Category: សង្គម និងសេដ្ឋកិច្ច

  • ម្នាស់​ជា​បន្លែ និង​ជា​ផ្លែឈើ​ដែល​ទីផ្សារ​ត្រូវការ​រៀងរាល់ថ្ងៃ

    ម្នាស់​ជា​បន្លែ និង​ជា​ផ្លែឈើ​ដែល​ទីផ្សារ​ត្រូវការ​រៀងរាល់ថ្ងៃ

    ម្នាស់​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ដាំ​ ដោយសារ​វា​លូតលាស់​លឿន​ និង​ឆាប់​ឱ្យ​ផល​ តែ​ក៏​មិន​ស្រួល​ក្នុង​ការថែទាំ​ប៉ុន្មាន​ដែរ​ ទាល់តែ​មាន​បទ​ពិសោធ​ទើប​អាច​ដាំ​បានផល​ល្អ​ និង​អាស្រ័យ​លើ​ប្រភេទ​ពូជ​ និង​បច្ចេកទេស​ដាំដុះ​ទៀតផង​។ ទោះបីជា​យ៉ាងណា​ក្តី​ ដំណាំ​ម្នាស់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូលចិត្ត​ដាំ​នៅ​គ្រប់​ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ពិសេស​ម្នាស់​ទឹកឃ្មុំ​ ដោយសារតែ​វា​អាច​រស់​បាន​នៅក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មធ្យម​ពី26​ ទៅ​ 28អង្សា​សេ​។ ដោយឡែក​ដំណាំ​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​សំបូរ​មានជ័យ​នាំគ្នា​ដាំ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ផង​ដែរ​។

    លោក​ ឆេង​ ថុង​ ប្រធាន​សហគមន៍​សំបូរ​មានជ័យ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ សហគមន៍​របស់​លោក​មិនមែន​មាន​ដាំ​តែ​ដំណាំ​តែមួយមុខ​ទេ​ តែ​សហគមន៍​របស់​លោក​នៅ​មាន​ចម្ការ​ធំៗ​ជាច្រើន​ទៀត​ ដូចជា​ដើមកៅស៊ូ​ ស្វាយចន្ទី​ ស្រូវ​ និង​បន្លែ​បន្ទាប់បន្សំ​ដែល​រួមមាន​ ម្ទេស​ ម្ទេសប្លោក​ ត្រប់ស្រួយ​ ចេក​ ម្នាស់​ ផ្កា​ខាត់ណា​ ខ្ទឹមបារាំង​ ក្រូចឆ្មារ​ និង​ស្លឹកគ្រៃ​ផង​ដែរ​។

    លោ​កថុង​ បាន​មានប្រសាសន៍​ថា​៖“ដើម​ម្នាស់​គេ​អាច​បណ្តុះ​ដោយ​គ្រាប់​(គ្រាប់​ម្នាស់​នៅក្នុង​ភ្នែកម្នាស់​) រួច​យកកូន​ទៅ​ដាំ​កូន​ ឬអាច​ដាំ​ដោយ​ដើម​ម្នាស់​ដែល​នៅ​ខាងចុង​ផ្លែ​ ឬខ្នែង​ដែល​នៅ​លើ​ដើម​ម្នាស់​ក៏បាន​។ បច្ចុប្បន្ន​ខ្មែរយើង​មាន​បច្ចេកទេស​ដាំ​ម្នាស់​តែ​ក្នុងរយៈពេល​ 6ខែ​ ទៅ​ 7ខែ​ប៉ុណ្ណោះ​ គឺ​អាច​ឱ្យ​វា​ចេញ​ផ្លែ​(ក្ដិ​ប)បាន​ហើយ​ និង​បន្ត​ពីនោះ​ត្រឹមតែ​ 2-3ខែ​ទៀត​ប៉ុណ្ណោះ​ ផ្លែ​ម្នាស់​នឹង​ទុំ​ និង​អាច​ប្រមូល​ផល​បាន​ហើយ​”។

    ដំបូង​ត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​ 2 ទៅ​ 3ដង​ និង​រាស់​ដី​ឱ្យ​ម៉ដ្ឋ​ហើយ​ហាល​ដី​ឱ្យ​ឆ្អិន​ទើប​ធ្វើការ​ដាំដុះ​បាន​។ ដើម​ម្នាស់​មិន​អាច​រស់​បាន​នៅ​លើ​ដី​ដែល​លិចទឹក​បាន​ទេ​ ដូច្នេះ​ទើប​គេ​ច្រើន​ដាំ​ម្នាស់​នៅ​រដូវ​រងា​រ ឬរដូវប្រាំង​(រដូវ​ដែល​មិនសូវ​មាន​ភ្លៀង​ធ្លាក់​)។ បន្ទាប់ពី​ភ្ជួរ​ រាស់​និង​ហាល​ដី​ 3ដង​រួចហើយ​ គេ​ត្រូវ​ពូនដី​ជា​រង​ដែល​មាន​កម្ពស់​ពី2​ ទៅ​ 3តឹក​ ទទឹង​ 7តឹក​ និង​បណ្ដោយ​តាម​ប្រវែង​ដី​ ដោយ​ទុកចន្លោះ​ឆ្ងាយ​ពី​រង​មួយ​ ទៅ​ទី​រង​មួយ​ចម្ងាយ​ 6តឹក​ ទៅ​ 7តឹក​ និង​ក្នុង​ មួយ​រង​គេ​អាច​ដាំ​ដើម​ម្នាស់​បាន​ 2ជួរ​។

    គេ​ត្រូវ​ជ្រើសរើស​កូន​ម្នាស់​ណា​ដែល​ល្អ​មុននឹង​យក​ទៅ​ដាំ​។ មុននឹង​ដាំ​ គេ​ត្រូវ​បាច​ជី​ ឬកប់​ជី​ទ្រាប់​បាតដី​ ហើយ​ជី​ទ្រាប់​បាតដី​នោះ​ គេ​ត្រូវ​ជ្រើសរើស​យក​ប្រភេទ​ជីធម្មជាតិ​ទើប​ជាការល្អ​ ឬអាច​ប្រើ​ជី​ NPK​ ក៏​បាន​ដែរ​ រួចហើយ​គេ​ត្រូវ​រាយ​ទុយោ​ទឹក​ដើម្បី​បន្តក់​ទឹក​លើ​កូន​ម្នាស់​ទៅតាម​ជួរ​ និង​គ្រប​ថង់​ខ្មៅ​ពីលើ​ដែល​មាន​ចោះប្រហោង​សម្រាប់​ឱ្យ​កូន​ម្នាស់​លូត​លាស់​ឡើង​ និង​នៅ​ឆ្ងាយ​ពីគ្នា​ពី​ 1ដើម​ ទៅ​ 1ដើម​ប្រមាណ​ជា​ 60សង់ទីម៉ែត្រ​ 4ជ្រុង​ និង​មាន​ដង់ស៊ីតេ​ដាំ​ប្រមាណ​ជា​ 55,000គុម្ព​ក្នុង​ 1ហិ​កតា​ ឬក្នុង​ដី​មួយ​រ៉ៃ​(40ម៉ែត្រ4ជ្រុង​)គេ​អាច​ដាំ​បាន​ 13000កូន​។ ​

    ការ​ដាំដុះ​ ស្រោចទឹក​ និង​ដាក់ជី​ គឺ​គេ​ត្រូវ​ធ្វើ​បន្ទាប់ពី​ដាក់ដាំ​រួច​ រហូតដល់​កូន​ម្នាស់​អាយុ​បាន​ 6ខែ​ ទៅ​ 7ខែ​ ហើយ​បើ​ដើម​ម្នាស់​មានការ​លូតលាស់​ល្អ​គេ​អាច​បញ្ជា​ឱ្យ​ចេញ​ផ្លែ​បាន​ និង2​ ឬ 3ខែ​ ក្រោយ​ផ្លែ​ម្នាស់​នឹង​ចាស់​ ឬស្រគាល​ទើប​គេ​អាច​កាត់​យក​ទៅ​លក់​បាន​។ លោក​ ឆេង​ថុង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សហគមន៍​របស់​លោក​អាច​បេះ​ផ្លែ​ម្នាស់​យក​ទៅ​លក់​បាន​ប្រមាណ​ជា2​ ទៅ​ 3តោន​ក្នុង​ 1ថ្ងៃ​ នៅពេល​ដែល​វា​ចាប់ផ្តើម​ផ្តល់​ផល​ពេញទំហឹង​។

    ពូជ​ម្នាស់​ទឹកឃ្មុំ​នេះ​នៅពេល​យើង​ដាំ​រួច​ម្តង​ហើយ​ យើង​មិន​អាច​ដាំ​បន្ត​ទៀត​បានទេ​ លុះត្រាតែ​រក​ដី​ថ្មីទៀត​ដាំ​ទើប​ម្នាស់​ពូជ​នេះ​ ទទួល​បានផល​ល្អ​ហើយ​ទាល់តែ​ឆ្នាំ​បន្ទាប់មក​ទៀត​ ទើប​យើង​អាច​វិល​មក​ដាំ​លើ​ដី​ចាស់​វិញ​បាន​។ នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​យើង​កែ​លម្អ​ដី​ដើម្បី​ឱ្យ​អាច​ ដំណាំ​ម្នាស់​នេះ​បាន​តទៅទៀត​នៅ​លើ​ដី​ចាស់​។ ដំណាំ​ម្នាស់​នេះ​ គេ​ត្រូវការ​ប្រើ​ដើមទុន​ច្រើន​ ក្នុង​ការថែទាំ​ តែ​ក៏អាច​រក​ចំណូល​បាន​ច្រើន​ពី​ម្នាស់​ទឹកឃ្មុំ​នេះ​បាន​ដែរ​។លោក​ ឆេង​ ថុង​ បានឱ្យ​ដឹង​ទៀត​ថា​ សហគមន៍​របស់​លោក​មាន​ចម្ការ​ម្នាស់​ទឹកឃ្មុំ​ នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 4ហិ​កតា​(1ហិ​កតា​ស្មើនឹង​ជាង​ 50,000​ដើម​) ឬប្រមាណ​ជាជាង​ 200,000​ ដើម​ ស្ថិត​ក្នុង​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​។ បច្ចុប្បន្ន​ផ្ទៃដី​ 4ហិ​កតា​ដែល​ដាំ​ម្នាស់​របស់​លោក​នេះ​ អាច​រក​ប្រាក់ចំណូល​បាន​ច្រើន​ល្មម​គ្រប់គ្រាន់​ក្នុង1រដូវ​។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ លោក​ឆេង​ ថុង​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ម្នាស់​ទឹកឃ្មុំ​ គឺជា​ផ្លែឈើ​ដែល​មានតម្លៃ​ខ្ពស់​ ដោយ​អាច​លក់​ចេញ​បាន​ក្នុង1ឡូ​(12ផ្លែ​) តម្លៃ24,000​រៀល​ និង​លក់​បោះ​ដុំ​នៅនឹង​ចម្ការ​តែម្ដង​បាន​តម្លៃ​ 20,000រៀល​ដែរ​ក្នុង​ 1ឡូ​ ដោយសារតែ​ផ្លែឈើ​ប្រភេទ​នេះ​យើង​អាច​លក់​បាន​ថ្លៃ​គួរសម​ និង​ពុំសូវ​មានការ​ប្រែប្រួល​តម្លៃ​ខ្លាំង​ប៉ុន្មាន​ទេ​។បន្ថែម​លើ​នេះ​ដើម​របស់​វា​ ខ្ញុំ​អាច​លក់​ទៅ​ឱ្យ​សួនសត្វ​ សម្រាប់​ធ្វើ​ជា​ចំណីសត្វ​ដំរី​បាន​ក្នុង​ 1តោន​ តម្លៃ​ 13ម៉ឺន​រៀល​ដែរ​ដែល​ចំការ​ម្នាស់​របស់​យើង​អាច​ប្រមូល​បាន​ប្រមាណ​ជា​ 40តោន​ដែរ​ក្នុង​មួយ​រដូវ​ដែល​ស្មើនឹង​ជាង​ 5លាន​រៀល​”។

    បច្ចុប្បន្ន​ម្នាស់​ទឹកឃ្មុំ​របស់​សហគមន៍​សំបូរ​មានជ័យ​ ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឱ្យ​ផ្សារ​ MACRO​ នៅ​ភ្នំពេញ​ និង​ផ្សារ​ទំនើប​ជាច្រើន​ទៀត​ និង​ដោយសារតែ​វា​មាន​តម្រូវការ​ច្រើន​នៅ​តាម​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​ធំៗ​ ទើប​មាន​ឈ្មួញ​មក​ទទួលយក​ដល់កន្លែង​តែម្ដង​ក៏​មាន​។

    លោក​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ទៀត​ថា​៖“សហគមន៍​របស់ខ្ញុំ​ ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត​ដែរ​ ជាពិសេស​ម្នាស់​ទឹកឃ្មុំ​នេះ​តែម្ដង​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្លាំង​ តែ​ពេលនេះ​ដី​ដែល​ត្រូវ​ពង្រីក​សម្រាប់​ការ​ដាំ​ម្នាស់​ទឹកឃ្មុំ​នេះ​កំពុង​ជាប់​ប្រើប្រាស់​សម្រាប់​ដំណាំ​ផ្សេងទៀត​ ដែល​មិន​អាច​ឱ្យ​សហគមន៍​សំបូរ​មានជ័យ​យើង​ពង្រីក​ការ​ដាំដំណាំ​ម្នាស់​ទឹកឃ្មុំ​នេះ​បាន​ទៀត​”៕

  • រំជើបរំជួល​!​!​ ​Fast​ ​&​ ​Furious​:​ ​Hobbs​ ​and​ ​Shaw​ ​បញ្ចាំង​ថ្ងៃ​ដំបូង​នៅលើអេក្រង់ IMAX

    រំជើបរំជួល​!​!​ ​Fast​ ​&​ ​Furious​:​ ​Hobbs​ ​and​ ​Shaw​ ​បញ្ចាំង​ថ្ងៃ​ដំបូង​នៅលើអេក្រង់ IMAX

    ​នៅ​ថ្ងៃពុធ​ទី​ ​៣១​ ​ខែកក្កដា​ឆ្នាំ​ ​២០១៩​ ​នេះ​ ​កំពូល​ភាពយន្ដ​ល្បីល្បាញ​ធ្លាប់​កើប​ប្រាក់​រាប់​លាន​ដុល្លារ​បាន​វិលត្រឡប់​មកវិញ​ ​មាន​ចំណងជើង​ថា​ ​Fast​ ​&​ ​Furious​ ​:​ ​Hobbs​ ​&​ ​Shaw​ ​ពី​ផលិតកម្ម​ Universal Studio ​​ ​ត្រូវ​បាន​បញ្ចាំង​ថ្ងៃ​ដំបូង​នៅលើអេ​ក្រង់​ ​IMAX​ ​ក្នុង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​by​ ​Smart​ ​Cambodia​ ​AEON​ ​Mall​ ​សែនសុខ​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពុះ​កញ្ច្រោល​សឹងតែ​ទប់​កៅអី​មិន​ជាប់​។​

    ​Fast​ ​&​ ​Furious​ :​ ​Hobbs​ ​&​ ​Shaw​ ​(​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ ​Hobbs​ ​&​ ​Shaw​)​ ​គឺជា​ខ្សែភាពយន្ត​បែប​សកម្ម​អាមេរិក​ឆ្នាំ​ ​២០១៩​ ​ដឹកនាំ​ដោយ​កំពូល​អ្នកជំនាញ​ផលិត​កុន​ ​David​ ​Leitch​ ​និង​និពន្ធ​សាច់រឿង​ដោយ​ ​Chris​ ​Morgan​ ​និង​ ​Drew​ ​Pearce​ ​ផ្អែកលើ​រឿង​របស់​ ​Morgan​ ​។​ ​សាច់រឿង​ទាំងមូល​បាន​លាតត្រដាង​អំពី​សិល្បៈ​នៃ​ការ​បើក​រថយន្ដ​ល្បឿន​លឿន​ ​និង​ជម្លោះ​រវាង​ ​Luke​ ​Hobbs​ ​និង​ ​Deckard​ ​Shaw​ ​ដែល​អ្នក​ទាំងពីរ​ជា​តួឯក​ប្រុស​នៅក្នុង​រឿង​ ​។​ ​យ៉ាងណាមិញ​ ​តួអង្គ​ ​Dwayne​ ​Johnson​ ​ត្រូវ​បាន​សម្ដែង​ជា​ ​Hobbs​ ​និង​ ​Jason​ ​Statham​ ​សម្ដែង​ជា​ ​Shaw​។​

    ​សូមជម្រាប​ផង​ដែរ​ថា​ ​ប្រសិនបើ​អ្នកគាំទ្រ​ទាំងអស់​បាន​ទៅ​ទស្សនា​ខែ្ស​ភាយ​យន្ដ​នេះ​ ​សូមកុំ​រំ​លង​ក្រេ​ឌីដ​ស៊ីន​ចំនួន​ ​៣​ ​នៃ​ចុងបញ្ចប់​សាច់រឿង​ ​នោះ​អ្នក​នឹង​ដឹង​ថា​ និង​មាន​អ្វី​ហួសចិត្ត​នឹកស្មាន​មិនដល់​។​ ​ភាពយន្ដ​នេះ​ ​មាន​ដាក់​បញ្ចាំង​ពី​ថ្ងៃនេះ​តទៅ​នៅ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​by​ ​Smart​ ​៕​

  • ការ​វិនិយោគ​លើដី​ទំនេរ នៅតែមាន​ផល​ចំណូល​​ខ្ពស់

    ការ​វិនិយោគ​លើដី​ទំនេរ នៅតែមាន​ផល​ចំណូល​​ខ្ពស់

    ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​អំពី​ “ស្ថានភាព​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​” ពិសេស​កំណើន​នៃ​ការ​វិនិយោគ​លើ​ដី​ទំនេរ​ដែល​នៅតែ​មានផល​ចំណូល​គួរ​ឱ្យ​កត់សម្គាល់​។

    លោក​ ច្រឹក​ សុ​ខនីម​ បានឱ្យ​ដឹង​ថា​៖ “សម្រាប់​វិស័យ​ដីធ្លី​ ឬដី​ទំនេរ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​មាន​សក្តា​នុ​ពល​ច្រើនណាស់​ ហើយក៏​អាច​រកចំណូល​បាន​ប្រាក់​ច្រើន​ដែរ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ពី​វិស័យ​ដីធ្លី​នេះ​ ពីព្រោះ​ដី​ទំនេរ​យើង​ទិញទុក​ក្នុងរយៈពេល​ពី5​ ទៅ10ឆ្នាំ​គាត់​នឹង​ទទួល​បានផល​ចំណូល​ពី​ការ​វិនិយោគ​ហ្នឹង​ខ្ពស់​ បើ​ធៀប​ទៅ​និង​ប្រទេសជិតខាង​នៃ​បណ្តា​ប្រទេស​អាស៊ាន​”។

    លោក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​៖“ការ​វិនិយោគ​លើ​ដី​ទំនេរ​ បើ​យើង​និយាយ​អំពី​តំបន់​អាស៊ាន​ថៃ​ វៀតណាម​ គេ​ដើរមុន​យើង​ ដូចជា​នៅ​ទីក្រុង​ហូជីមិញ​ និង​ទីក្រុង​បាងកក​ តម្លៃ​ដី​គេ​មានតម្លៃ​ថ្លៃ​ជាង​យើង​គុណ​ 1ជា2​។ តម្លៃ​មានការ​កើនឡើង​ និង​សក្តា​នុ​ពល​នៅ​កើនឡើង​ខ្លះ​មែន​ តែ​មិន​កើនឡើង​ដូច​យើង​ទេ​។ តម្លៃ​សេដ្ឋកិច្ច​យើង​ វា​មាន​សក្តា​នុ​ពល​អភិវឌ្ឍន៍​ខ្ពស់​ ដោយសារតែ​ប្រទេស​យើង​កំពុង​អភិវឌ្ឍន៍​ ដូច្នេះ​រកស៊ី​នៅតែ​បាន​ល្អ​ ដោយឡែក​តម្លៃ​អចលនវត្ថុ​ក៏​កើនឡើង​ដែរ​។ បើ​ថៃ​ និង​វៀតណាម​មានតម្លៃ​ 10,000​$ យើង​នៅ​ត្រឹម​តម្លៃ​ 5,000​-6,000​$ ឬអាច​នៅកន្លែង​ខ្លះ​មានតម្លៃ10,000​$ ក៏​មាន​ តែ​គិត​ជាមធ្យម​ តម្លៃ​យើង​ប្រហែល​ 5,000​$ ឯគេ​ប្រហែល​ជា12,000​-13,000​$”។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​បញ្ជាក់​ថា​៖ “សក្តា​នុ​ពល​តម្លៃ​ កន្លែង​ពាណិជ្ជកម្ម​ Commercialល្អ​ៗ សម្រាប់​ 5ឆ្នាំ​ ទៅ​ 10ឆ្នាំខាងមុខ​ទៀត​ក៏​នៅតែ​ឡើង​ តែ​ការ​ឡើង​លឿន​ គឺ​ពី​ឥឡូវ​ទៅ​ 5ឆ្នាំ​ជា​កម្រិត​ ខ្ញុំ​ត្រូវ​គិតថា​ជាមធ្យម​ពី​ 10​ ទៅ​ 15​%ក្នុង1ឆ្នាំ​។ កន្លែង​ខ្លះ​អាច​លើស​ពី​ហ្នឹង​ តែ​ក៏អាច​តិច​ជាង​ហ្នឹង​ដែរ​ ប៉ុន្តែ​មូលហេតុ​អ្វី​បាន​ជា​ដូច្នេះ​? គឺ​ដោយសារតែ​តំបន់​ Commercial​ ធំៗ​ទាំងនោះ​ ខ្លះ​គាត់​បាន​អភិវឌ្ឍ​នាំ​ឱ្យ​កំណើន​នៃ​ការ​អភិវឌ្ឍ​ក៏​កាន់តែ​រីកចម្រើន​ ធ្វើ​ឱ្យ​របស់​ហ្នឹង​កាន់តែ​កម្រ​ទៅ​។ ដោយឡែក​បើ​គិតថា​ តម្លៃ5,000ក្នុង​ 1ម៉ែត្រការ៉េ​ ថ្លៃ​ តែបើ​គាត់​សាងសង់​ 40​ ឬ50ជាន់​ (1ជាន់​ថ្លៃ1ការ៉េ100​) អុីចឹង​តម្លៃ​ដី​នៅតែ​ធូរ​ថ្លៃ​។ អ្វី​ក៏​ដោយ​ វា​ជា​តម្លៃ​សេដ្ឋកិច្ច​ វា​អាស្រ័យ​ទៅលើ​ការ​ប្រើប្រាស់​របស់​អចលនទ្រព្យ​ គាត់​ច្នៃ​ការប្រើ​ប្រាស់​បាន​ល្អ​ តម្លៃ​សេដ្ឋកិច្ច​ហ្នឹង​ក៏​វា​ចាប់ផ្តើម​ធូរ​ថ្លៃ​ទៅ​តាម​ហ្នឹង​ដែរ​។ ជា​រួម​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ នៅ​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​ធ្វើវិនិយោគ​ ទើប​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ គាត់​មើលឃើញ​ គាត់​មក​វិនិយោគ​នៅ​ស្រុកខ្មែរ​ មាន​ជនជាតិ​ជាច្រើន​ មាន​ចិន​ ថៃ​ជប៉ុន​គាត់​មក​វិនិយោគ​ក្នុង​ប្រទេស​យើង​”។

    លោក​បាន​បញ្ជាក់​ថា​៖ “ដូច្នេះហើយ​ បាន​ជា​បរទេស​គាត់​មាន​បទ​ពិសោធ​ពី​ប្រទេស​របស់​គាត់​ គាត់​ទិញ​ដី​ទំ​នេរ​ធំៗ​ទុក​ ឱ្យ​តែ​គាត់​ដឹង​ពី​ម៉ាស្ទ័​ផ្លេន​រយៈពេល​វែង​គាត់​ទិញ​ដី​ជិ​តៗ​តំបន់​ហ្នឹង​ទុក​។ នេះ​ជា​បទ​ពិសោធ​នៃ​បណ្តា​ប្រទេស​ជឿនលឿន​ គាត់​មាន​បទ​ពិសោធ​ រួចហើយ​ការទិញ​ដី​ទុក​ការ​ទិញ​អ្វី​ៗផ្សេងទៀត​ វា​ហុច​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​ ចំណូល​សម្រាប់​បុគ្គល​ហ្នឹង​ខ្ពស់​ ក្នុងរយៈពេល​វែង​។ ដោយឡែក​សម្រាប់​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ឬពាណិជ្ជកម្ម​ យើង​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ទិញ​ដើម្បី​ការ​អភិវឌ្ឍ​ និង​ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ កើន​ខ្ពស់​ជាង​ហ្នឹង​បន្ត​ទៅទៀត​ផង​ដែរ​”។

    លោកស្រី​ តាំង​ ហួរ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ​Amatak​ Property​ Servic​ ក៏បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​៖ “ពាក់ព័ន្ធ​ទៅ​នឹង​ការ​វិនិយោគ​លើ​ដី​ទំនេរ​ វា​អាច​នឹង​ក្លាយទៅជា​ការ​រកបាន​ចំណូល​ដ៏​ល្អ​មួយ​ នៅពេល​លក់​អចលនទ្រព្យ​ទាំងនេះ​។

    លោកស្រី​បន្ត​ថា​៖ “មិន​ចំពោះតែ​អ្នកទិញ​ដើម្បី​ធ្វើការ​វិនិយោគ​បន្ត​នោះ​ទេ​ គឺ​តាមរយៈ​បទ​ពិសោធ​ខ្ញុំ​សព្វថ្ងៃ​ទិញ​ដី​អាច​ទទួលផល​ចំណេញ​ច្រើនជាង​ទិញ​ផ្ទះ​ ហើយ​បើ​សួរ​ថា​ វា​ត្រូវ​ប្រើ​រយៈពេល​ប៉ុនណា​ក្នុង​ការ​ទទួល​ប្រាក់ចំណេញ​នោះ​? វា​មិន​ទៀង​ទេ​ អាស្រ័យ​លើ​ដី​នោះ​ស្ថិតនៅ​ទីតាំង​ណា​? ចំពោះ​ដី​នៅក្នុង​ក្រុង​វិញ​តម្លៃ​ឡើង​លឿន​ណាស់​ ដោយសារ​តំបន់​ខ្លះ​គេ​ហៅថា​ តំបន់​ពាណិជ្ជកម្ម​។ ឧទាហរណ៍​បើ​តម្លៃ​ដី​5,000ក្នុង​ 1ម៉ែត្រការ៉េ​ ហើយ​បើ​គេ​សាងសង់​ច្រើន​ជាន់​ គេ​កាន់តែ​បាន​ចំណេញ​ខ្ពស់​។ ព្រោះ​ដី​ថ្លៃ​យើង​សង់​ទាប​មិន​អាច​ចំណេញ​បានទេ​។ តែ​ប្រសិនបើ​យើង​ចង់​សង់​បែប​លំនៅ​ឋាន​ទាប​ៗ ទាល់តែ​ដី​នៅ​តំបន់​ជាយក្រុង​ដែល​កំពុង​ចាប់ផ្តើម​អភិវឌ្ឍន៍​។

    លោកស្រី​បន្ត​ផ្តល់​យោបល់​ថា​៖“បើ​យើង​ចង់​ទិញ​ដី​រក​ផល​ចំណេញ​ច្រើន​ យើង​គួរតែ​ទិញ​ដី​នៅ​តំបន់​អភិវឌ្ឍន៍​នៅ​ជាយក្រុង​ ដល់​មាន​ចំងាយ​ 20​-30​គីឡូម៉ែត្រ​ពី​ក្រុង​ តែ​ជា​តំបន់​ ឬជាទី​តាំង​ដែល​អាច​មាន​អំណោយផល​ក្នុង​ការលក់ដូរ​ និង​មាន​ចរន្ត​ក្នុង​ការ​ជួញដូរ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូចជា​តំបន់​ និង​ផ្លូវ​ក្រវាត់ក្រុង​ជាដើម​”៕

  • Galaxy Note 10 និង Note 10+ ពណ៌ស និងពណ៌ផ្កាឈូក បង្ហាញរាងពេញៗ

    Galaxy Note 10 និង Note 10+ ពណ៌ស និងពណ៌ផ្កាឈូក បង្ហាញរាងពេញៗ

    ក្រុមហ៊ុន​ Samsung ​នឹង​ធ្វើ​កម្មវិធី​ Unpacked ​​នៅ​ថ្ងៃ​ទី​7 ​ខែ​សីហា​ខាង​មុខ​នេះ​នៅ​ទីក្រុង​បាសេឡូណា ​ប្រទេស​អេស្ប៉ាញ​ ​ដោយ​នឹងបង្ហាញ​ចេញ​ស្មាតហ្វូន​ម៉ូដែល​ចុង​ក្រោយ​គឺ​ ​Galaxy Note 10 , Note 10+ និង Galaxy Note 10 5G​ ​ដែល​មាន​ពណ៌​ចម្រុះ​ជាច្រើន ​ជាពិសេស​ពណ៌​ប្លែក​ជាង​គេ ​គឺ​ពណ៌​ស​ និង​​ពណ៌​ផ្កាឈូក​។

    លក្ខណសម្បត្តិ​លេចធ្លាយ​មួយ​ចំនួន​សម្រាប់ Note សេរ៊ី​ឆ្នាំ2019 នឹង​បំពាក់​នូវ​បន្ទះ​ឈីប Snapdragon 855 Plus ​មាន RAM ទំហំ 8GB (Note 10) និង​ទំហំ 12GB (Note 10+) ​អម​ថាមពល​ថ្ម​ធំ​ដល់ 3500mAh និង 4300mAh។

    ​ខណៈ​តម្លៃ​វិញ គេក៏​រំពឹងផងដែរ​ថា នឹង​មិន​ខុស​ពី​ជំនាន់​ដាកើបង្ហាញ Note 9 ដោយ​ត្រកូល Note ចុងក្រោយ​គេនេះ នឹង​ដាក់​លក់​ក្នុង​តម្លៃ 999ដុល្លារ (Note 10/256GB) និង 1,149ដុល្លារ (Note 10+/256GB)៕

  • កីឡាករល្បីឈ្មោះថៃ យកលុយពីការប្រកួត មកជួយក្លិប ព្រះខែសែនជ័យ ក្នុងខេត្តបាត់ដំបង

    កីឡាករល្បីឈ្មោះថៃ យកលុយពីការប្រកួត មកជួយក្លិប ព្រះខែសែនជ័យ ក្នុងខេត្តបាត់ដំបង

    ក្រោយពីប្រកួតចាញ់កីឡាករខ្មែរ កែវ រំចង់ លើសង្វៀនឯកភ្នំ ខេត្តបាត់ដំបង  អ្នក​ប្រដាល់​ថៃ Iquezang បានយកលុយដែលបានពីការប្រកួតនេះទៅជួយដល់ក្លិបប្រដាល់មួយឈ្មោះថា ព្រះ​ខែ​សែន​ជ័យ​ នៅក្នុង​ខេត្ត​បាត់ដំបង ប្រទេសកម្ពុជា។កីឡាករថៃរូបនោះបានថ្លែងថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមកវាយជាមួយនឹងអ្នកប្រដាល់ខ្មែរ កែវ រំចង់ ដោយសារតែរូបគេអាចមកជួយក្លិបប្រដាល់នៅកម្ពុជាបានផងដែរ។ Iquezang ​បាន​និយាយ​ថែម​ទៀត​ថា ​រូបគេ​ចង់​មក​ប្រកួត​នៅ​កម្ពុជា​ម្ដង​ទៀតតាម​ដែល​អាច​ធ្វើ​បាន។ ជា​ពិសេសគេបាន​ថ្លែងអំណរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ដែល​ស្វាគមន៍រូប​គេ ​និង​ចូលមក​មើល​ការ​ប្រកួត​​យ៉ាង​ច្រើន។គួរបញ្ជាក់ផងដែរថា កែវ រំចង់ និង Iquezang ធ្លាប់ជួបគ្នាចំនួន 2លើកនៅថៃ និង 1លើកនៅកម្ពុជា ដោយ Iquezang ធ្លាប់ឈ្នះម្តង ខណៈដែល កែវ រំចង់ ធ្លាប់ឈ្នះ​ 2ដង៕

  • ដឹងតែល្អមើលហើយ! សប្តាហ៏នេះ សង្វៀន Super Champ ដាក់កីឡាករខ្មែរវាយម្តង 4គូ

    ដឹងតែល្អមើលហើយ! សប្តាហ៏នេះ សង្វៀន Super Champ ដាក់កីឡាករខ្មែរវាយម្តង 4គូ

    នៅក្នុងការប្រកួតក្បាច់គុនប្រដាល់បុរាណសង្វៀន ​Mouy Thai Super Champ ក្រុមអ្នករៀបចំកម្មវិធីបានផ្គូផ្គងកីឡាករខ្មែរចំនួន 4រូបឱ្យបង្ហាញវត្តមានលើសង្វៀនដ៏ល្បីនៅក្នុងប្រទេសថៃនៅថ្ងៃអាទិត្យ ទី4 ខែសីហា ឆ្នាំ2019 ខាងមុខនេះ។

    កីឡាករ​កម្ពុជា​ចំនួន​ 4នាក់​រួម​មាន​ គង់​ សំបូរ​ ធន់​ ចាន់តាក់​ ពុយ​ វណ្ណៈ និង​ ធី​ តុងហ៊ី នឹងត្រូវឡើងប្រកួត ដោយកីឡាករគុនខ្មែរ គង់ សំបូរ ត្រូវបានគណៈរៀបចំកម្មវិធីដាក់ឱ្យប្រកួតជាគូឯក ដែលត្រូវជួបជាមួយកីឡាករជើងខ្លាំងមួយថៃឈ្មោះ Rittidech(រីទ្ធីដេត)​ ខណៈដែលកីឡាករ ធន់​ ចាន់តាក់ ក៏ត្រូវប្រកួតក្នុងប្រភេទគូពិសេសផងដែរ។

    ការប្រកួត​នេះ​នឹង​មាន​ផ្សាយបន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ប៉ុស្តិ៍លេខ៨​ Channel 8​ របស់កម្ពុជាផងដែរចាប់​ពី​ម៉ោង​ 6.20​នាទី​ ល្ងាច​ថ្ងៃ​អាទិត្យ​ ទី4​ សីហា​ ឆ្នាំ2019៕

  • លីកកំពូលកម្ពុជានឹងត្រូវសម្រាក 2សប្តាហ៍ដើម្បីហ្វឹកហាត់ត្រៀមវគ្គជម្រុះ World Cup

    លីកកំពូលកម្ពុជានឹងត្រូវសម្រាក 2សប្តាហ៍ដើម្បីហ្វឹកហាត់ត្រៀមវគ្គជម្រុះ World Cup

    កាលពីពេលថ្មីៗនេះ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានស្នើសុំធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតលីកកំពូលកម្ពុជា ដោយលើកការប្រកួតទៅមុខចំនួន 2សប្តាហ៍ ដោយនឹងចាប់ផ្ដើមលើកពីសប្តាហ៍ទី22 នេះទៅ ហើយសំណើនេះក៏ត្រូវបានទទួលការយល់ព្រមពីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជាផងដែរ។ដូចនេះការប្រកួតនៅថ្ងៃទី31 ខែសីហា ឆ្នាំ2019 ដែលជាការប្រកួតសប្តាហ៍ទី22 នឹងត្រូវលើកទៅធ្វើនៅថ្ងៃទី14 ខែកញ្ញា ឆ្នាំ2019 វិញ ពោលគឺក្រោយពីការប្រកួតវគ្គជម្រុះ WORLD CUP 2022 Qatar៕

  • ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ប្រកាស​ថា​ ​បើ​ទូត​សុឆន្ទៈ​ទាំង១២​ ​មិន​ចេះ​ប្រើ​ឱកាស​របស់​ខ្លួន​គឺជា​រឿង​គួរ​ឱ្យ​ស្ដាយ​

    ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ប្រកាស​ថា​ ​បើ​ទូត​សុឆន្ទៈ​ទាំង១២​ ​មិន​ចេះ​ប្រើ​ឱកាស​របស់​ខ្លួន​គឺជា​រឿង​គួរ​ឱ្យ​ស្ដាយ​

    ​បន្ទាប់ពី​បាន​ប្រកាស​ផ្ដល់​តំណែង​ ​ដល់​ម្ចាស់​ពាន​ទាំង១២​ ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នៅ​សំបូរ​ព្រៃ​គុក​ ​ជា​ទូត​សុឆន្ទៈ​ ​គេ​កត់សម្គាល់​ថា​ម្ចាស់​ពាន​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​មានឱកាស​បង្ហាញខ្លួន​កាន់តែ​ច្រើន​លើ​ឆាក​ទូរទស្សន៍​ ​ធ្វើ​ឱ្យ​មហាជន​មានការ​កោតសរសើរ​។​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​ប្រកាស​ថា​ ​ទូត​សុឆន្ទៈ​បើ​មិន​ចេះ​ប្រើ​ឱកាស​របស់​ខ្លួន​ ​ក្នុងរយៈពេល១ឆ្នាំនេះ​ ​គឺ​មិន​ខុសពី​បោះបង់​ឱកាស​របស់​ខ្លួន​ក្នុង​ការពង្រីក​កេរ្តិ៍ឈ្មោះ​នោះ​ឡើយ​។​ ​

    ​គួរ​បញ្ជាក់​ថា​ ​ម្ចាស់​ពាន​ដែល​ត្រូវ​បាន​តែងតាំង​ជា​ទូត​សុឆន្ទៈ​រួមមាន​៖​ ​

    1​-​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​គឺជា​តារាចម្រៀង​សំលេង២​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ១ប្រចាំឆ្នាំ២០១៩​។​ ​



    2-​កញ្ញា​ ​ភី​យ៉ា​ ​គឺជា​តារា​សម្ដែង​ ​និង​ជា​ម្ចាស់​គ្រង​ឈុង​បុរាណ​ចំណាត់ថ្នាក់​លេខ១​ ​ប្រចាំឆ្នាំ២០១៩​។​

    3​-​លោក​ ​រុន​ ​ណា​កូ​ ​គឺជា​ម្ចាស់​ពាន២ជំនាន់​ ​ដែល​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​លេចធ្លោ​ ​និង​ស័ក្​ដ​សម​ ​កាលពី​ឆ្នាំ២០១៨​ ​និង​ពាន​ប្រជាប្រិយ​ភាព​ប្រចាំឆ្នាំ២០១៩​ ​ក្នុងចំណោម​ម្ចាស់​ពាន​ឆ្នាំ​ចាស់​។​ ​



    4-​ ​អ្នកនាង​ ​ម៉ៅ​ ​ស៊ី​ណាត​ ​គឺជា​តារាចម្រៀង​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​ផ្នែក​គ្រង​ឈុត​ត្រូវ​ទម្រង់​ ​និង​លេចធ្លោ​ប្រចាំឆ្នាំ២០១៨​។​ ​



    5​-​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​តារាចម្រៀង​ ​និង​ជាពិធី​ករ​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ២​។​ ​



    6​-​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ៣​ ​ប្រចាំឆ្នាំ២០១៩​។​ ​



    7​-​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​ ​គឺជា​តារា​សម្ដែង​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​កម្រ​ ​កាលពី​ឆ្នាំ២០១៨​។​ ​



    8-​កញ្ញា​ ​វណ្ណា​ ​វត្តី​ ​គឺជា​តារាចម្រៀង​-​តារា​សម្ដែង​ ​និង​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ២ប្រចាំឆ្នាំ២០១៩​។​ ​



    9​-​លោក​ ​ម៉ែ​ន​ ​អ​ម្រុ​ងរ័​ត្ន​ ​គឺ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ផ្នែក​ច្នៃប្រឌិត​ ​ដែល​លេចធ្លោ​ជាងគេ​កាលពី​ឆ្នាំ២០១៨​។​



    10​-​កញ្ញា​ ​ភី​ ​សម័យ​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ ​ច្នៃប្រឌិត​កាលពី​ឆ្នាំ២០១៨​។​



    11-​លោក​ ​លឿង​ ​វិសាល​ ​គឺជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ចំណាត់ថ្នាក់​លេខ៣​ ​ប្រចាំឆ្នាំ២០១៩​។​



    12​-​កញ្ញា​ ​បេ​ប៊ី​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​លេចធ្លោ​កាលពី​ឆ្នាំ២០១៨​។​


  • សូ​ ​ដា​នី​តា​ ​ពោល​សរសើរ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​និង​ប្រាប់​ពី​បទពិសោធន៍​ជា​អតីត​ពិធី​ការិនី​ ​

    សូ​ ​ដា​នី​តា​ ​ពោល​សរសើរ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​និង​ប្រាប់​ពី​បទពិសោធន៍​ជា​អតីត​ពិធី​ការិនី​ ​

    ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​បានឃើញ​ថា​ ​មានការ​រិះគន់​ពិធី​ការិនី​ ​កែវ​ ​ច័ន្ទ​និមល​ ​តាមរយៈ​កម្មវិធី​ ​“​ឋានសួគ៌​ឬ​ឋាននរក​”​ ​ក្នុង​នោះ​សូ​ ​ដា​នី​តា​ ​អតីត​ពិធី​ការិនី​ដែរ​នោះ​ ​បាន​បាន​ចែករំលែក​បទពិសោធន៍​ ​និង​បាន​ស្នើសុំ​មហាជន​កុំ​ស្តី​បន្ទោស​លើ​និមល​។​

    ​កញ្ញា​ ​សូ​ ​ដា​នី​តា​ ​បាន​បង្ហោះ​សារ​ថា​ ​“​ប៉ុន្មាន​ថ្ងៃនេះ​ ​បើក​ ​Facebook​ ​ឃើញ​តែ​រឿង​ផ្លូវគោក​ ​ហើយ​លឺ​គេ​និយាយ​តែ​រឿង​ផ្លូវគោក​ ​ដែល​ទាក់ទង​ទៅ​សំនួរ​ចម្លើយ​ក្នុង​កម្មវិធី​ ​នាងខ្ញុំ​សុំ​និយាយ​ក្នុងនាម​មនុស្ស​កណ្តាល​ ​ហើយ​នាងខ្ញុំ​កន្លងមក​ក៏​ធ្លាប់​ជា​ពិ​ធិការិ​នី​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​ ​នឹង​តាម​ស្ថានីយ​ទូរទស្សន៍​ចំនួន៧ស្ថានីយ​កន្លងមក​ហើយ​។​ ​សំរាប់​ ​មុល​ ​គឺ​គាត់​និយាយ​ថា​ខុស​រឺ​ត្រូវ​ ​គឺ​តាម​ការរៀបចំ​របស់​កម្មវិធី​រួចជាស្រេច​ ​បើ​មុល​ដឹង​ខុស​ ​ក៏​មុ​លមិន​អាច​ប្រកែក​ ​ព្រោះ​រាល់​កម្មវិធី​សំនួរ​ចម្លើយ​ ​នឹង​ក្រដាស​សំនួរ​&​សម្លើ​យ​ ​កម្មវិធី​គេ​យក​ឲ្យ​យើង​ជាពិធី​ករ​ពិធី​ការិនី​ចាំ​ផ្ទៀង​ចម្លើយ​បេក្ខជន​នៅ​ហ្នឹង​រួចជាស្រេច​ ​ចឹង​សូម​មេត្តា​បងប្អូន​កុំ​ជេរស្តី​បន្ទោស​គាត់​អី​ ​…​”​។​

    ​មិនថា​យ៉ាងណា​ ​នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ​ ​ដែល​ពិធី​ការីនី​ពោរពេញ​ទៅ​ដោយ​វិជ្ជាជីវៈ​ ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​ទទួល​បានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ ​ពីសំណាក់​មហាជន​ ​ក៏ដូចជា​មិត្ត​រួម​សិល្បៈ​ ​និង​ម្ចាស់​រៀបចំ​កម្ម​វិ​ធី​ផ្សេង​ៗ​ ​ដោយសារតែ​អ្នកនាង​មិនមែន​ត្រឹមតែ​ជា​ពិ​ធិការី​នី​ ​ដែល​មាន​សំនួនវោហារ​យ៉ាង​ប៉ិនប្រសប់​តែប៉ុណ្ណោះ​នោះ​ទេ​ ​ប៉ុន្តែ​អ្នកនាង​ថែមទាំង​មាន​អត្តចរិត​ថ្លៃថ្នូរ​ ​ប្រកប​ទៅ​ដោយ​ក្រមសីលធម៌​ ​ក្នុងនាម​ជាពិធី​ការីនី​គួរឲ្យ​គោរព​ ​និង​ថែមទាំង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​ថែមទៀត​ផង​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ទាំងនេះ​ហើយ​មិន​ចម្លែក​នោះ​ទេ​ ​ដែលតា​រា​ស្រី​ជើងចាស់​វស្សា​ប្រឡូក​សិល្បៈ​ជិត​ ​២០ឆ្នាំ​ ​ដូចជា​ ​សូ​ ​ដា​នី​តា​ ​លាន់មាត់​សរសើរ​យ៉ាង​អស់ពី​ចិត្ត​ចំពោះ​ពិធី​ការីនី​ស្រី​រូប​នេះ​ ​រហូតដល់​ថ្នាក់​ហៅ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​ថា​ ​ជាពិធី​ការីនី​លំដាប់​កំពូល​ថែមទៀត​ផង​៕​ ​

  • សួស​ ​វីហ្សា​ ​ដឹកដៃ​ ​ថម​មី​ ​សម្ញែង​ភាព​ផ្អែមល្ហែម​លើទឹក​ដី​បរទេស​ ​

    សួស​ ​វីហ្សា​ ​ដឹកដៃ​ ​ថម​មី​ ​សម្ញែង​ភាព​ផ្អែមល្ហែម​លើទឹក​ដី​បរទេស​ ​

    តារាចម្រៀង​ ​សួស​ ​វីហ្សា​ ​បាន​ដឹកដៃ​ ​ថម​មី​ ​ទៅ​សាង​ភាព​ផ្អែមល្ហែម​នៅ​ក្រៅប្រទេស​យ៉ាង​មាន​ក្ដី​សុខ​បំផុត​ក្រោយ​ពួកគេ​ទាំងពីរ​ថត​ ​Pre​-​Wedding​ ​ត្រៀម​ចូល​រោងការ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

    ​ដំណើរ​កម្សាន្ត​ទៅ​សាំងហ្គាពួរ​ម្ដងនេះ​ ​សួស​ ​វីហ្សា​ ​និង​ ​ថម​មី​ ​ចង់​បង្កើត​អនុស្សាវរីយ៍​ជាច្រើន​ជាមួយគ្នា​មុន​ពេល​អ្នក​ទាំងពីរ​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​នា​ចុងឆ្នាំ២០១៩​ ​ខាងមុខនេះ​។​ ​មុន​សម្រេចចិត្ត​ជ្រើសរើស​យកគ្នា​ជាគូ​ជីវិត​ពូក​គេ​ទាំងពីរ​បាន​ស្រឡាញ់​មើលចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល២ឆ្នាំ​ ​មក​ហើយ​។​ ​ដោយ​ ​សួស​ ​វីហ្សា​ ​ទទួល​បាន​ថ្លៃ​បណ្ណាការ​ពី​លោក​ ​ថម​មី​ ​ជាង៤ម៉ឺន​ដុល្លារ​អាមេរិក​។​

    ​សូមជម្រាប​បន្ថែម​ថា​ ​ទោះជាយ៉ាងណា​ ​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​មង្គលការ​របស់​តារា​ហង្ស​មាស​ ​រូប​នេះ​ ​កំណត់​យក​ថ្ងៃណា​នោះ​ ​មិន​ត្រូវ​បាន​តារា​ហង្ស​មាស​ ​រូប​នេះ​ ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ឡើយ​ ​ដោយ​នាង​គ្រាន់តែ​ប្រាប់​ថា​ ​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ ​មិនទៅ​ធ្វើ​នៅ​ស្រុកកំណើត​របស់​នាង​ឯ​ខេត្តស្វាយរៀង​ ​ឡើយ​។​ ​អ្នក​ទាំងពីរ​ត្រូវ​បាន​គេ​ដឹង​ថា​រស់នៅ​វីឡា​ទ្រនំ​ស្នេហ៍​របស់​ពួកគេ​តម្លៃ​ជាង​ ​20ម៉ឺន​ដុល្លារ​ ​ឯ​បុរី​ជីប​ម៉ុង​លែន​ ​ផ្លូវ​ជា​ ​សុ​ផា​រ៉ា​។​ ​មុន​ភ្ជាប់ពាក្យ​ ​វី​សា​ ​ក៏បាន​ទិញ​រថយន្ត​ទំនើប2គ្រឿង​រួមគ្នា​ ​ជាមួយ​គូ​ដណ្តឹង​ជិះ​យ៉ាង​ហ៊ឺហា​ផង​ដែរ​ ​ទើប​ពេលនេះ​ចំណង​ស្នេហ៍​របស់​តារា1គូ​នេះ​ ​កាន់តែ​ខិត​កៀក​ទៅ​រក​ថ្ងៃ​មង្គលការ​៕​