Category: សង្គម និងសេដ្ឋកិច្ច

  • តោះ​!​ ​នាំគ្នា​មក​មើល​យន្តហោះ​ផ្ទាល់ខ្លួន​របស់​ ​Messi​ ​ដែល​មានតម្លៃ​ ​12លាន​អឺ​រ៉ូ​

    តោះ​!​ ​នាំគ្នា​មក​មើល​យន្តហោះ​ផ្ទាល់ខ្លួន​របស់​ ​Messi​ ​ដែល​មានតម្លៃ​ ​12លាន​អឺ​រ៉ូ​

    ​ងាក​មក​មើល​ជីវិត​ឯកជន​របស់​កីឡាករ​លំដាប់​ពិភពលោក​ ​Lionel​ ​Messi​ ​វិញ​ម្ដង​ ​គេ​នឹង​មើលឃើញ​ពី​យន្តហោះ​ផ្ទាល់ខ្លួន​របស់​ ​Messi​ ​ដែល​មានតម្លៃ​ដល់ទៅ​ ​12លាន​អឺ​រ៉ូ​ ​ដែល​ជា​យន្តហោះ​មួយ​ក្នុងចំណោម​យន្តហោះ​ផ្ទាល់ខ្លួន​ពិ​សេស​ៗ​ដែល​កីឡាករ​បាល់​ទា​ត់​ល្បី​ៗ​មាន​សម្រាប់​ធ្វើដំណើរ​ជា​លក្ខណៈ​ឯកជន​។​

    ​យន្តហោះ​ដ៏​ថ្លៃ​ ​1គ្រឿង​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅក្នុង​ប្រទេស​អាហ្សង់ទីន​ ​ដែល​រចនា​ឡើង​យ៉ាង​ល្អ​ប្រណីត​ ​និង​មានឈ្មោះ​របស់​សមាជិក​គ្រួសារ​របស់​គេ​នៅ​តាម​កាំជណ្តើរ​ឡើង​ ​និង​មាន​ស្លាក​សញ្ញា​ដែល​រចនា​ឡើង​ពី​ហត្ថលេខា​របស់​កីឡាករ​រូប​នេះ​ផ្ទាល់​តែម្តង​។​

    ​ចំណែក​ឯ​ផ្នែក​ខាងក្នុង​វិញ​ ​មានផ្ទះ​បាយ1​ ​បន្ទប់ទឹក​ចំនួន2​ ​និង​មាន​កៅអី​សម្រាប់​អ្នកដំណើរ​ចំនួន​ ​16ឈុត​ ​ដែល​មាន​លក្ខណៈ​ដូចជា​គ្រែ​គេង​នៅក្នុង​បន្ទប់ដេក​នៅពេល​ដែល​អ្នក​ជិះ​ចង់​គេង​សម្រាក​ពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​៕​

  • កម្ពុជា​ ​បាន​ត្រឹម​លេខ4​ ​នៅ​ ​Homeless​ ​World​ ​Cup​ ​ឆ្នាំនេះ​

    កម្ពុជា​ ​បាន​ត្រឹម​លេខ4​ ​នៅ​ ​Homeless​ ​World​ ​Cup​ ​ឆ្នាំនេះ​

    ​កម្មវិធី​ ​Homless​ ​World​ ​Cup​ ​2019​ ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​អង់គ្លេស​ ​និង​បាន​ផ្តល់​សិទ្ធិ​ឱ្យ​កម្ពុជា​ចូលរួម​ ​ដោយមាន​កីឡាករ​វ័យក្មេង​ចំនួន​ ​8រូប​ទៅ​ចូលរួម​ប្រកួតប្រជែង​គ្នា​ជាមួយនឹង​ក្រុមបាល់ទាត់​តំណាង​ឱ្យ​ជនអនាថា​ចំនួន​ ​72ក្រុម​ ​មក​ពី​ ​48ប្រទេស​ ​និង​មាន​ពានរង្វាន់​ជាច្រើន​ក្នុង​កម្មវិធី​នេះ​។​

    ​កម្ពុជា​ដែល​ជា​ជើងឯក​កាលពី​ឆ្នាំ​ចាស់​ ​បាន​បញ្ជូន​យុវជន​ចំនួន​ ​8នាក់​ទៅ​ចូលរួម​ការប្រកួត​ខាងលើ​ ​ដោយ​ក្នុង​នោះ​រួមមាន​ ​យ៉េង​ ​សុខ​រ៉ា​ ​សុខ​ ​ប៉ុន​តាន​ ​ទុំ​ ​វុត្​ថា​ ​ផល​ ​វ៉ាន់​ណេត​ ​សំ​ ​ដាំ​ ​គូ​ ​រ៉ាត់​ ​ស្រី​ ​មករា​ ​និង​ជា​ ​សីមា​។​ ​តែ​ជា​លទ្ធផល​ ​គឺ​ក្រុម​កម្ពុជា​ធ្វើ​មិនសូវ​បាន​ល្អ​ឡើយ​ ​ដោយ​បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ4​ ​នៃ​កម្រិត​ទី5​ ​របស់​ការប្រកួត​នេះ​តែប៉ុណ្ណោះ​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​បាន​ចូលរួម​ប្រកួត​បាល់ទាត់​ក្នុង​កម្មវិធី​ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ2003​ ​នេះ​ ​ជាច្រើនលើក​មក​ហើយ​ ​និង​ធ្លាប់​ឈ្នះ​ជើងឯក​ទៀតផង​៕​


  • ម៉ឺន​ ​សុភា​ ​ត្រៀម​សងសឹក​ដៃគូ​ចាស់​កាលពី​ស៊ី​ហ្គេម​នៅ​ប្រទេស​ថៃ​ ​នា​សប្តាហ៍​ក្រោយនេះ​

    ម៉ឺន​ ​សុភា​ ​ត្រៀម​សងសឹក​ដៃគូ​ចាស់​កាលពី​ស៊ី​ហ្គេម​នៅ​ប្រទេស​ថៃ​ ​នា​សប្តាហ៍​ក្រោយនេះ​

    ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ ​ម៉ឺន​ ​សុភា​ ​នឹង​ត្រូវ​ឡើង​សង្វៀន​ដ៏​ធំ​មួយ​នៅ​ប្រទេស​ថៃ​ ​Thailand​ ​Super​ ​Champ​ ​ដោយ​ត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​មេដាយមាស​ ​ប្រដាល់សេរី​ ​SEA​ ​GAMES​ ​2017​។​

    ​កីឡាករ​ទាំង​ ​2រូប​នេះ​ ​ធ្លាប់​ប៉ះ​គ្នា​ម្តង​ហើយ​កាលពី​ការប្រកួត​ស៊ី​ហ្គេម​ ​ដែល​កាលនោះ​ ​Diesellek​ ​បាន​ទទួល​ជ័យជម្នះ​គ្រង​មេដាយមាស​ ​ខណៈ​ដែល​ ​ម៉ឺន​ ​សុភា​ ​បាន​ត្រឹម​មេដាយ​ប្រាក់​ក្រោយ​ចាញ់​ដោយ​ពិន្ទុ​៕​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​សប្តាហ៍​មុន​ ​ក្នុង​កម្មវិធី​ខាងលើ​មាន​កីឡាករ​ខ្មែរ​ ​2រូប​បាន​ចូលរួម​ប្រកួត​ក្នុង​នោះ​មាន​៖​ ​ធន់​ ​ចាន់​តាក់​ ​និង​គង់​ ​សំបូរ​។​ ​ប៉ុន្តែ​លទ្ធផល​របស់​អ្នក​ទាំង2​ ​គឺ​មិនល្អ​ឡើយ​ ​ដោយ​ចាន់​តាក់​ ​ចាញ់​ពិន្ទុ​ ​ស្ដារ​ប៊យ​ ​ខណៈ​ ​សំបូរ​សន្លប់​ទឹក​មួយ​ក្រោម​រន្ទះ​ជើង​របស់​កីឡាករ​ ​Rittidech​ ​Vor.Wantawee​៕​


  • ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​

    ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ ​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​

    ក្នុង​ការ​លើកកម្ពស់​ការងារ​គ្រប់គ្រង​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​ឱ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ ​សំដៅ​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​ក្នុង​ប្រទេស​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ ​«​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​ ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡា​ញក​ម្ពុ​ជា​»​ ​(​Cambodia​ ​Pharmaceutical​ ​Online​ ​Registration​ ​System​ ​“​CamPORS​”​)​ ​។​

    ​លោក​សាស្ត្រា​ចារ្យ​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​បាន​ថ្លែង​ថា​៖​«​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡា​ញនា​ពេលនេះ​ ​គឺ​ដើម្បី​លើកកម្ពស់​ការងារ​គ្រប់គ្រង​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​ឱ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​ ​សំដៅ​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​ក្នុង​ប្រទេស​ ​ហើយ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡា​ញក​ម្ពុ​ជា​ ​ឬហៅ​ថា​ ​CamPORS​ ​នេះ​ក៏​ជា​កំណែទម្រង់​មួយ​ដ៏​មាន​សារៈសំខាន់​ ​និង​ជា​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​សុខាភិបាល​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​ផង​ដែរ​។​

    ​ ​ក្រសួងសុខាភិបាល​បាន​ដាក់ចេញ​នូវ​យន្តការ​គ្រប់គ្រង​ ​ត្រួតពិនិត្យ​ ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ ​និង​គ្រឿងសម្អាង​ក្លែងក្លាយ​ ​និង​អន់​គុណភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដូចជា​ ​៖​
    ​1​−​ ​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថ​កិ​ច្ច​ផ្សេង​ៗ​ទៀត​ក្នុង​ការ​ចុះ​បង្ក្រាប​ករណី​ចែកចាយ​ ​ឬ​លក់​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​ខុសច្បាប់​។​
    ​2​−​ ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​លក់​ឱសថ​តាម​ ​online​ ​ដែល​ជា​ផលិតផល​គ្មាន​ប្រភព​ច្បាស់លាស់​ ​ឬ​ក្លែងក្លាយ​ ​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​
    ​3​–​ ​ការប្រើ​ប្រព័ន្ធ​អន​ឡាញ​ ​CamPORS​ ​និង​ ​QR​ ​Code​ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​។​
    ​ ​លោកស្រី​វេជ្ជបណ្ឌិត​ ​ឱ​ ​វណ្ណ​ឌីន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ​និង​ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​អន​ឡាញ​ ​CamPORS​ ​នេះ​ ​បាន​លើកឡើង​អំពី​អត្ថ​ប្រយោជន៍​នៃ​ប្រព័ន្ធ​នេះ​ថា​ ​ប្រព័ន្ធ​នេះ​នឹង​ជួយ​កាត់បន្ថយ​បាន​នូវ​ការ​ចំណាយ​ ​ធានា​បាន​នូវ​តម្លាភាព​ ​គណនេយ្យ​ភាព​ ​ប្រសិទ្ធភាព​ ​បង្ក​លក្ខណៈ​ងាយស្រួល​ ​ឆាប់រហ័ស​ ​អាច​ធ្វើ​បាន​គ្រប់ពេលវេលា​ ​និង​គ្រប់​ទីកន្លែង​ ​ព្រមទាំង​សម្រួល​ដល់​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​លើ​ទីផ្សារ​។​

    លោកស្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រសួងសុខាភិបាល​នឹង​ចាប់ផ្តើម​អនុវត្ត​ការប្រើ​ប្រព័ន្ធ​ ​QR​ ​Code​ ​នៅ​លើ​វិញ្ញាបនបត្រ​ ​និង​បាន​ចេញប្រកាស​របស់ក្រ​សួង​រួចហើយ​លើ​ការ​បិទ​ដាក់លើ​ប្រអប់​ផលិតផល​ឱសថ​ ​និង​គ្រឿងសម្អាង​នូវ​ ​QR​ ​Code​ ​ដើម្បី​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ​ ​ឧបករណ៍​បរិក្ខារ​ពេទ្យ​ ​និង​គ្រឿងសម្អាង​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ ​និង​ត្រួតពិនិត្យ​ផលិតផល​លើ​ទីផ្សារ​កម្ពុជា​។​

    លោកស្រី​វេជ្ជបណ្ឌិត​ ​Li​ ​Ailan​ ​តំណាង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​ក៏បាន​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ក្រសួងសុខាភិបាល​ចំពោះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ចុះ​ទិដ្ឋាការ​បញ្ជិកា​ផលិតផល​ឱសថ​តាម​ប្រព័ន្ធ​អន​ឡា​ញក​ម្ពុ​ជា​ប្រកបដោយ​ជោគជ័យ​នេះ​ដែរ​។​ ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​នៃ​អង្គការសុខភាព​ពិភពលោក​ ​មានតែ​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ​ ​ដែល​ភាគច្រើន​មាន​ប្រាក់ចំណូល​ខ្ពស់​មាន​ប្រើ​ប្រព័ន្ធ​អន​ឡាញ​មួយ​នេះ​។​ ​ដូច្នេះ​កម្ពុជា​ ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ចំនួន​ប្រទេស​ចំនួន​ដ៏​តិចតួច​បំផុត​ដែល​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡា​ញនេះ​។​

    ​លោកស្រី​ក៏បាន​បន្ថែម​ទៀត​ថា​ ​ផលិតផល​ឱសថ​មានគុណ​ភាព​ ​គឺ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​បង្ការ​ ​ការ​ព្យាបាល​ ​និង​ការ​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​ ​ដូច្នេះ​បទប្បញ្ញត្តិ​គឺ​ចាំបាច់​ ​ដើម្បី​ធានា​បាន​នូវ​គុណភាព​ ​សុវត្ថិភាព​ ​និង​ប្រសិទ្ធភាព​ ​។​ ​យើង​នឹង​គាំទ្រ​ដល់​ការ​កសាង​សមត្ថភាព​ ​លើកកម្ពស់​បទប្បញ្ញត្តិ​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​សុខាភិបាល​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ ​និង​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ការអនុវត្ត​និ​តិ​វិធី​ក្នុង​ការគ្រប់គ្រង​ផលិតផល​ឱសថ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​៕​


  • អង្គរថាយហ្គើរ ត្រៀមជួលកីឡដ្ឋានថ្មីមួយ មកធ្វើជាទឹកដីរបស់ខ្លួន នៅរដូវកាលក្រោយ

    អង្គរថាយហ្គើរ ត្រៀមជួលកីឡដ្ឋានថ្មីមួយ មកធ្វើជាទឹកដីរបស់ខ្លួន នៅរដូវកាលក្រោយ

    កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ “គិរីដងរែក” ដែលជាក្លិបពាក់កណ្តាលអាជីពនៅខេត្តសៀមរាបបានប្រកាសថា ខ្លួនជិតបញ្ចប់ការសាងសង់កីឡដ្ឋានដ៏ស្រស់ស្អាតថ្មីមួយរបស់ក្លិបហើយ។

    បើតាមការគ្រោងទុកកីឡដ្ឋាននេះ និងបញ្ចប់ការសាងសង់រួចរាល់នៅដើមឆ្នាំ2020 ហើយកីឡដ្ឋាននេះអាចនឹងផ្ទុកអ្នកទស្សនាបានខ្ទង់ 5ពាន់នាក់ ដែលបានចំណាយលុយក្នុងការសាងសង់អស់ប្រមាណជា 50ម៉ឺនដុល្លារ។ដោយសារតែក្លិបមួយនេះមិនទាន់មានគម្រោងចូលរួមក្នុងលីកកំពូលកម្ពុជានៅឡើយនោះ ទើបក្លិបមានគម្រោងនឹងដាក់កីឡដ្ឋានមួយនេះនៅក្នុងការចរចាជួលឱ្យអង្គរថាយហ្គើរ ដែលជាក្លិបបាល់ទាត់ដែលលេងនៅក្នុងលីកកំពូលរបស់កម្ពុជា និងមានមូលដ្ឋាននៅខេត្តសៀមរាបនេះស្រាប់ដើម្បីយកមកធ្វើជាទឹកដីរបស់ពួកគេ៕

  • Ronaldo​ ​បបួល​ ​Messi​ ​មក​កុង​គ្នា​នៅ​អ៊ីតាលី​

    Ronaldo​ ​បបួល​ ​Messi​ ​មក​កុង​គ្នា​នៅ​អ៊ីតាលី​

    ​កីឡាករ​ ​Cristiano​ ​Ronaldo​ ​បាន​បង្ហាញ​អារម្មណ៍​ពិត​មួយ​ទៅកាន់​សារព័ត៌មាន​អ៊ីតាលី​មួយ​ ​ដោយ​បាន​និយាយ​ថា​ ​ប្រសិនជា​អាច​ ​រូបគេ​ពិតជា​ចង់ឱ្យ​ ​Messi​ ​មកលេង​នៅ​ ​Serie​ ​A​ ​ជាមួយនឹង​ខ្លួន​ខ្លាំង​ណាស់​។​

    កីឡាករ​ល្បីឈ្មោះ​ដែល​លេង​នៅ​លី​ក​អ៊ីតាលី​រូប​នេះ​ ​បាន​និយាយ​ថា​ ​រូបគេ​មិនបាន​នឹក​ ​Messi​ ​ទេ​ ​“​តែបើ​អាច​ ​ខ្ញុំ​ចង់ឱ្យ​គេ​(​Messi​)​ ​មក​ប្រកួតប្រជែង​ជាមួយនឹង​ខ្ញុំ​នៅ​ទីនេះ​។​ ​ខ្ញុំ​បាន​លេង​នៅ​ ​អង់គ្លេស​ ​អេស្ប៉ាញ​ ​អ៊ីតាលី​ ​និង​ព័រទុយហ្គាល់​ ​ខណៈ​ដែល​ ​Messi​ ​បាន​លេង​តែ​នៅ​អេស្ប៉ាញ​ប៉ុណ្ណោះ​។​ ​ខ្ញុំ​គិតថា​ ​Messi​ ​ប្រហែលជា​នឹក​ខ្ញុំ​ខ្លាំង​ជាង​”​។​

    គួរ​រំឭក​ផង​ដែរ​ថា​ ​Cristiano​ ​Ronaldo​ ​ទើបតែ​បាន​ផ្លាស់ទៅ​លេង​នៅ​លី​ក​កំពូល​អ៊ីតាលី​ ​កាលពីដើម​រដូវ​កាលមុន​ក្នុង​តម្លៃ​ខ្លួន​ ​117លាន​ដុល្លារ​៕​


  • កម្ពុជា​ ​បញ្ចប់​យុទ្ធនាការ​ទាំង​មិន​ស្គាល់​រសជាតិ​ឈ្នះ​ ​ក្នុង​ពាន​យុវជន​អាយុ​ក្រោម​ ​15ឆ្នាំ​អាស៊ាន​

    កម្ពុជា​ ​បញ្ចប់​យុទ្ធនាការ​ទាំង​មិន​ស្គាល់​រសជាតិ​ឈ្នះ​ ​ក្នុង​ពាន​យុវជន​អាយុ​ក្រោម​ ​15ឆ្នាំ​អាស៊ាន​

    កាលពី​ល្ងាច​ម្សិលមិញ​នេះ​ ​ក្រុមបាល់ទាត់​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ជម្រើសជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ឡាវ​ក្នុង​ការប្រកួត​ចុងក្រោយ​របស់​ខ្លួន​ដោយ​លទ្ធផល​ ​3ទល់នឹង0​ ​ក្នុង​ពានរង្វាន់​ ​AFF​ ​U15​ ​Boy​ ​Championship​ ​2019​ ​នៅ​ខេ​ត្ត​ឈុ​នបុ​រី​ ​នៃ​ប្រទេស​ថៃ​ហើយ​។​

    ​ការប្រកួត​ចុងក្រោយ​នេះ​ ​គឺជា​ការប្រកួត​បង្គ្រប់​កិច្ច​របស់​កម្ពុជា​ក្នុង​ពានរង្វាន់​មួយ​នេះ​ ​ដោយ​កម្ពុជា​បាន​ឆ្លងកាត់​ ​5ប្រកួត​ ​ចាញ់​ ​4ប្រកួត​ ​និង​ស្មើ​ ​1ប្រកួត​។​ ​ចំណែក​ឯ​ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ពូល​ ​A​ ​មាន​ ​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​ ​ចំណែក​ឯ​ពូល​ ​B​ ​មាន​ម៉ាឡេស៊ី​ ​និង​ម្ចាស់ផ្ទះ​ថៃ​៕​


  • អតីត​សិស្ស​ពូកែ​ បង្កើត​កម្មវិធី​បច្ចេកវិទ្យា​ជួយ​សិស្ស​ឱ្យ​ស្រឡាញ់​វិទ្យាសាស្ត្រ​

    អតីត​សិស្ស​ពូកែ​ បង្កើត​កម្មវិធី​បច្ចេកវិទ្យា​ជួយ​សិស្ស​ឱ្យ​ស្រឡាញ់​វិទ្យាសាស្ត្រ​

    នៅ​កម្ពុជា​មាន​សិស្ស​ពូ​កែៗ​មិន​តិច​ទេ​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ផ្នែក​ចំណេះដឹង​ រួម​ទាំង​អាហារូបករណ៍​ ដោយ​ក្នុង​នោះ​យើង​ដណ្តើម​បាន​មេដាយ​ រួម​ទាំង​ពានរង្វាន់​ជាច្រើន​ជា​រៀងរាល់​ឆ្នាំ​។ ទោះជា​យ៉ាងនេះ​ក្តី​ ជាទូទៅ​គេ​ក៏​សង្កេតឃើញ​ផង​ដែរ​ថា​ សិស្ស​ជាច្រើន​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​ ក៏​នៅ​មានក​ត្តា​ប្រឈម​ជាច្រើន​ផង​ដែរ​ ជាពិសេស​លើ​ផ្នែក​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​ដែល​ពួកគេ​មិនទាន់​សូវ​ចាប់អារម្មណ៍​ច្រើន​។

    ហេតុនេះ​ហើយ​ទើប​អតីត​ជយលាភី​កម្មវិធី​ប្រកួតប្រជែង​អន្តរជាតិ​ រួម​ទាំង​អតីត​សិស្ស​អាហារូបករណ៍​មួយ​ក្រុម​ បានសម្រេច​ចិត្ត​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ (Apps​) ដែល​មានឈ្មោះ​ថា​ តេ​ស្ត12​ (TESDOPI​) ដើម្បី​ជួយ​ដល់​សិស្ស​កម្ពុជា​ឱ្យ​ស្រឡាញ់​ការសិក្សា​ផ្នែក​វិទ្យា​សស្រ្ត​ និង​គណិតវិទ្យា​។

    លោក​ ផេង​ មាស​សម្បត្តិ​ ជា​សហ​ស្ថាបនិក​កម្មវិធី​តេ​ស្ត12​ និង​ជា​អតីត​និស្សិត​អាហារូបករណ៍​ Fulbright​ បាន​លើកឡើង​ថា​ កម្មវិធី​តេ​ស្ត12នេះ​ បង្កើត​ឡើង​ដើម្បី​ជួយ​សិស្ស​ឱ្យ​សិក្សា​ផ្នែក​គណិតវិទ្យា​ និង​វិទ្យាសាស្ត្រ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ឡើង​ និង​ធ្វើ​ឱ្យ​សិស្ស​មាន​អារម្មណ៍​ថា​ រីករាយ​ជាមួយនឹង​ការ​រៀន​មុខវិជ្ជា​ទាំងអស់​នេះ​។ លោក​ថា​ កម្មវិធី​នេះ​បែងចែក​ជា​ 3ផ្នែក​ធំៗ​ គឺទី1​ អនុញ្ញាត​ឱ្យ​សិស្ស​ធ្វើតេស្ត​តាម​បច្ចេកវិទ្យា​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ដោយមាន​លំហាត់​ចាប់ពី​ថ្នាក់​ទី7​ ដល់​ថ្នាក់​ទី12​។ សិស្ស​ដែល​ធ្វើការ​វាស់​ស្ទង់​សមត្ថភាព​តាមរយៈ​កម្មវិធី​តេ​ស្ត12​ អាច​ដឹង​ពី​លទ្ធផល​ និង​កម្រិត​ពិន្ទុ​របស់​ខ្លួ​នភ្លាមៗ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​អាច​ចំណេញពេលវេលា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​។ ផ្នែក​សំខាន់​ទី2​ គឺ​សិស្ស​អាច​រៀន​តាមរយៈ​វីដេអូ​មេរៀន​ដែល​បង្រៀន​ដោយ​អ្នកជំនាញ​ រួម​ទាំង​មាន​រូបភាព​ និង​ឯកសារយោង​ជាច្រើន​ដែល​ធ្វើ​ឱ្យ​សិស្ស​ងាយ​យល់​ និង​ចងចាំ​បាន​ល្អ​ផង​ដែរ​។ ចំណែក​ឯចំណុច​ទី3​ គឺ​បន្ទាប់ពី​បាន​មើល​មេរៀន​សំ​ខាន់​ៗទាំងអស់​នោះ​ហើយ​ សិស្ស​ក៏អាច​មាន​លំហាត់​អនុវត្ត​ជាក់ស្តែង​ផ្នែក​ STEM​ ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ងាយ​យល់​យ៉ាង​ស៊ីជម្រៅ​ទៀត​។

    លោក​ ផេង​ មាស​សម្បត្តិ​ បាន​និយាយ​ថា​៖ “កម្មវិធី​តេ​ស្ត12​ នេះ​បង្កើត​ឡើង​ដោយក្រុម​អតីត​សិស្ស​ពូកែ​ថ្នាក់​ជាតិ​ បេក្ខភាព​អូ​ឡាំ​ព្យ៉ា​ដក​ម្ពុ​ជា​ អ្នកជំនាញ​វិទ្យាសាស្ត្រ​ អ្នក​បច្ចេកវិទ្យា​កុំព្យូទ័រ​ និង​អតីត​និស្សិត​អាហារូបករណ៍Fulbright​។ ពួក​យើង​ទាំងអស់គ្នា​មាន​ក្តី​ស្រមៃ​រួម​មួយ​ គឺ​ចង់​ឃើញ​សិស្ស​ខ្មែរ​ចូលចិត្ត​រៀន​មុខវិជ្ជា​គណិត​ និង​វិទ្យាសាស្ត្រ​ ហើយ​កម្ពុជា​មាន​ធនធានមនុស្ស​ដ៏​រឹងមាំ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​”។

    លោក​ សម្បត្តិ​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ទោះបីជា​យើង​មានគ្នាច្រើន​ដើម្បី​បង្កើត​កម្មវិធី​នេះ​ក៏ដោយ​ តែ​យើង​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ដូច​ជា​យើង​ត្រូវ​ចំណាយពេល​វេលា​ច្រើន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ សម្ភាស​សិស្ស​ និង​លោកគ្រូ​-អ្នកគ្រូ​ ដើម្បី​យល់​ពីក​ត្តា​ប្រឈម​របស់​ពួកគាត់​។ បន្ទាប់មក​យើង​ធ្វើការ​បន្ត​ជាមួយ​អ្នកជំនាញ​ផ្នែក​អប់រំ​ដើម្បី​ធ្វើការ​រចនា​ជា​កម្មវិធី​អប់រំ​ដើម្បី​ធ្វើ​យ៉ាងណា​ឆ្លើយតប​ជាមួយនឹង​អ្វី​ដែល​គ្រប់​ភាគី​ចង់បាន​។ តេ​ស្ត12​ មិន​ត្រឹមតែ​ជា​កម្មវិធី​ដែល​ប្រមូល​ផ្តុំ​សំណួរ​សម្រាប់​តេ​ស្ត​សាកល្បង​នោះ​ទេ​ តែ​វា​ជា​កម្មវិធី​ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយមាន​គរុកោសល្យ​ច្បាស់លាស់​ដើម្បី​ជួយ​សិស្ស​ឱ្យ​ពង្រឹង​សមត្ថភាព​កាន់តែ​ងាយស្រួល​ និង​ប្រសើរ​ឡើងលើ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) និង​ដឹងពី​មូលហេតុ​ ក៏ដូចជា​ឫសគល់​ច្បាស់លាស់​ដែល​ពួកគេ​គួរ​សិក្សា​មុខវិជ្ជា​ដ៏​មាន​សារៈសំខាន់​ទាំងអស់​នេះ​។ យើង​ផ្អែកលើ​គុណភាព​ជាចម្បង​ ដែល​ហេតុនេះ​ហើយ​ទើប​យើង​ព្យាយាម​អភិវឌ្ឍ​វា​ជាប្រចាំ​ និង​សិក្សា​បន្ថែម​ដើម្បី​អភិវឌ្ឍ​រាល់​ប្រធានបទ​ ក៏ដូចជា​ផ្នែក​សំ​ខាន់​ៗដើម្បី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ក្រៅពី​នេះ​បញ្ហា​ធនធានមនុស្ស​ក៏​ជាផ្នែក​ប្រឈម​ធំ​ផង​ដែរ​សម្រាប់​យើង​ យើង​នៅ​ខ្វះ​អ្នកជំនាញ​ទាំង​ផ្នែក​ STEM​ និង​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍ​វា​ឡើង​។

    ស្ថាបនិក​កម្មវិធី​អប់រំ​រូប​នេះ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ លោក​សង្ឃឹមថា​ សិស្ស​នឹង​បន្ត​ទាញ​យក​កម្មវិធី​នេះ​ទៅ​ប្រើប្រាស់​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ ដោយ​ឥតគិតថ្លៃ​ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​បាន​កាន់តែ​ប្រសើរ​លើ​ជំនាញ​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​។ មក​ដល់​បច្ចុប្បន្ន​នេះ​កម្មវិធី​តេ​ស្ត12​ មាន​ចំនួន​អ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ (download​) ច្រើនជាង​ 100​,000នាក់​ហើយ​ក្នុង​ 1ឆ្នាំ​ ហើយ​ចំនួន​សំណួរ​ និង​លំហាត់​ក៏​ត្រូវ​បាន​ដាក់បញ្ចូល​ច្រើនជាង​ 7,000លំហាត់​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ និង​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​។

    បន្ថែម​ពីលើ​នេះ​ កម្មវិធី​តេ​ស្ត12​ មកដល់​បច្ចុប្បន្ន​នេះ​ ទទួល​បានការ​ទទួលស្គាល់​ និង​ពានរង្វាន់​មួយចំនួន​ដូចជា​ ទី1​ ទទួល​បាន​ពានរង្វាន់​ The​ Best​ Social​ Innovation​ Award​ 2019​ ពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​-គមនាគមន៍​ ទី2​ គឺ​ «The​ Startup​ of​ the​ Year​ 2019​»ពី​ក្រុមហ៊ុន​តូ​តាល់​ និង​ទី3​ គឺ​ឈ្នះ​ពានរង្វាន់​ «The​ Top​ Female​ Entrepreneur​ Award​ 2019​» ពី​ក្រុមហ៊ុន​តូ​តាល់​ផង​ដែរ​៕

  • កុំរំលង!! ចូលរួមទស្សនាឥតគិតថ្លៃនូវការសម្ដែងសិល្បៈខ្មែរគ្រប់ទម្រង់៣ថ្ងៃ

    កុំរំលង!! ចូលរួមទស្សនាឥតគិតថ្លៃនូវការសម្ដែងសិល្បៈខ្មែរគ្រប់ទម្រង់៣ថ្ងៃ

    ទស្សនាដោយសេរីនូវការសម្តែង​សិល្បៈ​ទស្សនីយភាព របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមាន​តាំងពិព័រណ៍ស្នាដៃ​ផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍. . . ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ រយៈពេល៣ថ្ងៃ ថ្ងៃទី៨-៩-១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យម​វិចិត្រសិល្បៈ បឹងបាយ៉ាប។

    កម្មវិធីនេះប្រព្រឹត្តិទៅនៅទីតាំង វិថីបណ្ឌិតម៉ុងឫទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចរង្វង់មូលកំាកូ ចម្ងាយ២៤០០ម៉ែត្រ)។ ការការពារ និងអភិរក្សវប្បធម៌ជាតិ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕