Category: សង្គម និងសេដ្ឋកិច្ច

  • Honda​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បង្កើត​ ​Youtube​ ​Channel​ ​ផ្ទាល់ខ្លួន​ហើយ​ ​!​ ​

    Honda​ ​អ្នកចាត់ការ​ក្រុមជម្រើសជាតិ​កម្ពុជា​ ​បង្កើត​ ​Youtube​ ​Channel​ ​ផ្ទាល់ខ្លួន​ហើយ​ ​!​ ​

    តាមរយៈ​សារ​បង្ហោះ​នៅក្នុង​គណនី​ហ្វេ​សប៊ុ​ក​របស់​អ្នកចាត់ការ​ទូទៅ​ ​និង​ជា​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​ ​Keisuke​ ​Honda​ ​បានឱ្យ​ដឹង​ថា​ ​ពេលនេះ​គាត់​នៅទំនេរ​ ​មិនទាន់​មាន​ក្លិប​លេង​ ​ទើប​គាត់​បាន​បង្កើត​ ​Youtube​ ​Channel​ ​មួយ​ហើយ​។​

    ​ជាមួយនឹង​ពាក្យស្លោក​ ​A​ ​Challenge​ ​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ ​ហាក់​ធ្វើ​ឱ្យ​អ្នកទស្សនា​ភាគច្រើន​គិតថា​ ​Channel​ ​ថ្មី​របស់​គាត់​នេះ​ ​គឺ​នឹង​មាន​វីដេអូ​ទាក់ទង​នឹង​បាល់ទាត់​ ​ជាពិសេស​អំពី​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ក្រុមជម្រើសជាតិ​កម្ពុជា​តែម្ដង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​មិនមែន​ជា​លើក​ទី1ទេ​ ​ដែល​ ​Keisuke​ ​Honda​ ​ចូលរួម​ក្នុង​បណ្តាញ​សង្គម​ ​ដោយ​កីឡាករ​រូប​នេះ​ក៏​ធ្លាប់​បាន​បង្កើត​វេ​ប​សាយ​ ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​និង​ ​App​ ​ផ្ទាល់ខ្លួន​ទៀតផង​៕​




  • ​ ​ធនាគារ​កណ្តាល​កម្ពុជា​-​កូរ៉េ​ ​រួមគ្នា​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​ ​ ​

    ​ ​ធនាគារ​កណ្តាល​កម្ពុជា​-​កូរ៉េ​ ​រួមគ្នា​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​ ​ ​

    ​ធនាគារជាតិនៃកម្ពុជា​ ​និង​ធនាគារកណ្ដាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​បាន​រៀបចំ​សិក្ខាសាលា​រួមគ្នា​មួយ​ស្ដីពី​«​ភាពជា​ដៃគូ​ផ្ដល់​ចំណេះដឹង​»​ដើម្បី​ចូលរួម​ចែករំលែក​បទ​ពិសោធ​រវាង​គ្នា​ ​និង​រួមគ្នា​ស្រាវជ្រាវ​លើ​ប្រធានបទ​ ​ការអភិវឌ្ឍន៍​ទីផ្សារ​អន្ដរ​ធនាគារ​នៅ​កម្ពុជា​ ​ដើម្បី​ត្រៀម​បង្ការ​ហានិភ័យ​នានា​ដែល​នឹង​កើតមានឡើង​ ​និង​ធ្វើការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​នៃ​អន្តរ​ធនាគារ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​បន្ថែម​ទៀត​។​

    លោកជំទាវ​ ​នាវ​ ​ចាន់​ថា​ណា​ ​ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​ ​បាន​សម្ដែង​ក្ដី​អំណរគុណ​ចំពោះ​ធនាគារកណ្ដាល​កូរ៉េ​ ​ដែល​មាន​លោក​ ​Kee​ ​Sun​ ​Jang​ ​អគ្គនាយករង​ជា​តំណាងក្នុង​ភាពជា​ដៃគូ​ចែករំលែក​ចំណេះដឹង​ ​សម្រាប់​ការ​ផ្ដល់​ជូន​នូវ​ឱកាស​ដល់​ធនាគារជាតិនៃកម្ពុជា​ក្នុង​ការចូលរួម​ចែករំលែក​បទពិសោធន៍​រវាង​គ្នា​នេះ​។​

    ​ ​លោកជំទាវ​មានប្រសាសន៍​ថា​៖​«​កម្មវិធី​នេះ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ឆ្ពោះទៅ​មុខ​ ​និង​ការស្រាវជ្រាវ​របស់​ធនាគារជាតិ​លើ​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​ ​ជាក់ស្ដែង​ប្រធានបទ​ដែល​នឹង​ស្រាវជ្រាវ​ក្នុង​ឆ្នាំនេះ​ស្តី​ពី​ ​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​។​ ​ការស្រាវជ្រាវ​នេះ​ ​មាន​គោលដៅ​វាយតម្លៃ​បច្ចុប្បន្ន​ស្ថានភាព​នៃ​ទីផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​ ​និង​ព្យាយាម​រក​មធ្យោបាយ​បន្ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ ​និង​ប្រើប្រាស់​សាច់ប្រាក់​ងាយស្រួល​ក្នុង​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​»​។​ លោក​ ​ចាង​ ​គី​ស៊ុន​ ​Kee​ ​Sun​ ​Jang​ ​អគ្គនាយករង​នៃ​ធនាគារ​កូរ៉េ​ ​បាន​លើកឡើង​ថា​ ​កិច្ចសហការ​នៃ​ការស្រាវជ្រាវ​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​លើ​ផ្នែក​ជាច្រើន​ដូចជា​ ​ឈ្វេងយល់​បន្ថែម​ពី​ដំណើរការ​ប្រតិបត្តិ​ការ​នៃ​ទីផ្សារ​អន្តរ​ធនាគារ​ ​ចេះ​វិភាគ​ទិន្នន័យ​ ​និង​ការ​ធ្វើ​គោលនយោបាយ​ដែល​ទាក់​ទង​ផ្សេង​ៗ​ផង​ដែរ​។​ ​

    ​លោកជំទាវ​ ​ជា​ ​សិរី​ ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​នេះ​ជា​ឆ្នាំទី4ហើយដែល​ធនាគារជាតិ​ ​និង​ធនាគារកណ្ដាល​កូរ៉េ​បាន​សហការ​គ្នា​ ​ហើយពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ធនាគារ​ជា​ដៃគូ​ទាំង2​ ​នេះ​បាន​ពិភាក្សា​គ្នា​ដោយមាន​លើកយក​ប្រធាន​បទ​ខុស​ៗ​គ្នា​លើ​មក​ពិភាក្សា​។​ ​ធនាគារ​ទាំង2​ ​នឹង​ធ្វើការ​សិក្សា​ដើម្បី​រក​ចំណុច​ល្អ​បន្ថែម​ក្នុង​ការ​ធ្វើការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ ​និង​មានប្រសិទ្ធភាព​ជាង​មុន​។​

    ​លោកជំទាវ​បាន​មានប្រសាសន៍​ថា​៖​«​កន្លងមក​ធនាគារជាតិនៃកម្ពុជា​បាន​សិក្សា​ ​និង​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​ ​ក៏ប៉ុន្តែ​វា​នូវ​មាន​ភាព​រអាក់រអួល​ ​ដូច្នេះ​យើង​ចង់​ស្រាវ​ជ្រាវ​បន្តែ​មទៀ​តថា​ ​តើ​នៅ​មាន​អ្វីខ្លះ​ទៀត​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ឱ្យ​ការងារ​នេះ​នឹង​ដើរ​បាន​រលូន​។​ ​អ្វី​ដែល​យើង​គិតថា​ល្អ​នៅ​ឆ្នាំមុន​ ​មិន​ប្រាកដ​ថា​ធ្វើ​បាន​ល្អ​នៅ​ឆ្នាំនេះ​ទេ​»​។​

    លោកជំទាវ​បន្ត​ថា​ ​ការសិក្សា​នេះ​ ​គឺ​ដើម្បី​ត្រៀមលក្ខណៈ​ ​ព្រោះ​ស្ថានភាព​ហិរញ្ញ​វត្តុ​ពិភពលោក​មានការ​ប្រែប្រួល​ជាលំដាប់​។​ ​ដូច្នេះ​ធនាគារជាតិ​ត្រូវតែ​សិក្សា​លើ​ឧប​ក​រណ៍​ថ្មី​ៗ​ ​និង​ឈ្វេងយល់​ពីក​ត្តា​ជំ​រុញ​ផ្សេង​ៗ​ក្នុង​ការធានា​ឱ្យ​មានការ​ចូលរួម​ពី​គ្រឹះស្ថាន​ ​និង​ធនាគារ​លើ​ទីផ្សារ​អន្តរ​ធនាគារ​ឱ្យ​បាន​ច្រើនជាង​មុន​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

    លោកជំទាវ​បាន​បន្ដ​ទៀត​ថា​ ​ជាទូទៅ​ភាគី​ទាំង2​ ​បាន​ចុះ​សិក្សា​ដើម្បី​ស្វែងយល់​ថា​ ​តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​អភិវឌ្ឍ​ទីផ្សារ​អន្ដរ​ធនាគារ​នៅ​កម្ពុជា​ឱ្យ​មានប្រសិទ្ធភាព​ជាង​មុខ​ ​មានដំណើរ​ការ​រលូន​ជាង​មុន​។​ ​ដូច្នេះ​ខាង​ធនាគារជាតិ​ចង់​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ដឹង​ថា​ ​តើ​ត្រូវ​ធ្វើអ្វី​ខ្លះទៀត​ ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​កិច្ចការ​ងារ​មួយ​នេះ​ ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​។​

    លោកជំទាវ​បញ្ជាក់​ថា​ ​គោលដៅ​ក្នុង​ការស្រាវជ្រាវ​នេះ​មាន​ច្រើន​ ​រួមមាន​ ​ចង់​ស្វែងយល់​ពី​ឧប​ក​រណ៍​ថ្មី​ៗ​ដែល​គួរតែ​មានការ​ស្វែងយល់​ ​និង​ធ្វើ​យ៉ាងណា​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ចូលក្នុង​ទីផ្សារ​អន្ដរ​ធនាគារ​បាន​ច្រើនជាង​មុន​ ​ហើយ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​វិញ​ ​មាន​រយៈពេល​ ​4ខែ​ ​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​៕​
    ​ ​ ​


  • កីឡដ្ឋាន​ថ្មី​ ​បឹង​កេត​ ​បើក​ការប្រកួត​ដំបូង​ក្នុង​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​

    កីឡដ្ឋាន​ថ្មី​ ​បឹង​កេត​ ​បើក​ការប្រកួត​ដំបូង​ក្នុង​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​

    ​ក្នុង​ការប្រកួត​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​វគ្គ​ ​1​/​8​ ​ក្រុម​បឹង​កេត​និង​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ស្វា​គ​ន៍​ក្រុមបាល់ទាត់​ខេត្តសៀមរាប​ក្នុង​ជំនួប​ជើង​ទី2​។​

    ​កីឡដ្ឋាន​ថ្មី​របស់​បឹង​កេត​ដែល​មានឈ្មោះ​ថា​ ​ខេម​ប៊ូ​ឌា​ ​អ៊ែរ​វ៉េ​ ​នឹង​បើក​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​ជាលើកដំបូង​នៃ​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​ជើង​ទី2​ ​របស់​ក្រុម​បឹង​កេត​នៅ​ថ្ងៃទី10​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​។​

    ​កីឡដ្ឋាន​មួយ​នេះ​ផង​ដែរ​ ​ក៏​នឹង​ក្លាយជា​ទឹកដី​របស់​ក្រុម​មក​ពី​ខេត្ត​កំពង់ចាម​មួយ​នេះ​ក្នុង​ជើង​ទី2​ ​នៃ​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា​ ​Metfone​ ​Cambodian​ ​League​ ​2019​ ​មួយ​នេះ​ផង​ដែរ​ ​បន្ទាប់ពី​ខកខាន​ធ្វើជា​ម្ចាស់ផ្ទះ​អស់​រយៈពេល​ជាង​កន្លះ​រដូវ​កាល​រួចមក​៕​


  • ធ្វើអ៊ីចឹងបានដែរ?!? Neymar ចង់ចេញពីក្លិប និងអត់មកហាត់ គ្មានប្រាប់គ្រូមួយម៉ាត់

    ធ្វើអ៊ីចឹងបានដែរ?!? Neymar ចង់ចេញពីក្លិប និងអត់មកហាត់ គ្មានប្រាប់គ្រូមួយម៉ាត់

    កីឡាករ Neymar JR បានបាត់មុខមិនបង្ហាញខ្លួនការហ្វឹកហាត់ជាច្រើនថ្ងៃមកហើយ ដោយមិនបានផ្តល់ដំណឹងអ្វីបន្តិចទាល់តែសោះទៅកាន់ក្លិបរបស់ខ្លួន។

    ពាក់ព័ន្ធនឹងបញ្ហានេះត្រូវបានអ្នកគ្រប់គ្នាដឹងថា គឺជាចេតនារបស់ Neymar JR ដែលចង់ចាកចេញពីក្លិបបារាំង Paris Saints Germaint។

    គួរបញ្ជាក់ផងដែរថា កីឡាករជម្រើសជាតិប្រេស៊ីលដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតរូបនេះ បានបង្ហាញចេតនាចង់ចាកចេញពីក្លិបជាយូរណាស់មកហើយ តែដោយសារតែមិនមានក្លិបផ្សេងណាហ៊ានមកចរចាជាមួយក្លិបរបស់គេឡើយ ព្រោះកីឡាកររូបនេះមានតម្លៃខ្លួនថ្លៃកប់ពពកពេក៕

  • U15​ ​កម្ពុជា​បញ្ចេញ​បញ្ជី​ឈ្មោះ​ត្រៀម​ប្រកួត​មិត្តភាព​ ​កម្ពុជា​-​ចិន​

    U15​ ​កម្ពុជា​បញ្ចេញ​បញ្ជី​ឈ្មោះ​ត្រៀម​ប្រកួត​មិត្តភាព​ ​កម្ពុជា​-​ចិន​

    ការប្រកួត​ដកស្រង់​បច្ចេកទេស​រវាង​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ចិន​អាយុ​ក្រោម​ ​15ឆ្នាំ​នឹង​ត្រូវ​ធ្វើឡើង​ ​2ជើង​ ​នា​ថ្ងៃទី11​ ​និង13​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​វេលា​ម៉ោង​ ​5ល្ងាច​ ​នៅ​កីឡដ្ឋាន​ ​Smart​ ​RSN​ ​ទាំង​ ​2ជើង​ ​ដោយ​នឹង​បើក​ឱ្យ​អ្នកគាំទ្រ​ ​និង​ទស្សនិកជន​ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​ ​ខណៈ​ដែល​ការប្រកួត​នេះ​មិន​មានការ​ផ្សាយបន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ឡើយ​។​

    ​មិន​តែប៉ុណ្ណោះ​ ​គ្រូបង្វឹក​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ ​28នាក់​ចុងក្រោយ​ដែល​ត្រៀម​ក្នុង​ការប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​នេះ​ ​ហើយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​នេះ​ ​គ្រូបង្វឹក​នឹង​កាត់​កីឡាករ​ចំនួន​ ​5នាក់​ចុងក្រោយ​ចេញ​ ​មុននឹង​ហោះ​ទៅ​ចូលរួម​ប្រកួត​ពាន​ ​AFF​ ​U16​ ​Championship​ ​នៅ​ឯ​ប្រទេស​វៀតណាម​នា​ដើមខែ​ក្រោយនេះ​៕​


  • រឿង​តូចតាច8យ៉ាង​ ដែល​អ្នក​គួរ​ធ្វើឱ្យបាន ញឹកញាប់​ដើម្បី​សុខភាព​ល្អ

    រឿង​តូចតាច8យ៉ាង​ ដែល​អ្នក​គួរ​ធ្វើឱ្យបាន ញឹកញាប់​ដើម្បី​សុខភាព​ល្អ

    នៅក្នុង​ក្បួនតម្រា​ពេទ្យ​របស់​ចិន​បាន​បង្រៀន​ថា​ មាន​កាយវិការ​ 8យ៉ាងដែល​អ្នក​គួរ​ធ្វើ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ ដើម្បី​ឱ្យ​មាន​សុខភាព​រាងកាយ​ និង​ផ្លូវចិត្ត​ល្អ​។ កាយវិការ​ទាំងអស់​នោះ​គឺ​ ៖

    1. ធ្វើ​ចលនា​កែវភ្នែក​ : ការ​ផ្ចង់​ខ្សែភ្នែក​ទៅ​រក​ចំណុច​ណាមួយ​ក្នុងរយៈពេល​យូរ​គឺជា​ការធ្វើបាប​កែវភ្នែក​របស់​ខ្លួន​ដោយ​ផ្ទាល់​។ នៅ​ក្បួនតម្រា​របស់​ពេទ្យ​ចិន​បាន​ប្រាប់​ថា​ យ៉ាងហោចណាស់​នៅ​រៀងរាល់​ 1ម៉ោង​ម្តង​ មនុស្ស​ម្នា​ក់ៗ​គួរ​ធ្វើលំ​ហាត់ប្រាណ​ខ្សែភ្នែក​ ដោយ​ការ​បើកភ្នែក​សម្លឹង​មើលទៅ​លើ​ពិ​ដាន​ រួចហើយ​បង្វិល​កែវ​ភ្នែក​សន្សឹម​ៗទៅ​ខាងឆ្វេង​ រួច​ចុះទៅ​ក្រោម​ ហើយ​រេ​ទៅ​ខាងស្តាំ​ មុននឹង​វិល​ទៅ​សម្លឹង​មើល​ខាងលើ​វិញ​។ ធ្វើបែប​ហ្នឹង​ឱ្យ​បាន​ច្រើនដង​សាច់ដុំ​ភ្នែក​នឹង​បាន​រឹងមាំ​។
    2. លេបទឹកមាត់​ : ការ​លេបទឹកមាត់​ញឹកញាប់​ គឺជា​ការ​ធ្វើលំ​ហាត់ប្រាណ​សាច់ដុំ​បំពង់ក​ ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយអាហារ​ឱ្យធ្វើ​ការ​តាម​ប្រក្រតី​។
    3. សិតសក់​ : ទោះជា​ការ​សិតសក់​ញឹកញាប់​មិនបាន​ជួយ​ឱ្យ​សក់​ស្អាត​ឡើង​ក៏ដោយ​ តែ​វា​ជា​ការ​ជួយ​ម៉ាស្សា​សរសៃប្រសាទ​លើ​ខួរក្បាល​ ធ្វើ​ឱ្យ​ភ្នែកភ្លឺ​ច្បាស់​ ឫស​សរសៃសក់​រឹងមាំ​ល្អ​ឡើង​ ព្រោះ​មាន​លោហិត​ហូរ​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល​រៀងរាល់​ពេល​ដែល​យើង​សិត​ជានិច្ច​។4. ម៉ាស្សា​ស្លឹកត្រចៀក​ : នៅនឹង​ត្រចៀក​របស់​យើង​មាន​សសៃ​ប្រសាទ​ដែល​តភ្ជាប់​ជាមួយ​ក្រលៀន​ ការ​ទាញ​ ផ្ទាត់​ ច្របាច់​ ឬត្រដុស​ស្លឹកត្រចៀក​ញឹកញាប់​ នឹង​ជួយ​ជំរុញ​ការ​ធ្វើការងារ​របស់ក្រ​លៀន​ដោយ​ផ្ទាល់​ជួយ​ការពារ​អាការ​វិលមុខ​ និង​ការបាន​ឮអ្វី​ផ្តេស​ផ្តាស់​។
    5. កម្រើក​អណ្តាត​ពេល​អង្គុយ​ទំ​នេរ​ៗ : បើ​បាន​យក​អណ្តាត​រុញ​ក្រអូមមាត់​ខាង​លើ​ផង​នោះ​ នឹង​ជួយ​ជំរុញ​ការ​បញ្ចេញ​ទឹកមាត់​ ធ្វើ​ឱ្យ​ប្រអប់មាត់​ស្អាត​ និង​បំបាត់​ក្លិន​មាត់​ទៀតផង​។
    6. ខ្ជឹប​រន្ធ​គូទ​ : ជា​វិធី​បំបាត់​អាការ​ឆ្អល់ពោះ​យ៉ាង​ងាយ​បំផុត​។ ចូរ​ខ្ជឹប​រន្ធ​គូទ​ក្នុង​ 1ថ្ងៃ​ឱ្យ​បាន​ 3ឈុត​ 1ឈុត​ចាប់ពី​ 50​-100​ដង​ ព្រោះ​រាល់ពេល​ដែល​យើង​ខ្ជឹប​រន្ធ​គូទ​ ពោះវៀន​នឹង​ពង្រឹង​ខ្លួន​ កម្ចាត់​វត្ថុ​កខ្វក់​មិនល្អ​ដែល​នៅ​សេសសល់​មិន​ឱ្យ​រាតត្បាត​បំផ្លាញ​រាងកាយ​របស់​យើង​។
    7. ខាំធ្មេញ​ : ការ​ខាំ​ធ្មេញ​ស្រាល​ៗញឹកញាប់​ នឹង​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​រឹងមាំ​ និង​ជួយ​ជំរុញ​ការផលិត​ទឹក​រំលាយអាហារ​ ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​រឿង​ពោះវៀន​ ចូរ​កុំ​ខកខាន​ឱ្យ​សោះ​។
    8. ត្រដុស​ថ្ពាល់​ និង​ផ្ទៃមុខ​ : ផ្ទៃមុខ​ គឺជា​កន្លែង​ដែល​ខ្វះ​ការហាត់ប្រាណ​ខ្លាំង​បំផុត​។ ការ​ត្រដុស​ថ្ពាល់​ និង​ផ្ទៃមុខ​ គឺ​ជា​វិធី​មួយ​ដ៏​សែន​ងាយ​បំផុត​ គ្រាន់តែ​ត្រដុស​បាតដៃ​ទាំងសងខាង​ ហើយ​យក​បាតដៃ​មក​ដុស​មុ​ខស្រាល​ៗ នឹង​ជួយ​ជំរុញ​លំហូរ​វិល​របស់​លោហិត​ ធ្វើ​ឱ្យ​ឈាម​ហូរ​មក​ចិញ្ចឹម​ផែន​ថ្ពាល់​ទាំង​សងខាង​បាន​កាន់តែ​ច្រើនឡើង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​ស្អាត​ស្រស់ថ្លា​ជាប់​ជានិច្ច​៕

  • តុបតែងមុខបែបធម្មជាតិក៏ស្រស់ស្អាតមិនស្ទើដែរ

    តុបតែងមុខបែបធម្មជាតិក៏ស្រស់ស្អាតមិនស្ទើដែរ

    ការ​តុបតែង​មុខ​នៅក្នុង​រដូវភ្លៀង​ក៏​នៅតែ​បន្ត​ជាមួយនឹង​ការ​តុបតែង​បែប​ស្រាល​ៗ និង​បែប​ធម្មជាតិ​ ដើម្បី​ឱ្យ​ផ្ទៃមុខ​របស់​អ្នកមាន​ភាព​ស្រស់​ស្អាត​ មិន​ស្លេកស្លាំង​ និង​មិន​កក​ម្សៅ​ មិន​ប្រតាក​ពណ៌​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក​។ តោះ​មក​ផាត់មុខ​បែបនេះ​ម្តង​មើល៎​ ដើម្បី​ឱ្យ​សម្រស់​ដ៏​ផូរផង់​របស់​អ្នក​នៅតែ​រក្សា​បាន​នូវ​ភាព​ស្រស់បំព្រង​ និង​ស្អាត​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​ ទោះជា​ភ្លៀង​ធ្លាក់​ក៏​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ភាព​ស្រស់​ស្អាត​របស់​អ្នក​ដែរ​។ ដូច្នេះ​សូម​ងាក​មក​តុបតែង​មុខ​បែប​ស្រាល​ៗ បែប​ធម្មជាតិ​ម្តង​មើល៎​៕

  • ម្ចាស់​ពាន​ ​Ballon​ ​d’Or​ ​នារី​ ​ដំបូង​បំផុត​លើ​ពិភពលោក​ ​ពិតជា​អស្ចារ្យ​មែន​!​

    ម្ចាស់​ពាន​ ​Ballon​ ​d’Or​ ​នារី​ ​ដំបូង​បំផុត​លើ​ពិភពលោក​ ​ពិតជា​អស្ចារ្យ​មែន​!​

    ​Ballon​ ​d’Or​ ​នារី​ ​លើកដំបូង​បាន​ទៅលើ​កីឡាការិនី​ឆ្នើម​របស់​ប្រទេស​ន័រវែស​ ​Ada​ ​Hegerberg​ ​របស់​ក្លិប​ ​Lyon​ ​ដែល​នេះ​ជា​ឆ្នាំ​ដំបូង​ហើយដែល​គេ​បង្កើត​ពាន​ប្រភទ​នេះ​សម្រាប់​ក្រុមបាល់ទាត់​នារី​។​

    ​កីឡាការិនី​វ័យ​ ​23ឆ្នាំ​ចូលរួម​ជាមួយ​ក្លិប​ ​Lyon​ ​ក្នុង​ឆ្នាំ2014​ ​និង​បាន​ជួយ​ក្លិប​មួយ​នេះ​ឱ្យ​ឈ្នះ​ពាន​លី​ក​កំពូល​ ​និង​ពាន​ ​Champions​ ​League​ ​ផ្នែក​នារី​ ​3រដូវ​កាល​ជាប់​ៗ​គ្នា​ ​ដោយ​លេង​ក្នុង​តួនាទី​ជា​ខ្សែប្រយុទ្ធ​។​ ​Hegerberg​ ​រកបាន​ ​157គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ ​125ប្រកួត​ឱ្យ​ ​Lyon​ ​និង​ ​38គ្រាប់​ផ្សេងទៀត​ឱ្យ​ក្រុមជម្រើសជាតិ​នារី​ន័រវែស​។​

    ​ឯ​ចំណាត់ថ្នាក់​លេខ2​ ​បាន​ទៅលើ​កីឡាការិនី​ ​Pernille​ ​Harder​ ​មក​ពី​ប្រទេស​ដាណឺម៉ាក​ ​និង​លេខ3​ ​បាន​ទៅលើ​នាង​ ​Dzsenifer​ ​Marozsán​ ​មក​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​។​ ​កាលពី​ឆ្នាំ2016​ ​តារា​ឆ្នើម​មក​ពីទី​ក្រុង​ ​Molde​ ​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ន័រវែស​រូប​នេះ​ ​ធ្លាប់​ត្រូវ​បាន​បោះឆ្នោត​ឱ្យ​ឈ្នះ​ពាន​កីឡាការិនី​ឆ្នើម​ប្រចាំ​ទ្វីបអឺរ៉ុប​ម្ដង​រួចមក​ហើយ​៕​


  • Pich​ ​Owen​ ​និង​ ​Thomas​ ​Sochenn​ ​ស្ម័គ្រចិត្ត​ទៅ​ក្លិប​កំពង់ចាម​

    Pich​ ​Owen​ ​និង​ ​Thomas​ ​Sochenn​ ​ស្ម័គ្រចិត្ត​ទៅ​ក្លិប​កំពង់ចាម​

    ​អតីត​កីឡាករ​របស់​ក្រុមបាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន​ ​Thomas​ ​Sam​ ​Sochenn​ ​និង​ម្នាក់ទៀត​ឈ្មោះ​ ​Owen​ ​Pich​ ​បាន​ទៅ​ចួល​រួម​ជាមួយនឹង​ក្លិប​បាល់ទាត់​ខេត្ត​កំពង់ចាម​ជា​ផ្លូវការ​ហើយ​ ​នេះ​បើ​តាម​ការ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ចាម​មួយ​នេះ​។​

    ​Thomas​ ​Sam​ ​Sochenn​ ​មាន​វ័យ​ ​25ឆ្នាំ​ ​លេង​ក្នុង​តំណែង​ខ្សែបម្រើ​កណ្តាល​ ​បាន​ចាប់ផ្តើម​លេង​បាល់ទាត់​នៅ​ប្រទេស​បារាំង​ជាមួយ​ក្រុម​ ​Olympique​ ​Marseille​ ​រយៈពេល​ ​3ឆ្នាំ​ ​(​2010​-​2014​)​ ​ហើយ​បាន​បន្ត​លេង​នៅ​ក្លិប​ ​Marignane​ ​Gignac​ ​F.C​.​ ​លី​ក​ទី3​ ​ប្រទេស​បារាំង​រយៈពេល​ ​2ឆ្នាំ​ ​(​2016​-​2018​)​។​

    ​ចំណែក​ឯ​ ​Pich​ ​Owen​ ​ដែល​មាន​វ័យ​ទើបតែ​ ​20ឆ្នាំ​ ​ក៏​ធ្លាប់​លេង​នៅក្នុង​តំបន់​កណ្តាល​ទីលាន​ដូចគ្នា​ ​រូបគេ​បាន​ចាប់ផ្តើម​លេង​បាល់ទាត់​នៅក្នុង​ក្រុម​ថ្នាល​របស់​ក្រុម​ ​AS​ ​Muret​ ​នៅ​ឆ្នាំ2009​-​2015​ ​ហើយ​បាន​បន្ត​ទៅលេង​នៅ​ក្លិប​ ​AS​ ​Tournefeuille​ ​ពីឆ្នាំ2015​-​2017​ ​ហើយ​នៅ​ឆ្នាំ2018​ ​រូបគេ​បាន​ទៅ​ចូលរួម​លេង​ជាមួយ​ក្លិប​ ​AS​ ​Lavernose​៕​


  • ខ្សែប្រយុទ្ធ​វៀតណាម​ដែល​ប្រកប​អាជីព​នៅ​លី​ក​កំពូល​បែលហ្សិក​ ​ទទួល​បាន​ប្រាក់​ ​3ម៉ឺន​ដុល្លារ​ក្នុង​ ​1ខែ​

    ខ្សែប្រយុទ្ធ​វៀតណាម​ដែល​ប្រកប​អាជីព​នៅ​លី​ក​កំពូល​បែលហ្សិក​ ​ទទួល​បាន​ប្រាក់​ ​3ម៉ឺន​ដុល្លារ​ក្នុង​ ​1ខែ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​មាន​ព័ត៌មាន​លេចឮ​ឡើង​ថា​ ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​វៀតណាម​ ​Nguyen​ ​Cong​ ​Phuong​ ​ត្រូវ​បាន​ក្លិប​ ​HAGL​ ​ដាក់​ឱ្យ​ក្លិប​មួយ​នៅក្នុង​លី​ក​កំពូល​របស់​ប្រទេស​បែលហ្សិក​ខ្ចី​ជើង​ជាមួយ​កិច្ចសន្យា​រយៈពេល​ ​1រដូវ​កាល​។​

    ​ក្លិប​ ​Sint​-​Truidense​ ​VV​ ​ដែល​ជាស​មា​ជិ​ក​នៃ​លី​ក​កំពូល​បែលហ្សិក​ ​បាន​ប្រកាស​ឱ្យ​ដឹង​អំពី​ប្រាក់ខែ​របស់​កីឡាករ​រូប​នេះ​នៅក្នុង​ថ្ងៃ​ធ្វើសន្និសីទ​កាសែត​នៃ​ការ​ចុះ​កុងត្រា​នេះ​ថា​ ​កីឡាករ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់ខែ​ ​3ម៉ឺន​ដុល្លារ​ក្នុង​ ​1ខែ​រហូតដល់​ចប់​កិច្ចសន្យា​មួយ​នេះ​។​

    ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្លិប​ចាស់​ ​Hoang​ ​Anh​ ​Gia​ ​Lai​ ​របស់​កីឡាករ​វ័យ​ ​24ឆ្នាំ​ខាងលើ​ ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​ប្រាក់ឈ្នួល​បឋម​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​កាល​ស្នាក់នៅ​ជាមួយ​លោក​ ​គឺ​ទទួល​បាន​ជាមធ្យម​ ​1,000ដុល្លារ​ ​ខណៈ​កាលពី​ការខ្ចី​ជើង​ទៅកាន់​លី​ក​កំពូល​កូរ៉េ​ខាងត្បូង​ ​គ្រានោះ​ទទួល​បាន​ប្រហាក់​ប្រហែលជា​ ​10,000ដុល្លារ​៕​