Category: សង្គម និងសេដ្ឋកិច្ច

  • សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​ ​ប្រកាស​រៀបចំ​ពាន​យុវជន​ថ្នាល​កម្ពុជា​ ​សម្រាប់​ឆ្នាំ2023​ ​ចំនួន​ ​4កម្មវិធី​

    សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​ ​ប្រកាស​រៀបចំ​ពាន​យុវជន​ថ្នាល​កម្ពុជា​ ​សម្រាប់​ឆ្នាំ2023​ ​ចំនួន​ ​4កម្មវិធី​

    ​នៅ​ថ្ងៃទី25​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​វេលា​ម៉ោង​ ​8.30ព្រឹក​ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​ការប្រកួត​ពានរង្វាន់​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​ ​16​/​18ឆ្នាំ​ ​ជើងឯក​បាល់ទាត់​នារី​ ​និង​ជម្រើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម​ ​18ឆ្នាំ​ ​នៅ​សាល​ប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

    ​ចំពោះ​ការប្រកួត​វិញ​ ​ព្រឹត្តិ​ការណ៍​ទាំង​ ​4ខាងលើ​សម្រាប់​ឆ្នាំ2019នេះ​ ​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​រួមគ្នា​នៅ​ថ្ងៃអាទិត្យ​ ​ទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ចុង​សប្ដាហ៍​នេះ​នៅ​ខេត្តកំពង់ធំ​។

    ​សម្រាប់​ការប្រកួត​ផ្នែក​បុរស​ ​យុវជន​អាយុ​ក្រោម​ ​16ឆ្នាំ​ ​មាន​ចំនួន​ ​4ពូល​ ​ពាន​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​ ​មាន​ចំនួន​ ​6ពូល​។​ ​បាល់ទាត់​នារី​អាយុ​ក្រោម​ ​18ឆ្នាំ​ ​មាន​ចំនួន​ ​2ពូល​ ​ចំពោះ​ក្រុម​ធំ​នារី​ ​មាន​ ​10ក្រុម​ ​ប្រកួត​ជា​លក្ខណៈ​លី​ក​ ​មាន​ក្រុម​ចូលរួម​ដូចជា​ ​កណ្ដាល​ ​ក្រចេះ​ ​កំពង់ធំ​ ​កំពង់ស្ពឺ​ ​សៀមរាប​ ​ភ្នំ​ពេញ​ក្រោ​ន​ ​រតនគិរី​ ​បន្ទាយមានជ័យ​ ​ស្វាយរៀង​ ​និង​កំពង់ឆ្នាំង​៕​

  • ស្រួ​ង​ ​ភា​វី​ ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ​ជួយ​សហព័ន្ធ​រៀបចំ​ការប្រកួត​ដណ្ដើម​ជើងឯក​ប៊ីយ៉ា​ស្នូកឃ័រ​ថ្នាក់​ជាតិ​ ​

    ស្រួ​ង​ ​ភា​វី​ ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ ​ជួយ​សហព័ន្ធ​រៀបចំ​ការប្រកួត​ដណ្ដើម​ជើងឯក​ប៊ីយ៉ា​ស្នូកឃ័រ​ថ្នាក់​ជាតិ​ ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​ ​និង​ជា​ជើងខ្លាំង​កីឡា​ប៊ីយ៉ា​កា​រ៉ុ​មក​ម្រិ​ត​អន្តរជាតិ​ ​ស្រួ​ង​ ​ភា​វី​ ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​ ​5,000ដុល្លារ​ដល់​សហព័ន្ធ​កីឡា​ប៊ីយ៉ា​ ​និង​ស្នូ​ឃ័​រកម្​ពុ​ជា​កាលពី​ម្សិលមិញ​នេះ​ដើម្បី​ទ្រទ្រង់​ក៏ដូចជា​រៀបចំ​សកម្មភាព​ប្រកួត​នានា​។​

    ​ជើងខ្លាំង​ខាង​ប៊ីយ៉ា​កា​រ៉ុ​មក​ម្រិ​ត​អន្តរជាតិ​ខាងលើ​នេះ​ ​នឹង​ព្យាយាម​ជួយ​បង្កើត​សាលា​ ​ជួយ​បង្កើត​ធនធាន​ថ្មី​ ​ជួយ​បណ្ដុះបណ្ដាល​កីឡាករ​ ​កីឡាការិនី​កម្ពុជា​នា​ពេល​ខាងមុខនេះ​តាមដែល​អាច​ធ្វើ​ទៅ​បានឱ្យ​មាន​សមត្ថភាព​ ​និង​មាន​កេរ្តិ៍ឈ្មោះ​ដូច​ប្រទេស​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​កីឡាការិនី​ប៊ីយ៉ា​លំដាប់​ពិភពលោក​របស់​កម្ពុជា​ ​ស្រួ​ង​ ​ភា​វី​ ​បាន​ទៅ​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ឆ្នាំ2008​ ​ជាមួយនឹង​ស្វាមី​ជា​ជនជាតិ​កូរ៉េ​ ​ហើយ​ឆ្លៀតពេល​ទំនេរ​អ្នកស្រី​បាន​ហ្វឹកហាត់​លេង​ប៊ីយ៉ា​ ​ហើយ​បាន​លេង​ក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​នានា​ ​និង​បាន​ឈ្នះ​ជើងឯក​ប្រចាំ​ប្រទេស​កូរ៉េ​ជាច្រើនលើក​ ​រហូត​ឈាន​ដល់កម្រិត​ពិភពលោក​ទៀតផង​៕​


  • សុ​ខៗ​ស្រាប់តែ​លេខ​មុខ​ស្តេច​ប្រដាល់​ភី​លី​ពីន​ ​Pacquiao​ ​មក​ធ្វើជា​ផលិតករ​ភាពយន្ត​នៅ​កម្ពុជា​ ​!​

    សុ​ខៗ​ស្រាប់តែ​លេខ​មុខ​ស្តេច​ប្រដាល់​ភី​លី​ពីន​ ​Pacquiao​ ​មក​ធ្វើជា​ផលិតករ​ភាពយន្ត​នៅ​កម្ពុជា​ ​!​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​មាន​ផ្ទុះ​រូបភាព​បុរស​ម្នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​ ​និង​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​កម្ពុជា​ ​ហើយ​មានមុខមាត់​ដូចគ្នា​បេះ​ដាក់​ទៅ​នឹង​អ្នកប្រដាល់​លំដាប់​ពិភពលោក​ ​Many​ ​Pacquiao​។​

    ​ទោះបីជា​មិន​មាន​ជាប់សាច់​ឈាម​អ្វីទៅ​នឹង​ស្តេច​ប្រដាល់​សញ្ជាតិ​ភី​លី​ពី​នរូ​បនោះ​បន្តិច​ទាល់តែសោះ​ពិតមែន​ ​ប៉ុន្​ថែ​ធម្មជាតិ​បាន​ធ្វើអោយ​លោក​មានមុខមាត់​បេះបិទ​ទៅ​នឹង​អ្នកប្រដាល់​ដ៏​ល្បីឈ្មោះ​នោះ​។​ ​បុរស​ម្នាក់​នោះ​គឺ​ ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ជា​ផលិតករ​ភាពយន្ត​គំនូរជីវចល​ ​ឬ​ ​Animation​ ​ដែល​មានមុខមាត់​មើល​មួយភ្លែត​ទៅ​ស្រដៀងគ្នា​នឹង​កីឡាករ​ប្រដាល់​ ​Manny​ ​Pacquiao​ ​របស់​ប្រទេស​ហ្វី​ពី​លី​នដ៏​ល្បីល្បាញ​នោះ​មែនទែន​។​ ​លោក​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ ​ដើមឡើយ​លោក​ ​ប៉ោយ​ ​ឈុន​លី​ ​ជា​កូន​កសិករ​ក្រីក្រ​ម្នាក់​ ​និង​ដោយ​គ្រួសារ​ខ្វះខាត​ខ្លាំងពេក​ ​លោក​ត្រូវ​បង្ខំចិត្ត​ឈប់​រៀន​បន្ទាប់ពី​ប្រឡងជាប់​សញ្ញាបត្រ​ឌីប្លូម​រួចមក​៕​

  • តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​ តែ​ឆមាស​ទី1​ ឆ្នាំ2019នេះ​ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​កើនឡើង​ 24ភាគរយ​

    តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​ តែ​ឆមាស​ទី1​ ឆ្នាំ2019នេះ​ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​កើនឡើង​ 24ភាគរយ​

    ទោះបីជា​ទីផ្សារ​កៅស៊ូ​បច្ចុប្បន្ន​មាន​ការ​ធ្លាក់​តម្លៃ​ចុះ​ក៏ដោយ​ តែ​ក៏​នៅ​ឆមាស​ទី1​ ឆ្នាំ2019​ នេះ​ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន​ 104,261តោន​ ដែល​តួលេខ​នេះ​ត្រូវ​បាន​គេ​ឃើញថា​ មានការ​កើនឡើង​ 24​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​របាយការណ៍​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​។

    យោង​តាម​តួលេខ​ពី​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​តម្លៃ​កៅស៊ូ​ ជាមធ្យម​មានតម្លៃ​ប្រមាណ​ជា​ 1,339ដុល្លារ​ក្នុង​1តោន​លើ​ទីផ្សារ​ក្នុង​ស្រុក​ ដែល​នេះ​ជា​ការ​ធ្លាក់ចុះ​ជាង​ 100ដុល្លារ​បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​កាលពី​ឆ្នាំមុន​។

    ការ​ធ្លាក់​ថ្លៃ​នៃ​ជ័រកៅស៊ូ​នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​អះអាង​ថា​ ដោយសារ​កត្តា​ទីផ្សារ​សកលលោក​ ដែល​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កៅស៊ូ​ពិបាក​នឹង​ទទួល​បាន​ផល​ចំណេញ​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ដោយសារ​តែ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ប្រទេស​ចិន​ ខណៈ​ដែល​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​ក៏​កាន់តែ​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​ក្រុមហ៊ុន​ អាន​ ម៉ា​រឌី​ គ្រុប​ (An​ Mady​ Group​) ដែល​ជា​ក្រុមហ៊ុន​ចម្ការកៅស៊ូ​ និង​នាំចេញ​ផលិតផល​នេះ​បាន​ថ្លែង​ថា​៖ “នេះ​ជា​ដំណឹង​អាក្រក់​ សម្រាប់​វិនិយោគិន​ក្នុង​វិស័យ​កៅស៊ូ​កម្ពុជា​ ព្រោះ​នៅក្នុង​តម្លៃ​បច្ចុប្បន្ន​ អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​មិន​អាច​រស់រាន​បានទេ​ ហើយនិង​មិន​មាន​អ្នក​វិនិយោគ​ណា​ហ៊ាន​វិនិយោគ​លើ​វិស័យ​នេះ​ដែរ​ព្រោះ​នៅ​ប្រទេសជិតខាង​យើង​ ប្រទេស​ថៃ​ និង​វៀតណាម​គេ​មិន​មាន​យកពន្ធ​ទេ​។

    លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​៖ “សម្រាប់​កម្ពុជា​យើង​ ការ​លើកទឹកចិត្ត​ មិន​យកពន្ធ​ក្នុង​ការនាំចេញ​បាន​អនុវត្ត​តាំងពី​ឆ្នាំទៅមួយ​។ គឺ​តម្លៃ​ក្រោម​ 1,000​ដុល្លារ​ រដ្ឋ​មិន​យកពន្ធ​ទេ​។ បើ​លើស​ពី​ 1,000ដុល្លារ​ គាត់​គិត​ពន្ធ​ 50ភាគរយ​ គឺ​ស្មើនឹង​ 1,500​ ដុល្លារ​។ បើ​លើស​ពី​ 2,000​$ គាត់​គិត​ពន្ធ​ 150​%(គិត​ពី​តម្លៃ​លក់​)” លោក​ឧកញ៉ា​បាន​ពន្យល់​ថា​ “តម្លៃ​ផលិតកម្ម​ខ្ពស់​ជាង​តម្លៃ​ដែល​ផលិតផល​កំពុង​ត្រូវ​បាន​ជួញដូរ​ ព្រោះ​តម្លៃ​ដើម​របស់​ក្រុមហ៊ុន​ថ្លៃ​ដល់ទៅ​ 1,400​$ហើយ​ ឯតម្លៃ​កៅស៊ូ​បច្ចុប្បន្ន​តម្លៃ​ត្រឹមតែ​ជាង​ 1,300​$ប៉ុណ្ណោះ​ (បើ​យើង​លក់​ក្នុង​តម្លៃ​បច្ចុប្បន្ន​យើង​ត្រូវ​បង់​ 50​$សម្រាប់​ថ្លៃ​ពន្ធ​)”។ ប៉ុន្តែ​លោក​ឧកញ៉ា​បាន​បន្ថែម​ថា​ ចំពោះ​កសិករ​ខ្នាត​តូច​ តម្លៃ​បច្ចុប្បន្ន​អាច​មាន​និរន្តរភាព​។

    លោក​ឧកញ៉ា​បាន​ពន្យល់​ទៀត​ថា​៖ “សម្រាប់​កសិករ​ខ្នាត​តូច​ គាត់​ផលិត​បាន​តិច​ មិន​លើស​ពី​តម្លៃ​ដែល​បាន​កំណត់​(ក្រោម​ 1,000ដុល្លារ​)ក្នុង​ការនាំចេញ​ រដ្ឋ​មិន​យកពន្ធ​ទេ​។ចំណែក​វិស័យ​ឯកជន​ ឬក្រុមហ៊ុន​សហគ្រាស​ គាត់​មិន​អាច​នាំចេញ​ក្នុង​ទំហំ​ប៉ុន​នោះ​បានទេ​។ហេតុនេះ​ការ​បង់ពន្ធ​ និង​តម្លៃ​ដើម​មិន​អាច​ឱ្យ​គាត់​រក​ចំណេញ​បាន​ឡើយ​”។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ ប្រទេស​វៀតណាម​ដែល​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​កៅស៊ូ​កម្ពុជា​ បានឃើញ​ពី​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​ការ​នាំ​ចេញទៅ​កាន់​ប្រទេស​ចិន​ ដោយសារតែ​ការ​ផ្លាស់​ប្តូរ​នយោបាយ​ចិន​ និង​ការភ័យខ្លាច​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។

    លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ទៀត​ថា​៖ “បញ្ហា​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា​ដោយសារតែ​ផលិតកម្ម​កៅស៊ូ​របស់​កម្ពុជា​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​ចិន​ ក្នុង​ការ​ដឹកជញ្ជូន​ដោយប្រយោល​ដែល​ត្រូវ​ឆ្លងកាត់​ប្រទេស​វៀតណាម​។ ដោយសារតែ​បញ្ហា​តម្លៃ​ទាំងនេះ​ វិស័យ​ឯកជន​កំពុង​ទាមទារ​ឱ្យ​មានការ​កាត់បន្ថយ​ពន្ធ​លើ​ការនាំចេញ​កៅស៊ូ​”។

    “វិស័យ​ឯកជន​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​កសិកម្ម​យកពន្ធ​នាំចេញ​កៅស៊ូ​ សម្រាប់​តែ​ការ​ដឹកជញ្ជូន​លើស​ពី​ 2,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1តោន​។ ទោះជាយ៉ាងណា​ក៏ដោយ​ មិនទាន់​មានការ​ឆ្លើយតប​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ​”។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ឧកញ៉ា​លឹម​ ហេង​។

    លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“តម្លៃ​កៅស៊ូ​នឹង​នៅ​ថេរ​រហូតដល់​ឆ្នាំក្រោយ​។ ក្នុង​តម្លៃ​បច្ចុប្បន្ន​ វិនិយោគិន​លើ​វិស័យ​កៅស៊ូ​ដែល​មាន​ស្រាប់​អាច​នឹង​នៅក្នុង​អាជីវកម្ម​ នេះ​បាន​ ប៉ុន្តែ​ការ​ទាក់ទាញ​វិនិយោគិន​ថ្មី​ នឹង​មានការ​លំបាក​។ បើ​គ្មាន​គោលនយោបាយ​ថ្មី​ ដែល​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ច្រើន​ទេ​ វិនិយោគិន​នឹង​មិន​ហ៊ាន​ចូល​មក​ទេ​។ ពួកគេ​នឹង​រង់ចាំ​រហូតដល់​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​”។

    សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ធ្លាប់​បាន​អំពាវនាវ​ដល់​កសិករ​ដាំដំណាំ​កៅស៊ូ​សូម​ឱ្យ​មានការ​អត់ធ្មត់​ចំពោះ​បញ្ហា​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​ថា​៖ “សុំ​ឱ្យ​កសិករ​ និង​អ្នក​វិនិយោគ​កុំ​ជ្រួលជ្រើម​ទៅតាម​ចរន្ត​ទីផ្សារ​ លឿន​ពេក​ ហើយ​ដាំដំណាំ​ណា​ដែល​មាន​ទីផ្សារ​មួយ​កញ្ជ្រោល​នោះ​។ កសិករ​ខ្លះ​បាន​កាប់​ដើមកៅស៊ូ​របស់​ពួកគេ​ចោល​ ហើយ​ជំនួស​ដោយ​ការ​ដាំ​ដើម​ស្វាយចន្ទី​វិញ​។ នៅ​ពេល​តម្លៃ​ស្វាយចន្ទី​ថយ​ចុះ​ ពួកគេ​នឹង​ត្រូវ​បង្ខំ​ឱ្យ​កាប់​ដើមឈើ​ទាំងនេះ​ និង​ស្វែងរក​ដំណាំ​ថ្មី​ដែល​មានតម្លៃ​ពលកម្ម​ច្រើន​”។

    សូមជម្រាប​ថា​ គិត​មកដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​មានផ្ទៃ​ដី​ដាំ​កៅស៊ូ​សរុប​ចំនួន​ 434,013​ ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​ 233,212ហិ​កតា​ ស្មើនឹង​ 54​% និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន​ 200,801ហិ​កតា​ ស្មើនឹង46​%។

    ក្នុង​ឆ្នាំ2018​ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​ 21ម៉ឺន​តោន​ ទទួល​បាន​ចំណូល​ជិត​ 300​ លាន​ដុល្លារ​អាមេរិក​។ ផលិតផល​ជ័រកៅស៊ូ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ វៀតណាម​ សិង្ហបុរី​ និង​ម៉ាឡេស៊ី​៕

  • ទើប​ចេញ​សោះ​!​ ​ROG​ ​Phone​ ​II​ ​លក់​បាន​ជាង​ ​1.6លាន​គ្រឿង​នៅ​ចិន​

    ទើប​ចេញ​សោះ​!​ ​ROG​ ​Phone​ ​II​ ​លក់​បាន​ជាង​ ​1.6លាន​គ្រឿង​នៅ​ចិន​

    ​ស្មា​ត​ហ្វូ​ន​សម្រាប់​អ្នកចូលចិត្ត​លេង​ ​Game​ ​ម៉ូដែល​ថ្មី​របស់​ក្រុមហ៊ុន​ ​Asus​ ​គឺ​ ​ROG​ ​Phone​ ​II​ ​ទើបនឹង​ប្រកាស​ចេញ​លក់​ផ្លូវការ​កាលពី​ថ្ងៃទី23​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ថ្មី​ៗ​នេះ​សោះ​ ​ប៉ុន្តែ​អាច​លក់ដាច់​បាន​ដល់ទៅ​ ​1.6លាន​គ្រឿង​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។​

    ​របាយការណ៍​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ផ្ទាល់​ ​បានឱ្យ​ដឹង​ថា​ ​ទូរស័ព្ទ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​ ​លើស​ជំនាន់1​ ​ទៅទៀត​ ​(​ROG​ ​Phone​ ​I​)​។​ ​មូលហេតុ​ក៏​ព្រោះ​ទូរស័ព្ទ​ ​Gamer​ ​ជំនាន់​ទី2​ ​នេះ​បាន​អភិវឌ្ឍ​បន្ថែម​នូវ​មុខងារ​ដែល​ត្រូវចិត្ត​អ្នកប្រើ​ ​និង​ជាពិសេស​រឿង​តម្លៃ​។​ ​

    ​សម្រាប់​រឿង​តម្លៃ​នេះ​ ​គឺ​ចាប់ផ្តើម​តែត្រឹម​ ​510ដុល្លារ​ប៉ុណ្ណោះ​ ​ឯ​ជម្រើស​ ​RAM​ ​12GB​ ​មេ​ម៉ូ​រី​ ​128GB​ ​តម្លៃ​ ​870ដុល្លារ​(​និង​អាច​ឡើង​ដល់​ ​900ដុល្លារ​)​។​ ​

    ​ROG​ ​Phone​ ​2​ ​គឺជា​ស្មា​ត​ហ្វូ​ន​ ​Android​ ​ដំបូង​គេ​ដែល​ប្រើ​អេក្រង់​ ​AMOLED​ ​មាន​ល្បឿន​ ​120Hz​ ​និង​មាន​ទំហំ​ ​6.59អ៊ីញ​។​ ​ល្បឿន​ ​Refresh​ ​ខ្ពស់​អាច​ឱ្យ​ការ​បង្ហាញ​រូបភាព​បែប​ ​Animation​ ​ដើរលឿន​យ៉ាង​រលូន​ ​ប៉ុន្តែ​ស៊ី​ថ្ម​ខ្លាំង​បន្តិច​។​ ​ហេតុនេះ​ទើប​វា​មាន​បំពាក់​មក​ជាមួយ​នូវ​ថ្ម​ទំហំ​ ​6000mAh​ ​និង​គាំទ្រ​ការ​សាក​ឆាប់​ពេញ​ល្បឿន​ ​30វ៉ាត់​។​

    ​ROG​ ​Phone​ ​II​ ​បំពាក់​អេក្រង់​ ​AMOLED​ ​Display​ ​ល្បឿន​ ​90Hz​ ​ដូច​ជំនាន់​មុន​ដែរ​ ​ប៉ុន្តែ​ពិសេស​ត្រង់​រចនា​គែម​ព័ទ្ធជុំវិញ​តួខ្លួន​ ​ដែល​មានឈ្មោះ​ ​AirTriggers​ ​សម្រាប់​អ្នកប្រើ​ប្រាស់​អាច​ច្របាច់​ដូចជា​ប៊ូតុង​បញ្ជា​ក្នុង​ការ​លេង​ហ្គេម​៕​

  • នាយ​ ​ឃ្លោក​ ​និង​អ្នកនាង​ ​យិន​ ​ស្រីពៅ​ ​នាំ​ថវិកា​មួយចំនួន​ជួយ​ដល់​អតីត​តារាចម្រៀង​ម្នាក់​

    នាយ​ ​ឃ្លោក​ ​និង​អ្នកនាង​ ​យិន​ ​ស្រីពៅ​ ​នាំ​ថវិកា​មួយចំនួន​ជួយ​ដល់​អតីត​តារាចម្រៀង​ម្នាក់​

    ​ជាថ្មី​ម្តង​ទៀត​អតីត​តារា​កំប្លែង​នាយ​ឃ្លោក​ ​និង​អ្នកនាង​ ​យិន​ ​ស្រីពៅ​ ​បាន​នាំ​ថវិកា​មួយចំនួន​ជា​បន្ត​ទៀត​ជូន​ដល់​អតីត​តារាចម្រៀង​បាត់មុខ​ម្នាក់​ ​ដែល​ខ្វះខាត​ ​ហើយ​ប្រឈម​ការ​លំបាក​ក្នុង​កម្រិតជីវភាព​រស់នៅ​ខ្លាំង​។​ ​ម្ល៉ោះហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ថវិកា​មាន​ទឹកចិត្ត​រីករាយ​ដឹងគុណ​ដល់​សប្បុរសជន​ទាំងអស់​ខ្លាំង​ណាស់​។​

    ​មើលឃើញ​ពី​ភាព​លំបាក​របស់​អតីត​តារាចម្រៀង​ទាំង​នាយ​ ​ឃ្លោក​ ​និង​ ​យិន​ ​ស្រីពៅ​ ​ព្រមទាំង​បណ្តា​សប្បុរសជន​មួយចំនួន​ ​បាន​បន្ត​សហការ​គ្នា​ជួយ​តាម​ទឹកចិត្ត​តិច​ក្តី​ច្រើន​ក្តី​ឱ្យ​បាន​ថវិកា​ដល់ដៃ​អ្នក​អត់​ ​ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាពរស់នៅ​។​ ​ទាំងអស់​នេះ​ ​ពិតជា​ទឹកចិត្ត​សម្រាប់​សិល្បករ​ ​និង​មហាជន​មួយចំនួន​ ​ដែល​ចេះ​ចែករំលែក​ជួយគ្នា​ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរក្រោម​ដំបូល​តែមួយ​។​

    ​អ្នកនាង​ ​យិន​ ​ស្រីពៅ​ ​និយាយ​ថា​ ​បើ​ទោះជា​អ្នកនាង​មិន​មាន​ថវិកា​ណែន​ដៃ​តែ​អ្នកនាង​រមែង​ខំ​រក​ថ​វិ​កា​ផ្សេង​ៗ​ពី​អ្នកនេះ​អ្នកនោះ​ជួយ​ដល់​អ្នកមាន​ជំងឺ​ ​និង​មានទុក្ខ​ ​ម្តង​ហើយ​ម្តង​ទៀត​ ​បើ​ទោះជា​ពេលខ្លះ​ហត់នឿយ​រវល់ការ​ងារ​ផ្ទាល់ខ្លួន​ក៏ដោយ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ស្រីពៅ​ក៏​ធ្លាប់​បើក​ចិត្ត​ជួយ​ដល់​សិល្បករ​រងគ្រោះ​មួយចំនួន​ទៀត​តា​មល​ទ្ឋ​ភាព​ដែល​អាច​រកបាន​ដោយសារតែ​ទឹកចិត្ត​ខ្មែរ​ដូចគ្នា​។​ ​អ្នកនាង​បន្ត​ថា​ ​អ្នកនាង​មមាញឹក​នឹង​ការងារ​ណាស់​ ​ប៉ុន្តែ​អ្នកនាង​នៅតែ​ចូលរួម​ការ​ងា​រមុស្ស​ធម៌​តា​មល​ទ្ឋ​ភាព​ដែល​អាច​ជួយ​បាន​ ​ដើម្បី​បាន​ចែករំលែក​ក្ដី​ស្រលាញ់​ ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​។​ ​អ្នកនាង​ក៏​ថ្លែងអំណរគុណ​ទាំងអស់​ ​ដែល​តែងតែ​រួមចំណែក​ជួយ​ក្នុង​សកម្មភាព​សប្បុរសធម៌​រ៉ៃ​អង្គាស​របស់​អ្នកនាង​កន្លងមក​ផង​ដែរ​ ​ដោយ​អ្នកនាង​បាន​ចាត់ទុកថា​ទឹកចិត្ត​របស់​ក្រុម​សប្បុរសជន​ទាំងនោះ​គឺជា​កម្លាំងចិត្ត​ឱ្យ​នាង​បន្តការងារ​ក្នុង​សង្គម​មួយ​នេះ​៕

  • ឆមាសទី1 ឆ្នាំ2019 អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន 1,526លានដុល្លារ កើនជិត30%

    ឆមាសទី1 ឆ្នាំ2019 អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន 1,526លានដុល្លារ កើនជិត30%

    នៅឆមាសទី1 ឆ្នាំ2019នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធសម្រាប់ថវិកា​ជាតិ មានចំនួន 6,106.17ប៊ីលានរៀល ឬស្មើនឹងប្រមាណ 1,526.54លានដុល្លារអាមេរិក កើន​ឡើង​​​28.94% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2018។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គ​នាយក​ដ្ឋា​នពន្ធដារ ។

    ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធ​ដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធ​ប្រចាំខែមិថុនា និងសមិទ្ធផលឆមាសទី1 ឆ្នាំ2019 តាមរយៈការដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធ​អន​ឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) ដោយបានបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ការប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេច​វេះ ​កេង​បន្លំ​ប្រាក់​ពន្ធ ដែលជាលទ្ធផលរយៈពេល 6ខែ​ ឆ្នាំ2019 ចំណូលអាករលើ​តម្លៃបន្ថែម​កើន​ឡើង​36.​62​%​ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2018។

    ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរ ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងខែមិថុនា ក្នុងឆមាសទី1 ឆ្នាំ2019 នេះរបស់អគ្គនាយកដ្ឋានពន្ធដារ។

    សម្រាប់ឆ្នាំ2019 នេះ ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅការប្រមូលចំណូល​ពន្ធ គ្រប់តាមផែនការច្បាប់កំណត់ និងដើម្បីធានាបាននូវប្រសិទ្ធភាព ឈានទៅសម្រេចលើសផែន ការ ឱ្យបានជាអតិបរិមានោះ អគ្គបណ្ឌិតសភាចារ្យ បានគាំទ្រអគ្គនាយកដ្ឋានពន្ធដារ បន្តបេសកកម្ម​របស់ខ្លួន និងផ្តល់អនុសាសន៍ណែនាំលើវិធានការ និងទិសដៅត្រូវអនុវត្តបន្តដូចខាងក្រោម៖

    1- រៀបចំធ្វើបច្ចុប្បន្នភាព និងសិក្សារៀបចំបន្ថែមនូវបទប្បញ្ញត្តិស្ដីពីពន្ធដារសម្រាប់គំាទ្រ ដល់ការអនុវត្តអនុក្រឹត្យនៃការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដើម្បីធានានូវប្រសិទ្ធភាពនៃការលើកទឹកចិត្តផ្នែកពន្ធដារ ជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពង្រឹង និងជំរុញការ កាន់បញ្ជិកាគណនេយ្យព្រមទាំងបន្តផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ។

    2-បន្តតាមដានវឌ្ឍនភាព និងអនុវត្តវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី18 កាលពីថ្ងៃទី29 ខែមីនា ឆ្នាំ2019 ដោយរៀបចំវិធានការ និងនីតិវិធីលម្អិតដើម្បីអនុវត្ត តាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត និងរៀបចំស្នើនូវវិធានការបន្ថែមក្នុងករណីចាំបាច់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកែលម្អចន្លោះខ្វះខាតក្នុងការអនុវត្ត។

    3-ពិនិត្យ និងសិក្សាលើការលើកទឹកចិត្តផ្នែកពន្ធដារក្នុងការជំរុញ និងទាក់ទាញការវិនិយោគនៅកម្ពុជាដើម្បីជាធាតុចូលលើសេចក្តីព្រាងច្បាប់វិនិយោគថ្មី។

    4-សម្រាប់ទិដ្ឋភាពការងារ និងកិច្ចសហប្រតិបត្តិការនានា៖ 1-ជំរុញ និងបង្កើនប្រសិទ្ធភាពនៃការផ្លាស់ប្តូរព័ត៌មានក្នុងចំណោមអង្គភាព ឬស្ថាប័នរដ្ឋពាក់ព័ន្ធ។ 2-បន្តយកចិត្តទុកដាក់ការចរចាកិច្ចព្រមព្រៀងនៃការចៀសវាងការយកពន្ធត្រួតគ្នា។ 3-ពិនិត្យ និងពង្រឹងការគ្រប់គ្រង ប្រមូលពន្ធលើវិស័យអចលនទ្រព្យ។ 4-ពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដោយកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាកកស្ទះ និងអសកម្មនានា និង5- ជំរុញការប្រមូលចំណូលពន្ធ ដែលគ្រប់គ្រងដោយអគ្គនាយក ដ្ឋានពន្ធដារ លើរាល់សហគ្រាស និងអាជីវកម្ម ដែលជ្រកក្រោមស្លាកយីហោកាស៊ីណូ ដែលមិនបានមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងមិនបានបង់ពន្ធស្របតាមច្បាប់កំណត់។

    អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំ និង មន្ត្រីពន្ធដារគ្រប់លំដាប់ត្រូវប្រកាន់ខ្ជាប់នូវបាវចនា-គោលការណ៍រួម ក្នុងការបំពេញការងារក្នុងនោះ៖1- កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធ ចូលក្នុងប្រព័ន្ធរួមមួយ។ 2-ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ។ 3-រៀបចំប្រព័ន្ធការងារឱ្យលំបាក សម្រាប់ការគេចវេះពន្ធ និង4-ធានាឱ្យបាននូវការប្រកួត ប្រជែងដោយស្មើភាព មានសមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម៕

  • លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​នៅតែ​អះអាង​បើកភ្លើង​ខៀវ​ឱ្យ​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ជួប​មុខ​កូនស្រី​

    លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​នៅតែ​អះអាង​បើកភ្លើង​ខៀវ​ឱ្យ​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ជួប​មុខ​កូនស្រី​

    ​នៅ​ថ្ងៃខួប៤ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍PNN​ ​ស្រាប់តែ​ម្នាក់​ចាប់អារម្មណ៍​រឿង​រសើប​រវាង​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ប្រទះ​គ្នា​ជាមួយ​គ្រួសារ​ ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​រហូត​មានការ​ចុះផ្សាយ​ថា​ ​អ្នក​ទាំង៣មើល​មុខ​គ្នា​ ​មិន​ចំ​ ​និង​ថា​ ​ហេតុផល​ដែល​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មិនដែល​បាន​ជួប​មុខ​កូន​ ​គឺ​ដោយសារ​អតីត​ភរិយា​ ​និង​ឳពុក​ក្មេក​ហាមឃាត់​។​ ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​នេះ​ ​ភាគី​ខាង​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​និង​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​បាន​ច្រានចោល​ ​និង​ផ្ទុះ​កំហឹង​។​

    ​លោក​ ​អ៊ិ​ន​ ​សុ​ភិន​ ​និយាយ​ថា​ ​លោក​មិនដែល​ប្រកាស​ ​ឬ​ ​ហាមឃាត់​មិន​ឱ្យ​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មុន​ជួប​មុខ​កូនស្រី​របស់​ខ្លួន​នោះ​ទេ​ ​ប៉ុន្តែ​លោក​សួរ​ច្រាស់​មកវិញ​ថា​ ​តើ​លោក​ប៉ែន​ ​ចំ​រ៉ុង​ ​មាន​ដែល​ខល​មក​សុំ​ជួប​កូន​ ​ឬ​ ​ទាក់ទង​ដើម្បី​មកលេង​កូនស្រី​ក្នុងនាម​ជា​ឳពុក​ម្ដង​ទេ​?​ ​លោក​បន្ត​សំណួរ​ទៀត​ថា​ ​តើ​ក្នុងនាម​លោក​ជា​ជីតា​ ​ក្នុងនាម​កូនស្រី​របស់​លោក​ ​គឺជា​ម្ដាយ​ ​ដែល​ត្រូវ​បុគ្គល​ម្នាក់​បោះបង់ចោល​ ​ទាត់ចោល​ ​ត្រូវ​ប្រកាស​ទាក់ទង​ឱ្យ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មក​មើល​មុខ​កូនស្រី​ដោយ​ផ្ទាល់​ ​ឬ​ ​មកលេង​កូនស្រី​ដោយ​ផ្ទាល់​ ​ទាំង​លោក​ប៉ែន​ ​ចំ​រ៉ុង​ ​មិនដែល​ចាប់អារម្មណ៍​មែន​ ​ឬទេ​?​ ​លោក​ថា​ ​ការ​លើកឡើង​ថា​លោក​ប៉ែន​ ​ចំ​រ៉ុង​ ​មិនដែល​ជួប​មុខ​កូនស្រី​ ​គឺ​ដោយសារតែ​លោក​ ​និង​ ​ភិន​ ​សុ​ដា​លីស​ ​គឺជា​រឿង​ដ៏​អយុត្តិធម៌​ ​ខណៈ​ដែល​លោក​ ​និង​ ​កូនស្រី​ ​មិនដែល​បាន​រារាំង​ ​ឬ​ ​ហាមប្រាម​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ក្នុង​ពេល​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ប្រឹង​ស្កាត់​មក​ជួប​កូន​ ​ឬ​ ​សុំ​មក​មើល​មុខ​កូន​សូម្បី​ម្ដង​។

    ​មិន​ខុសគ្នា​ដែរ​ ​អ្នកនាង​ ​ភិន​ ​សុ​ដា​លីស​ ​លើកឡើង​ថា​ ​អ្នកនាង​មិន​សប្បាយចិត្ត​នឹង​ពាក្យ​ថា​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មិន​រវល់​ជាមួយ​កូន​ ​និង​មិនដែល​បាន​មក​មើលកូន​ ​គឺ​ដោយសារតែ​អ្នកនាង​ខ្លាំង​ណាស់​ ​ដោយសារតែ​ពាក្យ​ពេជ្រ​នោះ​ ​ស្មើនឹង​យល់ថា​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ព្យាយាម​ចង់​ឃើញ​មុខ​កូន​ ​និង​ចង់​ទទួលខុសត្រូវ​ដំណក់​ឈាម​ខ្លួនឯង​ ​តែ​អ្នកនាង​ ​និង​ឳពុក​រារាំង​ ​និង​មិន​ទទួល​។​ ​អ្នកនាង​ថា​ ​តាំងពី​បែកបាក់​គ្នា​ ​មិនដែល​មាន​ភាគី​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ឬ​ ​សាមីខ្លួន​ដោយ​ផ្ទាល់​ទាក់ទង​មក​ចង់​ឃើញ​មុខ​កូន​ ​ឬ​ ​ចង់​ទទួលខុសត្រូវ​កូនស្រី​របស់​អ្នកនាង​នោះ​ទេ​ ​ខណៈ​ដែល​អ្នកនាង​ប្រាប់​ថា​ខ្លួន​ក៏​មិន​ឆ្អិន​ឆ្អន់​ចំពោះ​រឿង​ប៉ែន​ ​ចំ​រ៉ុង​ ​មិន​រវល់​ ​តែ​សុំ​កុំឱ្យ​យល់ថា​ ​អ្នកនាង​គឺជា​អ្នក​រារាំង​៕​

  • ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ចាប់ដៃ​គូ​ជាមួយ​យូ​ញៀន​ ផេ​ ពង្រីក​សេវា​ទូទាត់​កាន់តែ​ទូលំទូលាយ​

    ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ ចាប់ដៃ​គូ​ជាមួយ​យូ​ញៀន​ ផេ​ ពង្រីក​សេវា​ទូទាត់​កាន់តែ​ទូលំទូលាយ​

    ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​យូ​ញៀន​ផេ​(UnionPay​ International​) ក្នុង​ការ​សហការ​បោះពុម្ព​បណ្ណ​ឥណពន្ធ​អេ​ស៊ី​លីដា​យូ​ញៀន​ផេ​ (Contactless​ Debit​ Card​) ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិ​ការ​ទូទាត់​សម្រាប់​អតិថិជន​ឱ្យ​កាន់តែ​ទូលំទូលាយ​លើ​ពិភពលោក​។

    តាមរយៈ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ យូ​ញៀន​ផេ​ និង​ធនាគារ​អេ​ស៊ី​លីដា​នេះ​ នឹង​ធ្វើ​ឱ្យ​មានការ​ពង្រីក​នូវ​ផលិតផល​ និង​សេវាកម្ម​ទូទាត់​សម្រាប់​អតិថិជន​ ដើម្បី​ឱ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ ប្រកបដោយ​ភាព​ងាយស្រួល​ សុវត្ថិភាព​ ការ​ទូទាត់​ប្រកប​ដោយសក្តានុពល​ ជំរុញ​ឱ្យ​មាន​អត្ថ​ប្រយោជន៍​កាន់តែ​ច្រើន​ និង​កាន់តែ​មាន​ភាព​ផ្តាច់​មុខ​លើ​ការទិញ​ទំនិញ​ និង​ការ​ធ្វើដំណើរ​ជា​អន្តរជាតិ​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេ​ស៊ី​លីដា​ ភី​អិ​លស៊ី​ បាន​លើកឡើង​ថា​ ការប្រកាស​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ថ្ងៃនេះ​ គឺ​ដើម្បី​បម្រើ​អតិថិជន​រួម​ មានន័យថា​អាច​ជួយ​ដល់​អតិថិជន​របស់​អេ​ស៊ី​លីដា​ផង​ និង​អតិថិជន​របស់​យូ​ញៀន​ផេ​ផង​ សម្រាប់​ទូទាត់​ជា​អន្តរជាតិ​ផង​ និង​នៅក្នុង​ទីផ្សារ​កម្ពុជា​ផង​។ លោក​បណ្ឌិត​បាន​បញ្ជាក់​ផង​ដែរ​ថា​ ទាំង​ពាណិជ្ជករ​ និង​អតិថិជន​ ទូទៅ​ បច្ចុប្បន្ន​នេះ​មិនថា​ការ​ទៅក្រៅ​ប្រទេស​ដើម្បី​ធ្វើ​វិស្សមកាល​ឬធ្វើជំនួញ​នោះ​ទេ​ គាត់​ត្រូវការ​ប័ណ្ណ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​សម្រាប់​ធ្វើការ​ទូទាត់​ ហេតុនេះ​បើ​គិត​ដល់​ប័ណ្ណ​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​ យូ​ញៀន​ផេ​ជា​ជម្រើស​ល្អ​បំផុត​ ព្រោះ​ស្ថាប័ន​នេះ​មាន​វិសាលភាព​ធំជាង​គេ​។ងាក​មក​កម្ពុជា​វិញ​ ស្ថាប័ន​ដែល​ធំ​ជាងគេ​ គឺ​អេ​ស៊ី​លីដា​ហេតុនេះ​ស្ថាប័ន​ធំៗ​ទាំង​ 2 នេះ​បាន​ចាប់ដៃ​គ្នា​ជា​ដៃគូ​យុទ្ធសាស្ត្រ​នឹង​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​ប្រសើរ​ឡើង​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​មានប្រសាសន៍​ថា​៖ “នេះ​ជា​ជំហាន​វិជ្ជមាន​ថ្មី​មួយទៀត​ដែល​ពីមុន​មក​ អេ​ស៊ី​លីដា​ធ្លាប់​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ត្រឹមតែ​ការ​ទូទាត់​ធម្មតា​ តែ​បច្ចុប្បន្ន​នេះ​យើង​បាន​បោះពុម្ព​ប័ណ្ណ​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវការ​ ដែល​ប័ណ្ណ​នេះ​មាន​លក្ខណៈ​ពិសេស​ គឺ​មិនបាច់​ស៊ក​បញ្ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ឆូត​កាត​ដែល​នាំ​ឱ្យ​ចំណាយពេល​វេលា​យូរ​នោះ​ទេ​ វា​ជា​ប្រភេទ​ប័ណ្ណ​ម្យ៉ាង​ដែលគេ​ហៅថា​ Contact​ less​ Card​ ដែល​អាច​ទូទាត់​ដោយ​គ្រាន់តែ​ដាក់ពីលើ​ម៉ាស៊ីន​ឆូត​កាត​ ចំណាយពេល​ខ្លី​ និង​មាន​សុវត្ថិភាព​ខ្ពស់​”។

    លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​បន្ត​ទៀត​ថា​ យើង​តាំងចិត្ត​ថា​ ស្តាប់​អតិថិជន​របស់​យើង​ ហើយ​ងាក​មក​គិត​បន្ថែម​ដើម្បី​ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅ​គាត់​វិញ​ឱ្យ​បាន​ល្អ​។ សព្វថ្ងៃ​នេះ​អតិថិជន​របស់​យើង​បាន​បង្ហាញថា​ ការប្រើ​ប្រាស់​សេវាកម្ម​នៅ​តាម​បញ្ជរ​ បើ​ទោះបីជា​ចំណាយពេល​ត្រឹមតែ2​ ឬ 3នាទី​ ក៏​រាប់​ថា​យូរ​ដែរ​ ហើយ​ការប្រើ​ប្រាស់​នៅ​ម៉ាស៊ីន​អេ​ធី​អឹ​មក៏​រាប់​ថា​ចំណាយពេល​វេលា​ច្រើន​ដែរ​ ដោយ​ក្នុង​នោះ​មានតែ​ការប្រើ​ប្រាស់​តាម​សេវាកម្ម​អេ​ស៊ី​លីដា​ទាន់ចិត្ត​ប៉ុណ្ណោះ​ ទើប​មាន​ភាព​ឆាប់រហ័ស​ និង​ប្រសិនបើ​អតិថិជន​ទៅក្រៅ​ប្រទេស​ គាត់​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​ប័ណ្ណ​នេះ​។ ហេតុនេះ​ហើយ​ទើប​យើង​ស្តាប់​អតិថិជន​ ហើយ​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​យើង​ ដោយ​ការ​ចាប់ដៃ​គ្នា​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​មួយ​យូ​ញៀន​ផេ​នៅ​ថ្ងៃនេះ​។

    លោក​ Yang​ Wennhui​ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ យូ​ញៀន​ផេ​ ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៍​ បាន​លើកឡើង​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​ កាត​ យូ​ញៀន​ផេ​ ត្រូវ​បាន​គេ​ប្រើប្រាស់​ជាង80ភាគរយ​នៃ​ម៉ាស៊ីន​អេ​ធី​អឹម​ និង90ភាគរយ​នៃ​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំង​ប្រទេស​។ ការ​ចូល​ទីផ្សារ​បាន​បន្ត​ពង្រីក​ ហើយ​អតិថិជន​កាន់តែ​ច្រើន​កំពុង​ប្រើប្រាស់​ ដែល​ជា​កាត​ជម្រើស​ដែល​បង្ហាញថា​ យូ​ញៀន​ផេ​ ជា​វិធី​ទូទាត់​ដ៏​មាន​សារៈសំខាន់​ចំពោះ​ប្រជាជន​កម្ពុជា​។ យូ​ញៀន​ផេ​ មានដៃ​គូ​ជាមួយ​ស្ថាប័ន​ប្រមាណ​ជាង​ 2,000នៅ​លើ​ពិភពលោក​ ហើយ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ជាង​ 174ប្រទេស​ ដែល​មាន​ចេញ​កាត​រហូតដល់​ទៅ​ 7.5ពាន់​លាន​កាត​។

    យូ​ញៀន​ផេ​ ចាត់ទុក​ធនាគារ​អេ​ស៊ី​លីដា​ជា​ដៃគូ​ប្រកបដោយ​គុណ​តម្លៃ​ និង​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​នៅ​កម្ពុជា​។ យើង​នឹង​បង្កើន​កិច្ចសហការ​កាន់តែ​ប្រសើរ​ដើម្បី​ជំរុញ​ឱ្យ​ការបម្រើ​អតិថិជន​កាន់តែ​មាន​ភាព​សម្បូរ​បែប​ និង​បន្ត​បង្កើន​ភាពរឹងមាំ​នៅក្នុង​ទីផ្សារ​កម្ពុជា​៕

  • ស្រី​ស្អាត​ ​មុ​ន្នី​ ​វិជ្ជ​រា​ ​ទើប​ប្រឡូក​សិល្បៈ​ក្ដោប​បាន​តំណែង​តួឯកស្រី​តែម្ដង​ ​

    ស្រី​ស្អាត​ ​មុ​ន្នី​ ​វិជ្ជ​រា​ ​ទើប​ប្រឡូក​សិល្បៈ​ក្ដោប​បាន​តំណែង​តួឯកស្រី​តែម្ដង​ ​

    ​ក្រោយ​វីដេអូ​ ​Trailer​ ​រឿង​ ​“​តួ​គេ​ខ្ញុំ​សម្តែង​”​ ​បញ្ចេញ​ជា​ផ្លូវការ​ ​តារា​សម្តែង​ចំ​នូល​ថ្មី​ ​មុ​ន្នី​ ​វិជ្ជ​រា​ ​រំពឹង​ខ្លាំង​លើ​ស្នាដៃ​ដំបូង​របស់​ខ្លួន​ ​នឹង​ទទួលការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​។​ ​ស្នាដៃ​ដំបូង​របស់​តារា​សម្តែង​ចំ​នូល​ថ្មី​រូប​នេះ​ ​ទើបត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ​លើ​កញ្ចក់​ទូរទស្សន៍​ ​និង​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​ភី​អិន​អិន​ ​ទទួលការ​គាំទ្រ​ខ្លាំង​ ​រហូត​ធ្វើ​ឱ្យ​តួឯកស្រី​វ័យក្មេង​ក្នុង​រឿង​នេះ​ ​រំពឹង​ខ្លាំង​លើ​ស្នាដៃ​ដំបូង​នេះ​។​

    ​វីដេអូ​ ​Trailer​ ​ជាង​មួយ​នាទី​ ​បាន​បង្ហាញ​ពី​ឈុត​ឆាក​ពិ​សេស​ៗ​ជាច្រើន​ក្នុង​សែស្រឡាយ​ត្រកូល​រាជ្យ​វង្ស​មួយ​ ​ដែល​កំពុង​ចម្រូង​ចម្រាស់​ ​ចាក់ស្រេះ​ទៅ​ដោយ​បញ្ហា​រាប់មិនអស់​។​ ​ការលើកតម្កើង​ ​ផ្តល់​តម្លៃ​ឲ្យ​ស្រ្តី​ ​ជាផ្នែក​សំខាន់​មួយ​ក្នុង​ ​រឿង​ ​“​តួ​គេ​ខ្ញុំ​សម្តែង​”​ ​ដែល​អ្នកនិពន្ធ​ជើងចាស់​ ​អ្នកស្រី​ ​ពាន់​ ​ភួង​បុ​ផ្ផា​ ​បាន​យក​មក​ច្របាច់​បញ្ចូល​ក្នុង​សាច់រឿង​នេះ​ ​ដើម្បី​ជា​សារ​បញ្ជ្រាប​ដល់​សាធារណជន​យល់​កាន់តែ​ច្បាស់​ពី​គុណ​តម្លៃ​ ​និង​ភាព​ថ្លៃថ្នូរ​របស់​ស្រី្ត​។​

    ​ក្រោយ​សម្រិតសម្រាំង​ទាំង​សាច់រឿង​ ​គុណភាព​បច្ចេកទេស​ ​ប្លង់​ថត​ ​ពិសេស​គឺទី​តាំង​ទេសចរណ៍​ ​និង​អគារ​ការិយាល័យ​ដ៏​ទំនើប​ប្រកបដោយ​ស្តង់​ដា​របស់​ភី​អិន​អិន​ផ្ទាល់​ ​បាន​ធ្វើ​ឱ្យ​តួ​គេ​ខ្ញុំ​សម្តែង​ ​កាន់តែ​មាន​ភាព​អស្ចារ្យ​។​
    ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តួឯក​រាង​តូច​ច្រឡឹង​ ​មុ​ន្នី​ ​វិជ្ជ​រា​។​

    ​មាន​ប្រភព​ពី​អ្នកដើរ​ម៉ូត​ ​តារា​សម្តែង​រូប​នេះ​បន្ត​ថា​ ​ក្រោយ​ថត​ចប់​សព្វគ្រប់​រឿង​ ​“​តួ​គេ​ខ្ញុំ​សម្តែង​”​ ​ទីផ្សារ​សិល្បៈ​របស់​ខ្លួន​មានការ​កើនឡើង​គួរ​ដោយ​កត់សម្គាល់​ដោយមាន​គេ​ទាក់ទង​ការងារ​ច្រើន​ ​តែ​ព្រោះ​កញ្ញា​ជាប់រវល់​ជាមួយ​ការសិក្សា​ ​ទើប​សុំ​ពុំ​ទាន់​ទទួលការ​ងារ​ទាំងនោះ​ឡើយ​ ​ដោយចង់​រៀន​ឱ្យ​ចប់​សិន​ទើប​គិតគូរ​លើ​រឿង​នោះ​។​ ​សព្វថ្ងៃ​ ​វិជ្ជ​រា​ ​ជា​និ​សិត្​ស​ឆ្នាំទី២​ ​លើ​ឯកទេស​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​នៅ​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​ ​ក្រៅពី​ការ​សម្តែង​ ​និង​អាជីព​ជា​អ្នកដើរ​ម៉ូត​ ​តា​រា​ចំ​នូល​ថ្មី​រួប​នេះ​ ​ចង់​ប្រឡូក​វិស័យ​ចម្រៀង​មួយ​មុខ​ទៀតផង​ដែរ​ ​ទោះ​មិនទាន់​ធ្លាប់​សាកcoverបទចម្រៀង​ក្តី​ ​តែ​កញ្ញា​ជឿជាក់​ថា​ ​ខ្លួន​អាច​ធ្វើ​បាន​ព្រោះ​ចូលចិត្ត​ច្រៀង​តាំងពី​ក្មេង​ហើយ​អ្នក​ជុំវិញ​ខ្លួន​ថា​សំលេង​អាច​ទទួលយក​បាន​ ​ដូច្នេះហើយ​ទើប​ថ្ងៃ​អនាគត​កញ្ញា​ចង់​សាក​ច្រៀង​បន្ថែម​មួយ​មុខ​ទៀត​ ​ប្រសិនបើ​អាច​ទៅរួច​។​ ​

    ​កាន់តែ​សូម​ទស្សនា​រូប​សម្រស់​តារា​ស្រី​ ​មុ​ន្នី​ ​វិជ្ជ​រា​ ​និង​វីដេអូ​ ​Trailer​ ​រឿង​ដំបូង​របស់​នាង​សម្ដែង​ ​៖​ ​