Category: សង្គម និងសេដ្ឋកិច្ច

  • Apple​ ​ប្រកាស​គម្រោង​ទិញ​យក​ ​Modem​ ​ស្មា​ត​ហ្វូ​ន​ ​Intel​ ​តម្លៃ​ ​1ពាន់​លាន​ដុល្លារ​

    Apple​ ​ប្រកាស​គម្រោង​ទិញ​យក​ ​Modem​ ​ស្មា​ត​ហ្វូ​ន​ ​Intel​ ​តម្លៃ​ ​1ពាន់​លាន​ដុល្លារ​

    ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​អាមេរិក​ ​Apple​ ​បាន​ប្រកាស​ពី​គម្រោង​ទិញ​យក​ ​Modem​ ​ស្មា​ត​ហ្វូ​នរ​បស់​ក្រុមហ៊ុន​ ​Intel​ ​ក្នុង​តម្លៃ​ ​1ពាន់​លាន​ដុល្លារ​។​ ​

    ​យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​Apple​ ​មិនបាន​ប្រាប់​ទេ​ថា​ ​Modem​ ​5G​ ​នឹង​រួចរាល់​នៅពេល​ណា​។​ ​ដោយ​ ​Apple​ ​ចង់ឱ្យ​ ​Modem​ ​5G​ ​របស់​ខ្លួន​រួចរាល់​សម្រាប់​ប្រើលើ​ផលិតផល​នៅ​ត្រឹម​ឆ្នាំ2021​។​ ​

    ​បើ​ប្រៀបធៀប​នឹង​ ​Intel​ ​វិញ​ ​ក៏​ធ្លាប់​បាន​បង្ហាញ​ពី​គោលដៅ​ដែរ​ថា​ ​នឹង​បញ្ចេញ​ ​Modem​ ​5G​ ​នៅ​ឆ្នាំ2020​។​ ​ការទិញ​យក​នេះ​មានន័យថា​ ​Apple​ ​អាច​ទទួល​បាន​ប៉ាតង់​រាប់ពាន់​ ​និង​បុគ្គលិក​ប្រហែល​ ​2,200នាក់​ ​ដើម្បីនឹង​ជួយ​ដល់​ការផលិត​ ​Modem​ ​5G​។​

    ​ការ​ពន្យារពេល​ ​អាច​ឱ្យ​ ​Apple​ ​អភិវឌ្ឍ​ ​Modem​ ​5G​ ​ឱ្យ​បាន​កាន់តែ​ល្អ​ ​មុន​បញ្ចេញ​វា​ទៅលើ​ទីផ្សារ​ ​តែ​គេ​មិនបាន​បញ្ជាក់​នោះ​ទេ​ថា​ ​ផលិតផល​ ​5G​ ​ដំបូង​របស់​ ​Apple​ ​គឺជា​ ​iPhone​ ​ឬ​ ​iPad​៕​

  • កម្ពុជា​ធ្លាក់​មក​លេខ170​ ​ក្នុង​តារាង​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក​

    កម្ពុជា​ធ្លាក់​មក​លេខ170​ ​ក្នុង​តារាង​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​FIFA​ ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៃ​តារាង​ចំណាត់ថ្នាក់​ក្រុមជម្រើសជាតិ​បាល់ទាត់​ទូទាំង​ពិភពលោក​ ​ដោយ​ក្នុង​នោះ​ដែរ​ ​កម្ពុជា​បាន​ធ្លាក់​ ​1ចំណាត់ថ្នាក់​។​

    ​ការ​ធ្លាក់​ចំណាត់ថ្នាក់​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ពី​លេខ169​ ​មក​ឈរ​នៅ​លំដាប់​លេខ170​ ​ក្នុងចំណោម​ ​211ប្រទេស​ទូទាំង​ពិភពលោក​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមជម្រើសជាតិ​កម្ពុជា​ត្រូវ​មាន​ភារកិច្ច​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី2​ ​នៃ​ពានរង្វាន់​ ​FIFA​ ​WORLD​ ​CUP​ ​2022​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខែកញ្ញា​តទៅ​ ​ដោយ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​C​ ​ជាមួយ​ ​អ៊ឺ​រង់​ ​អ៊ឺ​រ៉ា​ក់​ ​បារ៉ែន​ ​និង​ហុងកុង​៕​


  • កម្ពុជា​បរាជ័យ​លើកដំបូង​ក្នុង​ជំនួប​ជាមួយ​អូស្ត្រាលី​ក្នុង​ពានរង្វាន់​ ​AFF​ ​U15​ ​Boy’s​ ​Championship​ ​2019​

    កម្ពុជា​បរាជ័យ​លើកដំបូង​ក្នុង​ជំនួប​ជាមួយ​អូស្ត្រាលី​ក្នុង​ពានរង្វាន់​ ​AFF​ ​U15​ ​Boy’s​ ​Championship​ ​2019​

    ​ពានរង្វាន់​ ​AFF​ ​U15​ ​Boy’s​ ​Championship​ ​2019​ ​បាន​ចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃទី28​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​នៅ​ខេ​ត្ត​ឈុ​នបុរ៊ី​ ​នៃ​ប្រទេស​ថៃ​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែសីហា​ ​ឆ្នាំ2019នេះ​ ​ដែល​កម្ពុជា​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយនឹង​អូស្ត្រាលី​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​ឡាវ​ ​និង​ម្ចាស់ផ្ទះ​ថៃ​។​

    ​ការប្រកួត​ដែល​ប្រើ​រយៈពេល​តែ​ ​80នាទី​នេះ​ ​បាន​បញ្ចប់​ដោយ​លទ្ធផល​ ​1ទល់3​ ​នៅ​លើ​ទីលាន​ ​Institute​ ​of​ ​Physical​ ​Education​ ​Chonburi​ ​Campus​ ​2​ ​(​ ​IPE2​ ​)​ ​ខណៈ​នៅ​វគ្គទី1​ ​ក្រុម​ទាំង​ស្មើគ្នា​ ​០ទល់០​។​ ​ស្រប​ពេល​ដែល​ ​1គូ​ទៀត​រវាង​ ​U​-​15​ ​ម៉ាឡេស៊ី​ ​ជាមួយ​ ​U​-​15​ ​ប្រ៊ុយណេ​ ​បាន​បញ្ចប់​ទៅ​ដោយ​ម៉ាឡេស៊ី​ឈ្នះ​ក្នុង​លទ្ធផល​ ​8ទល់០​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នេះ​ជា​ការប្រកួត​លើកដំបូង​របស់​កម្ពុជា​ក្នុង​ពានរង្វាន់​នេះ​ ​ដែល​ការប្រកួត​បន្ទាប់​ទៀត​ ​កម្ពុជា​ត្រូវ​ជួប​ជាមួយនឹង​ម្ចាស់​ជើងឯក​ចាស់​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី30​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ខាង​មុន​នេះ​ ​មុននឹង​បន្ត​ជួប​ក្រុម​ខ្លាំង​ៗ​ផ្សេងទៀត​៕​


  • សមាគម​ ​CVEA​ ​បើក​វេទិកា​ស្ដីពី​ ​«​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​បាន​ប្រាក់ចំណេញ​ខ្ពស់​»​

    សមាគម​ ​CVEA​ ​បើក​វេទិកា​ស្ដីពី​ ​«​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​បាន​ប្រាក់ចំណេញ​ខ្ពស់​»​

    សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​ឬ​ ​CVEA​ ​បាន​បើក​វេទិកា​មួយ​ស្ដីពី​ ​«​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​»​ ​ក្រោម​ការចូលរួម​ពីសំណាក់​តំណាង​ក្រុមហ៊ុន​ ​ភ្នាក់ងារ​ ​និង​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​ក្នុង​វិស័យ​អចលនទ្រព្យ​ប្រមាណ​ ​300នាក់​ ​ជា​ការចូលរួម​ជំរុញ​ ​និង​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ ​និង​ប្រកបដោយ​ភាពរឹងមាំ​។​

    លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​ទោះបីជា​មិនបាន​ផ្តល់​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​វិស័យ​អចលនទ្រព្យ​ឱ្យ​បាន​ទូលាយ​ទាំងអស់​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​គឺជា​ការចែក​រំលែក​បទ​ពិសោធ​ដែល​បណ្តា​អ្នកជំនាញ​ ​និង​អ្នក​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ​ ​ដើម្បី​ចូលរួម​ពង្រឹងគុណភាព​ក្នុង​ការ​ចេះ​វាយតម្លៃ​អចលនទ្រព្យ​ ​និង​ការសម្រេច​ចិត្ត​មុន​ពេល​វិនិយោគ​។​

    លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Premium​ ​Housing​ ​Co​,​ ​Ltd​ ​ ​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​អចលនទ្រព្យ​ឆ្លាតវៃ​ ​ទាមទារ​ឱ្យ​អ្នក​វិនិយោគ​មាន​ភាព​អត់ធ្មត់​ ​ព្រោះ​ការ​វិនិយោគ​មិនមែន​ជា​រឿង​ប្រថុយប្រថាន​នោះ​ទេ​ ​ព្រោះ​ការ​វិនិយោគ​បែប​ប្រថុយប្រថាន​ ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ ​ប៉ុន្តែ​អ្នក​វិនិយោគ​ឆ្លាតវៃ​ពួកគេ​តែងតែ​អនុវត្ត​រូបមន្ត​ពិសេស​របស់​គេ​។​

    លោក​បាន​បន្ត​ថា​៖​«​ដើម្បី​រកបាន​តម្លៃ​អចលនទ្រព្យ​ទាប​ជាង​ទីផ្សារ​។​ ​អ្នកភូមិ​ ​អ្នកជិតខាង​ ​និង​មេភូមិ​ដែល​ស្ថិតនៅ​ក្បែរ​ទីតាំង​អចលនទ្រព្យ​ដែល​យើង​ចង់​ទិញ​ ​គឺជា​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ជាងគេ​ ​ដើម្បី​ដឹងពី​តម្លៃ​អចលនទ្រព្យ​នោះ​ ​និង​ដឹងពី​ម្ចាស់​អចលនទ្រព្យ​នោះ​ថា​ជាប់បំណុល​ ​ឬ​យ៉ាងណា​?​។​ ​អចលនទ្រព្យ​ខ្លះ​ ​ត្រូវការ​ចំណាយពេល​ ​1ឆ្នាំ​ ​ឬ​ច្រើនជាង​នេះ​ ​ដើម្បី​ទិញ​បាន​តម្លៃ​ទាប​ ​ឬនៅ​រក្សា​តម្លៃ​ដដែល​។​ ​ម្ចាស់​អចលនទ្រព្យ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ ​ហើយ​អ្នកទិញ​តែងតែ​ចង់បាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ ​ហេតុនេះ​អ្នក​វិនិយោគ​ ​ឬ​អ្នកទិញ​ត្រូវ​កា​រកា​រច​ចារ​ដើម្បី​ទទួល​បាន​តម្លៃ​ល្អ​»​។​

    លោក​ ​សន​ ​សៀប​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​KEY​ ​Real​ ​Estate​ ​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ​នៅតែ​បន្ត​ភាព​រីកចម្រើន​ដដែល​។​ ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ចូលរួម​យ៉ាង​ខ្លាំង​នៅក្នុង​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​មួយភាគធំ​ ​គឺ​ក្រុមហ៊ុន​ចិន​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ពឹង​អាស្រ័យ​ទៅលើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ពេក​នោះ​ទេ​»​។​

    លោក​ ​ព្រាប​ ​កុល​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ ​ ​បាន​មានប្រសាសន៍​ថា​ ​EBA​ ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​កាដូ​មួយ​ ​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជូន​បណ្តា​ប្រទេស​ទាំងឡាយ​ណា​ដែល​ក្រីក្រ​ ​និង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​តែប៉ុណ្ណោះ​។​ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​វា​ជះឥទ្ធិពល​ខ្លាំង​ ​និង​ដំបូង​គេ​បំផុត​ ​គឺ​វិស័យ​កាត់ដេរ​។​ ​ចំពោះ​វិស័យ​អចលនទ្រព្យ​ ​ទោះជា​មិន​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ​នេះ​ ​ក៏​ហាក់​មិន​មាន​ឥទ្ធិពល​អវិជ្ជមាន​អ្វី​ដែរ​ ​ព្រោះ​វា​ជាសកម្ម​ភាព​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​ ​ដែល​មិនមែន​ជា​ការនាំចេញ​នោះ​ទេ​»​។​

    លោក​ប្រធាន​សមាគម​ ​CVEA​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ​នៅតែ​មានការ​វិវឌ្ឍ​ល្អ​ប្រសើរ​ ​ហើយ​លំហូរ​ទុន​វិនិយោគ​បាន​បន្ត​កើនឡើង​ ​ដែល​មិន​មាន​សញ្ញា​ណាមួយ​គួរ​ឱ្យ​បារម្ភ​នោះ​ទេ​ ​ហេតុនេះ​ទោះបី​ជា​ប្រព័​ន្ឋ​ ​EBA​ ​នឹង​ត្រូវ​ដក​ក៏ដោយ​ ​ក៏​មិន​មានផល​ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ​ ​ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​កំណើន​ ​ធ្វើ​ឱ្យប្រាក់​ចំណូល​ប្រជាពលរដ្ឋ​កើនឡើង​ ​ហេតុនេះ​អំណាច​នៃ​ការទិញ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ដដែល​។​
    ​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បន្ត​ទៀត​ថា​៖​«​កម្ពុជា​នៅ​មាន​សក្ដានុពល​ល្អ​ច្រើន​ ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​នានា​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ ​ដែល​បណ្តា​អ្នក​វិនិយោគ​ ​និង​ក្រុមហ៊ុន​អន្តរជាតិ​នានា​ប្រាថ្នា​ចូល​មករ​ក​ស៊ី​ជាមួយ​ដើម្បី​ទួល​បានផល​ប្រយោជន៍​ត្រឡប់ទៅវិញ​។​ ​ប្រទេស​មួយ​ដែល​មានផល​ប្រយោជន៍​នៅក្នុង​ការ​ធ្វើជំនួញ​ ​វា​នឹង​ទាក់ទាញ​បណ្តា​អ្នក​វិនិយោគ​ចូល​មក​ដោយ​ស្វ័យប្រវត្តិ​ ​ដូច្នេះ​ការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​ហាក់​មាន​ឥទ្ធិពល​តិចតួច​បំផុត​មក​លើ​វិស័យ​មួយ​នេះ​»​។​

    សូម​បញ្ជាក់​ថា​ ​កម្មវិធី​នេះ​ ​មាន​លោក​ ​យិន​ ​លាង​គង់​ ​ស្ថាបនិក​ ​និង​ជា​អគ្គនាយក​គេហទំព័រ​ ​www.propertyarea.asia​ ​ដែល​ជា​អ្នកសម្របសម្រួល​ ​និង​អ្នកជំនាញ​ ​4រូប​ ​ជា​វាគ្មិន​ ​គឺ​លោក​ ​ម៉ាន់​ ​ចាន់​ឌី​ ​លោក​ ​សន​ ​សៀប​ ​លោក​ ​ព្រាប​ ​កុល​ ​ ​និង​លោក​ ​ច្រឹក​សុ​ខ​នីម​ ​ជា​អ្នកបកស្រាយ​ពី​គន្លឹះ​ក្នុង​ការវាយតម្លៃ​អចលនទ្រព្យ​ ​ដើម្បី​ឱ្យ​អ្នកចូលរួម​ស្វែងយល់​ ​ដែល​អាច​ឈាន​ទៅ​រក​ការសម្រេច​ចិត្ត​មុន​ពេល​វិនិយោគ​ដើម្បី​អាច​ចៀស​ផុត​ពី​ហានិភ័យ​ ​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​និង​ទទួល​បានផល​ចំណេញ​ខ្ពស់​៕

  • ប្រវត្តិ​ជូរចត់​តស៊ូ​ប្រឹងប្រែង​របស់​កូនខ្មែរ​ ​«​The​ ​Donut​ ​King​ ​Ted​ ​Ngoy​»​ ​ត្រូវ​បាន​ផលិតករ​អាមេរិក​ទិញ​សិទ្ធ​ផលិត​ជា​ភាពយន្ដ​ធំ​ ​

    ប្រវត្តិ​ជូរចត់​តស៊ូ​ប្រឹងប្រែង​របស់​កូនខ្មែរ​ ​«​The​ ​Donut​ ​King​ ​Ted​ ​Ngoy​»​ ​ត្រូវ​បាន​ផលិតករ​អាមេរិក​ទិញ​សិទ្ធ​ផលិត​ជា​ភាពយន្ដ​ធំ​ ​

    ​យោង​តាម​ការ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី២៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នា​ហាង​កាហ្វេ​មួយ​កន្លែងនៅ​ភ្នំពេញថ្មី​ម្សិលមិញ​នេះ​ ​រឿង​ជីវិត​ពិត​របស់​ជនជាតិ​ខ្មែរ​មួយទៀត​ហើយដែល​ត្រូវ​បាន​ផលិតករ​អាមេរិក​យក​ទៅ​ផលិត​ចេញ​ជា​ខ្សែភាពយន្ត​ដោយ​ត្រៀម​នឹង​បញ្ចប់​ការ​ថត​នៅ​ចុងឆ្នាំ២០១៩​ ​ខាងមុខនេះ​ហើយ​។​

    ​ភាពយន្ត​ខ្មែរ​ទី២​ ​បន្ទាប់ពី​រឿង​ ​“​មុនដំបូង​ខ្មែរក្រហម​សម្លាប់​លោកប៉ា​ខ្ញុំ​”​ ​របស់​តា​រាហូ​លី​វូដ​អ្នកនាង​ ​អែន​ជេ​លី​ណា​ ​ជូ​លី​ ​នោះ​មាន​ចំណងជើង​ថា​ ​“​ ​The​ ​Donut​ ​King​ ​Ted​ ​Ngoy​”​ ​ជា​រឿង​ជីវិត​ពិត​របស់​លោក​ ​តឹក​ ​ង៉ូយ​ ​ដែល​បាន​ភៀសខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ​រស់នៅ​អាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​ ​នៅក្នុង​វេទិកា​សន្និ​សីត​កាសែត​នោះ​ ​គេ​ឃើញ​ផលិតករ​កម្ពុជា​ ​បរទេស​ ​តា​រាៗ​និង​ភ្ញៀវ​កិត្តិយស​ដែល​សុទ្ធសឹង​ជា​អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​កុះករ​បាន​ចូលរួម​។​

    ​លោក​ ​តឹក​ ​ង៉ូយ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ក្រោយពី​លោក​ត្រូវ​បាន​និរទេស​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ​លោក​ក៏បាន​បម្រើការ​នៅក្នុង​ហាង​លក់​នំ​ដូណាត់​ ​ហើយដោយ​ការ​ខិតខំ​ប្រឹងប្រែង​លោក​ក៏​ត្រូវ​បាន​ថៅកែ​ប្រគល់​តំណែង​ជា​អ្នកគ្រប់គ្រង​ហាង​នៅ​រយៈពេល៣ខែក្រោយ​។​ ​បន្តបន្ទាប់​មក​ ​លោ​ក​ក៍​ប្រឹង​សន្សំ​លុយ​ហើយ​ទិញ​បាន​ហាង​ដូណាត់​មក​ធ្វើអាជីវកម្ម​ផ្ទាល់ខ្លួន​ ​ដោយ​លោក​ប្រើ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ​ក៏​ពង្រីក​សាខា​កើន​ដល់៧០​-​៨០ទីតាំង​ ​និង​បាន​បំផុស​ឱ្យ​ខ្មែរ​ៗ​កាន់តែ​ច្រើន​បើក​ជំនួញ​លក់​នំ​ដូណាត់​ ​រហូត​ធ្វើ​ឱ្យ​ហាង​នំ​ដូណាត់​រាល់ថ្ងៃ​គឺ​ថៅកែ​ជា​ជនជាតិ​ខ្មែរ​ ​មិន​ក្រោម៨០ភាគរយ​។​ ​

    ​ដោយសារតែ​ភាព​ជោគជ័យ​នេះ​ ​ទើប​ខ្សែជីវិត​តស៊ូ​របស់​លោក​ត្រូវ​បាន​យក​មក​ចងក្រង​ជា​ប្រលោមលោក​ ​ដែល​មានឈ្មោះ​ ​The​ ​Donut​ ​King​ ​Ted​ ​Ngoy​ ​ជា​ភាសាអង់គ្លេស​ ​និង​ជា​ភាសាខ្មែរ​ ​ខណៈ​ដែល​ប្រលោមលោក​នេះ​ ​ក្រោយពី​បោះពុម្ព​លក់​ ​ក៏​ទទួល​បានការ​គាំទ្រ​រហូត​ផលិតករ​មួយ​ក្រុម​នៅ​អាមេរិក​សុំ​សិទ្ធិ​ផលិត​ជា​ភាពយន្ត​។​ ​មកទល់​ពេលនេះ​ ​លោក​ថា​ផលិតករ​បរទេស​បាន​សិក្សា​ទីតាំង​ ​និង​ដំណើរការ​ចេញ​ថត​បាន​ខ្លះ២ហើយ​សម្រាប់​ប្លង់​លើទឹក​ដី​អាមេរិក​ ​ដោយ​គ្រោង​នឹង​ជ្រើសរើស​តួ​ពាក់ព័ន្ធ​ ​ហើយ​ថត​បញ្ចប់​សាច់រឿង​សម្រាប់​ប្លង់​នៅ​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​នេះ​ ​ដើម្បី​អាច​ឱ្យ​ភាពយន្ត​ទាំងមូល​អាច​ដាក់​បញ្ចាំង​លើ​ទីផ្សារ​អាមេរិក​បាន​នៅដើម​ឆ្នាំក្រោយ​។​ ​លោក​មិនទាន់​ដឹង​ថា​ភាពយន្ត​មួយ​នេះ​ ​នឹង​ដំណើរការ​ដាក់​បញ្ចាំង​នៅ​ទីផ្សារ​កម្ពុជា​ដូចគ្នានឹង​រឿង​ ​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»​ ​ឬ​ ​យ៉ាងណា​នោះ​ទេ​ ​ប៉ុន្តែ​យោង​តា​មកា​រច​ចារ​គឺ​ក្រោយ​ផលិត​ជា​ភាពយន្ត​នឹង​យក​ទៅ​បញ្ចាំង​លក់​សំបុត្រ​នៅ​អាមេរិក​ ​និង​ប្រទេស​មួយចំនួន​ ​ខណៈ​ដែល​លោក​ប្រាប់​ថា​ ​លោក​ដែល​ជា​ម្ចាស់​សាច់រឿង​ ​ទទួល​បាន​ប្រាក់កម្រៃ​មួយ​ពីលើ​ការ​ធ្វើអាជីវកម្ម​នេះ​។​ ​

    ​លោក​ ​តឹក​ ​ង៉ូយ​ ​ដែល​ត្រូវ​ជនជាតិ​ខ្មែរ​នៅ​អាមេរិក​ឱ្យ​រហស្សនាម​ថា​ ​ជា​ស្ដេច​នំ​ដូណាត់​ ​បាន​បង្ហាញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​ ​ដែល​ខ្សែជីវិត​របស់​លោក​ត្រូវ​បាន​ផលិតករ​បរទេស​ ​យក​មក​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​ ​ដែល​តាម​គម្រោង​គឺ​ចំណាយ​ចន្លោះ​ពី៥០ម៉ឺន​ ​ទៅ១លាន​ដុល្លារ​។​ ​សាច់​រឿ​ថង​ក៏​នឹង​ក្លាយជា​ភាពយន្ត​និយាយ​ពី​ជនជាតិ​ខ្មែរ​ ​និង​ពី​កម្ពុជា​ថ្មី​មួយទៀត​ ​ដើម្បី​បង្ហាញ​អោយ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​ផង​ដែរ​៕​



  • លទ្ធផល​ការ​ចាប់ឆ្នោត​វគ្គ​ ​8ក្រុម​ ​ពានHUN​ ​SEN​ ​CUP​ ​ចេញ​ហើយ​ ​ដោយ​ការប្រកួត​នឹង​ធ្វើឡើង​ចំនួន​ ​2ជើង​

    លទ្ធផល​ការ​ចាប់ឆ្នោត​វគ្គ​ ​8ក្រុម​ ​ពានHUN​ ​SEN​ ​CUP​ ​ចេញ​ហើយ​ ​ដោយ​ការប្រកួត​នឹង​ធ្វើឡើង​ចំនួន​ ​2ជើង​

    ​កាលពី​ព្រឹកមិញ​នេះ​ ​ការ​ចាប់ឆ្នោត​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ឆ្នាំ2019​ ​វគ្គ1​/​4​ ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ ​ដោយក្រុម​នី​មួយ​ៗ​នឹង​ត្រូវ​ប្រកួត​ ​2ជើង​ ​ដោយ​ជើង​ទី1​ ​ធ្វើ​នៅ​ថ្ងៃទី7​ ​និង​ ​8​ ​ខែសីហា​ ​ឆ្នាំ2019​ ​ខណៈ​ដែល​ជើង​ទី2​ ​ធ្វើឡើង​នៅ​ថ្ងៃទី20​ ​និង​ ​21​ ​ខែសីហា​ ​ឆ្នាំ​ដដែល​។​

    ​ខាងក្រោម​នេះ​ជា​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​បែងចែក​ការប្រកួត​ ៖
    ​ក្រុម​សូល​ទី​ឡូ​អង្គរ​ ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​បឹង​កេត​
    ​ក្រុម​ក្រសួងការពារជាតិ​ ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ភ្នំ​ពេញ​ក្រោ​ន​
    ​ក្រុម​វិសាខា​ ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​
    ​ក្រុម​អង្គ​រថា​យហ្គឺរ​ ​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​


  • នៅ​សុ​ខៗ​ ​ស្រាប់តែ​ ​Floyd​ ​ចេញមុខ​មក​ឌឺដង​ ​Pacquiao​

    នៅ​សុ​ខៗ​ ​ស្រាប់តែ​ ​Floyd​ ​ចេញមុខ​មក​ឌឺដង​ ​Pacquiao​

    ​ក្រោយពី​អ្នកប្រដាល់​សញ្ជាតិ​ហ្វីលីពីន​ ​Manny​ ​Pacquiao​ ​បាន​យកឈ្នះ​លើ​កីឡាករ​អាមេរិក​ ​Keith​ ​Thurman​ ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ស្រាប់តែ​អ្នកប្រដាល់​មិនដែល​ចាញ់​សញ្ជាតិ​អាមេរិកាំង​ ​Floyd​ ​Mayweather​ ​បាន​ចេញមុខ​មក​ពោល​ពាក្យ​ស៊កសៀត​ចាក់ដោត​ដល់​កីឡាករ​សញ្ជាតិ​ហ្វីលីពីន​ភ្លាម​ៗ​តែម្ដង​។​

    ​កីឡាករ​ដែល​មានកំណត់​ត្រា​មិនដែល​ចាញ់​របស់​អាមេរិក​រូប​នេះ​ ​បាន​អះអាង​ថា​ ​ខ្លួន​គេ​បាន​យកឈ្នះ​ ​Pacquiao​ ​គ្រប់យ៉ាង​រួច​បាត់​ទៅ​ហើយ​។​ ​ទាំង​ការប្រកួត​លើក​មុន​ ​ដែលគេ​អាចយ​ក​ឈ្នះ​បាន​យ៉ាង​ស្រួល​ ​រួម​ទាំង​ការ​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ខ្ពស់​ជាង​ទៀតផង​។​ ​ជាក់ស្ដែង​ ​រូបគេ​ប្រើ​ពេល​មិនដល់​ទាំង​ ​3ទឹក​ផង​ ​ក៏អាច​រក​ប្រាក់​បាន​ ​9លាន​ដុល្លារ​ដែរ​ ​ខណៈ​ដែល​ ​Pacquiao​ ​វិញ​ ​ត្រូវការ​ពេល​ដល់​ ​12ទឹក​ឯណោះ​ ​ទើប​រកបាន​ ​10លាន​ដុល្លារ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ ​Floyd​ ​បាន​ប្រាប់​ឱ្យ​ ​Pacquiao​ ​ត្រូវ​ចាំ​ក្នុងចិត្ត​ផង​ថា​ ​រូបគេ​នឹង​វាយ​ ​នៅពេល​គេ​ចង់​វាយ​ ​មិនមែន​ដូច​ ​Pacquiao​ ​ឡើយ​៕​



  • មិនធម្មតា​ ​!​!​ ​វីដេអូ​បេក្ខភាព​ប្រលងXFactor​ ​កូនស្រី​អ្នកនាង​អ៊ី​ត​ ​ល្បី​ដល់​ជាង​ ​ដល់​ជាង1លានView​

    មិនធម្មតា​ ​!​!​ ​វីដេអូ​បេក្ខភាព​ប្រលងXFactor​ ​កូនស្រី​អ្នកនាង​អ៊ី​ត​ ​ល្បី​ដល់​ជាង​ ​ដល់​ជាង1លានView​

    ​ពិតជា​អស្ចារ្យ​ ​និង​នឹកស្មាន​មិនដល់​ថា​ ​វីដេអូ​ប្រលង​ចម្រៀង​របស់​កូនស្រី​តារា​កំប្លែង​ស្រី​អ៊ី​ត​ ​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ ​ដោយមាន​អ្នក​ ​View​ ​ដល់​ជាង1M​។​ ​អ្នក​ធ្លាប់​ឃើញ​តែ​កូនស្រី​នាង​កំប្លែង​ ​និង​ច្រៀង​ភ្លេងការ​ ​កាន់តែ​មានការ​ភ្ញាក់ផ្អើល​ ​នៅពេល​នាង​បង្ហាញ​សមត្ថភាព​បែប​យុវវ័យ​ ​និង​ស្ទីល​ច្រៀង​បទ​សម័យ​។​ ​

    ​បេក្ខនារី​ ​ង៉ា​ ​ស្រី​ណាន​ ​គឺជា​កូនស្រី​តែម្នាក់​របស់​អ្នកនាង​ ​អ៊ី​ត​ ​ហើយក៏​កំពុង​ក្លាយជា​បេក្ខនារី​ ​ដែល​កន្ត្រាក់​នូវ​ការចាប់អារម្មណ៍​របស់​អ្នកគាំទ្រ​ ​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​មួយ​នេះ​មិន​តិច​ដែរ​ ​ដោយសារតែ​នាង​គឺជា​ឈាមជ័រ​របស់​តារា​កំប្លែង​ល្បី​ ​តែ​ក៍​មាន​សមត្ថភាព​ខ្លាំង​ ​ក្នុង​ការ​យក​ពិន្ទុ​ពី​គណ​កម្មការ៤រូប​ ​អោយ​ផ្ដល់​ ​Yes​ ​ដោយ​មិនមែន​សម្អាង​ថា​ ​នាង​គឺជា​កូនស្រី​តារា​កំប្លែង​។​ ​មួយ​បទ​ក្រោម​ចំណងជើង​ថា​ ​Saxophone​ ​បាត់​ស្នេហ៍​ ​បាន​ធ្វើអោយ​ម្នា​ក់ៗ​នៅតែ​សរ​សើរចំពោះ​ស្ទីល​ច្រៀង​របស់​នាង​ ​បើ​ទោះជា​ស្ទីល​ច្រៀង​របស់​នាង​ ​ត្រូវ​បាន​គណ​កម្មការ​កែតម្រូវ​ថា​ ​បង្អូស​មិនទាន់​ចង្វាក់​។​

    ​យ៉ាងណាមិញ​នាង​ ​គឺជា​បេក្ខនារី​វ័យក្មេង​ ​ដែល​មាន​សំលេង​ខ្លះ​ ​ខណៈ​ដែល​សំលេង​របស់​នាង​ ​មិនទាន់​ពេញរូបពេញរាង​មែនទែន​ផង​ ​តែ​សំលេង​គ្រលួច​ខ្លាំង​។​ ​អ្នកនាង​អ៊ី​ត​ ​បង្ហាញ​អោយ​ឃើញ​ពី​មោទនភាព​យ៉ាង​ខ្លាំង​ ​ដោយ​អ្នកនាង​បាន​បង្ហោះ​ជា​រឿយ​ៗ​សរសើរ​កូនស្រី​ ​បន្ទាប់ពី​កូនស្រី​ក្លាយជា​បេក្ខនារី​ល្បី​មួយ​រូប​ ​ទាំង​ការប្រកួត​ ​X​ ​factor​ ​មិនទាន់​ចប់​។​ ​

    ​ចង់​ដឹង​ថា​ ​សមត្ថភាព​ខ្លាំង​កម្រិត​ណា​ ​សូម​អញ្ជើញ​ទស្សនា​៖​

  • ក្រោយ​បាត់មុខ​ច្រើន​ឆ្នាំ​.​.​ ​ពេលនេះ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​សម្ញំ​ផលិត​បទចម្រៀង​និពន្ធ​ថ្មី​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​

    ក្រោយ​បាត់មុខ​ច្រើន​ឆ្នាំ​.​.​ ​ពេលនេះ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​សម្ញំ​ផលិត​បទចម្រៀង​និពន្ធ​ថ្មី​ឱ្យ​ផលិតកម្ម​ក្នុង​ស្រុក​

    តារាចម្រៀង​ ​ស្រី​ដែល​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​ ​កាលពី​កំឡុង​ទសវត្ស​ ​២០០០​ ​អ្នកនាង​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​វិលត្រឡប់​ចូលក្នុង​វិថី​សិល្បៈ​ជាថ្មី​ ​តាមរយៈ​លោក​ ​យ៉ែម​ ​សំ​អូន​ ​ក្រោយពេល​នាង​បាន​បាត់មុខ​ ​ពី​សិល្បៈ​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​តារា​ចម្រៀង​យ៉េៗ​រូប​នេះ​ ​ត្រូវ​បាន​ ​លោក​ ​យ៉ែម​ ​សំ​អូន​ ​ដែល​ជា​ប្រធាន​ក្រុម​ ​នៃ​ក្រុម​ ​Daraentertainment​ ​បាន​ជ្រើសរើស​យក​នាង​ ​ចូល​ជាស​មា​ជិ​ក​ក្នុង​ក្រុម​របស់​លោក​ ​ដោយ​សំឡឹង​មើលឃើញ​ពី​សមត្ថភាព​របស់​នាង​។​

    ​ជួប​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថ្ងៃ28​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​អ្នកនាង​ ​ឡេង​ ​មុ​ន្នី​រចនា​ ​បាន​បង្ហើប​ថា​ ​មួយ​រយ​នេះ​ ​អ្នកនាង​បាន​សម្ងំ​ខ្លួន​ធ្វើ​បទចម្រៀង​ថ្មី​ដើម្បី​បំផុស​ទីផ្សារ​ចម្រៀង​សាជាថ្មី​ ​នៅក្នុង​នោះ​មាន​បទចម្រៀង​និពន្ធ​ជាច្រើន​ដែល​បាន​ផលិត​ឡើង​ក្នុង​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ ​ដែល​អ្នកនាង​សុំ​មិន​ទាន​បញ្ចេញ​ឈ្មោះ​ផលិតកម្ម​នោះ​ទេ​។​ ​យ៉ាងណាមិញ​ ​អ្នកនាង​ថា​ ​បទ​ចាស់​ៗ​ដែល​បាន​ល្បី​នៅ​អំឡុង​ឆ្នាំ​ ​2000​ ​ក៏​អ្នកនាង​ឡើ​ក​យក​មក​ផលិត​ជា​ភ្លេង​ថ្មី​ផង​ដែរ​ ​ដើម្បី​ឱ្យ​មហាជន​កាន់តែ​ចំណាំ​សំឡេង​ ​និង​ឈ្មោះ​របស់​អ្នកនាង​បាន​។​ ​អ្នកនាង​បញ្ជាក់​ទៀត​ថា​ ​ក្រៅពី​ការផលិត​បទចម្រៀង​ត្រៀម​ចេញ​ក្នុង​ពេល​ខាងមុខនេះ​ហើយ​ ​អ្នកនាង​ក៏​បង្ហើប​ពី​បំណង​ចង់​ប្រឡូក​ក្នុង​វិស័យ​ដីធ្លី​ពុះ​ឡូ​តិ៍​ផង​ដែរ​ ​ព្រោះ​អ្នកនាង​យល់ឃើញ​ថា​ ​សិល្បករ​ជាច្រើន​នាក់​មក​ហើយ​ ​បាន​លូកដៃ​រកស៊ី​នៅក្នុង​វិស័យ​មួយ​នេះ​ ​ហើយ​ស្រប​ពេល​ដែល​ទីផ្សារ​ដីធ្លី​កំពុងតែ​ពុះកញ្ជ្រោល​ទៀត​នេះ​ ​អ្នកនាង​ ​ខ្លួន​នឹង​ត្រៀម​ឆក់​យក​ឱ្យ​កាស​ធ្វើជា​អ្នកតំណាង​លក់​ដី​ដូច​សិល្បករ​ផ្សេងទៀត​ឱ្យ​បាន​ ​ដើម្បី​ជា​បទ​ពិ​សោ​ធម​ន៍​ក្នុង​ការ​ស៊ី​មួយ​ ​និង​ដើម្បី​ពង្រីក​មុខមាត់​បន្ថែម​ផង​ដែរ​។​

    ​សូម​រំឭក​ដែរ​ថា​ ​កាលពី​ទសវត្ស​ឆ្នាំ​ ​២០០០​ ​ឡេង​ ​មុ​ន្នី​រចនា​ ​គឺជា​ម្ចាស់​បទ​ ​«​សង្ស័យ​ថា​មានថ្មី​»​,​«​រាង​អូន​ស្អាត​ទេ​»​ ​នឹង​បទចម្រៀង​ជាច្រើន​ទៀត​ ​ក្នុង​ផលិតកម្ម​ ​ស្ទឹង​សង្កែ​ ​បទចម្រៀង​ទាំងនេះ​ ​បាន​ធ្វើឲ្យ​ផ្ទុះ​ការ​គាំទ្រ​ ​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​ ​ក្នុង​សម័យកាល​នោះ​។​ ​មិន​តែប៉ុណ្ណោះ​ ​នាង​មិន​ត្រឹមតែ​ជាតា​រា​ចម្រៀង​នោះ​ទេ​ ​នាង​ក៏​ធ្លាប់ធ្វើ​ជាពិធី​ការិនី​ក្នុង​កម្មវិធី​ ​«​នាទី​ចុងក្រោយ​»​ ​នៅ​ប៉ុស្តិ៍​ជាតិ​កម្ពុជា​ ​(​ទទក​)​ ​ធ្លាប់​ជាតា​រា​បង្ហាញ​ម៉ូដ​ក្ន​ង​ក្រុម​ ​Cambodia​ ​និង​ធ្លាប់​បាន​ចូលរួម​សម្តែង​ភាពយន្ត​ ​ដែល​មាន​ដូចជា​ ​រឿង​ ​«​នាង​លាជ​នាង​លក្ខិ​»​ ​រឿង​ ​«​សា​យ័ន្ត​ស្នេហ៍​»​ ​រឿង​ ​«​អា​ខ្វាក់​អា​ខ្វិន​»​ ​និង​រឿង​ ​«​អាត់​បី​»​ ​ជាដើម​ ​និង​ធ្លាប់​ថត​ ​Sport​ ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ ​០១១​ ​ម្សៅ​ ​ដូ​ដូ​ ​ថៃ​ ​អ្វី​ដែល​ជោគជ័យ​ជាងគេ​នោះ​ ​គឺ​ ​Sport​ ​ស្រាបៀ​អង្គរ​ ​ដែល​ដឹកនាំ​ដោយ​លោក​ ​ហ្វៃ​ ​សំអាង​។​ ​រហូតមកដល់​ពេលនេះ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​នៅតែ​រក្សា​បាន​នូវ​រូប​សម្រស់​ ​និង​ប្រជាប្រិយ​ភាព​ដដែល​ ​សព្វថ្ងៃ​នេះ​ ​ក្រៅពី​ការងារ​សិល្បៈ​ ​ឡេង​ ​មុ​ន្នី​រចនា​ ​ក៏​ជា​អ្នកលក់​គ្រឿងក្រអូប​ ​និង​ផលិតផល​ម៉ា​ក​ល្បី​ៗ​ជាច្រើន​ទៀតផង​៕​

  • ក្រោយ​ទទួល​តំណែង​ទូត​សុឆន្ទៈ​ ​រុន​ ​ណា​កូ​ ​និង​កញ្ញា​ ​ភី​ ​សម័យ​ ​ត្រូវ​បាន​ម្ចាស់​គម្រោង​ដីធ្លី​មួយ​កន្លែង​ពិចារណា​ឱ្យធ្វើ​ជា​អ្នកតំណាង​ផ្សព្វផ្សាយ​

    ក្រោយ​ទទួល​តំណែង​ទូត​សុឆន្ទៈ​ ​រុន​ ​ណា​កូ​ ​និង​កញ្ញា​ ​ភី​ ​សម័យ​ ​ត្រូវ​បាន​ម្ចាស់​គម្រោង​ដីធ្លី​មួយ​កន្លែង​ពិចារណា​ឱ្យធ្វើ​ជា​អ្នកតំណាង​ផ្សព្វផ្សាយ​

    ​នា​ថ្ងៃទី​ ​28​ ​ខែកក្កដា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​គេ​បានឃើញ​វត្តមាន​ ​ទូត​សុ​ឆន្ទះ២រូប​របស់​គ្រួសារ​តារា​កម្ពុជា​មាន​ ​លោក​ ​រុន​ ​ណា​កូ​ ​និង​កញ្ញា​ ​ភី​ ​សម័យ​ ​បាន​បង្ហាញខ្លួន​ជា​សិល្បករ​កិត្តិយស​ ​ក៏ដូចជា​តារា​ល្បី​ជាច្រើន​ទៀត​ ​ដូចជា​ ​អ្នកនាង​ ​គង់​ ​សុ​ជាតិ​ ​លោក​ ​ជា​ ​វិបុល​ ​តារាចម្រៀង​សក់​សំពង​លោក​ ​វី​ ​ជីវ័ន្ត​ ​ក្រុម​សម្ដែង​របស់​លោក​ ​រតនៈ​ ​វិបុល​ ​និង​ ​តារា​សម្ដែង​ភេទ​ទី៣​ ​លោក​ ​គុន​ ​រៀម​រតនៈ អ្នកនាង ឡេង មុន្នីរចនា បាន​ចូលរួម​​ក្នុង​ពិធី​បើក​សម្ពោធ​បើក​គម្រោង​ដី​ឡូ​តិ៍​ទី២របស់​ក្រុមហ៊ុន​មាន​ពេជ្រ​ ​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ៤១​ ​ម្ដុំ​ស្ពាន​គុណគ្រូ​ ​។​

    ​ក្រៅពី​មើលឃើញ​តារា​សិល្បៈ​ចូលរួម​ច្រើន​នាក់​ចូលរួម​ពិធី​នេះ​ហើយ​ ​គេ​កត់សម្គាល់​ឃើញថា​ ​តារា​សម្ដែង២រូប​ដែល​ទើប​លើក​ពាន​ប្រកួត​ឈុត​បុរាណ​ ​និង​ជា​ទូត​សុ​ឆន្ទះ​របស់​គ្រួសារ​តារា​កម្ពុជា​ ​លោក​ ​រុន​ ​ណា​កូ​ ​និង​ ​កញ្ញា​ ​ភី​ ​សម័យ​ ​បាន​បង្ហាញ​ពី​ការ​ចាប់​អា​រម្ម​ណ៍យ​លើ​វិស័យ​ដីធ្លី​មួយ​នេះ​ ​ក្រោយ​អ្នក​ទាំងពីរ​មានឱកាស​បង្ហាញខ្លួន​សម្ពោធ​គម្រោង​ដី​ឡូ​តិ៍ដ៍​ធំ​របស់​ក្រុមហ៊ុន​មួយ​នេះ​។​ ​អ្នក​ទាំងពីរ​ក៏​ក្លាយជា​តារា​រះ​ថ្មី​ ​ដែល​ទាក់ទាញ​ឱ្យ​ម្ចាស់​ ​ជំនួញ​មួយ​លើ​វិស័យ​មួយ​នេះ​ ​ចាប់អារម្មណ៍​ផង​ដែរ​។​

    លោ​ក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​ប្រចាំឆ្នាំ២០១៨​ ​និង​ជា​ម្ចាស់​ពាន​ប្រជាប្រិយ​ភាព​ប្រចាំឆ្នាំ២០១៩​ ​ដែល​ជា​ឋ​ទូត​សុឆន្ទៈ​មួយ​រូប​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ជំនួញ​ដី​ឡូ​តិ៍​គឺជា​អ្វី​ដែល​លោក​ចាប់អារម្មណ៍​ ​ទើប​លោក​សម្រេចចិត្ត​ចូលរួម​ជាតា​រា​កិត្តិយស​ ​តប​តាម​ការ​អញ្ជើញ​របស់​ម្ចាស់ភាគហ៊ុន​។​ ​លោក​ថា​សប្បាយចិត្ត​បើ​មាន​ក្រុមហ៊ុន​ដី​ឡូ​តិ៍​ណាមួយ​ជ្រើស​ជា​តំណាងក្នុង​ការ​ផ្សព្វផ្សាយ​ ​ខណៈ​ដែល​លោក​យល់ថា​ ​បើ​ក្រុមហ៊ុន​នោះ​គឺជា​ក្រុមហ៊ុន​មាន​ពេជ្រ​ ​គឺ​រឹតតែ​ធ្វើអោយ​លោក​ពេញចិត្ត​ ​ដោយសារតែ​លោក​ពេញចិត្ត​គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​ប្រជុំជន​ ​និង​ជាប់​គម្រោង​ផ្លូវ៦០ម៉ែត្រ​លើ​ផ្លូវជាតិ៤១ផង​ដែរ​។​ ​ងាក​មក​ ​កញ្ញា​ ​ភី​ ​សម័យ​ ​វិញ​ ​នាង​ក៏​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​កែច្នៃ​ ​កាលពី​ឆ្នាំ២០១៨​ ​ដែ​លបាម​ចូលរួម​ជាតា​រា​កិត្តិយស​ ​បាន​បញ្ជាក់​ដែរ​ថា​ ​កញ្ញា​ពេញចិត្ត​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​ ​បន្ទាប់ពី​កត់សម្គាល់​ថា​មុខ​ជំនួញ​នេះ​ ​តារា​សិល្បៈ​ ​ជាពិសេស​តារា​ល្បី​ ​ឱ្យ​តែ​ចូល​ប្រឡូក​ ​គឺ​កាក់កប​។​ ​កញ្ញា​ ​ថា​ខ្លួន​គឺជា​អតិថិជន​របស់​ក្រុមហ៊ុន​ ​ហើយ​កញ្ញា​កាន់តែ​ពេញចិត្ត​ ​ក្លាយជា​អ្នកតំណាង​ផ្សព្វផ្សាយ​មួយ​រូប​ ​ប្រសិនបើ​ម្ចាស់ភាគហ៊ុន​ពេញចិត្ត​ពេញ​ថ្លើម​ជ្រើសរើស​នាង​ឱ្យធ្វើ​ការ​ជាមួយ​។​

    ​លោក​ ​ខេម​ ​ម៉េ​ង​លាង​ ​ម្ចាស់ភាគហ៊ុន​ក្រុ​ហ៊ុន​ដី​ឡូ​តិ៍​មាន​ពេជ្រ​ ​និង​ជានា​យក​សហប្រតិបត្តិ​ក្រុមហ៊ុន​ ​Li​ ​Real​ ​Estate​ ​បាន​ថ្លែង​ថា​ ​គម្រោង​ដី​ឡូ​តិ៍​របស់​ក្រុមហ៊ុន​មាន​ពេជ្រ​ ​មិន​ត្រឹមតែ​ទទួល​បានការ​ចាប់អារម្មណ៍​ពីសំណាក់​អតិថិជន​ជា​សាមញ្ញជន​ប៉ុណ្ណោះទេ​ ​សូម្បីតែ​តារា​សិល្បៈ​ក៏​ជាវ​ជាច្រើន​ឡូ​តិ៍​ ​និង​ច្រើន​រូប​ផង​ដែរ​ ​ទើប​គម្រោង​ដី​ឡូ​តិ៍​ក្នុង​គម្រោង​ទី១​ ​និង​ទី២​ ​របស់​លោក​ ​មាន​តារា​មិន​តិច​នាក់​ជា​អតិថិជន​ ​ខណៈ​ដែល​ក្នុង​ពិធីសម្ពោធ​លក់​គម្រោង​ទី២​ ​នៅក្នុង​ទីតាំង​ជាប់គ្នា​ ​ក៏​មាន​តារា​ចូលរួម​ច្រើន​នាក់​។​ ​លោក​ថា​ក្រុមហ៊ុន​នឹង​ពិចារណា​យក​តារា​សិល្បៈ​ ​ជា​តំណាង​ផ្សព្វផ្សាយ​ ​ដោយ​តារា២រូប​ ​គឺ​ ​Brand​ ​Ambassador​ ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដែល​លោក​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ថ្ងៃ​សម្ពោធ​គម្រោង​ថ្មី​ក៏​ជាមុ​ខ​សញ្ញា​។​ ​លោក​ថា​តារា​សិល្បៈ​ ​មិនថា​ល្បី​ខ្លាំង​ ​ឬ​ ​ទើបតែ​ឡើង​កូដ​ ​សុទ្ធតែ​មាន​ឥទ្ធិពល​ជួយ​អោយ​គម្រោង​ដី​ឡូ​តិ៍​ទាំង​កាន់តែ​មានទំនុក​ចិត្ត​ពីអ​តិថិ​ជន​ ​ជាពិសេស​តារា​ដែល​ជា​ ​Brand​ ​Ambassador​ ​ក្នុង​កម្មវិធី​ប្រកួត​ឈុត​បុរាណ​ ​រឹតតែ​ជា​អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​៕​