Category: សង្គម និងសេដ្ឋកិច្ច

  • ជិតដល់​ពេល​ប្រឡង​បាក់ឌុប​ សិស្ស​គួរតែ​ចាប់​ផ្តើម​កាត់បន្ថយ​ទម្លាប់​មិនល្អ​ ដើម្បី​ត្រៀមខ្លួន​

    ជិតដល់​ពេល​ប្រឡង​បាក់ឌុប​ សិស្ស​គួរតែ​ចាប់​ផ្តើម​កាត់បន្ថយ​ទម្លាប់​មិនល្អ​ ដើម្បី​ត្រៀមខ្លួន​

    មិនយូរ​ប៉ុន្មានទៀត​ទេ​ ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ចូល​មក​ដល់​ ដែល​ចាប់ពី​ពេលនេះ​តទៅ​ សិស្សានុសិស្ស​ដែល​ជា​បេក្ខជន​ប្រឡង​ទាំងអស់​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ ដើម្បី​ចាប់​យក​ឱកាស​ប្រកបដោយ​ភាព​សំខាន់​នេះ​សម្រាប់​ចាប់ផ្តើម​ដំណើរ​ជីវិត​ទៅមុខ​ទៀត​ឱ្យ​បាន​។

    លោក​ គីម​ ដារ៉ា​ ស្ថាបនិក​នៃ​ស្ថា​ប័ន​បណ្តុះបណ្តាល​ Start​ Up​ Community​ បាន​លើកឡើង​ថា​ ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ពី​សិស្ស​ខ្សោយ​ និង​ចង់​រំដោះខ្លួន​ពី​សិស្ស​មិនល្អ​មក​ជាប់​និទ្ទេស​ល្អ​ សិស្សានុសិស្ស​គួរ​ចាប់ផ្តើម​ព្យាយាម​សិក្សា​ពី​កំហុសឆ្គង​ និង​ទម្លាប់​អា​ក្រ​ក់ៗ​របស់​ខ្លួន​មួយចំនួន​ចេញ​ដើម្បី​ទុកជា​ចំណុច​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ដែល​អាច​នាំ​ដំណើរ​ជីវិត​ឱ្យ​ឆ្ពោះទៅ​រក​ចំណុច​វិជ្ជមាន​វិញ​បាន​។ ក្រៅពី​នេះ​សិស្ស​ដែល​ធ្លាប់​ទទួលបរាជ័យ​ ឬមាន​លក្ខខណ្ឌ​សិក្សា​មិនសូវ​ល្អ​ក៏​គួរតែ​ផ្លាស់​ប្តូរ​ការសេពគប់​មិត្តភក្តិ​មិនល្អ​ ហើយ​ងាក​មក​ចំណាយពេល​វេលា​ជាមួយ​មិត្តភក្តិ​ដែល​ចូលចិត្ត​រៀន​វិញ​ ព្រោះ​ទោះបីជា​យើង​ខ្សោយ​ តែបើ​យើង​ស្ថិត​នៅក្នុងចំណោម​អ្នករៀន​ យ៉ាងហោចណាស់​ក៏​យើង​អាច​ទទួល​ព័ត៌មាន​ពី​គេ​បាន​ច្រើន​ដែរ​។

    លោក​ គីម​ ដារ៉ា​ បាន​និយាយ​ថា​៖ “កត្តា​សំខាន់​មួយផ្សេងទៀត​ដែល​អាច​ស្តារ​ស្ថានការណ៍​បាន​នា​ពេលនេះ​ គឺ​ចាប់ផ្តើម​ស្វែងរក​កន្លែង​រៀន​ដែល​មាន​វិន័យ​ល្អ​ ប្រព័ន្ធ​អប់រំ​ល្អ​ និង​គ្រូ​ល្អ​ដែល​ចេះ​លើកទឹកចិត្ត​ និង​ហ៊ាន​ស្តី​បន្ទោស​បន្ថែម​ ដើម្បី​ជំរុញ​ទឹកចិត្ត​យើង​ឱ្យ​កាន់តែ​ចង់​រៀន​ឱ្យ​បាន​ខ្លាំង​ឡើង​ទៀត​”។

    អ្នកអប់រំ​ខាងលើ​បាន​បន្ថែម​ផង​ដែរ​ថា​ ក្រៅពី​កត្តា​ទាំងប៉ុន្មាន​ខាងលើ​នេះ​ ការបង្កើត​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​ក៏អាច​ជា​កម្លាំង​រុញច្រាន​ទឹកចិត្ត​សិស្ស​ដែល​មិនទាន់​ខ្លាំង​ឱ្យ​ចាប់ផ្តើម​ខិតខំ​បាន​ដែរ​។ ហេតុនេះ​គួរ​ចាប់ផ្តើម​សិក្សា​ពី​ចំ​ណុ​ចតូចៗ​ និង​ងាយ​ៗមក​មុន​ ដើម្បី​បង្កើត​ទម្លាប់​សិក្សា​ និង​បង្កើន​ទំនុកចិត្ត​ឱ្យ​បាន​ល្អ​ មុន​ពេល​ឈាន​ទៅ​រក​ចំណុច​កាន់តែ​សាំញ៉ាំ​សម្រាប់​ត្រៀមប្រឡង​។ ម្យ៉ាងវិញទៀត​ បើ​មិន​ចង់ឱ្យ​មានការ​រំខាន​ សិស្ស​គួរ​បិទ​ទូរស័ព្ទ​នៅពេល​ធ្វើលំ​ហាត់​ ហើយ​អាន​មេរៀន​ជា​រៀងរាល់ថ្ងៃ​ ព្រមទាំង​កាត់បន្ថយ​ពេល​កម្សាន្ត​មិន​មានប្រយោជន៍​ មក​ជួប​មិត្តភក្តិ​ដើម្បី​ពិភាក្សា​គ្នា​ពី​មេរៀន​សំ​ខាន់​ៗ ព្រោះ​ការ​ធ្វើបែប​នេះ​វា​អាច​ធ្វើ​ឱ្យ​យើង​ងាយ​ចងចាំ​។ បន្ថែម​ពីលើ​នេះ​ក៏​គួរ​កាត់បន្ថយ​ការ​លេង​ហ្គេម​ ហើយ​ស្វែងរក​ពេលវេលា​សមរម្យ​ដើម្បី​រំឭក​មេរៀន​ឱ្យ​បាន​ទៀងទាត់​ដើម្បី​បង្កើត​ជា​ទម្លាប់​ល្អ​ ហើយ​ធ្វើ​ឱ្យ​យើង​ចូលចិត្ត​រៀន​កាន់តែ​ខ្លាំង​។ បន្ថែម​ពី​លើ​នេះ​កត្តា​ជំរុញ​សំខាន់​មួយទៀត​ដែល​ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ជំរុញ​ឱ្យ​ចង់​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ គឺ​ចេះ​បង្កើត​ក្តី​ស្រមៃ​ឱ្យ​ធំ​សម្រាប់​ខ្លួនឯង​ ព្រោះ​កាលណា​យើង​មើលឃើញ​ពីអ​នាគ​តល្អ​ យើង​នឹង​ខំប្រឹង​ប្រែង​ដើម្បី​ជម្នះ​ឧបសគ្គ​ចំពោះមុខ​នេះ​បាន​យ៉ាង​ល្អ​។

    ជាមួយគ្នា​នេះ​ដែរ​ លោក​ គង់​ វិ​ចិ​ត្រា​ សហ​ស្ថាបនិក​ស្ថាប័ន​អប់រំ​ Asia​ Leading​ Academy​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​នេះ​សិស្ស​ស្ទើរគ្រប់​គ្នា​សុទ្ធតែ​មាន​ឧបករណ៍​អេឡិចត្រូនិក​ដែល​ភ្ជាប់​ជាមួយនឹង​បច្ចេក​វិទ្យា​ថ្មី​ៗសម្រាប់​ប្រើប្រាស់​។ កត្តា​នេះ​អាច​ធ្វើ​ឱ្យ​សិស្ស​ដែល​ចេះ​ទាញ​ប្រយោជន៍​កាន់តែ​ខ្លាំង​ ព្រោះ​ពួកគេ​អាច​ទទួល​បាន​លំហាត់​ និង​មេរៀន​សម្បូរ​បែប​ តែ​សម្រាប់​សិស្ស​ជាច្រើន​ផ្សេងទៀត​ ពួកគេ​បែរជា​ចំណាយពេល​វេលា​ខ្ជះខ្ជាយ​ច្រើនជ្រុល​ជាមួយ​បច្ចេកវិទ្យា​កម្សាន្ត​រហូត​ប៉ះពាល់​ដល់​លទ្ធផល​សិក្សា​ថែមទៀត​ផង​។ ហេតុនេះ​ប្រសិនបើ​ចង់​ប្រឡងជាប់​ សិស្ស​គួរ​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​បន្តិច​ពី​បច្ចេកវិទ្យា​ ប្រសិនបើ​យើង​គ្រប់គ្រង​ខ្លួនឯង​មិនបាន​ល្អ​ ដើម្បី​អនុញ្ញាត​ឱ្យ​ខួរក្បាល​របស់​យើង​នៅសល់​ចន្លោះ​សម្រាប់​ដាក់​មេរៀន​ត្រៀមប្រឡង​។ ម្យ៉ាងវិញទៀត​ បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា​ នៅ​តាម​ហាង​កាហ្វេ​ ឬកន្លែង​មាន​អុីន​ធើ​ណិ​តមួយចំនួន​ សម្បូរទៅដោយ​យុវជន​ដែល​ប្រជុំ​គ្នា​លេង​ហ្គេម​អន​ឡាញ​ ដែល​បញ្ហា​នេះ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ផង​ដែរ​ចំពោះ​ការ​ត្រៀមប្រឡង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ សិស្ស​គួរ​ចាប់ផ្តើម​កាត់បន្ថយ​បន្តិច​ម្តង​ៗ ហើយ​ងាក​មក​ពិចារណា​ពី​ការគ្រប់គ្រង​ពេលវេលា​ឱ្យ​បាន​ល្អ​ពាក់ព័ន្ធ​នឹង​ពេល​កម្សាន្ត​ និង​ពេល​រៀន​។

    លោក​ គង់​ វិ​ចិ​ត្រា​ បាន​និយាយ​ថា​៖ “ភាគច្រើន​ សិស្ស​យើង​មិនសូវ​រៀបចំ​ការគ្រប់គ្រង​ពេលវេលា​បាន​ល្អ​ទេ​ ដោយសារ​ពួកគេ​មិន​មាន​គោលដៅ​ជីវិត​ ឬមិន​ទាន់​ទទួល​បាន​ព័ត៌មាន​ល្អ​ពី​ការរៀបចំ​ដំណើរ​ជីវិត​។ នៅពេល​ដែល​ពួកគេ​មិន​យល់​ពីសា​រៈសំ​ខាន់​នៃ​ការ​ប្រឡង​ ដែល​ជា​ជំហាន​សំខាន់​ដើម្បី​បន្ត​អាជីព​នៅ​ថ្ងៃ​អនាគត​ គេ​អាច​នឹង​បណ្តោយ​ខ្លួនឯង​ឱ្យ​ការ​សប្បាយ​អូសទាញ​បាន​គ្រប់ពេល​”។

    លោក​វិ​ចិ​ត្រា​ បាន​បន្ថែម​ទៀត​ថា​ សិស្ស​គួរ​ចាប់ផ្តើម​យក​អនាគត​មក​ពិចារណា​ ថា​តើ​ថ្ងៃក្រោយ​យើង​ចង់​ក្លាយជា​អ្វី​?។ ហើយ​ជីវិត​របស់​យើង​ 4-5ឆ្នាំ​ទៀត​នឹង​ទៅជា​យ៉ាងណា​ប្រសិនបើ​យើង​ប្រឡងជាប់​ ហើយ​ករណី​ប្រឡង​មិន​ជាប់​យើង​អាច​នឹង​បាត់បង់​អ្វីខ្លះ​? ក្រោយពេល​ពិចារណា​ហើយ​ សូមកុំ​ស្លន់ស្លោ​ ឬភ័យ​ព្រួយ​ខ្លាំងពេក​ តែ​គួរ​ចាប់ផ្តើម​ទាញ​មេរៀន​មក​រៀប​ចំពី​ផ្នែក​សំខាន់​មក​មិនសូវ​សំខាន់​ដើម្បី​រំឭក​ឱ្យ​បាន​ល្អ​ ព្រោះ​ចាប់ពី​ថ្ងៃនេះ​ទៅ​ ថ្វី​ដ្បិតតែ​យឺត​ជាងគេ​បន្តិច​ក្ដី​ តែ​មិនទាន់​ហួសពេល​ទេ​។ ហេតុនេះ​ សូមកុំ​បណ្តោយ​ឱ្យ​អនាគត​ដែល​អាច​គ្រប់គ្រង​បាន​នេះ​ ត្រូវ​ជួបនឹង​រឿង​សោក​ស្តាយ​ដោយសារតែ​ការ​ធ្វេសប្រហែស​ឱ្យ​សោះ​៕

  • ស្នាដៃ​វិទ្យា​សា​ស្ត្រថ្មីៗ​ជាច្រើន​ ត្រូវ​បាន​បញ្ចេញ​ក្នុង​កម្មវិធី​ Techno​ Innovation​…

    ស្នាដៃ​វិទ្យា​សា​ស្ត្រថ្មីៗ​ជាច្រើន​ ត្រូវ​បាន​បញ្ចេញ​ក្នុង​កម្មវិធី​ Techno​ Innovation​…

    ជា​រៀងរាល់​ឆ្នាំ​ ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ Techno​ Innovation​ ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​នាំមក​នូវ​ស្នាដៃ​វិទ្យា​សា​ស្ត្រល្អៗ​ជាច្រើន​ដែល​កូនខ្មែរ​បាន​រក​ឃើញ​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដោយ​ប្រើប្រាស់​ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) បូករួម​ជាមួយ​គំនិត​សហគ្រិនភាព​ដើម្បី​ឱ្យ​ផលិតផល​នោះ​ពេញលក្ខណៈ​។

    ថ្ងៃនេះ​ កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ បាន​ជួប​សម្ភាស​ជាមួយ​លោក​ ឡេង​ ហ៊ីវ​ហ្វ៊ី​ អ្នកសម្របសម្រួល​កម្មវិធី​ Techno​ Innovation​ ឆ្នាំ2019​ ដើម្បី​ចែករំលែក​ពី​ចំណុច​សំ​ខាន់​ៗនៃ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​សម្រាប់​ឆ្នាំ2019​ នេះ​។

    1. តើ​កម្មវិធី​ Techno​ Innovation​ នៅ​ឆ្នាំនេះ​មាន​អ្វី​ប្លែក​ជាង​ឆ្នាំមុន​?
    កម្មវិធី​ Techno​ Innovation​ Challenge​ ជា​ការ​ប្រកួតប្រជែង​ជា​ក្រុម​ លើ​ការបង្កើត​សមិទ្ធផល​បែប​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​សម្រាប់​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ ដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ហើយ​ក្រុម​ដែល​ចូលរួម​មាន​រយៈពេល​ 4សប្តាហ៍​ក្នុង​ការប្រកួត​។

    សម្រាប់​ឆ្នាំនេះ​យើង​មានកម្ម​វិធី​ មានការ​រៀបចំ​អ្នក​តម្រង់​ទិ​សល្អៗ​ដើម្បី​ធ្វើការ​ណែនាំ​ដល់​ក្រុម​ប្រកួត​ និង​ធ្វើការ​សម្រួល​យ៉ាងច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ទាំង​អ្នកបច្ចេកទេស​ និង​អ្នក​រៀប​គម្រោង​អាជីវកម្ម​ បាន​ធ្វើការងារ​ដោយ​រលូន​រហូត​ស្នាដៃ​របស់​ពួកគេ​អាច​ចេញ​មក​បាន​ ហើយ​ធានា​ថា​ អាច​ប្រែក្លាយ​ទៅ​ជា​ផលិតផល​សម្រេច​ដែល​អាច​ចរាចរ​លើ​ទីផ្សារ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​សមិទ្ធ​ផលល្អៗ​ជាច្រើន​ផ្សេងទៀត​។ ក្រៅពី​នេះ​យើង​ក៏បាន​ជ្រើសរើស​អ្នក​កាត់សេចក្តី​ជំ​នាញៗ​ដែល​មាន​បទ​ពិសោធ​ក្នុង​ការផលិត​ផលិត​ផល​ថ្មី​ៗដើម្បី​ដាក់​ពិន្ទុ​ និង​ផ្តល់​យោបល់​បន្ថែម​ផង​ដែរ​ចំពោះ​ក្រុម​ដែល​មិន​ទទួល​បាន​ជយលាភី​។

    2. តើ​គោលដៅ​សំ​ខាន់​ៗអ្វីខ្លះ​ដែល​កម្មវិធី​បាន​រៀបចំ​សម្រាប់​ឆ្នាំនេះ​?
    កម្មវិធី​ Techno​ Innovation​ សម្រាប់​ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំ​មុន​ៗដែរ​ គឺ​យើង​ផ្តល់​ឱកាស​ឱ្យ​កាន់តែ​ច្រើន​សម្រាប់​ក្រុម​យុវជន​ដែល​មាន​ស្នា​ដៃ​ល្អ​ៗចូលរួម​ប្រកួត​ទាំង​អ្នក​ដែល​បាន​បញ្ចប់​ការសិក្សា​ហើយ​ និង​មិនទាន់​បញ្ចប់​ការសិក្សា​។ សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់អនុបណ្ឌិត​ ក៏អាច​ចូលរួម​បាន​ដែរ​។

    ជាគោល​ដៅ​សំខាន់​មួយផ្សេងទៀត​ គឺ​ដើម្បី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​កាន់តែ​ច្រើន​ មាន​ទឹកចិត្ត​ក្នុង​ការបង្កើត​ស្នា​ដៃ​ថ្មី​ៗ ឬជំរុញ​សហគ្រិនភាព​ក្នុង​ស្រុក​ដោយ​ការប្រើ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​មក​បង្កើត​ផលិតផល​ក្នុង​ស្រុក​ដែល​ស្រប​នឹង​ស្តង់​ដា​ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​ប្រជែង​ និង​អាច​កាត់បន្ថយ​ការនាំចូល​ផង​ដែរ​។ និស្សិត​ដែល​ចូលរួម​នៅក្នុង​កម្មវិធី​ប្រកួត​នៅ​ថ្ងៃនេះ​ អាច​នឹង​ក្លាយជា​ម្ចាស់​អាជីវកម្ម​ សិប្បកម្ម​ ឬឧស្សាហកម្ម​នៅ​ថ្ងៃ​អនាគត​ លើ​របកគំហើញ​ដែល​គេ​បាន​បង្កើត​ឡើង​ ហេតុនេះ​ការជំរុញ​ឱ្យ​មាន​អ្នកបង្កើត​ថ្មី​ឱ្យ​បាន​ច្រើន​ ជាផ្នែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​សង្គម​កាន់តែ​អភិវឌ្ឍន៍​បាន​ល្អ​ក្នុង​ដំណាក់កាល​ដែល​កំពុង​មានការ​ប្រកួតប្រជែង​ខ្ពស់​នេះ​។

    3. តើ​នៅ​ឆ្នាំ2019​ នេះ​ មាន​អ្នកចូលរួម​ប៉ុន្មាន​ក្រុម​ ហើយ​អ្នកណា​ខ្លះ​ជា​អ្នក​ដាក់​ពិន្ទុ​?
    នៅ​ឆ្នាំ2019​ នេះ​ មាន​អ្នកដាក់ពាក្យ​ដល់ទៅ​ជាង​ 180នាក់​ ហើយ​ចុងក្រោយ​យើង​ជ្រើសរើស​បាន​ក្រុម​ខ្លាំង​ចំនួន​ 19ក្រុម​ដើម្បី​ចូលរួម​ប្រកួត​ដោយ​ក្នុង​នោះ​ពួកគេ​បាន​ជ្រើសរើស​គំនិត​អាជីវកម្ម​ និង​ផលិតផល​ទាក់ទង​នឹង​ចំណីអាហារ​ អាជីវកម្ម​អេឡិចត្រូនិក​ (E-Commerce​) កម្មវិធី​ទូរស័ព្ទ​ (Mobile​ Application​)កសិកម្ម​ គ្រឿងយន្ត​ស្វ័យប្រវត្តិ​ (Automation​) សេវាកម្ម​ និង​ផ្នែក​ជាច្រើន​ទៀត​។

    ចំពោះ​គណៈកម្មការ​វិញ​ គឺ​មក​ពី​ផ្នែក​ផ្សេង​ៗគ្នា​ ដូច​ជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​អាហារ​ អ្នកគ្រប់គ្រង​អាជីវកម្ម​ ម្ចាស់​អាជីវកម្ម​អេឡិចត្រូនិក​ (E-commerce​) និង​អ្នកជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម​ជាដើម​។ គណៈកម្មការ​ទាំងអស់​នេះ​ត្រូវ​បាន​អញ្ជើញ​ដោយ​ពិនិត្យ​លើ​បទ​ពិសោធ​ ចំណេះដឹង​ និង​ការ​ទទួលស្គាល់​នូវ​ស្នាដៃ​របស់​គាត់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​។

    4. អ្វី​ជា​ការ​រំពឹង​ទុក​របស់​លោក​ចំពោះ​កម្មវិធី​ Techno​ Innovation​ នេះ​?
    ជា​ការ​រំពឹង​ទុក​យើង​សង្ឃឹមថា​ កម្មវិធី​នេះ​នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​ឱ្យ​និស្សិត​ វិស្វករ​ ឬអ្នកជំនាញ​នៅ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​បង្កើត​អាជីវកម្ម​ដោយខ្លួនឯង​ និង​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​ភាព​ច្នៃប្រឌិត​ទៅកាន់​សាធារណជន​ និង​អ្នក​វិនិយោគ​ជាដើម​។ មាន​អាជីវកម្ម​ខ្លះ​ក្រោយពេល​ដែល​បាន​ទទួល​រង្វាន់​ គាត់​អាច​បន្ត​ប្រើប្រាស់​ស្នាដៃ​នោះ​សម្រាប់​ជាមុ​ខរ​បរ​នៅ​ថ្ងៃ​អនាគត​ ដោយ​ទទួល​បាន​ទុន​វិនិយោគ​បន្ថែម​។ នេះ​ជា​ការចូលរួម​លើក​តម្លៃ​ដល់​អ្នក​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ថ្មី​។

    ម្យ៉ាងវិញទៀត​ យើង​ក៏​រំពឹង​ទុក​ដែរ​ថា​ ពួកគេ​អាច​នឹង​ប្រើប្រាស់​ជំនាញ​ភាពជា​អ្នកដឹកនាំ​ ភាព​ច្នៃប្រឌិត​ និង​គំនិត​អាជីវកម្ម​ដើម្បី​ក្លាយជា​អ្នកជំនាញ​ដ៏​ល្អ​នៅ​ថ្ងៃ​អនាគត​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​សំខាន់​ក្នុង​ក្រុមហ៊ុន​ ឬក្លាយជា​អ្នកជំនាញ​ដែល​អ្នក​វិនិយោគ​ត្រូវការ​។ លើស​ពីនេះ​ទៅទៀត​ ពួកគេ​ក៏អាច​នឹង​ក្លាយជា​មនុស្ស​ជំនាន់​ថ្មី​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​បន្ត​ដឹកនាំ​កម្មវិធី​ Techno​ Innovation​ នេះ​ឱ្យ​កាន់តែ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ ហើយ​ធំ​ឡើង​ៗនៅ​ថ្ងៃ​អនាគត​៕

  • រំជើបរំជួល​ខ្លាំង​ជាមួយ​ការ​បង្ហាញ​ម៉ូដ​តា​រា​ល្បី​ៗ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Armani​ ​Exchange​

    រំជើបរំជួល​ខ្លាំង​ជាមួយ​ការ​បង្ហាញ​ម៉ូដ​តា​រា​ល្បី​ៗ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Armani​ ​Exchange​

    នៅពេលថ្មីៗនេះ គេស្រាប់​តែ​ឃើញ​វត្តមាន​តារា​សម្ដែង​ល្បី​ៗ​ ​បាន​ដើរ​សម្ញែងខ្លួន​បញ្ចេញ​នូវ​ម៉ូដ​ ​Spring​ ​Summer​ ​19​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Armani​ ​Exchange​ ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​ ​AEON​ ​Mall​ ​Sen​ ​Sok​ ​City​ ​ផ្ទាល់​ចាប់ផ្ដើម​ពី​ម៉ោង​ ​5រសៀល​តទៅ​។​ ​ម៉ូដ​សម្លៀកបំពាក់​នី​មួយ​ៗ​សុទ្ធសឹងតែ​ជា​ម៉ូត​ដែល​ប្លែក​ជាង​រដូវ​កាល​កន្លងមក​ ​ជាពិសេស​គឺ​សម្រាប់​ហ្វេ​នៗ​អ្នកគាំទ្រ​ដែល​ចូល​ចិ​ត្ត​ស្ទា​យ​ប្លែក​ៗ​ ​ដោយ​គ្រឿង​តុបតែង​ខ្លួន​បន្ទាប់បន្សំ​ដែល​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​យ៉ាង​ទាន់សម័យ​ព្រមគ្នា​នឹង​ភាព​ជឿជាក់​។​ ​
    ​ ​
    ​កម្មវិធី​ទាំងមូល​បាន​ធ្វើ​ឱ្យ​កក្រើក​ផ្សារ​ទំនើប​ទាំងមូល​ព្រមទាំង​ក្នុង​ហាង​សម្លៀកបំពាក់​ ​Armani​ ​Exchange​ ​ផង​ដែរ​។​ ​កាន់តែបង្កបរិយាកាសឱ្យសប្បាយទៀតនោះ ក៏មានការ​ដើរ​បង្ហាញ​ម៉ូដ​ពីសំណាក់​វត្តមាន​របស់​តា​រា​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា​ដូចជា​ ​លោក​ ​ខាត់​ ​វៃ​ហាំង​ ​កញ្ញា​ ​ជេ​ ​ឡេង​ ​កញ្ញា​ ​ដា​ ​ដាវ​ ​និង​ ​កញ្ញា​ ​ចាន់​ ​មីនា​ ​និង​មានការ​បង្ហាញ​គំនូរ​ដែល​គូរ​ផ្ទាល់​ពី​ ​កញ្ញា​ ​ភួរ​ ​សៀវ​ព័រ​ ​ការសម្ដែង​សិល្បៈ​ចម្រៀង​ ​Hip​ ​Hop​ ​ពី​លោក​ ​រី​ហ្ស៊ី​ ​អឹម​ ​វុទ្ធា​ ​វីន​ ​វិទូ​ ​រួម​ទាំង​បទភ្លេង​កំ​សាន្​ដ​ពិ​រោះ​ៗ​ ​ពី​ឌី​ជេ​ ​ខេន​នី​ ​ឈេស​ ​និង​ ​ឌី​ជេ​ ​ឈី​។​

    ​ចឹង​ដឹង​ថា​សប្បាយរីករាយ​កក្រើករំជួល​អារម្មណ៍​ខ្លាំង​ប៉ុនណា​នោះ​ ​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖​ ​

  • Instagram​ ​ដាក់មុខ​ងារ​ថ្មី​ ​ពេល​ផូស្ត​ ​Story​ ​អាច​ទាញ​មនុស្ស​ចូលGroup​ ​បាន​

    Instagram​ ​ដាក់មុខ​ងារ​ថ្មី​ ​ពេល​ផូស្ត​ ​Story​ ​អាច​ទាញ​មនុស្ស​ចូលGroup​ ​បាន​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​Instagram​ ​បាន​អាប់​ដេ​ត​បន្ថែម​លើ​មុខងារ​ពេញនិយម​ ​Story​ ​ដោយ​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​បង្កប់​ ​Link​ ​Group​ ​Chat​ ​លើ​ ​Sticker​ ​បាន​ ​ដែល​មានឈ្មោះ​ថា​ ​Join​ ​Chat​ ​Sticker​។​

    ​មុខងារ​នេះ​ ​អាច​ឱ្យ​អ្នក​ភ្ជាប់​ទៅកាន់​ ​Group​ ​ណាមួយ​ដោយ​ផ្ទាល់​បាន​ ​ដោយ​គ្រាន់តែ​ចុច​លើ​រូបStickers​ ​ដែល​មិត្ត​អ្នក​បាន​ផូស្​ត​ប៉ុណ្ណោះ​៕​

    ​ចង់​ដឹងពី​របៀប​ប្រើ​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​ ​

  • Samsung​ ​នឹង​ធ្វើ​កម្មវិធី​ ​Unpacked​ ​ ​បង្ហាញ​ ​Galaxy​ ​Note10​ ​នៅ​ថ្ងៃ​ ​7​ ​ ​ខែសីហា​

    Samsung​ ​នឹង​ធ្វើ​កម្មវិធី​ ​Unpacked​ ​ ​បង្ហាញ​ ​Galaxy​ ​Note10​ ​នៅ​ថ្ងៃ​ ​7​ ​ ​ខែសីហា​

    ក្រុមហ៊ុន​ ​Samsung​ ​នឹង​ប្រារព្ធ​កម្មវិធី​ ​Unpacked​ ​នៅ​ថ្ងៃទី7​ ​ខែសីហា​ខាងមុខនេះ​ ​ដែល​ ​Galaxy​ ​Note10​ ​នឹង​ក្លាយជា​តួឯក​នៃ​កម្មវិធី​ធំ​ប្រចាំឆ្នាំ​មួយ​នេះ​។​

    ​យ៉ាងណាមិញ​ ​Samsung​ ​មិនបាន​និយាយ​អំពី​ចំណុច​ពិសេស​លើ​ ​Galaxy​ ​Note10​ ​ដែល​អ្នកគាំទ្រ​ខំ​ទន្ទឹងរង់ចាំ​នោះ​ទេ​ ​ប៉ុន្តែ​រូបភាព​ ​Teaser​ ​ដែល​ឃើញ​មាន​ប៊ិច​ ​និង​កាមេរ៉ា​ចំកណ្ដាល​អាច​ធ្វើឲ្យ​គេ​ទាយ​ដឹង​ខ្លះ​ៗ​ហើយ​។​ ​Galaxy​ ​Note10​ ​នឹង​នៅតែ​ប្រើ​ប៊ិច​ដដែល​ ​ហើយ​កាមេរ៉ា​ចំកណ្ដាល​អាច​តំណាង​ឱ្យ​កាមេរ៉ា​ ​Selfie​ ​ដែល​ចោះចំ​កណ្ដាល​អេក្រង់​ខាងមុខ​ ​ដូច​រូបភាព​ដែល​បាន​លេច​ធ្លាយ​កន្លងមក​ដែរ​។

    ​លក្ខណ​សម្បត្តិ​របស់​ ​Galaxy​ ​Note10​ ​ដែល​ត្រៀម​នឹង​បង្ហាញមុខ​នេះ​ ​មាន​ដូចជា​ ​មុខ​ងា​រស្គែន​ម្រាមដៃ​ក្រោម​អេក្រង់​,​ ​មាន​ ​2ប្រភេទ​អេក្រង់​ទំហំ​ ​6.3អ៊ីញ​ ​(​Note10​)​ ​និង​ ​6.8អ៊ីញ​ ​(​Note10​+​)​ ​និង​មិន​មាន​រន្ធ​ដោត​កាស​ ​3.5mm​ ​ទេ​៕​

  • ភ្ញាក់ផ្អើល​!​!​ ​ចែ​ ​រ៉ូហ្សា​ ​ប៉ះ​គ្នា​ជាមួយ​ ​កញ្ញា​ ​ឌី​ ​លី​កា​ ​អតីត​ ​Miss​ ​Grand​ ​Cambodia​ ​ក្ដោប​តំណែង​ធំ​មួយ​.​.​

    ភ្ញាក់ផ្អើល​!​!​ ​ចែ​ ​រ៉ូហ្សា​ ​ប៉ះ​គ្នា​ជាមួយ​ ​កញ្ញា​ ​ឌី​ ​លី​កា​ ​អតីត​ ​Miss​ ​Grand​ ​Cambodia​ ​ក្ដោប​តំណែង​ធំ​មួយ​.​.​

    ​គេ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ ​ខណៈ​តារា​សម្ដែង​ជើងចាស់​ ​ចែ​ ​រ៉ូហ្សា​ ​ឬ​មានឈ្មោះ​ពិត​ ​គន់​ ​រៀម​រតនៈ​ ​ចាប់ដៃ​គូគ្នា​ជាលើកដំបូង​ជាមួយ​ ​កញ្ញា​ ​ឌី​ ​លី​កា​ ​អតីត​ ​Miss​ ​Grand​ ​Cambodia​ ​ក្ដោប​តំណែង​ធំ​មួយ​ជា​អ្នកតំណាង​ផលិតផល​ដូចគ្នា​ ​ដែល​តំណែង​មួយ​នេះ​ក៏​ជា​លើក​ទី១របស់​អ្នក​ទាំងពីរ​ផង​ដែរ​។​ ​យ៉ាងណាមិញ​ ​គេ​មិនទាន់​ដឹង​ថា​ ​តម្លៃ​ខ្លួន​ក្នុង​តួនាទី​ ​ជា​អ្នកតំណាង​ផលិតផល​នេះ​ ​តើ​តម្លៃ​ ​និង​ ​អត្ថ​ប្រយោជន៍​ដែល​ក្រុមហ៊ុន​ផ្ដល់​អោយ​ ​ដូចគ្នា​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​។​ ​



    ​ផលិតផល​ដែលតា​រា​ទាំងពីរ​ ​ត្រូវ​បាន​ជ្រើស​ជា​ ​Brand​ ​Ambassador​ ​នេះ​ ​គឺ​សាប៊ូ​ដុះ​ខ្លួន​ ​និង​ថែបំប៉ន​សក់​ម៉ាក​ ​Huapusi​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ​ជា​ផលិត​ផ​លប្រេ​នរ​បស់​ប្រទេស​បារាំង​។​ ​គន់​ ​រៀម​រតនៈ​ ​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​លោក​ត្រូវ​បាន​ក្រុ​មហ៑ុន​ជ្រើស​ជា​តំណាង​ផលិតផល​ ​ហើយ​ថែមទាំង​បាន​កុងត្រា​រហូតដល់​ពេញ​មួយឆ្នាំ​។​ ​លោក​ថា​ ​ជា​លើក​ទី១​ ​ដែល​មាន​ផលិត​ផ​លប្រេនៗ​របៀប​នេះ​ ​ជ្រើស​ជា​តំណាង​ផ្សព្វផ្សាយ​ ​ដោយ​លោក​ប្រកាស​ថា​ ​ធ្វើអោយ​ក្រុមហ៊ុន​ជឿជាក់​ហើយ​បន្ត​កុងត្រា​នៅ​ឆ្នាំទី២នោះ​ផង​។​ ​លោក​ ​កាន់តែ​សប្បាយចិត្ត​ ​នៅពេល​ដឹង​ថា​ក្រុមហ៊ុន​ជ្រើស​អ្ន​ក​តំណា​មួយ​រូប​ទៀត​ ​គឺ​កះ​ញ្ញា​ ​ឌី​ ​លី​កា​ ​ដែល​ជា​អតីត​ ​Miss​ ​Grand​ ​Cambodia​ ​ឆ្នាំ២០១៨​។​ ​លោក​ ​និង​ ​កញ្ញា​ ​ឌី​ ​លី​កា​ ​នឹង​ត្រូវ​ទទួលភារៈ​ថត​បង្ហាញ​ផលិតផល​ ​និង​ធ្វើសកម្មភាព​ច្រើន​ទៀត​នៅក្នុង​មួយឆ្នាំ​នេះ​។​



    ​ទន្ទឹម​នឹង​ការប្រកាស​នៅ​រសៀល​ថ្ងៃទី​ ​5​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​នោះ​ ​លោក​ ​គន់​ ​រៀម​រតនៈ​ ​និង​ ​ឌី​ ​លី​កា​ ​ក៏​នឹង​ចាប់ដៃ​គ្នា​លើ​តួនាទី​តែមួយ​ទាំង​ខេត្ត​ ​និង​ក្រុង​ ​ដើម្បី​ជួយគ្នា​ធ្វើ​ឱ្យ​ការងារ​ជា​តំណាង​ផលិតផល​មួយ​នេះ​ ​ទទួល​បានការ​ចាប់អារម្មណ៍​។​ ​ក្នុង​នោះ​ ​លោក​ ​ក៏​បដិសេធ​មិន​ប្រាប់​តម្លៃ​ខ្លួន​ ​សម្រាប់​ការងារ​ដំបូង​នេះ​ទេ​៕​

  • តើ​ត្រូវ​ពិនិត្យមើល​យ៉ាងណាទើប​ដឹងថា មិន​អី​ទេ… នៅពេល​អ្នកមាន​ផ្ទៃពោះ​កើត​ ឧប្បត្តិហេតុ​ដោយ​ចៃដន្យ?

    តើ​ត្រូវ​ពិនិត្យមើល​យ៉ាងណាទើប​ដឹងថា មិន​អី​ទេ… នៅពេល​អ្នកមាន​ផ្ទៃពោះ​កើត​ ឧប្បត្តិហេតុ​ដោយ​ចៃដន្យ?

    ឧប្បត្តិហេតុ​ គឺជា​រឿង​ដែល​មិន​អាច​ស្មាន​ដឹងមុន​ថា​ វា​នឹង​កើតឡើង​នៅពេល​ណា​ ចំពោះ​អ្នកណា​ និង​ដោយ​របៀបណា​នោះ​ឡើយ​ ដូច្នេះ​ស្ត្រី​ដែល​កំពុង​មានគភ៌​ គួរតែ​មើលថែ​ទាំ​ និង​ប្រុងប្រយ័ត្ន​ខ្លួនឯង​ឱ្យ​បាន​ល្អ​បំផុត​ និង​ព្យាយាម​ចៀសវាង​ពី​អ្វី​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ ដូចជា​ អ្នកមាន​គភ៌​ច្រើនតែ​រអិលដួល​ក្នុង​បន្ទប់ទឹក​ ជាដើម​ ដូច្នេះ​គួរ​រក​បន្ទះ​ការពារ​ការ​រអិល​យក​មក​ក្រាល​ពីលើ​កម្រាលឥដ្ឋ​ដើម្បី​ការពារ​ទុកជាមុន​ តែបើ​សិន​ជា​មាន​ឧប្បត្តិហេតុ​កើតឡើង​យ៉ាង​នឹកស្មាន​មិនដល់​វិញ​នោះ​ ស្ត្រី​មានគភ៌​ត្រូវ​ពិនិត្យមើល​ខ្លួនឯង​ឱ្យ​ច្បាស់លាស់​ថា​ តើ​រឿង​ដែល​កើតឡើង​នោះ​ វា​មាន​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ដល់​ខ្លួនឯង​ និង​កូន​ក្នុង​ផ្ទៃ​ឬក៏​អត់​?

    វិធី​ 3យ៉ាង​ក្នុង​ការ​ពិនិត្យមើល​រាងកាយ​របស់​អ្នកមាន​គភ៌​ក្រោយពេល​កើតមាន​ឧប្បត្តិហេតុ​ណាមួយ​ ៖
    1. ពិនិត្យមើល​ថា​ តើមាន​អាការ​ឈឺ​គភ៌​ដែរ​ឬទេ​?
    នៅពេល​មាន​ឧប្បត្តិហេតុ​កើតឡើង​ ស្ត្រី​មានគភ៌​ត្រូវ​ពិនិត្យមើល​ថា​ តើ​ផ្ទៃពោះ​មាន​ទៅ​បោក​ប៉ះ​នឹង​អ្វី​ដែរ​ឬទេ​? ហើយ​បើ​មិន​មាន​អាការ​ឈឺចុក​ចាប់​អ្វី​ទេ​នោះ​ គឺ​រាប់ថាជា​សំណាង​ល្អ​របស់​អ្នក​ហើយ​ តែបើ​កើតមាន​អាការ​បន្តិច​ឈឺ​ បន្តិច​បាត់​ទៅវិញ​នោះ​ បញ្ជាក់​ថា​ អាច​នឹង​មាន​ការ​ប្រសូត​មុនពេលកំណត់​ហើយ​ និង​បើសិ​ជា​នឈឺ​បែ​បរឹងៗ​ក្នុង​ពោះ​ជាប់​រហូត​ នោះ​បញ្ជាក់​ថា​ស្បូន​អាច​នឹង​សក​ខ្លួន​មុនពេលកំណត់​។ តែបើ​សិន​ជា​ឈឺពោះ​ខ្លាំង​ និង​មាន​អាការ​ឈឺ​នៅ​លើ​មាត់ស្បូន​ និង​អាច​មានការ​ធ្លាក់ឈាម​ផង​នោះ​ បើសិន​ជួប​អាការ​បែបនេះ​ ចូរ​កុំ​បង្អង់​យូរ​ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។

    2. ពិនិត្យមើល​ថា​ តើមាន​ឈាម​ចេញ​មក​តាម​មាត់ស្បូន​ដែរ​ឬទេ​?
    ព្រោះថា​ បើសិន​មាន​ឈាម​ចេញ​មក​នោះ​ អាច​នឹង​ទៅរួច​ដែល​ថា​ ស្បូន​សក​ខ្លួន​។ បើ​មាន​ឈាម​ចេញ​មក​តិច​ ក៏​មិនសូវ​ជា​គ្រោះថ្នាក់​អី​ប៉ុន្មាន​ទេ​ និង​អាច​ព្យាបាល​បាន​ តែបើ​មាន​ឈាម​ចេញ​មក​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ត្រី​មានគភ៌​ខ្លួនឯង​នោះ​ គ្រូពេទ្យ​អាច​នឹង​ត្រូវ​ឱ្យធ្វើ​ការ​ប្រសូត​ភ្លាម​តែម្តង​ ដោយ​មិនបាច់​គិតថា​ គភ៌​មាន​អាយុ​ប៉ុន្មាន​ហើយ​នោះ​ទេ​។

    3. ពិនិត្យមើល​ថា​ តើ​កូន​នៅ​រើ​ល្អ​ និង​ខ្លាំង​ដូចមុន​ដែរ​ឬទេ​?
    បន្ទាប់ពី​អ្នកម្តាយ​មានគភ៌​ទទួលរង​ឧប្បត្តិហេតុ​ហើយ​ បើ​កូន​នៅក្នុង​ផ្ទៃ​នៅតែ​រើ​ ឬធាក់​ដូច​ប្រក្រតី​នោះ​ ប្រហែលជា​គ្មាន​បញ្ហា​អ្វី​ទេ​ តែបើ​កូន​នៅ​ស្ងៀម​ លែង​រើ​ លែង​ធាក់​ ទោះជា​ធ្វើការ​ជំរុញ​ហើយក៏​នៅតែ​មិន​រើ​ដដែល​នោះ​ អ្នកម្តាយ​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ហើយ​កុំ​បង្អង់​យូរ​។
    ឧប្បត្តិហេតុ​ គឺជា​រឿង​ដែល​មិន​អាច​ការពារ​ជាមុន​បានទេ​ តែ​អាច​រក​វិធី​ចៀសវាង​បាន​ដោយ​ការ​ប្រុងប្រយ័ត្ន​ និង​ចៀសវាង​ពី​ទង្វើ​ណា​ដែល​ប្រថុយប្រថាន​នឹង​ឧប្បត្តិហេតុ​ តែបើ​សិន​ជា​កើត​មាន​ឧប្បត្តិហេតុ​ដោយចៃដន្យ​ណាមួយ​ឡើង​មែន​នោះ​ ចូរ​អ្នកមាន​គភ៌​ទាំងឡាយ​ចាំទុក​ថា​ មិន​មាន​ឈឺពោះ​ មិន​មាន​ធ្លាក់ឈាម​ និង​កូន​នៅ​រើ​និង​ធាក់​ដូចមុន​ដដែល​… បើ​មាន​អាការ​ 3យ៉ាង​នេះ​ បញ្ជាក់​ថា​ អ្នកម្តាយ​ និង​កូន​ក្នុង​ផ្ទៃ​នៅ​មាន​សុវត្ថិភាព​ល្អ​ដដែល​ទេ​៕

  • លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ខ្មែរ​-​ថៃ​ ​ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរ​ពេទ្យគន្ធបុប្ផា​ ​ ​

    លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនាការ​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ខ្មែរ​-​ថៃ​ ​ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរ​ពេទ្យគន្ធបុប្ផា​ ​ ​

    នៅ​ព្រឹក​ថ្ងៃ៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ចាងហ្វាង​ផលិតកម្ម​មហាហង្ស​ ​និង​ដៃគូ​សហការ​ក្រុមហ៊ុនថៃ All that one co.,Ltd ​បាន​រៀបចំ​កម្មវិធី​សន្និសីទ​កាសែត​ប្រកាស​ឱ្យ​ដឹង​ថា​ ​តារា​ខ្មែរ​ ​និង​តារា​ថៃ​ ​នឹង​បើក​ការប្រកួត​បាល់ទាត់​ជា​លក្ខណៈ​មិត្តភាព​ទ្រង់ទ្រាយ​ធំ​មួយ​ ​នៅ​ថ្ងៃទី២៩​ ​សីហា​ ​ខាងមុខនេះ​ ​ដើម្បី​ប្រមូល​ថវិកា​លក់​សប្បុរសធម៌​ ​ទៅ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងស្រុង​។​

    កម្ម​វិ​ធឺ​នេះ​ ​ក៏​នឹង​មានការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​ល្បីឈ្មោះ​មួយ​របស់​ថៃ ONCE UNITED​ ​ជាមួយនឹង​ក្រុម​បឹង​កេត​របស់​កម្ពុជា​ ​ដែល​ជា​ប្រកួត​មិត្តភាព​ទ្រង់ទ្រាយ​ផ្លូវការ​ផង​ដែរ​។​

    ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ​គោលបំណង​ដែល​លោក​រៀបចំ​កម្មវិធី​នេះ​ឡើង​ ​គឺ​ដើម្បី​ចូលរួម​ចំណែក​ ​ក្នុង​ទ្រទ្រង់​ ​ប្រតិបត្តិ​ការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​ ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​នេះ​ ​នឹង​ធ្វើឡើង​នៅ​កីឡា​ជាតិ​ពហុដ្ឋាន​អូឡាំពិក​ ​ដោយ​ក្រៅពី​ក្លឹប​បាត់​ទាត់​កម្ពុជា​-​ថៃ​ ​ក៏​មានការ​ចូលរួម​តារា​សិល្បៈ​កម្ពុជា​-​ថៃ​ ​ដែល​នឹង​ធ្វើការ​សម្ដែង​ប្រគំ​តន្រ្ដី​ ​ក្រោយ​បញ្ចប់​ការប្រកួត​។​ ​ចំពោះ​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​លក់​ ​សំបុត្រ​ ​និង​អ្នកឧបត្ថម្ភ​មក​ពី​បណ្ដា​រក្រុ​មហ៊ុ​ននា​នា​ ​ត្រូវ​ដាក់​ចូលក្នុង​មូលនិធិ​គន្ធបុប្ផា​ ​ហើយ​មិនមែន​មានតែ​ក្រុម​ ​បាល់ទាត់​ ​Cambodia​ ​Super​ ​Star​ ​របស់​មហាហង្ស​នោះ​ទេ​ ​ដែល​ចូល​ប្រកួត​បាល់ទាត់​មិត្តភាព​សប្បុរសធម៌​ ​ពោល​គឺ​តារា​គ្រប់រូប​ ​អាច​ចូលរួម​បរិច្ចាគ​ថ​វិការ​ផ្ទាល់ខ្លួន​ ​នៅក្នុង​មូល​និធី​នេះ​បាន​។

    ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​បាន​និយាយ​បន្ត​ថា​ ​«​ម្យ៉ាងវិញទៀត​ ​ខ្ញុំ​ក៏​ចង់​បំផុសបំផុល​ឲ្យ​តារា​ខ្មែរ​ទាំងអស់​ ​ចូលរួម​ ​អ​ភិ​វ​ឌ្ឃ​ន៍​វិស័យ​កីឡា​ ​និង​ចូលរួម​កម្មវិធី​សប្បុរសធម៌​ ​ដើម្បី​ជួយ​ដល់​កុមារ​នៅ​កម្ពុជា​ ​ដែល​កំពុងតែ​ព្យាបាល​នៅ​ ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ទាំង៥កន្លែង​ ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ខ្ញុំ​សង្ឃឹមថា​ ​ប្រជាជន​បងប្អូន​ខ្មែរ​ទាំងអស់​ ​នឹង​ចូលរួម​គាំទ្រ​ទស្សនា​ឲ្យបាន​ច្រើន​កុះករ​ ​ក៏ដូចជា​លើកស្ទួយ​វិស័យ​សុខាភិបាល​ ​និង​វិស័យ​កីឡា​ ​ផង​ដែរ​»​។​

    ​ចំពោះ​តម្លៃ​លក់​សំបុត្រ​ ​មានតម្លៃ១ម៉ឺន​ ​សម្រាប់​កន្លែង​ធម្មតា​ ​និង​តម្លៃ២ម៉ឺន​រៀល​ ​សម្រាប់​កន្លែង​ ​VIP​ ​ដោយ​នឹង​មានការ​លក់​ចំនួន​ ​១៥កន្លែង​។​ ​កម្មវិធី​នេះ​ ​ក៏​មានការ​ចូលរួម​ឧបត្ថម្ភ​ ​មូលនិធិ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ជាពិសេស​មានការ​គាំទ្រ​ ​ដោយ​សម្ដេចព្រះ​មហា​សង្ឃរាជា​ធិបតី​ ​កិត្តិ​ឧទ្ទេស​បណ្ឌិត​ ​ទេព​ ​វង្ស​ ​សម្ដេចព្រះ​មហាសង្ឃរាជ​ ​នៃ​គណៈមហានិកាយ​ ​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​៕​

  • តារា​សម្ដែង​ឯក​ស្រី​ ​ឈឹម​ ​អារី​យ៉ា​ ​បង្ហាញ​រឿង​ភាគ​ចុងក្រោយ​ ​មុន​លាឈប់​ពី​សិល្បៈ​

    តារា​សម្ដែង​ឯក​ស្រី​ ​ឈឹម​ ​អារី​យ៉ា​ ​បង្ហាញ​រឿង​ភាគ​ចុងក្រោយ​ ​មុន​លាឈប់​ពី​សិល្បៈ​

    ​បន្ទាប់ពី​ប្រកាស​លាឈប់​ការសម្ដែង​ ​តារា​សម្ដែង​ ​អ្នកនាង​ ​ឈឹម​ ​អារី​យ៉ា​ ​បាន​ឡើង​តំណែង​ជា​ជំទាវ​យ៉ាង​កា​លីប​ ​ដោយសារតែ​ស្វាមី​របស់​អ្នកនាង​ ​គឺ​មន្ត្រី​ពាក់​ផ្កាយ​លើ​ស្មា​ប្រចាំ​នៅ​ក្រសួងមហាផ្ទៃ​។​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​គឺ​ភាពយន្ត​ភាគ​ដែល​អ្នកនាង​បាន​សម្ដែង​មុន​ពេល​លាឈប់​ ​ទើបតែ​ត្រូវ​បាន​គេដាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​។​ ​

    ​អ្នកនាង​ ​ឈឹម​ ​អារី​យ៉ា​ ​ដែល​ក្នុង​ពេលនេះ​ ​បាន​ទទួល​ងារ​ជា​ជំទាវ​ស្របច្បាប់​ ​បាន​អះអាង​ថា​ ​អ្នកនាង​មិន​ទទួលការ​សម្ដែង​ទៀត​ទេ​ ​ដោយសារតែ​រវល់​បើកហាង​ជា​អាជីវកម្ម​គ្រួសារ​ ​និង​ ​រវល់​បំពេញបេសកកម្ម​តាម​ស្វាមី​នៅក្នុង​ ​និង​ក្រៅ​ស្រុក​។​ ​យ៉ាងណាមិញ​អ្នកនាង​ថា​ ​មិន​ចង់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​នោះ​ទេ​ ​គឺ​ពេលណា​មានឱកាស​នឹង​នៅតែ​បន្ត​ការសម្ដែង​ ​ដោយ​អ្នកនាង​បញ្ជាក់​ថា​ ​មិនបាន​តាំងខ្លួនជា​លោកជំទាវ​ ​ហើយ​នៅតែ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ក្នុងរង្វង់​សិល្បៈ​នោះ​ផង​។​

    ​អ្នកនាង​ ​ឈឹម​ ​អារី​យ៉ា​ ​បាន​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ ​ដែល​អ្នកនាង​ឈប់​ទទួលការ​សម្ដែង​ហើយ​ ​ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​រឿង​”​គ្មាន​ថ្ងៃ​បញ្ចប់​”​ ​របស់​អ្នកនាង​ ​ត្រូវ​បាន​គេដាក់​បញ្ចាំង​នៅ​ ​CTN​ ​ដែល​ធ្វើ​ឱ្យ​មហាជន​នៅតែ​បានឃើញ​ពី​ការសម្ដែង​របស់​អ្នកនាង​ ​ក្រោយពេល​លាឈប់​។​ ​អ្នកនាង​ថា​ ​នេះ​ជា​ភាពយន្ត​ភាគ​ចុងក្រោយ​ ​ដែល​អ្នកនាង​បាន​សម្ដែង​ ​ប៉ុន្តែ​មិនមែន​ជា​រឿង​ចុងក្រោយ​នោះ​ទេ​ ​ដោយសារតែ​មុន​បាត់មុខ​ ​អ្នក​នាង​ក៍​បាន​ទទួល​សម្ដែង​ភាពយន្ត​ខ្នាត​ធំ១ពីរ​ទៀតផង​ដែរ​ ​ដោយ​គ្រាន់តែ​មិនដឹង​ថា​ភាពយន្ត​នោះ​ ​ដាក់​លក់​សំបុត្រ​ពេលណា​។​

  • ទម្លាប់មិនល្អ 5យ៉ាងធ្វើឱ្យដើមទ្រូងយារធ្លាក់ មិនស្រស់ស្អាត

    ទម្លាប់មិនល្អ 5យ៉ាងធ្វើឱ្យដើមទ្រូងយារធ្លាក់ មិនស្រស់ស្អាត

    ដើមទ្រូង​ គឺជា​អវយវៈ​ដ៏​សំខាន់​របស់​នា​រីៗ​យើង​ ឯកា​រយ​កចិត្ត​ទុកដាក់​មើលថែ​ទាំ​វិញ​នោះ​ មិន​ពិបាកធ្វើ​ឡើយ​ ដូច្នេះ​បើ​មិន​ចង់ឱ្យ​ដើមទ្រូង​យារ​ធ្លាក់​មុន​អាយុ​ទេ​នោះ​ អ្នក​គួរ​បញ្ឈប់​ទម្លាប់5យ៉ាងដូច​ខាងក្រោម​នេះ​។

    1. ពាក់អាវ​ទ្រនាប់​ខុសខ្នាត​ ឬមិន​ចូលចិត្ត​ពាក់​តែម្តង​
    អាវទ្រនាប់​គឺជា​គ្រឿង​តុបតែង​កាយ​ដែល​សំខាន់​បំផុត​របស់​នា​រីៗ​ក៏អាច​ថា​បាន​ដែរ​ ទោះជា​គ្មាន​អ្នក​ណា​មើលឃើញ​មែន​ តែបើ​សិន​យើង​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​សមល្មមនឹង​ខ្នាត​នោះ​ ក្រៅពី​ពាក់​ហើយ​សប្បាយខ្លួន​ មិន​ទើសទែង​ធុញថប់​ហើយ​ នៅ​ជួយ​ឱ្យ​ដើមទ្រូង​របស់​យើង​នៅ​ចំកន្លែង​ និង​មិនឆាប់​យារ​ទៀតផង​។ នា​រីៗ​ជាច្រើន​ចូលចិត្ត​ជ្រើសរើស​ពាក់អាវ​ទ្រនាប់​ដែល​មាន​ទំហំ​តូចជាង​បន្តិច​ ព្រោះ​គិតថា​ នឹង​ជួយ​រុញ​ឱ្យ​ដើមទ្រូង​មើលទៅ​ឃើញ​ណែន​ និង​ជិត​គ្នា​ឡើង​ តែ​ហ្នឹង​គឺជា​ការធ្វើបាប​ដើមទ្រូង​ខ្លួនឯង​ទៅវិញ​ទេ​។ អាវទ្រនាប់​មាន​ច្រើនបែប​ច្រើន​ម៉ូដ​ឱ្យ​ជ្រើសរើស​ ដូច្នេះ​ចូរ​ជ្រើសរើស​ឱ្យ​បាន​ស័ក្តិសម​ក្នុង​ការប្រើ​ប្រាស់​ និង​ខ្នាត​ដែល​ត្រឹមត្រូវ​ជាមួយ​ខ្លួន​អ្នក​ប្រសើរ​ជាង​។

    2. ទទួលទានទឹក​តិច​
    ការ​ទទួលទានទឹក​ល្អ​ចំពោះ​សុខភាព​ និង​គួរ​ជា​ទឹក​ធម្មតា​ប៉ុណ្ណោះ​ ទឹកជា​អង្គ​ប្រកប​សំខាន់​ក្នុង​រាងកាយ​ និង​សំខាន់​ចំពោះ​ស្បែក​របស់​យើង​ បើ​ទទួលទានទឹក​តិច​នឹង​ហុច​ផល​ធ្វើ​ឱ្យ​ដើមទ្រូង​មិន​ណែន​មូល​ក្បំ​ ស្បែក​ឆាប់​ជ្រួញ​យារ​ និង​មានស្នាម​មុន​អាយុ​។

    3. មិន​លាប​គ្រី​មកា​រពារ​ពន្លឺថ្ងៃ​លើ​ដើមទ្រូង​
    រដូវ​ក្តៅ​បែបនេះ​ ជួនកាល​ក៏​ពាក់អាវ​វាល​កធំ​ អាវ​អត់​ស្មា​ ឬសូម្បីតែ​ឈុត​ហែល​ទឹ​កផ្សេង​ៗក៏ដោយ​ នៅពេល​ពន្លឺថ្ងៃ​ចាំង​មក​ប៉ះ​ស្បែក​យើង​ដោយ​ត្រង់​នោះ​ វា​ប្រៀប​ដូចជា​យើង​បណ្តោយ​ឱ្យ​ពន្លឺថ្ងៃ​ចូល​មក​បំផ្លាញ​ស្បែក​បរិវេណ​នោះ​ផង​ដែរ​ ហើយ​ដើមទ្រូង​ក៏​ដូចគ្នា​ដែរ​ វា​នឹង​បង្ក​ឱ្យ​កើត​បញ្ហា​ជ្រីវជ្រួញ​មុន​អាយុ​ និង​កាន់តែ​ឆាប់​យារ​ធ្លាក់​ទៀតផង​។

    4. ជក់បារី​
    ការ​ជក់បារី​ហុច​ផល​ជា​រួម​ដល់​រាងកាយ​ ហើយ​រាងកាយ​គ្រប់​ផ្នែក​នឹង​យារ​ធ្លាក់​ទាំងអស់​ មិន​លើកលែង​សូម្បីតែ​ដើមទ្រូង​ក៏ដោយ​ ព្រោះ​បារី​ធ្វើ​ឱ្យ​អុី​ឡា​ស្ទី​នរ​បស់​ស្បែក​ថយ​ចុះ​ ភាព​ក្មេង​វ័យ​ក៏​នឹង​រលាយ​បាត់​អស់​ដែរ​។

    5. ទម្ងន់​ខ្លួន​ឡើង​ចុះ​ៗញឹកញាប់​
    ការ​សម្រក​ទម្ងន់​ធ្វើ​ឱ្យ​កើតមាន​ផល​ប៉ះពាល់​ដូចជា​ ក្នុង​ខណៈ​ដែល​ទម្ងន់​ខ្លួន​របស់​អ្នក​ស្រក​ចុះ​ហើយ​នោះ​ រឿង​ដំបូង​គេ​ដែល​ស្រក​ចុះទៅ​ដែរ​នោះ​ គឺ​ទំហំ​របស់​ដើមទ្រូង​ ដែល​ពេញ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ហ្នឹងឯង​ ដូច្នេះហើយ​ទើប​ការ​ថែរក្សា​ទម្ងន់​ខ្លួន​ឱ្យ​នៅ​ទៀងទាត់​ជា​ការ​ប្រសើរ​បំផុត​៕