Category: សង្គម និងសេដ្ឋកិច្ច

  • ពេញចិត្តស្តូកពិតដូចសម្ដី លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ក្រោយពេល​ ​លៀង​ ​ចាន់​ឡា​ ​ចាកចេញ​ពីកម្មវិធី​ ​X​ ​Factor​ ​Cambodia​

    ពេញចិត្តស្តូកពិតដូចសម្ដី លោក​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​ក្រោយពេល​ ​លៀង​ ​ចាន់​ឡា​ ​ចាកចេញ​ពីកម្មវិធី​ ​X​ ​Factor​ ​Cambodia​

    ​ក្រោយពី​ផ្ទុះ​នូវ​ព័ត៌មាន​រឿងរ៉ាវ​របស់​បេក្ខនារី​ក្នុង​កម្មវិធី​ ​X​ ​Factor​ ​Cambodia​ ​រដូវ​កាល​ទី១​ ​កញ្ញា​ ​លៀង​ ​ចាន់​ឡា​ ​ត្រូវ​បាន​កម្មវិធី​ ​និង​បេក្ខភាព​ដទៃ​រើសអើង​ពណ៌​សម្បុរ​ ​និង​នាង​ថា​ជា​អ្នកក្រ​ក្រី​ទៀត​នោះ​ ​ភ្លាម​ៗ​ស្រាប់តែ​គេ​មើលឃើញ​ថា​ ​មាន​មហាជន​ជាច្រើន​បាន​នាំគ្នា​ជួយ​នេះ​ជួយ​នោះ​មិនឈប់​មិន​ឈរ​ ​ដោយ​អ្នកខ្លះ​ឆ្លៀត​ឪ​កាស​ដើម្បី​តែ​ផល​ប្រយោជន៏​ផ្ទាល់ខ្លួន​ចង់ល្បី​តែប៉ុណ្ណោះ​។​ ​

    ​យ៉ាងណាមិញ​នេះ​បើ​យោង​តាម​ប្រភព​តារាចម្រៀង​សម្លេង​ផ្អែម​ ​ណុប​ ​បា​យ៉ា​រិទ្ធ​ ​បាន​ចេញមុខ​និយាយ​ឆ្លើយតប​ ​បោះសម្តី​ឱ្យ​អ្នកមួយ​ចំនួន​នោះ​ថា​ ​“​គ្នា​និយាយ​តាំងពី​វគ្គ​ដំបូង​ ​Judge​ ​Audition​ ​ថា​គ្នា​ក្រ​ ​តែ​គ្នា​អត់​លំបាក​ទេ​ ​គ្នា​តស៊ូ​ ​បើ​ចង់​ជួយ​គាត់​មែន​ ​គួរតែ​ជួយ​តាំងពី​ពេល​ហ្នឹង​ ​ឬ​គិតថា​គាត់​មិនទាន់​ល្បី​ដោយសារ​គ្មាន​អ្នក​បំផុសបំផុល​ ​ដល់តែ​មាន​អ្នក​បំផុសបំផុល​ ​បាន​ដណ្តើម​គ្នា​ជួយ​។​ ​អ្នកខ្លះ​ជួយ​ពីចិត្ត​ពី​បេះដូង​មែន​ ​តែ​ខ្លះ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​ទេ​ ​ផេ​ក​ហ្វេ​សប៊ុ​ក​មួយ​ចំ​នួន​ក៏​ចឹង​”​។​ ​

    ​ជា​ការពិត​ណាស់​ ​បើ​មើល​តាំងពី​វគ្គ​ដំបូង​នៃ​កម្មវិធី​ ​X​ ​Factor​ ​Cambodia​ ​រដូវ​កាល​ទី១​ ​បេក្ខនារី​ ​លៀង​ ​ចាន់​ឡា​ ​ពិតជា​មាន​ស្ថានភាព​លំបាក​ក្នុង​គ្រួសារ​ប្រាកដ​មែន​ ​តែ​នាង​បាន​អះអាង​ថា​ ​នាង​មានការ​តស៊ូ​ប្រឹងប្រែង​ដើម្បី​ចិញ្ចឹម​ម្ដាយ​ ​បើ​ទោះបីជា​នឿយហត់​យ៉ាងណាក៏ដោយ​ ​ក៏ប៉ុន្ដែ​ ​ភាព​ក្រក្រី​របស់​បេក្ខនារី​រូប​នេះ​ ​មិន​បាន​ត្អួ​ញ​ត្អែ​ឱ្យ​គេ​អាណិត​ឡើយ​ ​ពោល​គឺ​នាង​បាន​តាំង​ជំហរ​ខ្លួន​ថា​ ​នាង​នឹង​តស៊ូ​ក្នុង​ជីវិត​។ ខណៈនេះគេបានដឹងថា ​កញ្ញា​ ​លៀង​ ​ចាន់​ឡា បានថតសម្អាងការជាច្រើនកន្លែង និងទទួលបានការងារសិល្បៈមួយចំនួនទៀត បើទោះបីជានាងបានបរាជ័យក្នុងកម្មវិធីហើយក្ដី៕

    ​ប្រិយមិត្ត​ចង់​ជ្រាប​កាន់តែ​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​៖​

  • ក្រុម​សិល្បៈ​ ​FTV​ ​Entertainment​ ​នៅតែ​បន្ដ​ដឹកនាំ​សិល្បករ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ ​និង​ជួយ​សង្គម

    ក្រុម​សិល្បៈ​ ​FTV​ ​Entertainment​ ​នៅតែ​បន្ដ​ដឹកនាំ​សិល្បករ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ ​និង​ជួយ​សង្គម

    ​កាលពី​ថ្ងៃទី៩​ ​សីហា​ ​កន្លងទៅ​ ​ក្រុម​សប្បុរសធម៌​ ​FTV​ ​និង​សិល្បករ​ជាច្រើន​ ​បាន​ចុះ​ចែក​អំណោយ​ ​និង​សំណេះសំណាល​ជា​មួ​យកុ​មារ​ៗ​ ​និង​លោកគ្រូ​អ្នកគ្រូ​ ​នៅ​មណ្ឌលកុមារ​កំព្រា​ព្រៃ​ជុំ​ ​ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ជុំ​ ​ឃុំ​យុទ្ធសាមគ្គី​ ​ស្រុក​ឧ​ត្តុ​ង​ ​ខេត្ត​កំពង់ស្ពឺ​។​ ​នៅក្នុង​សកម្មភាព​សប្បុរសធម៌​នោះ​ ​ក៏​មានការ​ចែករំលែក​បទពិសោធន៍​ជីវិត​ ​និង​ផ្ដល់​កម្លាំងចិត្ត​ពីសំណាក់​សិល្បករ​មួយចំនួន​បន្ថែម​ពីលើ​ការ​ច្រៀងរាំ​ ​និង​ប្រគល់​អំណោយ​ជូន​ផង​ដែរ​។​

    ​លោក​ ​ឃិន​ ​ចិន្តា​ ​ហៅ​រ៉េ​ម​ ​ប្រធាន​ក្រុម​សប្បុរសធម៌​ ​បាន​អះអាង​ជំនួយ​សប្បុរសធម៌​ដែល​បាន​ប្រគល់​ជូន​ ​រួមមាន​ ​អង្ករ​ ​ថវិកា​ ​និង​ ​សម្ភារៈ​សិក្សា​មួយចំនួន​ ​គឺជា​ទឹកចិត្ត​របស់​អគ្គនាយក​ ​FTV​ ​Entertainment​ ​និង​ ​ក្រុមការងារ​ ​ដែល​ជា​សិស្ស​ទទួលការ​បណ្ដុះបណ្ដាល​ជំ​នា​ញ​សិល្បះ​ពី​តារា​ជើងចាស់​ ​អ្នកនាង​ ​ស្វែង​ ​សុជាតា​។​ ​លោក​ថា​ ​មណ្ឌលកុមារ​កំព្រា​ព្រៃ​ជុំ​ ​មាន​កុមារ​កំព្រា​សរុប​ចំនួន៤៥នាក់​ ​និង​មាន​ ​លោកគ្រូ​ ​អ្នកគ្រូ​ចំនួន៩នាក់​ ​កំពុង​ត្រូវការ​ ​ការចូលរួម​ឧបត្ថម្ភ​ ​គាំពារ​។​ ​លោក​ក៏បាន​ប្រកាស​ជំហរ​ថា​ ​នឹង​បន្ត​ជួយ​ ​និង​គៀ​គរ​ក្រុម​សប្បុរសធម៌​ជួយ​ដល់​មណ្ឌល​មួយ​នេះ​នៅ​ជំ​ហា​នក្រោយៗ​ទៀត​ ​ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​។​ ​ជាមួយគ្នា​នោះ​លោក​ក៏​ប្រកាស​ឱ្យ​ដឹង​ថា​ ​ដើម្បី​រួមចំណែក​ជួយ​ដល់​សង្គម​ ​ក្រុមការងារ​សប្បុរសធម៌​របស់​លោក​ ​ក៏​នឹង​បន្ត​ពង្រីក​សកម្មភាព​សប្បុរសធម៌​របស់​ខ្លួន​អោយ​កាន់តែ​ទូលំទូលាយ​ ​ដើម្បី​បាន​ជួយ​ដល់​កុមារ​កំព្រា​ ​និង​ទីតាំង​ខ្វះ​ខា​ត​ផ្សេង​ៗ​ទៀត​ ​ជា​ប្រយោជន៍​ដល់​សង្គម​ផង​ដែរ​។​ ​នៅក្នុង​ពិធី​នោះ​ ​ក្រុម​សប្បុរសធម៌​របស់​ ​FTV​ ​Entertainment​ ​ក៏​បាន​គៀ​គរ​សមាជិក​សមាជិកា​របស់​គ្រួសារ​តារា​កម្ពុជា​ ​ឱ្យ​ចូលរួម​បរិច្ចាគ​ជំនួយ​ជា​កាតាប​ ​អង្ករ​ ​សៀវភៅ​ ​ប៊ិច​ ​នំចំណី​ ​ទឹកដោះគោ​ ​ភេសជ្ជៈ​ ​និង​ ​ថវិកា​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ ​និង​កុមារ​ៗ​ ​បន្ថែម​ពីលើ​ជំនួយ​របស់​ក្រុម​ ​FTV​ ​Enterteainment​ ​ផង​ដែរ​។​

    ​សូម​បញ្ជាក់​ថា​ ​FTV​ ​Entertainment​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ជំនួយ​ពី​សមាគម​អប់រំ​នៅ​បរទេស​។​ ​FTV​ ​Entertainment​ ​បាន​បម្រើ​អារម្មណ៍​ប្រជាជន​កម្ពុជា​លើ​ផ្នែក​សិល្បៈ​កម្សាន្ត​ ​និង​ ​ការអប់រំ​ដ៏​សម្បូរ​បែប​ដោយ​បាន​ធ្វើការ​រៀបចំ​ផលិត​វីដេអូ​កម្សាន្ត​ល្អ​ៗ​ជាច្រើន​។​

    ​សូម​ទស្សនា​ទិដ្ឋភាព​នៃ​សកម្មភាព​សប្បុរស​ធ​ម៍​ខាងក្រោម​៖​

  • ក្អក កណ្ដាស់​ញឹកញាប់ ប្រយ័ត្ន​កើត​ជំងឺ​រលាក​ទាំង3នេះ

    ក្អក កណ្ដាស់​ញឹកញាប់ ប្រយ័ត្ន​កើត​ជំងឺ​រលាក​ទាំង3នេះ

    មនុស្ស​ភាគច្រើន​យល់ថា​អាការ​កណ្ដាស់​ តឹងច្រមុះ​ និង​ដក​ដង្ហើម​ខ្លី​ៗ ជា​អាការ​នៃ​ជំងឺ​ផ្ដាសាយ​ធម្មតា​។ ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ប្រភព​នៃ​រោគសញ្ញា​ ឬអាការ​ទាំងនេះ​ គឺ​អាច​ជា​ការ​អា​ឡែក​ស៊ី​ ឬប្រតិកម្ម​ចាញ់​អ្វី​ម្យ៉ាង​។ មនុស្សយើង​មាន​សរសៃឈាម​តូចឆ្មារ​ជាច្រើន​នៅក្នុង​ច្រមុះ​ ហើយ​នៅពេល​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​ធូលី​ ក៏​កើតការ​ប៉ះ​លើ​សរសៃឈាម​តូចឆ្មារ​នៅក្នុង​ស្បែក​ស្ដើង​នៃ​ច្រមុះ​ ដែល​បណ្ដាល​ឱ្យ​ពិបាក​ក្នុង​ការដកដង្ហើម​ និង​តឹងច្រមុះ​។ តើក​ត្តា​រោគ​រលាក​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​ ក្អក​ កណ្ដាស់​ញឹកញាប់​? វា​មាន​ហានិភ័យ​ដល់​រាងកាយ​ និង​សុខភាព​ឬទេ​? តោះ​មក​ពិចារណា​ចំណុច​ខាងក្រោម​នេះ​ដូចតទៅ​៖

    1.រោគ​ប្រតិកម្ម​ចាញ់​អាកាសធាតុ​
    ក្នុងករណី​ដែល​មិនមែន​ជា​ជំងឺ​ផ្តាសាយ​ គឺ​មិន​បាន​កណ្តាស់​ និង​មាន​ទឹកសំបោរ​ខាប់​ស្អិត​ រួម​ទាំង​មិន​មាន​អាការ​ឈឺក្បាល​ឡើយ​ ដូច្នេះ​វា​អាច​ទៅរួច​ថា​ អាការ​កណ្តាស់​ញឹកញាប់​របស់​អ្នកនេះ​ អាច​បណ្តាល​មក​ពី​សភាព​របស់​រោគ​ប្រតិកម្ម​ចាញ់​ធាតុ​អាកាស​ រឹតតែ​នៅ​លើ​មនុស្ស​ដែល​មាន​អាការ​កណ្តាស់​ញឹក​ញាប់​ជាប់​ៗគ្នា​ ឬមាន​អាការ​រមាស់​ក្នុង​ភ្នែក​ ហៀរ​ទឹកភ្នែក​រួម​ជាមួយ​ផង​នោះ​ ក៏​រឹតតែ​សង្ស័យ​ថា​ អាច​នឹង​កើតរោគ​ប្រតិកម្ម​ចាញ់​អាកាស​ធាតុ​ ឬជំងឺ​ច្រមុះ​បាន​ដែរ​ ព្រោះ​រោគ​នេះ​ជា​អាការ​ដែល​កើតឡើង​នៅ​លើ​សាច់​ភ្នាស​ក្នុង​ច្រមុះ​ ដែល​សាច់​ភ្នាស​ក្នុង​ច្រមុះ​របស់​អ្នក​កើតរោគ​នេះ​នឹង​ឆាប់រហ័ស​មាន​ប្រតិកម្ម​ជាមួយនឹង​កត្តា​ជំរុញ​ជា​ច្រើន​ដូចជា​ សភាព​អាកាសធាតុ​ ធូលី​ដី​ លំអង​ទឹក​ភ្លៀង​ កេសរ​របស់​ផ្កា​ មេរោគ​ផ្សិត​ រោមសត្វ​ ឬសូម្បី​តែ​ក្លិន​ និង​វត្ថុ​ដែល​ធ្វើ​ឱ្យ​រលាក​ក្រ​ហាយ​ផ្សេង​ៗរហូត​បង្ក​ឱ្យ​កើតជា​អាការ​កណ្តាស់​។

    2. អាការ​រលាក​ច្រមុះ​
    ពេលខ្លះ​មិន​ប្រាកដ​ថា​ ក្អក​ស្ងួត​ ហៀរសំបោរ​ កណ្ដាស់​ ឈឺក្បាល​ សុទ្ធតែ​ជា​ជំងឺ​ផ្ដាសាយ​ទេ​។ វា​អាច​ជា​អាការ​របស់​អាការ​រលាក​ច្រមុះ​ ដែល​អ្នក​កំពុង​ប្រឈម​ និង​នឹកស្មាន​មិនដល់​។ វា​កើតឡើង​នៅពេល​ប្រហោងច្រមុះ​ហើម​ និង​រលាក​ ដោយសារ​ការ​ឆ្លង​វី​រ៉ុស​។ ហើយ​វា​បង្ក​ឱ្យ​ធ្ងន់ធ្ងរ​ ឬស្រាល​ រយៈ​ពេល​យូរ​ និង​ខ្លី​ តាម​ប្រភេទ​មេរោគ​ ហើយ​វា​កើត​ឡើង​យូរ​បំផុត​គឺ​រយៈពេល​ 6 ទៅ​ 8សប្ដាហ៍​។ ប្រ​សិន​បើ​មិន​ព្យាបាល​ទេ​ វា​អាច​ធ្វើ​ឱ្យ​ខូច​ប្រហោង​ច្រមុះ​ ឆ្លង​ដល់​ត្រចៀក​ និង​ភ្នែក​ ឬអាច​ឈាន​ដល់​ជំងឺរលាកស្រោមខួរ​ក៏​ថា​បាន​ដែរ​។ យ៉ាងណាមិញ​ជាទូទៅ​ការ​ព្យាបាល​ត្រូវ​បាន​ពន្យារពេល​ដោយ​សារ​តែ​មិនដឹង​អំពី​អាការ​របស់​វា​ និង​ស្មានថា​វា​គឺ​ជា​ជំងឺ​ផ្ដាសាយ​។អ្នក​អាច​ធ្វើ​កំណត់សម្គាល់​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​ច្រមុះ​ ហើយ​ដឹង​ថា​វា​មិនមែន​ជា​ជំ​ងឺ​ផ្ដាសាយ​ដូចជា​៖
    . ឈឺចាប់​នៅ​លើ​ផ្ទៃមុខ​ ឬមាន​សម្ពាធ​នៅ​លើ​ផ្ទៃមុខ​
    . ហៀរសំបោរ​ពណ៌ខៀវ​ ឬពណ៌លឿង​
    . ក្អក​មាន​ស្លេ​ស
    . តឹងច្រមុះ​យូរ
    ​. ឈឺក្បាល​
    . ដកដង្ហើម​មក​មាន​ក្លិនអាក្រក់​
    . ឈឺធ្មេញ​ ដោយសារ​សម្ពាធ​ប្រហោង​ឆ្អឹង​ច្រមុះ​
    . និង​ហឹងត្រចៀក​… ជាដើម​។

    3. ជំងឺ​រលាក​សួត​
    មនុស្ស​មួយចំនួន​ងាយ​នឹង​មាន​ហានិភ័យ​ជា​មួយ​នឹង​ជំងឺ​រលាក​សួត​ ជាពិសេស​ចំពោះ​កុមារ​ដែល​មិនទាន់​មានការ​លូតលាស់​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ និង​ចំពោះ​អ្នក​ដែល​មាន​អាយុ​លើស​ពី65ឆ្នាំ​ ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ទន់ខ្សោយ​។ លើស​ពីនេះ​ទៅទៀត​ ជំងឺ​រលាក​សួត​វា​មាន​ហា​និ​ភ័យ​ទៅលើ​អ្នក​ជក់បារី​ អ្នក​ដែល​មាន​ជំងឺហឺត​ និង​អ្នកជំងឺ​សរសៃឈាម​បេះដូង​ ឬជំងឺមហារីក​ក៏​ងាយ​នឹង​មាន​ហានិភ័យ​ផង​ដែរ​។ មួយវិញទៀត​ ជំងឺ​នេះ​អាច​ឆ្លងតាម​រយៈ​ការ​ក្អក​ កណ្តាស់​ និង​ការចែក​អា​ហារ​បរិភោគ​ជាមួយគ្នា​ជាដើម​។ ម្យ៉ាងទៀត​ចំពោះ​បុគ្គល​ដែល​រស់នៅ​ជិតស្និទ្ធ​ជាមួយគ្នា​ ឬរស់នៅ​ផ្ទះ​តែមួយ​ សិស្ស​ និស្សិត​ ឬបងប្អូន​បង្កើត​ជាដើម​ ក៏​ងាយ​នឹង​ឆ្លង​ដែរ​។ រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សួត​មាន​ដូ​ជា​ ៖
    – ក្អក​ (ក្អក​មាន​ស្លេ​ស ក្អក​គ្មាន​ស្លេ​ស ឬមាន​សំបោរ​ពណ៌លឿង​)
    – កណ្ដាស់​ញឹកញាប់​ហើយ​អស់កម្លាំង​
    – ហើយ​ថែមទាំង​គ្រុនក្តៅ​ញ័រញាក់​
    – ចង្អោរ​រក​កល​ចង់​ក្អួត​ ឬក្អួត​តែម្តង​
    – ចង្វាក់​បេះដូង​ដើរលឿន​
    – មិន​ស្រួល​ក្នុង​ខ្លួន​បែកញើស​
    – មាន​ដង្ហើម​ខ្លី​
    – មានការ​ឈឺចាប់​នៅដើម​ទ្រូង​ និង​មាន​ដង្ហើម​ដង្ហក់​ ឬដង្ហើម​ជ្រៅ​ ហើយ​ក្អក​ទៀតផង​
    – ពិបាក​ដកដង្ហើម​ ហើយ​មាន​សូរ​សំឡេង​ក្រេត​ក្រ​តៗ​ផង​ដែរ​៕

  • លៀង​ ​ចាន់​ឡា​ ​បង្ហាញ​វត្តមាន​ច្រៀង​ដំបូង​ក្នុង​កម្មវិធី​«​ ​ចម្រៀង​គ្រួសារ​ខ្មែរ​»​ ​សម្រស់​ស្អាត​ប្លែក​ខុសពី​មុន​ដាច់​

    លៀង​ ​ចាន់​ឡា​ ​បង្ហាញ​វត្តមាន​ច្រៀង​ដំបូង​ក្នុង​កម្មវិធី​«​ ​ចម្រៀង​គ្រួសារ​ខ្មែរ​»​ ​សម្រស់​ស្អាត​ប្លែក​ខុសពី​មុន​ដាច់​

    ​នេះ​គឺជា​រឿង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ ​លៀង​ ​ចាន់​ឡា​ ​ក្រោយពី​បាន​កែកុន​មុខមាត់​ចាស់​ផ្លាស់​ប្តូរ​យកមុខ​ថ្មី​គឺ​ពិតជា​ស្រស់​ស្អាត​រហូត​នឹកស្មាន​មិនដល់​ស្ទើរតែ​មិន​គួរឲ្យ​ជឿ​។​ ​ថ្មី​ៗ​នេះ​ដែរ​បើ​យោងទៅតាម​គណនី​ហ្វេ​ក​ប៊ុ​ក​ឈ្មោះ​ ​Keo​ ​Vitou​ ​បា​នប​ង្ហោ​ញរូ​បភា​ព​ច្រើន​សន្លឹក​របស់​ប្អូនស្រី​ ​លៀក​ ​ចាន់​ឡា​ ​បន្ទាប់​ផាត់មុខ​ ​ធ្វើសក់​រួចពី​ស្នាដៃ​ជាង​ផាត់មុខ​ដ៏​ចំណាន​បាន​ធ្វើឲ្យ​ប្អូនស្រី​ប្លែក១៨០ដឺក្រេ​ ​និង​កក្រើក​អស់​មហាជន​ទាំង​ក្នុង​និង​ក្រៅ​សិល្បៈ​មានការ​ស៊ែ​រតៗ​គ្នា​ពេញ​បណ្តា​យ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​តែម្តង​ព្រមទាំង​ពោល​ពាក្យ​កោតសរសើរ​ពី​សម្រស់​ប្អូនស្រី​មិន​ដាច់​ពី​មាត់​។​ ​

    ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ ​ភាព​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ដែល​កក្រើក​ពី​សម្រស់​ ​លៀង​ ​ចាន់​ឡា​ ​បាន​ធ្វើ​ឱ្យ​អ្នក​ផលិតកម្ម​វិធី​ជាច្រើន​បាន​ទាក់ទង​ប្អូនស្រី​ ​ទៅ​សម្ដែង​ ​និង​ច្រៀង​តាមកម្ម​វិធី​នានា​ជាច្រើន​។​ ​ដោយឡែក​ ​គែ​បានឃើញ​វត្តមាន​របស់​តារា​រះ​ថ្មី​រូប​នេះ​នៅក្នុង​កម្មវិធី​ ​«​ ​ចម្រៀង​គ្រួសារ​ខ្មែរ​»​ ​ដែល​ជាលើកដំបូង​ហើយ​ ​នាង​បាន​បង្ហាញ​រូប​សម្រស់​ពិត​ក្រោយ​កក្រើក​រឿង​រើសអើង​នៅ​លើ​បណ្ដាញ​សង្គម​។​ ​

    ​ចង់​ដឹង​ថា​ ​សម្រស់​ ​និង​សមត្ថភាព​ច្រៀង​ ​លៀង​ ​ចាន់​ឡា​ ​លេចធ្លោ​ដល់កម្រិត​ណា​នោះ​ ​សូម​ទស្សនា​វីដេអូ​និង​រូបភាព​ខាងក្រោម​នេះ​ ​៖​ ​

  • ពីអ​តី​ត​ក្មេងកំព្រា​ ​វង្ស​ ​ថា​ណាន់​ ​និង​ ​ពេជ្រ​ ​ចរណៃ​ ​ចូលរួមលើកទឹកចិត្តកុមារកំព្រា

    ពីអ​តី​ត​ក្មេងកំព្រា​ ​វង្ស​ ​ថា​ណាន់​ ​និង​ ​ពេជ្រ​ ​ចរណៃ​ ​ចូលរួមលើកទឹកចិត្តកុមារកំព្រា

    ​ក្នុង​ឱកាស​បង្ហាញមុខ​ចែករំលែក​ក្ដី​ស្រ​ទ្បាញ់​ ​និង​ចែក​អំណោយ​ដល់​កុមារ​កំព្រា​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​នួន​អក​ព្រៃ​ជុំ​ ​ស្ថិតនៅ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ព្រឹក​ថ្ងៃទី៩​ ​សីហា​ ​ឆ្នាំ២០១៩​ ​តារាចម្រៀង​ ​និង​តារា​សម្ដែង២រូប​ ​គឺ​លោក​ ​វង្ស​ ​ថា​ណាន់​ ​និង​ ​កញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​ដែល​សុទ្ធតែ​ក្មេងកំព្រា​ ​ឳពុក​ម្ដាយ​ ​អួល​ដើម​-​ក​ស្ទើរតែ​ហូរទឹកភ្នែក​តែម្ដង​ ​នៅពេល​អ្នក​ទាំងពីរ​ ​ឡើង​ផ្ដល់​កម្លាំងចិត្ត​ដល់​កុមារ​ទាំងនោះ​។​ ​អ្នក​ទាំងពីរ​ ​បាន​ទាំង​ទទូច​កុំ​ឱ្យ​ក្មេង​ៗ​ ​កំព្រា​ទាំងឡាយ​ ​កុំ​អស់សង្ឃឹម​នៅក្នុង​ជីវិត​នោះ​ផង​។​ ​ដោយមាន​នូវ​អង្ករ​ ​កាតាប​រៀន​ ​សៀវភៅ​មួយ​កញ្ចប់​ ​ប៊ិច​ ​បន្ទាត់​ ​ទឹកដោះគោ​ម្នាក់​ ​ភេសជ្ជ:AD​ ​ជាច្រើន​កេស​ ​នំ​កញ្ចប់​ ​នំប៉័ង​ ​និង​ថវិកា​ជូន​លោកគ្រូ​អ្នកគ្រូ​ម្នាក់២ម៉ឺន​រៀល​ ​ជូន​ដល់​សិស្ស​ ​និង​បុគ្គលិក​គ្រប់គ្នា​នៅក្នុង​ថ្ងៃ​នោះ​។​

    តារាចម្រៀង ​វង្ស​ ​ថា​ណាន់​ ​ថ្លែង​ថា​ ​លោក​គឺជា​ក្មេងកំព្រា​ ​តាំងពី​វ័យ​កុមារភាព​ ​ដោយសារតែ​ឳពុក​ម្ដាយ​បែកបាក់​គ្នា​ ​ហើយ​បោះបង់​លោក​ ​បណ្ដាលឲ្យ​លោក​រស់នៅ​មណ្ឌលកុមារ​កំព្រា​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​អស់​ជាច្រើន​ឆ្នាំ​ដូចគ្នា​។​ ​លោក​រៀបរាប់​ពី​បទពិសោធន៍​ជីវិត​ ​និង​ការ​តស៊ូ​បណ្ដើរ​អួល​ដើម​-​ក​បណ្ដើរ​ ​ដោយ​គេ​ឃើញ​លោក​លួច​បង្ហូរទឹក​ភ្នែក​ ​នៅពេល​និយាយ​ពីអ​តី​ត​កាល​ដ៏​កម្សត់​នោះ​ផង​។​ ​លោក​ទទូច​ឱ្យ​ក្មេង​ៗ​ ​ដែល​ស្ថិតនៅ​ក្នុង​មណ្ឌល​កុំ​បាក់ទឹកចិត្ត​ ​និង​ថា​ជីវិត​អាច​នឹង​មាន​អនាគត​ល្អ​ប្រសើរ​ជាង​រូបលោក​ផង​ ​បើ​ប្រឹងរៀន​សូត្រ​ ​និង​តស៊ូ​។​

    ​មិន​ខុសគ្នា​ដែរ​ ​តារាសម្ដែងកញ្ញា​ ​ពេជ្រ​ ​ចរណៃ​ ​ទូត​សុ​ឆន្ទ:របស់​គ្រួសារ​តារា​កម្ពុជា​ ​បាន​ឡើង​ថ្លែង​ក្នុង​គ្រានោះ​ដែរ​ថា​ ​កញ្ញា​អត់មាន​ឳពុក​ម្ដាយបង្កើត​ ​ហើយ​ក្លាយជា​ក្មេង​រសាត់អណ្ដែត​ ​ខ្វះ​ភាព​កក់ក្ដៅ​ ​ខ្លាំង​ជាង​កុមារ​កំព្រា​ ​ដែល​មាន​មណ្ឌល​នួន​អក​ព្រៃ​ជុំ​ ​ផ្ដល់​ភាព​កក់ក្ដៅ​នោះ​ផង​។​ ​កញ្ញា​ថា​ខ្លួន​ទើបតែ​មានជីវិត​ប្រសើរ​ខ្លះ​ ​ក្រោយពេល​ជួប​ម្ដាយ​ ​បច្ចុប្បន្ន​យក​មក​ចិញ្ចឹម​ប៉ុណ្ណោះ​ ​ខណ:ដែល​ជីវិត​ ​ក៍​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​ ​រាប់មិនអស់​ទម្រាំ​មាន​ថ្ងៃនេះ​។​ ​នាង​សួរ​បញ្ច្រាស​មកវិញ​ថា​ ​បើ​ក្នុងថ្ងៃនេះ​ ​នាង​មិន​ចេះអក្សរ​ ​នាង​មិនមែន​ជាតា​រា​សម្ដែង​ ​និង​មិន​ចេះ​ ​ជំនាញ​ល្បុក្កតោ​ ​តើមាន​អ្នកណា​ខ្លះ​គេ​ឲ្យ​តម្លៃ​នាង​។​ ​អ៊ីចឹង​ហើយ​ ​ទើប​កញ្ញា​ ​ទទូច​ឲ្យ​កុមារ​កំព្រា​ ​ខិតខំ​រៀនសូត្រ​ ​និង​កុំ​គិតថា​ខ្លួន​ឯកោ​។​ ​កញ្ញា​ក៏​ប្រកាស​ ​នឹង​បន្ត​ជួយ​ដល់​មណ្ឌលកុមារ​កំព្រា​មួយ​នេះ​ ​ទាំង​កម្លាំងកាយ​ ​និង​កម្លាំងចិត្ត​ ​ប្រសិនបើ​មាន​តម្រូវការ​នោះ​ផង​ដែរ​។​

    ​គួរ​បញ្ជាក់​ថា​ ​វង្ស​ ​ថា​ណាន់​ ​និង​ ​ពេជ្រ​ ​ចរណៃ​ ​បាន​បង្ហាញខ្លួន​ចែក​អំណោយ​ ​តប​តាម​ការ​ស្មើ​សុំ​ ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដើម្បី​បង្ហាញ​ឲ្យ​ស្រទាប់​មហាជន​ ​មើលឃើញ​ពី​ទឹក​ចិ​ត្​ ​ត​របស់​ក្រុម​សិល្បករ​ប្រចាំ​ ​នៅក្នុង​គ្រួសារ​តារា​កម្ពុជា​ទាំងឡាយ​។​ ​នៅក្នុង​កម្ម​វិ​ធី​ក៍​មាន​តារា​ផ្សេងទៀត​ ​ចូលរួម​ផង​ដែរ​ ​ដូចជា​អ្នកនាង​ ​ចាន់​ផល្លា​,​ ​លោក​ ​រុន​ ​ណា​កូ​,​ ​លោក​ ​ស៊ិន​ ​សុ​ធារិ​ទ្ធ​,​ ​កញ្ញា​ ​ភី​ ​សម័យ​,​ ​លោក​ ​ម៉ែ​ន​ ​អ​ម្រុ​ងរ័​ត្ន​ ​ដែល​ជា​ទូត​សុ​ឆន្ទ​:​,​ ​កញ្ញា​ ​ព្រះអាទិត្យ​តូច​ ​ពិធី​ការិនី​,​ ​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​ពិធីករ​,​ ​លោក​ ​វង​ ​សច្ច:វិជ្ជា​ ​តារា​សម្ដែង​,​ ​ក្រុម​សម្ដែង​ឌី​ជេ​ឆ្លាម​,​ ​តារា​សម្ដែង​ ​អ្នកនាង​ ​សាង​ ​សុរិយា​,​ ​តារា​សម្ដែង​ ​លោក​ ​មុត​ ​សុ​វណ្ណា​រិទ្ធ​,​ ​លោក​ ​រ៉ា​ ​យ៉ា​ឌីន​ ​តារាចម្រៀង​,​ ​លោក​ ​ឆេង​ ​វង្ស​ ​ល្ខោនខោល​,​ ​កញ្ញា​ ​អ៑ុ​ក​ ​ដា​រ៉េ​ត​,​ ​លោក​ ​គីម​ ​ផាន់​ណា​វីត​,​ ​និង​តារា​ប្រុសស្រី​ជាច្រើន​រូប​ទៀត​៕​

  • នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? ភាគ ០១

    នារីនៅលីវ 12ប្រភេទ…តើខ្លួនអ្នកស្ថិតក្នុងប្រភេទមួយណា? ភាគ ០១

    ខាងក្រោម​នេះ​ជា​លក្ខណៈ​របស់​នារី​នៅ​លីវ​ 12បែប​ដែល​នឹង​បង្ហាញ​ឱ្យ​អ្នកមើល​ឃើញថា​ តើ​ខ្លួន​អ្នក​ ជានា​រី​នៅ​លីវ​ក្នុង​ស្ទីល​ណាមួយ​?

    1 ជា​កញ្ញា​រ៉ូមែ​នទិ​កអ្នក​នឹង​មិន​ខកខាន​ទស្សនា​ខ្សែភាពយន្ត​ប្រភេ​ទរ៉ូ​មែន​ទិ​កខំ​មេ​ឌី​មួយ​រឿង​ណា​ឡើយ​ ហើយ​ពេលនេះ​ក៏​កំពុង​តាម​រក​ស្នេហា​ពិត​ ដូចជា​គូ​របស់​ អ៊ែ​លលី​ និង​ណូ​អាហ៍​ក្នុង​ខ្សែភាពយន្ត​រឿង​ The​ Notebook​ ដែរ​។ អ្នក​នឹង​បានដឹង​ភ្លាម​តែម្ដង​ថា​ គេ​ម្នាក់​នោះ​គឺជា​បុរស​ក្នុង​ក្ដី​សុបិន​របស់​អ្នក​ បើ​គេ​ប្រគល់​ក្ដី​ស្នេហ៍​ ការ​យកចិត្ត​ទុកដាក់​ និង​វត្ថុ​អនុស្សាវរីយ៍​ជូន​អ្នក​យ៉ាង​សន្ធឹក​សន្ធាប់​ ខណៈ​ពេល​កំ​ពុង​ខ្សិប​ពាក្យពេចន៍​ដ៏​ពីរោះ​នៅ​ក្បែរ​ត្រចៀក​ក្នុងអំឡុងពេល​ដែល​អ្នក​ទាំងគូ​កំពុង​ញ៉ាំ​អាហារ​ពេលល្ងាច​នៅ​ពីមុខ​ផ្ទាំង​ទឹកជ្រោះ​ធ្លាក់​ដែលគេ​រៀបចំ​ទុកជាមុន​ ព្រម​ជាមួយ​វង់តន្ត្រី​ដែល​អ្នកជួល​មក​កំពុង​ប្រគំ​បទភ្លេង​សំណព្វចិត្ត​របស់​អ្នក​។ អូ​…ពិតជា​វិសេស​មែន​! មិន​ចម្លែក​ឡើយ​ដែល​អ្នក​នឹង​ស្រមើស្រមៃ​រក​ភា​ពរ៉ូ​មែន​ទិ​កពី​មនុស្ស​ប្រុស​ណា​ម្នាក់​ តែ​កុំ​ភ្លេច​ថា​ មនុស្ស​ប្រុស​នៅក្នុង​ជីវិត​ពិត​ គ្មាន​ផ្លូវ​ដូច​ រ៉ៃ​អាន់​ ហ្ក​ស្ល៊ី​ង ក្នុង​ខ្សែភាពយន្ត​ឡើយ​។

    2 ជា​កញ្ញា​ប៉ិន​សង្ស័យ​ និង​ប្រយ័ត្ន​អ្នក​មិនមែន​ជា​មនុស្ស​ល្ងង់​ អ្នកជា​មនុស្ស​ដែល​មាន​បទ​ពិសោធ​ជោកជាំ​ ហើយ​ម៉ាស៊ីន​ចាប់កំហុស​របស់​អ្នក​ក៏​ច្បាស់​ដូច​ថ្ងៃ​ទៀត​!(ប្រហែលជា​ត្រូវ​បាន​សាង​ឡើង​ដោយ​អង្គការ​ណា​សា​)…។ នៅពេល​អ្នក​ជួប​មនុស្ស​ប្រុស​ អ្នក​នឹង​មិន​បង្ហាញ​អាកប្ប​កិរិយា​អ្វី​ចេញ​មក​ភ្លាម​ៗនោះ​ទេ​ តែ​នឹង​សន្និដ្ឋាន​ទុកជាមុន​ថា​ គេ​ម្នាក់​នោះ​គឺ​ អា​ល្ងង់​ម្នាក់​ រួចហើយ​សឹម​ស្វែងរក​ចំណុច​មក​ពិសោធ​តាម​ក្រោយ​ថា​ មិនមែនទេ​។ អ្នក​ធ្លាប់​ខក​ស្នេហ៍​ និង​គ្មាន​ថ្ងៃ​បណ្ដោយ​ឱ្យ​វា​កើតឡើង​ម្ដងទៀត​ឡើយ​។ ពិតហើយ​ដែល​យើង​ត្រូវតែ​ពិសោធ​ថា​តើ​បុរស​ម្នាក់​នោះ​មានតម្លៃ​គ្រប់​គ្រាន់​ឬទេ​?មុននឹង​បណ្ដោយ​ឱ្យ​គេ​ដើរចូល​មក​ក្នុង​ជីវិត​…តែ​ការ​ខ្លាច​ ឬប្រយ័ត្ន​ខ្លាំង​ជ្រុល​ពេក​ អាច​ក្លាយជា​ការរារាំង​ ឬកាត់បន្ថយ​ឱកាស​របស់​ខ្លួនឯង​… ដូច្នេះ​ចូរ​បើក​ចិត្ត​ឱ្យ​ទូលាយ​ និង​ប្រើ​ឱកាស​នោះ​ឱ្យ​បាន​ល្អ​បំផុត​។

    3 ជា​កញ្ញា​មហា​រើស​អ្នក​ប្រៀប​ដូចជា​គ្រាប់បែក​ដ៏​ក្ដៅ​គគុក​ និង​មាន​មន្ត​ស្នេហ៍​ ដែល​ប្រាកដ​ណាស់​ថា​ អ្នក​ច្បាស់ជា​បាន​ទទួលការ​ចាប់អារម្មណ៍​ពី​កំ​លោះ​ៗជាច្រើន​… តែបើ​គេ​មិន​ធ្វើតាម​អ្វី​ដែល​អ្នក​ទាមទារ​ ដែល​វា​កាន់តែ​ច្រើនឡើង​ជា​រឿយ​ៗនោះ​ ធានា​ថា​ អ្នក​ត្រៀម​កៀរ​គេ​ទម្លាក់​ចោល​មិនខាន​។ មិត្តភក្តិ​របស់​អ្នក​ធ្លាប់​ប្រាប់​ថា​ អ្នក​រឿង​ច្រើនណាស់​ តែ​អ្នក​បដិសេធ​យ៉ាង​ដាច់អហង្ការ​ អ្នក​អះអាង​ថា​ អ្នកមាន​ស្តង់​ដា​របស់​អ្នក​(ក្នុង​ការ​រើស​មនុស្ស​ប្រុស​មក​ធ្វើជា​គូ​)។ ចូរ​ចាំទុក​ថា​ ស្នេហា​គឺជា​ការផ្សងព្រេង​ មិន​អាច​ស្មាន​អ្វី​ទុកមុន​បាន​ឡើយ​ ដូច្នេះ​ពេល​មាន​នរណា​ម្នាក់​ដើរចូល​មក​ តែ​មិនបាន​ដូច​នឹង​អ្វី​ដែល​អ្នក​នឹក​រំពឹង​ទុក​ទាំងអស់​នោះ​ ចូរ​ហែក​ស្តង់​ដា​របស់​អ្នក​ចោល​សិន​ទៅ​ ហើយ​ពិ​ចារ​ណា​ពី​បុរស​ម្នាក់​នោះ​ជា​ចំ​ណុចៗ​ទៅ​ប្រសើរ​ជាង​ មិន​ដូច្នោះ​ទេ​ អ្នក​អាច​នឹង​ខកខាន​បទ​ពិសោធ​អ្វី​ម្យ៉ាង​ដែល​គួរ​ឱ្យ​ស្ងើច​រួម​ទាំង​គេ​ម្នាក់​នោះ​អាច​ជា​បុរស​ ក្នុង​ក្ដី​សុបិន​របស់​អ្នកផង​ក៏អាច​ថា​បាន​ដែរ​។

    4 ជា​កញ្ញា​អ្នក​ស្នេហា​មិនរើសមុខ​អ៊ូយ​ស្លាប់​ហើយ​! នេះ​វា​មិនមែន​ជា​រឿង​ការស្វែងរក​បុរស​ក្នុង​ក្ដី​សុបិន​មិនឃើញ​ទេ​ណា​! តែ​ជា​រឿង​ដែល​អ្នកចូលចិត្ត​គ្រប់តែ​បុរស​ទាំងអស់​តែម្ដង​។ បុរស​ម្នាក់​នេះ​គួរ​ឱ្យ​ធុញទ្រាន់​ តែ​យ៉ាងហោចណាស់​ ក៏​គេ​សង្ហា​ដែរ​ណា៎​ ឬបុរស​ម្នាក់​នោះ​ គ្មាន​កើតជា​ការ​អីទាំងអស់​ តែ​យ៉ាង​ហោចណាស់ក៏​ស្រួល​និយាយ​គ្នា​។ មិត្តភក្តិ​របស់​អ្នក​គិតថា​ អ្នកជា​មនុស្ស​ចម្លែក​ដែល​គ្មាន​កំណត់​លក្ខណ​សម្បត្តិ​របស់​មនុស្ស​ប្រុស​ និង​ប្រាប់​ថា​ អ្នក​គ្មាន​ស្តង់ដារ​ តែ​អ្នក​គ្មាន​ខ្វល់​អ្វី​បន្តិច​សោះ​ឡើយ​ ថែមទាំង​គិតថា​ មិត្តភក្តិ​គេ​ច្រណែន​នឹង​អ្នក​ទៀតផង​…។ ការ​បើក​ចិត្ត​ គឺជា​រឿង​ល្អ​ តែ​ការ​បើក​ធំ​ទូលាយ​ធំ​ជ្រុល​ពេក​ ក៏​មិនកើត​ដែរ​ អ្នក​គួរ​ផ្ដល់​ពេលវេលា​ឱ្យ​ខ្លួនឯង​ចំពោះ​ការសេពគប់​នឹងនរ​ណា​ម្នាក់​ ដើម្បី​សង្កេតមើល​ថា​ ការពិត​ទៅ​ តើ​អ្នក​ត្រូវការ​អ្វី​ពិតប្រាកដ​? ហើយ​ជឿ​ចុះ​ តែ​បន្តិច​ទៅ​ អ្នក​នឹង​ក្លាយ​ខ្លួន​ជា​នាងកញ្ញា​មហា​រើស​ជាមិនខាន​។

    5 ជា​កញ្ញា​មហា​ខ្លាច​អ្នក​ក៏​ស្រ​ដៀង​ៗនឹង​កញ្ញា​អ្នក​ស្នេហា​មិនរើសមុខ​ដែរ​ គឺ​ជជែក​ ឬសេពគប់​ជាមួយ​អ្នកណា​ក៏បាន​ តែ​ហេតុផល​របស់​អ្នក​នឹង​ខុស​ប្លែក​ពី​គេ​។ អ្នក​ធុញទ្រាន់​ក្នុង​ការ​ទៅដើរ​លេង​ជាមួយ​មនុស្ស​ប្រុស​ តែ​ក៏​ខ្លាច​ថា​នឹង​ត្រូវ​នៅ​(លីវ​) ម្នាក់ឯង​ដែរ​។ អ្នក​ត្រូវតែ​មាន​នរណា​ម្នាក់​នៅជា​មួយ​ជាប់​រហូត​ មិន​ដូច្នោះ​ទេ​ អ្នក​ក៏​ត្រូវ​គេង​មើល​រឿង​ភាគ​ស្នេហា​អន់​ៗយ៉ាង​កណ្ដោចកណ្ដែង​ព្រម​ជាមួយ​នំ1កញ្ចប់​ធំ​… ដំណោះស្រាយ​ដែល​អ្នកធ្វើ​ ក៏​គឺ​ខំព្យាយាម​យ៉ាង​ខ្លាំងក្លា​ក្នុង​ការស្វែងរក​នរណា​ម្នាក់​មក​កំដរ​កាយ​…។អ្នក​ត្រូវតែ​បោះចោល​ការ​គិត​ពាក់ព័ន្ធ​នឹង​ការស្វែងរក​គូ​ដើរលេង​កម្សាន្ត​ និង​រឿង​មនុស្ស​ប្រុស​ចេញពី​ខួរក្បាល​មួយ​រយៈ​ ហើយ​រស់នៅ​ឱ្យ​សប្បាយរីករាយ​ ឈប់​បង្ខំខ្លួន​ឯង​ និង​ថយ​មក​ក្រោយ​វិញ​ 1ជំហាន​ គ្រវាត់​សម្ពាធ​ផ្លូវចិត្ត​ចោល​ ហើយ​ចេញទៅ​ដើរលេង​ជាមួយ​បុរស​ណា​ម្នាក់​ដែល​អ្នក​គិតថា​អូខេ​ នោះ​អ្នក​នឹង​ត្រឡប់​មក​រីករាយ​ជាថ្មី​ម្ដងទៀត​មិនខាន​។

    6 ជា​កញ្ញា​ដែល​ជឿ​លើ​ជោគជតា​អ្នក​គ្រប់គ្រាន់​ហើយ​ជាមួយ​ខ្សែភាពយន្ត​ស្នេហា​រ៉ូមែ​នទិ​ក ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​មួម៉ៅ​ ព្រោះ​អ្នក​បានដឹង​ហើយ​ថា​ ស្នេហា​វា​ហេងស៊យ​ប៉ុនណា​… អ្នក​សាកល្បង​ហើយ​ តែ​វា​មិនបាន​ជោគជ័យ​ ចុងក្រោយ​អ្នក​បាន​ត្រឹមតែ​ប្រើ​វិ​ធី​ងាយ​ៗសប្បាយ​ៗនៅក្នុង​បន្ទប់គេង​របស់​ខ្លួនឯង​ និង​បណ្ដោយ​ខ្លួន​តាម​សប្បាយ​។ អ្នក​គិតថា​ ពួក​មនុស្ស​ទាំងអស់​នោះ​ស្រឡាញ់​គ្នា​ តែ​ឆាក​ចុងក្រោយ​ បន្តិច​ទៅ​ក៏​គង់តែ​ត្រូវ​លែងលះ​គ្នា​… យើង​គ្រាន់តែ​មិន​ត្រូវការ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​លំបាក​វេទនា​ជាមួយ​ស្នេហា​ខ្លាំង​ជាង​ហ្នឹង​ទៀត​តែប៉ុណ្ណោះ​។

    ការ​ត្រូវ​គេ​បដិសេធ​ ការ​ខក​ស្នេហ៍​ អ្វី​ៗទាំងឡាយ​ទាំងពួង​នោះ​ គឺជា​រឿង​ពិបាក​ លទ្ធផល​តបស្នង​អាច​នឹង​មិន​សមនឹង​តម្លៃ​ តែ​វា​មិនមែន​មាន​ន័យ​ថា​ ឱ្យ​អ្នក​ចុះចាញ់​នោះ​ទេ​។ អ្នក​មិនដឹង​ថា​ដោយសារតែ​អ្នក​នៅ​មិន​ទាន់​ជួប​មនុស្ស​ដែល​ត្រូវការ​ឬយ៉ាងណា​នោះ​ទេ​​ តែ​ពេលថ្ងៃ​មួយ​នោះ​មកដល់​ អ្នក​នឹង​បាន​យល់ថា​ ហេតុ​អី​បាន​វា​សមនឹង​តម្លៃ​? ដូច្នេះ​ឈប់​ឆ្កួត​ឡប់​! ហើយ​ត្រឡប់​មក​តស៊ូ​ជាថ្មី​ម្ដងទៀត​។(នៅ​មានត​)

  • តួឯកល្ខោន​បាសាក់លោកគ្រូ​ ​អ៊ុល​ ​សំអាង​ ​ឡើង​តំណែង​ជាឯក​ឧត្តម​ ​

    តួឯកល្ខោន​បាសាក់លោកគ្រូ​ ​អ៊ុល​ ​សំអាង​ ​ឡើង​តំណែង​ជាឯក​ឧត្តម​ ​

    ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​គេ​បានដឹង​ថា​ ​លោកគ្រូ​ ​អ៊ុល​ ​សំអាង​ ​គឺជា​អភិរក្ស​ល្ខោនបាសាក់​ ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ហើយ​ថ្មីនេះ​លោក​បាន​ទទួល​តំណែង​ថ្មី​មួយទៀត​ហើយ​។​

    ​ក្នុងចំណោម​ទីប្រឹក្សា​ក្រ​សួង​ព័ត៍​មាន១០៦រូប​ដែល​ទើប​តែងតាំង​ថ្មី​ ​លោក​ ​អ៊ុល​ ​សំអាង​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តួឯកល្ខោន​ ​និង​ជា​ថៅកែ​វង់​ល្ខោនបាសាក់​ ​អ៊ុល​ ​សំអាង​ ​រាជធានី​ភ្នំពេញ​ ​ក៍​មានឈ្មោះ​នៅក្នុង​បញ្ជី​នោះ​ផង​ដែរ​។​ ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៍​មាន​ ​មាន​ឋានៈ​ស្មើនឹង​អគ្គនាយក​ ​ដែល​មាន​គោរមងារ​ជាឯក​ឧត្តម​។​

    ​ព្រះ​រា​ជ​ក្រឹត្យ​នស​/​រកត​/​០៧១៩​/​១១៦២​ ​ដែល​បាន​ត្រាស់​បង្គាប់​ដោយ​ព្រះមហាក្សត្រ​មួយ​នេះ​ ​បានសម្រេច​ទទួលស្គាល់​លោក​ ​អ៊ុល​ ​សំអាង​ ​ជា​អ្នក​សិល្បៈ​ផ្នែក​ល្ខោនបាសាក់​ ​ឲ្យ​ក្លាយជា​ទីប្រឹក្សា​ផ្លូវការ​ ​ខណៈ​ដែល​តួនាទី​ជា​ឯ​កឩ​ត្ត​មរ​បស់​លោក​ ​ក៏​ជា​តំណែង​មិនធ្លាប់​មាន​សម្រាប់​អ្នកជំនាញ​ផ្នែក​ល្ខោនបាសាក់​បែបនេះ​ផង​ដែរ​។​ ​តួនាទី​របស់​លោក​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​លើកទឹកចិត្ត​ចំពោះ​អ្នក​សិល្បៈ​ល្ខោនបាសាក់​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ ​និង​ជា​ការជំរុញ​ឲ្យ​សិល្បៈ​មួយ​នេះ​មាន​សំឡេង​ឡើងវិញ​ក្នុង​កិច្ច​ការ​ធំៗ​របស់ក្រ​សួង​ព័ត៍​មាន​។​ ​

    ​លោក​ ​អ៊ុល​ ​សំអាង​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​លោក​ពិតជា​មាន​អារម្មណ៍​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្រេច​តែងតាំង​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៍​មាន​ ​ដើម្បីឲ្យ​លោក​បាន​រួម​ចំ​ណែ​ក​ក្នុ​ហកិ​ច្ច​ការ​សង្គម​ ​និង​ជួយ​ដល់​កិច្ចការ​របស់ក្រ​សួង​ព័ត៍​មាន​។​ ​លោក​ថា​ខ្លួន​បាន​បម្រើ​វិស័យ​សិល្បៈ​ក្នុង​ជំនាញ​ល្ខោនបាសាក់​ ​និង​ចម្រៀង​ជាយូរមកហើយ​ ​ប៉ុន្តែ​មិនបាន​ដឹង​ថា​ខ្លួន​មាន​កិត្តិយស​ដូច​អ្វី​ដែល​មហាជន​ទើបបាន​ដឹងឮ​នោះ​ឡើយ​។​ ​ជាមួយនឹង​តំណែង​ជា​ឯ​កឩ​ត្ត​មនេះ​ ​លោក​ថា​សប្បាយចិត្ត​ ​ហើយក៏​កាន់តែ​មាន​កម្លាំងចិត្ត​ផង​ដែរ​ ​បើ​ទោះជា​ពេល​កន្លងមក​អាជីព​ល្ខោនបាសាក់​ ​និង​ការ​តស៊ូ​បើក​វង់​ល្ខោន​ ​អ៊ុល​ ​សំអាង​ ​ធ្វើឲ្យ​លោក​រា​រែក​ម្ដង​ៗ​ ​ព្រោះតែ​ការ​គាំទ្រ​ធ្លាក់ចុះ​ក្ដី​។​ ​លោក​ប្រកាស​ថា​ខ្លួន​នឹង​បន្ត​បំផុស​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​លើ​ល្ខោនបាសាក់​ឡើងវិញ​ ​ដើម្បី​អភិរក្ស​សិល្បៈ​របស់​ខ្មែរ​មួយ​នេះ​ ​កុំ​ឲ្យ​បាត់បង់​៕​

  • កម្ពុជា​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​មួយ​នៅ​ចិន​ ​មុននឹង​ប្រកួត​វគ្គ​ជម្រុះ​ ​AFC​ ​U16​ ​Championship​ ​2020​

    កម្ពុជា​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​មួយ​នៅ​ចិន​ ​មុននឹង​ប្រកួត​វគ្គ​ជម្រុះ​ ​AFC​ ​U16​ ​Championship​ ​2020​

    ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​ ​ទើបតែ​បាន​បញ្ចប់​ការប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​ ​អាយុ​ក្រោម15ឆ្នាំ​ ​(​ ​AFF​ ​U​-​15​ ​Championship​ ​2019​ ​)​ ​នៅ​ប្រទេស​ថៃ​ ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ5​ ​ប្រចាំ​ពូល​ ​B​ ​ដោយ​បាន​ប្រកួត​ ​5លើក​ ​មិនដែល​ឈ្នះ​ ​ក្នុង​មាន​ស្មើ1​ ​និង​មាន​ ​1ពិន្ទុ​។​

    ​ក្រោយ​ធ្លាក់​ពី​យុទ្ធនាការ​ពាន​ខាងលើ​ ​ក្រុម​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ជា​កិត្តិយស​ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ក្រៅផ្លូវការ​មួយ​ដែល​មានឈ្មោះ​ថា​ ​Shanghai​ ​Jinshan​ ​International​ ​Youth​ ​Football​ ​Championship​ ​ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​ ​ចាប់ពី​ថ្ងៃទី15​ ​ដល់​ថ្ងៃទី23​ ​ខែសីហា​ ​ឆ្នាំ2019​ ​នៅ​ទី​ក្រុង​ស៊ាង​ហៃ​ ​ប្រទេស​ចិន​ ​ដោយមាន​ការចូលរួម​ពី​ក្រុម​នៅក្នុង​តំបន់​ជាច្រើន​ផង​ដែរ​៕​


  • លោក​ ​Lee​ ​Tae​ ​Hoon​ ​ចុះ​កុងត្រា​ធ្វើជា​នាយក​បច្ចេកទេស​នៅ​ក្លិប​មួយ​ក្នុង​លី​ក​កំពូល​វៀតណាម​ ​

    លោក​ ​Lee​ ​Tae​ ​Hoon​ ​ចុះ​កុងត្រា​ធ្វើជា​នាយក​បច្ចេកទេស​នៅ​ក្លិប​មួយ​ក្នុង​លី​ក​កំពូល​វៀតណាម​ ​

    ​អតីត​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​កម្ពុជា​ ​លោក​ ​Lee​ ​Tae​ ​Hoon​ ​ត្រូវ​បាន​ក្លិប​នៅក្នុង​លី​ក​កំពូល​វៀតណាម​ ​Hoàng​ ​Anh​ ​Gia​ ​Lai​ ​តែងតាំង​ជានា​យក​បច្ចេកទេស​ ​ដោយ​ចុះ​កុងត្រា​រយៈពេល​ ​1ឆ្នាំ​។​

    ​Hoàng​ ​Anh​ ​Gia​ ​Lai​ ​FC​ ​ជា​ក្លិប​ដ៏​ធំ​ ​និង​ចំណាស់​មួយ​នៅក្នុង​លី​ក​កំពូល​វៀតណាម​ ​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ ​2ឆ្នាំ​ជាប់គ្នា​ ​គឺ​រដូវ​កាល2003​ ​និង2004​ ​តែ​បាន​បញ្ចប់​លី​ក​ឆ្នាំ2018​ ​កន្លងទៅ​ដោយ​ទម្រង់​លេង​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ឡើយ​ ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ត្រឹម10​ ​ក្នុងចំណោម​ ​14ក្រុម​)​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​លោក​ ​Lee​ ​Tae​ ​Hoon​ ​គឺជា​គ្រូបង្វឹក​ដែល​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា​បាន​យូរ​ជាងគេ​ ​និង​ច្រើន​លើក​ជាងគេ​ ​ដោយ​បាន​ដឹកនាំ​ការប្រកួត​សរុប​ ​45លើក​ ​ឈ្នះ​ ​16លើក​ ​ស្មើ​ ​4លើក​ ​និង​ចាញ់​ ​25លើក​នៅក្នុង​ការដឹកនាំ​ទាំង​ ​2សម័យកាល​របស់​លោក​ ​(​សម័យកាល​ទី1​ ​ឆ្នាំ2010​ ​ដល់2012​ ​និង​សម័យកាល​ទី2​ ​ឆ្នាំ2013​ ​ដល់2017​)​៕​


  • មោទនភាព​ជាតិខ្មែរ​ លោក​ អុិ​ត សុធា​ ទទួល​បាន​ពាន​ បុរសឯក​ពិភពលោក​ និង​ពាន​ NABBA​ WFF​ ប្រចាំឆ្នាំ2019​

    មោទនភាព​ជាតិខ្មែរ​ លោក​ អុិ​ត សុធា​ ទទួល​បាន​ពាន​ បុរសឯក​ពិភពលោក​ និង​ពាន​ NABBA​ WFF​ ប្រចាំឆ្នាំ2019​

    ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់​ ដែល​យុវជន​ខ្មែរយើង​គឺ​ លោក​ អុិ​ត សុធា​ (Mr​. ITH​ Sothea​) បាន​ទទួលការ​អញ្ជើញ​ពីសំណាក់​ម្ចាស់​កម្មវិធី​ PGIN​ Asia​ ដែល​ជា​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​លំដាប់​ពិភពលោក​ Mister​ United​ World​ បន្ទាប់ពី​ខាង​ក្រុមហ៊ុន​មួយ​នេះ​បាន​ធ្វើការ​តាមដាន​សកម្មភាព​ សិក្សា​ពី​ប្រវត្តិរូប​ អត្ត​ចរិ​ក និង​តាម​បណ្តាញ​សង្គម​របស់​លោក​អស់​រយៈពេល6ខែ​ ក្រុមហ៊ុន​ក៏បាន​ទាក់ទង​មក​រូបលោក​ដោយ​ផ្ទាល់​ ដើម្បី​អញ្ជើញ​រូបលោក​ឱ្យទៅ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​ Mister​ United​ World​ ឆ្នាំ2019​ តំណាង​ឱ្យ​ប្រទេស​កម្ពុជា​។ នេះ​គឺជា​លើកទីមួយ​ហើយ​ ដែល​បេក្ខជន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​យើង​ត្រូវ​បាន​ទទួល​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភពលោក​នៅ​លើឆាកអន្តរជាតិ​បែបនេះ​។
    បន្ទាប់ពី​ការប្រកួត​ប្រព្រឹត្តទៅ​នៅ​ឯប្រទេស​ថៃ​អស់​រយៈពេល1សប្តាហ៍​ពេញ​ ដែល​តម្រូវ​ឱ្យ​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ឡើង​សម្តែង​ពី​ទេស​កោសល្យ​របស់​ខ្លួន​ បង្ហាញ​ពី​រូប​សម្រស់​ និង​សាច់​ដុំ​ធំៗ​ ដែល​បញ្ជាក់​ពី​ភាព​ហ្វឹកហាត់​សាច់ដុំ​បាន​ល្អ​ ភាពរឹងមាំ​នៃ​សុខភាព​ ​និង​តំហែទាំ​រូបរាងកាយ​បាន​ល្អ​ ព្រម​ជាមួយនឹង​សមត្ថភាព​ពិសេស​ខាង​ភាសា​ និង​ការ​សម្តែង​ជំនាញ​ពិសេស​របស់​ខ្លួន​ជាដើម​ ហើយ​ក្រោយពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅក្នុង​កម្មវិធី​ Mister​ ​United​ World​ ប្រចាំឆ្នាំ2019​ លោក​ អុិ​ត សុធា​ ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​មោទ​នៈ​ក្រៃលែង​ ដោយ​លោក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ4​ (4th​ Runner​-up​) ព្រមទាំង​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ទៀត​ ហើយ​លោក​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ Peagent​ Asia​ ជ្រើសតាំង​ជាឯក​អគ្គរាជទូត​ ជា​ប្រធាន​ និង​ជា​គ្រូបង្វឹក​ផ្ទាល់​នៅក្នុង​កម្មវិធី​ Mister​United​ World​ Cambodia​ ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នា​ពេល​ឆាប់​ៗខាងមុខនេះ​ មុននឹង​ឡើង​ទៅ​ប្រកួត​ Mister​ United​ World​ លំដាប់ថ្នាក់​ពិភព​លោក​ ដែល​ប្រព្រឹត្តិ​ទៅជា​រៀងរាល់​ឆ្នាំ​ នៅ​តាម​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​ជុំវិញ​ពិភពលោក​។

    នៅក្នុង​ឆ្នាំ2019​ ដដែល​នេះ​ លោក​ អុិ​ត សុធា​ ក៏បាន​ទៅ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​មួយទៀត​ គឺ​កម្មវិធី​ NABBA​ WFF​ ឆ្នាំ2019​(NABBA​ World​ Fitness​ Model​ Federation​ 2019​) ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ម៉ាឡេស៊ី​ រយៈពេល3ថ្ងៃ​ ហើយ​លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ5​ នៅក្នុងចំណោម​បេក្ខជន​ពី​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ប្រមាណ​ជាង​270នាក់​។ សរុប​មក​នា​ពេល​បច្ចុប្បន្ន​នេះ​ លោក​អុិ​ត សុធា​ ទទួល​បាន​ពានរង្វាន់​សរុប​ចំនួន​10ពាន​ ដែល​មិន​មាន​អ្នកណា​ម្នាក់​ទទួល​បាន​ពានរង្វាន់​ច្រើន​ដូចជា​រូបលោក​នោះ​ឡើយ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ2019នេះ​ ទោះជា​បេក្ខជន​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ1ប្រចាំឆ្នាំ2019នេះ​ក៏ដោយ​។

    ក្រោម​បទពិសោធន៍​ជាង11ឆ្នាំ​លើ​វិស័យ​កាយសម្បទា​សាច់ដុំ​នេះ​ លោក​ អុិ​ត សុធា​ នឹង​បើក​ជា​ក្លឹប​ហាត់ប្រាណ​លំដាប់​អន្តរជាតិ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខនេះ​ ដោយ​ក្លឹប​ហាត់ប្រាណ​របស់​លោក​នឹង​បំពាក់​ដោយ​គ្រឿងឧបករណ៍​ហាត់ប្រាណ​គ្រប់សព្វ​បែបយ៉ាង​ ដែល​សុទ្ធសឹងតែ​ជា​ឧបករណ៍​មានគុណ​ភាព​ខ្ពស់​ ត្រូវ​តាម​ស្តង់ដារ​ ដើម្បី​បណ្តុះបណ្តាល​កូន​ខ្មែរ​គ្រប់រូប​ឱ្យ​ចេះ​ស្រឡាញ់​សុខភាព​ខ្លួនឯង​ ចេះ​គ្រប់គ្រង​ទម្ងន់​ និង​ចេះ​គ្រប់គ្រង​របប​អាហារ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាំងពី​វ័យ12ឆ្នាំ​ឡើង​ទៅ​ ដើម្បី​មានឱកាស​បាន​ចូលរួម​ប្រកួត​បើក​មុខមាត់​ជូន​មាតុប្រទេស​នៅ​លើឆាកអន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ​ ដោយ​លោក​នឹង​ ផ្តល់​ឯកសិទ្ធិ​យ៉ាង​ពិសេស​ជូន​យុវវ័យ​កម្ពុជា​ ដែល​មាន​អាយុ​ចាប់ពី12ឆ្នាំ​ដល់18ឆ្នាំ​ ដើម្បី​ចូលរួម​ហ្វឹកហាត់​ និង​មក​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅក្នុង​ក្លឹប​របស់​លោក​ ដោយ​ឥតគិតថ្លៃ​ ព្រម​ជាមួយនឹង​ការ​ផ្តល់​ជូន​នូវ​គ្រូបង្វឹក​ដែល​មានបទពិសោធន៍​ត្រឹមត្រូវ​ ដើម្បី​បង្វឹក​ពួកគេ​ដោយ​ផ្ទាល់​ផង​ដែរ​។ ហើយ​ចំពោះ​បេក្ខជន​ ដែល​មានបំណង​ចង់​ដាក់ពាក្យ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​ Mister​ United​ World​ Cambodia​ គឺ​ត្រូវ​មាន​កាយសម្បទា​រឹងមាំ​ មាន​កម្ពស់​ចាប់ពី1.70ម៉ែត្រ​ ដល់1.82ម៉ែត្រ​ និង​មាន​អាយុ​ចាប់ពី19ឆ្នាំ​ដល់32ឆ្នាំ​ ដោយ​លោកអ្នក​អាច​ទំនាក់ទំនង​ និង​សាក​សួរ​ព័ត៌​មាន​លម្អិត​តាមរយៈ​គេហទំព័រ​ MNST​ ទាំង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​សបុ​ក និង​តាមរយៈ​គេហទំព័រ​របស់​ក្រុមហ៊ុន​ MNST​ ដែល​ជា​ក្រុម​-ហ៊ុន​របស់​លោក​ អុិ​ត សុធា​ ដោយ​ផ្ទាល់​ ហើយ​រាល់​ព័ត៌មាន​ផ្សេង​ៗនឹង​មាន​បង្ហាញ​ជូន​នៅក្នុង​គេហទំព័រ​ MNST​ នេះ​ជាបន្តបន្ទាប់​។

    បើ​ងាក​មក​មើល​ពី​ការងារ​នៅក្នុង​វិស័យ​សិល្បៈ​វិញ​ នា​ពេល​ខាងមុខនេះ​ លោក​ អុិ​តសុធា​ នឹង​ត្រូវ​ចេញទៅ​ថត​ឱ្យ​ទស្សនាវដ្តី​សុខភាព​របស់​ប្រទេស​សាំងហ្គាពួរ​ ព្រម​ទាំង​ត្រូវ​ទៅ​ចូលរួម​ថតកុន​ខ្នាត​អន្តរជាតិ​មួយ​រឿង​នៅ​ឯប្រទេស​ថៃ​ ដែល​មានការ​ចូលរួម​សម្តែង​ពី​បណ្តា​តា​រា​ល្បី​ៗដែល​មក​ពី​បណ្តា​ប្រទេស​នានា​ជាច្រើន​រូប​ទៀត​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅពី​ក្លឹប​ហាត់ប្រាណ​ លោក​ អុិ​ត សុធា​ ក៏​ជា​អ្នកជំនួញ​ដ៏​ឆ្នើម​នៅក្នុង​វិស័យ​អចលនទ្រព្យ​ផង​ដែរ​ ដោយ​លោក​មាន​លក់​គម្រោង​បុ​រី​ផ្សេង​ៗដូចជា​ បុរី​ រុក្ខ​គីរី​ ដែល​ស្ថិតនៅ​ស្រុក​រុក្ខ​គីរី​ ខេត្តបាត់ដំបង​។ ហើយ​ លោក​ អុិ​ត សុធា​ ក៏​មាន​ក្រុមហ៊ុន​នាំចូល​ផលិតផល​ថែរក្សា​សុខភាព​ និង​សម្រស់​ពី​ប្រទេស​អា​ឡឺម៉​ង់​ផង​ដែរ​ គឺ​ក្រុមហ៊ុន​ MNST​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។

    សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​មក​កាន់​បណ្តាញ​សង្គម​ហ្វេ​សបុ​ក MNST​ ឬលេខ​ ទូរស័ព្ទ​ 096​ 400​ 8596​៕

    សូម​ចៀសឆ្ងាយ​ពី​គ្រឿងញៀន​ ហើយ​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​ថែរក្សា​សុខ​ភព​រាងកាយ​ដោយ​ការហាត់ប្រាណ​ ដើម្បី​សុខភាព​រឹងមាំ​ទាំងអស់គ្នា​!