បច្ចុប្បន្ននេះ កំណើននៃការអភិវឌ្ឍបានធ្វើឱ្យមានសញ្ញាណព្រួយបារម្ភជាច្រើនពីបញ្ហាបរិស្ថានក្នុងពិភពលោក។ អាកាសធាតុចេះតែឡើងកម្តៅពី 1ឆ្នាំទៅ 1ឆ្នាំ ខណៈដែលបាតុភូតិធម្មជាតិដូចជាភ្លើងឆេះព្រៃជាដើមបានបន្តកើតឡើង ហើយសកម្មភាពមនុស្សក្នុងការបំផ្លាញព្រៃឈើក៏បានកើតឡើងដំណាលគ្នាដែលធ្វើឱ្យបញ្ហាបរិស្ថានកើនឡើងកាន់តែលឿន។
នៅក្នុងប្រទេសដែលមានឧស្សាហកម្មធំៗ ផ្សែងពុលដែលភាយចេញពីរោងចក្រសហគ្រាស រួមទាំងផ្សែងក្តៅពីយានយន្តរាប់លានគ្រឿងក្នុង 1ថ្ងៃៗបានបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពមនុស្ស និងបរិស្ថាន ព្រោះផ្សែងពុលកាន់តែកើន តែព្រៃឈើដែលជាអ្នកស្រូបយកផ្សែង និងជាតិពុលកាន់តែថយចុះ។ ដោយមើលឃើញពីបញ្ហានេះ ប្រទេសធំៗនានាផ្នែកឧស្សាហកម្ម បានចេញសកម្មភាពជាច្រើនដើម្បីទប់ស្កាត់ តាមរយៈការទិញយកសារធាតុកាបូនពីការស្រូបរបស់ដើមឈើពីប្រទេសដែលមានដើមឈើច្រើនដើម្បីលើកទឹកចិត្តឱ្យរក្សាព្រៃ និងការលើកទឹកចិត្តឱ្យដាំឡើងវិញ។
នៅប្រទេសធំៗមួយចំនួនដូចជាអាមេរិក និងអឺរ៉ុបជាដើម អ្នកវិទ្យាសាស្ត្របានចាប់ផ្តើមស្រាវជ្រាវដើម្បីបង្កើតដ្រូន (Drone) ដើម្បីដាំដើមឈើឡើងវិញឱ្យបានច្រើន និងបង្កើនចំនួនដើមឈើក្នុងទីក្រុងដើម្បីកាត់បន្ថយផលប៉ះពាល់។ នៅអៀកឡង់ ថ្មីៗនេះបានដាំដើមឈើឡើងវិញនៅក្នុងតំបន់កោះមួយចំនួន ដែលជាតំបន់ធ្លាប់រងការបំផ្លិចបំផ្លាញ ដោយចំណាយបានថវិកាយ៉ាងច្រើន។ របាយការណ៍ពី Icelandic Forest Service បានបញ្ជាក់ថា ដំបូងឡើយតំបន់កោះទាំងអស់នោះមានព្រៃឈើគ្រប់ដណ្តប់ច្រើនដែលយ៉ាងហោចណាស់ក៏ 1ភាគ 3ដែរ តែក្រោយមកទៀតដោយសារតែកំណើនប្រជាជនបានធ្វើឱ្យពួកគេត្រូវការកាប់ឈើច្រើនឡើងៗដើម្បីផលិតទូក លំនៅដ្ឋាន និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត។
រយៈពេលមិនយូរប៉ុន្មានដើមឈើនៅក្នុងតំន់ទាំងអស់នោះត្រូវបានកាប់អស់ប្រមាណ 97% ដែលធ្វើឱ្យវាក្លាយជាវាលដ៏សោះកក្រោះ។ ចូលមកដល់ពាក់កណ្តាលសតវត្សរ៍ទី20 ប្រទេសនេះនៅសល់ព្រៃត្រឹមតែ 1% តែប៉ុណ្ណោះ ដែលធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនជាពិសេសបញ្ហាធម្មជាតិចំពោះប្រជាជន។
ដោយត្រូវចំណាយថវិកា និងឆ្លងកាត់គ្រោះធម្មជាតិច្រើន នៅទសវត្សរ៍ឆ្នាំ1950 រដ្ឋាភិបាលអៀកឡើង បានចាប់ផ្តើមរៀបចំគោលនយោបាយឱ្យមានការដាំដើមឈើឡើងវិញ។ ដោយសារតែប្រទេសនេះជាប្រទេសត្រជាក់ និងសម្បូរថ្ម ដើមឈើដុះលូតលាស់យឺតៗប៉ុណ្ណោះ តែទោះជាយ៉ាងនេះក្តី ប្រទេសនេះនៅតែតស៊ូដាំឡើងវិញ ដែលធ្វើឱ្យអាកាសធាតុប្រសើរឡើង ហើយជួយឱ្យដើមឈើលូតច្រើនឡើង។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសអៀកឡង់បានដាក់ក្តីសង្ឃឹមថា ប្រទេសនេះនឹងមានព្រៃប្រមាណ 12% លើផ្ទៃប្រទេសនៅឆ្នាំ2100។ យោងតាមទិន្នន័យដែលបង្ហាញដោយទីភ្នាក់ងារព័ត៌មានបារាំង AFP បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ2015 មក ដើមឈើប្រមាណ 3 ទៅ4លានដើមត្រូវបានដាំ និងដុះលើផ្ទៃដីដែលធ្លាប់តែរងការបំផ្លិចបំផ្លាញនេះ។
សកម្មភាពស្រងៀងគ្នានេះក៏ត្រូវបានគេអនុវត្តផងដែរនៅប្រទេសចិន ដោយបានដាក់គម្រោងក្នុងការដាំដើមឈើឡើងវិញឱ្យបានច្រើនដើម្បីកាត់បន្ថយបញ្ហាក្នុងប្រទេសដែលមានគ្រោះធម្មជាតិញឹកញាប់មួយនេះ។ ចិនបានជំរុញទឹកចិត្តប្រជាជនឱ្យដាំដើមឈើឡើងវិញ តាមរយៈការផ្តល់ថវិកាប្រចាំឆ្នាំតាមចំនួនដើមឈើដែលប្រជាជនបានដាំ។ សកម្មភាពទាំងអស់នេះក៏ត្រូវបានធ្វើដោយប្រទេសជាច្រើនផ្សេងទៀតដើម្បីជំរុញឱ្យការដាំដើមឈើធ្វើឡើងទន្ទឹមគ្នានឹងសកម្មភាពនានាដើម្បីកាត់បន្ថយផលប៉ះពាល់នៃបរិស្ថាន ដូចជាការកាត់បន្ថយថង់ប្លាស្ទិកជាដើម៕


ចម្លើយ៖ នៅពេលអ្នកនឹកដល់ការតាំងគភ៌ អ្នកច្រើនតែបានឮរឿងពាក់ព័ន្ធនឹងអាការក្នុងអំឡុងត្រីមាសដំបូង ដូចជា ចាញ់កូននៅពេលព្រឹក ឈឺក្រហាយក្នុងទ្រូង អស់កម្លាំងល្វើយ និងឈឺណែនសុដនជាដើម។ អ្នកអាចនឹងនឹកឃើញរូបភាពខ្លួនឯងដែលកំពុងក្អួតចង្អោរនៅក្នុងបន្ទប់ទឹកក្នុងអំឡុងខែដំបូង តែទោះជាស្ត្រីអាចមានអាការនៃការមានគភ៌មួយចំនួនមែន តែក៏មានអ្នកខ្លះអាចមិនដែលមានអាការអ្វីប្លែកពេញមួយរយៈពេលមានគភ៌សោះក៏មានដែរ ហើយនេះគឺជារឿងប្រក្រតីសម្រាប់មនុស្សក្រុមនេះ។
អាការភាគច្រើន ជាពិសេសក្អួតចង្អោរ ហើមពោះ ឬឈឺខ្នង ច្រើនតែមិនបានចាប់ផ្ដើមកើតតាំងពីថ្ងៃដំបូងក្នុងអំឡុងសប្ដាហ៍ដំបូងៗនៃការតាំងគភ៌នោះទេ។ ក្រោយពីការពិនិត្យការតាំងគភ៌ទទួលបានផលវិជ្ជមាន ច្រើនតែមិនមានអាការអ្វីប្លែកទេ រហូតទាល់តែឈានចូលដល់សប្ដាហ៍ទី6 ឬទី7 នៃការតាំងគភ៌។
ជួនកាល វាគ្រាន់តែជាការព្យាយាមរកការអធិប្បាយណាមួយពាក់ព័ន្ធនឹងអាការខាងរាងកាយដែលកំពុងកើតឡើង ដូចជាមានស្ត្រីមួយចំនួនដែលកើតអាការរបស់ការតាំងគភ៌ តែបែរជាគិតថា បណ្ដាលមកពីហេតុផលផ្សេងៗ ដូចជាអាការមុនពេលមានវដ្ដរដូវ ឬកើតគ្រុនផ្ដាសាយធំទៅវិញ តែការអធិប្បាយពីអាការរបស់ការតាំងគភ៌ដោយអាការផ្សេងៗនោះ គឺជារឿងដែលប្រក្រតី និងអាចធ្វើឱ្យកើតក្ដីកង្វល់បាន។
អ្នកមិនចាំបាច់ត្រូវកង្វល់ជាមួយនឹងការដែលគ្មានកើតអាការរបស់ការតាំងគភ៌នោះទេ។ ;មានស្ត្រីមានគភ៌ជាច្រើននាក់ដែលគ្មានការប្រែប្រួលកើតឡើងសោះ និងមានអារម្មណ៍សុខសប្បាយល្អធម្មតា។ ក្នុងពេលជាមួយគ្នា អ្វីដែលអ្នកគួរកង្វល់នោះគឺ បើសិនជាអាការទាំងនោះបាត់ទៅវិញយ៉ាងឆាប់រហ័សក្នុងអំឡុងត្រីមាសទី1 ដែលវាអាចជាការបញ្ជាក់ប្រាប់ថា មានការថយចុះរបស់អ័រម៉ូនដែលបង្ហាញអំពីភាពខុសប្រក្រតីរបស់ការតាំងគភ៌។ បើអ្នកមានអាការដាស់តឿនខុសប្រក្រតីអ្វីម្យ៉ាងរបស់ការតាំងគភ៌ គួរទូរស័ព្ទរកគ្រូពេទ្យអ្នកពិនិត្យគភ៌ ឬបើមានចំណុចសង្ស័យ អ្វីម្យ៉ាង គួរទូរស័ព្ទសុំការណែនាំពីគ្រូពេទ្យអ្នកពិនិត្យគភ៌គ្រប់ពេល៕















