Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា​ ​ធ្លាក់​ចេញពី​ពាន​ ​AFF​ ​U18​ ​Championship​ ​ហើយ​ ​ក្រោយ​ចាញ់​ ​1ប្រកួត​ទៀត​

    កម្ពុជា​ ​ធ្លាក់​ចេញពី​ពាន​ ​AFF​ ​U18​ ​Championship​ ​ហើយ​ ​ក្រោយ​ចាញ់​ ​1ប្រកួត​ទៀត​

    ​ក្រុម​យុវជន​គោព្រៃ​ជម្រើសជាតិ​បាល់ទាត់​អាយុ​ក្រោម​ ​18ឆ្នាំ​របស់​កម្ពុជា​ ​បាន​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ជម្រើសជាតិ​សិង្ហបុរី​ ​កាលពី​រសៀល​ថ្ងៃទី13​ ​ខែសីហា​ ​ឆ្នាំ2019​ ​កន្លងទៅ​នេះ​ ​ក្នុង​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​ ​18ឆ្នាំ​ ​AFF​ ​U​-​18​ ​Championship​ ​2019​។​

    ​ក្រោយពី​បញ្ចប់​វគ្គទី1​ ​ក្រុមបាល់ទាត់​ទាំង2​ ​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​ដោយ​លទ្ធផល​ ​0ទល់នឹង0​។​ ​ឈាន​ចូល​ដល់​វគ្គទី2​ ​កម្ពុជា​បាន​ភ្លាត់ស្នៀត​របូត​ ​1គ្រាប់​ ​ហើយ​ការប្រកួត​បាន​រក្សា​លទ្ធផល​នេះ​រហូតដល់​ទី​បញ្ចប់​ ​ក្នុង​លទ្ធផល​កម្ពុជា​ចាញ់​ ​សិង្ហបុរី​ ​0ទល់នឹង1​។​

    ​លទ្ធផល​នេះ​ ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ធ្លាក់​ពី​យុទ្ធនាការ​នេះ​ជាស្ថាពរ​ ​ទោះជា​នៅសល់​មួយ​ប្រកួត​បង្គ្រប់​កិច្ច​ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម​ ​ដែល​នឹង​ត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី15​ ​ខែសីហា​ ​ឆ្នាំ2019​ ​ក៏ដោយ​៕​


  • កម្ពុជា​សង្ឃឹម​ខ្ពស់​ ​ព្រោះ​បាន​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​

    កម្ពុជា​សង្ឃឹម​ខ្ពស់​ ​ព្រោះ​បាន​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ ​AFC​ ​U19​ ​

    ​កម្ពុជា​បាន​ឈ្នះ​ការ​ដេញថ្លៃ​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​យុវជន​អាយុ​ក្រោម​ ​19ឆ្នាំ​ប្រចាំ​តំបន់​អាស៊ី​ ​សម្រាប់​ពូល​ ​G​ ​របស់​ខ្លួន​ ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី2​ ​ដល់​ថ្ងៃទី10​ ​ខែកញ្ញា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​។​

    ​ក្រុម​ដែល​ស្ថិតនៅ​ក្នុង​ពូល​ ​G​ ​ដែរ​នោះ​ ​រួមមាន​ ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ប្រ៊ុយណេ​ ​និង​កោះ​ម៉ា​រី​ណា​ខាងជើង​ ​ខណៈ​ដែល​ការប្រកួត​ជ្រើស​យក​ក្រុម​ខ្លាំង​តែមួយ​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​ចុងក្រោយ​នៃ​ពាន​មួយ​នេះ​នៅដើម​ឆ្នាំ2020​ ​ចំណែក​ឯ​ក្រុម​លេខ2​ ​ប្រចាំ​ពូល​ទាំង11​ ​គឺ​ជ្រើស​យក​តែ​ក្រុម​លេខ២​ ​ដែល​មាន​ពិន្ទុ​ខ្ពស់​ចំនួន​ ​6ក្រុម​ប៉ុណ្ណោះ​ ​ដើម្បី​ទៅ​វគ្គ​បន្ត​៕​

  • PSG​ ​ដាក់​តម្លៃ​ ​Neymar​ ​250លាន​ដុល្លារ​ ​បើ​ក្លិប​ណា​ហ៊ាន​ចង់បាន​

    PSG​ ​ដាក់​តម្លៃ​ ​Neymar​ ​250លាន​ដុល្លារ​ ​បើ​ក្លិប​ណា​ហ៊ាន​ចង់បាន​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​Neymar​ ​JR​ ​ត្រូវ​បាន​ក្លិប​យក្ស​បារាំង​ ​Paris​ ​Saint​ ​Germaint​ ​ដាក់​តម្លៃ​ដ៏​មហិមា​រហូតដល់​ទី​ ​250លាន​ដុល្លារ​សម្រាប់​ក្រុម​ណាមួយ​ដែល​ចង់បាន​កីឡាករ​រូប​នេះ​ ​ដែល​នេះ​ជា​តម្លៃ​ដែល​មិនធ្លាប់​មាន​ឡើយ​ក្នុង​ពិភព​បាល់ទាត់​អន្តរជាតិ​។​

    ​មកទល់​នឹង​ពេលនេះ​ ​មាន​ក្លិប​អេស្ប៉ាញ2​ ​ដែល​កំពុង​ចាប់អារម្មណ៍​ចង់បាន​កីឡាករ​រូប​នេះ​ ​គឺ​ ​Real​ ​Madrid​ ​និង​ ​Bacelona​ ​FC​ ​ដែល​ក្នុងចំណោម​នេះ​ ​ក្លិប​ចាស់​របស់​ ​Neymar​ ​គឺ​ ​Bacelona​ ​FC​ ​អាច​មាន​ភាគរយ​ច្រើនជាង​គេ​ ​ដោយសារតែ​កីឡាករ​សញ្ជាតិ​ប្រស៊ី​ល​រូប​នេះ​បាន​បង្ហាញ​ចេតនា​ចង់ទៅ​ក្លិប​នេះ​ច្រើនជាង​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្លិប​យក្ស​បារាំង​ ​Paris​ ​Saint​ ​Germaint​ ​បាន​ចំណាយ​លុយ​ទៅ​ជិត​ ​220លាន​ដុល្លារ​ ​ដើម្បី​នាំ​យក​កីឡាករ​វ័យក្មេង​នេះ​មកកាន់​ទឹកដី​បារាំង​កាលពី​ឆ្នាំ២០១៧​ ​ដោយ​មកទល់​នឹង​ពេលនេះ​តម្លៃ​ផ្ទេរ​រូបគេ​ ​នៅតែ​ជា​តម្លៃ​ខ្ពស់​ជាងគេបង្អស់​នៅ​លើ​ពិភពលោក​ ​និង​មិនទាន់​មាន​កីឡាករ​ណា​បំបែក​បាន​នៅឡើយ​៕​

  • មន្ត្រី​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ប្រាក់កម្ចី​របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​

    មន្ត្រី​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ប្រាក់កម្ចី​របស់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​

    និន្នាការ​កើនឡើង​នៃ​ការ​ផ្តល់​ប្រាក់កម្ចី​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មន្ត្រី​ពី​ធនាគារ​កណ្តាល​របស់​ប្រទេស​កម្ពុជា​ ធ្វើ​ឱ្យ​មន្ត្រី​ដឹកនាំ​នៅ​ទីនោះ​ បាន​ជំរុញ​ឱ្យ​អ្នកទិញ​ត្រូវ​ប្រុងប្រយ័ត្ន​ និង​ពិចារណា​ពីអ​ត្រា​ការប្រាក់​មុន​ពេល​ពួកគេ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​តម្រូវការ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ដោយសារ​ថា​ គូ​ស្វាមីភរិយា​វ័យក្មេង​កាន់តែ​ច្រើន​កំពុងតែ​ស្វែងរក​កម្ចី​សម្រាប់​ទិញ​ផ្ទះ​ផ្ទាល់​របស់​ខ្លួន​”។

    លោកជំទាវ​បាន​ជំរុញ​ឱ្យ​អ្នកទិញ​អចលនទ្រព្យ​ធ្វើការ​ស្រាវជ្រាវ​ដោយខ្លួនឯង​មុន​ពេល​ដាក់​ប្រាក់​បញ្ញើ​។ ព្រោះ​ការ​យក​ប្រាក់កម្ចី​ដាក់បញ្ចាំ​ដោយ​ផ្ទាល់​ពី​អ្នក​អភិវឌ្ឍន៍​ ជា​ធម្មតា​នឹង​មក​ជាមួយ​អត្រា​ការប្រាក់​ដែល​ខ្ពស់​ជាង​ធនាគារ​។

    លោកជំទាវ​បាន​លើក​ឧទាហរណ៍​ពី​ផ្ទះល្វែង​សម្រាប់​ជួល​នៅ​តំបន់​បឹងកេងកង2​ ដែល​តម្លៃ​នៃ​ការជួល​មានតម្លៃ​ 450ដុល្លារ​ក្នុង​ 1ខែ​។ ជា​អគារ​ដែល​មាន​គ្រឿងសង្ហារិម​ពេញលេញ​នេះ​មាន​ទាំង​ផ្ទះ​មួយ​ និង​មាន​បន្ទប់2​ ជា​កន្លែង​ដែល​មាន​ផាសុកភាព​ ដោយ​ឧបករណ៍​ប្រើប្រាស់​ជាច្រើន​ត្រូវ​បាន​ដាក់បញ្ចូល​។ ក្នុងករណី​ខ្លះ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​កំពុង​ទាក់ទាញ​អតិថិជន​ឱ្យ​ដាក់បញ្ចាំ​ ឬបង់ប្រាក់​ជាមុន​សម្រាប់​ការទិញ​គេហដ្ឋាន​ ដោយ​លើកលែង​ការ​បង់ប្រាក់​ទាប​ ឬការ​ចែង​ដំណឹងផ្សេង​ទៀត​។

    លោកជំទាវ​បាន​មានប្រសាសន៍​ថា​៖ “អ្នក​អភិវឌ្ឍន៍​គម្រោង​មួយចំនួន​មិន​ចង់​ជួយ​សម្រួល​ដល់​ប្រាក់កម្ចី​របស់​ធនាគារ​ទេ​ ពីព្រោះ​ពួកគេ​ចង់ឱ្យ​អ្នកទិញ​ខ្ចី​ពី​ពួកគេ​។ មាន​ករណី​ខ្លះ​ អ្នក​អភិវឌ្ឍន៍​មាន​គោលបំណង​ពន្យារពេល​ប្រាក់កម្ចី​ធនាគារ​ ឬមិន​សហការ​ជាមួយ​អ្នកទិញ​ដែល​ខ្ចីប្រាក់​ពី​ធនាគារ​។

    អ្នក​អភិវឌ្ឍន៍​ខ្លះ​គ្រាន់តែ​ចង់ឱ្យ​អ្នកទិញ​ចិញ្ចឹម​ពួកគេ​ដោយ​ប្រើ​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ 18​% ក្នុង​ 1ឆ្នាំ​”។ដោយសារ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ស្ថិតនៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ធនាគារជាតិនៃកម្ពុជា​មិនដែល​រាប់បញ្ចូល​ប្រាក់កម្ចី​ទិញ​ផ្ទះ​របស់​អ្នក​អភិវឌ្ឍន៍​នៅក្នុង​ទិន្នន័យ​ផ្តល់​ប្រាក់កម្ចី​ផ្លូវការ​នោះ​ទេ​។

    ប្រជាប្រិយ​ភាព​នៃ​ប្រាក់កម្ចី​ហ៊ី​ប៉ូ​តែក​(ប្រាក់កម្ចី​បញ្ចាំ​)ដែល​ចេញ​ដោយ​អ្នក​អភិវឌ្ឍន៍​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​-ក្រោយនេះ​។ ជា​ធម្មតា​ទាំងអស់​នេះ​ គឺជា​កិច្ចសន្យា​រយៈពេល​ 30ឆ្នាំ​ ហើយ​កម្រ​តម្រូវ​ឱ្យ​មានការ​បង់​រំលស់​ណាស់​។ ទោះបី​ប្រាក់កម្ចី​ហ៊ី​ប៉ូ​តែក​ទាំងនេះ​ ដំបូង​មើលទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​អ្នកទិញ​ក៏ដោយ​ តែ​ក៏​អត្រា​ការប្រាក់​ជា​រឿយ​ៗ នឹង​កើនឡើង​ទ្វេដង​ ឬ 3ដង​នៃ​តម្លៃ​បិទ​ស្លាក​ផ្ទះ​។

    ទន្ទឹម​នឹង​នេះ​ដែរ​ ធនាគារ​របស់​ប្រទេស​កម្ពុជា​ជា​ធម្មតា​តម្រូវ​ឱ្យ​មានការ​បង់​រំលស់​យ៉ាងតិច​ 30​%និង​មានការ​ត្រួតពិនិត្យ​រយៈពេល​វែង​លើ​ប្រវត្តិ​ឥណទាន​ និង​សមត្ថភាព​ក្នុង​ការ​បង់​។ ទោះ​យ៉ាងណា​អត្រា​ការប្រាក់​សម្រាប់​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ទាំងនេះ​ ជា​ធម្មតា​មាន​រយៈពេល​ប្រហែល​ 7% ទៅ12​%។

    យោង​តាម​ទិន្នន័យ​ចុងក្រោយ​របស់​ការិយាល័យ​ក្រេ​ឌីត​ខេម​បូ​ឌា​ (KBB​) ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ពី​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ទូទាំង​ប្រទេស​មាន​ចំនួន​ 3,2​ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​មីនា​។ នេះ​បង្ហាញ​ពី​ការ​កើនឡើង​ 34​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយ​ការអនុវត្ត​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ដែល​ផ្តល់​ដោយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ គឺ​ពិតជា​ល្អ​ប្រសើរ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ និន្នាការ​នេះ​កំពុង​កើនឡើង​ក្នុង​ល្បឿន​ដូច​ឆ្នាំមុន​ ហើយ​ស្រប​នឹង​កំណើន​ឧស្សាហកម្ម​ទូទៅ​។

    អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​និយាយ​ថា​ គូ​ស្វាមីភរិយា​វណ្ណៈ​កណ្តាល​វ័យក្មេង​កំពុងតែ​ជំរុញ​តម្រូវការ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ក្នុង​ប្រទេស​។ ពួកគេ​និយាយ​ថា​ មាន​មនុស្ស​កាន់តែ​ច្រើន​ចង់​រស់នៅ​ដាច់ដោយឡែក​ពី​ឪពុក​ម្តាយ​នៅ​ពេល​ពួកគេ​ធំ​ពេញវ័យ​។

    ដូច្នេះ​ធនាគារ​គួរ​ពិចារណា​បន្ថែម​អំពី​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​បាន​រចនា​ឡើង​ ដើម្បី​រក​ប្រាក់ចំណូល​ ឬប្រាក់ចំណេញ​ពី​ការ​លក់​ ឬការជួល​អចលនទ្រព្យ​នោះ​។ ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ច្រើន​នៅពេល​ធ្វើការ​ជាមួយ​គម្រោង​អភិ​ឌ្ឍ​ន៍​អចលនទ្រព្យ​។ ដោយ​ធនាគារ​មាន​កាតព្វកិច្ច​មួយ​ចំពោះ​ភាគ​ទុ​និក​ (អតិថិជន​ដែល​តម្កល់​ប្រាក់​) ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ​ ដើម្បី​ធានា​ថា​ ពួកគេ​អាច​ការពារ​ពី​ការខាតបង់​ហិរញ្ញវត្ថុ​ អាច​រក្សា​ប្រាក់​តម្កល់​របស់​អតិថិជន​ដោយ​សុវត្ថិភាព​ ធានា​លើ​ស្ថិរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​បង្កើត​ប្រាក់ចំណេញ​។ ដូច្នេះ​ពួកគេ​អាចយ​កប្រាក់​នោះ​ទៅ​វិនិយោគ​ និង​ផ្តល់​ជា​ភាគលាភ​ដល់​ភា​គហ៊ុនិ​ក និង​បង្កើន​តម្លៃ​ភាគហ៊ុន​បន្ថែម​ទៀត​។

    ទាក់ទង​នឹង​ហានិភ័យ​ឥណទាន​ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ក៏បាន​លើកឡើង​ដែរ​ថា​ គ្រប់​សំណើ​កម្ចី​ឥណទាន​ត្រូវ​បាន​សិក្សា​ និង​ត្រួតពិនិត្យ​ដោយក្រុម​អ្នកវិភាគ​ដោយធ្វើ​ការវិភាគ​វាយតម្លៃ​លើ​កម្រិត​នៃ​ហានិភ័យ​នៃ​គម្រោង​នីមួយ​។ នៅពេល​ធនាគារ​អនុម័ត​លើ​ប្រាក់កម្ចី​ដល់​អ្នក​អភិវឌ្ឍន៍​ ពួកគេ​គិត​អំពី​ “ហានិភ័យ​”។ ចំណែក​អ្នក​អភិវឌ្ឍន៍​វិញ​ ប្រហែលជា​មិន​គិត​ច្រើន​អំពី​ហានិភ័យ​នោះ​ទេ​។ អ្នក​អភិវឌ្ឍន៍​ជា​ធម្មតា​គិត​អំពី​ប្រាក់ចំណេញ​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ កេរ្តិ៍ឈ្មោះ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ និង​គម្រោង​ និង​រូបភាព​ ឬចំ​ណុ​ចល្អៗ​នៃ​គម្រោង​ និង​អ្នកសាង​សង់​តែប៉ុណ្ណោះ​៕

  • ធនាគារជាតិ​៖ ផ្នែក​មីក្រូហិរញ្ញវត្ថុ​រក្សា​បាន​នូវ​កំណើន​ខ្ពស់​

    ធនាគារជាតិ​៖ ផ្នែក​មីក្រូហិរញ្ញវត្ថុ​រក្សា​បាន​នូវ​កំណើន​ខ្ពស់​

    ធនាគារជាតិនៃកម្ពុជា​ (NBC​) បាន​រាយការណ៍​ពី​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​ ដោយ​បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ថា​ ប្រាក់កម្ចី​ និង​កំណើន​ប្រាក់បញ្ញើ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅតែ​មានកម្រិត​ខ្ពស់​ក្នុង​ឆមាស​ទី​ 1នៃ​ឆ្នាំនេះ​ ដែល​ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​។

    របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ប្រាក់កម្ចី​ក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ប្រហែល​ 22.4​%នៅក្នុង​ឆមាស​ទី1​ កើនឡើង​ 27,7ពាន់​លាន​ដុល្លារ​។ តម្លៃ​នៃ​ប្រាក់កម្ចី​បាន​កើនឡើង​ដល់​ 21,5ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​ធនាគារ​ និង​ 6,2ពាន់​លាន​ដុល្លារ​ក្នុង​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ​។

    ឥណទាន​សរុប​របស់​ធនាគារ​មាន​ជាង​ 21ប៊ី​លាន​ដុល្លារ​អាមេរិក​ និង​បាន​ផ្តល់​ទៅកាន់​វិស័យ​ សេដ្ឋកិច្ច​សំខាន់​ដូចជា​ការ​ជួញដូរ​រាយ​ 16​% ការ​ជួញដូរ​ដុំ11​%ការខ្ចី​ទិញ​លំនៅឋាន​ជា​កម្មសិទ្ធិ​ផ្ទាល់​ ខ្លួន​ 10​% កសិកម្ម​ 9% សំណង់10​% តម្រូវការ​ផ្ទាល់ខ្លួន​ 8% ការ​-ជួញដូរ​អចលនទ្រព្យ​ 7% និង​កម្មន្ត​ សាល​កម្ម​ 5%។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្តល់​ឥណទាន​សរុប​មាន​ទឹកប្រាក់​ 6,2​ ប៊ី​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ក្រុម​គ្រួសារ​ 36​% វិស័យ​កសិកម្ម20​% វិស័យ​ពាណិជ្ជកម្ម18​% សេវា13​% និង​សំណង់​ 3%។

    ឯកឧត្តម​ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពូ​ជា​បាន​មានប្រសាសន៍​ថា​ វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ និង​សកម្ម​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​វិសមភាព​។ ការ​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​បន្ត​ពង្រីក​នៅក្នុង​ប្រទេស​ បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​នៅ​ទីក្រុង​ និង​ជនបទ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ពួកគេ​។

    ឯកឧត្តម​មានប្រសាសន៍​ថា​៖“ ដោយសារ​កំណើន​នេះ​ បទប្បញ្ញត្តិ​នៃ​វិស័យ​នេះ​ចាំបាច់​ត្រូវ​ពង្រឹង​រួម​ជាមួយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​។ កត្តា​ម៉ាក្រូ​ និង​មីក្រូ​សេដ្ឋកិច្ច​ទាំងអស់​ត្រូវតែ​មាន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​”។

    វិស័យ​ធនាគារ​បាន​ចូលរួម​ចំណែក​ និង​គាំទ្រ​ដល់​ការ​ពង្រឹង​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​។ ឧទាហរណ៍​នេះ​គឺ​ជា​ក្របខ័ណ្ឌ​អាស៊ាន​ និង​អាស៊ាន​បូក3​ (ចិន​ កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​) ដែល​មាន​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ និង​លើកកម្ពស់​ការ​ដាក់បញ្ចូល​ហិរញ្ញវត្ថុ​ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លីដា​ បានឱ្យ​ដឹង​ថា​ អេ​ស៊ី​លីដា​កំពុង​ផ្តោត​លើ​ការ​ជួយ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ឱ្យ​រីកចម្រើន​។

    “ធនាគារ​អេ​ស៊ី​លីដា​បាន​ និង​កំពុង​រីកចម្រើន​ដោយសារ​សកម្មភាព​ផ្តល់​ប្រាក់កម្ចី​ ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។ យើង​មិន​ខ្វល់​អំពី​ប្រាក់កម្ចី​ធំ​ទេ​។ យើង​ចង់​ជួយ​អតិថិជន​សហគ្រាស​ធុន​តូច​ និង​មធ្យម​របស់​យើង​ឱ្យ​រីកចម្រើន​។ ឥឡូវនេះ​យើង​កំពុង​ផ្តល់​ប្រាក់កម្ចី​ប្រហែល​ 6ពាន់​លាន​ដុល្លារ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ហើយ​យើង​នឹង​បន្ត​ដើរ​លើ​ផ្លូវ​នេះ​”។

    ចាប់ពី​ខែមករា​ ដល់​ខែមិថុនា​ ប្រាក់បញ្ញើ​នៅ​អេ​ស៊ី​លីដា​ឈាន​ដល់​ជាង4​ ពាន់​លាន​ដុល្លារ​ ខណៈ​ប្រាក់កម្ចី​មាន​ចំនួន​លើស​ពី​ 3,5ពាន់​លាន​ដុល្លារ​។ ប្រាក់ចំណេញ​របស់​ធនាគារ​បន្ទាប់ពី​បង់ពន្ធ​ប្រហែល​60លាន​ដុល្លារ​។

    លោក​បណ្ឌិត​ អុិន​ ចាន់​នី​ បាន​កត់សម្គាល់​ថា​ ការ​រីកចម្រើន​នេះ​គឺជា​លទ្ធផល​នៃ​ការ​សង្កត់ធ្ងន់​ថ្មី​របស់​ធនាគារ​ទៅលើ​ឌីជីថល​ និង​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​-អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ឬហិរញ្ញវត្ថុ​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​កែ​លម្អ​សេវាកម្ម​។

    លោក​បាន​មានប្រសាសន៍​ថា​៖“ធនាគារ​ ពិតជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ ដែល​អាច​ជួយ​ឱ្យ​មាន​កំណើន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​។ កាលពី​ឆ្នាំមុន​ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​បាន​កើនឡើង7.5​ % ហើយ​នៅ​ឆ្នាំនេះ​រដ្ឋាភិបាល​បាន​ព្យាករ​ថា​ នឹង​មាន​អត្រាកំណើន​ 7.1​% ដូច្នេះ​វិស័យ​ហិរញ្ញវត្ថុ​ និង​សេដ្ឋកិច្ច​នឹង​បន្ត​កើនឡើង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​”។

    យោង​តាម​ធនាគារជាតិនៃកម្ពុជា​ វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​បន្ត​រីកចម្រើន​ទាំង​ទំហំ​ និង​វិសាលភាព​ដោយ​បច្ចុប្បន្ន​វិស័យ​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​រួមមាន​៖ធនាគារពាណិជ្ជ44​ ធនាគារ​ឯកទេស15​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ពីសា​ធារ​ណជន7​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ មិន​ទទួល​ប្រាក់បញ្ញើ74​ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន254​ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ15​ អ្នកដំណើរ​ការ​តតិយ​ភាគី4​ និង​គ្រឹះស្ថាន​សេវា​ទូទាត់16​។

    ចំណែក​ទ្រព្យសកម្ម​សរុប​នៅក្នុង​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង19.2​% ឈាន​ដល់​ 180ទ្រី​លាន​រៀល​ ឬស្មើ​ 44.8ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​គាំទ្រ​ដោយ​កំណើន​ដើម​ ទុន20​% កំណើន​មូលនិធិ​កម្ចី17​% និង​កំណើន​ប្រាក់បញ្ញើ​អតិថិជន22​%។ បច្ចុប្បន្ន​មាន​ការិយាល័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ចំនួន​ 2,367​ នៅក្នុង​ប្រទេស​កម្ពុជា​ និង​ម៉ាស៊ីន​អេ​ធី​អឹ​មចំនួន​ 2,228​ គ្រឿង​។

    លោក​ ចូវ​ សោភ័ណ្ឌ នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​មានប្រសាសន៍​ថា​ គិត​ត្រឹម​ឆមាស​ទី1​ ដើមឆ្នាំ2019​ នេះ​ការ​ផ្តល់​ឥណទាន​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ជា​រួម​ មាន​ទឹកប្រាក់​ជាង​ 6ពាន់​លាន​ដុល្លារ​អាមេរិក​ មាន​កំណើន​ប្រមាណ16​%។ អ្នកប្រើ​ប្រាស់​សេវា​ឥណទាន​មាន​ជាង​ 2,1​ លាន​នាក់​ហើយ​ប្រាក់បញ្ញើ​សន្សំ​ទទួល​ពីអ​តិថិ​ជន​មាន​ប្រមាណ​2,543លាន​ដុល្លារ​ មាន​កំណើន​ជាង​ 20​%, អ្នកប្រើ​ប្រាស់​សេវា​ប្រាក់បញ្ញើ​សន្សំ​មាន​ជាង​ 2,5លាន​នាក់​។

    កាលពី​ឆ្នាំ2018​ ឆមាស​ទី1​ ដូចគ្នា​ការ​ផ្តល់​ឥណទាន​មាន​កំណើន​ប្រមាណ​ 12​% ហើយ​ប្រាក់បញ្ញើ​សន្សំ​មាន​កំណើន​ប្រមាណ​ 12.83​%។ ឥណទាន​មិន​ដំណើរការ​ជាមធ្យម​មាន​អត្រា​ប្រមាណ​ជា​ 1% មានន័យថា​ អតិថិជន​មានលទ្ធភាព​សង​ត្រឡប់​បាន​ល្អ​ និង​ទៀងទាត់​៕

  • មក​ស្ដាប់​អ្នកនាង​ ​ភីម​ ​ប្រាប់​ពី​អារម្មណ៍​ពិត​និង​រឿងរ៉ាវ​នាយ​តាក់ស៊ី​

    មក​ស្ដាប់​អ្នកនាង​ ​ភីម​ ​ប្រាប់​ពី​អារម្មណ៍​ពិត​និង​រឿងរ៉ាវ​នាយ​តាក់ស៊ី​

    ​មាន​មហាជន​ជាច្រើន​ ​បាន​បង្ហាញ​ការ​អាណិតអាសូរ​ខ្លាំង​ដល់​តារា​កំប្លែង​នាយ​ ​តាក់ស៊ី​ ​ក្រោយពេល​ដែលតា​រា​កំប្លែង​ជាប់​ឈ្មោះ​ជា​អន្ទិត​រូប​នេះ​ ​បាន​ទម្លាយ​ប្រាប់​នូវ​រឿងរ៉ាវ​លំបាក​មួយចំនួន​ ​ក្រោយពេល​សម្រេច​លាចាក​សិក្ខាបទ​ ​ព្រោះ​ស្ថានភាព​ជំងឺ​កាន់តែ​ទ្រុឌទ្រោម​។​ ​មិន​តែប៉ុណ្ណោះ​គឺ​រឿង​ដ៏​រសើប​ ​នៃ​ការ​បែកបាក់​គ្រួសារ​ជាមួយ​ភរិយា​អ្នកនាង​ ​ភីម​។​ ​នៅក្នុង​ម៉ោង​នេះ​មានការ​លើកឡើង​ជាច្រើន​ថា​ ​តារា​កំប្លែង​អ្នកនាង​ ​ភីម​ ​បាន​បោះបង់​នាយ​តាក់ស៊ី​ ​ដោយ​លែង​អើពើ​ទៀតហើយ​ ​ទើប​ក្នុង​ពេល​នាយ​តាក់ស៊ី​សឹក​ពី​បួស​ ​ហើយ​ចូល​សម្រាក​ក្ន​យង​ពេទ្យ​ ​អ្នកនាង​ ​និង​កូនប្រុស​ទៅ​អើត​តែ​បន្តិច​ ​មិន​ដូច​ប្ដី​ប្រពន្ធ​ទូទៅ​។​ ​ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​នេះ​ ​អ្នកនាង​ ​ភីម​ ​សារភាព​ ​តែ​បាន​ទម្លាយ​ពី​មូលហេតុ​ដែល​នាងស​ម្រេច​ចិត្ត​ឈប់​រវល់​នឹង​ស្វាមី​។​ ​

    ​អ្នកនាង​ ​ភីម​ ​និយាយ​ថា​ ​រវាង​អ្នកនាង​ ​និង​ ​នាយ​តាក់ស៊ី​បាន​លះលែងគ្នា​ហើយ​ ​ដោយ​មុន​ពេល​ទៅ​បួស​អ្នកនាង​ ​និង​ ​អតីត​ស្វាមី​ ​បាន​ផ្ដិតមេដៃ​ដឹងឮ​ពី​គ្រួសារ​ ​និង​មន្ត្រី​អាជ្ញា​ធម៌​រួចរាល់​អស់ហើយ​ ​ដោយសារតែ​ចំណង​អាពាហ៍​ពិពាហ៍​អត់មាន​អេតាស៊ីវិល​។​ ​អ្នកនាង​ថា​ ​ហេតុផល​ផ្ដិតមេដៃ​លែងគ្នា​មិនមែន​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នកនាង​ ​មិន​អាច​ទទួលយក​នាយ​តាក់ស៊ី​វិញ​ ​ក្រោយពេល​សឹក​នោះ​ទេ​ ​ប៉ុន្តែ​មក​ពី​អ្នកនាង​អស់សង្ឃឹម​នឹង​យក​លោក​មក​ធ្វើជា​ស្វាមី​ម្ដងទៀត​ ​ទើប​អ្នកនាង​ចិត្តដាច់​ ​ដោយ​សម្រេច​ថាបើ​ជ្រុល​ជា​ផ្តិត​មេដៃ​មាន​គេ​ដឹងឮ​ថា​លែងគ្នា​ទៅ​ហើយ​ ​ជីវិត​រៀងខ្លួន​តែម្ដង​ទៅ​។​ ​អ្នកនាង​ថា​ ​រយៈពេល​នៃ​ការ​រួមរស់​ ​លោកនាយ​តាក់ស៊ី​ធ្វើ​ឱ្យ​អ្នកនាង​ ​និង​កូនប្រុស​ពិបាក​ផ្លូវចិត្ត​យ៉ាង​ខ្លាំង​ ​ជាពិសេស​ក្នុង​ពេល​ដែល​លោក​អោយ​តែ​មានសតិ​អារម្មណ៍​ចង់​ធ្វើ​អី​គឺ​ធ្វើ​តែម្ដង​ ​ដូច​មនុស្ស​អត់មាន​ប្រពន្ធ​មានកូន​ ​នៅក្នុងបន្ទុក​។​ ​អ្នកនាង​ទម្លាយ​ថា​លោក​រត់ចោល​ផ្ទ​អ​ទៅ​បួស​នៅ​នេះ​នៅ​នោះ​បាត់មុខបាត់មាត់​ ​ធ្វើ​ឱ្យ​អ្នកនាង​ ​និង​កូនប្រុស​ពិបាក​ផ្លូវចិត្ត​ជាច្រើនលើក​ជាច្រើន​សារ​ហើយ​ ​ខណៈ​ដែល​ដ្បិតថា​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ប៉ុន្តែ​អ្នកនាង​មិនដែល​ទុកចោល​ ​ប៉ុន្តែ​លោក​នៅតែ​ចង់​បោះបង់​គ្រួសារ​។​

    ​អ្នកនាង​ថា​ខ្លួន​មានរឿង​ច្រើន​ទៀត​ដែល​ពិបាក​អត្ថា​ធិប្បាយ​ ​ប៉ុន្តែ​អ្នកនាង​ថា​ ​នាយ​តាក់ស៊ី​បានដឹង​ខ្លួនឯង​ហើយ​ថា​ខ្លួន​បាន​ធ្វើអ្វី​ខ្លះ​ចំពោះ​គ្រួសារ​ ​ទើប​លោក​សូម្បីតែ​ទៅលេង​កូន​ដល់​ផ្ទះ​ក្រោយ​សឹក​ពី​បួស​ ​ក៏​មិន​ហ៊ាន​ចូល​។​ ​អ្នកនាង​និយាយ​ថា​ ​”​មនុស្ស​ទាំងអស់​គេ​ថា​ហើយ​ថា​ខ្ញុំ​ ​ឃើញ​គាត់​ឈឺ​បោះបង់​គាត់​ ​ប៉ុន្តែ​គាត់​ដឹងខ្លួន​គាត់​ហើយ​ថា​ ​គាត់​បាន​ធ្វើអ្វី​ខ្លះ​មុន​ពេល​ផ្តិត​មេដៃ​លែង​ខ្ញុំ​ហើយ​ទៅ​បួស​ ​ខ្ញុំ​អង្វរ​គាត់​ណាស់​ ​ថាឱ្យ​គាត់​បួស​តែមួយ​រយៈ​ហើយ​វិល​វិញ​ទៅ​ ​តែ​គាត់​នៅតែ​ចង់​លែង​ខ្ញុំ​ ​ហើយ​ចង់​បួស​មួយ​ជីវិត​ ​ដល់​លូ​វ​គាត់​បួស​អត់​កើត​ ​តើ​ខ្ញុំ​ត្រូវ​តាម​គាត់​បែប​នឹង​ដល់​អង្កាល់​ទៀត​”​។​ ​អ្នកនាង​ថា​រយៈពេល​រួមរស់​ជាមួយគ្នា​ ​អត់មាន​សល់​ទ្រព្យ​ក្រៅពី​ផ្ទះ​មួយ​ខ្នង​នៅ​ស្រុក​ស្អាង​ទេ​ ​ប៉ុន្តែ​អ្នកនាង​មិនដែល​តូចចិត្ត​ ​សុំ​កុំឱ្យ​តែ​លោក​បោះបង់​គ្រួសារ​ ​ប៉ុន្តែ​លោក​ធ្វើ​មិនបាន​។​ ​អ្នកនាង​ថា​ ​មិន​អាច​ទទួលយក​នាយ​តាក់ស៊ី​ជា​ស្វាមី​វិញ​ទេ​ ​ប៉ុន្តែ​នឹង​នៅ​រាប់អាន​គ្នា​ ​ដោយ​ឡើងចុះ​ទៅ​មើល​លោក​ ​និង​ឱ្យ​លោក​ចេញចូល​ផ្ទះ​ដូច​បងប្រុស​ម្ដងម្កាល​បាន​។​ ​

    ​ដោយឡែក​នាយ​តាក់ស៊ី​ឯណោះ​វិញ​ ​បាន​អះអាង​ថា​ ​លោក​បានសម្រេច​ចិត្ត​ប្រគល់​ផ្ទះ​ ​និង​លះលែង​ជាមួយ​អ្នកនាង​ភី​មរួច​ហើយ​ ​ដូច្នេះ​សម្រាប់​ផ្លូវ​ជីវិត​បន្ទាប់​ ​គឺ​លោក​នឹង​ប្រឹង​ខ្លួនឯង​ ​ដោយ​ទទួល​កំប្លែង​ក្នុង​ក្រុមCTN​ ​ដូចដើម​ ​ហើយ​អាច​រស់នៅ​ផ្ទះ​ជួល​ ​ឬ​ ​ផ្ទះ​បងធម៌​តាម​ជាក់ស្ដែង​៕​

  • តោះ​!​!​ ​មក​មើល​សម្រស់​ប​វក​ញ្ញាMiss​ ​Global2019​ ​តំណាង​ប្រទេស​កម្ពុជា​គឺ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​

    តោះ​!​!​ ​មក​មើល​សម្រស់​ប​វក​ញ្ញាMiss​ ​Global2019​ ​តំណាង​ប្រទេស​កម្ពុជា​គឺ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​

    នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ព្រឹក​ថ្ងៃទី១៤​ ​សីហា​ ​ឆ្នាំ២០១៩​ ​តារា​ម៉ូដែល​ ​BN​ ​បាន​ប្រកាស​ពី​សមាជិក​ ​ក៏ដូចជា​តារា​ចំណូល​ថ្មី​នៃ​គ្រួសារ​តារា​កម្ពុជា​ ​ត្រូវ​បាន​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ជ្រើស​ជា​តំណាង​កម្ពុជា​ជា​ ​ដើម្បី​ឱ្យ​នាង​ទៅ​ប្រកួត​បវរកញ្ញា​ឯក​ពិភពលោក​ ​Miss​ ​Global​ ​នៅ​ខែកញ្ញា​ ​ខាងមុខ​។​ ​ហេតុផល​នៃ​ការ​ជ្រើស​យក​ ​គឺ​ដោយសារ​យុវតី​វ័យ២២ឆ្នាំ​រូប​នេះ​ ​មាន​រូប​សម្រស់​ស្រស់​សោភា​ ​កម្ពស់​ខ្ពស់​ល្អ​ ​និង​មានចំណេះ​ដឹង​ផ្នែក​ភាសាបរទេស​ជ្រៅជ្រះ​។​ ​ម្យ៉ាង​មក​ពី​កញ្ញា​ ​គឺ​សិល្ប​ការិនី​ពន្លក​ថ្មី​ ​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ស្រាប់​ក្នុង​អាជីព​បង្ហាញ​ម៉ូដ​ ​និង​សកម្ម​ក្នុង​កិច្ចការ​សង្គម​នា​ពេល​ចុងក្រោយ​ ​ក្រោយពី​សមាជិក​គ្រួសារ​តារា​កម្ពុជា​ផង​។​ ​

    ​លោក​ ​អឿន​ ​រតនៈ​ ​តំណាង​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​បាន​អះអាង​ថា​បន្ទាប់ពី​បាន​ដាក់​សំ​ណើរ​បេក្ខនារី​ខ្មែរ​ជាច្រើន​រូប​ ​ទៅកាន់​គណ​កម្មការ​អន្តរជាតិ​ ​ដែល​ជា​អ្នក​រៀបចំ​ការប្រកួត​នៅ​ក្រៅប្រទេស​ ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​ត្រូវ​បាន​ឯកភាព​ជា​រួម​ ​ឲ្យ​តំណាង​ប្រទេស​កម្ពុជា​ ​ដើម្បី​ទៅ​ប្រកួត​នៅក្នុង​ប្រទេស​ ​Jamica​ ​ខែ៩ខាងមុខ​។​ ​លោក​នឹង​ដឹកនាំ​បេក្ខនារី​រូប​នេះ​ ​ទៅកាន់​ប្រទេស​ចាម៉ៃកា​ ​នៅ​ថ្ងៃទី២៣​ ​ខែ៩​ ​ដោយ​ការប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី២៥​ ​ដល់​ថ្ងៃទី២៩​ ​ខែ៩​ ​ជាមួយនឹង​វត្តមាន​បេក្ខនារី​មក​ពី​ជាច្រើន​ប្រទេស​។​ ​

    ​កញ្ញា​ ​អៃ​ ​សុគន្ធ​ពិដោរ​ ​នាង​ត្រូវ​បាន​ជ្រើស​បន្ទាប់ពី​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​ឈុត​បុរាណ​នៅ​ប្រាសាទសំបូរព្រៃគុក​ ​ហើយ​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្គាល់​តំណាង​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ដែល​ជាគ​ណ​អធិបតី​ក្នុង​ការប្រកួត​នោះ​ ​និង​បន្ទាប់ពី​នាង​បាន​ក្លាយជា​សមាជិក​គ្រួសារ​តារា​កម្ពុជា​។​ ​នាង​បាន​អះអាង​ថា​ ​រំភើបចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​ត្រូវ​បាន​លោក​ ​អឿន​ ​រតនៈ​ ​និង​ ​គណ​កម្មការ​ ​Miss​ ​Global​ ​International​ ​ជ្រើស​ជា​តំណាង​ប្រទេស​កម្ពុជា​ ​បន្ទាប់ពី​កញ្ញា​បាន​ជួប​លោក​ ​អឿន​ ​រតនៈ​ ​នៅក្នុង​ការប្រកួត​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​នៅ​សំបូរ​ព្រៃ​គុក​។​ ​កញ្ញា​ថា​ខ្លួន​មាន​កម្ពស់១ម៉ែត្រ៦៨​ ​ជា​និស្សិត​ផ្នែក​គណនេយ្យ​ឆ្នាំទី៣​ ​ជាតា​រា​ម៉ូដែល​ប្រចាំ​ក្រុមBN​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​។​ ​កញ្ញា​បាន​ត្រៀម​រួចហើយ​ក្នុង​ការ​យក​ឈុត​អប្សរា​-​ស​ ​ទៅ​បង្អួត​នៅ​ព្រឹត្តិ​ការណ៍​នោះ​ ​ដោយ​កញ្ញា​បញ្ជាក់​ថា​ ​បើ​ទោះ​ក្ដី​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​មកុដ​នៅ​មិនទាន់​មាន​ ​តែ​ក៏បាន​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ខ្មែរលើ​ឆាក​អន្តរជាតិ​នា​ឱកាស​នោះ​៕​

  • ការបង្កើត​ភូតគាម​អនាម័យ​អេឡិចត្រូនិក​ (E-Phyto​ Sysytem​) កំពុង​ត្រូវ​បាន​ធ្វើ​នៅ​កម្ពុជា​

    ការបង្កើត​ភូតគាម​អនាម័យ​អេឡិចត្រូនិក​ (E-Phyto​ Sysytem​) កំពុង​ត្រូវ​បាន​ធ្វើ​នៅ​កម្ពុជា​

    ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​និង​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​រៀបចំ​បង្កើត​ ប្រព័ន្ធ​ភូតគាម​អនាម័យ​អេឡិចត្រូនិក​ (E-Phyto​ Sysytem​)ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកនាំ​ចេញ​ដែល​ត្រូវការ​នាំចេញ​ផលិតផល​កសិកម្ម​។

    វិញ្ញាបនបត្រ​អនាម័យ​ និង​ភូតគាម​អនាម័យ​ (E-Phyto​) ជាឯក​សារ​ចាំបាច់​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ ដូចជា​ផ្លែឈើ​ស្រស់​ បន្លែស្រស់​ រុក្ខជាតិ​ស្រស់​ ត្រី​ សត្វ​រស់​ និង​ផលិតផល​កសិកម្ម​ដទៃផ្សេង​ទៀត​ដែល​តម្រូវ​ដោយ​ប្រទេស​នាំចូល​។

    វិញ្ញាបនបត្រ​នេះ​បញ្ជាក់​ថា​ ផលិតផល​នាំចេញ​ទាំងនោះ​គ្មាន​ផ្ទុក​សត្វល្អិត​បង្ក​ជំងឺ​ ឬសត្វ​ល្អិត​ចង្រៃ​ដែល​អាច​បំផ្លាញ​ផលដំណាំ​។ អ្នក​នាំចូល​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​ទៅតាម​លក្ខខណ្ឌ​អនាម័យ​និង​ភូតគាម​អនាម័យ​។

    ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​ អនាម័យ​ និង​ភូតគាម​អនាម័យ​ នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“នៅពេល​នេះ​សម្រាប់​ការ​ស្នើសុំ​ការ​ធ្វើ​វិញ្ញាបនបត្រ​អនាម័យ​ និង​ភូតគាម​អនាម័យ​ អាច​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ​ តាម​ច្រក​បញ្ជរ​ជាតិ​តែមួយ​បាន​។ កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ក្នុង​ការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ភូតគាម​អនាម័យ​ អេឡិចត្រូនិក​(E-Phyto​)នេះ​ ដោយ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ប្រឹងប្រែង​សាកល្បង​ធ្វើការងារ​នេះ​ 2-3ឆ្នាំ​មក​ហើយដោយ​សម្រេច​បាន​មួយ​ជំហាន​ ស្ថិត​ក្នុង​គម្រោង​បញ្ជរ​ជាតិ​តែមួយ​ ដែល​ដឹកនាំ​អនុវត្តន៍​ដោយ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​”។

    លោក​បណ្ឌិត​ កែ​ មុន្ធី​វុធ​ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​ អនាម័យ​ និង​ភូតគាម​អនាម័យ​ បាន​បញ្ជាក់​ទៀត​ថា​៖ “ដើម្បី​ធ្វើ​ឱ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​ E-Phyto​ ពេញលេញ​យើង​ត្រូវការ​រៀប​ប្រព័ន្ធ​ការងារ​បច្ចេកទេស​និង​ធនធានមនុស្ស​។ បច្ចុប្បន្ន​នេះ​យើង​អាច​ធ្វើការងារ​រដ្ឋបាល​ ដោយ​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​អនាម័យ​ និង​ភូតគាម​អនាម័យ​តាម​ប្រព័ន្ធ​អន​ឡាញ​ដូច្នេះ​យើង​កំពុងតែ​ស្វែងរក​ដៃគូ​ ដើម្បី​ប្រមូល​ធនធាន​បន្ត​ធ្វើការងារ​នេះ​ដែល​ចាំបាច់​ត្រូវ​មានដៃ​គូ​ ហើយ​ដៃគូ​ដែល​បាន​ជួយ​យើង​មាន​អង្គការ​ CAVAC​ និង​ FAO​”។

    លោក​ប្រធាន​នាយកដ្ឋាន​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​៖ ​“យើង​ចង់ឱ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​E-Phyto​ នៅ​ 2ឆ្នាំ​ទៀត​យ៉ាង​យូរ​ ដើម្បី​ឱ្យ​ទាន់​សភាពការណ៍​ និង​សម្រួល​ពាណិជ្ជកម្ម​”។

    យ៉ាងណាក៏ដោយ​លោក​ មុន្ធី​វុធ​ បាន​លើកឡើង​ដែរ​ថា​ បើ​ទោះបីជា​កម្ពុជា​មាន​ E-Phyto​ ក៏​មិន​ប្រាកដ​ថា​ អាច​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ពេញលេញ​នោះ​បាន​ដែរ​ ដរាបណា​ប្រទេស​ដែល​កម្ពុ​ជា​ធ្វើ​ពា​-ណិ​ជ្ជ​កម្ម​ជាមួយ​ បាន​ប្រើប្រាស់​ប្រព័ន្ធ​ E-Phyto​ នេះ​ដូចគ្នា​ ហើយ​ចំពោះ​ប្រទេស​ដែល​មិនទាន់​មាន​ប្រព័ន្ធ​នេះ​ គឺ​នៅតែ​ប្រើប្រាស់​ក្រដាស​ធម្មតា​ក្នុង​ការ​បំពេញ​ទម្រង់​នាំចេញ​នាំចូល​នោះ​។បើ​តាម​លោក​ កែ​ មុន្ធី​វុធ​ នៅក្នុង​តំបន់​អាស៊ាន​ មានតែ​ 2ប្រទេស​ប៉ុណ្ណោះ​ ដែល​ឈានមុខ​ មាន​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ E-Phyto​ គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ម៉ាឡេស៊ី​។

    លោក​ កែ​ មុន្ធី​វុធ​ បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ E-Phyto​ នេះ​នឹង​ជួយ​រួមចំណែក​ដល់​ការ​លុបបំបាត់​នូវ​ការ​បន្លំ​ឯកសារ​ដែល​ផ្តល់​នូវ​ទំនុកចិត្ត​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​ ក្នុង​ការកាត់បន្ថយ​ពេលវេលា​រត់​ឯកសារ​ និង​កាត់បន្ថយ​បញ្ហា​មួយចំនួន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការប្រកួត​ប្រជែង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​។

    ដោយឡែក​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នេះ​ សម្រាប់​ផលិតផល​ក្នុង​ស្រុក​ក៏​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​ដែរ​ ដោយមាន​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ ពិនិត្យ​គុណភាព​ និង​ចែកចាយ​បន្លែ​មួយ​ថ្មី​ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ខេត្តកណ្តាល​ ដែល​មជ្ឈមណ្ឌល​នេះ​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​មានតម្លៃ​ជាង​ 10ម៉ឺន​ដុល្លារ​។

    ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែងអំណរគុណ​ ចំពោះ​ប្រជាជន​ និង​រដ្ឋាភិបាល​ជប៉ុន​ដែល​តែងតែ​គាំទ្រ​ និង​ជួយ​ឧបត្ថម្ភ​ទាំង​ធនធាន​ថវិកា​ និង​អ្នកបច្ចេកទេស​ ជាបន្តបន្ទាប់​ចំពោះ​កម្ពុជា​ លើ​គ្រប់​វិស័យ​ជាប្រចាំ​ និង​គ្រប់​កាលៈទេសៈ​ ដែល​សក្ខីភាព​ជាក់ស្តែង​ បាន​ផ្តល់​ឱកាស​ ដល់​ប្រជាកសិករ​យើង​កែប្រែ​ទម្លាប់​ពី​ការផលិត​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​ខ្លួន​ជា​ការ​ផលិត​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ និង​បំពេញ​តម្រូវការ​នៃ​ទីផ្សារ​ ពោល​គឺ​ពី​“កសិករ​ ទៅ​ជា​កសិ​ពាណិជ្ជករ​”។

    ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ ការប្រែប្រួល​នេះ​ក៏បាន​ប្រែក្លាយ​សហគមន៍​កសិកម្ម​ទៅជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​ ដែល​នាំ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅក្នុង​សេដ្ឋកិច្ច​សង្គម​ជនបទ​កម្ពុជា​ផង​ដែរ​។ មួយវិញទៀត​ប្រជាជន​កម្ពុជា​ក៏បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​មក​បរិភោគ​ចំណីអាហារ​ ដែល​មាន​ស្តង់​ដា​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ខ្ពស់​ ជាពិសេស​ផលិតផល​បន្លែ​ និង​ផ្លែឈើ​ជាដើម​។

    ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​ទៀត​ថា​៖“មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ ត្រួតពិនិត្យ​គុណភាព​ និង​ចែកចាយ​បន្លែ​នេះ​ គឺ​មាន​សារៈសំខាន់​ និង​ចាំបាច់​បំផុត​ទាំង​ពេល​បច្ចុប្បន្ន​ ក៏ដូចជា​សម្រាប់​ពេល​អនាគត​សំដៅ​ធានា​បាន​នូវ​គុណភាព​ សុវត្ថិភាព​ផលិតផល​ ដែល​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​ ធានា​សុខុមាលភាព​សាធារណៈ​ និង​ភាតរ​បរិស្ថាន​ និង​ពិតជា​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់ក្រ​សួង​ក្នុង​ការជំរុញ​ផលិតភាព​ គុណភាព​ និង​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​៕

  • រយៈពេល​ 5ខែ​ ដើមឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជិត​ 3លាន​នាក់​

    រយៈពេល​ 5ខែ​ ដើមឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជិត​ 3លាន​នាក់​

    យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​បានឱ្យ​ដឹង​ថា​ រយៈពេល​ 5ខែ​ ឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 2,888,461​នាក់​ កើនឡើង​ 11.4​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​តាមអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ មានការ​ធ្លាក់ចុះ​ខ្លះ​។

    ក្នុងចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ទាំងនោះ​ រួមមាន​៖1- ចូល​តាមផ្លូវអាកាស​ចំនួន​ 2,018,935នាក់​កើនឡើង​ 16.9​% ក្នុង​នោះ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ​ចំនួន​ 923,771នាក់​ កើនឡើង17.6​%។ តាម​ច្រក​ទ្វារ​អន្តរជាតិ​សៀមរាប​ចំនួន​ 846,267នាក់​ ថយ​ចុះ​ 4.5​% និង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចំនួន​ 248,897នាក់​ កើនឡើង​ 344.9​%។2-ចូល​តាមផ្លូវគោក​ចំនួន​ 785,774នាក់​ ថយ​ចុះ​ 1.1​%។3-ចូល​តាមផ្លូវទឹក​ចំនួន​ 83,752នាក់​ កើនឡើង​ 15.4​%។

    គួរ​កត់សម្គាល់​ថា​ ភ្ញៀវ​ដែល​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​កើនឡើង​រហូត​ដល់​ 391.8​% តាម​របាយការណ៍​នោះ​បាន​បង្ហាញថា​ ភ្ញៀវ​ទេសចរ​ចិន​នៅតែ​ឈរ​លំដាប់ថ្នាក់​លេខ1​ បន្ទាប់មក​ភ្ញៀវ​មក​ពី​វៀតណាម​ ឡាវ​ ថៃ​ កូរ៉េ​ អាមេរិក​ ជប៉ុន​ អង់គ្លេស​ បារាំង​ និង​ម៉ាឡេស៊ី​។ តាម​តួលេខ​សម្រាប់​ 5ខែ​ដើមឆ្នាំ2019​ នេះ​ ភ្ញៀវ​ទេសចរ​ចិន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ មាន​ចំនួន​ 1,103,570​ នាក់​ ស្មើនឹង​ 38.2​% នៃ​ចំនួន​សរុប​ កើនឡើង​ប្រមាណ​ 40​% និង​ឈរ​លំដាប់​លេខ1​។ ចំណែក​ភ្ញៀវ​ទេសចរ​វៀតណាម​មាន​ចំនួន​ 322,756​ នាក់​ ស្មើនឹង​ 11.2​% ថយ​ចុះ០.4​% ឈរ​លំដាប់ថ្នាក់​លេខ2​។

    ទន្ទឹម​នោះ​ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ឡាវ​ដែល​ឈរ​លំដាប់ថ្នាក់​លេខ3​ មាន​ចំនួន​ 187,954​ នាក់​ ស្មើនឹង​6.5​% នៃ​ចំនួន​សរុប​ កើនឡើង​ 5.8​% ខណៈ​ដែល​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ​ឈរ​លំដាប់ថ្នាក់​លេខ4​ មាន​ចំនួន​ 150,396នាក់​ ស្មើនឹង​ 5.2​% នៃ​ចំនួន​សរុប​ កើន​ឡើង​ 10.8​% ហើយ​ភ្ញៀវ​មក​ពី​កូរ៉េ​ឈរ​លំដាប់ថ្នាក់​លេខ5​ មាន​ចំនួន​ 150,396នាក់​កើនឡើង​ 10.4​%។

    ចំពោះ​តំបន់​ទេសចរណ៍​អន្តរជាតិ​ផ្ទៃក្នុង​ដែល​ជា​តំបន់​អាទិភាព​សំ​ខាន់​ៗក្នុងរយៈពេល​ 5ខែ​ ដើម​ឆ្នាំ2019​ នេះ​ គឺ​តំបន់​ភ្នំពេញ​ ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 1,770,620​ នាក់​កើន​ ឡើង​ 27.6​% ធៀប​នឹង​ឆ្នាំ​2018​។ តំបន់​សៀមរាប​អង្គរ​ ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 1,117,841នាក់​ ស្មើនឹង​ 32.6​% ថយ​ចុះ​ 7.3​% ។

    ដោយឡែក​តំបន់ឆ្នេរ​សមុទ្រ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ 504,495នាក់​ ស្មើនឹង14.7​% កើនឡើង​ 22​% ខណៈ​ដែល​តំបន់​អេកូ​ទេសចរណ៍​ភូមិ​ភា​គឥ​ឦសាន​ ទទួល​បាន​ 38,432​ នាក់​ កើនឡើង​ជិត​ 11​% ធៀប​នឹង​ឆ្នាំ2018​។ តំបន់​ប្រាសាទព្រះវិហារ​ ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន27,712​នាក់​ ថយ​ចុះ​ 1.3​% ធៀប​នឹង​ឆ្នាំ2018​។

    របាយការណ៍​ដដែល​ក៏បាន​បង្ហាញ​ផង​ដែរ​នូវ​ចំនួន​អ្នកទេសចរ​កម្ពុជា​ដែល​ចេញទៅ​ក្រៅប្រទេស​ក្នុងរយៈពេល​ 5ខែ​ ដើមឆ្នាំ2019​ ផង​ដែរ​ គឺ​មាន​ចំនួន​ 842,754នាក់​ កើនឡើង​ជិត​ 4% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​។ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ហា​វណ្ណា​ល់​ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បញ្ជាក់​ថា​៖ “នៅ​ឆ្នាំ2018​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកជញ្ជូន​អ្នកដំណើរ​ តាមផ្លូវ​អាកាស​ប្រមាណ​ 10លាន​នាក់​ជាមួយនឹង​អត្រា​កំណើន​ 23​% បាន​ផ្តល់​ការងារ​ធ្វើ​ដោយ​ផ្ទាល់​ និង​ប្រយោល​បាន​ជាង​ 1.7លាន​នាក់​ និង​បាន​ចូលរួម​ចំណែក​ក្នុង​ចំណូល​សេដ្ឋកិច្ច​ប្រមាណ​ជា​ 2.7ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ​ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ អង្គរ​អ៊ែរ​ បាន​ចូលរួម​ចំណែក​ប្រមាណ​ 10​% នៃ​លទ្ធផល​ដ៏​ល្អ​នេះ​”។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្ដម​ ថោង​ ខុន​បាន​មានប្រសាសន៍​ថា​ យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​ ប៉ុន្តែ​បញ្ហា​សំខាន់​មុនគេ​ គឺ​សៀមរាប​ត្រូវការ​ការ​អភិវឌ្ឍ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ពួកគេ​។ លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ2018​ កន្លងមក​ ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ ដើម្បី​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ ហើយ​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​ បាន​និង​កំពុង​សិក្សា​រៀបចំផែនការ​មេនេះ​យ៉ាងសកម្ម​។

    ផែនការមេ​ នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ ជាពិសេស​ក្រុង​សៀមរាប​ជាទី​ក្រុង​ទេសចរណ៍​ ជាទី​ក្រុង​បេតិកភណ្ឌ​ និង​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន​ (Eco​-City​) ដែល​ត្រូវ​ធ្វើស​មា​ហរ​ណកម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ បរិស្ថាន​ និង​ស្ថាបត្យកម្ម​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ជាមួយ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​ (TMP​) របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​៕

  • AFC​ ​U15​ ​ឆ្នាំនេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​ជាមួយ​ជប៉ុន​

    AFC​ ​U15​ ​ឆ្នាំនេះ​ ​កម្ពុជា​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​ជាមួយ​ជប៉ុន​

    ​ការប្រកួត​ក្នុង​ពានរង្វាន់​ ​AFC​ ​U16​ ​Championship​ ​2020​ ​វគ្គ​ជម្រុះ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី14​ ​ខែកញ្ញា​ ​រហូតដល់​ថ្ងៃទី22​ ​ខែកញ្ញា​ដដែល​ ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ​15ឆ្នាំ​បាន​ស្ថិតនៅ​ក្នុង​ពូល​ ​J​ ​ខណៈ​ដែល​ប្រទេស​ឡាវ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ប្រចាំ​ពូល​នេះ​។​

    ​ក្រុម​ដែល​ត្រូវ​រួម​ពូល​ជាមួយនឹង​កម្ពុជា​ ​មាន​ប្រទេស​ចំនួន​ ​3ផ្សេងទៀត​ដូចជា​ ​ក្រុម​ខ្លាំង​ជប៉ុន​ ​ម្ចាស់ផ្ទះ​ឡាវ​ ​និង​ក្រុម​ជើងឯក​តំបន់​អាស៊ាន​ ​គឺ​ម៉ាឡេស៊ី​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំមុន​ ​កម្ពុជា​បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​នៃ​វគ្គ​ជម្រុះ​នេះ​ ​ដោយ​ឈ្នះ1​ ​និង​ចាញ់​ ​2ប្រកួត​ ​ឈរ​នៅ​លើ​លេខ3​ ​នៃ​ពូល​ ​ខណៈ​ដែល​ក្រុម​ដែល​បាន​ឡើង​ទៅ​វគ្គ​បន្ត​មាន​វៀតណាម​ ​និង​អូស្ត្រាលី​៕​