Category: សង្គម និងសេដ្ឋកិច្ច

  • បេ​ប៊ី​ ​កុងត្រា​ជា​មួយ​ថោ​ន​ហើយ​ផ្អាក​មិន​ទទួលការ​សម្តែង​ភាពយន្ត​

    បេ​ប៊ី​ ​កុងត្រា​ជា​មួយ​ថោ​ន​ហើយ​ផ្អាក​មិន​ទទួលការ​សម្តែង​ភាពយន្ត​

    ចាប់តាំងពី​ចុះ​កុងត្រា​ជាតា​រា​ចម្រៀង​ពេញ​សិទ្ធិ​ក្នុង​ផលិត​កម្ម​ថោ​ន​មក​ ​កញ្ញា​ ​បេ​ប៊ី​ ​កំពុង​មមាញឹក​ខ្លាំង​ ​ក្នុង​ការហាត់​ពត់​សំឡេង​ ​ជាមួយ​បទ​ចម្រៀង​ថ្មី​ៗ​ ​ផលិតកម្ម​ដាក់ឲ្យ​ក្នុង​នោះ​មាន​ទាំង​ប្រភេទ​បទ​ ​មនោសញ្ចេតនា​ ​កម្សត់​ ​និង​ញាក់​កន្ត្រាក់​អារម្មណ៍​។​

    ​កញ្ញា​ ​ជុំ​ ​រចនា​ពេជ្រ​ ​ហៅ​ ​បេ​ប៊ី​ ​ត្រូវ​បាន​ទស្សនិកជន​ដឹង​ថា​ ​កញ្ញា​ជាតា​រា​សម្តែង​ ​និង​ពិធី​ការិនី​ ​ដែល​មាន​រូបឆោម​ស្រស់​សោភា​មួយ​ដួង​ ​កំពុង​មានសន្ទុះ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។​ ​តាមរយៈ​បទ​ ​“​ប្រច័ណ្ឌ​”​ ​និង​បទ​ ​“​អំណាច​លុយ​”​ ​បាន​ធ្វើឲ្យ​កញ្ញា​វិវត្តន៍​ខ្លួន​ទៅជា​តារាចម្រៀង​ឯករាជ្យ​ថែមទៀត​ផង​។​ ​ដោយសារ​រូប​សម្រស់​ ​ទឹកដម​ ​និង​សមត្ថភាព​របស់​កញ្ញា​ ​ធ្វើឲ្យ​ ​តារាចម្រៀង​រូប​ស្រស់​នេះ​ ​ជាតា​រា​ឯករាជ្យ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ក៏​ត្រូវ​បាន​ផលិត​កម្ម​ថោន​ ​បើកភ្លើង​ខៀវ​ស្វាគមន៍​ឲ្យ​ចុះ​កុងត្រា​ជាតា​រា​ចម្រៀង​ពេញ​សិទ្ធិ​ក្នុង​ផលិត​កម្ម​ថោ​ន​តែម្តង​។​

    ​ ​ម្ចាស់​បទ​ ​“​ប្រច័ណ្ឌ​”​ ​រូប​នេះ​ ​រៀបរាប់​ថា​ ​មួយ​រយៈ​នេះ​ ​ខ្លួន​មមាញឹក​ខ្លាំង​ណាស់​ជាមួយ​ការ​ថត​ ​MV​ ​ថ្មី​របស់​ខ្លួន​សម្រាប់​ផលិត​កម្ម​ថោន​ ​ក្នុង​នោះ​មាន​ទាំង​ប្រភេទ​បទ​ ​បែប​មនោសញ្ចេតនា​ ​កម្សត់​ ​និង​ញាក់​កន្ត្រាក់​អារម្មណ៍​។​
    ​បេ​ប៊ី​ ​បន្ត​ថា​ ​កញ្ញា​បាន​ផ្អាក​មិន​ទទួលការ​សម្តែង​ភាពយន្ត​ពី​ផលិតករ​ជាច្រើន​ដែល​បាន​ទាក់ទង​មក​ខ្លួន​ ​ដើម្បី​ប្រមូល​អារម្មណ៍​មក​ផ្តោត​លើ​បទ​ថ្មី​ដែល​ផលិតកម្ម​ថោ​នរៀប​ចំ​ឲ្យ​។​ ​ប៉ុន្តែ​សម្រាប់​ការ​ងារ​ផ្សេង​ៗ​ ​មិនថា​ការងារ​តាម​ខេត្ត​ ​ឬកម្ម​វិធី​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅតែ​មមាញឹក​ច្រើន​សម្រាប់​កញ្ញា​។​

    កញ្ញា​ ​បេ​ប៊ី​ ​រំពឹង​ថា​ ​តាមរយៈ​បទ​ថ្មី​ដែល​ខ្លួន​កំពុង​ថត​ជាMVនេះ​ ​នៅពេល​បញ្ចេញ​លើ​ទីផ្សារ​នឹង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​ ​ខណៈ​បទ​ថ្មី​ទាំងអស់​ដែល​ខ្លួន​កំពុង​ថត​ ​កញ្ញា​ធ្វើឡើង​ដោយ​សម្រិតសម្រាំង​បំផុត​ ​សម្រាប់​ជា​ចំណី​ចក្ខុ​ទស្សិ​នក​ជន​ ​ឲ្យ​សាក​សម​សម្រាប់​ការ​ទន្ទឹងរង់ចាំ​របស់​អ្នកគាំទ្រ​កញ្ញា​៕​

  • កម្ពុជា ចាញ់ ម៉ាឡេស៊ី ០ទល់នឹង2 ក្នុងពាន AFF U15 Boy Championship 2019

    កម្ពុជា ចាញ់ ម៉ាឡេស៊ី ០ទល់នឹង2 ក្នុងពាន AFF U15 Boy Championship 2019

    ការប្រកួតជើងទី2 របស់កម្ពុជា ក្នុងពានរង្វាន់ AFF U15 Boy Championship 2019 ក្នុងខេត្តឈុនបុរី នៃប្រទេសថៃ បានបញ្ចប់ហើយកាលពីម្សិលមិញនេះ ដោយក្រុមយុវជនកម្ពុជាបានចាញ់ ក្នុងលទ្ធផល 0ទល់នឹង2។
    លទ្ធផលក្នុងវគ្គទី1 ក្រុមម៉ាឡេស៊ីបានដាក់សម្ពាធខ្លាំងមកលើកម្ពុជា តែធ្វើមិនបានសម្រេចឡើយ ដោយស៊ុតជាច្រើនជើងតែមិនចំគោលដៅ។ ឈានចូលដល់វគ្គទី2 ក្រុមកម្ពុជាបានប្តូរទម្រង់ពីការលេងបែបទប់ មកវាយបកវិញ តែធ្វើមិនបានល្អឡើយ និងថែមទាំងរបូតដល់ទៅ 2គ្រាប់ទៀតផង។ គួរបញ្ជាក់ផងដែរថា កម្ពុជាឆ្លងកាត់ 2ប្រកួតចាញ់ទាំង 2ប្រកួត និងកំពុងឈរនៅលេខរៀងទី4 ក្នុងចំណោម 6ប្រទេស នៃពូល B ហើយប្រកួតបន្ទាប់ពីនោះ កម្ពុជានឹងត្រូវជួបក្រុមមិនដែលចាញ់ គឺក្រុមយុវជនថៃ នៅថ្ងៃទី1 ខែសីហា​​ ឆ្នាំ2019 ខាងមុននេះ៕

  • អ្នកចាំទីវ័យ 13ឆ្នាំមួយរូប កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញអ៊ីនធើណិត

    អ្នកចាំទីវ័យ 13ឆ្នាំមួយរូប កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញអ៊ីនធើណិត

    កាលពីពេលថ្មីៗនេះ កុមារា Fuaiz Thanawat ដែលជាអ្នកចាំទីក្រុមបាល់ទាត់ជម្រើសយុវជនអាយុក្រោម15ឆ្នាំ​នៃ​​សាលា​អន្តរជាតិ Ascot បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សស្រីៗដែលមានអាយុស្របាលគ្នានៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ យុវជនខាងលើមានអាយុទើបតែ 13ឆ្នាំប៉ុណ្ណោះ ហើយកំពុងតែរៀននៅថ្នាក់ទី8 នៃសាលាខាងលើ តែឃើញមានសិស្សស្រីៗនៃសាលាផ្សេងៗជាច្រើនបានបញ្ចេញមតិនៅក្នុងបណ្ដាញសង្គមនានាថា ពួកគេចង់ផ្លាស់ទៅរៀននៅសាលាអន្តរជាតិ Ascot ដែរ ដើម្បីឱ្យបានជួបមុខយុវជនខាងលើ៕

  • Ronaldinho ត្រូវបានរឹបអូសទ្រព្យសម្បត្តិ ដោយសារតែរឿងមិនបង់ពន្ធ

    Ronaldinho ត្រូវបានរឹបអូសទ្រព្យសម្បត្តិ ដោយសារតែរឿងមិនបង់ពន្ធ

    តាមរយៈសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសប្រេស៊ីលបានឱ្យដឹងថា ទ្រព្យសម្បត្តិ​របស់​អតីត​ខ្សែ​ប្រយុទ្ធ​ក្លិប Barcelona និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល Ronaldinho ត្រូវ​បាន​រឹបអូស ខណៈ​លិខិត​ឆ្លង​ដែន​អេស្ប៉ាញ និង​ប្រេស៊ីល​របស់​លោកក៏ត្រូវ​បាន​ដក​ហូតដែរ។ចំពោះមូលហេតុនៃការរឹបអូសទ្រព្យសម្បត្តិនេះ ត្រូវបានគេបង្ហើបឱ្យដឹងថា មកពីកីឡាកររូបនេះបានបំពានច្បាប់ជាច្រើន ជាពិសេសមិនបានបង់ពន្ធលើអចលនទ្រព្យ និងប្រាក់ចំណូលដែលរកបានស្ទើរតែទាំងអស់របស់គេ។

    គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ប្រហែលចន្លោះពី 100​ ទៅ 120លានដុល្លាសហរដ្ឋអាមេរិក រួមទាំងអចលនទ្រព្យចំនួន 57កន្លែងទៀតផង៕

  • វិធីសាស្ត្រសំខាន់ៗសម្រាប់​ត្រៀមខ្លួន​ប្រឡង​ក្នុង​រយៈពេល​ខ្លី…

    វិធីសាស្ត្រសំខាន់ៗសម្រាប់​ត្រៀមខ្លួន​ប្រឡង​ក្នុង​រយៈពេល​ខ្លី…

    ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិនឹង​ចូល​មកដល់​ក្នុងពេលឆាប់ៗខាងមុខនេះ ដែល​សិស្សានុសិស្ស​ជា​បេក្ខជន​ប្រឡង​ទាំងអស់​កំពុង​យកចិត្តទុកដាក់​ត្រៀមខ្លួន​យ៉ាង​ស្វិតស្វាញសម្រាប់​ដណ្តើមជោគជ័យ​លើ​ការប្រឡង​ដ៏​មាន​សារៈសំខាន់​នេះ។

    នៅថ្ងៃនេះ កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាសជាមួយ​លោកស្រី​សាស្ត្រាចារ្យ អុីន វីរ​លក្ខិណា នាយិកា​ការិយាល័យ កិច្ចការ​សិក្សា និងនិស្សិត​នៃសាកលវិទ្យល័យបៀលប្រាយដើម្បី​ចែករំលែកពី​គំនិត និង​បទពិសោធល្អៗសម្រាប់​ត្រៀមខ្លួន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ។

    1.តើ​មកដល់ពេលនេះ​សិស្សានុសិស្ស​ដែលជា​បេក្ខជន​ប្រឡង​គួរ​ត្រៀមខ្លួន​អ្វីខ្លះ​មុនពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខនេះ?
    នៅសល់តែ ជាង20ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ចាប់ផ្តើម​ហើយ ហេតុនេះ​អ្វីដែល​បេក្ខជន​អាចធ្វើ​បាន​នៅពេលនេះ គឺ​តាមដាន​ព័ត៌មាន​អំពី​ការប្រឡង​ឱ្យបាន​ច្បាស់លាស់ ទាំង​ថ្ងៃ​ប្រឡង មណ្ឌល​ប្រឡង បទបញ្ជាផ្ទៃក្នុង​នៃ​ការប្រឡង និង​ត្រៀមខ្លួន​ឱ្យបាន​ល្អ​សម្រាប់​ការរក្សា​សុខភាព​ល្អ ដើម្បី​បង្ការ​ហានិភ័យ​សុខភាព​ដែលអាច​កើតមានឡើង​ក្នុង​ថ្ងៃ​សំខាន់​នេះ។

    ក្រៅពី​ការតាមដាន​ព័ត៌មាន និង​រក្សា​សុខភាពបេក្ខជន​ប្រឡង​ក៏​គួរតែរៀបចំ​ពេលវេលា​ស​ម្រា​ប់​រំឭក​មេរៀន​ឱ្យ​បានល្អ​ផងដែរ ដោយ​ការចែក​កាលវិភាគ​ឱ្យបាន​ច្បាស់លាស់​ទៅតាម​មុខវិជ្ជា​អាទិភាព​របស់ខ្លួន (វិទ្យាសាស្ត្រ​សង្គម និង​វិទ្យាសាស្ត្រ​ពិត)។

    វិធីសាស្ត្រ​ត្រៀមខ្លួន​សម្រាប់​បេក្ខជន​ដែល​ជ្រើសរើសយក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​រៀបចំ​កម្មវិធី​រំឭក​មេរៀន​ដោយ​ការ​ទន្ទេញ និង​កំណត់ចំណាំ​មួយចំនួន។ ចំពោះមុខ​វិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា ឬ​ពលរដ្ឋវិទ្យា ជាដើមគួរ​ចំណាយពេល 2ម៉ោង​រៀងរាល់​ព្រឹក​ដើម្បី​ទន្ទេញ។ របៀប​នៃ​ការ​ទន្ទេញ​គួរ​សាកល្បង​ចំណាយពេល​កន្លះ​ម៉ោង​សម្រាប់ 1មុខវិជ្ជា ដោយ​ក្នុងនោះ​ត្រូវ​ចំណាយពេល 20នាទី​សម្រាប់​អានឱ្យឮៗនូវ​មេរៀន​ទាំងអស់នោះ ហើយ​ចំណាយពេល 10នាទី​ដើម្បី​ធ្វើការ​កត់ចំណាំ ឬ​កត់ត្រា​នូវ​ឆ្នាំ និង​ព្រឹត្តិការណ៍​ជាដើម​ដែលជា​ចំណុច​ស្នូល​នៃ​មុខវិជ្ជា​មេរៀន។ ការធ្វើ​បែបនេះ​អាចធ្វើឱ្យ​សិស្ស​ទទួលបាន​ផល​ល្អ ព្រោះ​កាលណា​យើង​អានឮៗ នោះ​មានន័យថា គ្រប់ផ្នែក​ទាំង​អស់នៃ​រាងកាយ​បាន​ដំណើរការ មាត់​អាន ត្រចៀក​ស្តាប់ ហើយ​ចុងក្រោយ​យើង​កត់ចំណាំ ដែល​ភ្ជាប់​ការចងចាំ​បាន​យ៉ាង​ល្អ។ ប្រសិនបើ​យើង​ទម្លាប់​ធ្វើ​វា​បានត្រឹមតែ​កន្លះ​ម៉ោង​ក្នុង 1មុខវិជ្ជា​បាន 1មេរៀន ហេតុនេះ​រយៈពេល 28ថ្ងៃ​យើង​នឹង​អាច​រំឭក​បាន​ដល់​ទៅ 28មេរៀន​ឯណោះ។

    ចំណែកឯ​វិធីសាស្ត្រ​ក្នុង​ការត្រៀម​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​វិញ មានដូចជា​មុខវិជ្ជា​គណិតវិទ្យានិង​មុខវិជ្ជា​វិទ្យាសាស្ត្រ​មួយចំនួនទៀត យើង​គួរតែ​យក​ការអនុវត្ត​ជាសំខាន់ មានន័យថា យើង​គួរ​អនុវត្តតាម​សៀវភៅ​លំ​ហាត់​ដែល​ក្រសួង​បានចេញ​ឱ្យបាន​ច្រើន។ ចំពោះ​ពេលវេលា​ល្អ​វិញ អាចជា​ចន្លោះ​ពី​ម៉ោង 9 ទៅ​ម៉ោង 11ព្រឹក ឬ​ម៉ោង 1រសៀល​ជាដើមដើម្បី​សាកល្បង​អនុវត្ត​លំ​ហាត់។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​សាកល្បង​រយៈពេល 1ម៉ោង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​អនុវត្ត​លំ​ហាត់​ឱ្យ​ចប់​មួយ​មេរៀន ឬ​សាកល្បង​យក​វិញ្ញាសាលំបាកៗមក​ធ្វើតេស្ត​សមត្ថភាព​របស់​ខ្លួនឯង។ ប្រសិនបើ​យើង​អាចអនុវត្ត​បានល្អ នោះ​យើង​នឹង​ផ្សាំុខ្លួន​បានល្អ​ជាមួយនឹង​ការប្រឡង ហើយ​ពេល​ប្រឡង​ជាក់ស្តែង​យើង​អាច​នឹងធ្វើ​ដោយ​មិនសូវមាន​ភាព​ថ្លោះធ្លោយ ព្រោះ​យើង​អនុវត្តបាន​ច្រើន។ ជារួមរយៈពេល​ជាង 20ថ្ងៃ មិនយឺត​ពេល​ពេក​ទេ​សម្រាប់​ការ​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឱ្យតែ​យើង​តាំងចិត្ត និង​ដឹងខ្លួន​ថា ធ្វេសប្រហែស​ហើយ​ខិតខំ​អាច​នឹង​ធ្វើឱ្យ​យើង​ទទួលបាន​លទ្ធផល​វិជ្ជមាន ប្រសើរ​ជាង​មិនបាន​ធ្វើ​អ្វី​សោះ។

    2. ដំណាក់កាល​នៃ​ការ​រឹតបន្តឹង​នេះ សិស្ស​ជាច្រើន​អាច​នឹងមាន​ការភ័យខ្លាច ឬ​ព្រួយបារម្ភ​ជាដើម។ តើ​លោកស្រី​សាស្ត្រាចារ្យ​មាន​វិធីសាស្រ្ត្រ​អ្វី​ដើម្បី​កាត់បន្ថយ​ភាពភ័យខ្លាច​របស់​សិស្ស?
    សូមប្អូនៗចងចាំ​ថា ថ្ងៃទី19 ខែសីហា មិនមែនជា​ថ្ងៃ​អវសាន​នៃ​ពិភពលោក​នោះទេ ហេតុនេះ​កុំ​ព្រួយបារម្ភ​ខ្លាំងពេក។ អ្វីដែល​គួរ​ធ្វើ គឺ​ដូច​បញ្ជាក់​ខាងលើ​ថាគួរ​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​ទម្រង់​ថា តើ​យើង​បានបញ្ចប់ ឬ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​សម្រាប់​ការប្រឡង។ ប្អូនៗត្រូវ​ចាំ​ថា អ្នក​ជាប់​ក៏ដោយ អ្នកធ្លាក់​ក៏ដោយ គឺ​ត្រូវ​បញ្ចប់​ដោយ​កម្រិត​ត្រឹមតែ 6អក្សរ​ពី A ដល់ F នេះ​ទេ ហើយ​ម្យ៉ាង​ការជាប់ ឬ​ធ្លាក់​ក៏​មិនមែន​កំណត់​វាសនា​ពេញ​មួយជីវិត​ដែរ ហេតុនេះ​កុំ​បារម្ភ​ហួសហេតុ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការបញ្ចេញ​សមត្ថភាព​របស់​យើង។

    ម្យ៉ាងវិញទៀត មិន​ថា​លទ្ធផល​បែបណាក៏ដោយសូម​ត្រៀម​ចិត្ត​ទទួលយក កុំ​អស់សង្ឃឹម មិន​ថា​អ្នក​ជាប់ ឬ​អ្នកធ្លាក់​នោះទេ សុទ្ធ​តែមាន​ផ្លូវ​ទៅមុខ​ដូចគ្នា​សម្រាប់​ស្វែងរក​ភាពជោគជ័យ​ក្នុង​ជីវិត។ អ្នក​ជាប់​គាត់​ក៏ត្រូវ​បន្តដំណើរ​សម្រាប់​អភិវឌ្ឍន៍​អាជីព​ការងារ​របស់គាត់​បន្ត​ទៀត មិនមែន​បញ្ចប់​ត្រឹម​ចប់​ជាប់​បាក់ឌុប​នេះ​ទេ ហើយ​អ្នក​មិនទាន់​ចប់​ក៏​អាចមាន​ជម្រើស​ច្រើន​ដោយ​ការសិក្សា​ម្តងទៀត រៀន​ជំនាញ​វិជ្ជាជីវៈ ឬ​អាច​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង​បាន។ ហេតុនេះ​គ្មាន​មូលហេតុ​អ្វីដែល​ត្រូវ​ព្រួយបារម្ភ​ខ្លាំងពេក​នោះទេ សូម​ទុក​កម្លាំង​ដើម្បី​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​សម្រេចការ​ប្រឡង​ដ៏​សំខាន់​នេះ កុំ​រវល់​តែ​ព្រួយបារម្ភ​ខ្លាំងពេក។

    3.​ តើ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​ជួយ​អ្វីខ្លះ​ដល់​សិស្សានុសិស្ស​ក្នុងដំណាក់កាល​មុន​ប្រឡង និង​ដំណាក់កាល​ក្រោយ​ប្រឡង?
    សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​យើង​ស្វាគមន៍​សម្រាប់​សិស្សានុសិស្ស​ដែលមាន​បំណង​ចង់​ស្វែងរក​ការប្រឹក្សា ឬ​ចង់​ស្វែងរក​កន្លែង​ដើម្បី​ជួបជុំ​សិក្សា។​ យើង​ផ្តល់ជូន​សិស្ស​នូវ​ទីកន្លែង​សម្រាប់​រៀន​មុនពេល​ប្រឡង ដូចជា​នៅក្នុង​បណ្ណាល័យ ឬ​បន្ទប់រៀន​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​សិស្សានុសិស្ស។ ក្រៅពីនេះ ក្រោយពេល​ប្រឡង​ចប់ គាត់​អាច​ស្វែងរក​ការប្រឹក្សា​ពី​អាជីព ឬ​ពី​ចំណុចសំខាន់ៗដែល​គាត់​គួរ​ត្រៀមខ្លួន​សម្រាប់​សិក្សា​បន្ត​នៅ​មហាវិទ្យាល័យ ឬ​សម្រាប់​អាជីព​ការងារ​សម្រាប់​ជិវិត​ក៏បាន។

    4. តើ​លោកស្រី​សាស្ត្រាចារ្យ មានមតិ​យោបល់​យ៉ាងណា​ចំពោះ​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ?
    ខ្ញុំ​គ្មាន​យោបល់​អ្វី​ច្រើន​ទេ មានតែ​ជូនពរ​ឱ្យប្អូនៗជោគជ័យ​ក្នុង​ការប្រឡង ហើយ​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​ល្អ​នៅ​រយៈពេល 2ថ្ងៃ​មុនពេល​ប្រឡង ព្រោះ​យើង​បាន​ខំ​ច្រើន​មកហើយ សូម​ទុក​ពេលនេះ​ដើម្បី​សម្រាក​ឱ្យបាន​ល្អ។ សូម​ថែរក្សា​សុខភាព និង​កុំ​ភ្លេច​ពី​លក្ខខណ្ឌ​ប្រឡង ក៏ដូចជា​សម្ភារ​ដែល​គេ​អនុញ្ញាត​សម្រាប់ការប្រឡង ឬ​សម្ភារ​ដែល​ចាំបាច់​សម្រាប់​ការប្រឡង៕

  • ​រដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ចាត់វិធានការ​លើ​ក្រុមហ៊ុន​នាំ​សំរាម​មក​កម្ពុជា​ ​

    ​រដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ចាត់វិធានការ​លើ​ក្រុមហ៊ុន​នាំ​សំរាម​មក​កម្ពុជា​ ​

    សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​កាកសំណល់​ប្លាស្ទិក​ ​ចំនួន​ ​83កុងតឺន័រ​ត្រូវ​បាន​រៀបចំឡើង​តាម​ការ​គ្រោងទុក​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​សំ​ខាន់​ៗ​ ​ដើម្បី​ត្រៀមខ្លួន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ផង​ដែរ​ ​។​

    ​ ​ឯកឧត្តម​ ​គុណ​ ​ញឹម​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​បាន​មានប្រសាសន៍​ថា​៖​«​ ​រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ក្រុមហ៊ុន​ ​CHUNGYUEN​ ​PLASTIC​ ​MANUFACTURE​ ​CO​.​,​LTD​ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃទី24​ ​ខែសីហា​ ​ឆ្នាំ2019​ ​ជាកំហិត​។​ ​ក្នុងករណី​ក្រុមហ៊ុន​ខកខាន​មិនបាន​អនុវត្ត​ ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​នឹង​បន្ត​ចាត់វិធានការ​តាមផ្លូវ​តុលាការ​ស្របតាម​ច្បាប់​ជាធរមាន​ ​។​

    ​ ​ឯកឧត្តម​ ​គុណ​ ​ញឹម​ ​បាន​បញ្ជាក់​ថា​៖​ ​«​រាជរដ្ឋាភិបាល​កម្ពុជា​ ​បានសម្រេច​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ខាងលើ​ដូច​ខាងក្រោម​៖​
    ​1​-​ត្រូវ​នាំចេញ​ទំនិញ​កាកសំណល់​ប្លាស្ទិក​ទាំង​ ​83កុងតឺន័រ​ ​ត្រឡប់ទៅ​ប្រទេស​ដើម​វិញ​។​
    ​2​-​ត្រូវ​រង​ពិន័យ​រដ្ឋបាល​ជា​ប្រាក់​ ​1,037,500,000រៀល​ ​ដែល​ត្រូវ​បង់​ចូល​ជា​ប្រយោជន៍​ថវិកាជាតិ​។​
    ​3​-​ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ចំណុច​ទី1​ ​និង​ទី2​ ​ខាងលើ​ឱ្យ​បាន​ចប់​សព្វគ្រប់​ត្រឹម​ថ្ងៃទី24​ ​ខែសីហា​ ​ឆ្នាំ2019ជាកំហិត​។​

    ​ឯកឧត្តម​ ​នេត្រ​ ​ភក្ត្រា​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា​ ​ការសម្រេច​នេះ​គឺ​ ​យោង​តាម​បញ្ញត្តិ​ស្តី​ពី​ទោសទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាធរមាន​ ​និង​ស្របតាម​អនុសញ្ញា​បា​សែល​ស្តី​ពី​ការ​ត្រួតពិនិត្យ​ ​ចលនា​ដឹកជញ្ជូន​ ​និង​ការបោះបង់​ចោល​សំណល់​គ្រោះថ្នាក់​ឆ្លងដែន​។​ ​ ​ឯកឧត្តម​បន្ត​ថា​ ​បើ​តាម​ការស្រាវជ្រាវ​ ​និង​ពិសោធន៍​កាកសំណល់​ ​ប្លាស្ទិក​ចំនួន​ ​83កុងតឺន័រ​ ​ទម្ងន់​ ​1,592​ ​តោន​ ​គឺ​មិន​មានផល​ប៉ះពាល់​ដល់​សុខភាព​ ​និង​បរិស្ថាន​នោះ​ទេ​។​

    ​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួងបរិស្ថាន​ ​និង​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​នៅ​ថ្ងៃទី30​ ​ខែកក្កដា​ ​ឆ្នាំ2019នេះ​ ​បានឱ្យ​ដឹង​ថា​ ​មុន​យក​មក​ទម្លាក់​ចោល​នៅ​កម្ពុជា​ ​កាក​ ​សំណល់​ប្លាស្ទិក​ ​83កុងតឺន័រ​ ​គឺ​បាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សិង្ហបុរី​ ​(​22ជើង​)​ ​ម៉ាឡេស៊ី​ ​(​2ជើង​)​ ​និង​វៀតណាម​ ​(​3ជើង​)​។​

    ​ ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ត​ថា​ ​ទំនិញ​ជា​កាកសំណល់​ប្លាស្ទិក​បាន​នាំចូល​មក​ជាច្រើន​ជើង​ ​តាម​នាវា​ដឹកជញ្ជូន​ចំនួន​ ​(​27លើក​)​ ​មកដល់​ ​និង​សំចត​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ ​ដែល​លើក​ទី1​ ​នា​ខែកញ្ញា​ ​ឆ្នាំ2018​ ​និង​លើក​ចុងក្រោយ​នា​ខែមករា​ ​ឆ្នាំ2019​ ​សរុប​ទាំងអស់​ចំនួន​ ​83កុងតឺន័រ​។​ ​ក្នុង​នោះ​មាន​កុងតឺន័រ​ចំនួន​ ​70​ ​(​ទម្ងន់​ ​1322តោន​)​ ​បាន​នាំចេញ​មក​ពី​សហរដ្ឋអាមេរិក​ ​និង​កុងតឺន័រ​ចំនួន​ ​132​ ​(​មាន​ទម្ងន់​ ​270តោន​)​ ​បាន​នាំចេញ​មក​ពី​ប្រទេស​កាណាដា​។​

    ​ ​សូម​បញ្ជាក់​ថា​ ​កាក​សំ​ណ​ល់​បា្លស្ទិ​ក​ដែល​មាន​ទម្ងន់​ ​1,592តោន​នេះ​ត្រូវ​បាន​នាំមក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ ​ដោយមាន​ក្រុមហ៊ុន​ ​CHUNGYEN​ ​PLASTIC​ ​MANUFACTURE​ ​CO​.​,​ ​LTD​ ​ជា​អ្នកទទួល​ទំនិញ​។​ ​ក្រុមហ៊ុន​នេះ​មាន​ប្រធាន​ជា​ជនជាតិ​ខ្មែរ​ ​ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​នៅ​ថ្ងៃទី20​ ​ខែកក្កដា​ ​ឆ្នាំ2018​៕​

  • កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ​ ​11.1​ ​ប៊ី​លាន​ដុល្លារ​ ​

    កម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​កើន​ដល់​ប្រមាណ​ ​11.1​ ​ប៊ី​លាន​ដុល្លារ​ ​

    ​កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ​កើន​ដល់​ប្រមាណ​ ​11.1ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ដែល​អាច​ធានា​ការ​ចូល​ទំនិញ​ ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់​បាន​រយៈពេល​ប្រមាណ​ ​5ខែ​ ​ហើយ​កម្រិតខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​បាន​ពង្រឹង​ជំនឿ​ទុកចិត្ត​ដល់​វិនិយោគិន​មក​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។​ ​នេះ​បើ​យោង​តាម​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​។​

    ​លោកជំទាវ​ ​ជា​ ​សិរី​ ​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​បាន​ថ្លែង​ថា​៖​«​ធនាគារជាតិនៃកម្ពុជា​បាន​បង្កើន​ទុនបម្រុង​អន្តរជាតិ​ដុល​ ​កើន​ដល់​ប្រមាណ​ ​11.1ប៊ី​លាន​ដុល្លារ​។​ ​ដូច្នេះ​ក្នុងករណី​កម្ពុជា​មាន​វិបត្តិ​ ​ឬក៏​មានការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ណាមួយ​ ​កម្ពុជា​នឹង​មានលទ្ធភាព​ទប់ទល់​បញ្ហា​ទាំងនោះ​បាន​រយៈពេល​ប្រមាណ​ ​5ខែ​ ​ដែល​អាច​ឱ្យ​រដ្ឋាភិបាល​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ ​ឬ​ចរចា​ផ្នែក​សេដ្ឋកិច្ច​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង​ៗ​បាន​»​។​

    ​ ​លោកជំទាវ​ ​បាន​បន្ថែម​ថា​៖​«​ការបង្កើត​ទុនបម្រុង​អន្តជាតិ​នេះ​ ​ក៏​ជួយ​ជំរុញ​ ​និង​ផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ​ព្រោះ​វិនិយោគិន​ទាំងនោះ​ ​នឹង​មាន​ភាព​ជឿជាក់​លើ​ប្រាក់​រៀល​របស់​ធនាគារកណ្ដាល​ ​ខណៈ​មាន​ទុនបម្រុង​ខ្ពស់​ដែល​អាច​ធានា​បាន​នូវ​ស្ថិរភាព​ហិរញ្ញ​វត្តុ​ ​និង​អត្រា​ប្តូរ​ប្រាក់​ក្នុង​ទីផ្សារ​»​។​

    ​ ​ឯកឧត្តម​ ​ជា​ ​ចាន់​តូ​ ​អគ្គ​ទេសាភិបាល​នៃ​ធនាគារជាតិ​ក៏បាន​មានប្រសាសន៍​ដែរ​ថា​៖​«​ ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ​ដែល​ទទួល​បាន​ភាព​អំណោយផល​ទាំង2​ ​គឺ​កត្តា​ខាងក្រៅ​ ​និង​ខាងក្នុង​។​ ​


    ​1​-​កត្តា​គាំទ្រ​ខាងក្រៅ​រួមមាន​៖​ ​កំណើន​តម្រូវការ​ចំពោះ​ផលិតផល​នាំចេញ​របស់​កម្ពុជា​ ​លំហូរ​ចូល​នៃ​វិនិយោគទុន​បរទេស​ ​និង​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​។​ ​
    ​2​-​កត្តា​ខាងក្នុង​៖​ ​គឺ​ស្ថិរភាព​ដ៏​រឹងមាំ​ ​នៃ​សុខ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ភាព​អំណោយផល​នៃ​បរិយាកាស​វិនិយោគ​ ​និង​ធុរកិច្ច​ ​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​កំណើន​ ​និង​ការកែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​»​។​

    ​ ​ឯកឧត្តម​ ​បាន​បញ្ជាក់​ថា​៖​«​អតិផរណា​មានកម្រិត​ទាប​ ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ​ហើយ​ទុនបម្រុង​អន្តរជាតិ​ត្រូវ​បាន​គរ​ពូន​ឱ្យ​កើនឡើង​ខ្ពស់​ដែល​បាន​ចូលរួម​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​ ​លើស​ពីនេះ​ ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​បាន​បន្ត​ដើរតួ​នាទី​យ៉ាងសកម្ម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​វិសមភាព​។​ ​បច្ចុប្បន្ន​ ​សេវា​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​ទូទាំង​ប្រទេស​ ​ហើយ​បាន​ផ្តល់​ឱកាស​ដល់​ប្រជាជន​កាន់តែ​ច្រើន​ក្នុង​ការពង្រីក​សកម្មភាព​សេដ្ឋកិច្ច​សម្រាប់​លើកស្ទួយ​ជីវភាពរស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​»​៕​

  • ញាក់សាច់​!​!​ ​ទើបតែ​លើក​ពាន​ឈុត​បុរាណ​ហើ​យក្ដៅៗ​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​ចេញ​បទ​ថ្មី​សិច​ស៊ី​ស្ទីល​ប្លែក​ៗ​ ​

    ញាក់សាច់​!​!​ ​ទើបតែ​លើក​ពាន​ឈុត​បុរាណ​ហើ​យក្ដៅៗ​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​ចេញ​បទ​ថ្មី​សិច​ស៊ី​ស្ទីល​ប្លែក​ៗ​ ​

    អ្នកណាមិនសរសើរ កញ្ញា វណ្ណា វត្តី ខណៈស្លៀកបុរាណចំបុរាណ លេងស្ទីលសម័យសិចស៊ីតាមកាលៈទេសៈ។

    ​គ្មាន​អ្នក​មិនដឹង​នោះ​ទេ​ ​ថា​តារា​សម្ដែង​ ​និង​ជាតា​រា​ចម្រៀង​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​បាន​ក្លាយជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ការប្រកួត​ឈុត​បុរាណ​ ​របស់​គ្រួសារ​តារា​កម្ពុជា​ ​កាលពីដើម​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​និង​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុ​ឆន្ទ​:​ ​ផ្នែក​សប្បុរសធម៌​។​ ​ប៉ុន្តែ​មុន​នេះ​បន្តិច​កញ្ញា​ ​បាន​ចេញ​បទ​ ​“​សារ​គ្រប់​ប្រភេទ​”​ ​ដែល​ជា​ប្រភេទ​បទ​រ៉េ​ប​ ​និង​មាន​ស្ទីល​សិច​ស៊ី​ ​បែក​ស្លុយ​ញាក់សាច់​ ​ដែល​មាន​រសជាតិ​ដាច់​គ្នា​ទាំងស្រុង​ ​ពី​ការ​លេងខ្លួន​បែប​ឈុត​បុរាណ​ ​ដែល​នាង​ឈ្នះ​ពាន​។​

    ​បទចម្រៀង​ដែល​ទើប​បង្ហោះ​ក្ដៅ​ៗ​នេះ​ ​សុទ្ធតែ​ធ្វើឲ្យ​ម្នា​ក់ៗ​ភ្ញាក់​ព្រឺ​ត​ ​ដោយសារតែ​គេ​ទើបតែ​ឃើញ​នាង​លេង​ស្ទីល​ស្រគត់ស្រគំ​ ​ជាមួយនឹង​ការ​ឈ្នះ​ពាន​ ​ក្នុង​ឈុត​ព្រះនាង​ទេព​អប្សរា​ថ្មី​ៗ​។​ ​យ៉ាងណាមិញ​ស្ទីល​ថ្មី​ ​ដែល​នាង​បង្ហាញ​ឡើង​ ​ក៍​ស្ដែង​យ៉ាង​ច្បាស់​ថា​ ​នាង​ជា​សិល្ប​ការិនី​មួយ​រូប​ ​ដែល​លេងខ្លួន​បែប​ទម្រង់​បុរាណ​ក៏​ស្អាត​លេចធ្លោ​ ​និង​បែប​សម័យ​ក៍​កា​លីព​ទាន់សម័យ​ផង​ដែរ​ ​ខណ:ដែល​សមត្ថ​ភា​ពរ៉េប​ ​ក្នុង​ចម្រៀង​របស់​នាង​ ​ក៏​ពិរោះ​ប្លែក​ត្រចៀក​។​

    ​វណ្ណា​ ​វត្តី​ ​និយាយ​ថា​ ​ចម្រៀង​ ​“​សារ​គ្រប់​ប្រភេទ​”​ ​របស់​នាង​ ​ត្រូវ​បាន​រៀបចំ​តាំងពី​ពេល​មុ​នប្រទ្បង​ឈុត​បុរាណ​មក​ម្លេះ​ ​មិនមែន​ទើបតែ​ផលិត​ ​និង​ថត​ច្រៀង​ក្រោយពេល​មានឈ្មោះ​ ​ជាតា​រា​ជាប់​ពាន​ខាង​ផ្នែក​ឈុត​បុរាណ​នោះ​ទេ​។​ ​នាង​ថា​ ​ក្នុងនាម​ជា​សិល្ប​ការិនី​មួយ​រូប​ ​ត្រូវតែ​មាន​ស្ទីល​ប្លែក​ៗ​ ​កប់​សារី​បង្ហាញ​មហាជន​ ​ប៉ុន្តែ​ក៏​មិន​ហ៑ាន​សិច​ស៊ី​ហួសហេតុ​ ​ដែល​នាំឲ្យមាន​ការរិះគន់​នោះ​ដែរ​។​ ​កញ្ញា​ ​ក៏​គម្រោង​នឹង​ចេញ​បទ​យុវវ័យ​បន្តបន្ទាប់​ ​អម​ដោយ​ស្ទីល​ប្លែក​ៗ​ ​បន្ទាប់ពី​បទ​”​សារ​គ្រប់​ប្រភេទ​”​ចេញ​បង្ហោះ​វាយលុក​ទីផ្សារ​នេះ​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​តារាចម្រៀង​ ​និង​ ​ជាតា​រា​សម្ដែង​ ​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុ​ឆន្ទ​:​ ​ឬ​ ​Brand​ ​Ambassador​ ​ប្រចាំ​គ្រួសារ​រយ:ពេល​មួយឆ្នាំ​ ​ដោយ​កញ្ញា​ ​នឹង​ត្រូវ​បំពេញការងារ​ក្នុងនាម​ជា​អ្នកលើ​ក​ស្ទួយ​វប្បធម៌​ ​និង​ការងារ​សប្បុរសធម៌​ជាច្រើន​ ​ក្នុង​រយ:ពេល​ស្ថិតនៅ​ជា​ទូត​សុ​ឆន្ទ:របស់​គ្រួសារ​តារា​កម្ពុជា​នេះ​។​ ​ជាក់ស្ដែង​កញ្ញា​ ​ទើបតែ​បាន​គ្រង​ឈុត​បុរាណ​ ​បង្អួត​ពី​តំណែង​ថ្មី​របស់​ខ្លួន​ ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាច្រើន​ប៉ុស្តិ៍​ ​ជាមួយ​ម្ចាស់​ពាន​ផ្សេងទៀត​ប៉ុណ្ណោះ​៕​

     

  • ចុះឈ្មោះ​បុត្រ​-ធីតា​ចូលរៀន​នៅ​វេស​ឡា​ញស្មើនឹង​សិក្សា​បាន​មួយ​គ្រួសារ​

    ចុះឈ្មោះ​បុត្រ​-ធីតា​ចូលរៀន​នៅ​វេស​ឡា​ញស្មើនឹង​សិក្សា​បាន​មួយ​គ្រួសារ​

    ការ​ផ្តល់​ឱ្យ​កូន​នូវ​ការអប់រំ​ល្អ​ ជា​កាតព្វកិច្ច​ធំ​មួយ​ក្នុងចំណោម​កាតព្វកិច្ច​សំ​ខាន់​ៗជាច្រើន​ផ្សេងទៀត​របស់​អាណាព្យាបាល​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ឱ្យ​ក្លាយ​ជា​មនុស្ស​ប្រកប​ដោយសក្តានុពល​ និង​មានគុណ​ភាព​ជីវិត​ខ្ពស់​ម្នាក់​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ អគ្គនាយក​នៃ​ក្រុម​ហ៊ុន​វេស្ទឡាញ​ អេ​ឌ្យូ​ខេ​សិន​គ្រុប​ បាន​លើកឡើង​ថា​ ការអប់រំ​ជា​រឿង​សំខាន់ណាស់​ក្នុង​ការ​អភិវឌ្ឍ​គុណភាព​ជីវិត​របស់​កុមារ​ និង​យុវជន​។ ដើម្បី​ឱ្យ​កុមារ​ទទួល​បានការ​អប់រំ​គ្រប់ជ្រុងជ្រោយ​ លុះត្រាតែ​កុមារ​ទទួល​បានការ​អប់រំ​ពី​គ្រឹះស្ថាន​អប់រំ​ដែល​ល្អ​ ហើយ​ថែមទាំង​រស់នៅ​ក្នុង​សង្គម​គ្រួសារ​ដែល​មាន​បរិស្ថាន​ល្អ​ផង​ដែរ​។ ជា​ធម្មតា​សាលា​បណ្តុះបណ្តាល​ចំណេះ​ ជំនាញ​ និង​ចិត្ត​គំនិត​មួយ​ផ្នែក​ តែ​សិស្ស​ក៏អាច​ទទួលរង​ឥទ្ធិពល​ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​មួយ​ផ្នែក​ធំ​ផង​ដែរ​ពី​គ្រួសារ​។ ហេតុនេះ​ ការជំរុញ​ឱ្យ​អាណាព្យាបាល​ទទួល​បាន​ចំណេះដឹង​ក្នុង​ការគ្រប់គ្រង​ល្អ​ មាន​សេចក្តី​សុខ​ និង​លទ្ធភាព​ល្អ​ ជា​ការចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​បំពេញ​បន្ថែម​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​កុមារ​ និង​យុវជន​ឱ្យ​កាន់តែ​គ្រប់ជ្រុងជ្រោយ​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​មានប្រសាសន៍​ថា​៖ “កុមារ​ និង​យុវជន​ ជា​វ័យ​ដែល​ងាយ​នឹង​ប៉ះទង្គិច​ខ្លាំង​ណាស់​ ហើយ​ប្រភព​ព័ត៌មាន​ដែលគេ​បាន​ជួប​ពី​គ្រប់​មជ្ឈដ្ឋាន​ ទាំង​ស្ថាប័ន​អប់រំ​ និង​ក្នុង​គ្រួសារ​ នឹង​ក្លាយ​ជា​ចំណុច​ដែល​អាច​ផ្លាស់​ប្តូរជីវិត​របស់​គេ​ឱ្យ​ក្លាយជា​មនុស្ស​វិជ្ជមាន​ ឬអវិជ្ជមាន​បាន​នៅ​ថ្ងៃ​អនាគត​”។

    ស្ថា​បិ​កស្ថាប័ន​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ប្រសិនបើ​សិស្សានុសិស្ស​រស់នៅ​ក្នុង​សង្គម​គ្រួសារ​មួយ​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា​ ទម្លាប់​មិន​ល្អ​ ឬអាណាព្យាបាល​ដែល​ខ្វះ​ជំនាញ​ភាពជា​អាណា​ព្យាបាល​(parenting​ skills​) នោះ​ពួកគេ​ក៏​មិន​អាច​តាំងចិត្ត​ឱ្យ​ស្ងប់​ដើម្បី​រៀនសូត្រ​ឱ្យ​បាន​ពូកែ​ដែរ​ តែ​ប្រសិនបើ​ពួកគេ​រស់នៅ​ក្នុង​គ្រួសារ​ដែល​ពោរពេញ​ទៅ​ដោយ​ទម្លាប់​ល្អ​ មាន​ភាព​កក់ក្តៅ​ ទទួល​បានការ​ផ្តល់​ឱកាស​ និង​ការយល់​ចិត្ត​ខ្ពស់​ពី​អាណាព្យាបាល​ ពួកគេ​ក៏អាច​អភិវឌ្ឍ​ខ្លួន​បាន​ខ្លាំង​ទាំង​សមត្ថភាព​ចំណេះដឹង​ និង​អត្តចរិត​។

    ដោយ​មើលឃើញ​ពីសា​រៈសំ​ខាន់​នៃ​ការចូលរួម​ចំណែក​ពី​គ្រួសារ​នេះ​ វេស​ឡា​ញបាន​ផ្តល់​ជូន​នូវ​កម្មវិធី​ចុះឈ្មោះ​បុត្រធីតា​សិក្សា​បាន​មួយ​គ្រួសារ​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​អាណាព្យាបាល​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​សំ​ខាន់​ៗសម្រាប់​ជំរុញ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​ឡើង​។ ចាប់ពី​ថ្ងៃនេះ​ទៅ​ ឪពុក​ម្តាយ​គ្រាន់តែ​ចុះឈ្មោះ​ចូលរៀន​ឱ្យ​សិស្ស​ ឬកូន​ណា​ម្នាក់​ក៏ដោយ​ ក៏អាច​ទទួល​បាន​វគ្គសិក្សា​លើ​មេរៀន​ជាច្រើន​ដូចជា​ ទី1​ ទម្លាប់​ល្អ​ទាំង7​ សម្រាប់​គ្រួសារ​ និង​យុវជន​។ ទី2​ វគ្គ​បណ្តុះបណ្តាល​អភិវឌ្ឍន៍​អាជីព​ការងារ​។ ទី3​ វគ្គ​បណ្តុះបណ្តាល​អភិវឌ្ឍ​អាជីវកម្ម​ និង​ទី4​ ការ​ប្រឹក្សា​យោបល់​ផ្នែក​អប់រំ​ និង​ចិត្តសាស្ត្រ​។

    សាលារៀន​ វេស​ឡាញ​ និង​ណត្ស​ឡា​ញន៍​ ចាប់ផ្តើម​ចុះឈ្មោះ​ចូលរៀន​ពី​ថ្ងៃនេះ​តទៅ​ និង​ចូលរៀន​កម្មវិធី​មត្តេយ្យ​ ភាសាអង់គ្លេស​ និង​ភាសា​ចិន​នៅ​ថ្ងៃទី​1 ខែសីហា​ ឆ្នាំ2019​ និង​ថ្នាក់​ចំណេះដឹង​ទូទៅ​ខ្មែរ​ចូល​រៀន​នៅ​ថ្ងៃទី2​ ខែកញ្ញា​ ឆ្នាំ2019​៕

  • Oppo​ ​Reno​ ​10x​ ​Zoom​ ​ម៉ូដែល​ពិសេស​ ​FC​ ​Barcelona​ ​Edition​ ​នឹង​ប្រកាស​តម្លៃ​ឆាប់​ៗ​នេះ​

    Oppo​ ​Reno​ ​10x​ ​Zoom​ ​ម៉ូដែល​ពិសេស​ ​FC​ ​Barcelona​ ​Edition​ ​នឹង​ប្រកាស​តម្លៃ​ឆាប់​ៗ​នេះ​

    ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ ​Oppo​ ​បាន​បញ្ចេញ​ផលិតផល​ថ្មី​ម៉ូដែល​ពិសេស​ដែល​មានត្រឹមតែ​ ​68គ្រឿង​ប៉ុណ្ណោះ​ ​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ហើយ​មានតែ​នៅ​លើ​ ​OPPO​ ​Reno​ ​FC​ ​Barcelona​ ​Edition​ ​តែ​ ​1គត់​។​

    ​OPPO​ ​Reno​ ​10X​ ​Zoom​ ​FC​ ​Barcelona​ ​Edition​ ​មាន​លក្ខណ​សម្បតិ្ត​ដូចគ្នា​ទៅ​នឹង​ស៊េរី​ ​OPPO​ ​Reno​ ​10X​ ​ZOOM​ ​ធម្មតា​ដែរ​ ​គ្រាន់តែ​វា​មាន​រូបរាង​ទាក់ទាញ​ជាង​ ​ជាមួយនឹង​ការផលិត​មានកំណត់​ ​វា​មាន​អេក្រង់​លាត​ពេញ​ ​ទំហំ​ ​6.6អ៊ីញ​ ​ជា​ប្រភេទ​កញ្ចក់​ ​AMOLED​ ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ​Full​ ​HD​+​ ​និង​មានកម្រិត​ ​Aspect​ ​Ratio​ ​19.5​:​9​ ​ឯ​ផ្ទៃ​ខាងមុខ​របស់​វា​អាច​លាត​បាន​ដល់ទៅ​ ​93.1ភាគរយ​ ​និង​ការពារ​ដោយ​កញ្ចក់​ ​Gorilla​ ​Glass​ ​6​ ​ជំនាន់​ក្រោយ​ផង​ដែរ​។​

    ​សម្រាប់​កាមេរ៉ា​ ​3គ្រាប់​នៅ​ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីនេះ​ ​រួមមាន​កាមេរ៉ា​ទំហំ​ ​48​ ​MP​ ​ជា​កាមេរ៉ា​មេ​ ​ប្រើ​ប្រាស់​សេន​ស័រ​ ​Sony​ ​IMX586​ ​មានកម្រិត​ ​Aperture​ ​f​/​1.7​ ​កាមេរ៉ា​ទំហំ​ ​8MP​ ​ជា​កាមេរ៉ា​ពង្រីក​មុំ​ថត​ ​ឬ​ ​(​Wide​ ​Angle​ ​Camera​)​ ​ ​បូក​ជាមួយនឹង​កាមេរ៉ា​ទំហំ​ ​13MP​ ​ជា​កាមេរ៉ា​ ​Zoom​ ​ប្រវែង​វែង​ ​ឬ​ ​(​Telephoto​ ​Camera​)​ ​ផ្សំនឹង​មុខងារ​ ​OIS​ ​(​Optical​ ​Image​ ​Stabilization​)​ ​ដើម្បី​កាត់បន្ថយ​រំ​ញ័រ​ផង​ដែរ​។

    ​រី​ឯកា​មេ​រ៉ា​ខាងមុខ​វិញ​ ​នៅតែ​រក្សា​ទម្រង់​ដដែល​ ​គឺ​ទំហំ​ ​16MP​ ​អម​ដោយ​ ​Flash​ ​LED​ ​1គ្រាប់​ ​ដោយ​ផុស​ចេញ​មក​ក្រៅ​បែប​បញ្ឆិត​ដូច​ទ្វារ​ថ​យន្ត​ស្ព័​រត​ម្លៃ​ថ្លៃ​។​

    ​ចំពោះ​តម្លៃនឹង​ប្រកាសនា​ពេល​ឆាប់​ៗ​ខាងមុខនេះ​.​.​.​