Category: សង្គម និងសេដ្ឋកិច្ច

  • Wow!! ធ្លាយដំណឹងតារាសម្ដែង ភុល សុវណ្ណដានីន មានតួនាទីជាមន្ដ្រី និងត្រៀមទៅវៀតណាមទៀត

    Wow!! ធ្លាយដំណឹងតារាសម្ដែង ភុល សុវណ្ណដានីន មានតួនាទីជាមន្ដ្រី និងត្រៀមទៅវៀតណាមទៀត

    តារាសម្ដែងឯកប្រុសលោក ភុល សុវណ្ណដានីន កំពុងត្រូវបានអ្នកគាំទ្រ សរសើរមិនតិចមាត់ទេ ដែលលោកគឺជាតារាសម្ដែងមួយរូប ក្រៅពីមានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងសិល្បៈក៏ត្រូវគេដឹងថាមានការងាររឹងមាំ ជាមន្ត្រីប្រចាំនៅក្នុងក្រសួងមហាផ្ទៃ។ តំណែងរបស់លោកត្រូវគេប៉ាន់ស្មានថា នឹងជួយឱ្យលោកអាចឈោងតំណែងជាមន្ត្រីជាន់ខ្ពស់ ឬ ឋានៈឯកឧត្តមដោយមិនពិបាកនោះទេនៅពេលខាងមុខ។

    ពិតជាឡូយមែនទែន ដែលតារាសម្ដែងរូបនេះត្រូវគេបង្ហើបបន្ថែមថា លោកត្រៀមចេញទៅកាន់ប្រទេសវៀតណាមដើម្បីសិក្សារហូតដល់៣ខែ។ នេះបើយោងតាមសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យលោក ដែលមានតួនាទីជាវរសេនីយ័ត្រី(ស័ក្ត៤) នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយ ក្រសួងមហាផ្ទៃ។

    តារាសម្ដែង លោក ភុល សុវណ្ណដានីន បានបញ្ជាក់ថា លោកពិតជាត្រូវក្រសួងមហាផ្ទៃ ដែលលោកបម្រើការបញ្ជូនឱ្យទៅសិក្សានៅក្នុងប្រទេសវៀតណាម ដោយគម្រោងនឹងចាកចេញទៅនៅថ្ងៃទី២២ កក្កដា ក្នុងឆ្នាំ២០១៩នេះ ហើយរហូតដល់៣ខែក្រោយទើបលោកត្រលប់មកវិញ។ បេសកកម្មនេះ មិនមែនជាលើកទី១នោះទេ ព្រោះពេលកន្លងមក លោកក៏ធ្លាប់ត្រូវបានបញ្ជូនចេញបែបនេះផងដែរ៕

  • អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន​ ​26លាន​អឺ​រ៉ូ​ ​សម្រាប់​អនុវត្តន៍​គម្រោង​ចំនួន3​

    អឺរ៉ុប​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន​ ​26លាន​អឺ​រ៉ូ​ ​សម្រាប់​អនុវត្តន៍​គម្រោង​ចំនួន3​

    ​សហភាព​អឺរ៉ុប​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​តាមកម្ម​វិធី​កែទម្រង់​ចំនួន3​ ​មាន​ថវិកា​ចំនួន26,8លាន​អឺ​រ៉ូ​ដល់​កម្ពុជា​ ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ ​ដែល​ការអនុវត្ត​កម្មវិធី​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ ​ដោយ​រដ្ឋាភិបាល​នឹង​ជំរុញ​សម្របសម្រួល​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​ឯកសារ​គាំទ្រ​សម្រាប់​ការ​បន្ត​ផ្តល់​ថវិកា​។​

    ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ​តាម​ការ​ ​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ ​ឥត​សំណង​តាមកម្ម​វិធី​កែទម្រង់​នី​មួយ​ៗ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ ​ការវាយតម្លៃ​នៃ​ការអនុវត្ត​ក្របខ័ណ្ឌ​ឆ្នាំ2018​ ​មាន​ជា​លទ្ធផល​៖​

    ​ ​ទី1​-​ ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​ដំណាក់កាល​ទី3​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​4,3លាន​អឺ​រ៉ូ​។​
    ​ទី2​-​ ​ភាពជា​ដៃគូ​កំណែទម្រង់​វិស័យ​អប់រំ​ឆ្នាំ2018​-​2021​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​17,5លាន​អឺ​រ៉ូ​ ​
    ​ទី3​-​ ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​ ​និង​បរិ​យា​ប័ន្​ន​(​ផ្នែក​នេសាទ​)​ ​ត្រូវ​បើក​ផ្តល់​ថវិកា​សម្រាប់​ឆ្នាំ2019​ ​ចំនួន​ ​5,0លាន​អឺ​រ៉ូ​ ​។​

    សូម​បញ្ជាក់​ថា​ ​ការ​បន្ត​ផ្តល់​ថវិកា​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ចំនួន3​ ​ដែល​ថវិកា​ទ្រទ្រង់​កម្មវិធី​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​26,8លាន​អឺ​រ៉ូ​ ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ ​រវាង​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​កាលពី​ថ្ងៃទី15​ ​ខែកក្កដា​កន្លងមក​ ​ជាមួយ​លោក​ ​George​ ​Edgar​)​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ដោយ​បាន​បង្ហាញ​ជំហរ​បន្ត​គាំទ្រ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​សហភាព​អឺរ៉ុប​ជាមួយនឹង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​

    ​ឯកឧត្តម​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ ​ចច​ ​អេដហ្គារ​ ​និង​សហការី​ ​និង​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​ ​ចំពោះ​ជំហរ​បន្ត​គាំទ្រ​ ​និង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​រាជរដ្ឋាភិបាល​បន្ថែម​ទៀត​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ​ចំពោះ​សមិទ្ធផល​នានា​ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​សម្រេច​បាន​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​ប្រសើរ​កន្លងមក​៕​

  • ធនាគារ​កា​ណា​ឌី​យ៉ា​ផ្តល់​ហិរញ្ញប្បទាន​ ​20លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្ត្រីវៃឆ្លាត​»​ ​

    ធនាគារ​កា​ណា​ឌី​យ៉ា​ផ្តល់​ហិរញ្ញប្បទាន​ ​20លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​ស្ត្រីវៃឆ្លាត​»​ ​

    ធនាគារ​កា​ណា​ឌី​យ៉ា​ ​បានសម្រេច​ផ្ដល់​កម្ចី​ក្នុងទឹក​ប្រាក់​ ​20លាន​ដុល្លារ​ដល់​សមាគម​សហគ្រិន​ស្រ្ដី​កម្ពុជា​ក្នុង​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​សហគ្រិនស្ត្រីវៃឆ្លាត​»​ ​ដោយ​តំណាង​ភាគី​ទាំង2​ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​គម្រោង​ហិរញ្ញប្បទាន​នេះ​ ​កាលពី​រសៀល​ថ្ងៃទី16​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នៅ​សូ​រិយា​ ​សេន​ធើរ​ ​ភ័ន​ធ៍​។​

    ​ ​«​កម្ចី​ហិរញ្ញប្បទាន​សហគ្រិន​វៃឆ្លាត​»​ ​នេះ​ ​ជា​ការ​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ​ក្នុង​ការ​ផ្ដល់​នូវ​អត្រា​ការប្រាក់​ទាប​សម្រាប់​កម្ចី​មុខ​ជំនួញ​របស់​សហគ្រិន​ស្ត្រី​ ​ដោយ​គិត​អត្រា​ការប្រាក់​ទាប​ត្រឹមតែ7.8​%​ ​ក្នុង​ឆ្នាំ​ ​ការប្រើ​កា​ត​ក្រេ​ឌីត​ក្នុង​កម្រិត​ ​5ពាន់​ដុល្លារ​ ​ការប្រើ​ប្រាស់​វី​សា​កាត​រហូតដល់​រយៈពេល36ខែ​ ​ការ​ផ្ដល់​ឱ្យ​ដោយ​មិន​គិតថ្លៃ​នូវ​សៀវភៅ​ធនាគារ​ប្រចាំខែ​ ​ការផ្ទេរ​ប្រាក់​ក្នុង​តំបន់​ដោយ​មិន​គិតថ្លៃ​ប្រចាំខែ​ ​ការ​គិត​កម្រៃ​សេវា​ផ្ញើ​ប្រាក់​ទៅក្រៅ​ប្រទេស​ទាប​ ​(​0.05​%​ក្នុង​ ​1ប្រតិបត្តិ​ការ​)​ ​ការ​មិន​គិតថ្លៃ​សេវា​លើ​ការ​បើកប្រាក់​បៀវត្សរ៍​បុគ្គលិក​ ​និង​ផ្សេង​ៗ​ជាច្រើន​ទៀត​។​

    លោកជំទាវ​ ​អេង​ ​លី​គង់​ ​ប្រធាន​សមាគម​សហគ្រិនស្ត្រីកម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​ក្នុងនាម​សហគ្រិនស្ត្រី ​យើង​ពិតជា​មាន​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​ផ្ដល់​ការ​គាំទ្រ​ពី​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​លើ​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​ស្ត្រី​វៃឆ្លាត​ ​ក្នុង​កញ្ចប់​ ​20លាន​ដុល្លារ​»​ ​នេះ​។​ ​

    ​លោកជំទាវ​ ​បាន​បញ្ជាក់​ថា​ ​«​ខ្ញុំ​សូម​អរគុណ​ដល់​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ក.អ​ ​ដែល​បាន​រៀបចំ​គម្រោង​ដ៏​ល្អ​នេះ​ឱ្យ​លេចចេញ​ជារូបរាង​ឡើង​។​ ​ការ​ផ្ដល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​មាន​ត្រឹម​ ​7.8​%​ក្នុង​ ​1ឆ្នាំ​ដោយ​អត្រា​ការប្រាក់​ទាប​បែបនេះ​ ​កន្លងមក​យើង​ទទួល​បាន​ក្នុងករណី​ដែល​មាន​អាជីវកម្ម​ធំ​ ​ឬ​ជា​សាជីវកម្ម​»​ធំៗ​តែប៉ុណ្ណោះ​ ​ហើយ​ការស្វែងរក​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​មានការ​លំបាក​ដល់​ស្ត្រី ​ដែល​ទាំងនេះ​ជា​បញ្ហា​ធ្វើ​ឱ្យ​ស្ត្រីពិបាក​ក្នុង​ការ​រក្សា​ ​និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។​

    លោកជំទាវ​ ​អ៊ឹ​ង​ ​កន្ថា​ផា​វី​ ​រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី​បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​សមាគម​សហគ្រិនស្ត្រីកម្ពុជា​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​សហគ្រិនភាព​ស្ត្រី ​និង​ការចូលរួម​ដើម្បី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ ​ប្រក​បដោយ​ចីរភាព​ ​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារ​កា​ណា​ឌី​យ៉ា​ ​ក្នុង​ការចូលរួម​ចំណែក​លើកកម្ពស់​ ​ពង្រឹង​ភាព​អង់អាច​ ​ដល់​សេដ្ឋកិច្ច​របស់ស្ត្រី ​ពិសេស​ការ​ផ្តល់​ហិរញ្ញប្បទាន​ក្នុង​កញ្ចប់​ ​20លាន​ដុល្លារ​លើ​គម្រោង​ ​«​កម្ចី​ហិរញ្ញប្បទាន​ស្ត្រី​វៃឆ្លាត​ ​»​ដែល​ជា​ការ​យកចិត្ត​ទុកដាក់​ ​ផ្ដោត​លើ​កិច្ចសហការ​ក្នុង​ការទទួលខុសត្រូវ​ផ្នែក​សង្គម​។​
    ​ ​
    អ្នកឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ធនាគារ​កា​ណា​ឌី​យ៉ា​ ​បានឱ្យ​ដឹង​ថា​ ​ធនាគារ​កា​ណា​ឌី​យ៉ា​មាន​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​ ​ដោយ​បាន​ផ្ដល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម​ស្ត្រីសហគ្រិន​កម្ពុជា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ចាប់តាំងពី​ឆ្នាំ2013​ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​និង​ជា​សក្ខីភាព​ស្ថាប័ន​ទាំង2​ ​បាន​ធ្វើ​សហប្រតិបត្តិ​ការ​ឈាន​ដល់​ការ​ចុះ​ ​MoU​ ​លើ​គម្រោង​កញ្ចប់​ហិរញ្ញប្បទាន​ ​20លាន​ដុល្លារ​។​

    ​​អ្នកឧកញ៉ា​បន្ដ​ថា​ ​ដោយ​សម្លឹងឃើញ​ពី​ការចូលរួម​សំ​ខាន់​ៗ​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​(​SME​)​ ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​ធនាគារ​កា​ណា​ឌី​យ៉ា​បាន​ចាត់​យក​ផ្នែក​ ​SME​ ​ជាផ្នែក​យុទ្ធ​សា​ស្រ្ត​គន្លឹះ​ ​និង​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ ​និង​សេវាកម្ម​របស់​ខ្លួន​តាម​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​ ​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ពិសេស​គឺ​ ​ទុន​ប្រើប្រាស់​ក្នុង​អាជីវកម្ម​ ​និង​ការពង្រីក​អាជីវកម្ម​របស់​ ​SME​៕​

  • ជម្រើស​ល្អ​សម្រាប់​បេក្ខជន​ប្រឡង​បាក់ឌុប​!​ ​ក្រសួង​អប់រំ​បង្ហាញ​វីដេអូ​ជំនួយ​ស្មារ​តី​ខ្លី​ៗ​ងាយ​យល់​សម្រាប់​សិស្ស​ត្រៀមខ្លួន​

    ជម្រើស​ល្អ​សម្រាប់​បេក្ខជន​ប្រឡង​បាក់ឌុប​!​ ​ក្រសួង​អប់រំ​បង្ហាញ​វីដេអូ​ជំនួយ​ស្មារ​តី​ខ្លី​ៗ​ងាយ​យល់​សម្រាប់​សិស្ស​ត្រៀមខ្លួន​

    ​ទន្ទឹម​នឹង​ការ​រឹត​បន្តឹង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ចាប់ផ្តើម​បង្ហាញ​នូវ​ប្រភព​ចំណេះដឹង​សំ​ខាន់​ៗ​ជាច្រើន​តាម​គ្រប់​មធ្យោបាយ​ ​ទាំង​ក្នុង​បណ្តាញ​សង្គម​ ​បណ្តាញ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​និង​ជាឯក​សារ​បោះពុម្ព​ផ្សាយ​ជាដើម​។​ ​

    ​ការ​ធ្វើបែប​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ការ​ផ្លាស់​ប្តូរ​ពី​ទម្លាប់​នៃ​ការ​លួច​ចម្លង​ ​និង​ជួយ​សិស្ស​ដោយ​ការ​បន្ធូរបន្ថយ​ ​មក​ជា​ការជំរុញ​ឱ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ដោយ​សមត្ថភាព​ជាក់ស្តែង​ក្នុង​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។​ ​

    ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​បាន​បញ្ចេញ​វីដេអូ​អប់​រំ​ល្អ​ៗ​ជាច្រើន​ដែល​បង្ហាញ​ពី​សកម្មភាព​បង្រៀន​របស់​គ្រូ​ល្បី​ៗ​ ​ដើម្បី​ជួយ​សម្រួល​ដល់​សិស្សានុសិស្ស​ក្នុង​ការ​ត្រៀមខ្លួន​ប្រឡង​បាក់ឌុប​។​ ​នៅក្នុង​វីដេអូ​ទាំងអស់​នោះ​ ​បាន​បង្ហាញ​ពី​ការ​សង្ខេប​មេរៀន​ ​និង​ឯកសារ​លម្អិត​មួយចំនួន​ ​អម​ជាមួយ​រូបភាព​ដែល​ធ្វើ​ឱ្យ​សិស្ស​ងាយ​យល់​ ​និង​ជា​ជំនួយស្មារតី​ផង​ដែរ​សម្រាប់​អ្នក​ដែល​មិនទាន់​ច្បាស់​ពី​មេរៀន​។​ ​ហេតុនេះ​សិស្សានុសិស្ស​ដែល​កំពុង​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ​អាច​ចូល​ទៅ​ក្នុង​ទំព័រ​ ​Facebook​ ​ផ្លូវការ​របស់ក្រ​សួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ដើម្បី​មើល​ពី​វីដេអូ​ដែល​បង្ហាញ​ពីមុខ​វិជ្ជា​សំ​ខាន់​ៗ​ទាំងនោះ​៕​ ​

  • Facebook’s​ ​AI​ ​ធ្វើ​ស៊ីជើង​ខ្លាំង​ខាង​លេង​បៀរ​ ​6រូប​ឱ្យ​ចាញ់​ទាំង​មិនអស់ចិត្ត​

    Facebook’s​ ​AI​ ​ធ្វើ​ស៊ីជើង​ខ្លាំង​ខាង​លេង​បៀរ​ ​6រូប​ឱ្យ​ចាញ់​ទាំង​មិនអស់ចិត្ត​

    មុខងារ​ថ្មី​នៅ​លើ​ ​Facebook​ ​មានឈ្មោះ​ថា​ ​Pluribus​ ​ឬ​ ​Poker​ ​AI​ ​ទើបនឹងបាន​ធ្វើតេស្ត​សាកល្បង​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មាន​សមត្ថភាព​អាចយ​ក​ឈ្នះ​អ្នកលេង​បៀរ​អាជីព​កម្រិត​ពិភពលោក​ ​6នាក់​ឱ្យ​ចាញ់​ទាំង​មិនអស់ចិត្ត​។​

    ​យោង​តាម​ការប្រកាស​ជា​ផ្លូវការ​ដោយ​ ​Facebook​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បានឱ្យ​ដឹង​ថា​ ​Tool​ ​នៃ​ហ្គេម​ ​AI​ ​bot​ ​ខាងលើ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឯ​សាកល​វិទ្យាល័យ​ ​Carnegie​ ​Mellon​ ​University​។​

    ​នេះ​ជាលើកដំបូង​ហើយ​ ​ដែល​ ​AI​ ​នៅក្នុង​ល្បែង​(​ហ្គេម​)​ ​អាចយ​ក​ឈ្នះ​អ្នកលេង​កម្រិត​ ​Pro​ ​បែបនេះ​។​ ​យ៉ាងណាមិញ​វា​នៅ​មិនទាន់​ដំណើ​ការបាន​ពេញលេញ​នៅឡើយ​ទេ​៕​

    ចង់​ដឹង​ច្បាស់​ ​ទស្សនា​វីដេអូ​ខាងក្រោម​៖​


  • វីដេអូ​បែប​បង្រៀន​មួយ​លើ​ ​YouTube​ ​មាន​អ្នកមើល​ច្រើនជាង​គេ​បំផុត​

    វីដេអូ​បែប​បង្រៀន​មួយ​លើ​ ​YouTube​ ​មាន​អ្នកមើល​ច្រើនជាង​គេ​បំផុត​

    ​យោង​តាម​ការ​ចុះ​ស្ទង់មតិ​ពី​យុវវ័យ​សញ្ជាតិ​អាមេរិក​ចំនួន​ ​4,600នាក់​ពី​ក្រុមការងារ​ ​Pew​ ​Research​ ​ចន្លោះ​ខែឧសភា​ ​ដល់​មិថុនា​ ​ឆ្នាំ2018​ ​បាន​រក​ឃើញ​លទ្ធផល​ជា​ផ្លូវការ​មួយ​ ​និង​បាន​ធ្វើការ​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

    ​ប្រភេទ​វីដេអូ​ចែករំលែក​ចំណេះដឹង​ក្រោម​ពាក្យគន្លឹះ​ ​“​How​-​to​”​ ​បាន​រក​ឃើញថា​ ​មាន​អ្នកប្រើ​ប្រាស់​ ​YouTube​ ​ដល់ទៅ​ ​87ភាគរយ​ចូលចិត្ត​វីដេអូ​បែបនេះ​ ​ដោយ​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី​ ​18​ ​ទៅ​ ​29ឆ្នាំ​ធៀប​នឹង​តួលេខ​ទាប​នៃ​អ្នកប្រើ​អាយុ​ចន្លោះ​ពី​ ​65​ ​ឬ​ខ្ពស់​ជាង​នេះ​។​ ​

    ​ទោះជា​មិន​មាន​តួលេខ​ច្បាស់លាស់​ពី​ទំហំ​វីដេអូ​ ​How​-​to​ ​មាន​ចែកចាយ​លើ​ ​YouTube​ ​នា​ពេល​បច្ចុប្បន្ន​ក្ដី​ ​ប៉ុន្តែ​ត្រឡប់ទៅ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ក្រុមហ៊ុន​ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ថា​ ​មាន​ប្រមាណ​ ​135លាន​វីដេអូ​។​

    ​នាយក​ប្រតិបត្តិ​ ​YouTube​ ​លោកស្រី​ ​Susan​ ​Wojcicki​ ​ក៏​ធ្លាប់​មានប្រសាសន៍​ដែរ​ថា​៖​ ​”​យើង​ប្ដេជ្ញា​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកបង្កើត​ទាំងអស់​ដែល​ចង់​ចែករំលែក​ចំណេះដឹង​ទៅកាន់​ពិភពលោក​ ​និង​អ្នកប្រើ​ប្រាស់​ដែល​ចូល​មកកាន់​វេទិកា​របស់​យើង​ដើម្បី​ចង់​សិក្សា​រៀនសូត្រ​”​។​

    ​យ៉ាងណាមិញ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​នេះ​ ​ក៏​មាន​ផែនការ​ពង្រឹង​បន្ថែម​លើ​មាតិកា​ចែករំលែក​ចំណេះដឹង​ ​ដោយ​គ្រោង​ចំណាយ​ ​20លាន​ដុល្លារ​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នកបង្កើត​មាតិកា​ឯករាជ្យ​ ​និង​ផលិតករ​អាជីព​៕​

  • YouTube​ ​យល់ចិត្ត​អ្នកមើល​ ​មានមុខ​ងារ​ជូនដំណឹង​ឱ្យ​សម្រាក​សិន​

    YouTube​ ​យល់ចិត្ត​អ្នកមើល​ ​មានមុខ​ងារ​ជូនដំណឹង​ឱ្យ​សម្រាក​សិន​

    កាល​ឆ្នាំ2018​ ​ក្រុមហ៊ុន​ ​Google​ ​និង​ ​Apple​ ​បាន​បញ្ចេញ​មុខងារ​ជាច្រើន​រចនា​ឡើង​ជួយ​ឱ្យ​អ្នកប្រើ​ប្រាស់​ដឹងពី​ចំនួន​ពេលវេលា​ដែល​ពួកគេ​កំពុង​ចំណាយ​លើ​ស្មា​ត​ហ្វូ​ន​។​ ​Google​ ​មាន​ ​Digital​ ​Wellbeing​ ​ខណៈ​ ​Apple​ ​មាន​ ​Screen​ ​Time​។​ ​ចំណែក​ ​YouTube​ ​មានមុខ​ងារ​មួយ​ហៅថា​ ​Take​ ​a​ ​Break​ ​ដែល​នឹង​ធ្វើការ​ជូនដំណឹង​ ​និង​បង្អាក់​ការ​មើល​វីដេអូ​ ​ក្រោយ​ដល់​ចំនួន​ពេលវេលា​ដែល​បាន​កំណត់​។​

    ​អ្នក​ត្រូវការ​បើក​ដំណើរការ​មុខងារ​នេះ​សិន​ក្នុង​កម្មវិធី​ទូរសព្ទ​ ​គ្រាន់តែ​បើក​កម្មវិធី​ ​YouTube​ ​>​ ​ចុច​លើ​រូប​ ​Profile​ ​ម្ចាស់​គណនី​ ​>​ ​Time​ ​watched​ ​>​ ​Remind​ ​me​ ​to​ ​take​ ​a​ ​break​ ​។​

    ​ពេល​បើកមុខ​ងារ​នេះ​ ​នឹង​មាន​ផ្ទាំង​បង្ហាញ​មួយ​ ​កំណត់​រយៈពេល​ចង់ឱ្យ​ជូនដំណឹង​(​ដូច​រូបភាព​ខាងក្រោម​)​៖​


  • ពិធីករ​លោក​ ​សុខ​ ​សំណាង​ ​កសាង​ស្នាដៃ​វត្ត​អារ៉ាម​ជា​តំបន់​ទេសចរណ៍​បែប​ពុទ្ឋសាសនា​បានសម្រេច​

    ពិធីករ​លោក​ ​សុខ​ ​សំណាង​ ​កសាង​ស្នាដៃ​វត្ត​អារ៉ាម​ជា​តំបន់​ទេសចរណ៍​បែប​ពុទ្ឋសាសនា​បានសម្រេច​

    ​សមិទ្ឋិ​ផល​ថ្មី​មួយទៀត​ដែល​លើកស្ទួយ​វិស័យ​ពុទ្ឋសាសនា​ដែល​បាន​ផ្ដួចផ្ដើម​ក៏សាង​ឡើង​ដោយ​ពិធីករ​លោក​ ​សុខ​ ​សំណាង​ ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី១៦​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ស្ថិតនៅ​ភូមិ​ទី៦​ ​ឃុំ​ត្រែងត្រយឹង​(​ពេជ្រនិល​)​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្រោម​វត្តមាន​ឯកឧត្តម​ខៀវ​ ​កា​ញ៉ា​រី​ទ្ឋ​ ​និង​លោកជំទាវ​ព្រមទាំង​មន្ត្រី​រាជការ​សិស្ស​និស្សិត​ចូលរួម​យ៉ាងច្រើន​កុះករ​។​

    ​ពិធីករ​លោក​ ​សុខ​ ​សំណាង​ ​ដែល​បាន​កសាង​ស្នាដៃ​នាវ​ត្ត​ខាងលើ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​គោលបំណង​បង្កើត​ឡើង​ចង់​ឱ្យ​មាន​វត្តមាន​រូប​ព្រះបដិមា​នៅ​ទីលាន​ខាងក្រៅ​ព្រះវិហារ​ដើម្បី​ឱ្យ​ពុទ្ឋ​បរិស័ទ​ចូល​ដល់​បរិ​វេន​វត្ត​គោរព​ប្រតិបត្តិ​ដោយចង់​ឱ្យ​ប្លែក​មិនថា​ ​ព្រះ​ក្នុង​ព្រះវិហារ​ ​នៅ​ខាងក្រៅ​ក៏​យើង​អាច​គោរព​បាន​ទាំងអស់គ្នា​។​ ​ដូចនេះ​លោក​រំពឹង​ថា​ ​ទីតាំង​ដែល​មាន​ពុទ្ធិ​មា​នៅ​ទីលាន​ក្រៅ​ពិតជា​ទទួល​បានការ​ទាក់ទាញ​ខ្លាំង​លើ​ផ្នែក​ទេសចរណ៍​បែប​ពុទ្ឋសាសនា​។​ ​ចំនែក​ទីអារាម​នេះ​ក៏​ពិតជា​កន្លែង​ដ៏​ស្រស់​សោភា​បែប​ធម្មជាតិ​ព្រោះ​មាន​ដងភ្នំ​ខៀវស្រងាត់​នៅ​អែប​សងខាង​ពិតជា​ធ្វើ​ឱ្យ​អ្នក​មក​ធ្វើបុណ្យ​មាន​អា​រម្ម​ណ៏​ស្រស់ស្រាយ​រំភើប​ជាមិនខាន​។​
    ​ ​ ​ ​
    ​បើ​តាម​ប្រសាសន៍​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​ថ្លែង​នា​ពិធី​កាត់​ខ្សែ​បូរ​សម្ពោធ​ឱ្យ​ប្រើប្រាស់​បានឱ្យ​ដឹង​ថា​ ​វត្តអារាម​នា​តំបន់​ពេជ្រនិល​នេះ​ពិតជា​ស្រស់​សោភា​ប្រកបដោយ​ធម្មជាតិ​ព័ណ៌​បៃតង​ស្រងាត់​ហើយ​រំ​ពឹង​ថា​ភ្លៀវ​ទេសចរណ៍​មិន​មើល​រំលង​ឬ​ជិះ​ហួស​នោះ​ទេ​។​ ​ឯកឧត្តម​លើកឡើង​ទៀត​ថា ​សម្រាប់​សិស្ស​ក្មួយ​ៗ​តូច​ៗ​ត្រូវ​ចេះ​រៀន​សមាធិ​បើកាលណា​រៀន​សមាធិ​បាន​ហើយ​ធ្វើ​ឱ្យ​យើង​ជ្វើ​អ្វីមួយ​ចេះ​គិតពិចារណា​ហើយ​រៀន​វិញ​គឺ​ពូកែ​ឆាប់​ចាប់បាន​ចំ​នេះ​ដឹង​។​ ​ជាពិសេស​ត្រូវ​ចេះ​ចែករំលែក​ចំ​នេះ​ដឹង​ដោយ​មិន​អាច​រៀន​ដោយ​ម្នាក់ឯង​ខ្វះ​ការ​រួម​សាមគ្គី​គ្នា​ឡើយ​។​
    ​ ​ ​ ​
    ​លោក​ ​សុខ​ ​សំណាង​ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​សម្បុរស​ជន​ ​និង​គ្រូ​ព្រះចៅ​អធិការ​វត្ត​ ​រួមគ្នា​កសាង​ ​ព្រះពុទ្ធ​បដិមា​ ​មាន​ដូចតទៅ​ ​៖​
    ​1​-​ ​ព្រះពុទ្ធ​បដិមា​ ​ទ្រង់ប្រទាន​អភ័យ​ ​ពណ៌​សំរិទ្ធ​ ​មាន​កំពស់​ ​៤.២​ ​និង​បល្ល័ង្គ​ ​អស់​ថវិកា​ចំនួន​ ​៨០០០​$​ ​កសាង​ដោយ​ព្រះ​វិជ្ជា​រង្សី​ ​ឈឹម​ ​សំអាត​ ​គង់នៅ​សហរដ្ឋអាមេរិក​ ​និង​ព្រះចៅ​ ​អធិការ​វត្ត​ ​។​


    ​2​-​ ​ព្រះពុទ្ធ​បដិមា​ ​ទ្រង់​រំពឹង​ ​ពណ៌​សំរិទ្ធ​ ​មាន​កំពស់​ ​៤.២​ ​និង​បល្ល័ង្គ​ ​អស់​ថវិកា​ចំនួន​ ​៨០០០​$​ ​កសាង​ដោយ​ឯកឧត្តម​ ​នួន​ ​សុខ​ ​និង​លោកជំទាវ​។​

    ​3​-​ ​ព្រះពុទ្ធ​បដិមា​ ​ចូ​លប​រិ​និ​ពាន្វ​ ​មាន​បណ្តោយ​ ​៦ម៉ែត្រ​ ​អស់​ថវិកា​ចំនួន​ ​១៧៥០​$​ ​កសាង​ដោយ​ ​ថវិកា​ដោយ​ឯកឧត្តម​ ​តាំង​ ​កក់​ ​និង​ក្រុមញាតិ​មិត្ត​របស់​ឯកឧត្តម​ ​ដោយ​ឡែ​កប​ល្ល័ង​ព្រះ​បរិ​និ​ពាន្​វ​ ​កសាង​ថវិកា​វត្ត​អស់​ចំនួន​ ​៣៨៥០​$​ ​។​

    ​4​-​ ​ព្រះពុទ្ធ​បដិមា​ ​និង​ ​នាង​សុជាតា​ ​និង​ខឿន​ ​កសាង​ដោយ​ ​ឯកឧត្តម​ ​អ៊ូ​ ​ទូច​ ​និង​លោកជំទាវ​ ​អន​ ​សុ​ផាន់​នី​ ​លោក​ ​សុខ​ ​សារី​ ​និង​អ្នកស្រី​ ​ផាន់​ ​ស្រី​ទូច​ ​និង​វេជ្ជបណ្ឌិត​ ​ណក់​ ​ពេជ្រ​ពិជ័យ​ ​អស់​ថវិកា​ចំនួន​ ​៦៧៤៥​$​ ​។​

  • វិធី​ព្យាបាល​សន្លាក​ក្នុង​រយៈពេល​ខ្លី​បំផុត

    វិធី​ព្យាបាល​សន្លាក​ក្នុង​រយៈពេល​ខ្លី​បំផុត

    មុន​គឺជា​មេ​បញ្ហា​ដែល​នាំមក​តែ​ភាពអាក្រក់​មក​ឱ្យ​ស្បែក​ ធ្វើ​ឱ្យ​ជំនឿ​ចិត្ត​របស់​យើង​ត្រូវ​បាត់បង់​។ មុន​អាច​បន្សល់ទុក​នូវ​ស្នាម​ដែល​ធ្វើ​ឱ្យ​មើលទៅ​មានតែ​ភាព​សោកសៅ​។ វិធី​នៃ​ការ​កម្ចាត់​ចោល​ស្នាម​អស់ទាំង​នោះ​គឺ​នៅ​មាន​ ហើយ​ ឡា​រ៉ែ​ន នឹង​យក​វា​មក​បង្ហាញ​ជូន​មិត្ត​អ្នកអាន​ទាំងអស់​នៅក្នុង​អត្ថបទ​ខាងក្រោម​នេះ​។

    កំណត់​ការ​ត្រូវ​កម្តៅថ្ងៃ​ : មួយ​ក្នុងចំណោម​រឿង​សំខាន់​បំផុត​ដែល​អ្នក​ត្រូវតែ​យកចិត្ត​ទុកដាក់​គឺ​ ការ​ប៉ះពាល់​ដោយ​កម្តៅថ្ងៃ​។ នៅពេល​ដែល​ស្បែក​របស់​អ្នកទទួល​រង​ការ​ប៉ះពាល់​ជាមួយ​កម្តៅថ្ងៃ​កាន់តែ​តិច​ ឱកាស​នៃ​ការ​ធ្វើ​ឱ្យ​ស្ថានភាព​ស្បែក​បាន​ល្អ​ប្រសើរ​ឡើង​ក៏​មាន​កាន់តែ​ច្រើន​ ដូច្នេះ​នៅក្នុង​អំឡុង​ពេល​កើតមុន​ និង​ពេល​មុន​ទើបតែ​ជា​ថ្មី​ៗ អ្នក​ត្រូវតែ​ព្យាយាម​នៅក្នុង​ម្លប់​ឱ្យ​បាន​ច្រើន​បំផុត​ ដើម្បី​ឱ្យ​ការ​ព្យាបាល​កាន់​តែ​មានប្រសិទ្ធភាព​។

    ប្រើ​ទឹកក្រូច​ឆ្មារ​ : ដោយសារតែ​ក្រូចឆ្មារ​ជា​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ប្រើ​សម្រាប់​ជួយ​ឱ្យ​ស្បែ​កស​ វា​បាន​ក្លាយជា​រឿង​ដែល​ងាយ​យល់​បំផុត​ ថា​ហេតុ​អី​បាន​ជា​មនុស្សជា​ច្រើន​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​វា​ ដើម្បី​ព្យាបាល​ស្នាម​ដែល​កើតមាន​ក្រោយ​កើតមុន​។ ទឹកក្រូច​ឆ្មារ​មាន​វីតាមីន​ C ដែល​អាច​ជួយ​បង្កើត​ខូ​ឡា​ជែន​ ដែល​ជា​សារធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​សម្រាប់​ស្បែក​របស់​មនុស្សយើង​ឡើងវិញ​។

    ទឹកឃ្មុំ​ : មិនថា​អ្នកជឿ​ ឬមិន​ជឿ​នោះ​ទេ​ ប៉ុន្តែ​ទឹកឃ្មុំ​ពិតជា​មានប្រយោជន៍​ណាស់​ក្នុង​ការ​យក​មក​ព្យាបាល​ស្នាម​ដែល​កើតមាន​ក្រោយ​កើតមុន​។ ក្រៅពី​ទឹកឃ្មុំ​ អ្នក​ត្រូវ​បន្ថែម​ទឹក​ និង​ថ្នាំ​អាស្ពេ​រី​នប​និ្តច​ ដើម្បី​បញ្ឈប់​ស្នាម​អស់ទាំង​នោះ​។

    ប្រទាល​កន្ទុយក្រពើ​ : អ្នក​នឹង​បាន​ទទួល​លទ្ធផល​ស្រដៀងគ្នា​ទៅ​នឹង​ទឹកឃ្មុំ​ និង​ក្រូចឆ្មារ​ដែរ​ប្រសិនបើ​អ្នកប្រើ​ប្រទាល​កន្ទុយក្រពើ​។ យើង​សូម​ណែនាំ​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ​នេះ​ ព្រោះ​ថា​ វា​ក៏អាច​ផ្តល់​ឱ្យ​អ្នក​នូវ​ស្បែក​ដែល​រលោង​ និង​ជួយ​ព្យាបាល​ស្បែក​ផង​ដែរ​។

    ប្រេង​អូ​លីវ​ : ត្រូវ​និយាយ​ពាក្យ​ថា​អរគុណ​ចំពោះ​ប្រេង​អូ​លីវ​ ទឹក​ក្តៅ​ឧណ្ហ​ៗ និង​កន្សែង​ស្អាត​ហើយដែល​បាន​ជួយ​ ព្រោះ​ដោយសារតែ​វត្ថុ​ទាំងអស់​នេះ​ហើយដែល​ធ្វើ​ឱ្យ​ស្នាម​រលាយ​ទៅបាត់​ដោយ​ជោគជ័យ​។

    ដំឡូងបារាំង​ឆៅ​ : សារធាតុ​ផ្សំ​ដែល​មាននៅ​ក្នុង​ដំឡូងបារាំង​ឆៅ​ គឺជា​សារធាតុ​ផ្សំ​យ៉ាង​ពិសេស​ក្នុង​ការ​ជួយ​កម្ចាត់​ស្នាម​ ដោយ​ប្រើ​រយៈពេល​ត្រឹមតែ​3-4ថ្ងៃ​ប៉ុណ្ណោះ​។ គ្រាន់តែ​យក​មក​ត្រដុស​នៅត្រង់​កន្លែងណា​ដែល​មានស្នាម​ជាការស្រេច​។

    ប៉េងប៉ោះ​ស្រស់​ : ប៉េងប៉ោះ​ស្រស់​ក៏អាច​ជួយ​កម្ចាត់​ស្នាម​បាន​យ៉ាង​ជោគជ័យ​ផង​ដែរ​ ដោយ​យក​សាច់​ប៉េងប៉ោះ​មក​លាប​លើ​ផ្ទៃមុខ​ ហើយ​សម្អាត​ចេញ​វិញ​ដោយ​ទឹក​ស្អាត​ជាការស្រេច​។សាកល្បង​វិធី​អស់ទាំង​នេះ​ លទ្ធផល​នឹង​បង្ហាញ​ចេញ​មក​យ៉ាង​ឆាប់រហ័ស​ មិនដល់​មួយ​សប្តាហ៍​ទេ​ ស្នាម​នឹង​ត្រូវ​បាន​កម្ចាត់​ចោល​ជា​មិនខាន​៕

  • ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ច្រានចោល​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​កើតជំងឺ​តួឯក​ ​

    ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​ច្រានចោល​ពាក្យ​ចចាម​អារ៉ាម​ថា​លោក​កើតជំងឺ​តួឯក​ ​

    ​តារា​សម្ដែង​ ​លោក​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​រង​ការចោទប្រកាន់​ដោយមាន​ការ​លើកឡើង​ថា​ ​តាំងពី​បាន​ឡើង​កូដ​ ​លោក​កើតជំងឺ​តួឯក​ ​ទទួល​ថត​សាច់រឿង​ជា​តួ​សំខាន់​នោះ​ផង​។​ ​ក៏ប៉ុន្ដែ​លោក​បាន​ឆ្លើយ​បញ្ជាក់​ថា​ ​លោក​មិនដែល​កើតជំងឺ​តួឯក​ ​ដោយ​ប្រកាន់​ជំហរ​សម្ដែង​តែ​តួឯក​ ​ឬ​ ​ទាល់តែ​តួ​សំខាន់​ ​ទើប​ទទួល​សម្ដែង​នោះ​ទេ​ ​ពោល​គឺ​លោក​សម្ដែង​ទាំងអស់​ ​សំខាន់​ឱ្យ​តែ​លោក​មាន​ពេល​ ​ហើយ​ឈុត​ដែល​ទាក់ទង​មក​នោះ​ ​សមស្រប​។​

    ​យ៉ាងណាមិញ​ ​លោក​សារភាព​ថា​ ​សាច់រឿង​ដែល​លោក​ទទួល​សម្ដែង​ ​ក៏​ត្រូវតែ​លោក​ពេញចិត្ត​ផង​ដែរ​ ​ដោយសារតែ​លោក​រស់នៅ​ ​និង​បម្រើការ​នៅ​ខេត្តបាត់ដំបង​ ​បើ​ជ្រុល​ជា​ត្រូវ​ទៅ​សម្ដែង​ ​ក៏​ត្រូវតែ​ចំ​សាច់រឿង​ដែល​ជួយ​លើកមុខ​លើក​មាត់​ជា​ថ្នូរ​នឹង​ការ​ទទួល​សម្ដែង​។​ ​លោក​និយាយ​ថា​”​ខ្ញុំ​មិនដែល​ប្រកាន់ខ្លួន​ថា​ ​ទាល់តែ​តួឯក​បាន​លេង​ទេ​ ​ប៉ុន្តែ​បើ​សាច់រឿង​ខ្លះ​ ​គាត់​ឱ្យ​យើង​ដើរតួ​តិច​ប្លង់​ពេក​ ​ក៏​ពិបាក​ទទួល​ថត​ដែរ​ ​ព្រោះ​ខ្ញុំ​ជា​អ្នក​ឆ្ងាយ​ ​ត្រូវ​ចំណាយ​ច្រើន​ ​បើ​មក​មួយ​ជើង​ ​ដើម្បី​តែ​ចេញមុខ​មួយ​ប្លង់​ ​ក៏​មិន​អាច​សម្ដែង​ដែរ​”​។​

    ​លោក​ ​ចាន់​ស៊ី​ ​ស៊ី​ណា​វ៉ាត់​ត្រា​ ​បន្ត​ថា​ ​មួយ​រយៈ​ចុងក្រោយ​ ​ពិតជា​បាន​បដិសេធ​មិន​សម្ដែង​បទចម្រៀង​មិន​តិច​បទ​ទេ​ ​ដោយសារតែ​ការ​ទំនាក់ទំនង​ខ្លះ​ទាក់ទង​មក​ចំ​ពេល​លោក​មិន​អាច​ដកឃ្លា​ពី​ការងារ​នៅ​ធនាគារ​ ​ហើយ​សាច់រឿង​ដែល​ទាក់ទង​មក​ខ្លះ​ ​ក៏​ច្រើនតែ​ជា​សាច់រឿង​ ​មិនសូវ​ស៊ី​នឹង​ការ​ចង់​សម្ដែង​។​ ​លោក​សម្ដែង​អារម្មណ៍​សោកស្ដាយ​ ​ដែល​អត់​បាន​ទទួល​សម្ដែង​ភាពយន្ត​ដែល​ខាង​ផលិតករ​ទាក់ទង​មក​ទាល់តែសោះ​ ​ចាប់តាំងពី​ភ្ជាប់ពាក្យ​ហើយ​ ​ដោយសារតែ​ការសម្ដែង​ភាពយន្ត​ត្រូវ​ចំណាយពេល​ច្រើនថ្ងៃ​ ​មិន​អាច​ឱ្យ​លោក​សុំច្បាប់​ការងារ​។​ ​លោក​ថា​ ​វា​មិន​ទាក់ទង​នឹង​មិនបាន​សម្ដែង​តួឯក​ ​ដូច​ការ​លើកឡើង​នោះ​ទេ​។​ ​លោក​ព្រលយ​ថា​ការងារ​សិល្បៈ​ ​ទទួល​តែ​ថត​បទចម្រៀង​ប៉ុណ្ណោះ​ ​ហើយ​បើ​បទចម្រៀង​នោះ​ ​ផ្ដល់​ឱកាស​អោយ​លោក​សម្ដែង​ជា​តួឯក​ ​ឬ​ជា​តួ​សំខាន់​ផង​ ​គឺ​ទោះជា​អោយ​សុំច្បាប់​ការ​ងា​រក៍​លោក​មិន​ស្ដាយ​៕​