បើនិយាយពីកីឡាករល្បីៗនៅលើពិភពលោក Manny Pacquiao គឺជាកីឡាករមួយរូបស្ថិតក្នុងបញ្ជីកីឡាករល្បីៗទាំងអស់នៅលើពិភពលោកដែរ។ ក្រឡេកមកមើលជីវិតឯកជនរបស់គេវិញ កីឡាកររូបនេះ គឺជាមហាសេដ្ឋីមួយរូបរបស់ហ្វីលីពីន ដោយមានទ្រព្យសម្បត្តិជាង 1.3ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ថ្វីដ្បិតតែមានលុយរាប់ពាន់លានដុល្លា តែរថយន្តទាំង 11គ្រឿងរបស់លោក ភាគច្រើនសុទ្ធតែជារថយន្តធម្មតាដែលមានតម្លៃមិនជាថ្លៃប៉ុន្មានឡើយ បើធៀបនឹងកីឡាករអ្នកមានដទៃៗទៀតនៅលើពិភពលោក។
រថយន្តទាំងអស់នោះ មានដូចជា ៖
BYD F5 SURI
HONDA CRV
HUMMER H2
MERCEDES SL550
FORD EXPEDITION
CHEVROLET SUBURBAN
LINCOLN NAVIGATOR
CADILLAC ESCALADE (ARMOURED)
PORSCHE CAYENNE TURBO S
FERRARI 458 ITALIA GREY EDITION

Category: សង្គម និងសេដ្ឋកិច្ច

Manny Pacquiao ជាមហាសេដ្ឋីមួយរូបរបស់ហ្វីលីពីន តែមិនសូវលេងរថយន្តខ្លាំងដូចអ្នកមានដទៃឡើយ

ទីបំផុត ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានជាន់ទឹកដីកូរ៉េខាងជើងជាលើកទី1 ហើយ!!
ទីបំផុតសហព័ន្ធបាល់ទាត់នៃប្រទេសកូរ៉េខាងជើងបានយល់ព្រមធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមជម្រើសជាតិកូរ៉េខាងត្បូងហើយ ក្នុងវគ្គជម្រុះ World Cup ជុំទី2 នៅក្នុងខែកញ្ញាខាងមុខនេះ។
ការយល់ព្រមធ្វើជាម្ចាស់ផ្ទះនេះ គឺជាលើកទី1 ហើយ ចាប់តាំងពីឆ្នាំ1990 ដែលក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានទៅជាន់លើទឹកដីកូរ៉េខាងជើងនេះ ដោយសារតែបន្ទាប់ពីពេលនោះមក(1990) កូរ៉េខាងជើងលែងអនុញ្ញាតឱ្យជនជាតិកូរ៉េខាងត្បូងណាម្នាក់មកជាន់ទឹកដីរបស់ខ្លួនទៀតឡើយ។
តាមមតិរបស់អ្នកស្នេហាវិស័យកីឡាជាច្រើនបានយល់ថា នេះអាចជាការណ៍ល្អមួយ ដោយសារតែបាល់ទាត់ប្រសិនបើបានលេងក្នុងទឹកដីរបស់ខ្លួន ប្រាកដណាស់ក្រុមម្ចាស់ផ្ទះនឹងមានប្រៀបជាង ខណៈដែលកីឡាករបរទេសជាច្រើនហាក់មានសម្ពាធ និងភ័យខ្លាចពេលទៅដល់ទឹកដីនៃប្រទេសកូរ៉េខាងជើង៕


3 វិធីដុសសម្អាតធ្មេញដែលលោកអ្នកយល់ខុសមករហូត
ទន្តពេទ្យជំនាញបានបង្ហើបឱ្យដឹងពីព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយពាក់ព័ន្ធនឹងការថែរក្សាសុខភាពប្រអប់មាត់ និងធ្មេញ ដូច្នេះចូរសាកល្បងពិនិត្យមើលទៅមើល៍ថា តើរាល់ថ្ងៃនេះ យើងបានដុសសម្អាតធ្មេញត្រឹមត្រូវតាមវិធីដែលទន្តពេទ្យបានប្រាប់ឱ្យដឹងដែរឬទេ?
1. ឈប់យកច្រាសដុសធ្មេញដែលច្របាច់ថ្នាំដុសធ្មេញដាក់ពីលើហើយទៅជ្រលក់ក្នុងទឹក ឬឆ្លងកាត់ទឹកមុនយកមកដុសធ្មេញ..
មនុស្សជាច្រើននឹងខ្ពុរមាត់ ហើយយកច្រាសដុសធ្មេញទៅជ្រលក់ទឹកមុននឹងចាប់ផ្ដើមដុសសម្អាតធ្មេញ ធ្វើដូច្នេះ នៅពេលច្រាសទទឹកទឹក នឹងធ្វើឱ្យមានទឹកនៅក្នុងមាត់ច្រើន ថ្នាំដុសធ្មេញក៏នឹងរលាយយ៉ាងឆាប់រហ័ស ក្លាយជាពពុះពេញក្នុងមាត់។ បន្ទាប់ពីនោះ ក៏នឹងហូរកក្លាក់ចុះមកតាមកដៃមកដល់កែងដៃ រួចក៏ត្រូវប្រញាប់ដុសធ្មេញ និងខ្ពុរមាត់ចេញយ៉ាងលឿន រហូតដល់ចប់ការដុសធ្មេញទាំងមិនដល់2នាទីផង។
ដូច្នេះ មុនច្របាច់ថ្នាំដុសធ្មេញដាក់ច្រាស អាចធ្វើការសម្អាតច្រាសដុសធ្មេញដោយទឹកស្អាត ហើយគោះទឹកចេញឱ្យអស់ ឬស្ងួតល្មម មុននឹងដុសសម្អាតធ្មេញ។ ចូរធ្វើការសម្អាតប្រអប់មាត់ត្រួសៗ(ដោយការខ្ពុរមាត់នឹងទឹក) ដើម្បីយកកម្ទេចអាហារដែលជាប់នៅតាមកន្លុក-កន្លៀតជើងធ្មេញចេញឱ្យអស់ជាមុនសិន។2. ឈប់ខ្ពុរមាត់បន្ទាប់ពីដុសធ្មេញហើយភ្លាម
(គ្រាន់តែស្ដោះពពុះថ្នាំដុសធ្មេញចេញឱ្យអស់ ឬខ្ពុរមាត់ត្រឹមតែ 1ដងក្រោយពេលដុសធ្មេញ)។ បរិមាណថ្នាំដុសធ្មេញដែលនៅសល់បន្តិចបន្តួច(បន្ទាប់ពីស្ដោះចេញ ឬខ្ពុរចេញ 1ដង)ដែលអាចនឹងត្រូវលេបចូលទៅក្នុងពោះនោះ មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។
មានការសិក្សាស្រាវជ្រាវរឿងមួយដែលល្បីល្បាញយ៉ាងខ្លាំងកាលពីឆ្នាំ1992 នៅទីក្រុង ណត់ទិងហ៊ែម ប្រទេសអង់គ្លេសបានរកឃើញថា កុមារដែលដុសធ្មេញហើយខ្ពុរមាត់ដោយយកមាត់ទៅហាត្រង់ទឹកចេញពីក្បាលរ៉ូប៊ីណេ(ហើយខ្ពុរមាត់ឃ្លុកៗ)មានធ្មេញពុកតិចជាងកុមារដែលខ្ពុរមាត់ដោយទឹកក្នុងកែវ។ បន្ទាប់ពីនោះ ក៏មានការងារសិក្សាស្រាវជ្រាវផ្សេងៗទៀតតាមមកជាច្រើនដើម្បីពិនិត្យមើល និងបានអះអាងចំពោះរឿងនោះដូចៗគ្នា រហូតដល់ខាងសមាគមទន្តពេទ្យនៃប្រទេសអង់គ្លេសសរុបចេញមកជាការណែនាំថា “មិនត្រូវខ្ពុរមាត់ ក្រោយដុសធ្មេញហើយភ្លាមទេ”។3. កុំអាលញ៉ាំអាហារ ឬញ៉ាំទឹកអ្វី
(រួមទាំងទឹកសុទ្ធផង)យ៉ាងហោចណាស់កន្លះម៉ោងបន្ទាប់ពីដុសធ្មេញ គឺដើម្បីឱ្យ ហ្វ្ល័រអូរ៉ាយ បានបញ្ចេញ ឫទ្ធិការពារធ្មេញពុកយ៉ាងពេញទំហឹង៕
កម្ពុជាត្រូវការសាលា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសបន្ថែមដើម្បីឆ្លើយតបរបត់ផ្លាស់ប្តូរនៃទីផ្សារការងារ…
បច្ចុប្បន្ននេះ កង្វះពលកម្មជំនាញកំពុងក្លាយជាបញ្ហាប្រឈមនៅក្នុងតំបន់ មិនមែនតែប្រទេសកម្ពុជានោះទេ ព្រោះកំណើននៃវិស័យឧស្សាហកម្ម ការវិនិយោគ និងការសាងសង់ជាដើម បានស្រូបទាញធនធានមនុស្សកាន់តែច្រើនដើម្បីបំពេញតម្រូវការទាំងអស់នោះ។
នៅកម្ពុជា យើងឃើញហើយថា យើងស្ថិតក្នុងប្រទេសដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការវិនិយោគ ដូចជាសំណង់អគារ រោងចក្រសហគ្រាស និងវិស័យផ្សេងៗជាច្រើនទៀត។ ហើយទន្ទឹម នឹងនេះ ប្រជាជនកម្ពុជាមួយចំនួនក៏មានការចំណាកស្រុកដើម្បីធ្វើការងារក្នុងទីផ្សារពលកម្មក្នុងប្រទេសនានា ធ្វើឱ្យកម្លាំងពលកម្មនៅក្នុងស្រុកមានបញ្ហាកង្វះខាត ហេតុនេះដើម្បីឆ្លើយតបជាមួយបញ្ហានេះយើងត្រូវការកម្លាំងពលកម្មជំនាញជាច្រើនផ្សេងទៀតដើម្បីបំពេញក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់។
ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបច្ចុប្បន្នកំពុងជូបនូវកង្វះខាតកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេសវិជ្ជា និងវិជ្ជាជីវៈ ដោយសារតែការរីកចម្រើននៃវិស័យឧស្សាហកម្ម និងលំហូរនៃការ-វិនិយោគពីបរទេសកាន់តែច្រើន។ ជាដំណោះស្រាយដើម្បីផ្គត់ផ្គង់តម្រូវការការងារ កម្ពុជាបានបង្កើតគោលនយោបាយកម្មវិធីអភិវឌ្ឍន៍ និងយន្តការដោះស្រាយ បង្កើតសាលាបណ្តុះបណ្តាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជាច្រើន ដើម្បីដាក់ពង្រាយនៅទូទាំងប្រទេស។ ហើយដើម្បីឱ្យការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កាន់តែជោគជ័យ រាជរដ្ឋាភិបាលត្រូវការការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគ អង្គការជាតិ និងអន្តរជាតិព្រមទាំងផ្នែកឯកជននានាចូលរួមដើម្បីបង្កើតសាលា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលឱ្យកាន់តែច្រើន។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា យើងត្រូវការធនធាន និងបច្ចេកទេសបន្ថែមទៀតដើម្បីធ្វើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តានុពលទូលំទូលាយ។ អ្វីដែលយើងធ្វើគឺទាក់ទាញឱ្យប្រជាជនបានយល់ពីតម្លៃនៃជំនាញទាំងអស់នេះ ដែលអាចជាប្រភពសំខាន់ក្នុងការស្វែងរកចំណូលខ្ពស់ រួមទាំងអាចធ្វើឱ្យពួកគាត់បំពេញបាននូវតម្រូវការនៅក្នុងស្រុកដែលអ្នកវិនិយោគកំពុងត្រូវការថែមទៀតផង។ ការងារបច្ចេកទេស និងវិជ្ជាជីវៈ ពេលខ្លះទទួលបានកម្រៃខ្ពស់ជាងការងារនានាព្រោះជំនាញនេះកំពុងមានតម្រូវការខ្លាំង ហើយមានមនុស្សតិចដែលចាប់ឱកាសនេះបាន។ ហេតុនេះប្រសិនបើយើងមានអ្នកជំនាញបច្ចេកទេសច្រើន នោះយើងក៏មានភាពងាយស្រួលក្នុងការអភិវឌ្ឍផងដែរ។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ “យើងបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាម-រយៈកម្មវីធីថ្នាក់ជាតិជាច្រើនដើម្បីឱ្យប្រជាជនចាប់អារម្មណ៍ និងងាកមកសិក្សាផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ តែទន្ទឹមនឹងនេះយើងក៏ត្រូវការបង្កើតសាលាបណ្តុះបណ្តាលឱ្យបានច្រើនបន្ថែមទៀតផងដែរដើម្បីងាយស្រួលក្នុងការបណ្តុះបណ្តាលបច្ចេកទេសឱ្យបានកាន់តែច្រើន និងទូលំទូលាយ។
អ្នកជំនាញខាងការងារខាងលើបានលើកឡើងផងដែរថា ប្រសិនបើកម្មករ ឬប្រជាជនមិនមានជំនាញ អាចមានស្ថាប័នបណ្តុះបណ្តាលនៅជិត ហើយងាកមកចាប់ជំនាញបច្ចេកទេស នោះពួកគាត់នឹងអាចអភិវឌ្ឍជីវភាពបានល្អ ដែលជួយដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ផងដែរ។ បន្ថែមពីលើនេះ បច្ចុប្បន្ន រោងចក្រសហគ្រាស និងការតភ្ជាប់ហេដ្ឋារនាសម្ព័ន្ធដល់ទីជនបទ ដែលធ្វើឱ្យចង្វាក់ផលិតកម្មនានាក៏ចាប់ផ្តើមទៅដល់ផងដែរ ហេតុនេះប្រសិនបើប្រជាជនអាចចាប់ឱកាសនេះបាន នោះពួកគាត់នឹងទទួលបាននូវចំណូលកាន់តែច្រើន៕

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ បញ្ហាបច្ចេកទេសឆ្នាំមុន គឺមេរៀន និងលែងមានបញ្ហាការបូកស្រង់ពិន្ទុ
ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬយើងហៅកាត់ថា ការប្រឡងបាក់ឌុប នឹងចូលមកដល់នៅថ្ងៃទី19-20 ខែសីហាឆាប់ៗខាងមុខនេះហើយ ដែលការប្រឡងនេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់បំផុតមួយ សម្រាប់សង្គម សម្រាប់អាណាព្យាបាលសិស្ស និងសម្រាប់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិផ្ទាល់តែម្តង។ជារៀងរាល់ឆ្នាំ យើងឃើញថា ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំធ្វើកំណែទម្រង់ការប្រឡងមក គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងអប់រំខ្លួនឯង បានរៀបចំឱ្យភាពច្បាស់លាស់ដើម្បីធានាបាននូវប្រសិទ្ធភាព និងលទ្ធផលល្អសម្រាប់អ្នកប្រឡង តែទោះជាមានការខិតខំយ៉ាងនេះក្តី ក៏ឆ្នាំមុន គេសង្កេតឃើញថា មានបញ្ហាមួយចំនួននៅតែប៉ះពាល់ដល់ការចេញលទ្ធផលប្រឡងរបស់សិស្សដដែល នោះគឺបញ្ហាបច្ចេកទេសកុំព្យូទ័រ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យើងយកបញ្ហាបច្ចេកទេសកុំព្យូទ័រពីឆ្នាំមុនជាមេរៀន ហើយក្រសួងបានបញ្ជាក់ពីគោលជំហរច្បាស់លាស់កាលពីឆ្នាំមុនដែលមានបញ្ហាកុំព្យូទ័រ និងសូមអភ័យទោសដល់សាធារណជន ជាពិសេស គឺបេក្ខជនទាំងអស់។ ជាការឆ្លើយតបក្រសួងក៏បានទទួលយកសំណើបេក្ខជន ដើម្បីពិនិត្យមើល និងដោះស្រាយបញ្ហានេះឡើងវិញ ដើម្បីធានានូវគោលការណ៍សំខាន់ក្នុងចំណោមគោលការណ៍ទាំង 4 (ប្រសិទ្ធភាព ភាពយុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន) គឺភាពទទួលយកបាន។
បណ្ឌិត ឌី ខាំបូលី បានមានប្រសាសន៍ថា៖ “នៅឆ្នាំនេះយើងបានពិនិត្យមើលឡើងវិញទាំងបញ្ហាកុំព្យូទ័រលើការបូកស្រង់ពិន្ទុ ដោយយើងមើលទាំងផ្នែកកម្មវិធី (Software) និងបរិក្ខារកុំព្យូទ័រ (Hardware) ដើម្បីធានាថា ឆ្នាំនេះនឹងមិនមានបញ្ហាកំហុសបច្ចេកទេសកុំព្យូទ័រនេះទៀតទេ”។
មន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងផងដែរថា ដើម្បីបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហាធនធានមនុស្សក្នុងការបូកពិន្ទុក្នុងប្រព័ន្ធកុំព្យូទ័រវិញ ក្រសួងបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដោយនីតិវិធីនៃការជ្រើសរើស គឺដំបូងឡើយជ្រើសរើសមន្ត្រីដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានចេញពីអង្គភាព បន្ទាប់មកទៀតគណៈកម្មការជ្រើសរើសនឹងចម្រាញ់ម្តងទៀតដោយពិនិត្យមើលពីប្រវត្តិរូបសង្ខេប មុននឹងធ្វើការបណ្តុះបណ្តាលបន្ថែម។ ក្រោយពេលបណ្តុះបណ្តាល បេក្ខជនទាំងអស់នឹងត្រូវប្រឡង ក្រោយពេលប្រឡងជាប់ ទើបអាចចូលទៅបូកបញ្ចូលពិន្ទុបាន។
ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្ត្រីបូកពិន្ទុតាមកុំព្យូទ័រនេះ លោកបានបញ្ជាក់ថា ការប្រឡងនេះមិនត្រឹមតែធ្វើឡើងដើម្បីតែជ្រើសរើសមន្ត្រីដែលមានសមត្ថភាពផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ តែជ្រើសរើសយកមន្ត្រីដែលមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ មានភាពហ្មត់ចត់ក្នុងការបូកពិន្ទុ និងមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីធានានូវភាពសុក្រឹតភាព និងយុត្តិធម៌ក្នុងការបូកស្រង់ពិន្ទុទើបឱ្យជាប់បាន។
លោកបណ្ឌិតបានបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងបានបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រាន់ហើយសម្រាប់ការប្រឡងទាំងមូលផ្នែកបច្ចេកវិទ្យា។ ក្នុងនោះលោកបានបង្ហាញផងដែរថា សមាសភាពចូលរួមក្នុងដំណាក់កាលកំណែ និងបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ គឺមានសមាសភាពដូចជា គណៈកម្មការអប្បមាទ ប្រធានអនុប្រធានមណ្ឌលកំណែ គណៈកម្មការកំណែ គណៈកម្មការតាមមុខវិជ្ជា និងអ្នកទទួលបន្ទុកផ្នែកបច្ចេកវិទ្យា។ គណៈកម្មការទាំងអស់នេះ នឹងធ្វើការងារយ៉ាងហ្មត់ចត់ដើម្បីធានាពីប្រក្រតីភាព ប្រសិទ្ធភាព ភាពយុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕

វេសឡាញ យកកម្មវិធីសិក្សារដ្ឋជាគោល បន្ថែមកម្មវិធីលំដាប់ពិភពលោកដើម្បីជួយសិស្សឱ្យក្លាយជាមនុស្សខ្លាំង
ការអប់រំ ជាផ្នែកយ៉ាងសំខាន់ក្នុងការកំណត់ពីវាសនាអនាគតរបស់មនុស្សម្នាក់ៗ និងសង្គមទាំងមូល ព្រោះប្រសិនបើកុមារ និងយុវជននាពេលបច្ចុប្បន្នទទួលបានការអប់រំល្អ នោះប្រមាណជាង 10ឆ្នាំទៀត ពួកគេនឹងក្លាយជាអ្នកជំនាញលើគ្រប់វិស័យដែលអាចឆ្លុះបញ្ចាំងឱ្យឃើញថា នៅថ្ងៃក្រោយសង្គមនឹងសម្បូរទៅដោយធនធានមនុស្សប្រកបដោយសក្តានុពល។
លោក ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ដើម្បីជំរុញឱ្យការបណ្តុះបណ្តាលសិស្សានុសិស្សរបស់យើងឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល និងស្របជាមួយនឹងទីផ្សារការងារសម្រាប់អនាគត យើងបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ ដោយផ្តោតលើកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាជាគោល ហើយបន្ថែមនូវកម្មវិធីល្អៗជាច្រើនផ្សេងទៀតដើម្បីបំពេញបន្ថែម។ កម្មវិធីដែលយើងបានដាក់បញ្ចូលឱ្យសិស្សរបស់យើងសិក្សាបន្ថែម ភាគច្រើនជាកម្មវិធីដែលពិភពលោកកំពុងត្រូវការដូចកម្មវិធីវិទ្យាសាស្ត្រពីប្រទេសម៉ាឡេស៊ី និងកម្មវិធីអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) រួមទាំងប្រភពចំណេះដឹងជាច្រើនផ្សេងទៀតដែលកំពុងអនុវត្តក្នុងប្រទេសអភិវឌ្ឍន៍នានាក្នុងតំបន់។
លោក ប៉ិច ប៉ូឡែន បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះ ពិភពលោកកំពុងត្រូវការជំនាញ STEM ហើយក៏កំពុងវិវឌ្ឍបន្ថែមទៀតទៅជា STEAM ព្រោះគេរកឃើញថា ក្រៅពីចំណេះជំនាញផ្នែករឹងហើយ មនុស្សក៏ត្រូវការការបណ្តុះបណ្តាលជំនាញផ្នែកទន់មួយទៀតដែរ ដើម្បីឱ្យពួកគេមានជំនាញផ្នែកនេះច្រើន ដែលនឹងធ្វើឱ្យពួកគេក្លាយជាមនុស្សពូកែទាំងខាងសមត្ថភាពការងារ និងការចេះដំណើរការក្នុងជីវិតប្រកបដោយសេចក្តីសុខ និងរីកចម្រើនទៅជាមួយគ្នា។ សម្រាប់ វេសឡាញ យើងបានបញ្ចូលរួចជាស្រេចនូវជំនាញទាំងអស់នេះ ដែលវាជាជំហានដ៏ល្អមួយសម្រាប់ការអភិវឌ្ឍសមត្ថភាពសិស្ស”។
ស្ថាបនិកគ្រឹះស្ថានសិក្សាខាងលើបានបន្ថែមទៀតថា ដើម្បីបណ្តុះបណ្តាលសិស្សរបស់យើងនូវជំនាញផ្នែកទន់សំខាន់ៗ យើងបានផ្តល់ជូនពួកគេនូវកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ Money Tree ដែលធ្វើឱ្យសិស្សកាន់តែមានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេមានភាពឆ្លាតវៃក្នុងការគ្រប់គ្រងលុយកាក់នាថ្ងៃអនាគត។ យើងក៏បានទិញសិទ្ធិកម្មវិធីទម្លាប់ល្អទាំង 7យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាព ដើម្បីឱ្យសិស្សរបស់យើងអាចរៀបចំផ្នត់គំនិតប្រកបដោយភាពទទួលខុសត្រូវខ្ពស់ មានភាពជាម្ចាស់ការ ចេះរៀបចំ ឬបែងចែកផែនការការងារអាទិភាព និងចេះសហការគ្នាជាក្រុមបានល្អជាដើម។ ការដាក់បញ្ចូលនូវកម្មវិធីទាំងអស់នេះ នឹងអាចជួយឱ្យពួកគេក្លាយជាធនធានដែលមានសមត្ថភាពខ្ពស់ និងកាន់តែមានសក្តានុពលសម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារការងារនៅថ្ងៃខាងមុខ។ បន្ថែមពីលើនេះ យើងក៏មើលឃើញផងដែរពីការប្រែប្រួលនៃពិភពលោកក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ហេតុនេះយើងបានត្រៀមខ្លួនរួចជាស្រេច តាមរយៈការបញ្ចូលនូវបច្ចេកវិទ្យាសម្រាប់ការអប់រំ ដោយបំពាក់នូវកុំព្យូទ័រទំនើបៗ រួមទាំងបច្ចេកវិទ្យា VR (Virtual Reality) និងបច្ចេកវិទ្យា AR (Argument Reality) ដើម្បីឱ្យសិស្សបានផ្សាំុខ្លួន និងយល់កាន់តែច្បាស់ពីបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ពិភពលោក។
ចំពោះបញ្ហាគុណភាពគ្រូបង្រៀន លោក ប៉ិច ប៉ូឡែន បានលើកឡើងថា វេសឡាញយកចិត្តទុកដាក់ខ្លាំងលើគ្រូបង្រៀន ព្រោះលោកយល់ឃើញថា គ្រូជាអ្នកផ្តល់ចំណេះដឹងដល់សិស្ស ហេតុនេះទន្ទឹមនឹងសិស្សខិតខំរៀនសូត្រហើយ គ្រូក៏ចាំបាច់ត្រូវធ្វើការអភិវឌ្ឍជាប្រចាំផងដែរ ដើម្បីធានាថា ការអប់រំអាចឆ្លើយតប និងប្រើប្រាស់បានល្អសម្រាប់អនាគតរបស់សិស្ស។ វេសឡាញ តែងតែរៀបចំនូវកម្មវិធីវេទិកាគ្រូបង្រៀនជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ ទទួលបានគំនិតថ្មីៗបន្ថែមពីអ្នកជំនាញ និងធ្វើការផ្លាស់ប្តូរមតិគ្នា ក្នុងគោលបំណងពង្រឹងចំណេះដឹងថ្មីៗសម្រាប់ចែករំលែកទៅកាន់សិស្សឱ្យកាន់តែខ្លាំងឡើង។
សាលារៀន វេសឡាញ និងណត្សឡាញន៍ ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ និងចូលរៀនកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាចិន នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 និងថ្នាក់ចំណេះដឹងទូទៅខ្មែរ ចូលរៀននៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2019៕

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជានឹងចាប់ផ្តើមប្រកួតពាន AFF Women’s Championshipនៅថ្ងៃសុក្រនេះ
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាត្រូវបើកឆាកតតាំងជាមួយនឹងក្រុមខ្លាំងវៀតណាមនៅថ្ងៃទី16 ខែសីហា ឆ្នាំ2019 មុននឹងបន្តជួបមីយ៉ាន់ម៉ាក្នុងជំនួបបន្ទាប់។
ចំពោះក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាវិញ នេះគឺជាលើកទី2 ហើយដែលបានចូលរួមក្នុងពានរង្វាន់មួយនេះ ដោយកាលពីឆ្នាំមុន កម្ពុជាបានបើកឆាកលើកដំបូងក្នុងការប្រកួតបែបអន្តរជាតិដោយយកឈ្នះប្រទេសទីម័រក្នុងលទ្ធផល 12ទល់នឹង0 តែគួរឱ្យសោកស្តាយពួកគេបានធ្លាក់ត្រឹមវគ្គចែកពូលប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ AFF Women’s Championship 2019 បានចាប់ផ្តើមតាំងពីថ្ងៃទី11 ខែសីហា ឆ្នាំ2019 រហូតដល់29 ខែសីហា ឆ្នាំ២០១៩ នៅក្នុងខេត្តឈុនបូរី ប្រទេសថៃ។


មីយ៉ាន់ម៉ា ចុះកុងត្រាយកអតីតគ្រូផ្នែកកាយសម្បទាជម្រើសជាតិកម្ពុជា
កាលពីថ្ងៃទី9 ខែសីហា លោក Willander Fonseca បានចុះកុងត្រាធ្វើជាគ្រូផ្នែកកាយសម្បទា ជាមួយសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា សម្រាប់ត្រៀមដឹកនាំក្រុម U-22 របស់មីយ៉ាន់ម៉ាក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី30 នាខែវិច្ឆិកា ចុងឆ្នាំនេះ នៅប្រទេសហ្វីលីពីន។
លោក Willander Fonseca គឺជាគ្រូផ្នែកកាយសម្បទាម្នាក់ដែលមានបទពិសោធខ្ពស់នៅតំបន់អាស៊ាន ដោយធ្លាប់បានដឹកនាំក្លិប និងក្រុមជម្រើសជាតិជាច្រើនក្នុងតំបន់នេះ ដែលមានដូចជា ឡាវ ថៃ កម្ពុជា វៀតណាម និង ចុងក្រោយគឺមីយ៉ាន់ម៉ានេះឯង។
គ្រូបង្វឹករូបនេះបានចំណាយពេលជាង 10ឆ្នាំជាមួយនឹងអាជីពនេះ ដោយក្នុងនោះក្លិបល្បីៗជាច្រើនដែលធ្លាប់បានឆ្លងកាត់ការបង្វឹករបស់លោក មានដូចជា Burriram (ថៃ) Lanxiang United (ឡាវ) ក្រុមជម្រើសជាតិកម្ពុជា ក្រុមជម្រើសជាតិវៀតណាម និងចុងក្រោយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា៕


តោះ! នាំគ្នាមកស្គាល់ រថយន្តទំនើបទាំង 11គ្រឿង របស់ McGregor
កីឡាករប្រដាល់ MMA របស់អាមេរិក Conor McGregor ដែលតែងតែសម្ញែងវត្ថុមានតម្លៃរបស់ខ្លួនតាមរយៈសម្ភារ និងការតុបតែងខ្លួនជាមួយនឹងវត្ថុមានតម្លៃដែលខ្លួនមានជាច្រើន។
ក្នុងនោះដែរ បើនិយាយពីរថយន្តវិញ កីឡាករប្រដាល់រូបនេះមានរថយន្តទំនើបៗដល់ទៅ 11គ្រឿងឯណោះ ដែលមានដូចជា៖
LAMBORGHINI AVENTADOR
CADILLAC ESCALADE
ROLLS ROYCE GHOST
ROLLS ROYCE PHANTOM DROPHEAD COUPE
LAMBORGHINI AVENTADOR ROADSTER
LAMBORGHINI HURACAN
ROLLS ROYCE DAWN
MCLAREN 650S
BMW I8
MERCEDES BENZ S550 COUPE
LINCOLN NAVIGATOR


ពិតជារំភើបណាស់!! លោកគ្រូល្ខោនបាសាក់ អ៊ុល សំអាង ត្រូវសម្ដេចនាយករដ្ឋមន្ត្រីលើកទឹកចិត្ត
នៅពេលថ្មីៗនេះ លោកគ្រូអភិរក្សល្ខោនបាសាក់ អ៊ុល សំអាង បានបដឹកនាំក្រុមសម្ដែង និងបង្ហាញវត្តមាននៅក្នុងវិធីចម្រៀងគ្រួសារខ្មែរ លោកត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីសរសើរហើយសរសើរទៀត ខណៈដែលលោកថ្លែងពីក្ដីរំភើបគ្មានអ្វីប្រៀបផ្ទឹម នៅពេលថ្នាក់ដឹកនាំប្រទេសដ៏ខ្ពង់ខ្ពស់យកចិត្តទុកដាក់ចំពោះខ្លួនដែលជាសិល្បករល្ខោនបាសាក់។
គ្រូល្ខោនបាសាក់ដែលទើបតែទទួលតំណែងឯកឧត្តមមួយនេះ បានថ្លែងក្ដីរំភើបថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលសម្ដេចនាយករដ្ឋមន្ត្រី Comment សរសើរ និងលើកទឹកចិត្តចំពោះលោក និងភរិយា ក្នុងពេលដែលលោកកន្លងមកមិនសូវត្រូវបានមហាជនចាប់អារម្មណ៍ព្រោះតែលោកគឺជាសិល្បករបុរាណផ្នែកល្ខោនបាសាក់ លោកថាខ្លួនកាន់តែមានកម្លាំងចិត្តដែលត្រូវបានក្រសួងព័ត៌មានតែងតាំងជាទីប្រឹក្សា ហើយថែមទាំងត្រូវបានប្រមុខរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីសរសើរលើកទឹកចិត្ត។
គួរបញ្ជាក់ថា លោក អុល សំអាង គឺជាសិល្បករល្ខោនបាសាក់មួយរូបដែលបានបម្រើវិស័យសិល្បៈបុរាណនេះប្រមាណជា២០ឆ្នាំមកហើយ ប៉ុន្តែលោកត្រូវបានអ្នកគាំទ្រមួយចំនួនមើលរំលង បន្ទាប់ពីសិល្បៈសម័យវាតយកអស់ការគាំទ្រ។ លោកទើបតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាថ្មី ក្រោយពីមានព្រះរាជក្រឹត្យនស/រកត/០៧១៩/១១៦២ ត្រាស់បង្គាប់តែងតាំងដោយព្រះមហាក្សត្រ ជាទីប្រឹក្សាក្រសួងព័ត៌មានឋានៈស្មើឯកឧត្តម ដែលមិនធ្លាប់មានអ្នកសិល្បករល្ខោនបាសាក់ណាម្នាក់មានសំណាងដូច។ លោក អុល សំអាង បញ្ជាក់ថា អ្វីដែលលោកបានទទួលនៅក្នុងពេលនេះ មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេដែលមានកម្លាំងចិត្ត ពោលគឺសិល្បករល្ខោនបាសាក់ទាំងអស់ ក៏នឹងមានកម្លាំងចិត្តតស៊ូផងដែរជាមួយនឹងសិល្បៈបុរាណមួយនេះ៕
