Category: សង្គម និងសេដ្ឋកិច្ច

  • រ៉ូបូ​តនឹង​ដណ្តើម​ការងារ​មនុស្ស​ប្រមាណ​ជា​ 20​លាន​កន្លែងនៅ​ឆ្នាំ2030​

    រ៉ូបូ​តនឹង​ដណ្តើម​ការងារ​មនុស្ស​ប្រមាណ​ជា​ 20​លាន​កន្លែងនៅ​ឆ្នាំ2030​

    បច្ចុប្បន្ន​នេះ​ នៅក្នុង​ចង្វាក់​ផលិតកម្ម​សំ​ខាន់​ៗបាន​ចាប់ផ្តើម​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ឬrobot​ ជំនួស​មនុស្ស​ហើយ​ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ ចំណាយ​តិច​ មិន​បារម្ភ​ពី​គ្រោះថ្នាក់​ មិន​ចេះ​រអ៊ូរទាំ​ និង​ធ្វើការងារ​បាន​ពេញ​ 24ម៉ោង​ រាល់ថ្ងៃ​ដោយ​គ្មាន​ការសម្រាក​។ បន្ថែម​ពីលើ​នេះ​ដោយសារតែ​វត្តមាន​នៃ​បញ្ញា​សិប្បនិម្មិត​ ឬAI​ បាន​ធ្វើ​ឱ្យ​គ្រឿងយន្ត​កាន់តែ​មាន​ភាព​ឆ្លាតវៃ​ ហើយ​មាន​សមត្ថភាព​អាច​ធ្វើការងារ​ជាច្រើន​ផ្សេងទៀត​ក្រៅពី​ការងារ​ប្រើប្រាស់​កម្លាំង​សុទ្ធសាធ​នៅក្នុង​ពិភពលោក​។

    យោង​តាម​ការ​សិក្សា​ថ្មី​ៗនេះ​ដោយ​អ្នកសេដ្ឋកិច្ច​បាន​លើកឡើង​ថា​ នៅ​ឆ្នាំ2030​ គ្រឿងយន្ត​នឹង​ទាញ​យក​ការងារ​ក្នុង​ចង្វាក់​ផលិតកម្ម​ប្រមាណ​ជាង​ 20លាន​ការងារ​។ តាម​ការ​សិក្សា​ថ្មី​ៗនេះ​ពី​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ Oxford​ បានឱ្យ​ដឹង​ថា​ នៅ​រយៈពេល​ 11ឆ្នាំ​ទៀត​ គ្រាន់តែ​នៅ​ប្រទេស​ចិន​តែមួយ​ អាច​នឹង​ប្រើប្រាស់​ចំ​នួន​រ៉ូបូ​តដល់ទៅ​ជាង​14លាន​គ្រឿង​ ដើម្បី​ធ្វើការងារ​ក្នុង​ចង្វាក់​ផលិតកម្ម​នានា​។ ក្រុម​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ទាំងអស់​នោះ​បាន​បង្ហាញ​ពី​ចរន្ត​នៃ​ថ្ងៃ​អនាគត​ផង​ដែរ​ថា​ ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្មការ​ងារ​លើ​ពិភពលោក​នឹង​កើនឡើង​ 3ដង​ ហើយនឹង​បន្ត​កើនឡើង​បន្តបន្ទាប់​ទៀត​ដែល​វា​អាច​នឹង​ប៉ះពាល់​ដល់​ការងារ​របស់​មនុស្ស​។

    ជា​លទ្ធផល​នៃ​ការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​នេះ​ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ វា​នឹង​ធ្វើ​ឱ្យ​សក្តា​នុ​ពល​សេដ្ឋកិច្ច​នឹង​កើន​ឡើង​ខ្លាំង​ ព្រោះ​ប្រសិទ្ធភាព​នៃ​ការផលិត​កើនឡើង​ តែ​ទន្ទឹម​នឹង​នេះ​ ប្រទេស​ក្រីក្រ​ដែល​មាន​ប្រជាជន​មាន​ចំណេះដឹង​ទាប​អាច​នឹង​ប៉ះពាល់​។ កម្មករ​ជំនាញ​តិច​នឹង​អស់​ការងារ​ ហើយ​ជំនួស​មកវិញ​នូវ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ដែល​ទាមទារ​ឱ្យ​មនុស្ស​ត្រូវ​បោះបង់​ការងារ​នោះ​ព្រោះ​អ្នក​វិនិយោគ​នឹង​ចាំបាច់​ត្រូវតែ​ប្រើប្រាស់​ម៉ា​សុីន​ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ចង្វាក់​ផលិតកម្ម​ដទៃ​បាន​លើ​ពិភពលោក​។ ការងារ​ដែល​ធ្វើ​ដដែល​ៗនឹង​ត្រូវ​បាត់បង់​ ព្រោះ​ការងារ​ទាំងអស់​នោះ​ត្រូវ​បាន​គេ​ចម្លង​ទៅជា​ប្រព័ន្ធ​មួយ​ដែល​ម៉ាស៊ីន​អាច​ធ្វើ​បាន​ដូចគ្នា​។

    ទោះជា​យ៉ាងនេះ​ក្តី​ ទន្ទឹម​នឹង​ក្តី​ព្រួយបារម្ភ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​ដែល​អាច​នឹង​កើតមានឡើង​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​នេះ​ អ្នកជំនាញ​សំ​ខាន់​ៗក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ស្រប​ពេល​ដែល​អា​ជីព​ចាស់​ៗត្រូវ​បាត់បង់​អា​ជីព​ថ្មី​ៗក៏​នឹង​កើតឡើង​ដែរ​។ អ្វី​ដែល​រដ្ឋាភិបាល​ និង​ប្រជាជន​ត្រូវ​ធ្វើ​ គឺ​ផ្លាស់​ប្តូរ​ការអប់រំ​ បច្ចេកវិទ្យា​ និង​អភិវឌ្ឍន៍​សមត្ថភាព​ឱ្យ​ស្រប​ទៅ​នឹង​របត់​ទីផ្សារ​ជំនាន់​ថ្មី​។ទន្ទឹម​នឹង​របត់​បដិវត្តន៍​ឧស្សាហកម្ម​ទី4​ ត្រូវ​បាន​គេ​អនុវត្ត​ ពិភពលោក​ក៏បាន​បង្កើត​ប្រព័ន្ធ​អប់រំ​ 4.0​ ដើម្បី​បណ្តុះបណ្តាល​មនុស្ស​ឱ្យ​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ដើម្បី​ត្រៀមខ្លួន​ទុកជាមុន​ផង​ដែរ​។

    ប្រសិនបើ​ប្រទេស​ណា​អាច​បត់បែន​បាន​ជាមួយ​នឹង​ចរន្ត​ថ្មីនេះ​ នោះ​មានន័យថា​ គេ​នឹង​នៅតែ​មានឱកាស​ក្នុង​ការប្រកួត​ប្រជែង​កាន់តែ​ទូលំទូលាយ​ ហើយ​រក្សា​បាន​នូវ​លំនឹង​សម្រាប់​ទីផ្សារ​ការងារ​។ ស្ថានភាព​វិជ្ជមាន​នឹង​នៅតែ​កើតមានឡើង​ក្នុង​ទីផ្សារ​ការងារ​ គ្រាន់តែ​ទាមទារ​ឱ្យ​មនុស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ឱ្យ​បាន​កាន់តែ​ខ្លាំង​ឡើងលើ​ការ​អភិវឌ្ឍ​សមត្ថភាព​ ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​ និង​ភាព​ជាក់លាក់​ខ្លាំង​ជាង​មុន​។ ប្រជាជន​គួរ​ចាប់​ផ្តើម​ផ្សាំុ​ខ្លួន​ និង​ចេះ​ទាញ​យក​ផលប្រយោជន៍​វិជ្ជមាន​ពី​បច្ចេកវិទ្យា​ដើម្បី​ទប់ស្កាត់​ជាមួយនឹង​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​គ្រប់គ្រង​បាន​ ហើយ​អាច​គ្រប់គ្រង​បច្ចេកវិទ្យា​ដើម្បី​ជា​ប្រយោជន៍​។ អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​គិតពិចារណា​ ភាពជា​អ្នកដឹកនាំ​ ការបង្កើត​ថ្មី​ និង​ការដឹកនាំ​ការងារ​ជា​ក្រុម​ជាដើម​ ដើម្បី​ក្លាយជា​មនុស្ស​ដែល​ពិភពលោក​នៅតែ​ត្រូវការ​ ព្រោះ​ចំណេះដឹង​ទាំងអស់​នេះ​ម៉ាស៊ីន​មិន​អាច​ជំនួស​មនុស្ស​បាន​នោះ​ទេ​៕

  • Leaderland​ English​ Academy​ ជម្រើស​ថ្មី​ក្នុង​ការសិក្សា​ដែល​ផ្តល់​ជំនាញ​សំ​ខាន់​ៗ 4មុខ​ក្នុង​ពេល​តែមួយ​

    Leaderland​ English​ Academy​ ជម្រើស​ថ្មី​ក្នុង​ការសិក្សា​ដែល​ផ្តល់​ជំនាញ​សំ​ខាន់​ៗ 4មុខ​ក្នុង​ពេល​តែមួយ​

    ការ​ជ្រើសរើស​សាលា​សិក្សា​ផ្នែក​ភាសា​ ជា​រឿង​ចម្បង​មួយ​ដែល​អាណាព្យាបាល​ជាច្រើន​កំពុង​ពិចារណា​ ព្រោះ​គោលបំណង​សំខាន់​របស់​គាត់​ គឺ​ចង់​ឱ្យ​កូន​ៗក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​ថ្មី​ៗដែល​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​។ សាលារៀន​ Leaderland​ English​ Academy​ ជា​សាលាបង្រៀន​ភាសា​ដែល​ឆ្លើយតប​បាន​យ៉ាង​ល្អជា​មួយ​នឹង​តម្រូវការ​ និង​ក្តី​ប្រាថ្នា​របស់​អាណាព្យាបាល​គ្រប់រូប​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ អគ្គនាយក​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ ក្នុងចំណោម​សាលា​ភា​សា​ល្អ​ៗទាំងអស់​នៅ​កម្ពុជា​ Leaderland​ English​ Academy​ អាច​ជា​ជម្រើស​ថ្មី​មួយ​ដែល​អាច​ផ្តល់​ឱ្យ​នូវ​ចំណេះដឹង​សំ​ខាន់​ៗចំនួន​ 4មុខ​ ក្នុង​ពេល​តែមួយ​ គឺ​ចំណេះដឹង​ផ្នែក​ភាសា​ច្បាស់លាស់​ ចំណេះដឹង​ផ្នែក​សហគ្រិនភាព​ ចំណេះដឹង​ភាពជា​អ្នកដឹកនាំ​ និង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​។ ការ​បញ្ចូល​គ្នា​នូវ​កញ្ចប់​បណ្តុះបណ្តាល​ទាំងអស់​នេះ​ គឺ​ត្រូវ​ធ្វើឡើង​ដោយ​ភ្ជាប់​ការ​បណ្តុះបណ្តាល​ឱ្យ​សិស្សានុសិស្ស​អាច​សិក្សា​ផង​ និង​អនុវត្ត​ផង​ជាមួយគ្នា​ ដើម្បី​បង្កើត​ជា​ប្រភេទ​នៃ​ការអប់រំ​ថ្មី​មួយ​ដែល​អាច​ធ្វើ​ឱ្យ​សិស្ស​ចេះ​ទាំង​ភាសា​ មាន​ជំនាញ​ជា​សហគ្រិនភាព​ មាន​ភាពជា​អ្នកដឹកនាំ​ និង​មាន​ជំនាញ​បច្ចេកវិទ្យា​ក្នុង​ពេល​តែមួយ​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖“យើង​ផ្តល់​ជូន​កម្មវិធី​ទាំងអស់​នេះ​ ដោយសារតែ​យើង​មើល​ឃើញថា​ ការសិក្សា​តែ​ផ្នែក​ភាសា​ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​សិស្ស​ក្លាយជា​មនុស្ស​ខ្លាំង​ និង​មាន​សមត្ថភាព​ខ្ពស់​ម្នាក់​។ ហេតុនេះ​ការ​ផ្តល់​ជម្រើស​ថ្មីនេះ​ អាច​ជា​គំនិតល្អ​មួយ​សម្រាប់​អាណាព្យាបាល​ក្នុង​ការពិចារណា​ ដើម្បី​ជួ​យកូនៗ​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​ពិតប្រាកដ​ទាំង​ចំណេះដឹង​ អាកប្ប​កិរិយា​ អត្តចរិត​ និង​ផ្នត់គំនិត​សម្រាប់​សតវត្សរ៍​ទី21នេះ​”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ យើង​នឹង​ធ្វើការ​អប់រំ​សិស្សរបស់​យើង​ដោយ​គ្រូ​ល្អ​ៗខាង​ផ្នែក​ភាសា​ដែល​មាន​បទ​ពិសោធ​ច្បាស់លាស់​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សិស្ស​បាន​សិក្សា​ផ្ទាល់​ជាមួយ​គ្រូ​ជនជាតិ​ដើម​ និង​ជាមួយ​កម្មវិធី​សិក្សា​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​។ ក្រៅពី​នេះ​ សាលា​ក៏​មាន​វគ្គ​សិក្សា​ផ្នែក​សហគ្រិនភាព​ ដោយមាន​នៅក្នុង​កម្មវិធី​សិក្សា​ផង​ និង​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​បុគ្គល​សំ​ខាន់​ៗនៅក្នុង​សាលសន្និសីទ​របស់​សាលា​ផ្ទាល់​ផង​។ លោក​បន្ថែម​ថា​ មាន​អ្នក​ជំនួញ​ធំៗ​ ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​ រួម​ទាំង​ស្ថាបនិក​ផលិតផល​ប្រកប​ដោយ​គុណ​តម្លៃ​ជាច្រើន​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យមក​ចែករំលែក​ និង​ជួប​ជាមួយ​សិស្ស​ផ្ទាល់​ដើម្បី​ឱ្យ​សិស្ស​កាន់​យល់ដឹង​ពី​សហគ្រិនភាព​ ដោយ​ជួប​ជាមួយ​អ្នក​អនុ​វត្ត​ផ្ទាល់​ៗតែម្តង​។ ក្រៅពី​នេះ​ យើង​ក៏​មាន​រៀបចំ​កម្មសិក្សា​ទៅកាន់​ស្ថាប័ន​ធំៗ​នៅក្នុង​ប្រទេស​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្ស​បាន​ស្វែងយល់​ពី​វិធីសាស្ត្រ​ធ្វើ​ការងារ​ រួម​ទាំង​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​អាជីវកម្ម​បែប​ស្តង់​ដា​ទាំងអស់​នោះ​ផង​ដែរ​។

    បន្ថែម​ពីលើ​នេះ​ លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​លើកឡើង​ថា​ ចំពោះ​ជំនាញ​ភាពជា​អ្នកដឹកនាំ​វិញ​ យើង​នឹង​ធ្វើការ​បណ្តុះបណ្តាល​សិស្ស​ឱ្យ​ក្លាយជា​មនុស្ស​ខ្លាំង​តាមរយៈ​កម្មវិធី​ទម្លាប់​ល្អ​ទាំង​ 7យ៉ាង​របស់​បុគ្គល​មានប្រសិទ្ធភាព​ខ្ពស់​ រួម​ទាំង​កម្ម​វិ​ធី​ល្បី​ៗជាច្រើន​ផ្សេង​ទៀត​។ លើស​ពីនេះ​ទៅទៀត​ សិស្ស​ក៏​មាន​លំហាត់​ និង​មេរៀន​ជាច្រើន​ដែល​ទាមទារ​ឱ្យធ្វើ​ការងារ​ជា​ក្រុម​ ធ្វើ​បទ​បង្ហាញ​ និង​ដឹកនាំ​សកម្មភាព​មួយចំនួន​ដើម្បី​ផ្សាំុ​ខ្លួន​ បណ្តុះ​ភាពជា​អ្នកដឹកនាំ​ឱ្យ​បាន​រួចរាល់​ មុន​ពេល​ចាប់ផ្តើម​អាជីព​ការងារ​ពិតប្រាកដ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​។ ចំណែក​ឯបច្ចេកវិទ្យា​វិញ​ ក៏​ជាផ្នែក​ពិសេស​មួយ​ដែរ​ដែល​សាលា​ផ្តល់​ជូន​ ព្រោះ​លោក​មើល​ឃើញថា​ អនាគត​ទៅ​ ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ 4.0​ នេះ​ បច្ចេកវិទ្យា​ ជាផ្នែក​សំខាន់​ដែល​សិស្ស​ចាំបាច់​ត្រូវតែ​ចេះ​ដើម្បី​ទាញ​យក​ការងារ​ និង​អាច​ប្រកួតប្រជែង​បាន​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ ហេតុនេះ​ហើយ​ទើប​សាលា​បំពាក់​ដោយ​បច្ចេក​វិទ្យា​ទំនើប​ៗដូចជា​កុំព្យូទ័រ​ ទូរទស្សន៍​ឆ្លាតវៃ​ ក្តារខៀន​ឆ្លាតវៃ​ រួម​ទាំង​ការ​ប្រើប្រាស់​កម្ម​វី​ធី​ Virtual​ Reality​ (VR​) និង​ AR​ (Argument​ Reality​) ដើម្បី​ឱ្យ​សិស្ស​ស្គាល់​ និង​សិក្សា​ដោយ​ផ្ទាល់​ជាមួយ​បច្ចេក​វិទ្យា​ទំនើប​ៗទាំងអស់​នេះ​។

    សាលា​ភាសាអង់គ្លេស​ Leaderland​ English​ Academy​ គឺជា​សាលារៀន​ដែល​ទំនើប​ឈានមុខ​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​នាំ​យក​មក​នូវ​ការ​បង្រៀន​ បែប​បច្ចេកវិទ្យា​សម័យ​ទំនើប​ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​បំពាក់​លើ​ភ្នែក​ ដែល​មានឈ្មោះ​ថា​ Virtual​ Reality​ (VR​) ជាច្រើន​គ្រឿង​ ពី​ក្រុមហ៊ុន​ SilV​Rgrow​ TECHNOLOGY​ PTE​ LTD​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ អប់រំ​ឈានមុខ​គេ​ ដែល​មាន​ឧបករណ៍​សម្រាប់​បច្ចេកវិទ្យា​ VR​ និង​ AR​។ ដោយមាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី​ ក្រុមហ៊ុន​បាន​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ការសិក្សា​ថ្មី​ ដល់​សាលារៀន​កម្រិត​បឋម​ និង​មធ្យមសិក្សា​នៅ​អាស៊ី​អាគ្នេយ៍​ ហើយ​បច្ចុប្បន្ន​នេះ​ មាន​ប្រទេស​ជឿនលឿន​ និង​កំពុង​អភិវឌ្ឍន៍​ជាច្រើន​នៅ​លើ​ពិភពលោក​ កំពុងតែ​ដាក់​ដំណើរការ​បច្ចេកវិទ្យា​ VR​ មួយ​នេះ​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​ គឺ​នៅ​សាលា​ភាសាអង់គ្លេស​ លី​ដឺ​លែន​ នេះ​ផ្ទាល់​តែម្តង​។

    សាលា​ភាសា​ លី​ដឺ​លែន​ គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ និង​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ9​ ផ្លូវ​លេខ362​ ភូមិ​ដើម​ម៉ា​ក់​ក្លឿ​ សង្កាត់​ច្បារអំពៅ1​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។ វគ្គ​សិក្សា​ថ្មី​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី1​ ខែសីហា​ ឆ្នាំ2019​។កម្មវិធី​បង្រៀន​ភាសាអង់គ្លេស​ របស់​សាលា​ភាសា​ លី​ដឺ​លែន​ រួមមាន​៖ 1៖ General​ English​ Program​ 2៖ English​ for​ Academic​ Purposes​ 3៖ English​ for​ Business​ និង​ 4៖ TOEFL​ / IELTS​ Preparation​៕

  • តោះលេងម៉ូដសក់រួញមានមន្តស្នេហ៍ម្តងមើល៎

    តោះលេងម៉ូដសក់រួញមានមន្តស្នេហ៍ម្តងមើល៎

    នៅក្នុង​ទំព័រ​ម៉ូដ​សក់​របស់​ទស្សនាវដ្តី​ ឡា​រ៉ែ​ន លេខ​នេះ​សូម​យកចិត្ត​នា​រីៗ​យើង​ដែល​ស្រឡាញ់​ និង​ចូលចិត្ត​ម៉ូដ​សក់អ៊ុត​រួញ​ ឬការ​លេង​ម៉ូដ​សក់​រួញ​ម្តង​។ សូម​ក្រឡេក​មើល​ម៉ូដ​សក់រួញ​នៅក្នុង​ទំព័រ​នេះ​ ពិតជា​ស្រស់​ស្អាត​ និង​ជួយ​ឱ្យ​អ្នកទទួល​បាន​នូវ​មន្ត​ស្នេហ៍​មិន​តិច​ទេ​ មើលចុះ​សក់​រួមមាន​ទៅ​អន់​អី​ អាច​លេង​ម៉ូដ​សក់​បាន​ជាច្រើន​ម៉ូដ​ ចង​ក៏បាន​ ទម្លាក់​ពាក់កណ្តាល​ក៏បាន​ ទម្លាក់​រំសាយ​ក៏បាន​ ផ្លុំ​ម៉ូដ​បន្ថែម​ក៏បាន​ គឺ​ពិតជា​ស្អាត​ខ្លាំង​ណាស់​ អាច​លេង​ម៉ូដ​សម្រាប់​ដំណើរ​កម្សាន្ត​ក៏បាន​ ទៅ​ធ្វើការ​តាមធម្មតា​ក៏បាន​ ឬក៏​ទៅ​ចូល​រួម​នៅក្នុង​កម្មវិធី​តូច​ធំ​ផ្សេង​ៗក៏បាន​ គឺ​ស្អាត​ពេញចិត្ត​តែម្តង​ ហើយ​បើ​នា​រីៗ​ដែល​មាន​ទម្រង់​មុខ​ពងក្រពើ​ ឬរាង​តូច​វិញ​គឺ​កាន់តែ​ស្អាត​ និង​សមនឹង​មុខ​របស់​អ្នក​តែម្តង​។ សក់​រួច​ស្អា​តៗ​! ស្អាត​ពេញចិត្ត​គ្រប់គ្នា​៕

  • ដាក់ទុនក្នុងរឿង ហ៊ុយ យ៉ាឡេង តារាសិចស៊ី ទេព ស្រីពៅ ជឿជាក់

    ដាក់ទុនក្នុងរឿង ហ៊ុយ យ៉ាឡេង តារាសិចស៊ី ទេព ស្រីពៅ ជឿជាក់

    បន្ទាប់ពីមានឱកាសបង្ហាញខ្លួនជាតួអង្គម្នាក់ក្នុងរឿងដើម្បីកូនដែលជាស្នាដៃប្រកាសផលិតថ្មីរបស់លោកហ៊ុយយ៉ាឡេងតារាសម្ដែងសំបូរសាច់ដើមទ្រូងទ្រលុកទ្រលន់គួរឲ្យក្នាញ់កញ្ញាទេពស្រីពៅហាក់រំពឹងយ៉ាងខ្ពស់ថាភាពយន្តរបស់លោកហ៊ុយយ៉ាឡេងដែលនាងបានសម្ដែងមួយរឿងនេះនឹងជួយឲ្យនាងឈានឡើង។ បើទោះជានាងនិយមស្ទីលចំហរដើមទ្រូងសុិចសុីប៉ុន្តែកញ្ញាបែរជាភាពស្ទាក់ស្ទើរក្នុងការទទួលថតឈុតស្រើបស្រាល។

    កញ្ញាទេពស្រីពៅថ្លែងប្រាប់ក្នុងពិធីក្រុងពាលីរបស់លោកហ៊ុយយ៉ាឡេងថាកញ្ញាទើបតែហក់ចូលវិស័យសិល្បៈរយៈពេលខ្លីប៉ុន្តែនាងមានឱកាសបានសម្ដែងពីរបីរឿងមកហើយខណៈដែលឈុតឆាកក្នុងបទចម្រៀងក៍បានប្រឡូកមិនតិច។ ក្នុងនោះនាងបានទាំងច្រានចោលការសម្ដែងមួយចំនួនព្រោះតែរវល់ការងារផ្ទាល់ខ្លួននិងដោយសារតែការសម្ដែងខ្លះទាក់ទងជាន់គ្នាដែលមិនអាចឱ្យនាងជ្រែកខ្លួនបាននោះផង។ នាងថាការប្រឡូកសម្ដែងនាពេលចុងក្រោយបានត្រឹមតែអាចឲ្យនាងមិនដាច់ការងារជាហូរហែរប៉ុណ្ណោះប៉ុន្តែសម្រាប់ឱកាសល្បីឈ្មោះគឺនាងរំពឹងលើស្នាដៃក្នុងរឿងដើម្បីកូនដែលភាពយន្តថ្មីរបស់លោកហ៊ុយយ៉ាឡេងដោយសារតែភាពយន្តនេះនាងត្រូវផលិតករតម្រូវឲ្យសម្ដែងជានារីលូយឆាយនិងមានឈុតលេចធ្លោក្នុងរឿង។ នាងថាខ្លួនមានឈុតមួយចំនួនត្រូវសម្ដែងសុិចសុីប៉ុន្តែបើឲ្យសម្ដែងសុិចសុីហួសហេតុគឺដាច់ខាតមិនសម្ដែងឡើយ។

    ទេពស្រីពៅបន្តថានាងស្រលាញ់វិស័យសម្ដែងនិងចង់ប្រឡូកការសម្ដែងឲ្យបានគ្រប់ទម្រង់មិនថាតួឆ្នាស់តួចិត្តអាក្រក់តួសុិចសុីតួកម្សត់នោះទេប៉ុន្តែសម្រាប់ការសម្ដែងក្នុងឈុតស្នេហារោលរាលគឺនាងផ្អើលៗអត់ហ៑ានថតទេ។ ជាក់ស្ដែងបើតាមតែនាងហ៑ានថតគឺនាងប្រហែលជាមានឈ្មោះបោះសំឡេងនៅក្នុងវិស័យភាពយន្តរៀងខ្ពស់ជាងនេះទៅហើយ។នាងថាខ្លួនពេញចិត្តល្បីតាមដំណើរជាជាងបានល្បីក្រោមសម្រែករិះគន់ហើយជាលទ្ធផលធ្វើឲ្យនាងអាម៉ាស់។ នាងគម្រោងឈោងឆាប់ការសម្ដែងឲ្យស៑ប់ពេញទំហឹងដោយក្រោយថតរឿងថ្មីឲ្យលោកហ៊ុយយ៉ាឡេងក៍នឹងត្រៀមទទួលថតភាពយន្តនិងថតMV ដែលកំពុងចចារបន្តបន្ទាប់ផងដែរ៕

  • វេលា​ជ័យ​ ​អ្នកនាង​ ​ខ្ញុង​ ​និង​នាយ​ ​កៃដ​ ​បាន​ធ្វើ​ឱ្យ​មហាជន​កក្រើក​និង​ត្រេកអរ​ជា​ខ្លាំង​

    វេលា​ជ័យ​ ​អ្នកនាង​ ​ខ្ញុង​ ​និង​នាយ​ ​កៃដ​ ​បាន​ធ្វើ​ឱ្យ​មហាជន​កក្រើក​និង​ត្រេកអរ​ជា​ខ្លាំង​

    ​​វេលា​កំណត់​ចូល​រោង​ជ័យ​របស់​តារា​កំប្លែង​រួម​ទ្រនំ​ ​នា​យកៃដ​ ​និង​នាង​ ​ខ្ញុង​ ​បាន​ចូល​មកដល់​ ​ធ្វើឲ្យ​មហាជន​កើតក្តី​សាទរ​រំភើប​រីករាយ​ ​ខណៈ​កាលពី​ម្សិលមិញ​ជា​ថ្ងៃចូលរោង​ ​និង​សូត្រ​មន្ត​នោះ​ ​មានការ​អញ្ជើញ​ពី​មេបាចាស់ទុំ​ទាំងសងខាង​ក្នុងទឹក​មុខ​ពេញចិត្ត​ថ្លើម​ទាំងសងខាង​តែម្តង​។​ ​នៅ​ព្រឹក​ថ្ងៃទី០៨​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​អ្នកនាង​ ​ខ្ញុង​ ​និង​នាយ​ ​កៃដ​ ​បាន​ចូល​រោង​ជ័យ​ទៅតាម​ប្រពៃណី​ហើយ​ ​ទទួល​បានការ​កោតសរសើរ​ចំពោះ​អ្នក​ទាំងពីរ​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​។​

    ​ជាក់ស្តែង​អ្វី​ដែល​កាន់តែ​ពិសេស​និង​បង្ក​រកា​រ​ភ្ញាក់ផ្អើល​ ​ធ្វើឲ្យ​មហាជន​ចាប់​អា​រម្ម​ណ៏​ខ្លាំង​នោះ​ពិធី​មង្គលការ​របស់​តារា​កំប្លែង​ ​ខ្ញុង​ ​និង​នាយ​ ​កៃដ​ ​ពេល​បាន​បានដឹង​ពី​តួនាទី​អ្នកកំដរ​របស់​អ្នក​ទាំងពីរ​គឺ​ញាក់សាច់​តែម្តង​ ​ព្រោះ​កូន​កំដរ​ទាំង៣រូប​ឋានៈ​ខ្ពស់​សុទ្ធតែ​ជា​លោក​ឧកញ៉ា​មាន​ដូចជា​៖​ ​ឧកញ៉ា​ ​ឃ្លោក​ ​ឧកញ៉ា​ ​ជា​ ​ប៉ូ​រ៉ា​ ​និង​ឧកញ៉ា​ ​ប៊ុ​ន​ ​ពៅ​ ​ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​លាន់​មា​ត់​គ្រប់​ៗ​គ្នា​ថា​ថ្ងៃចូលរោង​ការ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ពិតជា​មិនធម្មតា​មែន​ ​ព្រោះ​យក​សុទ្ធតែ​អ្នកធំ​ធ្វើជា​កូន​កំដរ​ទាំងអស់​៕​


  • សិស្ស​ជាង​ ​200នាក់​ទទួល​សញ្ញាបត្រ​ ​និង​បណ្ណ​សរសើរ​ពីសា​លា​រៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​

    សិស្ស​ជាង​ ​200នាក់​ទទួល​សញ្ញាបត្រ​ ​និង​បណ្ណ​សរសើរ​ពីសា​លា​រៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​

    ​សាលារៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​ដែល​ជា​សាលា​មាន​ភាព​ល្បីល្បាញ​ ​និង​បទ​ពិសោធ​យូរឆ្នាំ​ក្នុង​ការ​បណ្តុះបណ្តាល​ដោយ​ផ្តោត​សំខាន់​លើ​ភាសា​ចិន​ ​ភាសាអង់គ្លេស​ ​និង​ភាសាខ្មែរ​ ​បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ ​និង​បណ្ណ​សរសើរ​ដល់​សិស្ស​ពូកែ​ប្រមាណ​ជាង​ ​200នាក់​នៅ​ព្រឹក​ថ្ងៃទី8​ ​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​។​ ​

    ​លោក​ ​ZHU​ ​BANGJIANG​ ​នាយក​សាលា​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​បាន​លើកឡើង​ថា​ ​ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​យើង​ទាំងអស់គ្នា​គួរ​ចងចាំ​ ​ដោយ​យើង​បាន​ជួបជុំគ្នា​ដើម្បី​អបអរសាទរ​ដល់​សិស្ស​កម្រិត​មត្តេយ្យ​ ​និង​សិស្ស​បឋមសិក្សា​ដែល​បាន​ទទួល​សញ្ញាបត្រ​ ​និង​បណ្ណ​សរសើរ​បន្ទាប់ពី​បាន​បញ្ចប់​វគ្គសិក្សា​។​ ​យើង​ទាំងអស់គ្នា​មក​ទីនេះ​ដើម្បី​បញ្ជាក់​ ​និង​ចែករំលែក​ពី​ភាព​រីកចម្រើន​របស់​សិស្សានុសិស្ស​ទាំងអស់គ្នា​។​ ​

    ​លោក​ ​ZHU​ ​BANGJIANG​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​គម្រប់​ខួប​ ​10ឆ្នាំ​របស់​សាលា​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​ផង​ដែរ​។​ ​10ឆ្នាំ​ដែល​ឆ្លងកាត់​ព្យុះភ្លៀង​ ​បាន​ធ្វើ​ឱ្យ​សាលា​រីកចម្រើន​គ្រប់​ផ្នែក​។​ ​នៅ​ឆ្នាំនេះ​ ​សាលា​របស់​យើង​បាន​បន្ថែម​ថ្នាក់​អនុវិទ្យាល័យ​ ​បន្ទាប់ពី​យើង​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អាណាព្យាបាល​ ​និង​សង្គម​»​។​ ​

    ​លោកនាយក​សាលា​បាន​បន្ថែម​ទៀត​ថា​ ​10ឆ្នាំ​កន្លងមក​នេះ​ ​សិស្សរបស់​យើង​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​សាលារៀន​ ​ហើយ​ក្រោយពេល​ពួកគេ​បាន​បន្ត​ការសិក្សា​នៅ​ក្រៅប្រទេស​ ​ពួកគេ​នៅតែ​អាច​រក្សា​បាន​នូវ​កម្រិត​ពិន្ទុ​ល្អ​ដដែល​។​ ​នេះ​បញ្ជាក់​ថា​ ​ការសិក្សា​ភាសា​ចិន​នៅក្នុង​ស្រុក​ ​ក៏​ទទួល​បានផល​ល្អ​ដូច​នៅ​ក្រៅប្រទេស​ដែរ​ ​ដែល​នេះ​ជា​មោទនភាព​មួយ​សម្រាប់​សិស្សរបស់​យើង​។​ ​លោកនាយក​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​ការលូតលាស់​របស់​សិស្ស​ ​គឺជា​គោលបំណង​របស់​អាណាព្យាបាល​ ​ហើយ​លោក​សូម​ថ្លែងអំណរគុណ​ដល់​អាណាព្យាបាល​គ្រប់រូប​ដែល​តែងតែ​គាំទ្រ​ ​សហការ​ ​និង​ផ្តល់​មតិយោបល់​ជាមួយ​សាលា​កន្លងមក​។​ ​នៅ​ថ្ងៃ​អនាគត​ ​សាលា​នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​បន្ត​ទៀត​ដើម្បី​ឱ្យ​សិស្សានុសិស្ស​មាន​បរិស្ថាន​សិក្សា​ល្អ​ ​និង​មិន​ធ្វើ​ឱ្យ​អាណាព្យាបាល​ខកបំណង​ឡើយ​។​ ​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លក្ខណៈ​ពិសេស​ដែល​នាំ​ឱ្យ​សាលារៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​បណ្តុះបណ្តាល​សិស្ស​ឆាប់​ចេះ​ ​និង​មានចំណេះ​ផ្នែក​ភាសា​ចិន​ល្អ​ ​ដោយសារ​សាលា​ជ្រើសរើស​គ្រូបង្រៀន​ដែល​ជា​ជនជាតិ​ដើម​ ​ជាមួយនឹង​បទ​ពិសោធ​ខ្ពស់​ទាំងអស់​ ​មិនមែន​គ្រូខ្មែរ​បង្រៀន​ថ្នាក់​ភាសា​ចិន​ឡើយ​។​ ​ក្រៅពី​នេះ​ ​សាលារៀន​អន្តរជាតិ​ ​ចុង​ ​ហ័រ​ ​ក៏​មាន​បន្ថែម​ផង​ដែរ​នូវ​វគ្គ​សំ​ខាន់​ៗ​ដើម្បី​ឱ្យ​សិស្ស​អភិវឌ្ឍ​សមត្ថភាព​ ​និង​យល់ដឹង​ពី​ការរស់នៅ​កាន់តែ​ល្អ​ ​ដោយមាន​បង្រៀន​ក្បាច់​គុណ​កុង​ហ៊្វូ​ ​មាន​បង្រៀន​គូរគំនូរ​ ​និង​តន្ត្រី​ដល់​សិស្សានុសិស្ស​ថែមទៀត​ផង​៕​ ​

  • ខាងក្រោម​នេះ​ ​គឺ​តម្លៃ​របស់​ ​Note​ ​10​/​ ​Note​ ​10​+​ ​ដែលSamsung​ ​ប្រកាស​ឱ្យ​ ​Pre​-​Order​ ​នៅ​ខ្មែរយើង​!​

    ខាងក្រោម​នេះ​ ​គឺ​តម្លៃ​របស់​ ​Note​ ​10​/​ ​Note​ ​10​+​ ​ដែលSamsung​ ​ប្រកាស​ឱ្យ​ ​Pre​-​Order​ ​នៅ​ខ្មែរយើង​!​

    ​កំពូល​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​Note10​ ​/​ ​10​+​ ​ដែល​មាន​រូបរាង​កាន់តែ​ពិសេស​ ​កា​លីប​ ​ថ្លៃថ្នូរ​ ​សមត្ថភាព​ខ្ពស់​ ​អេក្រង់​ភ្លឺ​លាត​ពេញ​ច្បាស់​ ​ពេញភ្នែក​ ​និង​ថាមពល​ថ្ម​ខ្លាំង​ ​ជាពិសេស​នោះ​ ​គឺ​ប៊ិច​វេទមន្ត​ ​S​ ​Pen​ ​តែម្តង​។​

    ​ខាងក្រោម​នេះ​ជា​តម្លៃ​ ​និង​ការ​ផ្តល់​ជូន​ពិសេស​៖​ ​

    ​-​ ​Galaxy​ ​Note10​ ​-​ ​RAM​ ​8GB​ ​/​ ​ROM​ ​256GB​ ​តម្លៃ​ ​$​899​ ​ថែម​ជូន​កាស​ឥត​ខ្សែ​ដ៏​កា​លីប​ ​Galaxy​ ​Buds​ ​និង​ស៊ី​មកា​ត​លេខ​ពិសេស​តម្លៃ​ ​$​132​ ​របស់​ ​Cellcard​ ​រួម​ទាំង​កញ្ចប់​អ៊ី​ន​ធើ​ណិ​ត​ ​30GB​/​ខែ​ ​សម្រាប់​រយៈពេល​ ​6ខែ​ ​(​វ៉ា​វ​!​!​!​!​)​។​

    ​-​ ​Galaxy​ ​Note10​+​ ​-​ ​RAM​ ​12GB​ ​/​ ​ROM​ ​256GB​ ​តម្លៃ​$​ ​1,059​ ​នឹង​ទទួល​បាន​នូវ​ការ​ ​Free​ ​upgrade​ ​ទៅ​ ​ROM​ ​512GB​,​ ​ជាមួយនឹង​ស៊ី​មកា​ត​លេខ​ពិសេស​តម្លៃ​ ​$​330​ ​របស់​ ​Cellcard​ ​រួម​ទាំង​កញ្ចប់​អ៊ី​ន​ធើ​ណិ​ត​ ​30GB​/​ខែ​ ​សម្រាប់​រយៈពេល​ ​6ខែ​(​វ៉ា​វ​ ​and​ ​វ៉ា​វ​!​!​!​!​)​។​ ​

    ​យោង​តាម​ការប្រកាស​ផ្លូវការ​ដោយក្រុម​ហ៊ុន​ ​Samsung​ ​បានឱ្យ​ដឹង​ថា​ ​កម្មវិធី​ ​Pre​-​order​ ​នេះ​ ​ចាប់ផ្ដើម​ពី​ថ្ងៃទី8​ ​ខែសីហា​ ​រហូតដល់​ថ្ងៃទី18​ ​ខែសីហា​ ​2019​ ​ខាងមុខ​ ​(​រយៈពេល10ថ្ងៃ​)​ ​និង​ទទួល​បាន​ទូរស័ព្ទ​នៅ​ថ្ងៃទី20​ ​-​ ​22​ ​ខែសីហា​ ​2019​។​

    ​សូម​អញ្ជើញ​ទៅ​ហាង​ដែល​មាន​ស្លាក​សញ្ញា​ ​Pre​-​order​ ​ឬ​ហាង​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​រួច​កុ​ម៉្មង់​ឆាប់​ៗ​ទៅ​ ​នឹងអាល​បាន​ប្រើ​មុនគេ​។​ ​លក្ខខណ្ឌ​ផ្សេងទៀត​ត្រូវ​បាន​អនុវត្ត​៕​

  • បើកឆាក​ ​AFF​ ​U18​ ​អូស្ត្រាលី​ ​លត់​កម្ពុជា​ ​5ទល់នឹង1​

    បើកឆាក​ ​AFF​ ​U18​ ​អូស្ត្រាលី​ ​លត់​កម្ពុជា​ ​5ទល់នឹង1​

    ការប្រកួត​ ​AFF​ ​U18​ ​Next​ ​Media​ ​Cup​ ​2019​ ​នៅ​កីឡដ្ឋាន​ ​Thong​ ​Nhat​ ​ទីក្រុង​ហូជីមិញ​ ​នៃ​ប្រទេស​វៀតណាម​កាលពី​ម្សិលមិញ​នេះ​ ​ក្រុមជម្រើសជាតិ​យុវជន​កម្ពុជា​អាយុ​ក្រោម​ ​18ឆ្នាំ​កម្ពុជា​ ​បាន​ចាញ់​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​18ឆ្នាំ​ ​អូស្ត្រាលី​ ​ក្នុង​លទ្ធផល​ ​1ទល់នឹង5​ ​ដោយ​ក្នុង​នោះ​ដែរ​ ​កម្ពុជា​រកបាន​ ​1គ្រាប់​ដោយ​កីឡាករ​វ័យក្មេង​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ឈ្មោះ​ ​សៀង​ ​ចន្ធា​។​

    ​ក្នុង​ពានរង្វាន់​នេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​B​ ​ជាមួយនឹង​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ ​អូស្ត្រាលី​ ​ថៃ​ ​សិង្ហបុរី​ ​និង​ម៉ាឡេស៊ី​។​ ​ក្នុង​នោះ​ ​នៅ​ការប្រកួត​បន្ទាប់​ ​កម្ពុជា​ត្រូវ​ជួប​ម្ចាស់​ជើងឯក​ចាស់​ថៃ​ ​នៅ​ថ្ងៃទី9​ ​ខែសីហា​ ​ឆ្នាំ2019​ ​នៅ​វេលា​ម៉ោង3​ ​និង​ ​30នាទី​រសៀល​៕​


  • ពាន​ ​HUN​ ​SEN​ ​CUP​ ​2019​ ​បន្ត​លើកពេល​ ​1សប្តាហ៍​

    ពាន​ ​HUN​ ​SEN​ ​CUP​ ​2019​ ​បន្ត​លើកពេល​ ​1សប្តាហ៍​

    ការប្រកួត​ពានរង្វាន់​ ​HUN​ ​SEN​ ​CUP​ ​2019​ ​ថ្នាក់​ជាតិ​លើក​ទី13​ ​វគ្គ1​/​4​ ​ជើង​ទី1​ ​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី7​ ​និង8​ ​ខែសីហា​ ​ឆ្នាំ2019​ ​នេះ​ ​ត្រូវ​បាន​លើកពេល​ទៅ​សប្តាហ៍​ក្រោយ​វិញ​ហើយ​ ​នេះ​បើ​តាមកាល​វិភាគ​ថ្មី​នៃ​ពានរង្វាន់​មួយ​នេះ​។​

    ​ចំពោះ​មូលហេតុ​នៃ​ការ​លើកពេល​ការប្រកួត​នេះ​ ​មិន​ត្រូវ​បាន​បង្ហាញ​ ​និង​ជម្រាប​ជូន​ជាមុន​ឡើយ​ ​ដោយ​ការប្រកួត​គឺ​គ្រោង​នឹង​ធ្វើឡើង​នៅ​សប្ដាហ៍​ក្រោយ​សម្រាប់​ជើង​ទី1​ ​ពោល​គឺ​ថ្ងៃទី14​ ​និង15​ ​ខែសីហា​ ​មុននឹង​ជើង​ទី2​ ​ត្រលប់​មកវិញ​នៅ​ថ្ងៃទី27​ ​និង28​ ​ខែ​ដដែល​៕​


  • ជំនួប​ជើង​ទី2​ ​ល្ងាច​នេះ​ ​កម្ពុជា​ ​ជួប​ថៃ​ ​ក្នុង​ពាន​យុវជន​អាស៊ាន​អាយុ​ក្រោម​ ​18ឆ្នាំ​

    ជំនួប​ជើង​ទី2​ ​ល្ងាច​នេះ​ ​កម្ពុជា​ ​ជួប​ថៃ​ ​ក្នុង​ពាន​យុវជន​អាស៊ាន​អាយុ​ក្រោម​ ​18ឆ្នាំ​

    ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​18ឆ្នាំ​ ​បាន​បាត់បង់​ពិន្ទុ​ក្នុង​ជំនួប​ដំបូង​ប្រចាំ​ពូល​ ​B​ ​នៃ​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​ ​អាយុ​ក្រោម​ ​18ឆ្នាំ​ ​AFF​ ​U​-​18​ ​Championship​ ​2019​ ​ដ៏​មាន​សារៈសំខាន់​ ​បន្ទាប់ពី​ប្រកួត​ចាញ់​ ​U​-​18​ ​អូស្ត្រាលី​ ​ក្នុង​ជំនួប​ដំបូង​។​

    ​ចំណែក​ឯ​ការប្រកួត​ ​2គូ​ទៀត​ ​រវាង​ ​U​-​18​ ​ថៃ​ ​ជាមួយ​ ​U​-​18​ ​សិង្ហបុរី​ ​គឺ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា​ ​គឺ​ ​1ទល់1​។​ ​ដោយឡែក​ក្នុង​ពូល​នេះ​ផង​ដែរ​ ​ការប្រកួត​ ​1គូ​ទៀត​ ​គឺជា​ការប្រកួត​រវាង​ម្ចាស់ផ្ទះ​វៀតណាម​ ​និង​ម៉ាឡេស៊ី​ ​បាន​បញ្ចប់​ដោយក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ ​ឈ្នះ​ ​1ទល់នឹង0​។​

    ​នៅ​វេលា​ម៉ោង​ ​3​:​30រសៀល​ ​ថ្ងៃទី9​ ​ខែសីហា​ ​2019​ ​រសៀល​នេះ​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​18ឆ្នាំ​ ​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ​ ​ក្រោម​អាយុ​ ​18ឆ្នាំ​ដូចគ្នា​ ​ដែល​ជា​ជំនួប​ជើង​ទី2​៕​