Category: សង្គម និងសេដ្ឋកិច្ច

  • រឿង « ព្រលឹង» ភិន សុដាលីស លះបង់ខ្លាំងដល់ម្លឹង​….

    រឿង « ព្រលឹង» ភិន សុដាលីស លះបង់ខ្លាំងដល់ម្លឹង​….

    ផលិតកម្មមហាហង្សបានដាក់សម្ពោធរឿង”ព្រលឹង” ដែលជាស្នាដៃទី២ក្នុងឆ្នាំ២០១៩នេះ នៅយប់ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2019 យ៉ាងកក្រើករោងភាពយន្ដ Major Cineplex AEon សែនសុខ ដោយមានតារាសិល្បៈ ក្នុង និងក្រៅផលិតកម្មចូលរួមយ៉ាងច្រើនកុះករ។កម្មវិធីដ៏អឹមអធមនេះ បានប្រកាសឡើងមានរៀបចំជាកម្រាលព្រំក្រហម និងប្រកាសឱ្យតួសម្ដែងនីមួយៗដើរលើកម្រាលព្រំ និងឡើងថ្លែងអារម្មណ៍យ៉ាងមានកិត្តិយសនៅក្នុងពិធី។

    នៅក្នុងកម្មវិធីនោះផងដែរ តារាសម្ដែងឯកស្រី ភិន សុដាលីស ក៏បានបង្ហាញវត្តមានយ៉ាងទាក់ចិត្តតែម្ដង និងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយ៉ាងរីករាយ។ នាងបានប្រាប់សារព័ត៌មានឡារ៉ែនថា ការថតរឿង « ព្រឹលឹង » នាងសម្ដែងជាតួឯកស្រី ហើយក៏ជាលើកដំបូងផងដែរ បានសម្ដែងជាមួយតារាកំប្លែង នាយ គ្រឿន។ ផលលំបាកសម្រាប់នាងក្នុងការថតគឺជាការលះបង់ចំពោះផ្ទៃរឿងទាំងមូលតែម្ដង ដោយនាងត្រូវសម្រាកនៅក្នុងព្រៃស្ងាត់ជាមួយក្រុមការងារទាំងយប់ជាច្រើនថ្ងៃ ហើយត្រូវសម្ដែងតែពេលយប់ទៀត។ បើទោះជានារីដែលខ្លាចសត្វកាចសាហាវ ឬខ្លាចព្រលឹងវិញ្ញាណ ក៏ត្រូវតែលះបង់គ្រប់យ៉ាង ហើយប្រឹងតស៊ូសម្ដែងឱ្យទាល់តែចប់ផងដែរ។ នាងបញ្ជាក់ថា ខណៈពេលថតរឿងនេះ គឺនាងបន់ស្រន់គ្រប់បែបយ៉ាងអស់ហើយ សូមកុំឱ្យជួបព្រលឹង ឬអភូតហេតុពិតៗឱ្យសោះ ព្រោះនេះគ្រាន់តែជាការសម្ដែង តែសូមកុំឱ្យខុសមាត់ក នាំឱ្យម្ចាស់ទឹក​ម្ចាស់ដីប្រកែប្រកាន់។

    យ៉ាងណាមិញ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មបានថ្លែងបញ្ជាក់ថា ភាពយន្តរឿង”ព្រលឹង” ត្រូវបានផលិតមួយឆ្នាំគត់ ទម្រាំបានបញ្ចាំង ដោយលោករំពឹងយ៉ាងខ្លាំង ថាភាពយន្តនេះ នឹងទទួលជោគជ័យ មិនខុសពីរឿង”ផ្ទះចុងភូមិ” ព្រោះសម្អាងថា ជារឿងមានរូបភាពភ្លឺច្បាស់ សំលេងងស្ដង់ដារ និងមានគុណភាពេញលក្ខណៈជាភាពយន្ត ហើយឈុតឆាករន្ធត់តាំងពីដើមដល់ចប់ គឺទាក់ចិត្ត។ លោកថាមួយរឿងនេះ លោកស្រលាញ់ពេញចិត្តគ្រប់ជំហាន ពោលគឺតាំងពីដំណាក់កាលចេញផលិត ទើបក្នុងពេលប្រកាសសម្ពោធ លោកធ្វើធំដុំ ដោយបានទាំងជូនស្រោមសំបុត្រដល់តារាមួយរូបៗ ដែលជាតួអង្គសម្ដែង អមដោយបាច់ផ្កា ដើម្បីលើកទឹកចិត្តផងដែរ។

    គួរបញ្ជាក់បន្ថែមថា រឿង «ព្រលឹង » មានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 4 ខែកក្កដា នេះតទៅហើយ។

  • សេវាកម្មថ្មី និងមុខម្ហូបថ្មីហាង ដឺសៀលក៍ ហ្គាឌឹន

    សេវាកម្មថ្មី និងមុខម្ហូបថ្មីហាង ដឺសៀលក៍ ហ្គាឌឹន

    កន្លងមក​ One​ Plus​ News​ ធ្លាប់​បាន​ណែនាំ​មុខម្ហូប​ រសជាតិ​បែប​ថៃ​ ពី​ហាង​ ដឺ​សៀ​លក៍​ ហ្គា​ឌឹន​ ដែល​ជា​ស្នាដៃ​ដ៏​ចំណាន​ពី​ចុងភៅ​ថៃ​ផ្ទាល់​។ជាថ្មី​ម្តង​ទៀត​ One​ Plus​ News​ សូម​នាំមក​ជូន​នូវ​មុខ​ម្ហូប​ថ្មី​ៗ ពី​ ដឺ​សៀ​លក៍​ ហ្គា​ឌឹន​ មាន​ដូចជា​ ញាំ​ក្តាមសេះ​ ក្តាម​ថ្ម​ និង​ក្តាម​ជ្រក់​ រួម​និង3រសជាតិ​នៃ​ស្រា​ក្រឡុក​ពី​អ្នកជំនាញ​របស់​ ដឺ​សៀ​លក៍​។ក្រៅពី​សេវា​មុខម្ហូប​ និង​ស្រា​ក្រឡុក​ ហាង​ ដឺ​សៀ​លក៍​ ហ្គា​ឌឹន​ ក៏​មាន​សេវាកម្ម​ថ្មី​ដូចជា​ នំ​ខួបកំណើត​ នំ​ឈី​វហ្វុ​ន មាន​ច្រើន​រសជាតិ​ តាម​រដូវ​កាល​ និង​តាម​តម្រូវការ​របស់​អតិថិជន​។ លើស​ពីនេះ​ ដឺ​សៀ​លក៍​ ក៏​មាន​ផ្តល់​ជូន​នូវ​សេវា​ផ្កា​ស្រស់​ និង​វត្ថុ​អនុស្សាវរីយ៍​ផង​ដែរ​ រាល់​សេវាកម្ម​ទាំងអស់​នេះ​លោកអ្នក​នឹង​ទទួល​បាន​ដោយ​ផ្ទាល់​ពី​ ដឺ​សៀ​លក៍​ តាមរយៈ​ អាស័យ​ដ្ឋាន​ ផ្ទះលេខ67​ ផ្លូវ​លេខ446​ ខាងកើត​ផ្សារ​ទួលទំពូង​ ចម្ងាយ50ម​ ឬទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​ 017​ 939​ 789​ / 010​ 666​ 487​៕

  • ស្តេកត្រីសាល់ម៉ុនបំពងស្រួយ

    ស្តេកត្រីសាល់ម៉ុនបំពងស្រួយ

    ងាក​មក​រៀន​ធ្វើម្ហូប​បែប​អឺរ៉ុប​មួយ​មុខ​ទៀត​នោះ​គឺ​ Crispy​ Salmon​ with​ Lemon​ Coriander​ ជា​ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​ដ៏​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ ស្លា​ (Slla​ Sky​ Bar​) ដែល​ស្ថិតនៅ​ជាន់ទី9​ នៃ​សណ្ឋាគារ​ AQUARIUS​ Hotel​ &​ Urban​ Resort​។ បើ​និយាយ​ពី​រសជាតិ​វិញ​នោះ​ គឺ​ឆ្ងាញ់​ប្លែក​មាត់​តែម្តង​ ហើយ​បើ​បាន​ ទទួលទាន​ជាមួយនឹង​ស្រា​សទៀ​តនោះ​គឺ​កាន់តែ​ឆ្ងាញ់​មួយ​កម្រិត​ទៀត​។ ដូច្នេះ​ សូម​រៀន​ចម្អិន​ មុខម្ហូប​នេះ​ជាមួយនឹង​លោក​ ចាន់​ វ៉ាន់​ផល​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ Slla​ Sky​ Bar​ ដូចតទៅ​។

    គ្រឿងផ្សំ​
    – ត្រី​សាល់​ម៉ុន​ 120g​
    – ប្រេង​អូ​លីវ​ 10​ m
    – ប្រេងឆា​ 20g
    ​- ដំឡូងបារាំង​ 100g​
    – ប៊័រ​ (សាប​) 15g​
    – ទឹកដោះគោ​ស្រស់​ 5g​
    – ម្សៅ​ Nutmeg​ 0.5g​
    – មើម​ការ៉ុត​ 20g
    ​- ននោង​បារាំង​ (Zucchini​) 20g​
    – ផ្កា​ខាត់ណា​ ប្រូ​ខូ​លី​ 30g
    ​- ផ្កា​ខាត់ណា​ពណ៌ស​ 30g
    ​- ស្រា​សស​ម្រាប់​ចម្អិន​អាហារ​ 10ml​
    – ខ្ទឹមបារាំង​ 15g
    ​- ខ្ទឹមក្រហម​ 5g​
    – អំបិល​ 2g​
    – ម្រេចខ្មៅ​ម៉ដ្ឋ​ 1g
    ​- គ្រី​មសម្រាប់​ចម្អិន​អាហារ​ 50g
    ​- ទឹក​សុស​ Caper​ 10g
    ​- ស្លឹក​ជី​វ៉ាន់ស៊ុយ​ 2g
    ​- ក្រូចឆ្មារ​ 20g​
    – មើម​ Beetroot​ 10g
    ​- ទឹកឃ្មុំ​ 1g

    ​វិធី​ចម្អិន​
    ដំបូង​ត្រូវ​យក​សាច់​ត្រី​សាល់​ម៉ុន​មួយដុំ​ ដែល​មាន​ទម្ងន់120g​ មក​ប្រឡាក់​ជាមួយនឹង​អំបិល​ និង​ម្រេច​ម៉ដ្ឋ​ រួច​យក​ទៅ​ប្រឡាក់​ជាមួយនឹង​ប្រេង​អូ​លីវ​ ហើយ​យក​ទៅ​ចៀន​នៅក្នុង​ខ្ទះ​ ដោយ​បន្ថែម​ប្រេងឆា​បន្តិច​ឱ្យ​ល្មម​ជាមួយនឹង​សាច់​ត្រី​ មុននឹង​ដាក់​ត្រី​សាល់​ម៉ុន​ចៀន​ អ្នក​ត្រូវ​យក​អំបិល​បន្តិចមក​ប្រឡាក់​នៅ​លើ​ស្បែក​ត្រី​ ដើម្បី​ឱ្យ​ស្បែក​ត្រី​ឡើង​ស្រួយ​ល្អ​ រួច​ចៀន​ដោយ​បើក​ភ្លើង​ឱ្យ​ក្តៅ​ខ្លាំង​ រួច​ចៀន​ឱ្យ​ឆ្អិន​តាម​កម្រិត​ដែល​អ្នកចូលចិត្ត​ (រយៈពេល1នាទី​ប្រែ​ទៅ​មួយ​ជ្រុង​ទៀត​ ដើម្បី​ឱ្យ​ឆ្អិន​ល្មម​ឆ្ងាញ់​)។ ចំណែក​បន្លែ​វិញ​ ត្រូវ​យក​បន្លែ​ទាំងអស់​ដែល​មាន​ដូចជា​ ផ្កា​ខាត់ណា​ ប្រូ​ខូ​លី​ ការ៉ុត​ ខ្ទឹមក្រហម​ ខ្ទឹមបារាំង​ មើម​ Beetroot​ និង​ននោង​បារាំង​ យក​ទៅ​ស្រុះ​ជា​មុន​សិន​ រួច​សឹម​យក​មក​ចៀន​ជាមួយ​ប៊័រ​ ដោយ​បន្ថែម​ម្រេច​ម៉ដ្ឋ​ និង​អំបិល​ចូល​បន្តិច​ ចៀន​ឱ្យ​រាង​ទន់​បន្តិច​ជាការស្រេច​ រួច​ដួស​ដាក់​នៅក្នុង​ចាន​។ ចំណែក​ដំឡូងបារាំង​ត្រូវ​យក​ទៅ​ចំហុយ​ជាមួយ​ទឹកដោះគោ​ស្រស់​ និង​តប់​ឱ្យ​ម៉ដ្ឋ​ រួច​យក​មក​ដាក់​នៅ​លើ​ចាន​ រួច​សឹម​ដាក់​ត្រី​សាល់​ម៉ុន​ចៀន​ពីលើ​ ដោយ​កាត់​ស្បែក​ត្រី​ចេញ​ ដើម្បី​យក​មក​តុបតែង​លម្អ​ និង​ទទួលទាន​បែប​ស្រួយស្រឹប​តែម្តង​។ ជាចុងក្រោយ​ត្រូវ​ស្រោច​ដោយ​ទឹក​សុស​ Caper​ ពីលើ​ជាការស្រេច​៕

  • Ronaldo​ ​រក្សា​រូបរាង​បាន​យ៉ាង​ល្អ​ ​ទោះបី​មាន​វ័យ​ ​34ឆ្នាំ​ហើយ​ក្ដី​

    Ronaldo​ ​រក្សា​រូបរាង​បាន​យ៉ាង​ល្អ​ ​ទោះបី​មាន​វ័យ​ ​34ឆ្នាំ​ហើយ​ក្ដី​

    ​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ ​Christiano​ ​Ronaldo​ ​បើ​គិត​មកទល់​ពេលនេះ​ ​មាន​វ័យ​ ​34ឆ្នាំ​ហើយ​ ​តែបើ​និយាយ​ពី​រឿង​កម្លាំង​ ​និង​រូបរាង​របស់​កីឡាករ​ដ៏​ល្បីល្បាញ​ម្នាក់​នេះ​វិញ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ហាក់ដូច​កំពុង​ស្ថិតនៅ​ក្នុង​វ័យ​ខ្ទង់​ ​20ឆ្នាំ​ជាង​ប៉ុណ្ណោះ​។​

    ​បើ​និយាយ​ពី​រូបរាង​វិញ​ ​កីឡាករ​រូប​នេះ​មានសាច់​ដុំ​ ​ល្អ​ស្ទើរតែ​គ្រប់​ទីកន្លែង​ ​ដោយសារតែ​ការ​ហ្វឹក​ហា​ត់់​បាល់ទាត់​ ​និង​ ​ហាត់ប្រាណ​ប្រចាំ​ជា​រៀងរាល់ថ្ងៃ​ ​ទើប​ធ្វើ​ឱ្យ​គេ​មាន​រូបរាង​សង្ហា​ ​លេង​បាល់​ពូកែ​ ​និង​ក្មេង​ជាង​វ័យ​បែបនេះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ទោះបីជា​វ័យ​រាង​ជ្រេ​រប​ន្តិ​ចមែន​ ​ប៉ុន្តែ​កីឡាករ​រូប​នេះ​នៅតែ​សកម្ម​ក្នុង​អាជីព​បាល់ទាត់​ ​ខណៈ​ដែល​កីឡាករ​ជាច្រើន​ដែល​មាន​វ័យ​ស្របាល​ខ្លួន​ ​បាន​ចូល​និវត្ត​ន៏​ជា​បណ្តើរ​ៗ​ហើយ​ ​ក្រោយ​លេង​មិនសូវ​បាន​ល្អ​ក្នុង​វ័យ​នេះ​៕​

  • ប្រធាន​ក្លិប​ ​Real​ ​ត្រៀម​ចាយ​លុយ​ ​70លាន​អឺ​រ៉ូ​ ​ប្រសិនបើ​បាន​លើក​ពាន​ក្នុង​រដូវ​កាល​ថ្មីនេះ​

    ប្រធាន​ក្លិប​ ​Real​ ​ត្រៀម​ចាយ​លុយ​ ​70លាន​អឺ​រ៉ូ​ ​ប្រសិនបើ​បាន​លើក​ពាន​ក្នុង​រដូវ​កាល​ថ្មីនេះ​

    ​រដូវ​កាល​ឆ្នាំ2017​/​2018​ ​គឺជា​ឆ្នាំ​ដ៏​ជោគជ័យ​សម្រាប់​ក្លិប​ ​Real​ ​Madrid​ ​ដោយ​ក្លិប​បាន​លើក​ពាន​ចំនួន6ទាំង​ក្រុមបាល់ទាត់​ ​និង​បាល់បោះ​។​ ​ជ័យជម្នះ​ទាំងនេះ​បាន​ផ្ដល់​មកវិញ​នូវ​ប្រាក់​រង្វាន់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ដល់​ក្លិប​។​

    ​ប្រធាន​របស់​ក្លិប​ដែល​រហស្សនាម​ថា​ ​“​រា​ជា​ឈុត​ស​”​នេះ​ក៏បាន​ត្រៀម​លុយ​ចំនួន​ ​70លាន​អឺ​រ៉ូ​ដើម្បី​ចំណាយ​ ​ដោយ​បាន​បែងចែក​ ​55លាន​អឺ​រ៉ូ​សម្រាប់​ចំណាយ​លើ​ក្រុមបាល់ទាត់​ ​Real​ ​Madrid​ ​ដែល​បាន​ឈ្នះ​ពាន​ចំនួន4​ ​កាលពី​រដូវ​កាលមុន​ ​ដែល​រួមមាន​ ​Supercopa​ ​de​ ​Espana​,​ ​UEFA​ ​Super​ ​Cup​,​ ​Club​ ​World​ ​Cup​ ​និង​ ​Champions​ ​League​។​

    ​ដោយឡែក​ ​15លាន​អឺ​រ៉ូ​ទៀត​សម្រាប់​ក្រុម​បាល់បោះ​ ​Real​ ​Madrid​ ​ដែល​បាន​លើក​ពាន​ធំ​ចំនួន2​ ​មាន​ ​Euroleague​ ​និង​ ​ACB​។​ ​បើ​តាម​ការ​គណនា​ ​កីឡាករ​ម្នា​ក់ៗ​ក្នុង​ក្រុម​ទាំងពីរ​ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ម្នា​ក់ៗ​ប្រហែលជា​ ​1លាន​អឺ​រ៉ូ​៕​


  • កម្ពុជា​ផ្តួល​ថៃ​ឱ្យ​សន្លប់​ ​2គូ​ ​លើ​សង្វៀន​ ​Mouy​ ​Thai​ ​Super​ ​Champ​ ​របស់​ប្រទេស​ថៃ​

    កម្ពុជា​ផ្តួល​ថៃ​ឱ្យ​សន្លប់​ ​2គូ​ ​លើ​សង្វៀន​ ​Mouy​ ​Thai​ ​Super​ ​Champ​ ​របស់​ប្រទេស​ថៃ​

    ​ក្នុង​ការប្រកួត​ប្រដាល់សេរី​លើ​សង្វៀន​ ​Mouy​ ​Thai​ ​Super​ ​Champ​ ​របស់​ប្រទេស​ថៃ​ ​កាលពី​ថ្ងៃទី30​ ​ខែមិថុនា​ ​កន្លងទៅ​ ​ការប្រកួត​គូ​ឯក​អន្តរជាតិ​ពិសេស​ទាំង​ ​7គូ​ ​រវាង​កម្ពុជា​នឹង​ថៃ​ដ៏​ធំមិន​ធ្លាប់​មាន​ ​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​រាប់ពាន់​នាក់​។​

    ​ជា​លទ្ធផល​ទាំង​ ​7គូ​នេះ​ ​យ៉េន​ ​ឌី​ណា​ ​ស្មើ​ពិន្ទុ​ថៃ​,​ ​ទិត្យ​ ​សុវណ្ណ​គីរី​ ​ចាញ់​សន្លប់​ថៃ​ទឹក១​,​ ​ព្រឿង​ ​សុ​ជាតិ​ ​ស្មើ​ពិន្ទុ​ថៃ​,​ ​ហ៊ឹម​ ​សេរី​ ​ឈ្នះ​ថៃ​ដោយ​សន្លប់​ទឹក2​,​ ​វ៉ាន់​ ​វឿន​ ​ចាញ់​សន្លប់​ថៃ​ទឹក2​,​ ​រិទ្ធ​ ​ភូ​លូ​ ​ចាញ់​ពិន្ទុ​ថៃ​,​ ​ចំណែក​ ​កំពែង​ខ្មៅ​ ​ឈ្នះ​សន្លប់​ថៃ​ទឹក2​។​

    ​សរុប​មក​ ​កីឡាករ​គុន​ខ្មែរ​ ​2រូប​របស់​កម្ពុជា​ ​សាន​ ​ណុត​ ​(​កំពែង​ខ្មៅ​)​ ​និង​ ​ហ៊ឹម​ ​សេរី​ ​បាន​វាយ​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ថៃ​ ​ដោយ​សន្លប់​ក្នុងទឹក​ទី2​ ​ទាំង​ ​2នាក់​លើ​សង្វៀន​ ​Mouy​ ​Thai​ ​Super​ ​Champ​ ​របស់​ប្រទេស​ថៃ​៕​


  • អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​នាំ​យក​ថវិកា​មួយចំនួន​ជូន​លោក​ ​សែម​ ​សង្វាត​ ​កំពុង​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​

    អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​នាំ​យក​ថវិកា​មួយចំនួន​ជូន​លោក​ ​សែម​ ​សង្វាត​ ​កំពុង​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​

    ​នៅពេល​មុន​នេះ​បន្ដិច​ ​អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សនឹ្ល​ក​ដែល​ស្ដែង​ឱ្យ​ឃើញថា​ ​អ្នកនាង​និង​សប្បុរសជន​មួយចំនួន​បាន​នាំ​យក​ថវិកា​ប្រមាណ២លាន​រៀល​ជូន​អតីត​តារាចម្រៀង​ ​សែម​ ​សង្វាត​ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។

    អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​រៀបរាប់​ថា​ ​កាលពី​ថ្ងៃទី២៩មិថុនា​ ​២០១៩​ ​វេលា​ម៉ោង៣រសៀល​ ​នាងខ្ញុំ​ ​និង​ប្អូន​ៗ​ហ្វ៊ែ​ន​ ​បាន​នាំ​យក​ថវិកា​ចំនួន២លាន​រៀល​របស់​ឯកឧត្តម​ ​លោកជំទាវ​ដែល​ជា​សប្បុរសជន​ ​រួម​នឹង​ថវិកា​ផ្ទាល់ខ្លួន​របស់​នាងខ្ញុំ​ជា​មួ​យកូនៗ​ ​និង​របស់​ហ្វ៊ែ​ន​ ​ទៅ​ជូន​លោក​ ​សែម​ ​សង្វាត​ ​ដែល​កំពុង​សម្រាក​ព្យាបាល​ខ្លួន​នៅ​មន្ទី​ពេទ្យលោកសង្ឃ​ ​។​ ​សូម​គោរព​ជូន​មគ្គផល​ដ៏​ថ្លៃថ្លា​នេះ​ដល់​លោកម្ចាស់​ថវិកា​ ​សូម​បាន​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍​ ​មាន​ក្តីសុខ​សុភមង្គល​ ​ទទួល​បានតែ​ភាព​ជោគជ័យ​ ​ឈ្នះ​មា​ជិត​ឆ្ងាយ​ ​និង​កាន់តែ​ខ្ពង់ខ្ពស់​បន្ត​ទៀត​។​

    ​យ៉ាងណាមិញ​ ​អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​បាន​បញ្ជាក់​ថា​ ​នេះ​មិនមែន​ជា​លើក​ទី១ទេ​ ​ក៏​មិនមែន​ជា​លើក​ទី២ដែរ​ ​ដែល​លោក​ជា​ម្ចាស់​ថវិកា​ធ្វើការ​បរិច្ចា​ក​ ​ប៉ុន្តែ​គឺជា​ច្រើន​លើក​ហើយដែល​លោក​បាន​ចូលរួម​ជួយ​ដល់​កិច្ចការ​សង្គម​ជាច្រើន​ផ្នែក​ ​ក្នុង​នោះ​ក៏​មាន​ផ្នែក​សិល្ប​នេះ​ដែរ​គឺ​លោក​តែង​ជួយ​មិនដែល​ខាន​ដោយ​មិន​ចង់បាន​មុខមាត់​អ្វី​ទាំងអស់​ព្រោះ​លោក​សុំ​ត្រឹមតែ​ចង់​ជួយ​មនុស្ស​កំពុង​ជួប​លំបាក​ប៉ុណ្ណោះ​ ​។​ ​ឯ​នាងខ្ញុំ​ក៏​មិន​ចង់​ផុស​ដែរ​ ​(​ ​ទៅ​តាំងពី​ថ្ងៃទី​ ​២៩​ ​ខែ៦​ ​ទើប​មក​ផុស​ថ្ងៃទី​ ​២​ ​ខែ៧​ ​)​ ​ប៉ុន្តែ​ដែល​ផុស​នេះ​ក៏​ព្រោះ​មាន​អ្នកខ្លះ​ថា​យើង​មិនដែល​ធ្វើបុណ្យ​ ​យើង​មិនដែល​ជួយ​នរណា​ ​យើង​មិនដែល​ចូលរួម​ការងារ​សង្គម​ ​.​.​គេ​ចង់និយាយ​ថា​ ​អ្វី​ដែ​លល្អៗ​យើង​មិនដែល​ធ្វើ​ ​ចា៎​ ​!​ ​សូម​អរគុណ​៕

  • បុរស​ញៀន​សុរា និង​បារី ធ្វើឱ្យ​អសមត្ថភាព​ផ្លូវភេទ

    បុរស​ញៀន​សុរា និង​បារី ធ្វើឱ្យ​អសមត្ថភាព​ផ្លូវភេទ

    ក្រៅពី​បញ្ហា​សុខភាព​ទន់ខ្សោយ​ដែល​កើតមាន​ចំពោះ​បុរស​ ដែល​ជះឥទ្ធិពល​ទៅលើ​បញ្ហា​នៃ​ភាព​អសមត្ថភាព​ផ្លូវភេទ​នោះ​ វា​នៅ​មានក​ត្តា​ច្រើនយ៉ាង​ទៀត​ ដែល​បុ​រសៗ​កំពុង​ប្រឈម​ និង​ទទួលយក​ដោយ​មិនដឹង​ខ្លួន​ ហើយ​បណ្តាល​ឱ្យ​បាត់បង់​សមត្ថភាព​ផ្លូវភេទ​បន្តិច​ម្តង​ៗ និង​ឈាន​ទៅ​រក​ការបាត់បង់​សមត្ថភាព​ទាំងស្រុង​តែម្ដង​ ដូចជា​ ការ​ចម្រើន​វ័យ​កាន់តែ​ចាស់​ និង​ជាពិសេស​ការ​សេព​គ្រឿងញៀន​ជាដើម​។

    – ការ​ជក់បារី​ : បារី​មាន​ជាតិ​នីកូទីន​ (Nicotin​)បង្ក​ឱ្យ​កើតមាន​ជំងឺសួត​ បេះដូង​ និង​សរសៃឈាម​។ ពិសេស​សរសៃឈាម​នេះ​តែម្តង​ ដែល​មិន​អាច​ឱ្យ​ឈាម​ធ្វើ​ចលនា​បាន​ដូច​ប្រក្រតី​ ក្នុង​នោះ​អាច​បណ្តាល​ឱ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល​ហើយ​ជាពិសេស​មិន​អាច​បញ្ចូន​ឈាម​ហូរ​ទៅ​ដល់​សរសៃឈាម​នៃ​លិង្គ​។ ដោយសារតែ​ហេតុនេះ​ហើយ​ទើបបាន​ជា​មានការ​ប៉ះពាល់​ដល់​ភាព​ងើប​រឹង​របស់​លិង្គ​ ហើយក៏​មិន​អាច​សម្រេច​បំណង​ក្នុង​ការ​រួមរ័ក​បាន​ដូចធម្មតា​នោះ​ទេ​ ល្គឹកណា​អ្នក​ជក់បារី​ត្រូវ​បញ្ឈប់​ការ​ជក់បារី​តែប៉ុណ្ណោះ​ ទើប​អាច​មាន​លទ្ធផល​ស្តារ​សម្បទា​បាន​មកវិញ​។ ម្យ៉ាងទៀត​ អ្នក​ជក់បារី​ក៏​តែងតែ​កើតមាន​អាការ​ស្ត្រេស​នៅក្នុង​ខ្លួន​ច្រើនណាស់​ ដែល​អា​កា​រស្ត្រេស​នោះ​ទៀតសោត​អាច​នាំ​ឱ្យ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ការ​នឹកឃើញ​ការ​រួមរ័ក​ ហើយក៏​មិន​អាច​ធ្វើ​លំហាត់​លិង្គ​របស់​ខ្លួន​ថែមទៀត​ផង​។ នេះ​ជាហេតុ​ផល​បន្ថែម​ទៀត​ ដែល​នាំ​ឱ្យ​លិង្គ​ទន់រងៀក​មិន​ដំណើរការ​។ កត្តា​ជក់បារី​ និង​ស្ត្រេស​បូក​បញ្ចូល​គ្នា​ ពិតជា​ធ្វើ​ឱ្យ​បុរស​បាត់បង់​ចំណង់​ភេទ​កាន់តែ​ច្រើន​ ហើយ​លិង្គ​ក៏​ក្លាយទៅជា​អសមត្ថភាព​ (លិង្គ​ងាប់​) បើ​ទោះជា​ការ​ព្យាបាល​ ពង្រឹង​មាឌ​ ដើម្បី​សម្រេចការ​សេពកាម​ក៏ដោយ​ក៏​មិន​អាច​ដំណើរការ​ងាយស្រួល​ដែរ​។– ការ​សេព​គ្រឿងស្រវឹង​ : បើ​យើង​និយាយ​ឱ្យ​ចំ​ការ​ផឹកស្រា​ និង​គ្រឿងស្រវឹង​ផ្សេងទៀត​ សុទ្ធតែ​មាន​ជាតិ​អាល់កុល​ដូចគ្នា​ គ្រាន់តែ​ស្ថិត​ក្នុង​កម្រិត​តិច​ ឬខ្ពស់​តែប៉ុណ្ណោះ​។ សូមជ្រាប​ថា​ អាល់កុល​ វា​នឹង​បំផ្លាញ​សរសៃឈាម​ទាំងស្រុង​ ហើយ​ការ​កម្រើក​លិង្គ​ អាស្រ័យ​ដោយសារ​សរសៃឈាម​ចូល​របស់​លិង្គ​នោះ​ដែរ​។ នៅពេល​ដែល​ប្រព័ន្ធ​សរសៃឈាម​ទាំងអស់​នោះ​រង​ក្តី​អន្តរាយ​ មិន​ខុស​អ្វី​ពី​ការ​ធ្វើ​ឱ្យ​លិង្គ​បាត់បង់​សមត្ថភាព​អស់​ដោយ​មិន​អាច​សម្រេច​តណ្ហា​បាន​ផង​ដែរ​។ការ​សេព​គ្រឿងស្រវឹង​ជាប្រចាំ​ ឬរយៈពេល​ដ៏​យូរលង់​ពេក​ ក៏​បណ្តាល​ឱ្យ​មានផល​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ផង​ដែរ​។ ដូច្នេះ​ទើបបាន​ជា​អ័រម៉ូន​របស់​បុរស​បាត់បង់​តុល្យភាព​ជាមួយនឹង​ការបំផ្លាញ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ឱ្យ​ធ្លាក់ចុះ​អន់ខ្សោយ​ផ្នែក​ភេទ​សម្ពន្ធ​កាន់តែ​ខ្លាំង​។ ក្រៅពី​កត្តា​ទាំងពីរ​ដូច​បាន​លើកយក​មក​អធិប្បាយ​ខាង​លើ​នេះ​ ក៏​នៅតែ​មានក​ត្តា​មួយចំនួន​ផ្សេងទៀត​ ដែល​បុ​រសៗ​ទទួលយក​ដោយ​ខ្វះ​ការយល់​ដឹង​។

    សំគាល់​ : គ្រឿងញៀន​ដែល​ចង់​លើកយក​មក​និយាយ​នេះ​គឺ​ការប្រើ​កញ្ឆា​ ថ្នាំ​កូ​កា​អុីន​ ហេ​រ៉ូ​អុីន​ ថ្នាំ​សំយោគ​ប្រភេទ​គ្រឿងញៀន​ ជក់​ ចាក់​ម្ជុល​ លេប​ ដែល​សុទ្ធតែ​បង្ក​ឱ្យ​កើតមាន​អាការ​ងាប់​លិង្គ​ (លិង្គ​មិន​ដំណើរការ​) ដែល​មិន​អាច​ទទួលយក​ការ​រួមភេទ​សម្ពន្ធ​បាន​៕

  • ក្រសួង​អប់រំ​បង្ហាញ​ពី​ដំណើរ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​សាលា​រៀន​ជំនាន់​ថ្មី​…

    ក្រសួង​អប់រំ​បង្ហាញ​ពី​ដំណើរ​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​សាលា​រៀន​ជំនាន់​ថ្មី​…

    ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូ​សាលារៀន​ជំនាន់​ថ្មី​មួយ​នៅក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ​ ដែល​មាន​សកម្មភាព​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​អប់រំ​ជំនាញ​ សីលធម៌​វិជ្ជាជីវៈ​ ការ​បង្រៀន​ និង​ការ​ផ្តល់​ប្រឹក្សា​ជាដើម​។

    កម្មវិធី​នេះ​នឹង​ផ្តោត​លើ​ការ​បង្រៀន​លើ​មេរៀន​សំ​ខាន់​ៗចំនួន4​ គឺទី1​ សីលធម៌​វិជ្ជាជីវៈ​ និង​ការ​ផ្តល់​ប្រឹក្សា​គ្រូ​។ ទី2​ ភាសាអង់គ្លេស​សម្រាប់​ការស្រាវជ្រាវ​អប់រំ​។ទី3​ បច្ចេកវិទ្យា​ និង​សារ​គមនាគមន៍​ក្នុង​ការអប់រំ​ និង​ទី​4 គោលការណ៍​ និង​ប្រព័ន្ធ​គរុកោសល្យ​ទូទៅ​។

    កម្មវិធី​នេះ​នឹង​ប្រើប្រាស់​សូ​ហ្វ​វែរ​ (software​) លំដាប់ថ្នាក់​ពិភពលោក​សម្រាប់​ជួយ​ផ្តល់​ការ​ប្រឹក្សា​គ្រូ​ការសិក្សា​បែប​ Seminar​ ដែល​មួយ​បន្ទប់​មាន​និស្សិត12នាក់​ជាមួយ​សាស្ត្រា​ចារ្យ​ 2នាក់​ ក្នុង​អគារ​សិក្សា​ទំនើប​។ កម្មវិធី​នេះ​ក៏​មានការ​ចុះ​កម្ម​វិ​សិក្សា​ និង​សរសេរ​និក្ខេបបទ​បញ្ចប់​ការសិក្សា​ផង​ដែរ​ ដោយ​ក្នុង​ឆ្នាំ​ដំបូង​និស្សិត​ចំនួន​ 25នាក់​នឹង​ទទួល​បាន​អាហារូបករណ៍​ដើម្បី​សិក្សា​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ជាផ្នែក​យ៉ាង​សំខាន់​មួយ​ដែល​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ កំពុង​យកចិត្ត​ទុកដាក់​ ព្រោះ​សមត្ថភាព​សិស្ស​អាច​ខ្លាំង​ទៅ​បាន​លុះត្រាតែ​មាន​គ្រូ​ខ្លាំង​ជាមុន​សិន​។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​យើង​ត្រូវ​បណ្តុះបណ្តាល​គ្រូ​ដែល​មាន​សមត្ថភាព​ខ្លាំង​ថ្មី​ៗជាច្រើន​ទៀត​ដើម្បី​បណ្តុះបណ្តាល​ទាំង​នៅក្នុង​ទីក្រុង​ និង​ពង្រាយ​តាម​គោលដៅ​នានា​ពេញប្រទេស​កម្ពុជា​៕

  • ផលប្រយោជន៍របស់ “សិច” ចំពោះសុខភាពបុរស

    ផលប្រយោជន៍របស់ “សិច” ចំពោះសុខភាពបុរស

    លោក​បណ្ឌិត​ Joy​ Davidso​ អ្នក​ចិត្តសាស្ត្រ​ ហើយក៏​ជា​អ្នកស្រាវជ្រាវ​ផ្លូវភេទ​ម្នាក់​នៅ​ក្រុង​ញូ​វយ៉​កបាន​ថ្លែង​ថា​ “ផ្អែកលើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​ យើង​មិន​អាច​មើល​រំលង​នូវ​ផលប្រយោជន៍​ដ៏​អស្ចារ្យ​ដែល​បាន​មក​ពី​សិច​នោះ​ទេ​ ពោល​គឺ​វា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព​ល្អ​ រឹងមាំ​ និង​កាត់បន្ថយ​អត្រា​នៃ​ការ​ប្រឈម​ជាមួយ​ជំងឺបេះដូង​ប៉ុណ្ណោះទេ​ តែ​វា​ថែមទាំង​អាច​ផ្ដល់​នូវ​អនុភាព​ដ៏​អស្ចារ្យ​ផ្នែក​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ផង​ដែរ​។ អាស្រ័យហេតុ​នេះ​តម្រូវការ​អំពី​សិច​ គឺជា​រឿង​ចាំបាច់​មួយ​សម្រាប់​មនុស្ស​ពេញវ័យ​ ជាពិសេស​គឺ​នៅ​មជ្ឈិមវ័យ​ ខណៈ​ដែល​បុ​រសៗ​កំពុងតែ​បោះ​ជំ​ហាន​សន្សឹម​ៗទៅ​ក្នុង​ដំណាក់កាល​អស់ចំណង់​”។

    តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​អ្នក​វិទ្យាសាស្ត្រ​ មាន​តិច​បំផុត10ផលប្រយោជន៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​អាស្រ័យ​ដោយ​ “សិច​” ត្រឹមត្រូវ​ និង​ទៀងទាត់​ដូចជា​ បញ្ហា​ជំងឺ​សរសៃឈាម​បេះដូង​ សម្ពាធ​ឈាម​ បន្ថយ​ភាព​តានតឹង​ បញ្ចុះទម្ងន់​ លើកកម្ពស់​សមត្ថភាព​អង្គ​បដិបក្ខ​ កាត់បន្ថយ​អាការ​ឈឺសន្លាក់​ បង្ការ​ និង​បញ្ចៀស​ជំងឺ​គ្រុនផ្តាសាយ​ និង​ឆ្លង​មេ​រោ​គផ្សេង​ៗ។ សិច​ត្រឹមត្រូវ​អាច​បង្កើន​ភាព​ផ្សារភ្ជាប់​ទំនាក់ទំនង​ និង​ភាព​ជឿជាក់​ស្នេហា​ប្តី​ប្រពន្ធ​ ជួយ​ឱ្យ​ភាគី​ទាំងសងខាង​ជឿជាក់​លើ​ខ្លួនឯង​ និង​ស្រឡាញ់​ជីវិត​ខ្លួនឯង​ ជាពិសេស​មាន​សម្រស់​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​។
    ការ​បញ្ចេញ​ទឹកកាម​ទៀងទាត់​របស់​បុរស​ ពិសេស​ក្រោម​វ័យ40ឆ្នាំ​ អាច​បញ្ចៀស​បាន​នូវ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូ​ស្តាត​។ ប៉ុន្តែ​ ពេល​ឈាន​ចូល​វ័យ40​ បរិមាណ​អ័រម៉ូន​ភេទ​ក្នុង​សរីរាង្គ​បុរស​ត្រូវ​បាន​ថមថយ​។ តាម​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត​ និង​អ្នកជំនាញ​ការ​ បុរស​ពេល​ជួប​ឧបសគ្គ​ក្នុង​បញ្ហា​សិច​ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ផ្លូវភេទ​នៅ​មន្ទីរពេទ្យ​ និង​អនុវត្ត​តាម​ការ​ទូន្មាន​របស់​វេជ្ជបណ្ឌិត​។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ធានា​បាន​នូវ​សុខភាព​ល្អ​ពោល​គឺ​បុ​រសៗ​ត្រូវ​មាន​របៀបរបប​រស់នៅ​មួយ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ នោះ​គឺ​របប​ជីវជាតិ​សមស្រប​ សម្រាក​ឱ្យ​បាន​ច្រើន​ ហាត់ប្រាណ​ និង​កំហិត​គ្រឿងស្រវឹង​ បារី​ បន្ថយ​បរិមាណ​ខ្លាញ់​ និង​ជាតិម្សៅ​ ទទួលទាន​បន្លែ​ផ្លែឈើ​ស្រស់​ច្រើន​ ព្រោះ​វា​សម្បូរ​វីតាមីន​ និង​សារជាតិ​រ៉ែ​៕