Category: សង្គម និងសេដ្ឋកិច្ច

  • ចុងឆ្នាំ​នេះ​ប្រជាជន​ខ្មែរ​អាច​ប្រើ​ប្រាក់​រៀល​នៅក្នុង​ប្រទេស​ថៃ​បាន​យ៉ាង​ងាយ​តាមរយៈ​ QR​ Code​

    ចុងឆ្នាំ​នេះ​ប្រជាជន​ខ្មែរ​អាច​ប្រើ​ប្រាក់​រៀល​នៅក្នុង​ប្រទេស​ថៃ​បាន​យ៉ាង​ងាយ​តាមរយៈ​ QR​ Code​

    ក្នុង​សម័យ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ នេះ​ ពិភពលោក​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង​ ដោយ​ក្នុង​នោះ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech​)ក៏​កំពុង​ចាប់ផ្តើម​រីក​លូតលាស់​យ៉ាង​លឿន​ពី​ 1ថ្ងៃ​ទៅ​ 1ថ្ងៃ​ផង​ដែរ​។ នៅ​កម្ពុជា​ បណ្តា​ធនា​គារ​ធំៗ​ជាច្រើន​បាន​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​ជាមួយនឹង​ក្រុមហ៊ុន​ ឬដៃគូ​ពាណិជ្ជកម្ម​នៅក្នុង​ស្រុក​។ រហូតមកដល់​ពេល​ថ្មី​ៗនេះ​ក្រោម​ការ​ផ្ចុងផ្តើម​និង​សម្របសម្រួល​ពី​ធនាគារជាតិនៃកម្ពុជា​ និង​ធនាគារ​កណ្តាល​ថៃ​ បាន​ជំរុញ​ឱ្យ​បណ្តាញ​ធនាគារ​ធំៗ​មួយចំនួន​នៅ​កម្ពុជា​ បង្កើត​កិច្ចសហការ​ទូទាត់​សាច់ប្រាក់​ឆ្លង​ប្រទេស​តាមរយៈ​ប្រព័ន្ធ​ QR​ Code​ ដើម្បី​សម្រួល​ដល់​តម្រូវការ​នៃ​ប្រទេស​ទាំង2​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​បញ្ជាក់​ថា​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​រៀល​ និង​ប្រាក់​បាត​តាម​ប្រព័ន្ធ​ QR​ Code​ នេះ​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​ ដោយ​ក្នុង​នោះ​វា​នឹង​ជំរុញ​ការប្រើ​ប្រាស់​រៀល​កាន់តែ​ប្រសើរ​ឡើង​ ព្រោះ​បច្ចុប្បន្ន​នេះ​ប្រសិនបើ​មិន​ជំរុញ​បែបនេះ​ទេ​ ប្រជាជន​នឹង​នៅតែ​ប្រើប្រាស់​ប្រាក់​ដុល្លារ​ ឬប្តូរ​ជា​ប្រាក់​បាត​ដើម្បី​ប្រើប្រាស់​នៅ​ប្រទេស​ថៃ​ដដែល​។ ក្រៅពី​នេះ​ QR​ Code​ អាច​ប្រើប្រាស់​បាន​លុះត្រាតែ​ប្រជាជន​មាន​គណនេយ្យ​ជា​ប្រាក់​រៀល​ជាមុន​សិន​ ទើប​អាច​ទូទាត់​នៅ​ប្រទេស​ថៃ​បាន​។ ក្រៅពី​នេះ​ វា​ក៏​ជួយ​សម្រួល​ផង​ដែរ​ដល់​អតិថិជន​ក្នុង​ការ​ទូទាត់ប្រាក់​ ព្រោះ​អតិថិជន​អាច​ទូ​ទា​តត់​ដោយ​ងាយ​ស្រួល​ មិន​ចាំបាច់​កាន់​សាច់ប្រាក់​សុទ្ធ​តាម​ខ្លួន​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការបាត់បង់​នោះ​ទេ​។ លើស​ពីនេះ​ទៅទៀត​ ការ​ធ្វើបែប​នេះ​ក៏​នឹងអាច​កាត់​បន្ថយ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​បាន​ផង​ដែរ​ ព្រោះ​កាល​ណា​ប្តូរ​ប្រាក់​ គឺ​ធ្វើ​ឱ្យ​ខាតបង់​ការ​កាត់ទឹក​នៅពេល​ប្តូរ​ ហើយ​ចាយ​មិន​អស់​ ក៏​ត្រូវ​ខាត​ម្តង​ទៀត​នៅពេល​ប្តូរ​ត្រឡប់មកវិញ​។ ម្យ៉ាងវិញទៀត​ ការប្រើ​ប្រាស់​ QR​ Code​ វិញ​យើង​មិនបាច់​ប្តូរ​ចុះ​ប្តូរ​ឡើង​ទេ​ គឺ​អាច​ចាយ​បាន​ដោយសេរី​។

    លោកជំទាវ​ ជា​ សិរី​ បាន​មានប្រសាសន៍​ថា​៖ “ការ​ទូទាត់​តាមរយៈ​ QR​ Code​ រវាង​កម្ពុជា​ និង​ថៃ​នេះ​នឹង​អាច​ចាប់ផ្តើម​នៅ​ចុងឆ្នាំ2019​ នេះ​ ព្រោះ​ការ​ងារ​ធំៗ​យើង​បានសម្រេច​រួច​អស់ទៅហើយ​”។

    លោកជំទាវ​ បាន​លើកឡើង​ផង​ដែរ​ថា​ ការ​ទូទាត់​សាច់ប្រាក់​ដោយ​ប្រើប្រាស់​ QR​ Code​ នេះ​មិន​តម្រូវ​ឱ្យ​ប្រជាជន​បង់ថ្លៃ​សេវា​ទូទាត់​នោះ​ទេ​ ព្រោះ​យើង​ធ្វើ​តាមរយៈ​ធនាគារ​ នឹង​ធនាគារ​។ ចំណែក​ឯអត្រា​ប្តូរ​ប្រាក់​នៃ​ការ​ទូទាត់​វិញ​ គឺ​ធនាគារ​ នឹង​ធនាគារ​ គេ​នឹង​ប្តូរ​ឱ្យ​នៅពេល​ទូទាត់​នោះ​តែម្តង​ តាម​ប្រព័ន្ធ​ច្បាស់លាស់​ ហេតុនេះ​ប្រជាជន​នៃ​ប្រទេស​ទាំង2​ នឹង​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​ជាមួយគ្នា​។ ការ​ធ្វើ​បែបនេះ​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ឱ្យ​មានការ​រីក​លូតលាស់​បាន​ល្អ​ប្រសើរ​ផង​ដែរ​ ព្រោះ​ប្រជាជន​ និង​ប្រជាជន​ អាច​ចរាចរ​សាច់ប្រាក់​របស់​ខ្លួន​ដោយ​ងាយ​ ដែល​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ ឬចាយវាយ​កើនឡើង​។ក្រៅពី​នេះ​ វា​ក៏អាច​ងាយស្រួល​ផង​ដែរ​ចំពោះ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង2​។

    ធនាគារ​ចំនួន​ 3 នៅ​កម្ពុជា​ដែល​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​ទូទាត់ប្រាក់​រវាង​កម្ពុជា​ និង​ថៃ​តាមរយៈ​ QR​Code​ នេះ​ មាន​ដូចជា​ ធនាគារ​អេ​ស៊ី​លីដា​ ធនាគារពាណិជ្ជ​កម្ម​ក្រៅប្រទេស​ និង​ធនាគារ​កម្ពុជា​ពាណិជ្ជ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ការប្រកួត​ប្រជែង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (Fintech​) បាន​ជំរុញ​ឱ្យ​ធនាគារ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ជាច្រើន​ចាប់ផ្តើម​បង្កើត​សេវាកម្ម​បន្ថែម​ដោយ​ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ​ដៃ​ (Mobile​ Apps​) ឬតាមរយៈ​បណ្តាញ​អុិន​ធើ​ណិ​ត ដើម្បី​ទាក់ទាញ​អតិថិជន​ និង​សម្រួល​ដល់​ការ​ទូទាត់​សម្រាប់​អតិថិជន​ដោយ​មិន​ចាំបាច់​កាន់​សាច់ប្រាក់​ផ្ទាល់​នោះ​ទេ​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ទូទាត់​កាន់​តែ​មាន​ភាព​ងាយស្រួល​ ទូលំទូលាយ​ តែ​ក៏​ជា​កត្តា​ប្រឈម​ផង​ដែរ​សម្រាប់​ប្រជាជន​ ព្រោះថា​ ប្រសិនបើ​យើង​មិន​អាច​គ្រប់គ្រង​ការចាយវាយ​បាន​ល្អ​ទេ​នោះ​ ចរន្តទឹក​ប្រាក់​របស់​យើង​ក្នុង​ 1ខែៗ​នឹង​ហូរចេញ​យ៉ាង​លឿន​ជាមួយ​ភាព​ងាយស្រួល​ និង​ឆាប់រហ័ស​នៃ​ការ​ទូទាត់​នេះ​ផង​ដែរ​៕

  • ទស្សនៈ​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ ក្នុង​ការ​ចូល​មកដល់​របស់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​

    ទស្សនៈ​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា​ ក្នុង​ការ​ចូល​មកដល់​របស់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​

    មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​បាន​រៀបចំ​កម្មវិធី​កិច្ច​សន្ទនា​ដោយមាន​ការពិភាក្សា​រួមគ្នា​ពីសំណាក់​វា​គ្មិន​ល្បី​ៗចំនួន​ 4រូប​ និង​មា​នការចួល​រួម​ពី​វាគ្មិន​មក​ពី​ស្ថាប័នរដ្ឋ​ និង​ឯកជន​លើ​ប្រធានបទ​ស្ដីពី​ “កម្ពុជា​ឧស្សាហកម្ម4.0​”។

    កិច្ចពិភាក្សា​ស្ដីពី​ “កម្ពុជា​ឧស្សាហកម្ម4.0​” ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់​ដឹង​ដល់​ប្រជាជន​កម្ពុជា​ ពិសេស​សិស្ស​-និស្សិត​អំពី​ឧស្សាហកម្ម4.0​ និង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​គោលនយោបាយ​ប្រទេស​កម្ពុជា​ ឆ្ពោះទៅ​រក​យុគសម័យ​ថ្មី​នៃ​ភាព​រីកចម្រើន​របស់​បច្ចេកវិទ្យា​។

    សូមជម្រាប​ថា​ បដិវត្តន៍​ឧស្សាហកម្ម​ទី4​ អាច​ឆ្ពោះ​មក​បាន​ ក៏​មានការ​ឆ្លងកាត់​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ទី1​ ទី2​ និង​ទី3​។ ដោយ​បដិវត្តន៍​ឧស្សាហកម្ម​ទី1​កើតឡើង​រវាង​ឆ្នាំ1760​ និង​ឆ្នាំ1840​ ហើយ​ផលិតកម្ម​មេ​កា​និក​បង្ហាញខ្លួន​លើកដំបូង​ តាមរយៈ​ការបង្កើត​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយទឹក​គួបផ្សំ​ជាមួយនឹង​ការប្រើ​ប្រាស់​ផ្លូវ​រថភ្លើង​។ បដិវត្តន៍​ឧស្សាហកម្ម​ទី2​ បង្ហាញខ្លួន​នៅ​ចុង​សតវត្សរ៍​ទី19​ តាមរយៈ​របក​គំហើញ​ថាមពល​អគ្គិសនី​ និង​ការបង្កើត​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ​ និង​បដិវត្តន៍​ឧស្សាហកម្ម​ទី3​ បាន​កើតឡើង​ផ្អែកលើ​កការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ ប្រព័ន្ធ​អ៊ី​នធើ​ណិ​ត ព័ត៌មាន​វិទ្យា​ (IT​) សឺ​មី​កុង​ឌុចទ័រ​ និង​កុំព្យូទ័រ​ភាវូបនីយកម្ម​។

    លោកស្រី​ ចម​ និមល​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​លើកឡើង​ថា​ ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​និង​កំពុង​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ទទួលយក​នូវ​ឧស្សាហកម្ម4.0នេះ​ ព្រមទាំង​មាន​ទិសដៅ2​ ធំៗ​ ដោយ​ក្នុង​នោះ​ទិសដៅ​ទី1​ បាន​អនុវត្ត​រួចមក​ហើយ​ ហើយ​ទី2​-កំពុង​អនុវត្ត​ក្នុង​ពេល​ឆាប់​ៗនេះ​។

    លោកស្រី​បន្ដ​ថា​៖“ទិសដៅ​ទី1​ ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ​នោះ​គឺ​ ការចុះបញ្ជី​អន​ឡាញ​ទាំង​ការចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​ ការចុះបញ្ជី​អាជីវកម្ម​ព្រមទាំង​អាជ្ញាប័ណ្ណ​នាំ​ចេញ​ផ្សេង​ៗ ខាង​ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​រៀបចំ​ប្រព័ន្ធ​អន​ឡាញ​ដែល​អាច​ទទួល​បានការ​ឆ្លើយតប​ ការ​ដាក់ពាក្យ​ និង​ការ​ឆ្លើយតប​បែប​រហ័ស​ក្នុងរយៈពេល​ 1-3ថ្ងៃ​នៃ​ថ្ងៃធ្វើការ​”។

    ក្រៅពី​ការសម្រួល​ទាំងនេះ​ ក្រសួង​បាន​រៀបចំ​ប្រតិភូ​កាន់អំណាច​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ឱ្យុ​ពួកគាត់​មានលទ្ធភាព​ក្នុង​ការ​ជួយ​ពង្រីក​ការ​បណ្ដុះបណ្ដាល​ពីរ​បៀ​បរ​បបនៃ​ការចុះបញ្ជី​ ដើម្បី​សម្រួល​ដល់​អាជីវកម្ម​ទូទាំង​ប្រទេស​។

    លោកស្រី​បាន​បញ្ជាក់​ថា​៖“ចំណែក​ទិសដៅ​ទី2​ គឺជា​ការរៀបចំ​ប្រព័ន្ធ​អន​ឡា​ញក្នុង​ក្រសួង​តែម្ដង​គឺជា​ប្រព័ន្ធ​មួយ​សម្រាប់​ឆែក​របាយការណ៍​សម្រាប់​ការ​វិវឌ្ឍ​របស់​អង្គភាព​នី​មួយ​ៗ ក្រោម​ស្ថាប័ន​ពាណិជ្ជកម្ម​ទាំងមូល​ ដូចជា​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​ នៃ​អគ្គនាយក​ដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​ ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ថា​ តើ​ពួកគាត់​បាន​ដំណើរការ​ដល់ណា​ ឬវិវឌ្ឍ​យ៉ាងណា​បន្ថែម​ទៀត​?“។

    លោក​ ជី​ សិលា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សប្បាយ​ ឌីជីថល​ បានឱ្យ​ដឹង​ថា​ ​;“សម្រាប់​គំនិត​ខ្ញុំ​ៗគិតថា​ បដិវត្តន៍​ឧស្សាហកម្ម4.0នេះ​ នឹង​ផ្ដល់​ភាព​ងាយស្រួល​ខ្លាំង​មែនទែន​ ដែល​អាច​និយាយ​បាន​ថា​ មិន​ចាំបាច់​ឱ្យ​មនុស្ស​និយាយ​ទេ​ ត្រឹមតែ​គិត​ក៏អាច​ផ្ដល់​ទៅដល់​បាន​ ប៉ុន្ដែ​សម្រាប់​ភាព​កាន់តែ​ងាយស្រួល​នេះ​ ក៏​មានផល​អវិជ្ជមាន​បន្ដិច​ផង​ដែរ​ គឺ​កាន់តែ​ងាយស្រួល​ តែ​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​ខ្ជិល​”។

    លោក​ អ៊ុង​ លុយ​ណា​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ការ​ចូល​មករ​របស់​ឧស្សាហកម្ម4.0​ នេះ​នឹង​ជួយ​ដល់​វិស័យ​សេដ្ឋកិច្ច​ជាតិ​ច្រើន​។ ជាក់ស្ដែង​ដូច​ក្នុង​វិស័យ​កសិកម្ម​អាច​ធ្វើ​ឱ្យ​មានឱកាស​ក្នុង​ការ​-បង្កើន​ផលិតភាព​របស់​យើង​ ឧទាហរណ៍​ថា​ ពីមុន​យើង​ធ្វើស្រែ​ចម្ការ​បាន​ទិន្នផល​ទាប​ ប៉ុន្ដែ​ពេល​ឧស្សាហកម្ម4.0ចូល​មក​ នឹង​ធ្វើ​ឱ្យ​ផលិតផល​កសិកម្ម​ហ្នឹង​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ លោក​បន្ដ​ថា​ ចំណែក​ឯការគ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​វិញ​ ក៏​កាន់តែ​ងាយស្រួល​ផង​ដែរ​ ដោយ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ និង​ការបែងចែក​ធនធាន​ កាន់តែ​មានប្រសិទ្ធភាព​ជាង​មុន​ជាដើម​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ធ្លាប់​បាន​មាន​ប្រសា​ន៍​ថា​៖“សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា​ បច្ចេកវិទ្យា​ថ្មី​ ផ្តល់​ឱកាស​ដល់​ការ​លោត​ទម្លាក់​ដំណាក់កាល​ប្រពៃណី​ នៃ​ការ​អភិវឌ្ឍ​។ ក្នុង​បរិបទ​នៃ​សកល​ភាវូបនីយកម្ម​ និង​សមាហរណកម្ម​សកលលោក​ កម្ពុជា​ពិតជា​មិន​អាច​ចៀសវាង​ផល​ប៉ះពាល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ បានទេ​ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តោត​លើ​ការ​ចាប់​យក​ឱកាស​ក៏ដូចជា​គ្រប់គ្រង​ហានិភ័យ​ផង​ដែរ​”៕

  • តារាល្បីៗបង្ហាញវត្តមានថ្ងៃពិសេសរបស់អ្នកដឹកនាំសម្តែង

    តារាល្បីៗបង្ហាញវត្តមានថ្ងៃពិសេសរបស់អ្នកដឹកនាំសម្តែង

    កាលពីយប់មិញនេះតារាជាច្រើនដួងបានបង្ហាញវត្តមានយ៉ាងស្រស់សោភានាថ្ងៃខួបកំណើតរបស់អ្នកដឹកនាំសម្តែងលោកយ៉េប រ៉ូហ្វាតនាហាងជេកឃុនក្បែរង្វង់មូលផ្សារដើមថ្កូវរាជធានីភ្នំពេញ។ការចូលរួមនេះធ្វើឲសាមីកម្មវិធីរីករាយជាខ្លាំង។

    លោកយ៉េប រ៉ូហ្វាតដែលជាម្ចាស់ខួបកំណើតបានឲដឹងថាលោករីករាយដែលបានឃើញសិល្បករទាំងអស់និងភ្ញៀវកិត្តិយសបានចំណាយពេលចូលរួមជូនពរលោកគ្រប់គ្នាថ្ងៃពិសេសនេះ។ លោកថានេះជាលើកទី២ដែលរៀបចំកម្មវិធីធំថ្ងៃកំណើតដោយសារចង់ជួបជុំមិត្តសិល្បករឲសប្បាយម្តងក្រោយធ្វើការច្រៀងសម្តែងកន្លងមក។

    តារាដែលចូលរួមមាន៖ ប៉ែន សារ៉ាវ ជួន អមរិទ្ឋ សុខ មុនីរក្សា ញឹម ចាន់ថន អុិន ច័ន្ទរតនា អ៊ុង សុវណ្ណារិទ្ឋិ អោក សុម៉ាវត្តី ជ័យ សុវ៉ាត ម្ចាស់ហាងលោកជេក ឃុន កញ្ញាដាលីសព្រមទាំងតារាច្រើនដួងទៀត។

  • ចិន​ត្រៀម​បង្ហោះ​ផ្កាយរណប​សង្កេត​ផែនដី​ ​បញ្ជា​ដោយ​ប្រព័ន្ធ​ ​AI​ ​ទាំងអស់​ ​

    ចិន​ត្រៀម​បង្ហោះ​ផ្កាយរណប​សង្កេត​ផែនដី​ ​បញ្ជា​ដោយ​ប្រព័ន្ធ​ ​AI​ ​ទាំងអស់​ ​

    ​របាយការណ៍​របស់​ទូរទស្សន៍​ ​CCTV​ ​បាន​បង្ហាញ​ឱ្យ​ឃើញថា​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គ្រោង​នឹង​ដាក់​ផ្កាយរណប​សង្កេត​ផែនដី​ចំនួន​ ​192ដួង​ ​ចូល​ទៅ​ក្នុង​ ​“​ក្រុម​ផ្កាយ​”​ ​នៅ​ឆ្នាំ2021​ ​ដែលគេ​ស្គាល់ឈ្មោះ​ថា​ ​Xing​ ​shi​ ​dai​។​

    ​ទូរទស្សន៍​នេះ​បានឱ្យ​ដឹងពី​ប្រភព​មួយ​ដែល​បាន​និយាយ​ថា​ ​“​វា​មាន​សុវត្ថិភាព​ក្នុង​ការ​និយាយ​ថា​ផ្កាយរណប​នៅតែ​ជា​ឧបករណ៍​គ្រប់គ្រង​ពី​ចម្ងាយ​។​ ​នោះ​មានន័យថា​ ​ពួកវា​ពុំ​មានមុខ​ងារ​បញ្ជា​ដោយ​ស្វ័យប្រវត្តិ​ទេ​។​ ​គេ​រំពឹង​ថា​ ​ក្រុម​អ្នកបង្កើត​នឹង​បំពាក់​ប្រព័ន្ធ​បង្ហោះ​ផ្កាយរណប​ ​Leo​ ​ថ្មី​ជាមួយ​សមត្ថភាព​បញ្ជា​ខ្លួន​វា​ដោយ​ស្វ័យប្រវត្តិ​”​។​ ​

    ​ក្រុម​ផ្កាយរណប​ ​Leo​ ​នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​ការ​ត្រួតពិនិត្យ​បរិស្ថាន​ ​ការ​បង្ការ​គ្រោះមហន្តរាយ​ ​និង​ការគ្រប់គ្រង​ចរាចរណ៍​។​ ​បច្ចេកវិទ្យា​ ​AI​ ​នឹង​ដំណើរការ​រូបភាព​ដែល​ថត​បាន​ដោយ​ផ្កាយរណប​ ​ដោយ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​មាន​ ​Resolution​ ​ចម្រុះ​។​ ​តាមវិធី​នេះ​ ​រូបភាព​ដែល​មានគុណ​ភាព​អន់​នឹង​ត្រូវ​ដកចេញ​ ​ហើយ​មានតែ​ទិន្នន័យ​ដែល​មានប្រយោជន៍​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​ផែនដី​វិញ​។​ ​

    ​ផ្កាយរណប​ទាំងនេះ​ទំនងជា​នឹង​ត្រូវ​បាញ់បង្ហោះ​ដោយ​ប្រើ​យាន​បាញ់​រ៉ុក្កែត​ ​Julang​-​1​ ​ដែល​បង្កើត​ឡើង​សម្រាប់​ការ​បាញ់បង្ហោះ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​។​ ​យាន​ ​Julang​-​1​ ​មាន​សមត្ថភាព​ដឹក​ផ្កាយរណប1​ ​ឬ​ច្រើន​ដែល​មាន​ទម្ងន់​រហូតដល់​ ​150គីឡូក្រាម​ចូល​ទៅ​តារាវិថី​ក្នុង​កម្ពស់​ ​600គីឡូម៉ែត្រ​។​ ​

    ​ក្រុម​អ្នក​អភិវឌ្ឍន៍​បាន​ប៉ាន់ប្រមាណ​ថា​ ​ការ​ចំណាយ​លើ​ការ​បាញ់បង្ហោះ​តាម​យាន​ ​Julong​-​1​ ​ម្តង​ៗ​ ​គឺ​ប្រមាណ​ ​25លា​នយ័ន​ ​(​3.64លាន​ដុល្លារ​)​។​ ​ផ្កាយរណប​ទាំងនេះ​កំពុង​ត្រូវ​បាន​ផលិត​ឡើង​ដោយក្រុម​ហ៊ុន​ ​ADASpace​ ​ដែល​ជា​ក្រុមហ៊ុន​ឯកជន​របស់​ចិន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈឹង​ទូ​ ​នៃ​ខេត្ត​ស៊ី​ឈួន​ ​ភាគ​និរតី​ប្រទេស​ចិន​៕​

  • ប្រ​ទៈ​ឃើញ​រូបភាព​បែកធ្លាយ​ថ្មី​ ​ដែល​អាច​ជា​ស្មា​ត​ហ្វូ​ន​ ​Mate​ ​30​ ​កាមេរ៉ា​ជា​រង្វង់​ដំបូង​គេ​របស់​ ​Huawei​ ​

    ប្រ​ទៈ​ឃើញ​រូបភាព​បែកធ្លាយ​ថ្មី​ ​ដែល​អាច​ជា​ស្មា​ត​ហ្វូ​ន​ ​Mate​ ​30​ ​កាមេរ៉ា​ជា​រង្វង់​ដំបូង​គេ​របស់​ ​Huawei​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បន្ទាប់ពី​ក្រុមហ៊ុន​ ​Huawei​ ​ទទួល​បាន​ភ្លើង​ខៀវ​(​បើកផ្លូវ​)​ ​ពី​សហរដ្ឋអាមេរិក​វិញ​ ​គេ​ប្រ​ទៈ​ឃើញ​រូបភាព​ ​render​ ​ជាច្រើន​បង្ហាញ​ពី​ម៉ូដែល​ ​Mate​ ​30​ ​ជា​សែស្រឡាយ​ធុនកណ្ដាល​មួយ​របស់​ ​Huawei​។​

    ​ស៊េរី​ស្មា​ត​ហ្វូ​នដែ​លលក់​ដាច់​ខ្លាំង​ជាងគេ​នៅ​ប្រទេស​ចិន​នេះ​ ​ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ចិន​ ​Weibo​ ​ចែកចាយ​យ៉ាង​ព្រោងព្រាត​ ​និង​ថា​ ​វា​អាច​នឹង​ត្រូវ​បាន​ក្រុមហ៊ុន​ប្ដូរ​រូបរាង​ពី​កាមេរ៉ា​ខាង​ ​4ជ្រុង​ការ៉េ​ ​ទៅជា​កាមេរ៉ា​ក្រោយ​រាង​រង្វង់​ ​4គ្រាប់​វិញ​ម្ដង​។​ ​

    ​តាមរយៈ​រូបភាព​ទាំងនោះ​ ​គេ​នៅ​មិនទាន់​ប្រាកដ​ជាក់​ថា​ ​ជា​ ​Mate​ ​30​ ​ឬ​ ​Mate​ ​30​ ​Pro​ ​ឬ​យ៉ាងណា​នោះ​ទេ​ ​ប៉ុន្តែ​ឡេនស៍​ ​Leica​ ​ដែល​ជា​ចំណែក​ធំ​ជួយ​ឱ្យ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​ជោគជ័យ​ខ្លាំង​នោះ​ ​នឹង​នៅតែ​បន្ត​មាន​ដដែល​។​ ​
    ​បណ្ដុំ​កាមេរ៉ា​មូល​នេះ​ ​មិនមែន​ជា​រឿង​ថ្មី​ឡើយ​ ​ដោយ​គេ​ធ្លាប់​ឃើញ​មាន​ប្រើ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ​Motorola​ ​និង​ ​Nokia​ ​រួចមក​ហើយ​ ​ប៉ុន្តែ​មិនសូវ​ល្បីល្បាញ​ប៉ុន្មាន​ឡើយ​។​ ​ការសម្រេច​ប្រើ​ម៉ូដ​នេះ​ ​គឺ​អាចម​ក​ពី​ ​Huawei​ ​ចង់ឱ្យ​ស្មា​ត​ហ្វូ​នរ​បស់​ខ្លួន​មាន​ភាព​ខុសប្លែក​ពី​ ​iPhone​ ​និង​ ​Google​ ​Pixel​ ​ជំនាន់​ថ្មី​ ​ដែល​ប្រើ​ម៉ូដ​កាមេរ៉ា​រាង​ជ្រុង​ ​ដូច្នេះ​សូម​រង់ចាំ​តាមដាន​ជា​បន្ត​ទៀត​៕​

  • នាំគ្នា​មក​ស្គាល់​មនុស្ស​សំខាន់​ ​2រូប​ ​របស់​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​

    នាំគ្នា​មក​ស្គាល់​មនុស្ស​សំខាន់​ ​2រូប​ ​របស់​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​

    ​មាន​ចម្ងល់​ជាច្រើន​តែងតែ​ឆ្ងល់​ថា​ ​លោក​ ​Honda​ ​ដែល​គាត់​ឧស្សាហ៍​ដើរហើរ​ទៅណាមកណា​តែម្នាក់ឯង​នោះ​ ​តើ​ការពិត​ ​គាត់​មាន​គូស្នេហ៍​ហើយ​ឬនៅ​?​ ​ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​ ​សូម​បង្ហាញ​ពី​ជីវិត​ឯកជន​របស់​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ឱ្យ​មិត្ត​អ្នកអាន​បានដឹង​ ​ជាពិសេស​សំដៅ​ទៅលើ​មនុស្ស​សំខាន់​របស់​គាត់​។​

    ​Keisuke​ ​Honda​ ​មាន​ភរិយា​រួចហើយ​ ​ដោយ​បាន​រៀប​អាពាហ៍​ពិពាហ៍​នឹង​នាង​ ​Misako​ ​Honda​ ​តាំងពី​ឆ្នាំ2008​ ​មក​ម្ល៉េះ​ ​ហើយ​ថែមទាំង​មាន​ចំណងដៃ​កូនប្រុស​ម្នាក់​(​មនុស្ស​សំខាន់​ទី2​)​ថែមទៀត​ផង​។​ ​ភរិយា​របស់​លោក​ ​គឺជា​អ្នកគ្រូ​បង្រៀន​សាលា​មត្តេយ្យ​ម្នាក់​ ​ហើយក៏​ធ្លាប់ធ្វើ​ជា​អ្នកដឹកនាំ​ក្រុមបាល់ទាត់​នៃ​វិទ្យ​ល័​យមួយ​ផង​ដែរ​ ​ដែល​ឱកាស​នោះ​ហើយ​បាន​ធ្វើ​ឱ្យ​អ្នក​ទាំង2​ ​បាន​ចាប់ផ្តើម​ស្គាល់គ្នា​ជាលើកដំបូង​។​ ​ភរិយា​របស់​គាត់​ពូកែ​ធ្វើម្ហូប​ ​ហើយ​ថែមទាំង​ជា​អ្នកគាំទ្រ​ ​និង​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​រូបលោក​គ្រប់ពេលវេលា​ ​និង​គ្រប់​ទីកន្លែង​ ​ទោះបីជា​ពួកគេ​ហាក់​នៅ​ឆ្ងាយ​ពីគ្នា​យ៉ាងណាក៏ដោយ​។​

    ​រំឭក​ផង​ដែរ​ថា​ ​Keisuke​ ​Honda​ ​បាន​ចុះ​កុងត្រា​ធ្វើជា​គ្រូបង្វឹក​ ​តែ​ស្ថិត​ក្រោម​នាម​ជា​អ្នកចាត់ការ​ក្រុម​ ​(​ដោយសារ​មិន​មាន​សញ្ញាបត្រ​គ្រូបង្វឹក​បាល់ទាត់​)​ ​ជម្រើសជាតិ​កម្ពុជា​កាលពី​ឆ្នាំ2018​ ​ស្រប​ពេល​ដែល​ពេលនេះ​ ​លោក​ទើបតែ​ផ្ទេរ​ចេញពី​ក្លិប​ ​Melburn​ ​Victory​ ​ហើយ​ទំនេរ​មិនទាន់​មាន​ក្លិប​ថ្មី​ណា​ចែចូវ​នៅឡើយ​៕​

  • Supachai​ ​Jaided​ ​ពី​គ្មាន​អ្នក​ស្គាល់​ ​ក្លាយជា​ខ្សែប្រយុទ្ធ​ ​Super​ ​Star​ ​របស់​ថៃ​

    Supachai​ ​Jaided​ ​ពី​គ្មាន​អ្នក​ស្គាល់​ ​ក្លាយជា​ខ្សែប្រយុទ្ធ​ ​Super​ ​Star​ ​របស់​ថៃ​

    ​កីឡាករ​វ័យ​ ​19ឆ្នាំ​ ​Supachai​ ​Jaided​(​ស៊ុ​ផា​ឆៃ​ ​ចៃ​ឌេ​ត​)​ ​បាន​ក្លាយជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ថៃ​នៅក្នុង​ពានរង្វាន់​ ​AFF​ ​SUZUKI​ ​CUP​ ​2018​ ​ដែល​បាន​បង្ហាញខ្លួន​ឡើង​យ៉ាង​ល្អ​ដោយ​ការ​រក​គ្រាប់​បាល់​បាន​ដល់ទៅ​ ​3គ្រាប់​ ​គិត​ត្រឹម​ ​4ប្រកួត​ដំបូង​នៃ​ពានរង្វាន់​មួយ​នៅពេល​នោះ​។​

    ​កីឡាករ​រូប​នេះ​មាន​ដើមកំណើត​នៅ​ខេ​ត្ត​ប៉ាតា​នី​(​ខេត្ត​ភាគ​ខាងត្បូង​)​ ​ប្រទេស​ថៃ​ ​បាន​ចូល​ហ្វឹកហាត់​បាល់ទាត់​តាំងពី​វ័យ​ ​8ឆ្នាំ​ ​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប​ ​Burriram​ ​United​ ​ដ៏​ល្បីល្បាញ​។​ ​រូបគេ​ ​គឺជា​កុមារា​ម្នាក់​ក្នុងចំណោម​ ​10នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​ថ្នាល​បណ្ដុំ​បណ្ដាល​ទូទាំង​ប្រទេស​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ស៊ុយអែត​។​ ​បន្ទាប់ពី​ត្រឡប់មកវិញ​ ​រូបគេ​បាន​ចូលរួម​ជាមួយ​ក្រុម​ ​U19​ ​ជម្រើសជាតិ​ថៃ​ ​ហើយ​បាន​ជួយ​ឱ្យ​ថៃ​លើក​ពាន​ ​AFF​ ​U19​ ​Championship​។​ ​

    ​អ្វី​ដែល​ធ្វើ​ឱ្យ​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​ ​មានការ​ចាប់អារម្មណ៍​លើ​រូបគេ​នោះ​គឺ​ ​រូបគេ​មាន​វ័យ​ត្រឹមតែ​ ​18ឆ្នាំ​ ​និង​ត្រូវ​បាន​កោះហៅ​ជា​កីឡាករ​បម្រុង​ក្នុង​ឈុត​ ​U​-​23​ ​ដោយ​កាលនោះ​រូបគេ​ត្រឹមតែ​ជា​កីឡាករ​ប្តូរ​ចូល​នៅពេល​ចុង​ម៉ោង​ចំនួន​ ​3ប្រកួត​ប៉ុណ្ណោះ​ ​តែ​រូបគេ​រក​គ្រាប់​បាល់​បាន​ដល់ទៅ​ ​3គ្រាប់​៕​

     


  • តើ​ប្រទេស​ដែល​ល្បី​ខាង​ប្រជាជន​មាន​សេចក្តី​សុខ​ ភាគច្រើន​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​?…

    តើ​ប្រទេស​ដែល​ល្បី​ខាង​ប្រជាជន​មាន​សេចក្តី​សុខ​ ភាគច្រើន​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​?…

    មិនមែន​ទ្រព្យសម្បត្តិ​ ឥទ្ធិពល​ ឬភាព​ល្បីល្បាញ​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​សេចក្តី​សុខ​ពិតប្រាកដ​នោះ​ ហេតុនេះ​ហើយ​ទើប​គេ​សង្កេត​ឃើញថា​ ប្រទេស​តូច​ៗមួយចំនួន​បាន​ដណ្តើម​តំណែង​ជា​ប្រទេស​ដែ​លប្រ​-ជា​ជន​មាន​សេចក្តី​សុខ​ក្នុង​សន្ទស្សន៍​ល្អ​ៗពី​ប្រទេស​មហា​អំ​ណាច​ធំៗ​ដែល​មានការ​អភិវឌ្ឍ​ឆាប់រហ័ស​។ មនុស្ស​ភាគច្រើន​ប្រហែលជា​គិតថា​អាមេរិក​ ចិន​ ឬប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ធំៗ​ មាន​ឥទ្ធិពល​ខាងសេដ្ឋកិច្ច​ក្នុង​ពិភពលោក​ ជា​ប្រទេស​ដែល​មាន​ពិន្ទុ​ផ្នែក​ប្រជាជន​មាន​សេចក្តី​សុខ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ហើយ​មើលទៅ​ តែ​តាមពិត​ទៅ​ នៅក្នុង​តារាង​នៃ​ប្រទេស​មាន​សេចក្តី​សុខ​ជាងគេ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​ 2019​ (world​ happiness​ report​) បាន​បង្ហាញ​ថា​ អាមេរិក​ស្ថិតនៅ​លើ​ចំណាត់ថ្នាក់​លេខ18​ ចិន​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​លេខ86​ អង់គ្លេស​ស្ថិតនៅ​ក្នុង​ចំណាត់ថ្នាក់​លេខ19​ និង​ប្រទេស​ធំៗ​មួយចំនួន​ទៀត​មិនមែន​ស្ថិតនៅ​ចន្លោះ​ចាប់ពី​លេខ1​ ដល់​លេខ10​នោះ​ទេ​។ ផ្ទុយ​មកវិញ​ ប្រទេស​តូច​មួយ​ចំ​នួន​ៗ ដែល​ប្រទេស​ខ្លះ​មិនសូវ​មាន​ GDP​ ខ្ពស់​ផង​ តែ​បែរជា​ស្ថិត​នៅក្នុង​ចំណាត់ថ្នាក់​កំ​ពូល​ៗនៃ​តារាង​ទៅវិញ​។

    ប្រទេស​មួយចំនួន​ដែល​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​លំបាក​ និង​គ្មាន​សេចក្តី​សុខ​បាន​បង្ហាញ​ពី​វិធីសាស្ត្រ​ដើម្បី​ជំរុញ​ឱ្យ​មានការ​ប្រែប្រួល​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​នាំ​ភាព​សុខសាន្ត​ពិតប្រាកដ​មក​ជូន​ប្រជាជន​។ នៅ​ឆ្នាំ1948​ ប្រទេស​ Costa​ Rica​ បាន​កាត់បន្ថយ​ ឬលុបចោល​មិន​ឱ្យ​មាន​កងយោធា​ច្រើន​ ដើម្បី​ទុក​ថវិកា​ឱ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​ចំណាយ​ទៅ​លើ​ផ្នែក​អប់រំ​ ដែល​ជា​លទ្ធផល​មកដល់​បច្ចុប្បន្ន​នេះ​ ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាជន​បាន​ល្អ​ប្រសើរ​ឡើង​ខ្លាំង​ជាង​ប្រទេស​អ្នកមាន​មួយចំនួន​ ដូចជា​ចក្រភព​អង់គ្លេស​ និង​អាមេរិក​ជាដើម​។ នៅក្នុង​ឆ្នាំ2017​ ពួកគេ​បាន​វិនិយោគ​ថវិកា​ប្រមាណ​ 7.4​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) ទៅលើ​វិស័យ​អប់រំ​។ ការ​ធ្វើ​បែបនេះ​ គឺ​ធ្វើ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​មានកម្រិត​នៃ​ការយល់​ដឹង​ខ្ពស់​ឡើង​ ហើយ​កាត់បន្ថយ​ស្ថានភាព​អនាធិបតេយ្យ​ និង​អំពើទុច្ចរិត​នៅក្នុង​សង្គម​ និង​នាំមក​នូវ​ការ​កើនឡើង​នូវ​សុចរិត​ភាព​ និង​ប្រសិទ្ធភាព​ការងារ​ដែល​មិនយូរ​មិនឆាប់​ ពួកគេ​អាច​រៀបចំ​ប្រព័ន្ធ​សេវា​សាធារណៈ​បាន​យ៉ាង​ល្អ​ រួម​ទាំង​ទទួល​បាន​ធនធាន​មនុស្ស​ល្អ​ៗយ៉ាងច្រើន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ទៀតផង​។

    ប្រទេស​ប៊ូ​តាន​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រទេស​មួយ​ដែល​ស្ងប់ស្ងាត់​ ដែល​មាន​ GDP​ តិច​ តែ​មាន​ភាព​ល្បីល្បាញ​រហូត​ពិភពលោក​ចាត់ទុក​ប្រទេស​មួយ​នេះ​ថា​ ជា​ដែនដី​នៃ​សេចក្តី​សុខ​។ ប៊ូ​តាន​ បាន​បំភ្លេច​ចោល​ GDP​ តែ​ផ្តោត​សំខាន់​លើ​ការ​កសាង​គុណភាព​របស់​មនុស្ស​ ព្រោះ​ពួកគេ​អាច​បណ្តុះ​ផ្នត់គំនិត​មនុស្ស​ឱ្យ​ចេះ​រស់នៅ​ជាមួយ​ធម្មជាតិ​ និង​ពឹងពាក់​ធម្មជាតិ​ដោយ​ការ​ទាញ​ផលប្រយោជន៍​ប្រកបដោយ​និរន្តរភាព​។ ពួកគេ​ចេះ​រស់នៅ​ក្នុង​ជីវភាព​រីករាយ​ជាមួយនឹង​ធនធាន​ដែល​ពួកគេ​ទទួល​បាន​ពី​ធម្មជាតិ​ ហើយ​ចេះ​សោយសុខ​ជាមួយ​ជីវិត​ដែល​រស់នៅ​បែប​សហគមន៍​ និង​ចេះ​ជួយគ្នា​គ្រប់​កាលៈទេសៈ​។ ដោយសារតែ​បែបនេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​ប្រទេស​ប៊ូ​តាន​ បាន​ក្លាយជា​តំបន់​ដ៏​ស្មោះត្រង់​ចំពោះ​គ្នា​ ហើយ​ជា​កន្លែង​ដែល​ប្រជាជន​អាច​បង្កបង្កើនផល​ដំណាំ​សុខភាព​ច្រើនជាង​គេ​។ ចំពោះ​បរិស្ថាន​វិញ​ ក៏​ជាប់​លំដាប់ថ្នាក់​ខ្ពស់​បំផុត​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ប្រជាជន​មាន​សុខភាព​ល្អ​ និង​មិន​ចំណាយ​ច្រើន​លើ​ការ​ព្យាបាល​ជំងឺ​ និង​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការសិក្សា​ពី​ចំ​ណុ​ចល្អៗ​នៃ​ការរស់នៅ​ ដើម្បី​បន្ត​ភាព​រីកចម្រើន​ដោយ​មិន​អាច​អវត្តមាន​បាន​នូវ​ផ្នត់គំនិត​រក្សា​សេចក្តី​សុខ​សម្រាប់​មនុស្ស​គ្រប់គ្នា​ និង​សង្គម​សួន​រួម​។

    ចំពោះ​ប្រទេស​នូវែ​លសេ​ឡង់​វិញ​ ពួកគេ​បាន​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​សេវា​រក្សាសុខ​ភាព​ផ្លូវចិត្ត​ និង​ចំណាយ​ថវិកា​ច្រើន​ដើម្បី​អភិវឌ្ឍ​ផ្នែក​ដ៏​សំខាន់​នេះ​។ក្នុងចំណោម​ថវិកា​រាប់ពាន់​លាន​ដុល្លារ​នោះ​រដ្ឋាភិបាល​ក៏​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​ផង​ដែរ​ លើ​ការ​ជួយ​ស្តារ​គ្រួសារ​ដែល​ទទួលរង​អំពើ​ហិង្សា​ និង​កុមារ​ក្រីក្រ​ ព្រោះ​គេ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​កុមារ​ ដែល​ជា​ធនធាន​សំខាន់​សម្រាប់​អនាគត​សង្គម​។ ការ​ធ្វើបែប​នេះ​ជាគោល​ការណ៍​សំខាន់​មួយ​នៃ​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​ចង់​វិនិយោគ​យូរអង្វែង​ដើម្បី​ស្វែងរក​សុភមង្គល​សម្រាប់​ប្រជាជន​ ប្រសើរ​ជាង​ការ​កើនឡើង​នៃ​សេដ្ឋកិច្ច​តែមួយមុខ​ហើយ​ការរស់នៅ​របស់​ប្រជាជន​កាន់តែ​លំបាកទៅ​វិញ​៕