វ៊ុ​ត​សាល​កម្ពុជា​ ​កកើត​ឡើងវិញ​ហើយ​!​ ​ក្រុម​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ដាក់ពាក្យ​ចូលរួម​បាន​ដោយ​ឥត​បង់ប្រាក់​ ​

    ​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​សហ​ព័ន្ធ​ហ្វ៊ុ​ត​សាល​កម្ពុជា​ ​Cambodia​ ​Futsal​ ​បាន​ប្រកាស​អំពី​ពានរង្វាន់​បាល់ទាត់​ក្នុង​រោង​ ​ដោយ​ការប្រកួត​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី13កក្កដា​ ​រហូតដល់​ថ្ងៃទី29កញ្ញា​ ​និង​មាន​ក្រុម​ចំនួន​ ​20ក្រុម​ចូលរួម​ប្រកួត​ ​ដែល​នឹង​ត្រូវ​បែងចែក​ជា5ពូល​ ​ក្នុង​ ​1ពូល​មាន​ ​4ក្រុម​។​

    ​សម្រាប់​ក្រុម​ដែល​ឈ្នះ​ការប្រកួត​ខាងលើ​នេះ​ ​នឹង​ត្រូវ​តំណាង​ឱ្យ​កម្ពុជា​ដើម្បី​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​ ​AFF​ ​Futsal​ ​និង​ ​AFC​ ​វគ្គ​ជម្រុះ​នៅ​ខែតុលា​ខាងមុខនេះ​។​ ​នេះ​ជា​ការប្រកួត​លី​ក​ក្នុង​រោង​របស់​កម្ពុជា​ ​ដើម្បី​ស្វែងរក​កីឡា​ក​រល្អៗ​ ​ត្រៀម​លេង​យក​មេដាយ​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម2023​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ពានរង្វាន់​បាល់ទាត់​ក្នុង​រោង​ថ្នាក់​ជាតិ​ឆ្នាំ2019​ ​ចាប់​ទទួល​ចុះឈ្មោះ​ចាប់ពី​ថ្ងៃទី28​ ​មិថុនា​ ​ឆ្នាំ2019​ ​ដល់​ថ្ងៃទី8​ ​កក្កដា​ ​ឆ្នាំ2019​ ​ហើយ​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​លេខ​ ​012​ ​80​ ​53​ ​88​ ​/​ ​016​ ​70​ ​80​ ​95​៕​


  • ចប់​បាត់​!​!​ ​AC​ ​Milan​ ​ជាប់​ពិន័យ​មិន​ឱ្យ​ចូល​ប្រកួត​ ​Europa​ ​League​ ​ឆ្នាំ2020​

    ចប់​បាត់​!​!​ ​AC​ ​Milan​ ​ជាប់​ពិន័យ​មិន​ឱ្យ​ចូល​ប្រកួត​ ​Europa​ ​League​ ​ឆ្នាំ2020​

    ​បើ​តាមច្បាប់​របស់​ ​UEFA​ ​បាន​ចែងថា​ ​ក្លិប​ដែល​មាន​ចំណូល​លើស​ពី​ការ​ចំណាយ​រយៈពេល​យ៉ាងតិច​ ​3ឆ្នាំ​ ​នឹង​ត្រូវ​ប្រឈមមុខនឹង​ការ​ដាក់ទណ្ឌកម្ម​ ​ដែល​បើសិនជា​ធ្ងន់ធ្ងរ​នឹង​ដល់​ថ្នាក់​ហាម​មិន​ឱ្យ​លេង​ក្នុង​កម្មវិធី​របស់​អឺរ៉ុប​។​

    ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​UEFA​ ​បាន​ប្រកាស​អំពី​ការ​ដាក់​បម្រាម​ទៅលើ​ក្រុម​ ​AC​ ​Milan​ ​ដែល​លេង​នៅ​លី​ក​កំពូល​អ៊ីតាលី​ ​មិន​ឱ្យ​ចូលរួម​ ​Europa​ ​League​ ​រដូវ​កាល2020​ ​ដោយសារតែ​បំពានច្បាប់​នៃ​ការដោះដូរ​កីឡាករ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្លិប​មួយ​នេះ​ធ្លាប់​ត្រូវ​បាន​ ​UEFA​ ​ដកសិទ្ធិ​ម្តង​រួចមក​ហើយ​កាលពី​ឆ្នាំមុន​ ​ប៉ុន្តែ​ត្រូវ​បាន​រួចខ្លួន​វិញ​ដោយសារ​ការ​ប្តឹង​ជំទាស់​បានសម្រេច​ ​តែ​ឆ្នាំនេះ​ក្លិប​មួយ​នេះ​មិនបាន​ធ្វើការ​ប្តឹង​ជំទាស់​ឡើយ​៕​

  • តើអាហារកាកសរសៃសំខាន់ចំពោះកូនតូចដូចម្តេចខ្លះ?

    តើអាហារកាកសរសៃសំខាន់ចំពោះកូនតូចដូចម្តេចខ្លះ?

    ការ​ញ៉ាំ​អាហារ​របស់​កូនតូច​វ័យ​តេះតះ​នោះ​ អាច​ញ៉ាំ​បាន​ច្រើនបែប​ច្រើនយ៉ាង​បាន​ដូច​មនុស្ស​ធំ​ហើយ​ គ្រាន់តែ​ត្រូវ​មើល​ពី​ជំនាញ​ក្នុង​ការ​ទំពា​របស់​កូន​បន្តិច​សិន​ប៉ុណ្ណោះ​ ព្រោះ​ក្មេង​ខ្លះ​ពូកែ​ទំពា​ ចូលចិត្ត​ទំពា​នឹង​ធ្វើ​ឱ្យ​ឆាប់​ញ៉ាំ​អាហារ​រឹង​ល្មម​ៗបាន​។ ក្មេង​ណា​ដែល​មិនសូវ​ចូលចិត្ត​ទំពា​ ឬឪពុក​ម្តាយ​ច្រើនតែ​កិន​អាហារ​ឱ្យ​ម៉ដ្ឋ​ឱ្យ​ញ៉ាំ​ជានិច្ច​នោះ​ នឹង​ក្រចេះ​ទំពា​ តែ​យ៉ាងណាក៏ដោយ​ អាហារ​ដែល​សំខាន់​សម្រាប់​ក្មេង​វ័យ​នេះ​លែង​សូវ​ជា​ទឹកដោះ​ហើយ​ តែ​ជា​អាហារ​ទាំង5ប្រភេទ​ក្រុម​ ដែល​យើង​ស្គាល់​ច្បាស់​ហ្នឹងឯង​។ លេខ​នេះ​ ឡា​រ៉ែ​ន នឹង​នាំ​អ្នកម្តាយ​ឱ្យ​បាន​ស្គាល់​ពី​អាហារ​កាក​សរសៃ​ ដែល​ក៏​ជា​ចំណែក​មួយ​របស់​បន្លែ​ ផ្លែឈើ​ ដែល​សំខាន់​មិនចាញ់​សារធាតុ​អាហារ​ដទៃទៀត​ឡើយ​។

    អ្វីទៅ​ជា​អាហារ​កាក​សរសៃ​?
    កាក​សរសៃ​អាហារ​ គឺជា​ខា​បូ​ហាយ​ដ្រេ​ត ម៉ូលេគុល​ធំ​ មាន​ទាំង​ប្រភេទ​រលាយ​ក្នុងទឹក​ និង​មិន​រលាយ​ក្នុងទឹក​ ប្រទះឃើញ​មាន​ច្រើន​នៅក្នុង​បន្លែ​ ផ្លែឈើ​ និង​គ្រាប់ធញ្ញជាតិ​។ កាក​សរសៃ​អាហារ​នឹង​មិន​ត្រូវ​បាន​បឺត​ជ្រាប​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ទេ​ តែ​នឹង​ធ្វើដំណើរ​ទៅ​រហូតដល់​ពោះវៀនធំ​ មាន​តួនាទី​បោសសម្អាត​អ្វី​ដែល​រាងកាយ​មិន​ត្រូវការ​ ដើម្បី​មិន​ឱ្យ​មាន​អ្វី​នៅ​សេសសល់​ក្នុង​ពោះវៀនធំ​ រួច​បញ្ចេញ​មក​ក្រៅ​តាម​លាមក​។

    ហេតុ​អី​បាន​ជា​កូនតូច​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ​?
    មនុស្ស​ធំ​ក្នុង​ប្រទេស​យើង​ ច្រើនតែ​ផ្តល់​ភាព​សំខាន់​ជាមួយ​អាហារ​ពពួក​ប្រូ​តេ​អុីន​ខ្លាំង​ជាង​ ព្រោះ​ជា​ចំណែក​ដែល​ធ្វើ​ឱ្យ​រូបរាងកាយ​ចម្រើន​ធំធាត់​ តែ​រាងកាយ​នឹង​ធំធាត់​ឡើង​យ៉ាង​រឹងប៉ឹង​មាំមួន​ល្អ​នោះ​ ត្រូវ​បាន​ទទួល​អាហារ​ដែល​ច្រើន​បែប​ច្រើនយ៉ាង​ក្នុង​បរិមាណ​ដ៏​សមរម្យ​មួយ​ រួម​ជាមួយ​ការហាត់ប្រាណ​ និង​រួម​ទាំង​អាហារ​កាក​សរសៃ​ផង​ដែរ​។ កុមារ​ក្នុង​វ័យ​នេះ​ជាច្រើន​នាក់​មាន​បញ្ហា​ក្នុង​ការ​បន្ទោបង់​ ដោយសារតែ​ញ៉ាំ​បន្លែ​ ផ្លែឈើ​បាន​តិច​ពេក​ ឬញ៉ាំទឹក​ស្អាត​មិនបាន​គ្រប់គ្រាន់​ ធ្វើ​ឱ្យ​កើត​បញ្ហា​ទល់លាមក​ឡើង​ញឹកញាប់​ ដែល​វា​អាច​នឹង​ក្លាយជា​ទម្លាប់​រហូតដល់​វ័យ​ធំ​ និង​ក្លាយជា​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​នៅទីបំផុត​ក៏អាច​ថា​បាន​ដែរ​។
    ដូច្នេះ​ការ​ញ៉ាំ​អាហារ​ដែល​មាន​កាក​សរសៃ​ក្នុង​បរិមាណ​ដែល​គ្រប់គ្រាន់​ នឹង​ជួយ​ឱ្យ​ការ​ធ្វើការងារ​របស់​ពោះវៀន​ល្អ​ឡើង​ កាត់បន្ថយ​អាការ​ទល់លាមក​ដល់​កូនតូច​វ័យ​រពឹស​បាន​ទៀតផង​។

    ត្រូវ​ញ៉ាំ​អាហារ​កាក​សរសៃ​ក្នុង​បរិមាណ​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​?
    ជាប្រក្រតី​មនុស្ស​ធំ​គួរ​បាន​ទទួល​ប្រមាណ​អាហារ​កាក​សរសៃ​ជាមធ្យម​ពី25​-30ក្រាម​ក្នុង​មួយថ្ងៃ​ តែ​សម្រាប់​ក្មេង​ដែល​មាន​អាយុ​ចន្លោះ​ពី1​-8ឆ្នាំ​នោះ​ គួរ​បាន​ទទួល​អាហារ​កាក​សរសៃ​ពី14​-18ក្រាម​ក្នុង​មួយថ្ងៃ​ បរិមាណ​នេះ​មិនមែន​មានន័យថា​ ត្រូវតែ​ទៅ​ថ្លឹង​ចំនួន​បន្លែ​ផ្លែឈើ​ឱ្យ​ត្រឹមត្រូវ​នាំ​តែ​ពិបាក​នោះ​ទេ​ គ្រាន់តែ​ក្នុង​ពេល​ញ៉ាំ​អា​ហា​រម្តងៗ​ត្រូវ​មានមុខ​ម្ហូប​ដែល​ជា​បន្លែ​ និង​បង្អែម​ដែល​ជា​ផ្លែឈើ​ស្រស់​ ឬគ្រាប់​សណ្តែក​ផ្សេង​ៗប៉ុណ្ណោះ​។
    ការ​ញ៉ាំ​អាហារ​ប្រភេទ​គ្រាប់​សណ្តែក​ ក៏​មាន​ចំណុច​មិនល្អ​ដូចគ្នា​ដែរ​ គឺ​បើ​ញ៉ាំ​ច្រើនជ្រុល​ពេក​នឹង​ធ្វើ​ឱ្យ​កើតមាន​ខ្យល់​នៅក្នុង​ពោះ​ច្រើន​ និង​ឆ្អល់ពោះ​ ព្រោះតែ​មាន​កា​រសាងហ្កាស់​ឡើង​ច្រើន​(ដូចដែល​យើង​ច្រើនតែ​និយាយ​ថា​ ញ៉ាំ​សណ្តែក​ដី​ហើយ​ដើរខ្យល់​ហ្នឹងឯង​) ដូច្នេះហើយ​ទើប​ការ​ញ៉ាំ​អាហារ​ឱ្យ​មាន​តុល្យភាព​គឺជា​រឿង​សំខាន់​មួយ​ដែល​លោកឪពុក​អ្នកម្តាយ​ត្រូវ​ចាត់​ការ​ឱ្យ​កូនតូច​ក្នុង​វ័យ​នេះ​។

    អាហារ​កាក​សរសៃ​… អ្នកជួយ​ពោះវៀន​
    គុណប្រយោជន៍​របស់​អាហារ​កាក​សរសៃ​ មាន​ច្រើនណាស់​ ដូចជា​ ៖
    – ការពារ​អាការ​ទល់លាមក​ ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ធ្វើការ​បាន​តាម​ប្រក្រតី​។
    – ការពារ​ការ​បឺត​ជ្រាប​របស់​សារធាតុ​បង្ក​មហារីក​ អាហារ​កាក​សរសៃ​នឹង​ជួយ​បណ្តេញ​សារធាតុពុល​ចេញពី​រាងកាយ​បាន​លឿន​(តាម​លាមក​) និង​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើត​មហារីក​ពោះវៀនធំ​។
    – ការពារ​រោគ​បាន​ច្រើន​ប្រភេទ​ ដូចជា​ រោគ​ធាត់​ រោគ​ទឹកនោមផ្អែម​ និង​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​ជាដើម​។
    – កាត់បន្ថយ​ភាព​ប្រថុយ​នឹង​ការ​កើតរោគ​បេះដូង​។

    អាហារ​ដែល​មាន​កាក​សរសៃ​ខ្ពស់​មាន​ដូចជា​ ៖
    ផ្លែឈើ​ : ផ្លែ​ប៉ោម​ ផ្លែ​សារី​ ត្របែក​ ល្ហុង​ទុំ​ ចេក​ ក្រូច​ពោធិ៍សាត់​ ពុទ្រា​ ស្វាយខ្ចី​ និង​ពោត​។ល។
    បន្លែ​ : ស្នៀតពោត​ ការ៉ុត​ ផ្សិត​ត្រចៀក​កណ្តុរ​ សណ្តែក​កួរ​ ស្ពៃ​ក្តោប​ សណ្តែកសៀង​ជប៉ុន​ កញ្ឆែត​ និង​ត្រប់​ពុត​រំ​ញង​។ល។
    គ្រាប់​ធញ្ញ​ជា​តិ​ផ្សេង​ៗ : អង្ករសម្រូប​ គ្រាប់​ផ្កាឈូករ័ត្ន​ សណ្តែក​ខៀវ​ គ្រាប់ល្ង​ សណ្តែក​ក្រហម​ និង​សណ្តែក​លឿង​។ល។
    អាហារ​ផ្សេងទៀត​ : នំប៉័ង​ហូល​វិធ​ និង​គ្រាប់​ជី​។ល៕

  • ហ្វាំងឡង់​ មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ទេ​ តែ​ថែម​ទាំង​ជា​ប្រទេស​មាន​សុភ​មង្គល​បំផុត​លើ​លោក​

    ហ្វាំងឡង់​ មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ទេ​ តែ​ថែម​ទាំង​ជា​ប្រទេស​មាន​សុភ​មង្គល​បំផុត​លើ​លោក​

    កាលពី​ឆ្នាំមុន​ ហ្វាំងឡង់​បាន​ក្លាយ​ជា​ប្រទេស​ដ៏​ល្បីល្បាញ​មួយ​ផ្នែក​អប់រំ​ ដែល​ពិភពលោក​ស្ងើចសរសើរ​ព្រោះ​ប្រទេស​នេះ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ1​ ផ្នែក​អប់រំ​។ នៅ​ឆ្នាំ​ 2019​ នេះ​ប្រទេស​ហ្វាំងឡង់​បាន​បង្កើត​កំណត់ត្រា​ល្អ​បំផុត​ថ្មី​មួយទៀត​របស់​ខ្លួន​ គឺ​បាន​ក្លាយជា​ប្រទេស​ដែល​ប្រជាជន​មាន​សេចក្តី​សុខ​បំផុត​លើ​ពិភពលោក​។នេះ​បើ​យោង​តាម​របាយការណ៍​សុភមង្គល​ពិភពលោក​ប្រចាំឆ្នាំ2019​ (WorldHappiness​ Report​ 2019​)។

    ហ្វាំងឡង់​ ហាក់ដូចជា​ប្រទេស​អច្ឆ​រិយៈ​មួយ​ដែល​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អឥតខ្ចោះ​ពី​ប្រទេស​ដែល​មាន​មនុស្ស​ធ្វើ​អត្តឃាត​លំដាប់ថ្នាក់​លេខ2​ លើ​ពិភពលោក​កាលពី​ប្រមាណ​ជាង​ 20ឆ្នាំមុន​ មក​ជា​ប្រទេស​ដែល​ប្រជាជន​មាន​ភាព​រីករាយ​បំផុត​។ ការ​ប្រែក្លាយ​ស្ថានភាព​បែបនេះ​ មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ តែ​វា​បាន​កើតឡើង​ហើយ​សម្រាប់​ប្រទេស​មួយ​នេះ​។

    មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នេះ​ គឺ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការអប់រំ​មនុស្ស​ ទាំង​ការអប់រំ​ចំណេះ​ជំនាញ​ និង​ការអប់រំ​ពី​វិធីសាស្ត្រ​រស់នៅ​ប្រកបដោយ​ភាព​ស្ងប់​សុខ​។ ការអប់រំ​ដោយ​មិន​ដាក់​សម្ពាធ​ ហើយ​ផ្តល់​ឱកាស​ឱ្យ​ក្មេង​ៗស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ជីវិត​ និង​សិក្សា​តាម​ក្តី​ស្រឡាញ់​ត្រូវ​បាន​គេដាក់​ឱ្យ​អនុវត្ត​នៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​នៅក្នុង​ប្រទេស​។ លើស​ពីនេះ​ទៅទៀត​ ស្ថាប័ន​អប់រំ​របស់​ប្រទេស​នេះ​ ក៏បាន​បង្រៀន​មនុស្ស​ឱ្យ​ចាប់​ផ្តើម​ចេះ​សហការ​ល្អ​ និង​កាត់បន្ថយ​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ចាប់ផ្តើម​មានស្មារតី​ចេះ​ជួយ​គ្នា​កាន់តែ​ច្រើនឡើង​ និង​មិន​ចង់​មាន​ចង់បាន​ហួសហេតុ​ រហូតដល់​កេងប្រវ័ញ្ច​គ្នា​ទៀតផង​។

    បន្ទាប់ពី​ការអប់រំ​ ប្រជាជន​នៅ​ប្រទេស​ហ្វាំងឡង់​ ចាប់ផ្តើម​ចេះ​ស្វែងរក​សេចក្តី​សុខ​ជាមួយ​ធម្មជាតិ​ ហើយ​រីករាយ​ជាមួយនឹង​អាកាសធាតុ​ត្រជាក់​ក្នុង​សហគមន៍​របស់​ពួកគេ​។ ប្រជាជន​ចេះ​សម្រប​ខ្លួន​បាន​ល្អ​ ហើយ​ថែរក្សា​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​បរិស្ថាន​ជុំវិញ​ខ្លួន​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​ និង​គ្មាន​ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ដើម្បី​អភិវឌ្ឍន៍​ឡើយ​ ព្រោះ​ពួកគេ​យល់ថា​ ការ​អភិវឌ្ឍ​ គឺ​ដើម្បី​សេចក្តី​សុខ​ ហេតុនេះ​ប្រសិនបើ​គេ​ស្រឡាញ់​ធម្មជាតិ​ ការ​ថែរក្សា​ទ្រង់ទ្រាយ​ដើម​នៃ​ធម្មជាតិ​ គឺជា​សេចក្តី​សុខ​ដែល​គ្មានអ្វី​មក​ជំនួស​បាន​ឡើយ​។

    ក្រៅពី​នេះ​ អ្វី​ដែល​ប្រទេស​ដ៏​អស្ចារ្យ​នេះ​អាច​ធ្វើ​បាន​ គឺ​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​សាធារណៈ​ ដោយ​ការកាត់បន្ថយ​អំពើពុករលួយ​ជា​អតិបរមា​ ហើយ​ផ្តល់​ជូន​នូវ​សេវា​សាធារណៈ​ល្អឥតខ្ចោះ​ដែល​សូម្បីតែ​សេវា​ឯកជន​នៃ​ប្រទេស​មួយចំនួន​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​ផង​។ ចាប់ផ្តើម​ពី​ភាព​ប្រសើរ​ឡើង​នៃ​សេវា​សាធារណៈ​ធ្វើ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​ជឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​លើ​រដ្ឋបាល​តំបន់​របស់​គេ​ ហើយ​រីករាយ​សហការ​ដើម្បី​ផ្តល់​ពន្ធ​ បើ​ទោះបីជា​ពន្ធ​លើ​ផ្នែក​ខ្លះ​មានតម្លៃ​ថ្លៃ​ក៏ដោយ​ ជាពិសេស​ពន្ធ​លើ​ប្រព័ន្ធ​សន្តិសុខ​សង្គម​។

    បន្តិច​ម្តង​ៗ ប្រជាជន​នៃ​ប្រទេស​ហ្វាំងឡង់​ចាប់ផ្តើម​ទម្លាប់​រស់នៅ​ដោយ​ភាព​ស្កប់ស្កល់​ និង​ឈានជំហាន​ជាបន្តបន្ទាប់​ទៅ​ជួយ​អ្នកដទៃ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​។ ប្រជាជន​មិនសូវ​ខ្វល់​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ​ តែ​គេ​មានទម្លាប់​ជួយគ្នា​ និង​ថែរក្សា​សម្បត្តិ​សាធារណៈ​បាន​ល្អ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ របាយការណ៍​សុភមង្គល​ពិភពលោក​ប្រចាំឆ្នាំ2019​ (World​ Happiness​ Report​2019​) បាន​វាយតម្លៃ​ប្រទេស​នី​មួយ​ៗលើ​ពិភពលោក​ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​ ប្រាក់ចំណូល​របស់​ប្រជាជន​ សេរីភាព​ ការ​ជឿ​ទុកចិត្ត​ សុខភាព​ និង​អាយុ​សង្ឃឹម​រស់​ (life​ expectancy​) ការ​គាំទ្រ​ពីសង្គម​ និង​សមភាព​យេនឌ័រ​ក្នុង​សង្គម​។

    នៅក្នុង​តារាង​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​លើ​ពិភពលោក​នៅ​ឆ្នាំនេះ​ គឺ​ប្រទេស​ហ្វាំងឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ1​។ ប្រទេស​ដាណឺម៉ាក​ឈរ​នៅ​លំដាប់ថ្នាក់​លេខ2​ ន័​រវេ​យ៍​ឈរ​នៅ​លំដាប់ថ្នាក់​លេខ3​ អៀ​កឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ4​ ប្រទេស​ហូ​ឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ5​ ប្រទេស​ស្វ៊ី​សស្ថិ​តនៅ​លំដាប់ថ្នាក់​លេខ6​ និង​ប្រទេស​ស៊ុយអែត​ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ7​៕

  • អាយ​ដល​ ​តាំង​ ​អ៊ុយ​ឃាង​ ​បង្ហាញ​ក្ដី​ស្រឡាញ់​ចែក​ភេសជ្ជៈ​ជូន​អ្នកគាំទ្រ​អបអរ​ការផលិត​វីដេអូ​ប្លែក​ៗ​បាន១ឆ្នាំ​

    អាយ​ដល​ ​តាំង​ ​អ៊ុយ​ឃាង​ ​បង្ហាញ​ក្ដី​ស្រឡាញ់​ចែក​ភេសជ្ជៈ​ជូន​អ្នកគាំទ្រ​អបអរ​ការផលិត​វីដេអូ​ប្លែក​ៗ​បាន១ឆ្នាំ​

    ​ម្ចាស់​វីដេអូ​ក្រដាស​ដែល​មហាជន​ជាច្រើន​បាន​ស្គាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​និង​អ៊ិ​ន​ស្ដា​ក្រាម​ ​គឺ​លោក​ ​តាំង​ ​អ៊ុយ​ឃាង​ ​បង្ហាញខ្លួន​កណ្តាល​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ចែក​ភេសជ្ជៈ​ជូន​អ្នកគាំទ្រ​អបអរ​ការផលិត​វីដេអូ​ប្លែក​ៗ​បាន១ឆ្នាំ​ ​បន្ទាប់ពី​ទទួល​ឱកាស​ប្រកួត​ជា​អន្ដរ​ជាតិ​ ​និង​ដើម្បី​ជា​ការ​អរគុណ​ដល់​ទឹកចិត្ត​អ្នកគាំទ្រ​ដែល​តែង​គាំទ្រ​វីដេអូ​លោក​រយៈពេល​មួយឆ្នាំ​មកនេះ​។​

    រំឭកបន្ដិចថា ​ការផលិត​វីដេអូ​កំប្លុក​កំប្លែង​ ​ទស្សិ​ក​ជន​ប្រហែល​មិន​ភ្លេច​នោះ​ទេ​ ​អាយ​ដ​លនៅ​លើ​បណ្ដាញ​សង្គម​ទាំងពីរ​ដែល​មាន​គណនី​ឈ្មោះថា​ ​Uykheang​ ​Tang​ ​កូនខ្មែរ​ម្នាក់​ដែល​មាន​សមត្ថភាព​អាច​ផលិត​វីដេអូ​កំប្លែង​ស្ងួត​រហូត​បាន​ជាប់​ក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភពលោក​“​Ellen​ ​DeGeneres​ ​Show​”​។​ ​ដោយ​ថ្មី​ៗ​នេះ​ ​ម្ចាស់​វីដេអូ​កំប្លែង​ស្ងួត​នេះ​ ​បាន​បង្ហាញខ្លួន​កណ្តាល​ផ្សារ​ទំនើប​មួយ​ ​ជាមួយ​ការចែក​ជូន​ភេ​សជ្ជៈ​ហ្វ្​រី​ដល់​អ្នកគាំទ្រ​ ​ទុកជា​ការ​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ទាំងឡាយ​ដែល​តែង​តាមដាន​ ​លើកទឹកចិត្ត​ ​និង​គាំទ្រ​រាល់​ការផលិត​វីដេអូ​កំ​ប្លែង​ប្លែក​ៗ​របស់​លោក​អស់​រយៈ​មួយឆ្នាំ​កន្លងមក​នេះ​។​

    ​តាមរយៈ​វីដេអូ​ ​Talent​ ​ប្លែក​ៗ​ដែល​លោក​បាន​បង្ហោះ​ជា​រឿយ​ៗ​លើ​គណនី​ ​@​uykheang_tang​ ​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិ​ជន​ស្គាល់​ ​ដឹងឮ​ពី​សមត្ថភាព​លោក​កាន់តែ​ច្បាស់​ឡើង​ ​រហូត​ទទួល​បាន​តំណែង​ជា​អ្នកតំណាង​ផ្តាច់​មុខ​ឲ្យ​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សំ​ឡេង​ធំៗ​ដល់២ថែមទៀត​ផង​។​

    ​ម្ចាស់​វីដេអូ​ក្រដាស​រូប​នេះ​បន្ត​ថា​ ​ការដែល​ខ្លួន​អាច​ក្រសោប​បាន​តំណែង​ជា​អ្នកតំណាង​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​លឿន​បែបនេះ​ដោយសារ​ ​សមត្ថភាព​ដ៏​កម្រ​ក្នុង​ការផលិត​ជា​វីដេអូ​កំប្លែង​ស្ងួត​របស់​លោក​ ​មើល​ហើយ​ផ្ទុះសំណើច​សើច​ក្អាកក្អាយ​។​
    ​យ៉ាងណាមិញ​ ​បើ​ទោះបីជា​ជោគជ័យ​កម្រិត​នេះ​ក៏ដោយ​ ​ក៏​លោក​មិនដែល​ថ្ងៃ​ចាប់ផ្តើម​នោះ​ឡើយ​ ​ទើប​សម្រេចចិត្ត​ ​ឆ្លៀតយក​ថ្ងៃ​បើ​ក​សម្ភោ​ធ​ម៉ូដែល​នាឡិកា​ថ្មី​របស់​ ​versus​ ​Versace​ ​ជា​ថ្ងៃ​អំណរគុណ​ដល់​អ្នកគាំទ្រ​ដែល​តែង​លើកទឹកចិត្ត​លោក​កាលពី​ពេល​កន្លងមក​ ​តាំងពី​គ្រប់គ្នា​មិនទាន់​ឱ្យ​តម្លៃ​លើ​ការផលិត​វីដេអូ​បែបនេះ​មក​ម្ល៉េះ​៕

     

    View this post on Instagram

     

    Crush អូន

    A post shared by Happy Man (@uykheang_tang) on

     

    View this post on Instagram

     

    ហ៊ានទៅឆាប់បានកូន 😂

    A post shared by Happy Man (@uykheang_tang) on

  • មហាជន​ផ្ទុះ​ការសង្ស័យ​តារា​ស្រី​ ​ដេ​ននី​ ​ក្វាន់​ ​កើតជំងឺ​មហារីក​ ​ពិត​ទេ​?​

    មហាជន​ផ្ទុះ​ការសង្ស័យ​តារា​ស្រី​ ​ដេ​ននី​ ​ក្វាន់​ ​កើតជំងឺ​មហារីក​ ​ពិត​ទេ​?​

    ​តារា​សម្តែង​ ​និង​ជា​អ្នកជំនួញ​ដ៏​ពូកែ​នៅ​លើ​អន​ឡា​ញន៍​គឺ​ ​អ្នកនាង​ ​ដេ​ននី​ ​ក្វាន់​ ​បច្ចុប្បន្ន​កាន់តែ​កាក​កប់​ការងារ​ រហូតដល់ថ្នាក់​រក​ពេលសម្រាក​មិន​ចង់បាន​ ​ហើយ​ប្រើប្រាស់​ជីវិត​មួយ​ដ៏​ឡូយឆាយ​ខ្លាំង​គួរ​ឱ្យ​សរសើរ​។​

    ​យ៉ាងណាមិញ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ឃើញថា​តារា​ស្រី​រូប​នេះ​ហាក់ដូចជា​ស្ងាត់​នៅក្នុង​ការងារ​សិល្បៈ​ ​និង​មិនសូវ​បង្ហាញមុខ​ ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ធ្វើឱ្យអ្នកគាំទ្រ​ជាច្រើន​ងឿងឆ្ងល់​គ្រប់គ្នា​។​ ​តែ​ពេលនេះ​ក៏​ស្រាប់តែ​ ​ទទួល​បាន​ដំណឹង​ថា​ ​នាង​កំពុងតែ​ធ្លាក់ខ្លួន​ឈឺ​ ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​នៅក្នុង​នោះ​ផង​ដែរ​ ​ក៏​មាន​បណ្តា​អ្នកគាំទ្រ​ជាច្រើន​ ​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ជាមួយនឹង​ស្ថានភាព​ជំងឺ​របស់​នាង​ ​ហើយក៏​នាំគ្នា​បាន​ធ្វើការ​ជូនពរ​ដល់​តារា​ស្រី​រូប​នេះ​ជាច្រើន​ ​តាមរយៈ​បណ្តាញ​សង្គម​ជាច្រើន​ផង​ដែរ​។​ ខ្លះទៀតក៏បានផ្ទុះការសង្ស័យថា នាងប្រហែលកើតជំងឺមហារីកស្បែកហើយមើលទៅ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរដល់ថ្នាក់ជិះរទេះរុញ។

    ទន្ទឹមពេលដេកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅប្រទេសថៃ ​នៅក្នុង​នោះ​នាង​ក៏​ទទួល​បានការ​មើលថែ​ ​និង​បារម្ភ​ផ្តល់​ភាព​កក់ក្តៅ​យ៉ាង​ពេញលេញ​ ​ពី​គូស្នេហ៍​ ​ធ្វើឱ្យយ​អ្នកគាំទ្រ​ជាច្រើន​ពិតជា​ពេញចិត្ត​ ​និង​សរសើរ​ដល់​ទឹកចិត្ត​អនាគត​ស្វាមី​នាង​គ្រប់គ្នា​តែម្តង​។​ ​ដេ​ននី​ ​ក្វាន់​ ​បាន​បញ្ជាក់​នៅ​លើ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​ ​ខ្ញុំ​សូម​បញ្ជាក់​ថា​ខ្ញុំ​គ្មាន​បញ្ហា​ស្បែក​ដូចដែល​មនុស្ស​មួយចំនួន​ចោទ​នោះ​ទេ​ ​សូមកុំ​បំផុសបំផុល​ឱ្យ​វា​ជា​រឿង​ធំ​ ​ខ្ញុំ​គឺ​ទឹក​ចូល​សួត​ ​និង​រលាក់​បំពង់ក​ទេ​ ​បញ្ជាក់​គ្មាន​បញ្ហា​ស្បែក​ទេ​ ​បើ​មិន​ជឿ​អាចម​ក​មើល​ខ្ញុំ​នៅ​ពេទ្យ​ថៃ​បាន​គឺ​ពេទ្យ​ ​Paolo​ ​មនុស្ស​អើយ​មនុស្ស​អី​ក៏​តាម​ឈ្នានីស​ខ្ញុំ​ម្ល៉េះ​?​។​ ​សុខភាព​ខ្ញុំ​ពេលនេះ​ធូរ​បាន៩០​%​ហេីយ​ ​ស្អែកនេះ​ពេទ្យ​ថា​ ​អាច​ទៅផ្ទះ​វិញ​បាន​ហើយ​៕

  • វិធី​ធ្វើឱ្យ​ទារក​ទើបនឹង​កើត​ ឆាប់​ចំណាំ​មុខ​ឪពុកម្តាយ

    វិធី​ធ្វើឱ្យ​ទារក​ទើបនឹង​កើត​ ឆាប់​ចំណាំ​មុខ​ឪពុកម្តាយ

    តើ​ប្រិយមិត្ត​អ្នកអាន​ និង​ប្អូន​ៗដែល​ជា​អ្នកម្ដាយ​ថ្មោងថ្មី​ធ្លាប់​នឹក​ឆ្ងល់​ដែរ​ទេ​ថា​ តើ​ទារក​ដែល​ទើបនឹង​កើត​អាច​សម្លឹង​មើល​បាន​ឆ្ងាយ​ប៉ុនណា​? និង​តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ជាពិសេស​ដែរ​ឬទេ​? លេខ​នេះ​អ្នកគ្រូ​ ឆវី​ មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​មួយ​ដែល​នឹង​បកស្រាយ​បញ្ជាក់​ប្រាប់​យើង​អំពី​ចម្ងល់​ទាំងអស់​ខាងលើ​នេះ​បាន​ដូចតទៅ​ ៖

    បន្ទាប់ពី​ទារក​បាន​ប្រសូត​ចេញ​មក​ហើយ​ ជាប្រក្រតី​ទារក​អាច​សម្លឹងឃើញ​វត្ថុ​ផ្សេង​ៗបាន​ក្នុង​ចម្ងាយ​ 1ហ៊្វុ​ត(ប្រមាណ​ជា​កន្លះ​ម៉ែត្រ​) និង​អាច​សម្លឹង​មើល​មួយ​កន្លែង​បាន​យូរ​ប្រមាណ​ជា​ 4–10វិនាទី​ ហើយ​ការ​វិវឌ្ឍ​ទៅមុខ​នៃ​ការ​មើលឃើញ​របស់​ទារក​នោះ​អាច​រៀបរៀង​ជា​ដំណាក់កាល​បាន​ដូចតទៅ​ ៖ទារក​ទើបនឹង​កើត​អាច​ចំណាំ​មុខ​ឪពុក​ម្តាយ​បាន​ក្រោយពេល​កើត​ 4ថ្ងៃ​។លុះ​អាយុ​បាន1ខែ​ ទារក​អាច​មើលឃើញ​របស់​របរ​ផ្សេង​ៗបាន​ក្នុង​ចម្ងាយ​ 15អុីញ​(ប្រមាណ​ជិត​ 4តឹក​) ហើយ​ដៃ​ចាប់ផ្តើម​ឈោង​ទៅ​ប៉ះ​វត្ថុ​ដែល​ខ្លួន​មើលឃើញ​នោះ​។ពេល​ទារក​អាយុ​បាន3ខែ​ ចាប់ផ្តើម​ចេះ​បែងចែក​រយៈ​ចម្ងាយ​ ឆ្ងាយ​-ជិត​បាន​ ហើយ​ពេល​អាយុ4ខែ​ ទារក​អាច​សម្រួលការ​មើលឃើញ​របស់​ខ្លួន​បាន​យ៉ាង​ពេញលេញ​។

    សំនួរ​ដែល​ជួបប្រទះ​ញឹកញាប់​ : តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ខ្លាំង​បំផុត​?
    មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​វិភាគ​របស់​ Dr​. Robert​ Fantz​ អ្នកស្រាវជ្រាវ​ផ្នែកការ​ប្រព្រឹត្ត​របស់​ទារក​ដែល​បាន​សិក្សា​អំពី​រឿង​ថា​ តើ​ទារក​ចូលចិត្ត​សម្លឹង​មើល​អ្វី​ និង​បាន​ធ្វើការ​សាកល្បង​រហូត​ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូចតទៅ​ ៖
    1. ទារក​ ចូលចិត្ត​សម្លឹង​ផ្ទៃមុខ​របស់​ឪពុក​ម្តាយ​ដែល​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ ភាព​ទន់ភ្លន់​ ព្រោះ​ពេល​ដែល​ទារក​សម្លឹង​មើល​នោះ​ ទារក​នឹង​សម្លឹង​ត្រង់​ចំ​កែវភ្នែក​របស់​ឪពុក​ និង​ម្តាយ​ ព្រោះ​ស្នាមញញឹម​ និង​ខ្សែភ្នែក​ដ៏​ស្រទន់​របស់​ឪពុក​ម្តាយ​បាន​បង្កើត​នូវ​ភាព​កក់ក្តៅ​ដល់​ទារក​។
    2. ទារក​ចូលចិត្ត​សម្លឹង​មើល​វត្ថុ​ដែល​មាន​ចលនា​ច្រើនជាង​វត្ថុ​ដែល​នៅ​ស្ងៀម​មួយ​កន្លែង​។
    3. ទារក​ចូលចិត្ត​សម្លឹង​មើល​វត្ថុ​ដែល​មាន​ពណ៌​ផ្ទុយគ្នា​យ៉ាង​ច្បាស់​ៗ ដូចជា​ ពណ៌ស​ផ្ទុយគ្នា​នឹង​ពណ៌ខ្មៅ​ ជាដើម​។

    តើ​យើង​អាច​ជួយ​ជំរុញ​ការ​វិវឌ្ឍ​ប្រព័ន្ធ​ការ​មើលឃើញ​របស់​កូនតូច​បាន​តាមរបៀប​ណា​?
    តិច​និ​កងាយ​ៗដែល​ឪពុក​ម្តាយ​អាច​ជួយ​ជំរុញ​ការ​វិវឌ្ឍ​ការ​មើលឃើញ​របស់​កូន​បាន​ មាន​ដូច​ខាងក្រោម​ ៖
    1. ព្យាយាម​មើល​មុខ​កូន​ឱ្យ​បាន​ញឹកញាប់​ ព្រោះ​កែវភ្នែក​របស់​មនុស្ស​មាន​រាង​មូល​ និង​មាន​ភាព​ផ្ទុយគ្នា​យ៉ាង​ច្បាស់​រវាង​ភ្នែក​ពណ៌ស​ និង​ប្រស្រីភ្នែក​ពណ៌ខ្មៅ​ ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ កែវភ្នែក​អាច​រំកិល​ទៅ​ឆ្វេង​ ស្តាំ​ លើ​ក្រោម​បាន​ទៀតផង​។
    2. ផ្លាស់ប្ដូរ​ឥរិយាបថ​ដំណេក​របស់​កូន​ ដើម្បី​ឱ្យ​ទារក​បាន​មើលឃើញ​សភាព​ជុំវិញ​ខ្លួន​ដែល​មានការ​ប្រែប្រួល​។
    3. រក​រូបថត​មុខ​ឪពុក​ម្តាយ​មក​ដា​ក់​ក្បែរ​ៗកន្លែង​គេង​របស់​កូន​ ដើម្បី​ឱ្យ​កូន​បាន​មើលឃើញ​និង​ចំណាំ​មុខ​បាន​កាន់តែ​ឆាប់ឡើង​។
    4. ព្យួរ​របស់​ផ្សេង​ៗដូចជា​ រូប​បក្សី​ក្រដាស​ជាដើម​ នៅក្នុង​ទីតាំង​ដែល​ទារក​អាច​មើលឃើញ​និង​លូកដៃ​ចាប់​ប៉ះ​បាន​។
    5. ព្យាយាម​លេង​ជាមួយ​កូន​ឱ្យ​បាន​ញឹកញាប់​ដូចជា​ឱ្យ​កូន​មើលរូប​ខ្លួនឯង​នៅក្នុង​កញ្ចក់​ ព្រមទាំង​និយាយលេង​ជាមួយ​កូន​ផង​។ហ្វឹកហាត់​ការ​មើលឃើញ​ដល់​កូន​តាំងពី​កំណើត​បែបនេះ​ ដល់ពេល​ធំឡើង​កូន​នឹង​ក្លាយជា​មនុស្ស​ដែល​មាន​ខ្សែភ្នែក​មុត​ស្រួច​មិនខាន​។ ដោយ​បំណង​ និង​ក្តី​ប្រាថ្នា​ដ៏​ល្អ​ ពី​អ្នកគ្រូ​ ឆវី​ និង​ទស្សនាវដ្តី​ ឡា​រ៉ែ​ន៕

  • តារាសិល្បៈជិត១០០ដួង ត្រៀមបង្អួតឈុតបុរាណខ្មែរអបអរខួបប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

    តារាសិល្បៈជិត១០០ដួង ត្រៀមបង្អួតឈុតបុរាណខ្មែរអបអរខួបប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

    នៅថ្ងៃទី៨ ខែកក្កដា ក្នុងឆ្នាំ២០១៩នេះ មហាព្រឹត្តិការណ៍គ្រងឈុតបុរាណ និងការប្រកួតឈុតបុរាណ ត្រូវបានប្រកាសធ្វើឡើងទៀតហើយ សិល្បករទាំងចាស់ទាំងថ្មី ប្រមាណជាង៨០រូប នឹងចូលរួមហែរក្បួនឈុតបុរាណវចេញពីខេត្តកំពង់ធំ និងបើកការប្រកួតឈុតបុរាណ នៅបរិវេណប្រាសាទសំបូរព្រៃគុក ដើម្បីអបអរប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភ័ណ្ឌពិភពលោក។

    លោក ផាត់ តារារដ្ឋ ស្ថាបនិក គ្រួសារតារាកម្ពុជា បានគូសបញ្ជាក់ថា ដោយសារតែការរៀបចំរបស់ទិវារវប្បធម៌បេតិកភ័ណ្ឌជាតិ នៅប្រាសាទសំបូរព្រៃគុកនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយវប្បធម៌ជាតិ ហើយត្រូវនឹងគោលបំណងលើកស្ទួយ សំលៀកបំពាក់បុរាណ ដែលគ្រួសារតារាកម្ពុជា រមែងធ្វើកន្លងមក ទើបធ្វើលោកសហការដឹកនាំសិល្បករ សិល្បការិនីប្រមាណជាង៨០រូប ឱ្យចូលរួមគ្រងឈុតបុរាណ នៅក្នុងព្រឹត្តិការណ៍នោះ។

    យ៉ាងណាមិញ គេរំពឹងយ៉ាងខ្លាំងថាការចូលរួមរបស់គ្រួសារតារាកម្ពុជា នឹងជួយផ្សព្វផ្សាយវប្បធម៌បុរាណរបស់ខ្មែរ កាន់តែទូលំទូលាយ ក៏ដូចជាជួយផ្សព្វផ្សាយតំបន់វប្បធម៌ នៃប្រាសាទសំបូរព្រៃគុក ឱ្យពិភពលោក កាន់តែចាប់អារម្មណ៍ជាងមុន។ សូមជម្រាបថា ព្រឹត្តិការណ៍ទាំងមូលទទួលបានដោយការរៀបចំដោយមានការសហការចូលរួមពីស្ថាប័ន៣ គឺក្រុមហ៊ុនហុងដាជួបកៅ នៅទីរួមខេត្តកំពង់ធំ អាជ្ញាធរខេត្តកំពង់ធំ និង គ្រួសារតារាកម្ពុជា៕