Category: សង្គម និងសេដ្ឋកិច្ច

  • បទ​« ប្រហុក​ផ្អក​» របស់​តារាចម្រៀង​ ខេមរៈ​ សិរីមន្ដ​ ត្រូវ​បាន​អ្នកនិពន្ធ​បទភ្លេង​ ជេន​ រូ​ហ្វើ​ អះអាង​ថា​លួច​ស្នាដៃ​លោក​ទាំងស្រុង​

    បទ​« ប្រហុក​ផ្អក​» របស់​តារាចម្រៀង​ ខេមរៈ​ សិរីមន្ដ​ ត្រូវ​បាន​អ្នកនិពន្ធ​បទភ្លេង​ ជេន​ រូ​ហ្វើ​ អះអាង​ថា​លួច​ស្នាដៃ​លោក​ទាំងស្រុង​

    នៅ​ពេល​ថ្មី​ៗនេះ​ ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បញ្ចេញ​បទចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណងជើង​ថា​ « ប្រហុក​ផ្អក​ » ដែល​ជា​បទចម្រៀង​ថ្មី​របស់​លោក​ ខេមរៈ​ សិរីមន្ដ​។ ក៏ប៉ុន្ដែ​បទ​នេះ​ ត្រូវ​បាន​អ្នកនិពន្ធ​ភ្លេង​ថ្មី​ លោក​ ជេន​ រូ​ហ្វើ​ បាន​អះអាង​ថា​ ហង្ស​មាស​បាន​លួច​ស្នាដៃ​បទចម្រៀង​និពន្ធ​ថ្មី​របស់​ខ្លួន​ទាំងស្រុង​ និង​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ​។

    លោក​ ជេន​ រូ​ហ្វើ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាតា​រា​ចម្រៀង​ និង​ជា​អ្នកនិពន្ធ​បទភ្លេង​ថ្មី​ បានរៀបរាប់នៅក្នុងវីដេអូលើបណ្ដាញសង្គមហ្វេសប៊ុកថា បទ​« ប្រហុក​ផ្អក​» ដំបូង​ឡើយ​លោក​បាន​ជួប​និង​ត្រូវ​បាន​លោក​ ជួន​ សុ​ជា​ ទំនាក់ទំនង​ឱ្យ​និពន្ធ​បទភ្លេង​មួយ​នេះ​នៅ​អំឡុង​ចុងឆ្នាំ២០១៨​ ដោយ​មា​នការច​ចារ​ថា​ នឹង​ធ្វើ​បទចម្រៀង​ជាមួយគ្នា​។ លោក​បាន​ព្រមព្រៀង​ជាមួយ​លោក​ ជួន​ សុ​ជា​ ដែល​ជា​អ្នក​ទំនាក់ទំនង​ទិញ​បទ​ ក្នុង​ការងារ​មួយ​មាន​លក្ខខណ្ឌ​ពេញលេញ​ ពោល​គឺ​ តម្រូវ​ឱ្យធ្វើ​បទនិពន្ធ​ថ្មី​ទាំងស្រុង​ និង​ថត​សំឡេង​តារាចម្រៀង​នៅក្នុង​ស្ទូឌីយោ​របស់​លោក​ ព្រមទាំង​បញ្ជាក់​ឈ្មោះ​អ្នកនិពន្ធ​បទភ្លេង​ផង​ដែរ​។

    ​ការ​ចចារ​មិនទាន់​បាន​ត្រូវរ៉ូវ​ និង​ស្រេចបាច់​ផង​ ស្រាប់តែ​បទចម្រៀង​មួយ​នេះ​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​នៅ​ទីផ្សារ​ទៅ​ហើយ​។ លោក​ ជេន​ រូ​ហ្វើ​ បាន​អះអាង​ថា​ បទ​នេះ​ជា​បទ​ដែល​លោក​បាន​បង្កើត​ឡើង​ ហើយ​បាន​ដាក់​ក្នុង​ការ​ចចារ​ជាមួយ​លោក​ ជួន​ សុ​ជា​ តែ​បែ​ជា​អ្នកទិញ​បទចម្រៀង​មួយ​នេះ​ មិនទាន់​មានការ​ព្រមព្រៀង​ច្បាស់ការ​ និង​មិនបាន​ទាក់ទង​មកវិញ​អស់​រយៈពេល​យូរហើយ​ ក៏​ស្រាប់តែ​ឃើញ​បទចម្រៀង​នេះ​ចេញ​ដោយ​ផលិតកម្ម​រស្មី​ហង្ស​មាស​ ទាំង​មិនបាន​សុំ​ការ​អនុញ្ញាតិ​ពី​ម្ចាស់​ស្នាដៃ​ពិតប្រាកដ​។ លោក​ជេន​ បាន​ធ្វើការ​បញ្ជាក់​ថា​ នេះ​ជា​ការ​លួច​ស្នាដៃ​ទាំងស្រុង​របស់​លោក​ ហើយ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស​ បាន​ដាក់ឈ្មោះ​និពន្ធ​បទភ្លេង​ជា​មនុស្ស​ផ្សេងទៀត​ ដែល​នេះ​ត្រូវ​បាន​ម្ចាស់​ស្នាដៃ​ចាត់ទុកថា​ មិន​ឱ្យ​តម្លៃ​អ្នកនិពន្ធ​ទាំង​នៅ​មានជីវិត​តែម្ដង​។

    ​លោក​ ជេន​ រូ​ហ្វើ​ ជា​អ្នកនិពន្ធ​បទភ្លេង​ថ្មី​បាន​ប្រកាស​ថា​ បទចម្រៀង​មួយ​នេះ​គឺ​ត្រូវ​បាន​លួច​ និង​គ្មាន​បាន​ចំណាយ​ប្រាក់​អ្វី​សូម្បីតែ​បន្ដិច​ឱ្យ​លោក​នោះ​ទេ​។ លោក​ប្រកាស​ថា​ សូម​ឱ្យ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស​ លុប​បទចម្រៀង​នេះ​ជាបន្ទាន់​ ព្រោះថា​ បទ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ខាង​ហង្ស​មាស​នោះ​ទេ​។ បើ​តាម​ស្ដី​លោក​ ជេន​ រូ​ហ្វើ​ បាន​បញ្ជាក់​ថា​ បទ​នេះ​ត្រូវ​បាន​លោក​ ជួន​ សុ​ជា​ ប្រាប់​លោក​ថា​ រៀបចំ​និង​បាន​លក់​សិទ្ធ​ទៅ​ឱ្យ​ខាង​ផលិតកម្ម​ថោ​នរួ​ចរាល់​ជាស្រេច​អស់ទៅហើយ​។ លោក​ចាត់ទុកថា​ ផលិតកម្ម​រស្មី​ហង្ស​មាស​ គ្មាន​ការ​ចចារ​ច្បាស់លាស់​ និង​មិនបាន​ឱ្យ​តម្លៃ​អ្នកនិពន្ធ​បទភ្លេង​មួយ​នេះ​ ដោយ​លួច​ស្នាដៃ​របស់​លោក​ទៅ​ធ្វើជា​បទ​ខ្លួនឯង​ទាំងស្រុង​៕

  • Oppo​ ​Reno​ ​មាន​ ​5G​ ​នឹងអាច​ចេញ​លក់​នៅ​ចិន​ ​អំឡុង​ខែកញ្ញា​ខាងមុខនេះ​

    Oppo​ ​Reno​ ​មាន​ ​5G​ ​នឹងអាច​ចេញ​លក់​នៅ​ចិន​ ​អំឡុង​ខែកញ្ញា​ខាងមុខនេះ​

    ​ក្រុមហ៊ុន​ ​Oppo​ ​ទើបនឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទូរគមនាគមន៍​រដ្ឋ​ចិន​ ​ពី​សិទ្ធិ​ផ្គត់ផ្គង់​ ​និង​ចែកចាយ​ឧបករណ៍​ ​5G​ ​ដែល​ក្នុង​នោះ​ក៏​មាន​ស្មា​ត​ហ្វូ​ន​ ​Oppo​ ​Reno​ ​ដែល​មាន​ ​Zoom​ ​60X​ ​មាន​ប្រព័ន្ធ​ ​5G​ ​ផង​ដែរ​។​

    ​យោង​តាម​ប្រភព​ពី​ ​QQ​ ​បានឱ្យ​ដឹង​ថា​ ​Oppo​ ​នឹងអាច​ចេញ​លក់​ ​Reno​ ​5G​ ​នៅ​ត្រីមាស​ទី3​ ​ពោល​គឺ​អំឡុង​ខែកញ្ញា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    សូម​បញ្ជាក់​ដែរ​ថា​ ​បញ្ជី​ឈ្មោះ​ស្មា​ត​ហ្វូ​នក្រុ​មហ៊ុន​ធំៗ​ដែល​នឹង​ចេញ​លក់​មាន​ ​5G​ ​នៅ​ចិន​ ​មាន​ដូចជា​ ​Huawei​ ​Mate​ ​20X​,​ ​VIVO​,​ ​OnePlus​ ​7​ ​Pro​,​ ​ZTE​ ​Axon​ ​10​ ​Pro​,​ ​Nubai​ ​X​ ​5G​ ​និង​ ​Lenovo​ ​ជាដើម​៕​


  • Huawei​ ​Pay​ ​ចាប់ផ្តើម​សេវាកម្ម​គិតលុយ​អន​ឡា​ញ​លើកដំបូង​នៅ​ហុងកុង​

    Huawei​ ​Pay​ ​ចាប់ផ្តើម​សេវាកម្ម​គិតលុយ​អន​ឡា​ញ​លើកដំបូង​នៅ​ហុងកុង​

    ​កាលពី​ថ្ងៃទី17​ ​ខែក​ក្ក​ដា​ថ្មី​ៗ​នេះ​ ​ក្រម​ហ៊ុន​ ​Huawei​ ​បាន​ប្រកាស​ចេញ​ ​Huawei​ ​Pay​ ​ដែល​ជា​សេវាកម្ម​គិតលុយ​អន​ឡាញ​ដំបូង​គេ​ដែល​ឈានជើង​ចូល​ទឹកដី​ហុងកុង​។​

    ​Huawei​ ​Pay​ ​នេះ​ដែរ​ ​បាន​ក្លាយជា​ទម្រង់​គិតលុយ​អន​ឡាញ​ ​ដែល​អាច​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​ភ្ជាប់​ជាមួយ​ហាង​ជាង​ ​400កន្លែង​ ​ព្រម​ជាមួយនឹង​ធនាគារ​ជាច្រើន​ទៀត​ ​ដែល​គ្រោង​នឹង​ដំណើ​ការ​នា​ពេល​ឆាប់​ៗ​នេះ​។​

    ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទូរគមនាគមន៍​ ​HKT​ ​Trust​ ​និង​ ​HKT​ ​Limited​ ​ប្រចាំ​នៅ​ទីក្រុង​ហុងកុង​បាន​លើកឡើង​ថា​ ​សេវាកម្ម​នេះ​ ​ជា​ការ​បន្ថែម​លើ​សេវាកម្ម​ដែល​មានស្រាប់​ក្នុងទឹក​ដី​ហុងកុង​ដូចជា​ ​Tap​ ​&​ ​Go​ ​,​ ​UnionPay​ ​និង​ ​NFC​ ​ដែល​សុទ្ធតែ​ជា​ជម្រើស​សម្រាប់​ការ​គិតលុយ​អន​ឡា​ញនេះ​ផង​ដែរ​។​

    ​សម្រាប់​នៅ​ចិនដីគោក​វិញ​ ​សេវា​គិតលុយ​អន​ឡា​ញរ​បស់​ ​Huawei​ ​នេះ​ ​នឹង​ប្រតិបត្តិ​ការ​ជាមួយ​ធនាគារ​ចំនួន​ ​118​ ​និង​ធនាគារ​មួយចំនួន​តូច​នៅ​ទី​ក្រុង​ម៉ូស្គូ​ ​ប្រទេស​រុស្ស៊ី​ ​(​ឆ្នាំ2018​)​ ​ចំណែក​ឯ​ ​UnionPay​ ​នៅពេល​ខាងមុខ​ ​ក៏អាច​នឹង​មានមុខ​ងារ​គាំទ្រ​ ​Huawei​ ​Pay​ ​បាន​ផង​ដែរ​៕​

  • មក​ពី​អាមេរិក​ភ្លាម​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​កាត់ខ្សែបូ​ហាង​តែ​គុ​ជភ្លែត

    មក​ពី​អាមេរិក​ភ្លាម​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​កាត់ខ្សែបូ​ហាង​តែ​គុ​ជភ្លែត

    ​នៅ​ព្រឹក​ថ្ងៃទី១៨​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គេ​ស្រាប់តែ​ឃើញ​តារា​សម្តែង​ស្រអែម​ស្រស់​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​បង្ហាញ​វត្តមាន​វិលត្រឡប់​ពី​ទឹកដី​សហរដ្ឋអាមេរិក​ ​និង​បាន​ចុះ​មក​មើល​ការខុសត្រូវ​លើ​មុខរបរ​រកស៊ី​មួយទៀត​ក្នុង​ស្រុកខ្មែរ​ ​ដោយដំណើរ​លើក​នេះ​អ្នកនាង​ប្រកាស​ថា​ច្រើន​ខែ​។​ ​

    អ្នកនាង​សក្ខ​ណា​ ​ដែល​ជាតា​រា​ស្រី​នៅតែ​មាន​ប្រជាប្រិយ​ភាព​នោះ​ ​ស្រាប់តែ​បង្កើត​ហាង​តែ​គុ​ជ​ថ្មី​មួយ​នា​កណ្តាល​ក្នុង​ចំ​កន្លែង​អ៊ូ​រ​អរ​ក្បែរ​សាលារៀន​រំពឹង​ថា​ ​កាក់កប​តទៅទៀត​។​ ​ហាង​តែ​គុ​ជ​នោះ​មានឈ្មោះ​ថា​«​ ​TeaTime​ ​»​ដែល​នាងស​ម្រេច​បើក​ឡើង​ដើម្បី​ឱ្យ​ប្អូនប្រុស​ទាំង២របស់​នាង​មើល​ការខុសត្រូវ​នៅពេល​នាង​មិន​នូវ​ស្រុក​ឬ​ទុក​មុខរបរ​ឱ្យ​ប្អូន​ៗ​រកស៊ី​តែម្ដង​។​ ​ក្នុង​ឱកាស​បើក​នេះ​ ​អ្នកនាង​មាន​ហ្វ្​រី​កាហ្វេ១០០កែវ​ហើយ​ថ្ងៃ​បន្តបន្ទាប់​មាន​ផែន​កា​រថ្មីៗ​ទៀត​។​ ​ទី​តាំង​ស្ថិតៅ​តាម​បណ្តោយ​ផ្លូវ​ផ្សារ​គីឡូ​លេខ៤ក្រោយ​វិទ្យាល័យ​សន្ឋ​រមុ​ខ​ដែល​ជាទី​ប្រជុំជន​។​ ​ចំពោះ​សិល្បៈ​វិញ​មកដល់​គេ​ហៅ​ថត​រឿង​ថ្មី​ហើយ​នាង​ទើបតែ​បញ្ចប់​ការងារ​ថត​សម្អាងការ​មួយចំនួន​ ​និង​អរគុណ​បងប្អូន​ទាំងអស់​ដែល​គាំទ្រ​នៅតែ​ចង់ឱ្យ​នាង​ប្រឡូក​សិល្បៈ​ដូចដើម​នាង​នៅតែ​ទទួល​បើ​នៅ​ត្រូវការ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ហាង​ដែល​បាន​ទិញ​សិទ្ធ​អា​ជវ​កម្ម​មួយ​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​អ្នកនាង​ ​សា​រ៉ា​យ​ ​សក្ខ​ណា​ ​ចំណាយ​ដើមទុន​ខ្ទង់​ម៉ឺន​ៗ​ដុល្លារ​ក្នុង​ការទិញ​សម្ភារៈ​ហាង​ ​និង​ជួល​ជុល​ហាង​ឡើងវិញ​ ​ដើម្បី​ឱ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ស្អាត​ហើយ​ទាក់ទាញ​។​ ​អ្នកនាង​ថា​ ​នេះ​ជា​សាខា​ហាង​ទី​ ​២​ ​ហើយ​នៅ​រាជធានី​ភ្នំពេញ​ ​និង​មាន​ពីរ​សាខា​ទៀត​នៅ​ខេត្តបាត់ដំបង​ដែល​កំពុង​ទទួលការ​គាំទ្រ​យ៉ាង​ខ្លាំង​៕​

  • ជប៉ុន​ផ្តល់​ជំនួយ​ ​4.6លាន​ដុល្លារ​ ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​

    ជប៉ុន​ផ្តល់​ជំនួយ​ ​4.6លាន​ដុល្លារ​ ​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​

    ​ស្រប​ទៅតាម​គម្រោង​ដោយ​ពុំ​មាន​អ្វី​កែប្រែ​ ​ឯកឧត្តម​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​កម្ពុជា​ ​និង​ឯកឧត្តម​ ​ហូរី​ណូ​អូ​ជិ​ ​ហ៊ី​ដេ​ហ៊ី​សា​ ​Horinouchi​ ​Hidehisa​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ ​500លាន​យ៉េន​ ​ស្មើនឹង​ ​4.6លាន​ដុល្លារ​ ​នៅក្នុង​ពិធី​មួយ​នៅ​ថ្ងៃទី17​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នេះ​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​។​

    ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់ក្រ​សួង​ការបរទេស​កម្ពុជា​ ​ជំនួយឥតសំណង​ជា​ទឹកប្រាក់​ ​4.6​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​គ្រោង​នឹង​ផ្តល់​ដល់​ប្រទេស​កម្ពុជា​នេះ​ ​គឺ​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

    ​សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖​«​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ជួយ​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​សេដ្ឋកិច្ច​ ​និង​សុខុមាលភាព​សង្គម​ ​ក៏ដូចជា​ការ​បង្កើន​ការ​តភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​»​។​

    ​សូម​បញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​សារពើពន្ធ​ជប៉ុន2018ដែល​គិត​ចាប់​ចាប់ពី​ខែមេសា​ ​2018​ ​ដល់​មីនា​ ​2019​ ​សរុប​មក​កម្ពុជា​ ​និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​ឯក​សា​រសី្​ត​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ ​ជប៉ុន​ដែល​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​សរុប​មាន​ចំនួន​ ​14,997លាន​យ៉េន​ ​គិតជា​ដុល្លារ​អាមេរិក​ ​ប្រមាណ​ជា​ ​134.38លាន​។​ ​ក្នុង​នោះ​ជំនួយឥតសំណង​ប្រមាណ​ជា​ ​19.42លាន​ដុល្លារ​អាមេរិក​ ​ឥណទាន​សម្បទាន​ប្រមាណ​ជា​ ​114.96លាន​ដុល្លារ​អាមេរិក​៕​

  • ចង់បាន​ស្បែក​ស្រស់ស្អាត ត្រូវតែ​ចាប់ផ្តើម​ថែទាំ

    ចង់បាន​ស្បែក​ស្រស់ស្អាត ត្រូវតែ​ចាប់ផ្តើម​ថែទាំ

    គេ​ថា​ភាព​ស្រស់​ស្អាត​មិន​អាច​ស្ថិតនៅ​ជាមួយ​យើង​គ្រប់គ្នា​បាន​រហូតដល់​ចាស់​នោះ​ទេ​ ព្រោះ​មិន​យូរ​មិនឆាប់​វា​នឹង​ត្រូវ​បាត់បង់​ទៅតាម​ពេលវេលា​ គ្រាន់តែ​ថា​វា​អាច​នឹង​បាត់បង់​តិច​ ឬច្រើនតែ​ប៉ុណ្ណោះ​។បើ​និយាយទៅ​ អ្នកណា​ក៏​ដូច​អ្នកណា​ដែល​គឺ​មិន​ចង់​ស្វាគមន៍​សភាព​ស្បែក​ជ្រីវជ្រួញ​យារ​ធ្លាក់​ដែល​បង្ក​ឱ្យ​មើលទៅ​ឃើញថា​ សម្រស់​របស់​អ្នក​កំពុង​ឈាន​ទៅ​រក​ការបាត់បង់​នោះ​ដែរ​។ដោយហេតុនេះ​ហើយ​មនុស្ស​ស្ទើរគ្រប់​គ្នា​ ទាំង​បុរស​ ទាំង​នារី​ ទាំង​យុវវ័យ​ ទាំង​មនុស្ស​វ័យ​កណ្តាល​ និង​មនុស្ស​វ័យ​ចំណាស់​ តែងតែ​ខិតខំ​ថែរក្សា​សម្រស់​របស់​ខ្លួន​យ៉ាង​ល្អ​បំផុត​។ បើ​និយាយ​ពី​វិធីសាស្ត្រ​នៃ​ការ​ថែរក្សា​សម្រស់​វិញ​ គឺ​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​លទ្ធផល​អាច​ចេញ​មក​ខុសគ្នា​ អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់​ ថា​តើ​អាច​អនុវត្ត​បាន​ល្អ​ដល់កម្រិត​ណា​? សាកល្បង​វិធី​មួយចំនួន​ដូច​ខាងក្រោម​ ហើយ​បើ​អ្នក​អាច​ធ្វើ​បាន​យ៉ាង​ត្រឹមត្រូវ​នោះ​ អ្នក​ពិត​ជា​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​ជាមិនខាន​។

    ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​ : បើ​និយាយ​ថា​វា​ជាសកម្ម​ភាព​ដែល​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​នោះ​ អ្នក​ពិតជា​ដឹង​ហើយ​ថា​វា​គឺជា​រឿង​ដ៏​សំខាន់​ ហេតុ​ដូចនេះ​អ្នក​មិន​គួរ​ធ្វើ​វា​ដូចជា​សត្វ​អំពិលអំពែក​ ម្តង​ភ្លឺ​ម្តង​ងងឹត​នោះ​ទេ​។ ទម្លាប់​ផ្សេង​ៗដែល​អ្នក​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​ ដើម្បី​ថែរក្សា​សម្រស់​ស្បែក​របស់​អ្នក​ឱ្យ​បាន​ល្អ​នោះ​ មាន​ដូចជា​ លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ លាប​ក្រែម​បន្ថែម​សំណើម​ដល់​ស្បែក​ ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​ ពាក់​មួក​ការពារ​ និង​ស្លៀក​សម្លៀកបំពាក់​ឱ្យ​ជិត​សាច់​រាល់ពេល​ចេញទៅ​ខាងក្រៅ​ជាដើម​។ តាមរយៈ​ការ​ការពារ​ស្បែក​មួយចំនួន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ចៀស​ផុត​ពី​ការបំផ្លាញ​ពី​ពន្លឺថ្ងៃ​នោះ​ទេ​ តែ​ថែមទាំង​អាច​ធ្វើជា​រនាំង​ការពារ​ស្បែក​របស់​អ្នក​ពី​ធូលី​ដី​ ឬសារ​ធាតុ​កខ្វក់​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ផង​ដែរ​។

    រក្សា​ទម្លាប់​ : ហាត់ប្រាណ​ជា​ការ​កម្ចាត់​នូវ​ជាតិពុល​ចេញពី​រាងកាយ​ ព្រមទាំង​ដណ្តើម​មក​វិញ​នូវ​ភាព​ស្រស់បស់​ដល់​ស្បែក​។ បន្លែ​ផ្លែឈើ​ ក៏​ជា​តម្រូវការ​របស់​ស្បែក​ ដើម្បី​ឱ្យ​ស្បែក​របស់​អ្នក​មាន​សភាព​ស្រស់​ស្អាត​ដូចគ្នា​ដែរ​។3-4ថ្ងៃ​ម្តង​ : ផ្តល់​ភាព​ស្រស់ថ្លា​ឱ្យ​ស្បែក​របស់​អ្នក​បន្តិច​ តាមរយៈ​ការ​ដុសខាត់​ កម្ចាត់​ស្បែក​ចាស់​ៗ ដែល​មិន​មានប្រយោជន៍​ទាំងឡាយ​ចោល​ឱ្យ​អស់​ ជាមួយនឹង​វិ​ធី​ផ្សេង​ៗដែល​អ្នក​គិតថា​ល្អ​ និង​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​។

    រក​ពេលសម្រាក​ខ្លះ​ : ការសម្រាក​ ការ​ធ្វើ​ឱ្យ​ចិត្ត​សប្បាយរីករាយ​ ការ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​អាច​ជួយ​ឱ្យ​អ្នក​កម្ចាត់​ចោល​នូវ​បញ្ហា​មួយចំនួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្រស់​ស្បែក​របស់​អ្នក​ដូច​ជា​ ស្បែក​ជ្រីវជ្រួញ​ ស្បែក​ស្រអាប់​ ឬស្បែក​ស្លេកស្លាំង​ជាដើម​។

    ផ្តល់​ថាមពល​ដល់​រាងកាយ​ : អាហារ​ជា​ប្រភព​នៃ​ថាមពល​ ហើយ​នៅពេល​ដែល​អ្នកមាន​ថាមពល​ពេញលេញ​ នោះ​អ្នក​ក៏​មិន​ចាំបាច់​បារម្ភ​ពី​បញ្ហា​ស្បែក​មើលទៅ​ក្រៀម​ស្វិត​ មិន​មាន​វីតាមីន​ទៀត​នោះ​ដែរ​។

    ពិនិត្យមើល​សភាព​ស្បែក​ឱ្យ​បាន​ល្អ​ : ស្បែក​ស្ងួត​ ឬស្បែក​ឡើង​ប្រេង​ខ្លាំងពេក​មិនមែន​ជា​ការ​ល្អ​នោះ​ទេ​ ព្រោះ​វា​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមើល​ទៅ​រងើម​ពេក​ ឬក្រៀម​ពេក​។ចូរ​ស្វែងរក​វិធី​ថែរក្សា​ស្បែក​ឱ្យ​សមស្រប​ទៅ​នឹង​សភាព​ស្បែក​របស់​អ្នក​ ពីព្រោះ​ទង្វើ​នេះ​គែ​ជា​ទង្វើ​ល្អ​បំផុត​ ដែល​អ្នក​ត្រូវ​ធ្វើ​ ដើម្បី​ឱ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ​ និង​ស្រស់​ស្អាត​ដូច​បំណងប្រាថ្នា​៕

  • កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder» ក្នុងគោលដៅផ្សព្វផ្សាយទេសចរណ៍

    កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder» ក្នុងគោលដៅផ្សព្វផ្សាយទេសចរណ៍

    កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីជាលើកដំបូងដែលមានឈ្មោះថា «Kingdom of wonder» ដើម្បី​ផ្សព្វ​ផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថលទៅកាន់ទីផ្សារទេសចរណ៍​ពិភព​​លោកឱ្យកាន់តែខ្លាំងក្លាថែមទៀត។

    ការប្រកាសដាក់ឱ្យប្រើប្រាស់Appថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី​ការផ្សព្វ​ផ្សាយ​​​គោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើ​ប្រាស់ជាផ្លូវការនូវកម្ម​វិធីលើទូរស័ព្ទ «Kingdom of wonder» កាលពីព្រឹកថ្ងៃទី16 ខែកក្កដា ឆ្នាំ2019 ​នៅសណ្ឋា​គារ​សុខា ខេត្តសៀមរាប ។

    ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បី​បង្កើនការយល់ដឹង និងចែករំលែកបទពិសោធដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្តីពីការ​ប្រើ​ប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយសេវាកម្ម​នានា​ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការថ្មី​នៃសកលលោកនាយុគសម័យបដិវត្តន៍ឧស្សាហកម្ម4.0។

    ឯកឧត្តមបានបន្តឱ្យដឹងថា ដូច្នេះហើយបានជាក្រសួងទេសចរណ៍កម្ពុជាបានរៀបចំឱ្យមាន កម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» នេះឡើង ដើម្បីដាក់ឱ្យទេសចរជាតិ-អន្តរ​ជាតិទាញយក (Download) ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដោយឥតគិតថ្លៃ។

    ដោយហេតុថា និន្នាការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលទទួលបានការពេញ​និយម​កាន់​តែ​ច្រើនពីសំណាក់ប្រជាជនក៏ដូចជាអ្នកទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ2018 មានអ្នក​ប្រើ​ប្រាស់រហូតដល់ 4.1ពាន់លាននាក់ ក្នុងនោះ Facebook មានអ្នកប្រើប្រាស់ចំនួន 2.32ពាន់​លាន​នាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន 1.8ពាន់លាននាក់។

    ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ «King​dom of Wonder» គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោល​ដៅ​ទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយ​ដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀតដែលផ្តល់​ភាព​ងាយ​ស្រួលក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរដែលមានបំណង​មកទស្ស​នាប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

    ឯកឧត្តម បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ឱ្យចូលរួមផ្សព្វ​ផ្សាយដល់​បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងត្រៀមខ្លួនចាប់យក​ឱកាស​​ទាញយកប្រយោជន៍ពីប្រព័ន្ធឌីជីថលឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសប្រែ​ក្លាយ​សេវាកម្មក្នុងអាជីវកម្មរបស់ខ្លួនឱ្យស្របតាមនិន្នាការថ្មីនៃសកលលោក។

    បើយោងតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនោះថា ក្នុងឆ្នាំ2018 កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ 6.2លាននាក់ ក្នុងកំណើន10.7% និងនៅក្នុង​ត្រី​មាស​ទី1 ដើមឆ្នាំ2019 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ 1,870,000នាក់ កើនឡើង9.7%។

    តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើ ក្រសួងទេសចរណ៍សង្ឃឹមថា ភ្ញៀវទេសចរជាតិ-អន្តរ​ជាតិ និងក្រុមហ៊ុនទេសចរណ៍ទាំងអស់នឹងមានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេស​​​ចរណ៍ ដើម្បី​សម្រេចបាននូវកំណើនទេសចរអន្តរជាតិ 6.6លាននាក់ក្នុងឆ្នាំ2019 និងជាង 7លាន​នាក់​នៅឆ្នាំ​2020៕

  • រយៈពេល​ 6ខែ​ឆ្នាំនេះ​ ការនាំចេញ​អង្ករ​មានការ​កើនឡើង​ និង​ទីផ្សារ​នាំចេញ​ត្រូវ​បាន​ពង្រីក​

    រយៈពេល​ 6ខែ​ឆ្នាំនេះ​ ការនាំចេញ​អង្ករ​មានការ​កើនឡើង​ និង​ទីផ្សារ​នាំចេញ​ត្រូវ​បាន​ពង្រីក​

    របាយការណ៍​ថ្មី​មួយ​ ពី​ក្រសួង​កសិកម្ម​បង្ហាញថា​ ប្រទេស​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី1​ឆ្នាំ2019​ ចំនួន​ 281​, 538តោន​ ពោល​គឺ​កើនឡើង3.7​% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ របាយការណ៍​នេះ​ស្របគ្នា​នឹង​របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​ច្រកចេញ​ចូល​តែមួយ​ដែរ​។

    របាយការណ៍​ដដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ មាន​ក្រុមហ៊ុន​អ្នកនាំ​ចេញ​ក្នុង​ស្រុក​ចំនួន​ 75​ បាន​បញ្ជូន​អង្ករ​ទៅកាន់​ 47ប្រទេស​ ដោយ​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ធំ​បំផុត​របស់​ស្រូវ​អង្ករ​កម្ពុជា​ ដែល​ស្រូប​យក​បាន​ 118,401តោន​ ឬ 42​% នៃ​ចំនួន​នាំចេញ​សរុប​។ ប្រទេស​បារាំង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ2​ ដោយ​បាន​នាំចូល​ 37,515​តោន​។ បើ​គិត​តាម​តំបន់​សហភាព​អឺរ៉ុប​ គឺជា​អ្នកទិញ​ដ៏​ធំ​បំផុត​ ដែល​បាន​នាំចូល​ចំនួន​ 93,503​ តោន​ ឬស្មើនឹង​ 33.21​ % នៃ​ចំនួន​នាំចេញ​សរុប​។

    របាយការណ៍​នេះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ប្រទេស​ចំនួន5​ ក្នុង​តំបន់​អាស៊ាន​ក៏បាន​នាំចូល​ អង្ករ​កម្ពុជា​ដែរ​ រួមមាន​ប្រទេស​ម៉ាឡេស៊ី​ ប្រ៊ុយណេ​ វៀតណាម​ សិង្ហបុរី​ និង​ថៃ​ ដោយ​ម៉ាឡេស៊ី​ជា​អ្នកទិញ​ចូល​ធំជាង​គេ​ (13,936​ តោន​ ឬ12.78​%នៃ​ចំនួន​នាំចេញ​សរុប​)។ ក្រុមហ៊ុន​អេម​រុ​ រ៉ា​យស៍​ដែល​ជា​អ្នកនាំ​ចេញ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​បាន​លក់​ចេញ​អង្ករ​បាន​ចំនួន​ 23.529តោន​ក្នុង​អំឡុង​ពេល​ 6ខែ​ដើមឆ្នាំ​។

    លោក​ សុង​ សា​រ៉ន​ អគ្គនាយក​ក្រុមហ៊ុន​អេម​រុ​ រ៉ា​យស៍​ Amru​ Rice​ បាន​មាន​ប្រសាសន៍​ថា​ការនាំចេញ​អង្ករ​កំពុង​កើន​ឡើង​ ហើយ​ក្រុមហ៊ុន​នានា​ក៏​មានបំណង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ពួកគេ​ដើម្បី​ទ្រទ្រង់​កំណើន​នេះ​ដែរ​។ បច្ចុប្បន្ន​យើង​កំពុង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ ដោយ​រដ្ឋាភិបាល​ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ជំរុញ​លើ​ការផលិត​អង្ក​រល្អៗ​ ដើម្បី​ជំរុញ​ការនាំចេញ​។

    លោក​បន្ត​ថា​៖“ការនាំចេញ​អង្ករ​នឹង​កើនឡើង​ខ្ពស់​នៅក្នុង​ឆមាស​ទី2​ បើ​បរិមាណ​នៃ​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​អាច​សម្រេច​បាន​ទៅតាម​កូតា​ គឺ​ 40​ម៉ឺន​តោន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ចិន​ដូច្នេះ​យើង​ត្រូវ​បង្កើន​ផលិតកម្ម​អង្ករ​ក្រអូប​ព្រោះ​វា​មានគុណ​ភាពល្អ​ ហើយ​តម្រូវការ​វា​នៅ​ប្រទេស​ចិន​ខ្ពស់​។ យើង​មិនសូវ​ផ្តោត​តែ​លើ​បរិមាណ​នៃ​ការនាំចេញ​ច្រើន​ទៀត​ទេ​ តែ​យើង​ផ្តោត​សំខាន់​ទៅលើ​គុណភាព​នៃ​ការនាំចេញ​ ដែល​អាច​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​”។

    លោក​ សុង​ សា​រ៉ន​ ឱ្យ​ដឹង​ថា​ ថ្មី​ៗនេះ​Amru​ Rice​ ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​សរីរាង្គ​ធំជាង​គេ​នៅ​កម្ពុជា​ បាន​ទទួល​ការ​វិនិយោគ​ថ្មី​មួយទៀត​ ពីសា​ជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (IFC​) ដែល​ជាស​មា​-ជិ​ករបស់​ធនាគារពិភពលោក​។ តាមរយៈ​កិច្ច​ព្រមព្រៀង​វិនិយោគ​ដែល​ IFC​ នឹង​បោះទុន​ប្រមាណ​ 10លាន​ដុល្លារ​នេះ​ Amru​ Rice​នឹង​បង្កើន​ការនាំចេញ​ពី​ 1ម៉ឺន​តោន​នា​ពេល​សព្វថ្ងៃ​ ដល់​ 4 ម៉ឺន​តោន​ នៅ​ឆ្នាំ2023​ដែល​ជា​តួលេខ​ប្រហាក់​ប្រហែល​នឹង​ការនាំចេញ​អង្ករ​សរីរាង្គ​ទាំងមូល​របស់​ថៃ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​កា្លយ​ជា​ប្រទេស​នាំមុខ​មួយ​របស់​អាស៊ាន​ក្នុង​ការនាំចេញ​អង្ករ​ទៅកាន់​ពិភពលោក​ដូច្នេះ​ការផលិត​អង្ករ​សរីរាង្គ​របស់​យើង​នឹង​ត្រូវ​បាន​ទទួលស្គាល់​នៅក្នុង​ពិភពលោក​។

    លោក​ សុង​ សា​រ៉ន​ បាន​បញ្ជាក់​ថា​៖“មក​ដល់ពេល​នេះ​ អេម​រុ​ រ៉ា​យ៍​ មាន​ផលិតផល​តែ​ប្រមាណ​ 10,000តោន​ទេ​ តែ​នៅពេល​មាន​ជំនួយ​ពី​ IFC​ យើង​អាច​កើន​ពី​ 20,000​តោន​ ដល់​ 40,000តោន​នៅ​ឆ្នាំ2020​-2023​ គឺ​ស្មើនឹង​ការនាំចេញ​ផលិតផល​អង្ករ​របស់​ប្រទេស​ថៃ​នា​ពេល​បច្ចប្បន្ន​”។លោក​បាន​បញ្ជាក់​ថា​៖“ដោយ​សម្លឹង​ឃើញថា​ ទីផ្សារ​មានការ​កើនឡើង​នូវ​តម្រូវការ​អង្ករ​សរីរាង្គ​ ជាពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប​ ទីផ្សារ​ប្រទេស​ចិន​ សហ​-រដ្ឋ​អាមេរិក​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ត្រូវការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ យើង​ត្រូវការ​បណ្តុះបណ្តាល​ពលរដ្ឋ​ជា​កសិករ​ឱ្យ​អាច​ផលិត​បាន​តាម​ស្តង់​ដា​សុវត្ថិភាព​ដល់​អ្នក​បរិភោគ​”។

    លោក​សុង​ សា​រ៉​នបា​នប​ន្ថែម​ថា​ យើង​មាន​ផែនការ3​ គឺ​៖ ទី1​-កសិករ​ដែល​គាត់​ប្រមូល​ផល​មក​ គាត់​ត្រូវលក់​ យើង​ត្រូវ​ទិញ​ស្រូវ​គាត់​ ព្រោះ​គាត់​អត់មាន​ឃ្លាំង​ស្តុក​។ ទី2​-យើង​នឹង​កសាង​ឃ្លាំង​ស្តុក​បន្ថែម​ ឬពង្រីក​ឃ្លាំង​។ ទី3​-យើង​បង្កើត​ម៉ាស៊ីន​កិនស្រូវ​សេ​រី​រាង្គមួយ​សម្រាប់​ស្តង់​ដា​ សុវត្ថិភាព​ និង​ស្ថិរភាព​ដល់​ការនាំចេញ​កុំ​ ឱ្យ​អាក់ខាន​។ ដោយ​បច្ចុប្បន្ន​យើង​កិន​លាយ​គ្នា​ យើង​ពិបាក​ក្នុង​ការ​សម្អាត​ ដូច្នេះ​យើង​ធ្វើ​ដាច់​តែម្តង​ យើង​អាច​ធានា​បាន​សុវត្ថិភាព​ចំណេញពេលវេលា​ និង​ការ​ដឹកជញ្ជូន​ឱ្យ​កាន់តែ​លឿន​។

    ក្រៅពីនោះ​ យើង​ចង់​គាំទ្រ​ដល់​បច្ចេក​ទេស​ខ្លះ​ៗ ដើម្បី​ឱ្យ​គាត់​ធ្វើការ​ក្នុង​ការងារ​ដែល​ហៅថា​កសិករ​វៃឆ្លាត​ (Smart​ Farming​) កសិករ​នៅក្នុង​យុគសម័យ​បច្ចេក​វិទ្យា​អុីន​ធើ​ណិ​ត យើង​នឹង​ព្យាយាម​ភ្ជាប់​កម្មវិធី​អប់រំ​ បណ្តុះបណ្តាល​ និង​កម្មវិធី​ដាំដុះ​ស្រូវ​សរីរាង្គ​ ស្តង់​ដា​សុវត្ថិភាព​ នៅក្នុង​ស្តង់​ដា​កសិករ​ខ្នាត​តូច​របស់​យើង​ឱ្យ​រីកចម្រើន​ និង​លេចធ្លោ​នៅក្នុង​ឆាក​អន្តរ​ជាតិ​។ នេះ​បើ​តាម​លោក​ សុង​ សា​រ៉​នបា​នប​ញ្ជា​ក់​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ថា​ ដើម្បី​ជំរុញ​កំណើន​នៃ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ក្រសួង​ពាណិជ្ជកម្ម​ និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​ប្រឹងប្រែង​ដើម្បី​បើក​ទីផ្សារ​ឱ្យ​បាន​កាន់តែ​ច្រើន​ ខណៈ​អាជ្ញាធរ​ក៏បាន​កាត់បន្ថយ​ភាព​ស្មុគស្មាញ​ និង​ជួយ​សម្រួល​ដល់​ការ​ធ្វើបែប​បទ​ជាច្រើន​ផង​ដែរ​។

    ឯកឧត្តម​បាន​ថ្លែង​ថា​៖“ទោះ​យ៉ាង​ណា​បរិមាណ​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ2019​ នេះ​អាច​សម្រេច​បាន​កំណើន​ប៉ុន្មាន​នោះ​ អាស្រ័យ​ទៅលើ​កិច្ចចរចា​រវាង​ក្រុមហ៊ុននាំចេញ​ និង​ប្រទេស​បញ្ជាទិញ​ផង​ដែរ​ ចំណែក​ការបង្កើត​ឃ្លាំង​ស្តុក​ និង​ឡសម្ងួត​នា​ពេល​កន្លងមក​ សុទ្ធតែ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ទៅដល់​ការនាំចេញ​អង្ករ​ឱ្យ​បាន​កាន់តែ​ច្រើន​ទាំងអស់​”៕

  • អ្នក​ចិញ្ចឹម​ជ្រូក​ លក់​ជ្រូក​ក្នុង​តម្លៃថោក​ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​

    អ្នក​ចិញ្ចឹម​ជ្រូក​ លក់​ជ្រូក​ក្នុង​តម្លៃថោក​ ខណៈ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​

    ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ដែល​កំពុង​រាលដាល​កាន់តែ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បង្កក្តី​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុកក្នុង​មួយរយៈពេល​ចុងក្រោយ​ ដែល​ធ្វើ​ឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ និង​ម្ចាស់​កសិដ្ឋាន​ជាច្រើន​បាន​សម្រេចចិត្ត​លក់​ជ្រូក​របស់​ខ្លួន​ក្នុង​តម្លៃថោក​ ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​ជំងឺ​ ដែល​នឹង​ធ្វើ​ឱ្យ​ខាតបង់​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​។

    លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​ បាន​អះអាង​ថា​៖ “ឥឡូវនេះ​កសិករ​ និង​កសិ​កដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្លះ​បាន​នាំគ្នា​សម្រុក​លក់​ជ្រូក​ចេញ​ទាំង​តូច​ ទាំង​ធំ​ បើ​ទោះបីជា​ត្រូវ​ខាតបង់​ខ្លះ​ក៏ដោយ​ ដោយសារ​ខ្លាច​ជ្រូក​របស់​ពួកគាត់​ឆ្លង​ជំងឺ​ និង​តម្រូវការ​បរិភោគ​សាច់​ជ្រូក​ក៏​កំពុង​មាន​និន្នាការ​ធ្លាក់ចុះ​ជា​បណ្តើរ​ៗហើយ​ បន្ទាប់ពី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ឡើង​”។

    លោក​ប្រធាន​សមាគម​បាន​ថ្លែង​ថា​៖ “តម្លៃ​ជ្រូក​រស់​ដែល​កសិករ​លក់​ចេញ​ពេលនេះ​ គឺ​មានតម្លៃ​ថោក​ ដែល​ក្នុង​ 1គីឡូក្រាម​តម្លៃ​តែ​ពី​ 5,000​ ទៅ​6,000រៀល​ប៉ុណ្ណោះ​ ខណៈ​ដែល​កាលពីមុន​មាន​តម្លៃ​ដល់ទៅ​ជាង​ 8,000​ ទៅ​ 9,000រៀល​ក្នុង​ 1គីឡូក្រាម​។ តែ​យ៉ាងណាក៏ដោយ​ តម្លៃ​ជ្រូក​របស់​កសិដ្ឋាន​ធំៗ​ នៅតែ​មានតម្លៃ​ថ្លៃ​ប្រហែល​ 10,000រៀល​ដដែល​ក្នុង1គីឡូក្រាម​”។

    តាម​ការ​ជូនដំណឹង​របស់ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​បន្ត​រាលដាល​ និង​ផ្ទុះឡើង​នៅក្នុង​ខេត្ត​របស់​កម្ពុជា​ 2ទៀតហើយ​ គឺ​ខេត្តស្វាយរៀង​ និង​តាកែវ​។ គិត​មក​ពេលនេះ​ ខេត្ត​របស់​កម្ពុជា​ចំនួន​ 4 ហើយដែល​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ដ៏​កាច​សាហាវ​មួយ​នេះ​ គឺ​មាន​ខេត្តរតនគិរី​ ត្បូងឃ្មុំ​ ស្វាយរៀង​ និង​តាកែវ​។ ក្រសួង​ក៏​កំពុង​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ និង​ការ​លូច​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​។

    លោក​ ស្រ៊ុ​ន ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ បានឱ្យ​ដឹង​ថា​ នៅ​ប្រទេស​វៀតណាម​ ក្នុងករណី​សត្វ​ជ្រូក​ណា​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ត្រូវតែ​បំផ្លាញ​ចោល​ អ្នក​ចិញ្ចឹម​នឹង​បាន​ទទូល​សំណង​ប្រហែល​ 10ម៉ឺន​ដុង​ក្នុង​សត្វ​ជ្រូក​ 1ក្បាល​ ឬប្រហែល​ 2000រៀល​ ពី​រដ្ឋាភិបាល​វៀតណាម​។

    ចំណែក​នៅ​ប្រទេស​ថៃ​ រដ្ឋាភិបាល​នឹង​ផ្តល់​សំណង​រហូតដល់​ទៅ​ 200​%នៃ​តម្លៃ​ជ្រូក​ ប្រសិនបើ​សង្ស័យ​ថា​ មាន​ផ្ទុក​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ប៉ុន្តែ​ប្រទេស​នេះ​ មិនទាន់​មាន​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​ដ៏​សាហាវ​នេះ​នៅឡើយ​ទេ​។ លោក​បន្ត​ថា​ ការ​ផ្តល់​សំណង​បែបនេះ​ ជា​វិធានការ​ការពារ​ដែល​មានប្រសិទ្ធភាព​មួយ​ ក្នុង​ពេល​សង្ស័យ​ថា​ ជ្រូក​របស់​ពួកគាត់​(កសិករ​)មាន​ផ្ទុក​ជំងឺ​ហើយ​នោះ​ គឺ​ពួកគាត់​នឹង​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ដើម្បី​កម្ទេច​ចោល​ភ្លាម​ៗ ចៀសវាង​ការ​ឆ្លង​រាលដាល​ច្រើន​។ ហើយ​ការ​ធ្វើបែប​នេះ​ គឺ​ដើម្បី​កុំឱ្យ​ពួកគាត់​ខាតបង់​ធ្ងន់ធ្ងរ​ពេក​ ដែល​អាច​នឹង​ឈាន​ទៅ​រក​ការ​ក្ស័យធន​។ ម្យ៉ាងវិញទៀត​ការ​ផ្តល់​សំណង​នេះ​ក៏​ជាផ្នែក​មួយ​នៃ​ការឧបត្ថម្ភ​ធន​ដល់​អ្នក​ចិញ្ចឹម​ ហើយ​ពួកគេ​នឹង​មិន​លប​លួច​យក​ជ្រូក​ដែល​មាន​ជំងឺ​នោះ​ទៅ​លក់​ទេ​។

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ “បញ្ហា​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​” កាលពី​ថ្ងៃទី11​ ខែកក្កដា​ កន្លងទៅ​ឯកឧត្តម​ តាន់​ ផាន់​ណា​រ៉ា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ បាន​ថ្លែង​ថា​៖“ចាប់តាំងពី​កម្ពុជា​បាន​ផ្ទុះឡើង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​តាំងពី​ខែមេសា​មក​ មាន​សត្វ​ជ្រូក​ចំនួន​798ក្បាល​ហើយដែល​ត្រូវ​បាន​កម្ទេច​ចោល​ ដែល​ក្នុង​ 1ក្បាល​ត្រូវ​ខាតបង់​ថវិកា​ប្រមាណ​ 200ដុល្លារ​ ខណៈ​ដែល​សត្វ​ជ្រូក​រាប់​រយ​ក្បាល​ទៀត​បាន​ងាប់​ដោយសារ​ជំងឺ​នេះ​”។

    ឯកឧត្តម​បញ្ជាក់​ថា​៖“ខ្ញុំ​មិនទាន់​អាច​សន្និដ្ឋាន​បានទេ​ថា​ ស្ថានភាព​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ ឬស្រាល​? ប៉ុន្តែ​មិន​ស្រាល​ទេ​ ព្រោះ​ជំងឺ​នេះ​រាតត្បាត​សាហាវ​ណាស់​ហើយ​ជំងឺ​ដែល​ផ្ទុះឡើង​នៅ​ប្រទេស​យើង​ វា​ជា​ប្រភេទ​វីរុស​មាន​លក្ខណៈ​ស្រួចស្រាល់​ ធ្វើ​ឱ្យ​សត្វ​ងាប់​លឿន​មួយ​រយ​ភាគរយ​ ក្រសួង​នឹង​បន្ត​ចាត់វិធានការ​ទប់ស្កាត់​ឱ្យ​កាន់តែ​ម៉ឹង​ម៉ាត់​បន្ថែម​ទៀត​ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​”។ ឯកឧត្តម​ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​មាន​ប្រសាសន៍​ថា​ ច្បាប់​កម្ពុជា​ មិន​មានការ​កំណត់​ពី​ការ​ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ទេ​ ខណៈ​ដែល​កម្ពុជា​ ជា​ប្រទេស​ដែល​គោរព​ដំណើរការ​ទីផ្សារសេរី​។

    ឯកឧត្តម​បញ្ជាក់​ថា​៖“ប៉ុន្តែ​ក៏​មិនមែន​មានន័យ​ថា​ ដាច់​ណាត់​មិន​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់​ គឺ​ពុំ​មាន​ទៅ​ជួយ​រំលែក​ក្នុង​ការខូចខាត​នេះ​ទេ​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹម​សត្វ​ជ្រូក​ត្រូវ​ធ្វើការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​កសិកម្ម​ និង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ទៅកាន់​តំបន់​ផ្សេងទៀត​”។

    យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ដែល​បាន​បង្ហាញ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ បានឱ្យ​ដឹង​ថា​ សត្វ​ជ្រូក​ចំនួន​ 2400ក្បាល​នៅ​ខេត្តរតនគិរី​ត្រូវ​បាន​ងាប់​ និង​សម្លាប់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិក​។ 43ក្បាល​ងាប់​នៅ​ខេត្ត​ត្បូងឃ្មុំ​ 87ក្បាល​ងាប់​នៅ​ខេត្តស្វាយរៀង​ និង​ 27ក្បាល​ ងាប់​នៅ​ខេត្តតាកែវ​។

    ឯកឧត្តម​ តាន់​ ផាន់​ណា​រ៉ា​ ឱ្យ​ដឹង​ដែរ​ថា​ ក្នុងរយៈពេល​ជាង​ 6ខែ​ ឆ្នាំ2019​ នេះ​ ក្រុម​អន្តរាគមន៍​របស់​ក្រសួង​ និង​អាជ្ញាធរ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ បាន​បង្ក្រាប​ករណី​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​ចំនួន​ 55ករណី​ ដែល​មាន​សត្វ​ជ្រូក​ជិត​ 1500ក្បាល​ ហើយ​ការ​លួច​នាំចូល​ទាំងនោះ​ពុំ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​ ខណៈ​នៅ​ឆ្នាំ2018​ ការ​បង្ក្រាប​មានតែ​ចំនួន18ករណី​ប៉ុណ្ណោះ​។ ចំណែក​ឯលោក​ ស្រ៊ុ​ន ពៅ​ បាន​អំពាវនាវ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ឱ្យ​កាន់តែ​ខ្ពស់​ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ លោក​ក៏បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ពិចារណា​រៀបចំ​កញ្ចប់​ថវិកា​ ដើម្បី​ផ្តល់​ជា​សំណង​ក្នុង​កម្រិត​ណាមួយ​ដល់​កសិករ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ ក្នុងករណី​យក​ជ្រូក​គាត់​ទៅ​បំផ្លាញ​ចោល​ ពេល​ដែល​រក​ឃើញ​ ឬសង្ស័យ​ថា​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​។

    ជាមួយគ្នា​នោះ​ដែរ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានសម្រេច​ដក​ប្រធាន​ការិយាល័យ​បសុព្យាបាល​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ក្រោយពី​មន្ត្រី​រូប​នេះ​ធ្វេសប្រហែស​ក្នុង​ការ​បំពេញការងារ​បណ្តាល​ឱ្យ​កើតមាន​ការ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ខណៈ​ដែល​ពេល​ថ្មី​ៗនេះ​ ជំងឺ​នេះ​ត្រូវ​បាន​សង្ស័យ​ថា​ មានការ​ផ្ទុះឡើង​នៅ​ខេត្តកណ្តាល​មួយទៀត​ហើយ​។ករណី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​បាន​ផ្ទុះឡើង​នៅ​ខេត្ត​ចំនួន5​ ហើយ​ក្នុង​ប្រទេស​កម្ពុជា​ គិត​ចាប់​តាំងពី​ខែ​ដើមខែ​មេសា​មក​ ក្នុង​នោះ​មាន​ខេត្តរតនគិរី​ ខេត្ត​ត្បូងឃ្មុំ​ ខេត្តស្វាយរៀង​ ខេត្តតាកែវ​ និង​កណ្តាល​៕

  • ហេតុអ្វី​បានជា​បុរស​ជា​ជំងឺ​ផ្ដាសាយ​លឿន​ជាង​ស្ត្រី?

    ហេតុអ្វី​បានជា​បុរស​ជា​ជំងឺ​ផ្ដាសាយ​លឿន​ជាង​ស្ត្រី?

    សម្រាប់​អ្នកជំងឺ​គ្រុនផ្ដាសាយ​ធំ​ ភាគច្រើន​មាន​អាការ​ក្អក​រយៈពេល​ 1-2 សប្ដាហ៍​ មាន​ហៀរ​ទឹកសំបោរ​ ឈឺក​ មាន​អាការ​គ្រុនក្ដៅ​ នឿយហត់​អស់កម្លាំង​ ទន់ខ្សោយ​សាច់ដុំ​។ ហើយ​រោគសញ្ញា​ទាំងអស់​នេះ​ នឹង​បណ្ដាល​ឱ្យ​អ្នក​ចុះ​ខ្សោយកម្លាំង​ខ្លាំង​ ដែល​មាន​ខ្លះទៀត​ឈាន​ដល់​អាការ​ធ្ងន់ធ្ងរ​ អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​បាន​ផង​ដែរ​។

    ការ​ស្រាយ​បញ្ជាក់​មូលហេតុ​ជំងឺ​គ្រុនផ្ដាសាយ​ធំ​ មាន​វិធី​សាមញ្ញ​ជាច្រើន​ដែល​អាច​ឱ្យ​យើង​ព្យាបាល​បាន​ដោយខ្លួនឯង​ វា​ជា​ជំងឺ​ដែល​ងាយ​កើតឡើង​ដោយសារ​វី​រ៉ុស​។ មនុស្ស​មួយចំនួន​កើតជំងឺ​គ្រុនផ្តាសាយ​ 2 ទៅ4ដង​ក្នុង1ឆ្នាំ​ ចំ​ណែ​កក្មេង​ៗវិញ​គឺ​ អាច​កើត​បាន​រហូតដល់​ទៅ4​ ទៅ6ដង​ក្នុង1ឆ្នាំ​។ យ៉ាងណាមិញ​ អាការរោគ​ជំងឺ​នេះ​ អាច​ជាសះស្បើយ​វិញ​បាន​យ៉ាង​លឿន​ គឺ​អាស្រ័យ​ទៅលើ​ភេទ​របស់​មនុស្ស​។
    លទ្ធផល​នៃ​ការសិក្សា​របស់​ស្ថាប័ន​ពេទ្យ​ John​ Hopkins​ Bloomberg​ School​ of​ Public​ Health​ បាន​អះអាង​ថា​ ជាទូទៅ​ស្ត្រី​មាន​ប្រភេទ​អ័រម៉ូន​ម្យ៉ាង​ដែល​ជួយ​ឱ្យ​ឆាប់​ជាសះស្បើយ​ពី​អាការ​គ្រុនផ្ដាសាយ​បាន​លឿន​ជាង​បុរស​ បើ​ទោះ​បី​ជា​ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​ការពារ​វី​រ៉ុ​សគ្រុន​ផ្ដាសាយធំ​ ដែល​ស្ថិតនៅ​ក្នុង​កម្រិត​ស្មើគ្នា​យ៉ាងណា​ក៏ដោយ​។ ក៏ប៉ុន្ដែ​ ការ​ស្រាយ​បញ្ជាក់​របស់​អ្នក​វិទ្យាសាស្ត្រ​នៃ​ក្រុម​វេជ្ជបណ្ឌិត​ខាងលើ​ បាន​រក​ឃើញ​ថ្មី​ ក៏បាន​អះអាងបន្ថែម​ថា​ បើ​ទោះបីជា​ការ​ពិសោធ​ទៅលើ​សត្វ​កណ្ដុរ​ និង​កោសិកាភេទ​ប្រុស​ដែល​មាន​ឆ្លង​វី​រ៉ុ​សគ្រុន​ផ្ដាសាយធំ​ H1N1​ ក្រុម​សម្ពន្ធ​ A ក៏ដោយ​ តែ​លទ្ធផល​សរុប​បាន​បង្ហាញថា​ បុរស​គឺ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​គ្រុនផ្ដាសាយ​ធំ​បាន​លឿន​ជាង​ស្ត្រី​។
    អ្នក​វិទ្យា​សា​ស្ត្រដ​ដែរ​បាន​អះអាង​ថែម​ថា​ សភាព​ដែល​បុរស​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​គ្រុន​ផ្ដាសាយធំ​លឿន​ជាង​ស្ត្រី​ ក៏​ព្រោះតែ​ភេទប្រុស​អាច​ផលិត​ប្រូ​តេ​អុីន​មួយ​ដែល​ឱ្យឈ្មោះ​ថា​ “Amphiregulin​” ដែល​ជួយ​ហុច​ផល​ដល់​ការ​ព្យាបាល​អាការ​ឈឺចាប់​បាន​ច្រើនជាង​ស្ត្រី​។ ជាពិសេស​គឺ​ជំងឺឆ្លង​ដោយ​វី​រ៉ុស​។

    រោគសញ្ញា​ជំ​ងឺ​ផ្តា​សាយ​ធំ​
    – ក្ដៅខ្លួន​លើស​ពី38អង្សា​រ
    – ហេវហត់​ អស់កម្លាំង​
    – គ្រុនក្ដៅ​រងា​ញ៉ាក់​
    – ឈឺចាប់​តាម​សន្លាក់​
    – ក្អក​

    ការ​ឆ្លង​ដោយ​វី​រ៉ុស​
    ការ​ចម្លងរោគ​អាច​កើតមានឡើង​ក្នុង​កំឡុង​ពេល1​-2សប្ដាហ៍​ បន្ទាប់ពី​កើតមាន​រោគសញ្ញា​ ដែល​មេរោគ​អាច​ឆ្លង​ទៅ​មនុស្សម្នាក់​ផ្សេងទៀត​បាន​តាម​ការ​ក្អក​ កណ្ដាស់​ និង​ការ​ប៉ះពាល់​គ្នា​ជិត​ស្និទ្ធ​។ អ្នកជំងឺ​គួរ​សម្រាក​នៅក្នុង​ផ្ទះ​មិន​ត្រូវ​ចេញ​ទៅ​ខាងក្រៅ​ទេ​ ហើយ​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​។

    ការ​ព្យាបាល​
    – ពាក់​ម៉ាស​ជា​វិធីសាស្ត្រ​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​ផ្ដាសាយធំ​ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ និង​ការ​លាងដៃ​ឱ្យ​បាន​ស្អាត​។
    – ការ​ព្យាបាល​ដោយ​ការប្រើ​ប្រាស់​ថ្នាំ​ គឺ​ដើម្បី​ទប់ស្កាត់​ និង​កាត់បន្ថយ​កុំឱ្យ​ជំងឺ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។
    – ករណី​មានការ​ឆ្លង​វី​រ៉ុ​សរ​យៈ​ពេល48ម៉ោង​ គឺ​ការប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ គឺ​អាច​មាន​ប្រសិទ្ធ​ភាព​ជាង​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ការ​ឆ្លង​រោគ​លើស​ពី48ម៉ោង​ នោះ​ការប្រើ​ថ្នាំ​ប្រភេទ​នេះ​មិន​តម្រូវ​ឱ្យ​ប្រើ​នោះ​ទេ​ ដោយ​គ្រាន់តែ​ធ្វើការ​ព្យាបាល​ទៅតាម​រោគសញ្ញា​ដែល​មាន​ ដូចជា​ថ្នាំបញ្ចុះ​កម្ដៅ​តែប៉ុណ្ណោះ​។
    – ការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​ផ្ដាសាយធំ​ គឺ​ដើម្បី​បង្កើត​នៅ​ភាពស៊ាំ​ក្នុង​ការ​ការពារ​ការ​ឆ្លង​ ដោយធ្វើ​ការ​ចាក់​យ៉ាងតិច​ឱ្យ​បាន1ខែ​ មុន​ការ​រាត​ត្បាត​ជំងឺ​ផ្ដាសាយធំ​នៅ​ឆ្នាំ​បន្ទាប់​ ហើយ​វា​មានប្រសិទ្ធភាព​រយៈពេល​មួយឆ្នាំ​៕